Posted on Leave a comment

តើពាក្យ «ទន្ត» មានន័យដូចម្ដេច ?

ទន្ត

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា (ព. បុ.) ជម្រះធ្មេញនៅពេលលុបលាងមុខមាត់ ។
ឧទាហរណ៍៖ លោកគ្រូតើនហើយ កំពុងទន្ត គឺ លោកគ្រូកំពុងលុបលាងព្រះភក្រ្តជម្រះព្រះទន្ត ។ (រ. ស. បុ. ) : ស្ដេចតើនចាកនិទ្រា នៅវេលាព្រហាមស្រាង មានគ្រប់គ្រឿងសម្អាង ស្ដេចទ្រង់ទន្តជម្រះភក្រ្ដ (ទ្រង់ស្រពព្រះភក្រ្ដជម្រះព្រះទន្តា) ។ក្នុងសាស្ត្រាល្បែងមានច្រើនអន្លើ ។

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ. បា. ) ធ្មេញ; ភ្លុក; (រ. ស. ) ព្រះទន្ត ( ធ្មេញក្សត្រ ) ។ ព. កា. ទន្តា (ទ័ន-តា) ធ្មេញទាំងឡាយ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទន្ដពេទ្យ» មានន័យដូចម្ដេច ?

ទន្ដពេទ្យ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. សំ. ) ពេទ្យធ្មេញ, ពេទ្យដែលស្ទាត់ជំនាញខាងព្យាបាលរោគធ្មេញ
ឧទាហរណ៍៖ បើអ្នកឈឺធ្មេញ គប្បីចូលទៅរកទន្តពេទ្យ ឲ្យពិនិត្យព្យាបាលជាប្រញាប់ កុំបង្អង់យូរ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទន់ភ្លន់» មានន័យដូចម្ដេច ?

ទន់ភ្លន់

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ល្វាសល្វន់, សុភាព។
ឧទាហរណ៍៖ ឫកពា​ទន់ភ្លន់, សម្ដី​ទន់ភ្លន់ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទន់ដី» មានន័យដូចម្ដេច ?

ទន់ដី

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​ឈើ​តូច​មួយ​ប្រភេទ ឫស​វា​ប្រើ​ជា​ថ្នាំ​បញ្ចុះ​បាន តែ​បើ​ប្រើ​ខុស​​បែប​ហួស​កម្រិត​នាំ​ឲ្យ​ចុះ​ខ្លាំង​ណាស់ (គេ​ពុំ​សូវ​ហ៊ាន​ប្រើ​ទេ) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទន់ខ្លួនល្មឿយ» មានន័យដូចម្ដេច ?

ទន់ខ្លួនល្មឿយ

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ទន់ខ្លួនល្មៃព្រោះគ្មានកម្លាំងប្រឹង ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទន់» មានន័យដូចម្ដេច ?

ទន់

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ទីទៃ​ពី​រឹង គឺ​ដែល​បត់​បែន, ពត់, ច្របាច់​ច្របល់​បាន មិន​បាក់​មិន​បែក ។
ឧទាហរណ៍៖ សាច់​ទន់ ។

តើពាក្យ «ទធិ» មានន័យដូចម្ដេច ?

ទធិ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ. បា.) ទឹកដោះជូរ (ម. ព. គោរស ផង ) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទធាក់» មានន័យដូចម្ដេច ?

ទធាក់

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធាក់​កន្ត្រាក់ ឬ​ធាក់​កន្ត្រាក់​រឿយ​ៗ។
ឧទាហរណ៍៖ ទធាក់​ជើង; ដេក​ទធាក់ ។

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ធាក់​កន្ត្រាក់ ឬ​ធាក់​កន្ត្រាក់​រឿយ​ៗ ។
ឧទាហរណ៍៖ ទធាក់​ជើង; ដេក​ទធាក់ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទទ្រេតទទ្រោត» មានន័យដូចម្ដេច ?

ទទ្រេតទទ្រោត

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​ងាក​ទៅ​ខាង​ទ្រេត​ទៅ​មុខ, ទ្រេត​ចុះ​ទ្រេត​ឡើង​រឿយ​ៗ, ស្ទើរ​ដួល​ស្ទើរ​ទេ ។
ឧទាហរណ៍៖ ដំណើរ​ទទ្រេតទទ្រោត; ដើរ​ទទ្រេតទទ្រោត ។

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែល​ងាក​ទៅ​ខាង​ទ្រេត​ទៅ​មុខ, ទ្រេត​ចុះ​ទ្រេត​ឡើង​រឿយ​ៗ, ស្ទើរ​ដួល​ស្ទើរ​ទេ ។
ឧទាហរណ៍៖ ដំណើរ​ទទ្រេតទទ្រោត; ដើរ​ទទ្រេតទទ្រោត ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទទ្រើត» មានន័យដូចម្ដេច ?

ទទ្រើត

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែល​មាន​លំនាំ​ទ្រើត​ៗ បែបទ​ទាក់។
ឧទាហរណ៍៖ ញាក់​ទទ្រើត ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទទ្រើក» មានន័យដូចម្ដេច ?

ទទ្រើក

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ទ្រើក​ៗ រឿយ​ៗ ។
ឧទាហរណ៍៖ ភ័យញ័រ​ទទ្រើក, រងា​ទទ្រើក ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទទ្រឹប» មានន័យដូចម្ដេច ?

ទទ្រឹប

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ទ្រឹប​ៗ បន្ដិច​ៗ។
ឧទាហរណ៍៖ ខំ​ដើរ​ទទ្រឹប​ៗ ទៅ !

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ទ្រឹប​ៗ បន្ដិច​ៗ ។
ឧទាហរណ៍៖ ខំ​ដើរ​ទទ្រឹប​ៗ ទៅ !

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទទ្រីមទទ្រម» មានន័យដូចម្ដេច ?

ទទ្រីមទទ្រម

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ទ្រីមទ្រម​ខ្លាំង ។
ឧទាហរណ៍៖ គាត់​ឈឺ​ទទ្រីមទទ្រម​ម៉្លឹង​ហើយ​នៅ​តែ​ខំ​ត្រដរ​មក​ ព្រោះ​គាត់​ខ្លាច​ចិត្ត​យើង (ដូច​គ្នា​នឹង ទទ្រែមទទ្រម ដែរ) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទទ្រីបទទ្រាប» មានន័យដូចម្ដេច ?

ទទ្រីបទទ្រាប

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ទ្រីបទ្រាប​ខ្លាំង។
ឧទាហរណ៍៖ ដើរ​ទទ្រីបទទ្រាប ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទទ្រីបទទ្រប» មានន័យដូចម្ដេច ?

ទទ្រីបទទ្រប

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ទ្រប​ៗ ញើប​ៗ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទទ្រាក់» មានន័យដូចម្ដេច ?

ទទ្រាក់

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែល​ញ័រញាក់​ដូច​គេ​ទទាក់ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទទ្រម» មានន័យដូចម្ដេច ?

ទទ្រម

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ទ្រមៗ, ទាំងទ្រម ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទទ្រប» មានន័យដូចម្ដេច ?

ទទ្រប

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ទ្រប​ៗ​ចូល ។
?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ទ្រប​ៗ​ចូល ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទទ្រត» មានន័យដូចម្ដេច ?

ទទ្រត

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែល​មាន​ដំណើរ​ទ្រត​ៗ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទទ័រ» មានន័យដូចម្ដេច ?

ទទ័រ

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ញ័រ​ខ្លាំង, កន្ត្រាក់​ទទាក់​ខ្លាំង ។
ឧទាហរណ៍៖ ដើរ​ហាល​ភ្លៀង​រងា​ញាក់​ទទ័រ ។

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ញ័រ​ខ្លាំង, កន្ត្រាក់​ទទាក់​ខ្លាំង។
ឧទាហរណ៍៖ ដើរ​ហាល​ភ្លៀង​រងា​ញាក់​ទទ័រ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទទះ» មានន័យដូចម្ដេច ?

ទទះ

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា រលាស់​ស្លាប, វាយ​ស្លាប​ទន្ថើន ដូច​គេ​ទះ​ដដែល​ៗ ។
ឧទាហរណ៍៖ មាន់​ទទះ​ស្លាប​រងាវ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទទោក» មានន័យដូចម្ដេច ?

ទទោក

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា សំយុង​ជើង​អង្រង់។
ឧទាហរណ៍៖ អង្គុយ​ទទោក​ជើង ។

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា សំយុង​ជើង​អង្រង ។
ឧទាហរណ៍៖ អង្គុយ​ទទោក​ជើង ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទទែ» មានន័យដូចម្ដេច ?

ទទែ

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ទន្ទេង​ដោយ​ផ្អៀង​បញ្ឆៀង​ខ្លួន​អួត ។
ឧទាហរណ៍៖ ក្របី​អួត​ទទែ, មាន់​កៀង​ញី​ទទែ ។

?ថ្នាក់ពាក្យជា បរិវារសព្ទ
មានន័យថា ពាក្យ​ជា​បរិវារ​សម្រាប់​និយាយ​ផ្សំ​នឹង​ពាក្យ​ទទូច ។
ឧទាហរណ៍៖ ទទូចទទែ គឺ​ទទូច​ចែប៉ប្រែ​មិន​លែង ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទទេ» មានន័យដូចម្ដេច ?

ទទេ

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា គ្មាន​សោះ, ធេង, សូន្យ; ឥត​យក​ថ្លៃ, ឥត​សំបុត្រ​ស្នាម ។
ឧទាហរណ៍៖ ដៃ​ទទេ, ទៅ​ទទេ, យក​ទទេ, ឲ្យ​ទទេ, និយាយ​មាត់​ទទេ ។

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា គ្មាន​សោះ, ធេង, សូន្យ; ឥត​យក​ថ្លៃ, ឥត​សំបុត្រ​ស្នាម ។
ឧទាហរណ៍៖ ដៃ​ទទេ, ទៅ​ទទេ, យក​ទទេ, ឲ្យ​ទទេ, និយាយ​មាត់​ទទេ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទទើសទទែង» មានន័យដូចម្ដេច ?

ទទើសទទែង

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែល​នាំ​ឲ្យ​ទើស​នាយ​ទើស​អាយ, ដែល​ច្រងេងច្រងាង​នាំ​ឲ្យ​ទើស​ទែង។
ឧទាហរណ៍៖ ចូរ​កាប់​មែក​ស្វាយ ១ មែក ដែល​ទោរ​មក​រក​ថ្នល់​នេះ​ចោល​ចេញ​ទៅ កុំ​ទុក​នាំ​ឲ្យ​ទទើសទទែង ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទទើម» មានន័យដូចម្ដេច ?

ទទើម

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ទើម​ៗ​ច្រើន​ដង, ទើម​ចុះ​ទើម​ឡើង។
ឧទាហរណ៍៖ ខំ​ដើរ​ទទើម​ទាំង​ពាក់​កណ្ដាល​យប់ ។ ម. ព. ពពើម ទៀត​ផង ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទទួល​អារម្មណ៍» មានន័យដូចម្ដេច ?

ទទួល​អារម្មណ៍

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ទទួល​ដឹង, បាន​ដឹង (ដោយ​ភ្នែក​ឃើញ​រូប​ជាដើម) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទទួល​អនិច្ច​កម្ម» មានន័យដូចម្ដេច ?

ទទួល​អនិច្ច​កម្ម

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា (ព. គ. សម្រាប់​សាធារណ​ជន​ជា​គ្រហស្ថ)។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទទួលអាណត្តិ» មានន័យដូចម្ដេច ?

ទទួលអាណត្តិ

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា កត់សម្គាល់នូវហេតុការណ៍ណាមួយទុកជាគ្រឿងពិចារណា ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទទួលទាន» មានន័យដូចម្ដេច ?

ទទួលទាន

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា បរិភោគ (ពាក្យគោរព, ពាក្យគួរសមសម្រាប់អ្នកតូចនិយាយទៅរកអ្នកធំ ឬអ្នកស្មើគ្នាទៅវិញទៅមកក៏ប្រើបាន ) ។
ឧទាហរណ៍៖ អញ្ជើញពីសាចុះ ខ្ញុំទទួលទានរួចហើយ។

                  ដំណើររកស៊ីចិញ្ចឹមជីវិត ក៏ហៅថា រកទទួលទាន បានដែរ( ដោយប្រើសម្ដីគួរសម ) ។
ឧទាហរណ៍៖ ខ្ញុំបាទក្នុងឆ្នាំនេះ រកទទួលទានហាក់ដូចជាកាក់កបជាងឆ្នាំទៅ ។ បើថ្លែងពីដំណើរបរិភោគឬរកស៊ីរបស់ខ្លួនទូលក្សត្រត្រូវថា ទទួលព្រះរាជទាន, រកទទួលព្រះរាជទាន ( ម. ព. រាជទាន ផង )។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទទួល» មានន័យដូចម្ដេច ?

ទទួល

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ព្រមតាម, ព្រមយក, ព្រមស្គាល់, ព្រមព្រៀងរាក់ទាក់ ។
ឧទាហរណ៍៖ គេព្រមទទួលពាក្យនោះហើយ, ទទួលភ្ញៀវ;

                  លូកដៃទៅទ្រ ទៅយករបស់អ្វីៗដែលគេហុចមក ។
ឧទាហរណ៍៖ បានទទួលប្រាក់ពីគេ ៥០ រៀល ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទទូរ» មានន័យដូចម្ដេច ?

ទទូរ

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា គ្រប​ក្បាល​ដោយ​សំពត់។

ឧទាហរណ៍៖ ថ្ងៃ​ក្ដៅ​ណាស់ អ្នក​យក​ឆត្រ​ខ្ញុំ​បាំង​ទៅ, ខ្ញុំ​ទទូរ​សំពត់​ក៏​បាន; ដេក​ទទូរ ។

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា គ្រប​ក្បាល​ដោយ​សំពត់ ។
ឧទាហរណ៍៖ ថ្ងៃ​ក្ដៅ​ណាស់ អ្នក​យក​ឆត្រ​ខ្ញុំ​បាំង​ទៅ, ខ្ញុំ​ទទូរ​សំពត់​ក៏​បាន; ដេក​ទទូរ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទទូច» មានន័យដូចម្ដេច ?

ទទូច

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ត្រូវ​ការ​មិន​លែង, ធ្វើ​​ថែម​ដដែល​ៗ មិន​លែង, សំដែង​អាការ​ច្រំដែល ។
ឧទាហរណ៍៖ ខ្ញុំ​បាន​ឃាត់​ថា​កុំ​ឲ្យ​ទៅ វា​ចេះ​តែ​ទទូច​សុំ​ទៅ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទទុង» មានន័យដូចម្ដេច ?

ទទុង

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​ខ្ពស់, ដែល​លេច​ឡើង​មើល​ពី​ចម្ងាយ​ទៅ​ឃើញ​ខ្ពស់​ស្ទុង ។
ឧទាហរណ៍៖ ភ្លឺ​ស្រែ​ខ្ពស់​ទទុង, ភ្នំ​ខ្ពស់​ទទុង ។

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែល​ខ្ពស់, ដែល​លេច​ឡើង​មើល​ពី​ចម្ងាយ​ទៅ​ឃើញ​ខ្ពស់​ស្ទុង ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទទឹម» មានន័យដូចម្ដេច ?

ទទឹម

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ. ទាឌិម, ឌាឌិម ឬ ឌាលិម) ឈ្មោះឈើតូចមួយប្រភេទ ជាដំណាំស្រុក គ្រាប់ក្នុងផ្លែសម្បុរក្រហមព្រឿង ប្រើជាចំណីស្រស់ ។
​​​​​                  ឈ្មោះត្បូងព័ណ៌ក្រហមប្រហែលនឹងគ្រាប់ទទឹម ។
ឧទាហរណ៍៖ ត្បូងទទឹម (ម. ព. បទ្មរាគ និង បទុមរាគ ផង) ។

                  ព្រឹក្សមួយពួក កម្ពស់ ៣-៤ ម គេនាំពីបរទេស (ប្រហែលប្រទេសពែរ្ស) មកដាំជាដំណាំនៅអឺរ៉ុបខាងត្បូង អាហ្វ្រិកខាងជើង អាស៊ីអាគ្នេយ៍ និងប្រទេសចិន។ គេច្រើនដាំក្បែរផ្ទះជាលំអ ជារុក្ខជាតិឱ្យផ្លែបរិភោគ និងជាដើមថ្នាំ។ គ្រាប់ក្នុងផ្លែ សម្បុរក្រហមព្រឿង ប្រើជាចំណីស្រស់។ សំបកផ្លែមានរសចត់ច្រើន សម្រាប់ធ្វើថ្នាំសម្លាប់ស្បែក ឬព្យាបាលរាក។ ឫសជាថ្នាំព្រូន។ គេស្ងោរពន្លកផ្កា ដែលហាលស្ងួតសម្រាប់ផឹករំងាប់រាកមួល។ គេដុតផ្កាស្ងួតយកផេះធ្វើឱសថឃាត់ឈាម។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទទឹងទទែង» មានន័យដូចម្ដេច ?

ទទឹងទទែង

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែល​ទទឹង​នាំ​ឲ្យ​ទើសទែង ។
ឧទាហរណ៍៖ កុំ​ដើរ​កាត់​ផ្លូវ​ទទឹងទទែង ។

                ព. ប្រ. ដែល​នាំ​ឲ្យ​ទាស់​ខុស​​ឆ្គង​ផ្ដេសផ្ដាស ។
ឧទាហរណ៍៖ កុំ​និយាយ​ទទឹងទទែង​ផ្ដេសផ្ដាស​ដូច្នេះ !

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទទឹងថ្ងៃ» មានន័យដូចម្ដេច ?

ទទឹងថ្ងៃ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះខែត្រមួយក្នុងកម្ពុជរដ្ឋ (ពីដើម) ឥឡូវរួមបញ្ចូលក្នុងខែត្រព្រៃវែង ។
?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលមានបណ្តោយពីខាងត្បូងទៅខាងជើង ។
ឧទាហរណ៍៖ រោងទទឹងថ្ងៃ ។

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលមានបណ្តោយពីខាងត្បូងទៅខាងជើង ។
ឧទាហរណ៍៖ រោងទទឹងថ្ងៃ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទទឹងគាង» មានន័យដូចម្ដេច ?

ទទឹងគាង

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលទទឹងចំគាងនាំឲ្យទើស ។
ឧទាហរណ៍៖ ម្តេចក៏មកដេកទទឹងគាងត្រង់មាត់ទ្វារដូច្នេះ ?

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទទឹង» មានន័យដូចម្ដេច ?

ទទឹង

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា យល់​ទាស់, ជំទាស់, មិន​បណ្ដោយ​តាម, រារាំង​ពី​មុខ ។
ឧទាហរណ៍៖ ទទឹង​ឱវាទ, ទទឹង​ពាក្យ​ចាស់ ។

                    ព. សុ. បុ. កុំ​រា​មុខ​ដឹង កុំ​ទទឹង​មុខ​សឹក ។

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រវែង​ខាង​ខ្លី, ខាង​ទំហំ ។
ឧទាហរណ៍៖ ផ្ទះ​នេះ​មាន​ទទឹង ៨ ម៉ែត្រ បណ្ដោយ ១៦ ម៉ែត្រ ។ ព. ផ្ទ. បណ្ដោយ ។

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែល​ទើស​ច្រងាង​រាំង​ពី​មុខ ។
ឧទាហរណ៍៖ ឈើ​ធំ​រលំ​ទទឹង​ផ្លូវ, ដេក​ទទឹង​ផ្លូវ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទទឹក» មានន័យដូចម្ដេច ?

ទទឹក

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ត្រូវ​ទឹក ។
ឧទាហរណ៍៖ ទទឹក​ភ្លៀង, ទទឹក​ជោក ។

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​ត្រូវ​ទឹក, ដិត​ទឹក, ដាប​ជ្រាប​ជោក​ដោយ​ទឹក សំពត់​ទទឹក, អាវ​ទទឹក ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទទីសទទាស» មានន័យដូចម្ដេច ?

ទទីសទទាស

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ទាស​ទៅ​ទាស​មក​ច្រើន​ដង, ងីសងាស​ខុស​ផ្លូវ​ខុស​គន្លង។
ឧទាហរណ៍៖ មាណព​ម្នាក់​នោះ​ស្រវឹង​ស្រា ដើរ​ទទីសទទាស​ពេញ​តែ​ផ្លូវ ។

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ទាស​ទៅ​ទាស​មក​ច្រើន​ដង, ងីសងាស​ខុស​ផ្លូវ​ខុស​គន្លង ។
ឧទាហរណ៍៖ មាណព​ម្នាក់​នោះ​ស្រវឹង​ស្រា ដើរ​ទទីសទទាស​ពេញ​តែ​ផ្លូវ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទទីមទទាម» មានន័យដូចម្ដេច ?

ទទីមទទាម

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា វីមវាម​ដោយ​ទញ់ទាល់​រក​ច្រក ឬ​រក​ដំណើរ​មិន​ឃើញ ។
ឧទាហរណ៍៖ វា​រវល់​តែ​នៅ​ទទីមទទាម ខ្ញុំ​រត់​ចោល​បាត់ ។

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា វីមវាម​ដោយ​ទញ់ទាល់​រក​ច្រក ឬ​រក​ដំណើរ​មិន​ឃើញ។
ឧទាហរណ៍៖ វា​រវល់​តែ​នៅ​ទទីមទទាម ខ្ញុំ​រត់​ចោល​បាត់ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទទីមទទើម» មានន័យដូចម្ដេច ?

ទទីមទទើម

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ទើម​ចុះ ទើម​ឡើង ច្រើន​ដង។
ឧទាហរណ៍៖ ដើរ​ទទីមទទើម ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទទីទទ័រ» មានន័យដូចម្ដេច ?

ទទីទទ័រ

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ទទ័រ​ខ្លាំង, ទទ័រ​រឿយ​ៗ ។
ឧទាហរណ៍៖ ជីតា​ខ្ញុំ​ខំ​ប្រឹង​ដើរ​មក​ទាំង​ទទីទទ័រ ។ ម. ព. ទទ័រ ទៀត​ផង ។

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ទទ័រ​ខ្លាំង, ទទ័រ​រឿយ​ៗ ។
ឧទាហរណ៍៖ ជីតា​ខ្ញុំ​ខំ​ប្រឹង​ដើរ​មក​ទាំង​ទទីទទ័រ ។ ម. ព. ទទ័រ ទៀត​ផង ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទទីងទទាង» មានន័យដូចម្ដេច ?

ទទីងទទាង

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា កេងកាង, ងីកងាក, តតេងតតាង ។
ឧទាហរណ៍៖ ចៀស​ចេញ​ឲ្យ​ឆ្ងាយ​ទៅ កុំ​មក​ទទីងទទាង​ជិត​គេ !

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា កេងកាង, ងីកងាក, តតេងតតាង ។
ឧទាហរណ៍៖  ចៀស​ចេញ​ឲ្យ​ឆ្ងាយ​ទៅ កុំ​មក​ទទីងទទាង​ជិត​គេ !

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទទាស់ទទែង» មានន័យដូចម្ដេច ?

ទទាស់ទទែង

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែល​នាំ​ឲ្យ​ទាស់​ទើស​ទែង; ដែល​នាំ​ឲ្យ​ឈ្លោះ​ប្រកែក​គ្នា ។
ឧទាហរណ៍៖ ដំណើរ​នេះ នាំ​ឲ្យ​ទទាស់​ទទែង​ខ្លាំង​ណាស់ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទទារ» មានន័យដូចម្ដេច ?

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​ផ្ទុយ​ពី​ចោត, ដែល​មិន​សូវ​ច្រាក។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទទាទ្រូងលឿង» មានន័យដូចម្ដេច ?

ទទាទ្រូងលឿង

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះសត្វស្លាបមួយប្រភេទ មាន ប្រវែង ២៧ ស.ម។ ឈ្មោលៈ ស្រដៀងទទាខ្នងបង្កង់ ប៉ុន្តែឆ្នូតខ្មៅកាត់តាមភ្នែកធំជាងវ័ណ្ឌកពណ៌ទឹកក្រូចខ្មៅ និងឈាមជ្រូក។ ចិញ្ចើមសក្រាស់ពីក្រោយភ្នែក និងមានអង្កន់ខ្មៅសចំហៀងខ្លួន។ ទីជំរកៈ ព្រៃស្រោងពាក់កណ្តាលព្រៃស្រោង ព្រៃឬស្សី។ របាយៈ ជាប្រភេទស្ថានិកមានក្នុងតំបន់រវាងប្រទេសកម្ពុជា និងវៀតណាម កំណត់ត្រានៅខេត្តមណ្ឌលគិរី។ ព័ត៌មានផ្សេងគ្មាន។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទទាជើងបៃតង ឬមាន់ក្រច» មានន័យដូចម្ដេច ?

ទទាជើងបៃតង ឬមាន់ក្រច

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះសត្វស្លាបមួយប្រភេទ ផ្នែកខ្នង និងទ្រូងពណ៌ត្នោតចាស់ ដើមពោះពណ៌ទឹកក្រូច ពោះពណ៌ស ជើងពណ៌បៃតង គល់ចំពុះក្រហមចុងចំពុះបៃតង កន្ទុយវែងជាងទទាដទៃ។ទីជំរកៈ ព្រៃស្រោង ពាក់កណ្តាលស្រោង។ របាយៈ វត្តមានពេញមួយឆ្នាំ សំបូរគ្រប់ទីកន្លែង។ រដូវបន្តពូជៈ ចាប់ពីខែមេសា ដល់ឧសភា ពងចំនួន៣។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទទាក់ទទាម» មានន័យដូចម្ដេច ?

ទទាក់ទទាម

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ទាក់​ៗ ទើស​ៗ វីមវាម​ញឹក​ញយ ។
ឧទាហរណ៍៖ គិតគូរ​ទូទាត់​គ្នា​ឲ្យ​ជ្រះ​ស្រឡះ ទៅ កុំ​ឲ្យ​ទទាក់ទទាម​ត​ទៅ​ទៀត ។

                 ប្រើ​ជា គុ. ក៏​មាន ។
ឧទាហរណ៍៖ ដំណើរ​ទទាក់ទទាម ។

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( ម. ព. ទាក់ទាម ) ។
?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ទាក់​ៗ ទើស​ៗ វីមវាម​ញឹក​ញយ ។
ឧទាហរណ៍៖ គិតគូរ​ទូទាត់​គ្នា​ឲ្យ​ជ្រះ​ស្រឡះ ទៅ កុំ​ឲ្យ​ទទាក់ទទាម​ត​ទៅ​ទៀត ។

                  ប្រើ​ជា គុ. ក៏​មាន ។
ឧទាហរណ៍៖ ដំណើរ​ទទាក់ទទាម ។

                  ( ម. ព. ទាក់ទាម ) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទទាក់» មានន័យដូចម្ដេច ?

ទទាក់

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា អង្រួន​រលាក់។
ឧទាហរណ៍៖ ទទាក់​ម្សៅ, ទទាក់​កន្ទក់ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទទា» មានន័យដូចម្ដេច ?

ទទា

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​បក្សី​មួយ​ប្រភេទ សម្បុរ​ពព្រុស​ផ្អុច​ៗ, ឈ្មោល​រងាវ​ឮ​រំពង ។
ឈ្មោះសត្វស្លាបមួយប្រភេទ មានប្រវែង ៣០,៥-៣៣,៥ ស.ម។ ឈ្មោលៈ ដងខ្លួនអុជៗខ្មៅសបង្កើតបានជារាងស្រកាពេញខ្លួន ដោយមានថ្ពាល់ និងបំពង់កពណ៌ស គល់ស្លាប និងរោមគូថពណ៌ឈាមជ្រូក។ ញីៈ ពណ៌ស្រអាប់ជាងឈ្មោល ផ្នែកពោះមានឆ្នូតៗអង្កន់ខ្មៅញឹក។ ទីជំរកៈ ព្រៃរបោះ គម្ពោតព្រៃ និងវាលស្មៅ។ របាយៈ វត្តមានមានពេញមួយឆ្នាំ សំបូរគ្រប់ទីកន្លែង។ រដូវបន្តពូជៈ ចាប់ពីខេមិនាដល់ខែកញ្ញា ពងចំនួន៣ទៅ៧។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទទត់» មានន័យដូចម្ដេច ?

ទទត់

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា មើលក្នុងពាក្យ ទ្រាំង ន. ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទតព្រះនេត្រ» មានន័យដូចម្ដេច ?

ទតព្រះនេត្រ

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ( ម. ព. ទត ) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទត» មានន័យដូចម្ដេច ?

ទត

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា មើល, ក្រឡេក​មើល (រ. ស.) ។
ឧទាហរណ៍៖  ទ្រង់​ទត​ព្រះ​នេត្រ ។ ទត​ព្រះ​នេត្រ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទណ្ឌៈ» មានន័យដូចម្ដេច ?

ទណ្ឌៈ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. ទណ្ឌ ) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទណ្ឌីយ» មានន័យដូចម្ដេច ?

ទណ្ឌីយ

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលគួរឱ្យផ្តន្ទាទោស គួរទុកជាអាក្រក់បាន ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទណ្ឌិត» មានន័យដូចម្ដេច ?

ទណ្ឌិត

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ជនដែលត្រូវតុលាការផ្តន្ទាទោស ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទណ្ឌាបត្តិ» មានន័យដូចម្ដេច ?

ទណ្ឌាបត្តិ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា មើលពាក្យទណ្ឌកិច្ច ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទណ្ឌាណូ» មានន័យដូចម្ដេច ?

ទណ្ឌាណូ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អតិសុខុមប្រាណពួកមួយ រាងដូចចង្កឹះ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទណ្ឌវាទ, ទណ្ឌកម្ម» មានន័យដូចម្ដេច ?

ឌវាទ, ទណ្ឌកម្ម

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សាលក្រម ទោសទណ្ឌ ដែលតុលាការផ្តន្ទាលើជនណាមួយ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទណ្ឌឃាដ» មានន័យដូចម្ដេច ?

ទណ្ឌឃាដ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.) ការ​ពិឃាត​ដោយ​អាជ្ញា, ដោយ​ដំបង, កំណាត់​ឈើ ជា​គ្រឿង​ពិឃាត ។ ខ្មែរ​យើង​ប្រើ​ពាក្យ​នេះ​ជា​ឈ្មោះ​វណ្ណយុត្ត​ម្យ៉ាង​មាន​សណ្ឋាន​លំនាំ​កន្ទុយ​កំប្រុក (៍) សម្រាប់​ដាក់​ឃាត់​អក្សរ​មិន​ឲ្យ​មាន​សំឡេង​ដូច​ជា ប្រយោជន៍, យោជន៍, ខ្លឹម​ច័ន្ទន៍ ជាដើម; វណ្ណយុត្ត នេះ​បើ​ហៅ​ថា បដិសេធ ក៏​បាន ចំពោះ​ភាសា​សំស្រ្កឹត​ដែល​សរសេរ​ជា​អក្សរ​ទេវនាគរី, ទណ្ឌឃាត​នេះ ហៅ​ថា វិរាម មាន​រូប​ដូច្នេះ (^) សម្រាប់​ប្រើ​ដាក់​ពី​ក្រោម​តួ​អក្សរ​ក្រោយ​បង្អស់ ដែល​ទុក​គ្រាន់​តែ​ជា​តួ​ប្រកប​ប៉ុណ្ណោះ​មិន​ឲ្យ​ចេញ​សំឡេង ដូច​ជា​ពាក្យ​ថា កម៌ន, តបស, តេជស, អាត្មន, ជាដើម ។ ប៉ុន្តែ​ចំពោះ​ភាសា​សំស្ក្រឹត​ដែល​សរសេរ​ជា​អក្សរ​ខ្មែរ, យើង​សន្មត​សញ្ញា​ទណ្ឌឃាត​នេះ​ដូច្នេះ​វិញ (៑) សម្រាប់​ដាក់​ពី​លើ​តួ​អក្សរ​ក្រោយ​បង្អស់​នោះ​ៗ ដែល​គ្រាន់​តែ​ជា​តួ​ប្រកប​មិន​ឲ្យ​ចេញ​សំឡេង​ដូច​គ្នា​ដែរ​ដូច​ជា កម៌ន៑, តបស៑, តេជស៑, អាត្មន៑ (អ. ថ. ករ័ន្ម, តៈប៉័ស, តេជ័ស, អាត្ម័ន) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទណ្ឌកិច្ច, ទណ្ឌាបត្តិ» មានន័យដូចម្ដេច ?

ទណ្ឌកិច្ច, ទណ្ឌាបត្តិ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការធ្វើទោស ដើម្បីប្រដៅឱ្យកែខ្លួនបានល្អវិញ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទណ្ឌកម្មនាសនា» មានន័យដូចម្ដេច ?

ទណ្ឌកម្មនាសនា

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.) មើលក្នុងពាក្យ នាសនង្គ (ព. វិ. ) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទណ្ឌកម្មតាមច្បាប់រដ្ឋប្បវេណី» មានន័យដូចម្ដេច ?

ទណ្ឌកម្មតាមច្បាប់រដ្ឋប្បវេណី

?ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា ការចេញសំណង ក្នុងករណីមិនប្រតិបត្តិតាមកាតព្វកិច្ចដែលមានចុះក្នុងកិច្ចសន្យា៖ កិច្ចសន្យាទិញ លក់ ខ្ចីសេវា ថែរក្សា ដឹកជញ្ជូនទ្រព្យសម្បត្តិរដ្ឋ។ កម្រិតសំណង ត្រូវគិតតាមតម្លៃពិតប្រាកដ នៃការអន្តរាយដែលបានកើតឡើង។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទណ្ឌកម្មតាមច្បាប់ពលកម្ម» មានន័យដូចម្ដេច ?

ទណ្ឌកម្មតាមច្បាប់ពលកម្

?ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា ការជួសជុលខាងសម្ភារៈ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទណ្ឌកម្មច្បាប់សង្រ្គាម» មានន័យដូចម្ដេច ?

ទណ្ឌកម្មច្បាប់សង្រ្គាម

មានន័យថា ជាវិធានការផ្លូវច្បាប់ស្តីពីការដាក់ទោសចំពោះអ្នកដឹកនាំរដ្ឋ ឬក្រុមមនុស្សណាមួយដែលមិនគោរពច្បាប់សង្រ្គាមអន្តរជាតិក្នុងការធ្វើសង្រ្គាម។ ច្បាប់អន្តរជាតិជារឿយៗ ត្រូវបានគេរិះគន់ដោយហេតុថា គ្មានការដាក់ទណ្ឌកម្ម។ ជាការពិតណាស់ បើប្រៀបធៀបទៅនឹងច្បាប់របស់រដ្ឋ ច្បាប់អន្តរជាតិមានការដាក់ទណ្ឌកម្មតិចតួចណាស់។ ច្បាប់សង្រ្គាម ជាញឹកញាប់ត្រូវបានគេរំលោភបំពាន ប៉ុន្តែច្បាប់អន្តរជាតិពុំមានមធ្យោបាយណាមួយ ដើម្បីបង្ខំឱ្យរដ្ឋទាំងអស់ប្រតិបត្តិតាមច្បាប់នោះឡើយ។ ជាទូទៅនៅក្នុងករណីប្រទេសមហាអំណាចជាអ្នកបង្កសង្រ្គាមប្រទេសនោះមិនត្រូវបានគេដាក់ទណ្ឌកម្មនោះទេ។ ផ្ទុយទៅវិញ ប្រទេសតូចតាច និងទន់ខ្សោយតែងតែទទួលរងការដាក់ទណ្ឌកម្មសង្រ្គាម។
ឧទាហរណ៍៖ ឧ. លោក Slobodan Milosevic (១៩៤១-២០០៦) ដែលជាប្រធានាធិបតីសាធារណរដ្ឋសែប៊ី ពីឆ្នាំ១៩៨៩ ដល់ ១៩៩៧ និងជាប្រធានសហព័ន្ធសាធារណរដ្ឋយូហ្គោស្លាវី ពីឆ្នាំ១៩៩៧-២០០០ ត្រូវបានគេចោទប្រកាន់ជាឧក្រិដ្ឋជនសង្រ្គាម ហើយត្រូវបានគេកាត់ទោសតាមច្បាប់អន្តរជាតិស្តីពីឧក្រិដ្ឋកម្មសង្រ្គាម។ ទណ្ឌកម្មសង្រ្គាមមានដូចទៅ៖ ១-ការផ្ចាញ់តប (reprisal): ជាវិធានការដ៏ចំណាស់មួយនៃក្នុងចំណោមវិធានការនានានៃច្បាប់អន្តរជាតិ។ ការផ្ចាញ់តប គឺជាមធ្យោបាយមួយដើម្បីបង្ខំឱ្យបណ្តាររដ្ឋដែលឈ្លោះគ្នាទាំងអស់ប្រតិបត្តិតាមវិធាននៃការធ្វើសង្គ្រាម។ ក្នុងពេលថ្មីៗនេះ ការផ្ចាញ់តប ជារឿយៗធ្វើឱ្យរដ្ឋាភិបាលមានជម្លោះប្រតិបត្តិតាមវិធាននៃច្បាប់ស្តីពីសង្គ្រាម។ ២​- ការដាក់ទណ្ឌកម្មលើឧក្រិដ្ឋសង្រ្គាម (punishment of war criminals): ជនណាដែលមានកំហុសពីបទឧក្រិដ្ឋសង្រ្គាមអាចត្រូវបានចាប់ខ្លួន និងកាត់ទោស។ ក្រោយសង្រ្គាមលោកលើកទី២ មានឧក្រិដ្ឋជនសង្គ្រាមមួយចំនួនត្រូវបានគេឃុំខ្លួន និងជនដែលគែរកឃើញថាមានកំហុសពីបទឧក្រិដ្ឋកម្មសង្គ្រាម ត្រូវបានគេកាត់ទោស។ នៅក្នុងចំណោមសវនការស្តីពីបទឧក្រិដ្ឋកម្មសង្គ្រាម មានសវនការនៅទីក្រុងនុយរ៉ុមប៊ែរ និងទីក្រុងតូក្យូ។ ៣- សំណង(compensation): រដ្ឋមានជម្លោះមួយដែលរំលោភបំពានលើច្បាប់នានាដែលទាក់ទងនឹងសង្គ្រាមអាចត្រូវបានបង្ខំឱ្យបង់សំណងសម្រាប់ការរំលោភបំពាននោះ។ មាតា្រ២នៃអនុសញ្ញាទីក្រុងឡាអេ នាឆ្នាំ ១៩០៧ ចែងជា “រដ្ឋមួយដែលបានរំលោភច្បាប់សង្រ្គាមអាចត្រូវបានបង្ខំឱ្យបង់សំណងចំពោះការរំលោភបំពាននោះ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទណ្ឌកម្ម» មានន័យដូចម្ដេច ?

ទណ្ឌកម្ម

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.) ការ​ធ្វើ​ទោស​ផ្ចាល​តាម​ដំណើរ​ធ្វើ​ខុស​នឹង​វិន័យ​បញ្ញត្តិ។
ឧទាហរណ៍៖ ដាក់​ទណ្ឌកម្ម, ទទួល​ទណ្ឌកម្ម (ម. ព. នាសនង្គ ផង) ។

                  ការដាក់ទោស ការផ្ចាញ់ឱ្យរាងចាល ដោយមានកំហុស​ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទណ្ឌ» មានន័យដូចម្ដេច ?

ទណ្ឌ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ. បា. ទណ្ឌ) ដំបង; ឈើច្រត់; កំណាត់ឈើ; អាជ្ញា; ការពិន័យ; ទោស, កំហុស ។ (រ. ស.): ព្រះទណ្ឌៈ (ដំបងក្សត្រ) ។ ទោសទណ្ឌ ទោសជាអាជ្ញា ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទញ់» មានន័យដូចម្ដេច ?

ទញ់

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ទាល់, ទើរ, កល់, កើល។
ឧទាហរណ៍៖ ទឹក​ទញ់, គំនិត​ទញ់; និយាយ​ថា ទញ់​ចិត្ត ទញ់​គំនិត ក៏​បាន ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទច់» មានន័យដូចម្ដេច ?

ទច់

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ឈប់​ង៉ក់ គឺ​កំពុង​ដើរ ​ឬ​កំពុង​រត់​ហើយ​លោ​ឈប់​ង៉ក់​នឹង​ថ្កល់ ។
ឧទាហរណ៍៖ ខ្ញុំ​កំពុង​ដើរ ស្រាប់​តែ​ឮ​សូរ​ប្រោក ខ្ញុំ​ក៏​ទច់​ង៉ក់…។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទង​វែង» មានន័យដូចម្ដេច ?

ទង​វែង

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ទ្រទេសទ្រទន់, ល្វាសល្វន់, ល្វតល្វៃ​សមរម្យ (ប្រើ​តែ​ក្នុង​កាព្យ)។
ឧទាហរណ៍៖ ឱមាស​មិត្រ​ទងវង ម្ដេច​មក​រង​ទុក្ខ​ខ្លាំង​ក្រៃ ព្រោះ​ហេតុ​កម្ម​ស្រី​ថ្លៃ ហុច​ផ្តល់​ឲ្យ​នាង​ទេ​ដឹង ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទង​បង្ហួរ» មានន័យដូចម្ដេច ?

ទង​បង្ហួរ

មានន័យថា (ម. ព. ដងបង្ហួរ) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទង្គះ» មានន័យដូចម្ដេច ?

ទង្គះ

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​ធំ​គាង​នា​ទៅ​ខាង។
ឧទាហរណ៍៖ ស្មា​ទង្គះ, គោ​ក្បាល​ទង្គះ ។

តើពាក្យ «ទង្គោល» មានន័យដូចម្ដេច ?

ទង្គោល

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា (ម. ព. ដង្គោល) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទង្គើ» មានន័យដូចម្ដេច ?

ទង្គើ

?ថ្នាក់ពាក្យជា បរិវារសព្ទ
មានន័យថា ពាក្យ​បរិវារ​សម្រាប់​និយាយ​ផ្សំ​នឹង​ពាក្យ​ទង្គិច។
ឧទាហរណ៍៖ ទង្គិចទង្គើ (ម. ព. ទង្គិច) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទង្គុំ» មានន័យដូចម្ដេច ?

ទង្គុំ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. ដង្គុំ ) ។
?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( ម. ព. ដង្គុំ ) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទង្គុក» មានន័យដូចម្ដេច ?

ទង្គុក

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ជល់​ដោយ​ឆ្វេស ។
ឧទាហរណ៍៖ ត្រូវ​ប្រយ័ត្ន​កុំ​ឲ្យ​ប៉ះ​ទង្គុក ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទង្គឹះ» មានន័យដូចម្ដេច ?

ទង្គឹះ

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ផ្អូក​នឹក​មមៃ​ដោយ​អាការ​តានតឹង​ចិត្ត
ឧទាហរណ៍៖ យំ​សោក​ទង្គឹះ​ខ្សឹកខ្សួល ។

តើពាក្យ «ទង្គិច» មានន័យដូចម្ដេច ?

ទង្គិច

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ជល់​ពេញ​ទំហឹង​ដោយ​ជ្រុល, ដោយ​ជ្រលួស ឬ​ដោយ​មាន​បំណង ។ ទង្គិចទង្គើ ទង្គិច​ខ្លាំង​ដល់​រង្គើ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទង្គត់» មានន័យដូចម្ដេច ?

ទង្គត់

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (ម. ព. ដង្គត់) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទង់ហ៊្វា» មានន័យដូចម្ដេច ?

ទង់ហ៊្វា

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា លោហ​ជាតិ​មួយ​ប្រភេទ ធ្វើ​ពី​ទង់ដែង ​និង​មាស ​និង​ប្រាក់​លាយ​គ្នា មាន​សាច់​រឹង​ស្រដៀង​នឹង​ស្ពាន់​សម្បុរ​ក្រហម​ភ្លឺ សម្រាប់​ធ្វើ​គ្រឿង​អលង្ការ​ផ្សេង​ៗ មាន​ឡេវ​អាវ​ជាដើម ឬ​ធ្វើ​គ្រឿង​ប្រើ​ប្រាស់​ផ្សេង​ៗ មាន​ប្រអប់​ជាដើម ។
ឧទាហរណ៍៖ ប្រអប់​ទង់ហ៊្វា, ឡេវ​ទង់ហ៊្វា។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទង់ទាញ» មានន័យដូចម្ដេច ?

ទង់ទាញ

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ( ម. ព. ទង់ កិ. ) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទង់ដែង» មានន័យដូចម្ដេច ?

ទង់ដែង

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (ស. ទ្ចងដង អ. ថ. ថងដែង, តាមសព្ទនេះថា “មាសក្រហម”) លោហជាតិមួយប្រភេទមានសាច់រឹង សម្បុរក្រហម បើខាត់នឹងថ្នាំខាត់ ឡើងសម្បុរស្រដៀងនឹងទង់ហ្វ៊ា លុះទុកយូរបន្តិចទៅ ក៏ប្រែជាមានសម្បុរស្រអាប់ ។
ឧទាហរណ៍៖ កាំបិត​ទង់ដែង ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទង់ជ័យ» មានន័យដូចម្ដេច ?

ទង់ជ័យ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ទង់ជាគ្រឿងសម្គាល់ក្នុងសង្គ្រាមប្រសិទ្ធីថាជាប្រធាននៃជ័យជម្នះ ។
ឈ្មោះថ្ងៃមួយដែលហោរកំណត់ថា ជាថ្ងៃមានជ័យក្នុងរវាង ១ ឆ្នាំនោះ ។
ឧទាហរណ៍៖ ក្នុងឆ្នាំនេះថ្ងៃសុក្រជាអធិបតីទង់ជ័យ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទង់» មានន័យដូចម្ដេច ?

ទង់

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ទាញ​ទាំង​ពីរ​ខាង​ទៅ​វិញ​ទៅ​មក, ទាញ​ទៅ​ទាញ​មក; ច្រើន​និយាយ​ថា ទង់ទាញ ឬ ទាញ​ទង់ គឺ​ទាញ​គ្នា​ទៅ​វិញ​ទៅ​មក, ប្រអូស​ប្រទាញ​គ្នា ។ ព. ប្រ. ដឹក​នាំ​ចិត្ត​គំនិត​អ្នក​ដទៃ​ឲ្យ​ប្រព្រឹត្ត​តាម ។
ឧទាហរណ៍៖ ខ្ញុំ​ខំ​ទង់​ទាញ​វា​ណាស់​ដែរ​ប៉ុន្តែ​គេ​មិន​តាម ។

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ផ្ទាំង​សំពត់ ​ឬ​ចម្រៀក​សំពត់ ដែល​ដេរ​ឲ្យ​មាន​សណ្ឋាន​និង​ព័ណ៌​ ឬ​រូប​ផ្សេង​ៗ សម្រាប់​ប្រើ​ជា​កិត្តិយស​ក្នុង​ប្រទេស​មួយ​ៗ; ឬ​ក៏​ប្រើ​ជា​គ្រឿង​សម្គាល់​តាម​សណ្ដាប់​សាសនា​នីមួយ​ៗ; ប្រើ​ជា​គ្រឿង​បូជា​ក៏​មាន; សូម្បី​ធ្វើ​ដោយ​ក្រដាស​ក៏​ហៅ ទង់ ដែរ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទងវង» មានន័យដូចម្ដេច ?

ទងវង

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ទ្រទេសទ្រទន់, ល្វាសល្វន់, ល្វតល្វៃសមរម្យ (ប្រើតែក្នុងកាព្យ) ។
ឧទាហរណ៍៖ ឱមាសមិត្រទងវង ម្តេចមករងទុក្ខខ្លាំងក្រៃ ព្រោះហេតុកម្មស្រីថ្លៃ ហុចផ្តល់ឲ្យនាងទេដឹង ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទងបុប្ផាណ្ឌ» មានន័យដូចម្ដេច ?

ទងបុប្ផាណ្ឌ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ខ្សែសរសៃ ដែលភ្ជាប់គ្រាប់នឹងបណ្តូល ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទងបង្ហួរ» មានន័យដូចម្ដេច ?

ទងបង្ហួរ

មានន័យថា ( ម. ព. ដងបង្ហួរ ) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទងត្រៅ» មានន័យដូចម្ដេច ?

ទងត្រៅ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះពស់មួយប្រភេទ មានដងខ្លួនរៀវស្រដៀងនឹងទងត្រៅសម្បុរបៃតងចាស់សន្តានពស់តុកកែ ។
ឧទាហរណ៍៖ ពស់ទងត្រៅ ។ អ្នកស្រុកខ្លះហៅ ពស់ធាងត្រៅ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទងត្រា» មានន័យដូចម្ដេច ?

ទងត្រា

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សំបុត្រ​របស់​សេនាបតី ឬ មេ​ទ័ព ឬ​ក៏​ព្រះ​រាជ​អាជ្ញា​ហ្លួង ដែល​មាន​បោះ​ត្រា (ប្រើ​តែ​ពី​ក្នុង​សម័យ​បុរាណ) ។
?ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា សំបុត្រសេនាបី ឬមេទ័ព ឬព្រះរាជអាជ្ញាហ្លួង។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទងត្រសក់» មានន័យដូចម្ដេច ?

ទងត្រសក់

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សរសៃ​ដែល​មាន​សណ្ឋាន​ជា​ទង​ៗ​នៅ​ក្នុង​ស្រោម​អណ្ឌៈ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទងគន្លង» មានន័យដូចម្ដេច ?

ទងគន្លង

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា លំអាន, ហេតុ, ទំនង; ដំណើរ​ទំនង ។
ឧទាហរណ៍៖ សម្ដី​មាន​ទង​គន្លង, មាន​ទង​គន្លង​ល្មម​ប្រាស្រ័យ​គ្នា​បាន, រឿង​នេះ​មាន​ទង​គន្លង​យ៉ាង​ណា ?

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទងកន្ត្រៃ» មានន័យដូចម្ដេច ?

ទងកន្ត្រៃ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​សត្វ​បក្សី​មួយ​ប្រភេទ សម្បុរ​ខ្មៅ​រូប​រាង​ដូច​សត្វ​រន្ទេប កន្ទុយ​ក៏​ឆែក​ដូច​គ្នា ប៉ុន្តែ​មាន​ព្រុយ​តែ​មួយ ។ ប៉ែក​តំណ​បណ្ដុះ​ត្រង់​ក្បាល​កន្សៃ​ទូក-ង ឬ​ទូក​មួង ។ ឈ្មោះ​នំ​បង់​ខ្លាញ់​មួយ​ប្រភេទ ធ្វើ​ដោយ​ម្សៅ​ខ្សាយ​សាប​ក៏​មាន ផ្អែម​ក៏​មាន។
ឧទាហរណ៍៖ នំ​ទង​កន្ត្រៃ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទង» មានន័យដូចម្ដេច ?

ទង

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ធាង​តូច​ដែល​កាន់​ផ្លែ​មក​ជាប់​នឹង​មែក ឬ​ជាប់​ផ្ទាល់​នឹង​ដើម ។
ឧទាហរណ៍៖ បេះ​ផ្លែ​ជាប់​ទាំង​ទង ។

                អ្វី​ៗ​ដែល​មាន​រូប​ដូច​ជា​វល្លិ​ក៏​ហៅ ទង ដែរ ។ ឧទាហរណ៍៖ ទងត្រឡាច, ទងល្ពៅ, ទងដំឡូង, ទងម្លូ ។ ល ។

                ព. ប្រ. ទំនង, លំអាន, ហេតុការណ៍; ច្រើននិយាយថា ដើមទង, ទាក់ទង ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទក្សិណោទក» មានន័យដូចម្ដេច ?

ទក្សិណោទក

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ.) ទឹក​ជា​គ្រឿង​ចម្រើន (ម. ព. ទក្ខិណោទក ទៀត​ផង) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទក្សិណ» មានន័យដូចម្ដេច ?

ទក្សិណ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ.) ឈ្មោះទិសធំ១ ជាគូប្រទល់ត្រង់គ្នានឹងទិសឧត្តរ ។
ឧទាហរណ៍៖ ទិសទក្សិណ (ទិសខាងត្បូង) ។

                  ខាងស្តាំ ។
ឧទាហរណ៍៖ ដើរទក្សិណ ឬដើរប្រទក្សិណ គឺដើរព័ទ្ធយកអ្វីៗ ឲ្យនៅខាងស្តាំ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖