Posted on Leave a comment

តើពាក្យ «ពលបាលត្រី» មានន័យដូចម្ដេច ?


ពលបាលត្រី


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. សំ. ពល + បាល + ត្រី )ឋានន្ដរនាយទាហានរងថ្នាក់ក្រោមក្នុងថ្នាក់ពលបាល, ទាបជាងពលបាលទោ ( ពលបាលថ្នាក់ទី៣, នាយរក្សាពលថ្នាក់ទី ៣ ) ។ បារ. Sergent ។
ឧទាហរណ៍៖ នាយទាហានរងមានសក្តិបន្ទាប់ពីព្រិន្ទបាល​ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពលនិកាយ» មានន័យដូចម្ដេច ?


ពលនិកាយ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. ពលកាយ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពលទោ» មានន័យដូចម្ដេច ?


ពលទោ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ពល. + ទោ ) ទាហានថ្នាក់ក្រោមបង្អស់ (ពលថ្នាក់ទី២, ទាហានថ្នាក់ទី២ គឺកូនទាហានធម្មតា ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពលទសកៈ» មានន័យដូចម្ដេច ?


ពលទសកៈ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា វ័យជីវិតទីមួយ ក្នុងចំណោមវ័យជីវិតទាំងដប់ (១- ១០) ឆ្នាំ = វ័យស្រួល។
ឧទាហរណ៍៖ (ស្រង់ចេញពីសៀវភៅ << ប្រជុំវប្បធម៌>> ដោយ ឡុច ផ្លែង បោះពុម្ពឆ្នាំ ១៩៧៣)


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពលថ្មើរជើង» មានន័យដូចម្ដេច ?


ពលថ្មើរជើង


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សេនាទាហានដែលដើរដោយជើង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពលជីវី» មានន័យដូចម្ដេច ?


ពលជីវី


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា មនុស្ស ដែលទ្រទ្រង់ជីវិតឱ្យនៅរស់បាន ដោយ សារតែយកកម្លាំងកាយ​ទៅ​ស៊ីឈ្នួលបម្រើអ្នកដទៃ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពលក្ការ» មានន័យដូចម្ដេច ?


ពលក្ការ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.; សំ. ពលាត្ការ ) ការកំហែង, គំរាម។
ឧទាហរណ៍៖ វាហ៊ានធ្វើពលក្ការតាមអំពើចិត្តឥតកោតក្រែងច្បាប់ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពលការ» មានន័យដូចម្ដេច ?


ពលការ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការបង្ខំលើចិត្ត ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពលកាយ» មានន័យដូចម្ដេច ?


ពលកាយ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ) ពួកពល, ពួករេហ៍ពល, ពួកសេនាទាហាន។
ឧទាហរណ៍៖ ពលកាយរត់ខ្ចាយបែកខ្ញែកគ្នា ព្រោះខ្លាចឫទ្ធានុភាពខ្លាំង នៃបច្ចាមិត្រគូប្រឆាំង តតាំងច្បាំងគ្នាយូរខែហើយ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពល» មានន័យដូចម្ដេច ?


ពល


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ) កម្លាំង ។ សេនា, ទាហាន, កងទ័ព។
ឧទាហរណ៍៖ ភ្ជុំពល, លើកពល ។

                     ពលថ្មើរជើងទាហានអ្នកដើរដោយជើង ( ឥតជិះអ្វី ) ។ កែនពល កែនប្រជាជនប្រមូលជាកងទ័ពឬប្រមូលមកបង្ហាត់ជាទាហាន ។ ប្រក់ពល ប្រជុំរេហ៍ពលមកប្រសិទ្ធីឲ្យមានជ័យជម្នះ ឬដើរត្រួតរេហ៍ពល ។ ល ។
ពួកជនពូជសូទ្រៈសម្រាប់ប្រើជាកម្លាំងតាមមុខការផ្សេងៗ; មានច្រើនពួក។
ឧទាហរណ៍៖ ពលព្រះ ពលសម្រាប់វត្ត; ពលដំរី ពលឃ្វាលដំរីព្រះរាជទ្រព្យ ( ទ្រមាក់ ); ពលសេះ ពលឃ្វាលសេះព្រះរាជទ្រព្យ; ពលអង្គរក្ស ពលដែលប្រើជាទាហានរក្សាព្រះអង្គ (ហៅឃ្លាតក្លាយថា អង្គ្រ័ក្ស); ពលចែវ ពលសម្រាប់ចែវព្រះទីន័ងនាវា; ពលគុន ឬ ពលគុនដាល់ ពលសម្រាប់គុនឬដាល់ថ្វាយស្ដេចទត ក្នុងកាលសម័យដែលត្រូវការម្តងៗ ឬសម្រាប់រក្សាការពារព្រះអង្គជានិច្ច ( ហៅដោយរួបរួមថា ពល, អង្គរក្ស (អង់-គ្រាក់), ទ្រមាក់, ចែវ, គុន, ) ។ ល ។ពួកពលទាំងនេះក្នុងកម្ពុជរដ្ឋមានតែពីក្នុងកាលរាជ្យបុរាណ, សម័យឥឡូវលើកលែងមិនឲ្យមាន ( ម. ព. សូទ្រ ឬ សូទ្រៈ និង អ្នកងារ ផង ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពរ្សឺឡែន» មានន័យដូចម្ដេច ?


ពរ្សឺឡែន


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. Porcelaine ) គ្រឿងប្រដាប់ប្រើប្រាស់មានចាននិងពែងជាដើម ធ្វើពីឥដ្ឋម្យ៉ាង មានព័ណ៌ស-សាច់ម៉ដ្ឋជិតស្និទ្ធភ្លឺរលោង។
ឧទាហរណ៍៖ ចានពរ្សឺឡែន ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពរ្សីឡែន» មានន័យដូចម្ដេច ?


ពរ្សីឡែន


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា គ្រឿងប្រើប្រាស់មានចាន និងផើងជាដើម ធ្វើពីដីសម៉ដ្ឋម៉្យាងឡើងភ្លឺរលោង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពរ» មានន័យដូចម្ដេច ?


ពរ


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា លាបបូកព្រលាំងដោយជ័រឲ្យក្រាស់ជិតសាច់ពុំឲ្យជ្រាបទឹកបាន។
ឧទាហរណ៍៖ ពរទូក, បិទពរ ។

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. វរ ) គុណជាតដ៏ប្រសើរ; គុណជាតឬអ្វីៗ ដែលគួរប្រាថ្នា, គួរចង់បាន, គួរជ្រើសរើសយកតាមគាប់ចិត្ត។
ឧទាហរណ៍៖ សូមពរ, ឲ្យពរ, ទទួលពរ ។

                     ឲ្យពរសព្ទសាធុការ បញ្ចេញសូរសព្ទថា សាធុ សូមឲ្យ … បានប្រកបតាមបំណង!…។

ឧទាហរណ៍៖ ស្រែកឲ្យពរឲ្យជ័យ ស្រែកឲ្យពរថា សូមឲ្យ… មានជ័យជម្នះ !ដូចយ៉ាងស្រែកថា ជយោ! ឬ ជយោ! ជយោ! ជាដើម ( ម. ព. នោះផង ) ។ ពាក្យនេះ សំ. បា. ប្រើជា គុ. ក៏បាន ប្រែថា “ប្រសើរ; ដែលគួរប្រាថ្នា, គួរចង់បាន, គួរជ្រើសរើសយកតាមគាប់ចិត្ត “; ខ្មែរប្រើក្លាយមកជា ព្រះ ក៏មាន, នៅជា វរ ឬ វរៈ តាមរូបដើមក៏មាន ( ម. ព. ព្រះ. និង វរ ឬ វរៈ ទៀតផង ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពយ» មានន័យដូចម្ដេច ?


ពយ


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ព្រលយ។
ឧទាហរណ៍៖ ក្បាលពយ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពម» មានន័យដូចម្ដេច ?


ពម


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ចាប់អាហារដោយដៃដាក់ក្នុងមាត់ខ្លួនឯង។
ឧទាហរណ៍៖ ពមបាយ ។

                     ពមញាត់ៗ (ពមញាត់-ពមញាត់) ពមដោយចាប់ញាត់ៗប្រញាប់ប្រញាល់ឲ្យបានឆាប់ឆ្អែត។
ឧទាហរណ៍៖ ស៊ីឆាប់ឡើងពមញាត់ៗទៅ ! (ព. សា., ព. ស្ន. ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពភ្លែះ» មានន័យដូចម្ដេច ?


ពភ្លែះ


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលប្រឡាក់ ឬដែលហៀរមកជាប់ប្រតាក ឬស្រកាកសើមរលរ។
ឧទាហរណ៍៖ មាត់ពភ្លែះ, ហៀរទឹកមាត់ស្លាពភ្លែះ ។

                    ពភ្លីះពភ្លែះ ដែលពភ្លែះក្រៃពេក ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពភ្លែល» មានន័យដូចម្ដេច ?


ពភ្លែល


👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលភ្លែលៗរឿយៗ ( ព. ព. ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពភ្លែត» មានន័យដូចម្ដេច ?


ពភ្លែត


👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលភ្លែតៗរឿយៗ។
ឧទាហរណ៍៖ ចេញអណ្ដាតភ្លើងពភ្លែត ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពភ្លៀក» មានន័យដូចម្ដេច ?


ពភ្លៀក


👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលភ្លៀកៗរឿយៗ។
ឧទាហរណ៍៖ អង្គុយពភ្លៀក, បែរមើលពភ្លៀក ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពភ្លើក» មានន័យដូចម្ដេច ?


ពភ្លើក


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលភ្លើកៗញើបៗ។
ឧទាហរណ៍៖ ដំណើរពភ្លើក; ដើរពភ្លើក ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលភ្លើកៗញើបៗ។
ឧទាហរណ៍៖ ដំណើរពភ្លើក; ដើរពភ្លើក ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពភ្លើ» មានន័យដូចម្ដេច ?


ពភ្លើ


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលភ្លើៗ ខុសបែបបទ។
ឧទាហរណ៍៖ ឫកពភ្លើ, មនុស្សពភ្លើ; ដើរពភ្លើ ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលភ្លើៗ ខុសបែបបទ។
ឧទាហរណ៍៖ ឫកពភ្លើ, មនុស្សពភ្លើ; ដើរពភ្លើ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពភ្លួក» មានន័យដូចម្ដេច ?


ពភ្លួក


👉ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា សូរឮភ្លួកៗរឿយៗ (ព. ព. ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពភ្លុង» មានន័យដូចម្ដេច ?


ពភ្លុង


👉ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា សូរឮភ្លុងៗរឿយៗ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពភ្លុក» មានន័យដូចម្ដេច ?


ពភ្លុក


👉ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា សូរឮភ្លុកៗច្រើនដង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពភ្លឹះ» មានន័យដូចម្ដេច ?


ពភ្លឹះ


👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលភ្លឹះៗរឿយៗ។
ឧទាហរណ៍៖ ធ្វើការពភ្លឹះ, អង្គុយពភ្លឹះទាល់ព្រឹក ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពភ្លឹមពភ្លែត» មានន័យដូចម្ដេច ?


ពភ្លឹមពភ្លែត


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលមានសភាពភ្លឹមៗភ្លែតៗរឿយ។
ឧទាហរណ៍៖ ចង្កៀងពភ្លឹមពភ្លែត គឺចង្កៀងដែលមានពន្លឺព្រឹមៗ

                         ភ្លែតៗម្តងៗ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពភ្លឹម» មានន័យដូចម្ដេច ?


ពភ្លឹម


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលភ្លឹមៗ។
ឧទាហរណ៍៖ ភ្នែកពភ្លឹម គឺភ្នែកដែលបើកព្រឹមៗ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពភ្លឹបពភ្លែត» មានន័យដូចម្ដេច ?


ពភ្លឹបពភ្លែត


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលមានអាការភ្លឹបៗភ្លែតៗរឿយៗ។
ឧទាហរណ៍៖ ចង្កៀងពភ្លឹបពភ្លែត ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពភ្លីះពភ្លែះ» មានន័យដូចម្ដេច ?


ពភ្លីះពភ្លែះ


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( ម. ព. ពភ្លែះ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពភ្លីមពភ្លាម» មានន័យដូចម្ដេច ?


ពភ្លីមពភ្លាម


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលពភ្លាមក្រៃពេក; ដែលរឡេមរឡាមហួសពេក។
ឧទាហរណ៍៖ ឫកពាពភ្លីមពភ្លាម ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលពភ្លាមក្រៃពេក; ដែលរឡេមរឡាមហួសពេក។
ឧទាហរណ៍៖ ឫកពាពភ្លីមពភ្លាម ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពភ្លីពភ្លើ» មានន័យដូចម្ដេច ?


ពភ្លីពភ្លើ


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលភ្លីភ្លើក្រៃពេក, ភ្លីភ្លើខ្លាំង។
ឧទាហរណ៍៖ មនុស្សពភ្លីពភ្លើ; ដើរពភ្លីពភ្លើ ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលភ្លីភ្លើក្រៃពេក, ភ្លីភ្លើខ្លាំង។
ឧទាហរណ៍៖ មនុស្សពភ្លីពភ្លើ; ដើរពភ្លីពភ្លើ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពភ្លាមមិស» មានន័យដូចម្ដេច ?


ពភ្លាមមិស


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ពភ្លាជាចុល្លព្រឹក្ស កម្ពស់ ១-៦ ម មែកមានរោមច្រើន មានសម្បុរត្នោត ដុះក្នុងព្រៃក្រាស់ និងក្រាស់មធ្យម នៃប្រទេសចិន ឥណ្ឌូណេស៊ី ឧបទ្វីបឥណ្ឌូចិន និងជ្វា។ ផ្លែអាចបរិភោគបាន។ ក្មេងៗយកផ្លែលេងជាល្បែងផ្សេងៗ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពភ្លាម» មានន័យដូចម្ដេច ?


ពភ្លាម


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលចាំងឬបាញ់រស្មើវែងៗ ភ្លែតៗរឿយៗ ។
ឧទាហរណ៍៖ ផ្លេកបន្ទោរពភ្លាម, រស្មីពភ្លាម ។

                       ដែលមានអាការលលាមអង់អាចឥតភ្លឹក (ព. កា. ) ។

ឧទាហរណ៍៖ ស្ទុះចូលឥតមានទីមទាម ងាដាវគំរាម ពភ្លាមលលាមឥតភ្លឹក ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលចាំង ឬបាញ់រស្មើវែងៗ ភ្លែតៗរឿយៗ។
ឧទាហរណ៍៖ ផ្លេកបន្ទោរពភ្លាម, រស្មីពភ្លាម ។

                      ដែលមានអាការលលាមអង់អាចឥតភ្លឹក (ព. កា. ) ។
ឧទាហរណ៍៖ ស្ទុះចូលឥតមានទីមទាម ងាដាវគំរាម ពភ្លាមលលាមឥតភ្លឹក ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពភ្លាប្រើសធំ» មានន័យដូចម្ដេច ?


ពភ្លាប្រើសធំ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ព្រឹក្សមួយពួក កម្ពស់ ២៥-៣៥ ម ដុះក្នុងព្រៃធំ និងព្រៃល្បោះនៃឥណ្ឌូចិន។ សរសៃសំបកសម្រាប់ធ្វើខ្សែរពួរនាវា។ ឈើមានតម្លៃ គេប្រើធ្វើតុ ទូ កៅអី និងសម្រាប់សង់ផ្ទះ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពភ្លាក់ពភ្លើក» មានន័យដូចម្ដេច ?


ពភ្លាក់ពភ្លើក


👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលមានដំណើរភ្លើកៗ រលាក់រលើដោយភ័ន្តច្រឡំផ្លូវ។
ឧទាហរណ៍៖ ដើរពភ្លាក់ពភ្លើក ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពភ្លាក់ពភ្លើ» មានន័យដូចម្ដេច ?


ពភ្លាក់ពភ្លើ


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលរលាក់លើដោយភ័ន្ដស្មារតី, ដោយវង្វេង។
ឧទាហរណ៍៖ មនុស្សពភ្លាក់ពភ្លើ; ដើរពភ្លាក់ពភ្លើជាន់លើរងើកភ្លើង ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលរលាក់លើដោយភ័ន្ដស្មារតី, ដោយវង្វេង។

ឧទាហរណ៍៖ មនុស្សពភ្លាក់ពភ្លើ; ដើរពភ្លាក់ពភ្លើជាន់លើរងើកភ្លើង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពភ្លា» មានន័យដូចម្ដេច ?


ពភ្លា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះឈើធំមួយប្រភេទ ផ្លែតូចៗមូលៗសាច់ស្វិតរឥលៗ។
ឧទាហរណ៍៖ ពួកក្មេងបេះផ្លែពភ្លាស៊ី ។

                      ចុល្លព្រឹក្ស ឬព្រឹក្សតូចមួយប្រភេទ កម្ពស់ ៤- ១៥ ម ដុះក្នុងព្រៃស្រោង នៃអាស៊ីអាគ្នេយ៍ ។ ផ្លែតូចៗ សាច់ស្វិតរអិលៗ អាចបរិភោគបាន ។ សំបកសម្រាប់វេញធ្វើខ្សែពួរ ។ គេស្ងោរឫសធ្វើថ្នាំបុរាណ រម្ងាប់រោគក្អក។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពភ្លន» មានន័យដូចម្ដេច ?


ពភ្លន


👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ភ្លនៗរឿយៗ។
ឧទាហរណ៍៖ លេបពភ្លន ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពភ្លក់» មានន័យដូចម្ដេច ?


ពភ្លក់


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលមានសម្បុរអាប់អន់ សៅហ្មង, ដែលមានសម្បុរស្រដៀងនឹងព័ណ៌ភក់។
ឧទាហរណ៍៖ សម្បុរពភ្លក់, ស្លៀកសំពត់ពភ្លក់ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពភូស» មានន័យដូចម្ដេច ?


ពភូស


👉ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា សូរឮភូសៗរឿយៗ។
ឧទាហរណ៍៖ ឮសូរធ្លាក់ ឬ ទង្គិចអ្វីពភូសនៅត្រង់ខាងជើងផ្ទះ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពភុង» មានន័យដូចម្ដេច ?


ពភុង


👉ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា សូរឮភុងៗរឿយៗ។
ឧទាហរណ៍៖ គាត់ឡើងត្នោតឮសូរបំពង់ត្នោតរណ្ដំគ្នាពភុង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពភឺស» មានន័យដូចម្ដេច ?


ពភឺស


👉ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា សូរឮភឺសៗផ្ទួនៗរឿយៗ។
ឧទាហរណ៍៖ គាត់ដកកូនឈើពភឺសអម្បាញ់មិញនេះសោះតើ ម៉េចក៏ថាគាត់ឈឺធ្ងន់ ?


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពភឺត» មានន័យដូចម្ដេច ?


ពភឺត


👉ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា សូរឮភឺតៗផ្ទួនៗរឿយៗ។
ឧទាហរណ៍៖ គោលង់ទឹកជំនន់ដកដង្ហើមពភឺត ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពភឹល» មានន័យដូចម្ដេច ?


ពភឹល


👉ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា សូរឮភឹលៗរឿយៗ។
ឧទាហរណ៍៖ ហ្វូងព្រាបហើរពីដំបូលវិហារពភឹល គឺវាស្ទុះហើរបន្តគ្នាឮភឹលៗ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពភឹប» មានន័យដូចម្ដេច ?


ពភឹប


👉ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា សូរឮភឹបៗរឿយៗ។
ឧទាហរណ៍៖ ស្លៀកសំពត់សម្លុយស្រុងហៀរកែងដើរឮសូរពភឹប គឺសំពត់ប៉ះនឹងស្មងជើងឮសូរភឹបៗ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពភីង» មានន័យដូចម្ដេច ?


ពភីង


👉ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា សូរឮភ័ងៗផ្ទួនៗ។
ឧទាហរណ៍៖ ដេញចាប់ចោរពភីង, រត់ពភីង ។

                     ព. ទ. បុ. ដេញប៉ផាប់ចាប់ពភីង មានអត្ថន័យថា គេដេញចាប់ចោរបាន គេប្តឹងតុលាការថា គាត់នេះប្រាកដជាចោរពិតៗ ខ្ញុំបាទបានដេញប៉ផាប់ចាប់ពភីង គឺបានដេញប្រកិតត្រាតែចាប់បាន ក៏បោកផ្ដួលឮសូរភីងៗ ច្រើនដង ។ ល ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពភល» មានន័យដូចម្ដេច ?


ពភល


👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលចេញភលៗមក។
ឧទាហរណ៍៖ ទឹកចេញពីរន្ធថ្មពភល ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពភក់» មានន័យដូចម្ដេច ?


ពភក់


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលមានសុទ្ធតែភក់ជ្រាយៗឥតមានទឹក។
ឧទាហរណ៍៖ ដីពភក់ៗ, ស្ទូងនៅស្រែពភក់ៗ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពព្លែម» មានន័យដូចម្ដេច ?


ពព្លែម


👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលបញ្ចេញអណ្ដាតលិទ្ធបបូរមាត់ព្លែមៗឬប្លែមៗរឿយៗ។
ឧទាហរណ៍៖ លិទ្ធបបូរមាត់ពពែ្លម ឬ ប៉ប្លែម ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពព្លិកពព្លាក់» មានន័យដូចម្ដេច ?


ពព្លិកពព្លាក់


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលពព្លាក់ខ្លាំង, ដែលពព្លាក់ក្រវេមក្រវាម។
ឧទាហរណ៍៖ សម្បុរពព្លិកពព្លាក់ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពព្លាក់ចង់» មានន័យដូចម្ដេច ?


ពព្លាក់ចង់


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះសត្វស្លាបមួយប្រភេទ មានប្រវែង ៣១.៥-៣៣ ស.ម។ ដងខ្លួនមានពណ៌ត្នោតក្រម៉ៅ ឈ្មោលៈ ឆ្នូតខ្មៅបន្ទូលក្បាល មានចំកំបំពង់កស មានដៅស នៅចុងកន្ទុយឆ្លាស់ក្រៅ មានដៅសមួយដុំលើស្លាបខាងលើ។ ញីៈ ដៅសលើស្លាប និងន្ទុយទំហំតូចជាងឈ្មោល និងពណ៌ស្រអាប់។ ទីជំរកៈ ជាយព្រៃ តំបន់វាល ព្រៃគុម្ពោត និងតំបន់កសិកម្ម។ ជីវសាស្ត្រៈ ដេកលាក់ខ្លួនទៅពេលថ្ងៃ រកចំណីនិងស្រែកនៅពេលយប់។ របាយៈ វត្តមានពេញមួយឆ្នាំ មានគ្រប់ទីកន្លែង។ រដូវបន្តពូជៈ ចាប់ពីខែ មករា ដល់ តុលា ពងចំនួន២។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពព្លាក់» មានន័យដូចម្ដេច ?


ពព្លាក់


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះពស់ពួកមួយមានពិសខ្លាំង ។
ឧទាហរណ៍៖ ពស់ពព្លាក់; មាន២ប្រភេទគឺ ពព្លាក់វល្លិ រូបតូច, ពព្លាក់រំហោក រូបធំជាងបន្តិច ។

                     ឈ្មោះបក្សីមួយប្រភេទ មានសម្បុរពព្លាក់ៗជាសត្វរត្តិចរ អាស្រ័យនៅផ្ទាល់លើផែនដី វេលាថ្ងៃក្រាបលាក់ខ្លួន វេលាយប់ចេញរកស៊ី ។ ពព្លាក់ច្រុងកាំបិត ឬ ពព្លាក់ដំដែក (ព. ប្រ. )សត្វពព្លាក់យំក្នុងពេលយប់ឮសូរស្រដៀងនឹងសូរដំច្រុងកាំបិត ឬដំដែកធ្វើកាំបិត ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលមានសម្បុរខ្នន់ៗខ័ណ្ឌៗ, ដែលព្រលួតលាក់ខ្នន់ៗ។
ឧទាហរណ៍៖ សំពត់ពព្លាក់, សម្បុរពព្លាក់ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពព្រៀប» មានន័យដូចម្ដេច ?


ពព្រៀប


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលពេញព្រៀបខ្លាំង។
ឧទាហរណ៍៖ ទឹកឡើងពព្រៀបមាត់ច្រាំង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពព្រៀក» មានន័យដូចម្ដេច ?


ពព្រៀក


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា និយាយអំពីភ្នែកដែលចេញពពឹកប៉ផ្តៀចជានិច្ច ព្រោះកើតរោគមានអៀស៊ីជាដើម។
ឧទាហរណ៍៖ ភ្នែកពព្រៀក ឬ ពព្រៀកភ្នែក ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពព្រើស» មានន័យដូចម្ដេច ?


ពព្រើស


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( ម. ព. ប៉ប្រឹស គុ. ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពព្រើម» មានន័យដូចម្ដេច ?


ពព្រើម


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ព្រើមខ្លាំង, ព្រើមឥតអាក់។
ឧទាហរណ៍៖ ធ្វើខ្លួនឲ្យនឹងធឹងបន្តិចទៅ កុំពព្រើមពេក ! ត្រីចង្វាជ្រើមពព្រើម ត្រីចង្វាច្រើនដែលជ្រើមក្នុងទឹកមើលទៅឃើញ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពព្រើត» មានន័យដូចម្ដេច ?


ពព្រើត


👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ព្រើតៗរឿយៗ។
ឧទាហរណ៍៖ ញាក់ចិញ្ចើមពព្រើត ។

                     ពព្រើតពព្រាំង ឬ ពព្រាំងពព្រើត ដែលស្ទុះស្ទាឆ្លេឆ្លាងើបងើយព្រើតៗរឿយៗ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពព្រួច» មានន័យដូចម្ដេច ?


ពព្រួច


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ចេញព្រួចៗរឿយៗ; ដែលព្រួចៗ ច្រើនដង។
ឧទាហរណ៍៖ ទឹកពុះពព្រួច។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ចេញព្រួចៗរឿយៗ; ដែលព្រួចៗ ច្រើនដង។
ឧទាហរណ៍៖ ទឹកពុះពព្រួច ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពព្រួក» មានន័យដូចម្ដេច ?


ពព្រួក


👉ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា សូរឮព្រួកៗច្រើនដង ( ម. ព. ប្រួក ឬ ព្រួកផង) ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលមានសាច់ពុក, ផុយឬស្រួយ ជាន់, ច្របាច់ឬចាក់ឮព្រួកៗ ឬដែលមានសាច់ព្រោក។
ឧទាហរណ៍៖ សាច់ហើមពព្រួក ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពព្រូស» មានន័យដូចម្ដេច ?


ពព្រូស


👉ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា សូរឮព្រូសៗរឿយៗ មាន់បង្រះពព្រូស ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពព្រុស» មានន័យដូចម្ដេច ?


ពព្រុស


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលលាយចម្រុះព័ណ៌ តែតូចៗ ផ្អុចៗ។
ឧទាហរណ៍៖ សពព្រុស, ខ្មៅពព្រុស, ក្រហមពព្រុស ។

                    ព. ប្រ. ចិត្តពព្រុស, សីលពព្រុស, ធម៌ពព្រុល ចិត្ត, សីល, ធម៌ដែលសៅហ្មងផ្អុចៗ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពព្រឺស» មានន័យដូចម្ដេច ?


ពព្រឺស


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា សូរឮព្រឺសៗរឿយៗ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលទធាក់រឿយៗ។
ឧទាហរណ៍៖ ទធាក់ពព្រឺស ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពព្រឹល» មានន័យដូចម្ដេច ?


ពព្រឹល


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា វេលាដែលព្រះអាទិត្យទើបបំព្រាងនៅងងឹតព្រឹលៗ មិនទាន់ភ្លឺច្បាស់។
ឧទាហរណ៍៖ ចេញដំណើរទៅតាំងពីពព្រឹល; វេលាពព្រឹល ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា វេលាដែលព្រះអាទិត្យទើបបំព្រាងនៅងងឹតព្រឹលៗ មិនទាន់ភ្លឺច្បាស់។​
ឧទាហរណ៍៖ ចេញដំណើរទៅតាំងពីពព្រឹល; វេលាពព្រឹល ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពព្រឹម» មានន័យដូចម្ដេច ?


ពព្រឹម


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលព្រឹមៗ, ដែលឃើញព្រឹមៗ។
ឧទាហរណ៍៖ ភ្នែកពព្រឹម ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលព្រឹមៗ, ដែលឃើញព្រឹមៗ។
ឧទាហរណ៍៖ ភ្នែកពព្រឹម ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពព្រិច» មានន័យដូចម្ដេច ?


ពព្រិច


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា លព្រិចៗមិនដាច់។
ឧទាហរណ៍៖ រលឹមពព្រិច; ថ្លៃបណ្ដើរកូនពព្រិច ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលព្រិចៗមិនដាច់។
ឧទាហរណ៍៖ រលឹមពព្រិច; ថ្លៃបណ្ដើរកូនពព្រិច ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពព្រាំងពព្រើត» មានន័យដូចម្ដេច ?


ពព្រាំងពព្រើត


👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ( ម. ព. ពព្រើត ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពព្រាយ» មានន័យដូចម្ដេច ?


ពព្រាយ


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលព្រាយៗរឿយៗ។
ឧទាហរណ៍៖ ផ្កាភ្លើងពព្រាយ; ញញឹមពព្រាយ ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលព្រាយៗរឿយៗ។
ឧទាហរណ៍៖ ផ្កាភ្លើងពព្រាយ; ញញឹមពព្រាយ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពព្រាត» មានន័យដូចម្ដេច ?


ពព្រាត


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលព្រាតៗរឿយៗ។
ឧទាហរណ៍៖ រស្មីពព្រាត, ពន្លឺពព្រាត, មហារីកពព្រាត ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពព្រាក់» មានន័យដូចម្ដេច ?


ពព្រាក់


👉ថ្នាក់ពាក្យជា បរិវារសព្ទ
មានន័យថា ពាក្យសម្រាប់និយាយផ្សំជាមួយនឹងពាក្យពព្រើតថា ។
ឧទាហរណ៍៖ ពព្រាក់ពព្រើត ពព្រើតៗរឿយៗ, ញញាក់ញញ័ររឿយៗ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពព្រល» មានន័យដូចម្ដេច ?


ពព្រល


👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលចេញព្រលៗរឿយៗ។
ឧទាហរណ៍៖ ច្របាច់បូសចេញខ្ទុះពព្រល ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពព្រត» មានន័យដូចម្ដេច ?


ពព្រត


👉ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា សូរឮព្រតៗរឿយៗ។
ឧទាហរណ៍៖ ឮសូរពព្រត ( ព. សា. ) ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ( ព. ប្រ ) ដែលបញ្ចេញវាចាតាមតែរួចពីមាត់ឥតបើគិតពីខុសពីត្រូវ។
ឧទាហរណ៍៖ និយាយពព្រត ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពពោក» មានន័យដូចម្ដេច ?


ពពោក


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ដាក់ថែមហើយថែមទៀត, ដាក់ថែមឲ្យពោរពេញ។
ឧទាហរណ៍៖ ពពោកកាកថ្នាំត្រជាក់, ចូរបុកស្លឹកស្ដៅលាយទឹកឲ្យល្មម ហើយយកទៅពពោកពោះឲ្យវាផងទៅ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពពែភ្នែក» មានន័យដូចម្ដេច ?


ពពែភ្នែក


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា រោគមួយប្រភេទ កើតនៅរឹមត្របកភ្នែក ដោរ-កជាខ្ទុះ ស្រដៀងនឹងមុនដំបូក ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពពែ» មានន័យដូចម្ដេច ?


ពពែ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះសត្វចតុប្បាទ ពួកចៀម។
ឧទាហរណ៍៖ ពពែជាសត្វងាយចិញ្ចឹម; ទឹកដោះពពែមានរសផ្សេងពីទឹកដោះគោ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពពេល, ច្រម៉ាស់ត្រាញ់, ច្រម៉ាស់ទឹក» មានន័យដូចម្ដេច ?


ពពេល, ច្រម៉ាស់ត្រាញ់, ច្រម៉ាស់ទឹក


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ព្រឹក្សធំមួយ កម្ពស់ ៣០ – ៣៥ ម ដុះក្នុងព្រៃក្រាស់ លើដីទំនាបនៃឥណ្ឌូចិន ( កម្ពុជា លាវ វៀតណាម ថៃ) ។ ឈើស្រស់មានពណ៌លឿងផាវ ឈើស្ងួតពណ៌ស្ទើរប្រផេះ រឹង សត្វកណ្ដៀរស៊ី​មិនដាច់ ត្រូវភ្លៀងខ្យល់មិនខូច មានតម្លៃណាស់សម្រាប់សង់ផ្ទះ និងធ្វើចម្លាក់ តែត្រូវប្រើដើមមានអាយុតិច ពីព្រោះ ដើមចាស់ពេកមានប្រហោងក្នុង ។ ជ័រសម្រាប់ធ្វើថ្នាំលាបឲ្យរលោង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពពេល (តូច)» មានន័យដូចម្ដេច ?


ពពេល (តូច)


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះព្រឹក្សមួយប្រភេទកម្ពស់១០-២៥ ម ដុះក្នុងព្រៃស្រោង ឬ ល្បោះលើដីខ្សាច់ នៃឧបទ្វីបឥណ្ឌូចិន ជ្វា និងឆ្នេរសមុទ្រខាងកើតប្រទេសឥណ្ឌា។ ឈើពណ៌ដាំដែងស្រអាប់ ធ្ងន់មធ្យម គេប្រើសម្រាប់សង់នាវា។ សម្បក គេប្រើដាក់ក្នុងទឹកត្នោត មិនឱ្យជូរ ឬប្រើហូបជាមួយម្លូជំនួសស្លាក៏បាន។ គ្រូថ្នាំបុរាណស្ងោរសម្បកពពេលលាយសំបកកកោះ រម្ងាប់រោគមួល។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពពេល» មានន័យដូចម្ដេច ?


ពពេល


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈើមួយប្រភេទ ស្លឹកស្រដៀងនឹងផ្ចឹក សំបកក្រាស់មានរសចត់ គេប្រើដាក់ក្នុងទឹកត្នោតមិនឲ្យជូរ ឬប្រើស៊ីជាមួយនឹងម្លូជាជំនួសស្លាក៏បាន ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពពេន» មានន័យដូចម្ដេច ?


ពពេន


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ពេនពាក់លើគ្នា; ដែលពេនលើគ្នា ឬដែលពេនចុះពេនឡើង ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ពេនពាក់លើគ្នា; ដែលពេនលើគ្នា ឬដែលពេនចុះពេនឡើង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពពេចចង្វា» មានន័យដូចម្ដេច ?


ពពេចចង្វា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះឈើតូចមួយប្រភេទ ស្លឹកតូចស្រួចទ្រវែង ផ្កាសម្បុរ-សក្លិនក្រអូប គេច្រើនគាស់មកដាំនឹងផើងប្រើជាគ្រឿងតាំង ។ អ្នកស្រុកខ្លះហៅត្រឹមតែ ពេចចង្វា ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពពេច» មានន័យដូចម្ដេច ?


ពពេច


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះសត្វស្លាបមាត្រតូចមួយប្រភេទ ពួកចាប មានសម្ដីច្រើន និយាយចេចចាចៗមិនសូវស្រាក ។ ( ព. កា. ) ។
ឧទាហរណ៍៖ ពពេចទំមែកពពូលថ្ម កុកសហើរព្រាតលើបឹងធំ ត្រយងយំថ្ងូរសូររងំ វាទំលើមែកពពូលទឹក ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពពើម» មានន័យដូចម្ដេច ?


ពពើម


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលពើមៗ ព្រោះងងឹតមើលមិនច្បាស់។
ឧទាហរណ៍៖ ងងឹតពពើម, ដើររាវពពើម ។

                      ពពាក់ពពើម ពើមៗពពាក់ពពូនលើគ្នា។

ឧទាហរណ៍៖ ងងឹតចាក់ភ្នែកពុំយល់នាំគ្នាដើរពពាក់ពពើមដួលតិតដួលតូង ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលពើមៗ ព្រោះងងឹតមើលមិនច្បាស់។
ឧទាហរណ៍៖ ងងឹតពពើម, ដើររាវពពើម ។

                     ពពាក់ពពើម ពើមៗពពាក់ពពូនលើគ្នា។
ឧទាហរណ៍៖ ងងឹតចាក់ភ្នែកពុំយល់នាំគ្នាដើរពពាក់ពពើមដួលតិតដួលតូង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពពួលថ្ម, ពពូលរមៀត, ពពូលសំឡី» មានន័យដូចម្ដេច ?


ពពួលថ្ម, ពពូលរមៀត, ពពូលសំឡី


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ព្រឹក្សមួយប្រភេទ កម្ពស់ ១៥-២៥ ម ដុះក្នុងព្រៃស្រោងនៃឧបទ្វីបឥណ្ឌា និងសេរីលង្កា។ ឈើសាច់រឹង គេប្រើសម្រាប់ធ្វើជាដងកាំបិត ពូថៅ ។ល។ គ្រូថ្នាំបុរាណស្ងោរសម្បក ធ្វើជាថ្នាំលើកកម្លាំង។ គ្រាប់ជាថ្នាំព្រូន។ ទឹកស្ងោរនៃស្លឹក​ និងសម្បក គេជឿថាអាចធ្វើអោយសក់ និងពុក ដុះវិញឆាប់ៗ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពពួកសត្វព្រៃគ្រប់ប្រភេទនៅក្នុងព្រះរាជាណាចក្រកម្ពុជា» មានន័យដូចម្ដេច ?


ពពួកសត្វព្រៃគ្រប់ប្រភេទនៅក្នុងព្រះរាជាណាចក្រកម្ពុជា


👉ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា សម្បត្តិរបស់រដ្ឋ និងជាសមាសភាគនៃធនធានព្រៃឈើ ដែលរួមមាន៖ ពួកថនិកសត្វ បក្សីសត្វ ឧរង្គសត្វ ថលជលិកសត្វ បាណកសត្វ និងសត្វឥតឆ្អឹងកងផ្សេងទៀត ព្រមទាំងពង កូនរបស់វា។ ពពួកសត្វព្រៃទាំងអស់នេះ ស្ថិតនៅក្រោមការគ្រប់គ្រងការសិក្សាស្រាវជ្រាវ និងការអភិរក្សដោយរដ្ឋបាលព្រៃឈើ ដោយមិនរាប់បញ្ចូលត្រីនិងសត្វបង្កកំណើតក្នុងទឹក។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពពួក» មានន័យដូចម្ដេច ?


ពពួក


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ពួក, បន, ហ្វូង, ប្រជុំដោយមានចំនួនច្រើនដោយឡែកៗទីទៃៗពីគ្នា។
ឧទាហរណ៍៖ ពពួកសត្វ, ពពួកជន ឬ ពពូកសត្វ, ពពូកជន ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពពូលបំពង់កលឿង» មានន័យដូចម្ដេច ?


ពពូលបំពង់កលឿង


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះសត្វស្លាបមួយប្រភេទ មានប្រវែង ២៥.៥ ស.ម។ ឈ្មោលៈ ស្រដៀងកំប្លុកដែរទែចំពុះពណ៌ប្រផេះ និងតូចស្រឡូនជាង បំពង់កមានដៅពណ៌លឿង និងទ្រូងពណ៌ទឹកក្រូច គ្មានវ័ណ្ណជុំវិញភ្នែកទេ។ ញីៈ ស្រដៀងកំប្លុកញីដែរ តែចំពុះតូចជាង ពណ៌ប្រផេះ គ្មានវ័ណ្ណជុំវិញភ្នែកទេ។ ទីជំរកៈ ក្នុងព្រៃស្រោង និងពាក់កណ្តាលស្រោង។ ជីវសាស្រ្តៈ រកស៊ីផ្លែឈើរស់នៅជាហ្វូង។ របាយៈ វត្តមានពេញមួយឆ្នាំ មានគ្រប់ទីកន្លែង។ រដូវបន្តពូជៈ ចាប់ពីខែ មេសា ដល់ ឧសភា។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពពូលទឹក, ពពូលអារៃសត្វ» មានន័យដូចម្ដេច ?


ពពូលទឹក, ពពូលអារៃសត្វ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ព្រឹក្សមួយប្រភេទ កម្ពស់ ១០-១២ ម ដុះក្នុងព្រៃធំនៃអាស៊ី និងអូស្ត្រាលីផ្នែកក្តៅ។ ឈើជាលេខ១ មានតម្លៃសម្រាប់ប្រើសង់គ្រឿងផ្ទះ។ គេតែងស្ទោះសម្បកទៅលក់ក្នុងផ្សារជាជំនួញ។ ផ្លែ ​និងសំបក គេប្រើផ្សំធ្វើថ្នាំ សម្រាប់ទំពារឱ្យចេញទឹកមាត់។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពពូលទឹក» មានន័យដូចម្ដេច ?


ពពូលទឹក


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះឈើមួយប្រភេទ បែបភាពស្រដៀងនឹងពពូលថ្ម ស្ទើរចាប់ច្រឡំ តែមានស្លឹកធំទ្រើសជាងច្រើនដុះនៅទីទំនាប ។
ឈ្មោះសត្វស្លាបមួយប្រភេទ មានប្រវែង ៥២-៥៤ ស.ម។ មាឌធំរាងដូចក្ងាន សំបុរត្នោត ចំពុះធំលឿងស្រួច ផ្នែកខ្នងពណ៌ប្រផេះជាំ។ ឈ្មោលៈ កខ្មៅ ឆ្នូតស។ ញីៈ កឆ្នូតខ្មៅ។ ទីជំរកៈ ព្រៃតាមទន្លេ ព្រៃលិចទឹក និងព្រៃកោងកាង។ ជិវសាស្ត្រៈ រស់នៅ ក្នុងសភាពស្ងាត់ជ្រងំ។ របាយៈ វត្តមានពេញមួយឆ្នាំ ភាគច្រើននៅបឹងទន្លេសាប និងតំបន់ជុំវិញបឹង។ រដូវបន្តពូជៈ ខែកុម្ភៈ ដល់មិថុនា ពងចំនួនពី ៥ទៅ ៧។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពពូលថ្ម» មានន័យដូចម្ដេច ?


ពពូលថ្ម


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះឈើមួយប្រភេទ ស្លឹករាងជមស្រួចទ្រវែងសាច់រឹងស្និទ្ធ។
ឧទាហរណ៍៖ ពពូលថ្មជាឈើមានសាច់ស្និទ្ធរឹង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពពូលជើងលឿង» មានន័យដូចម្ដេច ?


ពពូលជើងលឿង


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះសត្វស្លាបមួយប្រភេទ មាន ប្រវែង ៣៣ ស.ម.។ ឈ្មោលៈ ក្បាលពណ៌ប្រផេះ បំពង់ក និងទ្រូងពណ៌លឿងលាយបៃតង ខ្នងពណ៌បៃតង ពោះពណ៌ប្រផេះ ជើងលឿង កន្ទុយឆ្នូតទទឹង២កង់ពណ៌លឿង និងបៃតង។ ញីៈ ក និងទ្រូងពណ៌លឿងស្រស់ ខ្នងពណ៌បៃតងខ្ចី។ ទីជំរកៈ ព្រៃរបោះចំរុះ ចំណុះព្រៃក្មេង តំបន់ទំនាប។ ជីវសាស្ត្រៈ ឃើញមាននៅលើចុងឈើរកស៊ីផ្លែឈើ។របាយៈ វត្តមានពេញមួយឆ្នាំ មានគ្រប់ទីកន្លែង។ រដូវបន្តពូជៈ ចាប់ពីខែ មិនា ដល់ មិថុនា។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពពូលក្បាលព្រលែត» មានន័យដូចម្ដេច ?


ពពូលក្បាលព្រលែត


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះសត្វស្លាបមួយប្រភេទ មានប្រវែង ៣៦-៤០.៥ ស.ម.។ ឈ្មោលៈ បន្ទូលក្បាលសព្រលែត ខ្នងពណ៌ខ្នៅត្នោតទុំ កញ្ចឹងកពណ៌បៃតង ស្លាបហើរទី១ទី២ និងកន្ទុយពណ៌ខ្មៅ ចំពុះលឿង គល់ចំពុះពណ៌ក្រហម។ ញីៈ បន្ទូលក្បាលពណ៌សព្រលែតទេ។ ទីជំរកៈ ព្រៃស្រោង ជួនកាលនៅព្រៃកោងកាង តំបន់កោះ និងតំបន់វាលលំហរ។ របាយៈ វត្តមានពេញមួយឆ្នាំ មាននៅភាគឥសាន នៃប្រទេសកម្ពុជាក្នុងខេត្តមណ្ឌលគិរី។ រដូវបន្តពូជៈ ចាប់ពីខែ មិថុនា ដល់ កក្កដា ពងនៅលើលដើមឈើតូចៗ ឬដើមឫស្សី ពងចំនួន១។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពពូលក្បាលបៃតង» មានន័យដូចម្ដេច ?


ពពូលក្បាលបៃតង


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះសត្វស្លាបមួយប្រភេទ មានប្រវែង ២៩ ស.ម។ ឈ្មោលៈ ក្បាលពណ៌បៃតង កញ្ចឹងកពណ៌ប្រផេះ ទ្រូងពណ៌ទឹកក្រូច កន្ទុយពណ៌ប្រផេះ។ ញីៈ ទ្រូវគ្មានដៅពណ៌ទឹកក្រូចទេ។ ទីជំរកៈ ព្រៃរបោះ ព្រៃពាក់កណ្តាលស្រោង ដំណុះព្រៃក្មេង និងព្រៃឫស្សី។ របាយៈ វត្តមានពេញមួយឆ្នាំ មានគ្រប់ទីកន្លែង។ រដូវបន្តពូជៈ ចាប់ពីខែ កុម្ភៈ ដល់ ឧសភា។


</div

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពពូល» មានន័យដូចម្ដេច ?


ពពូល


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះសត្វស្លាបមួយប្រភេទ រូបស្រដៀងនឹងព្រាប តែតូចជាងបន្តិច សម្បុរបៃតងប្រផេះ មានផ្លែឈើជាចំណី។
ឧទាហរណ៍៖ ពពូលមួយហ្វូងស៊ីផ្លែជ្រៃ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពពូន» មានន័យដូចម្ដេច ?


ពពូន


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ពូនចុះពូនឡើង។
ឧទាហរណ៍៖ មនុស្សរត់ពពូន គឺពួកមនុស្សរត់ជ្រួលច្របល់ពូនស្ទើរប៉ះទង្គិច គ្នា ( ប្រើជា ប្រពូន វិញក៏បាន ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពពូក» មានន័យដូចម្ដេច ?


ពពូក


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. ពពួក ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពពូ» មានន័យដូចម្ដេច ?


ពពូ


👉ថ្នាក់ពាក្យជា បរិវារសព្ទ
មានន័យថា ពាក្យជាបរិវារសម្រាប់និយាយផ្សំជាមួយនឹងពាក្យ ប៉ប៉ាច់ ( ម. ព. នេះ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពពុះសណ្ដែក» មានន័យដូចម្ដេច ?


ពពុះសណ្ដែក


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះបន្លែក្រៀមមួយប្រភេទ នាំមកពីប្រទេសចិន ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពពុះទឹក» មានន័យដូចម្ដេច ?


ពពុះទឹក


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ពពុះដែលកើតក្នុងសមុទ្ទ កកខះសាច់ ជ្រោកស្វិតទន់ល្មួតជក់លេបទឹក សម្រាប់ប្រើការលុបលាងមុខជាដើម ( អ្នកខ្លះហៅ ផ្សិតសមុទ្ទ ) ។ ឈ្មោះថ្មវិសេសមួយប្រភេទ សាច់ផុយស្រួយ សម្រាប់ប្រើការធ្វើកន្ទុយបារីជាដើម។
ឧទាហរណ៍៖ កន្ទុយបារីពពុះទឹក, ខ្សៀពពុះទឹក ។

                    ឈ្មោះសត្វស្លាបមួយប្រភេទ មានប្រវែង ២៥-២៩ ស.ម។ រាងដូចសត្វទាប៉ុន្តែរាងតូចល្អិត ផ្នែកខ្នងពណ៌ប្រផេះត្នោត ចំពុះស្រួចស្តើងមើលទៅហាក់ដូចជាគ្មានកន្ទុយ។ រដូវមិនបន្តពូជៈ ឈ្មោល និងញីមានថ្ពាល់ ក និងផ្នែកពោះមានពណ៌ត្នោតខ្ចី ចំពុះលឿងខ្ចី ផ្នែកខ្នងមានពណ៌ក្រម៉ៅជាំ។ រដូវបន្តពូជៈ ឈ្មោល និងញីមានបន្ទូលក្បាល កញ្ចឹងក និងផ្នែកខ្នងមានពណ៌ខ្មៅ ភ្នែកលឿង។ ទីជំរកៈ ត្រពាំង បឹង តំបន់វាលភក់។ របាយៈ វត្តមានពេញមួយឆ្នាំ មានគ្រប់ទីកន្លែង។ ជីវសាស្រ្តៈ មុនហើរទទះស្លាប ខ្លាំងៗរួចហើរពីលើផ្ទៃទឹកជាមុនសិន។ រដូវបន្តពូជៈ ខែមេសា ដល់កុម្ភៈ សំបុកអណ្តែតលើទឹកពងចំនួន ៣ទៅ ៧។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពពុះ» មានន័យដូចម្ដេច ?


ពពុះ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា កម្សួល ឬព្រួចទឹកដែលប៉ោងឡើងដោយកម្លាំងប៉ះ, ទង្គិច, ខ្ពុរឡើង ឬដោយកម្លាំងដែលពុះខ្ជោលឡើង។
ឧទាហរណ៍៖ ពពុះទឹក, ពពុះរលក, ពពុះបបរ, បែកពពុះមាត់, ទឹកត្នោតជូរឡើងពពុះស្កុល ។ ល ។

                   សភាពនៃថ្លៃទំនិញ សេវា ឬមូលបត្រ ដែលកើនឡើងខ្ពស់ហួសពីកម្រិតថ្លៃ ឬសក្តានុពលពិតប្រាកដរបស់ទំនិញ សេវា ឬមូលបត្រនោះក្នុងរយៈពែលជាក់លាក់មួយ។
ឧទាហរណ៍៖ ថ្លៃដីនៅទីផ្សារអចលនទ្រព្យកម្ពុជាបានកើនឡើងជារបៀបពពុះនៅចន្លោះឆ្នាំ២០០៧-២០០៨ ក្នុងខណៈពេលដែលតម្រូវការអចលនទ្រព្យមានការកើនឡើងយ៉ាងគំហុក។

👉ថ្នាក់ពាក្យជា គីមី
មានន័យថា ការពង្រាយពពុះខ្យល់ក្នុងវត្ថុរាវ។ គេហៅម្យ៉ាងទៀតថា lather (ពពុះ)។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពពុល» មានន័យដូចម្ដេច ?


ពពុល


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( ម. ព. ពពុរ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពពុរ» មានន័យដូចម្ដេច ?


ពពុរ


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលពុរខ្លាំង គឺដែលពុរដោយបែកឬដោយជោរខ្លាំង, ដោយហើមខ្លាំង។
ឧទាហរណ៍៖ ដីបែកភក់ពពុរ, បែកដីពពុរ, ស្វាយទុំជោរពពុរ, ហើមសាច់ពពុរ ។

                      ប្រើជា ន. ផងក៏បាន ។
ឧទាហរណ៍៖ ពពុរដី, ពពុរផេះ ឬ ពពុលដី, ពពុលផេះ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖