Posted on Leave a comment

តើពាក្យ «មន្ទីរពេទ្យ» មានន័យដូចម្ដេច ?


មន្ទីរពេទ្យ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា គ្រឹះស្ថានថែទាំ ព្យាបាលជម្ងឺជាសាធារណៈ ឬជាឯកជន ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មន្ទីរពិសោធន៍ដែលបានកំណត់» មានន័យដូចម្ដេច ?


មន្ទីរពិសោធន៍ដែលបានកំណត់


👉ថ្នាក់ពាក្យជា ចំណូលមិនមែនសារពើពន្ធ, គយ
មានន័យថា មន្ទីរពិសោធន៍ជាតិ ឬមន្ទីរពិសោធន៍របស់ប្រទេសណាមួយ ឬមន្ទីរពិសោធន៍អន្តរជាតិណាមួយដែលកំណត់ដោយរដ្ឋមន្រ្តី។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មន្ទីរបាល» មានន័យដូចម្ដេច ?


មន្ទីរបាល


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. មន្ទីរ + បាល ) អ្នកចាំមន្ទីរ, ឆ្មាំមន្ទីរ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មន្ទីរចងការកសិកម្ម» មានន័យដូចម្ដេច ?


មន្ទីរចងការកសិកម្ម


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា មន្ទីររបស់រដ្ឋសម្រាប់ចងការប្រាក់ឱ្យអ្នកស្រែចម្ការ យកទៅធ្វើរបរផលដំណាំ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មន្ទីរចងការ» មានន័យដូចម្ដេច ?


មន្ទីរចងការ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា មន្ទីររបស់រដ្ឋ សម្រាប់ចងការប្រាក់ឱ្យប្រជារាស្រ្ត ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មន្ទីរ» មានន័យដូចម្ដេច ?


មន្ទីរ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. មន្ទី ) គ្រឹហា, ផ្ទះ, វិហារ . . . ។ ខ្មែរច្រើនហៅគ្រឹហាធំៗ ដូចយ៉ាង ធម្មមន្ទីរ, សារមន្ទីរ ជាដើម ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មន្ទិល» មានន័យដូចម្ដេច ?


មន្ទិល


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដំណើរសៅហ្មង, ការស្មោកគ្រោក; សេចក្ដីពិភាល់, សង្ស័យ, ដិតចិត្ត ។
ឧទាហរណ៍៖ មានមន្ទិល, ចាប់មន្ទិល, ជម្រះមន្ទិល, អស់មន្ទិល ។

                     ទីដីកខ្វក់ជាកន្លែងជ្រូកដេក ទីស្មោកគ្រោកដែលគួរគេចចៀស ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មន្ទារ» មានន័យដូចម្ដេច ?


មន្ទារ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. មន្ទារវ; សំ. មន្ទារ ឬ មន្ទារវ ) ឈ្មោះឈើសួគ៌មួយប្រភេទ ។ ខ្មែរហៅឈើតូចមួយប្រភេទ ពួកយីហ៊ុប ស្លឹកនិងផ្កាធំជាងយីហ៊ុប ផ្កាក្លិនក្រអូបឈ្ងប់ ។ មន្ទារបុស្ប ( មន់ទាបុស ) ផ្កាមន្ទារ; សរសេរជា មន្ទារវបុស្ប ក៏បាន ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មន្ទលេន» មានន័យដូចម្ដេច ?


មន្ទលេន


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( មើលក្នុងពាក្យ ល្បិចចៅក្រម ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មន្ទភាព» មានន័យដូចម្ដេច ?


មន្ទភាព


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ភាពនៃមនុស្សដែលឆោតឆាប់ជឿ ពាក្យសម្តីដែលធ្លាយចេញដោយមិនស្គាល់ការពិត ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មន្ទប្រកា» មានន័យដូចម្ដេច ?


មន្ទប្រកា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា រស្មី ពន្លឺស្រអាប់ ឬព្រឹលៗ ដូចយ៉ាងដែលព្រះអាទិត្យទើបនឹងរះបំព្រាងជាដើម ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មន្ទទសកៈ» មានន័យដូចម្ដេច ?


មន្ទទសកៈ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា វ័យជីវិតទីមួយ (១- ១០) ឆ្នាំ = វ័យស្រួល ។
ឧទាហរណ៍៖ (ស្រង់ចេញពីសៀវភៅ << ប្រជុំវប្បធម៌>> ដោយ ឡុច ផ្លែង បោះពុម្ពឆ្នាំ ១៩៧៣) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មន្ត្រី» មានន័យដូចម្ដេច ?


មន្ត្រី


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. មន្រ្តិន៑; បា. មន្តី ” អ្នកមានគំនិត, អ្នកមានសេចក្ដីដឹងការរាក់ជ្រៅ; អ្នកប្រឹក្សាការផែនដី, សេវកាមាត្យ ” ) អ្នករាជការដែលមានស័ក្ដិយស នាម៉ឺន ។ មន្ត្រីកិត្តិយស មន្ត្រីដែលព្រះករុណាជាម្ចាស់ជីវិតទ្រង់ប្រោសព្រះរាជទានងារឲ្យគ្រាន់តែមានកេរ្តិ៍ឈ្មោះ ឥតមានប្រាក់ខែឬប្រាក់រង្វាន់ព្រោះយសស័ក្តិនោះទេ ។ មន្ត្រីខែត្រ មន្ត្រីដែលធ្វើការរាជការក្នុងទីរួមខែត្រ ។ មន្ត្រីឃុំ ឬ សង្កាត់ មន្ត្រីដែលធ្វើរាជការក្នុងឃុំឬសង្កាត់ មានមេស្រុកឬចៅសង្កាត់ជាដើម ។ មន្ត្រីសន្និបាត ការប្រជុំពួកមន្ត្រីប្រឹក្សាកិច្ចរាជការ ។ មន្ត្រីសភា សាលាឬទីសម្រាប់ពួកមន្ត្រីប្រជុំគ្នាម្ដងៗ ជំនុំប្រឹក្សាកិច្ចរាជការ ។ ល ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មន្ត្រវិត» មានន័យដូចម្ដេច ?


មន្ត្រវិត


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. មន្ត្រគូឍ ឬ – វិត៑ ) អ្នកស៊ើបការសម្ងាត់, ចារបុរស ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មន្ត្រ» មានន័យដូចម្ដេច ?


មន្ត្រ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. មន្ត ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មន្ត» មានន័យដូចម្ដេច ?


មន្ត


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ឬ សំ. ) ពាក្យដែលចងក្រងជារបៀបសម្រាប់សូត្រសែកស្ដោះផ្លុំ, អាគម; វេទ; ពាក្យស័ក្ដិសិទ្ធសម្រាប់សូត្រប្រសិទ្ធីឲ្យកើតសុខសួស្ដី . . . ( ម. ព. ទិព្វមន្ត, ទឹកមន្ត, ពុទ្ធមន្ត ផង ) ។ ពាក្យនេះជាបច្ច័យតទ្ធិត ( បា. មន្តុ > មន្ត ) ប្រែថា ” មាន ” សម្រាប់ចុះផ្សំពីខាងចុងសព្ទបាលីច្រើនតែជាអរូបនាមដែលមានស្រៈ ឥ, ឦ, ឧ, ឩ, នៅទីបំផុតខាងចុង ដូចជា សតិមន្ត អ្នកមានស្មារតី សិរីមន្ត អ្នកមានសិរី; ពន្ធុមន្ត អ្នកមានផៅពង្ស, អ្នកមានពូជពង្ស ។ ល ។ បើស្ត្រីជា –មន្តី ឬ –មតី ដូចជា សតិមន្តី ឬ សតិមតី ស្ត្រីអ្នកមានស្មារតីជាដើម ។ កាលបើ មន្ត នេះផ្សំជាមួយនឹងនាមសព្ទយ៉ាងនេះហើយ ប្រើជា គុ. ឬ ន. ក៏បាន ។
ឧទាហរណ៍៖ សិល្បសាស្រ្តដែលគេជឿថា អាចធ្វើឱ្យផ្ទុយពីនីតិសាស្រ្តធម្មជាតិ ពាក្យសូត្រសេកសម្រាប់ស្តោះផ្តុំ បន្សាត់ជម្ងឺផ្សេងៗ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មនោសិលា» មានន័យដូចម្ដេច ?


មនោសិលា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ) ឈ្មោះថ្មមានសាច់ទន់ផុយប្រើបុកឬដុសយកផង់ប្រកបការបានច្រើនយ៉ាង ( ខ្មែរច្រើនហៅក្លាយថា ម្នាងសិលា ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មនោសារ» មានន័យដូចម្ដេច ?


មនោសារ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. < មនស៑; បា. < មន + សារ ” ខ្លឹមចិត្ត; ដែលមានធម៌ខ្លឹមក្នុងចិត្ត, ដែលមានចិត្តខ្ជាប់ខ្ជួន, មានចិត្តខ្ពស់ ” ) នាមឥសីម្នាក់ជាផៅពង្សនៃព្រះបាទមនុ, ជាអ្នកបង្កើតគម្ពីរ ឬច្បាប់ធម្មសាស្ដ្រមុនដំបូងបំផុតក្នុងខាងដើមនៃភទ្រកល្ប មានជាប់ដរាបមកដល់សព្វថ្ងៃនេះ ។
ឧទាហរណ៍៖ មនោសារ ជាឥសីគ្រូច្បាប់ធម្មសាស្ដ្រ ( ហៅថា មនុសារ ឬ មនូសារ ក៏បាន ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មនោសញ្ចេតនា» មានន័យដូចម្ដេច ?


មនោសញ្ចេតនា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ញាណសក្តិ ជាគ្រឿងទទួលនូវរូបារម្មណ៍ ឬធម្មារម្មណ៍ អធ្យាស្រ័យ និងទំនួលចិត្តដែលនាំឱ្យអាណិតអាសូរ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មនោវិក័ត» មានន័យដូចម្ដេច ?


មនោវិក័ត


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា គំនិតដែលចង់ធ្វើអ្វីស្រេចតែលើខ្លួន ស្រេចតែទំនើងចិត្ត ឥតរអែងខ្លាចអ្នកផងនិន្ទា ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មនោគមវិជ្ជា» មានន័យដូចម្ដេច ?


មនោគមវិជ្ជា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រព័ន្ធនៃគំនិតជាគ្រឿងផ្សំបង្កើតនូវលទ្ធិខាងនយោបាយ ឬសង្គមដែលរដ្ឋាភិបាល ឬគណៈបក្សខ្លះ ផ្សំយកធ្វើជាមគ៌ាក្នុងការគ្រប់គ្រងរដ្ឋ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មនោគតិនិយម» មានន័យដូចម្ដេច ?


មនោគតិនិយម


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រព័ន្ធនៃទស្សនវិជ្ជាដែលបដិសេធថា​ គ្មានរូបក្រៅពីអាត្មា គឺថារូបខាងក្រៅមានដោយសារតែគិតថាមាន (ផ្ទុយនឹងពាក្យសម្ភារនិយម) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មនោគតិ» មានន័យដូចម្ដេច ?


មនោគតិ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដំណើររបស់ចិត្តដែលប្រព្រឹត្តទៅ សេចក្តីប្រាថ្នា បំណង ការភ្នកគិត ការប្រមើលមើល ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មនោ» មានន័យដូចម្ដេច ?


មនោ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. < មន; សំ. < មនស៑ ) ចិត្ត ។ មនោគតិ ដំណើររបស់ចិត្ត, ដំណើរប្រព្រឹត្តទៅនៃចិត្ត; សេចក្ដីប្រាថ្នា, បំណង; ដំណើរដែលចិត្តគ្មាននឹកសោះ ស្រាប់តែបណ្ដាលហេតុឲ្យឃើញជាផ្នូល ។ មនោទ្វារ ទ្វារចិត្ត, ផ្លូវចិត្ត ។ មនោមនះ ( ម្នោម្នះ ) មានះក្នុងចិត្ត, ចិត្តដែលមានមានះ, ចិត្តរនិងរនាំង ។
ឧទាហរណ៍៖ មនុស្សមនោមនះ គឺមនុស្សរឹងត្អឹង, មនុស្សរនិងរនាំង ( ព. កា. សរសេរជា ម្នោម្នះ ក៏បាន ) ។

                         មនោម័យ ( មៈនោមៃ ) ដែលសម្រេចអំពីចិត្ត; ខ្មែរប្រើពាក្យនេះសំដៅសេចក្ដីថា “ដែលសម្រេចបានដូចចិត្ត, ឆាប់ទាន់ចិត្ត” ជាពាក្យហៅសេះដែលលឿនឆាប់ទាន់ចិត្ត ។
ឧទាហរណ៍៖ សេះមនោម័យ, សេះសិន្ធពមនោម័យ ។

                     មនោមយិទ្ធិ ( –មៈយិត-ធិ ) ឫទ្ធិដែលសម្រេចដោយចិត្ត ។ ម្នោម្នេញ ម្នេញក្នុងចិត្ត ( ព. កា. សរសេរជា ម្នោម្នេញ ក៏បាន ) ។ មនោរថ ( មៈនោរត់ ) បំណង ។
ឧទាហរណ៍៖ សមមនោរថ, បានសម្រេចតាមមនោរថ ។

                      មនោរម ( មៈនោរំ ) ដែលជាទីរីករាយចិត្ត, ដែលគួរឲ្យសប្បាយក្នុងចិត្ត ទីឋានមនោរម, ព្រៃមនោរម ( សរសេរជា មនោរម្យ ក៏បាន ) ។ មនោវិញ្ញាណ វិញ្ញាណដែលកើតក្នុងមនោទ្វារ ( សេចក្ដីដឹងដែលកើតមានចំពោះផ្លូវចិត្តសុទ្ធ មិនមែនកើតអំពីទ្វារទាំង ៥ គឺ ភ្នែក, ត្រចៀក, ច្រមុះ, អណ្ដាត, កាយ ) ។ មនោសញ្ចេតនា ( –ស័ញ-ចេតៈន៉ា ) សេចក្ដីរិះគិតក្នុងចិត្ត, ចំណុចរបស់ចិត្ត; ការទទួលដឹងនូវអារម្មណ៍ ដែលមកប៉ះដល់ចិត្ត; អធ្យាស្រ័យប្រកបដោយករុណា,… ។ មនោហរ ដែលជាទីចម្រើនចិត្ត, ដែលពេញចិត្ត, ត្រូវចិត្ត, ដែលមានលម្អគួរឲ្យស្រឡាញ់មិនភ្លេច ។
ឧទាហរណ៍៖ កែវមនោហរ ។ ល ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មនូសារ» មានន័យដូចម្ដេច ?


មនូសារ


មានន័យថា ( ម. ព. មនោសារ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មនុស្សអាថ៌កំបាំង» មានន័យដូចម្ដេច ?


មនុស្សអាថ៌កំបាំង


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា មនុស្ស ដែលអ្នកផងកម្រស្គាល់ចិត្តថ្លើម ច្រើនមិនធ្វើតាមពាក្យ ដែលពោលរួចហើយ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មនុស្សហនេយ្យុំ​» មានន័យដូចម្ដេច ?


មនុស្សហនេយ្យុំ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អ្នកប្រព្រឹត្តបទល្មើសជាឧក្រិដ្ឋមានប្លន់ កាប់សម្លាប់ជាដើម។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មនុស្សសញ្ជាតិ» មានន័យដូចម្ដេច ?


មនុស្សសញ្ជាតិ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា មនុស្សទាំងអស់ជាពលរដ្ឋនៃប្រជាជាតិណាមួយ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មនុស្សវណ្ណមត្ត ឬ –មាត្រ» មានន័យដូចម្ដេច ?


មនុស្សវណ្ណមត្ត ឬ –មាត្


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលមានត្រឹមតែពូជពង្សឧត្តម តែឥតចំណេះវិជ្ជា ឬខ្សត់ទ្រព្យ ឬក៏ឥតគេរាប់ ។ (បើស្រ្តីជា វណ្ណមត្តា ឬ –មាត្រា ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មនុស្សលាក់ពុត» មានន័យដូចម្ដេច ?


មនុស្សលាក់ពុត


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា មនុស្សដែលគ្មានគុណធម៌ក្នុងខ្លួនសោះ ហើយធ្វើឫកជាអ្នកសប្បុរសមាន ចិត្តល្អ ដូចជារឿងសត្វកុកដែលចង់ស៊ីត្រី ហើយធ្វើជាពាំជញ្ជូនយកទៅដាក់ក្នុងទឹកជ្រៅជាដើម ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មនុស្សភក្សា» មានន័យដូចម្ដេច ?


មនុស្សភក្សា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ទម្លាប់ស៊ីសាច់មនុស្សផងគ្នា, ទម្លាប់នេះពីបុរាណកាលមានច្រើន ឥឡូវ សាបរលាបហើយ​ នៅសល់តែពួកមនុស្សព្រៃខ្លះ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មនុស្សភក្ស» មានន័យដូចម្ដេច ?


មនុស្សភក្ស


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា
ឧទាហរណ៍៖

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា មនុស្សស៊ីសាច់មនុស្សផងគ្នា ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មនុស្សនិយម» មានន័យដូចម្ដេច ?


មនុស្សនិយម


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា បុរាណភាសានិយម លទ្ធិរបស់ជនដែលពេញចិត្ត លើកតម្កើងភាសា និងអក្សរសាស្រ្តបុរាណ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មនុស្សធម្មនិយម» មានន័យដូចម្ដេច ?


មនុស្សធម្មនិយម


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា លទ្ធិ ឬមនោសញ្ចេតនារបស់ជនដែលយកចិត្តទុកដាក់ក្នុងប្រយោជន៍របស់មនុស្សជាតិ ចង់ឱ្យមានសាមគ្គីធម៌រវាងមនុស្សជាតិ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មនុស្សធម៌» មានន័យដូចម្ដេច ?


មនុស្សធម៌


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សេចក្តីសប្បុរសរបស់មនុស្ស ក្នុងការទំនុកបម្រុងគ្នា ក្នុងការស្គាល់ទុកលំបាករបស់អ្នកដទៃ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មនុស្សទេព» មានន័យដូចម្ដេច ?


មនុស្សទេព


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា មនុស្សដូចទេវតា មនុស្សដែលមានគំនិតអធ្យាស្រ័យឆ្លាតវាងវៃ និងខ្ពង់ខ្ពស់ កម្រមានមនុស្សប្រដូចបាន ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មនុស្សច្បាប់» មានន័យដូចម្ដេច ?


មនុស្សច្បាប់


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អ្នកកាន់ច្បាប់មានចៅក្រម ស្មាក្តីជាដើម ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មនុស្សគ្រាស» មានន័យដូចម្ដេច ?


មនុស្សគ្រាស


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការស្ទាក់ ព័ទ្ធចាប់មនុស្សដោយប្រើកម្លាំង ឬដោយការល្បួងលួងលោម ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មនុស្យ» មានន័យដូចម្ដេច ?


មនុស្ស


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. មនុស្ស ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មនុសារ» មានន័យដូចម្ដេច ?


មនុសារ


មានន័យថា ( ម. ព. មនោសារ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មនុញ្ញភាព» មានន័យដូចម្ដេច ?


មនុញ្ញភាព


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ភាពជាទីគាប់ចិត្ត ជាទីពេញចិត្ត ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មនុញ្ញ» មានន័យដូចម្ដេច ?


មនុញ្


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( បា. ; សំ. មនោជ្ញ ) ដែលជាទីគាប់ចិត្ត, គាប់អធ្យាស្រ័យ, ល្អ, ប្រពៃ . . . ។ មនុញ្ញផល ( –ញៈ– ) ផលជាទីគាប់ចិត្ត ។ មនុញ្ញភាព ភាពជាទីពេញចិត្ត, សេចក្ដីពេញចិត្ត, ការត្រូវចំណុចចិត្ត ។ មនុញ្ញភោជន ភោជនជាទីគាប់ចិត្ត, អាហារឆ្ងាញ់ពីសា ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មនុជេន្ទ្រ» មានន័យដូចម្ដេច ?


មនុជេន្ទ្រ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. មនុជិន្ទ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មនុជិន្ទ» មានន័យដូចម្ដេច ?


មនុជិន្ទ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. < មនុជ ” មនុស្ស ” + ឥន្ទ ” ជាធំ ” ; សំ. < មនុជ + ឥន្ទ្រ ) អ្នកដែលជាធំជាងពួកមនុស្ស ( ព្រះរាជា ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មនុជាធិបតី» មានន័យដូចម្ដេច ?


មនុជាធិបតី


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. < មនុជ ” មនុស្ស ” + អធិបតិ ” អ្នកដែលជាធំ, ជាម្ចាស់ ” ) អ្នកដែលជាម្ចាស់របស់ពួកមនុស្ស គឺក្សត្រិយ៍ទ្រង់រាជ្យ ហៅថា មនុជិន្ទ ឬ មនុជេន្ទ្រ ក៏បាន ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មនុជប្រេមី» មានន័យដូចម្ដេច ?


មនុជប្រេមី


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ជនជាអ្នកស្រឡាញ់មនុស្ស ពេញចិត្តនឹងជួយទំនុកបម្រុងដល់មនុស្ស ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មនុជប្រេមភាព» មានន័យដូចម្ដេច ?


មនុជប្រេមភាព


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការស្រឡាញ់ ស្នេហាមនុស្សផងគ្នា ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មនុជទេស្សី» មានន័យដូចម្ដេច ?


មនុជទេស្សី


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អ្នកស្អប់មនុស្សជាតិ​។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មនុជទេស្សិក» មានន័យដូចម្ដេច ?


មនុជទេស្សិក


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលស្អប់មនុស្សជាតិ ហើយចង់គេចចៀស។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មនុជទេស្សន៍» មានន័យដូចម្ដេច ?


មនុជទេស្សន៍


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការស្អប់មនុស្ស ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មនុ» មានន័យដូចម្ដេច ?


មនុ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ) ព្រះនាមប្រថមក្សត្រិយ៍ក្នុងខាងដើមភទ្រកល្ប គឺព្រះនាមក្សត្រិយ៍មួយព្រះអង្គដែលពួកមនុស្សព្រមគ្នាសន្មតឲ្យធ្វើជាស្ដេចមុនដំបូងបំផុត ក្នុងខាងដើមនៃភទ្រកល្បនេះ, ហៅថា ព្រះបាទមនុ ឬ ហៅថា មហាសម្មតរាជ ក៏បាន ( តាមលទ្ធិពុទ្ធសាសនា ) ។ ព្រះនាមនៃព្រហ្មដែលជាអ្នកបង្កើតសត្វលោក ឬនាមរបស់បុរសដែលជាបិតាដើមរបស់ពួកមនុស្សក្នុងបឋមកប្ប ( តាមលទ្ធិព្រាហ្មណ៍ ) ។ ល ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មនិល» មានន័យដូចម្ដេច ?


មនិល


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. ម្និល ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មនាបៈ» មានន័យដូចម្ដេច ?


មនាបៈ


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( បា. មនាប ) ដែលជាទីពេញចិត្ត . . . ។ ខ្មែរប្រើចំពោះតែផ្សំជាបទសមាស ដូចជា : មនាបកថា, មនាបវាចា, មនាបវាទ សម្ដីជាទីពេញចិត្ត, សម្ដីពីរោះគួរឲ្យពេញចិត្ត; សម្ដីដែលបំភ្លឺឲ្យយល់ផ្លូវសុចរិត ។ មនាបភណ្ឌ របស់ដែលជាទីពេញចិត្ត, ទ្រព្យសំឡាញ់ ។ មនាបវត្ថុ វត្ថុជាទីពេញចិត្ត ។ មនាបសព្ទ សំឡេងជាទីពេញចិត្ត, សូរសព្ទពីរោះ ។ ល ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មនស្វា» មានន័យដូចម្ដេច ?


មនស្វា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា កំពស់ ៧-១៦ម ដុះក្នុងព្រៃស្រោង និង​ ទីវាលលើដីក្រហមនៃប្រទេសឥណ្ឌា ចិនខាងត្បូង ឥណ្ឌូចិន និង លើកោះ Java។ ឈើមនស្វាមិនសូវជាប់ទេ តែអាចប្រើធ្វើគ្រឿងផ្ទះរាយរងបាន និង ធ្វើប្រអប់ផ្សេងៗ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មនស្ការ» មានន័យដូចម្ដេច ?


មនស្ការ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. ; បា. មនក្ការ ) ដំណើរតាំងចិត្ត, ការផ្គងចិត្ត ។
ឧទាហរណ៍៖ ធ្វើមនស្ការ, មានមនស្ការ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មនសិការ» មានន័យដូចម្ដេច ?


មនសិការ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ) ការធ្វើទុកក្នុងចិត្ត, ការកំណត់ទុកក្នុងចិត្ត, ដំណើរយកចិត្តទុកដាក់ ។
ឧទាហរណ៍៖ ធ្វើមនសិការ, មានមនសិការ, រៀនសូត្រដោយមនសិការ ។

                      មនសិការោបាយ ( មៈនៈ– ) ន. ( បា. < មនសិការ + ឧបាយ ) ឧបាយដែលកំណត់ក្នុងចិត្ត ។
ការកំណត់ទុកក្នុងចិត្ត ការជញ្ជាំងទុករកខុសត្រូវ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មនបារាំង, គ្រុងទេស» មានន័យដូចម្ដេច ?


មនបារាំង, គ្រុងទេស


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ព្រឹក្សម្យ៉ាង មានកម្ពស់ ៦-២៥ ម មានដើមកំណើតក្នុងទ្វីបអាស៊ីខាងកើត គេដាំស្រុកខ្មែរសម្រាប់លម្អសួនសាធារណៈ។ ដើមនេះអាចដាំធ្វើក្រដាសបាន។ ស្លឹក ផ្លែ គ្រាប់ សម្រាប់ធ្វើថ្នាំ។ ស្លឹកស្ងោរផឹក​ដើម្បីបន្ទន់លាមកពួកក្មេងៗ។ ផ្លែឆីឱ្យមានកម្លាំង។ ស្ងោរគ្រាប់ គេផឹកអោយនោមច្រើន។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មនបារាំង (វល្លិ)» មានន័យដូចម្ដេច ?


មនបារាំង (វល្លិ)


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះគុម្ពព្រឹក្សជាវល្លិ៍មួយប្រភេទ កម្ពស់ ០,៥ – ១ ម ។ គេនាំចូលពីបរទេសមកដាំលើភ្នំបូកគោ ច្រើនដុះតាមមាត់ព្រៃក្រាស់ ឬលើព្រៃគុម្ពោតមានថ្ម ។ ផ្លែរសផ្អែម បរិភោគឆ្ងាញ់ពិសា ។ ផ្កាក្លិនក្រអូបអាចបេះតាំងផ្ទះបាន ។ គេស្ងោរឫសផឹករំងាប់រោគឈឺពោះ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មនធំ» មានន័យដូចម្ដេច ?


មនធំ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ចុល្លព្រឹក្សកម្ពស់ ៣-៧ ម នាំពីស្រុកចិនកណ្ដាល និងខាងលិចមកដាំគ្រប់ប្រទេសនៃអាស៊ីអាគ្នេយ៍ ទ្វីបអឺរ៉ុប និងអាមេរិកខាងជើង ។ ដើមជាពូជបង្កាត់ ពីពូជមនធំ គេដាំសំរាប់យកស្លឹកប្រើជាចំណីដង្កុវនាងធ្វើសូត្រ ។ គ្រូថ្នាំបុរាណប្រើស្លឹកមនធំផ្សំធ្វើថ្នាំព្យាបាលជំងឺភ្នែកក្រហម និងសម្រាប់លាងដំបៅផ្សេងៗ ។ សម្បកជាថ្នាំកំលាំង និងទប់មិនឲ្យរាគជាដើម ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មន» មានន័យដូចម្ដេច ?


មន


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះឈើដំណាំមួយប្រភេទ គេដាំយកស្លឹកប្រើជាចំណីដង្កូវនាងធ្វើសូត្រ; មនមាន ២ ប្រភេទគឺ មនតូច មនដើមតូច ស្លឹកតូច; មនធំ មនដើមធំ ស្លឹកធំៗ ដាំតែម្តងរស់នៅបានយូរឆ្នាំ ។
ឈ្មោះដែនមួយក្នុងប្រទេសឥណ្ឌូចិន នៅជាខាងត្បូងជាប់គ្នានឹងដែនភូមា, រួមចូលក្នុងប្រទេសភូមាជាយូរហើយ ។
ឧទាហរណ៍៖ ប្រទេសមន ។

                      ជាតិមនុស្សដែលកើតនៅក្នុងដែននោះក៏ហៅថា មន, មានអក្សរនិងភាសាស្រដៀងនឹងខ្មែរដោយច្រើន​ ។
ឧទាហរណ៍៖ ជាតិមន, ពួកមន ( ម. ព. រាមញ្ញ ទៀតផង ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មធ្យ័ត» មានន័យដូចម្ដេច ?


មធ្យ័ត


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( សំ. មធ្យស្ថ; បា. មជ្ឈត្ត ) ដែលស្ថិតនៅក្នុងស្ថានជាកណ្ដាល, ដែលតាំងនៅក្នុងកណ្ដាល, ជាកណ្ដាល, យ៉ាងកណ្ដាល ។
ឧទាហរណ៍៖ ចិត្តមធ្យ័ត, អារម្មណ៍មធ្យ័ត, ការមធ្យ័ត, សេចក្ដីមធ្យ័ត ។

                     ខ្មែរប្រើសំដៅសេចក្ដីថា “ប្រយ័ត្នប្រយែង, យកចិត្តទុកដាក់, មាំមួន, ប្រាកដប្រជា” ក៏មាន ។
ឧទាហរណ៍៖ ធ្វើការមធ្យ័ត; និយាយមធ្យ័ត ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មធ្យោបាយដឹកជញ្ជូន ឬយានយន្ត» មានន័យដូចម្ដេច ?


មធ្យោបាយដឹកជញ្ជូន ឬយានយន្


👉ថ្នាក់ពាក្យជា ពន្ធដារ
មានន័យថា មធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទដូចជា រថយន្ត ទូក កាណូត កប៉ាល់ ស្រឡាង។ល។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មធ្យោបាយដឹកជញ្ជូន» មានន័យដូចម្ដេច ?


មធ្យោបាយដឹកជញ្ជូន


👉ថ្នាក់ពាក្យជា គយ
មានន័យថា វាក្យសព្ទនេះមាននិយមន័យច្រើន ដូចខាងក្រោម៖ ១. ជលយាន អាកាសយាន ឬមធ្យោបាយផ្សេងទៀតដែលប្រើប្រាស់សម្រាប់ដឹកជញ្ជូនមនុស្ស ឬទំនិញ។ ២. យានយន្តដឹកទំនិញតាមផ្លូវគោក ទូររថភ្លើង ទូក ឬកប៉ាល់ដឹកទំនិញតាមទន្លេ និងសមុទ្រ និងយន្តហោះ។ ៣. ឧបករណ៍ដាក់ទំនិញ ដែលជាកម្មវត្ថុនៃការត្រួតពិនិត្យអនាម័យសត្វ និងផលិតផលមានដើមកំណើតពីសត្វ ដើម្បីធ្វើចរាចរ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មធ្យោបាយចម្លងជំងឺសត្វ» មានន័យដូចម្ដេច ?


មធ្យោបាយចម្លងជំងឺសត្


👉ថ្នាក់ពាក្យជា គយ
មានន័យថា សត្វគ្រប់ប្រភេទ ផលិតផលមានដើមកំណើតពីសត្វ ចំណីសត្វ មនុស្ស មធ្យោបាយដឹកជញ្ជូន ឧបករណ៍ចិញ្ចឹម ឧបករណ៍ដាក់សត្វ ឬសម្ភារៈវេចខ្ចប់ដែលបង្កឱ្យមានអតិសុខុមប្រាណនិងបង្កឱ្យមានជំងឺឆ្លងរាតត្បាតសត្វ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មធ្យោបាយ» មានន័យដូចម្ដេច ?


មធ្យោបាយ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. មធ្យ + ឧបាយ ) ឧបាយជាកណ្ដាល, ដំណើរទំនងដ៏ល្មមសមគួរសម្រាប់ធ្វើកិច្ចការឲ្យបានសម្រេចតាមបំណង ។
ឧទាហរណ៍៖ រិះរកមធ្យោបាយ, គប្បីលៃលកធ្វើកិច្ចការនេះដោយមធ្យោបាយយ៉ាងណាឲ្យបានសម្រេចផង ។

                     អ្វីៗដែលជាគ្រឿង ឬជាផ្លូវសម្រាប់ដើរតាមឱ្យបានសម្រេចបំណង អំណាចដែលធ្វើអ្វីបាន ។

👉ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា អ្វីដែលជាគ្រឿងសម្រាប់យកទៅដោះស្រាយកិច្ចការ ឬបញ្ហាណាមួយ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មធ្យមសិក្សាបត្រ» មានន័យដូចម្ដេច ?


មធ្យមសិក្សាបត្រ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ស្នាតកបត្រ ឋានន្តរទីមួយនៃសាកលវិទ្យាល័យ ទុកជាកូនសោ សម្រាប់បន្តវិជ្ជាជាន់ខ្ពស់​ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មធ្យម» មានន័យដូចម្ដេច ?


មធ្យម


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( សំ. ) យ៉ាងកណ្ដាល ។
ឧទាហរណ៍៖ ជាមធ្យម, យ៉ាងមធ្យម ( ម. ព. មជ្ឈិម ទៀតផង ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មធូរ» មានន័យដូចម្ដេច ?


មធូរ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. មធុរៈ ) ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( ម. ព. មធុរៈ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មធុរៈ» មានន័យដូចម្ដេច ?


មធុរៈ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា រសផ្អែមឬឆ្ងាញ់; សម្ដីពីរោះ ( ព. កា. ) : ស្ដេចបើកមធូរ ប្រកបដោយសូរ- សព្ទក្រាងក្រអៅ ឥតមានទ្រគោះ ឥតមោះហ្មងសៅ រួសរ៉ាវចៅរ៉ៅ ឆ្ពោះទៅរាស្ត្រផង ។ មធុរកថា ឬ –វាទ សម្ដីពីរោះ, ពាក្យពីរោះ ។ មធុរភោជន ភោជនឆ្ងាញ់ ។ ល ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( សំ. បា. មធុរ ) ផ្អែម; ពីរោះ; ឆ្ងាញ់ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មធុរោទក» មានន័យដូចម្ដេច ?


មធុរោទក


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. < មធុរ + ឧទក ) ទន្លេដែលធំសម្បើមស្រដៀងនឹងសមុទ្រ តែមានទឹកសាប ( ទន្លេសាប; ហៅឲ្យត្រូវតាមរូបសព្ទថា សមុទ្រសាប ព្រោះឥតមានទន្លេណាមួយមានទឹកប្រៃទេ សុទ្ធតែសាបដូចគ្នា គ្រាន់តែធំល្ហល្ហេវដូចសមុទ្រប៉ុណ្ណោះ គឺទន្លេដូចជាសមុទ្រប៉ុន្តែមានទឹកសាប ) ។ មើលក្នុងពាក្យ ទន្លេសាប ទៀតផង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មធុរស» មានន័យដូចម្ដេច ?


មធុរស


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ) រសទឹកឃ្មុំ; រសផ្អែមឬឆ្ងាញ់; ទឹកផ្អែម ( មានទឹកអំពៅ, ទឹកត្នោតជាដើម ); ពាក្យពីរោះ ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលមានរសផ្អែមឬឆ្ងាញ់; ដែលពីរោះ
ឧទាហរណ៍៖ ភោជនមធុរស; សម្ដីមធុរស ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មធុរជាតិ» មានន័យដូចម្ដេច ?


មធុរជាតិ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ជាតិស្ករដែលនៅលាយក្នុងផ្លែឈើផ្អែម និងម្សៅ​។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មធុមេហៈ» មានន័យដូចម្ដេច ?


មធុមេហៈ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ) រោគទឹកមូត្រផ្អែម ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មធុមេហរោគ» មានន័យដូចម្ដេច ?


មធុមេហរោគ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. មធុមេហៈ ) ។
រោគទឹកនោមផ្អែម រោគមានលក្ខណៈឱ្យដឹង ដោយ ឃើញមានជាតិផ្អែមនៅលាយជាច្រើនក្នុងទឹកមូត្រ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មធុ» មានន័យដូចម្ដេច ?


មធុ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ) ទឹកឃ្មុំ, ទឹកផ្អែម ។ មធុករ ( –ក ) សត្វធ្វើនូវទឹកផ្អែម មានឃ្មុំនិងម្រោមជាដើម ។
ឧទាហរណ៍៖ អ្នកស្វះស្វែងទ្រព្យសម្បត្តិ គួរយកតម្រាប់មធុករទាំងឡាយ ។ មធុបាយាស បាយាសលាយទឹកឃ្មុំផ្សំផង, បាយាសមានរសទឹកឃ្មុំ ( បាយាសរបស់នាងសុជាតាក្នុងពុទ្ធប្បវត្តិ ) ។ ម. ព. បាយាស ផង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មទ្រីបាព៌» មានន័យដូចម្ដេច ?


មទ្រីបាព៌


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. ក្ល. ; សំ. មទ្រីបវ៌ន៑; បា. មទ្ទីបព្វ ) សង្កាត់, វគ្គ, កណ្ឌ ( ទី៩ ) ក្នុងវេស្សន្តរជាតកនិយាយអំពីរឿងព្រះនាងមទ្រី; ច្រើននិយាយជាប់ជាមួយនឹងពាក្យ ” កណ្ឌ ” ថែមទៀតថា
ឧទាហរណ៍៖ កណ្ឌមទ្រីបាព៌, ស្ដាប់លោកទេសកណ្ឌមទ្រីបាព៌ ។ បើហៅចំពោះតួនាងមទ្រីកុំនិយាយថា ” នាងមទ្រីបាព៌ ” ដូច្នេះឡើយ, គប្បីនិយាយថា ” នាងមទ្រី ឬ ព្រះនាងមទ្រីទេវី ” តែប៉ុណ្ណេះបានហើយ ព្រោះពាក្យ ” បាព៌ ” គឺគ្រាន់តែជាសង្កាត់, វគ្គ, កណ្ឌ ដែលថ្លែងអំពីរឿងនាងមទ្រី, មិនមែនជានាមរបស់នាងទេ ។ ពាក្យ “បាព៌” នេះក្នុងវេស្សន្ដរជាតកឃើញមានប្រើចំពោះតែកណ្ឌទី ៨, ៩, ១០, ១១ គឺ កុមារបាព៌, មទ្រីបាព៌, សក្កបាព៌, មហារាជបាព៌ ( បា. កុមារបព្វ, មទ្ទីបព្វ, សក្កបព្វ, មហារាជបព្វ ) ។ ម. ព. បព្វៈ ផង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មទ្រី» មានន័យដូចម្ដេច ?


មទ្រី


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. ; បា. មទ្ទី ) ព្រះនាមព្រះរាជបុត្រីមួយអង្គនៃព្រះបាទមទ្ទរដ្ឋ ត្រូវជាព្រះអគ្គមហេសី នៃព្រះបាទស្រីវេស្សន្ដរ, ក្នុងវេស្សន្ដរជាតក ( ព. ពុ. )
ឧទាហរណ៍៖ ព្រះនាងមទ្រី ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មទ្ររាស្ត្រ» មានន័យដូចម្ដេច ?


មទ្ររាស្ត្


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. មទ្ទរដ្ឋ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មទ្ទរដ្ឋ» មានន័យដូចម្ដេច ?


មទ្ទរដ្ឋ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. មទ្ទ + រដ្ឋ; សំ. មទ្រ + រាឞ្ត្រ ) ដែនមទ្ទៈ ឬ ដែនមទ្រៈ ( ឈ្មោះដែនមួយក្នុងប្រទេសឥណ្ឌា, ច្រើនមាននិយាយតំណាលក្នុងគម្ពីរខាងពុទ្ធសាសនា ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មត្តេយ្យកៈ» មានន័យដូចម្ដេច ?


មត្តេយ្យកៈ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ) ទ្រព្យសម្បត្តិឬកេរ្តិ៍មត៌កខាងមាតា ។
ឧទាហរណ៍៖ ស្រែហ្នឹងជាមត្តេយ្យកៈរបស់ខ្ញុំ ទាំងដីចម្ការក្បែរស្រែនុះ ក៏ជាមត្តេយ្យការបស់ខ្ញុំដែរ ( បារ. Matriarcat ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មត្តេយ្យកា» មានន័យដូចម្ដេច ?


មត្តេយ្យកា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. មត្តេយ្យកៈ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មត្តិកា» មានន័យដូចម្ដេច ?


មត្តិកា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ; សំ. ម្ឫតិកា ) ដ៏ស្អឹត, ដីល្អិតផង់ដែលលាយទឹកទៅស្អិត, ដីឥដ្ឋ ។ ដីដែលលាយទឹកឲ្យគ្រាន់តែសើមស្អិតហើយពូតជាដុំ ហាលថ្ងៃឲ្យស្ងួតទុកដុសជម្រះកាយក្នុងពេលងូតទឹក ( ប្រើតែក្នុងសម័យបុរាណព្រេងនាយ ដែលពុំទាន់មានសប៊ូ ) ។
ឧទាហរណ៍៖ ភិក្ខុងូតទឹកជម្រះកាយដោយមត្តិកា ( ព. វិ. ពុ. ) ។
មត្តិកាភាជន៍ ឬ កុលាលភាជន៍ ភាជន៍ដែលគេធ្វើដោយមត្តិកា ( ភាជន៍ដី ) មានក្អម, ឆ្នាំង, ថូ, ចាន ជាដើម ។ មត្តិកាភណ្ឌ ឬ កុលាលភណ្ឌ ភណ្ឌៈដែលគេធ្វើដោយមត្តិកា ។ ល ។ ( ម. ព. សប៊ូ ឬ សាប៊ូ ទៀតផង ) ។
បាយអ កើតពីការលាយដីនឹងចំបើង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មត្តប្បមាណ» មានន័យដូចម្ដេច ?


មត្តប្បមាណ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ម្រឹត លក្ខខណ្ឌអ្វីៗដែលឱ្យដល់នូវមរណៈ បរិមាណនៃមនុស្សដែលស្លាប់ក្នុងមួយឆ្នាំៗ ឬបរិមាណដែលស្លាប់ក្នុងពេលមានជម្ងឺឆ្លង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មត្តញ្ញូ» មានន័យដូចម្ដេច ?


មត្តញ្ញូ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ) អ្នកស្គាល់ប្រមាណ, អ្នកចេះស្មាន, ចេះលៃលកឲ្យបានស្រួលក្នុងកិច្ចការគ្រប់យ៉ាង ( ស្រ្តីក៏ជា មត្តញ្ញូ ដូចគ្នា ) ។
អ្នកស្គាល់ប្រមាណ ឬដែលស្គាល់ប្រមាណក្នុងកិច្ចការនានា ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា អ្នកស្គាល់ប្រមាណ ឬដែលស្គាល់ប្រមាណក្នុងកិច្ចការនានា ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មត្តញ្ញុតា» មានន័យដូចម្ដេច ?


មត្តញ្ញុតា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ) ភាពនៃបុគ្គលអ្នកដឹងប្រមាណ, ការស្គាល់ប្រមាណក្នុងកិច្ចការគ្រប់យ៉ាង មានការស្វែងរកទ្រព្យសម្បត្តិតាមសម្មាអាជីវៈនិងការបរិភោគអាហារជាដើម ។
ឧទាហរណ៍៖ មត្តញ្ញុតា ជាសប្បុរិសធម៌ទី ៤ ក្នុងពួកសប្បុរិសធម៌ទាំង ៧ ។

                     ភាពនៃការស្គាល់ប្រមាណ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មត្តកសាសន៍» មានន័យដូចម្ដេច ?


មត្តកសាសន៍


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សំបុត្របណ្តាំ គឺសំបុត្រដែលបុគ្គលម្នាក់បានផ្តាំឱ្យចាត់ចែងនូវទ្រព្យសម្បតិ្តរបស់ខ្លួន បន្ទាប់ពីមរណកាលទៅ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មត៌កមនុស្សរស់» មានន័យដូចម្ដេច ?


មត៌កមនុស្សរស់


👉ថ្នាក់ពាក្យជា មូលដ្ឋាន
មានន័យថា បុគ្គល ឬក្រុមមនុស្សមានចំណេះដឹង ជំនាញ ទេពកោសល្យ និងបច្ចេកទេសកម្រិតខ្ពស់បំផុត ដែលចាំបាច់ដល់ការបង្កើតភាពសម្រិតសម្រាំង នៃទិដ្ឋភាពជីវិតវប្បធម៌របស់ប្រជាជន និងអត្ថិភាពបន្តនូវបេតិកភណ្ឌវប្បធម៌អរូបីរបស់ជាតិ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មត៌ក» មានន័យដូចម្ដេច ?


មត៌ក


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. មរតក ) ។
ការបានមកនូវទ្រព្យជាកេរ្តិរបស់ឪពុកម្តាយ ទ្រព្យដែលបានមកពីកេរឪពុកម្តាយ ឬពីសាច់លោហិត ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មត់» មានន័យដូចម្ដេច ?


មត់


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា បញ្ចេះឲ្យដឹងជាមុនដោយត្រូវគំនិតគ្នា, សន្មតគ្នាដោយប្ដេជ្ញាយ៉ាងស្ងាត់ ។
ឧទាហរណ៍៖ មត់គ្នា, និយាយមត់គ្នា ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មតេយ្យកា» មានន័យដូចម្ដេច ?


មតេយ្យកា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ទំនៀមនៃវិប្រជាខ្លះ ដែលស្ត្រីដាក់ឈ្មោះខ្លួនឱ្យទៅកូនចៅ ទាំងតាំងខ្លូនជាមេគ្រួសារផង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មតុភូមិនិវត្តន៍» មានន័យដូចម្ដេច ?


មតុភូមិនិវត្តន៍


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការត្រឡប់ ឬការបញ្ជូនមកកាន់ស្រុកកំណើតរបស់ខ្លួនវិញ ​។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មតិភេទ» មានន័យដូចម្ដេច ?


មតិភេទ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការបែកយោបល់គ្នា ការអាក់អន់ចិត្តទៅវិញទៅមក។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មតិ» មានន័យដូចម្ដេច ?


មតិ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. សំ. ) ប្រាជ្ញា; ការឈ្វេងយល់, គំនិត, យោបល់ ។
ឧទាហរណ៍៖ បញ្ចេញមតិ, តាមមតិនៃជនភាគច្រើន, មានមតិស្របគ្នា ។

                     មតិមន្ត ( –ម៉ន់ ) អ្នកមានប្រាជ្ញា អ្នកប្រាជ្ញ ។ ស្រ្តីជា មតិមតី ឬ មតិមន្តី ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មតសរិរច្ឆេទនសាស្រ្ត» មានន័យដូចម្ដេច ?


មតសរិរច្ឆេទនសាស្រ្ត


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការវះកាត់សពមនុស្ស ឬដើមឈើ ដើម្បីសិក្សា ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មតកៈ» មានន័យដូចម្ដេច ?


មតកៈ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. មតក ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មតកសាសន៍» មានន័យដូចម្ដេច ?


មតកសាសន៍


👉ថ្នាក់ពាក្យជា ឧស្សាហកម្មហិរញ្ញវត្ថុ
មានន័យថា លិខិតបណ្ដាំដែលបុគ្គលបានធ្វើឡើងតាមទម្រង់ដែលកំណត់ដោយច្បាប់ ដើម្បីសម្តែងឆន្ទៈចុងក្រោយអំពីការចាត់ចែងទ្រព្យសម្បត្តិរបស់ខ្លួនជាអាទិ៍ បន្ទាប់ពីមរណភាព។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មតកជន» មានន័យដូចម្ដេច ?


មតកជន


👉ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា ជនដែលបានស្លាប់ហើយ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មតក» មានន័យដូចម្ដេច ?


មតក


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. មតក; សំ. ម្ឫតក ) បុគ្គលដែលស្លាប់ហើយ ។ មតកបរិក្ខារ ឬ មតកភណ្ឌ ( មៈតៈកៈបរ៉ិក-ខា ឬ –ភ័ន ) គ្រឿងបរិក្ខារឬទ្រព្យរបស់បុគ្គលដែលស្លាប់ហើយ ។ មតកភត្ដ( មៈតៈកៈភ័ត ) ភត្តដែលគេឧទ្ទិសឲ្យបុគ្គលស្លាប់ ( ខាងពុទ្ធសាសនា ចំពោះភត្តដែលប្រគេនដល់ភិក្ខុសង្ឃ ហើយឧទ្ទិសចំណែកបុណ្យទៅបុគ្គលស្លាប់; ខាងលទ្ធិដទៃ ចំពោះបាយសំណែន ) ។ មតករូប ( មៈតៈកៈរូប ) សព, សាកសព ។ មតកសាសន៍ ( មៈតៈកៈសាស ) បណ្ដាំបុគ្គលស្លាប់ ( បណ្ដាំខ្មោច ) ។ ល ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មណ្ឌុកសត្វ» មានន័យដូចម្ដេច ?


មណ្ឌុកសត្វ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ពពួកសត្វដែលអាចរស់នៅបានទាំងលើគោក និងក្នុងទឹក ដូចយ៉ាងកង្កែប គីង្គក់ជាដើម ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មណ្ឌុកដ» មានន័យដូចម្ដេច ?


មណ្ឌុកដ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( មើលក្នុងពាក្យ ល្បិចចៅក្រម ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖