Posted on Leave a comment

តើពាក្យ «រលឹបរល» មានន័យដូចម្ដេច ?


រលឹបរល


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា លឹបលៗស្ទើរចូលស្ទើរចេញ ។
ឧទាហរណ៍៖ រលឹបរលនៅមាត់ទ្វារ ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលលឹបៗលៗមិនចូលមិនចេញ ។
ឧទាហរណ៍៖ ចុះឈររលឹបរលអ្វីនៅនុ៎ះ ម៉េចក៏មិនចូលមក ! ( ព. ព. ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រលឹក» មានន័យដូចម្ដេច ?


រលឹក


មានន័យថា ( ម. ព. រឭក ) ។ រលឹក និង រឭក ប្រើជាជំនួសគ្នាបាន ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រលីវ» មានន័យដូចម្ដេច ?


រលីវ


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ដេករកកល់លក់, ជិតលក់ ។
ឧទាហរណ៍៖ ដេកមិនលក់ គ្រាន់តែរលីវៗ ភ្ញាក់ព្រើត ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រលីមរលាម» មានន័យដូចម្ដេច ?


រលីមរលាម


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលចេញទឹកភ្នែករលីងរលោងចង់យំ ។

ឧទាហរណ៍៖ ចេញទឹកភ្នែករលីមរលាមរកកល់យំ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រលីបរលាប» មានន័យដូចម្ដេច ?


រលីបរលាប


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលនៅសល់បន្តិចបន្តួចរលាបៗ ។
ឧទាហរណ៍៖ សម្លនៅសល់រលីបរលាបនឹងបាតឆ្នាំង ។

                       ព. ប្រ. ដែលស្ដើងស្ដួច, មិនបរិបូណ៌ ។

ឧទាហរណ៍៖ ម្ហូបចំណីរលីបរលាប, ស៊ីរលីបរលាប, ចាយវាយរលីបរលាប ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលនៅសល់បន្តិចបន្តួចរលាបៗ ។
ឧទាហរណ៍៖ សម្លនៅសល់រលីបរលាបនឹងបាតឆ្នាំង ។

                      ព. ប្រ. ដែលស្ដើងស្ដួច, មិនបរិបូណ៌ ។
ឧទាហរណ៍៖ ម្ហូបចំណីរលីបរលាប, ស៊ីរលីបរលាប, ចាយវាយរលីបរលាប ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រលីងរលោង» មានន័យដូចម្ដេច ?


រលីងរលោង


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលតិចកាកច្រើនតែទឹក អណ្ដែតកាករលោងៗ ។
ឧទាហរណ៍៖ សម្លរលីងរលោង ។

                      ដែលចេញទឹកភ្នែកមកតែមិនទាន់ស្រក់ គ្រាន់តែរលោងៗ នៅក្នុងភ្នែក ។
ឧទាហរណ៍៖ ទឹកភ្នែករលេងរលោង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រលីងឈូក» មានន័យដូចម្ដេច ?


រលីងឈូក


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា គ្រាប់ឈូកទុំ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រលីង» មានន័យដូចម្ដេច ?


រលីង


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា លីងសាច់ចម្រាញ់ឲ្យចេញខ្លាញ់, ឲ្យស្រស់ទឹក ។
ឧទាហរណ៍៖ រលីងសាច់មាន់ ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលរលីងរួចហើយ ។
ឧទាហរណ៍៖ សាច់រលីង ។

                       ស្អាតធេង, ស្អាតឥតគ្រោតគ្រាត ។
ឧទាហរណ៍៖ ដីរលីង; រលីងឆិញ, រលីងណិល, រលីងយង់ ។

                      ព. ប្រ. ដែលស្អាត; ជ្រះ, ស្រឡះ ឥតសៅហ្មង ។
ឧទាហរណ៍៖ ចិត្តរលីង, សម្ដីរលីង ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលស្អាតដោយរម្លីង; ដែលអស់ដូចគេរម្លីង ។
ឧទាហរណ៍៖ កោររលីង, ឈូសឈើរលីង; អស់រលីង ។

                     ព. ប្រ. ដែលនិយាយស្រឡះមិនពាំត្រណោត, មិនប្រឡិមប្រឡុម ។
ឧទាហរណ៍៖ និយាយរលីង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រលីក» មានន័យដូចម្ដេច ?


រលីក


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលហើម ឬប៉ោងឡើងសម្បុររលោង ។
ឧទាហរណ៍៖ ហើមរលីក, ពោះធំរលីក ។

                      ដែលឡើងសម្បុរខ្មៅរលោង ។
ឧទាហរណ៍៖ ខ្មៅរលីក ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រលី» មានន័យដូចម្ដេច ?


រលី


👉ថ្នាក់ពាក្យជា បរិវារសព្ទ
មានន័យថា ពាក្យសម្រាប់និយាយផ្សំនឹងពាក្យ រលើ ថា ។
ឧទាហរណ៍៖ រលីរលើ ( ម. ព. រលើ ផង ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រលិស» មានន័យដូចម្ដេច ?


រលិស


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលសុទ្ធតែខ្មៅ ។
ឧទាហរណ៍៖ ផ្លែព្រីងទុំខ្មៅរលិស, រុយរោមខ្មៅរលិស, ក្អែកទំលើដើមឈើខ្មៅរលិសៗ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រលាំង» មានន័យដូចម្ដេច ?


រលាំង


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ទួលឬប៉ែកដីខ្ពស់ជិតរំលិច; គេ-កជាភូមិ ឬជាវត្តលើទួលនោះ ដូច រលាំងគ្រើល, រលាំងចក, រលាំងឈូក, រលាំងអន្លូង ជាដើម ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រលាំ» មានន័យដូចម្ដេច ?


រលាំ


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលជោកជាំបៀមទឹកនៅយូរ ។
ឧទាហរណ៍៖ ដំណាំរលាំទឹកងាប់អស់ ( ម. ព. រលោក ផង ) ។

                      ស្រួចទន្ទាំ ។
ឧទាហរណ៍៖ ស្នែងក្របីស្រួចរលាំ, លំពែងស្រួចរលាំ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រលាស់» មានន័យដូចម្ដេច ?


រលាស់


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា កម្ចាត់ចោល ដោយកម្រើកខ្លាំង, ដោយគ្រញែង ឲ្យរបេះរបូតចេញ ។
ឧទាហរណ៍៖ ឈ្លើងទាមជើងរលាស់ស្ទើរមិនរបូត; សុនខរលាស់ខ្លួន ។

                      កម្រើក ផាត់ចេញ, ជម្រុះចេញ ។
ឧទាហរណ៍៖ រលាស់សំពត់, រលាស់កន្ទេល ។

                      ញាក់ ឬ កម្រើកទាត់ចេញ ។
ឧទាហរណ៍៖ រលាស់ដៃ, រលាស់ជើង ។

                       បង់បោយរលាស់ដៃ បង់បោយកម្រើកចុងដៃខ្វិចៗឬធ្លោយៗខ្ជាកៗ ។ ព. ប្រ. រើចេញ, ងាកចេញ, ដោះចេញ ។
ឧទាហរណ៍៖ រលាស់ចិត្តចេញ, រលាស់ខ្លួនចេញ ។

                       ទាត់ចោលលែងរាប់អាន ។
ឧទាហរណ៍៖ ខុសឆ្គងបន្តិចបន្តួច កុំអាលរលាស់គ្នាចោល ។ ល ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលទន់ហើបៗខ្លបៗ ។
ឧទាហរណ៍៖ ដងរ៉ែករលាស់ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រលាយស្មង, ប្រម៉ាត់មនុស្ស (ដើម)» មានន័យដូចម្ដេច ?


រលាយស្មង, ប្រម៉ាត់មនុស្ស (ដើម)


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ព្រឹក្សម្យ៉ាង មានកម្ពស់ ១-៣ ម ដុះក្នុងព្រៃក្រាស់ ដែលជ្រុះស្លឹកនៃប្រទេសអាស៊ីក្តៅ។ ដើមនេះ គេយកធ្វើថ្នាំរំងាប់រោគ។ ផ្លែល្វីង គ្រូថ្នាំយកឱ្យអ្នកឈឺរាកមួលឆី។ ប្រទេសជិតខាង គេប្រើគ្រាប និងសម្បកធ្វើឱសថ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រលាយធំ» មានន័យដូចម្ដេច ?


រលាយធំ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ព្រឹក្សកម្ពស់ ៧-៣០ម ដុះក្នុងព្រៃធំ ឬព្រៃល្បោះនៃទ្វីបអាស៊ីផ្នែកអាគ្នេយ៍។ ឈើសម្បុរស ប្រផេះ មិនសូវជាប់ល្អទេ តែគេអាចប្រើធ្វើគ្រឿងផ្ទះរាយរងបាន។ មែង និងធាងសម្រាប់ធ្វើអុសដុត។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រលាយ» មានន័យដូចម្ដេច ?


រលាយ


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ប្រែពីរឹង, ពីខន់, ខាប់ ទៅជារាវ ឬពីកក, ពីគោកទៅជាទឹក ។
ឧទាហរណ៍៖ សំណរលាយ, ក្រមួនរលាយ, ឈាមរលាយ, ទឹកកករលាយ ។

                       ព. ប្រ. ត្រូវអន្តរាយ, វិនាស, ខូច, បាត់ ។
ឧទាហរណ៍៖ រលាយទ្រព្យ, រលាយខ្លួន ។

                       រសាយ ។
ឧទាហរណ៍៖ រលាយកំហឹង ។

                      ព. ប្រ. ដែលត្រូវចិត្តគំនិតគ្នាយ៉ាងស្និទ្ធជិត ។
ឧទាហរណ៍៖ ត្រូវគំនិតគ្នា រលាយសាច់មួយ ។ ល ។

                     ឈ្មោះឈើមួយប្រភេទ សន្ដានជ្រួយ, គេច្រើនប្រើស្លឹកនិងសំបកធ្វើជាថ្នាំរម្ងាប់រោគ ។
ឧទាហរណ៍៖ សំបករលាយ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រលាម» មានន័យដូចម្ដេច ?


រលាម


មានន័យថា ( ម. ព. លលាម ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រលាប្អៀរ» មានន័យដូចម្ដេច ?


រលាប្អៀរ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះស្រុកមួយក្នុងខែត្រកំពង់ឆ្នាំង ។
ឧទាហរណ៍៖ អភិបាលស្រុករលាប្អៀរ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រលាប» មានន័យដូចម្ដេច ?


រលាប


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលសល់ ឬដិតបន្តិចបន្តួចដូចគេលាប ។
ឧទាហរណ៍៖ ប្រេងដូងនៅសល់រលាបនឹងបាតដប, សម្លនៅសល់រលាបៗនឹងបាតឆ្នាំង; ជ្រលក់សំពត់ដិតរលាបៗ ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលសល់ ឬដិតបន្តិចបន្តួចដូចគេលាប
ឧទាហរណ៍៖ ប្រេងដូងនៅសល់រលាបនឹងបាតដប, សម្លនៅសល់រលាបៗនឹងបាតឆ្នាំង; ជ្រលក់សំពត់ដិតរលាបៗ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រលាត់» មានន័យដូចម្ដេច ?


រលាត់


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា រខិតស្បែកឬសាច់; ដាច់ស្បែក ឬសាច់សើៗ ។
ឧទាហរណ៍៖ រលាត់ស្បែក; ដែកឈូសគំរឹលឈូសមិនរលាត់សាច់ឈើ ( ប្រើជា គុ. ក៏បាន ) ។ រលាត់រលោច រលាត់រវាម ឬរលាត់ច្រើនអន្លើ ។ រលាត់សម្បុរថ្ងៃ រលាត់សម្បុរស្បែក ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រលាត» មានន័យដូចម្ដេច ?


រលាត


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា លាតចេញឯង, រលាផ្នត់ចេញ មិននៅដូចដើម ។
ឧទាហរណ៍៖ លួសចង្វាយរលាតចេញ, ផ្នត់សំពត់រលាត ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រលាក» មានន័យដូចម្ដេច ?


រលាក


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា រលាត់, របក, ខ្លោចស្បែក ដោយត្រូវចំហាយក្ដៅ ឬដោយត្រដុស, កកិត ។
ឧទាហរណ៍៖ ភ្លើងរលាក ឬ រលាកភ្លើង, រលាកជើង, រលាកភ្លៅ, រលាកមាត់ ( ម. ព. រលោច ផង ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រលាក់» មានន័យដូចម្ដេច ?


រលាក់


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា អង្រួនឲ្យក្រឡក, ឲ្យរញ្ជួយ, ឲ្យធ្លាក់ចុះ, ឲ្យរបូតចេញ ។
ឧទាហរណ៍៖ រលាក់ទឹកលាងដប, រលាក់អង្ករក្នុងការុង, រលាក់ត្រីពីក្នុងត្រក, ក្រសាចឹកត្រីរលាក់លេប ។

                       ធ្វើសំឡេងឲ្យរនរន្ថាន់ចុះក្រោម ។
ឧទាហរណ៍៖ សូត្របទរលាក់ច្រើនជាន់ ។

                      រលាក់រលែក រលាក់ញែករលែកសំឡេងតាមដំណើរបទគ្វាម ។
ឧទាហរណ៍៖ ធ្វើបទរលាក់រលែក ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលកម្រើកលើកដាក់ប៉ផ្ងាក់ប៉ផ្ងើក ។
ឧទាហរណ៍៖ រទេះរលាក់ ។

                     ដែលហូរឬស្រក់សស្រាក់ ( ចំពោះតែឈាម ) ។
ឧទាហរណ៍៖ ឈាមរលាក់ គឺឈាមហូរឬស្រក់សស្រាក់ ( ម. ព. រឡាក់ ផង ) ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលហូរឬស្រក់សស្រាក់ ( ចំពោះតែឈាម ) ។
ឧទាហរណ៍៖ ឈាមរលាក់ គឺឈាមហូរឬស្រក់សស្រាក់ ( ម. ព. រឡាក់ ផង ) ។

👉ថ្នាក់ពាក្យជា បរិវារសព្ទ
មានន័យថា ពាក្យសម្រាប់និយាយផ្សំនឹងពាក្យ រលើ, រលែក ថា : រលាក់រលើ រលើដោយភ័ន្តស្មារតី, ភ័ន្តផ្លូវ; ពភ្លាក់ពភ្លើ ។
ឧទាហរណ៍៖ ដើររលាក់រលើ ។ រលាក់រលែក ( ម. ព. រលាក់ កិ. ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រលា» មានន័យដូចម្ដេច ?


រលា


 មានន័យថា ( ម. ព. លលាដ ឬ លលាដ៍ ) ។

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា រសាយរមូរ, រសាយចំណង, រសាយធ្លុងជាដើម ។
ឧទាហរណ៍៖ របុំអំបោះរលា, ខ្សែរលា ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា រសាយរមូរ, រសាយចំណង, រសាយធ្លុងជាដើម ។
ឧទាហរណ៍៖ របុំអំបោះរលា, ខ្សែរលា ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រលស់» មានន័យដូចម្ដេច ?


រលស់


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ថយចំនួនតិចចុះ, នៅមានតិចជាងចំនួនដើម ។
ឧទាហរណ៍៖ ប្រាក់រលស់ពីក្នុងថង់, មនុស្សចេញរលស់ពីទីប្រជុំ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រលរ» មានន័យដូចម្ដេច ?


រលរ


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលសើមរលើប, គគុល សើមមាត់រលរ, ដីសើមរលរ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រលម» មានន័យដូចម្ដេច ?


រលម


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា រលើបដោយមានទឹកដម ឬប្រេង, ខ្លាញ់ ។
ឧទាហរណ៍៖ បបរដំណើបរលម, កូរឲ្យទាល់តែឡើងទឹករលម ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រលប់» មានន័យដូចម្ដេច ?


រលប់


មានន័យថា ( មើលក្នុងពាក្យ រលុប ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រលត់» មានន័យដូចម្ដេច ?


រលត់


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា វិនាសបាត់ពន្លឺ, បាត់កម្តៅ ។
ឧទាហរណ៍៖ ចង្កៀងរលត់, ភ្លើងរលត់ ។

                       ស្លាប់ ។
ឧទាហរណ៍៖ ខំរកស៊ីទៅ ទម្រាំតែរលត់ . . . ។

                      សូន្យ, បាត់, អស់, ស្លាប់ ។
ឧទាហរណ៍៖ រលត់កិលេស, រលត់កំហឹង, រលត់ខន្ធ ( ស្លាប់ ); ចិត្តរលត់; រលត់ចិត្ត ( ស្លាប់ ), រលត់ទុក្ខ, រលត់វិញ្ញាណ, រលត់ស្មារតី ។ ល ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រលង់» មានន័យដូចម្ដេច ?


រលង់


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលឡើងសម្បុរភ្លឺរលោងហាក់ដូចជានឹងស្រក់ទឹក ។
ឧទាហរណ៍៖ ភ្លឺរលង់ ( ម. ព. រលើប ផង ) ។

                      រលង់ទឹកភ្នែក ដែលចេញទឹកភ្នែករលោងនៅតែក្នុងភ្នែកមិនស្រក់ឬមិនហូរចេញមកខាងក្រៅ ។
ឧទាហរណ៍៖ ខឹងខ្លាំងរលង់ទឹកភ្នែក, កើតទុក្ខរលង់ទឹកភ្នែក ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រលងតែ» មានន័យដូចម្ដេច ?


រលងតែ


👉ថ្នាក់ពាក្យជា និបាតសព្ទ
មានន័យថា ( ម. ព. រលង ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រលង» មានន័យដូចម្ដេច ?


រលង


👉ថ្នាក់ពាក្យជា និបាតសព្ទ
មានន័យថា ដែលរំលង, កន្លង, លើស; ក្រៅពី, លើកលែងតែ ។
ឧទាហរណ៍៖ វេលារលងអធ្រាត្រទៅ; គាត់ចេះមែន តែមិនរលងអ្នកទេ; ការនេះរលងតែពីអ្នកចេញ គ្មានអ្នកណាធ្វើកើតទេ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រលករង្គំ» មានន័យដូចម្ដេច ?


រលករង្គំ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដំណើរកក្រើកចិត្តខឹងងំរង្គំនៅមិនស្បើយ, ដំណើរថ្នាំងថ្នាក់ចិត្ត, មោះមៃ, មោះហ្មង, ហ្មងឆ្គង ។
ឧទាហរណ៍៖ រក្សាគ្នាជាសុខរៀងមក ឥតដែលមានរលករង្គំអ្វីដល់ម្ដងទេ ។

                       ប្រើជា កិ. ក៏មាន ។
ឧទាហរណ៍៖ ត្រូវរក្សាចិត្តគ្នាប្រយ័ត្នកុំឲ្យរលករង្គំ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រលកកែវ» មានន័យដូចម្ដេច ?


រលកកែវ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដំណួចតូចដែលពង់ដោរស្បែកឡើងមានទឹករងៃសម្បុរ-សត្រឡុង ។
ឧទាហរណ៍៖ កើតរលកកែវ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រលកកម្ដៅ» មានន័យដូចម្ដេច ?


រលកកម្ដៅ


👉ថ្នាក់ពាក្យជា បច្ចេកសព្ទបរិស្ថាន
មានន័យថា កំលុងពេលដែលធាតុអាកាសធាតុក្ដៅខុសពីធម្មតា ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រលក» មានន័យដូចម្ដេច ?


រលក


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ( នាមកិរិយា ) កក្រើកទឹកកើតជារំជួលឡើង ។
ឧទាហរណ៍៖ ទឹករលក ។

                     ព. ប្រ. កក្រើកចិត្ត ។

ឧទាហរណ៍៖ ចិត្តរលក; គ្នាកំពុងស្រួលចិត្ត អាណិតកុំធ្វើឲ្យរលក !

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា រំជួលទឹកដែលខ្ជោលៗឡើង ឬពោរពូនឡើងដោយអំណាចកម្លាំងខ្យល់ជាដើម ។ រលកដកពពារ រលកដែលពូនៗងើបៗសណ្ឋានពស់ដកពពារ ។ រលកដោះក្រមុំ រលកដែលពូនៗជាកំពូកតូចៗសណ្ឋានដោះក្រមុំ ។ រលកបែកផ្កាត្រែង រលកដែលបោកប៉ះគ្នា បែកចេញជាភាពសត្រសុសសណ្ឋានផ្កាត្រែង ។ រលកយោល រលកធំៗដែលយោលខ្ជោលៗវែងៗ ។ រលករងដំឡូង រលកដែលខូងៗកណ្ដាលជាជ្រលងវែងៗ សណ្ឋានរងដំឡូង ។ ពុលរលក រង៉ាប់រងើ រអាក់រអើ ឬក្អួតចង្អោរ ដោយអំណាចចាញ់រលកធំៗ ( ម. ព. ពុល ផង ) ។ ព. ប្រ. រលកចិត្ត រញ្ជួយចិត្ត, កម្រើកចិត្ត ។ ទឹកថ្លាដ្បិតរលក ពុំយល់ស្រមោល ទោសកើតដ្បិតពោល ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( ព. ប្រ. ) ដែលមានសម្បុរភ្លឺថ្លាឆ្លុះស្រមោលហាក់ដូចជាមានរលក
ឧទាហរណ៍៖ ភ្លឺរលក ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រល» មានន័យដូចម្ដេច ?


រល


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា កន្រ្ទលមិនសមរម្យ ។
ឧទាហរណ៍៖ រាងរល, ធំរល ។

                     ដែលឡើងសម្បុរខ្មៅជាំរលីក ដោយអំណាចពិសពស់ចូល ឬរោគពិសចូលឬក៏លោហិតពិការជាដើម ។
ឧទាហរណ៍៖ ពិសចូលឡើងខ្មៅរល ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រយ៉ៃ» មានន័យដូចម្ដេច ?


រយ៉ៃ


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលរតាយដូចគេច្រៀករាត់រាយ ។
ឧទាហរណ៍៖ សំពត់រហែករយ៉ៃ ( ម. ព. រយ៉ី ផង ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រយ៉ី» មានន័យដូចម្ដេច ?


រយ៉ី


👉ថ្នាក់ពាក្យជា បរិវារសព្ទ
មានន័យថា ពាក្យសម្រាប់និយាយផ្សំនឹងពាក្យ រយ៉ៃ ថា :
ឧទាហរណ៍៖ រយ៉ីរយ៉ៃ ដែលរយ៉ៃក្រៃពេក។

                         សំពត់រហែករយ៉ីរយ៉ៃ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រយ៉ិល» មានន័យដូចម្ដេច ?


រយ៉ិល


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលតូចខ្លីខើចកំប៉ិលកំប៉ើញ ។
ឧទាហរណ៍៖ ស្លៀកសំពត់រយ៉ិល ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រយ៉ា» មានន័យដូចម្ដេច ?


រយ៉ា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. រយា “ភក់; ដំណើរព្យួរចុះ, សំយុងចុះ, សម្ដោកចុះ” ) រំយោល, គ្រឿងព្យួរមានរំយោល ។ ឈើតូចមួយប្រភេទសន្ដានដើមច្បា ដើមស្ទើរជាវល្លិ ស្លឹកឆែកៗផ្កាក្រហម ទងផ្កាវែងត្រង់កណ្ដាល ផ្កាចេញជារំយោលត្រសុសប្លែកពីរំយោលផ្កាច្បា ។
ឧទាហរណ៍៖ ផ្ការយ៉ា ។

                      គ្រឿងប្រដាប់ត្រចៀកស្ត្រីមួយបែបសណ្ឋានស្រដៀងនឹងរំយោលផ្ការយ៉ា ។
ឧទាហរណ៍៖ នាងកញ្ញាពាក់រយ៉ាមាស ។

                     គោមព្យួរមានកម្រងកែវឬកម្រងអង្កាំសំយុងចុះជាលម្អ​ ។
ឧទាហរណ៍៖ គោមរយ៉ា ។ ល ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រយៈពេលអាចកើតឡើងវិញ» មានន័យដូចម្ដេច ?


រយៈពេលអាចកើតឡើងវិញ


👉ថ្នាក់ពាក្យជា បច្ចេកសព្ទបរិស្ថាន
មានន័យថា ការប៉ាន់ស្មានចន្លោះដែលមានរយៈពេលមធ្យមរវាងការកើតមានឡើងនៃព្រឹត្តិការណ៍មួយដែលបានកំណត់ទំហំ ឬអាំងតង់ស៊ីតេនៃព្រឹត្តិការណ៍ (ទាបជាង ឬខ្ពស់ជាង ) ដោយជាក់លាក់ ។
ឧទាហរណ៍៖ ទឹកជំនន់ ឬភ្លៀងធ្លាក់ខ្លាំង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រយៈពេលស្វែងរុករក» មានន័យដូចម្ដេច ?


រយៈពេលស្វែងរុករក


👉ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា រយៈពេលស្វែងរុករកដំបូង និងរយៈពេលពន្យារ នៃរយៈពេលស្វែងរុករក ដូចមានបញ្ជាក់ក្នុងមាត្រា១៥។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រយៈពេលវែង» មានន័យដូចម្ដេច ?


រយៈពេលវែង


👉ថ្នាក់ពាក្យជា ហិរញ្ញវត្ថុសាធារណៈ
មានន័យថា រយៈពេលដែលលើសពី ៣ (បី) ឆ្នាំ ឡើងទៅ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រយៈពេលមធ្យម» មានន័យដូចម្ដេច ?


រយៈពេលមធ្យម


👉ថ្នាក់ពាក្យជា ហិរញ្ញវត្ថុសាធារណៈ
មានន័យថា វាក្យសព្ទនេះមាននិយមន័យច្រើន ដូចខាងក្រោម៖ ១. រយៈពេលដែលលើសពី ១ (មួយ) ឆ្នាំ និងមិនលើសពី ៣ (បី)ឆ្នាំ។ ២. រយៈពេលដែលមិនតិចជាង ៣ ឆ្នាំ និងមិនលើសពី ៥ ឆ្នាំ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រយៈពេលទទួលខុសត្រូវលើវិកលភាព» មានន័យដូចម្ដេច ?


រយៈពេលទទួលខុសត្រូវលើវិកលភាព


👉ថ្នាក់ពាក្យជា លទ្ធកម្មសាធារណៈ
មានន័យថា រយៈពេលកំណត់មួយ ហើយត្រូវបានគណនាគិតចាប់ពីកាលបរិច្ឆេទបញ្ចប់ នៃការងារសាងសង់/ជួសជុល។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រយៈពេលដំណើរការគម្រោង» មានន័យដូចម្ដេច ?


រយៈពេលដំណើរការគម្រោង


👉ថ្នាក់ពាក្យជា បច្ចេកសព្ទបរិស្ថាន
មានន័យថា រយៈពេលដែលសកម្មភាពគម្រោងត្រូវបានអនុវត្ត ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រយៈពេលដើរផ្លូវ» មានន័យដូចម្ដេច ?


រយៈពេលដើរផ្លូវ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ​ រយៈពេលដែលធ្វើដំណើរតាមផ្លូវ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រយៈពេលឆ្លើយតប» មានន័យដូចម្ដេច ?


រយៈពេលឆ្លើយតប


👉ថ្នាក់ពាក្យជា បច្ចេកសព្ទបរិស្ថាន
មានន័យថា រយៈពេលឆ្លើយតបផ្នែកផ្សេងៗ នៃប្រព័ន្ធអាកាសធាតុមានរយៈពេលខុសៗគ្នាយ៉ាងខ្លាំង ។ ពេលឆ្លើយតបនៃមណ្ឌលអាកាសរចល់ មានរយៈពេលខ្លី ចាប់ពីច្រើនថ្ងៃរហូតដល់ច្រើនសប្ដាហ៍ ចំណែកមណ្ឌលអាកាសស្ងប់ មានរហូតដល់២ ឬ ៣ខែ ។ ដោយសារមានចំណុះកម្ដៅខ្ពស់ មហាសមុទ្រមានរយៈពេលឆ្លើយតបវែង ចាប់ពីច្រើនទសវត្សរ៍រហូតដល់សតវត្សរ៍ ឬច្រើនសហស្សវត្សរ៍ ។ ដូច្នេះ ប្រព័ន្ធផ្ទៃផែនដី មណ្ឌលអាកាសរចល់មានពេលឆ្លើយតបយឺតបើធៀបនឹងពេលឆ្លើយតបរបស់មណ្ឌលអាកាសស្ងប់ ហើយរយៈពេលនោះ ភាគច្រើនកំណត់ដោយមហាសមុទ្រ ។ ជីវមណ្ឌល អាចឆ្លើយតបបានលឿន (ដូចជា ឆ្លើយតបនឹងភាពរាំងស្ងួត ) ប៉ុន្តែក៏យឺតយ៉ាវខ្លាំងផងដែរ ចំពោះការប្រែប្រួលផ្សេងៗ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រយៈពេលខ្លី» មានន័យដូចម្ដេច ?


រយៈពេលខ្លី


👉ថ្នាក់ពាក្យជា ហិរញ្ញវត្ថុសាធារណៈ
មានន័យថា រយៈពេលដែលមិនលើសពី ១ (មួយ) ឆ្នាំ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រយៈពេលក្ដៅនៃយុគកណ្ដាល» មានន័យដូចម្ដេច ?


រយៈពេលក្ដៅនៃយុគកណ្ដាល


👉ថ្នាក់ពាក្យជា បច្ចេកសព្ទបរិស្ថាន
មានន័យថា រយៈពេលចន្លោះពីឆ្នាំ ១០០០ ដល់ឆ្នាំ ១៣០០ ក្រោយគ្រិស្តសករាជ ដែលតំបន់មួយចំនួននៅអឌ្ឍគោលខាងជើងក្ដៅជាងកូនយុគទឹកកកដែលកើតមានបន្ទាប់មក ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រយៈផ្លូវ» មានន័យដូចម្ដេច ?


រយៈផ្លូវ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា របត់ផ្លូវ ផ្លូវជាទីត្រាច់ទៅនៃយាន និងខ្សែទឹក ចម្ងាយផ្លូវដែលចរត្រាច់ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រយៈ» មានន័យដូចម្ដេច ?


រយៈ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សង្កាត់, ថ្នាក់, ភាគ, កម្រិត ។
ឧទាហរណ៍៖ រយៈកាល, រយៈផ្លូវ, រយៈវេលា, រយៈពាក្យ ( សំ. បា. រយ “សន្ទុះ, ល្បឿន, ដំណើររួសរាន់, ឆាប់, រហ័ស” ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រយះ» មានន័យដូចម្ដេច ?


រយះ


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា បែករហែកញែកចេញដូចគេចាប់យះ ។
ឧទាហរណ៍៖ មែកឈើរយះ ( ម. ព. រយាយ ផង ) ។

                      ព. ប្រ. សើចរយះមាត់ សើចដោយរិះគន់ហាក់ដូចជានឹងរយះមាត់
ឧទាហរណ៍៖ ឱ ! ធ្វើការយ៉ាងហ្នឹង គេសើចរយះមាត់អស់ហើយ !; និយាយថាសើចរយះមាត់រយះក ក៏មាន ( ព. សា. ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រយំ» មានន័យដូចម្ដេច ?


រយំ


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលសំយុងចុះត្រសុំ ។
ឧទាហរណ៍៖ កន្សោមស្លឹកឈើរយំ ( និយាយថា ល្យំ ក៏មានខ្លះ ) ។

                       ច្រើននិយាយផ្សំនឹងពាក្យ រយាន ថា ។
ឧទាហរណ៍៖ រយំរយាន ដែលយោនយានត្រសុំរៀបរៀងគ្នាឥតឆ្គង : ក្នុងរោងបុណ្យ គេចងកន្សោមផ្កាលាយចម្រុះស្លឹកឈើស្រស់រយំរយាន ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រយោន» មានន័យដូចម្ដេច ?


រយោន


👉ថ្នាក់ពាក្យជា បរិវារសព្ទ
មានន័យថា ពាក្យបរិវាររបស់ពាក្យ រយាន ថា ។
ឧទាហរណ៍៖ រយោនរយាន ដែលរយានពេញពាស ( ម. ព. យោនយាន ផង ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រយោង» មានន័យដូចម្ដេច ?


រយោង


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះព្រឹកមួយប្រភេទ កម្ពស់ ២០-៣៥ ម ដុះក្នុងព្រៃត្រជាក់នៃទ្វីបឥណ្ឌូចិន ជ្វា លើកោះ Sumatra និង Bornéo។ ស្លឹកខ្ចីៗអាចធ្វើជាបន្លែបាន។ ឈើស្រាលៗ គេប្រើសម្រាប់ធ្វើជាហិប និងប្រអប់ផ្សេងៗ។ ក្នុងក្បួនឱសថបុរាណ គេចិតសម្បកត្រាំទឹកទុកងូតព្យាបាលកមរមាស់ ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលសំយុងចុះរណោងដូចគេចាប់ទាញយោង ។
ឧទាហរណ៍៖ ព្យួរបំពង់រយោង ( ម. ព. រយេង ផង ) ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលសំយុងចុះរណោងដូចគេចាប់ទាញយោង ។
ឧទាហរណ៍៖ ព្យួរបំពង់រយោង ( ម. ព. រយេង ផង ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រយេករយោគ» មានន័យដូចម្ដេច ?


រយេករយោគ


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( ម. ព. រយេករយោក ) ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ( ម. ព. រយេករយោក ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រយេករយោក» មានន័យដូចម្ដេច ?


រយេករយោក


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលរតែករតោកយោគទៅយោគមករឿយៗ ។
ឧទាហរណ៍៖ រែកអីវ៉ាន់រយេករយោក ( ប្រើជា រយីករយាក ឬ —យោគ ក៏មាន តាមទម្លាប់និយាយ ) ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលរតែករតោកយោគទៅយោគមករឿយៗ ។
ឧទាហរណ៍៖ រែកអីវ៉ាន់រយេករយោក ( ប្រើជា រយីករយាក ឬ —យោគ ក៏មាន តាមទម្លាប់និយាយ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រយឺតៗ» មានន័យដូចម្ដេច ?


រយឺតៗ


👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ម្លឺតៗយឺតៗ ។
ឧទាហរណ៍៖ គោប្រឹងទាញនង្គ័លរយឺតៗ; ដង្កូវលូនរយឺតៗ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រយីង» មានន័យដូចម្ដេច ?


រយីង


👉ថ្នាក់ពាក្យជា បរិវារសព្ទ
មានន័យថា ពាក្យសម្រាប់ប្រើផ្សំនឹងពាក្យ រយោង ថា ។
ឧទាហរណ៍៖ រយីងរយោង ( ម. ព. រយេង ផង) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រយេង» មានន័យដូចម្ដេច ?


រយេង


👉ថ្នាក់ពាក្យជា បរិវារសព្ទ
មានន័យថា ពាក្យបរិវាររបស់ពាក្យ រយោង ថា ។
ឧទាហរណ៍៖ រយេងរយោង ដែលរយោងខ្លីខ្លះវែងខ្លះលាយឡំគ្នា។

                         ព្យួរបង្វេចរយេងរយោង ( ប្រើជា រយីងរយោង ក៏មាន តាមទម្លាប់និយាយ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រយីករយោគ» មានន័យដូចម្ដេច ?


រយីករយោគ


មានន័យថា ( ម. ព. រយីករយោក )។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រយីករយោក» មានន័យដូចម្ដេច ?


រយីករយោក


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( ម. ព. រយេករយោក) ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ( ម. ព. រយេករយោក) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រយីក» មានន័យដូចម្ដេច ?


រយីក


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ពាក្យសម្រាប់ប្រើផ្សំនឹងពាក្យ រយាក ថា ។
ឧទាហរណ៍៖ រយីករយាក ដែលរយាកក្រៃពេក។

                        ផ្ទះចាស់រយីករយាក ។

                    ដែលខ្ជីខ្ជាឥតសណ្ដាប់ធ្នាប់ ។
ឧទាហរណ៍៖ របៀបការរយីករយាក ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលខើចខ្លះស្លុយខ្លះ សោត្រោ ឬសោកប៉ត្រោកខ្ជីខ្ជាតាមតែបាន ។
ឧទាហរណ៍៖ ស្លៀកដណ្ដប់រយីករយាក ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រយាល» មានន័យដូចម្ដេច ?


រយាល


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ខ្សែវែង ឬចម្រៀកស្លឹកត្នោតជាដើមដែលចាក់ឆ្វាក់បន្តៗគ្នា ចងភ្ជាប់ពីទីម្ខាងមកទីម្ខាង សម្រាប់ទាញឬបន្ទះស្លឹកត្នោតជាដើមដែលចងព្យួរ សម្រាប់ឲ្យត្រូវខ្យល់បក់មកត្រូវយោគយោលបង្អើលសត្វ កុំឲ្យហើរចុះឬដើរចូលមកស៊ីផលដំណាំ ។
ឧទាហរណ៍៖ ចងរយាល, រយាលចាប, ទាញខ្សែរយាលបង្អើលសត្វ ។

                    ព. ប្រ. រយាលចាប ផ្ទះលំនៅដែលរខាកសាកត្រាក ប្រៀបប្រដូចនឹងរយាលចាប ។

ឧទាហរណ៍៖ ផ្ទះរយាលចាប ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលរង្វើលឃ្លាតៗឆ្ងាយពីគ្នា, ដែលមិនប្រញឹក, មិនញឹកញយ ។
ឧទាហរណ៍៖ ពេលរយាល, បង្គោលរយាលៗពីគ្នា; ទៅមករយាលៗ ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលរង្វើលឃ្លាតៗឆ្ងាយពីគ្នា, ដែលមិនប្រញឹក, មិនញឹកញយ ។
ឧទាហរណ៍៖ ពេលរយាល, បង្គោលរយាលៗពីគ្នា; ទៅមករយាលៗ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រយាយ» មានន័យដូចម្ដេច ?


រយាយ


👉ថ្នាក់ពាក្យជា បរិវារសព្ទ
មានន័យថា ពាក្យសម្រាប់និយាយផ្សំនឹងពាក្យ រយះ ថា ។
ឧទាហរណ៍៖ រយះរយាយ រយះរតាយ, រយះរាយច្រើនអន្លើ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រយាប» មានន័យដូចម្ដេច ?


រយាប


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលរង្វើលៗ មួយៗស្បើយៗ ។
ឧទាហរណ៍៖ ដំណើររយាប, សម្ដីរយាប; ដើររយាបៗ, សូត្រធម៌រយាបៗ ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលរង្វើលៗ មួយៗស្បើយៗ ។
ឧទាហរណ៍៖ ដំណើររយាប, សម្ដីរយាប; ដើររយាបៗ, សូត្រធម៌រយាបៗ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រយាន» មានន័យដូចម្ដេច ?


រយាន


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលសំយុងចុះយោនយាន, រតោកវែងៗ ។
ឧទាហរណ៍៖ ពួរជ្រៃសំយុងចុះរយាន ( ម. ព. រយោន, រយំ ផង ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រយាង, ឈើទាលព្រុស, ឈើទាលធ្ងរ» មានន័យដូចម្ដេច ?


រយាង, ឈើទាលព្រុស, ឈើទាលធ្ងរ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ព្រឹក្សកម្ពស់ ៣០-៤០ ម ដុះក្នុងព្រៃក្រាស់ក្លាយលើជំរាល ពិសេស​ជិតមាត់ទឹក និងជ្រលងភ្នំ។ ជ័រសម្រាប់ធ្វើចន្លុះ។ ឈើចាត់ថ្នាក់ជាលេខ២ មានតម្លៃណាស់សម្រាប់សង់ផ្ទះ និងទូក។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រយាង» មានន័យដូចម្ដេច ?


រយាង


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា កូបលាតឥតដំបូល ។
ឧទាហរណ៍៖ រយាងដំរី ។

                      ខ្សែ ឬពួរសម្រាប់ចងខ្ជែងជ្រែងឲ្យមាំ ។
ឧទាហរណ៍៖ ខ្សែរយាង, ពួររយាង ។

                     ពួរឈើដែលដុះវែងចុះមកចាប់ជាប់នឹងផែនដីដូចជាជ្រែងជាដើម
ឧទាហរណ៍៖ ពួររយាងជ្រៃក្រឹម ។ ឫសរយាង ( ម. ព. ឫស ) ។

                    ព្រឹក្សកម្ពស់ ៣០-៤០ ម ដុះក្នុងព្រៃក្រាស់ក្លាយលើជំរាល ពិសេស​ជិតមាត់ទឹក និងជ្រលងភ្នំ។ ជ័រសម្រាប់ធ្វើចន្លុះ។ ឈើចាត់ថ្នាក់ជាលេខ២ មានតម្លៃណាស់សម្រាប់សង់ផ្ទះ និងទូក។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រយាក» មានន័យដូចម្ដេច ?


រយាក


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលគ្រាំគ្រាជ្រោកជ្រាក, រខាក ។
ឧទាហរណ៍៖ ចាស់រយាក, ផ្ទះរយាក, សំពត់ដាចរយាក ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រយន្តដឹកជញ្ជូនដំបូងគេ» មានន័យដូចម្ដេច ?


រយន្តដឹកជញ្ជូនដំបូងគេ


👉ថ្នាក់ពាក្យជា លទ្ធកម្មសាធារណៈ
មានន័យថា រថយន្តដែលដឹកទំនិញពីកន្លែងអ្នកផ្គត់ផ្គង់ ដើម្បីបញ្ជូនទៅកាន់ព្រលានយន្តហោះ ឬកំពង់ផែ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រយន្ត» មានន័យដូចម្ដេច ?


រយន្ត


👉ថ្នាក់ពាក្យជា ពន្ធដារ
មានន័យថា រថយន្តសម្រាប់តែដឹកមនុស្ស ដែលមានកន្លែងអង្គុយ មិនលើសពី ១០។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រយ» មានន័យដូចម្ដេច ?


រយ


👉ថ្នាក់ពាក្យជា បកតិសំខ្យា
មានន័យថា ( ស. រ្ចយ អ. ថ. រ៉យ់; ល. ហ្ចយ អ. ថ. ហយ់ ) ចំនួន១០ ដប់ដង ( ១០០ ) ។ ព. ប្រ. មនុស្សអណ្ដាតរយ មនុស្សដែលនិយាយត្រឡប់ត្រឡិនសម្ដីទាំងរយម៉ាត់យកជាការពុំបាន ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលរាប់ជាចំនួនរយ, មិនមានតម្លៃ ឬមិនប្រសើរជាងគេ, ដែលគ្រាន់តែហែគេ, សាមញ្ញ ឬសាមាន្យ ។
ឧទាហរណ៍៖ របស់រយ, មនុស្សរយ, គោរយ ។

                      ( ស. រ្ច˘យ អ. ថ. រ៉យ់ កិ. “ក្រង, ចងក្រង” ) ដែលចងក្រងជាសេចក្ដីសម្រាយពាក្យរាយលំនាំទេសនា ។
ឧទាហរណ៍៖ សាស្ត្រារយ, គម្ពីររយ ( ហៅ សាស្ត្រាប្រែរយ, គម្ពីរប្រែរយ ក៏បាន; ស.ប្លេរ្ច˘យ អ. ថ. ប្លែរ៉យ់ “ប្រែចងក្រង, …” ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រម្អែង» មានន័យដូចម្ដេច ?


រម្អែង


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើឲ្យរអែង, ឲ្យក្រែងខ្លាច ។
ឧទាហរណ៍៖ រម្អែងក្មេងឲ្យខ្លាច ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រម្អិល» មានន័យដូចម្ដេច ?


រម្អិល


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើឲ្យរអិល ( ព. ប្រ. ) ។
ឧទាហរណ៍៖ ត្រីរំអិល ត្រីដែលមានរំអិល ។

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា វត្ថុរាវឬខាប់ដែលរអិល, អាបោធាគឬអាការៈរាវក្នុងខ្លួនមនុស្សឬសត្វដែលរអិល ។
ឧទាហរណ៍៖ រម្អិលត្រី, ទឹករំអិល ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រម្អា» មានន័យដូចម្ដេច ?


រម្អា


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើឲ្យរអា, ពោលពាក្យកម្ទរឲ្យរអា, ឲ្យភ័យ ។
ឧទាហរណ៍៖ រម្អាឲ្យខ្លាច ។ ព. ទ. បុ. លើកស្នារម្អាក្អែក ប្រើកលឧបាយព្យូហ៍ឲ្យខ្លាចរអា ប៉ុន្តែមិនបម្រុងនឹងបៀតបៀនទេ ប្រហែលដូចជាគេគ្រាន់តែលើកស្នាផ្គងឡើង ឲ្យក្អែកខ្លាចប៉ុណ្ណោះ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រម្ហែ» មានន័យដូចម្ដេច ?


រម្ហែ


មានន័យថា ( ម. ព. លម្ហែ ឬ លំហែ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រម្ហើយ» មានន័យដូចម្ដេច ?


រម្ហើយ


មានន័យថា ( ម. ព. លម្ហើយ ឬ លំហើយ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រម្ហូត» មានន័យដូចម្ដេច ?


រម្ហូត


👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលបង្ហួសរហូត ។
ឧទាហរណ៍៖ ដើររម្ហូត, ទៅរំហូត ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រម្ហាច» មានន័យដូចម្ដេច ?


រម្ហាច


មានន័យថា ( ម. ព. លម្ហាច ឬ លំហាច ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រម្ហ» មានន័យដូចម្ដេច ?


រម្ហ


មានន័យថា ( ម. ព. លម្ហ ឬ លំហ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រម្សាយ» មានន័យដូចម្ដេច ?


រម្សាយ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ធ្វើឲ្យរសាយ, ឲ្យលាតលា, ឲ្យរាត់រាយចេញពីគ្នា ។
ឧទាហរណ៍៖ រម្សាយសក់, រំសាយកំហឹង, រំសាយទ័ព ។

                       រម្សាយកន្ទុយ លាតកន្ទុយភ្លឹងព្រោះថយកម្លាំងណាស់ ។
ឧទាហរណ៍៖ គោដួលដេករំសាយកន្ទុយ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រម្លំ» មានន័យដូចម្ដេច ?


រម្លំ


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើឲ្យរលំ ។
ឧទាហរណ៍៖ រម្លំដើមឈើ ។

                      ព. ប្រ. ធ្វើឲ្យវិនាសប្រយោជន៍ ឬយសស័ក្ដិ ។
ឧទាហរណ៍៖ អាងអ្នកធំគិតរម្លំតែគ្នាឯង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រម្លោក» មានន័យដូចម្ដេច ?


រម្លោក


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដីដែលរលោក ។
ឧទាហរណ៍៖ ដើរផុងជើងក្នុងរំលោក ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រម្លើង» មានន័យដូចម្ដេច ?


រម្លើង


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើឲ្យរលើង ។
ឧទាហរណ៍៖ រម្លើងគល់ឈើ ។ ព. ប្រ. រំលើងឫសគល់ ឬ រំលើងឫសរំលើងគល់ សើរើ-សកេរ្ដិ៍ សគល់គេមិនឲ្យមានសល់ឬផ្ដន្ទាព្យាបាទបំផ្លាញគេឲ្យរលើងរលំ ។ គាស់រម្លើង បង្ខូចបង្ខុសឲ្យគេចេញឃ្លាតផុតពីមុខការឬឲ្យគេថ្លោះធ្លាក់យសស័ក្ដិ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រម្លូត» មានន័យដូចម្ដេច ?


រម្លូត


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើឲ្យរលូត ។
ឧទាហរណ៍៖ ស្រីខូចចិត្តខ្មៅ ហ៊ានផឹកថ្នាំក្ដៅ រម្លូតកូនចោល ។

                      ធ្វើឲ្យរបូតចុះ ឬឲ្យរបូតចេញ ។
ឧទាហរណ៍៖ រំលូតឆ្អឹង ( ចំពោះតែឆ្អឹងដែលស្លាក់ក្នុងក ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រម្លុះ» មានន័យដូចម្ដេច ?


រម្លុះ


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើឲ្យរលុះ, ឲ្យច្រោះធ្លាយ ។
ឧទាហរណ៍៖ ទឹកហូរច្រោះរម្លុះភ្លឺស្រែ ។

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រឡាយធំដែលទឹកហូរច្រោះធ្លុះធ្លាយ ឬដែលជីកឲ្យធ្លុះធ្លាយនាំទឹកឲ្យហូរច្រោះរលុះថែមឡើងទៀតចេញពី ស្ទឹង, ពីព្រែកមកកាន់ទីវាល ឬនាំឲ្យស្ទឹង, ឲ្យព្រែកហូរចួបគ្នា ។
ឧទាហរណ៍៖ ទឹកជន់ធ្លាយរម្លុះ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រម្លុប» មានន័យដូចម្ដេច ?


រម្លុប


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើឲ្យរលុប ឬប្រើគេឲ្យលុប
ឧទាហរណ៍៖ រម្លុបដាន; ប្រែគំនិតប្រព្រឹត្តល្អ រំលុបកេរ្ដិ៍អាក្រក់ ( សរសេរក្លាយជា រម្លប់ ឬ រំលប់ តាមសូរសម្ដីក៏មាន ។ ម. ព. លុប និង រលុប ផង, គួរប្រើ រម្លុប ឬ រំលុប នេះវិញជិតប្រភពពាក្យ លុប ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រម្លឹក» មានន័យដូចម្ដេច ?


រម្លឹក


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើឲ្យរឭកឃើញ, គឺឲ្យនឹកឃើញ, ឲ្យភ្ញាក់ស្មារតី, ឲ្យចាំឡើងវិញ ។
ឧទាហរណ៍៖ រម្លឹកស្មារតី, រំលឹកគ្នា, រំឭកមេទន្ទេញ ( បុ. សរ. រំលឹក ក៏បាន; សម័យឥឡូវក៏សរសេរ រំឭក និង រំលឹក ឬ រម្លឹក នេះ ប្រើជំនួសគ្នាបានតាមត្រូវការ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រម្លីង» មានន័យដូចម្ដេច ?


រម្លីង


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើឲ្យរលីង ។
ឧទាហរណ៍៖ រម្លីងសាច់ឈើ; ខាត់រំលីង ។

                      ព. ប្រ. លក់ចាយឬបំផ្លាញឲ្យអស់គ្មានសល់ ។
ឧទាហរណ៍៖ រំលីងអីវ៉ាន់អស់ពីក្នុងផ្ទះ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រម្លាយ» មានន័យដូចម្ដេច ?


រម្លាយ


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើឲ្យរលាយ ។
ឧទាហរណ៍៖ រម្លាយក្រមួន, រំលាយសំណ ។

                      ធ្វើឲ្យខូច, ឲ្យវិនាស, បំបាត់បំបង់ ។
ឧទាហរណ៍៖ រម្លាយប្រយោជន៍គេ, រំលាយពុតត្បុត ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រម្លាក» មានន័យដូចម្ដេច ?


រម្លាក


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ស្នាមដំបៅរលាក ។
ឧទាហរណ៍៖ មានរម្លាកត្រង់ស្មងជើងខាងឆ្វេង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រម្លស់» មានន័យដូចម្ដេច ?


រម្លស់


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើឲ្យរលស់, ឲ្យថយចំនួន ។
ឧទាហរណ៍៖ រម្លស់ទ្រព្យ, រំលស់ទុក្ខ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រម្លប់» មានន័យដូចម្ដេច ?


រម្លប់


មានន័យថា ( ម. ព. រម្លុប ឬរំលុប; គួរប្រើ រម្លុប ឬ រំលុប វិញ សមតាមប្រភពដើមជាង ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រម្លត់» មានន័យដូចម្ដេច ?


រម្លត់


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើឲ្យរលត់, ឲ្យបាត់ក្ដៅ, ឲ្យបាត់ក្រោធ ។
ឧទាហរណ៍៖ រម្លត់ទុក្ខ, រំលត់ក្រោធ ។

                      រំលត់រំលាយ ធ្វើឲ្យរលត់រលាយ
ឧទាហរណ៍៖ រម្លត់រម្លាយកំហឹង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រម្យា» មានន័យដូចម្ដេច ?


រម្យា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. ) ដើមចម្ប៉ា; រាត្រី; ( យប់ ) ។
ឧទាហរណ៍៖ ផ្ការម្យា; វេលារម្យា ( ព. កា. ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «រម្យទម» មានន័យដូចម្ដេច ?


រម្យទម


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( ម. ព. រមទម ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖