Posted on Leave a comment

តើពាក្យ «ដើម្បី» មានន័យដូចម្ដេច ?


ដើម្បី


?ថ្នាក់ពាក្យជា អាយតនិបាត
មានន័យថា បម្រុង, បម្រុងនឹង, សម្រាប់, សម្រាប់នឹង, ប្រយោជន៍នឹង ។
ឧទាហរណ៍៖ ពួកមនុស្សបានជាខំរៀន ខំរក ខំប្រព្រឹត្តសុចរិតស្លូតត្រង់ទាំងម៉្លេះ តើដើម្បីអ្វី ? –ដើម្បីសេចក្ដីសុខនិងសេចក្ដីចម្រើន ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដើមអាភៀន» មានន័យដូចម្ដេច ?


ដើមអាភៀន


?ថ្នាក់ពាក្យជា គយ
មានន័យថា រុក្ខជាតិដែលនៅក្នុងប្រភេទប៉ាប៉ាវ៉ែសុំនីហ្វេរុមអិល Papaver somniferum L.។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដើមសណ្ដែកព្រៃ» មានន័យដូចម្ដេច ?


ដើមសណ្ដែកព្រៃ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ព្រឹក្សម៉្យាងកម្ពស់ ៨- ១០ ម ដុះក្នុងព្រៃល្បោះ នៃឧបទ្វីបឥណ្ឌូចិន និងជ្វា ។ ឈើអាចប្រើធ្វើជាដងកាំបិត ពូថៅ បាន ។ គេស្ងោរស្លឹកផឹក ដើម្បីព្យាបាលជំងឺឈឺក្បាល ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដើមសណ្ដាក្រហម» មានន័យដូចម្ដេច ?


ដើមសណ្ដាក្រហម


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះព្រឹក្សមួយប្រភេទ កម្ពស់ ៧-១២ ម ដុះក្នុងព្រៃក្រាស់ លើដីទំនាប ឬលើភ្នំទាបៗ នៃប្រទេសកម្ពុជា លាវ និងវៀតណាមខាងត្បូង។ នៅស្រុកខ្មែរមានដុះក្នុងខេត្តកំពត លើភ្នំកំចាយ និងខេត្តកំពង់ស្ពឺ។ ឈើពណ៌ក្រហមភ្លាវ គេប្រើសម្រាប់ធ្វើជាក្តារសង់ផ្ទះ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដើមសណ្ដា» មានន័យដូចម្ដេច ?


ដើមសណ្តា


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះព្រឹក្សម៉្យាងកម្ពស់ ៨-១៥ ម​ ដុះក្នុងព្រៃធំ នៃប្រទេសកម្ពុជា និងវៀតណាមខាងត្បូង ច្រើនមានក្នុងខេត្តកំពង់ឆ្នាំង និងកំពង់ស្ពឺ។ ឈើពណ៌លឿងភ្លាវ ពត់បាន ស្រាល គេប្រើធ្វើក្តារផ្ទះ ដងកាំបិត ពូថៅ ញញួរ បង្គោល ពេលខ្លះសម្រាប់សង់នាវា។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដើមសង្កែភ្លើង, ប្របីបី, ព្រលប់ថ្កូវ» មានន័យដូចម្ដេច ?


ដើមសង្កែភ្លើង, ប្របីបី, ព្រលប់ថ្កូវ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ព្រឹក្សមួយប្រភេទ កម្ពស់ ៤-១០ ម ដុះក្នុងព្រៃស្រោងនៃអាស៊ីអាគ្នេយ៍។ ឈើមិនសូវជាប់ល្អទេ តែអាចប្រើជាគ្រឿងផ្ទះរាយរងបាន។ នៅប្រទេសខ្មែរ គេប្រើសំពកស្ងោរធ្វើថ្នាំគ្រុន។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដើមភ្លំ» មានន័យដូចម្ដេច ?


ដើមភ្លំ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះព្រឹក្សមួយ កម្ពស់​ ១០ – ២ ម ដុះក្នុងព្រៃក្រាស់ នៃទ្វីបអាស៊ីផ្នែកក្ដៅ ។ បណ្ដូលឈើស្ពោត ក្លិនក្រអូប សម្រាប់ធ្វើឆ្លុកដប និង កំសួលសន្ទួច ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដើមប្រេងខ្យល់» មានន័យដូចម្ដេច ?


ដើមប្រេងខ្យល់


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ព្រឹក្សម្យ៉ាង មានដុះតែស្រុកបរទេសទេ ខ្មែរយើងនាំគ្រាប់យកមកដាំ ដើម្បីបង្កើតព្រៃឡើងវិញនៅកន្លែងដែលគ្មានព្រៃ។ គេឃើញមានដើមនេះ៥ប្រភេទ តែស្រុកខ្មែរមានតែ២ប្រភេទ មានច្រើនជាងគេដាំដោយយកគ្រាប់ពីវៀតណាម នាំចូលតាមរយៈក្រសួងគង្គា រុក្ខា និង ប្រមាញ់។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដើមប្រម៉ោយដំរី» មានន័យដូចម្ដេច ?


ដើមប្រម៉ោយដំរី


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា បណ្ណង្គជាតិ (fougere) ដុះលើកម្ពស់ ០,៨-១,៥ ម ក្រោមដើមឈើធំៗនៃព្រៃក្រាស់ក្នុងប្រទេសថៃ ខ្មែរ លាវ វៀតណាម។ (ស្លឹកខ្ចីៗ មូរ ចូលក្នុងមានរាងដូចប្រមោយដំរី) ដើមនេះគេទុកធ្វើថ្នាំក្នុងឥណ្ឌូចិន។ ទឹកស្ងោរ​ ស្លឹក ដើម ឬឫសផឹកឱ្យ។បាត់គ្រុន។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដើមប្រមាត់» មានន័យដូចម្ដេច ?


ដើមប្រមាត់


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ព្រឹក្សម្យ៉ាងកម្ពស់ ១០-២០ ម ដុះក្នុងព្រៃក្រាស់ និង ក្រាស់មធ្យម នៃប្រទេសកម្ពុជា និង វៀតណាម។ ឈើជាប់ល្អសម្រាប់សង់ផ្ទះ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដើមបីសន្លឹក» មានន័យដូចម្ដេច ?


ដើមបីសន្លឹក


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដើមនេះជាចុល្លព្រឹក្សកម្ពស់ ៤-៨ ម ដុះនៅស្រុកខ្មែរក្នុងព្រៃដងភ្នំ ខេត្តពោធិ៍សាត់។​ គេប្រទះឃើញរុក្ខជាតិនេះក្នុងប្រទេសជ្វា និងប្រទេសដទៃ នៃឥណ្ឌូចិន។ ផ្លែបីសន្លឹកបរិភោគបាន។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដើមបង្ងល់» មានន័យដូចម្ដេច ?


ដើមបង្ងល់


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ចុល្លព្រឹក្ស​​កម្ពស់ ១ ទៅ ៤ ម​ ដុះក្នុងព្រៃក្រាស់ ឬព្រៃល្បោះ លើដីមានថ្មច្រើន ឬតាមមាត់អូរ ឬលើភ្លឺស្រែ នៃប្រទេសជាច្រើនក្នុងឧបទ្វីប​ ឥណ្ឌា ជ្វា ។ ស្លឹកសម្រាប់ធ្វើថ្នាំព្យាបាលកមរមាស់ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដើមបង្គី» មានន័យដូចម្ដេច ?


ដើមបង្គី


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដើមបង្គីជាគុម្ពព្រឹក្សកម្ពស់ ១-២ ម ពេលខ្លះ ជារុក្ខជាតិស្ទើវារ ដុះក្នុងព្រៃធំ ឬល្បោះនៅកម្ពុជា និងវៀតណាម។ គ្រូបុរាណប្រើឬសបង្គី ផ្សំធ្វើថ្នាំរម្ងាប់រោគរបេងក្អកឈាម និង រោគសន្លាក់ឆ្អឹង។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដើមនាងស, សំបក់ស្រួយ» មានន័យដូចម្ដេច ?


ដើមនាងស, សំបក់ស្រួយ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះចុល្លព្រឹក​ ឬព្រឹកតូចមួយប្រភេទ​ កម្ពស់ ៤-១០ ម ដើមពណ៌ស ដូចប្រាក់ដុះក្នុងព្រៃក្រាស់ជ្រលងភ្នំ នៅ ឧបទ្វីបឥណ្ឌូចិន ។ ឈើសំរាប់​ សងផ្ទះ ។ សំបកជាថ្នាំសំអាតឈាម ថ្នាំគ្រុន និងជាថ្នាំកម្លាំង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដើមនាងខ្មៅ» មានន័យដូចម្ដេច ?


ដើមនាងខ្មៅ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ចុល្លព្រឹក្សមួយប្រភេទ កម្ពស់ ៤- ៨ ម ដុះក្នុងព្រៃក្រាស់ នៃអាស៊ីផ្នែកក្ដៅ ។ ដើមពណ៌ក្រម៉ៅ​ ប្រើសសម្រាប់សង់គ្រឿងផ្ទះបាន ។គ្រូថ្នាំបុរាណ ប្រើឫសធ្វើថ្នាំព្យាបាលគ្រឿងរំលាយអាហារ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដើមទ្រូង» មានន័យដូចម្ដេច ?


ដើមទ្រូង


?ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា ព្រះឧរា ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដើមទឹកដោះ, ទឹកដោះព្រៃ» មានន័យដូចម្ដេច ?


ដើមទឹកដោះ, ទឹកដោះព្រៃ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះគុម្ពព្រឹក្ស ឬចុល្លព្រឹក្សមួយកម្ពស់ ១ – ២ ម ដុះក្នុងព្រៃស្រោងលើដីខ្សាច់ នៃឥណ្ឌូចិន (កម្ពុជា លាវ វៀតណាមខាងត្បូង ថៃ ) ។ ផ្កាមានពណ៌ស អាចស្រុះបរិភោគបាន គេបរិភោគផ្កានេះពេលមានទុរិ្ភក្ស ( ១៩៧៥ -១៩៧៩) ។ ឈើមានពណ៌ស វិជ្ឈមាត្រប្រហែល ១០ស.ម សម្រាប់ធ្វើរបស់ប្រើប្រាស់ក្នុងផ្ទះ និងក្នុងការបូជា ។ គ្រូបុរាណទុករុក្ខជាតិនេះ ជាដើមឱសថប្រឆាំងរោគរាកមួល ។ គេយកស្លឹកប្រើសម្រាប់ព្យាបាលក្មេងៗ ។ សម្រាប់មនុស្សចាស់ គេស្ងោរដើម សំបក និងឫស ឲ្យផឹក ពេលខ្លះ អាចត្រាំស្រា ស ក៏បានដែរ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដើមទាល់» មានន័យដូចម្ដេច ?


ដើមទាល់


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដើមទាល់ជាស្មៅធំកម្ពស់ពី ១ ទៅ ២ ម ដុះក្នុងទីវាលមាន់ព្រៃនៃប្រទេសខ្មែរ វៀតណាមខាងត្បូង និងថៃ។ ធាង ស្លឹក គេត្រូវស្ងោរយ៉ាងយូរ ដើម្បីធ្វើបន្លែបរិភោគពេលមានទុរ្ភិក្ស ឧទាហរណ៍ សម័យ ប៉ុល ពត កាន់កាប់ប្រទេស។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដើមថ្នាំភ្នែក» មានន័យដូចម្ដេច ?


ដើមថ្នាំភ្នែក


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា បក្សីមួយប្រភេទ មានកម្ពស់ ៣-៦ម ដុះក្រោមដើមឈើធំៗ ក្នុងព្រៃក្រាស់ ជិតមាត់សមុទ្រ និងលើដីសើមមានម្លប់នៃព្រៃល្បោះ។ មានដុះក្នុងប្រទេសថៃ ផ្នែកឧបទ្វីប ប្រទេសកម្ពុជា តំបន់និរតី ក្នុងកោះ Sumatra និង Bornco។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដើមឈើផ្តល់ជ័រមានតម្លៃ» មានន័យដូចម្ដេច ?


ដើមឈើផ្តល់ជ័រមានតម្លៃ


?ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា ប្រភេទដើមឈើដែលអាចផ្ដល់ជ័រ ឬទ្រទ្រង់ជ័រល័ក្ខ ដែលមានតម្លៃផ្នែកវិទ្យាសាស្រ្ត សេដ្ឋកិច្ច-សង្គម និងវប្បធម៌ ដូចមានចែងនៅក្នុងតារាងឧបសម្ព័ន្ធទីIV នៃប្រកាសនេះ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដើមកំណើតនៃផលិតផលធម្មជាតិនានា» មានន័យដូចម្ដេច ?


ដើមកំណើតនៃផលិតផលធម្មជាតិនានា


?ថ្នាក់ពាក្យជា គយ
មានន័យថា ប្រទេសដែលផលិតផលនោះត្រូវបានប្រមូល ឬទាញយកពីដី។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដើមកូកា» មានន័យដូចម្ដេច ?


ដើមកូកា


?ថ្នាក់ពាក្យជា គយ
មានន័យថា រាល់ចុល្លព្រឹក្សាប្រភេទជា អេរីត្រូស៊ីឡុន។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

Independence Standard Board (ISB)…

Independence Standard Board (ISB): This is the private sector standard-setting body governing the independence of AUDITORs from their public company clients. It came about from discussions between the AICPA, other accounting representatives and the SEC.

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដើម» មានន័យដូចម្ដេច ?


ដើម


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា គល់, ភាគជាដំបូង, ជាមុន : ដើមដៃ, ដើមទ្រូង, ដើមផ្លូវ ។ សំណុំខ្លួន, តួខ្លួន : ដើមឈើ, ដើមពោត; ឈើ១ដើម, ឫស្សី១ដើម, ដែក១ដើម ។ ដើមការ អ្នកផ្ដើមធ្វើការ, ម្ចាស់ការ ( ប្រើចំពោះតែការកុសលឬមង្គលការផ្សេងៗ ) ។ ដើមគំនិត អ្នកផ្ដើមគិតជាមុនគេ ។ ដើមចម ដើមហេតុដែលជាធំក្នុងដំណើរ, ក្នុងរឿងអ្វីមួយ ។ ដើមចោទ អ្នកផ្ដើមចោទមុន , រូបចោទក៍ ។ ដើមដង សំណុំ, លំនាំ, ទំហំ នៃដើមដំណាំផ្សេងៗ : ពោតឆ្នាំនេះមានដើមដងល្អគ្រាន់បើជាងពីក្នុងឆ្នាំមុន ។ ដើមដំបូង គ្រាមុនបង្អស់ ។ ដើមទង ទងគន្លង, ទំនងជាមុនបង្អស់ ។ ដើមទុន ប្រាក់ដើម សម្រាប់ប្រកបការងារយកចំណេញ ។ ដើមទ្រព្យ ទ្រព្យដែលមិនចាយវាយទុកឲ្យនៅជាប្រធាន, ជាមេនៃទ្រព្យក្នុងផ្ទះ ។ ដើមបណ្ដឹង អ្នកប្ដឹងមុន ។ ដើមបុណ្យ អ្នកផ្ដើមធ្វើបុណ្យ ( ម្ចាស់បុណ្យ ) ។ ដើមហេតុ ហេតុដំបូង ។ ដើមឡើយ និ. កាលមុន, គ្រាដំបូង ។ ដើមអាទិ, ដើមធាន ឬ ដើមអាទិដើមធាន ( អ. ថ. ––អាត ) អ្នកនាំផ្ដើមមុនគេ; ហេតុ, ដំណើរ, សេចក្ដីដែលផ្ដើមមុនបង្អស់។ល។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដួស» មានន័យដូចម្ដេច ?


ដួស


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា កោយដងយកដោយវែក, ដោយស្លាបព្រាជាដើម : ដួសសម្ល ។ កោយ, ចូកដោយស្នែង : ក្របីដួសគ្នា ។ ព. ប្រ. ដួស, ដួសដង, ដួសនាយដួសអាយបញ្ចៀសវាសវាង, កៀសនាយកៀសអាយ; ច្រើនប្រើជា កិ. វិ. និយាយដួស, និយាយដួសដង. . . ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដួល» មានន័យដូចម្ដេច ?


ដួល


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ភ្លាត់ជំហររលំចុះ ។ ព. ប្រ. ថ្លោះធ្លាក់, ខូចយសស័ក្ដិ, ចាញ់គេ ។ ដួលចំតិតចំតូង ឬ ដួលតិតដួលតូង ដួលជ្រហឹតជ្រហម ( ម. ព. ចំតិត ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដួន» មានន័យដូចម្ដេច ?


ដួន


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រដាប់ធ្វើដោយស្លឹកត្នោត, ដោយភ្ជល់ ឬត្បាញដោយបន្ទោះឫស្សី, បន្ទោះផ្ដៅជាដើម មានបែបសណ្ឋានផ្សេងៗគ្នា, បែបខ្លះមានរាងស្រដៀងនឹងគ្របឆ្នាំងដី, បែបខ្លះរាងកំពាងខាងក្រោម មានកំពូលស្រួច, បែបខ្លះរាងក្រឡូមខុបត្រង់កណ្ដាប់មានកំពូលមូលក្រឡូម, សម្រាប់ពាក់គ្របក្បាលការពារកុំឲ្យកម្ដៅថ្ងៃចាំងត្រូវក្បាលត្រូវមុខ ឬការពារកុំឲ្យទឹកភ្លៀងធ្លាក់មកត្រូវក្បាលត្រូវមុខ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

Indenture…

Indenture: Formal agreement, also called a deed of trust, between an issuer of bonds and the BONDHOLDER covering certain considerations such as form of the BOND for example.

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដួចដល់» មានន័យដូចម្ដេច ?


ដួចដល់


?ថ្នាក់ពាក្យជា និបាតសព្ទ
មានន័យថា ជិតនឹងដល់ទី ( ច្រើនប្រើតែក្នុងកាព្យ )
ឧទាហរណ៍៖ ដួចដល់ពុំដល់ ជិតនឹងដល់ ប៉ុន្ដែនៅពុំទាន់បានដល់ពិតប្រាកដនៅឡើយ ( សាស្ត្រាច្បាប់ក្រម ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដួច» មានន័យដូចម្ដេច ?


ដួច


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ផ្ដួច, ផ្ដួចឡើង, តាំងឡើង, តាំងកឡើង; កួចខ្ពស់ឡើង ។
ឧទាហរណ៍៖ តាំងពីដួចមក មិនដែលឃើញទេ ។

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលខ្ពស់សន្លឹម, ដែលជាចុងប៉ូច ។
ឧទាហរណ៍៖ ​ឡើងដល់ចុងដួច ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

Incorporation…

Incorporation: Process by which a COMPANY receives a state charter allowing it to operate as a CORPORATION.

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដួង» មានន័យដូចម្ដេច ?


ដួង


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដង្កូវពួកមួយ ច្រើនកើតក្នុងឈើពុក, ក្នុងដីធូរសើម ដែលមានជីខ្លាំង, ក្នុងដើមវល្លិមានវល្លិខ្ញែជាដើម. . . ។ ឈ្មោះប្រាក់សម្រាប់ចាយមួយបែប មានរូបសណ្ឋានស្រដៀងនឹងរូបដង្កូវដួង, មានប្រើតែពីក្នុងសម័យបុរាណ : ប្រាក់ដួង ។ អ្វីៗ ដែលមានរូបសណ្ឋានមូលភ្លឺ, រុងរឿង : ដួងព្រះអាទិត្យ, ដួងព្រះចន្រ្ទ ឬ ដួងខែ, ដួងតារា ឬ ដួងផ្កាយ, ដួងត្រា ។ ដួងចិត្ត ឬ ដួងចៃ ( ស. ចៃ “ចិត្ត” ) ហទយវត្ថុ, តួចិត្ត ( ចិត្ត១ដួង គឺតួចិត្តមួយដែលកើតឡើង ) ។ ដួងជីវន្ត, ដួងជីវា ឬ ដួងជីវ៉ា, ដួងជីវិត,ដួងជីវិន តួជីវិត; ពាក្យហៅស្ត្រីជាគូស្នេហា ស្រឡាញ់ស្មើជីវិត ( ម. ព. ជីវន្ត, ជីវិត, ជីវិន ផង ) ។ ដួងវិញ្ញាណ តួវិញ្ញាណ ។ ដួងសមរ ពាក្យហៅស្ត្រីជាគូកម្សត់ដែលរួមស្លាប់រស់ជាមួយគ្នា; ហៅក្លាយតាមសៀមថា ដួងសម៉ន ក៏មានខ្លះ ( ម. ព. សមរ ផង ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដូហា» មានន័យដូចម្ដេច ?


ដូហា


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រទេស ដូហា, រាជធានី/​រដ្ឋធានី នៃប្រទេសកាតា។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដូរ» មានន័យដូចម្ដេច ?


ដូរ


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ផ្ដូររបស់, ឲ្យរបស់ទៅវិញទៅមកដោយទុកតម្លៃជាស្មើគ្នា ។
ឧទាហរណ៍៖ ដូរគោ, ដឹកឳឡឹកទៅដូរស្រូវ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដូមីនីក (សាធារណរដ្ឋ)» មានន័យដូចម្ដេច ?


ដូមីនីក (សាធារណរដ្ឋ)


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រទេស ដូមីនីក (សាធារណរដ្ឋ), (រាជធានី/​រដ្ឋធានី) សាន់ដូម៉ាំង។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

Income Summary…

Income Summary: A temporary account used during the closing process that holds a summary of all REVENUES and EXPENSES before the NET INCOME or loss is transferred to the capital account.

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដូមីនីក» មានន័យដូចម្ដេច ?


ដូមីនីក


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រទេស ដូមីនីក, (រាជធានី/​រដ្ឋធានី) រ៉ូសូ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដូនពេញ» មានន័យដូចម្ដេច ?


ដូនពេញ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះភ្នំដីតូចមួយ នៅរាជធានីនៃប្រទេសកម្ពុជា ដែលដូនចាស់ម្នាក់ឈ្មោះ “ពេញ” បានផ្ដើមកសាងឡើងជាដំបូងក្នុង គ. ស. ១៣៧២ : ភ្នំដូនពេញ ។ ឈ្មោះនេះ ហៅកាត់ថា “ភ្នំពេញ” ដែលបានសន្មតដាក់ទៅជាឈ្មោះរាជធានីនៃប្រទេសយើងសព្វថ្ងៃ ( ម. ព. ភ្នំពេញទៀតផង ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដូនតា» មានន័យដូចម្ដេច ?


ដូនតា


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា យាយ និងតា ។ ពួកបុព្វបុរស ក៏ហៅថា ដូនតា បានដែរ ។
ឧទាហរណ៍៖ សែនដូនតា, សំពះដូនតា ( ម. ព. បុព្វបុរស ផង ) ។ រ. ស. ជា ព្រះបិតរ ( បិ-ដ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដូនជី» មានន័យដូចម្ដេច ?


ដូនជី


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា យាយជី គឺឧបាសិកាដែលកោរសក់ស្លៀកដណ្ដប់សំពត់សឬសំពត់លឿង កាន់សីល ១០ ជានិច្ច ( ច្រើនតែស្ត្រីចាស់ៗ, តែទោះបីស្ត្រីនៅក្មេងក៏ដោយ បើប្រព្រឹត្តកាន់វត្តប្រតិបត្តិដូច្នេះ ក៏ហៅ ដូនជី ដែរ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដូនចែម, ដូងចែប, ស្តុងបីសន្លឹក» មានន័យដូចម្ដេច ?


ដូនចែម, ដូងចែប, ស្តុងបីសន្លឹក


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះព្រឹក្សម៉្យាង កម្ពស់ ៣០-៤០ ម មានមែកត្រង់ល្អ ដុះក្នុងព្រៃក្រាស់នៃប្រទេសកម្ពុជា និងវៀតណាមខាងត្បូង ។ ឈើស្រាល ជាប់ណាស់ ស្រួលអារ សម្រាប់សង់ផ្ទះ និងធ្វើទុក ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

Income from Operation…

Income from Operation: Gross margin with operating expenses subtracted.

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដូន» មានន័យដូចម្ដេច ?


ដូន


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ( ស. ) ប៉ះ, ទង្គិច, ទង្គុកគ្នា ( មិនសូវប្រើ ) ។

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ជីដូន ( យាយ ) ។
ឧទាហរណ៍៖ ​អញ្ជើញទៅណាដូន ? ហ៏ ! ដឹកដៃដូនផង!

               ពាក្យអារក្ខសម្រាប់ហៅស្នំ គឺស្រីអ្នកអង្វរករ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដូច្នោះ» មានន័យដូចម្ដេច ?


ដូច្នោះ


?ថ្នាក់ពាក្យជា និបាតសព្ទ
មានន័យថា ដូចនោះ, យ៉ាងនោះ ( ទោះបីសរសេរជា ដូចនោះ ក៏ត្រូវអានថា ដូច-ច្នុះ ដែរ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

Income…

Income: Inflow of REVENUE during a period of time.

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដូច្នេះ» មានន័យដូចម្ដេច ?


ដូច្នេះ


?ថ្នាក់ពាក្យជា និបាតសព្ទ
មានន័យថា ដូចនេះ, យ៉ាងនេះ ( ទោះបីសរសេរជា ដូចនេះ ក៏ត្រូវអានថា ដូច-ច្នេះ ដែរ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

In Arrears…

In Arrears: Not paid at the time originally agreed to and overdue.

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដូច្នឹង» មានន័យដូចម្ដេច ?


ដូច្នឹង


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដូចហ្នឹង, ដូចនេះ, ដូច្នេះ ( ទោះបីសរសេរ ដូចហ្នឹង ក៏ត្រូវអាន ដូច្នឹង ដែរ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដូចដែល» មានន័យដូចម្ដេច ?


ដូចដែល


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. ដដែល ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដូច» មានន័យដូចម្ដេច ?


ដូច


?ថ្នាក់ពាក្យជា និបាតសព្ទ
មានន័យថា ដែលមានសណ្ឋាន មានរូបត្រូវគ្នា ឲ្យចាប់ច្រឡំ ។
ឧទាហរណ៍៖ របស់នេះ ដូចគ្នានឹងរបស់នុះដែរ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដូងស្បាត» មានន័យដូចម្ដេច ?


ដូងស្បាត


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា តិណជាតិមួយប្រភេទកម្ពស់ ៦០-៨០ ស.ម​ ដុះក្នុងព្រៃស្រោងនៃឧបទ្វីបឥណ្ឌូចិន និងឥណ្ឌា ។ ផ្លែអាវបរិភោគបាន។ គ្រូថ្នាំបុរាណប្រើផ្កា និងឫសផ្កា ជាថ្នាំរម្ងាប់ជំងឺគ្រឿននោម ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

Imputed Interest…

Imputed Interest: If no interest or an unrealistic amount of interest is charged in a salve involving certain kinds of deferred payments, then the transaction will be treated as if the realistic rate of interest had been used. The difference between the realistic interest and the interest actually used is referred to as imputed interest.

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដូងព្រះ, (ដើម) ប្រា» មានន័យដូចម្ដេច ?


ដូងព្រះ, (ដើម) ប្រា


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ចុល្លព្រឹក្សម៉្យាងដុះក្នុងព្រៃក្រាស់ ឬព្រៃស្រោង នៃប្រទេសខ្មែរ ភូមា ឧបទ្វីបជ្វា និងឥណ្ឌា។ ស្លឹក និងសំបកកាត់ឱ្យ ស្តើងៗ សម្រាប់ជក់រំងាប់ជំងឺដំបៅច្រមុះ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដូងព្រះ» មានន័យដូចម្ដេច ?


ដូងព្រះ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា វល្លិមានផ្កាតូចៗ សម្បុរលឿងទុំ, មានផ្លែបរិភោគបាន ។ មានដូងព្រះ ១ ប្រភេទទៀតមានដើម, ធាង, ស្លឹកស្រដៀងនឹងលម៉ើ តែស្រួចរឹង ដើមទាបៗ មានផ្លែបរិភោគបាន ( អ្នកស្រុកខ្លះហៅ ដូងទន្សាយ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដូងប្រេង» មានន័យដូចម្ដេច ?


ដូងប្រេង


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដូងប្រេងមានកម្ពស់​ ៤-១៥ ម ដើមកំណើតក្នុងទ្វីបអាហ្រ្វិចខាងលិច គេនាំចូលមកដាំលំអក្នុងសួនសាធារណៈ។ ផ្លែអាចឱ្យប្រេងម្យ៉ាងសម្រាប់ធ្វើទៀនដុត ឬសាប៊ូ។ ប្រេងនៃគ្រាប់អាចប្រើក្នុងអាហាររូបត្ថម្ភបាន។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

Horizontal Analysis…

Horizontal Analysis: A technique for analyzing FINANCIAL STATEMENTS that involves the computation of changes in both dollar amounts and percentages from the previous year to the current year.

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដូងចែម» មានន័យដូចម្ដេច ?


ដូងចែម


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះឈើមួយប្រភេទ មានសាច់រឹងជាប់ល្អស្រដៀងនឹងឈើបេង ប្រើធ្វើជាតុទូជាដើមបាន ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

Hope Scholarship Credit…

Hope Scholarship Credit : A maximum allowable credit of $1,500 per student for each of the first 2 years of post-secondary education. It is allowable after all additional requirements are met.

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដូង» មានន័យដូចម្ដេច ?


ដូង


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈើស្រុកមានផ្លែជាអាហារ ផ្លែមានទឹក មានសាច់ខាងក្នុងរលា កាលណាទុំសាច់នោះមានប្រេង; ដូងមានច្រើនប្រភេទគឺ ដូងផេះ, ដូងភ្លើង, ដូងសែត, ដូងខ្ទិះ, ដូងតាកែ ( ដូងកូវកែ ) ជាដើម ។ ដូងត្នោត ដូងដែលមានផ្លែជាប់រដុបរដៀនដូចធ្លាយត្នោត ( មិនសូវមាន ) ។
ព្រឹក្សម៉្យាងសន្តានស្លា ត្នោត កម្ពស់ ២-៣០ ម មានដើមកំណើតក្នុងទ្វីបអាស៊ី គេស្គាល់ដូងជិត៤ពាន់ឆ្នាំហើយនៅប្រទេសចិន (ក្នុងកំណាពហយចិនមួយ គេឃើញមានឈ្មោះដូង កំណាព្យសរសេរប្រហែល២ពាន់ឆ្នាំមុនព្រះយេស៊ូ) ។ ដូងមានច្រើនប្រភេទណាស់ តែឈ្មោះវិទ្យាសាស្ត្រនៅដដែល មានដូងភ្លើង ដុងតុកកែ ដូងខ្ទិះ ដូងសម្លរ ។ល។ ដើមដូងមានប្រយោជន៍ណាស់ ស្លឹកសម្រាប់ធ្វើដំបូលផ្ទះ ឬសង់រោងបុណ្យ ។ល។ ផ្កាដូងពេលខ្លះប្រើបាចជំនួសផ្កាស្លា ក្នុងពិធីអាពាហ៍ពិពាហ៍។ ផ្លែគេប្រើបានច្រើនប្រភេទណាស់ ទឹកដូងជាភេសជ្ជៈល្អណាស់ សាច់ដូងខ្ចីគេបរិភោគជាមួយទឹក សាច់ច្របាច់យកខ្ទិះស្លរ ធ្វើបង្អែមផ្សេងៗ ឬស្ងោរធ្វើប្រេង។ ស្រកីដូងគេតែងយកធ្វើអំបោស។ ពេទ្យបុរាណ ប្រើឫសដូងសម្រាប់ផ្សំថ្នាំព្យាបាលជំងឺរាកមួល។ ត្រឡោកដូង គេដុតក្នុងផេះក្តៅឱ្យចេញជ័រ ជ័រនេះប្រើសម្រាប់លាបឱ្យបាត់ឈឺធ្មេញ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

Holding Period…

Holding Period: The time in which a taxpayer acquires property and the date on which it is sold.

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដុះដាល» មានន័យដូចម្ដេច ?


ដុះដាល


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលចេះតែរីកចម្រើនដោយធនធាន, ដែលកើតកាលវាលគុម្ព ។
ឧទាហរណ៍៖ រកស៊ីដុះដាល ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដុះ» មានន័យដូចម្ដេច ?


ដុះ


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ចាប់កើត, កកើត, មានពន្លក, មានដើមដងឡើង ។
ឧទាហរណ៍៖ ​ស្រូវដុះ, ពោតដុះ ។

                ចម្រើនឡើង ។
ឧទាហរណ៍៖ ដីដុះ; ពុកចង្កាដុះ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដុំដៃ» មានន័យដូចម្ដេច ?


ដុំដៃ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ចុងឆ្អឹងធំត្រង់ប្រទល់កែងដៃ ។
ឧទាហរណ៍៖ បុះនឹងដុំដៃ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដុំកំណត់» មានន័យដូចម្ដេច ?


ដុំកំណត់


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដុំក្រដាសជាកូនសៀវភៅ សម្រាប់កត់ត្រាបន្តិចបន្តួចទុកជាគ្រឿងចំណាំ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

High-Premium Convertible Debenture…

High-Premium Convertible Debenture: BOND with a long-term, high-premium, COMMON STOCK conversion feature and also offering a fairly competitive interest rate.

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដុំ» មានន័យដូចម្ដេច ?


ដុំ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា កំណាត់, បំណែក, កង់; ភាគឬប៉ែក ដែលជាប់មូលគ្នា, ដែលរូមគ្នា ។
ឧទាហរណ៍៖ ដុំឥដ្ឋ, ឥដ្ឋ ១ ដុំ, ស្ករ ១ ដុំ, សាច់ ១ ដុំ, ដី ១ ដុំ, ផ្ទះ ១ ដុំ; ឈរដោយដុំ, នៅដោយដុំ, ចងជាដុំ ។

                  ឈើមូលមានដំណាប់បញ្ចុះគល់កាំមានប្រហោងសម្រាប់ស៊កភ្លៅ ។
ឧទាហរណ៍៖ ដុំរទេះ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដុស» មានន័យដូចម្ដេច ?


ដុស


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ខាត់, រំលីង, ពួត, ជម្រះដោយសាប៊ូ ។
ឧទាហរណ៍៖ ដុសក្អែល, ដុសខោអាវ ។

                ដុសខាត់ ខាត់ជម្រះឲ្យស្អាត, ឲ្យរលីង ឲ្យជ្រះអស់មន្ទិល ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដុល្លារ» មានន័យដូចម្ដេច ?


ដុល្លារ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (អ. Dollar) ឈ្មោះរូបិយវត្ថុរបស់សហរដ្ឋអាមេរិក ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដុល» មានន័យដូចម្ដេច ?


ដុល


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដុំធំ, កំណាត់ធំ ។
ឧទាហរណ៍៖​ ឈើ ១ ដុល, ដែក ១ ដុល, នៅទាំងដុល ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដុបៗ» មានន័យដូចម្ដេច ?


ដុបៗ


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ឆ្អិនខ្លះ ឆៅខ្លះ រដុបៗស្រោលៗ ។
ឧទាហរណ៍៖ បាយឆៅដុបៗ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដុប» មានន័យដូចម្ដេច ?


ដុប


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ដែលឡើងជិះសេះជាដើម ជាប់មិនធ្លាក់ មើលទៅឃើញឆ្ដុប ។
?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា គុម្ពោត ( ប្រើតាមទម្លាប់ដោយស្រុក ) ។
មែកឈើផ្សេងៗដែលគេយកទៅបោះដោតផ្ដុំគ្នាក្នុងទឹក ធ្វើជាទីជម្រក ដើម្បីឲ្យត្រីចូលមកនៅកុះកុំច្រើន, កាលណាគេដឹងថាមានត្រីចូលមកជ្រកនៅច្រើនហើយ គេយកបណ្ដាញមងទៅរាយព័ទ្ធជុំវិញ ហើយរើសម្រាប់នោះចេញអស់ទើបក្រសោបចាប់យកត្រីបានដោយងាយ ។
ឧទាហរណ៍៖ ត្រូវធ្វើដុបឲ្យបានពីរបីកន្លែង, ខ្ញុំបានធ្វើដុបរួចហើយ ។

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលឡើងជិះសេះជាដើម ជាប់មិនធ្លាក់ មើលទៅឃើញឆ្ដុប ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដុន!» មានន័យដូចម្ដេច ?


ដុន!


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ពាក្យសម្រាប់ប្រើឲ្យដំរីថយ គឺបង្គាប់ថាថយ! ឬថា ឯងចូរថយ !
ឧទាហរណ៍៖ ដុនអាក្បំ !


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដុន» មានន័យដូចម្ដេច ?


ដុន


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលទន់, ថយ, ទន់ទាបជាងគេ ។
ដុនដាប ឬ ដាបដុន ដែលទន់ថយ, ទន់ទាប ដាបណាស់
ឧទាហរណ៍៖ មនុស្សដុនដាប ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

High-Low Method…

High-Low Method: A common, simple way of separating VARIABLE COSTS from FIXED COSTS.

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដុត» មានន័យដូចម្ដេច ?


ដុត


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើឲ្យក្ដៅ, ធ្វើឲ្យឆេះដោយភ្លើង ។
ឧទាហរណ៍៖ ដុតគំនរសំរាម, កុំដុតព្រៃ ។

               ធ្វើឲ្យក្ដៅចិត្តដោយអាការណាមួយ ។
ឧទាហរណ៍៖ ពីយប់មិញ វាមកដុតឯងទៀត ។

               ប្រើជា គុ. ក៏បាន ។
ឧទាហរណ៍៖ ត្រីដុត, ដំឡូងដុត ត្រី, ដំឡូងដែលគេដុតហើយ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

Held-to-Maturity Security…

Held-to-Maturity Security: A DEBT SECURITY that management intends to hold to its MATURITY or payment date and whose cash value is not needed until that date.

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

Hedge…

Hedge : A financial term for a specific type of commodities planning and trading.

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដុកដាន់» មានន័យដូចម្ដេច ?


ដុកដាន់


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា (ម. ព. ឌុជាន់ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

Head of Household…

Head of Household: An individual entitled to special tax rates that fall midway between single rates and married filing joint rates, if they fit the qualifying profile.

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

Half-Life…

Half-Life: Point in time at which half the PRINCIPAL has been repaid in a mortgage-backed security guaranteed or issued by the Government National Mortgage Association, the Federal National Mortgage Association, or the Federal Home Loan Mortgage Corporation.

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដឹស» មានន័យដូចម្ដេច ?


ដឹស


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះវល្លិមួយប្រភេទ ស្លឹកធំៗ, មានផ្កាក្រអូប, មានមើមស្រដៀងនឹងក្ដួច, មើមនោះ បើយកមកចិតជាចំណិតៗ ហើយត្រាំទឹកឲ្យសោះអស់រសជាតិដើមចេញ អាចប្រកបប្រើធ្វើជាអាហារបានក្នុងទុព្ភិក្ខកាល ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដឹប» មានន័យដូចម្ដេច ?


ដឹប


មានន័យថា ( ម. ព. ដុប ឬ ដឹប កិ. ឬ កិ. វិ. ) ។ ( ម. ព. ដុប ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដឹងក្ដី» មានន័យដូចម្ដេច ?


ដឹងក្ដី


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ដឹងសេចក្ដី, ដឹងការណ៍ខុសត្រូវ ។ ច្រើនប្រើជា គុ. ដែលបានដឹងការណ៍ខុសត្រូវក្រែលហើយ : ក្មេងតូចពុំទាន់ដឹងក្ដី; រឿងហ្នឹងកើតមានយូរឆ្នាំហើយតាំងពីខ្ញុំទើបដឹងក្ដីឯណោះ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដឹង» មានន័យដូចម្ដេច ?


ដឹង


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា បានដំណឹង, ចូលចិត្តជាក់, ជ្រាបច្បាស់ក្នុងចិត្ត, យល់ជាក់ ។
ឧទាហរណ៍៖ ដឹងការណ៍ពិត ។

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រដាប់ គ្រឿងប្រើប្រាស់ធ្វើដោយដែក មានដងមានផ្លែសម្រាប់ក្របែល, ពុះ, ច, ចាំងឈើ; ដឹងមាន៣ប្រភេទគឺ ដឹងភ្លុក ឬ ដឹងស្លាប, ដឹងជង, ដឹងជ្វា ។
?ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា ទ្រង់ជ្រាប ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

Guaranty…

Guaranty: Legal arrangement involving a promise by one person to perform the obligations of a second person to a third person, in the event the second person fails to perform.

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដឹកនាំ» មានន័យដូចម្ដេច ?


ដឹកនាំ


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា (ម. ព. ដឹក និង នាំ ) ។
ណែនាំ ។
ឧទាហរណ៍៖ បណ្ឌិតតែងដឹកនាំអ្នកដទៃទៅកាន់សេចក្ដីចម្រើន ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដឹកដៀវ» មានន័យដូចម្ដេច ?


ដឹកដៀវ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ទឹមគោឬក្របី, សេះ តែមួយ ហើយដឹកនាំគ្រឿងផ្ទុកទៅមក ( ម. ព. ដៀវ ផង ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដឹកដឿ» មានន័យដូចម្ដេច ?


ដឹកដឿ


មានន័យថា ( ម. ព. ដក់ដឿ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

Greenmail…

Greenmail: Any amount a corporation pays to a shareholder to directly or indirectly buy back its stock.

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

Grantor…

Grantor: (1) Person who transfers property. (2) Person who creates a trust.

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដឹក» មានន័យដូចម្ដេច ?


ដឹក


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា នាំ​យក​ទៅ​មក​ដោយ​គ្រឿង​ផ្ទុក​មាន​រទេះ ទូក ជាដើម ។
ឧទាហរណ៍៖ ដឹក​ឈើ ដឹក​ឧស ដឹក​ស្រូវ ។

​​                នាំ​បណ្ដើរ​ដោយ​កាន់​ខ្សែ ។
ឧទាហរណ៍៖ ដឹក​គោ ដឹក​សេះ ។

                កាន់​ខ្សែ​ទាញ​អូស​ទាំង ២ ខាង ។
ឧទាហរណ៍៖  ដឹក​គន (ម. ព. គន) ។

               គូស​អូស​ឲ្យ​ដិត​ជា​ស្នាម​គំនូស : ដឹក​បន្ទាត់ ។
?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ចំនួន ទម្ងន់ ដែល​ល្មម​ដឹក​នាំ​យក​ទៅ​មក​បាន ។
ឧទាហរណ៍៖ ស្រូវ ១ ដឹក, ពោត ២ ដឹក ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

Grantee…

Grantee: Person to whom property is transferred.

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដីឯកជនរបស់រដ្ឋ» មានន័យដូចម្ដេច ?


ដីឯកជនរបស់រដ្ឋ


?ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា រួមមាន ដីទាំងអស់ដែលមិនមែនជាដីសាធារណៈរបស់រដ្ឋ និងមិនមែនជាដីដែលកាន់កាន់ជាភោគៈស្របច្បាប់ ឬជាកម្មសិទ្ធិដោយបុគ្គលឯកជន ឬដោយសមូហភាព ស្របតាមច្បាប់ភូមិបាលឆ្នាំ២០០១។ ដីឯកជនរបស់រដ្ឋ មានរួមបញ្ចូលដូចជា ទ្រព្យនិទាយាទភាពទាំងអស់ ឬទ្រព្យដែលម្ចាស់ប្រគល់ឱ្យរដ្ឋដោយស្ម័គ្រចិត្ត ឬទ្រព្យដែលមិនអាចកំណត់បាននូវអត្តសញ្ញាណភោគី ឬកម្មសិទ្ធិករស្របច្បាប់។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

Government Accountability Office (GAO)…

Government Accountability Office (GAO): Accounting and auditing office of the United States government. An independent agency that reviews federal financial transactions and reports directly to Congress.

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដីឥដ្ឋ» មានន័យដូចម្ដេច ?


ដីឥដ្ឋ


មានន័យថា ( ម. ព. ដីស្អិត ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

Governing Documents…

Governing Documents: Official legal documents that dictate how an entity is operated. The governing documents of a CORPORATION include ARTICLES OF INCORPORATION and BYLAWS; a PARTNERSHIP includes the partnership agreement; a TRUST includes the trust agreement or trust indenture; and an LLC includes the ARTICLES OF ORGANIZATION and OPERATING AGREEMENT.

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដីស្អិត» មានន័យដូចម្ដេច ?


ដីស្អិត


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដីដែលស្អិតល្មួតបៀមទឹកឬដីដែលម៉ដ្ឋទន់ល្មួត សម្រាប់ធ្វើក្អម, ឆ្នាំង, ឥដ្ឋ, ក្បឿងជាដើម ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

Goods Available for Sale…

Goods Available for Sale: The sum of beginning inventory and the net cost of purchases during a period; the total goods available for sale to customers during an accounting period.

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដីសាធារណៈរបស់រដ្ឋ» មានន័យដូចម្ដេច ?


ដីសាធារណៈរបស់រដ្ឋ


?ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា ដីដែលមានជាប់ផលប្រយោជន៍សាធារណៈ និងឋិតនៅក្នុងប្រភេទជាក់លាក់ នៃទ្រព្យដែលមានផលប្រយោជន៍សាធារណៈ ដូចខាងក្រោម៖ ក-ទ្រព្យទាំងឡាយដែលបង្ហាញការកើតឡើងពីធម្មជាតិ ដូចជា៖ ▪១-ព្រៃឈើ។ ▪២-ផ្លូវទឹកដែលនាវា ឬក្បូនអាចចេញចូលបានបណ្ដែតបាន។ ▪៣-បឹងធម្មជាតិ។ ▪៤-ច្រាំងទន្លេដែលនាវា ឬក្បូនចេញចូលបាន បណ្ដែតបាន។ ▪៥-ត្រើយសមុទ្រ។ ខ-ទ្រព្យទាំងឡាយ ដែលជាកម្មវត្ថុនៃការរៀបចំពិសេសសម្រាប់ប្រយោជន៍សាធារណៈទូទៅ ដូចជា៖ ▪១-តីរឋាន។ ▪២-កំពង់ផែ។ ▪៣-ផ្លូវដែក។ ▪៤-ស្ថានីយរថភ្លើង។ ▪៥-ព្រលានយន្តហោះ។ គ-ទ្រព្យទាំងឡាយដែលត្រូវបានដាក់ឱ្យប្រើប្រាស់ជាសាធារណៈ តាមស្ថានភាពពីកំណើត ឬក្រោយពីបានរៀបចំ ដូចជា៖ ▪១-ផ្លូវថ្នល់។ ▪២-ផ្លូវលំ។ ▪៣-ផ្លូវរទេះ។ ▪៤-ផ្លូវដើរ។ ▪៥-សួនច្បារ ឧទ្យានសាធារណៈ។ ▪៦-ដីចំណី។ ឃ-ទ្រព្យទាំងឡាយ ដែលត្រូវបានដាក់ឱ្យដំណើរការសម្រាប់សេវាសាធារណៈ ដូចជា៖ ▪១-សាលារៀន ឬអគារសិក្សាសាធារណៈ។ ▪២-អគាររដ្ឋបាល។ ▪៣-មន្ទីរពេទ្យសាធារណៈ។ ង-ដែនបម្រុងធម្មជាតិការពារដោយច្បាប់។ ច-បេតិកភណ្ឌបុរាណវិទ្យា វប្បធម៌ និងប្រវត្តិសាស្រ្ត។ ឆ-អចលនវត្ថុជាព្រះរាជទ្រព្យ ដែលមិនមែនជាទ្រព្យសម្បត្តិឯកជនរបស់ព្រះរាជវង្សានុវង្ស។ ជ-ដីផ្សេងៗទៀតដែលមានចរិតបម្រើផលប្រយោជន៍សាធារណៈ និងដីដែលមានមូលដ្ឋានគតិយុត្តកំណត់រួចហើយ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

Going Public…

Going Public: Activities that relate to offering a private company’s shares to the general investing public including registering with the SEC.

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖