Posted on Leave a comment

តើពាក្យ «មណ្ឌលអារោគ្យកម្ម» មានន័យដូចម្ដេច ?


មណ្ឌលអារោគ្យកម្ម


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា កន្លែង ឬគ្រឹះស្ថាន សម្រាប់សម្រាកលំហែ ក្រោយងើបពីឈឺ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មណ្ឌលអាកាសស្ងប់» មានន័យដូចម្ដេច ?


មណ្ឌលអាកាសស្ងប់


👉ថ្នាក់ពាក្យជា បច្ចេកសព្ទបរិស្ថាន
មានន័យថា មណ្ឌលបរិយាកាសចន្លោះមណ្ឌលអាកាសរចល់ និងមណ្ឌលអាកាសធាតុកណ្ដាលមានរយៈកម្ពស់ដល់ ៥០ គ.ម (មានកម្រាស់ប្រមាណ ៤០ គ.ម )​។ មណ្ឌលនេះខ្សត់ខ្យល់ និងសំណើម ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មណ្ឌលអាកាសរចល់» មានន័យដូចម្ដេច ?


មណ្ឌលអាកាសរចល់


👉ថ្នាក់ពាក្យជា បច្ចេកសព្ទបរិស្ថាន
មានន័យថា ស្រទាប់បរិយាកាសព័ទ្ធជុំវិញផែនដី មានកម្រាស់ពី ៦ ទី ៨ គ.ម. នៅតំបន់ប៉ូល ៩ គ.ម នៅកន្លែងដែលមានរយៈកម្ពស់ខ្ពស់ ១៦ គ.ម នៅតំបន់ត្រូពិក និងពី ១៦ គ.មដល់ ១៧ គ.ម នៅតំបន់អេក្វាទ័រ ។ មណ្ឌលនេះមានលក្ខណៈសម្គាល់ដោយសីតុណ្ហភាព និងសម្ពាធបរិយាកាសចុះពីរយៈកម្ពស់ទាបទៅរយៈកម្ពស់ខ្ពស់ហើយ ជាមណ្ឌលដែលកើតមានបាតុភូត ឧតុភូតច្រើនបំផុត ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មណ្ឌលអាកាសយាន» មានន័យដូចម្ដេច ?


មណ្ឌលអាកាសយាន


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អាកាសយានដ្ឋាន ចំណតយន្តហោះ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មណ្ឌលសេវាកម្ម» មានន័យដូចម្ដេច ?


មណ្ឌលសេវាកម្ម


👉ថ្នាក់ពាក្យជា ពន្ធដារ
មានន័យថា មណ្ឌលសម្រាប់គាំទ្រសកម្មភាពឧស្សាហកម្ម និងពាណិជ្ជកម្ម ដូចជា ការិយាល័យចាត់ចែង និងប្រតិបត្តិការរបស់តំបន់ឧស្សាហកម្ម ធនាគារ ប្រៃសណីយ៍ អគារលក់ទំនិញប្រចាំថ្ងៃ និងសេវាកម្មមធ្យោបាយដឹកជញ្ជូននានាផ្សេងៗទៀត។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មណ្ឌលសហនាភី» មានន័យដូចម្ដេច ?


មណ្ឌលសហនាភី


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា រង់មូលដែលគូសក្នុងមណ្ឌលមួយ ​ហើយមានស្នូលកណ្តាលតែមួយ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មណ្ឌលវារិចរណ៍» មានន័យដូចម្ដេច ?


មណ្ឌលវារិចរណ៍


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា មិត្តសមាគម ដែលគេបង្កើតឡើង ដើម្បីប្រជុំគ្នាលេងកីឡាតាមទឹក ដូចយើងឃើញនៅក្បែរពុទ្ធិកមហាវិទ្យាល័យព្រះសីហនុរាជសព្វថ្ងៃនេះ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មណ្ឌលវាត» មានន័យដូចម្ដេច ?


មណ្ឌលវាត


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. “ខ្យល់ដែលបក់កួចមូលដង្គោលឡើង” ) ខ្យល់កំបុតត្បូង; ព្យុះចាប់ដក ( ម. ព. ចក្រវាត ផង ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មណ្ឌលលំនៅឋាន» មានន័យដូចម្ដេច ?


មណ្ឌលលំនៅឋាន


👉ថ្នាក់ពាក្យជា ពន្ធដារ
មានន័យថា មណ្ឌលសម្រាប់ការស្នាក់អាស្រ័យ របស់កម្មករនិយោជិត និងនិយោជក នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មណ្ឌលយុវនីតិសម្បទា» មានន័យដូចម្ដេច ?


មណ្ឌលយុវនីតិសម្បទា


👉ថ្នាក់ពាក្យជា ហិរញ្ញវត្ថុសាធារណៈ
មានន័យថា មណ្ឌលដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួងទទួលបន្ទុកវិស័យសង្គមកិច្ច សម្រាប់ផ្តល់សេវាការពារ ថែទាំ អប់រំ ស្តារនីតិសម្បទា និងសមាហរណកម្មអនីតិជន។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មណ្ឌលពាណិជ្ជកម្មសេរី» មានន័យដូចម្ដេច ?


មណ្ឌលពាណិជ្ជកម្មសេរី


👉ថ្នាក់ពាក្យជា ពន្ធដារ
មានន័យថា មណ្ឌលសម្រាប់សកម្មភាពផ្គត់ផ្គង់សេវាកម្ម ស្ដុក ដាក់តាំង វេចខ្ចប់ សម្អាត ឬបង្ហើយការនូវធាតុចេញផលិតកម្ម ផលិតផល សម្ភារៈបរិក្ខារ ឬសម្ភារៈដទៃទៀត ដែលការនាំចេញពី ឬនាំចូលមកក្នុងតំបន់ត្រូវបានលើកលែងពន្ធ លើកលែងតែការនាំចេញទៅទីកន្លែងផ្សេងទៀត នៃទឹកដីព្រះរាជាណាចក្រកម្ពុជា ដែលការនាំចូល និងនាំចេញនោះ ត្រូវទទួលរងនូវកាតព្វកិច្ចពន្ធគយ និងអាករ ទៅតាមច្បាប់ធរមាន។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មណ្ឌលផលិតកម្ម» មានន័យដូចម្ដេច ?


មណ្ឌលផលិតកម្ម


👉ថ្នាក់ពាក្យជា ពន្ធដារ
មានន័យថា មណ្ឌលប្រមូលផ្ដុំរោងចក្រដែលស្ថិតនៅក្នុងតំបន់ឧស្សាហកម្ម។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មណ្ឌលនៃភារពល» មានន័យដូចម្ដេច ?


មណ្ឌលនៃភារពល


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ចំណុចជាទីប្រជុំចុះនៃទម្ងន់ ដូចយ៉ាងវត្ថុណាមួយដែលធ្លាក់ចុះពីលើទីស្រឡះ ហើយធ្លាក់មកប៉ះនឹងវត្ថុមួយទៀត ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មណ្ឌលទឹក» មានន័យដូចម្ដេច ?


មណ្ឌលទឹក


👉ថ្នាក់ពាក្យជា បច្ចេកសព្ទបរិស្ថាន
មានន័យថា សមាសភាគនៃប្រព័ន្ធអាកាសធាតុ ដែលផ្សំដោយទឹក ទឹកលើផ្ទៃដី ទឹក្នុងដី និងក្រោមដី ដូចជា ទឹកមហាសមុទ្រ ទឹកសមុទ្រ ទឹកទន្លេ ទឹកបឹង ទឹកក្រោមដី ។ល។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មណ្ឌលចារឹកជុំវិញ» មានន័យដូចម្ដេច ?


មណ្ឌលចារឹកជុំវិញ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា វណ្ឌមណ្ឌលដែលគេគូសក្នុងមុម ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មណ្ឌលគិរី» មានន័យដូចម្ដេច ?


មណ្ឌលគិរី


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះខេត្តមួយនៃកម្ពុជរដ្ឋ, បំបែកចេញពីខេត្តក្រចេះ ក្នុង គ. ស. ១៩៦១ ( ព្រះរាជក្រមលេខ ៦៤ បរ. ចុះថ្ងៃទី ៣០ ធ្នូ ១៩៦១ ), កាលពីដើមហៅ ឆ្លូងលើ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មណ្ឌលកំណក» មានន័យដូចម្ដេច ?


មណ្ឌលកំណក


👉ថ្នាក់ពាក្យជា បច្ចេកសព្ទបរិស្ថាន
មានន័យថា តំបន់ទាំងអស់នៅលើ និងនៅជាប់ពីក្រោមផ្ទៃផែនដី និងផ្ទៃមហាសមុទ្រជាទីដែលទឹកមានសណ្ឋានជាភាវៈរូបរឹង រួមទាំងទឹកកកសមុទ្រ ទឹកកកបឹង ស្រទាប់ព្រឹល ផែនទឹកកក ស្រទាប់ទឹកកក និងទីកំណក ( រួមទាំងកំណកអចិន្រ្តៃយ៍ផងដែរ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មណ្ឌលកុងស៊ុល» មានន័យដូចម្ដេច ?


មណ្ឌលកុងស៊ុល


👉ថ្នាក់ពាក្យជា គយ
មានន័យថា តំបន់ដែលកំណត់ឱ្យប៉ុស្តិ៍កុងស៊ុល ដើម្បីបំពេញមុខងាររបស់ខ្លួន។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មណ្ឌលកម្សាន្តទេសចរណ៍សម្រាប់មនុស្សពេញវ័យ» មានន័យដូចម្ដេច ?


មណ្ឌលកម្សាន្តទេសចរណ៍សម្រាប់មនុស្សពេញវ័យ


👉ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា ទីតាំងសេវាកម្មទាំងឡាយដែលធ្វើអាជីវកម្មបម្រើឱ្យការសម្រាក លំហែ និងកម្សាន្តសម្រាប់មនុស្សពេញវ័យ ហើយប្រភេទអាជីវកម្មទាំងនោះត្រូវបានកំណត់ដោយអនុក្រឹត្យ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មណ្ឌលកម្សាន្តទេសចរណ៍» មានន័យដូចម្ដេច ?


មណ្ឌលកម្សាន្តទេសចរណ៍


👉ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា ទីតាំងសេវាកម្មទាំងឡាយ ដែលធ្វើអាជីវកម្មបម្រើឱ្យការសម្រាក លំហែ និងកម្សាន្ត តាមគោលបំណងទេសចរណ៍ស្របច្បាប់ ហើយប្រភេទអាជីវកម្មទាំងនោះ ត្រូវបានកំណត់ដោយប្រកាសរបស់រដ្ឋមន្រ្តីក្រសួងទេសចរណ៍។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មណ្ឌល» មានន័យដូចម្ដេច ?


មណ្ឌល


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ) រង្វង់មូល, ទីដែលមានសណ្ឋានមូល ។
ឧទាហរណ៍៖ មណ្ឌលកីឡា, មណ្ឌលប្រណាំងសេះ, វង់ឬដួងព្រះអាទិត្យឬព្រះចន្រ្ទ : មណ្ឌលព្រះចន្ទ្រ, មណ្ឌលព្រះអាទិត្យ ។

                       ទី, ទីប្រជុំ, តំបន់ ។
ឧទាហរណ៍៖ មណ្ឌលបោះឆ្នោត, ខែត្រ, ដែន… ។ ម. ព. បរិមណ្ឌល ផង ។ ទីរួមខែត្រក៏ហៅ មណ្ឌល បានដែរ ។

                       វង់មូល នាភី មន្ទីរ ទីប្រជុំ ទីក្រុង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មណ្ឌប» មានន័យដូចម្ដេច ?


មណ្ឌប


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ) បារាំ, តែនតិ៍, រោងលាត ( សម្រាប់ប្រើការបណ្តោះអាសន្នមួយដងមួយកាល ) ។ ខ្មែរច្រើនហៅចំពោះប្រាសាទតូចៗ ដែលមានដំបូលជាកំពូលរាងច្រឡោ សណ្ឋានមកុដ វិចិត្រដោយក្បាច់រចនាផ្សេងៗ ។
ឧទាហរណ៍៖ សង់មណ្ឌប, ប្រាសាទមណ្ឌប ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មណ្ឌនភណ្ឌ» មានន័យដូចម្ដេច ?


មណ្ឌនភណ្ឌ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. មណ្ឌន ) គ្រឿងប្រដាប់តែងខ្លួន ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មណី» មានន័យដូចម្ដេច ?


មណី


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. មណិ ) ឈ្មោះកែវឬត្បូងវិសេសមួយប្រភេទ; ពេជ្រ; ខ្យងដាំ; ច្រើននិយាយថា កែវមណី ។ មណីការ ជាងច្នៃត្បូង, ជាងច្នៃពេជ្រ, ដាំខ្យង ។ មណីជោតិរស ( –រស់ ) ឈ្មោះកែវវិសេសមួយប្រភេទមានតំណាលក្នុងគម្ពីរខាងពុទ្ធសាសនាថា មានអានុភាពអាចឲ្យសម្រេចប្រយោជន៍គ្រប់យ៉ាងបាន តាមចំណង់របស់អ្នកត្រូវការ ( ម. ព. ជោតិរស ផង ) មណីរត្ន ឬ —រ័ត្ន ( —រ័ត្ន ) កែវមណី, ពេជ្រមានតម្លៃ ។ ល ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មញ្ជេដ្ឋ» មានន័យដូចម្ដេច ?


មញ្ជេដ្ឋ


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( បា. ; សំ. មញ្ជិឞ្ឋ ) ដែលមានសម្បុរហង្សបាទ គឺមានសម្បុរក្រហមប្រឿង ។
ឧទាហរណ៍៖ ព័ណ៌មព្ជោដ្ឋ ( ព័ណ៌ខ្លឹមស្បែង ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មញ្ជូសា» មានន័យដូចម្ដេច ?


មញ្ជូសា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ) ហឹប; ទូ; ទូសម្រាប់ដាក់គ្រឿងសម្អាង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មញ្ជុសា» មានន័យដូចម្ដេច ?


មញ្ជុសា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា តុ ទូ មានថតសម្រាប់ដាក់គ្រឿងសំអាង​ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មញ្ជិកា» មានន័យដូចម្ដេច ?


មញ្ជិកា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. ) ស្រីពេស្យា ( ស្រីផ្កាមាស ) ។ វេវ. គណិកា, នគរសោភិនី, ពេស្យា ឬ វេស្យា, ភណ្ឌហាសិនី . . . ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មឈូស» មានន័យដូចម្ដេច ?


មឈូស


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. មញ្ជូសា : សំ. មញ្ជូឞា ” ហឹប, . . . ” ) ក្ដារមានសណ្ឋានជាហឹប សម្រាប់ដាក់សពមនុស្ស, ក្ដារដាក់សព ។
ឧទាហរណ៍៖ លើកសពដាក់មឈូស, ក្ដារមឈូស, មឈូសវិចិត្រ, មឈូសរយ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មជ្ឈេលោប» មានន័យដូចម្ដេច ?


មជ្ឈេលោប


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. មជ្ឈេលុប ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មជ្ឈេលុប» មានន័យដូចម្ដេច ?


មជ្ឈេលុប


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. –លោប ) សព្ទ, ពាក្យ ឬ សង្កាត់ពាក្យ ដែលលុបកណ្ដាលខ្លះចេញទុកឲ្យនៅតែខាងដើម និងខាងចុង; ខាងភាសាបាលី ដូចជា : សុដ្ឋុភាសិត ។
” ពាក្យដែលគេពោលដោយប្រពៃ ” លុបទុកត្រឹមតែ សុភាសិត “ពាក្យត្រឹមត្រូវ, ពាក្យពីរោះ “, ធាតុ – និធាន – ចេតិយ

                       ” ចេតិយជាទីតម្កល់ធាតុ ឬចេតិយដែលគេបញ្ចុះធាតុ ” លុបទុកត្រឹមតែ ធាតុចេតិយ “ចេតិយបញ្ចុះធាតុ” ជាដើម; ខាងភាសាខ្មែរ ដូចជា : ផ្ទះ-របស់-ខ្ញុំ ជា ផ្ទះខ្ញុំ, សត្វ-នៅ-ក្នុង-ទឹក ជា សត្វទឹក, អាវ-សម្រាប់-ការពារ-ទឹក-ភ្លៀង ជា អាវភ្លៀង ជាដើម ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មជ្ឈិម» មានន័យដូចម្ដេច ?


មជ្ឈិម


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( បា. ; សំ. មធ្យម ) យ៉ាងកណ្ដាល ។
ឧទាហរណ៍៖ ទោសមជ្ឈិម, បទមជ្ឈិម, ជាមជ្ឈិម, យ៉ាងមជ្ឈិម ។ ច្រើនប្រើជាបទសមាស ដូចជា : មជ្ឈិមដ្ឋាន ( ដូចគ្នានឹង មជ្ឈដ្ឋាន ដែរ ); ឈ្មោះថ្នាក់រៀនទី៨-៩ នៃបឋមសិក្សា : មជ្ឈិមដ្ឋានទី១, –ទី២ ។ មជ្ឈិមទោស ( ម័ច-ឈិមៈ– ) ទោសយ៉ាងកណ្ដាល ។ មជ្ឈិមនិកាយ ឈ្មោះគម្ពីរព្រះសុត្តន្តបិដកមួយពួកតបន្ទាប់ពីគម្ពីរទីឃនិកាយមក ( ព. ពុ. ) ។ មជ្ឈិមប្បដិបទា ( ម័ច-ឈិម័ប-ប៉ៈដិប៉ៈទា ) សេចក្ដីប្រតិប័ទជាកណ្ដាល គឺប្រតិប័ទតាមដំណើរអដ្ឋង្គិកមគ្គ ជាចន្លោះកណ្ដាលនៃសេចក្តីប្រតិប័ទតឹងពេកនិងធូរពេក; ហៅជា សំ. ថា មធ្យមប្រតិប័ទ ក៏បាន ( ព. ពុ. ) ។ មជ្ឈិមប្បទេស ( ម័ច-ឈិម័ប-ប៉ៈ–) ប្រទេសភាគកណ្តាលនៃជម្ពូទ្វីប គឺប្រទេសឥណ្ឌាសព្វថ្ងៃនេះ ( ហៅ មជ្ឈិមប្រទេស ឬ មធ្យមប្រទេស ក៏បាន ) ។ មជ្ឈិមពុទ្ធវចនៈ ពុទ្ធវចនៈប៉ែកកណ្ដាល គឺពុទ្ធភាសិតដែលជាចន្លោះកណ្ដាលនៃបឋមពុទ្ធវចនៈនិងបច្ឆិមពុទ្ធ វចនៈ ( ព. ពុ. ) ។ មជ្ឈិមពោធិកាល ( ម. ព. ពុទ្ធកាល ) ។ មជ្ឈិមភាគ ប៉ែកកណ្ដាល ។ មជ្ឈិមភូមិ ថ្នាក់ឬជាន់កណ្ដាល ។ មជ្ឈិមយាម យាមឋិតនៅជាចន្លោះកណ្ដាលនៃបឋមយាមនិងបច្ឆិមយាម ។ មជ្ឈិមវ័យ វ័យជាចន្លោះកណ្ដាលនៃបឋមវ័យនិងមច្ឆិមវ័យ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មជ្ឈមណ្ឌលអាកាសយាន» មានន័យដូចម្ដេច ?


មជ្ឈមណ្ឌលអាកាសយាន


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ទីចាត់ការធំសម្រាប់ចាត់ចែង និងត្រួតត្រាការធ្វើដំណើរតាមយន្តហោះ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មជ្ឈមណ្ឌលភូមិភាគ» មានន័យដូចម្ដេច ?


មជ្ឈមណ្ឌលភូមិភាគ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អង្គការចាត់តាំងដែលផ្សាយអានុភាព តែលើប្រទេសមួយ ដូចយ៉ាងមជ្ឈមណ្ឌលភូមិភាគនៃពុទ្ធិកសមាគមកម្ពុជរដ្ឋជាដើម ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មជ្ឈមណ្ឌលភារកិច្ច» មានន័យដូចម្ដេច ?


មជ្ឈមណ្ឌលភារកិច្ច


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា មជ្ឈមណ្ឌលខាងឧស្សាហកម្ម និងពាណិជ្ជកម្ម ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មជ្ឈមណ្ឌលពិភពលោក» មានន័យដូចម្ដេច ?


មជ្ឈមណ្ឌលពិភពលោក


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អង្គការកណ្តាល ដែលផ្សាយអានុភាពពេញលោក ទាំងមូល ដូចជាមជ្ឈមណ្ឌលនៃពុទ្ធិកសមាគម ដែលតាំងទីសំណាក់ការនៅក្រុងកោលុម្បូជដើម ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មជ្ឈមណ្ឌលពាណិជ្ជកម្ម» មានន័យដូចម្ដេច ?


មជ្ឈមណ្ឌលពាណិជ្ជកម្ម


👉ថ្នាក់ពាក្យជា គយ
មានន័យថា អគារទំនើបដែលមានស្តង់ ឬហាងលក់ទំនិញចម្រុះច្រើនប្រភេទ ហើយមានម្ចាស់និងមានកន្លែងគិតប្រាក់ដាច់ដោយឡែកពីគ្នា។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មជ្ឈមណ្ឌលទិន្នន័យ» មានន័យដូចម្ដេច ?


មជ្ឈមណ្ឌលទិន្នន័យ


👉ថ្នាក់ពាក្យជា មូលដ្ឋាន
មានន័យថា ទីតាំងដែលបំពាក់ដោយ ឬភ្ជាប់ជាមួយកុំព្យូទ័រមួយ ឬច្រើន សម្រាប់ដំណើរការ ឬបញ្ជូនទិន្នន័យ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មជ្ឈមណ្ឌល» មានន័យដូចម្ដេច ?


មជ្ឈមណ្ឌល


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ) មណ្ឌលកណ្ដាល ។
ឧទាហរណ៍៖ មជ្ឈមណ្ឌលនៃការសិក្សាផ្នែកព្រះពុទ្ធសាសនា, មជ្ឈមណ្ឌលនៃវប្បធម៌ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មជ្ឈន្តិកកាល» មានន័យដូចម្ដេច ?


មជ្ឈន្តិកកាល


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. មជ្ឈន្តិក, មជ្ឈណ្ហ ឬ –កាល ; សំ. មធ្យាន្តិក, មធ្យាហ្ន ឬ –កាល, មធ្យទិន ) ពេលថ្ងៃត្រង់ ។
ឧទាហរណ៍៖ ឈប់សម្រាកក្នុងមជ្ឈន្តិកកាល ( ប្រើជា មជ្ឈន្តិកវេលា ឬ មជ្ឈន្តិកសម័យ ក៏បាន ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មជ្ឈន្តិក» មានន័យដូចម្ដេច ?


មជ្ឈន្តិក


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា បង្គួរ មធ្យម ជនអ្នកប្រកាន់នយោបាយជាកណ្តាល គឺមិនបាក់ទៅខាងពួកជឿនលឿន ឬពួកប្រតិកិរិយា។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា បង្គួរ មធ្យម ជនអ្នកប្រកាន់នយោបាយជាកណ្តាល គឺមិនបាក់ទៅខាងពួកជឿនលឿន ឬពួកប្រតិកិរិយា។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មជ្ឈត្តិក​» មានន័យដូចម្ដេច ?


មជ្ឈត្តិក


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលគិតថា គេរវល់តែនឹងខ្លួន ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មជ្ឈត្តារម្មណ៍» មានន័យដូចម្ដេច ?


មជ្ឈត្តារម្មណ៍


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. < មជ្ឈត្ត + អារម្មណ ) អារម្មណ៍ជាកណ្ដាល ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មជ្ឈត្តភាព» មានន័យដូចម្ដេច ?


មជ្ឈត្តភាព


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា មជ្ឈត្តវិនិច្ឆ័យ ការសម្រុះសម្រួលវិវាទដោយអាជ្ញាកណ្តាល ឬសេចក្តីវិនិច្ឆ័យរបស់ អាជ្ញាកណ្តាល ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មជ្ឈត្តនិយម» មានន័យដូចម្ដេច ?


មជ្ឈត្តនិយម


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ទំនួលចិត្តដែលគិតថា អ្នកដទៃសុទ្ធតែខ្វល់ខ្វាយនឹងខ្លួនទាំងអស់ ឬក៏គិតយ៉ាងណាឱ្យគេរវល់តែនឹងខ្លួន ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មជ្ឈត្តការមានសមត្ថកិច្ច» មានន័យដូចម្ដេច ?


មជ្ឈត្តការមានសមត្ថកិច្ច


👉ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា ការផ្សះផ្សាវិវាទដោយប្រើប្រាស់វេទិកាមជ្ឈត្តកម្ម ដែលក្នុងនោះមជ្ឈត្តករទទួលបានការបណ្ដុះបណ្ដាលក្នុងវិស័យទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាននិងទទួលបានគុណវុឌ្ឍិពី ក.ប.ទ.។ ក.ប.ទ. ក្នុងន័យនេះសំដៅដល់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មជ្ឈដ្ឋានសភា» មានន័យដូចម្ដេច ?


មជ្ឈដ្ឋានសភា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា មជ្ឈដ្ឋាននៃសភាតំណាងរាស្រ្ត ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មជ្ឈដ្ឋានរប៉ាយ» មានន័យដូចម្ដេច ?


មជ្ឈដ្ឋានរប៉ាយ


👉ថ្នាក់ពាក្យជា គីមី
មានន័យថា មើល continuous phase។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មជ្ឈដ្ឋាននយោបាយ» មានន័យដូចម្ដេច ?


មជ្ឈដ្ឋាននយោបាយ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា មជ្ឈដ្ឋាននៃបុគ្គលជាអ្នកជួញចិត្ត ក្នុងកិច្ចការរបស់រដ្ឋ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មជ្ឈដ្ឋាន» មានន័យដូចម្ដេច ?


មជ្ឈដ្ឋាន


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. មជ្ឈ + ឋាន; សំ. មធ្យ + ស្ថាន ) ទីឬកន្លែងកណ្ដាល ។ មណ្ឌលផ្នែកខាងសតិបញ្ញា, ខាងផ្លូវចិត្ត, ខាងសង្គមកិច្ច, ដែលនៅជុំវិញយើងសព្វថ្ងៃ ។
ទីកន្លែងកណ្តាល មណ្ឌលខាងគំនិតប្រាជ្ញា ខាងផ្លូវចិត្ត និងខាងសង្គម ដែលនៅជុំវិញយើង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មជ្ឈគតិ» មានន័យដូចម្ដេច ?


មជ្ឈគតិ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា គ្រូខ្មោច ជនដែលអួតថា អាចប្រស្រ័យការរវាងមនុស្ស និងបិសាចបាន​ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មជ្ឈការ» មានន័យដូចម្ដេច ?


មជ្ឈការ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការផ្តុំប្រមូលឱ្យមកនៅតែមួយកន្លែង ដើម្បីចាត់ ចែងត្រួតត្រា​។
ការគ្រប់គ្រង និងសិទ្ធិអំណាចធ្វើសេចក្តីសម្រេចនានាខាងផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុស្ថិតលើថ្នាក់ដឹកនាំកំពូលនៃរចនាសម្ព័ន្ធគ្រប់គ្រង។
ឧទាហរណ៍៖ រាល់ការបញ្ជាទិញលក់សន្លឹកហ៊ុននៅកម្ពុជាត្រូវធ្វើឡើងជាលក្ខណៈមជ្ឈការ ព្រោះដំណើរការនេះប្រមូលផ្តុំតែនៅក្នុងផ្សារមូលបត្រកម្ពុជាប៉ុណ្ណោះ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មជ្ជៈ» មានន័យដូចម្ដេច ?


មជ្ជៈ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. មជ្ជ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មជ្ជារ» មានន័យដូចម្ដេច ?


មជ្ជារ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ; សំ. មាជ៌ារ ) ឆ្មាឈ្មោល ( ប្រើជា មជ្ជារៈ ឬ មជ្ជារោ ក៏បាន ); មជ្ជារី ឆ្មាញី, មេឆ្មា ( ព. កា. ) ។
ឧទាហរណ៍៖ មជ្ជារមជ្ជារី សត្វទាំងទ្វីមិនដេកយប់ តាំងពីពេលព្រលប់ យប់ចាំផ្ទះថ្ងៃទើបដេក ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មជ្ជាការ» មានន័យដូចម្ដេច ?


មជ្ជាការ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ទីលក់ស្រារាយ តៀមស្រា ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មជ្ជ» មានន័យដូចម្ដេច ?


មជ្ជ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. មជ្ជ; សំ. មទ្យ ) ទឹកស្រវឹងទួទៅ គឺសុរានិងមេរ័យគ្រប់យ៉ាង; គ្រឿងស្រវឹង ។ មជ្ជបាន ( ម័ច-ជៈ– ) ការផឹកទឹកស្រវឹង ។ មជ្ជបាយី ( ម័ច-ជៈប៉ាយី ) អ្នកផឹកទឹកស្រវឹង, ប្រមឹក; បើស្រ្តីជា មជ្ជបាយិនី ។ មជ្ជពាណិជ ( ម័ច-ជៈពានិច ) អ្នកលក់ទឹកស្រវឹង, ឈ្មួញទឹកស្រវឹង ។ មជ្ជពាណិជ្យ ឬ មជ្ជវណិជ្ជា ( ម័ច-ជៈពានិច ឬ –វៈនិច-ជា ) ជំនួញទឹកស្រវឹង, ការលក់គ្រឿងស្រវឹង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មច្ឆេរចិត្ត» មានន័យដូចម្ដេច ?


មច្ឆេរចិត្ត


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ) ចិត្តកំណាញ់ ។ ព. ផ្ទ. សទ្ធាចិត្ត ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មច្ឆានុ» មានន័យដូចម្ដេច ?


មច្ឆានុ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះត្រីញីមួយធំ មានរូបសណ្ឋានភាគខាងលើជាមនុស្ស ភាគខាងក្រោមជាត្រី នៅក្នុងសមុទ្រ, ជាស្ដេចត្រី មានអាយុវែងណាស់, មានអំណាចបង្គាប់ពួកត្រីធំៗក្នុងសមុទ្រឲ្យពាំជញ្ជូនដុំថ្ម ដែលហនុមានកែនរេហ៍ពលស្វា ឲ្យជញ្ជូនដុំថ្មយកពីភ្នំមកបោះទម្លាក់ចងថ្នល់ក្នុងសមុទ្រទៅកាន់កោះលង្កា ។
ឧទាហរណ៍៖ ដងនោះពានរិន្ទហនុមាន ក្រេវក្រោធឥតស្រាកស្រាន្ត ក៏ចាប់នាងមច្ឆានុបាន យកធ្វើជាប្រពន្ធគូស្នេហា. . . ( រឿងរាមកេរ្តិ៍ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មច្ឆា» មានន័យដូចម្ដេច ?


មច្ឆា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ពហុ. របស់ មច្ឆ ) ត្រីទាំងឡាយ, ពួកត្រី, ហ្វូងត្រី ( ច្រើនប្រើក្នុងកាព្យ ) ។
ឧទាហរណ៍៖ រីហ្វូងមច្ឆានានា ហែបហែលរេរា គួរឲ្យមៀងមើល ។ ហៅក្លាយជា មេឆា ក៏មាន ។

                      ពួកត្រី និងសត្វដែលរស់នៅក្នុងទឹកទាំងឡាយ មានត្រី និងក្រពើជាដើម ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មច្ឆវប្បករ» មានន័យដូចម្ដេច ?


មច្ឆវប្បករ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អ្នកចិញ្ចឹមត្រី គឺចាត់ចែងឱ្យបានសម្បូណ៌ឡើង ដោយរកពូជមកដាក់ចិញ្ចឹម ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មច្ឆវប្បកម្ម» មានន័យដូចម្ដេច ?


មច្ឆវប្បកម្ម


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សិល្បៈក្នុងការចិញ្ចឹម និងបង្កើនត្រី ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មច្ឆរី» មានន័យដូចម្ដេច ?


មច្ឆរី


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ; សំ. មត្សរិន៑ ) អ្នកកំណាញ់, មនុស្សកំណាញ់; បើស្រ្តីជា មច្ឆរិនី ( ព. កា. ) ។
ឧទាហរណ៍៖ រីឯសេដ្ឋី ជាមច្ឆរី ល្បីថាកំណាញ់ ថ្ងៃមួយគាត់នឹក ចង់ស៊ីនំឆ្ងាញ់ ព្រោះក្ដីកំណាញ់ ពួនស៊ីក្នុងផ្ទះ ។ ព្រះមោគ្គល្លាន ប្រើឫទ្ធិ៍ផ្លូវឈាន ដែលមានជ្រៅជ្រះ ទៅបិណ្ឌបាត ឈរជិតខាងផ្ទះ ឲ្យសេដ្ឋីលះ ក្ដីទ្រឹស្ដិ៍ស្មូរបាន ។ ( រឿងកោសិយសេដ្ឋីកំណាញ់ស្វិតស្វាញ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មច្ឆរិយៈ» មានន័យដូចម្ដេច ?


មច្ឆរិយៈ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. មច្ឆរិយ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មច្ឆរិយ» មានន័យដូចម្ដេច ?


មច្ឆរិយ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. មច្ឆរិយ; សំ. មាត្សយ៌ ) សេចក្ដីកំណាញ់; ខ្មែរច្រើននិយាយថា មច្ឆេរិយៈ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មច្ឆព័ន្ធ» មានន័យដូចម្ដេច ?


មច្ឆព័ន្ធ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. មច្ឆពន្ធ; សំ. មត្ស្យ– ) អ្នកចាប់ត្រី, នេសាទមច្ឆជាតិ ។
ឧទាហរណ៍៖ ពួកមច្ឆព័ន្ធ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មច្ឆណ្ឌសញ្ញា» មានន័យដូចម្ដេច ?


មច្ឆណ្ឌសញ្ញា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. មច្ឆ ” ត្រី ” + អណ្ឌ ” ពង ” + សញ្ញា ” គ្រឿងសម្គាល់ ” ) ឈ្មោះវណ្ណយុត្ដិជាសញ្ញាមួយប្រភេទ ជាចំណុចមានសណ្ឋានដូចពងត្រី ( . . . ) សម្រាប់ប្រើក្នុងការរៀបរាប់របស់ផ្សេងៗ ឬខសេចក្ដីដែលនៅមានទៀត, ដែលមិនទាន់ចប់មិនទាន់អស់, មានន័យប្រហែលនឹងពាក្យ ” ជាដើម ” ។
ឧទាហរណ៍៖ សាលារៀនខ្ញុំមានតុ, ទូ, កៅអី . . .; ត្រូវយកប្រដាប់ប្រដាឲ្យសព្វគ្រប់ទៅផង ដូចជាឆ្នាំង, ចាន, វែក, ស្លាបព្រា, សម . . . ។

                      សញ្ញាប្រើក្នុងការសរសេររាងដូចពងត្រី សម្រាប់សំដែងសេចក្តីមិនទាន់ចប់។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មច្ឆជាតិ» មានន័យដូចម្ដេច ?


មច្ឆជាតិ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ; សំ. មត្ស ឬ មត្ស្យ + ជាតិ ) ពួកត្រីទាំងពួង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មច្ចុ» មានន័យដូចម្ដេច ?


មច្ចុ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ; សំ. ម្ឫត្យុ ) មរណៈ; សេចក្ដីស្លាប់ ( ម. ព. ម្រឹត្យូវ ផង ) ។ មច្ចុភ័យ ដំណើរខ្លាចសេចក្ដីស្លាប់, សេចក្តីខ្លាចស្លាប់ ។ មច្ចុរាជ ស្ដេចសេចក្ដីស្លាប់, សេចក្ដីស្លាប់ដែលទុកដូចជាស្ដេច; ព្រះយមរាជ ។ មច្ចុសង្រ្គាម ចម្បាំងសេចក្ដីស្លាប់,សេចក្ដីស្លាប់ដែលទុកដូចជាចម្បាំងឬដូចជាសង្គ្រាម ។ ល ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មង្ឃុត» មានន័យដូចម្ដេច ?


មង្ឃុត


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះឈើដំណាំមួយប្រភេទ ស្លឹកស្រដៀងនឹងព្រូសឬព្រហូត ផ្លែចេញផ្ទាល់ពីមែកនិងដើម ( ដូចល្វា ), ផ្លែមូលៗសំបកក្រាស់ សម្បុរក្រហមចាស់ មានរសចត់, សាច់ខាងក្នុងជាក្លែបៗ សម្បុរ-ស មានរសផ្អែមលាយជូរបន្តិចៗ សម្រាប់បរិភោគជាអាហារ; មានសម្បូណ៌នៅដែនកម្ពុជាក្រោមក្នុងតំបន់ខ្លះដោយអន្លើៗ ក្នុងកម្ពុជរដ្ឋក៏ដាំកើតដោយអន្លើៗដែរ ប៉ុន្តែមានផ្លែពុំសូវថ្លោស ។
ឈ្មោះព្រឹក្សមួយកម្ពស់ ១០-២០ ម មានដើមកំណើតនៅកោះខ្លះក្នុងប្រទេសឥណ្ឌូណេស៊ី គេនាំមកដាំជាដើមឲ្យផ្លែ។ សាច់មង្ឃុតពណ៌ស (ដុះចេញពីគ្រាប់) មានរសជាតិផ្អែម ហើយក្រអូបឆ្ងាញ់ណាស់។ សម្បកក្រៅនៃផ្លែសម្រាប់ជ្រលក់សំពត់ឲ្យមានពណ៌ខ្មៅ។ គ្រូខ្មែរប្រើសម្បកនៃផ្លែស្ងោរឲ្យផឹកព្យាបាល ជំងឺរាកមូល។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មង្គលបុរី» មានន័យដូចម្ដេច ?


មង្គលបុរី


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះស្រុកមួយក្នុងខេត្តបាត់ដំបង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មង្គលទេពាចារ្យ» មានន័យដូចម្ដេច ?


មង្គលទេពាចារ្យ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. < មង្គល + ទេវ + អាចាយ៌; បា. –អាចរិយ ” អាចារ្យដូចជាទេវតាដែលជាមង្គលឬអាចារ្យជាមង្គលដ៏ប្រសើរ “) ឋានន្តរជាសមណស័ក្តិទីរាជាគណៈថ្នាក់ខ្ពស់ក្នុងកម្ពុជរដ្ឋ; ចួនកាលព្រះករុណាជាម្ចាស់ជីវិត ទ្រង់ប្រោសព្រះរាជទានតាំងដល់ទីជាសម្ដេចក៏មាន ។
ឧទាហរណ៍៖ សម្ដេចព្រះមង្គលទេពាចារ្យ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មង្គល» មានន័យដូចម្ដេច ?


មង្គល


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ) សេចក្ដីចម្រើន; សេចក្ដីសុខ; ហេតុដែលនាំឲ្យកើតសេចក្ដីសុខចម្រើន; ស្រីសួស្ដី ។ មង្គលការ ការជាមង្គល; ខ្មែរហៅចំពោះតែ “ការអាពាហ៍ពិពាហ៍” ។
ឧទាហរណ៍៖ មានមង្គលការ, រៀបមង្គលការ ។ មង្គលវាទ ឬ មង្គលកថា ( ម័ង-គៈលៈវាត ឬ –កៈថា ) ពាក្យជាមង្គល, ពាក្យឲ្យពរ ។ មង្គលសូត្រ ( មង់-គៈលៈ-សូត ) ឈ្មោះព្រះសូត្រមួយជាពុទ្ធភាសិតសម្ដែងអំពីមង្គល ៣៨ ប្រការ, ពួកពុទ្ធសាសនិកតែងសូត្រក្នុងវេលាធ្វើកិច្ចការជាមង្គលណាមួយ ( ព. ពុ. ) ។ មង្គលាភិសេក ( មង់-គៈលាភិសែក ) ការស្រោចទឹកជាមង្គល, ការស្រោចទឹកឲ្យមានមង្គល ។ ល ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មង្កុភូត» មានន័យដូចម្ដេច ?


មង្កុភូត


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( បា. មង្កុ + ភូត ) ដែលមានមង្កុភាព
ឧទាហរណ៍៖ មនុស្សមង្កុភូត រមែងជាអ្នកគ្មានតម្លៃក្នុងទីប្រជុំជន ( បារ. Timide ) ។ ស្រ្តីជា មង្កុភូតា ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មង្កុភាព» មានន័យដូចម្ដេច ?


មង្កុភាព


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. មង្កុ + ភាវ ) ភាពជាអ្នកខ្មូរមុខឬមូរមុខ, ការឱនមុខជ្រប់ដោយអៀនខ្មាស, ដំណើរអឹមអៀមអៀនប្រៀន, ដំណើរមិនអង់អាច ។
ឧទាហរណ៍៖ កុំគប្បីធ្វើទម្លាប់ខ្លួនឲ្យមានមង្កុភាពក្នុងសន្ដាន ( បារ. Timidité ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មង» មានន័យដូចម្ដេច ?


មង


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះនេសាទុបករណ៍មួយប្រភេទ មានក្រឡាដូចសំណាញ់ មានខ្សែរនងវែងចងកំសួលបណ្ដែតបង្ហែរង្វើលៗសម្រាប់ដាក់ក្នុងទឹកជ្រៅឲ្យជាប់ត្រី ។ មងពីងពាង សរសៃឆ្មារដែលពីងពាងបញ្ចេញពីគូទ ហើយព័ទ្ធត្រដាងប្រទាក់ជាក្រឡាដូចសំណាញ់ សម្រាប់ដាក់ឲ្យជាប់សត្វល្អិតមានរុយជាដើម យកធ្វើជាចំណីរបស់វា ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មឃវ័ន» មានន័យដូចម្ដេច ?


មឃវ័ន


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. មឃវ័ត ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មឃវ័ត» មានន័យដូចម្ដេច ?


មឃវ័ត


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. មឃវត៑ ឬ –វន៑ ; បា. មឃវន្តុ ” អ្នកមានចិត្តទូលាយ; អ្នកចែកទ្រព្យឲ្យគេ ” ) ព្រះឥន្ទ្រ ( ប្រើជា មឃវា ឬ មឃវាន ក៏បាន ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មឃវាន» មានន័យដូចម្ដេច ?


មឃវាន


មានន័យថា ( ម. ព. មឃវ័ត ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មឃវា» មានន័យដូចម្ដេច ?


មឃវា


មានន័យថា ( ម. ព. មឃវ័ត ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មគ្គុទ្ទេសក៍» មានន័យដូចម្ដេច ?


មគ្គុទ្ទេសក៍


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. មគ្គទេសក៍ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មគ្គនាយក» មានន័យដូចម្ដេច ?


មគ្គនាយក


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ; សំ. មាគ៌– ) អ្នកនាំផ្លូវ; អ្នកដឹកនាំ, អ្នកប្រាប់ផ្លូវល្អផ្លូវអាក្រក់ឬផ្លូវខុសផ្លូវត្រូវ; បើស្រ្តីជា មគ្គនាយិកា ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មគ្គនកម្ម» មានន័យដូចម្ដេច ?


មគ្គនកម្ម


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. មគ្គន + កម្ម; សំ. មាគ៌ណ + កម៌ន៑ ) ការជ្រើសរើស, ការរើសសម្រាំង; ការស្វែង ។
ឧទាហរណ៍៖ ធ្វើមគ្គនកម្ម ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មគ្គទេសក៍ទេសចរណ៍» មានន័យដូចម្ដេច ?


មគ្គទេសក៍ទេសចរណ៍


👉ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា បុគ្គលដែលប្រកបអាជីពជាអ្នកទទួល ជូន ថែរក្សាភ្ញៀវជាតិ អន្តរជាតិ និងធ្វើអត្ថាធិប្បាយពន្យល់អំពីភូមិសាស្រ្ត ធម្មជាតិ ប្រវតិ្តសាស្រ្ត វប្បធម៌ ប្រពៃណី សិល្បៈ ទំនៀមទម្លាប់ និងសេដ្ឋកិច្ច សង្គម នៃទីកន្លែងទស្សនា។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មគ្គទេសក៍» មានន័យដូចម្ដេច ?


មគ្គទេសក៍


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. –សក ) អ្នកសម្ដែងផ្លូវ គឺអ្នកនាំផ្លូវ ។
ឧទាហរណ៍៖ ធ្វើជាមគ្គទេសក៍, មានមគ្គុទ្ទេសក៍ ។ បើស្រ្តីជា មគ្គទេសិកា ឬ មគ្គុទេ្ទសិកា ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មគ្គ» មានន័យដូចម្ដេច ?


មគ្គ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ; សំ. មាគ៌ ) ផ្លូវ; ផ្លូវប្រតិបត្តិ; លំអាន; ទា្វរ . . . ។ មគ្គចិត្ត ( ម័ក-គៈចិត ) ចិត្តដែលប្រកបដោយលោកុត្តរមគ្គ ( ព. ពុ. ) ។ មគ្គញ្ញាណ ( ម័ក-គ័ញ-ញាន ) ប្រាជ្ញាដែលឃើញអរិយមគ្គ ( ព. ពុ. ) ។ មគ្គផល ( ម័កផល់ ) ពាក្យសម្រាប់ហៅលោកុត្តរធម៌ដែលចែកជាមគ្គ ៤ មានសោតាបត្តិមគ្គជាដើម មានអរហត្តមគ្គជាទីបំផុត និងផល ៤ មានសោតាបត្តិផលជាដើម មានអរហត្តផលជាទីបំផុត ( ព. ពុ. ) ។ ទ្វារមគ្គ ( ទ្វាម័ក ) ទ្វារដែលជាផ្លូវបន្ទោឧច្ចារៈឬបស្សាវៈ ( ម. ព. បស្សាវមគ្គ និង វច្ចមគ្គ, ឧច្ចារមគ្គ ផង ) ។ មិច្ឆាមគ្គ ( មិច-ឆាម័ក ) ផ្លូវខុស គឺសេចក្ដីប្រតិបត្តិខុសមានមិច្ឆាទិដ្ឋិជាដើម ( ព. ពុ. ) ។ សម្មាមគ្គ ( ស័ម-ម៉ាម័ក ) ផ្លូវត្រូវ គឺសេចក្ដីប្រតិបត្តិត្រូវមានសម្មាទិដ្ឋិជាដើម ។ ល ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មគធៈ» មានន័យដូចម្ដេច ?


មគធៈ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. មគធ ) ឈ្មោះដែនធំមួយក្នុងប្រទេសឥណ្ឌា ពីក្នុងពុទ្ធកាល, មានក្រុងរាជគ្រឹះជារាជធានី លុះតបន្ទាប់មក មានក្រុងបាដលិបុត្រ ជារាជធានី; ក្នុងសម័យសព្វថ្ងៃនេះ សំដៅត្រង់ប្រទេសឥណ្ឌាដែលហៅថា ប៊ិហារ ( ពិហារ ) ជាដែន មគធៈ ក្នុងសម័យបុរាណ ។ ជាតិមនុស្សអ្នកដែននោះក៏ហៅថា មគធៈ ដែរ ។
ឧទាហរណ៍៖ អ្នកមគធៈ, ពួកមគធៈ, ជាតិមគធៈ; ឬ ហៅថា មាគធៈ, មាគធិក, ក៏បាន; បើស្ត្រីជា មាគធិកា ។ ភាសារបស់ពួកជនជាតិនោះហៅថា មគធពាក្យ, មគធភាសា ឬ មាគធិកា, មាគធី, មាគធីភាសា “សម្ដីអ្នកមគធៈ” ( មើលក្នុងពាក្យ ប្រាក្រឹត ផង ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មគធរាស្ត្រ» មានន័យដូចម្ដេច ?


មគធរាស្ត្រ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. មគធរដ្ឋ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មគធរដ្ឋ» មានន័យដូចម្ដេច ?


មគធរដ្ឋ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ឬ សំ. –រាឞ្ត្រ ) ដែនមគធៈ, ប្រទេសមគធៈ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មគធភាសា» មានន័យដូចម្ដេច ?


មគធភាសា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ; សំ. –ភាឞា ) ភាសាអ្នកមគធៈ ។ មគធភាសានេះចែកជា២យ៉ាងគឺ ទេសិយា ភាសាសម្រាប់និយាយស្ដីជាប្រក្រតី របស់អ្នកប្រទេសមគធៈ គឺសម្ដីសម្រាប់ស្រុក; តន្តី ឬ តន្តីភាសា សម្ដីដែលមានរបៀបទៀងទាត់តាមដំណើរវេយ្យាករណ៍, ជាភាសាសម្រាប់ប្រើតែក្នុងគម្ពីរក្បួនច្បាប់, លុះតែហាត់រៀនឲ្យចេះវេយ្យាករណ៍ ទើបអាចដឹងសេចក្ដីបាន ប្រើការកើត ។ តន្តី នេះ ជាមូលភាសារបស់ពួកជនអ្នកមគធៈ, ហៅថា បាលី ឬ បាឡី ក៏បាន; បាលី នេះឯងដែលពួកពុទ្ធសាសនិកជនខាងប៉ែកទក្ខិណនិកាយរៀន ទន្ទេញ សូត្រ គោរពថាជាភាសាដ៏ប្រសើរព្រោះព្រះត្រៃបិដកដែលជាពុទ្ធវចនៈឬ ពុទ្ធសាសនា ប្រតិស្ឋាននៅដោយភាសានេះ ( ម. ព. បាលី ផង ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មគធពាក្យ» មានន័យដូចម្ដេច ?


មគធពាក្យ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. មគធ + វាក្យ ) សម្ដីអ្នកមគធៈ, សម្ដីរបស់ជនជាតិមគធៈ ( ម. ព. មគធភាសា ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មក្លឿ» មានន័យដូចម្ដេច ?


មក្លឿ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ស. មះក្ល្ចឺ អ. ថ. ម៉ៈក្លឿ ) ឈ្មោះឈើដំណាំមួយប្រភេទ ផ្លែប្រើជាគ្រឿងជ្រលក់សំពត់យកព័ណ៌ខ្មៅ, ខ្លឹមមានសម្បុរខ្មៅ សាច់រឹងប្រើធ្វើជាការឈើរាយរងបាន ។
ឧទាហរណ៍៖ សំពត់ជ្រលក់មក្លឿ; សរសេរជា មាក់ក្លឿ ក៏មាន; ខ្មែរហៅ ខ្មួញ ជាគូគ្នានឹង ខ្មាញ់ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មក្លាំ» មានន័យដូចម្ដេច ?


មក្លាំ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ស. មះក្លាំ អ. ថ. ម៉ៈក្លាំ ” អង្ក្រេមអង្ក្រម ” ) ឈ្មោះសំពត់អន្លូញសូត្រមួយប្រភេទ ស្រ្តីខ្មែរត្បាញចាក់ជាក្រឡាល្អិតៗ លាយព័ណ៌ក្រហមនិងខ្មៅឆ្លាស់គ្នាស្រដៀងនឹងសម្បុរគ្រាប់អង្ក្រេម អង្ក្រមទុំ ។
ឧទាហរណ៍៖ អន្លូញមក្លាំ, សំពត់មក្លាំ ។ ខ្មែរក្នុងសម័យបុរាណហៅសំពត់នេះថា អន្លូញអង្ក្រេមអង្ក្រម, ដោយសៀមស្រឡាញ់រាប់អានប្រើសំពត់ប្រភេទនេះណាស់, ហៅសំពត់នេះថា ម៉ៈក្លាំ ” អង្ក្រេមអង្ក្រម ” ខ្មែរសម័យនោះ ក៏ហៅតាមសៀមថា មក្លាំ ដែរ ជាប់ជាសម្ដីហៅតៗរៀងមក ( ប៉ុន្តែស្ត្រីខ្មែរក្នុងសម័យបច្ចុប្បន្នលែងត្បាញសំពត់ប្រភេទនេះហើយ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មក្ខជន» មានន័យដូចម្ដេច ?


មក្ខជន


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. មក្ខ +ជន ) ជនអ្នកលុបគុណគេ, មនុស្សរមិលគុណ
ឧទាហរណ៍៖ មក្ខជនទោះប្រុសក្ដីស្រីក្ដី ច្រើនតែមានគំនិតខ្លីៗកំបុតកំបុញ ទោសរមិលគុណច្រើនតែរុញច្រានទម្លាក់ទៅក្នុងសេចក្ដីទុក្ខវិនាស ។ ( ព. កា. ) : មក្ខជនទោះនៅក្នុងទីណា ច្រើនតែទេព្ដាបរាមុខ ឲ្យជននោះបានសេចក្ដីទុក្ខ ពុំសុខព្រោះខ្លួនរមិលគុណ ។ ម. ព. រមិលគុណ ទៀតផង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មក៏​» មានន័យដូចម្ដេច ?


មក៏


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ( ម. ព. ម៏ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មកុដ, កន្ទួតប្រោងដើម» មានន័យដូចម្ដេច ?


មកុដ, កន្ទួតប្រោងដើម


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះព្រឹក្សធំម្យ៉ាងកម្ពស់ ២០-៣៥ ម ដុះក្នុងព្រៃជ្រៅនៃទ្វីបអាស៊ីផ្នែកអាគ្នេយ៌។ ស្លឹកខ្លីៗសម្រាប់ឲ្យសត្វពាហនៈស៊ី។ ឈើសម្បុរប្រផេះក្រមៅ ឬលឿងភាវ អាចខូចបើនៅហាលភ្លៀងខ្យល់ គេប្រើធ្វើគ្រឿងដំបូលផ្ទះ និងដុតកំដៅ។ គេអាចប្រើធ្វើតួស្គរក៏បានដែរ។ ផ្លែបរិភោគជាចំណីថ្មីបើមានជូរបន្តិច។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មកុដ» មានន័យដូចម្ដេច ?


មកុដ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. មកុដ ឬ មង្កុដ; សំ. មកុដ ឬ មុកុដ) គ្រឿងប្រដាប់ធ្វើដោយមាសសុទ្ធ មានរាងក្រឡូម មានកំពូល រំលេចដោយក្បាច់រចនាដ៏វិចិត្រ ដាំត្បូង សម្រាប់ក្សត្រិយ៍ទ្រង់រាជ្យទ្រង់ពាក់ព្រះសិរ, រាប់បញ្ចូលក្នុងរាជកកុធភណ្ឌ
ឧទាហរណ៍៖ មកុដរាជ្យ, ស្ដេចទ្រង់មកុដ ។ សូម្បីធ្វើដោយស្មាច់ក្រដាសឬសំពត់រចនាវិចិត្របិទមាសដាំកញ្ចក់ក៏ហៅ មកុដ ដែរ, សម្រាប់ប្រើជាគ្រឿងល្ខោន ។

👉ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា ព្រះមកុដ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មការន្ត» មានន័យដូចម្ដេច ?


មការន្ត


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ) ឈ្មោះនិគ្គហិតដែលពោលឮសូរសំឡេងជាអក្សរ ម ប្រកបខាងចុង ( អ័ម, អាម ) ដូចជា កំ, តំ ( ក័ម, ត័ម ); កាំ, ចាំ ( ក័ម,ច័ម ឬ កាម,ចាម ) ជាដើម ( ម. ព. និគ្គហិត និង សរណគមន៍ ផង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មកា» មានន័យដូចម្ដេច ?


មកា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ស. មះកា អ. ថ. ម៉ៈ កា ) ឈ្មោះឈើមួយប្រភេទស្លឹកស្រដៀងនឹងស្លឹករាជឆ្ពឹសឬរាជព្រឹក្ស ។
ឧទាហរណ៍៖ ស្លឹកមកាសម្រាប់ប្រើជាថ្នាំបញ្ចុះ តាមតម្រាឱសថរបស់គ្រូខ្មែរសម័យបុរាណ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មករៈ» មានន័យដូចម្ដេច ?


មករៈ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. មករ ឬ សំ. –រាឝិ; បា. –រាសិ ) មករឬរាសីមករ គឺឈ្មោះខែទី ១០ នៃសុរិយគតិ, មានថ្ងៃ ៣១, ត្រូវគ្នានឹងខែយុំាងវិយេរ ( ខែទី១ ) បារាំងសែស ។
ឧទាហរណ៍៖ ខែមករ ឬ មកររាសី ។ សព្វថ្ងៃប្រើជា មករា ( មៈកៈរ៉ា ) ជាខែទី ១ ដែរ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មកររាសី» មានន័យដូចម្ដេច ?


មកររាសី


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. មករៈ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖