Posted on Leave a comment

តើពាក្យ «ពពឹកឆ្កែ» មានន័យដូចម្ដេច ?


ពពឹកឆ្កែ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះសត្វល្អិតមួយប្រភេទ កើតនៅក្នុងទឹកត្រពាំងជាដើម មានរូបសណ្ឋានស្រដៀងនឹងពពឹកភ្នែកឆ្កែ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពពឹក» មានន័យដូចម្ដេច ?


ពពឹក


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អាចម៍ភ្នែក គឺមន្ទិលដែលចេញមកកកខាប់នៅប្រឡង់ភ្នែក។
ឧទាហរណ៍៖ ពពឹកភ្នែក ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពពីរ» មានន័យដូចម្ដេច ?


ពពីរ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា រឹម ឬហាមបបូរមាត់ ។
ឧទាហរណ៍៖ ពពីរមាត់ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពពីម» មានន័យដូចម្ដេច ?


ពពីម


👉ថ្នាក់ពាក្យជា បរិវារសព្ទ
មានន័យថា ពាក្យបរិវាររបស់ពាក្យ ពពើម ថា ។
ឧទាហរណ៍៖ ពពីមពពើម គឺពើមៗ វីមវាមរឿយៗ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពពិល» មានន័យដូចម្ដេច ?


ពពិល


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រដាប់ធ្វើដោយលោហជាតិ មានសណ្ឋានស្រដៀងនឹងស្លឹកពោធិ៍សម្រាប់បិទទៀនអុជកាន់ហុចបន្តគ្នាបង្វិលបក់ផ្សែងចូលជុំវិញមនុស្ស ឬរបស់អ្វី ដើម្បីឲ្យកើតស្រីសួស្តី។
ឧទាហរណ៍៖ បង្វិលពពិល ( ធ្វើតាមសណ្ដាប់ព្រាហ្មណ៍ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពពិចពុកមាត់លឿង» មានន័យដូចម្ដេច ?


ពពិចពុកមាត់លឿង


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះសត្វស្លាបមួយប្រភេទ មានប្រវែង ១៩-២០ ស.ម. ។ ស្នាមឆូតៗពណ៌លឿងនៅលើមុខ បំពង់ក គូថ និងថ្ងាស ខ្លួនពណ៌ប្រផេះបៃតង។ ទីជំរកៈ ដំពុះព្រៃក្មេង ព្រៃស្រោង ព្រៃរបោះ និងតាមជាយព្រៃ។ របាយៈ វត្តមានពេញមួយឆ្នាំ មានគ្រប់ទីកន្លែង។ រដូវបន្តពូជៈ ចាប់ពីខែ កុម្ភះ ដល់ កញ្ញា។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពពិចបំពងកសទ្រូងលឿងចាស់» មានន័យដូចម្ដេច ?


ពពិចបំពងកសទ្រូងលឿងចាស់


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះសត្វស្លាបមួយប្រភេទ មានប្រវែង ២២-២៥ ស.ម. ។ មានកំប៉ោយពណ៌ត្នោតទុំ បំពង់កពណ៌ស ផ្នែកពោះ និងខ្នងពណ៌បៃតងខ្ចី គូថលឿង។ ទីជំរកៈ ព្រៃស្រោង។ ជីវសាស្រ្តៈ សផ្លៃឈើជាហ្វូងក្នុងព្រៃ។ របាយៈ វត្តមានពេញមួយឆ្នាំ មានគ្រប់ទីកន្លែង។ រដូវបន្តពូជៈ ចាប់ពី ខែ ឧសភា ដល់ កញ្ញា។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពពិចបន្ទូលក្បាលខ្មៅ» មានន័យដូចម្ដេច ?


ពពិចបន្ទូលក្បាលខ្មៅ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះសត្វស្លាបមួយប្រភេទ មានប្រវែង ១៦-១៧.៥ ស.ម។ ឈ្មោល: មានពណ៌ខៀវភ្លឺ ដោយមានពណ៌ខ្មៅនៅលើបន្ទូលក្បាលផ្នែកពយខាងក្រោយ ថ្ងាស ។ ញី: មានក្បាលពណ៌ខៀវស្រអាប់ ខ្នងពណ៌ត្នោត ។ ទីជំរក: គ្របើប្រភេទព្រៃទាំងអស់ បញ្ចូលទាំងព្រៃកោងកាង ។ របាយ: វត្តមានពេញមួយឆ្នាំ មានសំបូរគ្រប់ទីកន្លែង ។ រដូវបន្តពូជ: ចាប់ពីខែ មិនា ដល់សីហា ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពពិចថ្មទ្រូងត្នោត» មានន័យដូចម្ដេច ?


ពពិចថ្មទ្រូងត្នោត


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះសត្វស្លាបមួយប្រភេទ មានប្រវែង ១៤ ស.ម ។ ឈ្មោលនៅរដូវមិនបន្តពូជ៖ ស្រដៀងញីដែរ តែម្តុំត្រចៀក និងកអុជៗខ្មៅ។ ឈ្មោលនៅរដូវបន្តពូជ៖ ក្បាល ផ្នែកខ្នង និងស្លាបពណ៌ខ្មៅ។ ចំហៀងកអុជលើស្លាប និងចុងខ្នងពណ៌ស ទ្រូងពណ៌ក្រហម។ ញី៖ ពណ៌ត្រសក់ កពណ៌ស និងអុជស្លាបស។ ទីជំរក៖ វាលស្មៅ និងគុម្ពោតព្រៃ តាមដំណាំកសិកម្ម ។ របាយ៖ វត្តមានពេញមួយឆ្នាំ មានគ្រប់កន្លែង។ រដូវបន្តពូជ៖ ចាប់ពីខែមីនា ដល់ខែកក្កដា។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពពិចថ្មខ្មៅចុងខ្នងស» មានន័យដូចម្ដេច ?


ពពិចថ្មខ្មៅចុងខ្នងស


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះសត្វស្លាបមួយប្រភេទ មានប្រវែង ១៤ ស.ម ។ ឈ្មោលរដូវបន្តពូជ៖ ពណ៌ខ្មៅទាំងអស់ ដោយមានឆ្នូតសនៅលើផ្ទាំងស្លាប និងចុងខ្នងពណ៌ស តែបើនៅរដូវមិនបន្តពូជ ខ្លួនមានពណ៌ត្នោតចាស់ ឆ្នូតស្លាប ចុងខ្នង និងក្រោមកន្ទុយពណ៌ស។ ញី៖ ពណ៌ត្នោតក្រម៉ៅដោយចុងខ្នងពណ៌ច្រេះ និងមានដៅឆ្នូតៗ លើផ្នែកពោះ។ ទីជំរក៖ នៅតំបន់វាលស្មៅ ព្រៃគុម្ពោត និងតំបន់កសិកម្ម។ របាយ៖ វត្តមានពេញមួយឆ្នាំ មានគ្រប់កន្លែង។ រដូវបន្តពូជ៖ ចាប់ពីខែមីនា ដល់ខែមិថុនា ពងចំនួនពី ៣ ទៅ ៥ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពពិចថ្ម» មានន័យដូចម្ដេច ?


ពពិចថ្ម


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះសត្វស្លាបមួយប្រភេទ មានប្រវែង ២១-២៣ ស.ម ។ ឈ្មោលនៅរដូវបន្តពូជ៖ ដងខ្លួនទាំងមូលស្ទើរតែខៀវ លើកលែងតែស្លាប និងកន្ទុយពណ៌ខ្មៅ។ ឈ្មោលនៅរដូវបន្តពូជ៖ ខ្លួនទាំងមូលមានពណ៌ផ្ទៃមេឃ វ័ណ្ឌដោយរោមសខ្មៅ រាងជាស្រកាត្រីពេញខ្លួន។ ឈ្មោលពូជ Philippen ពោះពណ៌ត្នោតទុំ ផ្នែកខ្នង ក្បាល និងទ្រូងពណ៌ខៀវខ្ចី។ ញី៖ ពណ៌ត្នោតលាយប្រផេះស្រអាប់ពេញខ្លួន។ ទីជំរក៖ តំបន់ថ្មច្រើន តាមចិញ្ចើមផ្លូវ តាមផ្ទះនៃទីប្រជុំជន ។ របាយ៖ វត្តមានពេញមួយឆ្នាំ មានគ្រប់កន្លែង។ រដូវបន្តពូជ៖ ចាប់ពីខែមករា ដល់ខែមិថុនា។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពពិចត្រចៀកឆ្នូត» មានន័យដូចម្ដេច ?


ពពិចត្រចៀកឆ្នូត


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះសត្វស្លាបមួយប្រភេទ មានប្រវែង ១៧-១៩ ស.ម ។ ផ្នែកពោះពណ៌ត្នោតខ្ចី គូថពណ៌លឿង ឆ្នូតៗនៅគុម្ពត្រចៀក ភ្នែកសស្រអាប់។ សំឡេង៖ វិច-វិច របៀបគំហក ហើយស្អក។ ទីជំរក៖ គម្ពោតព្រៃ សួនច្បារ ដំណាំកសិកម្ម តំបន់ទីប្រជុំជន រយៈកម្ពស់មិនលើសពី៩១៥ម ។ របាយ៖ វត្តមានពេញមួយឆ្នាំ មានគ្រប់ទីកន្លែង។ រដូវបន្តពូជ៖ ចាប់ពីខែមករា ដល់ខែកញ្ញា ពងចំនួនពី២ ទៅ ៣។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពពិចត្រចៀកក្រហមស» មានន័យដូចម្ដេច ?


ពពិចត្រចៀកក្រហមស


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះសត្វស្លាបមួយប្រភេទ មានប្រវែង ១៨-២០,៥ ស.ម ។ មានកប៉ោយខ្មៅឈរត្រង់ខ្ពស់ មានដៅក្រហមនៅខាងក្រោយភ្នែក និងគូថក្រហម។ ផ្នែកខ្នងពណ៌ត្នោត ផ្នែកពោះនិងគុម្ពត្រចៀកពណ៌ស។ សំ ឡេង៖ របៀបជាបទភ្លេងយ៉ាងពិរោះ វិតីវ៉ាអែតឃីបឃីវយ៉ា ឃីកខៃ….។ ទីជំរក៖ ព្រៃគម្ពោត ទីវាលតំបន់កសិកម្ម។ របាយ៖ វត្តមានពេញមួយឆ្នាំ យើងសង្កេតឃើញមាននៅតំបន់ព្រៃរបោះខេត្តមណ្ឌលគិរី ។ រដូវបន្តពូជ៖ ចាប់ពីខែមករា ដល់ខែសីហា ពងចំនួនពី២ ទៅ ៤ ពណ៌ស។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពពិចខ្មៅ» មានន័យដូចម្ដេច ?


ពពិចខ្មៅ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះសត្វស្លាបមួយប្រភេទ មានប្រវែង ២៣.៣-២៦.៥ ស.ម. ។ ដងខ្លួនខ្មៅ ទាំងអស់ចំពុះក្រហម ជើងក្រហម ពូជខ្លះមានក្បាលពណ៌ស។ មិនទាន់ពេញវ័យៈ ដងខ្លួនទាំងមូលពណ័ប្រផេះ។ ទីជំរកៈ ព្រៃស្រោង ព្រៃរបោះចំរុះ ព្រៃស្រស់។ របាយៈ វត្តមាននៅរដូវប្រាំង។ រដូវបន្តពូជៈ ចាប់ពីខែ មេសា ដល់ មិថុនា ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពពិចក្បាលខ្មៅចុងខ្នងស» មានន័យដូចម្ដេច ?


ពពិចក្បាលខ្មៅចុងខ្នងស


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះសត្វស្លាបមួយប្រភេទ មានប្រវែង ១៩-២០ ស.ម។ ​ពេញវ័យៈ ផ្ទៃមុខ និងបន្ទូលក្បាលពណ៌ខ្មៅ ក្បាលមានកំប៉ោយបន្តិច ខ្លួនពណ៌ប្រផេះ គូថពណ៌ក្រហម ចុងខ្នងស។ មិនទាន់ពេញវ័យៈ គូថពណ៌លឿង។ ទីជំរកៈ ដំណុះព្រៃក្មេង គុម្ពោតព្រៃ វាលស្មៅ ដំណាំកសិកម្ម។ ជីវសាស្រ្តៈ ស៊ីផ្លែឈើ ហើរជាហ្វូង។ របាយៈ វត្តមានពេញមួយឆ្នាំ មានគ្រប់ទីកន្លែង។ រដូវបន្តពូជៈ ចាប់ពីខែមិនា ដល់ មេសា។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពពិចក្បាលខ្មៅកំប៉ោយ» មានន័យដូចម្ដេច ?


ពពិចក្បាលខ្មៅកំប៉ោយ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះសត្វស្លាបមួយប្រភេទ មានប្រវែង ១៨.៥-១៩.៥ ស.ម.។ ក្បាលខ្មៅ និងកំប៉ោយត្រង់ ផ្នែកខ្នងពណ៌លឿងក្រម៉ៅ ផ្នែកពោះពណ៌លឿង។ ទីជំរកៈ ព្រៃស្រោង ព្រៃរបោះចំរុះ តាមជាយព្រៃ ដំណុះព្រៃក្មេង។ ជីវសាស្រ្តៈ ស៊ីផ្លែឈើជាហ្វូងក្នុងព្រៃ។ របាយៈ វត្តមានពេញមួយឆ្នាំ មានគ្រប់ទីកន្លែង។ រដូវបន្តពូជៈ ចាប់ពីខែ មករា ដល់ កញ្ញា។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពពិច» មានន័យដូចម្ដេច ?


ពពិច


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលសើមកខ្វក់ខ្លាំង ។
ឧទាហរណ៍៖ ដីសើមពពិច, បែកភក់ពពិច, បែកញើសពពិច ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពពា្លធំ, ពពា្លប្រើស» មានន័យដូចម្ដេច ?


ពពា្លធំ, ពពា្លប្រើស


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ចុល្លព្រឹក្សកម្ពស់ ៤-៨ ម ដុះក្នុងព្រៃក្រាស់ស្ងួត និងព្រៃស្រោងនៃទ្វីបអាស៊ីផ្នែកអាគ្នេយ៍។ ផ្លែអាចបរិភោគជាចំណីបាន។ គ្រូថ្នាំតែងស្ងោរឫសឱ្យផឹក ដើម្បីព្យាបាលជំងឺក្អក។ ទឹកត្រាំស្លឹក និងសម្បកអាចប្រើសម្រាប់ព្យាបាលដំណើរបាក់ឆ្អឹង។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពពាលខែឈ្មោល» មានន័យដូចម្ដេច ?


ពពាលខែឈ្មោល


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ព្រឹក្សមួយប្រភេទ កម្ពស់ ៨-១៥ ម ដុះក្នុងព្រៃស្រោងនៃប្រទេសកម្ពុជា វៀតណាមខាងត្បូង ថៃ​ និងលើកោះ Andaman។ ឈើអាចប្រើធ្វើគ្រឿងផ្ទះរាយរងបាន។ គ្រូថ្នាំបុរាណតែងស្ងោរសំបកធ្វើថ្នាំលើកកម្លាំងអោយនារី ទើបសម្រាលកូចផឹក និងសម្រាប់រម្ងាប់រោគមួល។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពពាលខែ» មានន័យដូចម្ដេច ?


ពពាលខែ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈើធំមួយប្រភេទ ស្លឹកជមស្រួច មែកជារួតៗជាន់ៗ។
ឧទាហរណ៍៖ ដើមពពាលខែ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពពាល» មានន័យដូចម្ដេច ?


ពពាល


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលមានសម្បុរ-សឆ្លក ឆ្លូកលាយចូលជាមួយនឹងសម្បុរឯទៀត។
ឧទាហរណ៍៖ គោពពាល ។

                     គោពពាលឆ្លក គោដែលពពាលត្រង់ឆ្ងក ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពពារនាគរាជ» មានន័យដូចម្ដេច ?


ពពារនាគរាជ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះផ្សិតពុលមួយប្រភេទ មានទ្រង់សណ្ឋានស្រដៀងនឹងពពារពស់។
ឧទាហរណ៍៖ ផ្សិតពពារនាគរាជ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពពារ» មានន័យដូចម្ដេច ?


ពពារ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អាការសម្បើមរបស់ពស់ ដែលប្រឹងដំឡើងកឲ្យរីកធំជាងប្រក្រតី។
ឧទាហរណ៍៖ ពស់ដកពពារ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពពាយនាយ» មានន័យដូចម្ដេច ?


ពពាយនាយ


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ស្រែកអំពាវនាវលក់ទំនិញ គឺស្រែកបន្លឺពាក្យហៅឲ្យគេទិញទំនិញ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពពាន» មានន័យដូចម្ដេច ?


ពពាន


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ពានពារលើគ្នា, ពានតម្រួតលើគ្នា។
ឧទាហរណ៍៖  ឡើងពពានគ្នា គឺគោមួយឡើងពានលើគោមួយ ហើយមានគោមួយទៀតឡើងពានលើគោទី២នោះទៀត គឺឡើងពានត្រួតៗលើគ្នា២ តម្រួត ( គោបី ) : ទឹកស្ទឹងតូចជន់ គេបង្ហែលចម្លងហ្វូងគោទៅត្រើយម្ខាង គោខ្លះវាឡើងពពានគ្នា វាឈ្លក់ទឹកច្រឡោតតោតតូង ( ប្រើជា ប្រពាន ក៏បាន ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពពាច» មានន័យដូចម្ដេច ?


ពពាច


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា វាចវត្ថុទន់ជ្រាយឲ្យរីកទំហំ ឲ្យស្មើ។
ឧទាហរណ៍៖ ពពាចម្សៅជ្រាយ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពពាក់» មានន័យដូចម្ដេច ?


ពពាក់


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ពាក់តម្រួតលើគ្នា; ច្រើននិយាយផ្សំជាមួយនឹងពាក្យ ពព័ន្ធឬ ប្រព័ន្ធ; និងពាក្យ ពពូន ឬ ប្រពូន ថា ។
ឧទាហរណ៍៖ ពពាក់ពព័ន្ធ គឺពាក់ព័ន្ធលើគ្នា; ពពាក់ពពូន គឺប្រមូលគ្នាឬភ្ជុំផ្ដុំគ្នាជុំជិតពូនចុះពូនឡើង : រត់ពពាក់ពពូន រត់ពូនចុះពូនឡើងស្ទើរប៉ះទង្គិចគ្នា ។ ពពាក់ពពើម (ម. ព. ពពើម) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពពកវិល​» មានន័យដូចម្ដេច ?


ពពកវិល


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ស្មៅម្យ៉ាងស្លឹកធំៗ កម្ពស់ ២០-៥០ ស.ម ដុះក្នុងប្រទេសរងា មធ្យមនៃទ្វីបអាមេរិកខាងជើង គេនាំមកដាំក្នុងទ្វីបអាស៊ីជាដើមលម្អផ្ទះ​ ។ ខ្មែរយើងជឿថា ដើមនេះ​ ធ្វើអោយម្ចាស់ផ្ទះបានសុខសាន្ត បើចោរចូលក្នុងរបង ចោរនោះទៅជាវិលមុខ រកទិសមិនឃើញពុំអាចលួចប្លន់បានឡើយ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពពក» មានន័យដូចម្ដេច ?


ពពក


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សំណុំផ្សែងទឹកក្រាស់ឬស្ដើង ដែលអណ្តែតឰដ៏អាកាស ។
ឧទាហរណ៍៖ កប់ពពកជ្រកអាចម៍ជន្លេន ព. ប្រ. និយាយពីមនុស្សដែលមានឋានៈខ្ពង់ខ្ពស់ហាក់ដូចជាឋិតនៅនាផ្ទៃអាកាស ក៏ស្រាប់តែធ្លាក់ខ្លួនចុះដុនដាបក្រីក្រឬក៏ជាប់គុកច្រវាក់ព្រោះការភ្លាត់ស្នៀតឬព្រោះអំពើទុច្ចរិតណាមួយ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពន្លះ» មានន័យដូចម្ដេច ?


ពន្លះ


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា អារលះកាត់ឲ្យដាច់ចេញដោយឡែកពីគ្នាគឺអារលះស្បែកចេញពីសាច់ ឬយកសាច់ចេញពីឆ្អឹង។
ឧទាហរណ៍៖ ពន្លះស្បែក, ពន្លះសាច់ ។

                      (ព. ប្រ. សាមញ្ញ) និយាយឥតកោតញញើត។
ឧទាហរណ៍៖ គ្រាន់តែពន្លះពីរបីម៉ាត់ទៅបាត់មាត់ឈឹងលែងហ៊ានហើប ។ ម. ព. ពន្លែង ទៀតផង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពន្លោត» មានន័យដូចម្ដេច ?


ពន្លោត


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើឲ្យលោត, បង្ខំឲ្យលោត ។
ឧទាហរណ៍៖ បំបោលរទេះពន្លោតគោ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពន្លៃ» មានន័យដូចម្ដេច ?


ពន្លៃ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះប្រទាលដើមរឹង មានមើមសម្បុរលឿងខ្ចី ក្លិនប្រហើរ មានរសហាងប្រហាត គេដាំសម្រាប់ធ្វើជាឱសថផ្សេងៗ ឬប្រើជាគ្រឿងសម្លក៏បានខ្លះ; មានពន្លៃមួយប្រភេទផ្សេងទៀត មើមសម្បុរខ្មៅ ហៅថា ពន្លៃខ្មៅ សម្រាប់ប្រើជាឱសថ ។
ស្រូវពន្លៃ ស្រូវមួយល្អីដែលគេដាក់ជូនឆ្មបក្នុងវេលាបង្កក់កូនខ្ចី ដែលហៅថា បង្កក់ឆ្មប ( ប្រើតាមទំនៀមប្រទេស ) ។

                        ក្មេងពន្លៃនៅបង្ហើយ ព. ប្រ. និយាយពីមនុស្សដែលនៅក្មេងមិនទាន់យល់កិច្ចការរាក់ជ្រៅសព្វគ្រប់ គេប្រៀបប្រដូចដោយសេចក្ដីមើលងាយទុកស្មើកូនក្មេងតូច ដែលម្ដាយមិនទាន់លែងបិទពន្លៃឲ្យរឹងបង្ហើយនៅឡើយ ( ព. ទ្រ. ម. ) ។
( ម. ព. ពលៃ ឬ ពាលៃ ) ។

                         តិណជាតិម្យ៉ាង កម្ពស់ ១-២ ម ដុះក្នងព្រៃធំ នៃអាស៊ីផ្នែកអាគ្នេយ៍ គេច្រើនដាំក្នុងសួនជិតផ្ទះ។ នៅស្រុកខ្មែរ គេបុកស្លឹកពន្លៃ ឬមើមសម្រាប់បិទលើបង្ហើយ កូនខ្ចីដើម្បីការពារផ្តាសាយ។ គេតែងបរិភោគមើមពន្លៃមួយដុំតូចជាមួយស្លាម្លូ។ មើមអាចប្រើធ្វើជាថ្នាំព្រូន។ គេត្រាំមើមក្នុងស្រា ធ្វើជាថ្នាំ បំពោកលើសន្លាក់ឆ្អឹង និងកន្លែងជាំដោយរបួស ឬដង្កិច។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពន្លែង» មានន័យដូចម្ដេច ?


ពន្លែង


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ( ព. សា. ) ពង្រឹតឲ្យលឿនពេញទំហឹង ។ ទះ, តប់, ដាល់, ទាត់, ធាក់… ពេញទំហឹង។
ឧទាហរណ៍៖ ពន្លែងមួយដៃ ។

                      បញ្ចេញពាក្យសម្ដីអស់អាថ៌សេចក្ដីឥតសំចៃ។
ឧទាហរណ៍៖ គ្រាន់តែពន្លែងពីរបីម៉ាត់ទៅបាត់មាត់ឈឹង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពន្លៀន» មានន័យដូចម្ដេច ?


ពន្លៀន


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ( ម. ព. បន្លៀន ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពន្លៀក» មានន័យដូចម្ដេច ?


ពន្លៀក


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. បន្លៀក ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពន្លើស» មានន័យដូចម្ដេច ?


ពន្លើស


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើឲ្យលើស, បំផ្លើស។
ឧទាហរណ៍៖ ពន្លើសសម្ដីខុសពីដំណើរពិត ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពន្លូន» មានន័យដូចម្ដេច ?


ពន្លូន


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើឲ្យលូន, បង្ខំឲ្យលូន ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពន្លូត» មានន័យដូចម្ដេច ?


ពន្លូត


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើឲ្យលូត; បំផ្លើស។
ឧទាហរណ៍៖ ពន្លួតសម្ដី ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពន្លូញ» មានន័យដូចម្ដេច ?


ពន្លូញ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. បន្លួញ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពន្លូច» មានន័យដូចម្ដេច ?


ពន្លូច


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា បញ្ចេញឲ្យលៀនចេញពីក្នុងស្រោម ឬពីក្នុងក្លែប, ពីក្នុងសំបក (ព. អា.; ព. គ. ថា : បន្លិច, បញ្ចេញ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពន្លូក» មានន័យដូចម្ដេច ?


ពន្លូក


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដំណើរភ្លូក, អាការដែលភ្លូក គឺការផ្អើលភ្លូកចុះចូលដោយស៊ប់ចិត្ត។
ឧទាហរណ៍៖ បាក់ពន្លូក ( ម. ព. បាក់ ផង ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពន្លុន» មានន័យដូចម្ដេច ?


ពន្លុន


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើឲ្យលុន។
ឧទាហរណ៍៖ ពន្លុនសេះ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពន្លុត» មានន័យដូចម្ដេច ?


ពន្លុត


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ឲ្យលុតជង្គង់; ធ្វើឲ្យថ្លោះ, ធ្វើឲ្យរបូត។
ឧទាហរណ៍៖ ពន្លុតឲ្យដំរីទ្រោមក្នុងទឹក ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពន្លុង» មានន័យដូចម្ដេច ?


ពន្លុង


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឫស្សីខ្ចីដែលកំពុងបែកមែក ឬខ្នួច, ចំណងដែលធ្វើដោយខ្នងឫស្សី។
ឧទាហរណ៍៖ ពន្លុងចងបង្អោងត្នោត ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពន្លឺ» មានន័យដូចម្ដេច ?


ពន្លឺ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា រស្មីដែលភ្លឺ, សភាវៈដែលភ្លឺ។
ឧទាហរណ៍៖ ពន្លឺព្រះអាទិត្យ, ពន្លឺភ្លើង, ពន្លឺព្រះច័ន្ទ, ពន្លឺប្រាជា្ញ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពន្លឹប» មានន័យដូចម្ដេច ?


ពន្លឹប


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើឲ្យលឹប។
ឧទាហរណ៍៖ ពន្លឹបប្រឆេះចង្កៀង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពន្លឹក» មានន័យដូចម្ដេច ?


ពន្លឹក


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលគួរភ្លឹក, គួរស្បើម។
ឧទាហរណ៍៖ កាចពន្លឹក, ភ័យពន្លឹក ឬ ភ័យដ៏ពន្លឹក, ភ្លើងឆេះផ្ទះពេញទាំងភូមិជាអគ្គិភ័យដ៏ពន្លឹក ។

                    កុំច្រឡំប្រើពាក្យនេះថា អរពន្លឹក, សប្បាយពន្លឹក ព្រោះពុំមែនជាហេតុគួរឲ្យភ្លឹកឲ្យភ្លេចឲ្យស្លន់ភ័ន្ដគំនិតទេ ។ ម. ព. សប្បដិភ័យ ទៀតផង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពន្លិច» មានន័យដូចម្ដេច ?


ពន្លិច


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើឲ្យលិច, ជ្រមុជឲ្យលិចចុះទៅក្នុងទឹក។
ឧទាហរណ៍៖ ពន្លិចទឹក ។

                    ព. ប្រ. ធ្វើឲ្យហិនហោច, ឲ្យវិនាស ដូចគេពន្លិចអ្វីៗទៅក្នុងទឹក ។ ពន្លិចពន្លង់ បង្ហិនបំផ្លាញឲ្យវិនាសដូចគេពន្លិចពន្លង់ក្នុងទឹក ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពន្លាត់» មានន័យដូចម្ដេច ?


ពន្លាត់


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ទាញលាត់ត្រឡប់ស្បែកយកក្នុងជាក្រៅ។
ឧទាហរណ៍៖ ពន្លាត់ស្បែក, អារពន្លាត់ស្បែក ។

                     សើយសម្លៀកត្រឡប់យកក្នុងជាក្រៅ។
ឧទាហរណ៍៖ ពន្លាត់សំពត់, ពន្លាត់ជើងខោ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពន្លាញ» មានន័យដូចម្ដេច ?


ពន្លាញ


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើឲ្យលាញ, នាំឲ្យលាញ ឲ្យវិនាស ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពន្លាក់ជូវិច» មានន័យដូចម្ដេច ?


ពន្លាក់ជូវិច


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះសត្វស្លាបមួយប្រភេទ មានប្រវែង ២៥ ស.ម ។ ឈ្មោល៖ ខុសប្លែកពីពព្លាក់ដទៃ ដោយមានកន្ទុយសឆ្លាស់ក្រៅ នៅពេលហើរ។ ញី៖ មាឌតូចជាងឈ្មោលបន្តិច កន្ទុយគ្មានសឆ្លាស់ក្រៅទេ។ ទីជំរក៖ តំបន់ព្រៃល្បោះ ព្រៃស្រល់ និងព្រៃស្រោង រយៈកម្ពស់មិនលើសពី៩១៥ម។ របាយ៖ វត្តមានពេញមួយឆ្នាំ មានគ្រប់ទីកន្លែង។ រដូវបន្តពូជ៖ ចាប់ពីខែមីនា ដល់ខែសីហា ពងចំនួន២ដង។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពន្លាក» មានន័យដូចម្ដេច ?


ពន្លាក


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា គ្រឿងដែកមានមុខមុតសម្រាប់ដាប់ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពន្លា» មានន័យដូចម្ដេច ?


ពន្លា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា រោង ឬសាលាដែលគេសង់សម្រាប់ថ្វាយព្រះរាជាទ្រង់ប្រថាប់បណ្ដោះអាសន្នមួយវេលាៗ, ហៅថា ព្រះពន្លា ។ ព្រះពន្លាកិល ព្រះពន្លាខ្នាតតូចដែលមានជើងសសរថ្កល់លើផែនដី ត្រូវលើកសែងយកពីទីមួយទៅទីមួយបាន ។ ព្រះពន្លាជ័យ ព្រះពន្លាសម្រាប់ព្រះរាជាទ្រង់ប្រថាប់សម្រាកក្នុងវេលាកំពុងធ្វើសង្គ្រាម ។
មណ្ឌល រោង ឬសាលាដែលគេសង់ថ្វាយព្រះរាជាគង់ប្រថាប់បណ្តោះអាសន្ន ក្នុងឱកាស​ដែល​ទ្រង់យាងចេញពីព្រះរាជវាំង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពន្លត់» មានន័យដូចម្ដេច ?


ពន្លត់


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើឲ្យរលត់, រំលត់។
ឧទាហរណ៍៖ ពន្លត់ភ្លើង, ពន្លត់ចង្កៀង ( ប្រើចំពោះតែញ៉ាំងពន្លឺភ្លើងឲ្យរលត់, បើខាងទុក្ខព្រួយ ឬកំហឹងជាដើមវិញ ត្រូវប្រើពាក្យ រំលត់ : រំលត់ទុក្ខ, រំលត់ក្រោធ, រំលត់កិលេស ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពន្លង់» មានន័យដូចម្ដេច ?


ពន្លង់


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើឲ្យលង់ ( ម. ព. ពន្លិច ផង ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពន្លក» មានន័យដូចម្ដេច ?


ពន្លក


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ( ជានាមកិរិយា ) កកើតជាពន្លក, បញ្ចេញពន្លក ។
ឧទាហរណ៍៖ មែកក្រូចផ្សាំពន្លកច្រូង ។

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដើមខ្ចីដែលទើបនឹងដុះពីគ្រាប់ ឬពីមើម។
ឧទាហរណ៍៖ មែកសែដាផ្សាំមានពន្លកហើយ ។

                       ពាក្យសម្រាប់ហៅមនុស្សដែលជាទីស្រឡាញ់ប្រតិព័ទ្ធស្នេហា ដោយប្រៀបថាខ្ចីល្វក់ ដូចជាពន្លកអ្វីៗ។
ឧទាហរណ៍៖ កែវពន្លក, ពៅពន្លក; មាសពន្លក, ស្ងួនពន្លក (ច្រើនប្រើក្នុងកាព្យ) : ហៃពៅពន្លក ផ្ដាំឲ្យបងមក ម្ដេចនាងតោះតើយ បងបានជាមក ដល់ទីនេះហើយ ពុំទៅណាឡើយ ស៊ូស្លាប់នៅនេះ ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ពាក្យសម្រាប់ហៅមនុស្សដែលជាទីស្រឡាញ់ប្រតិព័ទ្ធស្នេហា ដោយប្រៀបថាខ្ចីល្វក់ ដូចជាពន្លកអ្វីៗ។
ឧទាហរណ៍៖ កែវពន្លក, ពៅពន្លក; មាសពន្លក, ស្ងួនពន្លក (ច្រើនប្រើក្នុងកាព្យ) : ហៃពៅពន្លក ផ្ដាំឲ្យបងមក ម្ដេចនាងតោះតើយ បងបានជាមក ដល់ទីនេះហើយ ពុំទៅណាឡើយ ស៊ូស្លាប់នៅនេះ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពន្រាយ» មានន័យដូចម្ដេច ?


ពន្រាយ


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ម. ព. ពណ្ណរាយ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពន្យះ» មានន័យដូចម្ដេច ?


ពន្យះ


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើឲ្យយះ, ចាប់ទាញឲ្យយះកន្ធែង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពន្យោល» មានន័យដូចម្ដេច ?


ពន្យោល


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើឲ្យយោលរឿយៗ គឺចាប់ទាញឬច្រានឲ្យជ្រុលខ្លាំងហើយយោលឯងរឿយៗ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពន្យើ» មានន័យដូចម្ដេច ?


ពន្យើ


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ពោលពាក្យឧទានថា យើ ! ឬ យើ ! យើ !
ឧទាហរណ៍៖ ខ្ញុំស្ដីប្រដៅទៅ វាពន្យើមករកខ្ញុំវិញ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពន្យូយ» មានន័យដូចម្ដេច ?


ពន្យូយ


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ( ម. ព. ពន្យុយ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពន្យុះ» មានន័យដូចម្ដេច ?


ពន្យុះ


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ពោលពាក្យឧទានថា យុះៗ !…
ឧទាហរណ៍៖ ពន្យុះឆ្កែឲ្យដេញខាំ ស្វា ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពន្យុល» មានន័យដូចម្ដេច ?


ពន្យុល


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើឲ្យយុល, ទាញយឺតឲ្យយុលចុះ។
ឧទាហរណ៍៖ ពន្យុលមែកឈើ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពន្យុយ» មានន័យដូចម្ដេច ?


ពន្យុយ


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា បន្លាចដោយពាក្យឧទានថា យុយ ! ឬ យូយ ! ដូចជាថា យុយដំរី ! ឬ យូយខ្លា! ជាដើម ។
ឧទាហរណ៍៖ វាកាន់ដង្កូវយកមកពន្យុយខ្ញុំ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពន្យឺន» មានន័យដូចម្ដេច ?


ពន្យឺន


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើឲ្យយឺន; ឲ្យយឺនយូរ, ឲ្យឋិតថេរ។
ឧទាហរណ៍៖ ពន្យឺនសាមគ្គី, ពន្យឺនមិត្តភាព ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពន្យឺត» មានន័យដូចម្ដេច ?


ពន្យឺត


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើឲ្យយឺត, ទាញឲ្យយឺត; ធ្វើឲ្យយឺតយូរ។
ឧទាហរណ៍៖ ពន្យឺតខ្សែ; ពន្យឺតដំណើរ, ពន្យឺតការ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពន្យី» មានន័យដូចម្ដេច ?


ពន្យី


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ពោលពាក្យឧទានថា យី ! ឬ យី ! យី !
ឧទាហរណ៍៖ វាហ៊ានពន្យីឲ្យខ្ញុំ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពន្យារ» មានន័យដូចម្ដេច ?


ពន្យារ


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើឲ្យយារ, ទាញទម្លាក់ឲ្យយារចុះ។
ឧទាហរណ៍៖ ពន្យារខ្សែ, ពន្យារពេល ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពន្យល់» មានន័យដូចម្ដេច ?


ពន្យល់


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើឲ្យយល់, នាំឲ្យយល់។
ឧទាហរណ៍៖ គ្រូពន្យល់សិស្សឲ្យយល់ត្រង់ថ្នាក់វិទ្យាដែលក្រយល់ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពន្ធុ» មានន័យដូចម្ដេច ?


ពន្ធុ


👉ថ្នាក់ពាក្យជា គយ
មានន័យថា ក្រុមនៃក្រូម៉ូសូម ដែលជាឯកតាបន្តពូជ អាចបញ្ជូនព័ត៌មានតំណពូជពីជំនាន់មួយ ទៅជំនាន់មួយក្រោយទៀត ឬពីមេបាទៅកូន។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពន្ធអាជីវកម្មអចល័ត» មានន័យដូចម្ដេច ?


ពន្ធអាជីវកម្មអចល័ត


👉ថ្នាក់ពាក្យជា ពន្ធដារ
មានន័យថា ប្រភេទពន្ធមួយដែលត្រូវប្រមូលក្នុងមួយខែម្តង ដោយផ្អែកលើផលរបរប្រចាំខែដែលអង្គការពន្ធបានកំណត់។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពន្ធវិជ្ជា» មានន័យដូចម្ដេច ?


ពន្ធវិជ្ជា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា វិទ្យាសាស្រ្តដែលសិក្សាពីបាតុភូត នៃការចម្លងពីជីដូនជីតានូវលក្ខណៈខាងកាយ និងចិត្ត ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពន្ធលើប្រាក់បៀវត្ស (ពបវ)» មានន័យដូចម្ដេច ?


ពន្ធលើប្រាក់បៀវត្ស (ពបវ)


👉ថ្នាក់ពាក្យជា ពន្ធដារ
មានន័យថា វាក្យសព្ទនេះមាននិយមន័យច្រើន ដូចខាងក្រោម៖ ១. ពន្ធប្រចាំខែកំណត់លើប្រាក់បៀវត្ស ដែលបានទទួលក្នុងក្របខ័ណ្ឌនៃការបំពេញសកម្មភាពបម្រើការងារ។ ២. បំណុលរបស់រូបវន្តបុគ្គលដែលបានទទួលប្រាក់បៀវត្ស។ ប្រាក់ពន្ធនេះ ត្រូវប្រមូលតាមរបៀបកាត់ទុកជាមុនដោយនិយោជក នៅពេលបើកប្រាក់បៀវត្ស។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពន្ធលើប្រាក់ឈ្នួលផ្ទះនិងដី» មានន័យដូចម្ដេច ?


ពន្ធលើប្រាក់ឈ្នួលផ្ទះនិងដី


👉ថ្នាក់ពាក្យជា ពន្ធដារ
មានន័យថា ត្រូវកំណត់យកលើប្រាក់ឈ្នួល ដែលបានមកពីការជួល៖ ▪អគារដែលសង់លើដីដូចជា៖ ផ្ទះ រោងចក្រ សណ្ឋាគារ ការិយាល័យ។ល។ ▪យន្តូបករណ៍ដែលជាប់ជាមួយគ្រឹះស្ថានឧស្សាហកម្ម ▪ឋាបនភ័ណ្ឌពាណិជ្ជកម្ម ឧស្សាហកម្ម ដែលនៅនឹងមួយកន្លែង អគារធំៗដែលទុកដាក់ធាតុរាវ ឬផលិតផលផ្សេងៗ ដូចជាប្រេងឥន្ធនៈ កៅស៊ូចាក់ថ្នល់ គ្រាប់ធញ្ញជាតិ ▪ផ្ទះអណ្តែតទឹក កប៉ាល់សម្រាប់ធ្វើលំនៅដ្ឋាន ឬដើម្បីប្រកបអាជីវកម្មផ្សេងៗ ▪ដីធ្លីដែលគ្មានសំណង់ ដោយរាប់បញ្ចូលទាំងកន្លែងយកថ្ម យករ៉ែ ធ្យូងថ្ម បឹងបួ ឬស្រែអំបិល។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពន្ធលើប្រាក់ចំណូល» មានន័យដូចម្ដេច ?


ពន្ធលើប្រាក់ចំណូល


👉ថ្នាក់ពាក្យជា ពន្ធដារ
មានន័យថា បំណុលរបស់បុគ្គលនិវាសនជន ចំពោះប្រាក់ចំណូលប្រភពកម្ពុជា និងប្រាក់ចំណូលប្រភពបរទេស និងរបស់បុគ្គលអនិវាសនជន ចំពោះប្រាក់ចំណូលប្រភពកម្ពុជា។

                         នៅកម្ពុជា ពន្ធដែលត្រូវបានកំណត់លើអ្នកជាប់ពន្ធនិវាសនជនចំពោះប្រាក់ចំណូលប្រភពក្នុងប្រទេស និងប្រាក់ចំណូលប្រភពបរទេស ប៉ុន្តែចំពោះអនិវាសនជន ពន្ធលើប្រាក់ចំណូល កំណត់តែលើប្រាក់ចំណូលប្រភពក្នុងប្រទេសប៉ុណ្ណោះ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពន្ធលើឈ្នួលផ្ទះ និងដី» មានន័យដូចម្ដេច ?


ពន្ធលើឈ្នួលផ្ទះ និងដី


មានន័យថា ពន្ធប្រមូលពីកម្មសិទ្ធិករ ឬសិទ្ធិវន្តរបស់កម្មសិទ្ធិករដែលកំណត់លើការជួលផ្ទះ អគារ រោងចក្រ រោងជាង ឃ្លាំង ​ព្រមទាំងដីធ្លីដែលគ្មានសំណង់ជាដើម គិតជាភាគរយនៃប្រាក់ឈ្នួលដុល។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពន្ធលើការបញ្ចេញឧស្ម័ន» មានន័យដូចម្ដេច ?


ពន្ធលើការបញ្ចេញឧស្ម័ន


👉ថ្នាក់ពាក្យជា បច្ចេកសព្ទបរិស្ថាន
មានន័យថា ពន្ធដែលរដ្ឋាភិបាលកំណត់សម្រាប់មួយឯកតានៃការបញ្ចេញ សមមូលឧស្ម័នកាបូនិក ពីប្រភពដែលជាប់ពន្ធ ។ ពន្ធដែលទាក់ទងនឹងពន្ធលើការបញ្ចេញឧស្ម័នមានដូចតទៅ ៖ ដោយសារកាបូនទាំងអស់នៅក្នុងឥន្ធនៈហ្វូស៊ីលបញ្ចេញឧស្ម័នកាបូនិក ដូច្នេះពន្ធលើឥន្ធនៈហ្វូស៊ីលផ្ទុកកាបូន ត្រូវបានគេហៅថា ពន្ធកាបូនដែលសមមូលនឹងពន្ធលើការបញ្ចេញចំហេះឥន្ធនៈហ្វូស៊ីល ។ ពន្ធលើថាមពលជាពន្ធលើបរិមាណថាមពលដែលបានប្រើប្រាស់ឥន្ធនៈ ដើម្បីជួយកាត់បន្ថយតម្រូវការថាមពល ទើបអាចជួយកាត់បន្ថយការបញ្ចេញឧស្ម័នកាបូនិកពីការប្រើប្រាស់ឥន្ធនៈហ្វូស៊ីល។ ពន្ថបៃតង ( ecotax) ត្រូវបានបង្កើតឡើងក្នងគោលដៅកែប្រែឥរិយាបថរបស់មនុស្ស (ជាពិសេស ឥរិយាបថផ្នែកសេដ្ឋកិច្ច) ដើម្បីឲ្យគោរពតាមគោលការណ៍ដែលមានមេត្រីភាពជាមួយបរិស្ថាន ។ ពន្ធអន្តរជាតិទៅលើការបញ្ចេញ កាបូន ថាមពល គឺជាពន្ធដែលរឹតបន្តឹងដោយទីភ្នាក់ងារអន្តរជាតិ ទោលើប្រភពបញ្ចេញជាក់លាក់សម្រាប់ប្រទេសជាភាគីចូលរួម។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពន្ធភាព» មានន័យដូចម្ដេច ?


ពន្ធភាព


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ចំណងជាញាតិដោយសាច់ថ្លៃ ដូចយ៉ាងបងប្អូនប្រុសស្រីខាងប្តី និងខាងប្រពន្ធ ការទាក់ទងដល់គ្នានឹងគ្នា​ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពន្ធផ្ទាល់/ពន្ធចំពោះ» មានន័យដូចម្ដេច ?


ពន្ធផ្ទាល់/ពន្ធចំពោះ


មានន័យថា ពន្ធលើប្រាក់ចំណូល ចលនទ្រព្យ អចលនទ្រព្យ… ដែលអ្នកជាប់ពន្ធត្រូវបង់ដោយផ្ទាល់ជូនរដ្ឋ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពន្ធប្រយោល/ពន្ធមិនចំពោះ» មានន័យដូចម្ដេច ?


ពន្ធប្រយោល/ពន្ធមិនចំពោះ


មានន័យថា ពន្ធលើទំនីញ និង/ឬសេវា ដែលអ្នកប្រើប្រាស់ចុងក្រោយបង់ជូនរដ្ឋ តាមរយៈអ្នកផ្គត់ផ្គង់។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពន្ធនិស្ស័យ» មានន័យដូចម្ដេច ?


ពន្ធនិស្ស័យ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា លក្ខណៈខ្លះនៃជីដូនជីតា ដែលបាត់យូរហើយទើបនឹងលេចចេញឡើងវិញ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពន្ធនិងអាករនាំចូលដែលត្រូវប្រមូល» មានន័យដូចម្ដេច ?


ពន្ធនិងអាករនាំចូលដែលត្រូវប្រមូល


👉ថ្នាក់ពាក្យជា គយ
មានន័យថា ពន្ធ និងអាករ ដែលមានជាធរមាន ក្នុងថ្ងៃចុះបញ្ជិកាប្រតិវេទន៍គយ ដើម្បីយកទំនិញចេញពីភណ្ឌាគារគយមានដែនកំណត់។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពន្ធនាគារ» មានន័យដូចម្ដេច ?


ពន្ធនាគារ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ស. បា. ) ផ្ទះសម្រាប់ឃុំខាំង, គុក។
ឧទាហរណ៍៖ ជាប់ពន្ធនាគារ, ជាប់ឃុំនៅក្នុងពន្ធនាគារ, នាយកពន្ធនាគារ ។

                     ទៅឃុំឃាំងមនុស្សទោស ឬមនុស្សជាប់ចោទជាបទឧក្រិដ្ឋ ឬមជ្ឈឹម ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពន្ធនាការ» មានន័យដូចម្ដេច ?


ពន្ធនាការ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ) អាការចង, អាការដែលជាប់, ដែលជំពាក់នៅ។
ឧទាហរណ៍៖ មានពន្ធនាការរួបរឹត ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពន្ធដារ» មានន័យដូចម្ដេច ?


ពន្ធដារ


មានន័យថា ១. ប្រព័ន្ធនៃការប្រមូលពន្ធរបស់រដ្ឋាភិបាលពីអ្នកជាប់ពន្ធ សម្រាប់ចំណាយសាធារណៈ។

                        ២. ពន្ធគ្រប់ប្រភេទ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពន្ធចំពោះ» មានន័យដូចម្ដេច ?


ពន្ធចំពោះ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ពន្ធដែលអ្នកមានឈ្មោះក្នុងបញ្ជី ត្រូវបង់ដល់រដ្ឋ តាមចំនួនដែលកម្រិត​ទុកជាស្រេច ដូចយ៉ាងពន្ធដីស្រែចម្ការជាដើម ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពន្ធចង» មានន័យដូចម្ដេច ?


ពន្ធចង


👉ថ្នាក់ពាក្យជា គយ
មានន័យថា ពន្ធខ្ពស់បំផុត ដែលបានសន្យានៅពេលចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពន្ធគិតតាមឯកតា» មានន័យដូចម្ដេច ?


ពន្ធគិតតាមឯកតា


👉ថ្នាក់ពាក្យជា គយ
មានន័យថា ពន្ធដែលគណនាផ្អែកតាមឯកតា ទម្ងន់ ចំណុះ ឬបរិមាណនៃទំនិញ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពន្ធគិតតាមតម្លៃ» មានន័យដូចម្ដេច ?


ពន្ធគិតតាមតម្លៃ


👉ថ្នាក់ពាក្យជា គយ
មានន័យថា ពន្ធដែលគណនាដោយផ្អែកលើមូលដ្ឋាននៃតម្លៃគិតពន្ធគយ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពន្ធគយ» មានន័យដូចម្ដេច ?


ពន្ធគយ


មានន័យថា ពន្ធយកលើទំនិញនាំចេញ នាំចូល ឬឆ្លងកាត់ប្រទេសណាមួយ។

👉ថ្នាក់ពាក្យជា មូលដ្ឋាន, គយ
មានន័យថា វាក្យសព្ទនេះមាននិយមន័យច្រើន ដូចខាងក្រោម៖ ១. ពន្ធដែលដាក់ក្នុងតារាងពន្ធគយលើទំនិញដែលធ្វើចរាចរចេញ ឬក៏ចូលដែនគយ។ ២. ពន្ធគយនាំចូលនាំចេញ អាករ កម្រៃ ឬការបង់ប្រាក់ផ្សេងទៀត ដែលហូតយកនៅក្នុងដែនដីនៃភាគីហត្ថលេខីក្នុងការអនុវត្តច្បាប់គយ ប៉ុន្តែមិនរាប់បញ្ចូលកម្រៃ និងការបង់ប្រាក់ផ្សេងទៀតចំពោះការផ្តល់សេវាទេ។ ៣. ពន្ធគយ ឬពន្ធនាំចូលណាមួយ និងការយកថ្លៃប្រភេទណាមួយ រាប់ទាំងពន្ធអាករ ឬពន្ធបន្ថែមណាមួយ ដែលដាក់ទៅលើការនាំចូលទំនិញមួយ ប៉ុន្តែមិនរាប់បញ្ចូលនូវ៖(i)-ការយកពន្ធណាមួយប្រហែលគ្នាទៅនឹងការយកពន្ធក្នុងស្រុក ដែលមានចែងក្នុងកថាខណ្ឌ២ក្នុងមាត្រា៣ នៃ GATT ឆ្នាំ១៩៩៤ ចំពោះផលិត-ផលដូចក្នុងស្រុក ឬចំពោះផលិតផលមួយដែលជាផលិតផលនាំចូលដែលត្រូវបានកែច្នៃ ឬផលិតទាំងស្រុង ឬជាផ្នែកក្នុងស្រុក (ii)-ពន្ធប្រឆាំងនឹងការលក់បង្ខូចថ្លៃ ឬពន្ធប៉ះប៉ូវ ត្រូវបានអនុវត្តស្របគ្នានឹងប្រការមាត្រា៦ នៃ GATTឆ្នាំ១៩៩៤ កិច្ចព្រមព្រៀងស្តីពីការអនុវត្តនៃមាត្រា៦ នៃកិច្ចព្រមព្រៀងទូទៅស្តីពីពន្ធគយនិងពាណិជ្ជកម្មឆ្នាំ១៩៩៤ អាចត្រូវបានធ្វើវិសោធនកម្ម និងកិច្ចព្រមព្រៀងស្តីពីឧបត្ថម្ភធន និងវិធានការប៉ះប៉ូវនៅក្នុងឧបសម្ព័ន្ធ ១ ក នៃកិច្ចព្រមព្រៀងអង្គការពាណិជ្ជកម្មពិភពលោក អាចត្រូវបានធ្វើវិសោធនកម្ម ឬ (iii)-កម្រៃ ឬការយកថ្លៃណាមួយ ប្រហាក់ប្រហែលគ្នានឹងតម្លៃសេវាដែលបានផ្តល់។ ៤.ពន្ធគយ ឬពន្ធនាំចូល និងការយកពន្ធណាមួយដែលពាក់ព័ន្ធនឹងការនាំចូលទំនិញ ប៉ុន្តែមិនរាប់បញ្ចូលនូវ៖ (i)-ការយកពន្ធដែលដូចគ្នានឹងការយកពន្ធក្នុងស្រុកដោយអនុលោមទៅតាមបទប្បញ្ញត្តិនានា ដែលមានចែងក្នុងកថាខណ្ឌ២ មាត្រាIII នៃ GATT ១៩៩៤ចំពោះទំនិញដូចគ្នាក្នុងស្រុក ឬចំពោះទំនិញដែលបានកែច្នៃ ឬផលិតពីទំនិញនាំចូលនោះទាំងស្រុង ឬដោយផ្នែក (ii)-ការដាក់ពន្ធលើការលក់បង្ខូចតម្លៃ ឬពន្ធប៉ះប៉ូវ ដោយស្របទៅនឹងបទប្បញ្ញត្តិ ដែលមានចែងក្នុងកថាខណ្ឌ២ មាត្រាVI នៃ GATT១៩៩៤ និងកិច្ចព្រមព្រៀងស្តីពីការអនុវត្តមាត្រាVI នៃកិច្ចព្រម-ព្រៀងទូទៅស្តីពីពន្ធគយ និងពាណិជ្ជកម្ម ១៩៩៤និងកិច្ចព្រមព្រៀងស្តីពីឧបត្ថម្ភធន និងវិធានការប៉ះប៉ូវ ដែលមានចែងក្នុងឧបសម្ព័ន្ធ 1A នៃកិច្ចព្រមព្រៀង WTO ឬ (iii)-ថ្លៃឈ្នួល ឬការយកពន្ធណាមួយ ស្មើនឹងតម្លៃសេវាដែលបានផ្តល់។ ៥. ពន្ធលើពាណិជ្ជកម្មក្រៅប្រទេស ដែលបានដាក់ឱ្យប្រើប្រាស់នៅក្នុងតារាងពន្ធគយ ចំពោះទំនិញដែលត្រូវបង់នាពេលនាំចូលដែនគយ ឬនាំចេញពីដែនគយ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពន្ធ មិនចំពោះ» មានន័យដូចម្ដេច ?


ពន្ធ មិនចំពោះ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ពន្ធដែលម្នាក់ៗត្រូវបង់ ដោយសារមានការប្រើប្រាស់ ឬបរិភោគ ដូចយ៉ាងពន្ធគយ និងរដ្ឋាករជាដើម។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពន្ធ» មានន័យដូចម្ដេច ?


ពន្ធ


មានន័យថា ប្រាក់ដែលនីតិបុគ្គល ឬរូបវន្តបុគ្គលជាប់កាតព្វកិច្ចត្រូវបង់ជូនរដ្ឋតាមការកំណត់ សម្រាប់ចំណាយសាធារណៈ។

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ពន្ធ ជា កិ. ” ចង, ជាប់, ជំពាក់ ” ; ពន្ធ, ពន្ធន៍ ជា ន. ” ចំណង, អន្ទាក់, គ្រឿង ជាប់, ជំពាក់ ” ) សួយ, អាករដែលប្រជានិករត្រូវបង់តាមកំណត់។
ឧទាហរណ៍៖ ពន្ធស្រូវ, ពន្ធទូក, ពន្ធទាស, ពន្ធខ្លួន . . . ; ទារពន្ធ, បង់ពន្ធ ។

                       ពន្ធដារ ពន្ធគ្រប់មុខ : ការបង់ពន្ធដារសម្រាប់ផែនដី ហៅថា រាជពលី ។ ពន្ធចំពោះពន្ធដីស្រែចម្ការជាដើម ដែលសាមីខ្លួនជាម្ចាស់របស់ត្រូវបង់ជូនរាជការ តាមចំនួនដែលមានកម្រិតទុកជាស្រេចក្នុងបញ្ជី ។ ពន្ធមិនចំពោះ ពន្ធនៃគ្រឿងបរិភោគនិងគ្រឿងប្រើប្រាស់ផ្សេងៗដូចជាពន្ធគយនិងរដ្ឋាករជាដើម ដែលជននីមួយៗត្រូវបង់ជូនរាជការ ដោយសារខ្លួនត្រូវការបរិភោគឬប្រើប្រាស់នូវវត្ថុទាំងនោះ ។
វិភាគទាន បរិវិសទាន ប្រាក់ដែលត្រូវទារពីពលរដ្ឋតាមតិចច្រើន ស្រេចហើយនឹងមុខរបររកស៊ី ឬជាម្ចាស់អសង្ហារិមវត្ថុតូច ឬធំ ។

👉ថ្នាក់ពាក្យជា ពន្ធ
មានន័យថា វាក្យសព្ទនេះមាននិយមន័យច្រើន ដូចខាងក្រោម៖ ១. ពន្ធនិងអាករទាំងឡាយ។ ២. ពន្ធ ពន្ធបន្ថែម អាករ កម្រៃ ឬបន្ទុកផ្សេងទៀតដែលយកលើទំនិញ ស្របតាមបញ្ញត្តិណាមួយនៃច្បាប់នេះ ឬច្បាប់ និងបទប្បញ្ញត្តិផ្សេងទៀតដែលអនុវត្ត និងគ្រប់គ្រងដោយគយ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពន្ទ» មានន័យដូចម្ដេច ?


ពន្ទ


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា មើលក្នុងពាក្យ ពន ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពន់ស៊ីផ្លែ, ម្កាក់ព្រៃ» មានន័យដូចម្ដេច ?


ពន់ស៊ីផ្លែ, ម្កាក់ព្រៃ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ព្រឹក្សកម្ពស់១០-១៥ ម ដុះក្នុងព្រៃល្បោះនៃឥណ្ឌូចិន ប្រទេសចិនខាងត្បូង និងកោះនានា សមុទ្រប៉ាស៊ីហ្វិក។ ផ្លែអាចបរិភោគបានតែមិនសូវឆ្ងាញ់ទេ ដោយមានជាតិចត់ ជូរ និងមានក្លិនសាំង។ ជ័រដើមសម្រាប់ធ្វើថ្នាំគ្រុនចាញ់ គេអាចស្ងោរសម្បកធ្វើថ្នាំគ្រុនចាញ់ក៏បាន។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពន់» មានន័យដូចម្ដេច ?


ពន់


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ព្រឹក្សម្យ៉ាងកម្ពស់ ១៥-២០ម ដុះក្នុងព្រៃក្រាស់ស្ងួត នៃប្រទេសកម្ពុជាខាងត្បូង វៀតណាមខាងត្បូង និងឧបទ្វីបជ្វា។ ឈើពណ៌លឿងមានតម្លៃសម្រាប់សង់ផ្ទះ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា (ស. ពន អ. ថ. ផុន ប្រើជា កិ. ” រួច, របូត; កើន, ហួស ” ) ហួស, ក្រៃ, លើសលន់; ពាក្យសម្រាប់និយាយផ្សំនឹងពាក្យ ប្រមាណ, ពេក ថា
ឧទាហរណ៍៖ ពន់ប្រមាណ គឺហួសប្រមាណ; ពន់ពេក ឬ ពេកពន់ គឺហួសពេក, ពេកណាស់ (ច្រើនប្រើតែក្នុងកាព្យ) : មានទឹកជំនន់ ខ្លាំងក្រៃពេកពន់ ធំពន់ប្រមាណ ជន់សាយលិចវាល លិចទាំងភូមិឋាន អ្នកភូមិសឹងបាន ក្ដីព្រួយគ្រប់គ្នា ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពនេចរ» មានន័យដូចម្ដេច ?


ពនេចរ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. វនេចរ ឬ វនចរ ) អ្នកត្រាច់ទៅក្នុងព្រៃ ( ព្រានព្រៃ ) ។ (ព. កា. )
ឧទាហរណ៍៖ គ្រានោះពនេចរ មានអំណរពន់ពេកក្រៃ រិះរកឧបាយឆ្នៃបាញ់ដំរីឲ្យបានងាយ ( ឆទ្ទន្ដជាតក ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពនិតា» មានន័យដូចម្ដេច ?


ពនិតា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ. បា. វនិតា ) ស្រ្តី; ភរិយា (ព. កា. )
ឧទាហរណ៍៖ រីឯភស្ដា និង ពនិតា គូទាំងពីរប្រាណ មានទ្រព្យស្ដុកស្ដម្ភ សមជាអ្នកមាន គ្រប់គ្រងធនធាន ជាសុខរាល់ថ្ងៃ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពនាស្រ័យ» មានន័យដូចម្ដេច ?


ពនាស្រ័យ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. វន + អាឝ្រយ; បា. វន + អាសយ ) អ្នកនៅក្នុងព្រៃ; ការនៅក្នុងព្រៃ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពនាស្រម» មានន័យដូចម្ដេច ?


ពនាស្រម


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. វន + អាឝ្រម; បា. វន + អស្សម ) អាស្រមក្នុងព្រៃ គឺរោងឬខ្ទមជាលំនៅរបស់យោគី, តាបស, ឥសី នៅក្នុងព្រៃ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពនាស័យ» មានន័យដូចម្ដេច ?


ពនាស័យ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. ពនាស្រ័យ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖