Posted on Leave a comment

លោកស្រីមហាសេដ្ឋី Pansy Ho ជានាយកគ្រប់គ្រងនៃក្រុមហ៊ុនចម្រុះនៅម៉ាកាវ

លោកស្រី Pansy Catalina Ho Chiu-king កើតនៅថ្ងៃទី ២៦ ខែ សីហា ឆ្នាំ ១៩៦២ ដែលជាអ្នកជំនួញ និងជាមហាសេដ្ឋីមកពីម៉ាកាវ ។ លោកស្រី Pansy គឺជាកូនស្រីរបស់មហាសេដ្ឋីជំនួញម៉ាកាវដែលមានមូលដ្ឋាននៅទីក្រុងហុងកុង និងម៉ាកាវ ។  លោកស្រីគឺជានាយកគ្រប់គ្រងនៃក្រុមហ៊ុនចម្រុះដែលគាត់បានបង្កើតរួមមានក្រុមហ៊ុន Shun Tak Holdings ដែលជាក្រុមហ៊ុនអចលនទ្រព្យនិងដឹកជញ្ជូននិងក្រុមហ៊ុន Sociedade de Turismo e Diversões de Macau ដែលជាក្រុមហ៊ុនល្បែងនៅក្នុងទីក្រុងម៉ាកាវ។

ជីវិតដំបូង និងការអប់រំ៖

លោកស្រី Pansy បានចូលរៀននៅវិទ្យាល័យ Castilleja នៅ Palo Alto រដ្ឋកាលីហ្វ័រញ៉ាហើយបានបន្តការសិក្សានៅសាលា Santa Clara ដោយបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកទីផ្សារ និងជំនួញ ។ ហើយលោកស្រីក៏បានចូលរួមនៅក្នុងសាលា St. Paul’s Convent School នៅទីក្រុង Causeway Bay (ហុងកុង) ជាកន្លែងដែលជាផ្នែកមួយនៃអនុវិទ្យាល័យ និងវិទ្យាល័យរបស់គាត់ ។

អាជីព៖

នៅឆ្នាំ ១៩៨១ លោកស្រី Pansy បានចាប់ផ្តើមអាជីពរបស់គាត់នៅក្នុងក្រុមហ៊ុនឧស្សាហកម្មកម្សាន្តមួយនៅក្នុងទីក្រុងហុងកុងដោយបានបង្ហាញខ្លួនជាមួយតារាសម្តែង Danny Chan ដែលពេលនោះគាត់ទើបតែចូលប្រឡូកនៅក្នុងវិស័យមួយនេះត្រឹមតែរយៈពេល ២ ឆ្នាំប៉ុណ្ណោះនៅក្នុងកម្មវិធីទូរទស្សន៍ Breakthrough

ហើយក្រោយមកនៅអាយុ ២៦ ឆ្នាំលោកស្រីបានចាប់ផ្តើមបង្កើតក្រុមហ៊ុនទំនាក់ទំនងសាធារណៈផ្ទាល់ខ្លួន ។ ហើយគាត់ក៏បានគាំទ្រដល់ការខិតខំប្រឹងប្រែងរបស់បងស្រីគាត់គឺលោកស្រី Josie Ho ដើម្បីបង្កើតអាជីពច្រៀងដោយខ្លួនឯងនៅដើមទសវត្សឆ្នាំ ១៩៩០ ជុំវិញការជំទាស់ពីឪពុករបស់ពួកគេ ។

លោកស្រី Pansy បានកាន់កាប់ភាគហ៊ុន ២៩ ភាគរយនៃក្រុមហ៊ុន MGM Grand Macau ដែលជាសមាគមមួយដែលបានបង្ហាញពីភាពចម្រូងចម្រាសជាមួយដៃគូអាជីវកម្ម MGM Mirage ។ គណៈកម្មការគ្រប់គ្រងល្បែង និងគណៈកម្មការល្បែងរបស់ Nevada បានបើកសវនាការយ៉ាងទូលំទូលាយនៅខែ មិនា ឆ្នាំ ២០០៧ ស្តីពីបញ្ហាភាពជាដៃគូរបស់ក្រុមហ៊ុន MGM ជាមួយលោកស្រី Pansy ដែលពួកគេគិតថាគាត់គឺជាដៃគូអាជីវកម្មដែលសមរម្យ ។ ទោះយ៉ាងណានៅក្នុងខែ មីនា ឆ្នាំ ២០១០ លោកស្រី Pansy ត្រូវបានហាមឃាត់មិនឱ្យបើកអាជីវកម្មល្បែងមួយនៅរដ្ឋ New Jersey ដោយសារការសន្និដ្ឋានរបស់និយតករល្បែងដោយផ្អែកលើបទបញ្ញត្តិនៃល្បែងស៊ីសង Cap 148 ។  

ទ្រព្យសម្បត្តិ៖ Pansy Ho 

លោកស្រី​ Pansy Ho គឺជាប្រតិបត្តិករកាស៊ីណូជនជាតិចិន និងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុនចម្រុះដែលមានទ្រព្យសម្បត្តិសុទ្ធចំនួន ៦ ពាន់លានដុល្លារ ។ លោកស្រី Pansy គឺជាគ្រប់គ្រងក្រុមហ៊ុនចម្រុះដែលបង្កើតឡើងដោយឪពុករបស់គាត់រួមមានក្រុមហ៊ុន Shun Tak Holdings ដែលជាក្រុមហ៊ុនអចលនទ្រព្យ និងដឹកជញ្ជូន និងក្រុមហ៊ុន Sociedade de Turismo e Diversoes de Macau ដែលជាក្រុមហ៊ុនល្បែងនៅក្នុងទីក្រុងម៉ាកាវ ។

នៅក្នុងខែ តុលា ឆ្នាំ ២០១២ លោកស្រី Pansy បានទទួលការយល់ព្រមពីរដ្ឋាភិបាលសម្រាប់ការបណ្តាក់ទុនរួមគ្នារបស់គាត់ជាមួយក្រុមហ៊ុន MGM Resorts International, MGM China ដើម្បីសាងសង់រមណីយដ្ឋានកាស៊ីណូមួយដែលមានទឹកប្រាក់ចំនួន ២,៥ ពាន់លានដុល្លារនៅលើកោះម៉ាកាវ ។ លោកស្រី Pansy គឺជាកូនស្រីច្បងក្នុងចំណោមបងប្អូន ៥ នាក់ដោយបានជាប់ចំណាត់ថ្នាក់ខ្ពស់បំផុតនៅក្នុងបញ្ជីឈ្មោះមហាសេដ្ឋីពិភពលោកដែលជាអ្នកមានបំផុតជាងគេបំផុតនៅក្នុងប្រទេសចិន ។

ប្រភព៖​ Phnom Penh HR

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply