“បានត្រីស្រស់ កុំចោលត្រីងៀតបានអ្នកកន្តៀត កុំចោលញាតិបានគង ចូរកុំចោលរនាតបានជាអាពាធ កុំចោលថ្នាំ”
អត្ថាធិប្បាយ
មានមនុស្សមួយចំនួន មានចិត្តប្រែប្រួលរហ័ស មិនសូវចេះគិតវែងឆ្ងាយ ឲ្យតែបានរបស់អ្វីមួយថ្មី ក៏តាំងគ្រវែងចោលរបស់ចាស់មួយរំពេច។ ដោយហេតុនេះហើយទើបមានពាក្យប្រដៅនេះកើតឡើង។
– បានត្រីស្រស់ កុំចោលត្រីងៀតៈ ពាក្យនេះ មានន័យវែងឆ្ងាយ ហួសពីត្រីងៀតទៅទៀត។ ត្រីងៀត សំដៅទៅលើវត្ថុផ្សេងៗ ដែលជាវត្ថុអម្រស់អម្រ សម្រាប់គ្រាកំសត់-គ្រាអត់ឃ្លាន ។
ពេលមួយដែលយើងទិញបាន ឬរកបានវត្ថុថ្មី យើងមិនត្រូវគ្រវែងចោលវត្ថុចាស់ៗ ដែលធ្លាប់មានពីដើមនោះទេ ប្រសិនបើវត្ថុនោះ អាចនៅប្រើការបាន (មិនទាន់ខូច)។ ព្រោះថា ពេលខ្លះ វត្ថុចាស់ៗនោះ អាចយកមកប្រើការឡើងវិញ ដើម្បីបំពេញបំណងផ្សេងទៀត។ ឧទាហរណ៍: ទូថ្មី ដែលទើបនឹងបានមក អាចយកមកជំនួសទូចាស់ សម្រាប់ដាក់ខោ-អាវ, កែវកង, គ្រឿងអលង្ការ ។ល។
ឯទូចាស់ដែលនៅប្រើការកើត គួរយកទៅប្រើការសម្រាប់ដាក់វត្ថុកំប៉ិកកំប៉ុកនៅកន្លែងណាមួយ ដែលគេមើលមិនសូវឃើញ (ព្រោះវាចាស់-មិនសូវគាប់ភ្នែក)។
“ត្រីស្រស់” ប្រាកដជាមានរសជាតិជាងត្រីងៀត ដែលគេតែងបរិភោគស្ទើរតែរាល់ថ្ងៃមកនោះ។ ប៉ុន្តែសុំកុំបោះចោលវា នៅពេលដែលខ្លួន “បានត្រីស្រស់” ព្រោះថា យើងប្រហែលជាត្រូវការត្រីងៀតនោះ សាជាថ្មី ក៏មិនដឹង! ។
“បានអ្នកកន្តៀត កុំចោលញាតិ ” :
អ្នកកន្តៀត គឺជាភ្ញៀវ ដែលទើបនឹងស្គាល់គ្នា មកសុំស្នាក់នៅជាមួយក្នុង រយៈពេលដ៏ខ្លីមុននឹងបន្តដំណើរទៅមុខទៀត។ អ្នកខ្លះ នៅពេលដែលមានមនុស្សថ្មី ចូលមកស្នាក់នៅក្នុងផ្ទះខ្លួន ក៏តាំងវាយឫកពាធ្វើ “ហី” ដាក់ញាតិជិតខាង ហាក់មានកិត្តិយសខ្ពស់ចម្លែក ដោយសារអ្នកកន្តៀតនោះ ។
ចរិយាបែបនេះ គឺជារឿងខុសធំណាស់, បើជនណាធ្លាប់ធ្វើ គួរតែលះបង់ចោលជាបន្ទាន់ ព្រោះវាមិនបាននាំផលល្អណាមួយមកឲ្យខ្លួន ក្រៅពីសម្អប់នោះទេ ។ សុខ – ទុក្ខ ភាគច្រើនកើតពីអ្នកជិតខាង មិនមែនបានមកពីអ្នកកន្តៀតនោះទេ។ បើញាតិជិតខាងស្រឡាញ់យើង, ប្រហែលជាគេជួយយើង នៅគ្រាអាសន្ន, មិនមែនអ្នកកន្តៀតនោះទេ។ ដូច្នេះហើយ ទើបបុព្វបុរសយើង ប្រដៅ: “បានអ្នកកន្តៀត កុំចោលញាតិ”។
បានគង ចូរកុំចោលរនាត: គង និង រនាត គឺជាឧបករណ៏ភ្លេង នៅក្នុងវង់ភ្លេង “ពិណពាទ្យ” របស់ខ្មែរយើង មិនអាចចោលណាមួយបានទេ។ ពាក្យនេះ ត្រូវដាក់ចូលមក សម្រាប់ចាប់ចុងជួននៅក្នុងកំណាព្យ។
បានជាអាពាធ កុំចោលថ្នាំ
មានមនុស្សជាច្រើនដែលត្រូវសុភាសិតនេះ ប្រៀនប្រដៅ ឬព្រមានក្នុង រឿងប្រើប្រាស់ថ្នាំកែរោគ។ មនុស្សភាគច្រើន កាលណាឈឺ តែងស្ទុះរត់រកឧិសថ មកព្យាបាល ទោះថ្លៃប៉ុន្មានក៏ហ៊ានទិញដែរ។ លុះដល់ជាសះស្បើយ គេក៏លែងរវីរវល់ពីរឿងថ្នាំ។ គេមិនយកទៅទុកដាក់ឲ្យបានត្រឹមត្រូវ សម្រាប់ការឈឺចាប់ថ្ងៃ ក្រោយទៀតទេ ។
លុះដល់ថ្ងៃមួយក្រោយមក ចាប់ឈឺម្តងទៀត ក៏តាំងស្ទុះរកទិញថ្នាំសាជាថ្មី, ខាតពេលផង ខាតប្រាក់ផង មិនទាន់ចិត្តផង។ ដោយហេតុនេះ អ្នកប្រាជ្ញ គួរយល់ពីដំបូន្មាននេះ ហើយអនុវត្ត ពិតជាអាចផ្តល់ផលប្រយោជន៍ជាទីពេញចិត្តមិនខាន។
ថ្ងៃទី ២៧ ខែកុម្ភះ ២៥៥៤
«រសជាតិភាសាខ្មែរ»និពន្ធដោយម៉ែន រៀម
ដកស្រង់ដោយ បងបុត្រាខ្មែរ
Source: khmerproverb
ឯកសារការងារនិងរៀនគ្រប់ប្រភេទ៖
---------------------------------------------
-
ពន្ធប៉ាតង់ (Patent Tax)
$3 ចុចទិញឯកសារខាងលើនេះ -
ប្រាក់រំដោះពន្ធលើប្រាក់ចំណូលឬប្រាក់ចំណេញ(Prepayment of Profit Tax/Income Tax)
$3 ចុចទិញឯកសារខាងលើនេះ -
ពន្ធអប្បបរមា (Minimum Tax)
$3 ចុចទិញឯកសារខាងលើនេះ -
អាករលើតម្លៃបន្ថែម ( Value Added Tax / VAT)
$8 ចុចទិញឯកសារខាងលើនេះ -
អាករពិសេសលើទំនិញនិងសេវាមួយចំនួន (Specific Tax on Certain Merchandises and Services)
$5 ចុចទិញឯកសារខាងលើនេះ -
អាករបំភ្លឺសាធារណៈ (Public Lighting Tax)
$5 ចុចទិញឯកសារខាងលើនេះ -
ការវាយតម្លៃគម្រោងវិនិយោគដោយប្រើវិធីសាស្ត្រ Adjusted Present Value /APV ( Investment Project Evaluation Using APV Method)
$7 ចុចទិញឯកសារខាងលើនេះ -
ការវាយតម្លៃគម្រោងវិនិយោគដោយប្រើវិធីសាស្ត្រ Average Accounting Return /Accounting Rate of Return ( Investment Project Evaluation Using AAR / ARR Method)
$4 ចុចទិញឯកសារខាងលើនេះ -
ការវាយតម្លៃគម្រោងវិនិយោគដោយប្រើវិធីសាស្ត្រ Discounted Payback ( Investment Project Evaluation Using Discounted Payback Method)
$4 ចុចទិញឯកសារខាងលើនេះ -
ការវាយតម្លៃគម្រោងវិនិយោគដោយប្រើវិធីសាស្ត្រ Internal Rate of Return ( Investment Project Evaluation Using IRR Method)
$6 ចុចទិញឯកសារខាងលើនេះ -
ការវាយតម្លៃគម្រោងវិនិយោគដោយប្រើវិធីសាស្ត្រ Modified Internal Rate of Return /MIRR ( Investment Project Evaluation Using MIRR Method)
$4 ចុចទិញឯកសារខាងលើនេះ -
ការវាយតម្លៃគម្រោងវិនិយោគដោយប្រើវិធីសាស្ត្រ Net Present Value /NPV ( Investment Project Evaluation Using NPV Method)
$6 ចុចទិញឯកសារខាងលើនេះ
-
កម្មវិធី QuickBooks រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (32)
-
ការគ្រប់គ្រង (Management) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (67)
-
ការធ្វើទីផ្សារ (Marketing) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (20)
-
គណនេយ្យ (Accounting) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (215)
-
គ្រប់គ្រង់ហិរញ្ញវត្ថុ (Finance) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (42)
-
ធនាគារនិងគ្រឹះស្ថានហិរញ្ញវត្ថុ (Banking & Financial Institution) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (6)
-
ពន្ធដារ (Cambodia Tax) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (79)
-
សវនកម្ម (Audit ) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (41)