Posted on Leave a comment

តើពាក្យ «ទក្ខិណោទក» មានន័យដូចម្ដេច ?


ទក្ខិណោទក


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.; សំ. ទក្សិណោទក) ទឹកជាគ្រឿងចម្រើន គឺទឹកដែលច្រួចដាក់លើបាតដៃនៃបដិគ្គាហកបុគ្គល ក្នុងពេលដែលគេឲ្យទានរួចភ្លាមៗ
ឧទាហរណ៍៖ នៅពេលវេរឧបោសថាគារថ្មី ទាយកបានច្រួចទក្ខិណោទកលើហត្ថា នៃលោកចៅអធិការ ។

                  អ្នកខ្លះហៅ ទក្ខិណោទក នេះថា ទក្ស្នោទក អ្នកខ្លះថា ទឹកស្នោទក (—ទក់) ដោយហៅក្លាយពីសំស្រ្កឹតថា ទក្សិណោទក ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទក្ខិណេយ្យសម្បទា» មានន័យដូចម្ដេច ?


ទក្ខិណេយ្យសម្បទា


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.) ការដល់ព្រម ឬសមប្រកបដោយទក្ខិណេយ្យបុគ្គល, សម្បទារបស់ទក្ខិណេយ្យបុគ្គល ។
ឧទាហរណ៍៖ ការឲ្យទានប្រកបដោយទក្ខិណេយ្យសម្បទារមែងបានផលដ៏ប្រសើរ(ព.ពុ.) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទក្ខិណេយ្យបុគ្គល» មានន័យដូចម្ដេច ?


ទក្ខិណេយ្យបុគ្គល


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.) បុគ្គល​អ្នក​គួរ​ទទួល​នូវ​ទក្ខិណា​ទាន ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទក្ខិណាវដ្ដ» មានន័យដូចម្ដេច ?


ទក្ខិណាវដ្ដ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដូច​គ្នា​នឹង ទក្ខិណា​ព័ត៌ ដែរ, ម. ព. នោះ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទក្ខិណាព័ត៌» មានន័យដូចម្ដេច ?


ទក្ខិណាព័ត៌


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា. សំ. ក្ល.; សំ. ទក្សិណវត៌ ឬ ទក្សិណាវត៌; បា. ទក្ខិណវដ្ដ ឬ ទក្ខិណាវដ្ដ) ដំណើរដែលដើរវិលជាទក្សិណ ក្នុងឱកាសនៃកិច្ចការណាមួយ មានការមង្គលជាដើម (ម. ព. ទក្សិណ និង ប្រទក្សិណ ផង ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទក្ខិណានុប្បទាន» មានន័យដូចម្ដេច ?


ទក្ខិណានុប្បទាន


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.; សំ. ទក្សិណានុប្រទាន) អំណោយដែលគេឧទ្ទិសផលនៃទក្ខិណាទាន ចំពោះទៅបុគ្គលដែលទៅកាន់បរលោកហើយ ។
ឧទាហរណ៍៖ កូនចៅគួរធ្វើទក្ខិណានុប្បទានឧទ្ទិសផលជូនទៅបុព្វបុរសឲ្យរឿយៗ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទក្ខិណានុទិស» មានន័យដូចម្ដេច ?


ទក្ខិណានុទិស


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.) អនុទិស ជា​ចន្លោះ​ទិស​ទក្សិណ​និង​ទិស​បស្ចិម គឺ​ទិស​និរតី។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទក្ខិណាទាន» មានន័យដូចម្ដេច ?


ទក្ខិណាទាន


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.; សំ. ទក្សិ—) អំណោយដែលទាយកជឿកម្មជឿផលច្បាស់ហើយគេឲ្យ, ឬអំណោយដែលគេឲ្យដល់ទក្ខិណេយ្យបុគ្គល ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទក្ខិណបថ» មានន័យដូចម្ដេច ?


ទក្ខិណបថ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.) ផ្លូវ​ទៅ​ទិស​ខាង​ស្ដាំ​ដៃ​គឺ​ទិស​ខាង​ត្បូង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទក្ខិណនិកាយ» មានន័យដូចម្ដេច ?


ទក្ខិណនិកាយ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.; សំ.ទក្សិណ—) ពួកខាងត្បូង គឺពួកពុទ្ធសាសនិកជនប៉ែកខាងត្បូងមានអ្នកលង្កាទ្វីប, ភូមា, មន ជាដើម រៀងមកដល់កម្ពុជរដ្ឋយើងនេះ ដែលពួកឧត្តរនិកាយកំណត់ហៅ ដើម្បីឲ្យដាច់ពួកដោយឡែកពីគ្នា ក្នុងកាលដែលកើតអធិករណ៍ជាធំ តបន្ទាប់អំពីកាលនៃទុតិយសង្គាយនាមក (ម. ព. មហាយាន, ហីនយាន និង ឧត្តរនិកាយ ផង) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទក្ខិណទិស» មានន័យដូចម្ដេច ?


ទក្ខិណទិស


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា. ទក្ខិណទិសា) ទិសខាងស្តាំដៃ គឺទិសខាងត្បូង (ទក្សិណ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទក់» មានន័យដូចម្ដេច ?


ទក់


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​ខ្ទាំ​ខ្ទេច​ដោយ​ដំ, ដោយ​ទំពា ឬដោយ​អង្កៀម​ជាដើម ។
ឧទាហរណ៍៖ ខ្សែ​ទក់; ដំ​ឲ្យ​ទក់, ប្រើប្រាស់​ឲ្យ​ទាល់​តែ​ទក់ ។ទក់​ទាំ ទក់​ខ្ទេច​ខ្ទាំ ។

                     ទក់ទី ទក់​ខ្ទេចខ្ទី : ពួក​ក្មេង​តូច​ៗ វា​នាំ​គ្នា​មក​រត់​លេង​ក្នុង​ចម្ការ​ជាន់​ទង​ត្រសក់​ស្រូវ​ខ្ញុំ​ទក់ទី​អស់ ។

                     ទក់ទេញ (ព. ប្រ.) ដែល​ចេះ​តែ​ទៅ​ផ្ទះ​គេ​ឬ​ទី​ធ្វើ​ការ​របស់​គេ​ញឹកញយ​ហួស​ពេក នាំ​ឲ្យ​ជ្រេញ​ចិត្ត​ធុញទ្រាន់ : បើ​ឥត​មាន​ការ​ចាំបាច់​ទេ, ឯង​កុំ​ចេះ​តែ​ទៅ​ផ្ទះ​គេ​ទក់ទេញ​ពេក ! ព្រោះ​នាំ​ឲ្យ​គេ​ជ្រេញ​ចិត្ត​ធុញទ្រាន់ ឲ្យ​គេ​មើល​ងាយ​ខ្លួន​ផង ។

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែល​ខ្ទាំ​ខ្ទេច​ដោយ​ដំ, ដោយ​ទំពា ឬដោយ​អង្កៀម​ជាដើម ។

ឧទាហរណ៍៖ ខ្សែ​ទក់; ដំ​ឲ្យ​ទក់, ប្រើប្រាស់​ឲ្យ​ទាល់​តែ​ទក់ ។ទក់​ទាំ ទក់​ខ្ទេច​ខ្ទាំ ។

                     ទក់ទី ទក់​ខ្ទេចខ្ទី : ពួក​ក្មេង​តូច​ៗ វា​នាំ​គ្នា​មក​រត់​លេង​ក្នុង​ចម្ការ​ជាន់​ទង​ត្រសក់​ស្រូវ​ខ្ញុំ​ទក់ទី​អស់ ។

                     ទក់ទេញ (ព. ប្រ.) ដែល​ចេះ​តែ​ទៅ​ផ្ទះ​គេ​ឬ​ទី​ធ្វើ​ការ​របស់​គេ​ញឹកញយ​ហួស​ពេក នាំ​ឲ្យ​ជ្រេញ​ចិត្ត​ធុញទ្រាន់ : បើ​ឥត​មាន​ការ​ចាំបាច់​ទេ, ឯង​កុំ​ចេះ​តែ​ទៅ​ផ្ទះ​គេ​ទក់ទេញ​ពេក ! ព្រោះ​នាំ​ឲ្យ​គេ​ជ្រេញ​ចិត្ត​ធុញទ្រាន់ ឲ្យ​គេ​មើល​ងាយ​ខ្លួន​ផង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទកាស័យ» មានន័យដូចម្ដេច ?


ទកាស័យ


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា (បា.ទក “ទឹក” + អាសយ “ទីអាស្រ័យ, លំនៅ”) ដែលនៅអាស្រ័យក្នុងទឹក, ដែលមានទឹកជាលំនៅ ។
ឧទាហរណ៍៖ ពួក​សត្វ​ទកាស័យ គឺ​ត្រី, ឆ្លាម, មករ ជាដើម ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទក» មានន័យដូចម្ដេច ?


ទក


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលខ្ទាំខ្ទេចដោយដំ, ដោយទំពាឬដោយអង្កៀមជាដើម ។
ឧទាហរណ៍៖ ខ្សែទក់; ដំឲ្យទក់, ប្រើប្រាស់ឲ្យទាល់តែទក់។

                 ទក់ទាំ ទក់ខ្ទេចខ្ទាំ ។ ទក់ទី ទក់ខ្ទេចខ្ទី ។
ឧទាហរណ៍៖ ពួកក្មេងតូចៗវានាំគ្នាមករត់លេងក្នុងចម្ការជាន់ទងត្រសក់ស្រូវខ្ញុំទក់ទីអស់ ។

                  ទក់ទេញ (ព. ប្រ. ) ដែលចេះតែទៅផ្ទះគេឬទីធ្វើការរបស់គេញឹកញយហួសពេក នាំឱ្យគេជ្រេញចិត្តធុញទ្រាន់ ។
ឧទាហរណ៍៖ បើឥតមានការចាំបាច់ទេ, ឯងកុំចេះតែទៅផ្ទះគេទក់ទេញពេក! ព្រោះនាំឲ្យគេជ្រេញចិត្តធុញទ្រាន់ ឲ្យគេមើលងាយខ្លួនផង ។

                  ដែលខ្ទាំខ្ទេចដោយដំ, ដោយទំពាឬដោយអង្កៀមជាដើម ។
ឧទាហរណ៍៖ ខ្សែទក់; ដំឲ្យទក់, ប្រើប្រាស់ឲ្យទាល់តែទក់។

                  ទក់ទាំ ទក់ខ្ទេចខ្ទាំ ។ ទក់ទី ទក់ខ្ទេចខ្ទី ។
ឧទាហរណ៍៖ ពួកក្មេងតូចៗវានាំគ្នាមករត់លេងក្នុងចម្ការជាន់ទងត្រសក់ស្រូវខ្ញុំទក់ទីអស់ ។

                  ទក់ទេញ (ព. ប្រ. ) ដែលចេះតែទៅផ្ទះគេឬទីធ្វើការរបស់គេញឹកញយហួសពេក នាំឱ្យគេជ្រេញចិត្តធុញទ្រាន់ ។
ឧទាហរណ៍៖ បើឥតមានការចាំបាច់ទេ, ឯងកុំចេះតែទៅផ្ទះគេទក់ទេញពេក! ព្រោះនាំឲ្យគេជ្រេញចិត្តធុញទ្រាន់ ឲ្យគេមើលងាយខ្លួនផង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទ» មានន័យដូចម្ដេច ?



មានន័យថា ព្យញ្ជនៈ​ទី ៣ ក្នុង​វគ្គ​ទី ៤ ជា​ទន្តជៈ មាន​សំឡេង​ចេញ​ត្រង់​ប្រទល់​ធ្មេញ ជា​សិថិល-ឃោសៈ; សំ. បា. អ. ថ. ទៈ ផ្សេង​គ្នា​ពី​សំឡេង ឌៈ ។
?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រដាប់ធ្វើដោយឈើ, ឫស្សី ឬដោយស័ង្កសីជាដើម សម្រាប់រង,សម្រាប់បង្ហូរទឹក ។
ឧទាហរណ៍៖ ទឹកហូរតាមទ; ផ្ទះភ្លោះ ៥ ខ្នងមានទ៤កន្លែង ។

                  ធ្នារទឹកភ្លៀងដែលធា្លក់ពីអាកាស ។
ឧទាហរណ៍៖ ទនៃទឹកភ្លៀង (បា. ហៅ ឧទកធារ, ជលធារ “ធារទឹក, ទនៃទឹក”)។

                  ទ នេះជាសព្ទកំព្រា, ត្រូវសរសេរ ទ-ទឹក (ទនៃទឹក), កុំឲ្យច្រឡំនឹង ភ្លៀងទទឹក, សំពត់ទទឹក ។ ឧទាហរណ៍សម្រាប់ប្រើពាក្យ ទ និង ទរ ។
ឧទាហរណ៍៖ ទស័ង្កសីនៅផ្ទះបាយវាធ្លុះលេចទឹក, ខ្ញុំអាល័យតែផ្សារ-ទ ឲ្យជិតឡើងវិញ, ស្រាប់តែឆ្មាមួយចូលទៅក្នុងផ្ទះបាយ ទរត្រីអាំងម៉ែអស់មួយតម្បុត, ម៉ែមិនទរឆ្មា, បែរជាទរខ្ញុំដែលកំពុងផ្សារ-ទធ្លុះឯណេះទៅវិញថា ខ្ញុំមិនជួយមើលត្រីអាំងឲ្យផង បណ្ដោយឲ្យឆ្មាទរអស់ (ម. ព. ទរ ទៀតផង) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ថ្វែ» មានន័យដូចម្ដេច ?


ថ្វែ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះទូកធំបែបមួយសម្រាប់ផ្ទុកបន្ទុកធំ មានបៃឡីខាងកន្សៃ ។
ឧទាហរណ៍៖ ទូកថ្វែ, ជញ្ជូនស្រូវដាក់ថ្វែ។

                 ទូកថ្វែ (ព. ប្រ. បុ.) អ្នកមានទ្រព្យច្រើនព្រោះជំនួញជើងទឹក ។ កុំផ្ទុកតាមថ្វែ កុំយកតម្រាប់គេអ្នកមាន ។ ទូកតូចកុំប្រដូចនឹងទូកថ្វែ ខ្លួនជាអ្នកទ័លក្រ កុំប្រើចរិយាឲ្យដូចគេអ្នកមាន ។ ល ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ថ្វឺយ !» មានន័យដូចម្ដេច ?


ថ្វឺយ !


?ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា សូរ​ចេញ​ពី​មាត់​តាម​ក្រោយ​ទឹក​មាត់​ដែល​ស្ដោះ​មក​ដោយ​សម្ដែង​អាការ​មើល​ងាយ បញ្ជោះ​ ឬ​តូច​ចិត្ត ទាស់​ចិត្ត ស្ដាយ​ក្រោយ ។
ឧទាហរណ៍៖ ថ្វឺយ ! អញ​ស្អប់​មុខ​ណាស់ ! ថ្វឺយ ! ខូច​ការ​អស់ (ព. ទ្រ. ម.) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ថ្វីហៈថ្វីហើយ?» មានន័យដូចម្ដេច ?


ថ្វីហៈថ្វីហើយ?


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ចុះ​ម្ដេច​ឡើយ ? ចុះ​ហេតុ​អ្វី ?
ឧទាហរណ៍៖ ឱ ! អមិត្ត​តាបនា​អើយ ថ្វី​ហៈ​ថ្វី​ហើយ ក៏​នាង​យំ ? (មហា​វេសន្តរជាតក-កណ្ឌ​ជូជក) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ថ្វីមាត់» មានន័យដូចម្ដេច ?


ថ្វីមាត់


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សម្ដីពុះពារ, ទម្លុះទម្លាយ ត្រាតែកើតការ, ត្រាតែសម្រេចប្រយោជន៍ ។
ឧទាហរណ៍៖ ការនេះកើតដោយសារថ្វីមាត់នៃលោកអ្នកធំៗ ។

                 សម្ដីថ្វីមាត់ សម្ដីដ៏ជំនាញ អាចឲ្យសម្រេចការបាន ។ រ. ស. ថា ថ្វីព្រះឱស្ឋ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ថ្វីបើ» មានន័យដូចម្ដេច ?


ថ្វីបើ


?ថ្នាក់ពាក្យជា និបាតសព្ទ
មានន័យថា ទោះបីបើ, បើទុកជា… ក៏ដោយ ។
ឧទាហរណ៍៖ ថ្វីបើខ្ញុំឈឺប៉ុណ្ណឹង ខ្ញុំគង់ខំប្រឹងធ្វើការខាងមុខខ្ញុំឲ្យបានហើយស្រេចដូចជាអ្នករាល់គ្នាដែរ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ថ្វីដៃ» មានន័យដូចម្ដេច ?


ថ្វីដៃ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ស្នាដៃ បំណាច់​ដៃ ។
ឧទាហរណ៍៖ ធ្វើ​ការ​យក​ថ្វី​ដៃ មនុស្ស​មាន​ថ្វីដៃ ក្បាច់​ចម្លាក់​គ្រប់​សិលា​ប្រាសាទ​បុរាណ​ក្នុង​កម្ពុជរដ្ឋ សុទ្ធ​តែ​ជា​ថ្វីដៃ​នៃ​ពួក​ជាង​ខ្មែរ​ក្នុង​សម័យ​នោះ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ថ្វីគំនិត» មានន័យដូចម្ដេច ?


ថ្វីគំនិត


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ផ្លូវ​គំនិត​ដ៏​មោះមុត ដ៏​ប៉ិន​ប្រសប់ ដ៏​ជំនាញ ។
ឧទាហរណ៍៖ ការ​រាវ​រក​ផ្លូវ​រក​ឧបាយ​ឲ្យ​សាធារណ​ជន​បាន​សុខ​ចម្រើន ជា​ថ្វី​គំនិត​នៃ​អ្នក​ប្រាជ្ញ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ថ្វី !» មានន័យដូចម្ដេច ?


ថ្វី !


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ពាក្យ​សម្រាប់​សួរ​រក​ហេតុ រក​ដំណើរ ។
ឧទាហរណ៍៖ ថ្វី​ក៏​យំ ? ហេតុ​អ្វី​ក៏​យំ ?


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ថ្វិច» មានន័យដូចម្ដេច ?


ថ្វិច


?ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា (សូរ​ឮ​ដោយ​ស្ដោះ​ទឹក​មាត់ (ម. ព. ខ្វិច) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ថ្វាយបង្គំ» មានន័យដូចម្ដេច ?


ថ្វាយបង្គំ


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា សំពះ (រ. ស.); ពាក្យ​នេះ​ប្រើ​សាធារណៈ​ដល់​មក​ភិក្ខុ​សង្ឃ​ផង​ តាម​សណ្ដាប់​សេចក្ដី​គោរព ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ថ្វាយ» មានន័យដូចម្ដេច ?


ថ្វាយ


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ឲ្យ ប្រគល់ បូជា (រ. ស.) ។
ឧទាហរណ៍៖ ថ្វាយ​គ្រឿង​បណ្ណាការ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ថ្វាត់» មានន័យដូចម្ដេច ?


ថ្វាត់


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រាដក​ដូច​ដែល (សម្រាប់​ប្រើ​តែ​ក្នុង​ពាក្យ​កាព្យ) ។
ឧទាហរណ៍៖ …ស្ដេច​ចរ​យាត្រា​ដល់​ឋាន​វិញ​ថ្វាត់ ។

?ថ្នាក់ពាក្យជា បរិវារសព្ទ
មានន័យថា ពាក្យ​សម្រាប់​និយាយ​ផ្សំ​នឹង​ពាក្យ ថ្វាយ (សម្រាប់​ប្រើ​តែ​ក្នុង​ពាក្យ​កាព្យ) ។
ឧទាហរណ៍៖ លើក​ករ​ប្រណម្យ ថ្វាត់ថ្វាយ​បង្គំ ចំពោះ​ត្រៃរ័ត្ន… ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ថ្វាងធំ» មានន័យដូចម្ដេច ?


ថ្វាងធំ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះសត្វស្លាបមួយប្រភេទ មានប្រវែង ៥០-៦០ ស.ម។ ខ្លួនធំជាងថ្វាងតូច និងចំពុះវែងហើយកោងចុះក្រោមជាង ពេលហើរឃើញចុងខ្នងពណ៌សផ្នែកខាងលើស្លាបមានពណ៌អុនជចំរុះជាច្រើន (លឿង ស ក្រម៉ៅ ប្រផេះ ត្នោត ពិសេសសំគាល់ដោយមានអុនជៗ ស) ផ្នែក ពោះ ពណ៌ ផ្កាឈូក។ ទីជំរកៈ វាលភក់ តំបន់ឆ្នេរ ឆ្នេរខ្លាច់ ទន្លេ។ របាយៈ វត្តមាននៅរដូវប្រាំង ភាគច្រើននៅ តំបន់ឆ្នេរ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ថ្វាង» មានន័យដូចម្ដេច ?


ថ្វាង


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​ត្រែង​ស្លឹក​ធំ ។
ឧទាហរណ៍៖ ត្រែង​ថ្វាង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ថ្វាក» មានន័យដូចម្ដេច ?


ថ្វាក


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​លាស​ងាក​កន្ធែក​ចេញ​ទៅ​ខាង ។
ឧទាហរណ៍៖ ក្របី​ស្នែង​ថ្វាក ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ថ្លោះធ្លោយ» មានន័យដូចម្ដេច ?


ថ្លោះធ្លោយ


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ភ្លាត់​ជ្រុល​ដោយ​ធ្លោយ​គំនិត ។
ឧទាហរណ៍៖ ត្រូវ​ប្រុង​ប្រយ័ត្ន កុំ​ឲ្យ​ថ្លោះ​ធ្លោយ​ខូច​ការ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ថ្លោះ» មានន័យដូចម្ដេច ?


ថ្លោះ


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា របូត ភ្លាត់ ទាស់ ធ្លាក់ ប្រែ វិនាស ខូច ។
ឧទាហរណ៍៖ ថ្លោះ​កៃ គឺ​របូត ឬ​ភ្លាត់​កៃ; ថ្លោះ​ការ គឺ​ភ្លាត់​ការ ឬ​ទាស់​ការ; ថ្លោះ​មុខ គឺ​ធ្លាក់​ទឹក​មុខ ឬ​ប្រែ​ទឹក​មុខ; ថ្លោះ​សរសៃ គឺ​ទាស់​សរសៃ; ថ្លោះ​ងារ ឬ ថ្លោះ​បុណ្យ​ស័ក្តិ គឺ​ធ្លាក់​ងារ ឬ​ខូច​បុណ្យ​ស័ក្តិ ។ល។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ថ្លោស» មានន័យដូចម្ដេច ?


?ថ្នាក់ពាក្យជាគុណនាម
មានន័យថា ធាត់ធំ, ពេញសាច់ (កូនតូច, ផ្លែឈើ) ។
ឧទាហរណ៍៖ កូននេះថ្លោសណាស់; ឆ្នាំនេះទឹកភ្លៀងស្រួល ផ្លែឈើច្រើនថ្លោស ។ ថ្លោសចិត្ត ថ្លោសគំនិត គឺទ្រើសចិត្ត ទ្រើសគំនិត; សម្ដីថ្លោស គឺពាក្យព្រហើន ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ថ្លៃសេវាវិជ្ជាជីវៈ» មានន័យដូចម្ដេច ?


ថ្លៃសេវាវិជ្ជាជីវៈ


?ថ្នាក់ពាក្យជា ឧស្សាហកម្មហិរញ្ញវត្ថ
មានន័យថា ថ្លៃសេវាដែលទទួលបានពីអតិថិជន ក្នុងការផ្តល់សេវាកម្មវាយតម្លៃ និង/ឬសេវាកម្មគ្រប់គ្រងអចលនវត្ថុ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ថ្លៃសេវាទូរគមនាគមន៍» មានន័យដូចម្ដេច ?


ថ្លៃសេវាទូរគមនាគមន៍


?ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា ថ្លៃសេវាទូរគមនាគមន៍ទាំងឡាយណា ដែលត្រូវបានកំណត់ដោយប្រតិបត្តិករទូរគមនាគមន៍ ជូនដល់អ្នកប្រើប្រាស់។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ថ្លៃសួយសារ» មានន័យដូចម្ដេច ?


ថ្លៃសួយសារ


?ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា បរិមាណប្រាក់បង់ដោយរូបវន្តបុគ្គល នីតិបុគ្គល ឬសហគមន៍ណាមួយ ជូនរដ្ឋសម្រាប់ផល-អនុផលព្រៃឈើ ដែលបានធ្វើការប្រមូលផល នៅក្នុងព្រៃបម្រុងទុកអចិន្ត្រៃយ៍។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ថ្លៃសង្គម» មានន័យដូចម្ដេច ?


ថ្លៃសង្គម


?ថ្នាក់ពាក្យជា លទ្ធកម្មសាធារណៈ, របបសន្តិសុខសង្គម
មានន័យថា ថ្លៃដែលមិនមែនជាសាច់ប្រាក់ ហើយត្រូវចំណាយដោយក្រុមហ៊ុន។ ថ្លៃទាំងអស់នេះ ជាសុវត្ថិភាពសង្គម ដែលរួមមាន ថ្លៃចូលនិវត្តន៍ សុខភាព ធានារ៉ាប់រង ជីវិត និងថ្លៃឈប់សម្រាកដោយជំងឺ ឬវិស្សមកាល។នៅក្នុងនេះ ថ្លៃឈប់សម្រាកបុណ្យទាន មិនត្រូវរាប់បញ្ចូលជាថ្លៃសង្គម និងមិនមែនជាថ្លៃសម្រាប់ការចាកចេញពីការងារ បើសិនជាមិនមានការជំនួសដោយបុគ្គលិកណាមួយវិញទេ។ ការសម្រាកពីការងារបន្ថែមដែលកើតឡើងនៅចុងបញ្ចប់កិច្ចការ ដោយយោងលើនយោបាយរបស់ក្រុមហ៊ុន គឺអាចទទួលស្គាល់បានថាជាថ្លៃសង្គម។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ថ្លៃលក់ផ្តាច់» មានន័យដូចម្ដេច ?


ថ្លៃលក់ផ្តាច់


មានន័យថា ថ្លៃទំនិញ ឬសេវាដែលលក់ដោយមានការបញ្ចុះថ្លៃរួច។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ថ្លៃលក់តែមប្រិ៍សារពើពន្ធ» មានន័យដូចម្ដេច ?


ថ្លៃលក់តែមប្រិ៍សារពើពន្ធ


?ថ្នាក់ពាក្យជា ពន្ធដារ
មានន័យថា ថ្លៃដែលបានកំណត់នៅលើសន្លឹកតែមប្រិ៍នីមួយៗ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ថ្លៃលក់ចេញពីរោងចក្រកត់ត្រាក្នុងវិក្កយបត្រ» មានន័យដូចម្ដេច ?


ថ្លៃលក់ចេញពីរោងចក្រកត់ត្រាក្នុងវិក្កយបត្រ


?ថ្នាក់ពាក្យជា ពន្ធដារ
មានន័យថា ថ្លៃដែលរួមបញ្ចូលនូវថ្លៃដើមផលិតផល ចំណាយរដ្ឋបាល ចំណាយឃោសនា ផ្សព្វផ្សាយ និងប្រាក់ចំណេញ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ថ្លៃលក់» មានន័យដូចម្ដេច ?


ថ្លៃលក់


មានន័យថា ថ្លៃទំនិញ ឬសេវាដែលដាក់លក់នៅលើទីផ្សារ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ថ្លៃពិតាន» មានន័យដូចម្ដេច ?


ថ្លៃពិតាន


មានន័យថា ថ្លៃអតិបរមាដែលដាក់ចេញដោយស្ថាប័ន​សាធារណៈទៅលើការកំណត់ថ្លៃលក់ទំនិញ ឬសេវានៅក្នុងទីផ្សារ។
ឧទាហរណ៍៖ ពេលមានទឹកជំនន់ រដ្ឋបានកំណត់ថ្លៃពិតានទៅលើថ្លៃលក់អង្ករ ដើម្បីចៀសវាងការធ្វើវិច្ឆេទកម្មក្នុងទីផ្សារ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ថ្លៃផ្សារ» មានន័យដូចម្ដេច ?


ថ្លៃផ្សារ


មានន័យថា ថ្លៃទិញ ឬលក់ជាទូទៅនៃទំនិញ ឬសេវានៅផ្សារ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ថ្លៃផ្ទេរ» មានន័យដូចម្ដេច ?


ថ្លៃផ្ទេរ


?ថ្នាក់ពាក្យជា ពន្ធដារ
មានន័យថា ថ្លៃរបស់ទំនិញ សេវា ឬទ្រព្យដែលបានផ្គត់ផ្គង់ក្នុងចំណោមបុគ្គលទាក់ទិន។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ថ្លៃបាត» មានន័យដូចម្ដេច ?


ថ្លៃបាត


មានន័យថា ថ្លៃអប្បបរមាដែលដាក់ចេញដោយស្ថាប័នសាធារណៈទៅលើការកំណត់ថ្លៃទំនិញ ឬសេវានៅក្នុងទីផ្សារ។
ឧទាហរណ៍៖ រាជរដ្ឋាភិបាលកម្ពុជាធ្លាប់បានកំណត់ថ្លៃបាតចំពោះសេវាទូរគមនាគមន៍ ដើម្បីការពារការលក់បង្ខូចថ្លៃ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ថ្លៃបម្រុង» មានន័យដូចម្ដេច ?


ថ្លៃបម្រុង


?ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា តម្លៃអប្បបរមា ដែលរាជរដ្ឋាភិបាលកម្ពុជានឹងយល់ព្រមនៅក្នុងដំណើរការដេញថ្លៃសម្រាប់ផ្ដល់ព្រៃសម្បទានណាមួយ។ តម្លៃបម្រុង អាចត្រូវបាន ឬក៏មិនត្រូវបានប្រកាសជាចំហមុនពេលចាប់ផ្ដើមដំណើរការដេញថ្លៃ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ថ្លៃបន្សុំា» មានន័យដូចម្ដេច ?


ថ្លៃបន្សុំា


?ថ្នាក់ពាក្យជា បច្ចេកសព្ទបរិស្ថាន
មានន័យថា ថ្លៃចំណាយសម្រាប់ការធ្វើផែនការ រៀបចំ សម្របសម្រួល និងអនុវត្តវិធានការបន្សុំាដោយរួមបញ្ចូលទាំងថ្លៃចំណាយអន្តរកាល។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ថ្លៃធាតុចូល» មានន័យដូចម្ដេច ?


ថ្លៃធាតុចូល


?ថ្នាក់ពាក្យជា ហិរញ្ញវត្ថុសាធារណៈ
មានន័យថា ហិរញ្ញវត្ថុសាធារណៈ ការគណនាតម្រូវការចំណាយធាតុចូល ដែលរួមទាំងថ្លៃចំណាយមូលធន និងថ្លៃចំណាយចរន្ត។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ថ្លៃទំនិញដឹកជញ្ជូនមកដល់លើនាវា» មានន័យដូចម្ដេច ?


ថ្លៃទំនិញដឹកជញ្ជូនមកដល់លើនាវា


?ថ្នាក់ពាក្យជា គយ
មានន័យថា ថ្លៃទំនិញដែលដឹកជញ្ជូនមកដល់លើនាវា ដែលរាប់បញ្ចូលថ្លៃដឹកជញ្ជូនទំនិញទៅកំពង់ផែ ឬទីកន្លែងចុងក្រោយនៃការដឹកចេញទៅក្រៅប្រទេស។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ថ្លៃទំនិញ បូកថ្លៃធានារ៉ាប់រង បូកថ្លៃដឹកជញ្ជូន» មានន័យដូចម្ដេច ?


ថ្លៃទំនិញ បូកថ្លៃធានារ៉ាប់រង បូកថ្លៃដឹកជញ្ជូន


?ថ្នាក់ពាក្យជា គយ
មានន័យថា ថ្លៃទំនិញនាំចូល និងរួមបញ្ចូលថ្លៃដឹកជញ្ជូន និងថ្លៃធានារ៉ាប់រង ចាប់ពីកន្លែងអាជីវកម្មរបស់អ្នកលក់រហូតដល់កំពង់ផែ ឬទីកន្លែងនៃច្រកចូលរបស់ប្រទេសនាំចូល។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ថ្លៃថ្នូរ» មានន័យដូចម្ដេច ?


ថ្លៃថ្នូរ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា មនុស្ស សត្វ ឬ​អ្វី​ៗ ដែល​មាន​តម្លៃ​គួរ​សរសើរ គួរ​រាប់អាន ។
?ថ្នាក់ពាក្យជា គុណនាម
មានន័យថា មានតម្លៃគួរលើកសរសើរ គួររាប់អាន ។
ឧទាហរណ៍៖ មនុស្សនេះ ឫកថ្លៃថ្នូរណាស់, របស់នេះថ្លៃថ្នូរណាស់ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ថ្លៃតាមសេវា» មានន័យដូចម្ដេច ?


ថ្លៃតាមសេវា


?ថ្នាក់ពាក្យជា របបសន្តិសុខសង្គម
មានន័យថា ថ្លៃសេវាព្យាបាលនីមួយៗ របស់មូលដ្ឋានសុខាភិបាល។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ថ្លៃដែលបានទូទាត់ ឬនឹងត្រូវទូទាត់ពិតប្រាកដនៃទំនិញណាមួយ» មានន័យដូចម្ដេច ?


ថ្លៃដែលបានទូទាត់ ឬនឹងត្រូវទូទាត់ពិតប្រាកដនៃទំនិញណាមួយ


?ថ្នាក់ពាក្យជា គយ
មានន័យថា ទឹកប្រាក់សរុបដែលបានទូទាត់ ឬនឹងត្រូវទូទាត់ពិតប្រាកដដោយអ្នកទិញទៅឱ្យ ឬក៏សម្រាប់ជាប្រយោជន៍ដល់អ្នកលក់ទំនិញនោះ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ថ្លៃដើមនៃសេវាគមនាគមន៍» មានន័យដូចម្ដេច ?

ថ្លៃដើមនៃសេវាគមនាគមន៍


?ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា ថ្លៃដើមនៃសេវាទូរគមនាគមន៍ ដែលប្រតិបត្តិករទូរគមនាគមន៍ ត្រូវផ្ដល់ជូន ន.ទ.ក. ក្នុងពេលកំណត់មួយជាក់លាក់សម្រាប់ធ្វើជាមូលដ្ឋាន ដើម្បីត្រួតពិនិត្យនិងតាមដានអំពីនីត្យានុកូលភាពនិងភាពស្មោះត្រង់ នៃការប្រកួតប្រជែង។ រូបមន្តកំណត់ថ្លៃដើមនេះ ត្រូវកំណត់ដោយ ក.ប.ទ. តាមសំណើរបស់ ន.ទ.ក.។ ន.ទ.ក. ក្នុងន័យនេះសំដៅដល់និយ័តករទូរគមនាគមន៍កម្ពុជា។ ក.ប.ទ. ក្នុងន័យនេះសំដៅដល់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ថ្លៃដើម» មានន័យដូចម្ដេច ?


ថ្លៃដើម


មានន័យថា ចំនួនប្រាក់ចំណាយដើម្បីផលិតជាទំនិញ ឬសេវាដូចជាចំណាយទៅលើវត្ថុធាតុដើម មូលធនកម្លាំងពលកម្ម និងសហគ្រិនភាព។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ថ្លៃជំហោងដៃ» មានន័យដូចម្ដេច ?


ថ្លៃជំហោងដៃ


?ថ្នាក់ពាក្យជា ពន្ធដារ
មានន័យថា ថ្លៃដែលបានកំណត់ ក្រោមគោលការណ៍ជំហោងដៃ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ថ្លៃចំណាយមូលធន» មានន័យដូចម្ដេច ?


ថ្លៃចំណាយមូលធន


?ថ្នាក់ពាក្យជា ហិរញ្ញវត្ថុសាធារណៈ
មានន័យថា វាក្យសព្ទនេះមាននិយមន័យច្រើន ដូចខាងក្រោម៖ ១. ចំណាយដើម្បីទទួលបាននូវអចលកម្ម (ចលនទ្រព្យ និងអចលនទ្រព្យ)។ ២. ចំណាយដែលមាននៅក្នុងចំណាត់ថ្នាក់សេដ្ឋកិច្ចនៃមាតិកាថវិកា រួមមាន ជំពូក២០ និង២១។ ឧទាហរណ៍ ការវិនិយោគសាធារណៈ រួមមានដូចជា ការសាងសង់អគារ, ការកែលម្អអគារទ្រង់ទ្រាយធំ, ការកសាងប្រព័ន្ធធារាសាស្រ្ត, ផ្លូវថ្នល់។ ទព្វសម្ភារៈមួយចំនួនផ្សេងទៀត ក៏ជាប្រភេទមូលធនដែរ ដូចជាយានយន្ត គ្រឿងចក្រជាដើម ដែលមានកម្រិតកំណត់ទឹកប្រាក់ (Threshold) និងអាយុកាលនៃការប្រើប្រាស់ទៅតាមចំណាយបែបមូលធន។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ថ្លៃចំណាយចរន្ត» មានន័យដូចម្ដេច ?


ថ្លៃចំណាយចរន្ត


?ថ្នាក់ពាក្យជា ហិរញ្ញវត្ថុសាធារណៈ
មានន័យថា វាក្យសព្ទនេះមាននិយមន័យច្រើន ដូចខាងក្រោម៖ ១. ចំណាយប្រតិបត្តិការ ក្រៅពីចំណាយអចលកម្មដែលត្រូវប្រើប្រាស់ជាប្រចាំ ដូចជា ប្រាក់បៀវត្ស ឬចំណាយសម្រាប់ដំណើរការរដ្ឋបាលផ្សេងៗទៀត។ ២. ចំណាយដែលមាននៅក្នុងចំណាត់ថ្នាក់សេដ្ឋកិច្ច នៃមាតិកាថវិកា រួមមាន ជំពូក៦០, ៦១, ៦២, ៦៣, ៦៤ និងជំពូក៦៥។ ឧទាហរណ៍ ដូចជា ទឹក អគ្គិសនី ការជួសជុលនិងថែទាំអគារ ប្រេងឥន្ធនៈ ការថែទាំយានយន្ត ការធានារ៉ាប់រងយានយន្ត សម្ភារៈការិយាល័យ (ក្រដាស ទឹកថ្នាំ ព្រីនធ័រ) ទូរសព្ទ ទូរសារ ការបណ្ដុះបណ្ដាលបុគ្គលិក ការប្រជុំ សិក្ខាសាលា បេសកកម្ម ជាដើម។ល។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ថ្លៃការធានារ៉ាប់រង និងការដឹកជញ្ជូន» មានន័យដូចម្ដេច ?


ថ្លៃការធានារ៉ាប់រង និងការដឹកជញ្ជូន


?ថ្នាក់ពាក្យជា គយ
មានន័យថា តម្លៃនៃទំនិញដែលបាននាំចូល និងរួមទាំងថ្លៃដឹកជញ្ជូននិងធានារ៉ាប់រងដល់កំពង់ផែ ឬទីកន្លែងនៃប្រទេសដែលនាំចូល ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ថ្លៃកម្រិត» មានន័យដូចម្ដេច ?


ថ្លៃកម្រិត


មានន័យថា ថ្លៃទំនិញ ឬសេវាដែលមិនអាចតថ្លៃបាន។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ថ្លៃ» មានន័យដូចម្ដេច ?


ថ្លៃ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា តម្លៃ ។
ឧទាហរណ៍៖ ត្រូវសួរឲ្យដឹងថ្លៃសិន, របស់នេះថ្លៃប៉ុន្មាន?, ទំនិញឡើងថ្លៃ ។

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​មាន​តម្លៃ ។
ឧទាហរណ៍៖ កាល​ពី​ដើម​ក្រ​ប្រាក់​ណាស់ ស្រូវ ១ ហាប ថ្លៃ ៣ រៀល; ប្រអប់​នេះ​ថ្លៃ​ណាស់; លក់​ថ្លៃ​ណាស់ ។ ព. ផ្ទ. ថោក ។

                    ដែលមិនមែនជាសាច់បង្កើត ។

ឧទាហរណ៍៖ បងថ្លៃ, ប្អូនថ្លៃ, សាច់ថ្លៃ ។ ថ្លៃបង (ព.កា.) នាងមានតម្លៃរបស់បង ។ ថ្លៃថ្លា ឬ ថ្លាថ្លៃ (ព. កា.) ថ្លៃស្រស់ថ្លា ។ ថ្លៃពិសី (ព. កា.) ពិសីមានតម្លៃ ។ ល ។

                    ចំនួនប្រាក់នៃតម្លៃទំនិញ ឬសេវាចេញមកពីការដោះដូរ។

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែល​មាន​តម្លៃ ។
ឧទាហរណ៍៖ កាលពីដើមក្រប្រាក់ណាស់, ស្រូវ១ហាបថ្លៃ ៣ រៀល; ប្រអប់នេះថ្លៃណាស់; លក់ថ្លៃណាស់ ។ ព. ផ្ទ. ថោក ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ថ្លែន» មានន័យដូចម្ដេច ?


ថ្លែន


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​សត្វ​មួយ​ប្រភេទ​ពួក​បង្កួយ សម្បុរ​រលើប​ដូច​គេ​លាប​ប្រេង​ ។
វល្លិធំម្យ៉ាងវារឡើងឈើខ្ពស់ ក្នុងព្រៃក្រាស់ និងព្រៃល្បោះនៃអាស៊ីក្តៅ។ សំបកជាថ្នាំជ្រលក់សំពត់ឱ្យពណ៌ក្រហម។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ថ្លែង» មានន័យដូចម្ដេច ?


ថ្លែង


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ពោល​រៀបរាប់ ពោល​បន្ត សម្ដែង​តាម​របៀប​ហូរហែរ ។
ឧទាហរណ៍៖  ថ្លែង​សុន្ទរកថា ថ្លែង​សេចក្ដី ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ថ្លើមអណ្ដើក» មានន័យដូចម្ដេច ?


ថ្លើមអណ្ដើក


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះឈើរនាមមួយប្រភេទ ។
ឧទាហរណ៍៖​ ដើមថ្លើមអណ្ដើក ។

                 ឈ្មោះថ្មមួយប្រភេទពណ៌ក្រមៅ ។
ឧទាហរណ៍៖ ថ្មថ្លើមអណ្ដើក ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ថ្លើម» មានន័យដូចម្ដេច ?


ថ្លើម


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អាការៈ​ក្នុង​ខ្លួន​មនុស្ស​សត្វ ដែល​ជា​ពួក​ប្រមាត់​បេះ​ដូង ។
ថ្លើម​ធំ (ព. ប្រ.) ចិត្ត​ធំ ព្រហើន ។
ឧទាហរណ៍៖ ឥឡូវ​នេះ ​អា​ឯង​ថ្លើម​ធំ​ហើយ​ឥត​កោត​ញញើត​នរណា​ទេ !


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ថ្លើទឹក ពពុះទឹក» មានន័យដូចម្ដេច ?


ថ្លើទឹក ពពុះទឹក


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះចុល្លព្រឹក្ស កម្ពស់ ៤-៦ ម ដុះក្រោមឈើធំៗ ក្នងព្រៃក្រាស់ នៃឥណ្ឌូចិន គេច្រើដាំក្នុងផើងជាអ ។ ផ្កាមានពណ៌ស ស្វាយ​ ឬផ្កាឈូក ។​ គេឆុងផ្កានិងស្លឹកផឹកជាថ្នាំគ្រុន ។ ឬស កិនឲ្យម៉ត់ អាចប្រើជាថ្នាំបំពោកលើបូសទ្រនិច ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ថ្លុក» មានន័យដូចម្ដេច ?


ថ្លុក


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ទី​ដី​ក្រហូង​ដែល​ដក់​ទឹក​ភ្លៀង​ក្នុង​រដូវ​វស្សា តែ​តូច​ជាង​ត្រពាំង ច្រើន​កើត​ដោយ​សារ​ក្របី​ដេក ដោយ​សារ​ទឹក​ហូរ​ច្រោះ ឬ​មាន​កាប់​ដី​ឲ្យ​មាន​ជា​ក្រហូង ។ ថ្លុក​ជង្ហុក ទី​ដែល​មាន​ក្រហេងក្រហូង​ខ្លះ មាន​ជង្ហុក​ខ្លះ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ថ្លឹង» មានន័យដូចម្ដេច ?


ថ្លឹង


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា លើក​ស្ទង់​ទម្ងន់ ។
ឧទាហរណ៍៖ ថ្លឹង​មាស ថ្លឹង​ទោស ។

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រដាប់​ធ្វើ​ដោយ​ឈើ មាន​រាង​ជា​ស្នូក​វែង​មាន​ដង​ចង​ប្រយោល​ភ្ជាប់​មក​នឹង​ក្បាល​ស្នូក មាន​ជណ្ដើរ​សម្រាប់​ឡើង​ចុះ​ជាន់​ក្បាល​ស្នូក​ពន្លិច យក​ទឹក​យោង​ចាក់​បង្ហូរ​ដាក់​ស្រែ ច្រើន​ប្រើ​ធ្វើ​ស្រែ​ប្រាំង ។
ឧទាហរណ៍៖ ដង​ថ្លឹង កំពីង​ថ្លឹង​ ជាន់​ថ្លឹង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ថ្លាន់» មានន័យដូចម្ដេច ?


ថ្លាន់


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​ពស់​មួយ​ប្រភេទ ខ្លួន​ធំ​ឥត​មាន​ពិស តែ​មាន​កម្លាំង​ខ្លាំង អាច​រឹតរួត​សត្វ​ម្រឹគ​យក​ជា​អាហារ​បាន ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ថ្លាញ់» មានន័យដូចម្ដេច ?


ថ្លាញ់


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​ឈើ​មួយ​ប្រភេទ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ថ្លាង» មានន័យដូចម្ដេច ?


ថ្លាង


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឆ្នាំង​ធំ​មាន​មាត់​ធំ ធ្វើ​ដោយ​ដី ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ថ្លា» មានន័យដូចម្ដេច ?


ថ្លា


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​ជ្រះ​ស្រឡះ​ឥត​មន្ទិល ។
ឧទាហរណ៍៖ ទឹក​ថ្លា ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ថ្លន» មានន័យដូចម្ដេច ?


ថ្លន


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ព្រឹក្សមួយប្រភេទកម្ពស់ ១៥-២០ ម ដុះក្នុងព្រៃស្រោង នៃកម្ពុជា និងវៀតណាមខាងត្បូង។ ឈើអាចប្រើធ្វើជាគ្រឿងរាយរងសម្រាប់សង់ផ្ទះ។ ជ័រពណ៌លឿងបៃតងភ្លាវ ជាថ្នាំលើកកម្លាំង។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ថ្លង់» មានន័យដូចម្ដេច ?


ថ្លង់


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលខូចសោតប្រសាទស្ដាប់ពុំឮ ។
ឧទាហរណ៍៖ ត្រចៀកថ្លង់, មនុស្សថ្លង់ ។

                  ដែលមានសូរសព្ទលាន់ឮខ្លាំងឃាំងមិនឲ្យស្ដាប់អ្វីឯទៀតឮ ។
ឧទាហរណ៍៖ កុំ​និយាយ​ខ្លាំង​ពេក​ថ្លង់​ណាស់​ស្ដាប់​អ្វី​មិន​ឮ​ទេ !


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ថ្មោង» មានន័យដូចម្ដេច ?


ថ្មោង


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ថ្មី ដំបូង ចំពើប ។
ឧទាហរណ៍៖ ចំណី​ថ្មោង ។ ថ្មោង​ថ្មី ដែល​ថ្មោង​ហើយ​ទើប​បាន​ថ្មី ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ថ្មែ» មានន័យដូចម្ដេច ?


ថ្មែ


?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា មើល​សម្លឹង​ដោយ​អាការ​បើក​ភ្នែក​ធំ​ៗ ។
ឧទាហរណ៍៖  សម្លឹង​ថ្មែ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ថ្មើរព្រៃ» មានន័យដូចម្ដេច ?


ថ្មើរព្រៃ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អ្នក​ដើរ​ព្រៃ ព្រាន​ព្រៃ (ម. ព. ពនេចរ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ថ្មើរទេស» មានន័យដូចម្ដេច ?


ថ្មើរទេស


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អ្នកដើរទេស (ម. ព. ដើរទេស) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ថ្មើរជើង» មានន័យដូចម្ដេច ?


ថ្មើរជើង


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ទាហានអ្នកដើរដោយជើង ។
ឧទាហរណ៍៖ ទាហានថ្មើរជើង, ពលថ្មើរជើង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ថ្មើរ» មានន័យដូចម្ដេច ?


ថ្មើរ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ពេល កាល ។
ឧទាហរណ៍៖ ថ្មើរ​ម៉ាន​ហើយ ? ថ្មើរ​ណេះ​ហើយ​ទៅ​មិន​បាន​ទេ ។

                   និយាយ​ក្លាយ​ជា ថ្មារ ក៏​មាន​ខ្លះ (ម. ព. ថ្មារ ទៀត​ផង) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ថ្មី» មានន័យដូចម្ដេច ?


ថ្មី


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ទីទៃ​ពី​ចាស់ គឺ​ថ្មោង​ ឬ​ប្រើប្រាស់​ហើយ​តែ​មិន​ទាន់​សៅហ្មង មិន​ទាន់​ខូច​ខាត ។
ឧទាហរណ៍៖ សំពត់​ថ្មី មិត្ត​ថ្មី ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ថ្មារ» មានន័យដូចម្ដេច ?


ថ្មារ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ពេល, កាល; សព្វថ្ងៃនិយាយថា ថ្មើរ ក៏មាន, គួរប្រើ ថ្មើរ វិញ (ម. ព. ថ្មើរ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ថ្មាត់» មានន័យដូចម្ដេច ?


ថ្មាត់


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ម្លូ​ដែល​បៀក​ថ្មាត់​ហើយ ។
ឧទាហរណ៍៖ ម្លូ​ថ្មាត់ ឬ ស្លា​ថ្មាត់ ។

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ម្លូ​ដែល​បៀក​ថ្មាត់​ហើយ ។
ឧទាហរណ៍៖ ម្លូ​ថ្មាត់ ឬ ស្លា​ថ្មាត់ ។

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា បត់ (និយាយ​បាន​តែ​ពី​បត់​ម្លូ​បៀក) ។
ឧទាហរណ៍៖ ថ្មាត់​ម្លូ ឬ ថ្មាត់​ស្លា។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ថ្មសម្អាង» មានន័យដូចម្ដេច ?


ថ្មសម្អាង


?ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា ថ្មដែលមានកម្រិតថ្លាឆ្លុះទាប ឬមិនថ្លាឆ្លុះ ត្រូវបានគេយកទៅប្រើប្រាស់ជាគ្រឿងលម្អផ្សេងៗមានជាអាទិ៍ កាល់សេដូន អាសួរីត អូប៉ាល់ធម្មតា អាហ្គាត ហ្សេតម៉ាឡាស៊ីក ឈើថ្ម ថ្មថ្លើមអណ្ដើក និងថ្មទាំងឡាយដែលមានគុណភាពប្រហាក់ប្រហែល។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ថ្មយក់» មានន័យដូចម្ដេច ?


ថ្មយក់


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ថ្មកែវវិសេស មានសាច់ម៉ដ្ឋខៃ ច្រើនតែមានសម្បុរសខៀវ ជាវត្ថុមានតម្លៃ ចិនប្រើជាគ្រឿងអលង្ការ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ថ្មម្នាងសីលា» មានន័យដូចម្ដេច ?


ថ្មម្នាងសីលា


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ថ្មដែលគេដុតជាផង់ ប្រើជាម្សៅលាបស្រឡាបមុខ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ថ្មពពុះ» មានន័យដូចម្ដេច ?


ថ្មពពុះ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ភូរាល ថ្មម៉្យាងកើតពីភ្នំភ្លើង ស្រអាប់ពណ៌ខ្មៅ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ថ្មធារ» មានន័យដូចម្ដេច ?


ថ្មធារ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ថ្មដែលក្រាលរាច លើផ្លូវរថភ្លើង ដើម្បីដាក់ផ្លូវដែក ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ថ្មទាប់» មានន័យដូចម្ដេច ?


ថ្មទាប់


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ចុល្លព្រឹក្សវារឡើងដើមឈើជិតខាង ដុះក្នុងព្រៃធំ ឬព្រៃល្បោះ លើដីមានថ្ម នៃប្រទេសឥណ្ឌូនេស៊ី។ គេប្រើសំបកថ្មទាប់ ដែលកិនម៉ត់ បោះចូលទឹកឱ្យត្រីសន្លប់ មុននឹងគេចាប់វា។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ថ្ម» មានន័យដូចម្ដេច ?


ថ្ម


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ធាតុ​ដី​ដែល​រឹង​ហើយ​ជាប់ (ទីទៃ​ពី​លោហ​ជាតិ) ។
ឧទាហរណ៍៖ ថ្ម​ភ្នំ ថ្ម​បាយ​ក្រៀម ថ្ម​កែវ ថ្ម​ខ្មៅ ។ល។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ថ្ពៅ» មានន័យដូចម្ដេច ?


ថ្ពៅ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. ស្ពៅ ) ។
ឈ្មោះ​ដំណាំ​មួយ​ប្រភេទ​សន្ដាន​ស្កួយ អាច​យក​មក​លីង​ឲ្យ​ផ្ទុះ​ធ្វើ​ជា​លាជ​បាន ឬ​អាច​យក​ផ្លែ​ទុំ​មាន​ពណ៌​ស​មក​ដោត​ធ្វើ​ជា​ខ្សែ​ក​សម្រាប់​ក្មេង​ពាក់ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ថ្ពែក» មានន័យដូចម្ដេច ?


ថ្ពែក


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​មាន​ស្បែក​ក្បាល​រលីង​ឥត​សក់ ឬ​រលីង​ឥត​សក់​ដុំ​ៗ ។
ឧទាហរណ៍៖ ក្បាល​ថ្ពែក ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ថ្ពេច» មានន័យដូចម្ដេច ?


ថ្ពេច


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ផ្ទាត់​តម្ពេច ។
ឧទាហរណ៍៖ ថ្ពេច​កប្បាស ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ថ្ពូត» មានន័យដូចម្ដេច ?


ថ្ពូត


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ត​សរសៃ​ឆ្មៃ សរសៃ​ត្រថឿង​ជាដើម ឲ្យ​ជាប់​គ្នា​ហើយ​វេញ​ជា​ខ្សែ​ ។ ព. ប្រ. គុ. ពាក្យ​ថ្ពូត គឺ​ពាក្យ​ដែល​អ្នក​និយាយ​ប្រមូល​យក​ដំណើរ​យក​ហេតុ​ពីនេះ​ពីនោះ​ផ្ដុំ ហាក់​ដូច​គេ​ត្របាញ់​ថ្ពូត​ធ្មៃ ។ គេ​និយាយ​ម្យ៉ាង​ទៀត​ថា ។
ឧទាហរណ៍៖  ថ្ពូត​ផ្សែង​ធ្វើ​ជា​ដុំ គឺ​ប្រៀប​ប្រហែល​ដូច​ជា​គេ​ចង់​ថ្ពូត​ផ្សែង​ឲ្យ​ជា​ដុំ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ថ្ពឹន» មានន័យដូចម្ដេច ?


ថ្ពឹន


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ចង​បិទបាំង​ភ្នែក​ដោយ​ខ្ទប់​នឹង​សំពត់ ឬ​បាំង​បំភាន់​ភ្នែក​ដោយ​មន្ត​អាគម ឬ​ដោយ​កល​ល្បិច​អ្វី​ម្យ៉ាង​ៗ ។
ឧទាហរណ៍៖ ថ្ពឹន​ភ្នែក ចង​សំពត់​ថ្ពឹន​ភ្នែក ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ថ្ពិន» មានន័យដូចម្ដេច ?


ថ្ពិន


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (ម. ព. ឆ្ពិន ឬ ថ្ពិន) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ថ្ពាល់» មានន័យដូចម្ដេច ?


ថ្ពាល់


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សរីរាវយវៈនៃមនុស្សសត្វត្រង់ចំហៀងមុខទាំងខាងស្ដាំទាំងខាងឆ្វេង ។
ឧទាហរណ៍៖ ថ្ពាល់កំងពុង ថ្ពាល់ដែលមានសាច់កំពុង ។ ថ្ពាល់ផត ថ្ពាល់ដែលមានសាច់ផត ។ ថ្ពាល់ត្រគាក កំប៉េះត្រគាក ។ ថ្ពាល់គូទ (ព. សា.) កំប៉េះគូទ ។ ថ្ពាល់ខ្លាចង្កាហ៊ីង (ម. ទ. បុ.)មនុស្សដែលមានថ្ពាល់រីកគ្រហាញមានចង្កាខ្លី ច្រើនតែមានសម្ដីថ្វីមាត់ក្អេងក្អាង ។ ល ។

?ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា ព្រះគណ្ឌៈ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ថ្ពង» មានន័យដូចម្ដេច ?


ថ្ពង


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​ខែត្រ​១​ក្នុង​អាណា​ខេត្ត​កម្ពុជា នៅ​ប៉ែក​ខាង​លិច សព្វ​ថ្ងៃ​នេះ ទៅ​ជា​ស្រុក​ក្នុង​ខេត្ត​កំពង់ស្ពឺ ។
ឧទាហរណ៍៖  សាលា​ស្រុក​ថ្ពង តាំង​នៅ​អម​លាំង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ថ្ពក់» មានន័យដូចម្ដេច ?


ថ្ពក់


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា កោះ​កាវ​ដោយ​តម្ពក់ ។
ឧទាហរណ៍៖ ថ្ពក់​ផ្លែ​ក្រសាំង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ថ្នះ» មានន័យដូចម្ដេច ?


ថ្នះ


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ហៀប​នឹង ជិត​នឹង ស្ទើរ​នឹង ។
ឧទាហរណ៍៖ ថ្នះ​នឹង​ដល់ គឺ​ជិត​នឹង​ដល់; ថ្នះ​មរ ឬ ថ្នះ​មរណ៍ គឺ​ជិត​ស្លាប់ វិះ​នឹង​ស្លាប់ (ព. បុ.) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖