Posted on Leave a comment

តើពាក្យ «ពិធុរ» មានន័យដូចម្ដេច ?


ពិធុរ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ .បា. វិធុរ “សេចក្ដីលំបាក, សេចក្ដីទុក្ខម្នេញ; ការព្រាត់ប្រាស, បែកចិត្តពីគ្នា”; ប្រើជា គុ. ក៏មាន ) នាមអ្នកប្រាជ្ញម្នាក់ ( ជាអង្គពោធិសត្វ ) មានតំណាលក្នុងវិធុរជាតក។
ឧទាហរណ៍៖ សាស្ត្រាព្រះពិធុរ, រឿងព្រះពិធុរ (ហៅថា វិធុរបណ្ឌិត ក៏បាន ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពិធីអាវុធគ្រាស» មានន័យដូចម្ដេច ?


ពិធីអាវុធគ្រាស


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការរៀបពិធីដង្ហែក្បួនទ័ពដោយមានកាន់អាវុធ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពិធីសារ» មានន័យដូចម្ដេច ?


ពិធីសារ


មានន័យថា ឯកសារដែលមានតម្លៃស្មើកិច្ចព្រមព្រៀង តែពិធីសារនេះមានលក្ខណៈផ្លូវការតិចជាងកិច្ចព្រមព្រៀង។ ពិធីសារមានឋានានុក្រមដូចតទៅ៖ – ពិធីសារចុះហត្ថលេខា គឺជាឯកសារបន្ទាប់បន្សំរបស់សន្ធិសញ្ញា។ ពិធីសារនេះសម្រាប់ដោះស្រាយបញ្ហាបន្ទាប់បន្សំនានា ដូចជាការបកស្រាយខពិសេសនានារបស់សន្ធិសញ្ញាដោយខទាំងនេះមិនមានបញ្ចូលក្នុងសន្ធិសញ្ញា ឬបទបញ្ញត្តិនៃបញ្ហាបច្ចេកទេស ជាដើម។
ឧទាហរណ៍៖ ឧ. ពិធីសារស្តីពីឋានៈរបស់ជនភៀសខ្លួន ឆ្នាំ១៩៦៦។

                   – ពិធីសារជម្រើសជាឯកសារដែលត្រូវបានអនុម័តក្នុងថ្ងៃតែមួយជាមួយនឹងសន្ធិសញ្ញា។ ពិធីសារនេះផ្តល់ឱ្យភាគីទាំងឡាយដែលបានចុះសន្ធិសញ្ញាជាមួយគ្នា បង្កើតនូវលទ្ធភាពរចនាសម្ព័ន្ធនៃកាតព្វកិច្ចរវាងគ្នា បន្ថែមលើកាតព្វកិច្ចដែលមានក្នុងសន្ធិសញ្ញា។
ឧទាហរណ៍៖ ឧ. ពិធីសារ នាឆ្នាំ១៩៥៣ ស្តីពីការកែប្រែអនុសញ្ញាទាសភាព ឆ្នាំ១៩២៦។

                   – ពិធីសារធ្វើវិសោធនកម្ម គឺជាឯកសារមួយដែលចែងអំពីបទបញ្ញត្តិទាក់ទងនឹងវិសោធនកម្មលើចំណុចណាមួយ ឬចំណុចមួយចំនួននៃសន្ធិសញ្ញាដើម។
ឧទាហរណ៍៖ ឧ. ពិធីសាជម្រើសនៃទីក្រុងវីយែន ឆ្នាំ១៩៦១ ស្តីពីទំនាក់ទំនងការទូតដែលផ្តោតទៅលើការដោះស្រាយជម្លោះដោយបង្ខំ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពិធីត្រួតពល» មានន័យដូចម្ដេច ?


ពិធីត្រួតពល


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ព្យុហយាត្រា ការតម្រៀបកងទ័ពជាជួរក្នុងឱកាសណាមួយ ហើយមានសេនានីជាអ្នកត្រួតមើល ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពិធី ឬពិធីបុណ្យ» មានន័យដូចម្ដេច ?


ពិធី ឬពិធីបុណ្យ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា របៀបចាត់ចែង កិច្ចការដែលធ្វើក្នុងមង្គលនីមួយៗ ដំណើរអធិកអធម។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពិធី» មានន័យដូចម្ដេច ?


ពិធី


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. វិធី ) បែបធ្វើ, បែបរបៀប, របៀបកិច្ចការ; ក្រឹតិកា។
ឧទាហរណ៍៖ រៀបពិធីធ្វើបុណ្យ, តាំងពិធីបួងសួងទេវតា; រៀបបូជាតាមពិធីព្រាហ្មណ៍ ។

                    ពិធីវេយ្យាករណ៍ បែបរបៀបក្នុងវេយ្យាករណ៍ ។ ព្រះរាជពិធី របៀបកិច្ចការធ្វើបុណ្យ ឬការមង្គលនីមួយក្នុងព្រះរាជដំណាក់ ឬក្នុងព្រះបរមរាជវាំង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពិទ្រុម» មានន័យដូចម្ដេច ?


ពិទ្រុម


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. វិទ្រុម; បា. វិទ្ទុម) កែវប្រពាល។
ឧទាហរណ៍៖ កែវពិទ្រុម ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពិទ្យាធរ» មានន័យដូចម្ដេច ?


ពិទ្យាធរ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. វិទ្យាធរ; បា. វិជ្ជាធរ ) អ្នកទ្រទ្រង់វិជ្ជា; ភូតពួកមួយអាស្រ័យនៅនាហិមវន្ដប្រទេស មានវិជ្ជាអាចឲ្យសម្រេចប្រយោជន៍បាន; បើស្រ្តីហៅថា ពិទ្យាធារិណី ឬ វិជ្ជាធារិណី (មានតំណាលតែក្នុងគម្ពីរដីកា ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពិទ័គ្ធ» មានន័យដូចម្ដេច ?


ពិទ័គ្ធ


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( សំ. វិទគ្ធ )ឈ្លាស, វាងវៃ, ប៉ិន, ប្រសប់; ដែលមានចំណេះ ( ប្រើជាឋានន្ដរឬជាគោរម្យងារមន្រ្តីផងក៏បាន ) ។
ឧទាហរណ៍៖ ព្រះពិទ័គ្ធឫទ្ធិក្រៃ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពិទូរ្យ» មានន័យដូចម្ដេច ?


ពិទូរ្យ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. វៃទូយ៌; បា. វេឡុរិយ ) ពេជ្រភ្នែកឆ្មា។
ឧទាហរណ៍៖ កែវពិទូរ្យ, ត្បូងពិទូរ្យ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពិទាយ» មានន័យដូចម្ដេច ?


ពិទាយ


👉ថ្នាក់ពាក្យជ  នាមសព្ទ
មានន័យថា ឈ្មោះកែវមួយប្រភេទព័ណ៌ក្រហមខ្ចី។
ឧទាហរណ៍៖ កែវពិទាយ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពិតាន» មានន័យដូចម្ដេច ?


ពិតាន


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ. បា. វិតាន) របាំងក្រោមដំបូល។
ឧទាហរណ៍៖ ពិតានវិហារ, ពិតានផ្ទះ, វាយពិតាន; ពិតានសំពត់, ដេរពិតាន, ចងពិតាន ។

                     ក្រអូមមាត់។
ឧទាហរណ៍៖ ពិតានមាត់ ( ម. ព. តាលុជៈ ទៀតផង ) ។

                     របាំងក្រោមដំបូល រូបគំនូជាគ្រឿងលំអដំបូល កំកម្រិត ថ្នាក់ខ្ពស់ផុតក្នុងក្របខ័ណ្ឌ ។

👉ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា ព្រះពិតាន ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពិតពិល» មានន័យដូចម្ដេច ?


ពិតពិល


👉ថ្នាក់ពាក្យជា បរិវារសព្ទ
មានន័យថា ពាក្យសម្រាប់និយាយផ្សំជាមួយនឹងពាក្យ រមិលមើល ថា ។
ឧទាហរណ៍៖ គួរឲ្យពិតពិលរមិលមើល ។ និយាយថា ពេចពិល ក៏មាន ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពិត» មានន័យដូចម្ដេច ?


ពិត


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា (ស. ស. ) ប្រាប់, ឲ្យ ដំណឹង, ទូល (ប្រាប់តាមពិត)។
ឧទាហរណ៍៖ ពិតថេរដីកា, ចាំពិតលោកគ្រូសិន, សូមពិតមក…។ ពិតទូល ឬ ទូលពិត ទូលឲ្យជ្រាបសេចក្តីពិត ។

                    យកខ្លួនផ្អែកប៉ះផ្ទប់ដោយប្រឹងពេញកម្លាំង ដើម្បីធ្វើឲ្យឃ្លាត ឲ្យទូលាយ ឬឲ្យទ្រេត។
ឧទាហរណ៍៖ មនុស្សឈរចង្អៀតណែនណាន់ ទាល់តែយកខ្លួនពិតជែកទើបចេញរួច; គោផ្អើលពិតទូករទេះ ។

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (ចិ. ) ប្រដាប់សម្រាប់សរសេរឬគូរ; ខ្មែរហៅចំពោះតែជក់សម្រាប់សរសេរឬគូរ (ម. ប្រ. ) ។

👉ថ្នាក់ពាក្យជា និបាតសព្ទ
មានន័យថា (ប្រើជា គុ. ផងក៏បាន ) មែន, ប្រាកដ, ទៀង។
ឧទាហរណ៍៖ ពាក្យពិត, សេចក្ដីពិត, និយាយពិត, ថាតាមពិត ។ (ព. កា. ) : ពាក្យពិតការណ៍ពិត កាលបើពិនិត្យ ឃើញពិតសត្យា គួរកាន់ប្រព្រឹត្ត តាមពិតហៅមហា- ប្រសើរថ្លៃថ្លា មានផលតាមពិត ។

                      ពិតជា, ពិតតែ ឬ ពិតមែនតែ និ. មែនដូច្នោះ, ដូច្នោះមែន; ត្រូវប្រើពាក្យ តែថា ឬ ប៉ុន្តែ នាំមុខសេចក្ដីមួយសង្កាត់បន្ទាប់ជាដរាប។
ឧទាហរណ៍៖ ពិតជាខ្ញុំទៅផ្ទះនុ៎ះមែនតែថាឥតបានឃើញឈ្មោះនុ៎ះទេ; ពិតមែនតែគាត់ល្ងង់ខ្លៅ ប៉ុន្តែគាត់មិនដែលមានរឿងមោះមៃអ្វីទេ ។ ល ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពិណពាទ្យ» មានន័យដូចម្ដេច ?


ពិណពាទ្យ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. វីណា ឬ វល្លកី + វាទ, វាទ្យ ) គ្រឿងតន្រ្តីសម្រាប់វាយ, ដំ, ផ្លុំ រួមផ្គុំគ្នាជាមួយវង់ ។ ខ្មែរហៅចំពោះតែតន្រ្តីមានអង្គ៥ គឺមានវាទ្យភណ្ឌ ( គ្រឿងភ្លេង ) ប្រាំឈ្មោះគឺមាន រនាតមួយ ឬមានរនាតបី គឺរនាតឯក១ រនាតធុង១ រនាតដែក១, មានគងវង់មួយវង់ ឬមានគងវង់ពីរវង់ គឺគងវង់ធំ១ វង់ គងវង់តូច១វង់, មានស្រឡៃ១ មានសម្ភោរ១ មានស្គរធំពីរ រួមគ្នាជា៥ ឈ្មោះហៅថា ភ្លេងពិណពាទ្យ ព្រោះមាន ពិណ គឺ ចាប៉ី ជាប្រមុខ ដ្បិតចាប៉ីត្រូវចេញមុខបន្លឺសូរសព្ទ បញ្ចេញបទភ្លេងនាំមុខមុនបង្អស់; រួមទាំង ពិណ នេះមួយផងជា៦ ឈ្មោះ; លុះចំណេរកាលតមក, ខ្មែរយើងបំបាត់ ពិណ ចេញមិនបញ្ចូលក្នុងវង់ភ្លេងនេះ ប៉ុន្តែភ្លេងប្រភេទនេះនៅតែមានឈ្មោះថា ពិណពាទ្យ ដូចដើមដដែល ។ សម័យបច្ចុប្បន្ន, បើលេងភ្លេងធំ សម្ភោរ ត្រូវចេញមុខបន្លឺសូរសព្ទមុនបង្អស់, បើលេងភ្លេងរាយរង គឺភ្លេងឥតវាយស្គរធំ រនាតឯក ត្រូវចេញមុន។
ឧទាហរណ៍៖ ពិធីបុណ្យមានភ្លេងពិណពាទ្យ (ស. ហៅ ប៉ីពាទ្យ៍ អ. ថ. ពីផាត, ប៉ី “ស្រឡៃ” + ពាទ្យ៍ ព្រោះមានស្រឡៃជាប្រមុខបញ្ចេញសូរសព្ទមុនបង្អស់); មានខ្មែរខ្លះដែលចេះភាសាសៀមក៏ចូលចិត្តហៅភ្លេងប្រភេទនេះថា ពីផាត តាមសំឡេងសៀមដែរ ។ ម. ព. ពិណ, ពាទ្យ និង ពាទ្យភណ្ឌ ទៀតផង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពិណ» មានន័យដូចម្ដេច ?


ពិណ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. វីណា ) ចាប៉ី។
ឧទាហរណ៍៖ ដេញពិណ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពិដោរ» មានន័យដូចម្ដេច ?


ពិដោរ


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា មានក្លិនក្រអូបល្អ, ដែលក្រអូបសាយ។
ឧទាហរណ៍៖ ក្លិនពិដោរ; ធុំពិដោរ, ពិដោរក្លិនសីល ។ (ព. កា. ) : ពិដោរផ្កាបី ពិដោរមេត្រី សួស្ដិ៍សីលាចារ ពិដោរបរិសុទ្ធ កុសលសម្ភារ ពិដោរនេះដាល ដល់សួគ៌ពុំស្បើយ ។ ( សាស្រ្តាច្បាប់ រាជនេតិ ជាព្រះនិពន្ធនៃព្រះរាជសម្ភារ ) ។

                     ដែលមានក្លិនក្រអូប ធុំពិដោរ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពិជ័យសង្គ្រាម» មានន័យដូចម្ដេច ?


ពិជ័យសង្គ្រាម


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. វិជយ + សំគ្រាម; បា. វិជយ + សង្គាម “ចម្បាំងដែលឈ្នះវិសេស”) ពួកយោធាក្រុមទ័ពស្រួច។
ឧទាហរណ៍៖ ក្រុមពិជ័យសង្គ្រាម ។

                       ឈ្មោះក្បួន សម្រាប់រៀនកលល្បិចធ្វើសង្គ្រាម ឲ្យមានជម្នះ។
ឧទាហរណ៍៖ ក្បួនពិជ័យសង្គ្រាម ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពិជ័យ» មានន័យដូចម្ដេច ?


ពិជ័យ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. វិជយ ) ការឈ្នះវិសេស, ដំណើរឈ្នះស្រេចបាច់ (ព. កា. )


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពិជ័យ» មានន័យដូចម្ដេច ?


ពិជ័យ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. វិជយ ) ការឈ្នះវិសេស, ដំណើរឈ្នះស្រេចបាច់ (ព. កា. )
ឧទាហរណ៍៖ កងទ័ពយើងមានពិជ័យ ព្រោះមានតេជដៃ ប្រល័យខ្មាំងឲ្យវិនាស ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពិជេដ្ឋ» មានន័យដូចម្ដេច ?


ពិជេដ្ឋ


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា (បា. វិ. + ជេដ្ឋ; សំ. វិ + ជេ្យឞ្ឋ ) ដែលប្រសើរឬចម្រើនបំផុត, ដែលជាចម្បង (ព. កា. )
ឧទាហរណ៍៖ ក្សត្រក្សាន្តពិជេដ្ឋ ទ្រង់ស្ទង់មើលហេតុ ដំណើរក្នុងរដ្ឋ ទ្រង់ជ្រាបថាការណ៍ នេះកើតប្រាកដ អំពីជនក្បត់ ឧទ្ទាមព្រៃផ្សៃ ។

                       ប្រើជាងារមន្រ្តីខាងតុលាការសម័យបុរាណផងក៏មាន។
ឧទាហរណ៍៖ ឧកញ៉ាពិជេដ្ឋ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពិជិតរាស្ត្រ» មានន័យដូចម្ដេច ?


ពិជិតរាស្ត្រ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា មើលក្នុងពាក្យ ពិជិតរដ្ឋ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពិជិតរដ្ឋ» មានន័យដូចម្ដេច ?


ពិជិតរដ្ឋ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. វិជិត + រដ្ឋ; សំ. វិជិត + រាស្រ្ត; ច្រើនប្រើតែត្រឹម វិជិត )ដែនដែលបានដោយច្បាំងឈ្នះ ឬដែនដែលឥតខ្មាំងសត្រូវណានឹងអាចមកផ្ចាញ់យកបាន ( ហៅថា ពិជិតរាស្រ្ត ឬ វិជិតរាស្រ្ត ក៏បាន ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពិជិតមារ» មានន័យដូចម្ដេច ?


ពិជិតមារ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. វិជិត + មារ ) លោកអ្នកឈ្នះមារ ( ព្រះសម្មាសម្ពុទ្ធ )។
ឧទាហរណ៍៖ ព្រះពិជិតមារ ( ព្រះឈ្នះមារ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពិច័យ» មានន័យដូចម្ដេច ?


ពិច័យ


👉ថ្នាក់ពាក្យជា បរិវារសព្ទ
មានន័យថា (សំ. បា. វិចយ ប្រើជា ន. “ការជ្រើសរើស; ការគន់រក, គ្នេរគ្នាន់, ការសម្អិតសម្អាត, ផ្ចិតផ្ចង់”) ពាក្យសម្រាប់ប្រើផ្សំជាមួយនឹងពាក្យ ពិនិត្យ ថា
ឧទាហរណ៍៖ ពិនិត្យពិច័យ គឺពិនិត្យដោយល្អិតល្អ, ហ្មត់ចត់, សម្រិតសម្រាំង : ធ្វើការពិនិត្យពិច័យ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពិចិត្រ ឬវិចិត្រ» មានន័យដូចម្ដេច ?


ពិចិត្រ ឬវិចិត្រ


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលលំអដោយរូបចម្លាក់​ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពិចិត្រ» មានន័យដូចម្ដេច ?


ពិចិត្រ


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( សំ. វិចិត្រ; បា.វិចិត្ត ឬ វិចិត្រ ក៏មានខ្លះ ដោយយក សំ. មកប្រើ ) ដែលលាយចម្រុះ ឬរំលេចព័ណ៌, ដែលរំលេចឬឆ្លាស់ក្បាច់រចនា; ដែលឆ្លុះឆ្លាស់, ល្អប្លែក; ( ច្រើនប្រើ វិចិត្រ ជាង )។
ឧទាហរណ៍៖ របសវិចិត្រ, ការវិចិត្រ, ក្បាច់វិចិត្រ; ល្អវិចិត្រ ។

                      ប្រើជា កិ. ក៏បាន ។
ឧទាហរណ៍៖ ខំវិចិត្រឲ្យល្អប្លែក ។

                      អាចប្រើជាបទសមាសដោយផ្សំជាមួយនឹងសព្ទដទៃបានតាមគួរដល់ការប្រកបប្រើដូចជា វិចិត្តកម្ម, វិចិត្តការ ឬ វិចិត្រការ្យ, វិចិត្តភណ្ឌ ។ ល ។ ( ម. ព. ចិត្ត ឬ ចិត្រ ២ គុ. ឬ ន. ទៀតផង ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពិចារណា» មានន័យដូចម្ដេច ?


ពិចារណា


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ជាវ ( ទិញ, លក់ ) សម្ដីសម្រាប់បព្វជិតពុទ្ធសាសនិកឲ្យគេទិញរបស់អ្វីៗឲ្យជាពាក្យប្រើបញ្ចៀសមិនឲ្យចំលើពាក្យថា ទិញ។
ឧទាហរណ៍៖ លោកគ្រូត្រូវការឲ្យពិចារណាអ្វីខ្លះ ? ( ទាំងអ្នកទិញនិងអ្នកលក់ត្រូវប្រើពាក្យ ពិចារណា នេះដូចគ្នា ឬប្រើសម្ដីថា ជាវ វិញក៏បាន : ជាវបាត្រ, ជាវចីវរ ។ ល ។ ម. ព. ទិញ, លក់ ១ កិ. និង ជាវ កិ. ទៀតផង ) ។

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. វិចារណា ) ការត្រិះរិះ, រំពឹង, គិតគ្នេរ។
ឧទាហរណ៍៖ ធ្វើការពិចារណា , សេចក្ដីពិចារណា ។

                    ខ្មែរច្រើនប្រើជា កិ. ត្រិរិះ, រំពឹង, គិតគ្នេរ, គ្នេរគ្នាន់
ឧទាហរណ៍៖ ត្រូវពិចារណាមើលសិន, ពិចារណាមើលទោសខ្លួន ។

                    សួរបញ្ជាក់, ជជីកសួរ, ឈ្លេចសួរ។
ឧទាហរណ៍៖ ពិចារណាសួរឲ្យឃើញខុសត្រូវ; វាយពិចារណា ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពិច» មានន័យដូចម្ដេច ?


ពិច


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលសើមកខ្វក់ខ្លាំង។
ឧទាហរណ៍៖ ដីសើមពពិច, បែកភក់ពពិច, បែកញើសពពិច ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពិឃាដ» មានន័យដូចម្ដេច ?


ពិឃាដ


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ( សំ. បា. វិឃាត ប្រើជា ន. “ដំណើរទើសទែង, ចង្អៀតចង្អល់; ការខ្ទាំងខ្ទប់; ការទម្លាយ; ធ្វើឲ្យវិនាស; ការប្រហារ” ) សម្លាប់។
ឧទាហរណ៍៖ ពិឃាតសត្វ, ពិឃាតចោរកំណាចឃោរឃៅ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពិគ្រោះ» មានន័យដូចម្ដេច ?


ពិគ្រោះ


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា (សំ. វិគ្រហ; បា. វិគ្គហ ប្រើជា ន. “ការប្រកាន់ខុសគ្នា, ការជជែកទាស់ដំណើរគ្នា; ការធ្វើសេចក្ដីឲ្យពិស្ដារ, ការញែកសេចក្ដី…”) ប្រឹក្សាគ្នា; គិតគ្នា, សាកសួរគ្នា ឲ្យអស់អាថ៌សេចក្ដី។
ឧទាហរណ៍៖ ពិគ្រោះគ្នា, ចាំពិគ្រោះគ្នាមើលសិន ( ម. ព. វិគ្គហៈ ឬ វិគ្រោះផង ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពិការភាព» មានន័យដូចម្ដេច ?


ពិការភាព


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ភាពខ្វះកម្លាំង ស្គមប៉ផ្តក់ធ្វើការងារមិនកើត ឬមិនបាន។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពិការ» មានន័យដូចម្ដេច ?


ពិការ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដែលមានកាយមិនមាំមួន ដោយជម្ងឺផ្សេងៗ ឬដោយចាស់ជរា​ ធ្វើឱ្យខ្សោយថមថយកម្លាំង ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( សំ. បា. វិការ ប្រើជា ន. “ការធ្វើប្លែក; ការប្រែចាកភាពប្រក្រតី…” ) ដែលខូចអវយវៈណាមួយប្រើការមិនកើត ដូចបាក់ដៃ បាក់ជើងជាដើម
ឧទាហរណ៍៖ មនុស្សពិការ ( ម. ព. វិការៈ ផង ) ។

                      ដែលមានកាយមិនមាំមួន ដោយជម្ងឺផ្សេងៗ ឬដោយចាស់ជរា​ ធ្វើឱ្យខ្សោយថមថយកម្លាំង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពិកា ស្រោមដាវ» មានន័យដូចម្ដេច ?


ពិកា ស្រោមដាវ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ចុល្លព្រឹក្ស ឬព្រឹក្សតូចមួយប្រភេទ កម្ពស់ ៥-១៣ ម ដុះក្នុងព្រៃស្រោង ឬតាមមាត់ព្រៃធំ លើដីទំនាប ឬលើភ្នំ ដែលមានកម្ពស់រហូតដល់ ៩០០ម ។ ដើមនេះ មានដុះក្នុងទ្វីបអាស៊ីក្តៅ ។ ស្លឹកខ្ចីៗ ផ្កា និងផ្លែបរិភោគបានពេលចម្អិនហើយ ។ សម្បក និងឫស គេប្រើសម្រាប់ជ្រលក់សំពត់​​ឱ្យមានពណ៌លឿង ។ ក្នុងក្បួនឱសថបុរាណ គេអាចប្រើធ្វើជាថ្នាំរម្ងាប់រោគរាកមួល។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពិកា» មានន័យដូចម្ដេច ?


ពិកា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា តិណជាតិរឹកកំពស់០.៤០-១ ម ដុះក្នុងព្រៃល្បោះនៃប្រទេសកម្ពុជា លាវ វៀតណាម និងថៃ។ ក្មេងៗតែងយកផ្លែពិកា លេងជាល្បែង។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពាំង» មានន័យដូចម្ដេច ?


ពាំង


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា រាំង, បាំងពីមុខ។
ឧទាហរណ៍៖ ឈរពាំង ។

                    ព. ប្រ. យកខ្លួនពាំង ជួយការពាររារាំងដោយឧបាយណាមួយ ដូចគេឈរពាំង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពាំ» មានន័យដូចម្ដេច ?


ពាំ


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា នាំយកអ្វីៗដោយខាំនឹងមាត់។
ឧទាហរណ៍៖ ឆ្មាពាំកូន, សុនខពាំឆ្អឹងជ្រូក ។

                     ពាំគ្រាប់ ឬ បៀមគ្រាប់ គ្រាប់កាំភ្លើងដែលមុតក្នុងសាច់ លុះដល់សះរបួសក៏ដុះសាច់ឱបជិតនៅនោះ ( ច្រើនតែគ្រាប់ប្រាយ ) ។ ពាំត្រណោត (ព. ប្រ. ) គុ. ដែលមិនដាច់ស្រេច, ពុំទាន់ប្រាកដ, ដែលនៅបាំងស្ទើរ : សម្ដីពាំត្រណោត ។ ប្រើជា កិ.វិ. ក៏បាន និយាយពាំត្រណោត និយាយបាំងស្ទើរ ។ ពាំពាក្យពាំសម្ដី ឬ នាំពាំពាក្យសម្ដី (ព. ប្រ.) នាំពាក្យសម្ដីទៅប្រាប់អ្នកម្ខាងឲ្យដឹងដោយដំណើរញុះញង់, នាំអុជអាល ។ អណ្ដាតពាំព្រីងអណ្ដាតដែលមានសម្បុរស្វាយជាំឬខ្មៅ ( ច្រើនតែសុនខ ) : ឆ្កែអណ្ដាតពាំព្រីង ។ ពាំយួរ (ព. ប្រ. ) កិ.វិ. ដែលមានអាការដូចជាពាំផងយួរផង : ដឹកនាំពាំយួរ ដែលជួយឈឺឆ្អាលដឹកនាំឲ្យបានសម្រេចតាមបំណង ។ ពាំសំបក ឈើដែលគេចាំងឬច្រាសសំបកមិនអស់ : ឈីហុបពាំសំបក ។ សម្ដីពាំសំបក ( ព. ប្រ. ) សម្ដីមិនអស់អាថ៌សេចក្ដី ។ ពាំស្រាយ ឈើហុបឬសសរជាដើមដែលមានសាច់ស្រាយលាយនៅជាមួយនឹងខ្លឹម : សសរពាំស្រាយ ។ សម្ដីពាំស្រាយ (ព. ប្រ. ) សម្ដីខុសខ្លះត្រូវខ្លះយកជាការណ៍ពិតទាំងអស់ពំបាន ។ ល ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពាឡ្ហកម្ម» មានន័យដូចម្ដេច ?


ពាឡ្ហកម្ម


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា គរុការ ការធ្វើឱ្យកាន់តែធ្ងន់ ឬឱ្យមានគ្រោះថែម ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពាឡម្រឹគ» មានន័យដូចម្ដេច ?


ពាឡម្រឹគ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. វ្យាលម្ឫគ; បា. វាឡមិគ ) ម្រឹគសាហាវ, កាច ( ដូចយ៉ាង សីហៈ, ខ្លាធំ ជាដើម ); បើញីជា ពាឡម្រឹគី ឬ វាឡម្រឹគី ( ប្រើក្លាយជា ពាលម្រឹគ ក៏មាន; ម. ព. ពាល ផង ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពាហុសម្ភព» មានន័យដូចម្ដេច ?


ពាហុសម្ភព


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. ពាហុជៈ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពាហុសច្ច:» មានន័យដូចម្ដេច ?


ពាហុសច្ច:


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. ពាហុសច្ច ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពាហុសច្ច» មានន័យដូចម្ដេច ?


ពាហុសច្ច


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា. ) ភាវៈនៃបុគ្គលជាពហុស្សូត គឺការតាំងចិត្តរៀនសូត្រមុតមាំ ឬការចេះដឹងច្រើនព្រោះសេចក្ដីខំប្រឹងរៀន (នៃអ្នកសិក្សា).
ឧទាហរណ៍៖ មនុស្សមានពាហុសច្ច (ព. ទេ. ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពាហុរ័ត្ន» មានន័យដូចម្ដេច ?


ពាហុរ័ត្ន


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. ពាហុរត្ន ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពាហុរត្ន» មានន័យដូចម្ដេច ?


ពាហុរត្ន


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា គ្រឿងប្រដាប់កាយធ្វើដោយរតនវត្ថុមានមាសជាដើម សម្រាប់ស្រ្ដីពាក់ត្រង់កំភួនដៃ ឬត្រង់ដើមដៃ (កងកន់)។
ឧទាហរណ៍៖ ពាក់ពាហុរត្ន ( ម. ព. ពាហុ និង រត្ន ផង ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពាហុយុទ្ធ» មានន័យដូចម្ដេច ?


ពាហុយុទ្ធ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ. បា. ពាហុ + យុទ្ធ ) ការតយុទ្ធឬប្រយុទ្ធគ្នា, ប្រឡូកគ្នាដោយដៃសុទ្ធ គឺដាល់, តប់, គក់, ទះគ្នា (ព. កា. ) ។
ឧទាហរណ៍៖ ពួកក្មេងស្មុតទ្រុឌ ធ្វើពាហុយុទ្ធ ស្រែកហ៊ោអឺងអាប់ នៅក្បែរសាលា ស្ដីថាពុំស្ដាប់ ឥតកោតក្រែងច្បាប់ ចាស់ប្រាប់ប្រដៅ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពាហុមូល» មានន័យដូចម្ដេច ?


ពាហុមូល


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ) គល់ដៃ គឺក្លៀក; (រ. ស. )។
ឧទាហរណ៍៖ ព្រះពាហុមូល ឬ ព្រះកច្ផ : ( ក្លៀកក្សត្រិយ៍ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពាហុប្រហារ» មានន័យដូចម្ដេច ?


ពាហុប្រហារ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. ពាហុប្រហរណ ឬ –ប្រហារ) ការប្រហារដោយកំភួនដៃ, ប្រហារដោយដៃសុទ្ធ ( ម. ព. ពាហុយុទ្ធ ទៀតផង ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពាហុជៈ» មានន័យដូចម្ដេច ?


ពាហុជៈ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សំ. បា. ពាហុជ ឬ ពាហុសម្ភវ ) អ្នកដែលកើតអំពីព្រះពាហានៃព្រហ្ម គឺក្សត្រិយ៍, មនុស្សជាតិក្សត្រិយ៍ ( ហៅដោយប្រតិដ្ឋថា តាមលិទ្ធរបស់ពួកមនុស្សអ្នកមជ្ឈិមប្បទេស ក្នុងបុរាណសម័យយូរហើយ ដែលព្រមគ្នាជឿថា ពូជព្រាហ្មណ៍, កាលដែលកើតដំបូងបំផុត, កើតអំពីព្រះឱស្ឋព្រហ្ម; ពូជក្សត្រិយ៍កើតអំពីព្រះពាហាព្រហ្ម; ពូជវេស្សៈឬវៃស្យៈកើតអំពីព្រះឱរុព្រហ្ម; ពូជសុទ្ទៈឬសូទ្រៈ កើតអំពីព្រះបាទព្រហ្ម…; មនុស្សទាំង៤ពួកនេះ សំ. ហៅ កុលវគ៌; បា. ហៅ កុលវគ្គ “ពួកនៃត្រកូល” ឬ សំ. ហៅ វណ៌; បា. ហៅ វណ្ណ “ព័ណ៌ឬសម្បុរគឺសម្បុរនៃសម្លៀកបំពាក់” ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពាហុ» មានន័យដូចម្ដេច ?


ពាហុ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. ពាហា ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពាហិរិក» មានន័យដូចម្ដេច ?


ពាហិរិក


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលជាហេតុកើតមកពីខាងក្រៅ ដូចយ៉ាងបុព្វហេតុពាហិរិកនៃជម្ងឺ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពាហិររូប» មានន័យដូចម្ដេច ?


ពាហិររូប


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា រូបចម្លាក់ ពីរឿងក្រៅពីអត្ថបទក្នុងសៀវភៅ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពាហិរជន» មានន័យដូចម្ដេច ?


ពាហិរជន


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា បរិស័ទក្នុងលទ្ធិក្រៅពីគ្រិស្ត ឬថាសេយ្យសាសន៍ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពាហិរកថា» មានន័យដូចម្ដេច ?


ពាហិរកថា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា.; សំ. ពាហ្យកថា) សម្ដីជាខាងក្រៅគឺក្រៅពីពាក្យពិតឬក្រៅពីដំណើរដែលត្រូវនិយាយ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពាហា» មានន័យដូចម្ដេច ?


ពាហា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ) កំភួនដៃ; ប្រើជា រ. ស. ។
ឧទាហរណ៍៖ ព្រះពាហា ឬ ព្រះពាហុ ( ម. ព. អគ្គពាហា ផង ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពាហនៈ» មានន័យដូចម្ដេច ?


ពាហនៈ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. វាហន ) គ្រឿងដឹកនាំ, យាន, ជំនិះ, យានជំនិះ ។ គ្រឿងប្រើប្រាស់សម្រាប់ជិះ, សម្រាប់ផ្ទុកដឹកនាំ ដូចយ៉ាងរថ, រទេះ, ទូក ជាដើម ហៅថា យាន ឬ យានពាហនៈ, យានវាហនៈ, សត្វបម្រើសម្រាប់ជិះ, ទឹម ដូចយ៉ាងសេះ, ដំរី, គោ, ក្របី ជាដើម ហៅថា សត្វពាហនៈ, សត្វវាហនៈ ឬ ពាហនសត្វ, វាហនសត្វ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពាហនសត្វ» មានន័យដូចម្ដេច ?


ពាហនសត្វ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. វាហន + សត្វ; បា. វាហន + សត្ត ) មើលក្នុងពាក្យ ពាហនៈ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពាហនវិសេស» មានន័យដូចម្ដេច ?


ពាហនវិសេស


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. វាហន + វិសេស ) ពាហនៈដែលល្អចម្លែកឬពាហនៈ សម្រិតសម្រាំង ដែលសម្រាប់ប្រើប្រាស់ដោយឡែកផ្សេងមួយដងមួយកាល (ហៅថា ពាហនពិសេស ក៏បាន)។
ឧទាហរណ៍៖ រថយន្ដមួយគ្រឿងនេះជាពាហនពិសេស មួយគ្រឿងនុះជាពាហនសាធារណៈ ។ ព. ផ្ទ. សាធារណៈ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពាហនពិសេស» មានន័យដូចម្ដេច ?


ពាហនពិសេស


👉ថ្នាក់ពាក្យជា សព្វនាម
មានន័យថា មើលពាក្យ ពាហនវិសេស ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពាសុកី» មានន័យដូចម្ដេច ?


ពាសុកី


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា. វាសុកី; សំ. វាសុកិ) ឈ្មោះស្ដេចនាគមួយក្នុងរឿងរាមាយណៈ (ប្រើជា ពាសុក្រី ឬ វាសុក្រី ក៏មាន ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពាស» មានន័យដូចម្ដេច ?


ពាស


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ត្រដាងគ្របភ្ជាប់, ដាស។
ឧទាហរណ៍៖ ពាសស្គរ, ពាសបារាំ, ពាសក្របសៀវភៅ ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលដេរដាស, ព្រាត, សាយសព្វ, សុសសព្វ, សព្វអន្លើ, ច្រវាត់។
ឧទាហរណ៍៖ ឈឺពាស; ដើរពាស, សត្វហើរពាស, គេដឹងពាស, ឮពាស ។

                    ពាសទឹកពាសដី (ព. សា.) សុសសព្វទឹកដី, សព្វអន្លើ ។ ពាសពេញ ឬ ពេញពាស ពេញសព្វអន្លើ។ ដាសពាស ដេរដាសសុសសព្វ ។ ពោរពាល សម្បូរពោរពេញ ។ ចំណីពោរពាស ។ ល ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលដេរដាស, ព្រាត, សាយសព្វ, សុសសព្វ, សព្វអន្លើ, ច្រវាត់។
ឧទាហរណ៍៖ ឈឺពាស; ដើរពាស, សត្វហើរពាស, គេដឹងពាស, ឮពាស ។

                   ពាសទឹកពាសដី (ព. សា.) សុសសព្វទឹកដី, សព្វអន្លើ ។ ពាសពេញ ឬ ពេញពាស ពេញសព្វអន្លើ។ ដាសពាស ដេរដាសសុសសព្វ ។ ពោរពាល សម្បូរពោរពេញ ។ ចំណីពោរពាស ។ ល ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពាល់» មានន័យដូចម្ដេច ?


ពាល់


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ស្ទាបត្រូវ ឬស្ទាបប៉ះដិតដល់តែបន្តិចបន្តួចស្រាលៗ
ឧទាហរណ៍៖ ពាល់ដៃ; កុំពាល់ ! ។ ពាល់ពែ ឬ ពែពាល់ ពាល់ដោយលបលាក់ឬពាល់បន្តិចបន្តួច (ព. សា. ) ។ ពាល់ត្រូវ ឬ ប៉ះពាល់ត្រូវ (ព. អ. ) ទទួលសម្ផស្ស ។ ប៉ះពាល់ ( មើលក្នុងពាក្យ ប៉ះ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពាលោ» មានន័យដូចម្ដេច ?


ពាលោ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. < ពាល ) ជនពាល; ដែលល្ងង់; កាច; ព្រហើន។
ឧទាហរណ៍៖ មនុស្សពាលោ, ពាលោខុសច្បាប់ (ម. ព. ពាល ) ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( បា. < ពាល ) ជនពាល; ដែលល្ងង់; កាច; ព្រហើន។
ឧទាហរណ៍៖ មនុស្សពាលោ, ពាលោខុសច្បាប់ (ម. ព. ពាល ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពាលៃ» មានន័យដូចម្ដេច ?


ពាលៃ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. ពលៃ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពាលុកា» មានន័យដូចម្ដេច ?


ពាលុកា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. វាលុកា ឬ វាលិកា, វ > ព ជា ពា– ក៏មានខ្លះ ) ខ្សាច់, ដីខ្សាច់ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពាលុកចេតិយ» មានន័យដូចម្ដេច ?


ពាលុកចេតិយ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. វាលុកា + ចេតិយ ) ចេតិយខ្សាច់ គឺគំនរខ្សាច់ដែលគេពូនកជារាងចេតិយ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពាលី» មានន័យដូចម្ដេច ?


ពាលី


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. ពាលិ. ឬ វាលិ ) ឈ្មោះស្ដេចស្វាមួយក្នុងរឿងរាមកេរ្តិ៍ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពាលិសភាព» មានន័យដូចម្ដេច ?


ពាលិសភាព


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា លក្ខណៈជាកូនក្មេង ការ ឬសំដីក្មេង។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពាលិស» មានន័យដូចម្ដេច ?


ពាលិស


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលជាសម្បត្តិរបស់កូនក្មេង ដែលបានតែកូនក្មេង។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពាលមានី» មានន័យដូចម្ដេច ?


ពាលមានី


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា. ) អ្នកដឹងខ្លួនឬសម្គាល់ខ្លួនថាជាពាលឬថាល្ងង់ គឺបុគ្គលណាពាលល្ងង់ ក៏ភា្ញក់ខ្លួនថាខ្លួនល្ងង់ពិតមែន, បុគ្គលនោះ អាចនឹងប្រែគំនិតខំប្រឹងរៀនខំប្រឹងស្ដាប់ ក៏ត្រឡប់ជាអ្នកចេះដឹងស្គាល់ខុសត្រូវបានពុំខាន (ស្រ្ដីជា ពាលមានិនី ) ។ ព. ផ្ទ. បណ្ឌិតមានី, បណ្ឌិតមានិនី ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពាល» មានន័យដូចម្ដេច ?


ពាល


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អ្នកដែលកាត់(បង្ខូច)ប្រយោជន៍ពីរយ៉ាង គឺ ប្រយោជន៍របស់ខ្លួន និងប្រយោជន៍របស់អ្នកដទៃ ឬប្រយោជន៍បច្ចុប្បន្ន និងប្រយោជន៍បរលោក។
ឧទាហរណ៍៖ សេពគប់ពាលបណ្ដាលឲ្យខូចប្រយោជន៍ ។ ពាលសាមាន្យ (ពាល–)ពាលធម្មតា គឺពាលរយ (ម. ព. សាមាន្យ ផង) ។

                     ពាលទ្រើសឃ្នង ឬ ពាលយង់ឃ្នង (ពាល–) ពាលដែលសាហាវអង់អាចឥតកោតញញើតច្បាប់ ។ ល ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( សំ. បា. ) ទន់; ដែលនៅក្មេង; ល្ងង់, ខ្លៅ, មិនឈ្លាស; កាច, សាហាវ; អាក្រក់ ។ ព្រះអាទិត្យពាល ព្រះអាទិត្យដែលទើបរះមានពន្លឺនៅស្រទន់, ហៅថា ពាលសូរ្យ (អ. ថ. ពាលៈសូ) ។ ក្មេងពាល ក្មេងដែលនៅតូចរាប់ពីត្រឹមអាយុ១ថ្ងៃដល់៨ឆ្នាំ, ហៅថា ពាលទារក(អ. ថ. ពាលៈទារក់) ។ កំពុងពេញពាល ក្មេងជំទង់ដែលនៅកំពុងត្រេកត្រអាលនឹងការលេងសប្បាយ ។ ពាលពៅ (ពាល– )ពាក្យសម្រាប់ប្រើក្នុងកាព្យ ហៅស្ដ្រីដែលជាកូនពៅនៅកំពុងពេញក្រមុំក្មេង ។ មនុស្សពាល មនុស្សដែលល្ងង់, ខ្លៅឬកាច, អាក្រក់ ។ ម្រឹគពាល ឬ ម្រឹគពាឡ ម្រឹគដែលកាចឬសាហាវ, ហៅថា ពាលម្រឹគ ឬ ពាឡម្រឹគ (អ. ថ. ពាលៈម្រឹក ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពារុណី» មានន័យដូចម្ដេច ?


ពារុណី


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. វារុណី ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពារាំង» មានន័យដូចម្ដេច ?


ពារាំង


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះស្រុកមួយក្នុងខេត្តព្រៃវែង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពារាណសី» មានន័យដូចម្ដេច ?


ពារាណសី


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា.; សំ. វារាណសី ឬ វរាណសី) ឈ្មោះក្រុងមួយក្នុងដែនកាសី ( ប្រទេសឥណ្ឌា ) តាំងនៅនាត្រើយខាងឆ្វេង ( ខាងកើត ) នៃទន្លេគង្គាជាយូរអង្វែងណាស់មកហើយ មិនដែលរុះរើទៅណាឡើយ, ជាក្រុងមានឈ្មោះប្រាកដក្នុងគម្ពីរខាងពុទ្ធសាសនា, តែក្នុងសម័យសព្វថ្ងៃនេះក្លាយឈ្មោះជា បេណរ៉េស ឬ បេណរ៉ែស( ហៅតាមឈ្មោះក្នុងផែនទីលោក ) ។ បានជាក្រុងនេះមានឈ្មោះថា វារាណសី ឬ ពារាណសី ដូច្នេះ ពីព្រោះមានទឹកស្ទឹងឈ្មោះ វរុណ ( វ > ព ជា ពរុណ ) និងស្ទឹង អសិហូរចូលមកក្នុងទន្លេ គង្គា ( Gange ) នាវស្សានរដូវ (ទឹកហូរខ្លាំង) មកទល់មុខគ្នាត្រង់ចន្លោះប៉ែកខាងត្បូង (ជាព្រះរាជវាំង ) និងប៉ែកខាងជើង (ជាទីផ្សារធំទូលាយ) នៃក្រុងនេះ (វរុណ ឬ ពរុណ + អសិ > វារាណសី ឬ ពារាណសី (ក្នុងរដ្ឋកាសី)
ឧទាហរណ៍៖ កាលណោះ ព្រះបាទព្រហ្មទត្តសោយរាជ្យក្នុងក្រុងពារាណសីរដ្ឋកាសី…; ព្រះសក្យមុនីសម្ពុទ្ធទ្រង់សម្ដែងព្រះធម្មចក្កជាបឋមទេសនារបស់ព្រះអង្គនាឥសិបតនមិគទាយវ័នជិតក្រុងពារាណសីប្រោសបញ្ចវគ្គិយភិក្ខុ… ( ក្រុងនេះឋិតនៅក្បែរច្រាំងទន្លេគង្គា ប៉ែកខាងឆ្វេង គឺប៉ែកខាងកើត ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពារ» មានន័យដូចម្ដេច ?


ពារ


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ( សំ. បា. វារ ” ឃាត់, រារាំង, ទទឹងទាស់” ) ប៉ះលើឬប៉ះត្រូវទាំងស្រុង។
ឧទាហរណ៍៖ ពាររបង, ដើរពារ គល់ឈើ ។ ពារលើគ្រោះកាច ប្រទះលើគ្រោះកាច ។ ការពារ រារាំង ។

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. វារ ) ថ្ងៃ។
ឧទាហរណ៍៖ ពារពុធ គឺថ្ងៃពុធ ( ព. ស. ហ. ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពាយ័ព្យ» មានន័យដូចម្ដេច ?


ពាយ័ព្យ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. ពាយព្យ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពាយុបុត្រ» មានន័យដូចម្ដេច ?


ពាយុបុត្រ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. វាយុបុត្រ “កូនព្រះពាយុ” ) ឈ្មោះស្ដេចពានរមួយក្នុងរឿងរាមកេរិ៍្ត ( ហនុមាន ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពាយុគុល្ម» មានន័យដូចម្ដេច ?


ពាយុគុល្ម


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. វាយុគុល្ម; បា. វាយុ + គុម្ព ) ចក្រវាត, ខ្យល់កំបុតត្បូង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពាយុ» មានន័យដូចម្ដេច ?


ពាយុ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា មើលពាក្យ ពាយ ន. ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពាយព្យ» មានន័យដូចម្ដេច ?


ពាយព្


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ក្ល. )ឈ្មោះទិសតូចមួយប៉ែកនៅត្រង់ចន្លោះទិសបស្ចិមនិងទិសឧត្តរ។
ឧទាហរណ៍៖ ទិសពាយព្យ ឬ ពាយ័ព្យ ( ម. ព. ទិស និង ទិសានុទិស ផង ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពាយងាយ» មានន័យដូចម្ដេច ?


ពាយងាយ


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វេស, ប្រហែស; មើលងាយ ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលប្រហែស; ដែលមើលងាយ។
ឧទាហរណ៍៖ នុស្សពាយងាយ; ធ្វើការពាយងាយ ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលប្រហែស; ដែលមើលងាយ។
ឧទាហរណ៍៖ មនុស្សពាយងាយ; ធ្វើការពាយងាយ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពាយ» មានន័យដូចម្ដេច ?


ពាយ


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា វិនាស, បាត់, ហិន; រលស់ស្ទើរនឹងអស់។
ឧទាហរណ៍៖ សង្កើចពាយ, មាន់ពាយ ។

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. វាយ ឬ វាយុ; សំ. វាយុ ) ខ្យល់; ត្រូវប្រើពាក្យ ព្រះ ដាក់នាំមុខផងជាដរាប។
ឧទាហរណ៍៖ ព្រះពាយ ឬ ព្រះពាយុ ( តែ ព្រះពាយុ មិនសូវប្រើ ) ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលវិនាស, ខូចឬដែលរលស់ស្ទើរនឹងអស់។
ឧទាហរណ៍៖ ស្រូវពាយ គឺស្រូវដែលខូចព្រោះក្រាចាប់ជាដើម ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពាមសមុទ្រ» មានន័យដូចម្ដេច ?


ពាមសមុទ្រ


👉ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា​ តំបន់ចុងក្រោយនៃទន្លេ ស្ទឹង ព្រែក ដែលប្រសព្វជាមួយនឹងសមុទ្រ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពាម» មានន័យដូចម្ដេច ?


ពាម


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា មាត់ព្រែកឬមាត់ស្ទឹងដែលបែកចេញពីទន្លេទៅ, មាត់ទន្លេដែលចូលទៅជាប់នឹងសមុទ្យ, ដូចយ៉ាង ពាមផ្កាយម្រេច, ពាមរ; ឬ ពាមសែន; ពាមកញ្ជើ ( នៅកម្ពុជាក្រោម ) ជាដើម ។
ឈ្មោះខែត្រមួយក្នុងកម្ពុជរដ្ឋ, សព្វថ្ងៃនេះដាក់ជាស្រុកហៅថា ស្រុកកំពង់ត្រាច នៅក្នុងអំណាចខែត្រកំពត ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពាប់» មានន័យដូចម្ដេច ?


ពាប់


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ទន់ចុះ, ទន់កោងចុះ, ដាបចុះ, ទន់ខ្លប។
ឧទាហរណ៍៖ រតពាប់, ដងរ៉ែកពាប់ ។ ជំងឺពាប់ ជំងឺដាបខ្លាំង ។ ដាក់មុខពាប់ ឬ ទម្លាក់មុខពាប់ ដាក់មុខស្រពោនឈ្ងោកចុះក្រោម ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពាន់នេត្រ» មានន័យដូចម្ដេច ?


ពាន់នេត្រ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ព្រះឥន្ទ ។
ឧទាហរណ៍៖ ព្រះពាន់នេត្រ(ព. កា. ) : គ្រានោះព្រះពាន់នេត្រ ទ្រង់ប្លែងភេទ ជាប្រើសមាស ស្ទុះបោលបែបទីសទាស ងងាសងើយងាកឆ្វេងស្ដាំ ។ ម. ព. សហស្សន័យន៍, សហស្សនេត្ត ទៀតផង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពាន់តា» មានន័យដូចម្ដេច ?


ពាន់តា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះឈើមួយប្រភេទ មានលំពង់និងមែកមូលៗ វែងៗ មានពកស្រួចៗដង្ហែគ្នារម៉ង ហាក់ដូចជាភ្នែក គេច្រើនប្រើធ្វើជាឈើច្រត់ ឬដំបង។
ឧទាហរណ៍៖ ដើមពាន់តា ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពាន់» មានន័យដូចម្ដេច ?


ពាន់


👉ថ្នាក់ពាក្យជា បកតិសំខ្យា
មានន័យថា ចំនួន ១០០ ដប់ដង (១០0 × ១០= ១.០០០ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពានា» មានន័យដូចម្ដេច ?


ពានា


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា យកសំពត់គ្របដណ្តប់ព័ទ្ធឆៀងស្មាម្ខាង។
ឧទាហរណ៍៖ អាចារ្យពានាសំពត់ស ( តាមសណ្តាប់ពុទ្ធសាសនិកពានាចំពោះតែស្មាខាងឆ្វេង ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពានស្លា» មានន័យដូចម្ដេច ?


ពានស្លា


👉ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា ពានព្រះស្រី ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពានរេស» មានន័យដូចម្ដេច ?


ពានរេស


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. ពានរេន្រ្ទ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពានរេន្ទ្រ» មានន័យដូចម្ដេច ?


ពានរេន្ទ្រ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ. វានរេន្ទ្រ ឬ វានរេឝ < វានរ “ស្វា” + ឥន្ទ្រ “ជាធំ” ឬ + ឦឝ ” មានអំណាច, មានកម្លាំង ” ) ស្ដេចស្វា ( ម. ព. ពានរិន្ទ ទៀតផង) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពានរី» មានន័យដូចម្ដេច ?


ពានរី


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ. បា. វានរី) ស្វាញី, មេស្វា ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពានរិន្ទ» មានន័យដូចម្ដេច ?


ពានរិន្ទ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. វានរិន្ទ < វានរ ” ស្វា ” + ឥន្ទ “ជាធំ”; សំ. វានរ + ឥន្ទ្រ > វានរេន្ទ្រ ) ស្ដេចស្វា ( ព. កា. ក្នុងរឿងរាមកេរិ៍្តប្រើហៅ សុគ្រីព ឬ ហនុមាន ថា ពានរិន្ទ ឬ ពានរេន្ទ្រ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពានរ» មានន័យដូចម្ដេច ?

ពានរ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. វានរ ) សត្វមានរូបរាងស្រដៀងនឹងមនុស្ស ( ស្វា ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពានព្រះស្រី» មានន័យដូចម្ដេច ?


ពានព្រះស្រី


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (មើលក្នុងពាក្យ ពាន ន. ) ។

👉ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា ពិតាន។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពាន» មានន័យដូចម្ដេច ?


ពាន


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ពារលើ, ឡើងពារលើ, ឡើងពាររំលងលើ។
ឧទាហរណ៍៖ ពានរបង, ពានវាំង ។

                     ឡើងពាក់ទ្រោបពីលើ។
ឧទាហរណ៍៖ គោពានគ្នា ( ព. ព. ) ។

                      ពានត្រោកពានត្រាំង ឬ ពានត្រោកពានព្រៃ (ព. ប្រ. )បំពាក់បំពានទាំងស្រុកទាំងកំរោលឥតគិតពីខុសពីត្រូវ ( ហាក់ដូចជាដើរពានលើត្រោកឬព្រៃ ) ពានលើគ្រោះកាច ប្រទះលើគ្រោះកាច ។ ពានស្កុន ពានលើដំណើរស្កុនការ; មានពាក្យកាព្យបុរាណថា
ឧទាហរណ៍៖ កុំនៅញ៉ាំងឈ្លោះ កុំស្ដាប់អសុរោះ កុំស្ដាប់អាស្រូវ កុំដើរពានស្កុន កុំស្កាត់ច្រកផ្លូវ កុំធ្វើស្រែស្រូវ នៅផ្លូវដំរី ។ ( សាស្ត្រាច្បាប់ រាជនេតិ ជាព្រះនិពន្ធនៃព្រះរាជសម្ភារ ) ។

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះប្រដាប់មួយប្រភេទ ធ្វើដោយលោហជាតិផ្សេងៗ មានស្ពាន់ជាដើម ឬធ្វើដោយរតនវត្ថុមានប្រាក់មាសជាដើម ឬក៏ធ្វើដោយវត្ថុឯទៀតមានឈើ, ផ្ដៅជាដើម មានរាងមូលក្រឡូម មានជើង សម្រាប់ប្រើការដាក់ទ្រអ្វីៗមានស្លាបារីជាដើម
ឧទាហរណ៍៖ ពានស្លា, ពានបារី; ហៅថា ជើងពាន ក៏បាន ។

                     ពានព្រះស្រី ( រ. ស. ) ពានដាក់ស្លាបារីថ្វាយព្រះរាជា ។ ខ្សែពាន ខ្សែឬចម្រៀកស្បែក សម្រាប់ទាក់រហាត់ឬរ៉កឬក៏គ្រឿងចក្រឲ្យវិល ។

👉ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា ព្រះពាន ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពាធា» មានន័យដូចម្ដេច ?


ពាធា


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា (សំ. បា. ពាធ “បៀតបៀន, សង្កត់, គ្របសង្កត់; ប្រហារ, សម្លាប់” ) បៀតបៀន, សម្លាប់ ។ ប្រើជា ន. ក៏បាន។
ឧទាហរណ៍៖ ការពាធា, អំពើពាធា ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពាធជន្ម» មានន័យដូចម្ដេច ?


ពាធជន្ម


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ( សំ. ពាធ ” បៀតបៀន, សង្កត់, គ្របសង្កត់; ប្រហារ, សម្លាប់ ” + ជន្ម ឬ ជន្មន៑ ” កំណើត ” , ឬ ជន្មិន៑ ” ដែលមានជីវិត ” )បៀតបៀនដល់ជីវិតឬផ្ដាច់ជីវិតគេ; ច្រើននិយាយថា ប្រមាថពាធជន្ម គឺប្រមាថមើលងាយគេហ៊ានដល់ផ្ដាច់ជីវិត ឬផ្តាច់ជីវិតគេដោយប្រមាថ ។ ប្រើជា ន. ឬ គុ. ក៏មាន
ឧទាហរណ៍៖ អំពើប្រមាថពាធជន្ម; ទោសប្រមាថពាធជន្ម ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពាទ្យម៉ាង» មានន័យដូចម្ដេច ?


ពាទ្យម៉ាង


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះស្គរតូចមួយប្រភេទរាងវែង មុខពីរ សម្រាប់បញ្ជើចចង្វាក់ក្លងខែកឬក្លងឆ្នៈ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពាទ្យភណ្ឌ» មានន័យដូចម្ដេច ?


ពាទ្យភណ្ឌ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. វាទ្យភាណ្ឌ ) គ្រឿងតន្រ្តីមួយវង់ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖