Posted on Leave a comment

តើពាក្យ «ទាយជ្ជទាន» មានន័យដូចម្ដេច ?


ទាយជ្ជទាន


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រតិលាភដែលផ្តល់ឱ្យអ្នករាជការខ្លះ ឬត្រកូល ដែលមានអានុភាព (មានព្រះរាជវង្សជាដើម) ។
ន័យហិរញ្ញវត្ថុ : មូលនិធិ ឬទ្រព្យសម្បត្តិដែលផ្តល់ជាទុនទៅស្ថាប័ន បុគ្គល ឬក្រុម សម្រាប់គោលដៅជាក់លាក់អ្វីមួយ។
ឧទាហរណ៍៖ រាជរដ្ឋាភិបាលកម្ពុជាបានផ្តល់ទាយជ្ជទានទៅធនាគារអភិវឌ្ឍន៍ជនបទដើម្បីជំរុញផលិតកម្មស្រូវ និងការនាំចេញអង្ករទៅក្រៅប្រទេស។

                  ន័យសេដ្ឋកិច្ច : ធនធាន ឬកត្តាផលិតកម្មដែលប្រទេសមួយមានសម្រាប់ប្រើប្រាស់ ឬផលិតទំនិញ និងសេវាកម្ម។
ឧទាហរណ៍៖ ធនធានធម្មជាតិគឺជាទាយជ្ជទានរបស់កម្ពុជាដែលចូលរួមទាក់ទាញវិនិយោគិនក្នុង និងក្រៅស្រុក​ឱ្យមកវិនិយោគនៅក្នុងប្រទេស


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទាយកសមាជិក» មានន័យដូចម្ដេច ?


ទាយកសមាជិក


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.) សមាជិក​ដែល​បាន​ធ្វើ​អំណោយ​ធនធាន ដល់​សមាគម​ណា​មួយ​។ ស្រ្តី​ជា ទាយិក​សមាជិកា ។
សមាជិកដែលបានធ្វើអំណោយ​ដល់​សមាគម ឬគណៈបក្សនយោបាយណាមួយ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទាយក» មានន័យដូចម្ដេច ?


ទាយក


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ.បា. ) បុរសអ្នកឲ្យទាន ។ បើស្ត្រីជា ទាយិកា ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទាយ» មានន័យដូចម្ដេច ?


ទាយ


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ពោល​ឲ្យ​ដំណឹង​ជា​មុន​ពី​ការ​អ្វី​ៗ​ដែល​មិន​ទាន់​ដល់ មិន​ទាន់​មាន​មក ។
ឧទាហរណ៍៖ ហោរ​ទាយ​ថា ក្នុង​ឆ្នាំ​នេះ​មាន​ទឹក​ភ្លៀង​ច្រើន​ជាង​ឆ្នាំ​ចាស់ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទាមទារ» មានន័យដូចម្ដេច ?


ទាមទារ


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ទាម​ផង​ទារ​ផង, ទារ​ដោយ​ទាម​ចំណែក ឬ​ទារ​តវ៉ា​យក​របស់​ មត៌ក​ខ្លួន ជា​កេរ្តិ៍​ដំណែល​ឲ្យ​បាន​មក​ខ្លួន​វិញ (ម. ព. ទារ ផង) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទាម» មានន័យដូចម្ដេច ?


ទាម


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ចាប់អ្វីៗដោយប្រដាប់មានចុងមានដើមកោះភ្ជាប់ដើម្បីនឹងរឹតឃាត់ទប់មិនឲ្យឃា្លតពីគ្នា ។ ដណ្ដើមយកចំណែក ។
ឧទាហរណ៍៖ ទាមចំណែក ។

                 ជិះកដំរី គេច្រើននិយាយថា ។

ឧទាហរណ៍៖ ទាមក្បាលដំរី ។

                 ខាំជញ្ជក់បឺតយកឈាម (ឈ្លើង) ។

ឧទាហរណ៍៖ ឈ្លើងទាម ។

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា.; សំ. ទាមន៑ “ខ្សែ” ) ខ្មែរយើងប្រើពាក្យនេះចំពោះតែខ្សែដែលចងភ្ជាប់នឹងនឹម សម្រាប់ពាក់ព័ទ្ធពីក្រោម-កសត្វពាហនៈ មានគោជាដើម ហៅថា ខ្សែទាម ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទាព្រៃស្លាបស» មានន័យដូចម្ដេច ?


ទាព្រៃស្លាបស


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះសត្វស្លាបមួយប្រភេទ មានប្រវែង ៦៦-៨១ ស.ម។ ឈ្មោលៈ មាឌធំ ដងខ្លួនពណ៌ត្នោតចាស់ ក្បាល និងកពណ៌សលាយខ្មៅពព្លាក់ ចំពុះលឿងជាំ។ ញីៈ មាឌតូចជាង និងមានពណ៌ស្រដៀងឈ្មោលដែរ។ ទីជំរកៈ តាមបឹង អូរ ក្នុងព្រៃស្រោង ព្រៃជាំ។ របាយៈ វត្តមានពេញមួយឆ្នាំ វត្តមានភាគច្រើននៅភាគខាងជើងប្រទេស។ រដូវបន្តពូជៈ ខែមិនា ដល់កញ្ញា។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទាព្រៃក្បាលឆ្នូតស» មានន័យដូចម្ដេច ?


ទាព្រៃក្បាលឆ្នូតស


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះសត្វស្លាបមួយប្រភេទ មានប្រវែង ៣៦-៤១ ស.ម។ ពពួកទាដែលមានមាឌតូចមាំ ចំពុះប្រផេះជាំ។ ឈ្មោលៈ ក្បាលពណ៌ត្នោតចាស់ ចិញ្ចើមសធំ ស្លាបពណ៌ប្រផេះស្រាល និងមានស្លាបឆ្លុះពណ៌ខៀវចាំង។ ញីៈ គ្មានចិញ្ចើមសទេ និងមានឆ្នូតខ្មៅកាត់តាមភ្នែក និងក្រោមភ្នែកស្របគ្នា ផ្នែកខ្នងពណ៌ប្រផេះ និងមានពណ៌ស នៅខាងចុងរោម។ ទីជំរកៈ វាលភក់រុក្ខជាតិ បឹង ស្រះ និងតំបន់ដីសើមផ្សេងៗទៀត។ របាយៈ មិនសូវសំបូរ វត្តមាននៅរដូវប្រាំង។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទាប» មានន័យដូចម្ដេច ?


ទាប


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា​ ទីទៃ​ពី​ខ្ពស់ គឺ​តិច​កម្ពស់, តិច​ជំហរ​ឬ​ដែល​ឥត​កម្ពស់, ឥត​ជំហរ ។ ដែល​ចុះ​ជាង​ ឬ​ដែល​ថយ​ចុះ​ជាង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទាន—» មានន័យដូចម្ដេច ?


ទាន—


មានន័យថា ( មើលក្នុងពាក្យ ទាន ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទាន់​ទិន» មានន័យដូចម្ដេច ?


ទាន់​ទិន


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ជំពាក់​ទាក់​ទិន, ទាក់​ទង, ពាក់​ព័ន្ធ ។
ឧទាហរណ៍៖ បុរស​នេះ​មាន​ការ​ទាក់​ទិន​នឹង​ស្ត្រី​ម្នាក់​រួច​ទៅ​ហើយ មុន​នឹង​មក​ស្ដី​ដណ្ដឹង​ស្ត្រី​ម្នាក់​ថ្មី​ទៀត​នេះ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទាន់ហន់» មានន័យដូចម្ដេច ?


ទាន់ហន់


?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែល​ទាន់​ភ្លាម​ៗ, ដែល​ឆុតឆាប់, ដែល​រួសរាន់​ទាន់​ភ្នែក​ភ្លាម​ៗ ។
ឧទាហរណ៍៖ បាប​ឲ្យ​ផល​ទាន់ហន់, ស្លាប់​ទាន់ហន់ (ច្រើន​ប្រើ​តែ​ខាង​អកុសល, ខាង​បាប​គ្រោះ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទាន់» មានន័យដូចម្ដេច ?


ទាន់


?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ប្រញាប់, រូសរាន់, ឆាប់, រហ័ស; ដល់; ចួប; ជិត, ប្រកិត, បាន, បានសម្រេច ។
ឧទាហរណ៍៖ ធ្វើឱ្យទាន់ពេល; ដើរឲ្យទាន់គេទៅ, ដេញទាន់ជាន់កែង; ធ្វើទាន់ឬមិនទាន់, មិនទាន់ទេ, មិនទាន់បាននៅឡើយទេ ។ ល ។

?ថ្នាក់ពាក្យជា និបាត (ធ្នាក់)
មានន័យថា ប្រញាប់, រូសរាន់, ឆាប់, រហ័ស; ដល់; ចួប; ជិត, ប្រកិត, បាន, បានសម្រេច ។
ឧទាហរណ៍៖ ធ្វើឱ្យទាន់ពេល; ដើរឲ្យទាន់គេទៅ, ដេញទាន់ជាន់កែង; ធ្វើទាន់ឬមិនទាន់, មិនទាន់ទេ, មិនទាន់បាននៅឡើយទេ ។ ល


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទានិស្សរៈ» មានន័យដូចម្ដេច ?


ទានិស្សរៈ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា. ទាន + ឥស្សរ > ទានិស្សរ; សំ. ទាន + ឦស្វរ ទានេស្វរ) ដូចគ្នានឹង ទានបតី ប៉ុន្តែខ្មែរយើងប្រើពាក្យនេះ សម្រាប់ហៅឥស្សរជនអ្នកមានស័ក្ដិធំមានសេនាបតីជាដើម ដែលជាម្ចាស់ទាន (ច្រើនប្រើក្នុងពាក្យទេស្នា) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទានិ—» មានន័យដូចម្ដេច ?


ទានិ—


មានន័យថា ( មើលក្នុងពាក្យ ទាន ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទានិស្សរាធិបតី» មានន័យដូចម្ដេច ?


ទានិស្សរាធិបតី


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា. ទាន + ឥស្សរ + អធិបតិ > ទានិស្សរាធិបតិ; សំ. ទាន + ឦស្វរ + អធិបតិ> ទានេស្វរាធិបតិ) អ្នកដែលជាម្ចាស់ធំចម្បងក្នុងទាន ឬដែលជាម្ចាស់ចម្បងលើសលែងអ្នកឲ្យទានទាំងអស់ ។ ពាក្យនេះ ខ្មែរយើងច្រើនប្រើពាក្យទេស្នាសម្រាប់ហៅឥស្សរជនជាក្សត្រិយ៍ដែលជាម្ចាស់ទាន ហៅបានតាំងពីព្រះរាជាចុះរៀងមកដល់ព្រះរាជវង្សានុវង្ស ធំតូចតាមលំដាប់ (ម. ព. ឥស្សរ និង អធិបតី ផង) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទានា—» មានន័យដូចម្ដេច ?


ទានា—


មានន័យថា ( មើលក្នុងពាក្យ ទាន ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទានានិសង្ស» មានន័យដូចម្ដេច ?


ទានានិសង្ស


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ. បា. —សំស ) អានិសង្សទាន (ម. ព. អានិសង្ស ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទានាធិបតី» មានន័យដូចម្ដេច ?


ទានាធិបតី


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ. បា. —បតិ ) ដូចគ្នានឹង ទានបតី ប៉ុន្តែខ្មែរយើងច្រើនប្រើជាពាក្យទេស្នា សម្រាប់ហៅឥស្សរជនអ្នកមានបណ្ដាស័ក្ដិដែលជាម្ចាស់ទាន (ជាវេវចនៈនឹងពាក្យ ទានិស្សរៈ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទានសាលា» មានន័យដូចម្ដេច ?


ទានសាលា


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា. ) សាលាសម្រាប់ប្រជុំគ្នាធ្វើទាន រោងទាន ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទានវត្ថុ» មានន័យដូចម្ដេច ?


ទានវត្ថុ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា. សំ. ទានវស្ដុ ) វត្ថុ ភ័ស្ដុភារ របស់សម្រាប់ធ្វើទានឬវត្ថុជាអំណោយ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទានមយៈ ឬ ទានម័យ» មានន័យដូចម្ដេច ?


ទានមយៈ ឬ ទានម័យ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា. ) ដែលសម្រេចដោយទាន; បុណ្យដែលសម្រេច ឬកើតឡើងដោយការធ្វើទាន (ម. ព. បុញ្ញកិរិយាវត្ថុ ផង ) ។
?ថ្នាក់ពាក្យជា គុណនាម
មានន័យថា (បា. ) ដែលសម្រេចដោយទាន; បុណ្យដែលសម្រេច ឬកើតឡើងដោយការធ្វើទាន (ម. ព. បុញ្ញកិរិយាវត្ថុ ផង ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទានបារមី» មានន័យដូចម្ដេច ?


ទានបារមី


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.) ឈ្មោះបារមីទី ១ ក្នុងបារមីទាំង ១០ យ៉ាង (ម. ព. ទសបារមី និង បារមី ផង) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទានបតី» មានន័យដូចម្ដេច ?


ទានបតី


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ. បា. ទានបតិ ) អ្នកដែលជាធំក្នុងទាន គឺម្ចាស់ទាន ឬអ្នកដើមបុណ្យ អ្នកដើមការ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទានកាម» មានន័យដូចម្ដេច ?


ទានកាម


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ) អ្នកពេញចិត្ត ឬអ្នកមានចំណង់ក្នុងការ ធ្វើទាន គឺអ្នកដែលចូលចិត្តខាងធ្វើទានឥតមានធុញទ្រាន់ ។ បើស្ត្រីជា ទានកាមា ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទានកណ្ឌ» មានន័យដូចម្ដេច ?


ទានកណ្ឌ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.) ឈ្មោះកណ្ឌទី ៣ ក្នុងមហាវេស្សន្តរជាតក ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទានកណ្ឌ» មានន័យដូចម្ដេច ?


ទានកណ្ឌ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.) ឈ្មោះកណ្ឌទី ៣ ក្នុងមហាវេស្សន្តរជាតក ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទាន –» មានន័យដូចម្ដេច ?


ទាន —


មានន័យថា (មើល​ក្នុង​ពាក្យ ទាន) ។ ទានា–ទានិ


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទាន» មានន័យដូចម្ដេច ?


ទាន


?ថ្នាក់ពាក្យជា និបាតសព្ធ
មានន័យថា ពាក្យគោរពសម្រាប់អ្នកតូចនិយាយទៅរកអ្នកធំ (ក្រៅពីក្សត្រិយ៍), ប្រើជាពាក្យផ្ដើមក៏បាន រៀងឲ្យនៅខាងចុងបំផុតក៏បាន រៀងឲ្យនៅខាងដើមបន្ទាប់កិរិយាសព្ទ ឬនាមសព្ទណាមួយដែលគួរប្រកបក៏បាន ។
ឧទាហរណ៍៖ ទាន, លោកអញ្ជើញទៅណា ? ឬថា លោកអញ្ជើញទៅណាទាន?; ទាន, បានហើយ ឬថា បានហើយទាន; ទានប្រោស, ការនេះសុំឲ្យស្រេចលើព្រះតេជព្រះគុណ… ; សូមទានមេតា្តប្រោស, សូមទានជ្រាប, សូមទានអភ័យទោស ។ ល ។

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ. បា.) អំណោយ, ការឲ្យ, អ្វីៗដែលគួរឲ្យ ។ ខ្មែរយើងច្រើននិយាយថា ឲ្យទាន, ធ្វើទាន, បរិច្ចាគទាន, ចែកទាន, សូមទាន ឬ សុំទាន, ទទួលទាន ឬ ទទួលយកទាន . . . ។ ប្រើរៀងពីខាងដើមសព្ទដទៃខ្លះ អ. ថ. ទានៈ ដូចជា ទានកណ្ឌ (—ក័ន) ន. (បា.) ឈ្មោះកណ្ឌទី ៣ ក្នុងមហាវេស្សន្តរជាតក ។ ទានកាម (—កាមៈឬ—កាម) ន. ( សំ. បា. ) អ្នកពេញចិត្តឬអ្នកមានចំណង់ក្នុងការ ធ្វើទាន គឺអ្នកដែលចូលចិត្តខាងធ្វើទានឥតមានធុញទ្រាន់ ។ បើស្ត្រីជា ទានកាមា ។ ទានបតី (—ប៉ៈដី) ន. (សំ. បា. ទានបតិ ) អ្នកដែលជាធំក្នុងទាន គឺម្ចាស់ទាន ឬអ្នកដើមបុណ្យ, អ្នកដើមការ ។ ទានបារមី (—បារ៉ៈម៉ី) ន. (បា.) ឈ្មោះបារមីទី ១ ក្នុងបារមីទាំង ១០ យ៉ាង (ម. ព. ទសបារមី និង បារមី ផង) ។ ទានមយៈ ឬ ទានម័យ (—មៈ យៈ ឬ—មៃ) គុ. ឬ ន. (បា. ) ដែលសម្រេចដោយទាន; បុណ្យដែលសម្រេច ឬដែលកើតឡើងដោយសារធ្វើទាន (ម. ព. បុញ្ញកិរិយាវត្ថុ ផង ) ។ ទានវត្ថុ (—វ័តថុ) ន. (បា.; សំ. ទានវស្ដុ ) វត្ថុ, ភ័ស្ដុភារ, របស់សម្រាប់ធ្វើទានឬវត្ថុដែលជាអំណោយ ។ ទានសាលា (—សាល៉ា) ន. (បា. ) សាលាសម្រាប់ប្រជុំគ្នាធ្វើទាន, រោងទាន ។ ទានាធិបតី ( —ប៉ៈដី) ន. (សំ. បា. —បតិ ) ដូចគ្នានឹង ទានបតី, ប៉ុន្តែខ្មែរយើងច្រើនប្រើជាពាក្យទេស្នា សម្រាប់ហៅឥស្សរជនអ្នកមានបណ្ដាស័ក្ដិដែលជាម្ចាស់ទាន (ជាវេវចនៈនឹងពាក្យ ទានិស្សរៈ) ។ ទានានិសង្ស (—សង់) ន. (សំ. បា. —សំស ) អានិសង្សទាន (ម. ព. អានិសង្ស ) ។ ទានិស្សរៈ (ទានិស-សៈរ៉ៈ) ន. (បា. ទាន + ឥស្សរ > ទានិស្សរ; សំ. ទាន + ឦស្វរ ទានេស្វរ) ដូចគ្នានឹង ទានបតី, ប៉ុន្តែខ្មែរយើងប្រើពាក្យនេះ សម្រាប់ហៅឥស្សរជនអ្នកមានស័ក្ដិធំមានសេនាបតីជាដើម ដែលជាម្ចាស់ទាន (ច្រើនប្រើក្នុងពាក្យទេស្នា) ។ ទានិស្សរាធិបតី (ទានិស-សៈរ៉ាធិប៉ៈដី) ន. (បា. ទាន + ឥស្សរ + អធិបតិ > ទានិស្សរាធិបតិ; សំ. ទាន + ឦស្វរ + អធិបតិ> ទានេស្វរាធិបតិ) អ្នកដែលជាម្ចាស់ធំចម្បងក្នុងទាន ឬដែលជាម្ចាស់ចម្បងលើសលែងអ្នកឲ្យទានទាំងអស់ ។ ពាក្យនេះ ខ្មែរយើងច្រើនប្រើជាពាក្យទេស្នាសម្រាប់ហៅឥស្សរជនជាក្សត្រិយ៍ដែលជាម្ចាស់ទាន, ហៅបានតាំងពីព្រះរាជាចុះរៀងមកដល់ព្រះរាជវង្សានុវង្ស ធំតូចតាមលំដាប់ (ម. ព. ឥស្សរ និង អធិបតី ផង) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទាត់» មានន័យដូចម្ដេច ?


ទាត់


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ប្រហារដោយខ្នងជើង; ឈូស, ឆាយ, ឆ្កឹះលើកចោល ។
ឧទាហរណ៍៖ ទាត់សី, ទាត់ត្រូវមួយជើង, ទាត់សំរាម ។

                 បដិសេធចោល, លើកចោល, កាត់ចោល លែងយក ។
ឧទាហរណ៍៖ ទាត់ពាក្យ, ទាត់សេចក្ដី, ទាត់ចោលលែងរាប់ជាគ្នា ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទាឋាធាតុ» មានន័យដូចម្ដេច ?


ទាឋាធាតុ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.; សំ. ទាឍាធាតុ, ទាឍធាតុ ឬ ទំស្ត្រធាតុ ) ព្រះចង្កូមកែវនៃព្រះសម្មាសម្ពុទ្ធ ដែលជាព្រះសារីរិកធាតុប្រតិស្ឋាននៅដល់សព្វថ្ងៃនេះ (យ៉ាងដូចព្រះចង្កូមកែវអង្គមួយដែលតម្កល់នៅលង្កាទ្វីប) ។
ឧទាហរណ៍៖  ព្រះ​ទាឋា​ធាតុ ឬ ព្រះ​ទាឋ​ធាតុ (ហៅ​ថា ព្រះ​ទន្ត​ធាតុ ក៏​បាន) ។ ទាឋធាតុ


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទាឋា» មានន័យដូចម្ដេច ?


ទាឋា


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.; សំ. ទាឍា ឬ ទំស្ត្រា ) ចង្កូម, ខ្នាយ, ភ្លុក ។ រ. ស. ព្រះទាឋា ឬ ព្រះទាឍា គឺព្រះចង្កូម ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទាឋធាតុ» មានន័យដូចម្ដេច ?


ទាឋធាតុ


មានន័យថា (ម. ព. ទាឋាធាតុ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទាញ​អារម្មណ៍» មានន័យដូចម្ដេច ?


ទាញ​អារម្មណ៍


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ទាញ​គំនិត ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទាញព្រ័ត្រ» មានន័យដូចម្ដេច ?


ទាញព្រ័ត្រ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​ល្បែង​មួយ​ប្រភេទ​មាន​មនុស្ស​ពីរ​ពួក ច្រើន​តែ​ពួក​ប្រុស​ម្ខាង​ពួក​ស្រី​ម្ខាង ទាញ​កន្ទុយ​ព្រ័ត្រ​ ឬ​ពួរ​ទាំង​ពីរ​ខាង​ដោយ​ប្រឹង​ពេញ​ទំហឹង ល្បង​កម្លាំង​គ្នា​យក​ឈ្នះ, ខាង​ណា​ខ្សោយ​ជាង​ ខាង​នោះ​ចាញ ។
ឧទាហរណ៍៖ លេង​ទាញ​ព្រ័ត្រ (ជា​ល្បែង​ហាត់​ប្រាណ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទាញទង់» មានន័យដូចម្ដេច ?


ទាញទង់


មានន័យថា (ម. ព. ទង់ កិ.) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទាញ» មានន័យដូចម្ដេច ?


ទាញ


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ចាប់​ភើច, អូស​ ឬ​ចាប់​កាន់​ប្រយោល រឹត​ឲ្យ​តឹង។
ឧទាហរណ៍៖ ទាញ​ខ្សែ​គោ, ទាញ​ដៃ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទាច» មានន័យដូចម្ដេច ?


ទាច


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​អាការ​មួយ​ប្រភេទ​ដែល​ហៅ​ថា តម្រង​បស្សាវៈ មាន​ក្នុង​កាយ ឬ​ឈ្មោះ​រោគ​ដែល​បណ្ដាល​ឲ្យ​កើត ដោយ​អាការៈ​នេះ​ជា​រោគ​បណ្ដាល​ធ្វើ​ឲ្យ​ពោះ​ធំ។
ឧទាហរណ៍៖ កើត​ទាច ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទាង» មានន័យដូចម្ដេច ?


ទាង


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​មាន់​មួយ​ប្រភេទ ស្ទើរ​គក​ស្ទើរ​ចែ ។
ឧទាហរណ៍៖ មាន់​ទាង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទាក់ទិន» មានន័យដូចម្ដេច ?


ទាក់ទិន


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ជំពាក់​ឆ្វាក់​នឹង​គ្នា, ជំពាក់​វាក់វិន ។
?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សេចក្ដី​ជំពាក់​ឆ្វាក់​នឹង​គ្នា (និយាយ​ពី​ពាក្យ​សម្ដី​ក៏​បាន, ពី​អ្វី​ៗ​ក៏​បាន) ។
ឧទាហរណ៍៖  មាន​ទាក់ទិន​ច្រើន​កន្លែង ។

                  ឈ្មោះតម្រាហោរមួយប្រភេទសម្រាប់គន់គូរពិនិត្យមើលកាលល្អអាក្រក់ ។
ឧទាហរណ៍៖ ក្បួនទាក់ទិន, តម្រាទាក់ទិន ។

                  គួរប្រើជា ទ័ក្សទិន “ថ្ងៃរឹងប៉ឹង គឺថ្ងៃហ្មត់ចត់” វិញ សមជាង (ប៉ុន្តែយើងពុំអាចហ៊ានសម្រេចដោយដាច់ខាតទេ) ។ មើលពាក្យ មហាទក្សា ក្នុងពាក្យ មហា ផង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទាក់ទាម» មានន័យដូចម្ដេច ?


ទាក់ទាម


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​ទីមទាម​ដោយ​ទើស​ទាល់​ដំណើរ ឬ​ទើស​ទាល់​គំនិត។
ឧទាហរណ៍៖ រឿង​នេះ​ខ្ញុំ​សម្រេច​ភ្លាម​ៗ​ពុំ​ទាន់​បាន​ទេ ព្រោះ​នៅ​មាន​ដំណើរ​ទាក់​ទាម​ច្រើន​ណាស់ ។ ទទាក់ទទាម ។

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែល​ទីមទាម​ដោយ​ទើស​ទាល់​ដំណើរ ឬ​ទើស​ទាល់​គំនិត ។
ឧទាហរណ៍៖ រឿង​នេះ​ខ្ញុំ​សម្រេច​ភ្លាម​ៗ​ពុំ​ទាន់​បាន​ទេ ព្រោះ​នៅ​មាន​ដំណើរ​ទាក់​ទាម​ច្រើន​ណាស់ ។ ទទាក់ទទាម ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទាក់ទង» មានន័យដូចម្ដេច ?


ទាក់ទង


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​មាន​គន្លង ឬ​ទំនង​ទាក់​គ្នា, ទទួល​គ្នា ។
ឧទាហរណ៍៖ ពាក្យ​ទាក់ទង​គ្នា, សេចក្ដី​ទាក់ទង​គ្នា; និយាយ​ទាក់ទង ។

                  ប្រើ​ជា កិ. ក៏​មាន ។

ឧទាហរណ៍៖ ការណ៍​នេះ​ទាល់​តែ​ទាក់ទង​ជា​មួយ​នឹង​ឪពុក​ខ្ញុំ​ទើប​ដឹង​ប្រាដក​បាន ។

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែល​មាន​គន្លង ឬ​ទំនង​ទាក់​គ្នា, ទទួល​គ្នា ។
ឧទាហរណ៍៖ ពាក្យ​ទាក់ទង​គ្នា, សេចក្ដី​ទាក់ទង​គ្នា; និយាយ​ទាក់ទង ។

                  ប្រើ​ជា កិ. ក៏​មាន ។
ឧទាហរណ៍៖ ការណ៍​នេះ​ទាល់​តែ​ទាក់ទង​ជា​មួយ​នឹង​ឪពុក​ខ្ញុំ​ទើប​ដឹង​ប្រាដក​បាន ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទាក់» មានន័យដូចម្ដេច ?


ទាក់


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ចាប់​ដោយ​អន្ទាក់ ឬ​ថ្ពក់​ទាញ​រូត​ឲ្យ​ជាប់​ដោយ​អន្ទាក់, ឲ្យ​ជាប់​ដោយ​លប់ ។
ឧទាហរណ៍៖ ទាក់​ដំរី, ទាក់​មាន់, ទាក់​លលក, ទាក់​ទទា ។

                  និយាយ​ល្បួង​ប្រលោម​ភ្ជាប់​ចិត្ត​ឲ្យ​ស្និទ្ធ​ស្នេហា, ឲ្យ​កួច​កាន់​ក៏​ហៅ ទាក់ ដែរ ។
ឧទាហរណ៍៖ ទាក់​ចិត្ត ។

                 និយាយ​បញ្ចុះ​បញ្ចូល​ឲ្យ​ជឿ​តាម ក៏​ហៅ ទាក់ ដែរ ។
ឧទាហរណ៍៖  ទាក់​ឲ្យ​បាន​ជា​គ្នា ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទាកាប៉ាព្រៃ» មានន័យដូចម្ដេច ?


ទាកាប៉ាព្រៃ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះសត្វស្លាបមួយប្រភេទ មានប្រវែង ៥៦-៧៦ ស.ម។ ឈ្មោលៈ ក្បាល និងកពណ៌សមានអុជៗ ខ្មៅពាសពេញ ផ្នែកពោះពណ៌ស និងចំហៀងខ្លួនពណ៌ប្រផេះ ចំពុះខ្មៅដែលមានសិរមួយកញ្ចុំពីលើ ស្លាបក្រោមខ្មៅទាំងអស់ ស្លាបលើពណ៌ខៀវចាស់។ ពេលបន្តពូជៈ ក្បាលគ្មានសិរពីលើទេ។ ទីជំរកៈ ព្រៃលិចទឹក និងតំបន់ដីសើមវាលទំនាប។ ជីវសាស្រ្តៈ ជាទូទៅច្រើនហើរមួយគូរ ឬ ហ្វូងតូចៗ។ របាយៈ វត្តមានពេញមួយឆ្នាំ ជុំវិញបឹងទន្លេសាប។ រដូវបន្តពូជៈ ខែមិថុនា ដល់កញ្ញា។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទាកាបព្រៃ» មានន័យដូចម្ដេច ?


ទាកាបព្រៃ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះសត្វស្លាបមួយប្រភេទ មានប្រវែង ៥៥-៦៣ ស.ម។ ដូចទាស្រុក ឈ្មោលៈ ចំពុះខ្មៅ ចុងពណ៌លឿង មានអុជក្រហមនៅគល់ចំពុះផ្នែកក្រោមថ្ងាស ក្បាលពណ៌ព្រលែត ដែលមានបន្ទូលក្បាលខ្មៅ និងមានឆ្នូតខ្មៅកាត់តាមភ្នែក ទ្រូង និងចំហៀងទ្រូងមានអុជខ្មៅៗ មានស្លាបឆ្លុះពណ៌បៃតង ដែលព័ទ្ធជុំវិញដោយគែមពណ៌ស ហើយបន្តទៅស្លាបទីបីផ្នែកក្រោមស្លាបពណ៌ស និងមានឆ្នូតពណ៌ខ្មៅ។ ញី់ៈ មាឌតូចជាង គ្មានអុជក្រហមនៅគល់ចំពុះ នៅទ្រូង និងចំហៀងទ្រូងមានអុជៗខ្មៅតិចជាងឈ្មោល។ ទីជំរកៈ តំបន់ដីសើម បឹង និងទន្លេធំៗ ច្រើនហើរជាគូរ ឬ ជាហ្វូងតូចៗ។ របាយៈ មានគ្រប់ទីកន្លែង ពិសេសនៅតំបន់ជាប់បឹងទន្លេសាប។ រដូវបន្តពូជៈ ពេញមួយឆ្នាំ រយៈកំពស់៨០០មចុះ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទាក» មានន័យដូចម្ដេច ?


ទាក


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្លើង​គោក, មាន​តែ​ក្នុង​ព្រៃ​ស្រោង ឬ​ជើង​ភ្នំ​ដែល​មាន​ធាតុ​សើម​ជានិច្ច ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទា» មានន័យដូចម្ដេច ?


ទា


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​សត្វ​ស្លាប​ស្រុក​ពួក​មួយ មាន​ម្រាម​ជើង​ជាប់​គ្នា ស្រដៀង​នឹង​ប្រវឹក តែ​មាន​រូប​ធំ​ជាង​ប្រវឹក ។ ដំណើរ​ទា ដំណើរ​អ៊‌ីកអ៊ាក​តិញតុញ​ស្រដៀង​នឹង​ទា​ដើរ ។ ទា​កាប៉ា ឈ្មោះ​ទា​មួយ​ប្រភេទ រូប​ខ្ពស់​ជាង​ទា​ធម្មតា, នៅ​ត្រង់​ក្បាល​មាន​ពក​ជា​សិរ​ទាប សម្បុរ​ក្រហម សណ្ឋាន​ស្រដៀង​នឹង​ពក​ផ្លែ​ម្រះ​ទុំ, ចេះ​ហើរ​បាន​ប្រហែល​នឹង​មាន់​ស្រុក ។ ទា​ព្រៃ ឈ្មោះ​បក្សី​ព្រៃ​មួយ​ប្រភេទ​រូប​ដូច​ទា តែ​ហើរ​ខ្ពស់​បាន​ដូច​ពួក​កុក ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទឡ្ហៈ» មានន័យដូចម្ដេច ?


ទឡ្ហៈ


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា (បា. ទឡ្ហ; សំ. ទ្ឫឍ ) មាំ, មាំទាំ, មាំមួន; ខ្ជាប់, ខ្ជាប់ខ្ជួន; ខ្លាំង; រឹងប៉ឹង ។ ខ្មែរយើងច្រើនប្រើជាចុងពាក្យងារការនៃមន្ត្រី ដូចជា ជំនិតទឡ្ហៈ, ភក្ដីទឡ្ហៈ ជាដើម ។ សម្ដេចចៅហ្វ៊ាទឡ្ហៈ ឋានន្តរស័ក្កិថ្នាក់ខ្ពស់បំផុតនៃមន្ត្រីធំក្នុងកម្ពុជរដ្ឋ នាបុរាណសម័យ មាននាទីស្ដីការរដ្ឋ ចុះបន្ទាប់អំពីសម្ដេចព្រះមហាឧបរាជមក, ជួនកាលព្រះរាជាទ្រង់ព្រះមេត្តាប្រោសតាំងឲ្យមានឋានៈ ជាមេទ័ពធំផង តាមទេសៈ កាលៈ, ចំពោះតែសម្ដេចចៅហ្វ៊ាទឡ្ហៈណាដែលជំនាញក្នុងយុទ្ធសាស្ត្រ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទឡ្ហីករណ៍» មានន័យដូចម្ដេច ?


ទឡ្ហីករណ៍


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. ទឡ្ហីករណៈ ) ។
វិចារណកិច្ច ដែលជាគ្រឿងយកមកជាសំអាង ព័ស្តុតាង ឬកសិណ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទឡ្ហីករណៈ» មានន័យដូចម្ដេច ?


ទឡ្ហីករណៈ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា. ទឡ្ហីករណ; សំ. ទ្ឫឍករណ ) ពាក្យឬសេចក្ដីផ្សេងៗ ដែលទាញនាំយកមកអាង ដើម្បីឲ្យមាំ
ឧទាហរណ៍៖ ពាក្យនេះជាទឡ្ហីករណៈ ឬ ជាទឡ្ហីករណ៍ ។

                   និបាតសព្ទ សម្រាប់បញ្ជាក់ចុះមកជាជំនួយសេចក្ដីឲ្យមាំ, ឲ្យរឹងប៉ឹង ។
ឧទាហរណ៍៖ ពិត, ប្រាកដ, មែនពិត, មែនទែន ជាដើម ឬ ពីរដងទៀត, បីដងទៀត … ជាទឡ្ហីករណ៍ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទឡ្ហីករ» មានន័យដូចម្ដេច ?


ទឡ្ហីករ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អ្នកចូលចិត្តពោលអាង ដើម្បីបញ្ជាក់សំដី (ម.ព. ទឡ្ហីកររណ៍) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទឡ្ហីកម្ម» មានន័យដូចម្ដេច ?


ទឡ្ហីកម្ម


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.; សំ. ទ្ឫឍ + កម៌ន៑ ) ការធ្វើឲ្យមាំឡើងទៀត គឺការដែលបានធ្វើរួចហើយធ្វើថែមទៀតឲ្យរឹតតែមាំមួនឡើង
ឧទាហរណ៍៖ ត្រូវ​ធ្វើ​ទៀត​ទៅ ដើម្បី​ឲ្យ​បាន​ជា​ទឡ្ហី​កម្ម ។

                  ការ ឬសិល្បៈខាងធ្វើទឡ្ហីកម្ម គឺហេតុដែលនាំមកជាសំអាង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទឡ្ហី» មានន័យដូចម្ដេច ?


ទឡ្ហី


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលចងភ្ជាប់ជនជាច្រើននាក់ ដើម្បីបំពេញកាតព្វកិច្ច ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទឡ្ហាគម» មានន័យដូចម្ដេច ?


ទឡ្ហាគម


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ជន្ទល់ជញ្ជាំងបង្ការដល់ទម្ងន់ខ្លាំង កុំឱ្យឆាប់ចេញបណ្តាល​ប្រេះបាន ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទឡ្ហមិត្ត» មានន័យដូចម្ដេច ?


ទឡ្ហមិត្ត


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.; សំ. ទ្ឫឍ+មិត្រ ) មិត្តខ្ជាប់ខ្ជួន គឺអ្នកដែលរាប់អានគ្នាដោយទុកចិត្ត ជិតដិតស្និទ្ធស្នាលយ៉ាងមាំ ។
ឧទាហរណ៍៖ ឈ្មោះនុ៎ះជាទឡ្ហមិត្តរបស់ខ្ញុំ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទឡ្ហភាព» មានន័យដូចម្ដេច ?


ទឡ្ហភាព


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សាមគ្គីភាព សេចក្តីរួបរួមគ្នាដើម្បីជាកម្លាំង ឆ្ពោះទៅរកទីដៅ​ណាមួយ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទឡ្ហប្រហារ» មានន័យដូចម្ដេច ?


ទឡ្ហប្រហារ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា. សំ.; បា. ទឡ្ហ + បហារ> ទឡ្ហប្បហារ; សំ. ទ្ឫឍប្រហារ) ការប្រហារ គឺវាយ, សំពងឬកាប់ពេញកម្លាំងឬពេញទំហឹង ។
ឧទាហរណ៍៖ បៀតបៀនដោយទឡ្ហប្រហារ; ធ្វើទឡ្ហប្រហារ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទឡ្ហការី» មានន័យដូចម្ដេច ?


ទឡ្ហការី


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.; សំ. ទ្ឫឍ+ការិន៑) អ្នកធ្វើការមាំទាំ គឺអ្នកដែលមានព្យាយាមមាំ កាន់ការអ្វីមិនធ្វេសប្រហែស ។ បើស្ត្រីជា ទឡ្ហការិនី ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទស្សនៈ,​ ទស្សនវិស័យ» មានន័យដូចម្ដេច ?


ទស្សនៈ,​ ទស្សនវិស័យ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ទីដែលគេគយគន់មើលទៅវត្ថុនៅជិត ឬឆ្ងាយពីកន្ទុយភ្នែក ទំនងដែលគិតស្មានទៅលើកិច្ចការណាមួយ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទហនវត្ថុ» មានន័យដូចម្ដេច ?


ទហនវត្ថុ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា គ្រឿងដុត ឬគ្រឿងឆេះ មានឧស​ និងប្រេងជាដើម ។
?ថ្នាក់ពាក្យជា គុណនាម
មានន័យថា គ្រឿងដុត ឬគ្រឿងឆេះ មានឧស​ និងប្រេងជាដើម ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទហនកម្ម» មានន័យដូចម្ដេច ?


ទហនកម្ម


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការដុត ការឆេះ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទស្សន៍លទ្ធភាព» មានន័យដូចម្ដេច ?


ទស្សន៍លទ្ធភាព


មានន័យថា ភាពអាចប៉ាន់ប្រមាណទុកជាមុននូវស្ថានភាពសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទស្សនៈ» មានន័យដូចម្ដេច ?


ទស្សនៈ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. ទស្សន ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទស្សនូ—» មានន័យដូចម្ដេច ?


ទស្សនូ—


មានន័យថា ( មើលក្នុងពាក្យ ទស្សន ឬ ទស្សនៈ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទឡ្ហ» មានន័យដូចម្ដេច ?


ទឡ្ហ


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ( ម. ព. ទល់ ) ។ ( ម. ព. ទល់ ឬ ទឡ្ហ កិ. ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទស្សនូបចារ» មានន័យដូចម្ដេច ?


ទស្សនូបចារ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា. ទស្សន + ឧបចារ > ទស្សនុបចារ ឬ ទស្សនូបចារ ឬក៏ ទស្សនោបចារ ) ទីជិតល្មមមើលឃើញច្បាស់ (ម. ព. ទស្សនវិស័យ ទៀតផង) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទស្សនូបចារ» មានន័យដូចម្ដេច ?


ទស្សនូបចារ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា. ទស្សន + ឧបចារ > ទស្សនុបចារ ឬ ទស្សនូបចារ ឬក៏ ទស្សនោបចារ ) ទីជិតល្មមមើលឃើញច្បាស់ (ម. ព. ទស្សនវិស័យ ទៀតផង) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទស្សនី—» មានន័យដូចម្ដេច ?


ទស្សនី—


មានន័យថា (មើលក្នុងពាក្យ ទស្សន ឬ ទស្សនៈ)


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទស្សនីយម័ត្ត» មានន័យដូចម្ដេច ?


ទស្សនីយម័ត្ត


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលជាគ្រឿងទាញចិត្តឱ្យចង់មើល ចង់ឃើញ​ ដែលល្អតែមើល ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទស្សនីយភាព» មានន័យដូចម្ដេច ?


ទស្សនីយភាព


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា. ទស្សនីយភាវ) ភាពដែលគួរមើលគួរឃើញ; អ្វីៗដែលគួរឲ្យចង់មើលចង់ឃើញ ទស្សនីយភាពនៃជើងភ្នំ ទស្សនីយភាពនៃវាលស្រែ។
អ្វីៗដែលនាំឱ្យចង់មើល ចង់ឃើញ មានល្ខោន របាំ និងភាពយន្តជាដើម ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទស្សនា—» មានន័យដូចម្ដេច ?


ទស្សនា—


មានន័យថា ( មើលក្នុងពាក្យ ទស្សន ឬ ទស្សនៈ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទស្សនាវដ្តីវិចិត្រ» មានន័យដូចម្ដេច ?


ទស្សនាវដ្តីវិចិត្រ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ទស្សនាវដ្តីដែលលំអដោយរូបគំនូរ ឬរំលេចដោយពណ៌ផ្សេងៗ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទស្សនាវដ្ដី» មានន័យដូចម្ដេច ?


ទស្សនាវដ្ដី


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.) ចំណងជើងនៃប្រជុំអត្ថបទផ្សេងៗដែលផ្សាយចេញតាមកំណត់ពេល សៀវភៅដែលគេចុះអត្ថបទច្រើនផ្នែក ផ្សាយចេញប្រចាំសប្ដាហ៍ ឬ ប្រចាំខែ។
ឧទាហរណ៍៖ ទស្សនាវដ្ដីវិទ្យាសាស្ត្រ ជាវទស្សនាវដ្ដី អានទស្សនាវដ្ដី ។

                    ចំណងជើងនៃកម្រងអត្ថបទនានា ដែលចេញផ្សាយតាមពេលកំណត់ទុក ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទស្សនាទាន» មានន័យដូចម្ដេច ?


ទស្សនាទាន


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ញាណសក្តិជាគ្រឿងនាំឱ្យឆាប់យល់នូវកិច្ចការ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទស្សនាការ» មានន័យដូចម្ដេច ?


ទស្សនាការ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា. សំ. ទស៌ន + អាការ ) អាការនៃការឃើញ លក្ខណៈនៃការឃើញ ។ ខ្មែរយើងប្រើជា (រ. ស.) កិ. ក៏មាន ទ្រង់ទស្សនាការ គឺទ្រង់ទតព្រះនេត្រ ទ្រង់ទតឃើញ ។
ដំណើរត្រួតមើលកិច្ចការផ្សេងៗ តាមកម្មវិធីដែលបានកំណត់ទុក លោកអភិបាលខេត្ត ធ្វើទស្សនាការក្នុងស្រុក-ក្នុងសង្កាត់ ។ ប្រើជា ទស្សនាចរ ឬ ទស្សនាចរណ៍ ក៏មាន ។

                   ដំណើរដែលអ្នករាជការ ឈ្មួញធ្វើតាមទីកំណត់ទុក ដើម្បីត្រួត​មើលការផ្សេងៗ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទស្សនសម្ពន្ធ» មានន័យដូចម្ដេច ?


ទស្សនសម្ពន្ធ


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលទាក់ទងនឹងទស្សនភ័ណ្ឌ(ម.នោះ)។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទស្សនវិស័យ» មានន័យដូចម្ដេច ?


ទស្សនវិស័យ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា. ទស្សនវិសយ) ប្រទេស ឬទីឱកាសដែលមើលឃើញ គឺចម្ងាយដែលភ្នែកល្មមមើលឃើញបាន (ចម្ងាយមួយក្រឡេក ឬមួយកន្ទុយភ្នែក) ។
មើលពាក្យទស្សនៈ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទស្សនវិទូ» មានន័យដូចម្ដេច ?


ទស្សនវិទូ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.) អ្នកប្រាជ្ញខាងទស្សនវិជ្ជា ។
ឧទាហរណ៍៖ ព្រះពុទ្ធ ជាទស្សនវិទូឯកក្នុងលោក ។

                 អ្នកប្រាជ្ញខាងទស្សនវិជ្ជា អ្នកប្រព្រឹត្តតបធម៌ អ្នករំងាប់កំហឹងនឹងទុក្ខវេទនា​បាន។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទស្សនវិជ្ជា» មានន័យដូចម្ដេច ?


ទស្សនវិជ្ជា


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.) វិជ្ជាដែលកើតឡើងដោយទស្សនៈ; វិទ្យាសាស្ត្រចែងអំពីគោលការណ៍សំខាន់ៗ និងបុព្វហេតុផ្សេងៗ ឬអំពីជីវិតនៃមនុស្សនិងសត្វ ទស្សនវិជ្ជា ជាគុណជាតិវិសេសមួយចំណែក ។
វិទ្យាសាស្រ្តចែងពីសត្វមានជីវិត ពីគោលការណ៍ និងបុព្វហេតុ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទស្សនភណ្ឌ» មានន័យដូចម្ដេច ?


ទស្សនភណ្ឌ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា គ្រឿងប្រដាប់សម្រាប់មើលវត្ថុ ដែលនៅឆ្ងាយពីខ្លួន ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទស្សន–» មានន័យដូចម្ដេច ?


ទស្សន–


មានន័យថា ( មើលក្នុងពាក្យ ទស្សន ឬ ទស្សនៈ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទស្សន» មានន័យដូចម្ដេច ?


ទស្សន


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា. ទស្សន; សំ. ទស៌ន ការឃើញ, ដំណើរយល់ឃើញ; បញ្ញាសាមញ្ញ; លទ្ធិ; ភ្នែក; អាទិមគ្គ គឺសោតាបត្តិមគ្គ ។ ទស្សនកិច្ច (—កិច ) ន. (បា.; សំ. ទស៌ន + ក្ឫត្យ ) ចក្ខុដែលមានការឃើញជាកិច្ច ឬជាមុខការ ។ ទស្សនវិជ្ជា ន. (បា.) វិជ្ជាដែលកើតឡើងដោយទស្សនៈ; វិទ្យាសាស្ត្រចែងអំពីគោលការណ៍សំខាន់ៗ និងបុព្វហេតុផ្សេងៗ ឬអំពីជីវិតនៃមនុស្សនិងសត្វ ។
ឧទាហរណ៍៖ ទស្សនវិជ្ជា ជាគុណជាតិវិសេសមួយចំណែក ។

                  ទស្សនវិទូ ន. (បា.) អ្នកប្រាជ្ញខាងទស្សនវិជ្ជា ។
ឧទាហរណ៍៖ ព្រះពុទ្ធ ជាទស្សនវិទូឯកក្នុងលោក ។

                ទស្សនវិស័យ (—វិសៃ ) ន. (បា. ទស្សនវិសយ) ប្រទេសឬទីឱកាសដែលមើលឃើញ គឺចម្ងាយដែលភ្នែកល្មមមើលឃើញបាន (ចម្ងាយមួយក្រឡេក ឬមួយកន្ទុយភ្នែក) ។ ទស្សនាការ (ទ័ស-សៈ ន៉ាកា) ន. (បា.; សំ. ទស៌ន + អាការ ) អាការនៃការឃើញ, លក្ខណៈនៃការឃើញ ។ ខ្មែរយើងប្រើជា (រ. ស.) កិ. ក៏មាន ។
ឧទាហរណ៍៖ ទ្រង់ទស្សនាការ គឺទ្រង់ទតព្រះនេត្រ, ទ្រង់ទតឃើញ ។

                  ដំណើរត្រួតមើលកិច្ចការផ្សេងៗ តាមកម្មវិធីដែលបានកំណត់ទុក ។
ឧទាហរណ៍៖ លោកអភិបាលខេត្ត ធ្វើទស្សនាការក្នុងស្រុក-ក្នុងសង្កាត់ ។

                ប្រើជា ទស្សនាចរ ឬ ទស្សនាចរណ៍ ក៏មាន ។ ទស្សនាវដ្ដី (ទ័ស-សៈន៉ាវ៉ាត់-ដី) ន. (បា.) ចំណងជើងនៃប្រជុំអត្ថបទផ្សេងៗដែលផ្សាយចេញតាមកំណត់ពេល, សៀវភៅដែលគេចុះអត្ថបទច្រើនផ្នែក ផ្សាយចេញប្រចាំសប្ដាហ៍ ឬ ប្រចាំខែ ។
ឧទាហរណ៍៖ ទស្សនាវដ្ដីវិទ្យាសាស្ត្រ, ជាវទស្សនាវដ្ដី, អានទស្សនាវដ្ដី ។

                 ទស្សនីយភាព (ទ័ស-សៈន៉ីយ៉ៈ—) ន. (បា.) ទស្សនីយភាវ) ភាពដែលគួរមើលគួរឃើញ; អ្វីៗដែលគួរឲ្យចង់មើលចង់ឃើញ ។
ឧទាហរណ៍៖ ទស្សនីយភាពនៃជើងភ្នំ, ទស្សនីយភាពនៃវាលស្រែ ។

                 ទស្សនូបចារ (ទ័ស-សៈន៉ូប៉ៈចារ ) ន. (បា. ទស្សន + ឧបចារ > ទស្សនុបចារ ឬ ទស្សនូបចារ ឬក៏ ទស្សនោបចារ ) ទីជិតល្មមមើលឃើញច្បាស់ (ម. ព. ទស្សនវិស័យ ទៀតផង) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទស់» មានន័យដូចម្ដេច ?


ទស់


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា រាំង​ដោយ​ឆ្នស់។
ឧទាហរណ៍៖ ទស់​ធ្នស់, ទស់​ទឹក​ឲ្យ​ចាល់ ។

                រារាំង, ទប់​ទល់ ។
ឧទាហរណ៍៖  មើល​ទៅ​ឃើញ​ទស់​គេ​មិន​ឈ្នះ​ទេ ។

               ទស់​ទ័ព គឺ​រាំង​មុខ​ទ័ព​មិន​ឲ្យ​ចូល​មក​បាន។

               (ស. ស.) ទាញយកដោយតាំងសញ្ញាថារបស់ដែលគេចោលឬឥតម្ចាស់ ។
ឧទាហរណ៍៖ ភិក្ខុទស់សំពត់បង្សុកូល, ទស់បន្លុង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទសវត្ស៍» មានន័យដូចម្ដេច ?


ទសវត្ស៍


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា កំលុងដប់ឆ្នាំ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទសវត្សរ៍» មានន័យដូចម្ដេច ?


ទសវត្សរ៍


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ. ទឝ + សំវត្សរ, លុប សំ ចេញជាវត្សរ (អាទិលុប) > ទឝវត្សរ; បា. ទស + សំវច្ឆរ) កំលុងដប់ឆ្នាំ ។
ឧទាហរណ៍៖ មួយ​ទសវត្សរ៍ ។

                 ដប់ទសវត្សរ៍ (កំលុងមួយរយឆ្នាំហៅថា មួយសតវត្សរ៍), ដប់សតវត្សរ៍ ជាមួយសហស្សវត្សរ៍ (កំលុងមួយពាន់ឆ្នាំ ), ដប់សហស្សវត្សរ៍ ជាមួយទសសហស្សវត្សរ៍ (កំលុងមួយម៉ឺនឆ្នាំ ) ។ល។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទសមុខ» មានន័យដូចម្ដេច ?


ទសមុខ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា មុខ ១០; ដែល​មាន​មុខ ១០ (រាពណ៍) ។
ឧទាហរណ៍៖ ព្រះ​បាទ​ទសមុខ (ក្នុង​រឿង​រាមកេរ្តិ៍ ) ។

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា មុខ ១០; ដែល​មាន​មុខ ១០ (រាពណ៍) ។
ឧទាហរណ៍៖ ព្រះ​បាទ​ទសមុខ (ក្នុង​រឿង​រាមកេរ្តិ៍ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទសពិធរាជធម៌» មានន័យដូចម្ដេច ?


ទសពិធរាជធម៌


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា. ទសវិធ + រាជធម្ម) រាជធម៌ ១០ យ៉ាង គឺធម៌ ១០ ប្រការសម្រាប់ព្រះរាជាទ្រង់ប្រព្រឹត្ត ព្រមទាំងណែនាំពួកសេនាបតីមន្ត្រីធំតូចនិងពួករាស្ត្រ ប្រជាឲ្យប្រព្រឹត្តផង ។ ទសពិធរាជធម៌នោះគឺ ១-ទានៈ ការធ្វើអំណោយ; ២-សីលៈ ការក្សាសីល ៥ ជានិច្ច ឬរក្សាសីល ១០ មួយដងមួយកាល; ៣-បរិច្ចាគៈ ការចំណាយព្រះរាជទ្រព្យទំនុកបម្រុងប្រទេសជាតិ; ៤-អាជ្ជវៈ មានសេចក្ដីត្រង់; ៥- មទ្ទវៈ មានសេចក្ដីទន់ភ្លន់ស្លូតសុភាពរាបសា; ៦- តបៈ ការកាន់ឧបោសថសីលតាមកាលកំណត់ម្ដងៗ (ម. ព. តបៈ ឬ តបះ ផង); ៧- អក្កោធនៈ មិនកម្ដៅក្រហាយអ្នកដទៃ; ៨- អវិហឹសា មិនបៀតបៀនអ្នកដទៃ; ៩- ខន្តិ មានសេចក្ដីអត់ធន់; ១០- អវិរោធនៈ មិនបំពានលើធម៌លើច្បាប់ ។ ច្រើនហៅកាត់ខ្លីត្រឹមតែ ទសពិធ ឬ ទសពិធធម៌ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទសពិធ» មានន័យដូចម្ដេច ?


ទសពិធ


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា (បា. ទសវិធ, វ > ព = ទសពិធ) ដែលមាន ១០ យ៉ាង មាន ១០ ប្រការ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទសពល» មានន័យដូចម្ដេច ?


ទសពល


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.) ដែលមានកម្លាំង ១០ គឺមានកម្លាំងស្មើនឹងដំរីវិសេស ១០ (ព្រះសម្មាសម្ពុទ្ធ) ។
ឧទាហរណ៍៖ ព្រះទសពល ។

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា (បា.) ដែលមានកម្លាំង ១០ គឺមានកម្លាំងស្មើនឹងដំរីវិសេស ១០ (ព្រះសម្មាសម្ពុទ្ធ) ។
ឧទាហរណ៍៖ ព្រះទសពល ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទសបារមី» មានន័យដូចម្ដេច ?


ទសបារមី


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.) បារមី ១០ គឺចរិយាដ៏លើសលន់ ឬគុណជាតិដ៏ល្អ ដែលគួរបំពេញមាន ១០ យ៉ាងគឺ ១-ទាន ការធ្វើអំណោយ; ២-សីល ការរក្សាកាយវាចាឲ្យបរិសុទ្ធប្រពៃ; ៣-នេក្ខម្មៈ ការចេញចាកកាម គឺចេញបួស; ៤-បញ្ញា ការដឹងច្បាស់នូវសេចក្ដីពិត; ៥-វីរិយៈ ព្យាយាម; ៦-ខន្តិ សេចក្ដីអត់ធន់; ៧-សច្ចៈ ការកាន់សំដីពិតមិនរើរុះ; ៨-អធិដ្ឋានៈ ការអធិដ្ឋានឲ្យឃើញជាក់ស្ដែងតាមហេតុពិត; ៩-មេត្តា ការផ្សាយសេចក្ដីរាប់អានចំពោះសព្វសត្វមិនរើសមុខ; ១០-ឧបេក្ខា ដំណើរតាំងចិត្តជើយព្រងើយដោយស្មោះស្មើ ។ បារមីទាំង ១០ នេះឯងដែលពោធិសត្វរាល់ព្រះអង្គបំពេញឲ្យបានត្រាស់ជាព្រះសព្វញ្ញុពុទ្ធ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទសធម្ម» មានន័យដូចម្ដេច ?


ទសធម្ម


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.) ធម៌ ១០ ។ ឈ្មោះសូត្រមួយក្នុងព្រះសុត្តន្តបិដក សំដែងពីធម៌១០ ប្រភេទ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទសក័ណ្ឋ» មានន័យដូចម្ដេច ?


ទសក័ណ្ឋ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា. ទសកណ្ឋ; សំ. ទឝកណ្ឋ ) អ្នកដែលមាន-ក ១០ គឺរាពណ៍។
ឧទាហរណ៍៖ ព្រះបាទទសក័ណ្ឋ ( ក្នុងរឿងរាមកេរិ៍្ត )។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទសកៈ» មានន័យដូចម្ដេច ?


ទសកៈ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ចំនួនសរុបមានដប់ ​ដប់ប្លាយ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទស –» មានន័យដូចម្ដេច ?


ទស —


មានន័យថា (មើល​ក្នុង​ពាក្យ ទស) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទស» មានន័យដូចម្ដេច ?


ទស


?ថ្នាក់ពាក្យជា បកតិសំខ្យា
មានន័យថា (បា.) ដប់ (១០) ។
ឧទាហរណ៍៖ យើងខ្ញុំបង្គំព្រះទ្រង់យស ដោយម្រាមទាំងទសផ្ចង់គោរព ព្រមដោយសក្ការៈទាំងគ្រប់ សូមឲ្យឧបទ្រពចៀសចេញឆ្ងាយ ។

                  ប្រើរៀងភ្ជាប់ពីខាងដើមសព្ទដទៃទៀត អ. ថ. ទៈសៈ ដូចជា ទសក័ណ្ឋ (—ក័ន) ន. (បា. ទសកណ្ឋ; សំ. ទឝកណ្ឋ ) អ្នកដែលមាន-ក ១០ គឺរាពណ៍ : ព្រះបាទទសក័ណ្ឋ ( ក្នុងរឿងរាមកេរិ៍្ត )។ ទសធម្ម (—ធ័ម ឬ—ធ័ម-ម:) ន. (បា.) ធម៌ ១០ ។ ឈ្មោះសូត្រមួយក្នុងព្រះសុត្តន្តបិដក សំដែងពីធម៌១០ ប្រភេទ ។ ទសបារមី (ទៈ សៈ បារ៉ៈម៉ី) ន. (បា.) បារមី ១០ គឺចរិយាដ៏លើសលន់ ឬគុណជាតិដ៏ល្អ ដែលគួរបំពេញមាន ១០ យ៉ាងគឺ ១-ទាន ការធ្វើអំណោយ; ២-សីល ការរក្សាកាយវាចាឲ្យបរិសុទ្ធប្រពៃ; ៣-នេក្ខម្មៈ ការចេញចាកកាម គឺចេញបួស; ៤-បញ្ញា ការដឹងច្បាស់នូវសេចក្ដីពិត; ៥-វីរិយៈ ព្យាយាម; ៦-ខន្តិ សេចក្ដីអត់ធន់** ; ៧-សច្ចៈ ការកាន់សំដីពិតមិនរើរុះ; ៨-អធិដ្ឋានៈ ការអធិដ្ឋានឲ្យឃើញជាក់ស្ដែងតាមហេតុពិត; ៩-មេត្តា ការផ្សាយសេចក្ដីរាប់អានចំពោះសព្វសត្វមិនរើសមុខ; ១០-ឧបេក្ខា ដំណើរតាំងចិត្តជើយព្រងើយដោយស្មោះស្មើ ។ បារមីទាំង ១០ នេះឯងដែលពោធិសត្វរាល់ព្រះអង្គបំពេញឲ្យបានត្រាស់ជាព្រះសព្វញ្ញុពុទ្ធ ។ ទសពល ( —ពល់ ) គុ. ឬ ន. (បា.) ដែលមានកម្លាំង ១០ គឺមានកម្លាំងស្មើនឹងដំរីវិសេស ១០ (ព្រះសម្មាសម្ពុទ្ធ) **ពាក្យ “ធន់” ត្រូវបានកែតម្រូវពីពាក្យដើម “ធន” ដោយហេតុថាពាក្យ “ធន” មានន័យថាទ្រព្យសម្បត្តិ ដែលមិនសមស្របតាមបរិបទនេះ។ ព្រះទសពល ។ ទសពិធ (—ពិត) គុ. (បា. ទសវិធ, វ > ព = ទសពិធ) ដែលមាន ១០ យ៉ាង, មាន ១០ ប្រការ ។ ទសពិធរាជធម៌ (ទៈសៈពិធៈរាជៈធ័រ, ឬតាមទម្លាប់ថា ទស់សៈពិត—) ន. (បា. ទសវិធ + រាជធម្ម) រាជធម៌ ១០ យ៉ាង គឺធម៌ ១០ ប្រការសម្រាប់ព្រះរាជាទ្រង់ប្រព្រឹត្ត ព្រមទាំងណែនាំពួកសេនាបតីមន្ត្រីធំតូចនិងពួករាស្ត្រ ប្រជាឲ្យប្រព្រឹត្តផង ។ ទសពិធរាជធម៌នោះគឺ ១-ទានៈ ការធ្វើអំណោយ; ២-សីលៈ ការក្សាសីល ៥ ជានិច្ច ឬរក្សាសីល ១០ មួយដងមួយកាល; ៣-បរិច្ចាគៈ ការចំណាយព្រះរាជទ្រព្យទំនុកបម្រុងប្រទេសជាតិ; ៤-អាជ្ជវៈ មានសេចក្ដីត្រង់; ៥- មទ្ទវៈ មានសេចក្ដីទន់ភ្លន់ស្លូតសុភាពរាបសា; ៦- តបៈ ការកាន់ឧបោសថសីលតាមកាលកំណត់ម្ដងៗ (ម. ព. តបៈ ឬ តបះ ផង); ៧- អក្កោធនៈ មិនកម្ដៅក្រហាយអ្នកដទៃ; ៨- អវិហឹសា មិនបៀតបៀនអ្នកដទៃ; ៩- ខន្តិ មានសេចក្ដីអត់ធន់; ១០- អវិរោធនៈ មិនបំពានលើធម៌លើច្បាប់ ។ ច្រើនហៅកាត់ខ្លីត្រឹមតែ ទសពិធ ឬ ទសពិធធម៌ ។ ទសមុខ (ទៈ សៈមុក, ឬ ត. ទ. ថា ទស់មុខ) ន. ឬ គុ. (បា.) មុខ១០; ដែលមានមុខ ១០ (រាពណ៍) ។
ឧទាហរណ៍៖ ព្រះបាទទសមុខ ( ក្នុងរឿងរាមកេរ្តិ៍ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទល់អង្រែ» មានន័យដូចម្ដេច ?


ទល់អង្រែ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះល្បែងលេងសាកកម្លាំងគា្ន ដោយយកអង្រែមកទល់នឹងគ្រលៀនម្ខាងម្នាក់រុញទៅរុញមក ។
ឧទាហរណ៍៖ លេងទល់អង្រែ ឬ លេងរុញអង្រែ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទល់ផ្អក» មានន័យដូចម្ដេច ?


ទល់ផ្អក


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ចុកពោះខ្លាំង, ស្រងល់ឆ្អល់ខ្លាំងក្នុងពោះឬក្នុងទ្រូងដោយបណ្តាលមកពីធ្លាក់ឬលោតពីទីខ្ពស់ ។
ឧទាហរណ៍៖ មិត្រខ្ញុំធ្លាក់ពីលើផ្ទះ ទល់ផ្អកប៊ិះនឹងស្លាប់ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទល់» មានន័យដូចម្ដេច ?


ទល់


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ឃាំង​ឧច្ចារៈ, បស្សាវៈ គឺ​ឃាំង​អាចម៍, នោម​ឬ​មិន​ដើរ​ខ្យល់ ។
ឧទាហរណ៍៖ ទល់​មូត្រ, ទល់​លាមក, ទល់​ពោះ, ទល់​ខ្យល់ ។

                 (បា. ទឡ្ហ “មាំ, ធ្វើឲ្យមាំ” ) ទ្រពីក្រោមឲ្យមាំឲ្យរឹងប៉ឹងដោយចន្ទល់
ឧទាហរណ៍៖ ទល់ផ្ទះ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទលិទ្រ» មានន័យដូចម្ដេច ?


ទលិទ្រ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. ទលិទ្ទ ) ។
?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( ម. ព. ទលិទ្ទ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទលិទ្ទភាព» មានន័យដូចម្ដេច ?


ទលិទ្ទភាព


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា. ទលិទ្ទភាវ) ភាពនៃអ្នកក្រីក្រ, ការខ្សត់ទ្រព្យសម្បត្តិ, សេចក្ដីទ័លក្រ ។
ឧទាហរណ៍៖ ឱបងអើយ, ខ្ញុំសព្វថ្ងៃដោះដៃ ពីទលិទ្ទភាពពុំរួចទេ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖