Posted on Leave a comment

តើពាក្យ «ភ្នែកគោរ» មានន័យដូចម្ដេច ?


ភ្នែកគោរ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឆ្អឹងជាអវយវៈនៃមនុស្ស មានសណ្ឋានជាពកនៅត្រង់ខាងក្រោម-កជើង ( ហៅថា ភ្នែកគោល ក៏មាន ) ។

👉ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា ព្រះគោប្ផកៈ


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភ្នែកក្រួច» មានន័យដូចម្ដេច ?


ភ្នែកក្រួច


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះក្រឡាមួយបែប ត្បាញដោយបន្ទោះ មានសណ្ឋានមូលៗ ( ដូចយ៉ាងក្រឡាកៅអីផ្ដៅ ) ។
ឧទាហរណ៍៖ ក្រឡាភ្នែកក្រួច ។

                     ជាលភ្នែកក្រួច ឈ្មោះជាលមួយប្រភេទ ដែលត្បាញជាក្រឡាភ្នែកក្រួច ( ក្រឡាប្រាំបីជ្រុង ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភ្នែក» មានន័យដូចម្ដេច ?


ភ្នែក


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ចក្ខុ គឺអាយតនៈមួយប្រភេទរបស់មនុស្ស, សត សម្រាប់មើលរូប, ឃើញរូប ។ ពកត្រង់ថ្នាំងឫស្សីខ្ចីទាំងពួង ឬឈើខ្ចី, វល្លិខ្ចីពួកខ្លះដែលនឹងបែកពន្លកចេញជាដៃ, ជាមែក ។
ឧទាហរណ៍៖ ភ្នែកឫស្សី ។

                    ភ្នែកឫស្សី គុ. (ព. ប្រ. ) ដែលមានតែភ្នែកមើលឃើញប៉ុន្តែឥតដឹងឥតយល់ ។
ឧទាហរណ៍៖ មនុស្សភ្នែកឫស្សី ។

👉ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា ព្រះនេត្រ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភ្នេន» មានន័យដូចម្ដេច ?


ភ្នេន


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ល្បត់ខ្លួនពស់ដែលពេនមានសណ្ឋានដូចជាចង្វាយ ។
ឧទាហរណ៍៖ ភ្នេនពស់ ។

                    ជួរកណ្ដាប់ស្រូវទុំដែលរៀបជាវង់ល្មមដឹកគោឬក្របីបញ្ជាន់មួយលើកបាន ។
ឧទាហរណ៍៖ ភ្នេនកណ្ដាប់ ។

                   អ្វីៗដែលគេចាប់បំពេនជាវង់មូលបានក៏ហៅ ភ្នេន ដែរ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភ្នើន» មានន័យដូចម្ដេច ?


ភ្នើន


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ស. ពះនិន អ. ថ. ផៈណឺន ) ញញួរធំសម្រាប់វាយប៉ាតដែកដោយដៃទាំងពីរ ។
ឧទាហរណ៍៖ ភ្នើនជាងដែក, ដងភ្នើនបាក់ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភ្នាំ» មានន័យដូចម្ដេច ?


ភ្នាំ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ក ឬគល់ច្រវា ( ច្រវាអុំ ) ។
ឧទាហរណ៍៖ ភ្នាំច្រវា; ហៅតាមទម្លាប់ប្រើដោយស្រុក, អ្នកស្រុកខ្លះហៅ កច្រវា ឬ គល់ច្រវា ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភ្នាស» មានន័យដូចម្ដេច ?


ភ្នាស


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ព. ថ. ) ស្បែកឬវត្ថុដែលពាស ( បារ. Membrane )
ឧទាហរណ៍៖ ភ្នាសសរីរាវយវៈ; ភ្នាសស្គរ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភ្នាល់» មានន័យដូចម្ដេច ?


ភ្នាល់


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា តាំងប្រឡងគ្នាដោយមានក្រយាតំណាំង ។
ឧទាហរណ៍៖ ភ្នាល់សេះ, ភ្នាល់មាន់ ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលតាំងសន្មតគ្នាដោយមានក្រយាតំណាំង ។
ឧទាហរណ៍៖ ល្បែងភ្នាល់ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភ្នាន» មានន័យដូចម្ដេច ?


ភ្នាន


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ព. បុ. ) បំណង ។
ឧទាហរណ៍៖ មានភ្នាន, ពេញភ្នាន គឺមានបំណង,ពេញបំណង ( មានប្រើតែក្នុងកាព្យបុរាណ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភ្នាក់ដៃ» មានន័យដូចម្ដេច ?


ភ្នាក់ដៃ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា បង្អែកសម្រាប់គងដៃ ។
ឧទាហរណ៍៖ ចងភ្នាក់ដៃ, ភ្នាក់ដៃគ្រែធម្មាសន៍, ផ្អែកនឹងភ្នាក់ដៃ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភ្នាក់ងារអធិការកិច្ចពូជដំណាំ» មានន័យដូចម្ដេច ?


ភ្នាក់ងារអធិការកិច្ចពូជដំណាំ


👉ថ្នាក់ពាក្យជា គយ
មានន័យថា អង្គភាពទទួលបន្ទុកការងារគ្រប់គ្រង និងត្រួតពិនិត្យគុណភាពពូជដំណាំដែលមានរចនាសម្ព័ន្ធច្បាស់លាស់ រួមមាននាយកដ្ឋានក្សេត្រសាស្ត្រនិងកែលម្អដីកសិកម្ម និងការិយាល័យក្សេត្រសាស្ត្រនិងកែលម្អដីកសិកម្មខេត្ត-ក្រុង។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភ្នាក់ងារអចលនវត្ថុ» មានន័យដូចម្ដេច ?


ភ្នាក់ងារអចលនវត្ថុ


👉ថ្នាក់ពាក្យជា ឧស្សាហកម្មហិរញ្ញវត្ថុ
មានន័យថា ក្រុមហ៊ុនភ្នាក់ងារអចលនវត្ថុ និង/ឬអ្នកជំនាញភ្នាក់ងារអចលនវត្ថុ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភ្នាក់ងារសំងួតទឹក» មានន័យដូចម្ដេច ?


ភ្នាក់ងារសំងួតទឹក


👉ថ្នាក់ពាក្យជា គីមី
មានន័យថា សារធាតុមានលទ្ធភាពយកទឹកចេញពីរូបធាតុ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភ្នាក់ងារសេវាកម្មពន្ធដារ» មានន័យដូចម្ដេច ?


ភ្នាក់ងារសេវាកម្មពន្ធដារ


👉ថ្នាក់ពាក្យជា ពន្ធដារ
មានន័យថា បុគ្គលដែលទទួលបានការអនុញ្ញាតជាភ្នាក់ងារសេវាកម្មពន្ធដារ ពីអគ្គនាយកដ្ឋានពន្ធដារ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភ្នាក់ងារសន្តិសុខឯកជន» មានន័យដូចម្ដេច ?


ភ្នាក់ងារសន្តិសុខឯកជន


👉ថ្នាក់ពាក្យជា ចំណូលមិនមែនសារពើពន្ធ
មានន័យថា រូបវន្តបុគ្គល ដែលត្រូវបានជ្រើសរើសដោយក្រុមហ៊ុន ឬសហគ្រាសគ្រឹះស្ថាននានា ដើម្បីបម្រើការងារសន្តិសុខ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភ្នាក់ងារសង្គមកិច្ច» មានន័យដូចម្ដេច ?


ភ្នាក់ងារសង្គមកិច្ច


👉ថ្នាក់ពាក្យជា ហិរញ្ញវត្ថុសាធារណៈ
មានន័យថា មន្រ្តីរបស់ក្រសួង មន្ទីរ ការិយាល័យទទួលបន្ទុកវិស័យសង្គមកិច្ចរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឬបុគ្គលផ្សេងទៀតដែលទទួលបានការបណ្តុះបណ្តាលជំនាញផ្នែកកុមារ និងច្បាប់ពាក់ព័ន្ធនឹងអនីតិជន ហើយត្រូវទទួលបានការតែងតាំង ឬទទួលស្គាល់ពីរដ្ឋមន្រ្តីក្រសួងបន្ទុកវិស័យសង្គមកិច្ច។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភ្នាក់ងារផ្តល់មូលនិធិ» មានន័យដូចម្ដេច ?


ភ្នាក់ងារផ្តល់មូលនិធិ


👉ថ្នាក់ពាក្យជា លទ្ធកម្មសាធារណៈ
មានន័យថា ភ្នាក់ងារដែលបានផ្ដល់កម្ចី ឬឥណទានឱ្យរាជរដ្ឋាភិបាល សម្រាប់កិច្ចសន្យាណាមួយ ហើយដែលមិនមែនជាភាគីនៃកិច្ចសន្យានេះ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភ្នាក់ងារបើកផ្តល់» មានន័យដូចម្ដេច ?


ភ្នាក់ងារបើកផ្តល់


👉ថ្នាក់ពាក្យជា ហិរញ្ញវត្ថុសាធារណៈ
មានន័យថា មានតួនាទីជាអ្នកបើកប្រាក់បៀវត្ស និងប្រាក់លាភការផ្សេងៗរបស់មន្រ្តីរាជការ។ ភ្នាក់ងាររូបនេះ ត្រូវបានតែងតាំងឡើងដោយប្រកាសអន្តរក្រសួង រវាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងសាមីក្រសួង ស្ថាប័ន ដូចជារជ្ជទេយ្យករដែរ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភ្នាក់ងារបសុពេទ្យ» មានន័យដូចម្ដេច ?


ភ្នាក់ងារបសុពេទ្យ


👉ថ្នាក់ពាក្យជា ចំណូលមិនមែនសារពើពន្ធ, គយ
មានន័យថា វាក្យសព្ទនេះមាននិយមន័យច្រើន ដូចខាងក្រោម៖ ១. មន្រ្តីបសុពេទ្យ ដែលត្រូវបានចាត់តាំងឱ្យទទួលខុសត្រូវត្រួតពិនិត្យអនាម័យសត្តឃាតដ្ឋាន អនាម័យសត្វ សាច់ និងផលិតផលសត្វ នៅតាមសត្តឃាតដ្ឋាន និងកន្លែងតាំងលក់។ ២. មន្ត្រីបសុពេទ្យដែលប្រតិបត្តិការក្នុងការត្រួតពិនិត្យអនាម័យសត្វនិងផលិតផលមានដើមកំណើតពីសត្វគ្រប់កន្លែង ឬយកវត្ថុវិភាគពីសត្វ ឬផលិតផលមានដើមកំណើតពីសត្វ ដើម្បីធ្វើការវិភាគ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភ្នាក់ងារធានារ៉ាប់រង» មានន័យដូចម្ដេច ?


ភ្នាក់ងារធានារ៉ាប់រង


👉ថ្នាក់ពាក្យជា ធានារ៉ាប់រង
មានន័យថា រូបវន្តបុគ្គល ឬនីតិបុគ្គល ដែលជួសមុខឱ្យក្រុមហ៊ុនធានារ៉ាប់រង ធ្វើការណែនាំអំពីការលក់ប័ណ្ណសន្យារ៉ាប់រង ការរៀបចំកិច្ចសន្យាធានារ៉ាប់រង ការប្រមូលបុព្វលាភ ការរៀបចំ ការធ្វើសំណងជាដើម ក្នុងក្របខ័ណ្ឌកំណត់ច្បាស់លាស់ នៃកិច្ចព្រមព្រៀងរវាងភ្នាក់ងារធានារ៉ាប់រង និងក្រុមហ៊ុនធានារ៉ាប់រង ដោយទទួលកម្រៃជើងសាពីក្រុមហ៊ុនធានារ៉ាប់រងនោះ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភ្នាក់ងារទេសចរណ៍» មានន័យដូចម្ដេច ?


ភ្នាក់ងារទេសចរណ៍


👉ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា បុគ្គលមានសញ្ជាតិខ្មែរ ដែលធ្វើអាជីវកម្មជាអ្នកជួយលក់សេវាកម្មទេសចរណ៍ ដូចជា សំបុត្រមធ្យោបាយធ្វើដំណើរ សេវាកម្មស្នាក់នៅទេសចរណ៍ និងសេវាកម្មទេសចរណ៍ផ្សេងៗទៀត រាប់បញ្ចូលខ្សែទស្សនកិច្ចដែលបង្កើតដោយការីទេសចរណ៍ផងដែរ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភ្នាក់ងារទទួលសមត្ថកិច្ច» មានន័យដូចម្ដេច ?


ភ្នាក់ងារទទួលសមត្ថកិច្ច


👉ថ្នាក់ពាក្យជា រដ្ឋបាលសាធារណៈ
មានន័យថា ផ្នែកឯកជន និងសង្គមស៊ីវិលដែលទទួលបានសិទ្ធិនិងភារកិច្ចពីរដ្ឋ ហើយដែលទទួលការគ្រប់គ្រង ត្រួតពិនិត្យរបស់រដ្ឋ ឬភ្នាក់ងាររដ្ឋ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភ្នាក់ងារញែក» មានន័យដូចម្ដេច ?


ភ្នាក់ងារញែក


👉ថ្នាក់ពាក្យជា គីមី
មានន័យថា ក្នុងល្បាយរាវ-វត្ថុរាវ ធាតុបន្ទាលបង្កើតជាកុំផេ្លចដែលមានលក្ខណៈរលាយខុសគ្នាពីក្នុងវត្ថុរាវមិនរលាយចូលគ្នាពីរ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភ្នាក់ងារគ្រប់គ្រងមូលបត្ររដ្ឋ» មានន័យដូចម្ដេច ?


ភ្នាក់ងារគ្រប់គ្រងមូលបត្ររដ្ឋ


👉ថ្នាក់ពាក្យជា ហិរញ្ញវត្ថុសាធារណៈ, មូលបត្ររដ្ឋ
មានន័យថា ធនាគារជាតិនៃកម្ពុជា ដែលធ្វើប្រតិបត្តិការពាក់ព័ន្ធនឹងមូលបត្ររដ្ឋ តាមការធ្វើប្រតិភូកម្មអំណាចដោយរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ លើកលែងតែប្រតិបត្តិការពាក់ព័ន្ធនឹងមូលបត្ររដ្ឋមិនអាចជួញដូរបាន។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភ្នាក់ងារគណនេយ្យនៃថវិកាឧបសម្ព័ន្ធនៅតាមខេត្ត ក្រុង» មានន័យដូចម្ដេច ?


ភ្នាក់ងារគណនេយ្យនៃថវិកាឧបសម្ព័ន្ធនៅតាមខេត្ត ក្រុង


👉ថ្នាក់ពាក្យជា ហិរញ្ញវត្ថុសាធារណៈ
មានន័យថា គណនេយ្យករបើកផ្ដល់ចំណាយនៃអាណត្តិបើកប្រាក់ ដែលបានធ្វើឡើងដោយអាណាប័កផ្ទេរសិទ្ធិ នៃថវិកាឧបសម្ព័ន្ធ និងទទួលបន្ទុកបើកផ្ដល់ចំ-ណាយក្នុងបេឡារបស់ខ្លួន។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភ្នាក់ងារកាត់ទុក» មានន័យដូចម្ដេច ?


ភ្នាក់ងារកាត់ទុក


👉ថ្នាក់ពាក្យជា ពន្ធដារ
មានន័យថា បុគ្គលដែលបទប្បញ្ញត្តិស្តីពីពន្ធដារតម្រូវឱ្យធ្វើការកាត់ទុក និងបង់ប្រាក់ពន្ធចូលថវិកាក្នុងនាមនៃតតិយជន។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភ្នាក់ងារ» មានន័យដូចម្ដេច ?


ភ្នាក់ងារ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា បង្អែកការងារ, អ្នកព្រនាក់ការងារ គឺអ្នកជាជំនួយការបន្ទាប់អធិបតី, អ្នកកាន់ការរងផ្ទាល់អំពីអធិបតីក្នុងមុខក្រសួងនីមួយៗ ។
ឧទាហរណ៍៖ មន្ត្រីភ្នាក់ងារ, ភ្នាក់ងាររាជការ, ភ្នាក់ងារក្រុមព្រះនគរបាល ។

                     អ្នកបំពេញមុខការដើម្បីអ្នកដទៃ ឬដើម្បីរដ្ឋ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភ្នក់» មានន័យដូចម្ដេច ?


ភ្នក់


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា គំនរឧស ឬសម្រាម ដែលដុតឲ្យឆេះងំរង្គំយូរ ដោយសង្កត់នឹងអង្កាមឬកម្ទេច, ស្មៅ, ចំណាំងជាដើម ដែលស្រស់ ឬដែលលាយដោយដី ដើម្បីឲ្យហុយផ្សែងកម្ចាត់មូសជាដើម ។
ឧទាហរណ៍៖ បង្ហុយភ្នក់, ភ្នក់ភ្លើង ឬ ភ្លើងភ្នក់ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភ្នក» មានន័យដូចម្ដេច ?


ភ្នក


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ផ្ដួចគំនិតនឹកដល់, ផ្អូកនឹកដល់, ចាប់ភ្លឹកនឹកដល់
ឧទាហរណ៍៖ ភ្នកនឹក ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភ្ញៀវ» មានន័យដូចម្ដេច ?


ភ្ញៀវ


មានន័យថា អ្នកទីទៃក្រៅពីគ្នាឯងក្នុងផ្ទះឬក្នុងបន្ទុកជាមួយដែលគេមករក, មកសួរនាំ, មកលេងឬអ្នកដែលម្ចាស់ផ្ទះឬម្ចាស់បន្ទុកជាមួយ, ម្ចាស់ការ, ម្ចាស់ពិធីអញ្ជើញ, ហៅរកឲ្យគេមក
ឧទាហរណ៍៖ ហៅភ្ញៀវ, អញ្ជើញភ្ញៀវ, ជប់លៀងភ្ញៀវ ។

                     ភ្ញៀវកំដរ ភ្ញៀវដែលមកកំដរក្នុងពេលមានធុរៈ ។ ភ្ញៀវជាន់ក ភ្ញៀវដែលឥតហៅរកសោះ ស្រាប់តែមកឯងៗច្រើនហួសពេកស៊ីចុកស្ញែស្ញុកស្ទើរទប់ទល់មិនឈ្នះ។ ភ្ញៀវពន្លឺ ភ្ញៀវដែលមកជួយបំភ្លឺហេតុការណ៍អ្វីមួយឬតាមធម្មតាគឺភ្ញៀវទាំងពួង ។
👉ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា បុគ្គលដែលធ្វើដំណើរដើម្បីសម្រាក លំហែ កម្សាន្ត ធុរកិច្ច និងគោលបំណងទេសចរណ៍ស្របច្បាប់ផ្សេងៗទៀត ក្នុងនាមជាទេសចរណ៍ ឬជាអ្នកធ្វើដំណើរកម្សាន្ត។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភ្ញីទៀន» មានន័យដូចម្ដេច ?


ភ្ញីទៀន


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះគ្រឿងអុជជាលំអ មានដងដាំបញ្ឈរ មានបន្ទោះឫស្សីមូលៗវែងៗជាងគ្នាតាមលំដាប់ថ្នាក់រុំរំសេវលាយស្ពាន់ធ័រត្រង់ខាងចុងដោយ ក្រដាសស្ដើងសាច់ស្វិត ដោតគល់ភ្ជាប់នឹងដងជាជួរដោយសង្កាត់ៗតាមថ្នាក់ ក្រសោបរួបក្ដោបខាងចុងដោយឆ្នួន សម្រាប់អុជនៅវេលាយប់ ក្នុងឱកាសធ្វើបុណ្យនីមួយ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភ្ញី» មានន័យដូចម្ដេច ?


ភ្ញី


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះក្បាច់រចនាដែលគូរឬឆ្លាក់ប្រទាក់ពាក់ព័ន្ធគ្នា; ភ្ញីក្លាយ ក្បាច់ភ្ញីដែលលាយច្រើនបែបចម្រុះគ្នា; ភ្ញីទេស ក្បាច់ភ្ញីដែលធ្វើជារូបដើម, ទង, ស្លឹក, ផ្កា, ផ្លែ; ភ្ញីភ្លើង ក្បាច់ភ្ញីដែលប្រទាក់លើគ្នាឈរច្រូងមានសណ្ឋានស្រដៀងនឹងអណ្ដាតភ្លើង; ភ្ញីវល្លិ ក្បាច់ភ្ញីដែលមានសណ្ឋានជាវល្លិវារប្រទាក់គ្នា ។ ភ្ញីផ្កា ឬ ផ្កាភ្ញី ផ្កាកម្រងនិងផ្ការាយផ្សេងៗ, ច្រើននិយាយថា ទៀនធូបភ្ញីផ្កា ( គ្រឿងបូជា ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភ្ញាស់» មានន័យដូចម្ដេច ?


ភ្ញាស់


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើឲ្យញាស់ ។
ឧទាហរណ៍៖ ភ្ញាស់ពងទា ឬ ភ្ញាស់កូនទា ។

                         ភ្ញាស់វិជ្ជា ( ព. ប្រ. ) ខំប្រឹងរៀនឲ្យមានវិជ្ជាលូតលាស់ចម្រើន ឬជួយឧបត្ថម្ភឲ្យអ្នករៀន មានវិជ្ជាលូតលាស់ចម្រើន ។ ល ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភ្ញាក់» មានន័យដូចម្ដេច ?


ភ្ញាក់


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា រឭកពីដេកលក់ ។
ឧទាហរណ៍៖ ភ្ញាក់ពីដេក, ដេកក្រភ្ញាក់ ។

                      រអើលដោយខ្លាច, ដោយស្លន់ ព្រោះមិនដឹងខ្លួនសោះ ក៏ស្រាប់តែពើបពះអារម្មណ៍ដ៏ប្លែក ។
ឧទាហរណ៍៖ ភ្ញាក់ដូចគេកន្ត្រាក់, ភ្ញាក់ដូចគេចោល ។

                      ភ្ញាក់កំណើត រឭកឃើញកំណើតរបស់ខ្លួនក្នុងជាតិនេះ ដែលជាមនុស្សមានសភាពយ៉ាងណា ។ ភ្ញាក់ខ្លួន ដឹងខ្លួនដូចគេភ្ញាក់ពីដេក ។ ភ្ញាក់គំនិត ដឹងច្បាស់ជាខ្លួនគិតខុស ។ ភ្ញាក់ដំណឹង ភ្ញាក់ជឿដំណឹងដែលប្លែកតែមិនពិត ។ ភ្ញាក់ផ្អើល ឬ ផ្អើលភ្ញាក់ ភ្ញាក់ដោយរអើលព្រោះដឹងហេតុមិនជាក់ឬព្រោះជឿដោយស្មានៗ មិនបា្រកដ ។ ភ្ញាក់រឭក នឹកឃើញសេចក្ដីខុសត្រូវរឿយៗមិនភ្លេច ។ ភ្ញាក់ស្មារតី មានស្មារតីរឭកឃើញការពិត ។ ល ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភ្ញល់» មានន័យដូចម្ដេច ?


ភ្ញល់


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ដាក់ញល់, ញល់រឿយៗ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភ្ញច់» មានន័យដូចម្ដេច ?


ភ្ញច់


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ដាក់ញច់ផ្អឹបសង្កត់យូរ ។
ឧទាហរណ៍៖ ភ្ញច់ទៀនឲ្យរលត់; កុំភ្ញច់កម្ទេចបារីលើកន្ទេល ( ម. ព. ញច់ ផង ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភ្ជ័រ» មានន័យដូចម្ដេច ?


ភ្ជ័រ


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ដាក់ស៊កភ្ជាប់ដោយជ័រ, ដោយកាកល័ខជាដើម ។
ឧទាហរណ៍៖ ភ្ជ័រកាំបិត ។

                      ព. ប្រ. រួមចូលគំនិតមួយដោយប្ដេជ្ញាគ្នាយ៉ាងមាំ ។
ឧទាហរណ៍៖ ភ្ជ័រគំនិតគ្នា, ភ្ជ័រមេត្រី ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភ្ជោក» មានន័យដូចម្ដេច ?


ភ្ជោក


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើឲ្យជោក, បញ្ជោក, ( មិនសូវប្រើ, ច្រើនប្រើតែ បញ្ជោក ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភ្ជើញ» មានន័យដូចម្ដេច ?


ភ្ជើញ


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ដេរភ្ជាប់មុខសំពត់ស្លៀកឲ្យមានសណ្ឋានដូចជាមាត់ថង់ ។
ឧទាហរណ៍៖ ភ្ជើញសំពត់ស្លៀក ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភ្ជួរ» មានន័យដូចម្ដេច ?


ភ្ជួរ


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា រម្លើងដីដោយនង្គ័លឲ្យរបើកជាអាចម៍បំណះ
ឧទាហរណ៍៖ ភ្ជួរស្រែ, ភ្ជួរដីចម្ការ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភ្ជុំ» មានន័យដូចម្ដេច ?


ភ្ជុំ


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើឲ្យជុំ, ឲ្យជួបជុំគ្នា, ឲ្យប្រជុំគ្នា ។
ឧទាហរណ៍៖ ភ្ជុំគ្នា, ភ្ជុំពល ។

                   ភ្ជុំជាតក ឬ ភ្ជុំជាតិ រួបរួមជាតិកំណើតពួកអ្នកដែលអន្ទោលមកកើតចួបគ្នា ដោយព្រះសព្វញ្ញុពុទ្ធទ្រង់សរញាណឃើញច្បាស់ហើយទ្រង់ត្រាស់ សម្ដែងប្រាប់ ។ ភ្ជុំបិណ្ឌ ( ម. ព. បិណ្ឌ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភ្ជិត» មានន័យដូចម្ដេច ?


ភ្ជិត


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើឲ្យជិត; ដាក់ប៉ះឲ្យជិតសាច់គ្នា ។
ឧទាហរណ៍៖ ភ្ជិតសាច់ឈើ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភ្ជាំ» មានន័យដូចម្ដេច ?


ភ្ជាំ


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើឲ្យជាំ, ឲ្យជា្របចូលជោកជាំ ។
ឧទាហរណ៍៖ ភ្ជាំជ័រ គឺយកឈើពុកឬស្លឹកព្រាលជាដើមដាក់ញាត់ក្នុងរណ្ដៅជ័រ ឬដាក់ត្រាំជាមួយនឹងជ័រទឹកទុកឲ្យជ្រាបចូលជោកជាំ ។ ភ្ជាំសំពត់យកសំពត់ទៅជ្រលក់ត្រាំច្របាច់ឲ្យដិតជោកជាំដោយទឹកមក្លឿជាដើម ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភ្ជាប់» មានន័យដូចម្ដេច ?


ភ្ជាប់


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើឲ្យជាប់គ្នា, បញ្ជាប់ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភ្ជល់» មានន័យដូចម្ដេច ?


ភ្ជល់


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ស្លឹកកំពូលទ្រាំងដែលដាក់គ្របប្រជល់មុខប្រក់លើគ្នាដេរខ្ទាស់ជាបន្ទះ; ទោះបីត្បាញជាការុងឬសម្ពៀតជាដើម ក៏ហៅ ភ្ជល់ បានដែរ ។
ឧទាហរណ៍៖ ការុងភ្ជល់, សំម្ពៀតភ្ជល់ ( មើលក្នុងពាក្យ ទ្រាំង ន. ទៀតផង ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភ្ជរ» មានន័យដូចម្ដេច ?


ភ្ជរ


👉ថ្នាក់ពាក្យជា បរិវារសព្ទ
មានន័យថា ពាក្យសាមញ្ញសម្រាប់និយាយផ្សំនឹងពាក្យ ភ្ជុំ ថា
ឧទាហរណ៍៖ ភ្ជុំភ្ជរ គឺប្រជុំគ្នាធ្វើបុណ្យនៅទីវត្តអារាមក្នុងថ្ងៃភ្ជុំបិណ្ឌ ( ថ្ងៃ១៥ រោចខែភទ្របទ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភ្ជង់» មានន័យដូចម្ដេច ?


ភ្ជង់


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើឲ្យជង់, ផ្តោតដាក់ចំដូចគេជង់, ផ្ដោតតម្រង់ឲ្យចំ
ឧទាហរណ៍៖ ព្រានភ្ជង់កាំភ្លើងសំដៅប្រជុំចិញ្ចើមខ្លាធំ, រកលៃលកឧបាយកលដើម្បីតដៃនឹងចោរនោះដូចម្ដេចកើត បើវាចូលមកដល់ភ្លែតស្រាប់តែភ្ជង់ចុងកាំភ្លើង ភ្លាមមកត្រង់ដើមទ្រូងតែម្ដង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភ្ងំ» មានន័យដូចម្ដេច ?


ភ្ងំ


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើឲ្យងំ ( ធ្លាប់ប្រើតែ ផ្ងំ ម. ព. នេះទៀតផង ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភ្ងើយ» មានន័យដូចម្ដេច ?


ភ្ងើយ


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើឲ្យងើយ, ចាប់លើកឲ្យងើយឡើងលើ ( ច្រើនប្រើតែ ផ្ងើយ; ម. ព. នេះទៀតផង ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភ្ងើកៗ» មានន័យដូចម្ដេច ?


ភ្ងើកៗ


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលងក់ងើបៗរឿយៗ, រំងើកៗ : ដើរភ្ងើកៗ; ដំណើរភ្ងើកៗ ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលងក់ងើបៗរឿយៗ, រំងើកៗ : ដើរភ្ងើកៗ; ដំណើរភ្ងើកៗ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «» ភ្ងូតមានន័យដូចម្ដេច ?


ភ្ងូត


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ញុំាងអ្នកដទៃឲ្យងូត ( មើលក្នុងពាក្យ ផ្ងូត ទៀតផង ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភ្ងាស» មានន័យដូចម្ដេច ?


ភ្ងាស


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះឈើព្រៃមួយប្រភេទដើមតូចសំបកមានក្រមរជ្រួញៗ សម្បុរខ្មៅជាំ ស្លឹកល្អិតៗរឹងៗ ផ្កាល្អិតៗជាកញ្ចុំៗសម្បុរស្វាយ ប្រើការធ្វើជាឧស ។ គម្របក្ដារមឈូសដែលរចនាជាក្បាច់ក្បូរ មានសណ្ឋានដូចរាងដំបូលវិហារ ឬប្រាសាទ, ហៅថា គ្របភ្ងាស ឬ គម្របភ្ងាស ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភ្ងារ» មានន័យដូចម្ដេច ?


ភ្ងារ


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ភ្ញាក់មួយភាំងពីដេកលក់, ភ្ញាក់ស្លុងស្មារតីដឹងខ្លួនមួយស្របក់តូច ។
ឧទាហរណ៍៖ ភ្ងារឡើង, ភ្ងារដឹងខ្លួន ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភ្ងាប្រិយ» មានន័យដូចម្ដេច ?


ភ្ងាប្រិយ


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលគួរស្រឡញ់ គួរថ្នាក់ថ្នម, ពុំងា, ស្ងួនភ្ងា ( ព. កា. )
ឧទាហរណ៍៖ ហៃប្អូនភ្ងាប្រិយ ម្ដេចពុំស្រដី ខឹងអ្វីនឹងបង បើមានគ្នាន់ចិត្ត មាសមិត្រកុំចង ចូរស្រាយចំណង កំហឹងនោះចេញ ។ ល ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភ្ងា» មានន័យដូចម្ដេច ?


ភ្ងា


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ពុំងា, ប្រសើរ, ថ្លៃថ្លា, ជាទីស្រឡាញ់, … ។ ប្រើដូចជាបរិវារសព្ទរៀងនៅខាងដើមឬខាងចុងពាក្យខ្លះ ដូចជា ភ្ងាប្រិយ, មិត្រភ្ងា, ស្ងួនភ្ងា ( ម. ព. ទាំងនោះផង ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភ្ងប់» មានន័យដូចម្ដេច ?


ភ្ងប់


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើឲ្យងប់ចុះ ( មើលក្នុងពាក្យ ផ្ងុប ទៀតផង ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភ្ងក់ៗ» មានន័យដូចម្ដេច ?


ភ្ងក់ៗ


មានន័យថា មើលក្នុងពាក្យ ផ្ងក់ៗ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភ័ស្តុតាងសវនកម្ម» មានន័យដូចម្ដេច ?


ភ័ស្តុតាងសវនកម្ម


👉ថ្នាក់ពាក្យជា គណនេយ្យ
មានន័យថា ព័ត៌មានដែលបានប្រើដោយសវនករសម្រាប់ធ្វើការសន្និដ្ឋាន និងដែលជាមូលដ្ឋានសម្រាប់ការបញ្ចេញមតិរបស់សវនករ។ ភ័ស្ដុតាងសវនកម្ម រួមមានព័ត៌មានដែលមាននៅក្នុងបញ្ជីគណនេយ្យសម្រាប់ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ និងព័ត៌មានផ្សេងៗទៀត។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភ័ស្តុតាង» មានន័យដូចម្ដេច ?


ភ័ស្តុតាង


👉ថ្នាក់ពាក្យជា លទ្ធកម្មសាធារណៈ
មានន័យថា ព័ត៌មានដែលប្រមូលបាននិងត្រូវបានប្រើប្រាស់ធ្វើជាមូលដ្ឋានសម្រាប់ធ្វើការអង្កេត និងការសន្និដ្ឋាន ទៅនឹងគោលបំណងនៃការត្រួតពិនិត្យ។ បញ្ហាមួួយពិត ឬមិនពិត ត្រូវបានបញ្ជាក់តាមរយៈភ័ស្ដុតាង។ករណីមិនច្បាស់លាស់ ត្រូវធ្វើការសាកសួរបន្ថែម។ដូច្នេះ ភ័ស្ដុតាងគឺជាឯកសារគាំទ្រដ៏សំខាន់ ដល់ការធ្វើអង្កេត វាយតម្លៃ និងសន្និដ្ឋាន ដើម្បីផ្ដល់អនុសាសន៍ក្នុងរបាយការណ៍ត្រួតពិនិត្យ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភ័ស្តុ» មានន័យដូចម្ដេច ?


ភ័ស្តុ


មានន័យថា ( ម. ព. ភស្ដុ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភ័វន» មានន័យដូចម្ដេច ?


ភ័វន


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា គេហដ្ឋានធំស្កឹមស្កៃ ដូចយ៉ាងប្រាសាទវិមានជាដើម។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភ័យអាសន្ន» មានន័យដូចម្ដេច ?


ភ័យអាសន្ន


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ភ័យកើតពីឮសំឡេងដែលគេស្រែកឆោឡោ ដោយមិនទាន់ដឹងហេតុ ដូចជានៅពេលដែលទើបនឹងភ្ញាក់ពីដំណេកជាដើម ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភ័យរអើល» មានន័យដូចម្ដេច ?


ភ័យរអើល


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ភ័យដោយឥតហេតុ ដូចជាកូនក្មេងដែលខ្លាចក្នុងទីងងឹតជាដើម ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភ័យរន្ធត់» មានន័យដូចម្ដេច ?


ភ័យរន្ធត់


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ភ័យខ្លាំងកើតមកពីហេតុ ដែលគួរឱ្យតក់ស្លុត ដូចយ៉ាងសេចក្តីស្លាប់ ឬគេដេញសម្លាប់ជាដើម ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភ័យ» មានន័យដូចម្ដេច ?


ភ័យ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ភយ ) សេចក្ដីខ្លាច; ហេតុឬដំណើរដែលគួរខ្លាច
ឧទាហរណ៍៖ កើតភ័យ, មានភ័យ ។

                       ខ្មែរប្រើជា កិ. ក៏មាន ។
ឧទាហរណ៍៖ ខ្ញុំភ័យណាស់ ខ្ញុំខ្លាចណាស់; កុំភ័យ ! កុំខ្លាច ! ឬ កុំព្រួយ ! ។

                       ភ័យភិត ឬ ភិតភ័យ ខ្លាចខ្លាំង, ខ្លាចណាស់ ។ ល ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភ័ព្វ» មានន័យដូចម្ដេច ?


ភ័ព្វ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សេចក្ដីសុខ; ការគួរ; លាភ; ការរស់នៅ … ។ ខ្មែរច្រើនសំដៅសេចក្ដីថា “សំណាង, ព្រេងសំណាង ” : មានភ័ព្វ, ឥតភ័ព្វ ។ បុណ្យភ័ព្យ បុណ្យសំណាង ។ ភ័ព្វព្រេង សំណាងពីព្រេងនាយ ។ ព. ផ្ទ. អភ័ព្វ អភ័ព្យ ។
ព្រេង សំណាង ដំណើរប្រែក្រឡាប់ទៅជាល្អ អាក្រក់នៃព្រឹត្តិការណ៍នីមួយៗ ដំណើរស្មាន ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( បា. ភព្វ; សំ. ភវ្យ ) ដែលគួរ, ដែលគួរដល់កិច្ចការ; ដែលមានសំណាងល្អ, ដែលមានសេចក្តីសុខ ។ ភព្វបុគ្គល ( ភាប់ពៈបុក-គល់ ) បុគ្គលដែលមានសំណាងល្អ; បុគ្គលដែលគួរបួសជាបព្វជិតក្នុងព្រះពុទ្ធសាសនាបាន។ ភព្វរូប ( ភាប់ពៈ– ) ដែលមានសភាពដ៏សមគួរ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភ័ព្យ» មានន័យដូចម្ដេច ?


ភ័ព្យ


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( ម. ព. ភ័ព្វ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភ័ន្ត» មានន័យដូចម្ដេច ?


ភ័ន្ត


មានន័យថា ( មើលពាក្យ ភាន់ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភ័ក្ដ្រ» មានន័យដូចម្ដេច ?


ភ័ក្ដ្រ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. ភក្រ្ត ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភ័ក្ដិ» មានន័យដូចម្ដេច ?


ភ័ក្ដិ


មានន័យថា ( ម. ព. ភក្តី ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភ័ក» មានន័យដូចម្ដេច ?


ភ័ក


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ( ស. ព័ក អ. ថ. ផ័ក ) ឈប់ស្នាក់នៅមួយពេលមួយគ្រា, អាស្រ័យនៅបណ្ដោះអាសន្ន; ច្រើនប្រើជាមួយនឹងពាក្យ ស្នាក់ និង អាស្រ័យថា : ភ័កអាស្រ័យ, ស្នាក់ភ័កអាស្រ័យនៅផ្ទះបងប្អូន ។ ព្រះពន្លាភ័ក ឬ វាំងភ័ក ព្រះពន្លាឬវាំងដែលគេសង់បណ្ដោះអាសន្ន សម្រាប់ថ្វាយព្រះរាជាទ្រង់ប្រថាប់មួយពេលមួយគ្រា ( សរសេរជា ភាក់ ក៏មាន ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភោរភាវ» មានន័យដូចម្ដេច ?


ភោរភាវ


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលពោលពាក្យពេញចំហឥតគម្រប, ដែលនិយាយឥតសំចៃ ។
ឧទាហរណ៍៖ មនុស្សភោរភាវ, សម្ដីភោរភាវ; និយាយភោរភាវ ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលពោលពាក្យពេញចំហឥតគម្រប, ដែលនិយាយឥតសំចៃ ។
ឧទាហរណ៍៖ មនុស្សភោរភាវ, សម្ដីភោរភាវ; និយាយភោរភាវ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភោមីរា» មានន័យដូចម្ដេច ?


ភោមីរា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. ) កែវប្រពាល ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភោជ្យសាលី» មានន័យដូចម្ដេច ?


ភោជ្យសាលី


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. ភោជ្ជសាលី ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភោជ្យភ័ស្តុ» មានន័យដូចម្ដេច ?

ភោជ្យភ័ស្តុ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. ភោជ្ជភ័ស្តុ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភោជ្ជសាលី» មានន័យដូចម្ដេច ?


ភោជ្ជសាលី


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. < ភោជ្ជ “ដែលគួរបរិភោគ” + សាលិ ” ស្រូវសាលី ” ; សំ.< ភោជ្យ + ឝាលិ ) ឈ្មោះស្រូវវិសេសពួកមួយ; ស្រូវខ្សាយ ឬ ពោត ក៏ថា ។តាមរឿងរ៉ាវក្នុងប្រថមកល្បថា ស្រូវឥតសំបក គឺស្រូវដែលផ្លែចេញមក ជាគ្រាប់អង្ករស្រេចស្រាប់តែម្ដង ហៅថា ស្រូវសាលី, តែខ្មែរច្រើនហៅ ស្រូវភោជ្ជសាលី, អង្ករភោជ្ជសាលី ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភោជ្ជភ័ស្តុ» មានន័យដូចម្ដេច ?


ភោជ្ជភ័ស្តុ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. < ភោជ្ជ ” ដែលគួរបរិភោគ ” + វត្ថុ; សំ. < ភោជ្យ + វស្តុ ) វត្ថុដែលគួរបរិភោគ, គ្រឿងស៊ីផ្សេងៗ ( ព. ទេ. ឬ ព. កា. ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភោជនីយាហារ» មានន័យដូចម្ដេច ?


ភោជនីយាហារ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. < ភោជនីយ + អាហារ ) អាហារដែលគួរបរិភោគ, អាហារសម្រាប់បរិភោគ ។ វេវ. ភោជនាហារ ច្រើននិយាយថា ខាទនីយភោជនីយាហារ បង្អែមនិងចម្អាប ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភោជនីយសោភ័ន» មានន័យដូចម្ដេច ?


ភោជនីយសោភ័ន


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. ភោជនីយសោភ័ណ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភោជនីយសោភ័ណ» មានន័យដូចម្ដេច ?


ភោជនីយសោភ័ណ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. < ភោជនីយ សំដៅសេចក្ដីថា ” កន្លែងសម្រាប់បរិភោគអាហារ ” + សោភណ ឬ សោភន ” ល្អ ” ) ឈ្មោះប្រាសាទមួយក្នុងព្រះបរមរាជវាំងចតុម្មុខ ( ក្រុងភ្នំពេញ ) ជាកន្លែងសម្រាប់លៀងភ្ញៀវក្នុងព្រះរាជពិធីធំៗ ម្ដងៗ ( ហៅយ៉ាងខ្លីត្រឹមតែ ប្រាសាទភោជនីយ ឬ ព្រះទីន័ងភោជនីយ ក៏បាន ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភោជនីយសិល្បៈ» មានន័យដូចម្ដេច ?


ភោជនីយសិល្បៈ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សិល្បៈខាងធ្វើម្ហូបឆ្ងាញ់ ខាងចុងភៅ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភោជនីយមង្គល» មានន័យដូចម្ដេច ?


ភោជនីយមង្គល


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អាហារភោជន ដែលគេតាក់តែងទទួលភ្ញៀវ ក្នុងពេលមានពិធីបុណ្យ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភោជនីយប័ណ្ណ» មានន័យដូចម្ដេច ?


ភោជនីយប័ណ្ណ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សំបុត្រដែលអនុញ្ញាតឱ្យទិញគ្រឿងបរិភោគ (ក្នុងពេលអត្តខាត់) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភោជនីយដ្ឋាន» មានន័យដូចម្ដេច ?


ភោជនីយដ្ឋាន


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ផ្ទះលក់ដូរគ្រឿងស៊ីផឹក។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភោជនីយ» មានន័យដូចម្ដេច ?


ភោជនីយ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អាហារដែលគួរបរិភោគ ។ ភោជនីយដ្ឋាន ឬ –ស្ថាន ( ភោជៈ– ) កន្លែងសម្រាប់បរិភោគអាហារ ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( បា. ) ដែលគួរបរិភោគ, សម្រាប់បរិភោគ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភោជនាហារ» មានន័យដូចម្ដេច ?


ភោជនាហារ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. < ភោជន + អាហារ ) អាហារសម្រាប់បរិភោគ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភោជនាគារ» មានន័យដូចម្ដេច ?


ភោជនាគា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. < ភោជន + អាគារ ) ផ្ទះលក់ភោជន ។
ផ្ទះលក់បាយចំណីនៅស្រុកស្រែ ចម្ការ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភោជនភ័ស្ដុ» មានន័យដូចម្ដេច ?


ភោជនភ័ស្ដុ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា គ្រឿងបរិភោគផ្សេងៗ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភោជនភណ្ឌ» មានន័យដូចម្ដេច ?


ភោជនភណ្


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា គ្រឿងបរិភោគ ( គ្រឿងស៊ី ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភោជនទាន» មានន័យដូចម្ដេច ?


ភោជនទាន


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការឲ្យភោជន ( ជាទាន ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភោជនដ្ឋាន» មានន័យដូចម្ដេច ?


ភោជនដ្ឋាន


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ទីដែលគេបរិភាគអាហារជុំគ្នា ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភោជន» មានន័យដូចម្ដេច ?


ភោជន


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ) វត្ថុសម្រាប់បរិភោគ, អាហារ ។
ភោជនទាន ( ភោជៈនៈ– ) ការឲ្យភោជន ( ជាទាន ) ។ ភោជនភណ្ឌ ( ភោជៈនៈភ័ន ) គ្រឿងបរិភោគ ( គ្រឿងស៊ី ) ។ ភោជនភ័ស្ដុ ( ភោជៈនៈភ័ស ) គ្រឿងបរិភោគផ្សេងៗ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភោគៈ» មានន័យដូចម្ដេច ?


ភោគៈ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. ភោគ ) ។

👉ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា សិទ្ធិដែលជនម្នាក់ៗ មានលើទ្រព្យណាមួយជាបណ្ដោះអាសន្ន មិនទាន់ស៊ប់ជារបស់ខ្លួនមែនទែនទេ។ “ភោគៈ” ជាពាក្យផ្ទុយនឹងកម្មសិទ្ធិដែលជាសិទ្ធិពេញបរិបូណ៌របស់ជនម្នាក់ៗ លើទ្រព្យណាមួយ។ឧទា៖ ដីមានប្លង់សុរិយោដី ជាដីកម្មសិទ្ធិ ឯដីមិនទាន់មានប្លង់សុរិយោដី គឺជាដីភោគៈ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភោគី» មានន័យដូចម្ដេច ?


ភោគី


👉ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា អ្នកទទួលបានភោគៈ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភោគសម្ប័ទ» មានន័យដូចម្ដេច ?


ភោគសម្ប័ទ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. ភោគ + សំបទ៑; បា. –សម្បទា ) ការបរិបូណ៌ដោយភោគៈ ( ជាគូគ្នានឹង បរិវារសម្ប័ទ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភោគសម្បទា» មានន័យដូចម្ដេច ?


ភោគសម្បទា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. ភោគសម្ប័ទ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភោគវុឌ្ឍិ» មានន័យដូចម្ដេច ?


ភោគវុឌ្ឍិ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សេចក្ដីចម្រើនភោគៈ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភោគទ្រព្យ» មានន័យដូចម្ដេច ?


ភោគទ្រព្យ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការបរិបូណ៌ដោយទ្រព្យ (មានវិញ្ញាណនឹងឥតវិញ្ញាណ) ដំណើរ បរិបូណ៌ដោយផល ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភោគ» មានន័យដូចម្ដេច ?


ភោគ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ភោគ ) សម្បត្តិ, ទ្រព្យ; សេចក្ដីសុខ; ការបរិភោគ; សួយ; ភ្នេន, របត់, ផ្នត់ … ។ ភោគបតី ( ភោគៈប៉ៈដី ) ម្ចាស់ទ្រព្យ; អ្នកមានទ្រព្យ; អ្នកត្រួតត្រាស្រុកសួយ ( ចៅហ្វាយស្រុក ) ។ ភោគព័ស្តុ ឬ ភោគភ័ស្ដុ ( ភោក-ព័សឬ-ភ័ស ) ទ្រព្យសម្បត្ដិផ្សេងៗ ។ ភោគលាភ ( ភោគៈលាប ) ការបានទ្រព្យ; ការប្រាក់ ឬ ប្រាក់ការ; ចំណេញ ។ ភោគវ័ត, ភោគវ័ន្ត ឬ ភោគី អ្នកមានទ្រព្យ; បើស្ត្រីជា ភោគវតី, ភោគវន្តី, ភោគិនី ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភោក្ដា» មានន័យដូចម្ដេច ?


ភោក្តា


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ​( សំ. ភុក្ដ; បា. ភុត្ដ ) បរិភោគហើយ, ស៊ីផឹកហើយ; ប៉ុន្ដែដែលពួកកវីខ្មែរយើងធ្លាប់ប្រើក្នុងពាក្យកាព្យរៀងមក សំដៅសេចក្ដីថា បរិភោគហើយ ក៏បាន, ថា កំពុងបរិភោគ ក៏បាន, ថា នឹងបរិភោគ ក៏បាន ដូច ព. កា. ថា ។
ឧទាហរណ៍៖ ​ភានអើយអញឃ្លាន តើបាយនៅមាន សល់ក្ដាំងខ្លះទេ ឲ្យអញភោក្ដា សម្រន់កាយេ សោះពោះទទេ អញឃ្លានណាស់ភាន ។ ( រឿងបុណ្ណបុរស ) ។ ប្រើជា បរិភោក្ដា ក៏បាន ( សំ. បរិភុក្ដ; បា. បរិភុត្ដ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖