Posted on Leave a comment

តើពាក្យ «ពីរោះ» មានន័យដូចម្ដេច ?


ពីរោះ


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលស្រួលស្ដាប់, ល្អស្ដាប់, ឆ្ងាញ់ត្រចៀក, ដែលមានទំនងសូរសព្ទគួរឲ្យចង់ស្ដាប់។
ឧទាហរណ៍៖ សំឡេងពីរោះ, សម្ដីពីរោះ, ពាក្យពីរោះ ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា និយាយពីរោះ, ច្រៀងពីរោះ ។ ពីរោះពិសា; ពីរោះហាក់ដូចឆ្ងាញ់ពិសា។
ឧទាហរណ៍៖ សម្ដីពីរោះពិសា; និយាយពីរោះពិសា ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពីរ» មានន័យដូចម្ដេច ?


ពីរ


👉ថ្នាក់ពាក្យជា បកតិសំខ្យា
មានន័យថា មួយគួបគ្នា គឺមួយនិងមួយ ( ២ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពីមពើម» មានន័យដូចម្ដេច ?


ពីមពើម


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ដែលពើមៗវីមវាម ឬពើមចុះពើមឡើង ព្រោះងងឹត ។
ឧទាហរណ៍៖ ដើរពីមពើម; ដំណើរពីមពើម ( ម. ព. ពើមៗ ផង ) ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលពើមៗវីមវាម ឬពើមចុះពើមឡើង ព្រោះងងឹត ។
ឧទាហរណ៍៖ ដើរពីមពើម; ដំណើរពីមពើម ( ម. ព. ពើមៗ ផង ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពីភាល់» មានន័យដូចម្ដេច ?


ពីភាល់


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ( ម. ព. ពិភាល់ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពីព្រោះ» មានន័យដូចម្ដេច ?


ពីព្រោះ


👉ថ្នាក់ពាក្យជា និបាតសព្ទ
មានន័យថា ព្រោះ, ព្រោះតែ; ហេតុតែ, ដ្បិត, ដ្បិតតែ។
ឧទាហរណ៍៖ បានជាខ្ញុំហ៊ានឃាត់ ពីព្រោះមានបញ្ញត្តិហាមមិនឲ្យចូល… ។

👉ថ្នាក់ពាក្យជា អាយតនិបាត
មានន័យថា ព្រោះ, ព្រោះតែ; ហេតុតែ, ដ្បិត, ដ្បិតតែ។
ឧទាហរណ៍៖ បានជាខ្ញុំហ៊ានឃាត់ ពីព្រោះមានបញ្ញត្តិហាមមិនឲ្យចូល… ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពីផាត» មានន័យដូចម្ដេច ?


ពីផាត


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា មើលក្នុងពាក្យ ពិណពាទ្យ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពីធីសារម៉ុងរ៉េអាល់» មានន័យដូចម្ដេច ?


ពីធីសារម៉ុងរ៉េអាល់


👉ថ្នាក់ពាក្យជា បច្ចេកសព្ទបរិស្ថាន
មានន័យថា កិច្ចព្រមព្រៀង ស្ដីពីការការពារស្រទាប់អូសូន ដោយតម្រូវឲ្យមានការគ្រប់គ្រងការប្រើប្រាស់ និងការផលិតសារធាតុគីមីផ្ទុកពពួក្លរ និងប្រូម ដែលបំផ្លាញស្រទាប់អូសូន នៅមណ្ឌលអាកាសស្ងប់ ដូចជា ក្លរ៉ូភ្លុយអរ៉ូកាបួ មេទីលក្លរ៉ូហ្វម កាបូនតេត្រាក្លរួ និងសារធាតុផ្សេងទៀតជាច្រើន ហើយត្រូវបានអនុម័តនៅទីក្រុងម៉ុងរ៉េអាល់នៃប្រទេសកាណាដាក្នុងឆ្នាំ ១៩៨៧ ។ ពីធីសារម៉ុងរ៉េអាល់ស្ដីពីសារធាតុបំផ្លាញស្រទាប់អូសូន ត្រូវបានកែសម្រួលនិងធ្វើវិសោធនកម្មជាបន្តបន្ទាប់នៅទីក្រុងដ៍ (១៩៩០) ទីក្រុងកូប៉ិនហាក (១៩៩២) ទីក្រុងវីយេន (១៩៩៥) ទីក្រុងម៉ុងរ៉េអាល់ (១៩៩៧) និងទីក្រុងប៉េកាំង (១៩៩៩) ។ល។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពីធីសារក្យូតូ» មានន័យដូចម្ដេច ?


ពីធីសារក្យូតូ


👉ថ្នាក់ពាក្យជា បច្ចេកសព្ទបរិស្ថាន
មានន័យថា កិច្ចព្រមព្រៀងអន្តរជាតិដែលបានអនុម័តនៅទីក្រុងក្យូតូ (ប្រទេសជប៉ុន) ក្នុងខែធ្នូ ឆ្នាំ១៩៩៧ បន្ថែមទៅលើអនុសញ្ញាអង្គការសហប្រជាជាតិ ស្ដីពីការប្រែប្រួលអាកាសធាតុ ហើយដែលតម្រូវឲ្យប្រទេសជឿនលឿន និងប្រទេសសេដ្ឋកិច្ចអន្តរកាលកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ( ឧស្ម័នកាបូនិក មេតាន ឌីអាសូតម៉ូណូ អុកស៊ីត អ៊ីដ្រូភ្លុយអរ៉ូកាបូ ពែភ្លុយអរ៉ូកាបួ និងស៊ុលភួអ៊ិចសាភ្លុយអរីត) យ៉ាងហោចណាស់ឲ្យបាន ៥% ក្រោមកម្រិតគោលឆ្នាំ ១៩៩០​ នៅក្នុងរយៈពេលពីឆ្នាំ ២០០៨ ដល់ឆ្នាំ ២០១២ ។ ពិធីសារក្យូតូនេះ ចូលជាធរមាននៅថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ២០០៥ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពីជគ្រាម» មានន័យដូចម្ដេច ?


ពីជគ្រាម


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. ពីជគាម ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពីជគាម» មានន័យដូចម្ដេច ?


ពីជគាម


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា. ឬ សំ. , ជា វីជ– ក៏មាន) ពូជដែលឃ្លាតចេញពីទីដើមហើយ តែនៅមានអំណាចដុះតទៅទៀតបាន (ម. ព. ភូតគាម ឬ ភូតគ្រាម ផង) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពីជគណិត» មានន័យដូចម្ដេច ?


ពីជគណិត


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា. ពីជ+គណិត) គណិតសាស្រ្តមួយបែបលើកតួអក្សរយកមកតាំង ជាតំណាងតួលេខ (បារ. Algèbre) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពីជ» មានន័យដូចម្ដេច ?


ពីជ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ជីវាណូ ពន្លក គោលការណ៍នៃសត្វមានជីវិត ដូចជាថា សត្វមានជីវិតកើតមកពីពីជៈ ពីជីវាណូពីពន្លក​ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពីងពាំង» មានន័យដូចម្ដេច ?


ពីងពាំង


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះស្គររូបតូច មានដង មានខ្សែ ចងគ្រាប់ពីខាងក្រៅ សម្រាប់កាន់គ្រលែងឲ្យឮ ប្រើក្នុងព្រះរាជពិធីហែចេញក្បួនធំ។
ឧទាហរណ៍៖ ស្គរពីងពាំង, គ្រលែងពីងពាំង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពីងពាង» មានន័យដូចម្ដេច ?


ពីងពាង


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះសត្វល្អិតពួកមួយ មានជើងវែងៗ, ជាសត្វមានពិស, ចេះបញ្ចេញសរសៃឆ្មារពីគូទព័ទ្ធត្រដាងប្រទាក់ជាក្រឡាសំបុក ហៅថា មង ក៏បាន, ហើយតោងនៅត្រង់ពាក់កណ្ដាលសំបុក ចាំចាប់សត្វល្អិតមានរុយជាដើមដែលមកប៉ះជាប់នឹងមងនោះជាចំណី។
ឧទាហរណ៍៖ សំបុកពីងពាង, ពីងពាងពាក់មង, សរសៃពីងពាង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពីងពង់» មានន័យដូចម្ដេច ?


ពីងពង់


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះឫស្សីមួយប្រភេទ ឥតបន្លា សាច់ក្រាស់ ប្រហោងតូច។
ឧទាហរណ៍៖ ថ្នោលពីងពង់ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពីងចាប» មានន័យដូចម្ដេច ?


ពីងចាប


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដើមចុល្លព្រឹក្សតូចមួយកម្ពស់ ១ -២ ម ដុះក្នុងព្រៃល្បោះ នៃទ្វីបអាស៊ីផ្នែកក្តៅ។ គេយកដើមនេះធ្វើថ្នាំ ទឹកដែលច្របាច់ពីឫសសម្រាប់ព្យាបាលគ្រុន និងរាក។ គេអាចស្ងោរឫសផឹក ដើម្បីរំងាប់រោគសួត។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពីង» មានន័យដូចម្ដេច ?


ពីង


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ថូដីដែលមានក្អេងធំត្រពីង។
ឧទាហរណ៍៖ ទឹក ១ ពីង ( ហៅតាមទម្លាប់ស្រុកខ្លះ ) ។

                     បិសាច, ខ្មោចបិសាច, ព្រាយ ( ពាក្យសម្រាប់ប្រើក្នុងក្បួនសែនឲ្យជម្ងឺ ឬពាក្យសូត្របណ្តេញខ្មោចបិសាច; ប្រើតាមទម្លាប់របស់ពួកជនអ្នកជឿ )។
ឧទាហរណ៍៖ សូត្រអាគមដេញពីង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពី» មានន័យដូចម្ដេច ?


ពី


👉ថ្នាក់ពាក្យជា និបាតសព្ទ
មានន័យថា អំពី; ខាង, ឯ ។
ឧទាហរណ៍៖ មកពីណា?, បានពីណាមក?, មកពីផ្ទះ, រួចពីដៃ, សម្ដីចេញពីមាត់, ទៅពីព្រឹក; ពីមុខ, ពីក្រោយ, ពីឆ្វេង, ពីស្ដាំ, ពីលើ, ពីក្រោម ។ ល ។

👉ថ្នាក់ពាក្យជា អាយតនិបាត
មានន័យថា អំពី; ខាង, ឯ ។
ឧទាហរណ៍៖ មកពីណា?, បានពីណាមក?, មកពីផ្ទះ, រួចពីដៃ, សម្ដីចេញពីមាត់, ទៅពីព្រឹក; ពីមុខ, ពីក្រោយ, ពីឆ្វេង, ពីស្ដាំ, ពីលើ, ពីក្រោម ។ ល ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពិឡារ» មានន័យដូចម្ដេច ?


ពិឡារ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា. ពិឡារ ឬ វិឡារ; សំ. ពិឌាល ឬ វិឌាល) ឆ្មា; បើញីជា ពិឡារី ឬ វិឡារី ( សម្រាប់ប្រើជា រ. ស. ឬប្រើក្នុងកាព្យ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពិស្សុត» មានន័យដូចម្ដេច ?


ពិស្សុត


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា. វិស្សុត; សំ. វិឝ្រុត ដែលលេចឮកេរ្តិ៍ឈ្មោះសុសសាយ, ល្បីល្បាញ; ដែលមានគេស្គាល់ច្រើន, មានគេរាប់អានច្រើន។
ឧទាហរណ៍៖ មនុស្សពិស្សុត, អ្នកប្រាជ្ញពិស្សុត, មានកេរ្តិ៍ឈ្មោះពិស្សុត ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពិស្ម័យ» មានន័យដូចម្ដេច ?


ពិស្ម័យ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( មើលក្នុងពាក្យ ពិសម័យ ) ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( មើលក្នុងពាក្យ ពិសម័យ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពិស្ណុលោក» មានន័យដូចម្ដេច ?


ពិស្ណុលោក


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឋានន្តរសម្រាប់ចៅហ្វាយស្រុកខែត្រទ្រាំង, ក្នុងសម័យរាជ្យពីដើមជាមន្ត្រីទីស្ដេចត្រាញ់, តែសម័យបច្ចុប្បន្ននេះ ជាទីអភិបាលខែត្រដែលរួមហៅថា ខែត្រតាកែវ (ម. ព. ពិស្ណុ និង លោកផង) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពិស្ណុការ» មានន័យដូចម្ដេច ?


ពិស្ណុការ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ពាក្យហៅឃ្លាតក្លាយមកអំពី បា. វិស្សកម្ម, សំ. វិឝ្វកម៌ន៑ ដែលជានាមនៃទេវតាអ្នកមានចំណេះខាងការជាងជាអ្នកសម្រេចកិច្ចការថ្វាយព្រះឥន្រ្ទដែលធ្លាប់ហៅថា ព្រះវិស្សកម្ម ។ ពួកជាងពីបុរាណច្រើនជឿថា ទេវតានោះជាគ្រូធំលើជាងទាំងឡាយ, ព្រោះហេតុនោះ បានជាហៅរណ្ដាប់ជាទ្រនឹបជាងឬទ្រនឹបគ្រូថា រៀបព្រះពិស្ណុការ… ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពិស្ណុ» មានន័យដូចម្ដេច ?


ពិស្ណុ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. វិឞ្ណុ ) ព្រះនារាយណ៍ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពិស្ដារ» មានន័យដូចម្ដេច ?


ពិស្ដារ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ. វិស្ដារ; បា. វិត្ថារ ) សេចក្ដីទូលាយ, សេចក្ដីវែង; ដំណើរយឺតយូរ។
ឧទាហរណ៍៖ និយាយដោយពិស្ដារ ។

                    ខ្មែរប្រើជាឈ្មោះធម៌ព្រះអភិធម្មបាលីដែលលោកអ្នកប្រាជ្ញពីជាន់មុន បានដកស្រង់ពីព្រះអភិធម្មបិដកនិងអដ្ឋកថាព្រះអភិធម្ម យកមករួបរួមចារឹកទុកក្នុងភាណវារបាលីសម្រាប់ព្រះភិក្ខុសង្ឃសូត្រដារ ជាធម៌វែងជាង សត្តប្បករណ៍ ឬ សប្តប្រករណ៍។ឧទាហរណ៍៖ និមន្តលោកសូត្រពិស្ដារ ។

                     ប្រើជា គុ. ឬ កិ. វិ. ក៏បាន ។
ឧទាហរណ៍៖ សេចក្ដីពិស្ដារ គឺសេចក្ដីវែងឬទូលាយ; និយាយពិស្ដារ គឺនិយាយរៀបរាប់ដោយសព្វគ្រប់ ។ ព. ផ្ទ. សង្ខេប ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពិសោធន៍» មានន័យដូចម្ដេច ?


ពិសោធន៍


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. វិសោធន; សំ. វិឝោធន “ការសម្អាត, ដំណើរជម្រះ, រំលឹង” )ការល្បងមើល, ដំណើរពិនិត្យ ឬសាកមើលឲ្យឃើញពិត។
ឧទាហរណ៍៖ ក្នុងពិសោធន៍, ជាប់ពិសោធន៍, ធ្លាប់មានពិសោធន៍ ។

                     ការធ្វើឱ្យឃើញដោយសាកល្បង ចំណេះដឹងដោយ បានប្រព្រឹត្ត ឬពិនិត្យ សង្កេតមកមកជាយូរហើយ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពិសោធនិយម» មានន័យដូចម្ដេច ?


ពិសោធនិយម


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការធ្វើ ឬប្រើផ្អែកតែទៅលើពិសោធន៍ ដោយឥតមានទ្រឹស្តី ឬការត្រិះរិះ ដូចយ៉ាងគ្រូហ្មស្តោះព្រោះជាដើម ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពិសោធ» មានន័យដូចម្ដេច ?


ពិសោធ


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ( បា. វិសោធ; សំ. វិឝោធ “សម្អាត, ជម្រះ, រំលីង” )។ ខ្មែរប្រើពាក្យនេះសំដៅចំពោះសេចក្ដីថា “ល្បងមើល, សាកមើលឲ្យឃើញពិត; ពិនិត្យដោយការល្បងឲ្យឃើញប្រាកដ”។
ឧទាហរណ៍៖ ចាំពិសោធមើលសិន, ត្រូវពិសោធឲ្យឃើញពិត ។

                    ធ្វើឱ្យឃើញដោយការសាកល្បង។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ធ្វើឱ្យឃើញដោយការសាកល្បង។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពិសែស» មានន័យដូចម្ដេច ?


ពិសែស


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. ពិសេស ន. ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពិសេស» មានន័យដូចម្ដេច ?


ពិសេស


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា. វិសេស; សំ. វិឝេឞ ) សេចក្ដីប្លែក, ដំណើរលើសលន់, អ្វីៗដែលប្លែក, គុណដែលគួរសរសើរ ។

                      អ្នកចម្អិនព្រះស្ងោយថ្វាយព្រះរាជា ។
ឧទាហរណ៍៖ អ្នកពិសេស, ពួកពិសេស ( សរសេរជាពិសែស ក៏មាន ) ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលប្លែក, លើសលន់; ដែលគួរសរសើរ; ដែលសម្រាប់ប្រើប្រាស់ដោយឡែក ឬប្រើប្រាស់មួយដងមួយកាល។
ឧទាហរណ៍៖ យានពិសេស, រថពិសេស, បរិក្ខារពិសេស; របស់វិសេស, គុណវិសេស, មនុស្សវិសេស ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពិសុទ្ធិ» មានន័យដូចម្ដេច ?


ពិសុទ្ធិ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. វិសុទ្ធិ; សំ. វិឝុទ្ធិ ) សេចក្ដីស្អាតវិសេស, ហ្មត់ហ្មង, ឥតមន្ទិល; សេចក្ដីបរិសុទ្ធិ ( ព. ទេ. ឬ ព. កា. ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពិសុទ្ធ» មានន័យដូចម្ដេច ?


ពិសុទ្ធ


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( បា. វិសុទ្ធ; សំ. វិឝុទ្ធ) ស្អាតវិសេស, ហ្មត់ហ្មង ឥតមន្ទិល; ច្រើននិយាយផ្សំជាមួយនឹងពាក្យ ពិសេស ឬ វិសេស ថា ។
ឧទាហរណ៍៖ ពិសេសពិសុទ្ធ ឬ វិសេសវិសុទ្ធ ។ ( ម. ព. ពិសេស ន. ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពិសី» មានន័យដូចម្ដេច ?


ពិសី


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ប្រសើរ, វិសេស, ថ្លៃថ្លា។
ឧទាហរណ៍៖ ល្អពិសី, ប្អូនពិសី ។

                      មាសពិសី, កែវពិសី ពាក្យសម្រាប់ហៅស្ដ្រីជាទីស្រឡាញ់ ដោយប្រៀបប្រដូចនឹងមាស ឬកែវដ៏ប្រសើរ ( ប្រើក្នុងកាព្យ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពិសិដ្ឋប្រមាថ» មានន័យដូចម្ដេច ?


ពិសិដ្ឋប្រមាថ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការប្រមាថ មើលងាយចំពោះវត្ថុដែលគួរគោរពបូជា ដោយកាយ ឬវាចា ដូចយ៉ាងថា ប្រមាថ​ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពិសិដ្ឋ» មានន័យដូចម្ដេច ?


ពិសិដ្ឋ


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា (បា. វិសិដ្ឋ; សំ. វិឝិឞ្ត ) ដែលឧត្តម, ខ្ពង់ខ្ពស់, ប្រសើរ, ពិសី, ល្អ, ថ្លៃថ្លាផុតគេ,
ឧទាហរណ៍៖ មនុស្សពិសិដ្ឋ , របស់ពិសិដ្ឋ ។

                    ដែលមានបច្ច័យដល់លទ្ធិសាសនា ដល់ការគោរព បូជា ដែលគួរដល់សេចក្តីគោរពសក្ការ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពិសាល» មានន័យដូចម្ដេច ?


ពិសាល


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( បា. វិសាល; សំ. វិឝាល ) ទូលាយ; ធំ; ប្រសើរ ។ សម្រាប់និយាយផ្សំនឹងពាក្យ ពិសេស ឬ វិសេស ថា
ឧទាហរណ៍៖ ពិសេសពិសាល ឬ វិសេសវិសាល សំដៅសេចក្ដីថា ប្រសើរប្លែក, ល្អប្លែក ។

                     ពិសាលដ្ឋាន ឬ វិសាលដ្ឋាន ទីទូលាយ, ទីដែលធំ ។ ល ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពិសាខបូជា» មានន័យដូចម្ដេច ?


ពិសាខបូជា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. វិសាខ + បូជា ) ឈ្មោះពិធីបុណ្យ ឬការធ្វើសក្ការបូជាក្នុងថ្ងៃពេញបូណ៌មីខែពិសាខ ជាថ្ងៃដែលព្រះសក្យមុនីសម្មាសម្ពុទ្ធ ទ្រង់ប្រសូត, ទ្រង់បានបរមាភិសម្ពោធិ, ទ្រង់រលត់ខន្ធចូលកាន់ បរិនិព្វាន; ធ្វើរំឭកដល់ព្រះគុណរបស់ព្រះអង្គ, ជាការបូជាពិសេសមួយយ៉ាង សម្រាប់ពុទ្ធសាសនិកជនទាំងបព្វជិតទាំងគ្រហស្ថនាំគ្នាធ្វើរាល់ឆ្នាំ, រាប់ថាជាបុណ្យសម្រាប់ពុទ្ធសាសនា។
ឧទាហរណ៍៖ ពិសាខបូជា, ធ្វើពិសាខបូជា ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពិសាខ» មានន័យដូចម្ដេច ?


ពិសាខ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. វិសាខ; សំ. វិឝាខ ) ឈ្មោះខែទី៦តាមចន្ទគតិ។
ឧទាហរណ៍៖ ខែពិសាខ ។

                      ឈ្មោះនក្សត្រ ឬនក្ខត្តឫក្សទី១៦។
ឧទាហរណ៍៖ ពិសាខឫក្ស ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពិសា» មានន័យដូចម្ដេច ?


ពិសា


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា បរិភោគ ( ស៊ី )
ឧទាហរណ៍៖ អ្នកពិសាហើយឬនៅ ? អញ្ជើញលោកពិសា! អញ្ជើញពិសាឲ្យបរិបូណ៌ ! ( ដោយសំដៅសេចក្ដីថាបរិភោគឆ្ងាញ់ ) ។

                      ម. ព. ស៊ីផង ។ ព. កា. ថា ។
ឧទាហរណ៍៖ ពិសាផ្លែប្រាំ ពិសារសធម្ម ពិសាសត្យា ពិសាសីលទាន ទ្រើសទ្រង់ករុណា ពិសារសវា- ចាចេញមធូរ ។

                     ( សាស្រ្តាច្បាប់ រាជនេតិ ជាព្រះនិពន្ធនៃព្រះរាជសម្ភារ ) ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលមានឱជារស, ឆ្ងាញ់, ចាប់មាត់។
ឧទាហរណ៍៖ ចំណីពិសា, ឆ្ងាញ់ពិសា (ព. គ. ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពិសស្បែក» មានន័យដូចម្ដេច ?


ពិសស្បែក


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ជម្ងឺឆ្លងម៉្យាង ធ្វើឱ្យរលាកស្បែករាលធំឡើងៗ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពិសម័យ» មានន័យដូចម្ដេច ?


ពិសម័យ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. វិស្មយ; បា. វិម្ហយ ) សេចច្ដីអស្ចារ្យ, ហេតុដែលគួរឲ្យលាន់មាត់ស្ងើច; សេចក្ដីរីករាយ; តម្រេក; សេចក្ដីស្រឡាញ់, ស្នេហា
ឧទាហរណ៍៖ មានពិសម័យ ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា សំដៅសេចក្ដីថា ” គួរឲ្យស្រឡាញ់, គួរឲ្យស្ងើច, គួរឲ្យជាប់ចិត្តភ្លេចខ្លួន ”
ឧទាហរណ៍៖ ប្អូនពិសម័យ, កែវពិសម័យ, ស្ងួនពិសម័យ ( ព. កា. ប្រើជា ពិស្ម័យ ជិតប្រភពដើមជាង ) : ឱកែវពិស្ម័យ បងនឹកអាល័យ ប្អូនរាល់វេលា ចុះហេតុដូចម្តេច ក៏មាសស្ងួនភ្ងា ពុំចេញវាចា មួយម៉ាត់មករក ?


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពិស» មានន័យដូចម្ដេច ?


ពិស


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. វិស; សំ. វិឝ ) ចំហាយ ឬកម្សួលកាចដែលកើតមាននៅចង្កូមសត្វពួកទីឃជាតិឬមាននៅទ្រនិចនៃសត្វល្អិតពួកខ្លះមានខ្ទួយជាដើម។
ឧទាហរណ៍៖ ពិសពស់, ពិសខ្ទួយ ។

                       ឈ្មោះរោគពងដោរនៅសាច់បណ្តាលឲ្យឈឺចាប់ពើត ឬក្រហាយខ្លាំង។
ឧទាហរណ៍៖ កើតពិស ។

                      ឈ្មោះរោគគ្រុនក្ដៅខ្លាំងបណ្ដាលអំពីសួតពិការជាដើម។
ឧទាហរណ៍៖ គ្រុនពិស ។

                     ថ្នាំពិស ថ្នាំពុល, គ្រឿងពុល។
ឧទាហរណ៍៖ លេបថ្នាំពិស, ត្រូវថ្នាំពិស ។

                     ជ័រឆក់ក៏ហៅ ថ្នាំពិស ដែរ។
ឧទាហរណ៍៖ ព្រួញលាបថ្នាំពិស ។

                     ព. ប្រ. មនុស្សមានពិស មនុស្សអ្នកមានអំណាចខ្លាំង ឬអ្នកប្រើអំណាចហួសហេតុ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពិលាស័យ» មានន័យដូចម្ដេច ?


ពិលាស័យ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ពិល “រូង, រន្ធ” + អាសយ “លំនៅ, ការនៅអាស្រ័យ” ) សត្វដែលមានរូងជា លំនៅ, សត្វដែលនៅអាស្រ័យក្នុងរន្ធ ( ប្រើជា គុ. ផងក៏បាន )
ឧទាហរណ៍៖ ជាសនិងពស់ប្រភេទខ្លះ ជាសត្វពិលាស័យ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពិលាសី» មានន័យដូចម្ដេច ?


ពិលាសី


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ព្រះវិស្ណុ; ព្រះចន្រ្ទ; ភ្លើង ។ ល ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា (សំ. វិលាសិន៑) ដែលមានពិលាស; ដែលជាអ្នកលេងឫក ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពិលាសិនី» មានន័យដូចម្ដេច ?


ពិលាសិនី


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ. វិលាសិនី) ស្រ្តីអ្នកលេងឫក; ស្រីពេស្យា ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពិលាស» មានន័យដូចម្ដេច ?


ពិលាស


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. វិលាស ) លំនាំលីលា, លំនាំកែក្រាយ, ញ៉ែងញ៉ង; លំនាំល្គាយល្គង (ព. ទេ. ឬ ព. កា. ) ។
ឧទាហរណ៍៖ ក្សត្រីយាងយាស ដោយនូវពិលាស កែក្រាយសមរម្យ ដំណើរដំរី ជាញជ័យនិយម គួរចាប់អារម្មណ៍ ឆ្ពោះកាយវិការ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពិលាល័យ» មានន័យដូចម្ដេច ?


ពិលាល័យ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. ពិរាល័យ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពិលាប» មានន័យដូចម្ដេច ?


ពិលាប


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សំ. បា. វិលាប ) សេចក្ដីខ្សឹកខ្សួលរៀបរាប់, ដំណើរយំបូរបាច់ឮខ្លាំងៗដោយស្ដាយអាល័យ ឬដោយកើតទុក្ខតូចចិត្តណាស់ ។ ខ្មែរច្រើនប្រើជា កិ. ឬ កិ. វិ.
ឧទាហរណ៍៖ ពិលាបសោកស្ដាយ; យំពិលាប, ទួញពិលាប ( ព. ទេ. ឬ ព. កា. ) : បដាចារា ពិលាបទួញថា ប្ដីស្លាប់កូនស្លាប់ អាពុកនិងម្ដាយ ឯនាយក៏ស្លាប់ តើឲ្យខ្ញុំស្លាប់ តាមដែរឬទេ ? … ( ទំនួញនាងបដាចារា ) ។

                      ឈ្មោះភ្លេងខ្មែរមួយមេ មានលំនាំសូរសព្ទហាក់ដូចជាពិលាប។
ឧទាហរណ៍៖ លេងភ្លេងពិលាប ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពិលអេឡិចត្រូលីត» មានន័យដូចម្ដេច ?


ពិលអេឡិចត្រូលីត


👉ថ្នាក់ពាក្យជា គីមី
មានន័យថា ការរៀបចំអេឡិចត្រូតពីរអោយប៉ះទៅនឹងអេឡិចត្រូលីតដែលក្នុងនោះមានបណ្ដូរគីមីកើតឡើងដោយការបញ្ជូនចរន្ដពីប្រភព ខាងក្រៅឆ្លងកាត់អេឡិចត្រូលីត។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពិលអេឡិចត្រូគីមី» មានន័យដូចម្ដេច ?


ពិលអេឡិចត្រូគីមី


👉ថ្នាក់ពាក្យជា គីមី
មានន័យថា ឧបករណ៍ដែលបំលែងថាមពលគីមីទៅជាថាមពលអគ្គិសនី (មើល voltaic cell) ឬថាមពលអគ្គិសនី ទៅជាថាមពលគីមី (មើល electrolytic cell)។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពិលមានខ្យល់ឌីផេរ៉ង់ស្យែល» មានន័យដូចម្ដេច ?


ពិលមានខ្យល់ឌីផេរ៉ង់ស្យែល


👉ថ្នាក់ពាក្យជា គីមី
មានន័យថា ពិលអេឡិចត្រូលីតដែលកំលាំង ចលនាអេឡិចត្រុងរបស់វាបានមកពីភាពខុសគ្នានៃកំហាប់អុកស៊ីសែនបរិយាកាសនៅលើអេឡិចត្រូតមួយជាគោលយោងធៀបទៅនឹងអេឡិចត្រូតមួយ ទៀតនៃរូបធាតុដូចគ្នា។ គេហៅម្យ៉ាងទៀតថាកោសិកាកំហាប់អុកស៊ីសែន។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពិល» មានន័យដូចម្ដេច ?


ពិល


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា កែវឆ្លុះដោយមានថ្មពិល ( បារ. Pile ) ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលចាំងខ្លាំងមើលពុំច្បាស់; ប្រើជា កិ. ក៏បាន ។
ឧទាហរណ៍៖ ពិលភ្នែក ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពិរោធន៍» មានន័យដូចម្ដេច ?


ពិរោធន៍


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដូចគ្នានឹង ពិរោធ ដែរ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពិរោធ» មានន័យដូចម្ដេច ?


ពិរោធ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. វិរោធ ) កំហឹង; កំហុស; សេចក្ដីស្អប់; ដំណើរឈ្លោះទាស់ទែង; សត្រូវ ។ ខ្មែរច្រើននិយាយផ្សំនឹងពាក្យ ក្រោធ ថា ។
ឧទាហរណ៍៖ ក្រោធពិរោធ គឺក្រោធខ្លាំង ( ម. ព. កុលពិរោធ ផង ) ។

                     ប្រើជា កិ. ក៏បាន ( រ. ស. ) : ទ្រង់ព្រះពិរោធ ។

                     កិរិយាក្រេវក្រោធ ការទ្រគោះបោះបោកដោយកាយ វាចានានាប្រការ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពិរុទ្ធិកជន» មានន័យដូចម្ដេច ?


ពិរុទ្ធិកជន


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ជនដែលបានប្រព្រឹត្តបទឧក្រិដ្ឋ ឬកំហុសណាមួយ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពិរុទ្ធាបេក្ខ» មានន័យដូចម្ដេច ?


ពិរុទ្ធាបេក្ខ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អ្នកចាប់ពិរុទ្ធ មនុស្សដែលរដ្ឋាភិបាលបានចាប់ឱ្យពិនិត្យត្រួតនូវសៀវភៅទស្សនីយភាពជាដើម មុនពេលអនុញ្ញាតឱ្យផ្សាយ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពិរុទ្ធ» មានន័យដូចម្ដេច ?


ពិរុទ្ធ


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( សំ. បា. វិរុទ្ធ ) ខុស, ដែលទីទៃពីគ្នា, ដែលផ្ទុយគ្នា : សេចក្ដីពិរុទ្ធ, ពាក្យពិរុទ្ធ ។ ខ្មែរប្រើជា កិ. ក៏មាន, ដៅសេចក្ដីថា “ពិនិត្យ, សង្កេតឲ្យឃើញខុសឃើញត្រូវ”
ឧទាហរណ៍៖ ត្រូវពិរុទ្ធមើល ។

                     ប្រើជា ន. ក៏មាន ។
ឧទាហរណ៍៖ ជាប់ពិរុទ្ធ ជាប់ក្នុងការត្រូវគេពិនិត្យរកកំហុស ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពិរុណសាស្ត្រ» មានន័យដូចម្ដេច ?


ពិរុណសាស្ត្រ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ព. ហ. ) ក្បួននិយាយពីភ្លៀង, ក្បួនទាយទឹកភ្លៀង។
ឧទាហរណ៍៖ កែនព្រះពិរុណសាស្រ្ត… ( ម. ព. ពិរុណ និង សាស្រ្ត ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពិរុណ» មានន័យដូចម្ដេច ?


ពិរុណ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. វរុណ ) ពាក្យសម្រាប់ហៅទេវតាជាអ្នកបណ្ដាលឲ្យមានភ្លៀង ឬហៅចំពោះភ្លៀងតែម្ដង។
ឧទាហរណ៍៖ ព្រះពិរុណ (ព. ហ. ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពិរាល័យ» មានន័យដូចម្ដេច ?


ពិរាល័យ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ. បា. វីរ + អាលយ “លំនៅរបស់ជនអ្នកក្លៀវក្លា, អ្នកអង់អាច; លំនៅរបស់អ្នកចម្បាំង; ស្ថានសួគ៌” ) ខ្មែរប្រើពាក្យនេះជា រ. ស. សំដៅសេចក្ដីថា “ដំណើរស្លាប់ទៅកើតឯស្ថានសួគ៌” សម្រាប់ហៅមរណភាពនៃព្រះអគ្គមហេសីក្សត្រិយ៍ទ្រង់រាជ្យ។
ឧទាហរណ៍៖ ទ្រង់សោយព្រះពិរាល័យ, ឬនិយាយក្លាយថា ទ្រង់សោយព្រះពិលាល័យ ឬ ព្រះវិលាល័យ ( ព្រះអគ្គមហេសីនៃក្សត្រិយ៍ទ្រង់រាជ្យអស់ព្រះជន្ម ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពិម្ពិសារ» មានន័យដូចម្ដេច ?


ពិម្ពិសារ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា. ) ព្រះនាមព្រះមហាក្សត្រិយ៍មគធរដ្ឋមួយព្រះអង្គក្នុងពុទ្ធកាល មានរឿងតំណាលជាញឹកញយក្នុងគម្ពីរពុទ្ធសាសនា; ទ្រង់បានសាងវត្តឈ្មោះវេឡុវ័នជាដំបូងបំផុតថ្វាយព្រះសក្យមុនីសម្មាសម្ពុទ្ធ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពិម្ពា» មានន័យដូចម្ដេច ?


ពិម្ពា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. “វល្លិបាស, ផ្លែបាស; អង្ក្រេមអង្រ្កម” ) ព្រះនាមក្សត្រិយាណី ជាកន្សៃសព៌េជ្ញនៃព្រះសក្យមុនីសព្វញ្ញុពុទ្ធ កាលដែលទ្រង់ស្ថិតនៅក្នុងរាជ្យ។
ឧទាហរណ៍៖ ព្រះនាងពិម្ពា ឬ ព្រះនាងពិម្ពាយសោធរា ឬហៅថា រាហុលមាតា ក៏បាន ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពិម្ព» មានន័យដូចម្ដេច ?


ពិម្ព


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ) រូបប្រៀប, រូបតំណាង, សំណាក; បែប, បែបយ៉ាង, បែបធៀប; គំរូ… ។ ពិម្ពបដិមា ឬ ពិម្ពពុទ្ធរូប រូបប្រៀបដោយរូបព្រះពុទ្ធ ( ព្រះពុទ្ធរូប )។ ខ្មែរច្រើនប្រើពាក្យនេះក្លាយមកជា ពុម្ព, ដូចយ៉ាង អក្សរពុម្ព, បោះពុម្ព, ពុម្ពក្បាច់ ជាដើម ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពិមានអាកាស» មានន័យដូចម្ដេច ?


ពិមានអាកាស


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះប្រាសាទមួយសង់ដោយថ្មបាយក្រៀម នៅពីខាងជើងជិតគ្នានឹងប្រាសាទហេមាទ្រិ (បាពួន) ក្នុងកំពែងនគរធំ នៅខែត្រសៀមរាប។
ឧទាហរណ៍៖ ប្រាសាទពិមានអាកាស ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពិមាន» មានន័យដូចម្ដេច ?


ពិមាន


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. វិមាន ) លំនៅឬយានជំនិះដ៏ល្អវិសេសសម្រាប់ទេវតា, លំនៅទេវតា ។ ព. ប្រ. ប្រាសាទ, ដំណាក់ ដែលល្អវិសេស សម្រាប់ព្រះមហាក្សត្រ ក៏ហៅ ពិមាន ដែរ, ដូចយ៉ាង ពិមានអាកាស ជាដើម ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពិមល» មានន័យដូចម្ដេច ?


ពិមល


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( សំ. បា. វិមល ) ដែលឥតមន្ទិល, ឥតសៅហ្មង; ស្អាត, ថ្លា,ស្រស់បំព្រង (ព. កា. )
ឧទាហរណ៍៖ ហៃប្អូនពិមល ពីមុននាងយល់ ដូចម្ដេចបានជា ផ្ដាំថាឲ្យបង មករកពុំងា នឹងបានជាគ្នា តរៀងទៅមុខ ។

                      តាមបែប សំ. បា. បើស្រ្តីជា ពិមលា ឬ វិមលា (–មៈលា) ប៉ុន្តែខ្មែរមិនសូវប្រើ ។ វេវ. និម៌ល ឬ និម្មល ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពិភ័ក្ដិ» មានន័យដូចម្ដេច ?


ពិភ័ក្តិ


👉ថ្នាក់ពាក្យជា បរិវារសព្ទ
មានន័យថា សំ. វិភក្ដិ ជា ន. ” ការចែក, ភាគ, ចំណែក; វិភត្តិ ” ; ឬ ភក្តិ ជា ន. “សេចក្ដីស្រឡាញ់, ការរាប់រក, ថ្នាក់ថ្មម” )ពាក្យសម្រាប់និយាយផ្សំនឹងពាក្យ រក្សា ថា
ឧទាហរណ៍៖ ពិភ័ក្តិរក្សា គឺចែកមុខគ្នារក្សា, ផ្លាស់វេនគ្នារក្សា ឬបីបាច់រក្សា, រក្សាដោយថ្នាក់ថ្នម ( ម. ព. ភក្ដិ ផង) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពិភេទក៍» មានន័យដូចម្ដេច ?


ពិភេទក៍


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. វិភេទកា, វិភេទិកា ឬ វិភីដក; សំ. វិភីតក ) ឈ្មោះសម៉មួយប្រភេទផ្លែធំៗជាងសម៉ឯទៀត, មានរសល្វីងច្រើន, សម្រាប់ប្រើធ្វើថ្នាំបញ្ចុះស្រួលណាស់។
ឧទាហរណ៍៖ សម៉ពិភេទក៍; ច្រើនហៅក្លាយជា សម៉ពិភេក ( ហៅថា សម៉ូវ ក៏បាន ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពិភេក្សណ៍» មានន័យដូចម្ដេច ?


ពិភេក្សណ៍


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. ពិភេក ន. ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពិភេក» មានន័យដូចម្ដេច ?


ពិភេក


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. វិកីឞណ ) នាមស្ដេចយក្សមួយជាអនុជនៃក្រុងរាពណ៍, ជាហោរគន់គូរទាយផ្សេងៗ (មានតំណាលក្នុងរឿងរាមាយណៈ); សរសេរជា ពិភេក្សណ៍ ក៏មាន ។
ឧទាហរណ៍៖ ( ម. ព. ពិភេទក៍ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពិភាល់» មានន័យដូចម្ដេច ?


ពិភាល់


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ចាប់មន្ទិល, ភ្នកគិតព្រួយដោយចាប់មន្ទិល។
ឧទាហរណ៍៖ ពិភាល់ក្នុងចិត្ត ។

                      ប្រើជា ន. ក៏បាន ។
ឧទាហរណ៍៖ មានពិភាល់, កើតពិភាល់, ចាប់ពិភាល់ ។

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ចិត្តព្រួយបារម្ភហេតុការណ៍ណាមួយដោយពុំដឹងទំនង ដឹងមុខបាត ដោយគ្រាន់តែចាប់មន្ទិល ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពិភាក្សា» មានន័យដូចម្ដេច ?


ពិភាក្សា


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា (សំ. វិវក្សា ជា ន. ” សេចក្ដីប្រាថ្នា, បំណងចង់និយាយ ឬចង់ប្រឹក្សា” )ជជែក ពិគ្រោះគ្នា, ប្រឹក្សាគ្នា ប្រឹក្សារកឲ្យឃើញខុសត្រូវ។
ឧទាហរណ៍៖ ចាំពិភាក្សាគ្នាមើលសិន, ពួកចៅក្រមពិភាក្សាក្ដី (ពាក្យ នេះក្លាយមកពី ពិពាក្សា ដែលក្លាយចេញម្ដងហើយមកពី វិវក្សា) ។

                     ជជែកវែករកខុសត្រូវ ក្នុងការដោះស្រាយបញ្ហាផ្សេងៗ ពិនិត្យយ៉ាងល្អិតល្អន់ពីបញ្ហាណាមួយ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពិភពលោកមួយ ភូមិមួយ» មានន័យដូចម្ដេច ?


ពិភពលោកមួយ ភូមិមួយ


មានន័យថា ពាក្យពេញនិយម ដែលគេប្រើប្រាស់ក្នុងសម័យសាកលភាវូបនីយកម្មសំដៅទៅលើទំនាក់ទំនងរបស់មនុស្សកាន់តែមានភាពងាយស្រួល និងឆាប់រហ័ស ឯឥទ្ធិពល និងផលប៉ះពាល់ ក៏មានភាពរាលដាលយ៉ាងឆាប់រហ័សពាសពេញពិភពលោកដែរ ក្នុងវិស័យទាំងឡាយ ដូចជា នយោបាយ សេដ្ឋកិច្ច សង្គម វប្បធម៌ បរិស្ថាន ព័ត៌មាន បច្ចេកវិទ្យា ការអប់រំ ជាដើម។
ឧទាហរណ៍៖ ឧ. វិបត្តិសេដ្ឋកិច្ចនៅចុងឆ្នាំ២០០៨ បានធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចទូទាំងពិភពលោក។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពិភពលោក» មានន័យដូចម្ដេច ?


ពិភពលោក


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អ្វីៗដែលមានស្រាប់នៅលើផែនដី មានមនុស្ស សត្វ រុក្ខជាតិ និងសិលាជាតិ និងតួផែនដី។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពិភព» មានន័យដូចម្ដេច ?


ពិភព


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. វិភវ ” សេចក្ដីចម្រើន; ទីកើតផ្សេងៗ; ទ្រព្យ, សម្បត្តិ; សេចក្ដីវិនាស,…” ) ខ្មែរច្រើនប្រើសំដៅសេចក្ដីថា ” មនុស្សលោកទាំងមូល ”
ឧទាហរណ៍៖ ទាំងពិភព, ពិភពលោក, ផែនពិភព ។ ពិភពនាគ ឬ នាគពិភព ឋានលំនៅនៃពួកនាគ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពិភទ្ទសច្ចា» មានន័យដូចម្ដេច ?


ពិភទ្ទសច្ចា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. វិ. + ភទ្ទ + សច្ច; សំ. វិ. + ភទ្រ + សតំ្យ ) ពាក្យពិតឬដំណើរពិត ដែលនាំឲ្យកើតសេចក្តីចម្រើន ។ ពាក្យសម្រាប់ហៅព្រះរាជពិធីមួយប្រភេទក្នុងកម្ពុជរដ្ឋ, ធ្វើក្នុងមួយឆ្នាំម្តង, ប្រជុំអស់មន្ដ្រីធំតូចខាងក្នុងព្រះនគរនិងខែត្រក្រៅ ចូលមកជួបជុំមូលគ្នានៅវេលាមួយ, ទទួលទឹកសំបថ គឺក្រេបផឹកទឹកដែលតាំងពិធីសត្យាធិដ្ឋាន, សម្ដែងសេចក្តីស្មោះត្រង់ ចំពោះរាជការផែនដី; ក្នុងសម័យបច្ចុប្បន្ននេះ កំណត់ទីប្រជុំនៅក្នុងព្រះឧបោសថរតនារាម ( វត្តព្រះកែវ ) ក្រុងភ្នំពេញ, ប្រជុំក្នុងថ្ងៃបន្ទាប់ថ្ងៃបង្ហើយព្រះរាជពិធីបុណ្យតាំងតុចម្រើនព្រះជន្មវស្សាព្រះករុណាជាម្ចាស់ជីវិត ។
ឧទាហរណ៍៖ ទទួលទឹកពិភទ្ទសច្ចា ( ផឹកទឹកពិភទ្ទសច្ចា ); ហៅថា ពិពឌ្ឍសច្ចា ក៏បាន ។

                  ពាក្យពិត ឬដំណើរពិត ដែលនាំឱ្យកើតសេចក្តីចម្រើន ឈ្មោះរាជពិធីមួយ ដែលធ្វើនៅថ្ងៃបញ្ចប់បុណ្យតាំងតុចម្រើនព្រះជន្មវស្សា ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពិព័រណ៍» មានន័យដូចម្ដេច ?


ពិព័រណ៍


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ក្ល.; បា. វិវរណ “ការបើក, ការបើកបង្ហាញ;…”) ការដាក់តាំង, ការបញ្ចេញឲ្យឃើញនូវវត្ថុផ្សេងៗ ដើម្បីឃោសនាផ្សាយ (បារ. Exposition)
ឧទាហរណ៍៖ រៀបចំពិព័រណ៍នៃផលិតផលខាងកសិកម្ម ។

                    ពិព័រណ៍អន្តរជាតិ ពិព័រណ៍ដែលទាក់ទងដោយជាតិបរទេស, ដោយជាតិនានា, ដោយសាសន៍ដទៃ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពិព័ណ៌» មានន័យដូចម្ដេច ?


ពិព័ណ៌


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការដាក់សំញែង បញ្ចេញមុខឱ្យមើលនូវមុខទំនិញ ឬផលិតផល ដោយមានវត្ថុបំណងជាការឃោសនា ការថ្លែងរៀបរាប់ វែកញែកសេចក្តី ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពិពិធភាព» មានន័យដូចម្ដេច ?


ពិពិធភាព


មានន័យថា ភាពទីទៃភាពចម្រុះផ្សេងគ្នា ភាពផ្សេងគ្នានៃមូលដ្ឋានសេដ្ឋកិច្ច។ ពិពិធភាពសេដ្ឋកិច្ចជាសេដ្ឋកិច្ចដែលមានភាពចម្រុះផ្សេងគ្នានៃឧស្សាហកម្ម វិស័យនានា កម្រិតជំនាញ និងកម្រិតការងារសម្រាប់ធ្វើឱ្យសេដ្ឋកិច្ចមានវិសាលភាពធំជាងមុន ប្រសើរជាងមុន។
ឧទាហរណ៍៖ ពិពិធភាពសេដ្ឋកិច្ចកម្ពុជាមិនត្រឹមតែផ្អែកទៅលើវិស័យកសិកម្ម និងវាយនភណ្ឌប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តោតទៅលើវិស័យទេសចរណ៍ និងសំណង់ផងដែរ ទើបធ្វើឱ្យសេដ្ឋកិច្ចមានមូលដ្ឋានកំណើនធំទូលសាយជាងមុន។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពិពិធ» មានន័យដូចម្ដេច ?


ពិពិធ


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( សំ. បា. វិវិធ ) ផ្សេងៗគ្នា, ច្រើនបែប, ច្រើនយ៉ាង ។
ឧទាហរណ៍៖ ពិពិធសម្បត្តិ គឺសម្បត្តិច្រើនយ៉ាង; ពិពិធភណ្ឌ (–ធៈភ័ន) ភណ្ឌៈផ្សេងៗ, របស់ច្រើនយ៉ាង, ច្រើនមុខ ។

                     ពិពិធភណ្ឌមន្ទីរ ( ពិពិធៈភ័ន-ឌៈមន់-ទី ឬ ពិពិតធៈ — ) មន្ទីរដាក់ពិពិធភណ្ឌ (ហៅ ពិពិធភណ្ឌដ្ឋាន, ពិពិធភណ្ឌស្ថាន ឬ ពិពិធភណ្ឌាគារ ក៏បាន មានអត្ថន័យដូចគ្នានឹង ពិពិធភណ្ឌមន្ទីរ ដែរ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពិពាហ៍» មានន័យដូចម្ដេច ?


ពិពាហ៍


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា. ក្ល.; បា. វិវាហ) ម. ព. វិវាហ ឬ វិវាហមង្គល ។ ពាក្យនេះច្រើនតែប្រើភ្ជាប់ខាងចុងពាក្យ អាពាហ៍ ថា
ឧទាហរណ៍៖ អាពាហ៍ពិពាហ៍ ( ម. ព. នោះ ) ។

                    មនុស្សដែលទើបនឹងរៀបមង្គលការ ប្តីប្រពន្ធថ្មី​ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពិពណ៌នា» មានន័យដូចម្ដេច ?


ពិពណ៌នា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. ក្ល.; សំ. វិវណ៌នា បា. វិវណ្ណនា ) ការពោលសរសើរ ។ សេចក្ដីអធិប្បាយរៀបរាប់ដោយសព្វគ្រប់, ការបរិយាយពន្យល់យ៉ាងពិស្ដារអំពីរឿងអ្វីមួយ ដោយមាត់ទទេ ឬដោយការសរសេរ។
ឧទាហរណ៍៖ ចូរអ្នកធ្វើនូវពិពណ៌នា អំពីដំណើរដែលអ្នកបានទៅមើលប្រាសាទនគរវត្ត ។

                    ខ្មែរយើងប្រើជា កិ. ក៏មាន ( បារ. Description ) ។
សេចក្តីបរិយាយយ៉ាងពិស្តារ ពីរឿងណាមួយ ទោះដោយមាត់ទទេក្តី ជាលាយលក្ខណ៍អក្សរក្តី ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពិពឌ្ឍសច្ចា» មានន័យដូចម្ដេច ?


ពិពឌ្ឍសច្ចា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា. វិវឌ្ឍន + សច្ច; សំ. វិវធ៌ន + សត្យ )ពាក្យពិតដែលជាហេតុឲ្យកើតសេចក្ដីចម្រើន (ម. ព. ពិភទ្ទសច្ចា ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពិផាត» មានន័យដូចម្ដេច ?


ពិផាត


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (ស. ប៉ីពាទ្យ៍ អ. ថ. ពីផាត ) មើលក្នុងពាក្យ ពិណពាទ្យ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពិបិន» មានន័យដូចម្ដេច ?


ពិបិន


👉ថ្នាក់ពាក្យជា បរិវារសព្ទ
មានន័យថា ពាក្យសម្រាប់និយាយផ្សំជាមួយនឹងពាក្យ ពិបាក ថា
ឧទាហរណ៍៖ ពិបាកពិបិន គឺលំបាកលំបិន, ពិបាកត្រដាបត្រដួស ។

                     សំស្ក្រឹត វិបិន ” ព្រៃ, ព្រៃធំ ឬព្រៃញឹក”; បើក្លាយមកពីពាក្យនេះ ដោយផ្លាស់ វ ជា ព នោះគួរយល់ថា ពិបាកពិបិន ” ពិបាកដូចគេដើរលុកលុយក្នុងព្រៃ ” ( ? ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពិបាក» មានន័យដូចម្ដេច ?


ពិបាក


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ( សំ. បា. វិបាក ប្រើជា ន. “ផលកម្ម; សេចក្ដីទុក្ខ; កម្រ; ការក្រ…” ) លំបាក, ធ្វើបានដោយកម្រ។
ឧទាហរណ៍៖ ពិបាកធ្វើ, ពិបាកទៅ, ពិបាកចិត្ត ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពិន្ទុសរុប» មានន័យដូចម្ដេច ?


ពិន្ទុសរុប


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ចំនួនលេខដែលបូកឃើញដោយបញ្ចូលគ្នាទាំងអស់។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពិន្ទុរេខីយ» មានន័យដូចម្ដេច ?


ពិន្ទុរេខីយ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា គំនូសគូសកត់សម្គាល់ពីការចម្រើន ឬថយចុះ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពិន្ទុកប្បៈ» មានន័យដូចម្ដេច ?


ពិន្ទុកប្បៈ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា. ) ពាក្យសម្រាប់ហៅកិច្ចដែលបព្វជិតក្នុងពុទ្ធសាសនា យកវត្ថុមានព័ណ៌ខ្មៅ ឬខៀវ ឬក៏ព័ណ៌ភក់គូសវង់នៅចីវរ តាមវិនយប្បញ្ញត្តិចំណាំឲ្យដឹងថាជារបស់ខ្លួន, ហៅ ធ្វើពិន្ទុកប្បៈ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពិន្ទុ» មានន័យដូចម្ដេច ?


ពិន្ទុ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. វិន្ទុ ឬ ពិន្ទុ; សំ. វិន្ទុ ) តំណក់; ចំណុចតូចនេះ ( . ); រង្វង់មូលតូចនេះ ( 0 ) គឺនិគ្គហិត ឬដែលហៅតាមពាក្យសាមញ្ញថា ដំលើ ។
លេខចំនួនជាគ្រឿងឱ្យតម្លៃដល់ការងារដែលធ្វើ ។

👉ថ្នាក់ពាក្យជា បកតិសំខ្យា
មានន័យថា សំខ្យាមានចំនួនមួយរយសែនអក្ខោភិនី ។ លេខដែលសរសេរជាចំនួនសម្រាប់លើកតម្លៃនៃថ្វីដៃការងារ ឬការសិក្សា។
ឧទាហរណ៍៖ ឲ្យពិន្ទុដល់សិស្ស, បានពិន្ទុតិចជាងគេ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពិន្ទង» មានន័យដូចម្ដេច ?


ពិន្ទង


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះមច្ឆជាតិមួយប្រភេទ ជាត្រីធំសម្បើមកើតនៅក្នុងសមុទ្រ ។ ឈ្មោះពាងមួយបែប បាតនិងមាត់តូច ក្អេងធំ។
ឧទាហរណ៍៖ ទឹកមួយពិន្ទង ឬ មួយពាងពិន្ទង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពិន័យអន្តរការណ៍» មានន័យដូចម្ដេច ?


ពិន័យអន្តរការណ៍


👉ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ, ចំណូលមិនមែនសារពើពន្ធ, ធានារ៉ាប់រង
មានន័យថា វាក្យសព្ទនេះមាននិយមន័យច្រើន ដូចខាងក្រោម៖ ១. ការផាកពិន័យជាទឹកប្រាក់ ចំពោះទង្វើរបស់ក្រុមហ៊ុនធានារ៉ាប់រង ដែលអនុវត្តផ្ទុយពីការណែនាំរបស់បញ្ញត្តិករធានារ៉ាប់រង។ ២. ប្រាក់ពិន័យដែល ប.ក.ទ.ក. មានសមត្ថកិច្ចតម្រូវឱ្យជនល្មើសបង់ ស្របតាមទោសប្បញ្ញត្តិនៃច្បាប់ទូរគមនាគមន៍។ ប.ក.ទ.ក. ក្នុងន័យនេះសំដៅដល់បញ្ញត្តិករទូរគមនាគមន៍កម្ពុជា។ ៣. ការតម្រូវជនប្រព្រឹត្តល្មើសទៅនឹងបញ្ញត្តិដែលមានចែងក្នុងអនុក្រឹត្យនេះ បង់ប្រាក់ពិន័យ តាមកម្រិតទណ្ឌកម្មដែលបានប្រព្រឹត្តល្មើស។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពិន័យ» មានន័យដូចម្ដេច ?


ពិន័យ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. វិនយ ) វិន័យគឺ ច្បាប់ប្រដៅអំពីរបៀបហាត់កាយវាចាឲ្យរាបសា, ច្បាប់ណែនាំឲ្យរក្សាសីលសិក្ខា ។ ខ្មែរប្រើពាក្យ ពិន័យ នេះចំពោះតែការបង្គាប់ឬដាក់កំហិត (លក់) ឲ្យបង់ប្រាក់ជាប្រយោជន៍ឃ្លាំងរាជការតាមទោសល្មើស។
ឧទាហរណ៍៖ ត្រូវមានពិន័យ…; ទទួលពិន័យ… ។

                      ច្រើនប្រើជា កិ. ជាង ។
ឧទាហរណ៍៖ ពិន័យតាមទោសល្មើស… ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពិនិស្ច័យ» មានន័យដូចម្ដេច ?


ពិនិស្ច័យ


👉ថ្នាក់ពាក្យជា បរិវារសព្ទ
មានន័យថា ( សំ. វិនិឝ្ចយ ) ពាក្យសម្រាប់ប្រើចំពោះតែក្នុងកាព្យ ផ្សំជាមួយនឹងពាក្យ ពិនិត្យ ថា ។
ឧទាហរណ៍៖ មើលពិនិត្យពិនិស្ច័យ គឺមើលពិនិត្យហើយពិនិត្យទៀតដោយល្អិតល្អ; កាព្យថា : យល់តូចកុំអាលខំ ទោះយល់ធំកុំអាលស្រាយ គិតក្ដីកុំគិតងាយ មើលពិនិត្យពិនិស្ច័យ ។ ( សាស្ដ្រាច្បាប់កេរ្តិ៍កាល ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពិនិត្យពិច័យ» មានន័យដូចម្ដេច ?


ពិនិត្យពិច័យ


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា កំជាប់ហេតុការណ៍ណាមួយ ដោយលាយលក្ខណ៍ អក្សរ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពិនិត្យ» មានន័យដូចម្ដេច ?


ពិនិត្យ


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ( សំ. ក្ល.; សំ. វិនិឝ្ចយ; បា. វិនិច្ឆយ ប្រើជា ន. “ការពិចារណា, ការកាត់សេចក្ដី ” ) ពិចារណា, សង្កេតមើលដោយល្អិតល្អ។
ឧទាហរណ៍៖ ពិនិត្យសេចក្ដីឲ្យឃើញពិត ។ ពិនិត្យពិច័យ ( ម. ព. ពិច័យ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពិនតូ» មានន័យដូចម្ដេច ?


ពិនតូ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (ស. ប៉ិនតោ អ. ថ. ពិនតូ ) ភាជនៈសា្ពន់ឬប្រាក់ រាងមូលច្រឡោ មានត្រចៀក មានគម្របសម្រាប់ដាក់ចានសម្លតូចៗ ស៊នលើគ្នា។
ឧទាហរណ៍៖ រៀបសម្រាប់មួយពិនតូ ។ ចានស្រាក់ក៏ហៅ ពិនតូ ដែរ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពិន» មានន័យដូចម្ដេច ?


ពិន


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ស. ប៉ិន អ. ថ. ពិន ) ស្នៀតសក់ជុក។
ឧទាហរណ៍៖ ក្មេងទុកជុកសៀតពិន ។

                     កំពូល, អ្នកដែលជាកំពូល, ជាឆ្នើម, ចម្បងលើគេ
ឧទាហរណ៍៖ ពិនពិភព ( ស្ដេចចក្រព័ត្តិឬរាជាធិរាជ ។ សម្រាប់ប្រើតែក្នុងកាព្យ ) : រីព្រះនរិន្ទ នារាយណ៍ចមពិនទ្រង់ព្រះចិន្ដា ប្រារព្ធដល់ទាន ទើបទ្រង់ត្រាស់ថា ឲ្យអស់អមច្ចា ចូលមកជួបជុំ ។

                     ថែបហាលថ្នាំ ( ពាក្យអ្នកបាត់ដំបង ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពិធូរ» មានន័យដូចម្ដេច ?


ពិធូរ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដូចគ្នានឹង ពិធុរ ឬ វិធុរ ដែរ ( ម. ព. នេះ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពិធុរភាព» មានន័យដូចម្ដេច ?


ពិធុរភាព


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. វិធុរ + ភាវ ) ការកើតទុក្ខម្នេញ; ដំណើរព្រាត់ប្រាសចាកបុគ្គលជាទីស្រឡាញ់ ដូចយ៉ាងព្រាត់ចាកបុត្រ, ភរិយា, ស្វាមីជាដើម ( ព. ទេ. ឬ. ព. កា. ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖