លោក Harry Oscar Triguboff កើតនៅថ្ងៃទី ០៣ ខែ មីនា ឆ្នាំ ១៩៣៣ ដែលអ្នកអភិវឌ្ឍន៍អចលនទ្រព្យ ។ មហាសេដ្ឋីអូស្ត្រាលីលោក Harry ជាមនុស្សម្នាក់ក្នុងចំណោមអ្នកមានបំផុតនៅប្រទេសអូស្ត្រាលី ។
គាត់គឺជាស្ថាបនិក និងជានាយកគ្រប់គ្រងនៃក្រុមហ៊ុន Meriton Apartments Pty Ltd ដែលជាក្រុមហ៊ុនអចលនទ្រព្យ ។ នៅខែ ឧសភា ឆ្នាំ ២០១៦ លោក Harry បានជាប់ចំណាត់ថ្នាក់នៅក្នុងបញ្ជីរបស់ទស្សនាវដ្តី BRW Rich 200 ប្រចាំឆ្នាំដែលជាអ្នកមានបំផុតនៅប្រទេសអូស្ត្រាលី ។
ជីវិតដំបូង និងការអប់រំ៖
លោក Harry បានចំណាយពេលនៅកុមារភាពរបស់គាត់នៅក្នុងសហគមន៍មួយនៅក្នុងទីក្រុង Tianjin ប្រទេសចិនហើយក្រោយមកក្នុងឆ្នាំ ១៩៤៧ គាត់បានផ្លាស់ទៅរស់នៅប្រទេសអូស្ត្រាលីដើម្បីទទួលការអប់រំនៅឯមហាវិទ្យាល័យ Scots នៅក្នុងទីក្រុងស៊ីដនី ។ ក្រោយមកគាត់បានបញ្ចប់សញ្ញាប័ត្រផ្នែកវាយនភ័ណ្ឌពីសាកលវិទ្យាល័យ Leeds នៅប្រទេសអង់គ្លេសមុនពេលធ្វើការនៅក្នុងក្រុមហ៊ុនអាជីវកម្មវាយនភណ្ឌនៅប្រទេសអ៊ីស្រាអែល និងអាហ្វ្រិកខាងត្បូង ។
លោក Harry បានត្រឡប់មកអូស្ត្រាលីវិញក្នុងឆ្នាំ ១៩៦០ និងបានក្លាយជាពលរដ្ឋអូស្រ្តាលីនៅឆ្នាំ ១៩៦១ ។ គាត់បានព្យាយាមលក់អចលនទ្រព្យ និងបានធ្វើការជាជំនួយការសាស្រ្តាចារ្យនៅសាកលវិទ្យាល័យប៉ុន្តែមិនទទួលបានជោគជ័យទេ ។ ហើយក្រោយមកគាត់បានទិញដីនៅតំបន់ Roseville ហើយជួលអ្នកសាងសង់ឱ្យចាប់ផ្តើមសាងសង់ផ្ទះ ។
ទ្រព្យសម្បត្តិ៖ Harry Triguboff
លោក Harry Triguboff គឺជាអ្នកអភិវឌ្ឍន៍អចលនទ្រព្យអូស្រ្តាលីដែលមានទ្រព្យសម្បត្តិសុទ្ធចំនួន ៦ ពាន់លានដុល្លារ ។ លោក Harry គឺជានាយកគ្រប់គ្រង និងជាប្រធានក្រុមហ៊ុន Meriton Apartments Pty Ltd ដែលជាក្រុមហ៊ុនអចលនទ្រព្យដោយបានសាងសង់ផ្ទះចំនួន ៨ យូនីតនៅតំបន់ Tempe នៅឯដងវិថី Smith ក្នុងឆ្នាំ ១៩៦៣ ។
ចាប់តាំងពីពេលនោះមកក្រុមហ៊ុនរបស់លោក Harry បានអភិវឌ្ឍទៅក្រុមហ៊ុនសាងសង់ផ្ទះដ៏ធំបំផុតនៅប្រទេសអូស្រ្តាលីដោយបានសាងសង់លំនៅដ្ឋានចំនួន ៦០,០០០ កន្លែងដែលភាគច្រើនបានអភិវឌ្ឍទៅជាទីក្រុង និងអាផាតមិន ។ ក្នុងចំណោមគម្រោងដែលគួរឱ្យកត់សំគាល់បំផុតរបស់ក្រុមហ៊ុន Meriton Apartments Pty Ltd គឺការសាងសង់អគារលំនៅដ្ឋានខ្ពស់បំផុតនៅក្នុងទីក្រុងស៊ីដនីដូចជាអគារ World Tower ក្នុង២០០១-២០០៤ ។
នៅខែ ឧសភា ឆ្នាំ ២០១១ យោងតាមរយះទស្សនាវដ្តី “ the Business Review Weekly ” បានឲ្យដឹងថាលោក Harry ប្រមាណថាទ្រព្យសម្បត្តិសុទ្ធមានចំនួន ៤,៣០ ពាន់លានដុល្លារអូស្រ្តាលីដែល ធ្វើឲ្យគាត់ក្លាយជាអ្នកមានបំផុតនៅលំដាប់ទី ៧ នៅប្រទេសអូស្ត្រាលី ។ ហើយគាត់ក៏ជាមនុស្សម្នាក់ដំបូងគេដែលបានឈ្នះពានរង្វាន់បុគ្គលឆ្នើមប្រចាំឆ្នាំនៅប្រទេសអូស្ត្រាលីចំនួន ២ ដង ម្តងក្នុងឆ្នាំ ២០០៣ និងម្តងទៀតក្នុងឆ្នាំ ២០០៩ ។
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
-
Uncategorized (133)
-
កម្មវិធី QuickBooks រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (32)
-
ការគ្រប់គ្រង (Management) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (67)
-
ការធ្វើទីផ្សារ (Marketing) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (20)
-
គណនេយ្យ (Accounting) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (216)
-
គ្រប់គ្រង់ហិរញ្ញវត្ថុ (Finance) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (42)
-
ធនាគារនិងគ្រឹះស្ថានហិរញ្ញវត្ថុ (Banking & Financial Institution) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (6)
-
ពន្ធដារ (Cambodia Tax) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (79)
-
សវនកម្ម (Audit ) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (41)