Posted on Leave a comment

តើពាក្យ «មករន្ទ» មានន័យដូចម្ដេច ?


មករន្ទ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ) រសនៃផ្កា, ទឹកដមផ្កាៈ ទឹកឃ្មុំ ( សម្រាប់ប្រើក្នុងកាព្យ ) ។
ឧទាហរណ៍៖ សម្ដីផ្អែមល្ហែមដូចមករន្ទ អ្នកស្ដាប់ភាំងភ័ន្តស្លន់គំនិត ភ្លេចខ្លួនទៅពួននៅទីជិត ព្រោះគិតថានៅឆ្ងាយពុំកើត ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មករនិវត្តន៍​» មានន័យដូចម្ដេច ?


មករនិវត្តន៍


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា វិថីគោចរនៃព្រះអាទិត្យឆៀងខាងត្បូង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មករ» មានន័យដូចម្ដេច ?


មករ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. មករ ឬ មង្ករ ) ឈ្មោះត្រីសមុទ្រមួយប្រភេទ មានខ្លួនធំ ក្បាលខ្លីក្រមុប ធ្មេញនិងចង្កូមស្ញាញគួរស្បើម ( មានតំណាលតែក្នុងរឿងរ៉ាវពីព្រេងនាយ ); ខ្មែរហៅសំដៅ ត្រីថ្ករ ក៏មាន, ច្រើននិយាយថា ឆ្លាមមករ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «មក» មានន័យដូចម្ដេច ?


មក


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ឃ្លាពើទីខាងនាយកាន់ទីខាងអាយ, ឃ្លាតពីទីនោះចូលដល់ទីនេះ, វិលត្រឡប់វិញ ។
ឧទាហរណ៍៖ មកពីណា ? មកពីផ្សារ, មកនេះ ! ឬ មកណេះ ! ។ ព. ផ្ទ. ទៅ


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ម» មានន័យដូចម្ដេច ?



មានន័យថា ព្យពា្ជនៈទី៥ក្នុងវគ្គទី៥ជាឱដ្ឋជៈ មានសំឡេងកើតត្រង់រឹមបបូរមាត់ ឬជាសកដ្ឋាននាសិកជៈ មានសំឡេងកើតតាមឋានរបស់ខ្លួន ( ត្រង់រឹមបបូរមាត់និងចម្រុះ ហៅថា ទ្វិដ្ឋានជៈ “មានសំឡេងកើតក្នុងឋានពីរ ” ដូច្នេះវិញក៏បាន ), ជាព្យពា្ជនៈ គម្រប់២៥ តាមលំដាប់នៃព្យពា្ជនៈនវវគ្គដែលរាប់តាំងពី ក, ខ … រៀងមក ។ សំស្ក្រឹតនិងបាលីអានថា មៈ, ខ្មែរប្រើជាសំឡេងពីរ គឺ ម និង ម៉ តាមគួរដល់សូរសម្ដីរបស់ជាតិ; ម នេះជាព្យពា្ជនៈអាចតម្រួតលើព្យពា្ជនៈ៤តួក្នុងវគ្គទី៥របស់ខ្លូនផង លើតួឯងផងដូចជា ចម្បាំង, សម្ផស្ស, កម្ពុជា, ជម្ពូ, សម្ភព, សម្ភាស, កម្មការ, ធម្មតា ជាដើម; អាចតម្រួតលើព្យពា្ជនៈនវវគ្គឯទៀតក៏បាន ដូចជា សម្កូវ, សម្ងាច, ម្ចាស់, អម្ចាស់, សម្ញាញ, សម្ញែង, សម្ដី, សម្ដេច, សម្ដោក, សម្ទាញ, សម្ទូង, សម្ទើញ ជាដើម; អាចតម្រួតលើព្យពា្ជនៈក្នុងសេសវគ្គក៏បានទៀតផង ដូចជា ម្យ៉ាង, បម្រាម, ម្រាមដៃ, ម្រ៉ាងឡើយ, ម្លប់, ម្លូ, ម៉្លា, ម្ល៉េះ, ម្សៅ, ម្ហូប, ម្ហេះៗ ជាដើម, ជាព្យពាន្ជៈមានសិទ្ធិទូលំទូលាយក្នុងការប្រើសម្រាប់ភាសាខ្មែរ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភ្សាំ» មានន័យដូចម្ដេច ?


ភ្សាំ


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើឲ្យស៊ាំ, ឲ្យថ្នឹក ។
ឧទាហរណ៍៖ ភ្សាំគោឲ្យអូសរទេះ; ភ្សាំដៃឲ្យថ្នឹក, ភ្សាំមាត់ឲ្យស៊ប់, រត់ភ្សាំជើង ។ ប្រើជា ផ្ស៊ាំ ឬ ផ្សាំ ក៏មាន ( គួរលែងប្រើ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភ្លៅមាន់ ឆ្មាលមនស្បាត» មានន័យដូចម្ដេច ?


ភ្លៅមាន់ ឆ្មាលមនស្បាត


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ព្រឹក្សម្យ៉ាង មានកម្ពស់ ១-៣ ម ដុះក្នុងព្រៃស្រោង​ ឬព្រៃស្រស់នៃប្រទេសថៃ កម្ពុជា និងវៀតណាម។ ដើមសម្រាប់ធ្វើបង្គោលរបង មែកតូចៗ សម្រាប់ធ្វើអុសដុត។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភ្លៅមាន់» មានន័យដូចម្ដេច ?


ភ្លៅមាន់


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា គុម្ភព្រឹក្សតូចមួយប្រភេទ កម្ពស់ ០.៥០ – ១ម ដុះលើដីវាល ក្នុងប្រទសខ្មែរ ថៃ​ លាវ និង​ វៀតណាម។ ឫសភ្លៅមាន់ គេបរិភោគបាន។ គ្រូថ្នាំខ្មែរបុរាណ តែងយកឫសផ្សំធ្វើថ្នាំបន្សាបពល ដែលមានមកដោយស៊ីសត្វគីង្គក់។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភ្លៅនាង» មានន័យដូចម្ដេច ?


ភ្លៅនាង


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះឈើមួយប្រភេទ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភ្លៅក្រមុំ, នាងស, លលកស» មានន័យដូចម្ដេច ?


ភ្លៅក្រមុំ, នាងស, លលកស


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ព្រឹក្សម្យ៉ាងកម្ពស់ ៥-១៥ ម ដុះក្នុងព្រៃក្រាស់ត្រជាក់លើទំនាប ឬលើទួលភ្នំដែលមានកម្ពស់តិចជាង ៤០០ ម។ ក្នុងប្រទេសខ្មែរ ភ្លៅនាង ច្រើនដុះនៅភ្នំគូលេន។ ដើមនេះនៅប្រទេសដទៃទៀតក្នុងអាស៊ីអាគ្នេយ៍។ គេឱ្យឈ្មោះ “ភ្លៅនាង” ដើមរុក្ខជាតិនេះមានសម្បកពណ៌ស ហើយក្រអូបសម្រាប់ធ្វើធូប។ ឈើប្រើសង់ផ្ទះ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភ្លៅក្ងោក» មានន័យដូចម្ដេច ?


ភ្លៅក្ងោក


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះស្មៅមួយប្រភេទ ដើមមូលៗសាច់ស្វិត បែបភាពជាពួកប្រទាល, ប្រើការធ្វើជាបន្លែបាន, គេហៅថា ដើមភ្លៅក្ងោក ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភ្លៅកង្កែប» មានន័យដូចម្ដេច ?


ភ្លៅកង្កែប


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះស្មៅអណ្ដែតទឹកមួយប្រភេទ ដើមមានសណ្ឋានស្រដៀងនឹងភ្លៅកង្កែប ច្រើនដុះអាស្រ័យនឹងត្រឹបឬបឿន, ប្រើការធ្វើអន្លក់បាន ។
ឈ្មោះតិណជាតិម្យ៉ាង កម្ពស់ ០.៦-១ម មែករាងបួនជ្រុក ដុះក្រោមឈើធំៗ ក្នុងព្រៃក្រាស់នៃប្រទេសកម្ពុជា និងវៀតណាមខាងត្បូង ។ តាមក្បួនឱសថបុរាណ គេបុកឫសលាយទឹក ហើយច្រោះផឹក ដើម្បីព្យាបាលជំងឺពុលអាហារ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភ្លៅ» មានន័យដូចម្ដេច ?


ភ្លៅ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប៉ែកជើងពីត្រឹមខាងលើជង្គង់ឡើងមកដល់ក្រលៀន ។ ស្នូលមូលស៊កក្នុងដុំសម្រាប់ឲ្យដុំវិល ។
ឧទាហរណ៍៖ ភ្លៅរទេះ, ភ្លៅរហាត់ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភ្លោះ» មានន័យដូចម្ដេច ?


ភ្លោះ


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ដេរសំពត់ពីរផ្ទាំងភ្ជាប់គ្នា ។
ឧទាហរណ៍៖ ភ្លោះសំពត់, ភ្លោះផាហ៊ុម ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលកើតចេញមកមួយគូ ។
ឧទាហរណ៍៖ កូនភ្លោះ គឺកូនដែលកើតនៅក្នុងផ្ទៃមាតាមួយដំណាលគ្នា សម្រាលចេញបន្តគ្នាក្នុងវេលាមួយ ។

                       ដែលព្រែកគ្នាឬជាប់គ្នាមួយគូ ។
ឧទាហរណ៍៖ កាំភ្លើងភ្លោះ គឺកាំភ្លើងព្រែក; ដើមឈើភ្លោះ គឺដើមឈើដែលដុះព្រែកគ្នា; សំពត់ភ្លោះ គឺសំពត់ពីរផ្ទាំងដែលគេដេរភ្ជាប់គ្នា ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភ្លែល» មានន័យដូចម្ដេច ?


ភ្លែល


👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ធ្លែល ។
ឧទាហរណ៍៖ ចេញភ្លែល ( ព. ព. ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភ្លែមៗ» មានន័យដូចម្ដេច ?


ភ្លែមៗ


👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា អំពីអាការដែលលៀនអណ្ដាតលិទ្ធខ្វៃៗ
ឧទាហរណ៍៖ លិទ្ធអណ្ដាតភ្លែមៗ ឬ –ផ្លែមៗ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភ្លែត» មានន័យដូចម្ដេច ?


ភ្លែត


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា
ឧទាហរណ៍៖

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សម្ទុះ, ដំណើរដែលរហ័ស : ដើរមួយភ្លែត, ទៅមួយភ្លែត ( ទុកថាជា កិ. វិ. ក៏បាន ) ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលរហ័សភ្លាម, រហ័សណាស់ ។
ឧទាហរណ៍៖ រហ័សភ្លែត, ស្ទុះភ្លែត, រត់ភ្លែតៗ, លឿនភ្លែត, ដើរភ្លែតចុះភ្លែតឡើង។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភ្លេច» មានន័យដូចម្ដេច ?


ភ្លេច


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ចាំមិនបាន, នឹកមិនឃើញ
ឧទាហរណ៍៖ ភ្លេចអក្សរ, ភ្លេចធម៌ ។

                      ភ្លេចខ្លួន ភ្លាំងគំនិតមិនគិតពីដំណើរខ្លួន
ឧទាហរណ៍៖ មើលគេភ្លេចខ្លួន ។

                     ភ្លេចឈ្មោះ នឹកឈ្មោះគេពុំឃើញ ។ ភ្លេចត្រចៀក ធ្វេសស្មារតីមិនប្រុងត្រចៀកស្ដាប់ ឬមិនប្រុងប្រយ័ត្នថែរក្សា ។ ភ្លេចភ្លាំង ឬ ភ្លាំងភ្លេច ភ្លេចដោយភ្លាំងស្មារតី ។ ភ្លេចមុខ ចាំមុខគេពុំបាន ។ ភ្លេចរបស់ ចោលរបស់ដោយមិនបានចាប់ភ្លឹក ។ ល ។ ព. ផ្ទ. ចាំ, នឹកឃើញ, ស្គាល់ ។

👉ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា ទ្រង់សម្មោសា ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភ្លេង» មានន័យដូចម្ដេច ?


ភ្លេង


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា តន្ត្រី, គ្រឿងដេញដំផ្លុំកូតផ្សេងៗ សម្រាប់កម្សាន្ដចិត្តឬសម្រើបចិត្ត ។
ឧទាហរណ៍៖ ភ្លេងខ្មែរ, ភ្លេងចិន, ភ្លេងបារាំង, ភ្លេងបរទេស, ភ្លេងសាកល ។ ល ។

                   បទតន្ត្រីផ្សេងៗ ។
ឧទាហរណ៍៖ ភ្លេងនគររាជ, ភ្លេងស្ដេចផ្ទំ ។ ល ។ លេងភ្លេងបីបទ . . . ។ ភ្លេងភ្លាត់ ភ្លេងដែលមានល្បិចចង្វាក់ផ្សេងៗ ឬបទភ្លេងតូចៗរាយរងផ្សេងៗ ( ព. សា. ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភ្លៀងលាងស្លែ» មានន័យដូចម្ដេច ?


ភ្លៀងលាងស្លែ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ភ្លៀងពេលអធ្រាត្រធ្លាក់ចុះមកជេមធំៗ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភ្លៀងរំលា» មានន័យដូចម្ដេច ?


ភ្លៀងរំលា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ភ្លៀងដែលធ្លាក់មកឈូរមកភ្លាមៗ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភ្លៀង» មានន័យដូចម្ដេច ?


ភ្លៀង


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ( ហៅ នាមកិរិយា ) ធ្លាក់ទឹកពីអាកាសចុះមក, បង្អុរឲ្យធ្លាក់ទឹកជាគ្រាប់តូចៗល្មមឬថ្លោសៗ ។
ឧទាហរណ៍៖ ភ្លៀងហើយ, ចូលមកក្នុងរោងសិនទៅ !, ដើរទាំងកំពុងភ្លៀង ។

                     បើកុំប្រើជា កិ. គួរនិយាយថា ធ្លាក់ភ្លៀង, មេឃបង្អុរភ្លៀង, មានភ្លៀង ។

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ធ្នារទឹក ឬតំណក់ទឹកទាំងឡាយដែលធ្លាក់ចុះមកអំពីអាកាស ។
ឧទាហរណ៍៖ មានភ្លៀងច្រើន ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភ្លៀក» មានន័យដូចម្ដេច ?


ភ្លៀក


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ផ្អៀងខ្លួន ឬផ្អៀងខ្លួនគ្រលែង ( ចំពោះតែដំរី ) ។
ឧទាហរណ៍៖ ដំរីភ្លៀក ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភ្លើយ» មានន័យដូចម្ដេច ?


ភ្លើយ


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ( ស. ប្ល្ចឺយ អ.ថ. ព្លឿយ “ដែលលែងខ្លួនធ្លាំង, ដែលមិនស្លៀកសំពត់, អាក្រាត” ) ស្លៀកសំពត់សម្លុយ ធ្វើជាយខាងមុខឲ្យខើចស្រុងពុំស្មើគ្នា
ឧទាហរណ៍៖ ភ្លើយសំពត់; ស្លៀកភ្លើយ ( ច្រើននិយាយចំពោះតែការស្លៀករបស់គ្រហស្ថប្រុស ) ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ( ស. ប្ល្ចឺយ អ.ថ. ព្លឿយ “ដែលលែងខ្លួនធ្លាំង, ដែលមិនស្លៀកសំពត់, អាក្រាត” ) ស្លៀកសំពត់សម្លុយ ធ្វើជាយខាងមុខឲ្យខើចស្រុងពុំស្មើគ្នា
ឧទាហរណ៍៖ ​ភ្លើយសំពត់; ស្លៀកភ្លើយ ( ច្រើននិយាយចំពោះតែការស្លៀករបស់គ្រហស្ថប្រុស ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភ្លើន» មានន័យដូចម្ដេច ?


ភ្លើន


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( ស. ព្លិន អ. ថ. ផ្លឺន “ដែលសប្បាយភ្លេចអ្វីៗឯទៀតឬភ្លេចខ្លួន” ) ដែលបានចិត្ដ; ព្រហើន, គឃ្លើន, ឡើងចាងក្រអឺតក្រអោងព្រោះបានចិត្ដ ។
ឧទាហរណ៍៖ មនុស្សភ្លើន, ឫកភ្លើន, សម្ដីភ្លើន ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភ្លើទៀន ទន្ទ្រានព្រៃ» មានន័យដូចម្ដេច ?


ភ្លើទៀន ទន្ទ្រានព្រៃ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា “ឈ្មោះចុល្លព្រឹក្សម៉្យាងកំពស់ ២-៨ ម ដុះក្នុងព្រៃធំ ឬព្រៃគម្ពោត ដុះរហ័សណាស់ក្នុងព្រៃគម្ពោត នៃឧបទ្វីបឥណ្ឌូចិន និងជា្វ ប្រទេសឥណ្ឌូណេស៊ី ចិន និងភីលីពីន ។ គេប្រើដើមភ្លើទៀន សម្រាប់ធ្វើកញ្ជ្រែង ល្អី ចង្អេរ ។ តាមរបៀបគ្រូបុរាណ ផ្លែដើមនេះជាថ្នាំព្យាបាលជម្ងឺឈើបាតជើង ។ “


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភ្លើតភ្លើន» មានន័យដូចម្ដេច ?


ភ្លើតភ្លើន


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ( ស. ព្លិតព្លិន អ. ថ. ផ្លឺតផ្លឺន ប្រើជា គុ. ឬ កិ. វិ. “ដែលរីករាយ សប្បាយភ្លេចខ្លួន” ) រីករាយសប្បាយហួសពេក
ឧទាហរណ៍៖ ចិត្ដភ្លើតភ្លើន ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភ្លើងក្រហម» មានន័យដូចម្ដេច ?


ភ្លើងក្រហម


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះតិណជាតិម៉្យាងកម្ពស់ ៤០-៨០ ស.ម គល់រឹង ដុះតាមមាត់ព្រៃក្រាស់ ឬក្រោមឈើធំៗ នៃអាស៊ីផ្នែកអាគ្នេយ៍។ ប្រទេសខ្មែរ ដើមនេះច្រើនមាននៅខេត្តកំពត ជាពិសេសលើភ្នំបួកគោ។ ជារុក្ខជាតិដែលគេដកមកដាំជាលម្អផ្ទះ ដោយផ្កាពណ៌ក្រហម។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភ្លើង» មានន័យដូចម្ដេច ?


ភ្លើង


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ធាតុមួយប្រភេទដែលបណ្ដាលឲ្យមានកម្ដៅនិងពន្លឺ; ធាតុក្ដៅ; អាការក្ដៅផ្សេងៗ ។ ភ្លើងកល្ប ភ្លើងដែលឆេះរំលាងកល្ប ។ ភ្លើងទុក្ខភ្លើងកិលេស សេចក្ដីក្ដៅដែលបណ្ដាលមកអំពីការកើតទុក្ខព្រួយ និងគ្រឿងសៅហ្មងចិត្ត . . . ។ ភ្លើងធាតុ ឬ ធាតុភ្លើង កម្ដៅដែលកើតមានក្នុងរាងកាយមនុស្សសត្វជាដើម ។ ភ្លើងព្រៃ ភ្លើងដែលឆេះព្រៃ ។ ភ្លើងរាគ សេចក្ដីក្ដៅក្រហាយ, អន្ទះអន្ទែង, ខ្លោចផ្សា . . . ដែលកើតព្រោះតម្រេក ។ ល ។ បង្កាត់ភ្លើង ធ្វើភ្លើងឲ្យកាត់ឆេះច្រើនឡើងដោយសម្រាមនិងឧសជាដើម ។ ពួតភ្លើង បង្កើតឲ្យមានភ្លើងឡើងដោយពំនួតភ្លើង ។ ល ។ ព. ប្រ. ភ្លើងឆេះ ខឹងច្រឡោតខ្លាំង ។ រម្លត់ភ្លើង រម្លត់សេចក្ដីក្ដៅ ដែលកើតអំពីរាគាទិក្កិលេស ។ ល ។ អ្វីៗដែលមានធាតុក្ដៅ ហឹរផ្សាច្រើន ឬដែលមានសម្បុរស្រដៀងនឹងភ្លើង ក៏ហៅដាក់ពាក្យថា ភ្លើង ភ្ជាប់នៅខាងចុងដែរ, ដូចជា
ឧទាហរណ៍៖ ខ្ញីភ្លើង, ឃ្លង់ភ្លើង, ចិត្រមូលភ្លើង, ឈើភ្លើង, ពិសភ្លើង, សង្កែភ្លើង, ស្រមោចភ្លើង ។ ល ។ ( សិលាចារឹកសម័យមហានគរ ( នគរធំ ) សរសេរ វ្លើង, លុះចំណេរកាលតមកផ្លាស់ វ ជា ព សរសេរជា ព្លើង, តាមន័យនេះ គួរប្រើជា ព្លើង, ប៉ុន្តែបានប្រើ សិថិល ជា ធនិត គឺ ព > ភ យូរហើយ, សម័យបច្ចុប្បន្ន ក៏ត្រូវសរសេរ ភ្លើង ដូច្នេះឯង ) ។

👉ថ្នាក់ពាក្យជា គីមី
មានន័យថា ការបង្ហាញអោយឃើញចំហេះរហ័ស ឬបន្សំរូបធាតុជាមួយអុកស៊ី សែន។ មើល flame ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភ្លើកៗ» មានន័យដូចម្ដេច ?


ភ្លើកៗ


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលមានដំណើររំងើកៗ រង្វើលៗ យឺតៗ ។
ឧទាហរណ៍៖ ដំណើរភ្លើកៗ; ដើរភ្លើកៗ ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលមានដំណើររំងើកៗ រង្វើលៗ យឺតៗ ។
ឧទាហរណ៍៖ ដំណើរភ្លើកៗ; ដើរភ្លើកៗ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភ្លើ» មានន័យដូចម្ដេច ?


ភ្លើ


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលមានស្មារតីភ្លេចៗ, ដែលល្ងេល្ងើ, មមិងមមាំង, ផ្តាសៗ ។
ឧទាហរណ៍៖ មនុស្សភ្លើ, សម្ដីភ្លើៗ; ដើរភ្លើៗ, និយាយភ្លើៗ ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលមានស្មារតីភ្លេចៗ, ដែលល្ងេល្ងើ, មមិងមមាំង, ផ្តាសៗ ។
ឧទាហរណ៍៖ មនុស្សភ្លើ, សម្ដីភ្លើៗ; ដើរភ្លើៗ, និយាយភ្លើៗ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភ្លួត» មានន័យដូចម្ដេច ?


ភ្លួត


មានន័យថា ( ម. ព. ផ្លួត ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភ្លូភ្នំ» មានន័យដូចម្ដេច ?


ភ្លូភ្នំ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ព្រឹក្សមួយប្រភែតកម្ពស់ ២០-៣០ ម មានស្លឹកវែងៗដល់១៨ ស.ម ដុះជាក្រចំនៅចុងមែក។ ព្រឹក្សនេះដុះក្នុងព្រៃក្រាស់នៃឥណ្ឌូចិន ប្រទេស Bengale និង Assam។ ផ្លែអាចបរិភោគបាន។ ឈើភ្លូភ្នំល្អពិសេស​លើសឈើឯទៀតៗក្នុងចំណោមប្រភេទ Dillenia គេប្រើឈើនេះសម្រាប់ធ្វើស្នូក ធ្វើត្បាល់ ទូក ង និងសង់ផ្ទះ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភ្លូបាត» មានន័យដូចម្ដេច ?


ភ្លូបាត


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ចុល្លព្រឹក្សមួយច្រើនតឿ កម្ពស់ ០,៥០-២ ម ដុះក្នុងព្រៃ ជ្រុះស្លឹក ឬព្រៃល្បោះលើដីរាបនៃឥណ្ឌូចិន។ ភ្លូបាតមានផ្កាលឿងធំៗ សម្រាប់លំអ។ ផ្លែអាចបរិភោគបាន តែគេមិននិយមពិសារឡើយ។ សម្បកកិនឱ្យម៉ដ្ឋសម្រាប់ធ្វើថ្នាំបំពោកលើជើងគ្រេច។ ឫសស្ងោរផឹកឱ្យមានកម្លាំង។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភ្លូធំ» មានន័យដូចម្ដេច ?


ភ្លូធំ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដើមឈើមួយប្រភេទកម្ពស់ ៦-១២ ម ដុះក្នុងព្រៃស្រោងនៃឥណ្ឌូចិន និងកោះ Sumatra។ ពេលខ្លះ គេដាំភ្លូធំជាលម្ងដោយដើមនេះមានស្លឹក និងផ្កាសធំៗល្អ។ ផ្លែរាងពងក្រពើប្រវែង 4-5ម x 3-5 ស.ម គេនិយមបរិភោគជាចំណី។ សម្បកជាថ្នាំទប់ គេស្ងោរផឹកដើម្បីព្យាបាលជំងឺរាក មួល ។ ឈើសម្រាប់ធ្វើវត្ថុតាំងលម្អ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភ្លូច» មានន័យដូចម្ដេច ?


ភ្លូច


👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលរឥល ឬរបូតចេញដោយរឥល ហាក់ដូចគេចាប់លូច, ដែលរឥលចាប់មិនជាប់ ។
ឧទាហរណ៍៖ រឥលភ្លូច, ចេញភ្លូច, របូតភ្លូច ។ វេវ. ប្លូច ឬ ផ្លូច ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភ្លូក» មានន័យដូចម្ដេច ?


ភ្លូក


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ក្រឡាប់ ។
ឧទាហរណ៍៖ រទេះភ្លូក ។

                    ផ្អើលរត់ពួន, ផ្អើលជាពួកជាកង, ផ្អើលគឹកកងចុះចូល ដោយបាក់ចិត្តជឿ; ច្រើននិយាយថា ផ្អើលភ្លូក, បាក់ភ្លូក, ភ្លូកចុះចូល, ជឿភ្លូក . . . ។ ភ្លូកភ្លឹក ភ្លូកយ៉ាងសម្បើមគួរភ្លឹក ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភ្លូ» មានន័យដូចម្ដេច ?


ភ្លូ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា រុក្ខជាតិព្រៃមួយប្រភេទ ស្លឹកមានមមីសគ្រើមៗ ផ្លែមានសណ្ឋានមូល មានត្របកជាស្រទាប់ៗ រុំជុំវិញបណ្ដូលមានរសជាតិជូរបរិភោគបាន; ភ្លូមានពីរប្រភេទគឺ ភ្លូធំ, ភ្លូបាត ។ ពាក្យបណ្ដៅលេងថា : មួយត្របកបី មួយត្របកបួន បកៗភ្លេចខ្លួន ដល់ដន្លាប់ខាងក្នុង ( តើគឺអ្វី ? –គឺផ្លែភ្លូ ។ ត្រូវហើយ ! ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភ្លុយអរ៉ូអ៉ីដ្រូកាបូន» មានន័យដូចម្ដេច ?


ភ្លុយអរ៉ូអ៉ីដ្រូកាបូន


👉ថ្នាក់ពាក្យជា គីមី
មានន័យថា មើល fluorocarbon ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភ្លុយអរ៉ូអាល់កាន» មានន័យដូចម្ដេច ?


ភ្លុយអរ៉ូអាល់កាន


👉ថ្នាក់ពាក្យជា គីមី
មានន័យថា សមាសធាតុអ៊ីដូកាបួឆ្អែតខ្សែលាតដែលក្នុងនោះអាតូមអ៉ីដ្រូសែនមួយចំនួនត្រូវបានជំនួសដោយអាតូមភ្លុយអរ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភ្លុយអរ៉ូបរ៉ាត» មានន័យដូចម្ដេច ?


ភ្លុយអរ៉ូបរ៉ាត


👉ថ្នាក់ពាក្យជា គីមី
មានន័យថា ១.ក្រុមសមាសធាតុដែលទាកទងទៅនឹងបរាតក្នុងនោះអុកស៊ីសែនមួយឬច្រើនត្រូវបានជំនួសដោយអាតូមភ្លុយអរ។
២. អ៉ីយ៉ុង BF4- ដែលបានមកពីអាស៊ីតភ្លុយអរ៉ូបរិច HBF4។ គេហៅម្យ៉ាងទៀតថា ភ្លុយអរបរ៉ាត។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភ្លុយអរ៉ូកាបួ» មានន័យដូចម្ដេច ?


ភ្លុយអរ៉ូកាបួ


👉ថ្នាក់ពាក្យជា បច្ចេកសព្ទបរិស្ថាន
មានន័យថា សមាសធាតុដែលផ្សំពីកាបូន និងភ្លុយអរ ដែលផ្ទុកនូវធាតុ អីុដ្រូហ្សែន និងក្លរ ឬប្រូម ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភ្លុយអរ៉ូកាបូន» មានន័យដូចម្ដេច ?


ភ្លុយអរ៉ូកាបូន


👉ថ្នាក់ពាក្យជា គីមី
មានន័យថា អ៉ីដ្រូកាបួដែលផ្នែក ឬគ្របអាតូមអ៉ីដ្រូសែនត្រូវបានជំនួស ដោយអាតូមភ្លុយអរ។ វាអាចជាវត្ថុរាវ ឬឧស័្មនដែលមិនឆេះហើយធន់នឹងកំដៅ។ គេប្រើវាជាសីតករ អាអេរ៉ូសុល និងធាតុរំលាយ។ គេហៅម្យ៉ាងទៀតថា ភ្លុយអរ៉ូអ៉ីដ្រូកាបួ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភ្លុយអរួ» មានន័យដូចម្ដេច ?


ភ្លុយអរួ


👉ថ្នាក់ពាក្យជា គីមី
មានន័យថា អំបិលរបស់អាស៊ីតភ្លុយអរីទ្រិច HFដែលក្នុងនោះអាតូមភ្លុយអរ មានភាពអុកស៊ីតកម្ម -១។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភ្លុយអរូគីមី» មានន័យដូចម្ដេច ?


ភ្លុយអរូគីមី


👉ថ្នាក់ពាក្យជា គីមី
មានន័យថា សមាសធាតុគីមីណាមួយដែលមានផ្ទុកភ្លុយអរ។ ជាធម្មតាសំដៅទៅលើភ្លុយអរ៉ូកាបូន។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភ្លុយអរអាសេតាត» មានន័យដូចម្ដេច ?


ភ្លុយអរអាសេតាត


👉ថ្នាក់ពាក្យជា គីមី
មានន័យថា អាសេតាតដែលកាបូនភ្ជាប់ទៅនឹងអាតូមអ៉ីដ្រូសែនត្រូវ បានជំនួសដោយអាតូមភ្លុយអរ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភ្លុយអរមាត្រ» មានន័យដូចម្ដេច ?


ភ្លុយអរមាត្រ


👉ថ្នាក់ពាក្យជា គីមី
មានន័យថា មើល orometric analysis ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភ្លុយអរកម្ម» មានន័យដូចម្ដេច ?


ភ្លុយអរកម្ម


👉ថ្នាក់ពាក្យជា គីមី
មានន័យថា ប្រតិកម្មគីមីដែល ភ្លុយអរត្រូវបានបពា្ចូលទៅក្នុងសមាសធាតុគីមី ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភ្លុង» មានន័យដូចម្ដេច ?


ភ្លុង


👉ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា សូរឮដោយធ្លាក់, ទម្លាក់, បោះ, ចោលអ្វីៗដែលតាន់ ដែលធ្ងន់ ទៅក្នុងទឹក ។
ឧទាហរណ៍៖ ធ្លាក់ទឹកភ្លុង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភ្លុក» មានន័យដូចម្ដេច ?


ភ្លុក


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អវយវៈជាឆ្អឹងដុះចេញពីក្នុងមាត់ ដំរីឈ្មោលមានសណ្ឋានមូលធំចុងស្រួច កាលណាលូតវែងមានទ្រង់ទ្រាយងទន្ទាំ, តាមធម្មតា តែងតែដុះចេញមកមួយគូ, ប៉ុន្តែចួនណាដុះទោលតែមួយក៏មានខ្លះ ហៅថា ភ្លុកទក ។ ដំរីឈ្មោលដែលដុះភ្លុកពីកំណើត គេមិនហៅ ឈ្មោល ទេ គេហៅ ភ្លុក ( ព. ផ្ទ. ស្តរ ) ។
ឧទាហរណ៍៖ ហ្មដំរីខ្លះទាក់បានភ្លុក ខ្លះទាក់បានស្ដរ ( បើញីគេហៅ មេ គេមិនហៅ ញី ទេ ) ។ ម. ព. ចែ ន. ផង ។

                     ហ្មដំរីខ្លះទាក់បានភ្លុក ខ្លះទាក់បានស្ដរ ( បើញីគេហៅ មេ គេមិនហៅ ញី ទេ ) ។ ម. ព. ចែ ន. ផង ។

                    ( ម. ព. ព្លុក ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភ្លឺ» មានន័យដូចម្ដេច ?


ភ្លឺ


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា បញ្ចេញពន្លឺ, ឲ្យពន្លឺ; យល់ច្បាស់ ។ គុ. ដែលមានពន្លឺ ។ ភ្លឺចែស ភ្លឺច្បាស់ ។ ព. ផ្ទ. ងងឹត ។
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដីដែលគេលើកពូនជាព្រំចារឹក ឬជាទំនប់ស្រែជាដើម ។
ឧទាហរណ៍៖ ភ្លឺស្រែ, ភ្លឺត្រពាំង, ភ្លឺស្រះ; រានស្រែត្រូវលើកភ្លឺឲ្យធំខ្ពស់ជាប្រយោជន៍ឲ្យសម្ទូងលូតលាស់ខ្ពស់ តាមផង ស្រួលដើរផង ។

                      ពំនូកដីដែលគេលើកព័ទ្ធស្រែដើម្បីទប់ ឬបញ្ចេញទឹក។
ឈ្មោះរោគមួយប្រភេទកើតនៅស្បែក ឡើងសម្បុរ-សប្រផេះ ចួនកាលឡើងកណ្ដាប់ផេរ បណ្ដាលឲ្យស្កៀបរមាស់ ។
ឧទាហរណ៍៖ កើតភ្លឺ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភ្លឹះៗ» មានន័យដូចម្ដេច ?


ភ្លឹះៗ


👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលប៉ប្រិចភ្នែកម៉ក់ៗតិចៗរឿយៗ, មឹះៗ
ឧទាហរណ៍៖ អង្គុយភ្លឹះៗ, មើលមុខគេភ្លឹះៗ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភ្លឹមៗ» មានន័យដូចម្ដេច ?


ភ្លឹមៗ


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលភ្លឺលឹមៗ ស្ទើរតែនឹងរលត់ ។
ឧទាហរណ៍៖ ចង្កៀងភ្លឹមៗ, ភ្លើងភ្លឹមៗ ។

                   ភ្លឹមភ្លែត ឬ ភ្លឹមភ្លែតៗ ដែលភ្លឹមៗភ្លែតៗ គឺដែលភ្លឺភ្លឹមៗហើយមានពន្លឺស្ទុះភ្លែតៗម្ដងៗ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភ្លឹប» មានន័យដូចម្ដេច ?


ភ្លឹប


👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលលឹបបាត់ភ្លាម, ដែលរលត់ដោយរហ័ស ។
ឧទាហរណ៍៖ រលត់ភ្លឹប ។

                       ភ្លឹបភ្លែត ឬ ភ្លឹបភ្លែតៗ ដែលលឹបចូលហើយលៀន ឬលេចចេញមកវិញរឿយៗ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភ្លឹង» មានន័យដូចម្ដេច ?


ភ្លឹង


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលត្រង់ស្ដូក; ស្ដូកស្ដឹង ។
ឧទាហរណ៍៖ ត្រង់ភ្លឹង; សណ្ដូកជើងដៃភ្លឹង ។

                      ដែលស្អាតឥតមានសៅហ្មង ។
ឧទាហរណ៍៖ សភ្លឹង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភ្លឹក» មានន័យដូចម្ដេច ?


ភ្លឹក


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា រលត់ស្មារតីស្លុងជ្រៅមិនដឹងខ្លួនដោយឈឺដាបខ្លាំង ( ទីទៃពីដេកលក់តាមធម្មតា ) ។
ឧទាហរណ៍៖ គាត់ភ្លឹកម្ដងៗទៅហើយ ។

                       ស្លុតស្មារតី, ខ្លាចចំប្រប់ ។
ឧទាហរណ៍៖ សម្បើមគួរភ្លឹក, ឥតភ្លឹក ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភ្លីះភ្លែះ» មានន័យដូចម្ដេច ?


ភ្លីះភ្លែះ


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ពភ្លីះពភ្លែះ ( ម. ព. ពភ្លែះ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភ្លីភ្លើ» មានន័យដូចម្ដេច ?


ភ្លីភ្លើ


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលភ្លើៗ, ល្ងេល្ងើ ។
ឧទាហរណ៍៖ មនុស្សភ្លីភ្លើ, សម្ដីភ្លីភ្លើ, និយាយភ្លីភ្លើ ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលភ្លើៗ, ល្ងេល្ងើ ។
ឧទាហរណ៍៖ មនុស្សភ្លីភ្លើ, សម្ដីភ្លីភ្លើ, និយាយភ្លីភ្លើ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភ្លាំង ថ្លង់» មានន័យដូចម្ដេច ?


ភ្លាំង ថ្លង់


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះចុល្លព្រឹក្សម្យ៉ាង កម្ពស់ ២-៦ ម ដុះក្នុងព្រៃសោង ឥណ្ឌូចិនក្រៅពីវៀតណាមខាងជើង ប្រទេសឥណ្ឌា ចិន និងហ្វីលីពីន។ ផ្លែអាំចបរិភោគបាន។ មែក និងឫស បុកល្អិត គេប្រើដាក់លាយស្រា ស ឱ្យមានក្លិនក្រអូប និងពង្រីកទិន្នផល។ គ្រូថ្នាំខ្មែរ ឆុងស្លឹកភ្លាំងឱ្យស្រ្តីទើបសម្រាលកូនផឹក ដើម្បីឱ្យបាយបានច្រើន។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភ្លាំង» មានន័យដូចម្ដេច ?


ភ្លាំង


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វេសស្មារតី, ទាសស្មារតី, ភ្លាត់ស្មារតីដោយធ្វេស ។
ឧទាហរណ៍៖ ភ្លាំងស្មារតី; ច្រើននិយាយថា ភ្លាំងភ្លាត់ ឬ ភ្លាត់ភ្លាំង, ភ្លាំងភ្លេច ឬ ភ្លេចភ្លាំង ( ម. ព. ភ្លាត់ និង ភ្លេច ) ។

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះឈើតូចមួយប្រភេទ ដើមតូចៗទាបៗ ផ្លែតូចៗមូលៗជាចង្កោមៗ ផ្លែទុំមានសម្បុរស-រលោង។ ផ្លែភ្លាំង ឈ្មោះអុតមួយប្រភេទ ឡើងដោរត្រឡុងៗស្រដៀងនឹងផ្លែភ្លាំងទុំ ។
ឧទាហរណ៍៖ អុតផ្លែភ្លាំង ឬហៅដោយបញ្ចៀសថា ផ្កាឈើផ្លែភ្លាំង ។

                      ឈ្មោះស្បូវមួយប្រភេទ ស្លឹកធំៗជាងស្បូវរណា្ដស សម្រាប់ប្រើការដេរប្រក់ផ្ទះ ឬធ្វើជាចំណងកណ្ដាប់សំណាបជាដើម
ឧទាហរណ៍៖ ស្បូវភ្លាំង; ដកស្បូវភ្លាំងចងកណ្ដាប់ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភ្លាស» មានន័យដូចម្ដេច ?


ភ្លាស


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ( សំ. ភ្លាឝ ឬ ភ្លាស ” បញ្ចេញពន្លឺ; ធ្វើឲ្យរាយសាយ; ធ្វើឲ្យកើនហួស ” ) ដើរឬស្ទុះស្ទាភ្លែតៗឥតបើគិត ប៉ះទង្គិចនេះនោះរឿយៗ ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលនិយាយស្ដីឬធ្វើអ្វីៗ តាមតែប្រទះឥតបើគិត, ដែលរឡេមរឡាម, ភ្លែតចុះភ្លែតឡើង ឥតសណ្ដាប់ធ្នាប់
ឧទាហរណ៍៖ ក្មេងភ្លាស, មនុស្សភ្លាសមាត់; ក្មេងនេះភ្លាសណាស់ !


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភ្លាវ» មានន័យដូចម្ដេច ?


ភ្លាវ


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលមានរសប្រហាត ស្ទើរសាប ស្ទើរប្រៃ ស្ទើរជូរ ។ ភ្លាវមាត់ ប្រហាតមាត់នាំឲ្យបរិភោគភោជនាហារ ឬផឹកទឹកទៅភ្លាវៗ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភ្លាម» មានន័យដូចម្ដេច ?


ភ្លាម


👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា រួសរាន់ ។
ឧទាហរណ៍៖ ទៅភ្លាម, មកដល់ភ្លាម, បានភ្លាម, ឆាប់ភ្លាម, ឃើញភ្លាមៗ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភ្លាត់» មានន័យដូចម្ដេច ?


ភ្លាត់


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ជ្រុល, ជ្រលួស, លង់ស៊ុន, ទាស, ទាស់ខុសទំនង, ឃ្លាត, ស៊ុនហួស ។
ឧទាហរណ៍៖ ភ្លាត់គំនិត, ភ្លាត់ជើង, ភ្លាត់ដៃ, ភ្លាត់មាត់ ។

                    ភ្លាត់ចំណាប់ ភ្លាត់ដោយចាប់មិនស៊ប់, មិនមាំ ។ ភ្លាត់ឆ្អឹង ឃ្លាតឆ្អឹងខុសពីប្រក្រតីដោយដួលឬទង្គិចជាដើម ។ ភ្លាត់ភ្លាំង ឬ ភ្លាំងភ្លាត់ ភ្លាត់ដោយភ្លេចភ្លាំង ។ ភ្លាត់ស្នៀត លង់ស្នៀត , លង់ល្បិច ។ ល ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភ្លាង» មានន័យដូចម្ដេច ?


ភ្លាង


👉ថ្នាក់ពាក្យជា និបាតសព្ទ
មានន័យថា ភ្លាម; បណ្ដើរ; ជាមួយដែរ; ផង, ផងដែរ ( សម្រាប់ប្រើតែក្នុងកាព្យ )
ឧទាហរណ៍៖ ថាភ្លាងនាងនាថស្ទុះចេញក្រៅ ព្រះនេត្រក្រឡៅសម្លឹងដាក់ សម្ដែងអាការដូចមានអាក់ ថ្នាំងថ្នាក់ព្រះទ័យពុំស្នេហា ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភ្លា» មានន័យដូចម្ដេច ?


ភ្លា


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ញាំសាច់ឆៅឬមច្ឆជាតិឆៅ
ឧទាហរណ៍៖ ភ្លាក្ដាម, ភ្លាកំពឹស, ភ្លាត្រីក្អែក ។

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ម្ហូបដែលភ្លា ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភ្លរេស» មានន័យដូចម្ដេច ?


ភ្លរេស


👉ថ្នាក់ពាក្យជា គីមី
មានន័យថា សណ្ឋាននៃសមាសធាតុគីមីដែលកកើតឡើងដោយលំនាំរំហើរ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភ្លយ» មានន័យដូចម្ដេច ?


ភ្លយ


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ( ស. ព្ល្ច់យ អ. ថ. ផ្លយ ” និយាយដោយឥតបើគិត, ចេះតែរបូតថាតាមតែរួចពីមាត់ ” ) ព្រមនិយាយតាម, និយាយដោយជ្រុលមាត់, របូតមាត់ថា ។
ឧទាហរណ៍៖ ភ្លយថាមួយម៉ាត់ពីរទៅ, ភ្លយថាតាមគេ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភ្លនៗ» មានន័យដូចម្ដេច ?


ភ្លនៗ


👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ( ម. ព. ភ្លន ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភ្លន» មានន័យដូចម្ដេច ?


ភ្លន


👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ( ស. ព្ល្ចន អ. ថ. ផ្លន ” បន្លិចយកគ្រាប់ចេញផ្លិចៗ; សកយកសំបកចេញ; ធ្វើឲ្យខ្ទេច, ឲ្យធ្លុះរហោក ” ) អំពីអាការលេបអ្វីៗដែលទន់ចូលទៅទាំងមូលឥតមានទើសទាក់
ឧទាហរណ៍៖ គ្រលៀវលេបភ្លនៗ ។

                     ដែលលោតផ្លោះរំលងឥតទើសទាក់; លោតផ្លិច, ភ្លែត
ឧទាហរណ៍៖ លោតភ្លន, ហ្វូងគោផ្លោះរបងភ្លនៗ, ត្រីរ៉ស់លោតរំលងទំនប់ភ្លន ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភ្លងជូរ, ឃ្មាស, ក្បៀស» មានន័យដូចម្ដេច ?


ភ្លងជូរ, ឃ្មាស, ក្បៀស


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ចុល្លព្រឹក្ស ឬព្រឹក្សតូចម៉្យាងកម្ពស់ ៨-១៥ ម ដុះក្នុងព្រៃក្រាស់ជ្រុះស្លឹក និងព្រៃល្បោះនៃអាស៊ីផ្នែកក្ដៅ។ ផ្លែ បរិភោគបាន ស្លឹកជូរតិចៗ អាចស្ងោរលាងសំពត់បាន ។ ស្លឹកនេះគេប្រើធ្វើថ្នាំបុរាណ សំរាប់ព្យាបាលជំងឺភ្នែកក្រហម ។ ឈើ ប្រើធ្វើក្ដារក្រាលផ្ទះ និងខ្ទម។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភ្លងក្អែក, ភ្លងកាច់» មានន័យដូចម្ដេច ?


ភ្លងក្អែក, ភ្លងកាច់


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ចុល្លព្រឹក្ស ឬព្រឹក្សតូចមួយប្រភេទ កម្ពស់ ១- ៨ ម ដុះក្នុងព្រៃល្បោះនៃឧបទ្វីបឥណ្ឌូចិន និង កោះយ៉ាវ៉ា (Java)។ មែកសំរាប់ធ្វើអុស ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភ្លង-ភ្ងាស» មានន័យដូចម្ដេច ?


ភ្លង-ភ្ងាស


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ចុល្លព្រឹក្សគ្មានរោមកម្ពស់ ២- ៦ ម ដុះក្នុងព្រៃល្បោះនៃប្រទេសកម្ពុជា និងវៀតណាម​។ សម្បក សំរាប់ធ្វើថ្នាំបុរាណព្យាបាលជំងឺស្បូន និងឈាម ។ មែកគេប្រើជាអុស ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភ្លង» មានន័យដូចម្ដេច ?


ភ្លង


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះឈើព្រៃមួយប្រភេទ មានសាច់រឹងស្និទ្ធ, មាន ២ ប្រភេទគឺ ភ្លងជូរ ស្លឹកជូរបន្តិចៗ ប្រើស្ងោរលាងសំពត់បាន; ភ្លងក្អែក ស្លឹកធំៗ ក្រាស់ៗ ជាងភ្លងជូរ ។
ភ្លង ជាចុល្លព្រឹក្ស កំពស់ ១- ៦ ម ដុះក្រោមឈើធំៗក្នុងព្រៃស្រោង ឬព្រៃក្រាស់នៅប្រទេសខ្មែរ វៀតណាម និងឧបទ្វីបជ្វា ។ គេប្រើដើម ភ្លងធ្វើរបង និងសង់ខ្ទម ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភ្លក្ស» មានន័យដូចម្ដេច ?


ភ្លក្យ


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ( ម. ព. ភ្លក់ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភ្លក់» មានន័យដូចម្ដេច ?


ភ្លក់


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ( សំ. ភ្លក្ស ” បរិភោគ, ស៊ី ” ) បរិភោគតែបន្តិចល្បងមើលមុនឲ្យដឹងឱជារស ( សរសេរ ភ្លក្ស ត្រូវជាង, តែធ្លាប់ប្រើជា ភ្លក់ មកយូរហើយ ) ។
ឧទាហរណ៍៖ ភ្លក្សសម្ល, ភ្លក្សមើលឲ្យដឹងសាបប្រៃ ។

                      ភ្លក្សមើល ( ព. ប្រ. ) ធ្វើការអ្វីមួយតែបន្តិចបន្តួចល្បងមើលសិន បើឃើញកើតស្រួល ទើបនឹងធ្វើតទៅទៀត ( ព. សា. ) ។
បរិភោគបន្តិចល្បងមើលឱ្យដឹងឱជារស ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភ្រូណា» មានន័យដូចម្ដេច ?


ភ្រូណា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ពូជសត្វដែលទើបនឹងកជាជីវិត ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភ្រូណ» មានន័យដូចម្ដេច ?


ភ្រូណ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. ) សត្វកើតនៅក្នុងផ្ទៃកូនក្មេងតូច ។ ឈ្មោះដង្កូវខ្លួនវែងកើតនៅក្នុងផ្ទៃនៃមនុស្សឬសត្វធំៗ ( ប្រើក្លាយជា ព្រូន យូរហើយ; ប៉ុន្តែបើត្រូវការលែងប្រើ ព្រូន ក៏បាន ព្រោះ ព្រូន និង ភ្រូន មានសំឡេងជិតគ្នាដែរទេ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភ្រុស» មានន័យដូចម្ដេច ?


ភ្រុស


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា មើលក្នុងពាក្យ ព្រុស ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភ្រឹតក» មានន័យដូចម្ដេច ?


ភ្រឹតក


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. ភ្ឫតក; ឫ > រឹ ) អ្នកធ្វើការឈ្នួល, កូនឈ្នួល; អ្នកបម្រើ, កម្មករ ( ព. កា. ) ។
ឧទាហរណ៍៖ ខ្ញុំជាភ្រឹតក ពុំដែលលួចឆក់ ទ្រព្យធនជនណា ម្ដេចក៏លោកមក ប្រកាន់ខ្ញុំថា ជាចោរពាលា ដូច្នេះទៅវិញ ? ( ស្ត្រីជា ភ្រឹតិកា ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភ្រមរ» មានន័យដូចម្ដេច ?


ភ្រមរ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. ) ភមរជាតិ ។ គ្រឿងវិល, គ្រឿងក្រឡឹង ( ម. ព. ព្រមរ ផង ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភ្មាស» មានន័យដូចម្ដេច ?


ភ្មាស


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( ព. បុ. ) សព្វ, សព្វគ្រប់; ច្រើនក្រៃ
ឧទាហរណ៍៖ អស់ស្ដេចទាំងសកលជម្ពូទ្វីប សឹងនាំតង្វាយភ្មាសសួយរៃមកថ្វាយព្រះអង្គនោះហោង ។ ( ម. កណ្ឌទសពរ ) ។

👉ថ្នាក់ពាក្យជា សព្វនាម
មានន័យថា ( ព. បុ. ) សព្វ, សព្វគ្រប់; ច្រើនក្រៃ
ឧទាហរណ៍៖ អស់ស្ដេចទាំងសកលជម្ពូទ្វីប សឹងនាំតង្វាយភ្មាសសួយរៃមកថ្វាយព្រះអង្គនោះហោង ។ ( ម. កណ្ឌទសពរ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភ្នំស្រួច» មានន័យដូចម្ដេច ?


ភ្នំស្រួច


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះខែត្រមួយក្នុងកម្ពុជរដ្ឋ ក្នុងទិសាភាគខាងឯលិច, សព្វថ្ងៃនេះដាក់ជាស្រុក ហៅថា ស្រុកភ្នំស្រួច នៅក្នុងអំណាចខែត្រកំពង់ស្ពឺ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភ្នំស្រូវ» មានន័យដូចម្ដេច ?


ភ្នំស្រូវ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា គំនរស្រូវដែលចាក់ធារគរក្នុងព្រះរាជពិធីបរមាឃ, មានតែក្នុងរជ្ជកាលពីបុរាណ ( ម. ព. បរមាឃ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភ្នំស្រុក» មានន័យដូចម្ដេច ?


ភ្នំស្រុក


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះស្រុកមួយឋិតនៅប៉ែកខាងជើង, នៅក្នុងអំណាចខេត្តបាត់ដំបង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភ្នំយោង» មានន័យដូចម្ដេច ?


ភ្នំយោង


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា បុស្បុកមានសសរខ្ពស់ ៤ មានកំពូលព្រមទាំងគ្រឿងរចនាវិចិត្រផ្សេងៗ សម្រាប់តម្កល់សពប្រជាជន ធ្វើឈាបនកិច្ចពីខាងក្រោម ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភ្នំភ្នែង» មានន័យដូចម្ដេច ?


ភ្នំភ្នែង


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះឈើរនាមមួយប្រភេទដើមតូចៗសាច់រឹងសម្បុរក្រហម ប្រើធ្វើជាឧស, ផ្លែសំប៉ែតៗ, ទំហំប្រមាណប៉ុនៗមេដៃ មានរសជូរ ប្រើធ្វើជាម្ជូរស្លបាន ។
ឈ្មោះចុល្លព្រឹក្សមួយប្រភេទ កម្ពស់ ១ -៣ ម ដុះក្នុងព្រៃល្បោះ ព្រៃស្រោង និងព្រៃរនាម នៃអាស៊ីផ្នែកអាស៊ីក្ដៅ ។ ផ្លែសំប៉ែតៗមានរសជូរ អាចបរិភោគឆៅបាន តែគេតែងប្រើជាម្ចូរសម្រាប់ស្ល ។ ឈើតូចៗសាច់សម្បុរក្រហម ប្រើធ្វើអុសដុត ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភ្នំពោធិ» មានន័យដូចម្ដេច ?


ភ្នំពោធិ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈើតូចសន្តានលំពស់ ស្ទើរជាវល្លិមែករឹង ពេលខ្លះជាវល្លិវារលើរុក្ខជាតិខាង ដុះក្នុងព្រៃជ្រៅនៃអាស៊ីផ្នែកអាគ្នេយ៍។ សម្បកអាចបរិភោគជាមួយម្លូជំនួសស្លាបាន។ ឈើសម្រាប់សង់រោងបណ្តោះអាសន្ន។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភ្នំពេញ» មានន័យដូចម្ដេច ?


ភ្នំពេញ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះក្រុងជារាជធានីនៃកម្ពុជរដ្ឋ ស្ថិតនៅជាប់តពីត្រើយខាងឯលិចនៃទន្លេចតុម្មុខ; ហៅតាមឈ្មោះភ្នំដីមួយតូចដែលមាននៅជាគោលក្នុងនោះ ។ តាមព្រះរាជពង្សាវតារប្រទេសកម្ពុជាថា កាលគ.ស. ១៤៣៤ ព្រះបាទពញាយ៉ាត ទ្រង់ចេញចាកចោលព្រះរាជវាំងបាសាណនៅខេត្តស្រីសន្ធរ មកតាំងព្រះរាជវាំងនៅទិសអាគ្នេយ៍នៃ ភ្នំដូនពេញ នាត្រើយ ខាងលិចទន្លេច្រាបឈាម, កាលនោះទ្រង់បានសន្មតតាំង គោរមនាមព្រះនគរជាដំបូងថា “ក្រុងចតុម្មុខមង្គលសកលកម្ពុជាធិបតីសិរីសោធរ បវរឥន្ទបត្តបុរីរដ្ឋរាជសីមាមហានគរ”; ឯឈ្មោះទន្លេច្រាបឈាម ទ្រង់បានបញ្ញត្តឲ្យហៅថា ” ទន្លេចតុម្មុខ” វិញ ។ លុះមកដល់ គ.ស. ១៤៣៧ នៅពេលដែលធ្វើពិធីសម្ពោធក្រុងនេះ ព្រមទាំងធ្វើព្រះរាជពិធីរាជាភិសេកថ្វាយព្រះនាមទ្រង់ជាថ្មីផងនោះ ព្រះអង្គក៏បានឲ្យសន្មតនាមក្រុងជាថ្មីម្ដងទៀតដោយថែមពាក្យ ” ភ្នំដូនពេញ ” មកទៀត តែឲ្យខ្លីជាងមុនថា ” ក្រុងចតុម្មុខមហានគរភ្នំដូនពេញ ” ដូច្នេះវិញ ដើម្បីកុំឲ្យបាត់ឈ្មោះនិងកេរ្ដិ៍ដំណែលរបស់ ដូនពេញ; តមក គេហៅកាត់ខ្លីត្រឹមតែ “ភ្នំពេញ” ដរាបមកដល់សព្វថ្ងៃ ( ម. ព. ចតុម្មុខ និង ដូនពេញ ផង ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភ្នំទឹក» មានន័យដូចម្ដេច ?


ភ្នំទឹក


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ពពកក្រាស់ពូនជាដុំៗ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភ្នំខ្សាច់» មានន័យដូចម្ដេច ?


ភ្នំខ្សាច់


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា គំនរខ្សាច់ដែលគេជញ្ជូនយកមកចាក់គរក-ពូនឲ្យខ្ពស់ជាងដីធម្មតា សម្អិតសម្អាងឲ្យមានសណ្ឋានជ្រលមដូចរាងចេតិយឬដូចកូនភ្នំ នៅក្នុងបរិវេណនៃព្រះវិហារ ឬក្រោមដើមពោធិព្រឹក្សជាដើម, តាមប្រពៃណីពីបុរាណ ច្រើនតែធ្វើក្នុងរដូវចូលឆ្នាំថ្មី ។
ឧទាហរណ៍៖ ពូនភ្នំខ្សាច់, ឆ្លងភ្នំខ្សាច់ ( ម. ព. ពាលុកចេតិយ ឬ វាលុកចេតិយ ផង ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភ្នំក្រវាញ» មានន័យដូចម្ដេច ?


ភ្នំក្រវាញ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះស្រុកមួយក្នុងខេត្តពោធិ៍សាត់ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភ្នំ» មានន័យដូចម្ដេច ?


ភ្នំ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ពំនូកដី ឬថ្មខ្ពស់ត្រដែតផុតឡើងពីផ្ទៃដីប្រក្រតីដែលនៅជិតខាង, ខ្ពស់ត្រដែតជាងសូម្បីដំបូកយ៉ាងធំ ។ ខ្មែរយើងតំាងពីបុរាណកាលរៀងមកដល់សម័យឥឡូវ ហៅ ភ្នំ ថា បព៌ត ( ច្រើនអានថា ប-រ៉ៈពត់ ) ។ បព៌ត ” ភ្នំ ” មាន៣ប្រភេទ គឺ ភ្នំដីសុទ្ធ ហៅ សុទ្ធបំសុបព៌ត; ភ្នំថ្មសុទ្ធ ( ឥតមានដើមឈើ ) ហៅ សុទ្ធបាសាណបព៌ត; ភ្នំលាយថ្មនិងដី ( មានដើមឈើ ) ហៅ ឧភយមិស្សកបព៌ត ។ បណ្ដាភ្នំទាំង៣ប្រភេទនេះ ភ្នំដីសុទ្ធ និង ភ្នំលាយថ្មនិងដី មានប្រយោជន៍ច្រើនជាង ភ្នំថ្មសុទ្ធ
ឧទាហរណ៍៖ នៅខែត្ររតនគិរីមានភ្នំដីសុទ្ធច្រើន, ឯក្នុងខែត្រដទៃក្រៅពីនោះ ច្រើនតែភ្នំលាយថ្មនិងដី, ជាភ្នំមានប្រយោជន៍ច្រើនណាស់ក្នុងប្រទេសកម្ពុជាយើង, គួរកូនចៅខ្មែរខំប្រឹងរាវរកប្រយោជន៍ឲ្យបានច្រើនៗ តាមលំដាប់កាលតៗទៅឲ្យសេដ្ឋកិច្ចក្នុងប្រទេសយើងលូតលាស់ចម្រើនត្រាតែដល់កម្រិតឡើង ។ ពាក្យបណ្ដៅលេងថា : ឯកអង្គទ្រង់នាមឯក ខ្ពស់អនេកទាបជាងស្មៅ ( តើគឺអ្វី ? –គឺភ្នំ ។ ត្រូវហើយ ! ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភ្នៅ» មានន័យដូចម្ដេច ?


ភ្នៅ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ភ្នៅមានដើមកំណើតក្នុងស្រុកឥណ្ឌា និងនៅស្រុកជុំវិញហិមាល័យា គេតែងដាំក្នងស្រុកដទៃ ដូចស្រុកខ្មែរជាដើម។ គេចូលចិត្តដំាភ្នៅឱ្យមានម្លប់ផង និងយកផ្លែបរិភោគផង ផ្លែទុំគេចូលចិត្តពិសាណាស់។ ផ្លែពុះជាពីរ សម្រាប់ធ្វើកំប៉ុងកាវ សាច់ភ្នៅឱ្យកាវជាប់ល្អមែនទែន ពេលគេហាលវាស្ងួត។​ ជាងមាសអាចប្រើកាវនេះបាន។ ឈើភ្នៅយកប្រើការបានខ្លះៗ គួរសម។ ស្លឹក និងផ្លែខ្ចី ចាស់ គេយកធ្វើថ្នាំរំងាប់រោគផ្សេងៗ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភ្នែល» មានន័យដូចម្ដេច ?


ភ្នែល


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលសម្ទែលចេញច្បាស់លាស់ ( ច្រើននិយាយតែពីពោះ ) ។
ឧទាហរណ៍៖ ពោះភ្នែល ( ព. សា. ) ។

                     ភ្នែលៗ កិ. វិ. ដែលបោលឬរត់បោះជើងយាងយាវឬលោតរង្វើលៗ ។
ឧទាហរណ៍៖ គោបោលភ្នែលៗ, រត់ភ្នែលៗ, លោតភ្នែលៗ ។ វេវ. ផ្នាលៗ ផ្នែលៗ( និយាយតាមទម្លាប់ប្រើ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភ្នែន» មានន័យដូចម្ដេច ?


ភ្នែន


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា បែបបទ ឬបែបភាពដែលពែន, កិរិយាអង្គុយពែនជើង
ឧទាហរណ៍៖ ផ្គត់ភ្នែន, ពែនភ្នែន ។ ព្រះពុទ្ធរូបទ្រង់ភ្នែន ឬ ព្រះទ្រង់ភ្នែន ព្រះពុទ្ធរូបដែលពែនព្រះបាទ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភ្នែកមាន់» មានន័យដូចម្ដេច ?


ភ្នែកមាន់


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ក្រដាសព័ណ៌ផ្សេងៗ ដែលដាប់ជាសណ្ឋានមូលៗតូចៗ ស្រដៀងនឹងភ្នែកមាន់ ប្រើការដាក់បន្ទំភ្ជាប់លើក្បាច់ស្ពាន់ក្រាប់ ។ ឈ្មោះវណ្ណយុត្តិមួយប្រភេទ មានវង់មូលពីរជាន់តូចក្នុង ធំក្រៅ សណ្ឋានស្រដៀងនឹងភ្នែកមាន់ (៙) នេះ សម្រាប់ប្រើសរសេរដាក់ត្រង់ក្បាលបន្ទាត់ដើមសេចក្ដីធំនីមួយៗ, តែក្នុងសម័យសព្វថ្ងៃនេះមិនសូវប្រើ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភ្នែកព្រាប» មានន័យដូចម្ដេច ?


ភ្នែកព្រាប


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះឈើព្រៃមួយប្រភេទ ដើមតូចៗ ស្លឹកមូលៗ ល្អិតៗ ។

                          ចុល្លព្រឹក្សមានកម្ពស់ ១-២ ម ដុះនៅព្រៃល្បោះ ឬព្រៃលិចទឹកជុំវិញទន្លេសាបនៃប្រទេសកម្ពុជា។ នៅស្រុកដទៃទៀត ក្នុអាស៊ីផ្នែកអាគ្នេយ៍ ភ្នែកព្រាបដុះជិតមាត់ព្រៃធំៗ។ មែកធាងភ្នែកព្រាប យើងតែងយកធ្វើអុសដុត។ សម្បក និងស្លឹក សម្រាប់ធ្វើឱសថផ្សេងៗ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភ្នែកជញ្ជីង» មានន័យដូចម្ដេច ?


ភ្នែកជញ្ជីង


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ចំណុច ឬកម្រិតជញ្ជីងជាគ្រឿងសម្គាល់ឲ្យដឹងទម្ងន់ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភ្នែកឆ្មា» មានន័យដូចម្ដេច ?


ភ្នែកឆ្មា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះកែវ ឬត្បូងមួយប្រភេទ សម្បុរឆ្លុះស្រដៀងនឹងភ្នែកឆ្មា ( បាលីហៅ មសារគល្ល ” កែវ ឬត្បូងកើតនាភ្នំឈ្មោះ មសារៈ ” ( ប្រទេសឥណ្ឌា ) ឬ កពរមណិ ” កែវពពាល ” ឬ ” ត្បូងភ្នែកឆ្មា ” ខ្មែរក្នុងសម័យបុរាណ ច្រើនជឿថា ត្បូងភ្នែកឆ្មាជាទ្រព្យត្រជាក់ត្រជំ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖