Posted on Leave a comment

តើពាក្យ «ភេជ្ជរូប» មានន័យដូចម្ដេច ?


ភេជ្ជរូប


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ) ដែលមានសភាពឆាប់ធ្លុះធ្លាយ, ឆាប់បែក, ដែលមិនជាប់បានយូរ, ឆាប់ខូច, មិនជាស្ថាពរ ។
ឧទាហរណ៍៖ របស់ភេជ្ជរូប ។ ព. ផ្ទ. អភេជ្ជរូប ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( បា. ) ដែលមានសភាពឆាប់ធ្លុះធ្លាយ, ឆាប់បែក, ដែលមិនជាប់បានយូរ, ឆាប់ខូច, មិនជាស្ថាពរ ។
ឧទាហរណ៍៖ របស់ភេជ្ជរូប ។ ព. ផ្ទ. អភេជ្ជរូប ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភេខ្លូនរលោង» មានន័យដូចម្ដេច ?


ភេខ្លូនរលោង


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា -ទំហំ ៖ ក្បាលដងខ្លួន 655-750 ម.ម កន្ទុយ 406-505 ម.ម ទម្ងន់ 7-11 គ.ក្រ -ភិនភាគ ៖ ក្បាលមូល រោមរលោងខ្លី កន្ទុយសំប៉ែត ក្រចកមាំហើយធំ ម្រាមជើងជាប់គ្នាដូចជើងទា។ -ជីវសាស្ត្រ ៖ ដងអូរ បឹង ត្រពាំង ព្រែក។ ចំណីអាហារ៖ កណ្តុរ កង្កែប ត្រី បក្សី។ របាយ និងស្ថានភាព ៖ សំបូរជាមធ្យម មានស្ទើរគ្រប់ទីកន្លែង និងតាមបណ្តោយឆ្នេរសមុទ្រ ព្រៃកោងកាង។


</

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភេក្បាលសំប៉ែត» មានន័យដូចម្ដេច ?


ភេក្បាលសំប៉ែត


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា -ទំហំ ៖ ក្បាលដងខ្លួន 550-720 ម.ម កន្ទុយ 350-400 ម.ម ទម្ងន់ 3-5 គ.ក្រ -ភិនភាគ ៖ ក្បាលសំប៉ែតធំ ត្រចៀកតូចមូល ច្រមុះក្រាស់ កន្ទុយវែង គល់កន្ទុយធំ និង រោមខ្មៅរលោង។ -ជីវសាស្ត្រ ៖ រូងក្រោមដី ក្រោមផ្ទាំងថ្មធំៗ ក្រោមឫសឈើ ឫ ក្នុងគម្ពោតព្រៃក្បែរមាត់ទឹក។ ចំណីអាហារ៖ ត្រី ក្តាម កង្កែប កំពឹស មាន់ ទា កណ្តុរប្រែង បក្សី បង្កង និងសត្វឥតឆ្អឹងកង។ របាយ និងស្ថានភាព ៖ ពុំទាន់មានពត៌មានច្បាស់លាស់។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភេ» មានន័យដូចម្ដេច ?


ភេ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សត្វចតុប្បាទមួយប្រភេទ រាងតូចស្ដឺតខាងមុខធំរលខាងក្រោយ កម្ពស់ប្រហែលនឹងឆ្មា រោមខ្លី សម្បុរក្រមៅរលើប នៅអាស្រ័យតាមទីក្បែរមាត់ទឹក ចេះហែលទឹកទាំងមុជទឹកក៏ស្ទាត់ផងដែរ មានមច្ឆជាតិជាអាហារ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភៀស» មានន័យដូចម្ដេច ?


ភៀស


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា វេះ ឬដោះគេចចេញបំបាត់ខ្លួន; គេចចេញដោយក្លែងខ្លួន ឬប្លែងឈ្មោះមិនឲ្យគេស្គាល់
ឧទាហរណ៍៖ ភៀសចេញបាត់; ភៀសខ្លួន ។

                       ភៀស នេះជាពាក្យឃ្លាតក្លាយឆ្ងាយមកពីពាក្យ វេស បា. ដូចជា អញ្ញាតកវេស ” ការគេចខ្លួនមិនឲ្យគេស្គាល់ ” នោះទេដឹង ( ? ) ។ ( ម. ព. អញ្ញាតកវេស និង អញ្ញាតកវេសក ទៀតផង ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភឿន» មានន័យដូចម្ដេច ?


ភឿន


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ក្លើ; ( ល. ស. ព្ចើ់ន អ. ថ. ភឿន “ក្លើ, មិត្រសំឡាញ់យ៉ាងស្និទ្ធ; គ្នា; អ្នកដែលនៅជាមួយគ្នា” ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភើតៗ» មានន័យដូចម្ដេច ?


ភើតៗ


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ផើតៗ; ហើបៗ ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ផើតៗ; ហើបៗ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភើច» មានន័យដូចម្ដេច ?


ភើច


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ចាប់រោចយក ឬចាប់ទាញចេញឲ្យដោយមកដោយឡែក
ឧទាហរណ៍៖ ភើចឧស, ភើចកណ្ដាប់ស្រូវ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភើ» មានន័យដូចម្ដេច ?


ភើ


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ចេញខ្យល់តាមមាត់ដោយឆ្អែតអាហារ ឬដោយខ្យល់ច្រើនក្នុងពោះច្រាល់ឡើង ។

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដំណើរភើ, ខ្យល់ដែលភើចេញមក ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភួយ» មានន័យដូចម្ដេច ?


ភួយ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា មើលក្នុងពាក្យ ផួយ ។

👉ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា ព្រះឧណ្ហសុភាក់


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភួង» មានន័យដូចម្ដេច ?


ភួង


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ស. ព្វង អ. ថ. ភួង ) កម្រង, ចង្កោម ។
ឧទាហរណ៍៖ ភួងផ្កា ។ ភួងមាលា ចង្កោម, សំណុំ ឬបាច់ផ្កាក្រង ( ព. កា. ប្រើជា ភួងមាល័យ ក៏បាន ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភូះ» មានន័យដូចម្ដេច ?


ភូះ


មានន័យថា ( ម. ព. ភូស ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភូសាមាលា» មានន័យដូចម្ដេច ?


ភូសាមាលា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អ្នកថែរក្សាគ្រឿងតែងព្រះអង្គ ( សម្រាប់ក្សត្រិយ៍ទ្រង់រាជ្យ )
ឧទាហរណ៍៖ ក្រុមភូសាមាលា ( ម. ព. ភូសា និង មាលា ផង ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភូសា» មានន័យដូចម្ដេច ?


ភូសា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា.; សំ. ភូឞា ) សំពតសម្រាប់ស្លៀកពាក់, គ្រឿងស្លៀកពាក់; គ្រឿងតែងខ្លួន; ( រ. ស. )
ឧទាហរណ៍៖ ព្រះភូសា ( រាជសព្ទបុរាណប្រើចំពោះតែអាវសម្រាប់ក្សត្រិយ៍ទ្រង់រាជ្យ : ព្រះពស្ត្រព្រះភូសា គឺសំពត់ស្លៀកនិងអាវសម្រាប់ក្សត្រិយ៍ទ្រង់ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភូស» មានន័យដូចម្ដេច ?


ភូស


👉ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា សូរឮដោយវាយ ឬទង្គុកទង្គិចអ្វីៗដែលស្ពោត ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលមានប្រហោង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភូវាំង» មានន័យដូចម្ដេច ?


ភូវាំង


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សត្វស្លាបមួយប្រភេទរូបភាពស្រដៀងនឹងកេងកង ច្រើននៅព្រៃភ្នំ សម្រែករបស់វាគួរឲ្យខ្លាច ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភូវន័យ» មានន័យដូចម្ដេច ?


ភូវន័យ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ភូ > ភូវ “ផែនដី” + នយ “នាំ; អ្នកដឹកនាំ” ) អ្នកដឹកនាំប្រជានិករ ដែលនៅលើផែនដីជាព្រះរាជាណាចក្ររបស់ព្រះអង្គ . . . . ( ព្រះរាជា ) ។ ម. ព. ភូបាល ទៀតផង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភូរិពល» មានន័យដូចម្ដេច ?


ភូរិពល


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា កម្លាំងដែលហាក់ដូចជាប្រទាញវត្ថុនីមួយៗទៅរកផែនដី ភាពអ្វីៗដែលធ្ងន់ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភូរាល» មានន័យដូចម្ដេច ?


ភូរាល


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ថ្មមានកំណើតពីភ្នំភ្លើងពណ៌ក្រមៅ ថ្មដែលភ្នំភ្លើងព្រោះចេញជាទឹកមក ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភូមោ» មានន័យដូចម្ដេច ?


ភូមោ


មានន័យថា ( ម. ព. ភមូ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភូមេន្ទ្រ» មានន័យដូចម្ដេច ?


ភូមេន្ទ្រ


មានន័យថា ( ម. ព. ភូមិន្ទ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភូមី» មានន័យដូចម្ដេច ?


ភូមី


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ពាក្យប្រើក្លាយមកអំពី ភូមិ; ខ្មែរប្រើក្នុងកាព្យសំដៅសេចក្ដីថា ព្រះរាជា ក៏មាន ។
ឧទាហរណ៍៖ ព្រះភូមី ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភូមិ៍» មានន័យដូចម្ដេច ?


ភូមិ៍


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. ភូមិ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភូមិស្តេចទីព្រះអង្គម្ចាស់គង់» មានន័យដូចម្ដេច ?


ភូមិស្តេចទីព្រះអង្គម្ចាស់គង់


👉ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា វាំង។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភូមិសាស្រ្តសេដ្ឋកិច្ច» មានន័យដូចម្ដេច ?


ភូមិសាស្រ្តសេដ្ឋកិច្ច


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ភូមិសាស្រ្តសិក្សាពីភោគទ្រព្យខាងកសិកម្ម ឧស្សាហកម្ម និងពាណិជ្ជកម្មនៅក្នុងប្រទេសនានា។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភូមិសាស្រ្តរូបនិយម» មានន័យដូចម្ដេច ?


ភូមិសាស្រ្តរូបនិយម


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ភូមិសាស្រ្តសិក្សាពីលំនាំទឹកដី និងបុព្វហេតុដែលនាំឱ្យមានការប្រែប្រួល ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភូមិសាស្រ្តប្រជាគណន៍» មានន័យដូចម្ដេច ?


ភូមិសាស្រ្តប្រជាគណន៍


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ភូមិសាស្រ្តសម្រាប់សិក្សាពីអង្គការផ្សេងៗខាងនយោបាយ និងខាងសង្គម​ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភូមិសាស្ត្រ» មានន័យដូចម្ដេច ?


ភូមិសាស្ត្


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. ភូមិ + ឝាស្ត្រ; បា. ភូមិ+សត្ថ ) គម្ពីរសម្ដែងអំពីផែនដី, អំពីភូមិប្រទេសផ្សេងៗ, ក្បួននិយាយអំពីផែនទីលោក, ការនិយាយអំពីលក្ខណៈ, សភាពឬប្រភេទនៃផែនដីជាដើម តាមរបៀបវិទ្យាសាស្ត្រ ។
ឧទាហរណ៍៖ រៀនភូមិសាស្ត្រ ( បារ. Géographie ) ។ ភូមិសាស្ត្រាចារ្យ គ្រូបង្រៀនភូមិសាស្ត្រ ។ ភូមិសាស្រ្តិន អ្នកចេះភូមិសាស្ត្រ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភូមិមានផ្ទះឥតស្វេតច្ឆត្រ» មានន័យដូចម្ដេច ?


ភូមិមានផ្ទះឥតស្វេតច្ឆត្រ


👉ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា ព្រះរាជនិវេសន៍។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភូមិមានផ្ទះដាក់ស្វេតច្ឆត្រ» មានន័យដូចម្ដេច ?


ភូមិមានផ្ទះដាក់ស្វេតច្ឆត្រ


👉ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា ព្រះបរមរាជវាំង។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភូមិភាគ» មានន័យដូចម្ដេច ?


ភូមិភាគ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា តំបន់ទីដីដែលនៅកន្លែងណាមួយយ៉ាងធំទូលាយ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភូមិបាល» មានន័យដូចម្ដេច ?


ភូមិបាល


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ភូមិ + បាល) ឈ្មោះក្រុមក្នុងក្រសួងរាជការ មានមុខងារនាទីខាងកាន់កាប់បញ្ជីដីភូមិ និងដីស្រែចម្ការរបស់ប្រជាពលរដ្ឋ
ឧទាហរណ៍៖ ការិយាល័យនៃភូមិបាល, ចាត់ភ្នាក់ងារភូមិបាលឲ្យទៅអង្កេតដីចម្ការដែលកើតហេតុ ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលមានបច្ច័យទៅនឹងដីស្រែ ចម្ការ ដូចយ៉ាងការិយាល័យភូមិបាល គឺការិយាល័យមានភារៈខាងកាន់កាប់បញ្ជីដីស្រែចម្ការរបស់អ្នកស្រុក ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភូមិន្ទ» មានន័យដូចម្ដេច ?


ភូមិន្ទ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. < ភូមិ + ឥន្ទ; សំ. < ភូមិ + ឥន្ទ្រ ) អ្នកដែលជាធំជាងអស់ប្រជាជនលើផែនដី ( ព្រះរាជា ) ។ សព្ទថា ភូធន, ភូធរ, ភូធរេស ឬ ភូធរេស្វរ៍, ភូនាថ, ភូនាយក, ភូនេតា, ភូបតី, ភូបាល, ភូបេន្ទ្រ, ភូបេស ឬ ភូបេស្វរ៍, ភូភុជៈ, ភូមិន្ទ, ភូមិប; ភូមិស្សរៈ, ភូមេន្ទ្រ, ភូមេស ឬ ភូមេស្វរ៍, ភូវន័យ, ភូវនាថ, ភូវនាយក, ភូសក្ក ឬ ភូសក្រ . . . ទាំងអស់នេះប្រែថា ព្រះរាជា ដូចគ្នា ប្លែកបន្តិចបន្តួចតែរាជស័ក្ដិធំតូចជាងគ្នាប៉ុណ្ណោះ, ត្រូវប្រើពាក្យថា ព្រះ ដាក់នាំខាងដើមផ្សំផង, តែបើប្រើក្នុងកាព្យមិនបាច់ដាក់ពាក្យថា ព្រះ ផ្សំក៏បានខ្លះ ដោយសម្រួលពាក្យចួន ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភូមិឋាន» មានន័យដូចម្ដេច ?


ភូមិឋាន


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អាកិណ្ណភូមិ ភូមិនៅស្រុកស្រែចម្ការ ដែលមានផ្ទះនិងមនុស្សកុះកុម ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភូមិចាល» មានន័យដូចម្ដេច ?


ភូមិចាល


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដំណើររញ្ជួយ ឬកម្រើកព្រះធរណី ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភូមិគ្រឹះ» មានន័យដូចម្ដេច ?


ភូមិគ្រឹះ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ផ្ទះដែលមានរបងព័ទ្ធដាច់ពីគេ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភូមិ» មានន័យដូចម្ដេច ?


ភូមិ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ភូមិ ) ផែនដី, ទីដី; តំបន់; ផ្ទៃ; ទី; ជាន់; ថា្នក់ ។ ខ្មែរច្រើនប្រើសំដៅទីដែលមានប្រជុំផ្ទះលំនៅក្នុងតំបន់នីមួយៗ ។
ឧទាហរណ៍៖ ភូមិតូច, ភូមិធំ។

                     ភូមិឋាន ទីភូមិ ។ ភូមិលំនៅ ផ្ទះលំនៅក្នុងភូមិ ។ ភូមិភាគ (ភូ-មិភាក) ប៉ែកផែនដី, ប៉ែកទីតំបន់ ។ ភូមិប្រទេស ( ភូមិ– ) ប្រទេសផែនដីនីមួយៗ ។ ល ។ ប្រើជាបទសមាសរៀងពីខាងចុងនាមសព្ទឯទៀតក៏មាន; ដូចជា : គេហភូមិ ( គេហៈភូម ) ថ្នាក់ផ្ទះ ។ ឋានន្ដរភូមិ ( ឋាន៉ន់-តៈរ៉ៈភូម ) ថ្នាក់ងារការ, ថ្នាក់យសស័ក្តិ។ បច្ចេកភូមិ ( បុ័ច-ចេកៈភូម ) ទីជាព្រះបច្ចេកពុទ្ធ ។ ពុទ្ធភូមិ ( ពុត-ធៈភូម ) ទីជាព្រះពុទ្ធ។ អរិយភូមិ ( អៈរ៉ិ-យៈភូម ) ថា្នក់របស់អរិយបុគ្គល, ថ្នាក់អរិយធម៌ ។ ល ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភូមា (មីយ៉ាន់ម៉ា)» មានន័យដូចម្ដេច ?


ភូមា (មីយ៉ាន់ម៉ា)


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះប្រទេសមួយក្នុងភាគដីឥណ្ឌូចិននៅជាខាងឯលិចប្រទេសសៀម ។
ឧទាហរណ៍៖ ប្រទេសភូមា។

                         រាជធានី/​រដ្ឋធានីឈ្មោះ ណៃពិដោ។
ពួកមនុស្សអ្នកប្រទេសនោះក៏ហៅថា ភូមា ដែរ ។
ឧទាហរណ៍៖ ជាតិភូមា, ពួកភូមាជាពុទ្ធសាសនិកថេរវាទដូចខ្មែរដែរ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភូមរី» មានន័យដូចម្ដេច ?


ភូមរី


មានន័យថា ( ម. ព. ភូមរា ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភូមរិន្ទ» មានន័យដូចម្ដេច ?


ភូមរិន្ទ


មានន័យថា ដូចគ្នានឹង ភមរិន្ទ ដែរ ( ម. ព. នេះ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភូមរា» មានន័យដូចម្ដេច ?


ភូមរា


មានន័យថា ដូចគ្នានឹង ភមរ, ភមរី ដែរ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភូមធ្យរេខា» មានន័យដូចម្ដេច ?


ភូមធ្យរេខា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ខ្សែព័ទ្ធផែនដីចំពាក់កណ្តាល ជាចន្លោះអក្ខោសាន ខាងត្បូង និងខាងជើង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភូមទេវតា» មានន័យដូចម្ដេច ?


ភូមទេវតា


មានន័យថា ត្រូវប្រើពាក្យ ភុម្មទេវតា វិញ ( ម. ព. នេះ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភូម» មានន័យដូចម្ដេច ?


ភូម


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ) ទេវតាដែលឋិតនៅផ្ទាល់លើផែនដី។ ខ្មែរហៅទេវតាឬបិសាចដែលអាស្រ័យនៅទីស្រែចម្ការថា ព្រះភូម ។ សែនព្រះភូម សែនបូជាព្រះភូមក្នុងវេលាដែលរាស់ស្រែនឹងស្ទូង ( ចំពោះតែស្រែណាមួយដែលគេធ្លាប់ធ្វើរាល់ឆ្នាំ តាមជំនឿម្ចាស់ស្រែ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភូបាល» មានន័យដូចម្ដេច ?


ភូបាល


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ) អ្នកគ្រប់គ្រងរក្សាផែនដី ( ព្រះរាជា )
ឧទាហរណ៍៖ ព្រះភូបាល ( ព. កា. ) : សូមព្រះភូបាល ស្ដេចទ្រង់ក្រសាល រំហែព្រះទ័យ រីដងព្រៃនេះ ជាទីនិរភ័យ សូមព្រះភូវន័យ ទ្រង់ព្រះកម្សាន្ត ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភូបថ» មានន័យដូចម្ដេច ?


ភូបថ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា វិថីជាគោចរនៃព្រះអាទិត្យ ជុំវិញផែនដី ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភូធរ» មានន័យដូចម្ដេច ?


ភូធរ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ) អ្នកទ្រទ្រង់នៅលើផែនដី ( ភ្នំ ) ។ អ្នកទ្រទ្រង់ផែនដី ( ព្រះរាជា ) ។
ឧទាហរណ៍៖ ព្រះភូធរ ( ព. ទេ. ឬ ព. កា. ) : ប្រាសាទបវរ សង់ថ្វាយភូធរ ព្រះភូធរគង់ ជាសុខសម្រាន្ត ក្សេមក្សាន្តអភិម- ង្គលកបឫទ្ធិរុង- រឿងតេជះជ័យ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភូធន» មានន័យដូចម្ដេច ?


ភូធន


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ) អ្នកដែលមានផែនដីជាទ្រព្យឬមានទ្រព្យពេញទាំងផែនដី ( ព្រះរាជា )
ឧទាហរណ៍៖ ព្រះភូធន ( ព. កា. ) : ព្រះបាទសម្ដេចព្រះភូធន ស្ដេចទ្រង់និពន្ធកាព្យនានា ទូន្មានប្រដៅរាស្រ្ដប្រជា គឺអង្គក្សត្រាព្រះហរិរក្ស ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភូតវេទ្យ» មានន័យដូចម្ដេច ?


ភូតវេទ្យ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. ភូតពេទ្យ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភូតវិទ្យា» មានន័យដូចម្ដេច ?


ភូតវិទ្យា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សិល្បៈខាងការបញ្ចូល បញ្ជាន់រូបមេមត់ បង់បត់ឱ្យទស្សន៍ទាយ មើល ជោគរាសី ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភូតរូប» មានន័យដូចម្ដេច ?


ភូតរូប


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ) រូបដែលកើតមានតាមធម្មតា គឺធាតុទាំង ៤ ( ដី, ទឹក, ភ្លើង, ខ្យល់ ); ហៅថាមហា ភូតរូប ក៏បាន ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភូតព្ភសាស្ត្រ» មានន័យដូចម្ដេច ?


ភូតព្ភសាស្ត្រ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា វិទ្យាសាស្រ្តសម្រាប់សិក្សាពីគ្រឿងសម្ភារ ដែលផ្សំបង្កើតតួផែនដី ពីធម្មជាតិ ពីស្ថានភាពនឹងពីបុព្វហេតុដែលបណ្តាលឱ្យទៅជាយ៉ាងដូច្នេះដូច្នោះ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភូតពេទ្យ» មានន័យដូចម្ដេច ?


ភូតពេទ្យ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. –វៃទ្យ; បា. –វេជ្ជ ) ពេទ្យចាប់ខ្មោចឬដេញខ្មោចបិសាច ដែលមកយាយី ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភូតគ្រាម» មានន័យដូចម្ដេច ?


ភូតគ្រាម


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. ភូតគាម ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភូតគាមោសថវិទ្យា» មានន័យដូចម្ដេច ?


ភូតគាមោសថវិទ្យា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា វិទ្យាសិក្សាពីភូតគាមដែលប្រើជាឱសថបាន ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភូតគាមអនាម័យ» មានន័យដូចម្ដេច ?


ភូតគាមអនាម័យ


👉ថ្នាក់ពាក្យជា គយ
មានន័យថា រាល់វិធានការបង្ការទប់ស្កាត់ ការរាតត្បាតពីសំណាក់ សមាសភាពចង្រៃលើរុក្ខជាតិ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភូតគាមសាស្រ្ត» មានន័យដូចម្ដេច ?


ភូតគាមសាស្ត្រ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា វិទ្យាសិក្សាពីភូតគាម ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភូតគាមវិទូ» មានន័យដូចម្ដេច ?


ភូតគាមវិទូ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា រូបមេមត់ បង់បត់ជាអ្នកទស្សន៍ទាយ​ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភូតគាមវណ្ណនា» មានន័យដូចម្ដេច ?


ភូតគាមវណ្ណនា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ផ្នែកនៃភូតគាមវិទ្យាប្រដៅពីសិល្បៈខាងពិពណ៌នា ពីភូតគាម។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភូតគាមរោគសាស្រ្ត» មានន័យដូចម្ដេច ?


ភូតគាមរោគសាស្រ្ត


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការសិក្សា និងពិពណ៌នាពីជម្ងឺនៃពួកភូតគាម ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភូតគាម» មានន័យដូចម្ដេច ?


ភូតគាម


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ឬ សំ. ) ពួកតិណជាតិ, លតាជាតិ, រុក្ខជាតិ ដែលកើតហើយ គឺសារពើស្មៅ, វល្លិ, ឈើដែលដុះហើយ ។
អ្វីៗដែលរស់ដោយចាក់ឫសទៅក្នុងដី មានស្មៅ វល្លិ និងឈើជាដើម ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភូតកាល» មានន័យដូចម្ដេច ?


ភូតកាល


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ) កាលដែលមានរួចទៅហើយ គឺកាលឬវេលាដែលកន្លងហួសទៅហើយ ( អតីតកាល ) ។ កាលឬវេលាដែលគួរធ្វើកិច្ចការមានសួរបញ្ជាក់សេចក្តីជាដើម ក្នុងទីចំពោះមុខ ( កាលពិត ) គឺពេលដែលត្រូវសួរត្រូវឆ្លើយចំពោះមុខតាមការណ៍ពិត ( វេវ. សច្ចកាល )
ឧទាហរណ៍៖ ពេលនេះជាសច្ចកាល ជាភូតកាលរបស់អ្នក, អ្នកត្រូវនិយាយតាមការណ៍ពិតកុំលាក់ឡើយ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភូត» មានន័យដូចម្ដេច ?


ភូត


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ពោលពាក្យមិនពិត, និយាយកុហក ។

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ) អ្វីដែលកើតមានហើយ; ទេវតា; សត្វលោក; ខ្មោចបិសាច; បញ្ចក្ខន្ធ; ធាតុទាំងបួន; សេចក្ដីពិត ។ ល ។
ឧទាហរណ៍៖ អាគមចងភូត ឬ –ចាប់ភូត អាគមចងឬចាប់ខ្មោចបិសាច ។ ពួកភូត ពួកទេវតា, ពួកសត្វលោក ឬ ពួកខ្មោចបិសាច ។

                     អ្វីៗដែលកើតមានស្រាប់ ដូចយ៉ាងភូតទាំងបួន គឺ ដី ទឹក ​ភ្លើង ខ្យល់ ដែលជាគ្រឿងទ្រទ្រង់ជីវិតសត្វ ជាដើម​ ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលមិនពិត ។
ឧទាហរណ៍៖ ពាក្យភូត ។ ភូតភរ ឬ ភរភូត ( ម. ព. ភរ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភូឈួយក្រុង» មានន័យដូចម្ដេច ?


ភូឈួយក្រុង


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះតំណែងរដ្ឋបាលអ្នកគ្រប់គ្រងបន្ទាប់ពីអភិបាលក្រុង​ (ម.ព. ចៅហ្វាយខេត្ត បន្ថែម។)


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភូឈួយ» មានន័យដូចម្ដេច ?


ភូឈួយ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ស. ផូជ្វ់យ អ. ថ. ភូឈួយ់ “អ្នកជួយ, អ្នកទទួលមុខការជាជំនួយ” ) មន្ត្រីដែលមានមុខងារជាអ្នកទទួលរងបន្ទុក ធ្វើកិច្ចការរាជការបន្ទាប់អំពីមន្ត្រីជាអធិបតី ។
ឧទាហរណ៍៖ ភូឈួយសេនាបតី, ភូឈួយរដ្ឋមន្ត្រី, ភូឈួយខេត្ត។

                      សម័យបុរាណ ប្រើពាក្យថា ជំទប់, លុះចំណេរតមក ប្រើពាក្យ ភូឈួយ នេះ, សម័យបច្ចុប្បន្ន ប្រើពាក្យ រង វិញ ។
ឧទាហរណ៍៖ អភិបាលខែត្ររង, អភិបាលស្រុករង . . . ។ សម្រាប់គណៈរដ្ឋមន្ត្រីប្រើជា អនុរដ្ឋលេខាធិការ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភូគោល» មានន័យដូចម្ដេច ?


ភូគោល


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ភូ + គោល ) គោលនៃផែនដី, ដុំមូលជាតំណាងពិភពលោក, ដុំមូលជាតំណាងផែនដីទាំងមូលដែលមានគូរផែនទីពិភពលោកពាសភ្ជាប់ជាមួយផង, រូបសណ្ឋានលោក ( បារ. Globe terrestre ) ។ ម. ព. ភូ និង គោល ផង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភូ» មានន័យដូចម្ដេច ?


ភូ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សំណុំសក់, រោម, សរសៃអ្វីៗ សម្រាប់ប្រើចងជារំយោល ។ ( សំ. បា. ) ផែនដី, លោក, ពិភពលោក។ ( បា. ភូ; សំ. ភ្រូ ) ចិញ្ចើម ។


 

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភុំភឿន» មានន័យដូចម្ដេច ?


ភុំភឿន


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ពួកក្លើ, គូកន ( ម. ព. ភឿន ផង ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភុលឡឺរ៉ែន» មានន័យដូចម្ដេច ?


ភុលឡឺរ៉ែន


👉ថ្នាក់ពាក្យជា គីមី
មានន័យថា ម៉ូលេគុលធំផ្សំដោយកាបូនដែលមានរូបមន្ដគីមី Cn ដែល n ជាចំនួនគូចាប់ពី ៣២ រហូតដល់ ១០០។ គេជឿជាក់ថាមានទំរង់គ្រោងស្វ៊ែប្រហោង ដែលមានបណ្ដាញផ្ទៃនៃអាតូមកាបូនភ្ជាប់ទៅនឹងវង់ឆកោណ និងបព្ចាកោណ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភុល» មានន័យដូចម្ដេច ?


ភុល


👉ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា សូរឮដោយបក្សីស្ទុះហើរព្រមគ្នា ឬសូរទឹកខ្ពុរចេញជាដើម ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភុយមីកង់» មានន័យដូចម្ដេច ?


ភុយមីកង់


👉ថ្នាក់ពាក្យជា គីមី
មានន័យថា សមាសធាតុគីមីដែលដើរតួក្នុងសណ្ឋានជាឧស្ម័នដើម្បីបំផ្លាញ សត្វល្អិត និងដង្កូវរបស់វា និងសត្វចង្រៃផេ្សងៗទៀត។
ឧទាហរណ៍៖ ឌីក្លរេទីល អេទែ p-ឌីក្លរ៉ូបង់សែន និងអេទីឡែនអុកស៊ីត។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភុយកាស៊ីតេ» មានន័យដូចម្ដេច ?


ភុយកាស៊ីតេ


👉ថ្នាក់ពាក្យជា គីមី
មានន័យថា និមិត្ដសញ្ញា f ។ មុខងារទែមូឌីណាមិចដែលត្រូវប្រើជំនួស សំពាធដោយផ្នែកក្នុងប្រតិកម្មដែលទាក់ទងទៅនឹងឧស្ម័នបរិសុទ្ធ និងល្បាយ។ ប្រសិនបើឧស្ម័នបរិសុទ្ធនោះភុយកាស៊ីតេស្មើទៅនឹងសំពាធ។ ភុយកាស៊ីតេវត្ថុ រាវឬវត្ថុរឹងស្មើនឹងភុយកាស៊ីតេចំហាយក្នុងលំនឹងជាមួយគ្នា។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភុយ» មានន័យដូចម្ដេច ?


ភុយ


👉ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា សូរឮដោយខ្យល់ភើជាដើម ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភុម្មទេវតា» មានន័យដូចម្ដេច ?


ភុម្មទេវតា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា.) ទេវតាដែលអាស្រ័យនៅលើផ្ទៃផែនដី ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភុត្តាវសេស» មានន័យដូចម្ដេច ?


ភុត្តាវសេស


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. ភុត្តសេស ) ។


 

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភុត្តសេស» មានន័យដូចម្ដេច ?


ភុត្តសេស


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ) អាហារដែលសល់អំពីបរិភោគ, អាហារជាដែល, ជាសំណល់ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភុជិស្សភាព» មានន័យដូចម្ដេច ?


ភុជិស្សភាព


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. ភុជិស្សតា ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភុជិស្សតា» មានន័យដូចម្ដេច ?


ភុជិស្សតា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. –ភាវ ) ភាវៈនៃអ្នកជា, ភាពជាអ្នកជា, ដំណើរឥតជំពាក់បំណុលគេ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភុជិស្សជន» មានន័យដូចម្ដេច ?


ភុជិស្សជន


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ភុជិស្ស + ជន; សំ. ភុជិឞ្យ– ) ជនអ្នកជា គឺអ្នកដែលឥតជំពាក់បំណុលគេ ឬដែលមិនមែនទាសៈ, ទាសីគេ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភុជង្គលីលា» មានន័យដូចម្ដេច ?


ភុជង្គលីលា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះកាព្យមួយប្រភេទក្នុងមួយឃ្លាមានសង្កាត់បី, ត្រង់សង្កាត់ទី១ មាន៦ពាក្យ, សង្កាត់ទី២និងទី៣ មាន៤ពាក្យ ហៅថា បទភុជង្គលីលា, ដូចជា
ឧទាហរណ៍៖ ព្រីងព្រូសជន្លូសភ្លូភ្លង ក្រូចព្រៃអង្គ្រង ដុះដាសលាយគ្នា ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភុជង្គ» មានន័យដូចម្ដេច ?


ភុជង្គ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ភុជគ, ភុជង្គ, ភុជង្គម “សត្វទៅដោយល្បត់” ) ពស់, នាគ ។
ឧទាហរណ៍៖ ភុជង្គនាគ ខ្មែរប្រើសំដៅសេចក្ដីថា ពិភពនាគ ( ម. ព. ពិភព ផង ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភុង» មានន័យដូចម្ដេច ?


ភុង


👉ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា សូរឮដោយធ្លាយ ឬបែកធុងទឹក ឬក្អមទឹកជាដើម ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភឺះ» មានន័យដូចម្ដេច ?


ភឺះ


👉ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា ( ម. ព. ភឺស ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភឺស» មានន័យដូចម្ដេច ?


ភឺស


👉ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា សូរឮដោយចាប់ដកកូនឈើជាដើម ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភឺន» មានន័យដូចម្ដេច ?


ភឺន


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ស. ផឺន អ. ថ. ភឺ៎ន ) ផ្ទាំង
ឧទាហរណ៍៖ សំពត់មួយភឺន ( ម. ប្រ. ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភឺតៗ» មានន័យដូចម្ដេច ?


ភឺតៗ


👉ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា សូរឮដោយខ្យល់ចេញតឹងអំពីហែបសន្ទះស្នប់ជាងដែកជាដើម ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភឹល» មានន័យដូចម្ដេច ?


ភឹល


មានន័យថា ( ម. ព. ភិល ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភឹប» មានន័យដូចម្ដេច ?


ភឹប


👉ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា សូរឮដោយរលាស់ផ្ទាំងសំពត់, ដោយទទះស្លាប ឬដោយភ្លើងឆាបឆេះប្រេងកាតជាដើម ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភឹង» មានន័យដូចម្ដេច ?


ភឹង


👉ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា សូរឮដោយវាយ, គោះ ឬដាច់ខ្សែធំដែលសន្ធឹងតឹង ។ ( ព. ប្រ . ) កាត់ចិត្តភឹង ឬ ដាច់ចិត្តភឹង កាត់ចិត្តឬដាច់ចិត្តស្រឡះ ។

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះប្រដាប់មួយប្រភេទធ្វើដោយដែក តួផ្លែសំប៉ែតស្រដៀង         នឹងចបកាប់ សម្រាប់ចាំងពង្រាបសាប់ឈើ ( ឈ្មោះដឹងចាំងមួយប្រភេទ ) ។
( ស. ផិង អ. ថ. ភិង ប្រើជា កិ. “ឆ្អើរ, អាំង”; ន. ឈ្មោះនំឆ្អើរមួយប្រភេទ ); ឈ្មោះនំមួយប្រភេទធ្វើដោយម្សៅលាយពងទានិងស្ករ មានរូបសណ្ឋានមូលស្ដើងស្រដៀងនឹងសំបុកពីងពាង ឆ្អើរនឹងភ្លើងឲ្យឆ្អិនស្រួយ មានឱជារសផ្អែមលាយឆ្អាបបន្តិចៗ

ឧទាហរណ៍៖ នំភឹង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភឹកមន, ដើមនាងខ្មៅ» មានន័យដូចម្ដេច ?


ភឹកមន, ដើមនាងខ្មៅ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ចុល្លព្រឹក្សមួយប្រភេទកម្ពស់ ១-២ ម មានមែកពណ៌ស្វាយដុះក្នុងព្រៃក្រាស់លើដីរាប ឬលើភ្នំ ពេលខ្លះ គេដាំវាជិតផ្ទះនៅជាលំអដោយមានផ្កាពណ៌ខៀវ និងផ្កាឈូកធំៗល្អ។ ដើមនេះមានក្នុងទ្វីបឥណ្ឌូចិន ឧបទ្វីបជ្វា និងប្រទេសចិន។ កេស្ងោរ ស្លឹក និងឫសផឹក ដើម្បីជាថ្នាំកម្លាំង និងជាថ្នាំគ្រុន។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភីលៀង» មានន័យដូចម្ដេច ?


ភីលៀង


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ស. ពីល្យើង អ. ថ. ភីលៀង ) បងចិញ្ចឹម; អ្នកគយគន់ឃ្លាំចាំរក្សា, អ្នកបីបាច់រក្សាមើលការខុសត្រូវ ។ ពាក្យនេះ ខ្មែរច្រើនប្រើហៅចំពោះអ្នកមើលថែទាំបីបាច់រក្សាព្រះរាជបុត្រ ឬអ្នកថែរក្សាកូនមន្ត្រីធំ និងអ្នកមានធនធានស្ដុកស្តម្ភ ។
ឧទាហរណ៍៖ ប្រើភីលៀង, មានភីលៀងឆ្វេង ស្ដាំ នៅចាំរក្សាជានិច្ច ។


 

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភីលភល» មានន័យដូចម្ដេច ?


ភីលភល


មានន័យថា ( ម. ព. ភែលភល ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភីងគ័រព្រីន» មានន័យដូចម្ដេច ?


ភីងគ័រព្រីន


👉ថ្នាក់ពាក្យជា គីមី
មានន័យថា ភស្ដុតាងសំរាប់វត្ដមាន ឬអត្ដសញ្ញាណសារធាតុដែលបានដោយ បចេ្ចកទេសដូចជាស្ប៉ិចសិក្សាក្រូម៉ាតូក្រាភ្វី ឬអេឡិចត្រូផរេស។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភីង» មានន័យដូចម្ដេច ?


ភីង


👉ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា សូរឮដោយរលំ, ដួល, ធ្លាក់, វាយ, សំពងអ្វីៗដែលខ្ទរ, ស្ពោត ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភី» មានន័យដូចម្ដេច ?


ភី


👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលមានអាការ ឬឫកពាសង្ហា, ហ៊ឺហា**, ក្រអឺត **ពាក្យ “ហ៊ឺហា” ត្រូវបានកែតម្រូវពីពាក្យដើម “ហឺហា” ដោយហេតុថាមានតែពាក្យ “ហ៊ឺហា” អនុលោមតាមវចនានុក្រមខ្មែរ សម្ដេច ជួន ណាត។
ឧទាហរណ៍៖ ដើរភី, តែងខ្លួនដើរភីចុះភីឡើង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភិសវង់» មានន័យដូចម្ដេច ?


ភិសវង់


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ( សំ. វិស្មយ ) វង្វេងស្មារតីដោយខ្លាច, ភាន់ភាំង, សង្ស័យ, ស្ងើច ឬស្ញែងដោយភាន់គំនិត។ ខ្មែរច្រើនប្រើសំដៅសេចក្ដីថា ” គួរឲ្យចាប់ចិត្តស្រឡាញ់, គួរឲ្យស្នេហា,… ”
ឧទាហរណ៍៖ បង ឬប្អូនភិសវង់, គួរឲ្យភិសវង់ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភិល» មានន័យដូចម្ដេច ?


ភិល


👉ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា សូរឮដោយបក្សីស្ទុះហើរ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភិយ្យោភាព» មានន័យដូចម្ដេច ?


ភិយ្យោភាព


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ភិយ្យោ + ភាវ; សំ. ភូយស៑– ) ដំណើរច្រើនក្រៃលែង, ភាវៈលើសលែង; ប្រើជា គុ. ក៏បាន ។
ឧទាហរណ៍៖ មានអំណរជាភិយ្យោភាព ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភិយ្យោ» មានន័យដូចម្ដេច ?


ភិយ្យោ


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( បា.; សំ. ភូយស៑ ) ច្រើន, លើសលែង, ពន់ពេក; និយាយថា ភិយ្យោសោ ក៏មាន ( ច្រើនប្រើក្នុងកាព្យ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភិន្នោទរ» មានន័យដូចម្ដេច ?


ភិន្នោទរ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. < ភិន្ន “ផ្សេង, ទីទៃ” + ឧទរ ” ពោះ, ផ្ទៃ ” ) បងប្អូនដែលកើតអំពីមាតាផ្សេងគ្នាតែរួមបិតាមួយ គឺបងប្អូនឪពុកជាមួយម្ដាយទីទៃ បងភិន្នោទរ, ប្អូនភិន្នោទរ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖