លោក Lee Shau-kee កើតនៅថ្ងៃទី ០៧ ខែ មីនា ឆ្នាំ ១៩២៩ នៅ Shunde តំបន់ Foshan ខេត្តក្វាងទុងប្រទេសចិន ។ គាត់គឺជាមហាសេដ្ឋីអចលនទ្រព្យដែលមានមូលដ្ឋាននៅហុងកុង និងជាម្ចាស់ក្រុមហ៊ុន Henderson Land Development ដែលជាក្រុមហ៊ុនអចលនទ្រព្យដែលមានចំណាប់អារម្មណ៍លើអចលនទ្រព្យសណ្ឋាគារ ភោជនីយដ្ឋាន និងសេវាកម្មអ៊ីនធឺណិត ។
គិតត្រឹមខែ តុលា ឆ្នាំ ២០១២ យោងតាមរយះទស្សនាវដ្តី Bloomberg បានឲ្យដឹងថាឈ្មោះរបស់លោក Lee ត្រូវបានចុះនៅក្នុងបញ្ជីរបស់មហាសេដ្ឋីពិភពលោកដែលជាអ្នកមានបំផុតនៅលំដាប់ទី ១៩ នៅលើពិភពលោក ។ ទ្រព្យសម្បត្តិផ្ទាល់ខ្លួនរបស់គាត់ត្រូវបានគេប៉ាន់ស្មានថាមានចំនួន ២៤ ពាន់លានដុល្លារហើយគាត់ជាប់ចំណាត់ថ្នាក់ទី ២ នៅទីក្រុងហុងកុង ។ ចាប់តាំងពីឆ្នាំ ២០០៦ លោក Lee បានទទួលប្រាក់ចំណេញជាច្រើនពីការកាន់កាប់ភាគហ៊ុននៅចិនដីគោក ។
ទ្រព្យសម្បត្តិ៖ Lee Shau Kee
លោក Lee Shau Kee គឺជាមហាសេដ្ឋីអចលនទ្រព្យមកពីទីក្រុងហុងកុងដែលមានទ្រព្យសម្បត្តិសរុប ២៤ ពាន់លានដុល្លារ ។ គាត់កើតនៅ Shunde ខេត្ត Guangdong ប្រទេសចិនក្នុងឆ្នាំ ១៩២៨ ។ លោក Lee Shau Kee គឺជាម្ចាស់ក្រុមហ៊ុន Henderson Land Development ដែលជាក្រុមហ៊ុនធ្វើការក្នុងការអភិវឌ្ឍន៍អចលនទ្រព្យលើការគ្រប់គ្រងសំណង់ដែលមានមូលដ្ឋាននៅទីក្រុងហុងកុង ។
ក្រុមហ៊ុន Henderson Land Development គឺជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យដ៏ធំទី ៣ នៅទីក្រុងហុងកុង ។ ហើយគាត់បានបម្រើការជាស្ថាបនិក និងជានាយកគ្រប់គ្រងក្រុមហ៊ុន ។ លោក Lee គឺជាប្រធានក្រុមហ៊ុនហុងកុង និងជាម្ចាស់ក្រុមហ៊ុនហ្គាស និងសណ្ឋាគារ ។ ហើយគាត់ក៏អង្គុយនៅក្នុងក្រុមប្រឹក្សាភិបាលហុងកុងលីមីតធីត និងធនាគារអាស៊ីបូព៌ាលីមីតធីតផងដែរ ។
ក្នុងឆ្នាំ ២០១២ លោក Lee ត្រូវបានគេចាត់ទុកថាស្ថិតក្នុងចំណោមអ្នកមានបំផុតទាំង ២០ នាក់នៅលើពិភពលោក ។ នេះបើយោងតាមរយះទស្សនាវដ្តី Bloomberg បានឲ្យដឹងថាគាត់គឺជាមហាសេដ្ឋីម្នាក់ដែលបានជាប់នៅលំដាប់ថ្នាក់ទី ២ នៅទីក្រុងហុងកុង ។ លោក Lee មានអាជីវកម្មជាច្រើន និងបានចូលរួមនៅក្នុងសកម្មភាពសប្បុរសធម៌ជាច្រើននឹងបានបរិច្ចាគថវិកាជាង ២០ លានហិកតាដល់សាលា HKICC Lee Shau Kee ។
លោក Lee បានកាន់កាប់ភាគហ៊ុន ៧២ ភាគរយនៅក្នុងក្រុមហ៊ុនអភិវឌ្ឍន៍ទ្រព្យសម្បត្តិសាធារណៈ Henderson Land Development ។ ហើយគាត់ក៏ជាម្ចាស់ ២ ភាគរយនៃក្រុមហ៊ុន Sun Sun Kai Properties ក៏ដូចជាម្ចាស់ភាគហ៊ុន Sunlight Real Estate Investment Trust ដែលមានចំនួន ២៣ ភាគរយហើយគាត់ក៏ជាម្ចាស់ក្រុមហ៊ុននាវាសាឡាងហុងកុងតិចជាង ១ ភាគរយដែលកាន់កាប់ទាំងអស់តាមរយៈក្រុមហ៊ុន Henderson Land Development ផងដែរ ។
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
-
Uncategorized (133)
-
កម្មវិធី QuickBooks រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (32)
-
ការគ្រប់គ្រង (Management) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (67)
-
ការធ្វើទីផ្សារ (Marketing) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (20)
-
គណនេយ្យ (Accounting) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (216)
-
គ្រប់គ្រង់ហិរញ្ញវត្ថុ (Finance) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (42)
-
ធនាគារនិងគ្រឹះស្ថានហិរញ្ញវត្ថុ (Banking & Financial Institution) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (6)
-
ពន្ធដារ (Cambodia Tax) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (79)
-
សវនកម្ម (Audit ) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (41)