Posted on Leave a comment

តើពាក្យ «ដង្ហិត» មានន័យដូចម្ដេច ?


ដង្ហិត


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​ឈើ​តូច ស្លឹក​ប្រើ​ជា​ថ្នាំ​ស្រែង ដើម​និង​ផ្លែ​ប្រើ​ជា​ថ្នាំ​បញ្ចុះ; (ដង្ហិត​ធំ); មាន​ដង្ហិត​មួយ​ប្រភេទ​ទៀត​ហៅ​ថា ដង្ហិត​ខ្មោច ដើម​តូច ស្លឹក​ក៏​តូច ។
ចុល្លព្រឹក្សតូចមួយមានកម្ពស់ ១,៥០ ម មានដើមកំណើតនៅអាមេរិកខាងត្បូង គេដាំក្បែរផ្ទះសម្រាប់ល្អមើលផង សម្រាប់ប្រើ ជាថ្នាំផង។ រដូវភ្លៀង ដង្ហិតមានផ្កាលឿង ជាចង្កោម ល្អមើលណាស់ តែពេលខែចែត្រ ផកាជ្រុះអស់ ហេតុនេះខ្មែរយើងតែងធ្វើប្រស្នាមួយថា “ប្រាំងសឹក កន្តិកបួស”។ ស្លឹកដង្ហិតបុកម៉ដ្ឋលាយជាមួយទឹកកំបោរសម្រាប់ធ្វើថ្នាំព្យាបាលជំងឺស្បែក ដូចជាស្រែង និងត្រអក។ ដើមដង្ហិតជាដើមពុល គោក្របី ដែលស៊ីស្លឹកអាចស្លាប់បាន ពេលខ្លះ គេប្រើឫសជាថ្នាំបញ្ចុះ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដង្ហាក់» មានន័យដូចម្ដេច ?


ដង្ហាក់


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ហត់​ដក​ដង្ហើម​យោល​ៗ ដោយ​រហាក់​ខ្លាំង។
ឧទាហរណ៍៖  ខំ​រត់​លឿន​ខ្លាំង​ទាល់​តែ​ដង្ហាក់ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដង្ហក់» មានន័យដូចម្ដេច ?


ដង្ហក់


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ដក​ដង្ហើម​ញាប់​ដោយ​ហប​ណាស់ ហត់​ខ្លាំង​ណាស់ ។
ឧទាហរណ៍៖ ដង្ហក់​ញាប់ ។

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈើឬឫស្សីទន់រលាស់បាន សម្រាប់បិទដីស្អិត ឬថ្កៀបគ្រាប់, ផ្លែអ្វីៗដែលមូល ចោលគ្រវែងផ្លោងបង្អើលសត្វ ។
ឧទាហរណ៍៖ ចោលដង្ហក់បង្អើលចាបកុំឲ្យស៊ីស្រូវ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដង្វិន» មានន័យដូចម្ដេច ?


ដង្វិន


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ត្រិះរិះ; ជញ្ជឹង គ្នេរគ្នាន់ ស្ទង់​មើល (ព. បុ.) ។
ឧទាហរណ៍៖ ត្រូវ​ដង្វិន​មើល​រួច​សិន​សឹម​ធ្វើ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដង្គោល» មានន័យដូចម្ដេច ?


ដង្គោល


?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ទ្រលោម ថ្គោល។
ឧទាហរណ៍៖ ផ្សែង​ហុយ​ដង្គោល ។ ទង្គោល


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដង្គុំ» មានន័យដូចម្ដេច ?


ដង្គុំ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ព្រៃ​ដែល​ស្រោង​ត្រសុំ​ត្រសាយ; ដែល​មើល​ទៅ​ឃើញ​ស្រោង​ត្រសុំ​ហាក់​ដូច​គេ​ចង​ផ្គុំ។
ឧទាហរណ៍៖ ដង្គុំ​ព្រៃ ព្រៃ​ដង្គុំ ។ ទង្គុំ

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ព្រៃ​ដែល​ស្រោង​ត្រសុំ​ត្រសាយ; ដែល​មើល​ទៅ​ឃើញ​ស្រោង​ត្រសុំ​ហាក់​ដូច​គេ​ចង​ផ្គុំ។
ឧទាហរណ៍៖ ដង្គុំ​ព្រៃ ព្រៃ​ដង្គុំ ។ ទង្គុំ


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដង្គន់» មានន័យដូចម្ដេច ?


ដង្គន់


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ខ្សែ​ផ្ដៅ​វេញ​ទាំង​មូល សម្រាប់​ចង​រឹត​កូប​ឬ​រយាង ញ៉ែង ព័ទ្ធ​តាម​ទ្រូង​ដំរី ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដង្គត់» មានន័យដូចម្ដេច ?


ដង្គត់


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា កំណាត់​ឈើ​ដែល​សល់​ពី​គេ​កាត់ ឬ​បាក់​ជាប់​នៅ​នឹង​គល់។
ឧទាហរណ៍៖ ដង្គត់​ឈើ ។ ទង្គត់


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដង្ខៅ» មានន័យដូចម្ដេច ?


ដង្ខៅ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ចិ. តាំងខៅ ) មេជំនួញ ( គហបតីរង ឬ អនុគហបតី ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដង្ខឹម» មានន័យដូចម្ដេច ?


ដង្ខឹម


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដង្ខឹមជាស្មៅប្រចាំឆ្នាំ កម្ពស់ ១០-៦០ ស.ម ដុះលើដីទំនាបដែលមានទឹកលិចម្តងៗ ដោយទៀតកំណត់ពេល នៅទ្វីបអាស៊ី អាហ្វ្រិក និង អូស្រ្តាលីផ្នែកក្តៅ ពេលខ្លះជាដំណាំគេដាំជាបន្លែ។ ស្លឹកមានរសជាតិល្វីង សម្រាប់ស្លជាមួយត្រី ឬសាច់។ គ្រូថ្នាំយកស្លឹកធ្វើថ្នាំព្យាបាលជម្ងឺឈឺក្បាល ឬគ្រុនផ្តាសាយ ឬមួយរម្ងាប់មេរោគ គ្រឿងរំលាយអាហារ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដង្កោខ្មោច» មានន័យដូចម្ដេច ?


ដង្កោខ្មោច


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈើមួយប្រភេទ ស្លឹកស្រដៀងនឹងដង្កោ ផ្លែតូចៗ មានរសចត់ ។

                   ព្រឹក្សកម្ពស់ ៧-១៥ ម សំបកក្រៅពណ៌ខ្មៅភាវដុះក្នុងព្រៃធំ ឬព្រៃល្បោះនៅឥណ្ឌូចិន និងប្រទេសឥណ្ឌា។ ដង្កោខ្មោចច្រើន មានបន្លាវែងនៅដើម។ ឈើពណ៌សភាវ ឬលលឿង រឹងពត់បាន គេប្រើធ្វើគ្រឿងផ្ទះ និងវត្ថុតាំងលំអ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដង្កោ» មានន័យដូចម្ដេច ?


ដង្កោ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​ឈើ​មួយ​ប្រភេទ ផ្លែ​មូល​ៗ​មាន​រស​ចត់​សម្រាប់​ប្រើ​ជា​គ្រឿង​ជ្រលក់ ឬ​យក​មក​កែ​ផ្សំ​ធ្វើ​ជា​អាហារ​ក៏​បាន ។
ឧទាហរណ៍៖ ផ្លែ​ដង្កោ​ទុំ​ក្រហម​ប្រាក ។

               ព្រឹក្សកម្ពស់ ១០-១២ ម ដុះក្នុងព្រៃធំ ឬស្ទើរធំនៅប្រទេសឥណ្ឌា ឥណ្ឌូនេស៊ី និងឧបទ្វីបឥណ្ឌូចិន។ ផ្លែទុំបរិភោគជាចំណីបាន។ ផ្លែខ្ចី និងទុំមានជាតិថ្នាំពណ៌ក្រមៅសម្រាប់ជ្រលក់សំពត់ សំណាញ់ អំបោះ ឬកញ្ជ្រែង ល្អី ចង្អេរ។ ផ្លែខ្ចីៗ គេស្ងោរផឹកជាថ្នាំរាកមួល។ សំបកស្ងោរសម្រាប់ជ្រលក់ស្បែក។ ឈើពណ៌សឆ្នូតខ្មៅមានតម្លៃណាស់ គេប្រើធ្វើវត្ថុតាំងលំអ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដង្កែ» មានន័យដូចម្ដេច ?


ដង្កែ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សត្វ​ល្អិត​ពួក​ចៃ តែង​ខាំ​មនុស្ស​សត្វ ។
ឧទាហរណ៍៖ សារិកា​កែវ​ក្របី​ទំ​លើ​ខ្នង​គោ​ចឹក​ដង្កែ​ស៊ី ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដង្កាវ» មានន័យដូចម្ដេច ?


ដង្កាវ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រដាប់​ធ្វើ​ដោយ​ឈើ​ ឬ​ឫស្សី​តូច​វែង​មាន​ចុង​រាង​ង​ក្ងក់ សម្រាប់​ថ្ពក់​កាវ​ទាញ​មែក​ឈើ​ជាដើម ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដង្កាប់» មានន័យដូចម្ដេច ?


ដង្កាប់


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រដាប់​ធ្វើ​ដោយ​ដែក​មាន​ផ្នែក​ពីរ ដាក់​ខ្វែង​ប្រទាក់​គ្នា​ជា​ចម្ពាម អាច​កម្រើក​វិល​បាន​ដោយ​ភ្លៅ​មួយ​ត្រង់​កណ្ដាល សម្រាប់​ចាប់​ឬ​ដក​ដែក​គោល​ជាដើម ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដងស្ទឹង» មានន័យដូចម្ដេច ?


ដងស្ទឹង


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា តួ​បណ្ដោយ​ស្ទឹង ។
ឧទាហរណ៍៖  ដើរ​តាម​ដង​ស្ទឹង​ស្ងាត់​ត្រឈឹង​ម្លប់​ត្រឈៃ​ស្រមៃ​នឹក…។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដងលើ» មានន័យដូចម្ដេច ?


ដងលើ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ផ្នែកទន្លេ ស្ទឹង នៅត្រង់ទីដែលទឹកហូរគំហុកខ្លាំងទៅមកបានដោយកម្រ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដដែល» មានន័យដូចម្ដេច ?


ដដែល


?ថ្នាក់ពាក្យជា និបាតសព្ទ
មានន័យថា តែ​បទ ១ តែ​ទី ១ ដូច​ដើម ដូច​មុន; ដូច​ពាក្យ​ថា ធ្វើ​ដដែល​ៗ នៅ​កន្លែង​ដដែល និយាយ​ធម៌​ដដែល​ដូច​ពី​មុន ។ ដូចដែល


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដដុស» មានន័យដូចម្ដេច ?


ដដុស


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ដុស​រឿយ​ៗ កកិត​រឿយ​ៗ ។
ឧទាហរណ៍៖ ក្របី​ដដុស​បង្គោល​ក្នុង​ក្រោល ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដង​រែក» មានន័យដូចម្ដេច ?


ដង​រែក


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈើ​ ឬ​ឫស្សី​ជា​ដង​សម្រាប់​រែក ។ ឈ្មោះ​ភ្នំ​មួយ​នៅ​ទិស​ឧត្តំរ​ប្រទេស​កម្ពុជា។
ឧទាហរណ៍៖ ភ្នំ​ដង​រែក ។ ដង​រ៉ែក


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដងភ្នំ» មានន័យដូចម្ដេច ?


ដងភ្នំ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ជួរភ្នំ ឬតួបណ្ដោយភ្នំ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដងព្រៃ» មានន័យដូចម្ដេច ?


ដងព្រៃ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ជួរព្រៃឬតួបណ្ដោយព្រៃ ។
ឧទាហរណ៍៖ ដើរកម្សាន្ដតាមដងព្រៃ ( បា. វនសណ្ឌ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដងបង្ហួរ» មានន័យដូចម្ដេច ?


ដងបង្ហួរ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ទងសរសៃធំជាបំពង់បស្សាវ


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដងនោះ» មានន័យដូចម្ដេច ?


ដងនោះ


មានន័យថា ( ម. ព. ដងណោះ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដងទង» មានន័យដូចម្ដេច ?


ដងទង


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ពាក្យទ្រគោះប្រើដោយជេរប្រមាថមើលងាយទៅលើរូបស្រ្តី ។
ឧទាហរណ៍៖ មេដកទង, មេចោរដកទង ។

                ពាក្យនេះក្លាយមកពីភាសាសៀមថា ដ្ចកទ្ទង អ. ថ. ដកថង “ផ្កាមាស” ( ស្រីផ្កាមាស ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដងណោះ» មានន័យដូចម្ដេច ?


ដងណោះ


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ពាក្យប្រាប់កាល, គ្រាដែលកន្លងទៅហើយ ( គ្រានោះ, កាលនោះ ); សម្រាប់ប្រើតែក្នុងកាព្យ ឬពំនោលល្ខោន ។
ឧទាហរណ៍៖ ដងណោះកុម្ភណ្ឌយក្សា ចរចេញយាត្រា កម្លាសប្បាយក្នុងព្រៃ ។ ពាក្យផ្ទុយ : ដងណា ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដងដោយ» មានន័យដូចម្ដេច ?


ដងដោយ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈើ ដែក ឫស្សី លយ​ពី​មាត់​ច្រាំង ឬ​គែម​ទូក គែម​កប៉ាល់ សម្រាប់​ទប់ សម្រាប់​យួរ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដងដឹង» មានន័យដូចម្ដេច ?


ដងដឹង


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះឈើមួយប្រភេទ ។
ឧទាហរណ៍៖ ដើមដងដឹង ។

               ឈ្មោះប្រទាលមួយប្រភេទ មើមមានរសពុល ។ អ្នកស្រុកខ្លះហៅស្លែងដងដឹង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដងគោម» មានន័យដូចម្ដេច ?


ដងគោម


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដងសម្រាប់បង្ហូតគោម ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដងខ្ទែង» មានន័យដូចម្ដេច ?


ដងខ្ទែង


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះត្រីស្រកាមួយប្រភេទ រាងសំប៉ែតខ្លួនវែង មានឆ្អឹងវែងៗបណ្ដោយតាមខ្លួន ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដងក្រោម» មានន័យដូចម្ដេច ?


ដងក្រោម


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ផ្នែកទន្លេ ស្ទឹង ត្រង់ដែលជិតទីប្រសព្វមុខនឹងទន្លេ ឬសមុទ្រ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដងក្ដារ» មានន័យដូចម្ដេច ?


ដងក្ដារ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា គ្រឿងរចនាគ្រឹហា មានសណ្ឋានជាតួខ្លួននាគ ប្រើដាក់ភ្ជាប់ពីគល់ជហ្វាមកភ្ជាប់នឹងនាគសន្លឹក ជាគ្រឿងវិហារ ឬប្រាសាទ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដងកាំបិត» មានន័យដូចម្ដេច ?


ដងកាំបិត


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឆ្អឹងពីរកំណាត់ក្នុងរាងកាយនៃមនុស្ស, នៅត្រង់ក្រោម-ក តពីឆ្អឹងទ្រូង ជាប់នឹងឆ្អឹងស្មា ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដងកន្ទុយ» មានន័យដូចម្ដេច ?


ដងកន្ទុយ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា តួ​កន្ទុយ​នៃ​សត្វ​ចតុប្បាទ​ប្រភេទ​ខ្លះ​មាន គោ ក្របី​ជាដើម ដែល​មាន​សក់​កន្ទុយ​ដុះ​នៅ​ខាង​ចុង (ម. ព. វាលៈ; វាលធិ និង សក់​កន្ទុយ ផង) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដងកណ្តាល» មានន័យដូចម្ដេច ?


ដងកណ្តាល


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ផ្នែកទន្លេ ស្ទឹង នៅត្រង់ទីដីកណ្តាលដែលមិនចោតខ្លាំង។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដងកញ្ចាម» មានន័យដូចម្ដេច ?


ដងកញ្ចាម


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈើ ឬ​ឫស្សី​សម្រាប់​អប​អន្ទាក់​ព្រ័ត្រ​លូក​ទាក់​ជើង​ដំរី​ព្រៃ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដង» មានន័យដូចម្ដេច ?


ដង


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ចូក​កោយ​យក​អ្វី​ៗ ពី​ក្នុង​ទឹក; ឬ​កោយ​យក​ទឹក ។
ឧទាហរណ៍៖ ដង​ត្រី ដង​ទឹក ជាដើម ។

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដៃតំណគ្រឿងប្រដាប់អ្វីៗ សម្រាប់ចាប់កាន់មាន ដង កាំបិត, ដងចប ជាដើម ។ បង្គោល, សសរវែងដែលដាំបញ្ឈរសម្រាប់ចងបង្ហូតទង់, គោម ជាដើម ។
គ្រា, កាល ។
ឧទាហរណ៍៖ មួយដង ( ក្លាយមកជាម្ដង ); ពីរដង ។

                 ដងណោះ ( ដងនោះ ) គឺគ្រានោះ, កាលនោះ ( ម. ព. នោះ ផង ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដក់ដឿ» មានន័យដូចម្ដេច ?


ដក់ដឿ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដង្កូវ​នាង​ដែល​គេ​ស្ងោរ​ស្រាវ​យក​សរសៃ​សូត្រ​រួច​ហើយ ។ ដឹកដឿ


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដក់ចាន់, ភ្លូ-ល្វៀង» មានន័យដូចម្ដេច ?


ដក់ចាន់, ភ្លូ-ល្វៀង


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ព្រឹក្សម្យ៉ាងកម្ពស់ដល់ ២០ ម មានគល់ធំរហូតមានវិជ្ឈមាត្រដល់ ១,៣២០ ម ដុះក្នុងព្រៃក្រាស់ ឬក្រាស់លាយស្រោងនៃឥណ្ឌូចិន ឧបទ្វីបជ្វា និងប្រទេសឥណ្ឌូនេស៊ី ។ ផ្លែមូលវិជ្ឈមាត្រប្រហែល ១០ ស.ម អាចបរិភោគឆៅបានជាចំណី ឬសម្រាប់ធ្វើដំណាប់ឆឹងស្ករ។ ឈើប្រើសម្រាប់ធ្វើក្រាស់ និងក្រឡឺងជារបស់ផ្សេងៗ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដក់» មានន័យដូចម្ដេច ?


ដក់


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ដាក់​អ្វី​ៗ ក្នុង​ថ្នក់ ។
ឧទាហរណ៍៖ ដក់​ផ្លែ​ត្របែក ។

                តាំង​នៅ មាន​នៅ ។
ឧទាហរណ៍៖ ទឹក​ដក់​ក្នុង​ថ្លុក ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដកហ៊ាន ស្ដៅខ្មោច ស្ដៅជប៉ុន» មានន័យដូចម្ដេច ?


ដកហ៊ាន ស្ដៅខ្មោច ស្ដៅជប៉ុន


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ព្រឹក្សម៉្យាងកម្ពស់ ២៥- ៣០ ម កំណើតក្នុងប្រទេសចិន ឬជប៉ុន​ គេដាំនៅគ្រប់ប្រទេសក្ដៅ ក្ដៅមធ្យម និងត្រជាក់មធ្យមជាដើមលំអ ហើយ និងសំរាប់ជាម្លប់ ។ ផ្លែពុល សំរាប់មនុស្ស តែសត្វស្លាប និងចៀមស៊ីបាន ។ នៅប្រទេសជ្វា មនុស្សខ្លះ ប្រព្រឹត្តបទឧក្រិដ្ឋដោយយកផ្លែបំពុលគេ ។ ប្រេងដែលចំរាញ់ពីគ្រាប់ គេធ្វើជាសាប៊ូ ។ គ្រូថ្នាំបុរាណប្រើផ្លែធ្វើថ្នាំព្រូន ។ ស្លឹកសំរាប់ព្យាបាលជំងឺស្បែក។ ឈើពណ៌ក្រហមភ្លាវ ឬ សភ្លាវ មានតំលៃសំរាប់ប្រើធ្វើជា តុ ទូ ល្អប្រណិត ។​


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដកម៉ៃ» មានន័យដូចម្ដេច ?


ដកម៉ៃ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (ស. ដ្ចកមៃ អ. ថ. ដកម៉ាយ់ ផ្កាឈើ) ឈ្មោះឈើពួកជម្ពូ មានផ្លែក្លិនក្រអូប ប្រើជាអាហារ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដកពាយ» មានន័យដូចម្ដេច ?


ដកពាយ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​វល្លិ​ធំ​មួយ​ប្រភេទ មាន​ផ្លែ​ប្រើ​ជា​អាហារ​បាន; ហៅ​ក្លាយ​ជា ដក់ពាយ ក៏​មាន ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដកព» មានន័យដូចម្ដេច ?


ដកព


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​ឈើ​មួយ​ប្រភេទ មាន​សាច់​ស្វិត; និយាយ​ក្លាយ​ថា ដក់ព ក៏​មាន ។
ព្រឹក្សម៉្យាងមានកម្ពស់ ៧-៣០ ម ដុះតាមជាយព្រៃក្រាស់ និងព្រៃល្បោះនៃប្រទេសកម្ពុជា វៀតណាមខាងត្បូង និងថៃខាងអាគ្នេយ៍ ។ ឈើពណ៌ស ស្រាល ជាប់ សត្វល្អិតស៊ីមិនដាច់ សំរាប់ធ្វើជាវត្ថុផ្សេងៗ តាំងលំអផ្ទះ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដកទង» មានន័យដូចម្ដេច ?


ដកទង


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ពាក្យ​ទ្រគោះ​ប្រើ​ដោយ​ជេរ​ប្រមាទ​មើល​ងាយ​ទៅ​លើ​រូប​ស្ត្រី ។
ឧទាហរណ៍៖ មេ​ដកទង មេ​ចោរ​ដកទង ។

                ពាក្យ​នេះ​ក្លាយ​មក​ពី​ភាសា​សៀម​ថា ដ្ចកទ្ចង អ. ថ. ដកថង “ផ្កា​មាស” (ស្រី​ផ្កា​មាស) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដកដាវ, ដក់ដោក» មានន័យដូចម្ដេច ?


ដកដាវ, ដក់ដោក


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះចុល្លព្រឹក្ស ឬព្រឹក្សតូចម្យ៉ាង កម្ពស់ ៦-១៨ ម ដុះក្នុងព្រៃស្រោង តាមមាត់ស្ទឹង លើដីមានជាតិកណសិលាទំនាប ឬលើភ្នំទាបៗ នៃប្រទេសឥណ្ឌា និងឧបទ្វីបឥណ្ឌូចិន។ រុក្ខជាតិនេះ អាចក្លាយជាវល្លិធំបាន។ ឈើសម្រាប់សង់ផ្ទះ ធ្វើគ្រឿងក្នុង ផ្លែបរិភោគបាន។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដកចន្ទន៍» មានន័យដូចម្ដេច ?


ដកចន្ទន៍


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (ស. ផ្កាចន្ទន៍) ឈ្មោះក្បាច់មានសណ្ឋានមូលឆែកៗ ។
ឧទាហរណ៍៖ ក្បាច់​ដកចន្ទន៍ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដកគាំ» មានន័យដូចម្ដេច ?


ដកគាំ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ស. ដ្ចកគាំ អ. ថ. ដកខាំ ) ឈ្មោះផ្កាពណ៌ក្រហមស្រគាំប្រើជាគ្រឿងជ្រលក់
ឧទាហរណ៍៖ សំពត់ជ្រលក់ដកគាំ ។

                 មាន​មួយ​ប្រភេទ​ផ្សេង​ទៀត​ជា​គ្រាប់ ។
ឧទាហរណ៍៖ គ្រាប់​ដកគាំ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដកខិម» មានន័យដូចម្ដេច ?


ដកខិម


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​ឈើ​តូច​មាន​ផ្កា​សម្រាប់​ដាំ​ក្នុង​ផើង​ប្រើ​ជា​គ្រឿង​តាំង ឬ​ដាំ​ក្នុង​សួន។ ដកខិម​មាន ៣ ប្រភេទ​គឺ ដកខិម​ក្រហម ដកខិម​លឿង ដកខិម​ស ។
ចុល្លព្រឹក្សមួយប្រភេទ កម្ពស់ ១-៤ ម ដុះក្នុងព្រៃក្រាស់នៃឥណ្ឌូចិន ប្រទេសឥណ្ឌា និងជ្វា គេច្រើនដាំជាលំអ ក្នុងសួន​ ឬក្នុងផើង ផ្កាមានពណ៌ ផ្កាឈូក ពេលខ្លះក្រហម ឬលឿង​ ។​ គេឆុងឬសដកខិមផឹក ដើម្បីឲ្យថ្លាទឹកនោម ។​ ឫសនេះគេយកប្រើសម្រាប់ត្រាំស្រាធ្វើថ្នាំមួល ។
ឧទាហរណ៍៖


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដក» មានន័យដូចម្ដេច ?


ដក


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើ​ឲ្យ​រដក ធ្វើ​ឲ្យ​ឃ្លាត​ចេញ ធ្វើ​ឲ្យ​ផុត ។
ឧទាហរណ៍៖ ដក​ស្មៅ ដក​សំណាប ដក​ឃ្លា ។ល។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ដ» មានន័យដូចម្ដេច ?



មានន័យថា ព្យញ្ជនៈ​ទី ១ ក្នុង​វគ្គ​ទី ៣ ជា​មុទ្ធជៈ មាន​សំឡេង​កើត​ក្នុង​ក្បាល ។ សំ. បា. ត៎ៈ; បែប​ខ្មែរ ដៈ ឬ ត៎ៈ ។
?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (យ.) ទីចម្លង, កំពង់ចម្លង ។
ឧទាហរណ៍៖ កំពង់ដ ។

               ទូកសម្រាប់ចម្លងនៅកំពង់នោះក៏ហៅ ដ ដែរ ។
ឧទាហរណ៍៖ ទូកដ ។ ល ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ញ័រ» មានន័យដូចម្ដេច ?


ញ័រ


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា កម្រើក​ទទាក់ កម្រើក​រន្ថាន់ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ញ៉ោង» មានន័យដូចម្ដេច ?


ញ៉ោង


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​ទ្រើស ដែល​ប្រសើរ​ជាង​គេ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ញ៉ែមៗ !» មានន័យដូចម្ដេច ?


ញ៉ែមៗ !


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ពាក្យសម្រាប់ពោលបញ្ញែមគេ ( ម. ព. បញ្ញែមផង ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ញ៉ែងញ៉ង» មានន័យដូចម្ដេច ?


ញ៉ែងញ៉ង


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ទងវង ទន់ភ្លន់ ល្វាសល្វន់។
ឧទាហរណ៍៖ ដើរ​ញ៉ែងញ៉ង; ដំណើរ​ញ៉ែងញ៉ង។

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ទងវង ទន់ភ្លន់ ល្វាសល្វន់។
ឧទាហរណ៍៖ ដើរ​ញ៉ែងញ៉ង; ដំណើរ​ញ៉ែងញ៉ង។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ញ៉ែង» មានន័យដូចម្ដេច ?


ញ៉ែង


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា រយាង​ដំរី​ដែល​គេ​ធ្វើ​ជា​គ្រោង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ញ៉ែកញ៉ក» មានន័យដូចម្ដេច ?


ញ៉ែកញ៉ក


?ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា សូរសម្រែកមាន់ ( ខ្ញែកខ្ញក ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ញ៉ែ» មានន័យដូចម្ដេច ?


ញ៉ែ


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​តូច​ឆ្មារ​ហើយ​ស្អា​ផង (សំឡេង) ។
ឧទាហរណ៍៖ សំឡេង​ញ៉ែ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ញ៉េះញ៉ោះ» មានន័យដូចម្ដេច ?


ញ៉េះញ៉ោះ


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា រឡេះរឡោះ​ដោយ​លេង ដោយ​ប្រឡែង។
ឧទាហរណ៍៖ និយាយ​ញ៉េះញ៉ោះ ។

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា រឡេះរឡោះ​ដោយ​លេង ដោយ​ប្រឡែង។
ឧទាហរណ៍៖ និយាយ​ញ៉េះញ៉ោះ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ញ៉េវញ៉ាវ» មានន័យដូចម្ដេច ?


ញ៉េវញ៉ាវ


?ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា សូរ​សំឡេង​កូន​ឆ្មា​យំ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ញ៉េវ» មានន័យដូចម្ដេច ?


ញ៉េវ


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​តូច​ង៉េវ​ស្អា​ដោយ​តឹង​ក (សំឡេង)។
ឧទាហរណ៍៖ សំឡេង​ញ៉េវ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ញ៉េបៗ» មានន័យដូចម្ដេច ?


ញ៉េបៗ


?ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា សូរ​កូន​សត្វ​ស្លាប​យំ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ញ៉េចញ៉ូច» មានន័យដូចម្ដេច ?


ញ៉េចញ៉ូច


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា បេញ​បូញ ។
?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា បេញ​បូញ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ញ៉េចញ៉ាច» មានន័យដូចម្ដេច ?


ញ៉េចញ៉ាច


?ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា សូរ​កូន​ក្មេង​ ឬ​កូន​សត្វ​ច្រើន​យំ​ឬ​ស្រែក ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ញ៉ើក» មានន័យដូចម្ដេច ?


ញ៉ើក


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ស្អុយ សូន្យ (ពាក្យ​ប្រើ​ក្នុង​ល្បែង​ផ្សេង​ៗ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ញ៉ូញញ៉ាញ» មានន័យដូចម្ដេច ?


ញ៉ូញញ៉ាញ


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ទូញទាញ ស្ទើរ​បិទ​ស្ទើរ​ហើប (និយាយ​ចំពោះ​តែ​មាត់) ។
?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ទូញទាញ ស្ទើរ​បិទ​ស្ទើរ​ហើប (និយាយ​ចំពោះ​តែ​មាត់) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ញ៉ុមៗ» មានន័យដូចម្ដេច ?


ញ៉ុមៗ


មានន័យថា (ម. ព. ញំ​ៗ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ញ៉ុញ» មានន័យដូចម្ដេច ?


ញ៉ុញ


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ស្រុញ ។
ឧទាហរណ៍៖ ញ៉ុញ​គំនិត ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ញ៉ឹម» មានន័យដូចម្ដេច ?


ញ៉ឹម


មានន័យថា (ម. ព. ញ៉ិម)


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ញ៉ឹង» មានន័យដូចម្ដេច ?


ញ៉ឹង


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ចាប់​ច្បិច​យួរ​ឡើង ។
ឧទាហរណ៍៖ ញ៉ឹង​ត្រចៀក​ឆ្មា ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ញ៉ិល» មានន័យដូចម្ដេច ?


ញ៉ិល


?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែល​ទៅ​ដោយ​រហ័ស (ប្រើ​ចំពោះ​តែ​សត្វ​តូច​ៗ ដែល​ស្ទុះ)។
ឧទាហរណ៍៖ ស្ទុះ​ញ៉ិល ។

                 ដែល​ជ្រួតជ្រាប​យ៉ាង​រហ័ស (ប្រើ​ចំពោះ​តែ​រស​ជាតិ​ដែល​ហឹរ) ។
ឧទាហរណ៍៖  ហឹរ​ញ៉ិល ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ញ៉ិម» មានន័យដូចម្ដេច ?


ញ៉ិម


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា បៅ​ដោះ; ពាក្យ​ទំយើ​នឹង​កូន​ក្មេង; ដូច​គ្នា​នឹង​ពាក្យ បឹម ម៉ឹម អាំ ដែរ ។ ញ៉ឹម


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ញ៉ិញញ៉ុញ» មានន័យដូចម្ដេច ?


ញ៉ិញញ៉ុញ


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ច្រិម​ច្រុម; តិញតុញ ។
ឧទាហរណ៍៖ ដើរ​ញ៉ិញញ៉ុញ; ដំណើរ​ញ៉ិញញ៉ុញ ។

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ច្រិម​ច្រុម; តិញតុញ ។
ឧទាហរណ៍៖ ដើរ​ញ៉ិញញ៉ុញ; ដំណើរ​ញ៉ិញញ៉ុញ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ញ៉ិកញ៉ក់» មានន័យដូចម្ដេច ?


ញ៉ិកញ៉ក់


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​ង៉ិកង៉ក់ រម៉េះរម៉ោះ ដោយ​អាការ​មាយា (ច្រើន​និយាយ​ចំពោះ​តែ​ស្ត្រី ឬ​កូន​ក្មេង) ។
ឧទាហរណ៍៖ ដើរ​ញ៉ិកញ៉ក់; ដំណើរ​ញ៉ិកញ៉ក់ ឫក​ញ៉ិកញ៉ក់ (ម. ព. ញ៉ាំញ៉ើ ផង) ។

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែល​ង៉ិកង៉ក់ រម៉េះរម៉ោះ ដោយ​អាការ​មាយា (ច្រើន​និយាយ​ចំពោះ​តែ​ស្ត្រី ឬ​កូន​ក្មេង) ។
ឧទាហរណ៍៖ ដើរ​ញ៉ិកញ៉ក់; ដំណើរ​ញ៉ិកញ៉ក់ ឫក​ញ៉ិកញ៉ក់ (ម. ព. ញ៉ាំញ៉ើ ផង) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ញ៉ាំញ៉ើ» មានន័យដូចម្ដេច ?


ញ៉ាំញ៉ើ


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ញ៉ិកញ៉ក់ ញ៉ែងញ៉ង។
ឧទាហរណ៍៖ ដើរ​ញ៉ាំញ៉ើរ ដំណើរ​ញ៉ាំញ៉ើ ។

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ញ៉ិកញ៉ក់ ញ៉ែងញ៉ង។
ឧទាហរណ៍៖ ដើរ​ញ៉ាំញ៉ើរ ដំណើរ​ញ៉ាំញ៉ើ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ញ៉ាំងៗ» មានន័យដូចម្ដេច ?


ញ៉ាំងៗ


?ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា សូរសន្ធឹកអ្វីៗ ដែលមានសំឡេងស្រួយខ្ទ័រខ្លាំង ។
?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ខ្ជាំងៗ ខ្លាំងៗ ។
ឧទាហរណ៍៖ និយាយញ៉ាំងៗ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ញ៉ាំង» មានន័យដូចម្ដេច ?


ញ៉ាំង


?ថ្នាក់ពាក្យជា អាយតនិបាត
មានន័យថា ប្រើ បង្គាប់ ។
ឧទាហរណ៍៖ គ្រូ​ញ៉ាំង​សិស្ស​ឲ្យ​រៀន ញ៉ាំង​ចិត្ត​ឲ្យ​ជ្រះថ្លា ។

               គួរ​កុំ​ច្រឡំ​ប្រើ​ជា គ្រូ​ញ៉ាំង​ឲ្យ​សិស្ស​រៀន) ។ ញ៉ាំង​ឈ្លោះ គឺ​ញ៉ាំង​ជម្លោះ​ឲ្យ​កើត​មាន​ឡើង (សម្រាប់​ប្រើ​ក្នុង​កាព្យ) ។
ឧទាហរណ៍៖ កុំ​នៅ​ញ៉ាំង​ឈ្លោះ កុំ​ស្ដាប់​អសុរោះ កុំ​ស្ដាប់​អាស្រូវ កុំ​ដើរ​ពាន​ស្កុន កុំ​ស្កាត់​ច្រក​ផ្លូវ កុំ​ធ្វើ​ស្រែ​ស្រូវ នៅ​ផ្លូវ​ដំរី ។ … (សាស្ត្រា​ច្បាប់ រាជនេតិ ជា​ព្រះ​និពន្ធ​នៃ​ព្រះ​រាជ​សម្ភារ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ញ៉ាំ» មានន័យដូចម្ដេច ?


ញ៉ាំ


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ស៊ី; និយាយ​បាន​ចំពោះ​តែ​កូន​ក្មេង​តូច (ពាក្យ​ទំយើ)។
ឧទាហរណ៍៖ វា​ចេះ​ញ៉ាំ​បាយ​ខ្លួន​វា​ហើយ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ញ៉ាម» មានន័យដូចម្ដេច ?


ញ៉ាម


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ជាប់​ចិត្ត ញៀន​ចិត្ត។
ឧទាហរណ៍៖ ធ្លាប់​បាន​ស៊ី​ឆ្ងាញ់​ម្ដង​ហើយ វា​ចេះ​តែ​ញ៉ាម​ត​ទៅ​ទៀត ។ ពាក្យ​ផ្ទុយ ទ្រាន់ ណាយ​ចិត្ត រាង​ចាល ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ញ៉ាប» មានន័យដូចម្ដេច ?


ញ៉ាប


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដំបូល​ដែល​បន្សាប​ត​ពី​សំយាប​ផ្ទះ ឬ​រោង​មក ។
ឧទាហរណ៍៖ ត​ញ៉ាប​ផ្ទះ ត​ញ៉ាប​រោង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ញ៉ាច់ !» មានន័យដូចម្ដេច ?


ញ៉ាច់ !


?ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា ប៉ាច់; ពាក្យ​បន្លឺ​ដោយ​ភ្ញាក់​ភ្លាត់​មាត់ ជ្រលួស​មាត់ (ព. អា.) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ញ៉ាក» មានន័យដូចម្ដេច ?


ញ៉ាក


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ខ្លាច ញញើត ញ៉ម​ចុះ​ចាញ់ ។
ឧទាហរណ៍៖ វា​ញ៉ាក​គេ​ហើយ មិន​ហ៊ាន​ចូល​មក​ទៀត​ទេ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ញ៉ម» មានន័យដូចម្ដេច ?


ញ៉ម


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ( ល. ញ៉ម; ស. យ៉ម ” ព្រម, យល់តាម ” ) ព្រមទទួលចាញ់, ចុះចាញ់, បាក់បប ថាលែងហ៊ានទៀត
ឧទាហរណ៍៖ មិន​ស៊ូ​ញ៉ម ទទួល​ញ៉ម ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ញំៗ» មានន័យដូចម្ដេច ?


ញំៗ


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា បុក​ឬ​ទំពា​បន្ថើរ​ៗ លំ​ៗ ទំពា​ញំ​ៗ បុក​ញំ​ៗ ។
?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា បុក​ឬ​ទំពា​បន្ថើរ​ៗ លំ​ៗ ទំពា​ញំ​ៗ បុក​ញំ​ៗ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ញោស» មានន័យដូចម្ដេច ?


ញោស


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​ទុំ​ជ្រុល​ហួស​ពី​ធម្មតា ។
ឧទាហរណ៍៖ ផ្លែ​ស្វាយ​ទុំ​ញោស ។

                ដែល​ចាស់​គ្រាំ​គ្រា​ទ្រែមទ្រមខ្លាំង ។
ឧទាហរណ៍៖ ចាស់​ញោស ។

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែល​ជ្រុស​ហួស​ប្រមាណ ហួស​ហេតុ។
ឧទាហរណ៍៖  ខឹង​ញោស ស្ដី​ជេរ​បន្ទោស​ញោស​ពេក​ណាស់ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ញោមវត្ត» មានន័យដូចម្ដេច ?


ញោមវត្ត


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឧបាសកអ្នកចេញមុខ ទំនុកបម្រុង ផ្គត់ផ្គង់វត្តអារាមណាមួយ( ម. ព. អារាមិកជន ផង ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ញោម» មានន័យដូចម្ដេច ?


ញោម


?ថ្នាក់ពាក្យជា បុរិសសព្វនាម 
មានន័យថា ពាក្យសម្រាប់បព្វជិតហៅមាតាបិតាបង្កើតឬមាតាបិតាចិញ្ចឹម
ឧទាហរណ៍៖ ញោមប្រុស គឺឳពុក, ញោមសិកា ឬ ញោមស្រី គឺម្ដាយ; ឬឧបាសកឧបាសិកាឯទៀតៗ ។

                 ដែលមានចំណាស់ ប្រហែលនឹងមាតាបិតារបស់ខ្លួន បព្វជិតក៏ហៅញោមបានដែរ ។

                 ញោមញាតិ ឬ ញាតិញោម ពាក្យសម្រាប់បព្វជិតហៅពួកឧបាសកទាយកដោយរួបរួម ។
ឧទាហរណ៍៖ វត្តនេះមានញាតិញោមជើងវត្តតិចណាស់; សូមឲ្យញាតិញោមខំរៀនធម៌ កាន់សីល ប្រព្រឹត្តសុចរិតតាំងចិត្តស្លូតត្រង់គ្រប់គ្នាឡើង នឹងបានសេចក្ដីសុខចម្រើនកើនឡើងទៀត ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ញោច» មានន័យដូចម្ដេច ?


ញោច


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ខ្ញើច; លូក​ចេញ​ឬ​លូក​ចូល ។
?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា រំពត់; របត់​ដែល​លូក​ចេញ ​ឬលូក​ចូល ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ញែក» មានន័យដូចម្ដេច ?


ញែក


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា វែក​ចេញ ផាត់​ចេញ ចែក​ចេញ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ញេយ្យធម្ម» មានន័យដូចម្ដេច ?


ញេយ្យធម្ម


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (ញេយ្យ​ធម្ម; ជ្ញេយធម៌) ធម៌​ដែល​អ្នក​ប្រាជ្ញ​គួរ​ដឹង។
ធម៌​ដែល​ព្រះ​សព្វញ្ញុពុទ្ធ​ទ្រង់​ត្រាស់​ដឹង។
ឧទាហរណ៍៖ ព្រះ​អង្គ​ទ្រង់​ត្រាស់​ដឹង​នូវ​ញេយ្យធម៌​ទាំងពួង ។ ញេយ្យធម៌


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ញេយ្យធម៌» មានន័យដូចម្ដេច ?


ញេយ្យធម៌


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. ញេយ្យធម្ម ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ញេញ» មានន័យដូចម្ដេច ?


ញេញ


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ខាំ​ស្រាល​ៗ​ដោយ​ធ្មេញ ឬ​ខាំ​ធ្មេញ​ដោយ​កំហឹង ។
ឧទាហរណ៍៖ ញេញ​ម្លូ ញេញ​ធ្មេញ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ញេច» មានន័យដូចម្ដេច ?


ញេច


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា សង្កត់​ឈ្លេច​បំបែក បំពៀច ។
ឧទាហរណ៍៖ ញេច​សង្កើច ញេច​ចៃ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ញៀន» មានន័យដូចម្ដេច ?


ញៀន


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ជាប់​ចិត្ត​ដោយ​មាន​ចំណង់ អត់​មិន​បាន​ដោយ​ធ្លាប់​ប្រព្រឹត្ត ធ្លាប់​ជក់ ធ្លាប់​ស៊ី លុះ​ដល់​កំណត់ ដល់​វេលា​ដែល​ធ្លាប់ ក៏​បណ្ដាល​ឲ្យ​នឹក​ចង់​អត់​មិន​បាន ​ឬ​ក៏​ទៅ​ជា​ធ្វើ​ទុក្ខ​មិន​ស្រួល​ខ្លួន។
ឧទាហរណ៍៖ ញៀន​មើល​ល្បែង ញៀន​អាភៀន ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ញៀតស្បាត» មានន័យដូចម្ដេច ?


ញៀតស្បាត


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​ញឹក​ជ្រៀត​ជុក​ជិត​ដោយ​ស្មៅ​ ឬ​ស្បូវ​ និង​ឈើ​តូច​ៗ។
ឧទាហរណ៍៖ ព្រៃ​ញៀត​ស្បាត ។

                ហៅ​ថា ញៀត​​ញឹក ក៏​បាន; ចួន​ណា​ហៅ​ត្រឹម​តែ ញៀត ក៏​បាន ។
ឧទាហរណ៍៖ ព្រៃ​នុ៎ះ​ញៀត​ក្រាស់​ណាស់ ។

                ប្រើ​ជា ន. ក៏​មាន ។
ឧទាហរណ៍៖ ទី​នោះ​មាន​សុទ្ធ​តែ​ញៀត​ស្បាត​មិន​អាច​ចូល​ទៅ​បាន​ដោយ​ងាយ​ទេ ។ អ្នក​ស្រុក​ខ្លះ​និយាយ​ថា ញាត​ស្បាត (គួរ​ប្រើ ញៀត​ស្បាត វិញ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ញៀត» មានន័យដូចម្ដេច ?


ញៀត


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា សៀត​ញាត់​ក្នុង​កន្លៀត ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ញៀច» មានន័យដូចម្ដេច ?


ញៀច


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ចាប់​ស្លឹក​ត្រចៀក​អង្រង់ (ពាក្យ​ក្នុង​ល្បែង​លេង​បិទ​ពួន) ។
ឧទាហរណ៍៖ លេង​ឈ្នះ​បាន​ញៀច​ពួក​វា​ហើយ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ញើស» មានន័យដូចម្ដេច ?


ញើស


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា បញ្ចេញ​សំបោរ​ពី​ច្រមុះ ។
ឧទាហរណ៍៖ ញើស​សំបោរ សំបោរ​ខាប់​ញើស​មិន​ចេញ ។

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អាការៈរាវ ( ធាតុទឹក ) ដែលចេញពីខ្លួនតាមរន្ធរោមដោយចំហាយ ។
ឧទាហរណ៍៖​ ខំដើរទាល់តែបែកញើស ។

?ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា ព្រះសេទោ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ញើបៗ» មានន័យដូចម្ដេច ?


ញើបៗ


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា សន្សឹម​ៗ ទ្រើប​ៗ លប​ៗ អើត​ខ្លួន​ដើរ​យឺត​ៗ ។
ឧទាហរណ៍៖ ដើរ​ញើប​ៗ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ញើញ» មានន័យដូចម្ដេច ?


ញើញ


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា រា​ថយ ថយ​ក្រញាង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖