Posted on Leave a comment

តើពាក្យ «ពាទ្យ» មានន័យដូចម្ដេច ?

ពាទ្យ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. វាទ្យ ឬ ពាទ្យ ) គ្រឿងភ្លេងប្រគំ, គ្រឿងតន្ត្រីដេញដំផ្លុំកូតឬគ្រឿងតន្រ្តីទួទៅគ្រប់យ៉ាង។ពាក្យនេះខ្មែរប្រើជាបរិវារសព្ទផ្សំនឹងពាក្យ ពិណ ថា ។
ឧទាហរណ៍៖ ពិណពាទ្យ គឺគ្រឿងភ្លេងដេញដំផ្លុំមានពិណគឺ ចាប៉ីជាដើម (ម. ព. ពិណពាទ្យ នេះទៀតផង ) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពាតបា» មានន័យដូចម្ដេច ?

ពាតបា

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា (ស. បា់ “ស្មា” ) ពាតលើស្មាគឺចោមពុងខ្វែងពីមុខបិទថនាទាំងគូ ចាប់ចុងសំពត់ទាំងពីរខាងចងប្រសព្វមុខគ្នាត្រង់កញ្ចឹងក ( សម្រាប់ស្រ្ដីអ្នកធ្វើការដើម្បីរំហើយខ្លួនកុំឲ្យក្ដៅស្អុះស្អាប់ )។
ឧទាហរណ៍៖ ពាតបាបុកស្រូវ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពាត» មានន័យដូចម្ដេច ?

ពាត

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ដាក់ពាសខ្វែងពីលើ។
ឧទាហរណ៍៖ ចងពាត, ដាក់ពាត ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពាណ៌នា» មានន័យដូចម្ដេច ?

ពាណ៌នា

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ពារណៈនា, ឬ ត. ទ. ស្រ. ពារៈនា ) មើលពាក្យ ពណ៌នា ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពាណិជ្យ» មានន័យដូចម្ដេច ?

ពាណិជ្យ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. ពាណិជ្ជ ) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពាណិជ្ជសញ្ញា» មានន័យដូចម្ដេច ?

ពាណិជ្ជសញ្ញា

👉ថ្នាក់ពាក្យជា ចំណូលមិនមែនសារពើពន្ធ, គយ
មានន័យថា ម៉ាកដែលប្រើប្រាស់សម្រាប់សេវា ហៅថាសេវាសញ្ញាមាត្រាសាស្រ្ត។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពាណិជ្ជវិស័យ» មានន័យដូចម្ដេច ?

ពាណិជ្ជវិស័យ

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលចង់តែចំណេញហួសប្រមាណ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពាណិជ្ជនាម» មានន័យដូចម្ដេច ?

ពាណិជ្ជនាម

👉ថ្នាក់ពាក្យជា ចំណូលមិនមែនសារពើពន្ធ
មានន័យថា ឈ្មោះ ឬសញ្ញាសម្គាល់ ឬជាឈ្មោះ និងសញ្ញាសម្គាល់សម្រាប់បញ្ជាក់ និងសម្គាល់លក្ខណៈខុសៗគ្នានៃសហគ្រាសនីមួយៗ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពាណិជ្ជកិច្ច» មានន័យដូចម្ដេច ?

ពាណិជ្ជកិច្ច

👉ថ្នាក់ពាក្យជា ចំណូលមិនមែនសារពើពន្ធ
មានន័យថា សកម្មភាពទិញ លក់ទំនិញ ឬសេវាដែលត្រូវបានអនុវត្តជាប្រចាំ ក្នុងគោលដៅធ្វើការដោះដូរ និងស្វែងរកប្រាក់ចំណេញ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពាណិជ្ជការ» មានន័យដូចម្ដេច ?

ពាណិជ្ជការ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា. វាណិជ្ជ + ការ; សំ. វាណិជ្យ + ការ ) អ្នកធ្វើជំនួញ ។ ក្រសួងពាណិជ្ជការ ឬ ក្រសួងពាណិជកម្ម ក្រសួងត្រួតត្រាលើពួកអ្នកធ្វើជំនួញ, ក្រសួងខាងជំនួញ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពាណិជ្ជករសម្បត្តិវប្បធម៌» មានន័យដូចម្ដេច ?

ពាណិជ្ជករសម្បត្តិវប្បធម៌

👉ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ, គយ
មានន័យថា បុគ្គលទាំងឡាយណា ទោះជារូបវន្តបុគ្គលក្ដី ឬជានីតិបុគ្គលក្ដី ដែលប្រកបរបរដូចមានចែងនៅវាក្យខណ្ឌខាងលើ ទោះជាអ្នកនោះ មានគ្រឹះស្ថានសម្រាប់លក់ ឬប្រកបមុខរបរនោះនៅនឹងផ្ទះ និវេសនដ្ឋាន ឬនៅលើដីកម្មសិទ្ធិរបស់រដ្ឋក៏ដោយ។ រាប់បញ្ចូលជាពាណិជ្ជករដែរ បុគ្គលណាដែលរៀបចំចាត់ចែងពិធីមួយនៅទីសាធារណៈ ឬទីកន្លែងដែលបើកឱ្យសាធារណជនចូល លក់ ឬដូរសម្បត្តិវប្បធម៌ដូចជា ពិព័រណ៍ ពិព័រណ៍វត្ថុបុរាណ ពិធីផ្សារណាត់ការលក់ឡាយឡុង ឬផ្សារហ៊ុន។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពាណិជ្ជករ» មានន័យដូចម្ដេច ?

ពាណិជ្ជករ

👉ថ្នាក់ពាក្យជា ចំណូលមិនមែនសារពើពន្ធ
មានន័យថា រូបវន្តបុគ្គល ឬនីតិបុគ្គលទាំងឡាយណាដែលធ្វើពាណិជ្ជកិច្ច ហើយដែលយកពាណិជ្ជកិច្ចនេះ ជាមុខរបរខ្លួនជាប្រចាំ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពាណិជ្ជកម្មសម្បត្តិវប្បធម៌» មានន័យដូចម្ដេច ?

ពាណិជ្ជកម្មសម្បត្តិវប្បធម៌

👉ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ, គយ
មានន័យថា រាល់សកម្មភាពលក់ ឬដូរ ក្នុងលក្ខណៈជារបរសំខាន់ ឬបន្ទាប់បន្សំ និងជាប់លាប់នូវសម្បត្តិវប្បធម៌។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពាណិជ្ជកម្ម» មានន័យដូចម្ដេច ?

ពាណិជ្ជកម្ម

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា. វាណិជ្ជកម្ម; សំ. វាណិជ្យកម៌ន៑) ការ ឬអំពើលក់ដូរ, របរលក់ដូរ។
ឧទាហរណ៍៖ ខ្ញុំមានពាណិជ្ជកម្មជារបរ ។

                    ការលក់ដូរ ជំនួញជួញប្រែ។

👉ថ្នាក់ពាក្យជា ពន្ធដារ, ទ្រព្យសម្បត្តិរដ្ឋ, ចំណូលមិនមែនសារពើពន្ធ
មានន័យថា វាក្យសព្ទនេះមាននិយមន័យច្រើន ដូចខាងក្រោម៖ ១. ការនាំចេញ ការនាំចេញបន្ត ការនាំចូល និងការនាំមកពីសមុទ្រ។ ២. រាល់ប្រតិបត្តិការស្តីពី៖ ▪ការស្តុកទុក ការដឹកជញ្ជូន ការកាន់កាប់ក្នុងគោលបំណងលក់ដូរ ការដាក់តំាងលក់ ការលក់នូវរាល់មុខទំនិញ។ ▪ការប្រគល់ឱ្យដោយឥតគិតថ្លៃនូវគ្រប់ផលិតផលអាហ័រណកម្ម នីហ័រណកម្ម ព្រមទាំងការដាក់លក់ ការលក់សេវា ឬការផ្តល់សេវាដោយឥតគិតថ្លៃ។ ៣. ទំនាក់ទំនង ឬកិច្ចសន្យាកិច្ចព្រមព្រៀង ការលក់ ការទិញ យោងតាមមាត្រា១៩ នៃច្បាប់នេះ និងរាប់បញ្ចូលទាំងការវេចខ្ចប់ទំនិញ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពាណិជ្ជ» មានន័យដូចម្ដេច ?

ពាណិជ្ជ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ. វណិជ្យា ឬ វាណិជ្យ; បា. វណិជ្ជា ឬ វាណិជ្ជ ) ការលក់ដូរ, ជំនួញ ។
ពាណិជ្ជករ ឈ្មួញ អ្នកធ្វើជំនួញ ដែលមានរបរជំនួញ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពាណិជ» មានន័យដូចម្ដេច ?

ពាណិជ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. វាណិជ, វ > ព ជាពាណិជ ) អ្នកលក់ដូរ, អ្នកជំនួញ, ឈ្មួញ។
ឧទាហរណ៍៖ លក់ស្រូវឲ្យពួកពាណិជ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពាឌីរ» មានន័យដូចម្ដេច ?

ពាឌីរ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ. )កម្មករ គឺអ្នកធ្វើការឈ្នួល, កូនឈ្នួល(ព. កា. )
ឧទាហរណ៍៖ រីពួកពាឌីរ ធ្វើការដោយវី- រិយៈពេកពន់ ឥតមានពាឌីរ ណាមួយទំរន់ សុទ្ធតែពួកជន យកចិត្តទុកដាក់ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពាជី» មានន័យដូចម្ដេច ?

ពាជី

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា. វាជី; សំ. វាជិន៑ ) សេះ ( ឈ្មោល); ប្រើជា រ. ស. ព្រះទីន័ងពាជី ឬ ព្រះទីន័ងអស្សតរ ។ ពាជីមនោម័យ ឬ មនោម័យពាជី សេះដែលលឿនឆាប់ទាន់ចិត្ត ( ព. កា. ) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពាជនី» មានន័យដូចម្ដេច ?

ពាជនី

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ. បា. វាជិនី ) សេះញី, មេសេះ (ព. កា. )
ឧទាហរណ៍៖ ជីពាជិនី សត្វទាំងទ្វីរហ័សក្រៃ លឿនភ្លែតហួសវិស័យ បោលមួយថ្ងៃបានច្រើនយោជន៍ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពាង» មានន័យដូចម្ដេច ?

ពាង

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រដាប់ធ្វើដោយដីស្អិតដុតឆ្អិន មានសាច់រឹងមានរាងមូលជ្រៅ សម្រាប់ដាក់ទឹក។
ឧទាហរណ៍៖ ពាងទឹក ។

                     ឈ្មោះបក្សីមួយប្រភេទ មានរូបធំស្រដៀងនឹងត្មាតតែទ្រង់ទ្រាយស្រដៀងនឹងរអាត មានសម្រែកឮខ្លាំង ជាសត្វឆាបឆក់សត្វស្លាបផងគ្នាដែលមានអានុភាពតិចជាងខ្លួន យកជាចំណី ( អ្នកស្រុកខ្លះហៅ អុក ) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពាក្យស្រពគ្នា» មានន័យដូចម្ដេច ?

ពាក្យស្រពគ្នា

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ពាក្យប្រើក្នុងរាជការទាហាន សម្រាប់មត់គ្នាឱ្យដឹងទៅវិញទៅមក ក្នុងពេលយាមល្បាត ហើយមានមនុស្សដើរតម្រង់ចូលមក ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពាក្យស្នើសុំ» មានន័យដូចម្ដេច ?

ពាក្យស្នើសុំ

👉ថ្នាក់ពាក្យជា ចំណូលមិនមែនសារពើពន្ធ
មានន័យថា ពាក្យស្នើសុំចុះបញ្ជីម៉ាកសម្រាប់ការសម្គាល់ភូមិសាស្រ្តទំនិញ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពាក្យសោ» មានន័យដូចម្ដេច ?

ពាក្យសោ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ពាក្យដែលជាតួអាថ៌កំបាំង ក្នុងបញ្ហាណាមួយ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពាក្យរាយ» មានន័យដូចម្ដេច ?

ពាក្យរាយ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ពាក្យសម្តីដែលគេនិយាយ សរសេរទៅកាន់គ្នាធម្មតា។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពាក្យបញ្ជោរ» មានន័យដូចម្ដេច ?

ពាក្យបញ្ជោរ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ពាក្យសរសើរដាក់មុខ ហើយខុសពីការពិត។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពាក្យដោះប្រស្នា» មានន័យដូចម្ដេច ?

ពាក្យដោះប្រស្នា

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ពាក្យសម្រាប់ស្រាយពាក្យបណ្តៅ ដូចពាក្យថាគោក្រហមលិទ្ធគោខ្មៅ បានសេចក្តីថា ឆ្នាំងបាយដែលដាំលើជើងក្រាន ដូច្នេះជាដើម

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពាក្យចាស់» មានន័យដូចម្ដេច ?

ពាក្យចាស់

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ពាក្យព្រេង ពាក្យដែលចាស់ទុំពោលប្រាប់កូនចៅតៗមកដូចពាក្យ “ពាក្យចាស់ ពាក្យពីព្រេង ទោសខ្លួនឯងមើលមិនយល់” ដូច្នេះជាដើម ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពាក្យកំព្រា» មានន័យដូចម្ដេច ?

ពាក្យកំព្រា

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ពាក្យទោលឯកឯង គឺពាក្យដែលមានតែអក្សរមួយតួគត់ ឥតមានព្យញ្ជនៈណាមួយជាតួប្រកបផងឡើយដូចជា ក (កមនុស្ស, កកើត, កដៃ…); ខ (ខ១, ខ២; ត្រីខ…); គ ( ដើមគ, មនុស្សគ ); ង ( ងស្ទើតឡើង ); ច ( ចឈើ, ឆ្នាំច…); ឆ ( ឆបោក, ឆច្រមុះគោ ); ញ(ដើមញ, ដោះញ); ដ (ទូកដ); ត ( តភ្ជាប់, តដៃ, តទៅ); ទ( ទសម្រាប់ដាក់ឲ្យទឹកហូរ ); ព (ពកូន); ល (លមើល); ស ( សម្បុរស ) ជាដើមនេះហៅថា ពាក្យកំព្រា គឺពាក្យទោល ។ សព្វថ្ងៃនេះ, ខ្មែរយើងពិបាកប្រើពាក្យកំព្រាទាំងប៉ុន្មាននោះណាស់ ដូចជាត្រូវសរសេរ។
ឧទាហរណ៍៖ លើកដាក់លើក (លើកដាក់លើ-ក ), ទូកង ( ទូក-ង ), កុកសក ( កុក-ស-ក ) លូកល ( លូក-ល ) ។ ល ។ បើមិនប្រើគំនូស ( – ) នេះរាំងតើគេមិនអានថា លើកដាក់-លើក, ទូ-កង, កុក-សក, លូ-កល ទៅវិញទេឬ ? – កាលពី គ. ស. ១៩១៤ ព. ស. ២៤៥៨ គណៈកម្មការតែងវចនានុក្រមខ្មែរបានព្រមព្រៀងបង្កើតសញ្ញាមួយបែបឲ្យឈ្មោះថា អឌ្ឍចន្ទ “ព្រះចន្ទកន្លះភាគ” មានរូបសណ្ឋានស្រដៀងនឹងព្រះចន្ទចំណិតដូង ប៉ុន្តែមិនផ្ងារឡើងលើទេ ត្រូវប្រើផ្កាប់គ្របលើ ពាក្យកំព្រា, បានប្រើខ្លះបណ្ដើរទៅហើយ, ក៏ស្រាប់តែមានខ្មែរខ្លះគ្នាឯងនេះ កើតមានសេចក្តីក្តៅក្រហាយប្ដឹងផ្ដល់ឡើង អឌ្ឍចន្ទ នោះក៏ត្រូវវិនាសទៅ ។ គួរឲ្យនឹកស្ដាយក្រៃលែងស្ដាយ; កាលណាសរសេរត្រូវប្រទះលើ ពាក្យកំព្រា ណាមួយ ដែលត្រូវប្រើសញ្ញា( – ) នេះផ្សំផងទើបកើតនោះ ក៏នាំឲ្យនឹកដល់ អឌ្ឍចន្ទ ដែលវិនាសបាត់ដូចជាស្លាប់ទៅហើយនោះជាដរាប ។ យើងមានសង្ឃឹមថា ចំណេរកាលតទៅ, អស់លោកអ្នកអក្សរសាស្រ្ត ដែលស្រឡាញ់ពេញអធ្យាស្រ័យចំពោះអក្សរ-ភាសាជាតិ គង់នឹងជំនុំបង្កើតសញ្ញាបែបណាមួយសម្រាប់ប្រើដាក់លើ ពាក្យកំព្រា ទាំងប៉ុន្មាននោះពុំខានឡើយ ទេដឹង ? . . .

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពាក្យកម្រង» មានន័យដូចម្ដេច ?

ពាក្យកម្រង

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ពាក្យរាយតែកុបតិនដោយអន្លើ ដូចជាពាក្យថា សត្វចាបទុំលើស្លឹកចេក ដូច្នេះជាដើម ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពាក្យ» មានន័យដូចម្ដេច ?

ពាក្យ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ. បា. វាក្យ, វ > ព) “ភាសា, សម្ដី; ប្រយោគសម្ដី” ។ ពាក្យចំ ឬ ពាក្យចំពោះពាក្យដែលមានសេចក្ដីត្រង់ៗមិនប្រៀបធៀប, ដូចជា
ឧទាហរណ៍៖ ចាក់ស្មុគ ចាក់បន្ទោះត្បាញឲ្យកើតជាស្មុគ ។

                    ពាក្យប្រៀប ពាក្យដែលមានសេចក្ដីមិនត្រង់ចំពោះ គ្រាន់តែប្រៀបប្រដូច, ដូចជា
ឧទាហរណ៍៖ សម្ដីសាញចាក់ស្មុគ សម្ដីដែលសាញពេកហួសទំនង; ជំពាក់ចាក់ស្មុគ ជំពាក់ឆ្វាក់ចាក់ស្រេះ ( ប្រហែលដូចគេចាក់បន្ទោះត្បាញស្មុគ ) ។

                    ពាក្យទំនឹម ឬ ពាក្យទំនឹមទំនៀម (ម. ព. ទំនឹម) ។ ពាក្យផ្ទុយ ពាក្យដែលជាទំនាស់គ្នា ដូចជា

ឧទាហរណ៍៖ ខ្ពស់ ជាពាក្យផ្ទុយនឹង ទាប ជាដើម ។ ល ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពាក់កណ្ដាល» មានន័យដូចម្ដេច ?

ពាក់កណ្ដាល

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ទី ឬភាគចំកណ្ដាល។
ឧទាហរណ៍៖ ពាក់កណ្ដាលផ្លូវ, ពាក់កណ្ដាលការ, ត្រូវកាត់អំពៅ១ដើមនេះចែកគ្នាពាក់កណ្តាលម្នាក់ ។

តើពាក្យ «ពាក់កង» មានន័យដូចម្ដេច ?

ពាក់កង

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រវែងពីត្រឹមដុំដៃមកដល់ចុងបំផុតកដៃ។
ឧទាហរណ៍៖ ប្រវែងមួយពាក់កង ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពាក់» មានន័យដូចម្ដេច ?

ពាក់

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ដាក់ព្យួរ ឬដាក់ថ្ពក់បន្ដោក។
ឧទាហរណ៍៖ ពាក់ឆត្រនឹងដៃកែវ ។

                      លើកស៊កប្រហករាងកាយ ឬប្រដាប់តាក់តែងរាងកាយ។
ឧទាហរណ៍៖ ពាក់អាវ, ពាក់កង, ពាក់ចិញ្ចៀន, ពាក់ទុំហូ, ពាក់មួក, ពាក់ស្រោមជើង, ពាក់ស្បែកជើង ( រ. ស. ទ្រង់ ) ។

                      ឡើងពានលើគ្នា។
ឧទាហរណ៍៖ គោពាក់គ្នា ( ព. ព. ) ។

                      ពាក់ខ្សែទាម ថ្ពក់ក្រវិលខ្សែទាមនឹងញួញនឹមឬនឹងគល់កាំនឹម ។ ពាក់ចែវ ស៊កក្បាលចែវក្នុងរង្វង់ចែវហើយលើកចែវមួលត្រឡប់ឲ្យណែនមាំដើម្បីនឹងចែវទូក ។ ពាក់ចំបាប់ ចាប់កៀកចំបាប់គ្នា ។ ពាក់ព័ន្ធ ព័ន្ធពាក់លើគ្នា ។ ពាក់មង រាយមងដាក់ឲ្យជាប់ត្រី។ ពាក់អាមឹង ពោលពាក្យឈ្លានពាន ដោយប្រមាថមើលងាយដល់ហៅ អា ហៅ មឹង ដូចជានិយាយថា នែអានេះ, អាអ្ហែងដឹកគោហ្នឹងទៅឯណា ? គោហ្នឹងមឹងលួចគេទេអ្ហ៊ៃ ? មឹងប្រយ័ត្នណ៎ា !
ឧទាហរណ៍៖ ប្រយ័ត្នជាប់គុកវ៉ី ! (ព. សា. ) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពហូស័ក្ដិ» មានន័យដូចម្ដេច ?

ពហូស័ក្ដិ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. ពហូសក្តិ ) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពហូស័ក្ដិ» មានន័យដូចម្ដេច ?

ពហូស័ក្តិ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. ពហូសក្តិ ) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពហូសូត» មានន័យដូចម្ដេច ?

ពហូសូត

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. ពហុស្សូត ) ។
អ្នកចេះចាំច្រើន អ្នកមានចំណេះច្រើន មានប្រវត្តិសាស្រ្តជាអាទិ ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( ម. ព. ពហុស្សូត ) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពហូសុតភាព» មានន័យដូចម្ដេច ?

ពហូសុតភាព

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ចំណេះវិជ្ជាជ្រៅជ្រះច្រើនប្រការ មានប្រវត្តិសាស្រ្តជាពិសេស ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពហូសក្ដិ» មានន័យដូចម្ដេច ?

ពហូសក្ដិ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. ពហុ ” ច្រើន ” + ឝក្ដិ ” អំណាច; កម្លាំង ” ) ស័ក្ដិច្រើន; អំណាចខ្លាំង ឬកម្លាំងច្រើន។
ឧទាហរណ៍៖ អាងពហូសក្តិ, លើកពហូសក្តិដាក់, កំហែងដោយពហូសក្តិ; និយាយក្លាយជា ពហោស័ក្តិ ( ពៈហ៊ោ– ) ក៏មាន ( គួរកុំប្រើ ) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពហុស្សូត» មានន័យដូចម្ដេច ?

ពហុស្សូត

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. ពហុឝ្រុត; បា. ពហុស្សុត ) អ្នកដែលបានស្ដាប់ច្រើន គឺអ្នកដែលរៀនបានច្រើន, ដែលមានចំណេះច្រើន។
ឧទាហរណ៍៖ អ្នកពហុស្សូត; មនុស្សពហូសូត ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( សំ. ពហុឝ្រុត; បា. ពហុស្សុត ) អ្នកដែលបានស្ដាប់ច្រើន គឺអ្នកដែលរៀនបានច្រើន, ដែលមានចំណេះច្រើន។
ឧទាហរណ៍៖ អ្នកពហុស្សូត; មនុស្សពហូសូត ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពហុវចន:» មានន័យដូចម្ដេច ?

ពហុវចន:

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. ពហុវចន ) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពហុវចន» មានន័យដូចម្ដេច ?

ពហុវចន

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ. បា. ពហុវចន ) ពាក្យសម្រាប់ប្រើក្នុងវេយ្យាករណ៍ប្រាប់ចំនួនច្រើន, ខាងវេយ្យាករណ៍ភាសាបាលី រាប់តាំងពីចំនួនពីរឡើងទៅ, ខាងវេយ្យាករណ៍សំស្រ្កឹត រាប់ពីត្រឹមបីឡើងទៅ ព្រោះចំនួនពីរហៅថា ទ្វិវចនៈ; ខាងភាសាខ្មែរ រាប់ពីត្រឹមចំនួនពីរឡើងទៅ កំណត់ពាក្យថា ទាំងឡាយ ឬ ពួក, ពពួក ថា
ឧទាហរណ៍៖ មនុស្សទាំងឡាយ ឬ ពួកមនុស្ស, ពពួកជន, ពពួកសត្វ . . . ( ម. ព. វចន ឬ វចន: ទៀតផង ) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពហុលភាព» មានន័យដូចម្ដេច ?

ពហុលភាព

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ចំនួនដ៏ច្រើនក្រៃលែង ដូចយ៉ាងពហុលភាពនៃហ្វូងបក្សី ប្រជារាស្រ្ត ប្រជាករ ក៏ទុកជាពហុលភាពបានដែរ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពហុមន្តី» មានន័យដូចម្ដេច ?

ពហុមន្តី

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ) អ្នកមានគំនិតច្រើន; អ្នកគិតឃើញច្រើន; អ្នកមានការប្រឹក្សាច្រើន គឺមនុស្សដែលឧស្សាហ៍ប្រឹក្សាពិគ្រោះនឹងអ្នកដទៃ; បើស្ដ្រីជាពហុមន្ដិនី។
ឧទាហរណ៍៖ មនុស្សពហុមន្តី ធ្វើការអ្វីៗច្រើនតែបានល្អ ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( បា. ) អ្នកមានគំនិតច្រើន; អ្នកគិតឃើញច្រើន; អ្នកមានការប្រឹក្សាច្រើន គឺមនុស្សដែលឧស្សាហ៍ប្រឹក្សាពិគ្រោះនឹងអ្នកដទៃ; បើស្ដ្រីជាពហុមន្ដិនី។
ឧទាហរណ៍៖ មនុស្សពហុមន្តី ធ្វើការអ្វីៗច្រើនតែបានល្អ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពហុភាសី» មានន័យដូចម្ដេច ?

ពហុភាសី

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. ពហុភាសក ) ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( ម. ព. ពហុភាសក ) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពហុភាសក» មានន័យដូចម្ដេច ?

ពហុភាសក

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ពហុភាសក ឬ —សី ) អ្នកនិយាយច្រើន; មនុស្សជាងពាក្យ; អ្នកនិយាយប៉ប៉ាច់ប៉ប៉ោច; បើស្រ្តីជា ពហុភាសិកា ឬ ពហុភាសិនី ថា
ឧទាហរណ៍៖ នុស្សពហុភាសក; ស្រីពហុភាសិកា ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា (បា. ពហុភាសក ឬ —សី ) អ្នកនិយាយច្រើន; មនុស្សជាងពាក្យ; អ្នកនិយាយប៉ប៉ាច់ប៉ប៉ោច; បើស្រ្តីជា ពហុភាសិកា ឬ ពហុភាសិនី ថា ។
ឧទាហរណ៍៖ មនុស្សពហុភាសក; ស្រីពហុភាសិកា ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពហុភាព» មានន័យដូចម្ដេច ?

ពហុភាព

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការព្រោកប្រាជ្ញ ការតាំងខ្លួនជាអ្នកចេះដឹង ជ្រៅជ្រះជាងគេ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពហុភានិកា» មានន័យដូចម្ដេច ?

ពហុភានិកា

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ម្រាក់ ស្រីជាអ្នករលុះរលាញបានមាត់ ពាក្យ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពហុព្យាង្គ» មានន័យដូចម្ដេច ?

ពហុព្យាង្គ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ពហុ + វិ > ពិ, ឥ > យ + អង្គ > ពហុព្យាង្គ ) សព្ទដែលមានព្យាង្តច្រើន គឺសព្ទឬសម្ដីដែលមានសូរច្រើនម៉ាត់ តាំងពីបីមាត់ឡើងទៅ ។
ឧទាហរណ៍៖ កន្ទាទូក, កន្ទក់កន្ទេញ, កន្ទាលត្រអាក, កន្ទ្រាំងបាយ-ស, អង្ក្រេមអង្ក្រម, អំពិលអំពែក, . . . ជា ពហុព្យាង្គ ( បារ. Polysyllabe ប៉ូលីហ្ស៊ិល្ល៉ាប ) ។ ព.ផ្ទ. ឯកព្យាង្គ ឬ ព្យាង្គទោ, ទ្វេព្យាង្គ ( បារ. Monosyllabe, Dissyllabe ) ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( បា. ពហុ + វិ > ពិ, ឥ > យ + អង្គ > ពហុព្យាង្គ ) សព្ទដែលមានព្យាង្តច្រើន គឺសព្ទឬសម្ដីដែលមានសូរច្រើនម៉ាត់ តាំងពីបីមាត់ឡើងទៅ។
ឧទាហរណ៍៖ កន្ទាទូក, កន្ទក់កន្ទេញ, កន្ទាលត្រអាក, កន្ទ្រាំងបាយ-ស, អង្ក្រេមអង្ក្រម, អំពិលអំពែក, . . . ជា ពហុព្យាង្គ ( បារ. Polysyllabe ប៉ូលីហ្ស៊ិល្ល៉ាប ) ។ ព.ផ្ទ. ឯកព្យាង្គ ឬ ព្យាង្គទោ, ទ្វេព្យាង្គ ( បារ. Monosyllabe, Dissyllabe ) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពហុពុល» មានន័យដូចម្ដេច ?

ពហុពុល

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដែលមានផលច្រើន ដែលញ៉ាំងឱ្យកើតផល ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពហុពន្ធ​​» មានន័យដូចម្ដេច ?

ពហុពន្ធ​​

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា បុរស ស្រ្តីដែលមានប្រពន្ធ ប្តី ដំណាលគ្នាតែម្តងច្រើននាក់ ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា បុរស ស្រ្តីដែលមានប្រពន្ធ ប្តី ដំណាលគ្នាតែម្តងច្រើននាក់ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពហុពន្ធភាព» មានន័យដូចម្ដេច ?

ពហុពន្ធភាព

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ភាពបុរស​​ ស្រ្តីដែលមានប្រពន្ធ ប្តីច្រើននាក់ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពហុផលភាព​» មានន័យដូចម្ដេច ?

ពហុផលភាព

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ភាពដល់នូវពហុផល ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពហុផលការ​» មានន័យដូចម្ដេច ?

ពហុផលការ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការធ្វើឱ្យមានផល ការចាប់មានទម្ងន់ពោះ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពហុបទីប» មានន័យដូចម្ដេច ?

ពហុបទីប

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ថ្នាក់នៃសត្វមានសន្លាក់ ហើយមានជើងច្រើន ដូចយ៉ាងក្អែប​ ម្រើមព្រះជាដើម ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពហុបច្ចេកទេស» មានន័យដូចម្ដេច ?

ពហុបច្ចេកទេស

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលមានសិល្បៈ ឬវិទ្យាសាស្រ្តច្រើនមុខ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពហុធា» មានន័យដូចម្ដេច ?

ពហុធា

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា បទសមោធានពីជគណិតមានច្រើនខ្ទង់ ដែលឃ្លាតគ្នាដោយសញ្ញា – ឬ + ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពហុតរភាព» មានន័យដូចម្ដេច ?

ពហុតរភាព

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ជំនញ់ ភាពពោពាស (ម.ព បុរិបុណ្ណភាព)។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពហុគុណ» មានន័យដូចម្ដេច ?

ពហុគុណ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ចំនួនដ៏ច្រើន ដោយការគុណឡើងដូចជាលេខ៨ ជាពហុគុណនៃលេខ២ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពហុគម្រោងវិនិយោគមានលក្ខណសម្បត្តិគ្រប់គ្រាន់ ហៅកាត់ ពហុគម្រោង គ. ល. គ» មានន័យដូចម្ដេច ?

ពហុគម្រោងវិនិយោគមានលក្ខណសម្បត្តិគ្រប់គ្រាន់ ហៅកាត់ ពហុគម្រោង គ. ល. គ

👉ថ្នាក់ពាក្យជា ពន្ធដារ
មានន័យថា គម្រោងវិនិយោគមានលក្ខណសម្បត្តិគ្រប់គ្រាន់លើសពីមួយឡើងទៅ ទទួលបានរយៈពេលលើកលែងពន្ធលើប្រាក់ចំណេញខុសៗគ្នា ឬជាប់ពន្ធលើប្រាក់ចំណេញតាមអត្រាខុសៗគ្នា អនុវត្តដោយសហគ្រាសនីតិបុគ្គលណាមួយ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពហុគម្រោងមិនមែន គ.ល.គ» មានន័យដូចម្ដេច ?

ពហុគម្រោងមិនមែន គ.ល.គ

👉ថ្នាក់ពាក្យជា ពន្ធដារ
មានន័យថា សកម្មភាពអាជីវកម្មច្រើនដែលមិនមែនជាគម្រោង គ.ល.គ។ គ.ល.គ ក្នុងន័យនេះសំដៅដល់ពហុគម្រោងវិនិយោគមានលក្ខណសម្បត្តិគ្រប់គ្រាន់។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពហុកោណ» មានន័យដូចម្ដេច ?

ពហុកោណ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា  ( បា. ) អ្វីៗដែលមានជ្រុងច្រើន; ដែលមានមុមច្រើន ។
ឧទាហរណ៍៖ របស់ហ្នឹងជាពហុកោណ ( បារ. Polygone ប៉ូលីគ្ហោន ) ព. ផ្ទ. ត្រីកោណ, ត្រិយង្ស, ចតុក្កោណ ។

                     ចំណែកផ្ទៃរាប ដែលមានបន្ទាត់ត្រង់ច្រើនជុំវិញ ទុកជាគ្រឿងកម្រិតទំហំ​ ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( បា. ) អ្វីៗដែលមានជ្រុងច្រើន; ដែលមានមុមច្រើន។
ឧទាហរណ៍៖ ស់ហ្នឹងជាពហុកោណ ( បារ. Polygone ប៉ូលីគ្ហោន ) ព. ផ្ទ. ត្រីកោណ, ត្រិយង្ស, ចតុក្កោណ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពហុកិច្ច» មានន័យដូចម្ដេច ?

ពហុកិច្ច

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា.; សំ. ពហុ +ក្ឫត្យ ) កិច្ចច្រើន, រវល់ច្រើន ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលមានកិច្ចច្រើន, មានរវល់ច្រើន; បើស្រ្ដីជា ពហុកិច្ចា (ព. កា. ) ។
ឧទាហរណ៍៖ ពហុកិច្ចខ្ញុំ វាចោមរោមរុំ ទៅណាពុំកើត នេះហើយនុះផង រនោចដូចខ្នើត សស្លក់សស្លើត ឥតពេលសម្រាក ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពហុការី» មានន័យដូចម្ដេច ?

ពហុការី

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា; សំ. ពហុការិន៑ ) អ្នកធ្វើការច្រើន; អ្នកធ្វើការនឿយហត់ច្រើន; បើស្ដ្រីជា ពហុការិនី ( ព. កា. )
ឧទាហរណ៍៖ ពហុការីទាំងបីនាក់ ត្រូវជឿឲ្យជាក់កុំរវាត ខ្ញុំទុកអ្នកឯងដូចជាញាតិ ចូរអ្នកកុំឃ្លាតចេញពីខ្ញុំ ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( បា; សំ. ពហុការិន៑ ) អ្នកធ្វើការច្រើន; អ្នកធ្វើការនឿយហត់ច្រើន; បើស្ដ្រីជា ពហុការិនី ( ព. កា. )
ឧទាហរណ៍៖ ពហុការីទាំងបីនាក់ ត្រូវជឿឲ្យជាក់កុំរវាត ខ្ញុំទុកអ្នកឯងដូចជាញាតិ ចូរអ្នកកុំឃ្លាតចេញពីខ្ញុំ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពហិវាសិកភាព» មានន័យដូចម្ដេច ?

ពហិវាសិកភាព

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ភាពនៃសិស្សដែលមិនបរិភោគអាហារ ឬនៅដេកក្នុង​សាលារៀន ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពហិលក្ខណៈ» មានន័យដូចម្ដេច ?

ពហិលក្ខណៈ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អ្វីៗដែលឃើញតែពីខាងក្រៅ ដែលល្អតែខាងក្រៅ ​(ព.សា) ដែលរៀប​មុខ​​ដូចជាម្លូ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពហិការ» មានន័យដូចម្ដេច ?

ពហិការ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការស្រុះចិត្តគ្នាដោយនិប្បរិយាយ ឬដោយតុណ្ហីភាព ដើម្បីនឹង​បង្ហិន​​បំផ្លាញជនណាម្នាក់ ឬប្រទេសណាមួយឱ្យវិនាស ការកាត់កាលលែងរាប់អាន ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពហលចម្មី» មានន័យដូចម្ដេច ?

ពហលចម្មី

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា និករ ថនិកសត្វ ដែលមានស្បែកក្រាសៗ ដូចយ៉ាងជ្រូក និងដំរីជាដើម ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពស្ត្រាលង្ការ» មានន័យដូចម្ដេច ?

ពស្ត្រាលង្ការ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ. វស្រ្ដ + អលំការ; បា.វត្ថ+អលំការ ឬ អលង្ការ)សំពត់និងគ្រឿងប្រដាប់កាយ ។ វេវ. ពស្ដ្រាភរណៈ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពស្ត្រាភរណៈ» មានន័យដូចម្ដេច ?

ពស្ត្រាភរណៈ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. វស្ដ្រ + អាភរណ; បា. វត្ថ+អាភរណ ) សំពត់ និងគ្រឿងប្រដាប់កាយ, សំពត់ និងគ្រឿងតែងខ្លួន ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពស្ត្រា» មានន័យដូចម្ដេច ?

ពស្ត្រា

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. ពស្រ្ត ) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពស្ត្រ» មានន័យដូចម្ដេច ?

ពស្ត្រ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. វស្រ្ដ; បា. វត្ថ ) សំពត់, គ្រឿងស្លៀកដណ្ដប់; ខ្មែរយើងប្រើចំពោះតែរាជសព្ទ។
ឧទាហរណ៍៖ ព្រះពស្រ្ដ សំពត់សម្រាប់ក្សត្រិយ៍ទ្រង់; ឯពាក្យ ពស្ដ្រា សម្រាប់ប្រើតែក្នុងកាព្យ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពស្តុភារ» មានន័យដូចម្ដេច ?

ពស្តុភារ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា គ្រឿងបរិភោគ ឧបភោគ មានស្បៀងអាហារ និងគ្រឿងប្រើប្រាស់ជាដើម ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពស់» មានន័យដូចម្ដេច ?

ពស់

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សត្វពួកទីឃជាតិអាសីរពិសផ្សេងៗ។
ឧទាហរណ៍៖ ពស់វែករនាម, ពស់វែកដំបូក, ពស់វែកស្រងែ, ពស់ក្រាយ, ពស់ពព្លាក់; ពស់សង់សឿ, ពស់ព្រៃ, ពស់ទងត្រាវ, ពស់ព្រលឹត, ពស់សម្លាប់កង្កែប ។ ល ។ ។ ល ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពសុន្ធរា» មានន័យដូចម្ដេច ?

ពសុន្ធរា

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. វសុន្ធរា, វ > ព ជា ពសុន្ធរា; សំ. វសុំធរា ឬ វសុន្ធរា )ផែនដី; ពិភពលោក ( ប្រើជា ពសុន្ធរី ក៏បាន ) ។ វេវ. បឋរី; ប្រឹថពី, ពសុធា ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពសុធា» មានន័យដូចម្ដេច ?

ពសុធា

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. វសុធា, វ > ព ជាពសុធា ក៏មានខ្លះ ) ផែនដី; ពិភពលោក ។ទាំងផែនពសុធា គឺទាំងផែនពិភពលោក ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពលំ» មានន័យដូចម្ដេច ?

ពលំ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា កម្លាំង ។ ពាក្យនេះខ្មែរយើងប្រើជាបរិវាររបស់ពាក្យ កម្លាំង ថា
ឧទាហរណ៍៖ មានកម្លាំងពលំ គឺមានកម្លាំងរឹងប៉ឹង, មាំមួន ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពលៃ» មានន័យដូចម្ដេច ?

ពលៃ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សាលាមានដំបូលគ្រឹះហើបខ្ពស់ដាច់ឃ្លាតពីដំបូលរបៀង មានជញ្ចាំងបាំងរាំងដូចជាផ្តែរ, គេច្រើនប្រើជាជំនួសឧបោសថាគារ (វិហារបណ្តោះអាសន្ន)ក្នុងវត្តថ្មីដែលពុំទាន់បានសង់ឧបោសថាគារមាំទាំនៅឡើយ(ហៅរោងឧបោលថ៍ ក៏បាន; ហៅក្លាយជា ពន្លៃ ក៏មាន ) ។
ឧទាហរណ៍៖ វត្តថ្មីនោះពុំទាន់មានវិហារនៅឡើយទេ មានតែពលៃមួយជារោងឧបោសថ៍ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពលីការ» មានន័យដូចម្ដេច ?

ពលីការ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. ពលិការ ) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពលី» មានន័យដូចម្ដេច ?

ពលី

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ពលិ ) ការបូជា; សួយ, អាករ, ពន្ធដារ; តង្វាយ; សំណែន; ការសង្រ្គោះ, ចំណែកបុណ្យ ។ ពលីមាន៥យ៉ាងគឺ ១- ញាតិពលី ការសង្គ្រោះញាតិ; ២- អតិថិពលី ការទទួលភ្លៀវពន្លឺ; ៣-បុព្វបេតពលី ការធ្វើទានឧទ្ទិសផ្សាយចំណែកបុណ្យចំពោះទៅអ្នកដែលចែកឋានទៅកាន់បរលោកមុនៗហើយ; ៤- រាជពលី ការទទួលភារៈកិច្ចការរាជការមានបង់ពន្ធដារសួយអាករជាដើម; ៥- ទេវតាពលី ការផ្សាយចំណែកបុណ្យចំពោះពួកទេវតា តាមលទ្ធិពុទ្ធសាសនា ឬបូជាវត្ថុផ្សេងៗមានបាយចំណីជាដើមចំពោះទេវតាតាមលិទ្ធដទៃក្រៅពីពុទ្ធសាសនា ( ម. ព. ទាំង ៥ នុះផង ) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពលិទាន» មានន័យដូចម្ដេច ?

ពលិទាន

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ) ការឲ្យអាហារជាទានដល់ពពួកជនឬដល់ពពួកសត្វមិនរើសមុខ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពលិការ» មានន័យដូចម្ដេច ?

ពលិការ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សំ. បា. ពលិ + ការ ) កិរិយាធ្វើនូវពលី, ការធ្វើពលី។
ឧទាហរណ៍៖ តាំងពលិការ, ធ្វើពលិការ ( ម. ព. ពលី ) ; ខ្មែរយើងច្រើននិយាយតាមស្រួលមាត់ថា ព្លិការ ឬ ព្លីការ; ច្រើនសំដៅចំពោះការបូជា, បួងសួងឬការតាំងហោមពិធីផ្សេងៗ ។

                        គ្រឿងសក្ការបូជា ឬការធ្វើពិធីផ្សេងៗ ជាការបន់ស្រន់ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពលិកម្ម» មានន័យដូចម្ដេច ?

ពលិកម្ម

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. ពលី ) ។
យញ្ញពិធិ ការសម្លាប់សត្វ ដើម្បីជាកិច្ចបន់ស្រន់ កាលះកាត់ចិត្តដើម្បីធ្វើការ​ណាមួយដែលលំបាក ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពលាហក» មានន័យដូចម្ដេច ?

ពលាហក

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. វលាហក ) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពលានុភាព» មានន័យដូចម្ដេច ?

ពលានុភាព

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា កម្លាំងគ្រឿងចក្រ ដូចយ៉ាងរថយន្តកម្លាំង៧សេះជាដើម​ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពលឯក» មានន័យដូចម្ដេច ?

ពលឯក

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ពល + ឯក )
ឧទាហរណ៍៖ ទាហានខ្ពស់ជាងពលទោ ( ពលថ្នាក់ទី១ ) ។

                     ទាហានឡេវ ដែលមិនសូវមានចំណេះ តែធ្វើការបានយូរឆ្នាំ ក៏ឱ្យឡើងថ្នាក់ទៅ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពលស័ក្ដិ» មានន័យដូចម្ដេច ?

ពលស័ក្ដិ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. ពលសក្តិ ) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពលសម្បទា» មានន័យដូចម្ដេច ?

ពលសម្បទា

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា កម្លាំងកាយ ការម៉ឺងមាត់ កម្លាំងចិត្ត។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពលសក្ដិ» មានន័យដូចម្ដេច ?

ពលសក្ដិ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. ពលឝក្ដិ ) អំណាចកម្លាំង, សន្ទុះកម្លាំង។
ឧទាហរណ៍៖ អាងពលសក្ដិ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពលវេគ» មានន័យដូចម្ដេច ?

ពលវេគ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា កម្លាំងចិត្តជំរុញឱ្យធ្វើអំពើណាមួយ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពលវុឌ្ឍិ» មានន័យដូចម្ដេច ?

ពលវុឌ្ឍិ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សេចក្ដីចម្រើនកម្លាំង។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពលវាត» មានន័យដូចម្ដេច ?

ពលវាត

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ខ្យល់ខ្លាំងតែឆាប់ស្ងប់ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពលវសទ្ធា» មានន័យដូចម្ដេច ?

ពលវសទ្ធា

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ជំនឿ សេចក្តីជ្រះថ្លាយ៉ាងខ្លាំង ចំពោះសរណវត្ថុ និងបុណ្យ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពលវទុក្ខ» មានន័យដូចម្ដេច ?

ពលវទុក្ខ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ទុក្ខកើតដល់រូបកាយ ដូចយ៉ាងទោសដល់ជីវិត ឬធ្វើការជាទម្ងន់។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពលរដ្ឋទទួលអាណត្តិសាធារណៈដោយការបោះឆ្នោត» មានន័យដូចម្ដេច ?

ពលរដ្ឋទទួលអាណត្តិសាធារណៈដោយការបោះឆ្នោត

👉ថ្នាក់ពាក្យជា មូលដ្ឋាន
មានន័យថា សមាជិកព្រឹទ្ធសភា រដ្ឋសភា ក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ និងសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ព្រមទាំងពលរដ្ឋដែលទទួលអាណត្តិសាធារណៈដោយការបោះឆ្នោត ដើម្បីបំពេញមុខងារសាធារណៈដទៃទៀត។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពលរដ្ឋ» មានន័យដូចម្ដេច ?

ពលរដ្ឋ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ពល + រដ្ឋ, តាមបែបវេយ្យាករណ៍ជា រដ្ឋពល ) ពលរបស់រដ្ឋ, ពលអាស្រ័យនៅក្នុងរដ្ឋ, ប្រជាជនទាំងប្រុសទាំងស្រីដែលទុកជាកម្លាំងរបស់ប្រទេស។
ឧទាហរណ៍៖ ពលរដ្ឋម្នាក់ៗគប្បីបំពេញពលិកម្មផ្សេងៗចំពោះប្រទេសជាតិមាតុភូមិ តាមនាទីរបស់ខ្លួន ។

                      មនុស្សទាំងឡាយ ជាសមាជិករបស់រដ្ឋនីមួយៗ។

👉ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា បុគ្គលម្នាក់មានសញ្ជាតិកម្ពុជា ឬជាបុគ្គលដែលរស់នៅជាអចិន្ត្រៃយ៍ក្នុងព្រះរាជាណាចក្រកម្ពុជា ឬជាសាជីវកម្មណាមួយ អ្នកចូលហ៊ុនជាសមាគម ឬអង្គភាពផ្សេងៗទៀត ដែលបានរៀបចំនិងបង្កើតឡើង ស្ថិតនៅក្រោមច្បាប់ នៃព្រះរាជាណាចក្រកម្ពុជា។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពលព្រះ» មានន័យដូចម្ដេច ?

ពលព្រះ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( មើលក្នុងពាក្យ ពល ២ ន. ) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពលប្រហារ» មានន័យដូចម្ដេច ?

ពលប្រហារ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការប្រើកម្លាំងទ័ព វាយដណ្តើមយកអំណាចមកកាន់កាប់ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពលបាលឯក» មានន័យដូចម្ដេច ?

ពលបាលឯក

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ) ឋានន្តរនាយទាហានរង ខ្ពស់ផុតក្នុងថ្នាក់ពលបាល ( ពលបាលថ្នាក់ទី១ ) ។ បា. Sergent-major ។
ឧទាហរណ៍៖ នាយទាហានរងខ្ពស់ផុតថ្នាក់ពលបាល​ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពលបាលទោ» មានន័យដូចម្ដេច ?

ពលបាលទោ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ពល + បាល + ទោ ) ឋានន្តរនាយទាហានរង នៅក្នុងចន្លោះពលបាលត្រីនិងពលបាលឯក ( ពលបាលថ្នាក់ទី ២ ) ។ បារ. Sergent-chef ។
ឧទាហរណ៍៖ នាយទាហានរងខ្ពស់ជាងពលបាលមួយថ្នាកបន្ទាប់នឹងពលបាលឯក។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖