Posted on Leave a comment

តើពាក្យ «ទលិទ្ទ» មានន័យដូចម្ដេច ?


ទលិទ្ទ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា. ទលិទ្ទ; សំ. ទលិទ្រ) ដែលក្រីក្រទ្រព្យ, ដែលខ្សត់ទ្រព្យ; អ្នកកំសត់, មនុស្សទុគ៌ត ។
ឧទាហរណ៍៖ មនុស្ស​ទលិទ្ទ ។ ស្ត្រី​ជា ទលិទ្ទា ។(ព. កា.), ពួក​អ្នក​ទលិទ្ទ គ្នា​ខំ​ប្រឹង​គិត រាវ​រក​ឧបាយ ឲ្យ​មាន​ទ្រព្យ​ធន សម្រាប់​ប្រើ​ចាយ នោះ​ខំ​ខ្វល់ខ្វាយ ក៏​នៅ​តែ​ទ័ល ។ ម. ព. ទ័ល ទៀត​ផង ។ ទលិទ្រ។

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា (បា. ទលិទ្ទ; សំ. ទលិទ្រ) ដែលក្រីក្រទ្រព្យ, ដែលខ្សត់ទ្រព្យ; អ្នកកំសត់, មនុស្សទុគ៌ត ។
ឧទាហរណ៍៖ មនុស្ស​ទលិទ្ទ ។ ស្ត្រី​ជា ទលិទ្ទា ។(ព. កា.), ពួក​អ្នក​ទលិទ្ទ គ្នា​ខំ​ប្រឹង​គិត រាវ​រក​ឧបាយ ឲ្យ​មាន​ទ្រព្យ​ធន សម្រាប់​ប្រើ​ចាយ នោះ​ខំ​ខ្វល់ខ្វាយ ក៏​នៅ​តែ​ទ័ល ។ ម. ព. ទ័ល ទៀត​ផង ។ ទលិទ្រ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទលសេនា» មានន័យដូចម្ដេច ?


ទលសេនា


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សេនាទាហានមួយបន ដែលចាត់ប្រើឱ្យទៅធ្វើប្រតិបត្តិការ ដាច់ពីអង្គទ័ព ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទរ» មានន័យដូចម្ដេច ?


ទរ


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា កិន. គឺ​ជេរ, ស្ដី​ឲ្យ, បន្ទោស; វាយ, ទះ, តប់… (ជា​ពាក្យ​សាមញ្ញ​សម្រាប់​និយាយ​បញ្ឆៀង​មិន​ចំពោះ​ដំណើរ​ជេរ, បន្ទោស​ជាដើម​នោះ​ទេ)។
ឧទាហរណ៍៖ ខ្ញុំ​ឥត​ដឹង​រឿង​ហ្នឹង​សោះ ស្រាប់​តែ​គាត់​មក​ដល់​ភ្លាម តាំង​ទរ​ខ្ញុំ​តែ​ម្ដង ។

                   ស៊ី (ព. សា.) ។
ឧទាហរណ៍៖ ឆ្កែ​ទរ​នំ​អស់ ។ល។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទយ» មានន័យដូចម្ដេច ?


ទយ


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើ​ឲ្យ​លយ​លើស​ចេញ​ទៅ​ក្រៅ ។
ឧទាហរណ៍៖ ទយ​គូទ, ផ្ទះ​ទយ​គូទ​ទៅ​រក​ថ្នល់ ។

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​លយ​លើស​ចេញ​ទៅ​ក្រៅ ។
ឧទាហរណ៍៖ រាង​ទយ, គូទ​ទយ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទម​ភាព» មានន័យដូចម្ដេច ?


ទម​ភាព


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.) (ទម​ភាវ) ភាវៈ​នៃ​ការ​ទូន្មាន, ដំណើរ​ទូន្មាន។
ឧទាហរណ៍៖ ចិត្ត​ប្រកប​ដោយ​ទម​ភាព ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទម្លុះ» មានន័យដូចម្ដេច ?


ទម្លុះ


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើ​ឲ្យ​ធ្លុះ​ពី​ម្ខាង​ទៅ​ម្ខាង។
ទម្លុះទម្លាយ ធ្វើឲ្យធ្លុះធ្លាយ (ឲ្យឃើញតាមការណ៍ពិត ) ព. ប្រ. ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទម្លាយអាកាស» មានន័យដូចម្ដេច ?


ទម្លាយអាកាស


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឃ្មុំ, (ទឹក​ឃ្មុំ) ពាក្យ​គ្រូ​ថ្នាំ គឺ​គ្រូ​ពេទ្យ​ខ្មែរ​ក្នុង​សម័យ​បុរាណ។
ឧទាហរណ៍៖ ទម្លាយ​អាកាស ដាស​ព្រះ​ធរណី គឺ​ទឹក​ឃ្មុំ​និង​មើម​ក្រវាញ​ជ្រូក ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទម្លាយស្មង» មានន័យដូចម្ដេច ?


ទម្លាយស្មង


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​ឈើ​តូច​មួយ​ប្រភេទ មាន​បន្លា​ច្រើន​តែ​ដុះ​លើ​ដី​ដំបូក ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទម្លាយរត» មានន័យដូចម្ដេច ?


ទម្លាយរត


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​ប្រទាល​ផ្ញើ​ប្រាណ ដុះ​តោង​អាស្រ័យ​នឹង​ដើម​ឈើ​រស់, មាន​ពីរ​ប្រភេទ​គឺ ទម្លាយ​រត​ញី មាន​ផ្កា​ព័ណ៌​ស, ទម្លាយ​រត​ឈ្មោល មាន​ផ្កា​ព័ណ៌​ក្រហម (គេ​អាច​ប្រើ​ទម្លាយ​រត​ទាំង ២ ប្រភេទ​នេះ​ជា​ថ្នាំ​រំងាប់​រោគ​ផ្សេង​ៗ តាម​ទម្លាប់​ប្រើ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទម្លាយ» មានន័យដូចម្ដេច ?


ទម្លាយ


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើ​ឲ្យ​ធ្លាយ។
ឧទាហរណ៍៖ ទម្លាយ​ទំនប់; បិទ​ថ្នាំ​ទម្លាយ​បូស ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទម្លាប់» មានន័យដូចម្ដេច ?


ទម្លាប់


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើ​ឲ្យ​ធ្លាប់, ឲ្យ​ថ្នឹក ។
ឧទាហរណ៍៖  ទម្លាប់​ខ្លួន, ទម្លាប់​ចិត្ត, ទម្លាប់​ដៃ, ទម្លាប់​មាត់ ។ល។

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការ​ដែល​ធ្លាប់, លំអាន​ដែល​ធ្លាប់​តែ​មាន​មក ។
ឧទាហរណ៍៖ ទម្លាប់​ចាស់​បុរាណ; ធ្វើ​តាម​ទម្លាប់​ពី​មុន​មក; មាន​ទម្លាប់​ពី​នាយ​មក ។ល។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទម្លាក់បំពង់» មានន័យដូចម្ដេច ?


ទម្លាក់បំពង់


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា (ព. ប្រ. ) ទម្លាក់ប្រមោយគោះដីឮសូរដូចគេបោះបំពង់ទម្លាក់ទៅលើដី (ដំរី) ។
ឧទាហរណ៍៖ ដំរីទម្លាក់បំពង់ឲ្យសញ្ញាថា វាទទួលស្ដាប់បង្គាប់ហើយ (គេអាចចូលទៅចាប់វាបាន )។ល។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទម្លាក់ចិត្ត ឬ ទម្លាក់គំនិត» មានន័យដូចម្ដេច ?


ទម្លាក់ចិត្ត ឬ ទម្លាក់គំនិត


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា លាកចិត្ត ឬលាកគំនិត ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទម្លាក់ក្រាញ» មានន័យដូចម្ដេច ?


ទម្លាក់ក្រាញ


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា តាំងក្រាញទម្រន់នៅ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទម្លាក់ –» មានន័យដូចម្ដេច ?


ទម្លាក់ —


មានន័យថា (មើល​ក្នុង​ពាក្យ ទម្លាក់) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទម្លាក់» មានន័យដូចម្ដេច ?


ទម្លាក់


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើឲ្យធ្លាក់; លែងចោលឲ្យរបូតជ្រុះធ្លាក់។
ឧទាហរណ៍៖ ទម្លាក់ផ្លែឈើ ។

                 ទម្លាក់ក្រាញ តាំងក្រាញទម្រន់នៅ ។

                 ទម្លាក់ចិត្ត ឬ ទម្លាក់គំនិត លាកចិត្តឬលាកគំនិត ។

                 ទម្លាក់បំពង់ (ព. ប្រ. ) ។

                ទម្លាក់ប្រមោយគោះដីឮសូរដូចគេបោះបំពង់ទម្លាក់ទៅលើដី (ដំរី) ។
ឧទាហរណ៍៖ ដំរីទម្លាក់បំពង់ឲ្យសញ្ញាថា វាទទួលស្ដាប់បង្គាប់ហើយ (គេអាចចូលទៅចាប់វាបាន )។ល។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទម្រោម» មានន័យដូចម្ដេច ?


ទម្រោម


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើ​ឲ្យ​ទ្រោម។
ឧទាហរណ៍៖​​ ទម្រោម​ដំរី ។

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការ​​ទ្រោម (ព. ថ.) ។
ឧទាហរណ៍៖ ទម្រោម​នៃ​ដំរី គឺ​ការ​ដែល​ដំរី​វា​ទ្រោម ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទម្រោប» មានន័យដូចម្ដេច ?


ទម្រោប


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើឲ្យទ្រោប ។
?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការទ្រោប (ព. ថ. ) ។
ឧទាហរណ៍៖ ទម្រោបកាយញយពេក នាំឲ្យឈឺដើមទ្រូង កា្លយជាជំងឺក្អក ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទម្រេល» មានន័យដូចម្ដេច ?


ទម្រេល


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើ​ឲ្យ​ទ្រេល ។
ឧទាហរណ៍៖ ទម្រេល​គំនរ​ចំបើង​កុំ​ឲ្យ​ខ្ពស់​ពេក ក្រែង​វា​រលំ, ទម្រេល​គំនរ​ស្រូវ ។

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការទ្រេល; អ្វីៗដែលទ្រេលឯង ។
ឧទាហរណ៍៖ ទម្រេលគំនរសំរាមស្រកេកស្រកាក ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទម្រេត» មានន័យដូចម្ដេច ?


ទម្រេត


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើ​ឲ្យ​ទ្រេត ។
ឧទាហរណ៍៖ ទម្រេត​បង្គោល ។

​​​​                 ញ៉ាំង​រាង​កាយ​ឲ្យ​ទ្រេត​ចុះ គឺ​ដេក​សម្រាក​មិន​ឲ្យ​លក់ ។
ឧទាហរណ៍៖ ឈឺ​ចង្កេះ​ណាស់ ទម្រេត​បន្តិច​សិន !


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទម្រើស» មានន័យដូចម្ដេច ?


ទម្រើស


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើ​ឲ្យ​ទ្រើស គឺ​ធ្វើ​ឲ្យ​បាន​ចិត្ត, ថ្នម​ជំទួយ​ឲ្យ​ទាល់​តែ​បាន​ចិត្ត ។
ឧទាហរណ៍៖ ទម្រើស​កូន ។

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា កូន​ទម្រើស កូន​ដែល​ម្ដាយ​អាពុក​ថ្នម​ឲ្យ​ទាល់​តែ​ទ្រើស​ចិត្ត ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទម្រុឌ» មានន័យដូចម្ដេច ?


ទម្រុឌ


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើ​ឲ្យ​ទ្រុឌ គឺ​ចុច​ ឬ​សង្កត់​ឲ្យ​ទ្រុឌ​ចុះ ។
ឧទាហរណ៍៖ ត្រូវ​ទម្រុឌ​វា កុំ​ឲ្យ​វា​ឡើង​ចិត្ត​ឡើង​ចាង​ពេក ។

                 ទម្រុឌ​ទម្រោម ធ្វើ​ឲ្យ​ទ្រុឌទ្រោម (ម. ព. ទ្រុឌ និង ទ្រោម ទៀត​ផង) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទម្រឹង» មានន័យដូចម្ដេច ?


ទម្រឹង


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើ​អាការ​ទ្រឹង គឺ​ដំអក់​ដោយ​រឹងត្អឹង​ក្រ​ឆ្លើយ, ក្រ​ឲ្យ, ក្រ​ថា, ក្រ​សង។
ឧទាហរណ៍៖ វា​ទម្រឹង​មិន​ឆ្លើយ; គាត់​ទម្រឹង​មិន​ព្រម​សង​ប្រាក់​សោះ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទម្រាំ» មានន័យដូចម្ដេច ?


ទម្រាំ


?ថ្នាក់ពាក្យជា និបាតសព្ទ
មានន័យថា ទ្រាំតែ, ដរាបតែ, ដរាបដល់, ត្រាតែ ។
ឧទាហរណ៍៖ ទម្រាំគេមកដល់; ទម្រាំបាយឆ្អិន; យើងធ្វើការបណ្ដើរទៅ ទម្រាំលោកអញ្ជើញមកដល់ ។

                 ទំនុកបំពេកូនសម័យបុរាណថា ។
ឧទាហរណ៍៖ កូនអើយដេកទៅ កូនពៅនាងកុំយំ ទម្រាំបាយងំ ស៊ីរួចហើយដើរលេង ។

                 ក្នុងសម័យយើងឥឡូវគួរថា ។
ឧទាហរណ៍៖ . . . ស៊ីរួចហើយខំរៀន ឬ … ទៅរៀន ដូច្នេះវិញ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទម្រម» មានន័យដូចម្ដេច ?


ទម្រម


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ភាវៈ​ទ្រម, ភាព​ថយ​ខ្សោយ​កម្លាំង​មិន​រឹងប៉ឹង ។

ឧទាហរណ៍៖​ គាត់​ធ្វើ​តាម​ទម្រម​របស់​មនុស្ស​ចាស់ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទម្រន់» មានន័យដូចម្ដេច ?


ទម្រន់


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ទម្រន់ គឺ​មិន​ខំ​ប្រឹង, មិន​ខ្នះខ្នែង, បន្ថយ​កម្លាំង​ឬ​សេចក្ដី​អង់អាច; ធ្វើ​អាការ​ទន់​ខ្សោយ​ទទ្រន់។
ឧទាហរណ៍៖ ត្រូវ​ខំប្រឹង​ឲ្យ​ពេញ​កម្លាំង​ឡើង កុំ​ទម្រន់ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទម្រង់ស័ក្តិ» មានន័យដូចម្ដេច ?


ទម្រង់ស័ក្


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា របៀបឬច្បាប់ស្តីអំពីថ្នាក់ស័ក្តិយសនៃមន្រ្តីធំតូច ។
ឧទាហរណ៍៖ ធ្វើសំបុត្រឆ្លើយឆ្លងតាមទម្រង់ស័ក្តិធំតូច។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទម្រង់សំណើហិរញ្ញវត្ថុ» មានន័យដូចម្ដេច ?


ទម្រង់សំណើហិរញ្ញវត្ថុ


?ថ្នាក់ពាក្យជា លទ្ធកម្មសាធារណៈ
មានន័យថា សំណុំឯកសារពាក់ព័ន្ធតម្លៃសេវា ដែលត្រូវបំពេញដោយទីប្រឹក្សា។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទម្រង់សំណើបច្ចេកទេស» មានន័យដូចម្ដេច ?


ទម្រង់សំណើបច្ចេកទេស


?ថ្នាក់ពាក្យជា លទ្ធកម្មសាធារណៈ
មានន័យថា សំណុំឯកសារពាក់ព័ន្ធនឹងបច្ចេកទេសដែលត្រូវបំពេញដោយទីប្រឹក្សា។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទម្រង់វិសមរូបអាកាសធាតុ» មានន័យដូចម្ដេច ?


ទម្រង់វិសមរូបអាកាសធាតុ


?ថ្នាក់ពាក្យជា បច្ចេកសព្ទបរិស្ថាន
មានន័យថា វិសមរូបធម្មជាតិ នៃប្រព័ន្ឋអាកាសធាតុ ជាពិសេស តាមរដូវកាលនិងក្នុង រយៈពេលវែង ដែលច្រើនតែកើតឡើង ដោយទម្រង់ទីតាំងនិងមាត្រដ្ឋានពេលវេលាសមស្រប តាមរយៈជីវភាព (dynamic ) នៃចរន្តបរិយាកាសនិងតាមរយៈអន្តរកម្មរវាងផ្ទៃដី និងមហាសមុទ្រ។ ទម្រង់ទាំងនេះច្រើនត្រូវបានគេហៅថា របបម៉ូត ឬទំនាក់ទំនងពីចម្ងាយ។ ឧទាហរណ៏ ចរន្តអាត្លង់ទិកខាងជើង (NAO) ទម្រង់ប៉ាស៊ីហ្វិចអាមេរិកខាងជើង (PNA) ចរន្តអែលនីញ៉ូមខាងត្បូង (ENSO) ទម្រង់ជាវង់ខាងជើង និងទម្រង់ជាវង់ខាងត្បូង ជាទម្រង់វិសមរូបអាកាសធាតុ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទម្រង់ពាក្យសុំដេញថ្លៃ» មានន័យដូចម្ដេច ?


ទម្រង់ពាក្យសុំដេញថ្លៃ


?ថ្នាក់ពាក្យជា លទ្ធកម្មសាធារណៈ
មានន័យថា ទម្រង់សម្រាប់ឱ្យអ្នកដេញថ្លៃបំពេញ ដើម្បីចូលរួមដេញថ្លៃ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទម្រង់បញ្ជីប៉ាន់តម្លៃ ឬទម្រង់តារាងតម្លៃ» មានន័យដូចម្ដេច ?


ទម្រង់បញ្ជីប៉ាន់តម្លៃ ឬទម្រង់តារាងតម្លៃ


?ថ្នាក់ពាក្យជា លទ្ធកម្មសាធារណៈ
មានន័យថា ទម្រង់ដែលបរិយាយអំពីការងារ មុខទំនិញ និងសម្ភារៈ និងបរិមាណនៃការងារ មុខទំនិញ និងសម្ភារៈទាំងនោះ សម្រាប់អ្នកដេញថ្លៃបំពេញដើម្បីដាក់ដេញថ្លៃ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទម្រង់ជាវង់ខាងត្បូង» មានន័យដូចម្ដេច ?


ទម្រង់ជាវង់ខាងត្បូង


?ថ្នាក់ពាក្យជា បច្ចេកសព្ទបរិស្ថាន
មានន័យថា គំរូនាំមុខនៃវិសមរូបកម្ពស់ប៉ូតង់ស្យែលធរណីនៅអឌ្ឍគោលខាងត្បូង ដែលជាប់ទងនិងការប្រែប្រួលចរន្តទៅមកនៃខ្យល់នៅរយៈទទឹងមធ្យម។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទម្រង់ជាវង់ខាងជើង» មានន័យដូចម្ដេច ?


ទម្រង់ជាវង់ខាងជើង


?ថ្នាក់ពាក្យជា បច្ចេកសព្ទបរិស្ថាន
មានន័យថា ការប្រែប្រួលយ៉ាងគំហុកនារដូវត្រជាក់នូវទម្រង់ ដែលកំណត់ដោយសម្ពាធទាបនៅលើផែនដីក្នុងមហាសមុទ្រអាកទិកនិងរយៈទទឹងមធ្យមទៅកាន់ទិសខាងលិច។ ទម្រង់ជាវង់ខាងជើង មានទំនាក់ទំនងជាមួយចរន្តទៅមកនៃខ្យល់ប៉ូលខាងជើង ដែលគួចឡើងទៅក្នុង មណ្ឌលអាកាសស្ងប់ ។ ទម្រង់នេះមាននិន្នាការទៅរកអាត្លង់ទិកខាងជើង ហើយមានទំនាក់ទំនងយ៉ាងខ្លាំងជាមួយចរន្តទៅមកនៃអាត្លង់ទិកខាងជើង។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទម្រង់ការគយ» មានន័យដូចម្ដេច ?


ទម្រង់ការគយ


?ថ្នាក់ពាក្យជា គយ
មានន័យថា ប្រតិបត្តិការដែលត្រូវអនុវត្តដោយបុគ្គលពាក់ព័ន្ធ និងដោយរដ្ឋបាលគយក្នុងគោលបំណងគោរពតាមច្បាប់នេះ និងច្បាប់ផ្សេងទៀតដែលរដ្ឋបាលគយមានភារៈចាត់ចែងគ្រប់គ្រង និងអនុវត្ត។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទម្រង់ការ» មានន័យដូចម្ដេច ?


ទម្រង់ការ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា របៀបធ្វើមង្គលការអាពាហ៍ពិពាហ៍ ។
ឧទាហរណ៍៖ ទម្រង់ការព្រះជ័យចេស្ដា របៀបមង្គលការអាពាហ៍ពិពាហ៍ដែលព្រះបាទសម្តេចព្រះជ័យចេស្តា ទ្រង់មានព្រះរាជបញ្ជាឲ្យរៀបរៀង ។

                   លក្ខខណ្ឌចាំបាច់ ដើម្បីញ៉ាំងកិច្ចការតុលាការឱ្យបានការ វិធានដែលតម្រូវឱ្យ​បំពេញ​ជាកាតព្វកិច្ច ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទម្រង់» មានន័យដូចម្ដេច ?


ទម្រង់


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សណ្ឋាន, ទ្រង់, ទ្រង់ទ្រាយ, លំនាំ ។
ឧទាហរណ៍៖ របស់នេះមានទម្រង់សមរម្យ; ទម្រង់វែងពុំសូវសម ។

                 រ. ស. គ្រឿងទ្រង់នៃព្រះរាជា ។
ឧទាហរណ៍៖ ព្រះទម្រង់ខុរំ (—ខុរុ័ង ) កាំបិតកោរ; ព្រះទម្រង់គទាវុធ (—គៈទាវុត) ដំបង; ព្រះទម្រង់មណីរត្ន (—មៈនីរ័ត) ចិញ្ចៀន; ព្រះទម្រង់អគ្គី (—អ័កគី ) កាំភ្លើង; ព្រះទម្រង់អសិ (—អៈសិ) ដាវ ។ ល ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទម្រ» មានន័យដូចម្ដេច ?


ទម្រ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (ព. ថ.) ប្រដាប់សម្រាប់ទ្រ, គ្រឿងទ្រ ។
ឧទាហរណ៍៖ ទម្រផើង, ទម្រត្រៃ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទម្ងន់សរុបអនុញ្ញាតអតិបរមារបស់យាន» មានន័យដូចម្ដេច ?


ទម្ងន់សរុបអនុញ្ញាតអតិបរមារបស់យាន


?ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា ផលបូកទម្ងន់យាននឹងទម្ងន់ផ្ទុកមនុស្ស និងទម្ងន់ផ្ទុកទំនិញ។ ប្រសិនបើមានយានមានសណ្ដោង ទម្ងន់សរុបអនុញ្ញាតអតិបរមារបស់យាន គឺផលបូកនៃទម្ងន់សរុបអតិបរមារបស់យាននីមួយៗ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទម្ងន់» មានន័យដូចម្ដេច ?


ទម្ងន់


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ភាវៈ​ធ្ងន់, សភាព​ធ្ងន់; ចំនួន​ដែល​ធ្ងន់ ។
ឧទាហរណ៍៖ អង្ករ​មួយ​បាវ​នេះ មាន​ទម្ងន់​ប៉ុន្មាន​គីឡូក្រាម ? ការណ៍​ហ្នឹង ពុំ​មែន​មាន​ទម្ងន់​ប៉ុន្មាន​ទេ; កុំ​លើក​ទម្ងន់​ដាក់​ទៅ​លើ​គេ ។

                  ការ​មាន​គ័ភ៌ ។
ឧទាហរណ៍៖ វា​មាន​ទម្ងន់​៥​ខែ​ហើយ គឺ​វា​មាន​គ័ភ៌​ឬ​មាន​ផ្ទៃ​ពោះ​៥​ខែ​ហើយ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទម័ក» មានន័យដូចម្ដេច ?


ទម័ក


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា. ទមក “អ្នកទូន្មាន, អ្នកបង្ហាត់” ) អ្នកបង្ហាត់ដំរី, អ្នកទូន្មានដំរី, អ្នកទាម-កដំរី, អ្នកបរដំរី, ហ្មដំរី ។ សរសេរក្លាយជា ទ្រមាក់ យូរហើយ, គួរប្រើ ទម័ក វិញទើបត្រឹមត្រង់តាមប្រភពសព្ទដើម ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទមិឡ» មានន័យដូចម្ដេច ?


ទមិឡ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.; សំ. ទ្រាវិឌ ) ពួកមនុស្សជាតិមួយនៅក្នុងប្រទេសឥណ្ឌា ទិសនិរតី ប៉ែកខាងកើត ។
ឧទាហរណ៍៖ ជាតិទមិឡ ពួកទមិឡ ។

                  ខ្មែរយើងប្រើជា គុ. ក៏បាន ។
ឧទាហរណ៍៖ ចិត្តទមិឡ, មនុស្សទមិឡ សំដៅសេចក្ដីថា ចិត្តកាច, មនុស្សកាចអាក្រក់ ប៉ុន្តែតាមការណ៍ពិត ជនជាតិទមិឡ ពុំកាចស្លូតខុសពីជនជាតិដទៃទេ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទមភាព» មានន័យដូចម្ដេច ?


ទមភាព


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា. ទមភាវ ) ភាវៈនៃការទូន្មាន, ដំណើរទូន្មាន ។
ឧទាហរណ៍៖ ចិត្តប្រកបដោយទមភាព ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទម» មានន័យដូចម្ដេច ?


ទម


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា បញ្ចេញទមគឺបញ្ចេញផ្កាដែលហៅថា ទម ។
?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សំណុំ​ផ្កា​ដូង, ស្លា, ត្នោត, ចេក​ជាដើម ដែល​ទើប​នឹង​ចេញ​លេច​ឡើង នៅ​ក្ដោប​មិន​ទាន់​បែក​មិន​ទាន់​រីក។
ឧទាហរណ៍៖ កុំ​កាត់​ទម​ដូង ស្លា​ទើប​នឹង​លេច​ទម ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទព្វៈ» មានន័យដូចម្ដេច ?


ទព្វៈ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា. ទព្វ; សំ. ទ្រវ្យ ) គ្រឿងប្រើប្រាស់ផ្សេងៗ, ទ្រព្យ, សម្បត្តិ, គ្រឿងប្រកបកិច្ចការ, គ្រឿផ្សំ . . . (ម. ព. ទ្រព្យ ផង) ។
?ថ្នាក់ពាក្យជា គុណនាម
មានន័យថា មាន​ប្រាជ្ញា​ឈ្លាសវៃ ។
ឧទាហរណ៍៖ ទព្វបុរស ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទព្វសម្ភារៈ» មានន័យដូចម្ដេច ?


ទព្វសម្ភារៈ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.; សំ. ទ្រវ្យ—) គ្រឿងប្រុង គឺគ្រឿងប្រដាប់សម្រាប់ផ្គុំ, សម្រាប់ផ្សំ, ដំឡើង ដូចយ៉ាងគ្រឿងគេហដ្ឋាននិងគ្រឿងរទេះជាដើម ។
ឧទាហរណ៍៖ មុននឹងសង់គេហដ្ឋាន គប្បីរកទព្វសម្ភារៈឲ្យបានសព្វគ្រប់សិន ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទព្វសម្ភារ» មានន័យដូចម្ដេច ?


ទព្វសម្ភារ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (ម. ព. ទព្វសម្ភារៈ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទព្វបុរស» មានន័យដូចម្ដេច ?


ទព្វបុរស


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.) បុរស​អ្នក​មាន​ប្រាជ្ញា​ឈ្លាសវៃ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទប់​អារម្មណ៍» មានន័យដូចម្ដេច ?


ទប់​អារម្មណ៍


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ទប់​គំនិត ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទប់ទល់» មានន័យដូចម្ដេច ?


ទប់ទល់


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ទប់​ផង​ទល់​ផង, ទល់​ឲ្យ​នឹង, ទល់​គាំទ្រ; អត់​សង្កត់ ។
ឧទាហរណ៍៖ កុំ​មើល​បំណាំ, គួរ​ជួយ​ទប់​ទល់​គ្នា​ផង !


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទប់» មានន័យដូចម្ដេច ?


ទប់


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា បិទ, រាំង, ខាំង, ឃាត់, អត់, អត់​សង្កត់, គាំ, គាំ​ឲ្យ​នឹង។
ឧទាហរណ៍៖ ទប់​ទឹក, ទប់​ចិត្ត, ទប់​ខ្លួន, ទប់​ចែវ, យក​ជើង​ទប់ ។ល។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទន្សោង» មានន័យដូចម្ដេច ?


ទន្សោង


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​សត្វ​ជើង ៤ ពួក​គោ​ព្រៃ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទន្សែតូច» មានន័យដូចម្ដេច ?


ទន្សែតូច


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា បែកមែកច្រើន (ខុសពីដើមស្លា) មានដើមកំណើតក្នុងប្រទេសជ្វា គេនាំមកដាំជាលម្អ។ គល់ ស្លឹក គ្រូថ្នាំខ្មែរតែងយកធ្វើប៉ុយ សម្រាប់ដុតកន្លែងឈើ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទន្សែ» មានន័យដូចម្ដេច ?


ទន្សែ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​ឈើ​មួយ​ប្រភេទ មាន​ដើម​សណ្ឋាន​ស្លា ផ្លែ​មាន​ស្មែង នៅ​ស្រទាប់​ធាង​មាន​ក្រមរ​ជា​ផង់​ល្អិត ។ ទន្សែ​នេះ, អ្នក​លង្កា​ទ្វីប​គេ​ធ្វើ​ផ្កា​វា​ឲ្យ​ស្រក់​ទឹក​ផ្អែម​បាន ដូច​ផ្កា​ត្នោត​ដែរ, មុន​ដំបូង, កាល​បើ​គេ​ស្ទង់​ឃើញ​ថា​ផ្កា​វា​មាន​ចំណាស់​ល្មម​គាប​បាន​ហើយ, គេ​ធ្វើ​ជណ្ដើរ​ឫស្សី​តូច​ល្មម, ជណ្ដើរ​នោះ​មាន​កាំ​ខាង​លើ ២ ជា​ចម្ពាម​ទប់​កុំ​ឲ្យ​ក្រឡាច់, គេ​ឡើង​ទៅ​ក្រសោប​សំណុំ​ផ្កា ចង​ផ្អោប​ឲ្យ​ណែន, ចង ៧ ថ្ងៃ ក្ដឹប​ក៏​ទុំ​ទាំងអស់ គ្រាន់​តែ​ស្រាយ​ចំណង​ចេញ ក្ដឹប​ទាំង​នោះ​ក៏​ជ្រុះ​អស់ នៅ​សល់​តែ​ស្មែង​គេ​ប្រមូល​ទង​ស្មែង​ឲ្យ​ល្មម​តែ​គាប​កើត ចង​ជា​ដុំ​តូច​ៗ ច្រើន​ដុំ ឥត​កាត់​ចោល​ទេ, លុះ​គម្រប់ ៧ ថ្ងៃ គេ​យក​គំនាប​សំប៉ាត ដូច​គំនាប​ត្នោត​ឈ្មោល គាប ៣ ថ្ងៃ គេ​យក​កាំបិត​យ៉ាង​មុត​ចិត ដូច​ចិត​ផ្កា​ត្នោត​ដែរ, ក៏​ស្រក់​ទឹក​ផ្អែម​មក, គេ​ត្រង​នឹង​ក្វាង​មាន​ទំហំ​មាត់​ល្មម​តែ​ចុះ​សំណុំ​ផ្កា​ដែល​គេ​ចង​នោះ, បាន​ទឹក​ផ្អែម គេ​អាច​រំងាស់​ធ្វើ​ស្ករ​បាន​ដូច​ត្នោត​ដែរ, ងាយ​ធ្វើ​ជាង​ត្នោត ព្រោះ​មិន​ខ្លាច​ធ្លាក់​ដូច​ត្នោត​ទេ; ស្ករ​ទន្សែ​ផ្អែម​ខ្សោយ​បន្តិច​ជាង​ស្ករ​ត្នោត​មិន​រងាន់​ទេ ។ ទន្សែ​បញ្ចេញ​ផ្កា​ឥត​រដូវ​ដូច​ត្នោត​ទេ, គួរ​យើង​ធ្វើ​ល្បង​មើល, ក៏​គង់​នឹង​បាន​ដឹង​ដោយ​ងាយ, បើ​ធ្វើ​កើត, មាន​ប្រយោជន៍​សំខាន់​ណាស់, គួរ​តែ​យើង​ពិសោធន៍​មើល។
ឧទាហរណ៍៖ ដី​នៅ​ប្រទេស​យើង​ងាយ​ដាំ​ទន្សែ​ណាស់​គួរ​តែ​ដាំ​ត្រង់​ដី​ទំនេរ​ៗ​ឲ្យ​មាន​ច្រើន​ឡើង ។

                  ដើមសណ្តានស្លា ដូង ច្រើនមានគល់មិនបែកជាពីរ បី កម្ពស់ 10-15ម ដុះក្នុងព្រៃក្រាស់នៃប្រទេសជ្វា នាំយកមកដាំជាលម្អសួន។ ធាង​ស្លឹក សម្រាប់ត្បាញជារបស់ប្រើប្រាស់ ដូចជាកញ្ជើ កញ្ច្រែង ។ល។ គេអាចចុងចុងផកាដើម្បីត្រងយកទឹកផ្អែម ដូចដើមត្នោតក៏បានដែរ ទឹកផ្អែមអាចយកធ្វើស្រា ដូចទឹកត្នោតបាន។ កណ្តាលដើមមានជាតិម្យ៉ាងដូចម្សៅជ្រែ។ ស្លឹកទន្សែមានរោមរឹងៗនៅជុំវិញ ពេលដគេដករោមទាំងនេះចេញ គេអាចបរិភោគផ្លែបានហើយឆ្ញាញ់ពិសារ។​ដើមធំៗគេអាចប្រើសង់ផ្ទះបាន។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទន្សាយ» មានន័យដូចម្ដេច ?


ទន្សាយ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​សត្វ​ជើង ៤ មិន​ផឹក​ទឹក ផឹក​តែ​សន្សើម, ជា​សត្វ​ផ្លាង​ពិបាក​ផ្សាំង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទន្សា» មានន័យដូចម្ដេច ?


ទន្សា


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដែក​មូល​ ឬ​បួន​ជ្រុង​ស្រួច​ខាង​ចុង ភ្ជាប់​ពី​គល់​សស្ត្រា​មាន​កាំបិត, ផ្គាក់​ជាដើម ជា​ពន្លួញ​សម្រាប់​ស៊ក​បញ្ចូល​ភ្ជ័រភ្ជាប់​ក្នុង​ដង​ដោយ​មាន​មៀន​ស្រោប​ពី​ខាង​ង​ក្រៅ ​ឬ​ឥត​មៀន​ក៏​បាន។
ឧទាហរណ៍៖ ទន្សា​កាំបិត, កាន់​សំពង​ខ្លាំង​ពេក ទាល់​តែ​បាក់​ទន្សា​អស់ ។

                   ព. ទ. បុ. មេ​ខាត​លក្ខណ៍ ត្រូង​នឹង​អាបាក់​ទន្សា រក​ស៊ី​ប្រវេប្រវា លិច​កញ្ជង់ លង់​កញ្ជើ (និយាយ​ពី​ប្រពន្ធ​និង​ប្ដី​អភ័ព្វ) ។

                   ឈ្មោះ​ឈើ​តូច​មួយ​ប្រភេទ ពួក​ទ្រាំង ឬ ពួក​ស្លា​ព្ទ​ ។
ឧទាហរណ៍៖ ដើម​ទន្សា ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទន្សង» មានន័យដូចម្ដេច ?


ទន្សង


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​សត្វ​ជើង ៤ ពួក​ក្រពើ ពួក​ត្រកួត តែ​តូច​ជាង​ក្រពើ ធំ​ជាង​ត្រកួត ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទន្លេអន្តរជាតិ» មានន័យដូចម្ដេច ?


ទន្លេអន្តរជាតិ


?ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា ទន្លេដែលមានភូមិសាស្រ្តពាក់ព័ន្ធដល់ទឹកដីប្រទេសចាប់ពី ពីរ ឡើងទៅ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទន្លេសាប» មានន័យដូចម្ដេច ?


ទន្លេសាប


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះបឹងធំសម្បើមសន្លឹមបាត់ត្រើយស្រដៀងនឹងសមុទ្រ តែមានទឹកសាប ។ ក្នុងកម្ពុជរដ្ឋយើងមានទន្លេសាបមួយនៅខាងទិសពាយព្យក្រុងភ្នំពេញ ជាទីសម្បូរមច្ឆជាតិបំផុតជាងបឹងជាងទន្លេឯទៀតក្នុងលោក ។ បើស្រាវជ្រាវរកដើមកំណើតពាក្យ ទន្លេសាប នេះ គួរយល់ថា សៀមហៅសមុទ្រថា ទះលេ (អ. ថ. ថៈល៉េ ), សាប ខ្មែរថា ” មិនប្រៃ”, សៀមថា ចឺត (អ. ថ. ជឺត “មិនប្រៃ” ), គួរតែសៀមហៅបឹងធំស្រដៀងនឹងសមុទ្រនេះថា ទះលេចឺត (ថៈល៉េជឺត ) = “សមុទ្រសាប” , មិនដូច្នោះទៅជា ទះលេសាប, ទះលេ ជាពាក្យសៀម, សាប ជាពាក្យខ្មែរ, សៀមថា ទះលេ ” សមុទ្រ”, ខ្មែរថា ទន្លេ “មហានទី”, ទន្លេសាប ថា “ទន្លេមិនប្រៃ” គឺទន្លេមានទឹកសាប, តើមាន ទន្លេប្រៃ នៅឯណាដែរឬទេ? —គ្មានទេ, បើគ្មាន ទន្លេប្រៃទេ ម៉េចក៏មានទន្លេសាប? —បើខ្មែរហៅបឹងធំនោះថា សមុទ្រសាប, សៀមថា ទះលេចឺត យ៉ាងនេះវិញទើបសម ។ ប៉ុន្តែយើងកែពាក្យនេះឲ្យទៅជា សមុទ្រសាប ឬ ទះលេចឺត វិញពុំកើតទេ ព្រោះពាក្យថា ទន្លេសាប នេះមានចុះក្នុងផែនទីលោករួចទៅហើយ, ក្នុងសកលលោកគេស្គាល់ថា ទន្លេសាប ឬ ទះលេសាប អស់ទៅហើយ, ត្រូវតែទុកឲ្យនៅដូចដែល ពុំគួរកែឡើយ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទន្លេរពៅ» មានន័យដូចម្ដេច ?


ទន្លេរពៅ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះខែត្រចាស់មួយនៅទិសខាងជើងក្នុងប្រទេសកម្ពុជា ទីរួមខែត្រស្ទឹងត្រែង, សព្វថ្ងៃនេះតាំងជាតំបន់វិញ ។
ឧទាហរណ៍៖ តំបន់ទន្លេរពៅ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទន្លេបាទី» មានន័យដូចម្ដេច ?


ទន្លេបាទី


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះបឹងមួយក្នុងស្រុកបាទី; មានប្រាសាទបុរាណមួយនៅពីខាងត្បូងហៅថា ប្រាសាទតាព្រហ្ម។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទន្លេធំ» មានន័យដូចម្ដេច ?


ទន្លេធំ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះទន្លេយ៉ាងធំមួយ មានដើមកំណើតនៅភ្នំទីបេត៍ ក្នុងប្រទេសចិនប៉ែកខាងលិច ដែលហូរកាត់ប្រទេសលាវ, ខ្មែរ, កូសាំងស៊ីន ចុះទៅសមុទ្រ; ហៅតាមផែនទីសម័យសព្វថ្ងៃនេះថា ទន្លេមេកុង, សព្វថ្ងៃនេះ អ្នកខ្លះសរសេរជា មេគង្គ ព្រោះគេយល់ថាទន្លេនោះជាមេគង្គា គឺជាមេទឹកធំជាងទន្លេឯទៀតក្នុងប្រទេសកម្ពុជា ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទន្លេតូច» មានន័យដូចម្ដេច ?


ទន្លេតូច


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះនទីមួយ ដែលហូរចេញមកចួបនឹងទន្លេធំ នៅទីមួយអន្លើឈ្មោះ ពាមផ្កាយម្រេច ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទន្លេ» មានន័យដូចម្ដេច ?


ទន្លេ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា មហា​នទី, ផ្លូវ​ទឹក​ធំ​ហូរ​ចុះ​ពី​ភ្នំ និង​ធ្នារ​ទឹក​ផ្សេង​ៗ ប្រជុំ​មូល​មក​ហូរ​ចេញ​ទៅ​សមុទ្រ ។
ឧទាហរណ៍៖ ទន្លេ​តូច, ទន្លេ​ធំ ។ ម.ព. ទន្លេ​សាប ផង ។

?ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា ផ្លូវទឹកធម្មជាតិ ដែលទទួលប្រភពទឹកមកពីស្ទឹងព្រែក ជ្រោះ អូរ ទឹកក្រោមដី និងពីតំបន់ផ្ទៃរងទឹកភ្លៀងនៅផ្នែកខាងលើ ហើយហូរចាក់ទៅសមុទ្រ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទន្លីង» មានន័យដូចម្ដេច ?


ទន្លីង


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា កង​ធ្វើ​ដោយ​ផ្ដៅ ​ឬ​វល្លិ សម្រាប់​ធ្លីង​ជើង​ដំរី ។ ឈ្មោះ​វល្លិ​ធំ​មួយ​ប្រភេទ ដើម​រឹង សម្រាប់​ប្រើ​ធ្វើ​ទន្លីង​ដំរី​ ឬ​ធ្វើ​ជា​ទោង​សែង​ឈើ​ជាដើម។
ឧទាហរណ៍៖ វល្លិ​ទន្លីង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទន្លាប់ព្រៃ» មានន័យដូចម្ដេច ?


ទន្លាប់ព្រៃ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ព្រឹក្សមួយប្រភេទកម្ពស់ ១៥-៣០ ម ដុះក្នុងព្រៃធំ និងព្រៃស្រោងនៅអាស៊ីអាគ្នេយ៍។ ឈើអាចក្លាយបន្តិចម្តងៗជាឈើខ្មៅស្រិលដោយអនិយ័ត មានតម្លៃណាស់ សម្រាប់ប្រើការយ៉ាងច្រើន ពិសេសធ្វើវត្ថុតាំងជាលម្អ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទន្លាប់ទេស» មានន័យដូចម្ដេច ?


ទន្លាប់ទេស


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ចុល្លព្រឹក្ស កម្ពស់ ២-៤ម នាំចូលមកជាលំអ អំពីប្រទេសចិនឫជប៉ុន គេដាំនៅអាស៊ីផ្នែកអាគ្នេយ៍។ ស្រុកឥណ្ឌា អាមេរិក និងអឺរ៉ុបខាងត្បូង។ ផ្លែទុំ គេបរិភោគជាចំណី។ ស្លឹកសម្រាប់ព្យាបាលស្នាមរបួសនឹងដំបៅ។ គ្រូប្រើស្លឹកធ្វើថ្នាំរាគ ហើយឈើគេប្រើធ្វើគ្រឿងភ្លេង។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទន្លាប់ចិន» មានន័យដូចម្ដេច ?


ទន្លាប់ចិន


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ព្រឹក្សមួយប្រភេទកម្ពស់ ៦-២០ ម គេដាំក្នុងស្រុកចិន ស្រុកជប៉ុន និងវៀតណាមខាងជើង។ នៅប្រទេសខ្មែរ គេនាំផ្លែក្រៀមជាតំណាប់មកលក់ក្នុងទីផ្សារខ្មែរ។ បើតាមយោបល់អ្នកផ្សាយសាសនាគ្រិស្តម្នាក់ (មានសរសេរក្នុង Pételot II: 98) “ផ្លែទន្លាប់នេះធ្វើអោយមានការរីករាយ និងសន្តិភាពក្នុងចិត្តពេលគេបរិភោគវា ផ្លែនេះអាចធ្វើអោយច្រមុះបាត់តឹង តែជាសត្រូវនឹងស្រា ហេតុនេះមិនត្រូវអោយអ្នកស្រវឹងស្រាបរិភោគផ្លែនេះឡើយ ” ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទន្លាប់» មានន័យដូចម្ដេច ?


ទន្លាប់


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​ឈើ​ធំ​មួយ​ប្រភេទ ស្លឹក​ស្រដៀង​នឹង​ទ្រយឹង ដើម​ខ្មៅ, ផ្លែ​ទុំ​មាន​សម្បុរ​ក្រហម, ប្រើ​ជា​ចំណី ប៉ុន្តែ​ក្នុង​ប្រទេស​យើង​ច្រើន​មាន​រស​ចត់ ទាំង​ផ្លែ​ក៏​តូច​ៗ ផង​ទៀត ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទន្លាធំ» មានន័យដូចម្ដេច ?


ទន្លាធំ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ព្រឹក្ស (arbre) កម្ពស់ ៦-១២ ម ដុះក្នុងព្រៃស្រោងនៅអាស៊ីអាគ្នេយ៍។ ផ្កាផ្លែអាចបរិភោគបាន តែត្រូវត្រាំទឹកខ្មេះយ៉ាងយូរជាមុនសិន ដើម្បីកុំឱ្យកាត់អណ្តាត។ ឈើដើមទន្លាអាចប្រើសង់រោងបណ្តោះអាសន្ន ឬធ្វើស្បែកជើងឈើ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទន្លាក់» មានន័យដូចម្ដេច ?


ទន្លាក់


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (ព. ថ.) ទី​ដែល​ធ្លាក់ (បារ. Chute) ទន្លាក់​ទឹក ទី​ដែល​មាន​ទឹក​ធ្លាក់ (ទីទៃ​ពី ទម្លាក់) ។ ទន្លាក់​ភ្នំ ជ្រោះ​ដែល​មាន​ទឹក​ធ្លាក់​នា​ភ្នំ ។ ទន្លាក់​ឈូ ទឹក​ឈូ គឺ​ទី​ធ្លាក់​នៃ​ទឹក​ដែល​មាន​ឮ​សូរ​ឈូ​ជានិច្ច ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទន្លា» មានន័យដូចម្ដេច ?


ទន្លា


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​ឈើ​មួយ​ប្រភេទ ពួក​ថ្ងាន់ ច្រើន​ដុះ​តែ​នៅ​ព្រៃ​រនាម ឬ​នៅ​មាត់​បឹង, ស្ទឹង, ព្រែក…។
ចុល្លព្រឹក្សតូចម៉្យាង កម្ពស់ ១-៤ ម ដុះក្នុងព្រៃល្បោះតាមដងស្ទឹង និងមាត់ទឹកនៃប្រទេសក្តៅអាស៊ីអាហ្រ្វិក អូស្ត្រាលី ។ល។ គ្មានដុះនៅអាមេរិកទេ។ ក្នុងប្រទេសខ្មែរ ទន្លាច្រើនដុះក្នុងព្រៃរនាម ជុំវិញទន្លេសាប។ គេនិយមដាំទន្លាក្នុងភូមិ ឬសួនសាធារណៈជាលម្អ។ សម្បកជាថ្នាំរំងាប់រោគផ្សេងៗ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទន្ទ្រីតធំ» មានន័យដូចម្ដេច ?


ទន្ទ្រីតធំ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះសត្វស្លាបមួយប្រភេទ មានប្រវែង ២៣-២៤ ស.ម។ នៅរដូវមិនបន្តពូជៈ ជើង និងចំពុះខ្មៅខ្លី កន្ទុយឆែកល្មម សំបុរដងខ្លួនពណ៌ត្នោតខ្ចី ខ្លួនមូល។ ពេលបន្តពូជៈ ខ្លួនរាងទ្រវែង បំពង់កសពុកមាត់ និងជើងខ្មៅក្រឹប គល់ចំពុះក្រហម ចុងខ្នងស។ ទីជំរកៈ ជនបទ វាលស្រែ វាលភក់ និងតំបន់ឆ្នេរ។សំលេងៈ អំបូរនេះមានសំលេងតែមួយឈៀ…បន្ទាប់មកបន្តដោយ ទ្រីត ទ្រីត ទ្រីត ស្រដៀងឈ្មោះរបស់វាដែរ។ជីវសាស្ត្រៈ ពងតាមវាលស្រែស្ងួតមានដីរឹង និងស៊ីសត្វល្អិត។ របាយៈ វត្តមាននៅរដូវពងកូន។ រដូវបន្តពូជៈ ចាប់ពីខែ មិនា ដល់ ឧសភា។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទន្ទ្រីតទន្លេ» មានន័យដូចម្ដេច ?


ទន្ទ្រីតទន្លេ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះសត្វស្លាបមួយប្រភេទ មានប្រវែង ១៦-១៩ ស.ម។ នៅរដូវបន្តពូជៈ មាឌតូចនិងពណ៌ប្រផេះស្រាលជាងទន្ទ្រីតធំ គ្មានពុកមាត់ខ្មៅ ផ្នែកខាងក្រោមសា្លបមាន ពណ៌ស តាមបណ្តោយស្លាបទី១ និងទី២ និងពណ៌ខ្មៅតាមបណ្តោយគែមលើនៃស្លាប។ នៅរដូវមិនបន្តពូជៈ ដើមទ្រូង មានឆូតៗ និងបំពង់កពណ៌ស។ ទីជំរកៈ ទន្លេធំៗតាមមាត់បឹងឫ តំបន់សើម តាមឆ្នេរសមុទ្រ។ របាយៈ វត្តមាននេះពេញមួយឆ្នាំ មិនសូវសំបូរ។ រដូវបន្តពូជៈ ចាប់ពីខែ កុម្ភៈ ដល់ មិថុនា ពងចំនួនពី ២ ទៅ ៤។ ជីវសាស្រ្តៈ ស៊ីសត្វល្អិត ជាអាហារ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទន្ទ្រាម» មានន័យដូចម្ដេច ?


ទន្ទ្រាម


?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែល​មាន​ដំណើរ​យ៉ាង​លឿន, ស្ទើរ​ដើរ, ស្ទើរ​រត់, ទ្រោល​យាង​យាវ។
ឧទាហរណ៍៖ ដើរ​ទន្ទ្រាម ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទន្ទ្រានខែត្រ» មានន័យដូចម្ដេច ?


ទន្ទ្រានខែត្រ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (ម. ព. ទន្ទ្រានខេត្ត) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទន្ទ្រានខេត្ត» មានន័យដូចម្ដេច ?


ទន្ទ្រានខេត្ត


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា រុក្ខជាតិមួយប្រភេទ ដើមមូលតូចៗ ដុះលូតឡើងទន្ទ្រានរាលលើរុក្ខជាតិតូចៗឯទៀតៗ ច្រើនដុះនៅព្រៃចម្ការ ឬ ព្រៃរបោះៗ
ឧទាហរណ៍៖ ទន្ទ្រានខែត្រជារុក្ខជាតិ មានពូជឆាប់ដុះរាលពីទីមួយទៅទីមួយ មានប្រយោជន៍ធ្វើជាជីល្អណាស់ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទន្ទ្រាន» មានន័យដូចម្ដេច ?


ទន្ទ្រាន


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ពារ​ពាន​លើ, រុក​រាន​លើ ។
ឧទាហរណ៍៖ ទន្ទ្រានទី​; ទន្ទ្រាន​ព្រៃ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទន្ទេង» មានន័យដូចម្ដេច ?


ទន្ទេង


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​មាន​ដំណើរ​សមរម្យ ហ៊‌ឹកហ៊ាក់ ដោយ​មាន​លំនាំ​ឃ្លោង​ជឿយ ។
ឧទាហរណ៍៖ ដំណើរ​ទន្ទេង; ចរ​ចេញ​ទន្ទេង, រាំ​ទន្ទេង ។

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែល​មាន​ដំណើរ​សមរម្យ ហ៊‌ឹកហ៊ាក់ ដោយ​មាន​លំនាំ​ឃ្លោង​ជឿយ ។
ឧទាហរណ៍៖ ដំណើរ​ទន្ទេង; ចរ​ចេញ​ទន្ទេង, រាំ​ទន្ទេង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទន្ទូរ» មានន័យដូចម្ដេច ?


ទន្ទូរ


?ថ្នាក់ពាក្យជា បរិវារសព្ទ
មានន័យថា ពាក្យ​សម្រាប់​និយាយ​ផ្សំ​នឹង​ពាក្យ​ទន្ទេញ។
ឧទាហរណ៍៖ ទន្ទេញ​ទន្ទូរ គឺ​ទន្ទេញ​រទូរ​ឬ​រអ៊ូ​រឿយ​ៗ ខ្ជាន់​ៗ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទន្ទឹម» មានន័យដូចម្ដេច ?


ទន្ទឹម


?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែល​ផ្ទឹម​គ្នា​ជា​គូ, ដែល​នៅ​ជិត​ជា​គូ​នឹង​គ្នា ។
ឧទាហរណ៍៖ ដាក់​ទន្ទឹម​គ្នា, ដើរ​ទន្ទឹម​គ្នា ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទន្ទឹង» មានន័យដូចម្ដេច ?


ទន្ទឹង


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា រង់​មើល​ផ្លូវ គឺ​រង់​ចាំ​អ្នក​ដែល​នឹង​មក​ដល់ ដោយ​ដឹង​ថា​មុខ​ជា​នឹង​មក​ដល់​ឆាប់ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទន្ទិញ» មានន័យដូចម្ដេច ?


ទន្ទិញ


?ថ្នាក់ពាក្យជា បុសសព្វនាម
មានន័យថា ពាក្យ​សម្រាប់​និយាយ​ផ្សំ​នឹង​ពាក្យ​លលក់។
ឧទាហរណ៍៖ លលក់​ទន្ទិញ គឺ​លក់​ខ្លះ ដូរ​ខ្លះ ទិញ​ខ្លះ ដោយ​ដំណើរ​រតេះតោះ ផ្សែផ្សំ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទន្ទាំ» មានន័យដូចម្ដេច ?


ទន្ទាំ


?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែល​មាន​លំនាំ​រាង​ង​ទ្រទួយ, រំពើន។
ឧទាហរណ៍៖ ដំរី​ភ្លុក​-ង ទន្ទាំ​; មើល​ទៅ​ឃើញ​ទន្ទាំ ។ ទន្ទេង​ទន្ទាំ ឬ ទន្ទាំទន្ទេង គឺ​ទន្ទាំ និង​ទន្ទេង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទន្ទាន់» មានន័យដូចម្ដេច ?


ទន្ទាន់


?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ប្រផុត​ៗ ទៀប​ទាន់។
ឧទាហរណ៍៖ ដើរ​ទន្ទាន់​គ្នា ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទន្ទប» មានន័យដូចម្ដេច ?


ទន្ទប


?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែល​មាន​អាការ​ឱន​ៗ លប​ៗ ។
ឧទាហរណ៍៖ ដើរ​ទន្ទប, ដើរ​ទន្ទប​លលប​ចូល​ទៅ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទន្ថើន» មានន័យដូចម្ដេច ?


ទន្ថើន


មានន័យថា (ម. ព. តន្ថើន)។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទន្ត្រំ» មានន័យដូចម្ដេច ?


ទន្ត្រំ


មានន័យថា (ម. ព. តន្ត្រំ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទន្តោដ្ឋជៈ» មានន័យដូចម្ដេច ?


ទន្តោដ្ឋជៈ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.)ក្រុម​អក្សរ​ដែល​កើត​ត្រង់​ប្រទល់​ធ្មេញ និង​រឹម​បបូរ​មាត់ មាន​ប្រាំ​ពីរ​តួ​គឺ៖ ត, ថ, ទ, ធ, ន, ល, ស ។​


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទន្តុប្បាទ» មានន័យដូចម្ដេច ?


ទន្តុប្បាទ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការដុះធ្មេញជាដំបូង (កូនក្មេង) ការដុះធ្មេញព្រៃ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទន្តិក» មានន័យដូចម្ដេច ?


ទន្តិក


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលទាក់ទងនឹងធ្មេញ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទន្តវេជ្ជសាស្ត្រ» មានន័យដូចម្ដេច ?


ទន្តវេជ្ជសាស្ត្រ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ក្បួនតម្រាសម្រាប់សិក្សាវិជ្ជាព្យាបាលធ្មេញ, វិទ្យាសាស្ត្រខាងទន្តពេទ្យ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទន្តវិក័តិ» មានន័យដូចម្ដេច ?


ទន្តវិក័តិ


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា របស់ដែលរំលេចដោយភ្លុក, គ្រឿងប្រកបភ្លុក ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទន្តម័យ» មានន័យដូចម្ដេច ?


ទន្តម័យ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ទន្តមយ ) ដែលធ្វើដោយភ្លុក ឬដែលយកភ្លុកធ្វើ គឺអ្វីៗដែលគេយកភ្លុកធ្វើ ។
ឧទាហរណ៍៖ ប្រអប់ទន្តម័យ ( ព. កា. ) ។

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( បា. ទន្តមយ ) ដែលធ្វើដោយភ្លុក ឬដែលយកភ្លុកធ្វើ គឺអ្វីៗដែលគេយកភ្លុកធ្វើ ។
ឧទាហរណ៍៖ ប្រអប់ទន្តម័យ ( ព. កា. ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទន្តធាតុ» មានន័យដូចម្ដេច ?


ទន្តធាតុ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.) ដូច​គ្នា​នឹង​ទាឋាធាតុ (ម. ព. នោះ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទន្តជៈ» មានន័យដូចម្ដេច ?


ទន្តជៈ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. ទន្តជ ) ។
?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( ម. ព. ទន្តជ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទន្តជ» មានន័យដូចម្ដេច ?


ទន្តជ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.) (ទន្តជ) ដែល​កើត​អំពី​ធ្មេញ ឬ​ដែល​កើត​ត្រង់​ធ្មេញ; ព្យញ្ជនៈ​មាន​ទី​កើត​សំឡេង​ចេញ​ត្រង់​ប្រទល់​ធ្មេញ, បាន​ខាង​ព្យញ្ជនៈ ៧ តួ​គឺ ត ថ ទ ធ ន ល ស ។ ទន្តជៈ
?ថ្នាក់ពាក្យជា គុណនាម
មានន័យថា (បា.) (ទន្តជ) ដែល​កើត​អំពី​ធ្មេញ ឬ​ដែល​កើត​ត្រង់​ធ្មេញ; ព្យញ្ជនៈ​មាន​ទី​កើត​សំឡេង​ចេញ​ត្រង់​ប្រទល់​ធ្មេញ, បាន​ខាង​ព្យញ្ជនៈ ៧ តួ​គឺ ត ថ ទ ធ ន ល ស ។ ទន្តជៈ


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទន្តការី» មានន័យដូចម្ដេច ?


ទន្តការី


មានន័យថា ( ម. ព. ទន្តការ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទន្តការ» មានន័យដូចម្ដេច ?


ទន្តការ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អ្នក​ប្រកប​ខាង​ទន្តកម្ម គឺ​ជាង​ធ្មេញ ឬជាង​ឆ្លាក់​ភ្លុក ។ ទន្តការី ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទន្តកម្ម» មានន័យដូចម្ដេច ?


ទន្តកម្ម


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.) កិច្ច​ការ​ខាង​ធ្មេញ, មុខ​របរ​ខាង​ធ្មេញ; មុខ​របរ​ខាង​ឆ្លាក់​ភ្លុក​រចនា​ធ្វើ​ជា​វត្ថុ​ផ្សេង​ៗ ។
ឧទាហរណ៍៖ ទន្តកម្ម ជា​មុខ​ការ​មួយ​មាន​ផល​ប្រយោជន៍​ច្រើន, គួរ​ប្រកប​ទន្តកម្ម ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖