Posted on Leave a comment

តើពាក្យ «មុហុត្តវិជាតវាទី» មានន័យដូចម្ដេច ?


មុហុត្តវិជាតវាទី


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. មុហុត្ត ” មួយរំពេច, ភ្លាម ” + វិជាត ” ប្រសូតហើយ ” + វាទី ” អ្នកស្ដី, អ្នកចេះស្ដី ” ; សំ. មុហុត៌ + វិជាត + វាទិន៑ ) គ្រាន់តែប្រសូតមកភ្លាមក៏ចេះស្ដីភ្លាម បានតែប៉ុន្មានម៉ាត់ក៏លែងស្ដីកើតទៅវិញ លុះដល់កាលកំណត់នៃវយវឌ្ឍនាការដែលចេះស្ដី ទើបចេះស្ដីជានិច្ចទៅ ។ ពាក្យនេះជាវិសេសគុណសម្បត្តិនៃព្រះពោធិសត្វ គឺអង្គព្រះសក្យមុនី-សិទ្ធត្ថគោតម-សម្ពុទ្ធ កាលដែលព្រះអង្គអន្ទោលចាប់ព្រះជាតិក្នុងសំសារភព, មានត្រឹមតែ ៣ ជាតិប៉ុណ្ណោះទេដែលព្រះអង្គប្រសូត្រមកភ្លាម ចេះស្ដីភ្លាម គឺកាលដែលព្រះអង្គចាប់ជាតិជាមហោសថបណ្ឌិតម្ដង, ជាព្រះវេស្សន្តរម្ដង, បច្ឆិមជាតិជាព្រះសិទ្ធត្ថៈ-គោតមម្ដង; ពោធិសត្វទាំង ៣ ជាតិនេះមានព្រះវិសេសនាមថា មុហុត្តវិជាតវាទី ( ព. ពុ. ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មុសាវាទី» មានន័យដូចម្ដេច ?


មុសាវាទី


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ; សំ. ម្ឫឞាវាទិន៑ ) អ្នកដែលហៃនិយាយកុហក ។ ស្រ្តីជា មុសាវាទិនី ។ ( ព. កា. ) ។
ឧទាហរណ៍៖ មុសាវាទី កុហកវក់វី ឥតក្រែងឥតល្អែង បានជួបប្រទះ នាងស្រីឫកខែង មានល្បីជាក់ស្ដែង មុវាទិនី ។ ( លុប សា ចេញរក្សាកាព្យ ហៅថា មជ្ឈេលុប ” លុបអក្សរកណ្ដាល ” ) ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( បា. ; សំ. ម្ឫឞាវាទិន៑ ) អ្នកដែលហៃនិយាយកុហក ។ ស្រ្តីជា មុសាវាទិនី ។ ( ព. កា. ) ។
ឧទាហរណ៍៖ មុសាវាទី កុហកវក់វី ឥតក្រែងឥតល្អែង បានជួបប្រទះ នាងស្រីឫកខែង មានល្បីជាក់ស្ដែង មុវាទិនី ។ ( លុប សា ចេញរក្សាកាព្យ ហៅថា មជ្ឈេលុប ” លុបអក្សរកណ្ដាល ” ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មុសាវាទ» មានន័យដូចម្ដេច ?


មុសាវាទ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ; សំ. ម្ឫឞា– ) ពាក្យកុហក ( ម. ព. និច្ចសីល និង វចីទុច្ចរិត ផង ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មុសា» មានន័យដូចម្ដេច ?


មុសា


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( បា. ប្រើជា និ. ; សំ. ម្ឫឞា ) ដែលកុហក, មិនពិត, ខុស, ទទេ ។
ឧទាហរណ៍៖ ពាក្យមុសា; និយាយមុសា ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ( បា. ប្រើជា និ. ; សំ. ម្ឫឞា ) ដែលកុហក, មិនពិត, ខុស, ទទេ ។
ឧទាហរណ៍៖ ពាក្យមុសា; និយាយមុសា ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មុយៗ» មានន័យដូចម្ដេច ?


មុយៗ


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលមានបែបបទយឺតៗ ច្រើនស្ងៀមមិនសូវនិយាយស្ដី, ទុយមុយ ។
ឧទាហរណ៍៖ មនុស្សមុយៗ, ឫកពាមុយៗ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មុយតាស្យុងប្ដូរគ្រោង» មានន័យដូចម្ដេច ?


មុយតាស្យុងប្ដូរគ្រោង


👉ថ្នាក់ពាក្យជា គីមី
មានន័យថា មុយតាស្យុងដែលបណ្ដាលមកពីការបញ្ចូល ឬ ដំណកបាសចេញពីច្រវាក់ DNA។ កូដុងនៅត្រង់ចំណុចនោះនិងកូដុងបន្ដបន្ទាប់ ត្រូវបានផ្លាស់ប្ដូរធើ្វអោយសារសេនេទិចបកប្រែខុស។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មុម» មានន័យដូចម្ដេច ?


មុម


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ជ្រុង, ជ្រុងជាយ ។
ឧទាហរណ៍៖ មុមចីពរ ។

                       កៀន ញក តាមផ្លូវគណិតសាស្រ្ត ដែលហៅថាមុមនោះ គឺរូបគំនូរដែលមានអខ្ឍោជុតាពីរ ឬមានដែនរាបកាត់គ្នា ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មុនី» មានន័យដូចម្ដេច ?


មុនី


មានន័យថា ( មើលក្នុងពាក្យ មុនិ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មុនិ» មានន័យដូចម្ដេច ?


មុនិ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ) អ្នកប្រាជ្ញ ។ មុនិកុញ្ជរ អ្នកដែលជាចម្បងជាងអស់អ្នកប្រាជ្ញ, អ្នកប្រាជ្ញឆ្នើម ។ មុនិន្ទ អ្នកដែលជាធំជាងពួកអ្នកប្រាជ្ញ ។ មុនិនាថ អ្នកដែលជាទីពឹងរបស់ពួកអ្នកប្រាជ្ញ ។ មុនិរាជ ស្ដេចនៃពួកអ្នកប្រាជ្ញ ( ពាក្យទាំង៤នេះ សុទ្ធតែជាវិសេសនាមរបស់ព្រះសព្វញ្ញុពុទ្ធ ); ខ្មែរច្រើនប្រើក្លាយជា មុនី, ជា មុនីកុញ្ជរ, មុនីនាថ, មុនីរាជ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មុន» មានន័យដូចម្ដេច ?


មុន


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះរោគកើតនៅត្រង់មុខមនុស្ស ដោរចេញជាកន្ទួលមានគ្រាប់; មានពីរយ៉ាងគឺ មុនខ្សាច់ មុនល្អិតៗ គ្រាប់តូចៗ ស្រដៀងនឹងគ្រាប់ខ្សាច់ល្អិតឬគ្រាប់ស្មៅ; មុនដំបូក មុនដែលដោរជាកន្ទួលធំៗមានគ្រាប់និងខ្ទុះឈាម ស្រដៀងនឹងបូសទ្រនិច ។
ឧទាហរណ៍៖ កើតមុនពេញមុខ កើតមានរោគមុនពេញដាសនៅមុខ ។

                     ឈ្មោះរោគ​ច្រើនកើតត្រង់មុខមនុស្ស ចេញជាកន្ទួលមានគ្រាប់ ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលកើត, មាន, ដល់, ផ្ដើម, ស្ថិតនៅជាដំបូងឬជាដើមគេ ។
ឧទាហរណ៍៖ កើតមុន, ដល់មុន, ជាមុន, មុនគេ ។ ព. ផ្ទ. ក្រោយ, បន្ទាប់ ។

👉ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា (រោគ) ព្រអសា ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មុធាភាព» មានន័យដូចម្ដេច ?


មុធាភាព


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា លក្ខណៈដែលធ្វើ ឬឱ្យឥតទារយកថ្លៃ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មុធា» មានន័យដូចម្ដេច ?


មុធា


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា លក្ខណៈដែលធ្វើ ឬឱ្យដោយឥតទារយកថ្លៃ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មុទ្រា» មានន័យដូចម្ដេច ?


មុទ្រា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. ; បា. មុទ្ទា ) ត្រា; ចិញ្ចៀន, ចិញ្ចៀនត្រា; ពុម្ព, ការបោះពុម្ព; គ្រឿងសម្គាល់។ កាយមុទ្រា បែបបទនៃរាងកាយ មានលើកឬវាសដៃជើងជាដើម។ រាជមុទ្រា ព្រះលញ្ឆករ គឺត្រាសម្រាប់ក្សត្រទ្រង់រាជ្យ ( ត្រាផែនដី ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មុទ្ធាភិសេក» មានន័យដូចម្ដេច ?


មុទ្ធាភិសេក


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ; សំ. មុធ៌ន៑ + អភិឞេក ) ការស្រោចទឹកលើមុទ្ធា គឺការស្រោចទឹកក្លស់ទឹកស័ង្ខលើព្រះសិរស៍នៃក្សត្រឲ្យពេញទីជាស្ដេចទ្រង់រាជ្យ ។
ឧទាហរណ៍៖ ទ្រង់បានមុទ្ធាភិសេកក្នុងឆ្នាំ . . . ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មុទ្ធាភិសិត្ត» មានន័យដូចម្ដេច ?


មុទ្ធាភិសិត្ត


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ; សំ. មូធ៌ាភិឞិក្ត ) ក្សត្រ, ព្រះរាជាដែលបានអភិសេកស្រេចហើយ ( ហៅថា មុទ្ធាភិសិត្តរាជ ក៏បាន ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មុទ្ធា» មានន័យដូចម្ដេច ?


មុទ្ធា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ; សំ. មូធ៌ន៑ ) ក្បាល; ( រ. ស. ) ។
ឧទាហរណ៍៖ ព្រះមុទ្ធា ( ព្រះសិរស៍ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មុទ្ធជៈ» មានន័យដូចម្ដេច ?


មុទ្ធជៈ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. មុទ្ធជ; សំ. មូធ៌ជ ឬ មូធ៌ន្យ ) ដែលកើតក្នុងក្បាល; ដែលមានសំឡេងកើតក្នុងក្បាល, អក្សរ ៧ តួគឺ ដ ឋ ឌ ឍ ណ, រ ឡ ជាមុទ្ធជៈ ។ ដែលដុះអំពីក្បាល ( សក់ ) ។
👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( បា. មុទ្ធជ; សំ. មូធ៌ជ ឬ មូធ៌ន្យ ) ដែលកើតក្នុងក្បាល; ដែលមានសំឡេងកើតក្នុងក្បាល, អក្សរ ៧ តួគឺ ដ ឋ ឌ ឍ ណ, រ ឡ ជាមុទ្ធជៈ ។ ដែលដុះអំពីក្បាល ( សក់ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មុទ្ទវិទ្យា» មានន័យដូចម្ដេច ?


មុទ្ទវិទ្យា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា វិទ្យា សិល្បៈខាងការបោះពុម្ព ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មុទុតា» មានន័យដូចម្ដេច ?


មុទុតា


មានន័យថា ( មើលក្នុងពាក្យ មុទុ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មុទុ» មានន័យដូចម្ដេច ?


មុទុ


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( បា. ; សំ. ម្ឫទុ ) ទន់, យ៉ាងទន់, ទន់ភ្លន់; ល្មមល្មៃ; យ៉ាងទាប, យ៉ាងធូរថយ, យ៉ាងខ្សោយ, យ៉ាងអន់ ។
ឧទាហរណ៍៖ ចិត្តមុទុ, កាន់សីលមុទុ, បានចំណេញយ៉ាងមុទុ ។ មុទុចិត្ត ចិត្តទន់, ចិត្តទន់ភ្លន់ទៅរកអ្នកដទៃ ។ មុទុតា ដំណើរមានចិត្តទន់ភ្លន់ទៅរកអ្នកដទៃ ( ដូចយ៉ាងមាតាបិតាមានចិត្តទន់ភ្លន់ទៅរកបុត្រជាដើម ) ។ មុទុតាធម៌ ធម៌ដែលប្រកបដោយមុទុតា ( ដូចគ្នានឹង មុទុចិត្ត ដែរ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មុទិតា» មានន័យដូចម្ដេច ?


មុទិតា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. )ដំណើរមានចិត្តរីករាយទៅរកសេចក្ដីសុខរបស់អ្នកដទៃពុំរើសមុខ គឺដំណើរដែលដឹងថា អ្នកដទៃតាមតែអ្នកណាក៏ដោយ គេមានទ្រព្យធនបុណ្យស័ក្តិ បានប្រកបដោយសេចក្ដីសុខ-ចម្រើន ក៏មានចិត្តជួយអរគេ មិនច្រណែននិន្ទាឈ្នានីស ( មុទិតា នេះជាធម៌ប្រសើរសំខាន់មួយយ៉ាងសម្រាប់ពួកមនុស្ស ) ។ មុទិតាចិត្ត ចិត្តដែលមានមុទិតា ។ មុទិតាធម៌ ធម៌ដែលប្រកបដោយមុទិតា ( ដូចគ្នានឹង មុទិតាចិត្ត ដែរ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មុត្តាហារ» មានន័យដូចម្ដេច ?


មុត្តាហារ


មានន័យថា ( ម. ព. មុក្ដា ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មុត្តាស័យ» មានន័យដូចម្ដេច ?


មុត្តាស័យ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្លោកនោមធំ ថង់ដែលទទួលនូវទឹកនោម ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មុត្តា» មានន័យដូចម្ដេច ?


មុត្តា


មានន័យថា ( ម. ព. មុក្ដា ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មុតមាំ» មានន័យដូចម្ដេច ?


មុតមាំ


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( មើលក្នុងពាក្យ មាំ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មុត» មានន័យដូចម្ដេច ?


មុត


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា បង្កើតជារបួសដោយសស្ត្រាឬដោយអ្វីៗដែលមានមុខស្រួច ។
ឧទាហរណ៍៖ កាំបិតមុតដៃ, បន្លាមុតជើង ។

                        ចុះ, ធ្លុះចុះ, ធ្លុះចូល ។
ឧទាហរណ៍៖ ដីរឹងកាប់មិនមុត, ដីធូរកាប់មុតជ្រៅ ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលមានមុខងាយកាត់, ងាយកាប់, ងាយធ្លុះចូល ។
ឧទាហរណ៍៖​​ កាំបិតកោរនេះមុតណាស់ ។

                      ព. ប្រ. ចិត្តមុត ចិត្តហានក្លា គឺចិត្តហ៊ានប្រថុយមិនញញើត ។ ប្រាជ្ញាមុត ប្រាជ្ញារហ័សវាងវៃអាចកាត់ផ្ដាច់សេចក្ដីសង្ស័យបានដោយងាយភ្លាមៗ ។ ភ្នែកមុត ភ្នែកដែលប៉ិនមើលសង្កេតស្គាល់ការណ៍ពិតបានភ្លាមៗ ។ សម្ដីមុត សម្ដីក្លៀវក្លា ហ៊ានស្ដីថាឲ្យគេម៉ាំងៗជ្រៅៗមិនញញើតមាត់ ។ ល ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មុញ្ចនោបាយ» មានន័យដូចម្ដេច ?


មុញ្ចនោបាយ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. < មុញ្ចន + ឧបាយ ) ឧបាយឲ្យបានរួច, ឲ្យរដោះ, របូត, ផុតពីទុក្ខ, ពីទោស ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មុញ្ចនាការ» មានន័យដូចម្ដេច ?


មុញ្ចនាការ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. < មុញ្ចន + អាការ ) អាការរួច, រដោះ, របូត, ផុតពីទុក្ខ, ពីទោស ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មុញ្ចនកិច្ច» មានន័យដូចម្ដេច ?


មុញ្ចនកិច្ច


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការបញ្ឈប់គណនី ដោយមានសេចក្តីបញ្ជាក់ថា ការកាន់កាប់របស់គណនេយ្យករណាមួយពិតជាត្រឹមត្រូវហើយ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មុជ្ជ» មានន័យដូចម្ដេច ?


មុជ្ជ


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ( ម. ព. មុជ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មុជ» មានន័យដូចម្ដេច ?


មុជ


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ( បា. ) ពន្លិចក្បាលខ្លួនឯងទៅក្នុងទឹក ។
ឧទាហរណ៍៖ មុជទឹក ( ម. ព. ជ្រមុជ ផង ) ។

                     ឱនក្បាលចូលបន្ទាបខ្លួនចុះ ។
ឧទាហរណ៍៖​​ មុជរបង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មុច្ឆា» មានន័យដូចម្ដេច ?


មុច្ឆា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា.; សំ. មូឆ៌ា ) ដំណើរវិលមុខឬសន្លប់, ជ្រប់បាត់ស្មារតី; រោគវិលមុខ, រោគខ្យល់ចាប់ ។ ប្រើជា រ. ស. ។
ឧទាហរណ៍៖ ទ្រង់ព្រះមុច្ឆា ទ្រង់វិលព្រះភក្ត្រ ( វិលមុខ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មុង្រ្កញី , មុង្រ្កីញី» មានន័យដូចម្ដេច ?


មុង្រ្កញី , មុង្រ្កីញី


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា គុម្ពព្រឹក្សតូចម៉្យាងកំពស់ ០.៥- ៣ ម ដុះលើដីវាលនៃឥណ្ឌុចិន ប្រទេសចិន ហ្វីលីពីន និងទ្វីបអូសេអានី ។ ពេលខ្លះគេដាំជាលំអ ។ មែកអាចធ្វើអុសដុត ។ ស្លឹកប្រើប្រឡាក់ ជ័រទឹកធ្វើចន្លុះបាន ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មុង្គ្រេ» មានន័យដូចម្ដេច ?


មុង្គ្រេ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះឈើតូចមួយប្រភេទ ស្លឹកតូចស្រួចៗ មានមមីស ផ្កាសម្បុរក្រហម, ស្លឹកប្រើភ្ជាំ ឬប្រឡាក់នឹងជ័រទឹក ឬជ័រក្រាក់ធ្វើចន្លុះបាន ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មុង» មានន័យដូចម្ដេច ?


មុង


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សំពត់ដែលដេរមានខ្នង មានរបាំងជុំវិញភ្ជាប់មុខគ្នា សម្រាប់ការពារមូសមិនឲ្យខាំបាន ។ មុងផ្លិត មុងមានឆ្អឹងសម្រាប់បើកកាងហើយតម្លោះបាន ។ ដេកមុង ដេកក្នុងមុង ។

👉ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា ព្រះសុកល់ប្រសើរ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មុខសណ្ឋាន» មានន័យដូចម្ដេច ?


មុខសណ្ឋាន


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ទ្រង់មុខ ទឹកមុខ ចិត្ររូប គំនូរជារូបផ្សេងៗ ធម្មានរូប ន័យរបស់ពាក្យ ប្រើដោយប្រៀប ដើម្បីឱ្យមានទម្ងន់ដល់សេចក្តី ដូចជាសេចក្តីស្លាប់ ដោយមច្ចុរាជ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មុខសញ្ញាលទ្ធកម្ម» មានន័យដូចម្ដេច ?


មុខសញ្ញាលទ្ធកម្ម


👉ថ្នាក់ពាក្យជា លទ្ធកម្មសាធារណៈ
មានន័យថា មុខទំនិញ សំណង់ សេវាកម្ម ឬសេវាទីប្រឹក្សាដែលជាកម្មវត្ថុនៃការដេញថ្លៃ ពិគ្រោះថ្លៃ ស្ទង់តម្លៃ ឬការចរចាថ្លៃ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មុខសញ្ញាគ្រោះថ្នាក់» មានន័យដូចម្ដេច ?


មុខសញ្ញាគ្រោះថ្នាក់


👉ថ្នាក់ពាក្យជា បច្ចេកសព្ទបរិស្ថាន
មានន័យថា សក្ដានុពលដែលអាចកើតឡើងនៃបាតុភូត និន្នាការ ឬផលប៉ះពាល់រូបវន្តដែលបង្កឡើងដោយធម្មជាតិ ឬ ដោយសកម្មភាពមនុស្សបង្កឲ្យបាត់បង់ជីវីត មានរបួស ប៉ះពាល់សុខភាប ក៏ដូចជាខូចខាតនិងបាត់បង់ទ្រព្យសម្បត្តិ ហេដ្ឋារចនាសម្ព័ន្ធ របរចិញ្ចឹមជីវីត ការផ្ដល់សេវាកម្ម និងធនធានបរិស្ថាន ។
ឧទាហរណ៍៖ គ្រោះទឹកជំនន់ ភាពរាំងស្ងួត ។ ពាក្យថាមុខសញ្ញាគ្រោះថ្នាក់ ភាគច្រើនសំដៅលើបាតុភូតរូប ឬ និន្នាការដែលទាក់ទងនឹងអាកាសធាតុ ឬផលប៉ះពាល់រូបវន្ត ។

👉ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា ព្រឹត្តិការណ៍មួយ បាតុភូតមួយ ឬសកម្មភាពរបស់មនុស្សដែលសក្ដានុភាពអាចធ្វើឱ្យខូចខាតជារូបវន្ត រួមមាន ការបាត់បង់អាយុជីវិត រងរបួស ខូចខាត និងបាត់បង់ទ្រព្យសម្បត្តិ រាំងស្ទះដល់សង្គមនិងសេដ្ឋកិច្ច ឬខូចខាតបរិស្ថាន។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មុខរោ» មានន័យដូចម្ដេច ?


មុខរោ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. មុខរ ) មាត់រឹង, ដែលមានមាត់រឹង; មនុស្សមាត់រឹង; បើស្ត្រីជា មុខរា ( ព. កា. ) ។
ឧទាហរណ៍៖ ប្ដីមុខរោសោគម្រក់ ប្រពន្ធជ្រងក់មុខរា ទាំងទ្វីឥតត្រូវនឹងអ្នកណា ថែមទាំងឧស្សាហ៍ ឈ្លោះផងទៀត ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( សំ. បា. មុខរ ) មាត់រឹង, ដែលមានមាត់រឹង; មនុស្សមាត់រឹង; បើស្ត្រីជា មុខរា ( ព. កា. ) ។
ឧទាហរណ៍៖ ប្ដីមុខរោសោគម្រក់ ប្រពន្ធជ្រងក់មុខរា ទាំងទ្វីឥតត្រូវនឹងអ្នកណា ថែមទាំងឧស្សាហ៍ ឈ្លោះផងទៀត ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មុខមគ្គ» មានន័យដូចម្ដេច ?


មុខមគ្គ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ; សំ. –មាគ៌ ) ផ្លូវមាត់ ( រង្វះមាត់, ប្រហោងមាត់, ទ្វារមាត់ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មុខបាទ» មានន័យដូចម្ដេច ?


មុខបាទ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. សន្មត; សំ. បា. មុខ + បាទ ) មុខការឬនាទីនីមួយៗដែលទីទៃពីគ្នាដោយមុខដោយឡែក ( ប្រៀបដូចជាគាថាបាលីឬកាព្យសម្រាយដែលមាន បាទ គឺមានសង្កាត់ឃ្លារបះផ្សេងៗជាប្រមុខ ) ។
ឧទាហរណ៍៖ ធ្វើការតាមមុខបាទរៀងខ្លួន; គាត់ធ្វើការច្រកាចច្រកូវឥតដឹងមុខបាទអ្វីទេ ។ ចែកមុខបាទគ្នា គឺចែកមុខការឲ្យធ្វើផ្សេងៗគ្នា ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មុខបាឋ» មានន័យដូចម្ដេច ?


មុខបាឋ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ) ការរៀនផ្ទាល់ពីមាត់គ្រូ គឺការរៀនដោយមានគ្រូប្រាប់ផ្ទាល់ ឥតមានគម្ពីរឬក្បួនច្បាប់អ្វីសម្រាប់អានទន្ទេញឲ្យចាំទេ, ហៅថា ការរៀនផ្ទាល់មាត់ ក៏បាន ។
ឧទាហរណ៍៖ បាលីព្រះត្រៃបិដក កាលដើមឡើយ ជាមុខបាឋ; កាលសម័យពីដើម, ពួកសិស្សវត្តក្នុងប្រទេសកម្ពុជា សុទ្ធតែរៀនទន្ទេញធម៌ជាមុខបាឋ ( ម. ព. រៀនផ្ទាល់មាត់ ក្នុងពាក្យ ផ្ទាល់១ និ. ទៀតផង ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មុខបាឋ» មានន័យដូចម្ដេច ?


មុខបាឋ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ) ការរៀនផ្ទាល់ពីមាត់គ្រូ គឺការរៀនដោយមានគ្រូប្រាប់ផ្ទាល់ ឥតមានគម្ពីរឬក្បួនច្បាប់អ្វីសម្រាប់អានទន្ទេញឲ្យចាំទេ, ហៅថា ការរៀនផ្ទាល់មាត់ ក៏បាន ។
ឧទាហរណ៍៖ បាលីព្រះត្រៃបិដក កាលដើមឡើយ ជាមុខបាឋ; កាលសម័យពីដើម, ពួកសិស្សវត្តក្នុងប្រទេសកម្ពុជា សុទ្ធតែរៀនទន្ទេញធម៌ជាមុខបាឋ ( ម. ព. រៀនផ្ទាល់មាត់ ក្នុងពាក្យ ផ្ទាល់១ និ. ទៀតផង ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មុខទ្វារ» មានន័យដូចម្ដេច ?


មុខទ្វារ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ) ទ្វារមាត់ ( ហៅថា មុខមគ្គ ក៏បាន ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មុខតែ» មានន័យដូចម្ដេច ?


មុខតែ


មានន័យថា ( ម. ព. មុខជា ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មុខដាច់» មានន័យដូចម្ដេច ?


មុខដាច់


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដំបូលប្រាសាទ, វិហារ; សាលាត្រង់ថ្នាក់លើបំផុត ឬថ្នាក់លើបន្ទាប់ មានជហ្វាដាច់ដោយឡែកពីដំបូលត្រង់ថ្នាក់ក្រោម ។
ឧទាហរណ៍៖ មុខដាច់មួយជាន់, មុខដាច់ពីរជាន់ ។

                     មុខហោជាងប្រាសាទ ឬវិហារដែលឥតដំបូលបាំងសាច ក៏ហៅថា មុខដាច់ ដែរ ។
ឧទាហរណ៍៖ ប្រាសាទមុខដាច់ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មុខឈ្នាង» មានន័យដូចម្ដេច ?


មុខឈ្នាង


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះស្មៅមួយប្រភេទដើមនិងស្លឹកស្រដៀងនឹងពួកឈើតូច, ស្លឹកស្រួចៗស្រដៀងនឹងបុ័ង្កបាត, គេច្រើនប្រើធ្វើជាថ្នាំចំហុយផ្សះដំបៅ ។

                      តិណជាតិស្ទើរវារ មែកវែងរហូតដល់ ១ម។ ស្លឹករាងដូចស្លាបប្រចៀវ ឬមុខឈ្នាង។ ច្រើនដុះលើដីសើម ក្នុងព្រៃ ឬទីវាល មានដុះក្នុងស្រុកជាច្រើន ក្រៅពីឥណ្ឌូចិន គេប្រទះឃើញមុខឈ្នាងនៅប្រទេសឥណ្ឌា ជ្វា ចិន កើ Fidi និងនៅអាមេរិកក្តៅ (Antilles) ។ គេស្ងោរស្លឹកមុខឈ្នាងផឹកសម្រាប់ព្យាបាលជំងឺគ្រុន ពិសេសគ្រុនចាញ់។ គេយកមុខឈ្នាងផ្សំជាមួយថ្នាំដទៃធ្វើឱសថជំងឺរបេង។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មុខជា» មានន័យដូចម្ដេច ?


មុខជា


👉ថ្នាក់ពាក្យជា និបាតសព្ទ
មានន័យថា គង់ជា, គង់តែ; ពាក្យនិបាត សម្រាប់ប្រើជាជំនួយកិរិយាសព្ទជាអនាគត ។
ឧទាហរណ៍៖ មុខជានឹងទៅ, មុខតែនឹងប្រាប់ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មុខងារជាជម្រើស» មានន័យដូចម្ដេច ?


មុខងារជាជម្រើស


👉ថ្នាក់ពាក្យជា ហិរញ្ញវត្ថុសាធារណៈ, រដ្ឋបាលសាធារណៈ
មានន័យថា វាក្យសព្ទនេះមាននិយមន័យច្រើន ដូចខាងក្រោម៖ ១. មុខងារដែលមិនមានលក្ខណៈជាកាតព្វកិច្ច ហើយរដ្ឋបាលថ្នាក់ក្រោមជាតិអាចជ្រើសរើសអនុវត្ត ឬមិនអនុវត្ត។ ១. មុខងារដែលមិនមានលក្ខណៈជាកាតព្វកិច្ច ហើយរដ្ឋបាលថ្នាក់ក្រោមជាតិអាចជ្រើសរើសអនុវត្ត ឬមិនអនុវត្ត។ ▪មុខងារទាំងឡាយ ដែលមិនស្ថិតនៅក្រោមអាណត្តិនៃក្រសួង ស្ថាប័ន មន្ទីរ អង្គភាពនានារបស់រាជរដ្ឋាភិបាល និង ▪មុខងារទាំងឡាយ ដែលស្ថិតនៅក្រោមអាណត្តិរបស់ក្រសួង ស្ថាប័ន មន្ទីរ អង្គភាពនានារបស់រាជរដ្ឋាភិបាល ប៉ុន្តែក្រសួង ស្ថាប័ន មន្ទីរ អង្គភាពពាក់ព័ន្ធពុំជំទាស់ចំពោះក្រុមប្រឹក្សានៃដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការជ្រើសរើស និងការអនុវត្តនូវមុខងារទាំងនោះ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មុខងារជាកាតព្វកិច្ច» មានន័យដូចម្ដេច ?


មុខងារជាកាតព្វកិច្ច


👉ថ្នាក់ពាក្យជា ហិរញ្ញវត្ថុសាធារណៈ, រដ្ឋបាលសាធារណៈ
មានន័យថា មុខងារដែលត្រូវបានគ្រប់គ្រង ចាត់ចែង និងអនុវត្តដោយរដ្ឋបាលថ្នាក់ក្រោមជាតិ អនុលោមទៅតាមបទដ្ឋាន និងនីតិវិធីដែលកំណត់ដោយច្បាប់ ឬព្រះរាជក្រឹត្យ ឬអនុក្រឹត្យ ឬលិខិតបទដ្ឋានគតិយុត្តនានា។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មុខងារកម្មប្រព័ន្ធអេកូឡូស៊ី» មានន័យដូចម្ដេច ?


មុខងារកម្មប្រព័ន្ធអេកូឡូស៊ី


👉ថ្នាក់ពាក្យជា បច្ចេកសព្ទបរិស្ថាន
មានន័យថា ការបង្កើតឡើងនូវដំណើរការនានា ដែលកំណត់់ដោយអន្តរកម្មផ្សេងៗក្នុង ចំណោមសហគមន៍ជីវសាស្ត្រ ទាំងប្រភេទក្នុងស្រុក ទាំងប្រភេទក្រៅស្រុក ទាំងដំណើរការជីវរូបសាស្រ្ត ដូចជា និយតកម្មទឹក និងការបង្កើតឡើងវិញនូវវដ្ដសារធាតុចិញ្ចឹម។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មុខងារ» មានន័យដូចម្ដេច ?


មុខងារ


👉ថ្នាក់ពាក្យជា ហិរញ្ញវត្ថុសាធារណៈ, រដ្ឋបាលសាធារណៈ
មានន័យថា អំពើ ឬសកម្មភាពដែលរាប់បញ្ចូលទាំងការផ្ដល់សេវាសាធារណៈ ហេដ្ឋារចនាសម្ព័ន្ធ និងមធ្យោបាយផ្សេងៗទៀត។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មុខគួរ» មានន័យដូចម្ដេច ?


មុខគួរ


👉ថ្នាក់ពាក្យជា និបាតសព្ទ
មានន័យថា គួរតែ, សមតែ, ល្មមតែ; ពាក្យនិបាត សម្រាប់ប្រើជាជំនួយកិរិយាសព្ទបានទាំងបីកាល ( អតីតកាល, បច្ចុប្បន្នកាល, អនាគតកាល )
ឧទាហរណ៍៖ មុខគួរឲ្យស្ដាយណាស់, មុខគួរឲ្យចង់សើច, មុខគួរនឹងឲ្យចង់ទៅ, មុខគួរឲ្យអាណិត ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មុខកំពូល» មានន័យដូចម្ដេច ?


មុខកំពូល


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះស្រុកមួយក្នុងខេត្តកណ្ដាល ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មុខការ» មានន័យដូចម្ដេច ?


មុខការ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា មុខងារ សមត្ថកិច្ច ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មុខ» មានន័យដូចម្ដេច ?


មុខ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ) ប្រធាននៃសរីរប្រទេស គឺប៉ែករូបកាយត្រង់ទីប្រជុំនៃថ្ងាស, ចិញ្ចើម, ភ្នែក, ច្រមុះ, មាត់, ចង្កា ។ មាត់; ប្រធាន; ទី; នាទី; លំអាន; ធ្នារ; ឡែក; បែប, យ៉ាង . . . ។ មុខការ ការដោយមុខ គឺការដោយឡែកពីគ្នា ។ មុខក្រសួង ក្រសួងដោយឡែកពីគ្នា ។ មុខក្រោយ ( ព. ប្រ. ) មុខដែលមានទ្រង់ទ្រាយប្រៀបប្រដូចនឹងសណ្ឋានមុខត្រីក្រាយ ។ មុខក្រូចសើច ( ព. ប្រ. ) មុខដែលឡើងសាច់ពកតូចៗឃ្មឹល ស្រដៀងនឹងសំបកផ្លែក្រូចសើច ។ មុខក្រៀម ឬ ក្រៀមមុខ ( ព. ប្រ. ) មុខមិនស្រស់ឬមិនរីក ព្រោះមានព្រួយ ។ មុខងប់ ឬ ងប់មុខ ចចេសងប់មិនងាកតាម ។ មុខងាប់ ឬ មុខខ្មោច ( ព. ប្រ. ) ដែលមានទឹកមុខដូចជាមុខបុគ្គលស្លាប់ ( ពាក្យជេរ, បង្អាប់ដោយមើលងាយ ) : អាចោរមុខងាប់ ! ។ មុខងារ នាទីសម្រាប់ងារ ។ មុខឆ្កែ ( ព. ប្រ. ) ដែលជជ្រកមមករកគេដោយអាការឥតអៀនខ្មាសដូចជាឆ្កែ : មនុស្សមុខឆ្កែ, ទៅរកគេទាំងមុខឆ្កែ ( និយាយថា មុខឆ្កែស្រែជម្រៅ ក៏មាន . . . ) ។ មុខជូរ ( ព. ប្រ. ) មុខដែលចេញអាការជ្រួញជ្រេញ ហាក់ដូចជាកំពុងបរិភោគវត្ថុជូរខ្លាំង ។ មុខឈ្មង មុខដែលមានទ្រង់ទ្រាយសមរម្យឥតឆ្គង, មុខស្រស់បំព្រង ។ មុខដាវមុខលំពែង ( ព. ប្រ. ) ទទួលភារៈចេញមុខតតាំងជាជំនួសគេ : រងមុខដាវមុខលំពែង ។ មុខតំណ កន្លែងឬស្នាមដែលត ។ មុខថ្លោះ ឬ ថ្លោះមុខ ( ព. ប្រ. ) ប្រែឈាមមុខស្រុតចុះហាក់ដូចជាថ្លោះ ( ព្រោះភ័យឬព្រោះមានជំងឺ ) ។ មុខទ័ព ឬ មុខសឹក ទីចំពីខាងមុខកងទ័ពដែលកំពុងលើក ។ ព. ប្រ. ទទឹងមុខទ័ព ទទឹងដំណើរអាជ្ញា ដែលមានអានុភាពស្រដៀងនឹងទ័ព ។ មុខទឹក ផ្លូវទឹក, ធ្នារទឹក ។ មុខបាទ ( មុក-បាត ) មុខនិងជើង គឺដើមចុង, ដើមទង, ទងគន្លង : រកឲ្យឃើញមុខបាទ ។ មុខពាប់ ឬ ពាប់មុខ ( ព. ប្រ. ) មុខដែលចេញអាការដូចជាពាប់ចុះ ( ព្រោះភ័យឬព្រោះតូចចិត្តខ្លាំង ) : ទម្លាក់មុខពាប់, ភ័យពាប់មុខ ។ មុខព្រហ្ម រូបមុខដែលបែកចេញជាបួន ភ្ជាប់នឹងកំពូលប្រាសាទឬកំពូលចេតិយ ។ មុខព្រះលាន ទីវាលឬផ្លូវធំត្រង់មុខព្រះរាជវាំង ។ មុខមន្ត្រី មន្ត្រីដែលជាប្រធានឬជាអធិបតីលើអស់មន្ត្រីទាំងពួង, អធិបតីនៃពួកសេនាបតី; ច្រើនប្រើថា នាម៉ឺនសព្វមុខមន្ត្រី ។ មុខមាត់ មុខនិងមាត់ គឺការចេញបង្ហាញមុខនិងការបញ្ចេញសម្ដីថ្វីមាត់ក្នុងទីប្រជុំជន : ចេញមុខមាត់ ។ អ្នកដែលមានអ្នកធំអ្នកតូចរាប់អានច្រើន : មនុស្សមានមុខមាត់ ។ មុខមាំ មុខដែលសម្ដែងអាការមាំសម្បើម : ធ្វើមុខមាំ ។ មុខយក្ស រូបមុខស្មាច់សម្រាប់ល្ខោនពាក់ធ្វើយក្ស ។ មុខរបរ របរដោយមុខ, របរផ្សេងៗដោយឡែក ។ មុខរាហុ៍ ( ព. ប្រ. ) មុខមនុស្សដែលមានទ្រង់ទ្រាយកំពាង ស្រដៀងនឹងមុខរូបរាហូ : មនុស្សមុខរាហុ៍ ។ មុខរីក ឬ រីកមុខ មុខដែលចេញអាការរីករាយ ។ មុខរឹង ( ព. ប្រ. ) ដែលរឹងរូស, មានះ, ចចេស ទោះអ្នកដែលមានអំណាចលើ សម្លឹងសម្លក់ដាក់ក៏មិនជច់មុខ : មនុស្សមុខរឹង ។ មុខសស្ត្រ ( –សាស់ ) មុខរបួសដែលមុតដោយសស្ត្រា ។ មុខស្ងួត ឬ ស្ងួតមុខ ( ព. ប្រ. ) មុខដែលចេញអាការក្រៀមក្រំហាក់ដូចជាស្ងួត ។ មុខស្មន់ នាទីឬដំណើរដែលមានព្រោះស្មន់អន្ធករឬសហាយស្មន់នឹងគ្នា : ទោសមុខស្មន់, ទោសទាស់នឹងមុខស្មន់, ពិន័យមុខស្មន់ ។ មុខស្មើ មុខជើយដោយអាការតោះតើយ មិនអើពើ : ធ្វើមុខស្មើ ។ មុខស្រងូត មុខមិនរីកដោយអាការក្រៀមក្រំ ។ មុខស្រពោន ឬ ស្រពោនមុខ ( ព. ប្រ. ) មុខមិនស្រស់, មិនរីករាយហាក់ដូចជាស្រពោន ។ មុខស្អុយ ( ព. ប្រ. ) មុខស្រពោនស្រពាប់ដោយហេតុទើសទាក់គំនិតឬតានតឹងចិត្ត ។ មុខអាករ នាទីដែលកើតអាករ កើតលាភ ។ មុខអុត មុខដែលមានស្នាមអុត ។ មុខអំណាច នាទីរបស់អំណាច ។ ល ។ កាត់មុខ កាត់ចំពីមុខ : ដើរកាត់មុខ ។ កាត់នាទីឬកាត់ប្រយោជន៍; កាត់លាភរបស់អ្នកដទៃ : កុំកាត់មុខគេ ។ កំបាំងមុខ ដែលកំបាំងគេមើលមិនឃើញ : ទីកំបាំងមុខ ។ ខាងមុខ ខាងនាយមុខ, ឯមុខ ។ ខុសមុខ ខុសបែបគ្នា; មិនត្រូវមុខ ។ ងងឹតមុខ វិលមុខងងឹតឈឹងមើលអ្វីពុំឃើញ ។ ព. ប្រ. ទញ់ទាល់គំនិតងងឹតឈឹង ។ ចេញមុខ ចេញទែងសម្ដែងមុខឲ្យគេឃើញ ។ ចេញមុខចេញមាត់ ចេញទាំងមុខទាំងសម្ដី ។ ចែកមុខ ចែកឲ្យដោយមុខ ដោយឡែកពីគ្នា ។ ចំពោះមុខ ដែលប្រាកដនៅមុខ ។ ចំមុខ ត្រង់ពីមុខ ។ ចាំមុខ មិនភ្លេចមុខគេ ។ ច្រើនមុខ ច្រើនបែប, ច្រើនយ៉ាង : ទំនិញច្រើនមុខ, ម្ហូបច្រើនមុខ ។ ជច់មុខ ( ព. ប្រ. ) ចុះទឹកមុខឬជ្រប់មុខហាក់ដូចជាជច់ព្រោះគេបន្តុះបង្អាប់ឬស្ដីថាឲ្យ ។ ជូរមុខ ( ព. ប្រ. ) បញ្ចេញអាការធ្វើមុខស្ញូញ ព្រោះធុញ, ទ្រាន់ ។ ជ្រប់មុខ ទម្លាក់មុខជ្រប់ ។ ញាក់មុខ ឬ ញាក់មុខញាក់មាត់ កម្រើកចង្កាងើបងើយខ្វិចបន្តិចឡើងឬបិទមាត់ផ្អឹបកម្រើកចង្កាញាក់ខ្វើកឡើងលើ ។ ដាក់មុខ ឱនមុខចុះបន្តិចស្រពោនស្រពាប់ព្រោះសេចក្ដីអៀនខ្មាសឬទញ់តុះ : ដាក់មុខជ្រប់ ។ នៅទីចំពោះមុខ, ផ្គើននៅមុខ : ស្ដីដាក់មុខ, ថាដាក់មុខ ។ ដាច់មុខ ផុតអស់មុខការ, ផុតនាទី; ដាច់នាទីឬមុខការដោយឡែក ។ ដឹងមុខ ដឹងដោយសារគេប្រាប់ថា ឈ្មោះនេះ ឈ្មោះនោះ ដែលជាសត្រូវ . . . ។ ដោយមុខ ដោយឡែក, ដោយបែប, ដោយយ៉ាង : កាន់ការដោយមុខ, យល់ដោយមុខ ។ តូចមុខ ឬ ទាបមុខ ( ព. ប្រ. ) អាប់មុខ, មិនពេញមុខ ។ ទទឹងមុខ ( ព. ប្រ. ) នៅទទឹងចំពីមុខ ។ ទុកមុខឲ្យ ឬ ទុកមុខទុកមាត់ឲ្យ ទុកនាទីឲ្យ, ទុកអំណាចឲ្យ, យោគយល់ ។ ទើសមុខ ឬ ទើសមុខទើសមាត់ ( ព. ប្រ. ) ទើសទាល់ដោយយល់មុខ, ដោយខ្លាចចិត្តឬដោយអៀនអន់ព្រោះមានគេនៅមុខ, នំាឲ្យធ្វើអ្វីមិនស៊ប់ ។ ទៅមុខ ទៅឯទីខាងមុខ, ទៅឯកាលខាងមុខ ។ ធំមុខ ពេញមុខ ។ ធ្វើមុខក្រញូវ សម្ដែងទឹកមុខឡើងក្រញូវ ។ ធ្វើមុខធ្វើមាត់ឲ្យ ញាក់មុខញាក់មាត់ក្រមាច់ក្រមើមឲ្យ ។ នៅមុខ ចំពោះមុខ ។ នាំមុខ ទៅពីខាងមុខ, នាំឲ្យតាម ។ បិទមុខ ភ្ជិតមិនឲ្យឃើញមុខ, មិនឲ្យឃើញលំអាន ។ បោរមុខ ( ព. ប្រ. ) អៀនខ្មាសមើលមុខគេមិនត្រង់ហាក់ដូចជាមុខបោរឡើង : ស្ដីឲ្យបោរមុខ ។ បំបាក់មុខ ( ព. ប្រ. ) ធ្វើឲ្យអាប់ឱនហាក់ដូចជាធ្វើមុខឲ្យបាក់ ។ បំបាត់មុខ ធ្វើឲ្យបាត់មិនឲ្យឃើញមុខ, គេចលែងឲ្យឃើញមុខ : ចងបំបាត់មុខ, ដើរបំបាត់មុខ ។ ពេញមុខ ( ព. ប្រ. ) ចេញមុខពេញលេញមិនរលឹបរល, មានមុខមានឈ្មោះ។ មានមុខ មានការរបរពេញទី; មានកេរ្តិ៍ឈ្មោះ, មានអ្នកធំអ្នកតូចរាប់អានច្រើន : មនុស្សមានមុខ, អ្នកមានមុខ ។ យកមុខ, យកមុខយកឈ្មោះ ឬ យកមុខយកមាត់ ចេញមុខខ្នះខ្នែងកិច្ចការម្ដងៗឲ្យមានឈ្មោះល្អ, វាតអាទិ៍ដណ្ដើមមុខការដែលជាសាធារណៈ ឲ្យបានមកលើខ្លួនចាត់ចែងយកកេរ្តិ៍ឈ្មោះ ។ យល់មុខ យោគយល់ដោយមុខ, មិនប្រកាន់ទោសព្រោះយល់ថាមានមុខ ។ យារមុខ ស្រុងស្លុយខាងមុខជាងខាងក្រោយ ។ ព. ប្រ. ងងុលចូលមិនថយក្រោយ ។ យោងមុខ អន្ទងនាំផ្លូវពីមុខ, យោងមិនឲ្យឃ្លាតពីមុខ : ជិះសេះយោងមុខគោ, អុំទូក-ងយោងមុខទូកវ៉ែត ។ ស្មើមុខ ដែលមានមុខមានឈ្មោះស្មើគ្នា : មនុស្សស្មើមុខ ។ ស្អប់មុខ ស្អប់មិនចង់ឃើញមុខ ។ អាប់មុខ អាប់ឱនមិនពេញមុខ ។ ឯមុខ ខាងមុខ, ខាងនាយ ។ ល ។ ។ ល ។

👉ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា ព្រះភក្ត្រ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មុក្តា» មានន័យដូចម្ដេច ?


មុក្តា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា គុជខ្យង ត្បូងដែលដុះនៅលៀស ឬគ្រំខ្លះ​ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មុក្ដា» មានន័យដូចម្ដេច ?


មុក្ដា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. ឬ បា. ) ឈ្មោះកែវឬត្បូងមានតម្លៃមួយប្រភេទ; ត្បូងដែលកើតអំពីខ្យង, គជ់ខ្យង; ខ្យងដាំ ។
ឧទាហរណ៍៖ កែវមុក្ដា ។

                      មុក្ដាហារ ឬ មុត្តាហារ ( សំ. មុក្ដា, ឬ បា. មុត្តា + ហារ “ខ្សែ-ក កង-ក” ) ខ្សែ-កឬកង-ក ដែលប្រដាប់ដោយមុក្ដា ។
ឧទាហរណ៍៖ ព្រះសិទ្ធត្ថរាជបានទ្រង់ព្រះសណ្ដាប់សម្ដីនៃខត្តិយកញ្ញា នាមកិសាគោតមីសរសើរព្រះអង្គដូច្នោះ ស្ដេចក៏ដោះមុក្ដាហារចាកព្រះសូរង្គ ឲ្យរាជអមាត្យយកទៅប្រទាននាងនោះភ្លាម ដោយតាំងព្រះរាជហ្ឫទ័យថាជារង្វាន់បូជាមាត់អាចារ្យ . . . ( រឿងពុទ្ធប្រវត្តិ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មឺត» មានន័យដូចម្ដេច ?


មឺត


មានន័យថា ( ម. ព. មឹត ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មឹះៗ» មានន័យដូចម្ដេច ?


មឹះៗ


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលមុយៗភ្លឹះៗ ។
ឧទាហរណ៍៖ មនុស្សមឹះៗ, ឫកពាមឹះៗ; ធ្វើការមឹះៗ ។

                      ព. ទ. បុ. មឹះៗកេះឆ្នាំងបាយធ្លុះ និយាយពីមនុស្សដែលមឹះៗសោះទេ ប៉ុន្តែបើធ្វើអ្វីតែមិនទាន់កើតក៏មិនលែង ដូចជាគេកេះឆ្នាំងដីទាល់តែធ្លុះ ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលមុយៗភ្លឹះៗ ។
ឧទាហរណ៍៖ មនុស្សមឹះៗ, ឫកពាមឹះៗ; ធ្វើការមឹះៗ ។

                     ព. ទ. បុ. មឹះៗកេះឆ្នាំងបាយធ្លុះ និយាយពីមនុស្សដែលមឹះៗសោះទេ ប៉ុន្តែបើធ្វើអ្វីតែមិនទាន់កើតក៏មិនលែង ដូចជាគេកេះឆ្នាំងដីទាល់តែធ្លុះ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មឹន» មានន័យដូចម្ដេច ?


មឹន


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ដំភ្ជិតសាច់គ្នា, ដាក់ស្លង់ដំភ្ជិត ។
ឧទាហរណ៍៖ មឹនផ្ដិលបែក, មឹនស័ង្កសីភ្ជាប់គ្នា ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មឹតពត់» មានន័យដូចម្ដេច ?


មឹតពត់


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ពត់ខ្លួនអែនអន គឺរេពត់ខ្លួនទៅឆ្វេងទៅស្ដាំ, ឬប្រឹងពត់បន្ទន់ខ្លួនឲ្យដាបទាបចុះ, ប្រឹងសន្ធឹងជ្រោងដៃ សណ្ដូកជើងពត់ខ្លួន ( និយាយថា មិតពត់ ក៏មាន ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មឹត» មានន័យដូចម្ដេច ?


មឹត


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា រត់ខ្លំាងពេញទំហឹង ។ ព. ប្រ. ប្រឹងពេញទំហឹង ។
ឧទាហរណ៍៖ ចេះតែមឹតចុះ ! ( ចេះតែប្រឹងឲ្យពេញទំហឹងចុះ ! ); និយាយបង្អូសពាក្យជា មឺត ក៏មាន ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មឹង» មានន័យដូចម្ដេច ?


មឹង


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ល. ស. ) ចៅ, ឯង ។ ខ្មែរប្រើជាពាក្យទ្រគោះឬមើលងាយ, ច្រើននិយាយថា ឯងមឹង , ដូចជាថា ។
ឧទាហរណ៍៖ វាហ៊ានពោលពាក្យឯងមឹងមករកខ្ញុំ។

                     សម័យពីដើម ចៅក្រមហៅចោរដែលចាប់បានមកថា មឹង ដែរ ។
ឧទាហរណ៍៖ មឹងបានប្លន់គេមែនឬទេ ? មឹងត្រូវឆ្លើយឲ្យត្រង់មក, មឹងកុំលាក់ !


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មឹក» មានន័យដូចម្ដេច ?


មឹក


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( យ. ) ឈ្មោះត្រីសមុទ្រមួយប្រភេទ រាងសំប៉ែតមានពុកមាត់ច្រើន អាចម៍វាមានសម្បុរខ្មៅរលើប ធ្វើជាទឹកខ្មៅសរសេរបាន; ត្រីនេះចិនហៅ យៀវហ‍៊ឺ, ខ្មែរហៅក្លាយជា យូហ‍៊ឺ; សៀមសរសេរ ហ្មឹក ” ទឹកខ្មៅ; ត្រីមឹក “; ខ្មែរស្រុកខ្លះហៅទឹកខ្មៅថា ទឹកមឹក ក៏មាន, ហៅជាប់តាមទម្លាប់ពីក្នុងសម័យបុរាណ ដែលអ្នកខ្លះយកអាចម៍ត្រីមឹកមករម្ងាស់ធ្វើជាទឹកខ្មៅ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មីសួ» មានន័យដូចម្ដេច ?


មីសួ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ចិ. ) ម្សៅពោតដែលរោយជាសរសៃនំបញ្ចុកហើយហាលថ្ងៃឲ្យស្ងួត មានរសប្រៃបន្តិចៗ មានសម្បុរសស្រអាប់ជាងតាំងហ៊ុន សម្រាប់ប្រើឆាជាម្ហូបក្រៀម . . . , ឬប្រើប្រកបធ្វើជាបង្អែមក៏បាន ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មីល» មានន័យដូចម្ដេច ?


មីល


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា គាវុត ខ្នាតវាស់ចម្ងាយប្រវែង ១៨៥២ម៉ែត្រ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មីរ» មានន័យដូចម្ដេច ?


មីរ


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ច្រើន, តាន់តាប់, កកកុញ, ត្រៀបត្រា; ផេរ ។
ឧទាហរណ៍៖ មនុស្សមីរ, ក្បាលមីរ, មីរដេរដាស ។

                     ប្រើជា កិ. វិ. ក៏បាន ។
ឧទាហរណ៍៖ ឈរមីរ, កន្ទុំរុយហើរមីរ ។

                     ទូទឹមឈ្លប់, ងងឹតឈ្លប់ រកកល់ភ្លៀង ( ប្រើចំពោះតែមេឃ ) ។
ឧទាហរណ៍៖ មេឃមីរ ( ព. កា. ) : មេឃមីរស្រទំ មៀងមើលទៅភ្នំ ឃើញសុទ្ធតែអ័ភ្រ ងងឹតបែកផ្សែង ក្រែងភ្លៀងធ្លាក់ឆាប់ ខំរត់ប្រញាប់ ស្រាប់តែភ្លៀងទាន់ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មីនៈ» មានន័យដូចម្ដេច ?


មីនៈ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. មីន ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មីនស្កិ៍» មានន័យដូចម្ដេច ?


មីនស្កិ៍


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា រាជធានី/​រដ្ឋធានី នៃប្រទេស បេឡារុស។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មីនរាសី» មានន័យដូចម្ដេច ?


មីនរាសី


មានន័យថា មើលពាក្យ មីន ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មីន» មានន័យដូចម្ដេច ?


មីន


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. មីន ) ត្រី; ឈ្មោះខែទី ១២ នៃសុរិយគតិ, មាន ៣១ ថ្ងៃ, ត្រូវគ្នានឹងខែម៉ារ្ស ( ខែទី ៣ ) បារាំងសែស


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មីទីង» មានន័យដូចម្ដេច ?


មីទីង


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការប្រមូលផ្តុំគ្នា ដើម្បីថ្លែងបំណង ឬតវ៉ាពីហេតុណាមួយ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មីង» មានន័យដូចម្ដេច ?


មីង


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ពាក្យសម្រាប់កូនរបស់បងហៅស្រ្តីជាប្អូនរបស់មាតា ឬរបស់បិតា ( ម្ដាយមីង ) ។ ហៅស្រ្តីដទៃមិនមែនជាញាតិ ដែលមានវ័យក្មេងជាងមាតាបិតារបស់ខ្លួនក៏បាន ដោយទុក ដាក់ថាដូចជាប្អូនស្រីរបស់មាតាបិតា ( ម. ព. មា និង ម្ដាយមីង ផង ) ។ គួរកុំនិយាយច្រឡំថា មីញ ។
ឈ្មោះស្វាយមានរសជូរ ពួកស្វាយមាសតែផ្លែធំស្រដៀងនឹងស្វាយក្បាលដំរី​ ។
ឧទាហរណ៍៖ ស្វាយមីង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មីក្រូសហគ្រាស» មានន័យដូចម្ដេច ?


មីក្រូសហគ្រាស


មានន័យថា សហគ្រាសដែលមានទុនសមមូលសរុបតិចជាង ២០០លានរៀន ឬមានបុគ្គលិកពេញម៉ោងតិចជាង ១០នាក់ ឬមានផលរបរប្រចាំឆ្នាំតិចជាង ២៥០លានរៀល។ តួលេខនេះប្រើក្នុថងវិស័យឧស្សាហកម្ម និងសិប្បកម្មដែលមានអាត្រាប្តូរប្រាក់ ១ដុល្លារ ស្មើនឹង ៤០០០រៀល។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មីក្រូវិភាគកាំរស្មីអ៊ិចស្ទង់អេឡិចត្រុង» មានន័យដូចម្ដេច ?


មីក្រូវិភាគកាំរស្មីអ៊ិចស្ទង់អេឡិចត្រុង


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា
ឧទាហរណ៍៖

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា
ឧទាហរណ៍៖

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា
ឧទាហរណ៍៖

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា
ឧទាហរណ៍៖

👉ថ្នាក់ពាក្យជា និបាត (ធ្នាក់)
មានន័យថា
ឧទាហរណ៍៖

👉ថ្នាក់ពាក្យជា សន្ធាន (ឈ្នាប់)
មានន័យថា
ឧទាហរណ៍៖

👉ថ្នាក់ពាក្យជា សព្ទនាម
មានន័យថា
ឧទាហរណ៍៖

👉ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា
ឧទាហរណ៍៖


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មីក្រូម៉ាឃិធីង» មានន័យដូចម្ដេច ?


មីក្រូម៉ាឃិធីង


មានន័យថា សំណុំសកម្មភាព និងដំណើរការកិច្ចទីផ្សាររបស់សហគ្រាសណាមួយ អំពីផលិតផល ឬសេវារបស់ខ្លួនឆ្ពោះទៅក្រុមអតិថិជនជាក់លាក់។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មីក្រូណេស៊ី (រដ្ឋសហព័ន្ធ)» មានន័យដូចម្ដេច ?


មីក្រូណេស៊ី (រដ្ឋសហព័ន្ធ)


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រទេស មីក្រូណេស៊ី (រដ្ឋសហព័ន្ធ), (រាជធានី/​រដ្ឋធានី) ប៉ាលីកៀ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មីកាសុភាជ» មានន័យដូចម្ដេច ?


មីកាសុភាជ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ជាតិថ្មលាយចម្រុះដោយមីកា និង​ក្វាក្ស (ម.ព. នោះ)។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មីកា» មានន័យដូចម្ដេច ?


មីកា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ជាតិថ្មម៉្យាងភ្លឺរលោង ហើយមាសណ្ឋានជាស្រទាប់។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មី» មានន័យដូចម្ដេច ?


មី


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ចិ. ) ឈ្មោះម្សៅហាន់មួយប្រភេទ សម្បុរលឿង សាច់ស្វិតបន្តិចជាងគុយទាវ ។ ឈ្មោះម្ហូបដែលចម្អិនដោយម្សៅមីព្រមទាំងគ្រឿងសម្រាប់ផ្សំផង ។
ឧទាហរណ៍៖ ឆាមី; មីទឹក, មីគោក, មីឆា ។

👉ថ្នាក់ពាក្យជា បុរិសសព្វនាម
មានន័យថា សម្ដីក្លាយឃ្លាតមកពី មេ ប្រើជាសម្ដីសាមញ្ញថា មីនេះ, មីនោះ, គួរកុំប្រើ, គួរប្រើ មេ វិញ ។
ឧទាហរណ៍៖ មេនេះ, មេនោះ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មិស្សភាព» មានន័យដូចម្ដេច ?


មិស្សភាព


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការ ឬភាពស្មុគស្មាញជំពាក់ចាក់ស្រែះ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មិស្សភាគ» មានន័យដូចម្ដេច ?


មិស្សភាគ


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ស្មុគស្មាញ ដែលមានធាតុច្រើនលាយចូលគ្នា ឬមានចំណែកច្រើន ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មិស្សការ» មានន័យដូចម្ដេច ?


មិស្សការ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការឆ្លងកាត់ ឬការបង្កាត់ពូជ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មិស្ស» មានន័យដូចម្ដេច ?


មិស្ស


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដែលកាត់ទៅវិញទៅមក ដូចជាមនុស្សដែលមាន ឪពុកម្តាយខុសជាតិសាសន៍គ្នា ខ្មែរកាត់បារាំង ឬចិនជាដើម ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលកាត់ទៅវិញទៅមក ដូចជាមនុស្សដែលមាន ឪពុកម្តាយខុសជាតិសាសន៍គ្នា ខ្មែរកាត់បារាំង ឬចិនជាដើម ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មិល្លីម៉ែត្រ» មានន័យដូចម្ដេច ?


មិល្លីម៉ែត្រ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( មើលក្នុងពាក្យ ម៉ែត្រ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មិលក្ខៈ» មានន័យដូចម្ដេច ?


មិលក្ខៈ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ; សំ. ម្លេច្ឆ ) ដែលមានភាសាមិនច្បាស់លាស់, ដែលនិយាយស្ដីមិនសូវត្រូវតាមខ្យល់អក្សរ; មនុស្សព្រៃ, មនុស្សអ្នកស្រុកចុងកាត់មាត់ញកឬដែលនៅឆ្ងាយពីទីប្រជុំជន ។
ឧទាហរណ៍៖ មនុស្សមិលក្ខៈ; ពួកមិលក្ខៈ ( ស្រ្តីជា មិលក្ខា ឬ មិលក្ខី ក៏បាន ) ។ មិលក្ខជាតិ ( មិល័ក-ខៈជាត ) ន. ( បា. ; សំ. ម្លេច្ឆជាតិ ) ជាតិមិលក្ខៈ, មនុស្សជាតិមិលក្ខៈ ( ហៅថា មិលក្ខមនុស្ស ក៏បាន ) ។ មិលក្ខប្រទេស ( មិល័ក-ខៈ– ) ន. ( បា. មិលក្ខទេស; សំ. ម្លេច្ឆទេឝ ) ប្រទេសដែលពួកមនុស្សមិលក្ខៈនៅ, បច្ចន្តជនបទ, ប្រទេសចុងកាត់មាត់ញក ។ មិលក្ខភាសា ( មិល័ក-ខៈ–) ន. ( បា. ; សំ. ម្លេច្ឆភាឞា ) ភាសាមនុស្សមិលក្ខៈ ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( បា. ; សំ. ម្លេច្ឆ ) ដែលមានភាសាមិនច្បាស់លាស់, ដែលនិយាយស្ដីមិនសូវត្រូវតាមខ្យល់អក្សរ; មនុស្សព្រៃ, មនុស្សអ្នកស្រុកចុងកាត់មាត់ញកឬដែលនៅឆ្ងាយពីទីប្រជុំជន ។
ឧទាហរណ៍៖ មនុស្សមិលក្ខៈ; ពួកមិលក្ខៈ ( ស្រ្តីជា មិលក្ខា ឬ មិលក្ខី ក៏បាន ) ។ មិលក្ខជាតិ ( មិល័ក-ខៈជាត ) ន. ( បា. ; សំ. ម្លេច្ឆជាតិ ) ជាតិមិលក្ខៈ, មនុស្សជាតិមិលក្ខៈ ( ហៅថា មិលក្ខមនុស្ស ក៏បាន ) ។ មិលក្ខប្រទេស ( មិល័ក-ខៈ– ) ន. ( បា. មិលក្ខទេស; សំ. ម្លេច្ឆទេឝ ) ប្រទេសដែលពួកមនុស្សមិលក្ខៈនៅ, បច្ចន្តជនបទ, ប្រទេសចុងកាត់មាត់ញក ។ មិលក្ខភាសា ( មិល័ក-ខៈ–) ន. ( បា. ; សំ. ម្លេច្ឆភាឞា ) ភាសាមនុស្សមិលក្ខៈ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មិម» មានន័យដូចម្ដេច ?


មិម


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះគ្រឿងភ្លេងខ្សែមួយប្រភេទមានខ្សែតែមួយ។ អ្នកលេងកូតខ្សែដូចទ្រ ខ្សែនេះជាខ្សែអំបោះដែលគេចងនៅខាងចុងក្រោមកន្លែងកូតបន្លាយមកដាក់ក្នុងមាត់ ហើយយកស្រកាលពង្រួលកូត។ ស្រកាពង្រួល គេកោសឱ្យស្តើង រួចចោះរន្ធស៊កខ្សែអំបោះដោយបង្ខាំងនឹងកន្លាស់ឫស្សីតូមមួយ ហើយដាក់ចន្លោះធ្មេញលើក្រោមប្រៀនដូចទារកបៅដោះ ឬម៉ិម។ ឆាកវាធ្វើពីឫស្សី។ ខ្សែចងភ្ជាប់ពីចុងខាងក្រោមនៃតួបង្ហូតទភភ្ជាប់នឹងព្រលួតធ្វើពីឫស្សី ដងធ្វើពីពីងពង់។ ផ្នែកខាងក្រោមដង គេស៊កឈើតូចមូលចូលក្នុងបំពង់ឫស្សី ផ្នែកខាងចុងឈើខាងអ៊ែនបន្តិច ខាងចុងផុត គេចិតឱ្យមានរាងមូលសំប៉ែតដូចប្រាក់កាស។ គេចិតឈើនោះឱ្យមានដុំតូចមួយទៀត ហើយលើឈើមួយសំប៉ែតនោះ គេចោះរន្ធតូចមួយសម្រាប់ស៊កខ្សែដោយចងភ្ជាប់នឹងកន្លាស់ឫស្សីតូចមួយ គឺកន្លែងនេះហើយដែលគេ​ចងអំបោះបន្លាយ។ លើដងឫស្សី គេបទិខ្ទង់ដោយក្រមួនឃ្មុំ ឬម្រោម ខ្ទង់មានចំនួនបួនធ្វើពីឫស្សី។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មិន» មានន័យដូចម្ដេច ?


មិន


👉ថ្នាក់ពាក្យជា និបាតសព្ទ
មានន័យថា ពាក្យនិបាតជាបដិសេធសម្រាប់និយាយនាំមុខ កិ., គុ. ឬ កិ.វិ. មានសេចក្ដីថា ” ពុំ, ឥត ” ។
ឧទាហរណ៍៖ មិនកើត, មិនឃើញ, មិនដឹង; មិនធំ, មិនតូច, មិនល្អ, មិនអាក្រក់; មិនឆាប់, មិនយូរ, មិនយឺត, មិនលឿន ។ ល ។ មិនជា ពុំជា ។ មិនជាបើ, មិនសមបើ, មិនសមបីបើ ពុំជាបើ, ពុំសមបើ, ពុំសមបីបើ ។ល។ ( ម. ព. ពុំ ផង ) ។ ក្នុងសង្កាត់សេចក្ដីជាបដិសេធនីមួយ, កាលណាបើប្រើពាក្យ មិន, ពុំ ឬ ឥត នេះជាខាងដើមហើយ នឹងប្រើពាក្យថា ក៏ទេ នេះជាខាងចុងផង ពុំបានឡើយ, ដូចជា : ខ្ញុំមិនដែលបានឃើញក៏ទេ, ពុំដែលបានឮក៏ទេ, ឥតដែលបានដឹងក៏ទេ, ប្រើយ៉ាងនេះពេញជាខុសទាំងស្រុង ព្រោះត្រឡប់ក្លាយសេចក្ដីមិនមែនជាបដិសេធទៅវិញ; ត្រូវប្រើពាក្យ ទេ, ឡើយ ឬ សោះ នេះវិញ : ខ្ញុំមិនដែលបានឃើញទេ, ពុំដែលបានឮឡើយ, ឥតដែលបានដឹងសោះ; ឯពាក្យ ក៏ទេ នេះជាសព្ទបដិសេធសម្រាប់ប្រើបានតែជាមួយនឹងពាក្យថា នឹង រៀងនៅជាខាងដើម, ដូចជា : ខ្ញុំនឹងដែលបានឃើញក៏ទេ, នឹងដែលបានឮក៏ទេដែរ, នឹងដែលបានដឹងក៏ទេសោះ គឺខ្ញុំមិនដែលបានឃើញទេ, . . . , . . . ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មិទ្ធៈ» មានន័យដូចម្ដេច ?


មិទ្ធៈ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. មិទ្ធ ) សេចក្ដីងុយដេក; ( រ. ស. ប្រើជា កិ. ) : ទ្រង់ព្រះមិទ្ធៈ គឺទ្រង់ងុយផ្ទំ ។ នមិទ្ធៈ ( នៈមិត-ធៈ ) មិនងុយដេក ( សំ. បា. ស. ប្រើជា រ. ស. ) : ទ្រង់ព្រះនមិទ្ធៈ គឺទ្រង់ពុំងុយផ្ទំ ( ម. ព. ថីនមិទ្ធៈ ផង ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មិថ្យាចារ» មានន័យដូចម្ដេច ?


មិថ្យាចារ


មានន័យថា មើលពាក្យ មិច្ឆា និង មិច្ឆាចារ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មិថុនៈ» មានន័យដូចម្ដេច ?


មិថុនៈ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. មិថុន ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មិថុនា» មានន័យដូចម្ដេច ?


មិថុនា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា កម្លាំងពីរស្របប៉ុនគ្នាតែរត់បញ្ច្រាស (ព.វិ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មិថុនរាសី» មានន័យដូចម្ដេច ?


មិថុនរាសី


មានន័យថា មើលពាក្យ មិថុន និង រាសី ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មិថុន» មានន័យដូចម្ដេច ?


មិថុន


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. មិថុន ) គូ, គូនៃបុរសនិងស្រ្តី; ឈ្មោះខែទី៣នៃសុរិយគតិ, មាន ៣០ ថ្ងៃ, ត្រូវគ្នានឹងខែយូវ័ង ( ខែទី ៦ ) បារាំងសែស ។
ឧទាហរណ៍៖ ខែមិថុន ( ហៅ មិថុនរាសី ក៏បាន ) ។ សព្វថ្ងៃប្រើជា មិថុនា ( –ន៉ា ) ជាខែទី ៦ ដែរ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មិថិលា» មានន័យដូចម្ដេច ?


មិថិលា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ) ឈ្មោះក្រុងមួយរបស់ដែនវិទេហៈ ( ប្រទេសឥណ្ឌា ) ក្នុងសម័យបុរាណព្រេងនាយ, ឋិតនៅខាងទិសឦសាននៃដែនបាំង្គ័លឬបេង្គ័លសព្វថ្ងៃនេះ; មាននិយាយចេញឈ្មោះជាញឹកញយក្នុងគម្ពីរជាតកផ្នែកខាងពុទ្ធសាសនា ។
ឧទាហរណ៍៖ នគរមិថិលា ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មិត្រាភិបាល» មានន័យដូចម្ដេច ?


មិត្រាភិបាល


 មានន័យថា ( សំ. < មិត្រ + អភិបាល ; បា. មិត្ត + – ) ការរក្សាមិត្រ គឺការជួយគ្រប់គ្រងរក្សាមិត្រដោយពុំមើលបំណាំ
ឧទាហរណ៍៖ មានមិត្រាភិបាល, ធ្វើមិត្រាភិបាល ។

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. < មិត្រ + អភិបាល ; បា. មិត្ត + – ) ការរក្សាមិត្រ គឺការជួយគ្រប់គ្រងរក្សាមិត្រដោយពុំមើលបំណាំ ។
ឧទាហរណ៍៖ មានមិត្រាភិបាល, ធ្វើមិត្រាភិបាល ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មិត្រលាភ» មានន័យដូចម្ដេច ?


មិត្រលាភ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា មើលពាក្យ មិត្តលាភ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មិត្រភ្ងា» មានន័យដូចម្ដេច ?


មិត្រភ្ងា


មានន័យថា ( ម. ព. មិត្តភ្ងា ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មិត្រភេទ» មានន័យដូចម្ដេច ?


មិត្រភេទ


មានន័យថា មើលពាក្យ មិត្តភេទ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖