Posted on Leave a comment

តើពាក្យ «រសាយនវិទ្យា» មានន័យដូចម្ដេច ?


រសាយនវិទ្យា


មានន័យថា ( ម. ព. រសាយនវិទ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រសាយនវិទ» មានន័យដូចម្ដេច ?


រសាយនវិទ


មានន័យថា ( មើលក្នុងពាក្យ រស ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រសាយ» មានន័យដូចម្ដេច ?


រសាយ


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា របូតកំនួច, របូតចំណង ។
ឧទាហរណ៍៖ រសាយបង្វេច, រសាយចំណង ។

                       រសាយកំហឹង បាត់ខឹង ។ រសាយគំនិត អស់ផ្លូវគិត, ទាល់គំនិត ។ រសាយចិត្ត អស់បំណង; ស្រាកស្រាលរយាលចាកសេចក្ដីស្រឡាញ់ ។ រសាយជំនឿ បាត់ជឿឬអន់ជឿ ។ រសាយដៃ អស់កម្លាំងដៃ, អស់ចង់កាន់ការនោះតទៅទៀត; ទាល់ផ្លូវទាល់ឧបាយ ។ រសាយព្យាយាម ឃ្លាតចាកព្យាយាម, លែងចង់ខំប្រឹងតទៅទៀត ។ ល ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រសាប់រសាយ» មានន័យដូចម្ដេច ?


រសាប់រសាយ


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា រសាប់រសល់ខ្វល់រសាយគំនិត, រសាយព្យាយាម ។
ឧទាហរណ៍៖ រសាប់រសាយចិត្តគិតការអ្វីពុំលេច ។ ព. កា. ថា : រសាប់រសាយ ពុំស្ដាយសីលសង្ឃ គន់គិតកួចចង់-សឹកសេពមាតុគ្រាម ។ . . . ( សាស្ត្រាច្បាប់ស្រី ជាព្រះរាជនិពន្ធនៃព្រះបាទសម្ដេចព្រះហរិរក្សរាមា ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រសាប់រសល់» មានន័យដូចម្ដេច ?


រសាប់រសល់


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា បណ្ដាលឲ្យស្កៀបរមាស់ស្អុះស្អាប់ អផ្សុកអប្បសាន្ដ ក្រវល់ក្រវាយមិនសុខមិនសាប់ ។
ឧទាហរណ៍៖ ចេះតែរសាប់រសល់ដេកមិនលក់ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រសាត់» មានន័យដូចម្ដេច ?


រសាត់


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ប៉ើង, ហើរ តាមខ្យល់ ។
ឧទាហរណ៍៖ ប៉ុយគរសាត់តាមខ្យល់ ។

                       អណ្ដែតតាមខ្សែទឹក ។
ឧទាហរណ៍៖ សំណាត់រសាត់ ។

                      រលុះរបូតឃ្លាតចេញ ។
ឧទាហរណ៍៖ កាត់សំពត់រួចលឹនភ្លាមកុំឲ្យរសាត់ ។

                      ព. ប្រ. រសាត់ដូចចក ចេញចោលស្រុកចោលលំនៅ សាត់អណ្ដែតពីនេះទៅនោះ ពីនោះទៅឯណោះតាមតែប្រទះ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រសាច» មានន័យដូចម្ដេច ?


រសាច


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ដែលបែកខ្ញែកដូចគេសាច, ប្រសាច ។
ឧទាហរណ៍៖ រត់រសាច ( ម. ព. រសេច ផង ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រសាក» មានន័យដូចម្ដេច ?


រសាក


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា រលាផ្នត់; រលាបព័ណ៌, សៅឬហើរសម្បុរ ។
ឧទាហរណ៍៖ ផ្នត់រសាក; សំពត់រសាកព័ណ៌ ( និយាយតាមទម្លាប់ដោយស្រុក ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រសលំពែង» មានន័យដូចម្ដេច ?


រសលំពែង


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ធាតុរាវដែលចេញពីលំពែង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រសមោចនា» មានន័យដូចម្ដេច ?


រសមោចនា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការបញ្ចេញធាតុរាវ ដើម្បីទ្រទ្រង់ជីវិត។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រសមោចនកិច្ច» មានន័យដូចម្ដេច ?


រសមោចនកិច្ច


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការបញ្ចេញធាតុរាវ ជាគ្រឿងទំនុកបម្រុងជីវិត។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រសពោះវៀន» មានន័យដូចម្ដេច ?


រសពោះវៀន


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ធាតុរាវដែលចេញពីពោះវៀន ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រសជីរណិក» មានន័យដូចម្ដេច ?


រសជីរណិក


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ធាតុរាវដែលធ្វើឱ្យរលាយអាហារ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រសជាតិ» មានន័យដូចម្ដេច ?


រសជាតិ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា រស ជិវ្ហាប្រសាទ គ្រឿងដែលនាំឱ្យដឹងរសនៃអាហារ (អណ្តាត) គ្រឿងឆ្ងាញ់នៃអាហារ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រសក្រពះ» មានន័យដូចម្ដេច ?


រសក្រពះ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ធាតុរាវចេញពីក្រពះ ដែលជាគ្រឿងជួយរំលាយអាហារ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រសក» មានន័យដូចម្ដេច ?


រសក


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា របកសំបក, របកស្បែកស្ដើង, របកស្រទបជាដើម ។
ឧទាហរណ៍៖ រសកសំបក, រសកស្បែក ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រស» មានន័យដូចម្ដេច ?


រស


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ) សម្ផស្សប្លែកៗ ដែលប៉ះពាល់ជិវ្ហាបសាទ ដឹងថា ប្រៃ, ជូរ, ចត់, ល្វីង, ផ្អែម ជាដើម ។
ឧទាហរណ៍៖ រសប្រៃ, រសជូរ, រសផ្អែម; អាហារមានរសឆ្ងាញ់ ។

                     បើផ្សំជាបទសមាសរៀងពីខាងដើមសព្ទដទៃ អ. ថ. រៈសៈ ឬចួនកាល អ. ថ. រស់ ក៏មានខ្លះ, បើរៀងពីខាងចុង អ. ថ. រស់; សព្ទនេះមានន័យច្រើនយ៉ាងណាស់, ប្រែតាមរូបធាតុ គឺប្រភពដើមថា “វិស័យជាទីត្រេកអររបស់សត្វ” ឬថា “វិស័យដែលសត្វទទួលរ៉ាប់រងដោយការដឹង”, ប្រែតាមដំណើរសេចក្ដី នៅមានច្រើនយ៉ាងទៅទៀត គឺប្រែថា ការដឹងអារម្មណ៍; សម្ផស្សកាម; តម្រេក; វត្ថុរាវ; ទឹកដម; ធាតុទឹកក្នុងរាងកាយ; ទឹកក្នុងសាច់, ក្នុងដើមឬក្នុងផ្លែ; ទឹកបន្សារ; កិច្ច; នាទី, មុខការ; សម្បត្តិ; ព្យាយាម; មារយាទ ។ ល ។ រសកៈ អ្នកចម្អិនអាហារ, អ្នកពិសែស, ចុងភៅ ( បើស្ត្រីជា រសិកា ) ។ រសគន្ធ ( រៈសៈគន់ ឬ រស់-គន់-ធ ) ក្លិនរស ( ពាក្យកាព្យប្រើជា រសគន្ធា ក៏មាន ) ។ រសជាតិ ( រស់-ជាត ) ជាតិរបស់រស ( រសឆ្ងាញ់ពិសា ) ។ រសញ្ញា, រសនា ( រៈស័ញ-ញ៉ា, រៈសៈន៉ា ) អណ្ដាត ។ ( រសនា ប្រែថា “ខ្សែក្រវាត់ស្រ្តី; តម្រេក; សេចក្ដីឆ្ងាញ់ពិសា; សំឡេង” ក៏បាន ) ។ រសញ្ញូ អ្នកប្រាជ្ញខាងអក្សរសាស្ត្រ, ខាងតែងសេចក្ដី, ខាងកាព្យឃ្លោង ។ រសតេជ័ស ឬ — តេជះ ឈាម ។ រសធម៌ ( រស់— ) ដូចគ្នានឹង ធម្មរស : សូវស្លាប់ទៅគាប់ រសធម៌កុំបីបង់ ( សាស្ត្រាច្បាប់រាជនេតិ ) ។ រសធាតុ, រសនាថ, រសរាជ, រសេន្រ្ទ បរទ ។ រសនាយក ព្រះសិវៈ(ព្រះឥសូរ) ។ រសនាលិះ ( <រសនាលិហ៍ ) សុនខ ។ រសផល ផ្លែឈើមានរស; ដើមដូង ។ រសភង្គ ( រៈសៈភ័ង ) ដំណើរខូចរស; ដំណើរទាស់អារម្មណ៍, ទាស់ចិត្ត; សេចក្ដីអផ្សុក ។ រសវតី ( រៈសៈវៈដី ) រោងចម្អិនអាហារ, ផ្ទះបាយ ។ រសវិទ, រសវិទូ, រសាយនវិទ ( រៈសាយ៉ៈន៉ៈវិត ) អ្នកចេះរសវិទ្យា; អ្នកស្លបរទ; ពេទ្យ ។ រសវិជ្ជា, រសវិទ្យា, រសាយនវិទ្យា វិជ្ជាប្រែធាតុឬផ្សំធាតុ គឺចំណេះប្រែឬផ្សំធាតុរ៉ែផ្សេងៗ, ធាតុវិជ្ជា ។ ល ។ ករូណរស ឬ ករុណារស រស (កម្លាំង) នៃសេចក្ដីអាណិត, អាសូរ ។ គន្ធរស រសក្លិន ។ ធម្មរស រសធម៌ ។ មធុររស រសផ្អែម; រសឆ្ងាញ់។ រជតរស ( រៈជៈតៈរស់ ) ទឹកប្រាក់។ វីររស កម្លាំងព្យាយាម, សេចក្ដីក្លៀវក្លា ។ សុគន្ធរស ទឹកក្រអូប, ទឹកអប់ ។ សុវណ្ណរស ទឹកមាស ។ ស្រីង្គាររស រសសេចក្ដីស្រឡាញ់, កម្លាំងស្នេហា ។ ហាសនរស រសសេចក្ដីរីករាយ, កម្លាំងសេចក្ដីត្រេកត្រអាល ។ ឱជារស ទឹកកម្លាំងកាយ; រសឆ្ងាញ់ពិសា ។ ឱសថរស ឬ ឱសធរស រសឱសថ, ទឹកថ្នាំរម្ងាប់រោគ ។ ល


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រវ័ណ្ឌ» មានន័យដូចម្ដេច ?


រវ័ណ្ឌ


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា វ័ណ្ឌចុះវ័ណ្ឌឡើង, ព័ទ្ធព័ន្ធពេញពាស ។
ឧទាហរណ៍៖ អន្ទង់រវ័ណ្ឌក្នុងលប ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលវ័ណ្ឌគ្នាទៅវិញទៅមក, ដែលព័ទ្ធព័ន្ធពេញពាស ។
ឧទាហរណ៍៖ មើលទៅឃើញរវ័ណ្ឌ ( សរសេរក្លាយជា រវាន់ ក៏មាន ។ ម. ព. រវិន, រវើក និង វ័ណ្ដ ឬ វ័ណ្ឌ កិ. ផង ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រវ៉ោប» មានន័យដូចម្ដេច ?


រវ៉ោប


👉ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា សូរឮវ៉ោបៗរឿយៗ ។
ឧទាហរណ៍៖ កង្កែបកូបស្រែករវ៉ោប ( ម. ប្រ., ច្រ. ប្រ. វ៉ោបៗ ជាង ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រវ៉ោច» មានន័យដូចម្ដេច ?


រវ៉ោច


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលនិយាយប៉ោចៗឬប៉ប៉ោចឥតស្រាក ។
ឧទាហរណ៍៖ និយាយរវ៉ោច, សូរសម្ដីរវ៉ោច ( ម. ព. រវ៉ាច់ ផង ) ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលនិយាយប៉ោចៗឬប៉ប៉ោចឥតស្រាក ។
ឧទាហរណ៍៖ និយាយរវ៉ោច, សូរសម្ដីរវ៉ោច ( ម. ព. រវ៉ាច់ ផង ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រវ៉ែតរវ៉ត» មានន័យដូចម្ដេច ?


រវ៉ែតរវ៉ត


👉ថ្នាក់ពាក្យជា គុណនាម

មានន័យថា ដែលទន់ល្វីតល្វែតឬល្វែតល្វត, ត្រែតត្រត ។
ឧទាហរណ៍៖ រាងរវ៉ែតរវ៉ត, ដំណើររវ៉ែតរវ៉ត ( និយាយថា រវ៉េតរវ៉ត ក៏មាន, តាមទម្លាប់ប្រើ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រវ៉េសរវ៉ូស» មានន័យដូចម្ដេច ?


រវ៉េសរវ៉ូស


👉ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា សូរឮវ៉េសវ៉ូសៗរឿយៗ ។
ឧទាហរណ៍៖ សូរមាត់រវ៉េសរវ៉ូស ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រវ៉េសរវ៉ស» មានន័យដូចម្ដេច ?


រវ៉េសរវ៉ស


👉ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា សូរឮវ៉េសវ៉សៗរឿយៗ ។
ឧទាហរណ៍៖ ឮតែសូរមាត់រវ៉េសរវ៉ស ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រវ៉េតរវ៉ត» មានន័យដូចម្ដេច ?


រវ៉េតរវ៉ត


មានន័យថា ( ម. ព. រវ៉ែតរវ៉ត ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រវ៉ើក» មានន័យដូចម្ដេច ?


រវ៉ើក


👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលដើរចរច្រប់ផ្ងើកចុះផ្ងើកឡើង ។
ឧទាហរណ៍៖ ខំដើររវ៉ើកទាល់ល្ងាច… ។

                     ដែលនិយាយរង្វើលៗមួយៗតែមិនស្រាក ។
ឧទាហរណ៍៖ និយាយរវ៉ើកទាល់ល្ងាច ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រវ៉ូស» មានន័យដូចម្ដេច ?


រវ៉ូស


👉ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា ឮសូរវ៉ូសៗច្រើនដង ។ រវ៉េសរវ៉ូស សូរសព្ទវ៉េសៗ វ៉ូសៗរឿយៗ ( ម. ព. រវ៉េស ផង ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រវ៉ូម» មានន័យដូចម្ដេច ?


រវ៉ូម


👉ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា ( ម. ព. រវម ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រវ៉ូប» មានន័យដូចម្ដេច ?


រវ៉ូប


👉ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា ( ម. ព. រវូប ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រវ៉ិក» មានន័យដូចម្ដេច ?


រវ៉ិក


👉ថ្នាក់ពាក្យជា បរិវារសព្ទ
មានន័យថា ពាក្យបរិវាររបស់ពាក្យ រវ៉ក់ ។
ឧទាហរណ៍៖ ទន់រវ៉ិករវ៉ក់ ទន់រវ៉ក់ក្រៃពេក ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រវ៉ាន់ដា» មានន័យដូចម្ដេច ?


រវ៉ាន់ដា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រទេស រវ៉ាន់ដា, (រាជធានី/​រដ្ឋធានី) គីហ្កាលី។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រវ៉ាច់» មានន័យដូចម្ដេច ?


រវ៉ាច់


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលនិយាយប៉ប៉ាច់ឥតស្រាក ។
ឧទាហរណ៍៖ និយាយរវ៉ាច់; សម្ដីរវ៉ាច់ ។

                        រវ៉ាច់រវ៉ោច ប៉ាច់ៗប៉ោចៗឬប៉ប៉ាច់ប៉ប៉ោច ។

ឧទាហរណ៍៖ និយាយរវ៉ាច់រវ៉ោច; សម្ដីរវ៉ាច់រវ៉ោច ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលនិយាយប៉ប៉ាច់ឥតស្រាក ។
ឧទាហរណ៍៖ និយាយរវ៉ាច់; សម្ដីរវ៉ាច់ ។

                       រវ៉ាច់រវ៉ោច ប៉ាច់ៗប៉ោចៗឬប៉ប៉ាច់ប៉ប៉ោច  ។
ឧទាហរណ៍៖ និយាយរវ៉ាច់រវ៉ោច; សម្ដីរវ៉ាច់រវ៉ោច ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រវ៉ក់» មានន័យដូចម្ដេច ?


រវ៉ក់


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលទន់រង៉ិករង៉ក់ខ្លាំង ។
ឧទាហរណ៍៖ ទន់រវ៉ក់, ទៀនត្រូវកម្ដៅថ្ងៃទន់រវ៉ក់ ( ម. ព. រវ៉ិក ផង ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រវះរវាម» មានន័យដូចម្ដេច ?


រវះរវាម


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា សង្វាតខាងតែស៊ី ។
ឧទាហរណ៍៖ កុំរវះរវាមពេក ! ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលល្មោភខាងស៊ី នេះហើយនោះទៀតឥតបើគិត ឬដែលស៊ីរឡិបរឡប់ឃ្មមៗ ឃ្មាមៗ ឥតអៀនខ្មាស ។
ឧទាហរណ៍៖ មនុស្សរវះរវាម ។

                      ព. ប្រ. ដែលល្មោភខាងកាមគុណ ។

ឧទាហរណ៍៖ មនុស្សរវះរវាមកាម ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ស៊ីរឡិបរឡប់ ។
ឧទាហរណ៍៖ ស៊ីរវះរវាម ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រវៃ» មានន័យដូចម្ដេច ?


រវៃ


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា បង្វិលខ្សែពានឲ្យវិល ។
ឧទាហរណ៍៖ រវៃសូត្រ ។

                       រវៃដៃ ឆ្វាយដៃរឿយៗ ហាក់ដូចជាចាប់បង្វិលខ្សែពាន ។ រវៃរថយន្ត រវៃរថយន្តឲ្យឆេះ ។

👉ថ្នាក់ពាក្យជា បរិវារសព្ទ
មានន័យថា ពាក្យបរិវាររបស់ពាក្យ រវៀស ( ម. ព. រវៀស ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រវែងបង់» មានន័យដូចម្ដេច ?


រវែងបង់


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា បោះបង់ចោលអស់កាលយូរ ។
ឧទាហរណ៍៖ លះលែងរវែងបង់មិនដែលនឹកនា គឺពីដើមធ្លាប់គិត, ធ្លាប់ប្រព្រឹត្ត, ធ្លាប់ធ្វើ លុះមកខាងក្រោយលះបង់លែងនឹកនា ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា បោះបង់ចោលអស់កាលយូរ ។
ឧទាហរណ៍៖ លះលែងរវែងបង់មិនដែលនឹកនា គឺពីដើមធ្លាប់គិត, ធ្លាប់ប្រព្រឹត្ត, ធ្លាប់ធ្វើ លុះមកខាងក្រោយលះបង់លែងនឹកនា ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រវែង» មានន័យដូចម្ដេច ?


រវែង


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលភ្ជួរជ្រលួសខ្លះមិនសព្វដី ។
ឧទាហរណ៍៖ ភ្ជួររវែង; ដីរវែង ។

                      ព. ប្រ. ដែលឃ្វាង, ជ្រួស; ដែលរាប់អានមិនសព្វគ្នា ឬខានរាប់អានគ្នាយូរហើយ ។

ឧទាហរណ៍៖ រវែងគំនិត, រវែងចិត្ត; រវែងសេចក្ដីរាប់រកគ្នា ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលភ្ជួរជ្រលួសខ្លះមិនសព្វដី ។
ឧទាហរណ៍៖ ភ្ជួររវែង; ដីរវែង ។

                      ព. ប្រ. ដែលឃ្វាង, ជ្រួស; ដែលរាប់អានមិនសព្វគ្នា ឬខានរាប់អានគ្នាយូរហើយ ។
ឧទាហរណ៍៖ រវែងគំនិត, រវែងចិត្ត; រវែងសេចក្ដីរាប់រកគ្នា ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រវេ» មានន័យដូចម្ដេច ?


រវេ


👉ថ្នាក់ពាក្យជា បរិវារសព្ទ
មានន័យថា ពាក្យបរិវាររបស់ពាក្យ រវល់ ។
ឧទាហរណ៍៖ កំពុងមានរវេរវល់ គឺកំពុងមានរវល់រញ៉ឹករញ៉ុកនេះខ្លះនោះខ្លះ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រវៀស» មានន័យដូចម្ដេច ?


រវៀស


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ខំប្រញាប់, គិតឃើញដោយឆាប់, ដោយរួសរាន់ ។
ឧទាហរណ៍៖ រវៀសចេញទៅ, រវៀសធ្វើការមុនគេ, រវៀសប្រាប់ឲ្យដឹងមុន ។

                       រវៀសរវៃ រូតរះ, រួសរាន់, ប្រញាប់ប្រញាល់, ម្នីម្នា ។
ឧទាហរណ៍៖ រវៀសរវៃចេញទៅមុនគេ, រវៀសរវៃធ្វើការ; ដើររវៀសរវៃ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រវើរវាយ» មានន័យដូចម្ដេច ?


រវើរវាយ


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា និយាយផ្ដេសផ្ដាស ព្រោះឃើញនេះឃើញនោះ ដោយភ្លាំងស្លុងស្មារតីក្នុងវេលាដែលកំពុងឈឺគ្រុនក្ដៅខ្លាំង ។
ឧទាហរណ៍៖ ប្រពន្ធខ្ញុំគ្រុនធ្ងន់ណាស់ យប់មិញចេះតែរវើរវាយទាល់ព្រឹក ។

                       ( ព. ប្រ. ) គុ. ឬ កិ. វិ. ដែលរាយមាយ ចាប់អ្វីមិនប្រាកដ, មិនស៊ប់ ។
ឧទាហរណ៍៖ គំនិតរវើរវាយ, ធ្វើការរវើរវាយ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រវើម» មានន័យដូចម្ដេច ?


រវើម


👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលវើមៗពើមៗ ។
ឧទាហរណ៍៖ ដើររវើម ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រវើក» មានន័យដូចម្ដេច ?


រវើក


👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលកម្រើកឬបង្រះវើកៗ ។
ឧទាហរណ៍៖ វាររវើក, កម្រើករវើក, រស់រវើក, ធ្វើការរវើក ។

                       រវើករវ័ណ្ឌ រវើកប្រពូនប្រព័ន្ធពេញពាស ។
ឧទាហរណ៍៖ ពស់លូនរវើករវ័ណ្ឌក្នុងទ្រុង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រវូប» មានន័យដូចម្ដេច ?


រវូប


👉ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា សូរឮវូបៗ ឬវ៉ូបៗច្រើនដង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រវីស» មានន័យដូចម្ដេច ?


រវីស


👉ថ្នាក់ពាក្យជា បរិវារសព្ទ
មានន័យថា ពាក្យសម្រាប់និយាយផ្សំនឹងពាក្យ រវៀស ថា ។
ឧទាហរណ៍៖ រវីសរវៀសធ្វើការ ក្រវើនក្រតើន ឬរវៀសរវៃធ្វើការ; ធ្វើការរវីសរវៀស ធ្វើការប្រញាប់ប្រញាល់បន្ទាន់ពេល ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រវីម» មានន័យដូចម្ដេច ?


រវីម


👉ថ្នាក់ពាក្យជា បរិវារសព្ទ
មានន័យថា ពាក្យបរិវាររបស់ពាក្យ រវាម ថា ។
ឧទាហរណ៍៖ រវីមរវាម រវាមពេញពាស : ស្នាមរវីមរវាម; ដើររវីមរវាម ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រវីក» មានន័យដូចម្ដេច ?


រវីក


👉ថ្នាក់ពាក្យជា បរិវារសព្ទ
មានន័យថា ពាក្យបរិវាររបស់ពាក្យ រវើក ថា ។
ឧទាហរណ៍៖ រវីករវើក រវើកតិចៗខ្លាំងៗ : ដង្កូវវាររវីករវើក, កម្រើកដៃជើងរវីករវើក ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រវិហង្ស» មានន័យដូចម្ដេច ?


រវិហង្ស


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. រវិហំស “ហង្សព្រះអាទិត្យ” ) សត្វប្រវឹក ( ព. កា. )
ឧទាហរណ៍៖ រីហ្វូងរវិហង្ស ហើរចុះត្រង់បឹងទឹកថ្លា ហែលទឹកបឹងត្រៀបត្រា ខ្មែរហៅថាហ្វូងប្រវឹក ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រវិន្ទ» មានន័យដូចម្ដេច ?


រវិន្


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. ) ឈូក, ផ្កាឈូក ( ព. កា. ) ។
ឧទាហរណ៍៖ រវិរះឡើង រវិន្ទរីក ភមរផងត្រេក យកកេសរ ហើរត្រឹបក្រេបរស ដ៏បវរ ដោយនូវអំណរ របស់វា ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រវិន» មានន័យដូចម្ដេច ?


រវិន


👉ថ្នាក់ពាក្យជា បរិវារសព្ទ
មានន័យថា ពាក្យបរិវាររបស់ពាក្យ រវ័ណ្ឌ ថា ។
ឧទាហរណ៍៖ រវិនរវ័ណ្ឌ ដែលពិការរប៉ិនរប៉ាន់ : ជើងពិការរវិនរវ័ណ្ឌ; ដើររវិនរវ័ណ្ឌ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រវិចរវាម» មានន័យដូចម្ដេច ?


រវិចរវាម


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា អើតងើតរលឹបរល ឬរវាមជិតខាង ។
ឧទាហរណ៍៖ គេកំពុងធ្វើការ កុំទៅរវិចរវាមជិតគេ !


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រវិ» មានន័យដូចម្ដេច ?


រវិ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ) ព្រះអាទិត្យ ។ រវិចរណ៍ ឬ រវិយាត្រា ដំណើរព្រះអាទិត្យ ។ រវិបថ ( —បត់ ) ផ្លូវព្រះអាទិត្យ ។ រវិពារ ឬ រវិវារៈ ថ្ងៃអាទិត្យ ។ រវិរង្សី ឬ រវិរស្មី រស្មីព្រះអាទិត្យ ។ រវិវង្ស ឬ រវិពង្ស ( —វង់ ឬ— ពង់ ) ពង្សព្រះអាទិត្យ គឺបកតិនាម ឬគោត្តនាមដែលសន្មតហៅដោយធៀបប្រៀបនឹងព្រះអាទិត្យ ( ហៅថា អាទិច្ចវង្ស, អាទិច្ចពង្ស ឬ អាទិច្ចពន្ធុ ក៏បាន; ដូចគ្នានឹង គោតម ដែរ ) ។ រវិវណ្ណ ( —វ័ន ) សម្បុរព្រះអាទិត្យឬដែលមានសម្បុរដូចជាព្រះអាទិត្យ ។ ល ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រវាំងព្រៃ» មានន័យដូចម្ដេច ?


រវាំងព្រៃ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សត្វបក្សីមួយប្រភេទ ច្រើននៅអាស្រ័យក្នុងព្រៃស្រោង ។
ឧទាហរណ៍៖ សត្វរវាំងព្រៃ ( អ្នកស្រុកខ្លះហៅ សត្វក្រវែលព្រៃ ) ព. កា. ថា : ភូវាំងរវាំងព្រៃ ហើរច្រៀវច្រៃតាមពួកវា ពាសពេញក្នុងព្រឹក្សា ព្រះរាជាទ្រង់រីករាយ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រវាំង» មានន័យដូចម្ដេច ?


រវាំង


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ( ស. រះវ័ង អ. ថ. រ៉ៈវ៉័ង ) មើលថែទាំ, រក្សា; គយគន់មើលម្ដងៗ ដោយមិនធ្វេស; ប្រុង, ប្រយ័ត្ន ។
ឧទាហរណ៍៖ រវាំងផ្ទះ, រវាំងគោ ។

                      រវាំងត្រចៀក ប្រុងត្រចៀកស្ដាប់ឲ្យឮច្បាស់ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រវាម» មានន័យដូចម្ដេច ?


រវាម


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលចេញលំនាំក្រវាមៗ ឬលេចថ្គោលៗឡើងរសេមរសាម ។
ឧទាហរណ៍៖ ស្នាមរវាម, សរសៃរវាម ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលវារ, លូន ឬដើររសេមរសាម ។
ឧទាហរណ៍៖ ជន្លេនវាររវាម, ពស់លូនរវាម, ក្មេងដើររវាម ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រវាន់» មានន័យដូចម្ដេច ?


រវាន់


មានន័យថា ( ម. ព. រវ័ណ្ឌ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រវាន» មានន័យដូចម្ដេច ?


រវាន


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ក្រួសដែលក្ដាំងនៅក្នុងដី ឬដីដែលមានក្រួសលាយ ។
ឧទាហរណ៍៖ សុទ្ធតែរវានកាប់មិនចុះចប; ដីរវាន, ក្រួសរវាន ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រវាត» មានន័យដូចម្ដេច ?


រវាត


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា លាស, ឃ្លាត, កន្ធែកចេញ; រសាយថយកម្លាំង, ថយអំណាច ។
ឧទាហរណ៍៖ ចិត្តរវាត ឬ រវាតចិត្ត, រវាតដៃ; ផ្លែសន្ទូចរវាត ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា លាស, ឃ្លាត, កន្ធែកចេញ; រសាយថយកម្លាំង, ថយអំណាច ។
ឧទាហរណ៍៖ ចិត្តរវាត ឬ រវាតចិត្ត, រវាតដៃ; ផ្លែសន្ទូចរវាត ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រវាង» មានន័យដូចម្ដេច ?


រវាង


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ស. រះវាង អ. ថ. រ៉ៈវ៉ាង “ចំណែក; សង្កាត់, ប៉ែក,…”; រះហ្វា់ង អ. ថ. រ៉ៈហ្វាង “ចន្លោះកណ្ដាល,…” ) ចន្លោះ, ចន្លោះកាល; ចន្លោះកណ្ដាល, រយៈពីទីមួយទៅទីមួយ; សង្កាត់; វេលាឬឱកាសដែលកំពុងតែ ។
ឧទាហរណ៍៖ ក្នុងរវាង ៥ ឆ្នាំ, រវាងមួយពុទ្ធន្តរ, រវាងផ្លូវ ។

                      ជម្រៅនាវា ។
ឧទាហរណ៍៖ រវាងទូក, រវាងកប៉ាល់ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រវល់» មានន័យដូចម្ដេច ?


រវល់


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ជាប់ជំពាក់ដោយកិច្ចធុរៈនីមួយ ។
ឧទាហរណ៍៖ ខ្ញុំកំពុងរវល់, ខ្ញុំរវល់ណាស់ទៅមិនកើតទេ; ខ្ជិលរវល់; ណ្ហើយកុំរវល់ !

                      កិច្ច, ធុរៈ នីមួយ ។
ឧទាហរណ៍៖ ខ្ញុំកំពុងមានរវល់ ។

                      ប្រើជា គុ. ក៏បាន ។
ឧទាហរណ៍៖ ការរវល់ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រវម» មានន័យដូចម្ដេច ?


រវម


👉ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា សូរសម្រែកវូមៗ ឬវ៉ូមៗ ច្រើនដង ។
ឧទាហរណ៍៖ សូរសម្រែកខ្លារវូម; ដំរីស្រែករវ៉ូម ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រវច» មានន័យដូចម្ដេច ?


រវច


👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលបក់ ឬកម្រើកខ្វើកៗខ្វិចៗរឿយៗ ។
ឧទាហរណ៍៖ គោបក់កន្ទុយរវិច ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រល់» មានន័យដូចម្ដេច ?


រល់


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា  ធំខ្លីក្រអុច ។
ឧទាហរណ៍៖ រាងរល់, ករល់ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រលះរលាំង» មានន័យដូចម្ដេច ?


រលះរលាំង


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលរូតរះរហើតរហាំងប្រញាប់ប្រញាល់ខ្លាំង ។
ឧទាហរណ៍៖ ដើររលះរលាំង; ដំណើររលះរលាំង ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលរូតរះរហើតរហាំងប្រញាប់ប្រញាល់ខ្លាំង ។
ឧទាហរណ៍៖ ដើររលះរលាំង; ដំណើររលះរលាំង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រលះ» មានន័យដូចម្ដេច ?


រលះ


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលរូតរះប៉ាត់រញ៉ាត់ប្រញាប់ប្រញាល់ ។
ឧទាហរណ៍៖ ដើររលះ; ដំណើររលះ ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលរូតរះប៉ាត់រញ៉ាត់ប្រញាប់ប្រញាល់ ។
ឧទាហរណ៍៖ ដើររលះ; ដំណើររលះ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រលំ» មានន័យដូចម្ដេច ?


រលំ


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ដួលដេកទាំងស្រុងទាំងជំហរ ។
ឧទាហរណ៍៖ ដើមឈើរលំ, សសររលំ ។

                      ព. ប្រ. ខាតវិនាសលែងតាំងឬលែងប្រកបទៅទៀតបាន ។
ឧទាហរណ៍៖ ជំនួញរលំ ។

                      រលំងារ ធ្លាក់ងារ ឬខុសខូចងារ ។ រលំរលាយ ខូចវិនាសទ្រព្យធន ឬយសស័ក្ដិ ។ ព. ទ. បុ. ឈើធំរលំសង្កត់ឈើតូច អ្នកធំបង្គ្របឬសង្កត់សង្កិនអ្នកតូចដោយអំណាច ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រលោរលាំ» មានន័យដូចម្ដេច ?


រលោរលាំ


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា គគាត, ឈ្លានពានឥតញញើតឥតក្រែង ។
ឧទាហរណ៍៖ ដំណើររលោរលាំ, ចិត្តរលោរលាំ, ដើររលោរលាំ ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា គគាត, ឈ្លានពានឥតញញើតឥតក្រែង ។
ឧទាហរណ៍៖ ដំណើររលោរលាំ, ចិត្តរលោរលាំ, ដើររលោរលាំ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រលោច» មានន័យដូចម្ដេច ?


រលោច


👉ថ្នាក់ពាក្យជា បរិវារសព្ទ
មានន័យថា ពាក្យសម្រាប់និយាយផ្សំជាមួយនឹងពាក្យរលាក, រលាត់ ថា ។
ឧទាហរណ៍៖ រលាករលោច រលាកច្រើនអន្លើ ។ រលាត់រលោច ( ម. ព. រលាត់ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រលោង» មានន័យដូចម្ដេច ?


រលោង


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលឡើងសម្បុររលង់, បំព្រង ។
ឧទាហរណ៍៖ ឡើងសម្បុររលោង, ផ្លែឈើទុំរលោង, ក្រហមរលោង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រលោក» មានន័យដូចម្ដេច ?


រលោក


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលជ្រាយពពុលខ្លាំងដោយបៀមទឹក ។
ឧទាហរណ៍៖ ដីរលោក ។

                      រលោករលាំ រលោកជោកជាំនៅយូរ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រលៃ» មានន័យដូចម្ដេច ?


រលៃ


មានន័យថា ( ម. ព. លលៃ គុ. ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រលែះ» មានន័យដូចម្ដេច ?


រលែះ


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ( ម. ព. រលេះ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រលែម» មានន័យដូចម្ដេច ?


រលែម


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលស្រួចណាស់ ។
ឧទាហរណ៍៖ ស្រួចរលែម ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រលែក» មានន័យដូចម្ដេច ?


រលែក


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ចែក, បែក, ញែក, ជាភាគ ។
ឧទាហរណ៍៖ ប្រមូលមនុស្សមិនឲ្យរលែកគ្នា (ម. ព. រំលែក ផង ) ។

                     ចែករលែក ចែកបែងឲ្យជាភាគស្មើគ្នា ឬតិចច្រើនជាងគ្នា ប៉ុន្តែឲ្យបានគ្រប់គ្នា ។ ដើររលែកគ្នា ដើរបែកទាសចេញពីគ្នា ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រលេះ» មានន័យដូចម្ដេច ?


រលេះ


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា របេះឃ្លាតចេញ ។
ឧទាហរណ៍៖ ផ្លែឈើទុំរលេះពីទង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រលេញ» មានន័យដូចម្ដេច ?


រលេញ


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលញាប់រន្ថាន់លំគេញ ។
ឧទាហរណ៍៖ រត់លឿនរលេញ ។

                      លឿនខ្មាញ់គគាចឥតល្អៀង ។

ឧទាហរណ៍៖ ទឹកហូររលេញតាមប្រឡាយ ។

                      រអឹកក្នុងចិត្តឥតស្រាក ។

ឧទាហរណ៍៖ ចង់បានរលេញ ។

                      ភ្លឹងគគាចឥតល្អៀង

ឧទាហរណ៍៖ ផ្លូវត្រង់រលេញ ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលញាប់រន្ថាន់លំគេញ ។
ឧទាហរណ៍៖ រត់លឿនរលេញ ។

                      លឿនខ្មាញ់គគាចឥតល្អៀង ។
ឧទាហរណ៍៖ ទឹកហូររលេញតាមប្រឡាយ ។

                      រអឹកក្នុងចិត្តឥតស្រាក ។
ឧទាហរណ៍៖ ចង់បានរលេញ ។

                     ភ្លឹងគគាចឥតល្អៀង ។
ឧទាហរណ៍៖ ផ្លូវត្រង់រលេញ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រលេងរលោង» មានន័យដូចម្ដេច ?


រលេងរលោង


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( ម. ព. រលីងរលោង ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រលេ» មានន័យដូចម្ដេច ?


រលេ


👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលហែលឬអណ្ដែតរេទន្ទាំ ។
ឧទាហរណ៍៖ ពស់ហែលទឹករលេ ។

                    រលេរលាំ រលេងីកងាករំពើន ឬរលេទន្ទេងទន្ទាំ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រលៀង» មានន័យដូចម្ដេច ?


រលៀង


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលផ្អៀងទាបម្ខាងបន្តិច ។
ឧទាហរណ៍៖ គោដើររលៀងម្ខាង, ទាញគោកុំឲ្យវាដើររលៀងគ្នា ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រលៀក» មានន័យដូចម្ដេច ?


រលៀក


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះឫស្សីព្រៃមួយប្រភេទមានបន្លា ដើមតូចជាងឫស្សីស្រុក ប្រហោងតូច សាច់ក្រាស់រឹង, ប្រើការបានច្រើនយ៉ាង; អ្នកធ្វើត្នោតតែងប្រើឫស្សីនេះជាបង្អោងត្នោត ។
ឧទាហរណ៍៖ ឫស្សីរលៀក ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រលឿ» មានន័យដូចម្ដេច ?


រលឿ


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលស្រដៀងគ្នា, ប្រដំប្រសងគ្នា, ស្ទើរតែនឹងដូចឬនឹងប៉ុនគ្នា ។
ឧទាហរណ៍៖ រូបរលឿគ្នា, ទំហំរលឿគ្នា, សម្បុររលឿគ្នា ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រលើប» មានន័យដូចម្ដេច ?


រលើប


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា រលោងសើម, រលោងភ្លឺសើម ឬរលោងហាក់ដូចជាសើម ។
ឧទាហរណ៍៖ សម្បុររលើប, ខ្មៅរលើប, សើមរលើប ។

                     រលើបរលង់ ឬ រលង់រលើប រលើបឡើងសម្បុររលង់, រលើបខ្លាំង ។ រលើបរលោង ឬ រលោងរលើប រលើបឡើងសម្បុរលោង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រលើង» មានន័យដូចម្ដេច ?


រលើង


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា រលំដេកទាំងឫសដូចគេគាស់រំលើង ឬរលំគាស់ដីឡើង ។
ឧទាហរណ៍៖ ដើមឈើរលើង, សសររលើង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រលើ» មានន័យដូចម្ដេច ?


រលើ


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលមានដំណើរ ឬអាការងើបងើយងងើល ។
ឧទាហរណ៍៖ ដើររលើ; ដំណើររលើ ។ រលាក់រលើ ( ម. ព. រលាក់ ប. ) ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលមានដំណើរ ឬអាការងើបងើយងងើល ។
ឧទាហរណ៍៖ ដើររលើ; ដំណើររលើ ។ រលាក់រលើ ( ម. ព. រលាក់ ប. ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រលួសផ្អុង» មានន័យដូចម្ដេច ?


រលួសផ្អុង


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ព្រឹក្សមួយប្រភេទ ពួករលួសស្លឹកតូចសាច់រឹងជាងរលួស, ដើមមានបន្លា, ច្រើនដុះនៅទំនាប ឬក្នុងព្រៃរនាម ។
ឧទាហរណ៍៖ ដើមរលួសផ្អុង ។

                      ព្រឹក្សមួយប្រភេទ កម្ពស់ ៨-១៥ ម ដុះតាមមាត់សមុទ្រ ឬមាត់ទឹក នៃទ្វីបអាស៊ី អាហ្វ្រិក និងអាមេរិកក្តៅ សត្វឃ្មុំចូលចិត្តក្រេបផ្កាដើមនេះណាស់ នៅខែកុម្ភៈជារដូវដែលវាមានផ្កាច្រើន។ ដើមមានភាពស្ពោតសម្រាប់ធ្វើកំសួលសន្ទូចវាត់។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រលួសបារាំង» មានន័យដូចម្ដេច ?


រលួសបារាំង


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ព្រឹក្ស កម្ពស់ ៨ -១៥ ម ដុះនៅប្រទេសអាមេរិកក្ដៅ គេនាំមកដាំជាលម្អ ក្នុងទ្វីបអាស៊ី ។ផ្លែទុំអាចចោលគ្រាប់ទៅឆ្ងាយ រហូតដល់ ១០ -១៤ ម ដោយផ្ទុះឮយ៉ាងខ្លាំង ។ ផ្លែស្ងួតសម្រាប់ជាល្បែងកូនក្មេងលេងធ្វើជាកង់រទេះ


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រលួសបាយ» មានន័យដូចម្ដេច ?


រលួសបាយ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ព្រឹក្ស កម្ពស់ ៨-២០ ម ដុះក្នុងព្រៃស្រោង ក្នុងព្រៃគម្ពោតមាត់សមុទ្រ ជិតព្រៃកោងកាងនៃអាស៊ីខាងកើតរហូតដល់ទ្វីបអាហ្វ្រិកក្តៅ គេច្រើនដាំក្នុងអាកិណ្ណភូមិជាលម្អតាមវិថីនានា ដោយដើមនេះមានផ្កាក្រហមឆ្អៅល្អណាស់ ដុះឡើងមុនស្លឹក។ គ្រូថ្នាំបុរាណយកស្លឹក សម្បក គ្រាប់ និងឫស ផ្សំធ្វើថ្នាំរម្ងាប់រោគផ្សេងៗ ដូចជាឫសដូងបាត ជំងឺស្បូន ឬ ព្យាបាលរបួសពស់ចឹក។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រលួស» មានន័យដូចម្ដេច ?


រលួស


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈើមួយប្រភេទ ពួកអសារកព្រឹក្ស, ដើមខ្ចីមែកខ្ចីមានបន្លា, ស្លឹកស្ដើងទន់, ផ្កាក្រហម; ស្លឹកខ្ចីប្រើជារបោយបាន, ផ្លែខ្ចីប្រើជាបន្លែស្លកកូរបាន ។
ឧទាហរណ៍៖ ដើមរលួស ( ហៅ រលួសបាយ ក៏បាន ព្រោះមាន រលួសផ្អុង ជាពួកជាមួយគ្នា ) ។

                     ដំឡូងមួយប្រភេទ ដើមជាវល្លិ ស្លឹកស្រដៀងនឹងស្លឹករលួស, ក្នុងមួយដើមមានមើមតែមួយ រាងច្រឡោសាច់សមានទឹកដមរលម សំបកស្វិត, ប្រើបរិភោគឆៅ មានរសផ្អែមស្រាលត្រជាក់, កំណើតពូជដើមដំបូងមកពីប្រទេសចិន ។
ឧទាហរណ៍៖ ដំឡូងរលួស ( ចិនហៅ ប៉ិកួៈ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រលួយ» មានន័យដូចម្ដេច ?


រលួយ


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលផុយជ្រាយ ដោយពុក, ដោយជោរ, ដោយឆ្អិន ។
ឧទាហរណ៍៖ សាច់រលួយ, ផ្លែឈើរលួយ, ចេកទុំរលួយសំបក, រម្ងាស់ទាល់តែរលួយ ។

                       ព. ប្រ. ដែលស្រយុតស្រយង់ចិត្ត ។
ឧទាហរណ៍៖ អាណិតស្ទើររលួយចិត្តរលួយថ្លើម ។

                       ដែលខ្ជិលច្រអូសខ្លាំងស្ទើរលើកដៃលើកជើងមិនរួច ។
ឧទាហរណ៍៖ ខ្ជិលរលួយសាច់ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រលួត» មានន័យដូចម្ដេច ?


រលួត


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា រលាត់ ដោយកួត, ត្រដុស, កោស, រូស ។
ឧទាហរណ៍៖ រលួតជើង, រលួតសំបក ( ប្រើជា គុ. ក៏បាន ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រលូន» មានន័យដូចម្ដេច ?


រលូន


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ត្រសូលៗឬរទងៗ, រគងៗ ហាក់ដូចជាស្ទើរនឹងលូនបាន ។
ឧទាហរណ៍៖ អង្ករដើមរលូន, សណ្ដូកដៃរលូន ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រលូត» មានន័យដូចម្ដេច ?


រលូត


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា របូតចេញឯង, របូតចេញមកក្រៅដោយមិនទាន់ដល់កាលកំណត់ ។
ឧទាហរណ៍៖ កូនរលូត; រមូរអំបោះរលូតចេញពីខ្នារ ( ប្រើជា គុ. ក៏បាន ) ។ របូតរលូត ( ម. ព. របូត ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រលូង» មានន័យដូចម្ដេច ?


រលូង


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលបញ្ចេញសូរយំ ឬស្រែកឮខ្លាំង ។
ឧទាហរណ៍៖ ​យំរលូង, ស្រែករលូង; សម្រែករលូង ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលបញ្ចេញសូរយំ ឬស្រែកឮខ្លាំង ។
ឧទាហរណ៍៖ យំរលូង, ស្រែករលូង; សម្រែករលូង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រលូករល» មានន័យដូចម្ដេច ?


រលូករល


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា លូកៗ លៗ ដើម្បីចាប់ពាល់យកនេះយកនោះ ។
ឧទាហរណ៍៖ ចេះតែរលូករលយកទាល់តែបាន ។

                      ព. ប្រ. ដែលលូកលើសើក្រោម ឬលូកនាយលូកអាយ ។
ឧទាហរណ៍៖ គំនិតរលូករល, សម្ដីរលូករល ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រលូករល» មានន័យដូចម្ដេច ?


រលូករល


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា លូកៗ លៗ ដើម្បីចាប់ពាល់យកនេះយកនោះ ។
ឧទាហរណ៍៖ ចេះតែរលូករលយកទាល់តែបាន ។

                      ព. ប្រ. ដែលលូកលើសើក្រោម ឬលូកនាយលូកអាយ ។
ឧទាហរណ៍៖ គំនិតរលូករល, សម្ដីរលូករល ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រលុះរលាញ» មានន័យដូចម្ដេច ?


រលុះរលាញ


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលលុះមិនរួញរា, ដែលហ៊ានរុករានចេញចូលទៅមកសុសសព្វ ។
ឧទាហរណ៍៖ មនុស្សរលុះរលាញ, ចិត្តរលុះរលាញ; ដើររលុះរលាញ ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលលុះមិនរួញរា, ដែលហ៊ានរុករានចេញចូលទៅមកសុសសព្វ​ ។
ឧទាហរណ៍៖ មនុស្សរលុះរលាញ, ចិត្តរលុះរលាញ; ដើររលុះរលាញ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រលុះ» មានន័យដូចម្ដេច ?


រលុះ


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ច្រោះ, ធ្លុះធ្លាយ ជារន្ធ, ជាប្រហោង, ជារូង ឬប្រឡាយ មិនរហូត ឬរហូតទៅម្ខាងក៏មាន ។
ឧទាហរណ៍៖ ដីរលុះ, ទំនប់រលុះ ។

                       រលា ឬរសាយធូរមិនតឹងមិនណែនដូចដើម ។
ឧទាហរណ៍៖ ចំណងរលុះ, របុំអំបោះរលុះ ។

                      កិ. វិ. ឬ គុ. ដែលមុតឬស៊ីធ្លុះជ្រៅដូចគេទម្លុះ
ឧទាហរណ៍៖ មុតរលុះ; ដំបៅរលុះ ។

                      រលុះរលួយ រលុះហើយរលួយផង ។
ឧទាហរណ៍៖ ដំបៅស៊ីរលុះរលួយ ។ ល ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រលុប» មានន័យដូចម្ដេច ?


រលុប


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ( បា. លុប ) វិនាសស្នាម, បាត់រូប; បាត់ស្រមោល; បាត់ឈ្មោះដើម
ឧទាហរណ៍៖ អក្សររលុប, ដានរលុប; រលុបឈ្មោះ ។

                     រលុបរលាប រលុបមិនអស់នៅរលាបៗ។ រលុបរលាយ រលុបលាយចូលច្រឡំគ្នា ឬរលុបវិនាសបាត់សូន្យ ។ ល។ សរសេរក្លាយជា រលប់ តាមសូរសម្ដីក៏មាន ( គួរប្រើ រលុប វិញ; ម. ព. លុប ផង ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រលុង» មានន័យដូចម្ដេច ?


រលុង


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលមិនចង្អៀត, មិនក្លំ ។
ឧទាហរណ៍៖ ដំណាប់រតរលុង, ដងចបរលុង, ផ្លែអម្ពិលទុំរលុងសំបក ។

                       ព. ប្រ. ដែលងាយយល់, ងាយដឹងបាន ។
ឧទាហរណ៍៖ គំនិតរលុង, ប្រាជ្ញារលុង។ ព. ផ្ទ. ចង្អៀត ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រលឹមរោយស្បៃ» មានន័យដូចម្ដេច ?


រលឹមរោយស្បៃ


មានន័យថា ​ភ្លៀងគ្រាប់ល្អិតរ៉ុយៗ ដូចផ្សែង មនុស្សដើរហាលវាលស្រាប់តែជោគមិនដឹងខ្លួន។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រលឹមត្រជាក់» មានន័យដូចម្ដេច ?


រលឹមត្រជាក់


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា គ្រាប់ភ្លៀងល្អិតៗមិនដាច់ ធ្វើឱ្យត្រជាក់ស្រួលខ្លួន ដូចរលឹមត្រជាក់នៅចំណេញវស្សា ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រលឹម» មានន័យដូចម្ដេច ?


រលឹម


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ធ្លាក់ភ្លៀងគ្រាប់ល្អិតៗ ។
ឧទាហរណ៍៖ ជាងមួយខែមកហើយ មិនដែលភ្លៀងសោះ គ្រាន់តែរលឹម ។

                     រលឹមប៉ប្រុយ រលឹមប្រុយៗមិនដាច់គ្រាប់ ។ ភ្លៀងរលឹម ភ្លៀងខ្លះរលឹមខ្លះម្ដងៗ ។
តំណក់ភ្លៀងល្អិតៗ ស្រាលៗ ។
ឧទាហរណ៍៖ ស្រុកខ្ញុំឯណោះ គ្មានភ្លៀងទេ មានតែរលឹមរាល់យប់ ។

                      រលឹមតូច រលឹមគ្រាប់តូចៗ ។ រលឹមធំ រលឹមគ្រាប់ធំៗ ។ រលឹមរោយស្បៃ រលឹមគ្រាប់ល្អិតៗរ៉ុយៗ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖