Posted on Leave a comment

តើពាក្យ «មោហាគតិ» មានន័យដូចម្ដេច ?


មោហាគតិ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. < មោហ + អគិត ) ដំណើរលម្អៀងព្រោះមោហៈ គឺសេចក្ដីលម្អៀងបំពាក់បំពានព្រោះការមិនយល់ខុសត្រូវ ។
ឧទាហរណ៍៖ វិនិច្ឆ័យក្ដីដោយមោហាគតិ ( ម. ព. អគតិ ផង ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មោហន្ធការ» មានន័យដូចម្ដេច ?


មោហន្ធការ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា( សំ. បា. < មោហ ” សេចក្ដីវង្វេង , . . . ” + អន្ធការ ” សភាវៈដែលធ្វើឲ្យដូចជាខ្វាក់ គឺសេចក្ដីងងឹត, យប់ ” ) មោហៈដែលដូចជាសេចក្ដីងងឹតឬដូចជាយប់, សេចក្ដីងងឹតសូន្យឈឹងពុំយល់ខុសត្រូវ
ឧទាហរណ៍៖ កម្ចាត់បង់នូវមោហន្ធការ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មោហន្ធ» មានន័យដូចម្ដេច ?


មោហន្ធ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. < មោហ ” សេចក្ដីវង្វេង, . . . ” + អន្ធ ” ខ្វាក់; មនុស្សខ្វាក់” ) មោហៈដែលមានអាការដូចជាខ្វាក់ ឬដូចជាមនុស្សខ្វាក់ ។ ប្រើជា គុ. ក៏មាន ។
ឧទាហរណ៍៖ ចិត្តមោហន្ធ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មោលី» មានន័យដូចម្ដេច ?


មោលី


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. មោលិ ; សំ. មៅលិ ) ជុក, កំប៉ោយ; ផ្នួងសក់ ។
ឧទាហរណ៍៖ កាត់មោលី ។

                     ខ្មែរហៅកំពូលស្រួចដែលធើរបរស្មីកួចមូលលើព្រះសិរសំព្រះពុទ្ធរូបថា មោលី ដែរ ។
ឧទាហរណ៍៖ ព្រះមោលី; សាងព្រះពុទ្ធរូបប្រាក់មោលីមាស ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មោរ៉ា» មានន័យដូចម្ដេច ?


មោរ៉ា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ស. មោរា អ. ថ. ម៉ូរ៉ា ) ឈ្មោះថ្មកែវមួយប្រភេទមានសម្បុរឡាយ ( ជាពួកត្បូង ) ប្រើជា ម៉ូរ៉ា ក៏មាន ( តាមទម្លាប់ហៅ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មោរកលាប» មានន័យដូចម្ដេច ?


មោរកលាប


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. < មោរ ” ក្ងោក ” + កលាប ” សំណុំ, បាច់ ” ) សំណុំឬបាច់កន្ទុយក្ងោក ។

ឧទាហរណ៍៖ កាន់មោរកលាបរំា ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មោមូហទសកៈ» មានន័យដូចម្ដេច ?


មោមូហទសកៈ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា វ័យជីវិតទីប្រាំបួន ក្នុងចំណោមវ័យជីវិតទាំងដប់ (៨១- ៩០ ឆ្នាំ) = វ័យភ្លេច។
ឧទាហរណ៍៖ (ស្រង់ចេញពីសៀវភៅ << ប្រជុំវប្បធម៌>> ដោយ ឡុច ផ្លែង បោះពុម្ពឆ្នាំ ១៩៧៣) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មោនេយ្យភាព» មានន័យដូចម្ដេច ?


មោនេយ្យភាព


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. មោនេយ្យ ) ភាពឬភាវៈជាអ្នកប្រាជ្ញ, បែបបទឬសណ្ដាប់ធ្នាប់របស់អ្នកប្រាជ្ញ ។
ឧទាហរណ៍៖ អ្នកប្រាជ្ញមានលម្អដោយមោនេយ្យភាព ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មោនភាព» មានន័យដូចម្ដេច ?


មោនភាព


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. មោន + ភាវ ; សំ. មៅន ) ភាវៈស្ងៀម, ដំណើរស្ងៀម ( មិនស្ដី ) ។ វេវ. តុណ្ហីភាព ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មោទនា» មានន័យដូចម្ដេច ?


មោទនា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ) ការរីករាយ, ការស្រស់ស្រាយសប្បាយចិត្ត, សេចក្ដីត្រេកអរ ( មិនសូវប្រើ, ច្រើនប្រើ អនុមោទនា ជាង ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មោទនភាព» មានន័យដូចម្ដេច ?


មោទនភាព


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ភាពក្រអឺត លក្ខណៈនៃមនុស្សដែលក្រអឺត។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មោទកភាព» មានន័យដូចម្ដេច ?


មោទកភាព


👉ថ្នាក់ពាក្យជានាមសព្ទ

មានន័យថា ( សំ. បា. មោទក + ភាវ ) ភាពឬភាវៈជាអ្នករីករាយ, ភាវៈនៃសេចក្ដីត្រេកអរ, សេចក្ដីអរគុណ ។
ឧទាហរណ៍៖ មានមោទកភាព ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មោង» មានន័យដូចម្ដេច ?


មោង


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដំបងធំវែងមានគល់ទ្រមីង, ត្មោងធំវែង ។
ឧទាហរណ៍៖ ដើរកាន់មោង ។

                      ឈ្មោះស្រុកមួយក្នុងខែត្របាត់ដំបងប៉ែកខាងកើត ប្រទល់គ្នានឹងខែត្រពោធិ៍សាត់ ។
ឧទាហរណ៍៖ ស្រុកមោង កាលពីដើមច្រើនហៅថា មោងឫស្សី ព្រោះហៅភ្ជាប់ឈ្មោះស្រុកឫស្សីដែលនៅក្នុងអំណាចខ្លួននោះផង ។

                       ឈ្មោះស្ទឹងមួយក្នុងស្រុកមោងដែលហូរចុះទៅក្នុងទន្លេសាប
ឧទាហរណ៍៖ ស្ទឹងមោង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មោឃៈ» មានន័យដូចម្ដេច ?


មោឃៈ


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលមិនយកជាការ បដិសេធចោល ឥតតម្លៃ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មោឃភាព» មានន័យដូចម្ដេច ?


មោឃភាព


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា មន្ទិល ជាហេតុនាំឱ្យបដិសេធចោលនូវអំពើណាមួយ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មោឃកម្ម» មានន័យដូចម្ដេច ?


មោឃកម្ម


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការបដិសេធ ការប្រកាសទុកជាសូន្យឥតតម្លៃ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មោឃ» មានន័យដូចម្ដេច ?


មោឃ


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( សំ. បា. ) ដែលសោះសូន្យ, ឥតប្រយោជន៍, អសារឥតការ, ឥតអំពើ; ទទេ, ឃែត, ចោលម្សៀត ។
ឧទាហរណ៍៖ អ្នកគ្រាន់បើ, ខ្ញុំមោឃ ។ មោឃ ! ឬ អាមោឃ! ចោលម្សៀត ! ឬអាចោលម្សៀត ! ( ព. ទ្រ. ម. ) ។

                       មោឃកម្ម ( មោឃៈក័ម ) ការឥតប្រយោជន៍, ការឥតអំពើ ។ មោឃជិណ្ណ ( មោឃៈជិន ) ឬ មោឃព្រឹទ្ធ ( មោឃៈព្រឹត ) ចាស់ឥតអំពើ ( ចាស់ត្នោតចាស់ដូង ) គឺអ្នកដែលមានវ័យចាស់ហើយ តែជាមនុស្សពាលមិនស្គាល់ខុសត្រូវ; បើស្ត្រីជា មោឃជិណ្ណា ឬ មោឃព្រឹទ្ធា ។ មោឃបុរស ( មោឃៈបុរ៉ស់; បា. —បុរិស; សំ. —បុរុឞ ) បុរសឥតអំពើ, បុរសសោះសូន្យ ( ចាកប្រយោជន៍ឬចាកមគ្គផលដែលគួរបានក្នុងវេលានោះឬក្នុងជាតិនោះ ), ប្រុសចោលម្សៀត ។ មោឃវាទ ឬ មោឃវាចា ( មោឃៈ— ) ពាក្យឥតអំពើ, សម្ដីឥតប្រយោជន៍, សម្ដីចោលម្សៀត ។ មោឃវាទី ( មោឃៈ— ) អ្នកដែលពោលពាក្យឥតប្រយោជន៍; បើស្ត្រីជា មោឃវាទិនី ។ មោឃសញ្ញា ( មោឃៈស័ញ-ញ៉ា ) សញ្ញាឬសន្យាឥតអំពើ គឺសន្យាដែលឥតប្រយោជន៍ទទេគ្មានផ្លូវសេក្ដីនឹងសើរើឬប្ដឹងតវ៉ាបាន ។ ល ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មោគ្គល្លាន» មានន័យដូចម្ដេច ?


មោគ្គល្លាន


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ; សំ. មៅទ្គល្យាយន ) នាមព្រះថេរៈជាសាវ័កទី ២ ( សាវ័កឆ្វេង ) នៃព្រះសក្យមុនីគោតម; ហៅដោយដាក់ពាក្យថា មហា ស៊ែមមកផងជា មហាមោគ្គល្លាន ក៏បាន; បកតិនាមរបស់ព្រះថេរៈអង្គនេះជា កោលិត លុះមកបួសក្នុងពុទ្ធសាសនា ព្រះបរមសាស្ដាទ្រង់ត្រាស់ហៅថា មោគ្គល្លាន ព្រោះលោកជាបុត្រនៃព្រាហ្មណីឈ្មោះ មោគ្គល្លី ឬព្រោះលោកជា មោគ្គល្លានគោត្ត ( កើតក្នុងត្រកូលមោគ្គល្លាន ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មោក្ខៈ» មានន័យដូចម្ដេច ?


មោក្ខៈ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. មោក្ខ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មោក្ខោបាយ» មានន័យដូចម្ដេច ?


មោក្ខោបាយ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. មោក្ខុបាយ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មោក្ខុបាយ» មានន័យដូចម្ដេច ?


មោក្ខុបាយ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. < មោក្ខ + ឧបាយ; សំ. មោក្ស— ) ឧបាយដែលនឹងឲ្យរួច, ឲ្យរដោះ, ឲ្យផុត ចាកទុក្ខ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មោក្ខ» មានន័យដូចម្ដេច ?


មោក្ខ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. មោក្ខ; សំ. មោក្ស ) ការរួច, រដោះ, ផុត ចាកទុក្ខភ័យ; ព្រះនិព្វាន ។ មោក្ខធម៌ ( មោក-ខៈធ័រ ) ធម៌ដែលនាំសត្វឲ្យរួចចាកទុក្ខ (មគ្គ ផល និព្វាន ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មោក» មានន័យដូចម្ដេច ?


មោក


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះឈើព្រៃមួយប្រភេទ មានបន្លាតាមដើមនិងមែក ស្លឹកល្អិតៗ ។
ឧទាហរណ៍៖ ដើមមោក ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មៃៗ» មានន័យដូចម្ដេច ?


មៃៗ


👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា មមៃ, ដែលភ្នករឿយៗ
ឧទាហរណ៍៖ នឹកមៃៗ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មៃសាក់ព្រៃ» មានន័យដូចម្ដេច ?


មៃសាក់ព្រៃ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះព្រឹក្សកម្ពស់ ១៦-៤០ ម ដុះក្នុងព្រៃធំក្នុងឧបទ្វីបឥណ្ឌូចិន ប្រទេសឥណ្ឌា សេរីលង្កា គេនាំទៅដាំនៅឥណ្ឌូនេស៊ីជាច្រើនសតវត្សហើយ ឥឡូវ ដុះឯងៗ។ ឈើស្រាល តែរឹង ពណ៌លឿង ប្រផេះមានក្លិន អាចដេញសត្វល្អិតមិនអោយជិតជាឈើប្រណិតលេខ១ សំរាប់សង់ផ្ទះ។ ស្លឹកគេប្រើធ្វើថ្នាំបញ្ចុះ។ ផ្កាស្ងួតអាចឆុងផឹកអោយនោមច្រើន។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មែនមាន» មានន័យដូចម្ដេច ?


មែនមាន


👉ថ្នាក់ពាក្យជា និបាតសព្ទ
មានន័យថា ផ្សំ កិ. មានមែន, មានពិតមែន ( ព. កា. )
ឧទាហរណ៍៖ កាលណោះមែនមានព្រានព្រៃ ឃោឃៅពេកក្រៃ អាស្រ័យនៅជិតជើងភ្នំ ( តែងកាព្យនេះបង្គ្រប់ជាឧទាហរណ៍ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មែន» មានន័យដូចម្ដេច ?


មែន


👉ថ្នាក់ពាក្យជា និបាតសព្ទ
មានន័យថា ពិត, ប្រាកដ ។ មែនដែរ ពិតដែរ ។ មែនណាស់ ពិតណាស់ ។ មែនទែន ពិតមែន, ប្រាកដប្រជា ។ មែនពិត ដោយពិត, ដោយនូវពិត, តាមពិត ។ មែនហើយ ពិតហើយ, ប្រាកដហើយ ។ មែនឬ ? ពិតឬ ? ។ ដូច្នោះមិនមែនឬ ? ដូច្នោះមិនពិតឬ ? ។ ល ។ ព. ទ. បុ. មែនទើបគេថា បានជាគេថាព្រោះដំណើរនុះពិត ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មែក» មានន័យដូចម្ដេច ?


មែក


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អវយវៈឬប៉ែកនៃរុក្ខជាតិដែលដុះបែកចេញពីដើម ។
ឧទាហរណ៍៖ មែកឈើ, ឈើបែកមែក, សួតាមមែក ។

                     ព. ប្រ. ជួរឬក្រសែវង្សត្រកូលដែលកើតបែកចេញពីត្រកូលមួយតៗទៅ ។
ឧទាហរណ៍៖ មែកខាងមាតា, មែកខាងបិតា ( ម. ព. សាខា ផង ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មែ» មានន័យដូចម្ដេច ?


មែ


👉ថ្នាក់ពាក្យជា និបាតសព្ទ
មានន័យថា ច៎ះ, ច៎ាះ ឬ ចាស; ពាក្យសម្រាប់ស្ត្រីឆ្លើយក្សត្រី ( ស្ដេចស្រ្តី ) គឺឆ្លើយថា ព្រះមែម្ចាស់ ! , ព្រះមែ ! , មែម្ចាស់ ! , មែ! ( តាមស័ក្តិធំតូច ); បើស្រ្តីឆ្លើយក្សត្រ( ស្ដេចប្រុស ) ថា ព្រះពរម្ចាស់ ! , ពរម្ចាស់ ! , ពរ !


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មេអំបៅ» មានន័យដូចម្ដេច ?


មេអំបៅ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សុខុមសត្វមួយប្រភេទ មានច្រើនបែប, មានស្លាបបួនផ្នែកសណ្ឋានស្រទាង មានសាច់ទន់ផុយ ឬជាផង់ធូលី សម្បុរតែមួយព័ណ៌ ឬរំលេចព័ណ៌ផ្សេងៗ, ជាសត្វមានកំណើតក្លាយមកពីដង្កូវ
ឧទាហរណ៍៖ មេអំបៅជាសត្វទិវាចរក៏មាន, រត្តិចរក៏មាន ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មេអណ្ដើក» មានន័យដូចម្ដេច ?


មេអណ្ដើក


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អ្នកនាំការឲ្យបុរសស្ត្រី គឺអ្នកដែលនាំការចុះឡើងពីប្រុសទៅស្រី ពីស្រីមកប្រុស ដើម្បីឲ្យបានគ្នាជាសហាយស្មន់ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មេស្រុក» មានន័យដូចម្ដេច ?


មេស្រុក


មានន័យថា ( មើលក្នុងពាក្យ មេ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មេសៈ» មានន័យដូចម្ដេច ?


មេសៈ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. មេស ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មេសូត្រ» មានន័យដូចម្ដេច ?


មេសូត្រ


មានន័យថា មើលក្នុងពាក្យ មេ ។

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា វិជ្ជាសិក្សាមួយបែប ដោយដាក់អត្ថបទឱ្យសិស្សទន្ទេញ រត់មាត់ហើយ ហៅឱ្យសូត្រនៅចំពោះមុខគ្រូ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មេសរាសី» មានន័យដូចម្ដេច ?


មេសរាសី


មានន័យថា មើលក្នុងពាក្យ មេស ឬ មេសៈ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មេសបាល» មានន័យដូចម្ដេច ?


មេសបាល


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ; សំ. មេឞ— ) អ្នកឃ្វាលពពែ ឬគង្វាលចៀម; បើស្ត្រីជា មេសបាលី ( មេ-សៈប៉ាល៉ី ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មេស» មានន័យដូចម្ដេច ?


មេស


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. មេស; សំ. មេឞ ) ពពែ ឬ ចៀម; ឈ្មោះខែទី ១ នៃសុរិយគតិ, មាន ៣០ ថ្ងៃ, ត្រូវគ្នានឹងខែអាវ្រីល ( ខែទី៤ ) បារាំងសែស ។
ឧទាហរណ៍៖ ខែមេស ( ហៅថា មេសរាសី ក៏បាន ) ។ សព្វថ្ងៃប្រើជា មេសា ជាខែទី៤ ដែរ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មេវត្ត» មានន័យដូចម្ដេច ?


មេវត្ត


មានន័យថា មើលក្នុងពាក្យ មេ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មេលំ» មានន័យដូចម្ដេច ?


មេលំ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ស្នូកមានសណ្ឋានជាកែងសម្រាស់គ្របត្រង់ប្រសព្វមុខស្លឹក, ស្បូវឬក្បឿង ជាជំនួសព្រំ ។ ព. ប្រ. មនុស្សសត្វ ឬឈើ ដែលជាចាស់ ឬជាប្រធានលើគេក្នុងពួកមួយៗ ។
ឧទាហរណ៍៖ មេលំស្រុក, មេលំក្រោល, មេលំព្រៃ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មេលោង» មានន័យដូចម្ដេច ?


មេលោង


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ទាត់សណ្ដូកជើងត្រង់ទៅមុខពេញទំហឹង ។
ឧទាហរណ៍៖ មេលោងមួយជើង ។

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះសីមួយបែបធ្វើដោយបន្ទោះផ្ដៅ មានសណ្ឋានមូល សម្រាប់ទាត់សណ្ដូកជើងត្រង់ទៅមុខឲ្យឡើងខ្ពស់ត្រដែតសំដៅទៅរកអ្នកទាត់ផងគ្នា
ឧទាហរណ៍៖ ការលេងសីមេលោង ជាវិធីហាត់ប្រាណមួយយ៉ាងរបស់ខ្មែរ ។

                       ឈ្មោះដំណើរទាត់សីនុះឯង ។
ឧទាហរណ៍៖ មេលោងឡើងខ្ពស់ត្រដែត ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មេលេខ» មានន័យដូចម្ដេច ?


មេលេខ


មានន័យថា មើលក្នុងពាក្យ មេ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មេលឹម» មានន័យដូចម្ដេច ?


មេលឹម


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ទង់តូចសណ្ឋានកន្ទុយអន្ទង់ សម្រាប់ដាក់នៅចុងដងក្ដោង ឬនៅចុងដងទង់ធំ ( បារ. Fanion ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មេរ័យ» មានន័យដូចម្ដេច ?


មេរ័យ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. មេរយ; សំ. មៃរេយ ) ទឹកស្រវឹងដែលធ្វើដោយត្រាំគ្រឿងផ្សំផ្សេងៗ ( ដូចយ៉ាងទឹកត្នោតជូរជាដើម, ទីទៃពីសុរា ) ។
ឧទាហរណ៍៖ ផឹកមេរ័យ, វៀរចាកសុរានិងមេរ័យ ( ម. ព. សុរា និង វារុណី ទៀតផង ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មេរោគបង្កជំងឺសត្វ» មានន័យដូចម្ដេច ?


មេរោគបង្កជំងឺសត្វ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា វីរុស បាក់តេរី ប៉ារ៉ាស៊ីត ផ្សិត និងប្រភេទអតិសុខុមប្រាណផ្សេងទៀត។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មេរៀម» មានន័យដូចម្ដេច ?


មេរៀម


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះកាំភ្លើងធំយ៉ាងធំបំផុត ។
ឧទាហរណ៍៖ កាំភ្លើងមេរៀម ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( ព. បុ. ) ធំ, ធំចម្បង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មេរុ» មានន័យដូចម្ដេច ?


មេរុ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ) ភ្នំព្រះសុមេរុ ។ ព. ប្រ. ខ្មែរប្រើជាឈ្មោះនៃមណ្ឌប ដែលសង់ធ្វើរាងជាប្រាសាទមានកំពូលមានផ្ទៃផ្ទាល់នឹងផែនដី សម្រាប់ធ្វើឈាបនកិច្ចសពឥស្សរជន ។
ឧទាហរណ៍៖ ធ្វើមេរុ, បុណ្យមេរុ ( សរសេរជា មេន ក៏មាន ) ។ ពាក្យថា នេរុ, នេរុរាជ, មេរុរាជ, សិនេរុ,សិនេរុរាជ, សុមេរុ, សុមេរុរាជ នេះជាឈ្មោះនៃភ្នំព្រះសុមេរុ ដូចគ្នា ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មេម៉ាយ» មានន័យដូចម្ដេច ?


មេម៉ាយ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដែលបាត់បង់ប្ដី ( ស្លាប់ប្ដី ) ឬ លែងគ្នា គឺស្រ្តីដែលមានប្ដីហើយប្តីស្លាប់ទៅ ឬលែងគ្នា ( នៅជាស្រ្តីឥតគូ ); ស្រ្តីមេម៉ាយ, នៅជាមេម៉ាយ; និយាយដោយបរិយាយតាមដំណើរថា មេម៉ាយស្លាប់ប្ដី ឬ មេម៉ាយប្ដីស្លាប់, មេម៉ាយប្ដីលែង, មេម៉ាយលែងប្ដី ( ម. ព. ពោះម៉ាយ ផង ) ។ ព. ប្រ. ការងារដែលធ្វើទៅនៅស្កកមិនហើយស្រេច ព្រោះមានធុរៈណាមួយមកជំទាស់ ឬព្រោះអស់ប្រាក់ ។
ឧទាហរណ៍៖ ការមេម៉ាយ ( ហៅថា ការខ្មាយ ក៏បាន, តាមត្រូវការប្រើ ) ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលបាត់បង់ប្ដី ( ស្លាប់ប្ដី ) ឬ លែងគ្នា គឺស្រ្តីដែលមានប្ដីហើយប្តីស្លាប់ទៅ ឬលែងគ្នា ( នៅជាស្រ្តីឥតគូ ); ស្រ្តីមេម៉ាយ, នៅជាមេម៉ាយ; និយាយដោយបរិយាយតាមដំណើរថា មេម៉ាយស្លាប់ប្ដី ឬ មេម៉ាយប្ដីស្លាប់, មេម៉ាយប្ដីលែង, មេម៉ាយលែងប្ដី ( ម. ព. ពោះម៉ាយ ផង ) ។ ព. ប្រ. ការងារដែលធ្វើទៅនៅស្កកមិនហើយស្រេច ព្រោះមានធុរៈណាមួយមកជំទាស់ ឬព្រោះអស់ប្រាក់ ។
ឧទាហរណ៍៖ ការមេម៉ាយ ( ហៅថា ការខ្មាយ ក៏បាន, តាមត្រូវការប្រើ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មេមត់» មានន័យដូចម្ដេច ?


មេមត់


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ខ្មោចអារក្ស; ស្រីរូបអារក្ស ។
ឧទាហរណ៍៖ បន់មេមត់, រៀបទ្រនឹបជូនមេមត់ ។ ( ពាក្យ មត់ ទំនងជាក្លាយមកពី បា. មត ” ដែលស្លាប់ហើយឬមនុស្សដែលស្លាប់ហើយ ( ខ្មោច ) ” មេមត គឺមេខ្មោច ? ) ។

                     ឈ្មោះស្រុកមួយក្នុងខែត្រកំពង់ចាមប៉ែកខាងកើត ប្រទល់គ្នានឹងខែត្ររោងដំរី ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មេភ្លៀង» មានន័យដូចម្ដេច ?


មេភ្លៀង


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សុខុមសត្វមួយប្រភេទ សាច់ទន់ ស្លាបសម្បុរក្រហមក្រមៅ កើតក្លាយអំពីកណ្ដៀរធំៗ ឬអំពីកណ្ដាច់ ហើរចេញតែក្នុងវេលាមានភ្លៀងធំ, ជាសត្វចូលចិត្តពន្លឺភ្លើង, ច្រើនមានតែក្នុងខែដើមឆ្នាំ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មេភាស៊ី» មានន័យដូចម្ដេច ?


មេភាស៊ី


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អ្នកទទួលធ្វើផលនូវរបរផ្សេងៗ មានផ្សារ នេសាទ ជាដើម។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មេផ្សំសាច់» មានន័យដូចម្ដេច ?


មេផ្សំសាច់


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដើមឈើដែលគេយកខ្នែងទៅផ្សាំជាមួយ ដុះជាកូនហើយ កាត់យកទៅដាំ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មេផ្ទះ» មានន័យដូចម្ដេច ?


មេផ្ទះ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ស្រ្តីជាអ្នកថែទាំកូនចៅ និងផ្ទះសម្បែង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មេប្រយោគ» មានន័យដូចម្ដេច ?


មេប្រយោគ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សមាជិកនៃគណៈកម្មការ ខាងពិនិត្យវិញ្ញាសាក្នុងការប្រឡង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មេបា» មានន័យដូចម្ដេច ?


មេបា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា មេនិងបា ។ អ្នកដែលជាប្រធានក្នុងដំណើរនិយាយកិច្ចការផ្សេងៗ ជាមួយនឹងអ្នកផ្លូវចៅមហា ក្នុងមង្គលការអាពាហ៍ពិពាហ៍ ។
ឧទាហរណ៍៖ សូមជម្រាបអស់លោកមេបា . . . ។

                      ខ្មោចចំបួរជួរ ។
ឧទាហរណ៍៖ ខុសមេបា, សែនមេបា, មេបាចាស់ទុំ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មេនំ» មានន័យដូចម្ដេច ?


មេនំ


មានន័យថា ( ម. ព. មេដោះ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មេន» មានន័យដូចម្ដេច ?


មេន


មានន័យថា ( ម. ព. មេរុ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មេធី» មានន័យដូចម្ដេច ?


មេធី


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. មេធាវី ) ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( ម. ព. មេធាវី ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មេធាវី» មានន័យដូចម្ដេច ?


មេធាវី


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ; សំ. មេធាវិន៑ ឬ មេធិន៑ ) ដែលមានមេធា; អ្នកប្រាជ្ញ; បើស្រ្តីជា មេធាវិនី ឬ មេធិនី ។ សព្វថ្ងៃ ខ្មែរប្រើសំដៅយកស្មាក្តី ។
ឧទាហរណ៍៖ ទៅពឹងមេធាវីឲ្យជួយក្នុងរឿងក្ដី ។

                     អ្នកចេះដឹងជ្រៅជ្រះ គឺអ្នកប្រាជ្ញ ក្នុងទីនេះសំដៅដល់អ្នកចិញ្ចឹមជីវិត ដោយសារកាន់ក្តី។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( បា. ; សំ. មេធាវិន៑ ឬ មេធិន៑ ) ដែលមានមេធា; អ្នកប្រាជ្ញ; បើស្រ្តីជា មេធាវិនី ឬ មេធិនី ។ សព្វថ្ងៃ ខ្មែរប្រើសំដៅយកស្មាក្តី ។
ឧទាហរណ៍៖ ទៅពឹងមេធាវីឲ្យជួយក្នុងរឿងក្ដី ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មេធា» មានន័យដូចម្ដេច ?


មេធា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ) គំនិត; ប្រាជ្ញា ( គំនិតឬប្រាជ្ញា ដែលអាចទម្លុះទម្លាយដំណើរអ្វីនីមួយៗ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មេធគភាព» មានន័យដូចម្ដេច ?


មេធគភាព


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. < មេធគ ” ជម្លោះ ” + ភាវ ” ភាព, ដំណើរ ” ) ដំណើរឈ្លោះគ្នា, ការឈ្លោះទាស់ទែងគ្នា ។
ឧទាហរណ៍៖ មេធគភាពជាដំណើរនាំឲ្យកើតសាមគ្គីភេទបែកកន្ធែកគ្នា ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មេទោ» មានន័យដូចម្ដេច ?


មេទោ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. < មេទ; សំ. មេទស៑ ) ខ្លាញ់ខាប់; ( រ. ស. ) ។
ឧទាហរណ៍៖ ព្រះមេទោ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មេទនី» មានន័យដូចម្ដេច ?


មេទនី


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ; សំ. មេទិនី ) ពសុធា, ផែនដី ( ហៅថា មេទិនី ក៏បាន ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មេថុន» មានន័យដូចម្ដេច ?


មេថុន


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ; សំ. មៃថុន ) គូ, គូនៃបុរសនិងស្រ្តី; ការរួមសំវាស ។ មេថុនកម្ម, មេថុនធម្ម, មេថុនសេវនៈ; មេថុនសេវនកិច្ច, មេថុនសំវាស ( មេថុន៉ៈ— ) ការរួមសំវាស, ការរួមបវេណី, រួមដំណេកបង្គុយ ។ មេថុនវិរតិ ( មេថុន៉ៈវិរៈតិ ) ការវៀរចាកមេថុន ។ ល ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មេត្រី» មានន័យដូចម្ដេច ?


មេត្រី


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. មៃត្រី; បា. មេត្តិ ) សេចក្ដីរាប់រក, សេចក្ដីរាប់អាន, ប្រណី ។ វេវ. មេត្ដា ។ មេត្រីចិត្ត ចិត្តដែលប្រកបដោយមេត្រី : មានមេត្រីចិត្តរកគ្នា ។ មេត្រីភាព ភាពមានមេត្រីរកគ្នា ។ ល ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មេត្តា» មានន័យដូចម្ដេច ?


មេត្តា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ; សំ. មៃត្រ ) មេត្រី, សេចក្ដីរាប់រក, សេចក្ដីរាប់អានគ្នា, សេចក្ដីប្រណី, បំណងចង់ឲ្យអ្នកដទៃបានសេចក្ដីសុខ-ចម្រើនដូចខ្លួនដែរឧទាហរណ៍៖ មានមេត្ដា, ផ្សាយមេត្ដាថា ខ្ញុំចង់បានសុខស្ងប់យ៉ាងណាមិញ, សូមឲ្យសព្វសត្វទាំងឡាយបានសុខស្ងប់ ដូចខ្ញុំចង់បាននុះដែរទៅ ! ( មេត្ដានេះជាធម៌សំខាន់មួយក្នុងលោក ) ។ មេត្ដាកាយកម្ម, មេត្ដាវចីកម្ម, មេត្ដាមនោកម្ម ( មេតតាកាយ៉ៈក័ម; —វៈចីក័ម; —មៈនោក័ម ) អំពើដែលធ្វើដោយកាយ, ដោយវាចា, ដោយចិត្តប្រកបដោយមេត្ដា . . . ; ( ប្រសិនបើមនុស្សរាល់រូបសុទ្ធតែមាន មេត្ដា ដូចគ្នា សមមនុស្សក្នុងសកលលោក នឹងពុំមានជម្លោះប្រកែក, កើតក្ដីក្ដាំនិងចម្បាំងឡើយ, ព្រះសម្មាសម្ពុទ្ធទ្រង់សរសើរ មេត្ដា ថាជាគុណធម៌ញុំាងសត្វលោកឲ្យបានសុខស្ងប់រាល់ទិវារាត្រី, មនុស្សគ្រប់រូបប្រាណគួរតែពេញចិត្តចំពោះ មេត្ដា គួរញុំាងចិត្តឲ្យដិតជាប់ជានិច្ចនិរន្តរ៍ចំពោះ មេត្ដា ) ។ មេត្តាចិត្ត ចិត្តដែលប្រកបដោយមេត្តា, ចិត្តមានមេត្តា ។ មេត្តាធម៌ ធម៌ប្រកបដោយមេត្តាគឺចិត្តប្រកបដោយមេត្តានុះឯង ។ មេត្តាប្រោស ប្រោសប្រាណដោយមេត្តា : ទ្រង់ព្រះមេត្តាប្រោស, សូមទ្រង់មេត្តាប្រោស; សូមទានមេត្តាប្រោស ។ មេត្តាភាវនា ការចម្រើនមេត្តា, ដូចយ៉ាងរំពឹងថា សូមឲ្យសត្វទាំងឡាយបានសេចក្ដីសុខរាល់គ្នា ! . . . ។ មេត្តាវិហារី អ្នកដែលសម្រេចឥរិយាបថនៅដោយមេត្តា គឺអ្នកដែលមានមេត្តាគ្រប់ឥរិយាបថទាំង៤ ( ដើរ, ឈរ, អង្គុយ, ដេក ); បើស្ត្រីជា មេត្តាវិហារិនី ។ ល ។ ខ្មែរប្រើពាក្យ មេត្តា ជា កិ. ក៏មាន : សូមលោកមេត្តា . . . ; ប្រើជា គុ. ក៏មាន : មានចិត្តមេត្តា ។ ល ។

                       ការប្រោសប្រណី ចិត្តដែលមិនបៀតបៀនដល់អ្នកដទៃ ដោយចង់ឱ្យគេបានសេចក្តីសុខដូចខ្លួន។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មេតាន» មានន័យដូចម្ដេច ?


មេតាន


👉ថ្នាក់ពាក្យជា បច្ចេកសព្ទបរិស្ថាន
មានន័យថា ឧស្ម័នផ្ទះកញ្ចក់មួយប្រភេទក្នុងចំណោមឧស្ម័នផ្ទះកញ្ចក់ ទាំង ៦ ដែលត្រូវកាត់បន្ថយក្រោម ពីធីសារក្យូតូ​ និងជាផ្នែកសំខាន់មួយនៃឧស្ម័នធម្មជាតិ ហើយទាក់ទងនឹងឥន្ធនៈអ៊ីពែរភ្លុយអរ៉ូកាបួទាំងអស់ ការចិញ្ចឹមសត្វ និងកសិកម្ម ។ មេតានជា អ៊ីដ្រូកាបួ ឆ្អែត គ្មានពណ៌ គ្មានក្លិន ងាយឆាបឆេះ ជាសមាសធាតុគីមីទី១ នៃក្រុមអាល់កាន ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មេតាទិន្នន័យ» មានន័យដូចម្ដេច ?


មេតាទិន្នន័យ


👉ថ្នាក់ពាក្យជា បច្ចេកសព្ទបរិស្ថាន
មានន័យថា ព័ត៌មានដែលពណ៌នាអំពីទិន្នន័យឧតុនិយម និងអាកាសធាតុទាក់ទងនឹងរបៀប និងពេលវេលានៃការវាស់វែង ទិន្នន័យប្រកបដោយគុណភាព បញ្ហដែលបានដឹង និងលក្ខណៈដោយឡែកផ្សេងទៀត ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មេដំបូល» មានន័យដូចម្ដេច ?


មេដំបូល


មានន័យថា ( ម. ព. មេ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មេដោះ» មានន័យដូចម្ដេច ?


មេដោះ


មានន័យថា ( ស. ម់នម អ. ថ. ម៉ែណុំ ” ម្ដាយដោះ ” )ស្រ្តីអ្នកទទួលភារៈបំបៅដោះកូនតូចជាជំនួសម្ដាយបង្កើត ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មេដែក» មានន័យដូចម្ដេច ?


មេដែក


មានន័យថា ( ម. ព. មេ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មេដាយ» មានន័យដូចម្ដេច ?


មេដាយ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បារ. Médaille ) គឿងឥស្សរិយាភរណៈមានរូបសណ្ឋានផ្សេងៗ ធ្វើដោយលោហជាតិឬរតនវត្ថុសម្រាប់រាជការអាណាចក្រគ្រប់ប្រទេស ឲ្យជាកិត្តិយសដល់ឥស្សរជន, ដល់អ្នកដែលមានគុណបំណាច់ចំពោះផែនដី, ដល់អ្នកដែលមានចំណេះវិជ្ជា, ដល់អ្នកដែលមានកេរ្តិ៍ឈ្មោះល្អ ។
ឧទាហរណ៍៖ មេដាយសំរិទ្ធិ, មេដាយមាស . . . ។

                    រូបដែលគេសិតពុម្ព ពីលោហធាតុផ្សេងៗ មានមាស​ ប្រាក់ មឹងសំរិទ្ធិជាដើម ទុកជាគ្រឿង រំលឹកនូវវិស្សុតភាពនៃបុគ្គលណាមួយ គ្រឿងសម្គាល់នូវគុណបំណាច់នៃបុគ្គលណាមួយហៅថា គ្រឿង ឥស្សិយយស (មេដាយ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មេជ័រ» មានន័យដូចម្ដេច ?


មេជ័រ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះសត្វល្អិតមួយប្រភេទ រូបរាងសណ្ឋានស្រដៀងនឹងគោម៉ រស់នៅអាស្រ័យតែនឹងជ័រត្រាចឬជ័រឈើទាល ខ្លួនប្រឡាក់ជ័រស្រមកជានិច្ច ។
ឈ្មោះវល្លិព្រៃមួយប្រភេទ ដើមធំ ស្លឹកធំៗ ផ្លែធំៗ ស្រដៀងនឹងខ្លូតត្រឡាចយ៉ាងតូច, មានជ័រសដូចទឹកដោះ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មេជើង» មានន័យដូចម្ដេច ?


មេជើង


👉ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា ព្រះអង្គុដ្ឋបាទ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មេជី» មានន័យដូចម្ដេច ?


មេជី


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ព. បុ. ) មេបា; ចាស់ព្រឹទ្ធាចារ្យត្រកូលរៀមច្បង ។
ឧទាហរណ៍៖ ដំបូន្មានប្រៀនប្រដៅរបស់មេជី ។ បណ្ដាំមេជី ពាក្យផ្ដំាប្រដៅរបស់មេបាឬរបស់ចាស់ទុំ ។ ប្រើទំលែងខ្ពស់ រំពឹងឲ្យឆ្ងាយ ស្ដាប់ពាក្យបរិយាយ បណ្ដាំមេជី ( សាស្ដា្រច្បាប់ រាជនេតិ ) ។ ប្រើទំលែងខ្ពស់ ( ព. ប្រ. ) មានអត្ថន័យថា កុំអាលអង្គុយលើកន្លែងខ្ពស់ភ្លាម ត្រូវអង្គុយក្នុងទីទាបសិន ( កុំឲ្យគេបង្គាប់ឬគេបន្ថយឲ្យចុះមកក្រោម នាំឲ្យអាប់កិត្តិយសរបស់ខ្លួន . . . ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មេឆា» មានន័យដូចម្ដេច ?


មេឆា


មានន័យថា ( ម. ព. មច្ឆា ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មេឃុំ» មានន័យដូចម្ដេច ?


មេឃុំ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា មេឃុំខំាង; មេស្រុក, សព្វថ្ងៃនេះហៅ ចៅសង្កាត់ ឬ នាយសង្កាត់ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មេឃមីរ» មានន័យដូចម្ដេច ?


មេឃមីរ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា មេឃមានពពកស្រទាប់ក្រាស់ដេរដាស ហាក់ដូចជាចង់បង្អុរភ្លៀង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មេឃមាត្រវិធី» មានន័យដូចម្ដេច ?


មេឃមាត្រវិធី


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ​វិទ្យាសិក្សា ឱ្យដឹងពីភាពសើម នៃអាកាសធាតុ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មេឃមាត្រ» មានន័យដូចម្ដេច ?


មេឃមាត្រ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រដាប់សម្រាប់វាស់ស្ទង់ ឱ្យដឹងពីការសើមនៃធាតុអាកាស​។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មេឃដាស» មានន័យដូចម្ដេច ?


មេឃដាស


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា មេឃមានពពកបាំងដុះៗ មិនស្រឡះ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មេឃច្ឆាយ» មានន័យដូចម្ដេច ?


មេឃច្ឆាយ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. មេឃ + ឆាយា ) ស្រមោលមេឃ ។ ឈ្មោះវិជ្ជាមួយប្រភេទ ប្រើវិធីសម្លឹងមេឃ . . . ហើយទាយតាមចំណាំ, ហៅថា យឹត មេឃច្ឆាយ ( ច្រើនមានតែពីក្នុងសម័យបុរាណ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មេឃ» មានន័យដូចម្ដេច ?


មេឃ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ) ចំហាយដែលកើតជាទឹកអណ្ដែតឯអាកាស, ពពក ។
ឧទាហរណ៍៖ មេឃងងឹត, មេឃទូទឹម, មេឃមីរ ។

                       លំហអាកាសខាងលើដែលល្ហល្ហេវ ។
ឧទាហរណ៍៖ ផ្កាយពេញមេឃ ។

                       មេឃទ្វារ ( មេឃៈទ្វា ) ចន្លោះពពក, ផ្ទៃមេឃ ( ព. កា. ) ។ មេឃនាទ ( មេឃៈនាត ) សូរផ្គរលាន់ ។ នាមដើមរបស់ឥន្ទ្រជិតជាបុត្រនៃក្រុងរាពណ៍ ( ក្នុងរឿងរាមកេរ្តិ៍ ) ។ មេឃបុប្ផា ឬ មេឃបុស្ប ( មេឃៈបុប-ផា ឬ —បុស ) ផ្ការបស់មេឃ គឺភ្លៀង ( ព. កា. ) ។ មេឃមណ្ឌល ( មេឃៈមន់ឌល់ ) មណ្ឌលមេឃ ( ជើងមេឃ ) ។ មេឃវណ្ណ ( មេឃៈវ័ន ) ព័ណ៌មេឃ, សម្បុរផ្ទៃមេឃ ( សំដៅមេឃប្រក្រតីដែលមានព័ណ៌ខៀវ ) ។ មេឃសព្ទ ( មេឃៈស័ប ) សូរមេឃគ្រហឹម, ផ្គរលាន់ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មេគុណរលត់» មានន័យដូចម្ដេច ?


មេគុណរលត់


👉ថ្នាក់ពាក្យជា គីមី
មានន័យថា មើល absorptivity ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មេគុណរបាយដូណាន» មានន័យដូចម្ដេច ?


មេគុណរបាយដូណាន


👉ថ្នាក់ពាក្យជា គីមី
មានន័យថា មេគុណដែលបង្ហាញពីរបាយនៅលើផ្នែកទាំងពីរនៃ ព្រំដែនរវាងសូលុយស្យុងអេឡិចត្រូលីតនៅលំនឹងដូណាននៃអីុយ៉ុងដែលអាច សាយឆ្លងកាត់ព្រំដែននោះ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មេគុណរបាយ» មានន័យដូចម្ដេច ?


មេគុណរបាយ


👉ថ្នាក់ពាក្យជា គីមី
មានន័យថា ផលធៀបនៃបរិមាណធាតុរលាយដែលបានរលាយក្នុងវត្ថុរាវពីរដែលមិនរលាយចូលគា្ននៅចំណុចលំនឹង។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មេគុណប្រេកង់» មានន័យដូចម្ដេច ?


មេគុណប្រេកង់


👉ថ្នាក់ពាក្យជា គីមី
មានន័យថា ថេរ A ( ឬ v) ក្នុងសមីការ Arrhenius ដែលជាទំនាក់ទំនងរវាង ល្បឿនប្រតិកម្មនិងសីតុណ្ហភាពដាច់ខាត T។ សមីការនេះគឺ k=Ae-(ΔHact/RT) ដែល k ជាថេរល្បឿនណាមួយ ΔHact ជាកំដៅសកម្ម និង R ជាថេរឧស្ម័ន។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មេគុណបញ្ចេញឧស្ម័ន» មានន័យដូចម្ដេច ?


មេគុណបញ្ចេញឧស្ម័ន


👉ថ្នាក់ពាក្យជា បច្ចេកសព្ទបរិស្ថាន
មានន័យថា អត្រានៃការបញ្ចេញធាតុចេញ ឬធាតុចូលក្នុងមួយឯកតាសកម្មភាព ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មេគុណ ស៊ីមេទ្រី» មានន័យដូចម្ដេច ?


មេគុណ ស៊ីមេទ្រី


👉ថ្នាក់ពាក្យជា គីមី
មានន័យថា ផលធៀបអាំងតង់ស៊ីតេនៃពនឺ្លព្រាចនៅ ៤៥ និង១៣៥០ ដែលត្រូវប្រើដើម្បីកែអាំងទែផេរ៉ង់បំផ្លាញដែលជួបប្រទះក្នុងការវិភាគផូតូ មេទ្រិចពនឺ្លព្រាចនៃភាគសំណាករាវ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មេគុណ» មានន័យដូចម្ដេច ?


មេគុណ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា លេខចំនួនសម្រាប់ឱ្យយកទៅគុណលើពន្ទុដែលដាក់រួច ដូចយ៉ាងមុខ វិជ្ជាក្នុងការប្រឡង ឬចំនួនដែលត្រូវយកទៅគុណនឹងតំណាងគុណ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មេគណ» មានន័យដូចម្ដេច ?


មេគណ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា មេគណៈ គឺមេរបស់ពួក; ឋានន្តរសម្រាប់បព្វជិតខែត្រក្រៅ ដែលមានព្រះរាជប្រកាសតាំងច្រើនតែជាទីព្រះគ្រូនេះព្រះគ្រូនោះ ឬជាទីរាជាគណៈក៏មានខ្លះ, មាននាទីជាអ្នកត្រួតត្រាមើលការខុសត្រូវរបស់សង្ឃក្នុងខែត្រមួយៗក្នុងកម្ពុជរដ្ឋ ។
ឧទាហរណ៍៖ មេគណ ទុកស្មើអភិបាលខេត្តខាងអាណាចក្រ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មេខ្លោង» មានន័យដូចម្ដេច ?


មេខ្លោង


មានន័យថា ( ម. ព. មេ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មេខា» មានន័យដូចម្ដេច ?


មេខា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ស. ម់គា អ. ថ. ម៉ែខា ” ស្រ្តីអ្នកធ្វើការជំនួញ, លក់ដូរ ” ) ទាសីភរិយា ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មេខលា» មានន័យដូចម្ដេច ?


មេខលា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ) ខ្សែរឹតចង្កេះ, ខ្សែក្រវាត់ ។
ឈ្មោះនាងទេពធីតាអ្នកនៅរក្សាសមុទ្រ ( មានចែងក្នុង ជនកជាតក ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មេក្រមី» មានន័យដូចម្ដេច ?


មេក្រមី


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា មេរោគ, មេរោគឆ្លង ។ ព. ប្រ. ខ្ចាយមេក្រមី, ចេញមេក្រមី ឬ បែកមេក្រមី បែកខ្ចាយសាយដំណឹងកេរ្តិ៍ឈ្មោះអាក្រក់លេចឮសុសសព្វទិសទី ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មេកំព្រា» មានន័យដូចម្ដេច ?


មេកំព្រា


មានន័យថា ( ម. ព. កូនកំព្រា ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មេកុង» មានន័យដូចម្ដេច ?


មេកុង


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ល. ម់នាំខ្ចង អ. ថ. ម៉ែណាម់ខង ; ស. ម់នាំខោង អ. ថ. ម៉ែណាម់ខូង ) ឈ្មោះមហានទី គឺទន្លេធំមួយ មានក្បាលហូរចេញពីភ្នំទីបេត៍ ( ប្រទេសចិនប៉ែកខាងលិច ) កាត់ប្រទេសលាវចូលមកក្នុងប្រទេសខ្មែររហូតមកត្រង់ខាងមុខក្រុងភ្នំពេញ ចុះទៅក្នុងដែនកម្ពុជាក្រោមចូលទៅក្នុងសមុទ្រ ( ចិន ); ចម្ងាយប្រវែងមហានទីនេះប្រហែល៤.៥០០គឺឡូម៉ែត្រ; ប្រើជា មេគង្គ ( —គង់ ) ក៏មាន ; ព្រោះសំដៅអត្ថន័យថា មេគង្គា គឺមេទឹក ( មហានទី ) ។ ខ្មែរហៅតាមពាក្យធម្មតាថា ទន្លេធំ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មេកន្ទ្រាញ» មានន័យដូចម្ដេច ?


មេកន្ទ្រាញ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ពាក្យហៅព្នងដែលជាមេត្រួតត្រាលើពួកក្រុមមួយៗ ។ ព. ប្រ. អ្នកដែលជាមេនាំគេឲ្យរបឹងរឹងរូស ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មេកង» មានន័យដូចម្ដេច ?


មេកង


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា មេពួក ( មើលក្នុងពាក្យ មេ ) ។
ព្រឹក្សកម្ពស់ ៦-១០ ម ដុះក្នុងព្រៃល្បោះ និងទីវាលនៃទ្វីបអាស៊ីក្តៅ។ ឈើល្អសម្រាប់សង់ផ្ទះ។ គ្រូថ្នាំខ្មែរតែងយកឫសដើមមេកងធ្វើថ្នាំព្យាបាលជំងឺអណ្ឌាស័យ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មេ-ស» មានន័យដូចម្ដេច ?


មេ-ស


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា បិសាចស្រី, យាយទែព, អ្នកតាស្រី ។
ឧទាហរណ៍៖ មេ-សជ្រៃ, មេ-សប្រចណ្ឌ ។ ល ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មេ!» មានន័យដូចម្ដេច ?


មេ!


👉ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា ពាក្យលាន់មាត់បន្លឺជាមុនដោយអាការក្រោធឬកំហែង, គំរាម ត្រូវគ្នានឹងឧទានសព្ទថា យី ! , យើ ! , ជើ !, ជើះ ! , ឰយ៉ា ! ; បុរាណច្រើនប្រើតែក្នុងសេចក្ដីទេស្នាឬកាព្យ ។
ឧទាហរណ៍៖ មេ ! អានេះព្រហើនណាស់តើ ! ( សរសេរជា ហ្មេ ! ក៏មាន ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖