កម្ម
?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.) (សំ.) អំពើ; ទោះអំពើល្អក្ដី អាក្រក់ក្ដី ក៏ហៅថា កម្ម ( កម្មជាកុសល, កម្មជាអកុសល ) ។
ឧទាហរណ៍៖ ទទួលកម្ម, រងកម្ម, តាមកម្មចុះ, គឺទទួល, រង តាមអំពើដែលខ្លួនបានធ្វើ បានសន្សំមកហើយ។
អំពើល្អ អាក្រក់ ដែលបានប្រព្រឹត្ត។
កម្មករ ( កាំ-មៈ-ក ) ន. ( បា. ) ន. ( បា. ) អ្នកធ្វើការបម្រើដោយឈ្នួល ( អ្នកស៊ីឈ្នួល ) ។
ឧទាហរណ៍៖គាត់ស្លាប់ដោយកម្មក្ខ័យរបស់គាត់ ។
កម្មជ្ជវាត ( កាំម៉ាច់-ជៈវាត ) ន. ( បា. ) ខ្យល់កើតអំពីកម្ម គឺខ្យល់ដែលបក់ក្នុងឧទរមាតាកាលប្រសូតបុត្រ ខ្យល់នេះហើយ ដែលបក់នាំកូនឲ្យប្រសូតចេញចាកផ្ទៃមាតា ។
កម្មដ្ឋាន ( កាំម៉ាត់-ឋាន ) ន. ( បា. ) ហេតុជាទីតម្កល់នៃបរិកម្ម ។
ឧទាហរណ៍៖ ចម្រើនកម្មដ្ឋាន ។
កម្មន្តរាយ ( កាំ-ម៉ន់-តៈ-រ៉ាយ ) ន. ( បា. ) អន្តរាយនៃការងារ, ការវិនាសខូចខាតការងារ; អន្តរាយព្រោះកម្ម ។
កម្មន្តសាល ( តៈ-សាល ) ន. ( បា. ) សាលនៃការងារ, រោងសម្រាប់ធ្វើការរបរផ្សេង ៗ ។
កម្មបថ ( កាំម៉ៈបត់ ) ន. ( បា. ) ផ្លូវ ឬគន្លងនៃកម្ម គឺដំណើររបស់អំពើអាក្រក់ ឬល្អ ដែលសត្វលោកធ្វើដោយកាយ វាចា ចិត្ត; ខាងអាក្រក់ហៅថា អកុសល កម្មបថមាន ១០ យ៉ាង, ខាងល្អ ហៅថា កុសលកម្មបថ មាន ១០ យ៉ាង ។
កម្មបលិពោធ ( កាំ-ម៉ៈ-ប៉ៈ-លិ-ពោត ) ន. ( បា. ) ការរវល់, កង្វល់ដោយការងារ, ការជាប់ចំពាក់ដោយកិច្ចការផ្សេងៗ ។
កម្មវត្ថុ ( កាំ-ម៉ៈ-វាត់-ថុ ) ន. ( បា. ) រឿងនៃការងារ; សេចក្តីបំព្រួញរឿងក្នុងសំបុត្រស្នាមផ្សេងៗ ដើម្បីឲ្យដឹងថាជា រឿងនេះ រឿងនោះ ។
ឧទាហរណ៍៖ សំបុត្រជាផ្លូវការ ច្រើនតែមានកម្មវត្ថុ ។
កម្មវាចក ( កាំ-ម៉ៈ-វា-ចៈ-កៈ ឬ ចក់ ) ន. ( បា. ) ឈ្មោះវាចកមួយក្នុងវេយ្យាករណ៍បាលី។
កម្មវាចា ន. ( បា. ) ពាក្យសម្រាប់សូត្រប្រកាសជំនុំសង្ឃ ឲ្យដឹងក្នុងកិច្ចជាសង្ឃកម្មផ្សេងៗ តាមវិនយប្បញ្ញត្តិក្នុងព្រះពុទ្ធសាសនា ។
ឧទាហរណ៍៖ សូត្រកម្មវាចា។
កម្មវាចាចារ្យ ( កាំម៉ៈវាចាចា ) ន. ( សំ. បា. កម្មវាចាកាចរិយ, កម្មវាចាចរិយ ) ភិក្ខុជាអាចារ្យអ្នកសូត្រនូវកម្មវាចា ( លោកគ្រូសូត្រ ) ។ កម្មវិធី ន. (បា. – វិធី ) របៀប ឬបែបផែននៃកិច្ចការដែលត្រូវធ្វើ ។
ឧទាហរណ៍៖ កម្មវិធីបុណ្យ។
កម្មវិបាក ន. (បា. ) ផលរបស់កម្ម ។
ឧទាហរណ៍៖ ទទួលកម្មវិបាក ។
កម្មស្សទ្ធា ( កាំ-ម៉័ស-សាត់-ធា ) ន. ( បា. ) ជំនឿចំពោះកម្ម, សេចក្តីជឿនូវអំពើដែលត្រូវធ្វើ ។
កម្មសិទ្ធិ ( កាំ-ម៉ៈ-សិត ) ន. ( បា. ) វត្ថុដែលសម្រេចតាមអំណាចច្បាប់ថាជារបស់ខ្លួនដាច់ស្រេចហើយ, មុខការងារឬទ្រព្យសម្បត្តិដែលត្រូវសម្រេចបានមកលើខ្លួន ។
ឧទាហរណ៍៖ ដីនេះជាកម្មសិទ្ធិរបស់ខ្ញុំ ។
កម្មាយតនៈ ( កាំ-ម៉ា-យ៉ៈ-តៈ-នៈ ) ន. ( បា. កម្ម + អាយតន ) កន្លែងធ្វើការងារ, ទីប្រជុំនៃការងារ ។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
-
Uncategorized (133)
-
កម្មវិធី QuickBooks រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (32)
-
ការគ្រប់គ្រង (Management) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (67)
-
ការធ្វើទីផ្សារ (Marketing) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (20)
-
គណនេយ្យ (Accounting) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (216)
-
គ្រប់គ្រង់ហិរញ្ញវត្ថុ (Finance) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (42)
-
ធនាគារនិងគ្រឹះស្ថានហិរញ្ញវត្ថុ (Banking & Financial Institution) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (6)
-
ពន្ធដារ (Cambodia Tax) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (79)
-
សវនកម្ម (Audit ) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (41)