Posted on Leave a comment

តើពាក្យ «ពេញ–» មានន័យដូចម្ដេច ?


ពេញ–


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា មើលក្នុងពាក្យ ពេញ កិ. ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពេញ​អក្ខរ» មានន័យដូចម្ដេច ?


ពេញ​អក្ខរ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ពេញ​ទ្រពង​មាត់, ពេញ​ចំហ (ប្រើ​ចំពោះ​តែ​សម្ដី) ។
ឧទាហរណ៍៖ និយាយ​ពេញ​អក្ខរៈ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពេញវ័យ» មានន័យដូចម្ដេច ?


ពេញវ័យ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា មនុស្សពេញវ័យ គឺមនុស្សដែលមានអាយុល្មមនឹងធ្វើការធ្ងន់បាន (ពី១៨ឆ្នាំឡើងទៅ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពេញ» មានន័យដូចម្ដេច ?


ពេញ


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើឲ្យដល់ចំនួន ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលដល់ចំនួន, ដល់មាត់, ដល់កណ្ដាប់មាត់, បរិបូណ៌, គ្រប់គ្រាន់, មានសព្វអន្លើ, ឥតមានសល់ចន្លោះ, មិនខ្វះខាត។
ឧទាហរណ៍៖ ទឹកពេញពាង, អង្ករពេញតៅ, ឆ្អែតពេញពោះ; មនុស្សអង្គុយពេញរោង ។

                     ពេញការ ដែលបានការ, ដែលដល់កំណត់ធ្វើការកើត : មនុស្សពេញការ ។ ពេញកម្លាំង ដែលប្រឹងឥតសំចៃកម្លាំង : ធ្វើការពេញកម្លាំង ។ ពេញកំលោះ, ពេញក្រមុំ ដែលមានវ័យកំលោះ, ក្រមុំ ពេញទី ។ ពេញចិត្ត គាប់ចិត្ត, ស្ម័គ្រចិត្ត ។ ពេញចំហ បើកអស់មិនលាក់មិនសំចៃ : លេងពេញចំហ, បើកពេញចំហ ។ ពេញជំទង់ ដែលមានវ័យជំទង់ពេញទី ។ ពេញជំហរ អស់ជំហរ ។ ពេញដៃ ពេញកម្លាំងដៃ; អស់យ៉ាង, ឥតសំចៃ, ឥតញញើត : លេងឲ្យពេញដៃ ។ ពេញដៃពេញជើង ពេញកម្លាំងដៃជើង ។ ពេញទី ដល់ទី, ដល់កំណត់ ។ ពេញទំហឹង អស់ទំហឹង គឺប្រហែលនឹងរត់ហត់ហ៊ឹងត្រចៀក ។ ពេញបន្ទុក ដល់បន្ទុក ។ ពេញធឹង ( ព. សា. ) ពេញលក្ខណៈ, ពេញសមត្ថភាព, ពេញទី ( ប្រើតាមទម្លាប់ដោយស្រុក ) ។ ពេញបូណ៌មី តិថីដែលមានព្រះចន្ទ្រពេញវង់, ថ្ងៃ១៥កើត ។ ពេញមាត់ ស៊ប់មាត់ឥតកោតញញើត : ស្ដីថាពេញមាត់ ។ ពេញរង្វាល់ ពេញដូចគេវាល់, គ្រប់គ្រាន់ : ធ្វើការពេញរង្វាល់ ។ ពេញរបុង គ្រប់គ្រាន់, ដល់ខ្នាត : ធ្វើការពេញរបុង ។ ពេញលេញ ពេញកម្លាំង, គ្រប់គ្រាន់, បរិបូណ៌; ពេញសាច់, ពេញសាច់ពេញឈាម : ធ្វើការពេញលេញ, រកស៊ីពេញលេញ, មានសាច់ពេញលេញ ។ ពេញសន្ធឹកមានសូរសន្ធឹកខ្លាំងក្រៃ; លើសលន់, ក្រៃពេក, សន្ធឹកសន្ធាប់ : លេងឲ្យពេញសន្ធឹក។ ល ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលដល់ចំនួន, ដល់មាត់, ដល់កណ្ដាប់មាត់, បរិបូណ៌, គ្រប់គ្រាន់, មានសព្វអន្លើ, ឥតមានសល់ចន្លោះ, មិនខ្វះខាត។
ឧទាហរណ៍៖ ទឹកពេញពាង, អង្ករពេញតៅ, ឆ្អែតពេញពោះ; មនុស្សអង្គុយពេញរោង ។

                     ពេញការ ដែលបានការ, ដែលដល់កំណត់ធ្វើការកើត : មនុស្សពេញការ ។ ពេញកម្លាំង ដែលប្រឹងឥតសំចៃកម្លាំង : ធ្វើការពេញកម្លាំង ។ ពេញកំលោះ, ពេញក្រមុំ ដែលមានវ័យកំលោះ, ក្រមុំ ពេញទី ។ ពេញចិត្ត គាប់ចិត្ត, ស្ម័គ្រចិត្ត ។ ពេញចំហ បើកអស់មិនលាក់មិនសំចៃ : លេងពេញចំហ, បើកពេញចំហ ។ ពេញជំទង់ ដែលមានវ័យជំទង់ពេញទី ។ ពេញជំហរ អស់ជំហរ ។ ពេញដៃ ពេញកម្លាំងដៃ; អស់យ៉ាង, ឥតសំចៃ, ឥតញញើត : លេងឲ្យពេញដៃ ។ ពេញដៃពេញជើង ពេញកម្លាំងដៃជើង ។ ពេញទី ដល់ទី, ដល់កំណត់ ។ ពេញទំហឹង អស់ទំហឹង គឺប្រហែលនឹងរត់ហត់ហ៊ឹងត្រចៀក ។ ពេញបន្ទុក ដល់បន្ទុក ។ ពេញធឹង ( ព. សា. ) ពេញលក្ខណៈ, ពេញសមត្ថភាព, ពេញទី ( ប្រើតាមទម្លាប់ដោយស្រុក ) ។ ពេញបូណ៌មី តិថីដែលមានព្រះចន្ទ្រពេញវង់, ថ្ងៃ១៥កើត ។ ពេញមាត់ ស៊ប់មាត់ឥតកោតញញើត : ស្ដីថាពេញមាត់ ។ ពេញរង្វាល់ ពេញដូចគេវាល់, គ្រប់គ្រាន់ : ធ្វើការពេញរង្វាល់ ។ ពេញរបុង គ្រប់គ្រាន់, ដល់ខ្នាត : ធ្វើការពេញរបុង ។ ពេញលេញ ពេញកម្លាំង, គ្រប់គ្រាន់, បរិបូណ៌; ពេញសាច់, ពេញសាច់ពេញឈាម : ធ្វើការពេញលេញ, រកស៊ីពេញលេញ, មានសាច់ពេញលេញ ។ ពេញសន្ធឹកមានសូរសន្ធឹកខ្លាំងក្រៃ; លើសលន់, ក្រៃពេក, សន្ធឹកសន្ធាប់ : លេងឲ្យពេញសន្ធឹក។ ល ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពេជ្រ» មានន័យដូចម្ដេច ?


ពេជ្រ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សំ. វជ្រ; បា. វជិរ )ឈ្មោះត្បូងពិសេសមួយប្រភេទមានសាច់រឹងខ្លាំងមានពន្លឺចាំងឆ្លុះព្រាតៗ។
ឧទាហរណ៍៖ ចិញ្ចៀនពេជ្រ ( ម. ព. វជីរ ទៀតផង ) ។

                     រ៉ែរឹងបំផុតបង្កឡើងដោយក្រាមកាបូនរាងគូបដែលកកើតឡើងក្រោម កំដៅខ្លាំង និងសំពាធខ្ពស់បំផុត។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពេជ្ឈឃាត» មានន័យដូចម្ដេច ?


ពេជ្ឈឃាត


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. ពេជ្ឈឃាដ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពេជ្ឈឃាដ» មានន័យដូចម្ដេច ?


ពេជ្ឈឃាដ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា. < ហន >វជ្ឈ>ពេជ្ឈ ” មនុស្សដែលគេត្រូវសម្លាប់ ” ឬ<ពីជ “ពូជ” + ឃាត “អ្នកសម្លាប់”) អ្នកពិឃាតមនុស្សទោស គឺអ្នកដែលរាជការតាំងឲ្យជាអ្នកសម្លាប់មនុស្សដែលមានទោសគួរដល់ប្រហារជីវិត ។
អ្នកពិឃាតមនុស្សទោស គឺជនដែលរាជការតាំង ឱ្យសម្លាប់មនុស្ស ដែលមានទោសដល់ប្រហារជីវិត ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពេជយ័ន្ដ» មានន័យដូចម្ដេច ?


ពេជយ័ន្ដ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា. វេជយន្ត; សំ. វៃជ– ) ឈ្មោះប្រាសាទ ឬរាជរថ កើតសម្រាប់ព្រះឥន្ទ្រ។
ឧទាហរណ៍៖ ប្រាសាទពេជយ័ន្ដ, រថពេជយ័ន្ដ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពេចពិល» មានន័យដូចម្ដេច ?


ពេចពិល


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា មើលក្នុងពាក្យ រមិល ឬ រមឹល ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពេចន៍» មានន័យដូចម្ដេច ?


ពេចន៍


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. វចន ) ពាក្យ, សម្ដី ។ ខ្មែរប្រើជា ប. សម្រាប់និយាយផ្សំនឹង ពាក្យ ថា ។
ឧទាហរណ៍៖ ពាក្យពេចន៍ គឺពាក្យសម្ដីផ្សេងៗ, ពាក្យសម្ដីដែលមានបែបមានយ៉ាងឬសម្ដីថ្វីមាត់ : អ្នកចេះពាក្យពេចន៍ ( ឲ្យជិតប្រភពដើមជាងជា ព័ចន៍ សម្រាប់ប្រើក្នុងកាព្យ ) ។ ម. ព. ព័ចន៍ ទៀតផង ។​


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពេក» មានន័យដូចម្ដេច ?


ពេក


👉ថ្នាក់ពាក្យជា និបាតសព្ទ
មានន័យថា ក្រៃ, ក្រៃលែង, លើសលន់, ហួសប្រមាណ។
ឧទាហរណ៍៖ ល្អពេក, ប្រពៃពេក, ច្រើនពេក, ហួសពេក, ខ្លាំងពេក, កាចពេក ។ ល ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពៀរ» មានន័យដូចម្ដេច ?


ពៀរ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. វៃរ; បា. វេរ ) ចំណងចិត្តក្រោធដែលចងដោយព្យាបាទបម្រុងនឹងសងសឹកវិញ, ចំណងចិត្តជាសត្រូវ។
ឧទាហរណ៍៖ ចងពៀរ, ស្រាយពៀរ, មនុស្សមានពៀរ ។

                      រួចចាកពៀរ ព្រោះស្រាយពៀរ កាលបើបានជាចងពៀររួចទៅហើយ ដែលបានរួចរដោះចាកពៀរលែងមានតទៅទៀតព្រោះស្រាយចំណងពៀរនោះឲ្យជ្រះស្រឡះចេញ បើមិនស្រាយចេញទេ ពៀរក៏ចេះតែមានតៗទៅទៀត ( ព. ពុ. ); ព. កា. ថា ។
ឧទាហរណ៍៖ ទីឃាវុកុមារ មានវិចារណ៍ចៀសពៀរបាន ទើបមានសុខក្សេមក្សាន្ត បានសោយរាជ្យគ្រងរដ្ឋពីរ ។ (រឿងទីឃាវុកុមារនិងព្រះបាទព្រហ្មទត្ត ក្នុងទីឃាវុកុមារជាតកជាពុទ្ធភាសិត ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពៀប» មានន័យដូចម្ដេច ?


ពៀប


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលមានគែម ឬកណ្ដាប់មាត់ដាបទាបចុះស្ទើរនឹងលិច។
ឧទាហរណ៍៖ ទូកពៀប ។ ព. ប្រ. ជំងឺពៀប ជំងឺដែលដាបខ្លាំង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពៀច» មានន័យដូចម្ដេច ?


ពៀច


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលផតខូងសាច់, ដែលទ្រុឌចុះ, ទ្រុឌរាប។
ឧទាហរណ៍៖ ច្រមុះពៀច, ថាសពៀច; ដើរជាន់ពៀច ។ ពៀចប៉ច ( ម. ព. ប៉ច ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពើមៗ» មានន័យដូចម្ដេច ?


ពើមៗ


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលទើមៗ, ញើបៗ, លបៗ, ព្រោះងងឹត។
ឧទាហរណ៍៖ ដំណើរពើមៗ; ដើរពើមៗ ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលទើមៗ, ញើបៗ, លបៗ, ព្រោះងងឹត។
ឧទាហរណ៍៖ ដំណើរពើមៗ; ដើរពើមៗ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពើប» មានន័យដូចម្ដេច ?


ពើប


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ប្រទះ, ចួបដោយឥតស្វែងរក, ឥតមានបំណង។
ឧទាហរណ៍៖ ដើរៗទៅ ស្រាប់តែពើប; ច្រើននិយាយថាពើបប្រទះ, ពើបពះ ។

                      (ព. កា. ) ។
ឧទាហរណ៍៖ ខំដើររលះស្រាប់តែពើបពះ ប្រទះពួកខ្មាំង ដឹងថាសត្រូវ ទើបស៊ូតតាំង ប្រយុទ្ធប្រឆាំង ខ្លាំងក្រៃឥតភ្លឹក ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពើត» មានន័យដូចម្ដេច ?


ពើត


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ចាប់ខ្ទោកៗ។
ឧទាហរណ៍៖ បូសពើត; ច្រើននិយាយថា ចាប់ពើត, ឈឺពើត ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពើង» មានន័យដូចម្ដេច ?


ពើង


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ចំកោងចម្អែទៅមុខ។
ឧទាហរណ៍៖ ពើងទ្រូង, ពើងពោះ ។

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ពើងភ្នំ ថ្មភ្នំដែលពើងលយពេញដូចជាដំបូលល្មមជ្រកភ្លៀងបាន ។ ផើង ( ព. បុ. ) ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលចំកោងឡើង។
ឧទាហរណ៍៖ ទ្រូងពើង, ល្អីពើង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពើកៗ» មានន័យដូចម្ដេច ?


ពើកៗ


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលមើកៗ, ភ្លើកៗ។
ឧទាហរណ៍៖ មនុស្សពើកៗ, ដំណើរពើកៗ; ដើរពើកៗ ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលមើកៗ, ភ្លើកៗ។
ឧទាហរណ៍៖ មនុស្សពើកៗ, ដំណើរពើកៗ; ដើរពើកៗ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពើក» មានន័យដូចម្ដេច ?


ពើក


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា មមោកបឿនដែលក្រាស់ណាស់ មើលទៅឃើញហាក់ដូចជាឥតមានទឹកនៅពីខាងក្រោម ។
ឧទាហរណ៍៖ ដើរលើពើក ( ម. ព. ត្រឹប, បឿន ទៀងផង ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពើ» មានន័យដូចម្ដេច ?


ពើ


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើកលមាយាហាក់ដូចពុំបានដឹង, ឮ, ឃើញ, យល់។
ឧទាហរណ៍៖ ពើធ្វើជាសួរ ។

                     ប្រើជា ន. ឬ គុ. ក៏បាន ។
ឧទាហរណ៍៖ សួរដោយពើ; ពុតពើ, អាការពើ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពួរ» មានន័យដូចម្ដេច ?


ពួរ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ខ្សែធំៗ សម្រាប់ចងក្រៀកអ្វីៗ ដែលធំ, ដែលធ្ងន់។
ឧទាហរណ៍៖ ពួរជក់ដូង, ពួរធ្មៃ ។

                     ពួរចាំង ពួរធ្មៃខ្នាតធំបំផុត ។ ឈើពួកខ្លះដែលដុះចេញជាឫសសំយុងចុះមកក្រោម ឬដែលដុះជាសាច់ត្រង់គល់ផតទាំងពីរខាងខ្ពស់កណ្ដាលទ្រទុង។
ឧទាហរណ៍៖ ពួរជ្រៃ, ពួរស្រឡៅ, ពួរស្ពង់ ។

                    ពួរសរសៃ ឬ សរសៃពួរ សរសៃធំដែលមានសណ្ឋានស្រដៀងនឹងខ្សែពួរ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពួយឈ្មោល» មានន័យដូចម្ដេច ?


ពួយឈ្មោល


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ព្រឹក្សកម្ពស់ ១០-២០ ម​ ដុះក្នុងព្រៃរបោះក្នុងទ្វីបអាស៊ីក្តៅ។ ដើមនេះមានជាតិពុល។ ទឹកស្ងោរស្លឹកអាចធ្វើឱ្យកូនពេលស្ត្រីមានផ្ទៃពោះផឹក។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពួយ» មានន័យដូចម្ដេច ?


ពួយ


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ចោលប្លោង ឬបោះគ្រឿងសស្ដ្រា ឬអាវុធសំដៅអ្វីៗ។
ឧទាហរណ៍៖ ពួយលំពែង, ពួយដំបង ។

                      ព. ប្រ. បំបោល, ពង្រឹត ឲ្យលឿនខ្លាំង ឬជក់ខ្យល់លឿនស្លៅ។
ឧទាហរណ៍៖ បំផាយសេះពួយពេញល្បឿន; បើកក្ដោងពួយសំដៅកោះ ។

                      ហើរលឿនស្លៅដូចគេពួយ ឬសម្លបស្លាបទម្លាក់ខ្លួនចុះពេញកម្លាំង។
ឧទាហរណ៍៖ លលកខ្មោចហើរពួយស្លៅ; ត្មាតពួយចុះ ( បោះពួយ ) ។

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ចម្រឹងឈើឬឫស្សីស្រួចដែលគេបោះភ្ជាប់នឹងសំបកដើមឈើធំ ធ្វើដូចជាបង្អោង ដើម្បីតោងជាន់ឡើងយកឃ្មុំជាដើម។
ឧទាហរណ៍៖ ឡើងតាមពួយ ( ម. ព. បោះពួយ ផង ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពួន» មានន័យដូចម្ដេច ?


ពួន


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា លាក់ខ្លួនមិនឲ្យគេរកឃើញ។
ឧទាហរណ៍៖ ពួនក្នុងព្រៃ, ពួននៅក្នុងបន្ទប់ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពួត» មានន័យដូចម្ដេច ?


ពួត


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា កួត, ដុសកួតក្រឡឹងជុំវិញ។
ឧទាហរណ៍៖ ពួតដំបង, ដុសក្អែលពួត ។

                     ពួតភ្លើង យកកូនពំនួតដាក់ផ្ទប់ពីលើមេពំនួតរុញទាញៗ ដោយប្រឹងសង្កត់ពេញកម្លាំង ដើម្បីឲ្យក្ដៅកើតភ្លើង; ( ហៅថា កួតភ្លើង ក៏មាន តាមទម្លាប់ដោយស្រុក; ប៉ុន្ដែបើហៅ កួត គួរប្រើ ន. ជា កំនួត ) ។ ពួតដៃស្ទុះចូលយកបាតដៃម្ខាងចាប់រឹតក្រឡឹងកដៃឬកំភួនដៃ ស្ទុះចូលដោយបម្រុងនឹងដាល់ឬទះ, តប់ ។ ព.ប្រ. ពួតដៃគ្នា ចូលគំនិតស្រុះគ្នាធ្វើការប្រណាំងប្រជែងយកឈ្នះ ។ ល ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពួចជូរ» មានន័យដូចម្ដេច ?


ពួចជូរ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ចុល្លព្រឹក្សកម្ពស់ ២-១០ ម​ ដុះលើព្រៃភ្នំនៃទ្វីបអាស៊ីផ្នែកអាគ្នេយ៍។ នៅស្រុកខ្មែរ វាច្រើនមានក្នុងព្រៃត្រជាក់ ហើយតឿនៃភ្នំបូកគោ ដែលមានឧព្វេបប្រហែល ៩៥០-១០០០ម។ ផ្កា ស ដុះជាចង្កោមចេញពីគល់ស្លឹក គេតែងកាត់ដាក់ផើងជាលម្អ។ ស្លឹក និងផ្លែ គ្រូថ្នាំបុរាណចិន នៅប្រទេសខ្មែរ ប្រើធ្វើជាថ្នាំកម្លាំង។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពួច» មានន័យដូចម្ដេច ?


ពួច


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះឈើតូចពួកមួយ ស្លឹកស្រួចៗ ផ្លែទុំមានរសផ្អែមលាយចត់បន្តិចៗ បរិភោគបាន, ខ្លះផ្លែធំ ខ្លះផ្លែតូចជាងបន្តិច ហៅថា ពួចធំ, ពួចតូច ។ ឈ្មោះក្អមមួយបែបមាន ក្អេង កស្ដួចខ្ពស់ មាត់រីក ច្រើនប្រើដាក់ស្ករត្នោត។
ឧទាហរណ៍៖ ក្អមពួច, ទឹកមួយពួច ។

                     ចុល្លព្រឹក្សមួយប្រភេទកម្ពស់ ១-២ ម ដុះក្នុងព្រៃស្រោងនៃអាស៊ី ផ្នែកក្ដៅ ។ ផ្លែមានសាច់ច្រើន ពណ៌ក្រហមក្រម៉ៅ គេនិយមបរិភោគជាអាហារស្រស់ ។ សរសៃសំបកសំរាប់បិទនៀវទូក ឬកប៉ាល់។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពួក» មានន័យដូចម្ដេច ?


ពួក


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា បន, ចំនួនគ្នាច្រើនដោយឡែកផ្សេងៗ, ប្រជុំដោយក្រុម។
ឧទាហរណ៍៖ នៅដោយពួក, កាន់ពួក, លើកគ្នាជាពួក ។

                     ពួកក្មេង បនក្មេង ក្មេងទាំងឡាយ ។ ពួកម៉ាក ( ព. សា. ) គូកន, មិត្រ, សំឡាញ់ ។ ល ។
ឈ្មោះស្រុកមួយក្នុងខេត្តសៀមរាប ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពូរាង» មានន័យដូចម្ដេច ?


ពូរាង


👉ថ្នាក់ពាក្យជា បរិវារសព្ទ
មានន័យថា ពាក្យសម្រាប់និយាយផ្សំនឹងពាក្យ ពូកែ ថា
ឧទាហរណ៍៖ ពូកែពូរាង គឺពូកែគ្រាន់បើ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពូន» មានន័យដូចម្ដេច ?


ពូន


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ប្រមូលផ្សំដាក់ឲ្យខ្ពស់ឡើង។
ឧទាហរណ៍៖ ពូនដី, កណ្ដៀរពូន ។

                     ផ្ដុំជាពួកជិតប្រកិតគ្នា។
ឧទាហរណ៍៖ ហ្វូងគោផ្អើលពូន, មនុស្សផ្អើលពូនចុះពូនឡើង ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលមានសាច់ឡើងខ្ពស់ដូចគេពូន។
ឧទាហរណ៍៖ ស្មាពូន ។

                      ព. ប្រ. កពូនសម្បត្តិ កបង្កើតសម្បត្តិឲ្យចម្រើនច្រើនឡើងដូចគេពូនដី ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពូទ្យនាយក» មានន័យដូចម្ដេច ?


ពូទ្យនាយក


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា គ្រូពេទ្យជាអ្នកត្រួតមើលកិច្ចការទាំងពួង នៅក្នុងមន្ទីរព្យាបាល​ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពូថៅ» មានន័យដូចម្ដេច ?


ពូថៅ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (ម. ព. ប៉ូវថៅ ) ។

👉ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា ព្រះទម្រង់ផរសុ


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពូត» មានន័យដូចម្ដេច ?


ពូត


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ចាប់ប្រមូលដោយដៃធ្វើឲ្យកើតជាដុំ។
ឧទាហរណ៍៖ ពូតបាយ ។

                      បាច់រឹប ឬចាប់មួលច្របាច់ឲ្យស្រស់ទឹក ។
ឧទាហរណ៍៖ ពូតសំពត់ទទឹក ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពូជសុទ្ធ» មានន័យដូចម្ដេច ?


ពូជសុទ្ធ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា កូនឈើដែលបណ្តុះពូជពីគ្រាប់ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពូជថ្មីនៃដំណាំ» មានន័យដូចម្ដេច ?


ពូជថ្មីនៃដំណាំ


👉ថ្នាក់ពាក្យជា គយ
មានន័យថា ពូជដំណាំទាំងឡាយ ដែលទើបនឹងរកឃើញ និងអភិវឌ្ឍថ្មីៗ ដោយរុក្ខជម្រើសវិទូ ឬអ្នកបង្កាត់ពូជដំណាំ និងកាន់កាប់ផ្តាច់មុខយ៉ាងទូលំទូលាយក្នុងរយៈពេលមួយជាក់លាក់ ដែលកំណត់ដោយច្បាប់នេះ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពូជដំណាំដែលមានស្រាប់» មានន័យដូចម្ដេច ?


ពូជដំណាំដែលមានស្រាប់


👉ថ្នាក់ពាក្យជា គយ
មានន័យថា ពូជដំណាំទាំងឡាយដែលកំពុងត្រូវបានប្រើប្រាស់ និងធ្វើអាជីវកម្មទូទៅដោយពុំមានកម្មសិទ្ធិរបស់នរណាម្នាក់។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពូជដំណាំ» មានន័យដូចម្ដេច ?


ពូជដំណាំ


👉ថ្នាក់ពាក្យជា គយ
មានន័យថា រាល់មេជីវិតបន្តពូជ (អូវ៉ុលពេញវ័យ) ដែលមានបំណែកអំព្រីយ៉ុង សារធាតុចិញ្ចឹម និងសម្បកការពារគ្រាប់ពូជ ឬសរីរាង្គដាំដុះមួយដែលត្រូវបានយកទៅប្រើប្រាស់ក្នុងការសាប ការបណ្តុះ ឬការដាំសម្រាប់ផលិតកម្មដំណាំ ទោះបីជាការបន្តពូជនោះធ្វើឡើងដោយភេទក្តី ឬអភេទក្តី។ ដោយរួមបញ្ចូលនូវរាល់ចំណាត់ថ្នាក់នៃគ្រាប់ពូជដំណាំ ឬសរីរាង្គបន្តពូជ (ក្នុងនោះមានពូជដំណាំស្បៀង ដំណាំឧស្សាហកម្ម ដំណាំប្រេង ដំណាំចំណីសត្វ ឬផ្កានិងដំណាំលម្អនានា) និងរួមបញ្ចូលនូវកូនបណ្តុះឬសំណាប មើម ឫស បំណែករុក្ខជាតិ សរីរាង្គផ្សាំរុក្ខជាតិ ដែលបង្កាត់ដោយលក្ខណៈមីក្រូ និងរាល់បណ្តាសរីរាង្គបង្កាត់ដោយលក្ខណៈសរីរាង្គ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពូជដើមដំបូង ឈ្មោះ Brassica rapa L.» មានន័យដូចម្ដេច ?


ពូជដើមដំបូង ឈ្មោះ Brassica rapa L.


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដើមកំណើតពូជនេះ គឺប្រទេសនៅជុំវិញសមុទ្រ Méditerranée នាំចូលមកដាំស្រុកចិនរាប់ពាន់ឆ្នាំហើយ កាត់តាមទ្វីបអាស៊ីខាងលិច ឬប្រទេស Mongolie។ ពូជបង្កាត់មានច្រើនណាស់ យើងអាចស្គាល់តែពីរមុខទេ គឺ៖ ក. ប៉ិឆាយ (ហៅតាមចិននៅស្រុកខ្មែរ) និង ស្ពៃចិន ស្លឹកឆែកៗ។ ខ. ស្ពៃចិន ស្លឺកឥត។ឆែក។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពូជដើមឈ្មោះ Brassica Oleracea L.» មានន័យដូចម្ដេច ?


ពូជដើមឈ្មោះ Brassica Oleracea L.


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ក. ស្បៃផ្កា ឈ្មោះបារាំង៖​chou-fleur ខ. ស្ពៃ ប្រូកូលី ឈ្មោះបារាំង៖ brocoli ស្បៃនេះខមែរយើងនៅអ៊ឺរ៉ុបខ្លះហៅថា “”ខាត់ណាបារាំង””ព្រោះស្លឹកអាចបរិភោគបានដូចស្លឹកខាត់ណាធម្មតាដែរ។ គ. ខាត់ណា ស្ពៃខាត់ណា បារាំងហៅថា៖ brocoli de Chine. ឃ. ស្ពៃក្តោប បារាំងហៅថា៖ Chou cabus ង. ស្ពៃបារាំង មានដាំក្នុងប្រទេសអឺរ៉ុប និងប្រទេសរងាដទៃទៀត។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពូជ» មានន័យដូចម្ដេច ?


ពូជ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ពីជ ឫ វីជ ) រុក្ខជាតិ ឬធញ្ញជាតិជាដើមដែលមានកំណើតអាចដុះ, ចេញពន្លក, លូតលាស់តទៅទៀត។
ឧទាហរណ៍៖ ពូជឈើ, ពូជស្រូវ, ពូជអំពៅ ។

                      ស្រូវពូជ, ពោតពូជ គ្រាប់ស្រូវ, គ្រាប់ពោត ដែលគេសម្រាំងទុកដាំតទៅទៀត ។តំណជាតិកំណើត ឬវង្សត្រកូលរបស់ពួកមនុស្ស ឬសត្វ។
ឧទាហរណ៍៖ ពូជខ្មែរ, ពូជចិន; ពូជក្សត្រិយ៍, ពូជរាស្រ្ដ; ពូជគោខ្មែរ, ពូជសេះទេស ។ ល ។

                      ជាតិ អម្បូរ វង្សរបស់មនុស្ស និងសត្វ ។

👉ថ្នាក់ពាក្យជា គយ
មានន័យថា រាល់ប្រភេទពូជដំណាំ ឬក្រុមផ្សេងៗ នៃប្រភេទពូជដំណាំណាមួយដែលមានលក្ខណៈដូចគ្នា និងធ្វើឱ្យឃើញថាប្លែកពីរុក្ខជាតិដទៃទៀតក្នុងប្រភេទពូជដំណាំតែមួយ ក្នុងលក្ខណៈមួយ ឬច្រើន ហើយដែលលក្ខណៈទាំងនេះនៅតែរក្សាបាន ដើម្បីយកទៅប្រើប្រាស់ធ្វើជាពូជដំណាំបាន ឬការបង្កាត់ដោយសរីរាង្គដទៃទៀត។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពូចអូល» មានន័យដូចម្ដេច ?


ពូចអូល


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះចុល្លព្រឹក្សម៉្យាង កម្ពស់ ២ – ៤ ម ដុះក្នុងព្រៃល្បោះនៃអាស៊ី និងអូស្រ្ដាលីផ្នែកក្ដៅ ។ ផ្លែពួចអូលបរិភោគជាចំណីបាន ។ ដើំមសំរាប់ធ្វើបង្គោលរបង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពូកែ» មានន័យដូចម្ដេច ?


ពូកែ


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ប៉ិន, ដែលមានកម្លាំងច្រើន, មានអំណាចច្រើន, មានចំណេះស្រួចស្រាល់។
ឧទាហរណ៍៖ មនុស្សពូកែ, គោពូកែ; សម្ដីពូកែ ឬ ពូកែសម្ដី ។

                     ដែលសមប្រកបឆុតឆាប់, ដែលប៉ិនមើលជំងឺ។
ឧទាហរណ៍៖ ថ្នាំពូកែ, ពេទ្យពូកែ ។

                     ហៃ។
ឧទាហរណ៍៖ ពូកែស្ដីឲ្យគេ, ពូកែតែខាងដេក, ពូកែតែខាងស៊ី; ពូកែរៀន ឬ រៀនពូកែ ។ ល ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពូក» មានន័យដូចម្ដេច ?


ពូក


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សេនាសនភណ្ឌដែលដេរញាត់គ, សំឡីឬកំណាត់អ្វីៗដែលទន់សម្រាប់ប្រើរងដំណេក ឬរងបង្គុយ។
ឧទាហរណ៍៖ ពូកគ, ពូកចំបើង, ពូកកំណាត់សំពត់; ពូកសម្រាប់គ្រែ, ពូកសម្រាប់គ្រែធម្មាសន៍, ពូករថ; មានពុទ្ធប្បញ្ញត្តិហាមមិនឲ្យភិក្ខុសាមណេរ និងឧបាសកឧបាសិកាអ្នករក្សាឧបោសថសីល ប្រើពូកញាត់គឬញាត់សំឡី, មានពុទ្ធានុញ្ញាតឲ្យប្រើពូកញាត់ស្មៅទន់ៗនិងចំបើង, ជក់ដូងជាដើមបាន ។ ល ។

                     ឈ្មោះសត្វចាបពួកមួយ មាត្រទ្រើសជាងចាបបំណែកល្ង ជាសត្វស្មូរជនខាងការចុះស៊ីគ្រាប់ស្រូវក្នុងស្រែ។
ឧទាហរណ៍៖ ចាបពូក ។

                      ឈ្មោះបទភ្លេងបុរាណខ្មែរមួយមេ មានទំនុកច្រៀងចេញផ្ដើមថា ចាបពូក ជាដរាប។
ឧទាហរណ៍៖ ឱចាបពូកអើយ…កុំស៊ីស្រូវអញ…ស្រូវគេវាឆ្ងាញ់… ស្រូវអញវាល្វីង… ( ហៅថា បទចាបពូក ឬ ទំនុកចាបពូក ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពូ» មានន័យដូចម្ដេច ?


ពូ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ពាក្យសម្រាប់ក្មួយហៅបុរសជាប្អូនរបស់ឪពុកឬប្អូនរបស់ម្ដាយ ( មា ឬឪពុកមា )។
ឧទាហរណ៍៖ ស្អែកសូមលោកពូអញ្ជើញមកកុំខាន; អញ្ជើញពូពិសា ។

                     ហៅបុរសដទៃមិនមែនជាញាតិ ដែលមានវ័យក្មេងជាងមាតាបិតារបស់ខ្លួនក៏បានដោយទុកដាក់ថាដូចជាប្អូនរបស់មាតាបិតា ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពុះ» មានន័យដូចម្ដេច ?


ពុះ


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា កាប់បំបែកដោយសស្ដ្រាមានប៉ូវថៅជាដើម។
ឧទាហរណ៍៖ ពុះឧស, ពុះឈើ, ពុះជញ្ជាំងផ្ទះ ។

                     ព្រួចខ្ជោលៗឡើងដោយកម្លាំងក្ដៅ ឬដោយកម្លាំងខ្យល់។
ឧទាហរណ៍៖ បាយពុះ, ទឹកពុះ ។

                     ព. ប្រ. ពុះពោរ ខឹងខ្លាំងឬកើតទុក្ខតូចចិត្តខ្លាំង ហាក់ដូចជាពុះពោរពេញក្នុងចិត្ត ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពុំសែន, ដាវក្រពើ» មានន័យដូចម្ដេច ?


ពុំសែន, ដាវក្រពើ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ចុល្លព្រឹក ឬព្រឹក្សមួយប្រភេទកម្ពស់ពី ២-១០ម ដុះលើខ្សាច់មាត់ទឹកសាប ឬសមុទ្រ។ ក្នុងទ្វីបអាស៊ី និងអូស្ត្រាលីក្តៅ។ ផ្លែទុំពណ៌បៃតង មានជាតិប្រេងច្រើន ប្រេងនេះអាចដុតបំភ្លឺបាន។ ពេលខ្លះគេចាក់ប្រេងក្នុងទឹកបំពុលត្រីមុននេសាទ។ គេយកសំបកពុំសែនស្ងោរលាយទឹកដូង ទឹកអង្ករ និងខ្មេះធ្វើឱសថបញ្ចុះ។ ឈើអាចប្រើសង់រោង ឬផ្ទះតូចតាចបាន។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពុំសែន» មានន័យដូចម្ដេច ?


ពុំសែន


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (ស. ពិមសេន អ. ថ. ភិម– ) ឈ្មោះឈើតូចមួយប្រភេទស្ទើរជាស្មៅ, ស្លឹកក្រអូប, គេដាំសម្រាប់ប្រើជាគ្រឿងអប់ ឬធ្វើជាថ្នាំរម្ងាប់រោគ។
ឧទាហរណ៍៖ ស្លឹកពុំសែន ។

                     ឈ្មោះជ័រមួយប្រភេទ កើតអំពីការស្លលាយកប៌ូរនិងថ្នាំឯទៀតៗខ្លះផង ធ្វើជាបន្ទះតូចៗ ស្ដើងៗ មានសម្បុរ-សភ្លឺក្លិនក្រអូបឆួល, ធ្វើមកពីប្រទេសក្រៅ, សម្រាប់ប្រើធ្វើថ្នាំកែរោគខ្យល់ជាដើម; បើមកពីបរទេស ហៅថា ពុំសែនទេស ។ ឈ្មោះស្វាយមួយប្រភេទ ផ្លែរាងទ្រវែងខាងចុងបន្ដិច។ឧទាហរណ៍៖ ស្វាយពុំសែន ( ជាគូគ្នានឹង ស្វាយក្បាលដំរី ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពុំនោះសោត» មានន័យដូចម្ដេច ?


ពុំនោះសោត


👉ថ្នាក់ពាក្យជា និបាតសព្ទ
មានន័យថា ( ម. ព. ពុំនោះ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពុំនោះ» មានន័យដូចម្ដេច ?


ពុំនោះ


👉ថ្នាក់ពាក្យជា និបាតសព្ទ
មានន័យថា មួយទៀត, មួយវិញទៀត, មួយវិញសោត, បើមិនដូច្នោះ ។ ពាក្យនិបាតជាសន្ធានសម្រាប់ប្រើតសង្កាត់សេចក្ដីបន្ទាប់អំពីពាក្យ ឬ, ឬក៏, ឬថា; ប្រើរៀងបន្តគ្នាតាមលំដាប់មុនក្រោយគឺពាក្យ ឬ ត្រូវរៀងមុន, ឬក៏រៀងត្រង់ទី ២, ពុំនោះត្រង់ទី ៣, ពុំនោះសោត ត្រង់ទី ៤។
ឧទាហរណ៍៖ ត្រូវចាត់បម្រើឲ្យទៅប្រាប់, ឬផ្ដាំផ្ញើនឹងមនុស្សអ្នកទៅមក, ឬក៏សរសេរសំបុត្រឲ្យបម្រើយកទៅ, ពុំនោះផ្ញើនឹងគេអ្នកទៅមក, ពុំនោះសោតបិទតែមប្រិ៍ផ្ញើតាមប្រៃសណីយ៍ក៏បាន ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពុំជូកាល» មានន័យដូចម្ដេច ?


ពុំជូកាល


👉ថ្នាក់ពាក្យជា និបាតសព្ទ
មានន័យថា ដែលខុសកាល, ដែលកើតមានក្នុងកាលដ៏ប្លែកខុសធម្មតា។
ឧទាហរណ៍៖ ហេតុពុំជូកាល, ភ្លៀងពុំជូកាល ( និយាយថា ពុំជួកាល ក៏មាន ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពុំចេរ» មានន័យដូចម្ដេច ?


ពុំចេរ


👉ថ្នាក់ពាក្យជា និបាតសព្ទ
មានន័យថា (ព. បុ. ) សូមឲ្យតែ, តាមតែ ។ ប្រើក្នុងពាក្យកាព្យនិងពាក្យរាយ។
ឧទាហរណ៍៖ ខ្ញុំសូមក្រាបលាទៅ ផ្ញើរាជ្យនៅក្សត្រថ្លៃថ្លា ពុំចេរទ្រង់មេត្តា អត់ទោសប្រោសសត្វជាខ្ញុំ (សាស្ដ្រាភោគកុលកុមារ )។

                    រីអញខ្ញុំនេះប្រណិប័តន៍តាមសុចរិតតែសព្វថ្ងៃពុំចេរនឹងទ្រង់មេត្តាប្រោសអត់**ទោសអញខ្ញុំមទ្រីក្នុងគ្រានេះម្ដងហោង (ម. កណ្ឌមទ្រីបព្វៈ ) ។ មួយយ៉ាងទៀត ពុំចេរ ថាពុំដឹង, ពុំចេះ, ពុំស្គាល់ ( ព. កា. )
**ពាក្យ “អត់” ត្រូវបានកែសម្រួលពីពាក្យដើម “អត” ទើបសមស្របតាមបរិបទនេះ។
ឧទាហរណ៍៖ ប្រើដឹងតុលហាប ប្រើដឹងខ្ពស់ទាប មានភ្នែកយល់ល្អ ទោះដឹងទឹកមាស ពុំចេរនូវថ្ម ទោះដឹងដី-ស ពុំចេរសំបុត្រ ។ ធ្វើស្រែមើលស្មៅ សន្ដានមើលផៅ បម្រើមើលពុត ទោះដឹងពុតជា ពុំចេរពុតត្បុត ដឹងចិត្តបរិសុទ្ធ ពុំចេរឥរិយា ។ ( សាស្ដ្រាច្បាប់ រាជនេតិ ជាព្រះនិពន្ធនៃព្រះរាជសម្ភារ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពុំងា» មានន័យដូចម្ដេច ?


ពុំងា


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ស្ងួនភ្ងា; ប្រសើរ, ថ្លៃថ្លា, ឆើតឆាយ( ច្រើនហៅស្រ្ដីជាទីស្រឡាញ់ដោយថ្នមចិត្ត )។
ឧទាហរណ៍៖ កែវពុំងា, ប្អូនពុំងា, ពៅពុំងា, មាសពុំងា…( ព. កា. ) : ហៃប្អូនមាសពុំងា បងសូមលាកែវពីសី ត្រឡប់ទៅបុរី សូមប្អូនស្រីនាងកុំឃាត់ ។ ម. ព. ភ្ងាប្រិយ ផង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពុំ» មានន័យដូចម្ដេច ?


ពុំ


👉ថ្នាក់ពាក្យជា និបាតសព្ទ
មានន័យថា មិន, ឥត ។
ឧទាហរណ៍៖ ទៅពុំខាន, ធ្វើពុំកើត, ពុំប្រសើរ, ពុំគាប់ចិត្ត, ពុំយូរប៉ុន្មាន, ពុំសូវល្អ, មានជាដរាបពុំដែលដាច់, ធ្វើដូច្នេះទៀតពុំបានឡើយ ។ ល ។

                    តាមទម្លាប់ប្រើ, បើអ្នកតូចនិយាយស្ដីក្នុងសំណាក់ឥស្សរជន តែងប្រើពាក្យ ពុំ ជាជំនួសពាក្យ មិន ជាដរាប។
ឧទាហរណ៍៖ ទូលព្រះបង្គំជាខ្ញុំពុំដែលបានឃើញ; ខ្ញុំព្រះបាទម្ចាស់ពុំដែលបានទៅ; ការនោះខ្ញុំបាទធ្វើពុំកើត; សេចក្ដីគួរពុំគួរសូម… អភ័យទោស ។ ល ។

                      ពុំជា មិនល្អ, មានសៅហ្មង, ឆ្គាំឆ្គង; មានជំងឺ ។ ពុំជាបើ, ពុំជាបើបី ឬ ពុំជាបីបើ មិនជាបើ, មិនជាបើបី ឬមិនជាបីបើ ។ ពុំសមបើ ឬ ពុំសមបីបើ មិនសមបើ ឬមិនសមបីបើ ។ ពុំលង់ឡើយ ពុំយូរឡើយ ។ល ។ ( ម. ព. មិន ផង ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពុលឯក» មានន័យដូចម្ដេច ?


ពុលឯក


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះវល្លិឆ្មារម្យ៉ាងវារលើដីតាមមាត់ផ្លូវ ប្រវែង ៥-៦ ម ដុះក្នុងទ្វីបអាស៊ី និងអូស្ត្រាលីផ្នែកក្តៅ។ ស្លឹកខ្ចីៗ​ បរិភោគជាបន្លែបាន។ ផ្លែមានជាតិពុលខ្លាំង។ តាមក្បួនឱសថបុរាណ គេបុកដើមជាមួយទឹក លាយនិឹងទឹកប្រមាត់ពស់ថ្លាន់បន្តិច ហើយផឹកដើម្បីរម្ងាប់រោគអុតធំ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពុលវារ – ប្រវែក» មានន័យដូចម្ដេច ?


ពុលវារ – ប្រវែក


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះព្រឹក្សតូច ឬចុល្លព្រឹក្សម្យ៉ាងកម្ពស់ ៤-១២ ម ដុះក្នុងព្រៃស្រោង លើដីមានថ្មភក់ នៅឧបទ្វីបឥណ្ឌូចិន។ ផ្លែមានធាតុពុលខ្លាំង។ គេច្រើនប្រើគ្រាប់ពុលវារ លាយជាមួយគ្រាប់ស្លែង បន្លំលក់ក្នុងទីផ្សារ។ មែកធាងគេតែងរើស ធ្វើអុសដុត។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពុល» មានន័យដូចម្ដេច ?


ពុល


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដូចគ្នានឹង ពុរ ។
ដែលមានពិសអាចបណ្ដាលឲ្យរង៉ាប់រងើ, ឲ្យក្អួតចង្អោរ ឬធ្វើទុក្ខខ្លាំងដល់ឈឺស្លាប់ក៏មាន។
ឧទាហរណ៍៖ ពុល, ថ្នាំពុល, គ្រឿងពុល ។

                    ដែលក្រពុលមុន, ងងឹតមុខ, វិលមុខ, រង៉ាប់រងើ បណ្ដាលអំពីការបរិភោគឆ្អែតពេក, អំពីបរិភោគអាហារមានពិស, អំពីរលាក់ខ្លាំង, អំពីរលកយោលខ្លាំង, អំពីអួអាប់ខ្លាំង។
ឧទាហរណ៍៖ ពុលបាយ, ពុលផ្សិត, ពុលរទេះ, ពុលរលក, ត្រីពុល ។

                      ព. ប្រ. ពុលល្បែង ដែលវក់នឹងល្បែង, ងងុលឬឈ្លក់នឹងល្បែង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពុរ» មានន័យដូចម្ដេច ?


ពុរ


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលជោរជ្រាយសាច់ដោយទង្គិច, ប៉ះ, ច្របាច់។
ឧទាហរណ៍៖ ពុរសាច់; ផ្លែឈើពុរ; និយាយក្លាយថា ពូរ ឬ ពុល ក៏មាន ។ ពុរពង ពងដោរឡើងសាច់ជោរជ្រាក ។ ព. ប្រ. ពុរចិត្ត ជ្រោកចិត្ត, ខ្វល់ចិត្តខ្លាំង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពុម្ព» មានន័យដូចម្ដេច ?


ពុម្ព


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. ពិម្ព ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពុប» មានន័យដូចម្ដេច ?


ពុប


👉ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា សូរឮដោយធ្លាក់ ឬវាយ, សំពងអ្វីៗ ដែលក្រាស់ណែន ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពុន» មានន័យដូចម្ដេច ?


ពុន


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា រែកតែម្ខាងចុងដងរ៉ែក ឬដំបង គឺពាក់ ឬព្យួរអ្វីៗនឹងចុងដងរ៉ែង ឬចុងដំបងជាដើមតែម្ខាង លីយកដៃទប់ចុងម្ខាង។
ឧទាហរណ៍៖ ពុនបង្វេច, ពុនល្អី ។

                       ព. ប្រ. លំអៀងចិត្តទៅរកម្ខាងដូចជាគេពុន។
ឧទាហរណ៍៖ កាត់ក្ដីពុន; ធ្វើជាអ្នកវិនិច័្ឆយក្ដីត្រូវរែកកុំពុន ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពុធជន» មានន័យដូចម្ដេច ?


ពុធជន


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ. បា. ) អ្នកប្រាជ្ញ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពុធ» មានន័យដូចម្ដេច ?


ពុធ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ. បា. ) អ្នកមានប្រាជ្ញា, អ្នកប្រាជ្ញ ។ ឈ្មោះថ្ងៃទី ៤ ( ក្នុងសប្ដាហ៍ )។
ឧទាហរណ៍៖ ថ្ងៃពុធ ( ហៅតាមឈ្មោះផ្កាយពុធ )…។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពុទ្រា» មានន័យដូចម្ដេច ?


ពុទ្រា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ. បា. ពទរ ឬជា ពទ រា ក៏មាន ) ឈ្មោះឈើមានផ្លែ ដើមមានបន្លា ផ្លែមូលៗប៉ុនផ្លែកន្ដួតព្រៃ សាច់ផុសៗ គ្រាប់រឹងស្រួយមានរសជូរឆ្ងាញ់ឬជូរអែម បរិភោគបាន, គេច្រើនចុចនឹងអំបិលបុកហើយទើបបរិភោគ; ប្រើធ្វើជាតំណាប់ក៏បាន ។ ពុទ្រាមាន២ប្រភេទគឺ ពុទ្រាធំ មានផ្លែធំៗមូលៗឬទ្រវែងៗ; ពុទ្រាតូច មានផ្លែតូចៗមូលៗ ។
ព្រឹក្សម្យ៉ាងកម្ពស់ ៥-១០ ម គេនាំពីប្រទេសឥណ្ឌា មកដាំក្នុងស្រុកក្តៅ និង​ក្តៅមធ្យមក្នុងសកលលោក ជាដំណាំអោយផ្លែធ្វើចំណីបរិភោគ។ ផ្លែពុទ្រាអាចមានរាងមូល ឬទ្រវែង។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពុទ្ធ–» មានន័យដូចម្ដេច ?


ពុទ្ធ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( មើលក្នុងពាក្យ ពុទ្ធ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពុទ្ធ​ចារិក» មានន័យដូចម្ដេច ?


ពុទ្ធ​ចារិក


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ទី​ដែល​ព្រះ​ពុទ្ធ​ទ្រង់​ស្ដេច​ទៅ ​ឬ​ស្ដេច​មក ។ល។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពុទ្ធោវាទ» មានន័យដូចម្ដេច ?


ពុទ្ធោវាទ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា. < ពុទ្ធ + ឱវាទ ) ដំបូន្មានព្រះពុទ្ធ ( ហៅថា ពុទ្ធឱវាទ ក៏បាន ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពុទ្ធោ!» មានន័យដូចម្ដេច ?


ពុទ្ធោ!


👉ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា ( បា. < ពុទ្ធ ) ពាក្យលាន់មាត់បន្លឺរកព្រះពុទ្ធ ដោយកើតសេចក្ដីសង្វេគខ្លាំង ឬដោយកើតទុក្ខព្រួយចិត្តខ្លាំង។
ឧទាហរណ៍៖ ពុទ្ធោ !, ឱពុទ្ធោ ! , ឱពុទ្ធោ ពុទ្ធោ ! ; ពុទ្ធោអើយ !, ឱពុទ្ធោអើយ ! (អ. ថ.—អ្ហើយ ) ។

                       កើតទុក្ខរកពុទ្ធោ; វាយរកពុទ្ធោ ( ព. សា. ) ។មានទំនៀមចាស់ទុំប្រដៅកូនចៅថាកាលណាបើមានផ្លេកបន្ទោរភ្លែតឡើង សម្គាល់ថា នឹងមានរន្ទះបាញ់បន្ទាប់នោះ, ត្រូវលាន់មាត់ថា ពុទ្ធោ ពុទ្ធោ ! ដើម្បីកុំឲ្យរន្ទះបាញ់ត្រូវ, ឬក្រែងមានគ្រោះថ្នាក់ត្រូវរន្ទះបាញ់ស្លាប់ ក៏ឈ្មោះថា ស្លាប់គាប់ប្រសើរ ព្រោះបានរឭកដល់ព្រះនាមព្រះពុទ្ធ ។ មានទំនៀមមួយផ្សេងទៀតថា កាលបើមនុស្សកម្លាំងតិចជិតទទួលមរណភាព, មានអ្នកស្រែកដាក់ជិតត្រចៀកថា ពុទ្ធោ ! ពុទ្ធោ !… ឬថា ពុទ្ធោ អរហំ !… ហៅថា ស្រែកឲ្យធម៌ ( ជូនដំណើរបុគ្គល ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពុទ្ធុប្បាទ» មានន័យដូចម្ដេច ?


ពុទ្ធុប្បាទ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ) កាល ឬសម័យដែលកើតមានព្រះពុទ្ធ គឺកាលដែលមានព្រះពុទ្ធបានត្រាស់។
ឧទាហរណ៍៖ កើតទាន់ពុទ្ធុប្បាទ, ក្នុងពុទ្ធុប្បាទនេះ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពុទ្ធិវិបល្លាស» មានន័យដូចម្ដេច ?


ពុទ្ធិវិបល្លាស


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា. ) ការប្រែប្រួល ឬការភ្លាត់ខុសនៃប្រាជ្ញាស្មារតី, ការខូចសតិបញ្ញា, វិបត្តិចរិត, ការវិលវល់ខួរក្បាល ។
វិបត្តិរិត ប្រាជ្ញា ស្មារតីមិនប្រក្រតី។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពុទ្ធិវិកល» មានន័យដូចម្ដេច ?


ពុទ្ធិវិកល


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រាជ្ញា ឬស្មារតី ដែលរវើវាយ (ព.ស. ក្រឡកខួរ)​ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពុទ្ធិព្រឹទ្ធ» មានន័យដូចម្ដេច ?


ពុទ្ធិព្រឹទ្ធ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. -វ្ឫទ្ធ, ឫ > រឹ = ព្រឹ, បា. —វុឌ្ឍ ឬ –វុទ្ធ ) សេចក្ដីចម្រើនប្រាជ្ញា, ចម្រើនការយល់ ។ អ្នកដែលចម្រើនដោយការយល់; បើស្រ្ដីជា ពុទ្ធិព្រឹទ្ធា ( ព. កា. ) ។
ឧទាហរណ៍៖ អ្នកពុទ្ធិព្រឹទ្ធ ដែលមានគំនិត ប្រសើរថ្លៃថ្លា បើជាឥត្ថី ពុទ្ធិព្រឹទ្ធាមានភាពដូចគ្នា រក្សាក្ដីសុខ ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( សំ. -វ្ឫទ្ធ, ឫ > រឹ = ព្រឹ, បា. —វុឌ្ឍ ឬ –វុទ្ធ ) សេចក្ដីចម្រើនប្រាជ្ញា, ចម្រើនការយល់ ។ អ្នកដែលចម្រើនដោយការយល់; បើស្រ្ដីជា ពុទ្ធិព្រឹទ្ធា ( ព. កា. ) ។
ឧទាហរណ៍៖ អ្នកពុទ្ធិព្រឹទ្ធ ដែលមានគំនិត ប្រសើរថ្លៃថ្លា បើជាឥត្ថី ពុទ្ធិព្រឹទ្ធាមានភាពដូចគ្នា រក្សាក្ដីសុខ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពុទ្ធិចរិត» មានន័យដូចម្ដេច ?


ពុទ្ធិចរិត


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ) អ្នកដែលមានចរិតក្រាស់ដោយការយល់, អ្នកដែលក្រាស់ដោយប្រាជ្ញាស្រាប់មកពីកំណើត។
ឧទាហរណ៍៖ មនុស្សនុះជាពុទ្ធិចរិត ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពុទ្ធិកសមាគម» មានន័យដូចម្ដេច ?


ពុទ្ធិកសមាគម


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការរួបរួមគំនិតគ្នារបស់អ្នកកាន់ពុទ្ធសាសនា ( ដើម្បីទំនុកបម្រុងពុទ្ធសាសនាឲ្យរុងរឿងចម្រុងចម្រើន ) ។ ល ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពុទ្ធិក» មានន័យដូចម្ដេច ?


ពុទ្ធិក


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា. ) អ្នកដែលជ្រះថ្លាចំពោះព្រះពុទ្ធ, អ្នកជឿព្រះពុទ្ធ; បើស្រ្ដីជា ពុទ្ធិកា ( ហៅថា ពុទ្ធិកជន ក៏បានទាំងបុរសទាំងស្ដ្រី ) ។ វេវ. ពុទ្ធមាមកៈ, ពុទ្ធសាសនិក ។ ពុទ្ធិកបឋមសិក្សា ការសិក្សាជាដំបូងផ្នែកខាងពុទ្ធសាសនា ។ ឈ្មោះការសិក្សាជាន់ដំបូងខាងបរិយត្តិដែលមានកំណត់កាលរៀន ៣ ឆ្នាំ ។ ពុទ្ធិកមហាវិទ្យាល័យ ឈ្មោះមហាវិទ្យាល័យជាន់ខ្ពស់ខាងពុទ្ធសាសនា មានកំណត់កាលរៀនតាំងពី ៤ ឆ្នាំឡើងទៅ ។ ពុទ្ធិកវិទ្យាល័យ ឈ្មោះវិទ្យាល័យជាន់មធ្យមខាងពុទ្ធសាសនាមានកំណត់កាលរៀន ៤ ឆ្នាំ ។ ពុទ្ធិកសិក្សា ការសិក្សារៀនសូត្រខាងពុទ្ធសាសនា ។ ល ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា (បា. ) អ្នកដែលជ្រះថ្លាចំពោះព្រះពុទ្ធ, អ្នកជឿព្រះពុទ្ធ; បើស្រ្ដីជា ពុទ្ធិកា ( ហៅថា ពុទ្ធិកជន ក៏បានទាំងបុរសទាំងស្ដ្រី ) ។ វេវ. ពុទ្ធមាមកៈ, ពុទ្ធសាសនិក ។ ពុទ្ធិកបឋមសិក្សា ការសិក្សាជាដំបូងផ្នែកខាងពុទ្ធសាសនា ។ ឈ្មោះការសិក្សាជាន់ដំបូងខាងបរិយត្តិដែលមានកំណត់កាលរៀន ៣ ឆ្នាំ ។ ពុទ្ធិកមហាវិទ្យាល័យ ឈ្មោះមហាវិទ្យាល័យជាន់ខ្ពស់ខាងពុទ្ធសាសនា មានកំណត់កាលរៀនតាំងពី ៤ ឆ្នាំឡើងទៅ ។ ពុទ្ធិកវិទ្យាល័យ ឈ្មោះវិទ្យាល័យជាន់មធ្យមខាងពុទ្ធសាសនាមានកំណត់កាលរៀន ៤ ឆ្នាំ ។ ពុទ្ធិកសិក្សា ការសិក្សារៀនសូត្រខាងពុទ្ធសាសនា ។ ល ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពុទ្ធិ» មានន័យដូចម្ដេច ?


ពុទ្ធិ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ. បា. ) ប្រើជា, ប្រាជ្ញា, ការយល់។
ឧទាហរណ៍៖ មនុស្សមានពុទ្ធិ ( សម្រាប់ប្រើក្នុងកាព្យ ) : អ្នកសុទ្ទិដ្ឋិ ដែលមានពុទ្ធិ ប្រសើរឆើតឆាយ តែងមានយោបល់ យល់ការណ៍រែងឆ្ងាយ ញ៉ាំងជនទាំងឡាយ ឲ្យបានក្ដីសុខ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពុទ្ធា–» មានន័យដូចម្ដេច ?


ពុទ្ធា–


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. ពុទ្ធ– ) ។

ដកស្រង់​ពី​វចនានុក្រម​សម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពុទ្ធវិស័យ» មានន័យដូចម្ដេច ?


ពុទ្ធវិស័យ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា វិស័យរបស់ព្រះពុទ្ធ ។ ល ។ (ម.ព. វិសយ បន្ថែម)


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពុទ្ធជាត» មានន័យដូចម្ដេច ?


ពុទ្ធជាត


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះឈើមួយប្រភេទ សណ្ឋានជាវល្លិ ដើមរឹង ស្លឹក ស្រដៀងនឹងស្លឹកដើមឆ្អឹងពស់ ផ្កាល្អិតៗ សម្បុរ-ស ក្លិនក្រអូបឆ្អិត, ជាឈើសម្រាប់ដាំក្នុងសួន ឬជិតផ្ទះលំនៅ។
ឧទាហរណ៍៖ ផ្កាពុទ្ធជាត ( សៀម អ. ថ. ភុត-ថៈឆាត ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពុទ្ធឃោសៈ» មានន័យដូចម្ដេច ?


ពុទ្ធឃោសៈ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ពុទ្ធឃោស ឬ ពុទ្ធឃោសាចរិយ; សំ. –ឃោឞ ឬ – + អាចាយ៌ នាមព្រះមហាថេរ ១ អង្គជាអ្នកប្រាជ្ញធំ កើតនៅប្រទេសឥណ្ឌាប៉ែកកណ្ដាល ក្នុងសតវត្សរ៍ទី១០ នៃពុទ្ធសករាជ, បានឆ្លងទៅនៅឯលង្កាទ្វីបក្នុងសតវត្សរ៍នោះ គឺក្នុងកាលពុទ្ធសករាជ៩៥៦ឆ្នាំ, រួបរួមគំនិតគ្នាជាមួយនឹងពួកលោកអ្នកប្រាជ្ញក្នុងលង្កាទ្វីប, បានប្រែគម្ពីរអដ្ឋកថាព្រះត្រៃបិដក អំពីភាសាសីហឡៈមកជាមគធភាសាចប់គ្រប់គ្រាន់, ព្រមទាំងបានតែងគម្ពីរឯទៀត មានគម្ពីរវិសុទ្ធិមគ្គ និងអដ្ឋកថាធម្មបទជាដើមទុកជាប្រយោជន៍ដ៏សំខាន់ ក្នុងព្រះពុទ្ធសាសនា,មានជាប់តរៀងមកដល់សម័យសព្វថ្វៃនេះ ។ ព្រះមហាក្សត្រិយ៍ទាំងឡាយក្នុងកម្ពុជប្រទេស បានយកនាមព្រះមហាថេរអង្គនេះមកតាំងជាសមណស័ក្ដិទីរាជាគណៈ សម្រាប់មហាថេររូបណាមួយ ដែលចេះព្រះត្រៃបិដកមុតមាំ, ដោយទ្រង់ពេញព្រះរាជហ្ឫទ័យផង ហៅថា ព្រះពុទ្ធឃោសាចារ្យ មានជាប់រៀងដរាបមកដល់សព្វថ្ងៃនេះ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពុទ្ធឃោសាចារ្យ» មានន័យដូចម្ដេច ?


ពុទ្ធឃោសាចារ្យ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. ពុទ្ធឃោស: ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពុទ្ធក្ខេត្ត» មានន័យដូចម្ដេច ?


ពុទ្ធក្ខេត្ត


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ខេត្តរបស់ព្រះពុទ្ធ។ តាមគម្ពីរវិសុទ្ធមគ្គ ពុទ្ធក្ខេត្តជាដេនក្នុងលោកធាតុសម្រាប់ការប្រតិស្ឋានឡើងនៃព្រះពុទ្ធ។ ពុទ្ធក្ខេត្តមានបី គឺ ជាតិក្ខេត្ត អាណាខេត្ត និង វិសយក្ខេត្ត។ ជាតិក្ខេត្តមានលោកធាតុ ឬចក្រវាលចំនួនម៉ឺនលោកធាតុ។ ក្នុងពេលដែលព្រះសម្មាសម្ពុទ្ធចុះចាប់បដិសន្ធិ និងប្រសូតដើម ជាតិក្ខេត្តនេះកម្រើកញាប់ញ័រហាក់ដូចគេចាប់អង្រួន ដោយអំណាចបុណ្យរបស់ព្រះអង្គ។ អាណាខេត្តមានលោកធាតុ ឬចក្រវាលចំនួនមួយសែនកោដិលោកធាតុ។ ក្នុងពេលដែលព្រះសម្មាសម្ពុទ្ធសម្តែង រតនបរិត្ត ខន្ធបរិត្ត ធជគ្គបរិត្ត អាដានាដិយបរិត្ត និងមោរបរិត្ត អាណាខេត្តនេះកម្រើកញាប់ញ័រហាក់ដូចគេចាប់អង្រួន ដោយអំណាចព្រះបរិត្តដែលព្រះអង្គសម្តែង។ វិសយក្ខេត្តមានលោកធាតុ ឬចក្រវាលជាអនន្ត។ ប្រាជ្ញាញាណរបស់ព្រះពុទ្ធជ្រៅឆ្ងាយទូលាយជាអនន្តផ្សាយទៅក្នុងឱកាសលោក។ ជាតិក្ខេត្ត និងអាណាខេត្ត ជាខេត្តរបស់ព្រះពុទ្ធមួយព្រះអង្គៗ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពុទ្ធ» មានន័យដូចម្ដេច ?


ពុទ្ធ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ) លោកអ្នកត្រាស់ដឹងធម៌ដែលកំបាំង ដូចយ៉ាងអរិយសច្ច ៤ ជាដើម រហូតដល់មគ្គផលនិព្វាន, ឬលោកអ្នកភ្ញាក់រឭក គឺមានសតិសម្បជញ្ញៈសព្វកាល, ឬក៏លោកអ្នករីកពេញទីដូចជាផ្កាឈូកដែលរីកគ្រប់ស្រទាប់ គឺមានព្រះហឫទ័យរីកដោយអំណាចនៃបរិសុទ្ធិ ព្រោះកម្ចាត់កិលេស អស់ហើយ ( ព្រះសម្មាសម្ពទ្ធ )។
ឧទាហរណ៍៖ ព្រះពុទ្ធ, ព្រះពុទ្ធជាបរមគ្រូ, ព្រះពុទ្ធជាម្ចាស់ ។ ល ។

                       ប្រើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ អ. ថ. ពុត-ធៈ ដូចជា ពុទ្ធកាល ឬ ពុទ្ធសម័យ (–កាល ឬ –សៈម៉ៃ) ន. ( សំ. បា. ពុទ្ធ + កាល ឬ – + សមយ ) កាលឬសម័យ គឺគ្រាដែលព្រះពុទ្ធទ្រង់គង់ព្រះជន្មនៅ; ហៅថា ពោធិកាល ឬ ពោធិសម័យ ក៏បាន ។ ពោធិកាលនៃព្រះសក្យមុនីសព្វញ្ញុពុទ្ធមាន ៤៥ ឆ្នាំ, ចែកជា៣ សង្កាត់គឺ ១–រាប់ពីត្រឹមឆ្នាំដែលព្រះអង្គបានត្រាស់មកដល់ឆ្នាំទី ១៥ ហៅថា បឋមពោធិកាល; ២– រាប់ពីត្រឹមឆ្នាំទី ១៦ ដល់ឆ្នាំទី ៣០ ហៅថា មជ្ឈិមពោធិកាល; ៣– រាប់ពីត្រឹមឆ្នាំទី ៣១ ដល់ឆ្នាំទី ៤៥ ហៅថា បច្ឆិមពោធិកាល; ទ្រង់ចូលបរិនិពា្វនក្នុងឆ្នាំទី ៤៥ នេះ; បូករួមព្រះជន្មពីកាលដែលទ្រង់មិនទាន់បានត្រាស់ជាព្រះពុទ្ធនៅឡើយ ចំនួន៣៥ឆ្នាំផ្សំមកផង ត្រូវជា ៨០ ឆ្នាំគត់ ( ម. ព. បឋម, មជ្ឈិម, បច្ឆិមផង) ។ ពុទ្ធកិច្ច ឬ ពុទ្ធក្រឹត្យ ( –កិច ឬ –ក្រិត) ន. ( បា. ឬ សំ. ពុទ្ធក្ឫត្យ, ឫ > រឹ = ពុទ្ធក្រឹត្យ ) កិច្ចរបស់ព្រះពុទ្ធ គឺការរវល់សម្រាប់ព្រះសព្វញ្ញុពុទ្ធ មានស្ដេចយាងចេញបិណ្ឌបាតពីព្រលឹម និងទ្រង់ត្រាស់សម្ដែងធម៌ប្រទានពុទ្ធបរិស័ទជាដើម; ពុទ្ធកិច្ចមាន ៥ យ៉ាងគឺ ១- បុរេភត្តកិច្ច កិច្ចដែលព្រះពុទ្ធត្រូវបំពេញក្នុងពេលមុនភត្ត គឺតាំងពីពេលអរុណរះទៅទល់នឹងពេលថ្ងៃត្រង់ ។ ២- បច្ឆាភត្តកិច្ច កិច្ចដែលព្រះពុទ្ធត្រូវបំពេញក្នុងពេលខាងក្រោយភត្ត គឺតាំងពីថ្ងៃបែរពីត្រង់ទៅទល់នឹងល្ងាច (ព្រលប់) ។ ៣– បុរិមយាមកិច្ច កិច្ចដែលព្រះពុទ្ធ ត្រូវបំពេញក្នុងយាមខាងដើមនៃរាត្រី គឺតាំងពីពេលព្រលប់ ទៅទល់នឹងពេលកណ្ដាលអធ្រាត្រ ។ ៤–មជ្ឈិមយាមកិច្ច កិច្ចដែលព្រះពុទ្ធត្រូវបំពេញក្នុងយាមកណ្ដាលនៃរាត្រីគឺពេលកណ្តាលអធ្រាត្រ ។ ៥- បច្ឆិមយាមកិច្ច កិច្ចដែលព្រះពុទ្ធត្រូវបំពេញក្នុងយាមខាងចុងនៃរាត្រី គឺតាំងពីពេលបន្ទាប់អំពីកណ្ដាលអធ្រាត្រទៅទល់នឹងពេលអរុណរះ ។ពុទ្ធគារវតា ( –គារៈវៈតា ) ន. (បា.) សេចក្ដីគោរពចំពោះព្រះពុទ្ធ ។ ពុទ្ធគុណ ( –គុន) ន. (សំ. បា. ) គុណព្រះពុទ្ធ ។ ពុទ្ធង្កូរ ( ពុត-ធ័ង-កូរ ) ន. ( បា. ពុទ្ធង្កុរ < ពុទ្ធ “ព្រះពុទ្ធ” + អង្កុរ “ពន្លក, ទំពាំង”; សំ. ពុទ្ធាង្កុរ ) ពន្លកព្រះពុទ្ធ គឺព្រះពោធិសត្វដែលបម្រុងនឹងបានត្រាស់ជាព្រះពុទ្ធក្នុងអនាគត កាលជាប្រាកដ (ព. ទេ. ឬព. កា. )

ឧទាហរណ៍៖ ម្នាលភិក្ខុទាំងឡាយ, សុមេធតាបសនេះជាពុទ្ធង្កូរ នឹងបានត្រាស់ជាព្រះពុទ្ធមាននាមថា គោតម… ( ទំនាយព្រះពុទ្ធទីបង្ករទាយឲ្យសុមេធតាបស ) ។

                      ពុទ្ធចក្រ ( –ច័ក) ន. (សំ.; បា. –ចក្ក) អំណាចព្រះពុទ្ធសាសនាដែលដឹកនាំពុទ្ធសាសនិកជនឲ្យលឿនទៅកាន់សេចក្ដីបរិសុទ្ធហាក់ដូចជារទេះដែលមានកង់ជាគ្រឿងវិលនាំទៅ(ជាគូគ្នានឹង អាណាចក្រ) ។ ពុទ្ធជិនោរស ( –ជិនោរស់) ន. (បា. ពុទ្ធ+ជិន+ឱរស “បុត្រនៃព្រះពុទ្ធទ្រង់ឈ្នះសត្រូវ” ) ពាក្យសម្រាប់ហៅបព្វជិតអ្នកប្រតិបត្តិត្រឹមត្រូវតាមពុទ្ធោវាទដោយប្រៀបថា ដូចជាបុត្របង្កើតរបស់ព្រះអង្គ; ហៅថា ពុទ្ធបុត្រ ក៏បាន (ព. ទេ. )។ ពុទ្ធញាណ ( –ញាន) ន. (បា. ពុទ្ធញ្ញាណ; សំ. –ជ្ញាន) ញាណរបស់ព្រះពុទ្ធ (ព. ម. ពុទ្ធ និង ញាណ ផង) ។ ពុទ្ធដីកា ន. ព្រះបន្ទូលព្រះពុទ្ធ, សំដៅចំពោះពុទ្ធវចនៈ គឺ បាលី ដែលជាគោលដើមនៃព្រះពុទ្ធសាសនា : អដ្ឋកថាកែព្រះពុទ្ធដីកា។ខ្មែរប្រើក្លាយៗមក ហៅថា ពុទ្ធដីកា ដែរ គឺហៅដោយគោរពថាបព្វជិតនិយាយស្ដីតែពាក្យពិត តាមលំអានពុទ្ធវចនៈប្រយ័ត្នមិនហ៊ានឲ្យល្អៀង : លោកគ្រូមានពុទ្ធដីកា, ស្ដាប់ព្រះពុទ្ធដីកាលោក ( ម. ព. ពុទ្ធ និង ដីកា ផង ) ។ ពុទ្ធដំណើរ ( ពុត-ធៈ—) ន. ដំណើរព្រះពុទ្ធគឺការសម្រេចឥរិយាបថដើររបស់ព្រះពុទ្ធ : ទ្រង់ធ្វើពុទ្ធដំណើរទៅ…។ ប្រើក្លាយជា កិ. ក៏មាន : ទ្រង់ពុទ្ធដំណើរទៅកាន់ជនបទ… ។ ពុទ្ធតម្រាស់ ន. វាចាដែលព្រះពុទ្ធទ្រង់ត្រាស់ គឺសម្ដីដែលព្រះអង្គទ្រង់ពោលទៅរកបុគ្គលណាមួយ : ទ្រង់មានព្រះពុទ្ធតម្រាស់ថា… ។ ពុទ្ធទំនាយ ( ពុត-ធៈ– ឬ ពុតទំ– ) ន. ពាក្យដែលព្រះពុទ្ធទ្រង់ទាយ ( ហៅថា ពុទ្ធព្យាករណ៍ ក៏បាន ) ។ ពុទ្ធធម៌ ន. (សំ.; បា. –ធម្ម ) ធម៌ដែលធ្វើពោធិសត្វឲ្យបានត្រាស់ជាព្រះពុទ្ធ (ព. ពុ. ) ។ ពុទ្ធន្ដរ ( ពុត-ធ័ន-ដ ) ន. (បា.) កាលឬសម័យជាចន្លោះនៃព្រះពុទ្ធ គឺរវាងពីព្រះពុទ្ធមួយព្រះអង្គទៅមួយព្រះអង្គ : មួយពុទ្ធន្តរ ។ ពុទ្ធបញ្ញត្តិ ( –ប័ញ-ញ៉ាត់ ) ន. (បា. ពុទ្ធប្បញ្ញត្តិ; សំ. –ប្រជ្ញប្តិ) បម្រាមព្រះពុទ្ធ គឺវិន័យដែលព្រះពុទ្ធទ្រង់ត្រាស់ហាមមិនឲ្យពួកបព្វជិតប្រព្រឹត្តកន្លង ព្រោះទ្រង់យល់ថាជាទោសដែលអ្នកបួសត្រូវវៀរ (សរសេរជា ពុទ្ធប្បញ្ញត្តិ ក៏បាន) ។ ព. ផ្ទ. ពុទ្ធានុញ្ញាត ។ ពុទ្ធបដិមា ( –ប៉ៈដិម៉ា) ន. (បា. ពុទ្ធប្បដិមា; សំ. –ប្រតិមា) រូបតំណាងអង្គព្រះពុទ្ធ (ព្រះពុទ្ធរូប); សរសេរជា ពុទ្ធប្បដិមា ក៏បាន ។ ពុទ្ធបណ្ដាំ ( ពុត-ធៈ– ) ន. បណ្ដាំព្រះពុទ្ធ, បច្ឆិមពុទ្ធវចនៈ, ពុទ្ធសាសនា : ប្រតិបតិ្តតាមពុទ្ធបណ្ដាំ ។ ពុទ្ធបរិនិពា្វន ( –ប៉ៈរ៉ិ-និប-ពាន ) ន. (បា.; សំ. –បរិនិវ៌ាណ ) ដំណើររលត់ខន្ធនៃព្រះពុទ្ធ ( ដំណើរដែលព្រះពុទ្ធទ្រង់អស់ព្រះជន្ម ) ។ ពុទ្ធបរិស័ទ ឬ –សទ្យ ( –បរ៉ិស័ត) ន. បរិស័ទនៃព្រះពុទ្ធ ( ម. ព. ពុទ្ធ និង បរិស័ទ ផង ) ។ ពុទ្ធបវត្តិ ( –ប៉ៈវ៉ាត់) ន. (បា. ពុទ្ធ + បវត្តិ >, ពុទ្ធប្បវត្តិ; សំ. –ប្រវ្ឫត្តិ ) សេចក្ដីតំណាលអំពីរឿងរ៉ាវព្រះពុទ្ធ, រឿងព្រះពុទ្ធ (ពង្សាវតារព្រះពុទ្ធ); សរសេរជា ពុទ្ធប្បវត្តិ ក៏បាន; ហៅថា ពុទ្ធប្រវតិ្ត ក៏បាន ( ម. ព. ប្រវត្តិ ផង ) ។ ពុទ្ធបាទ ( –បាត ) ន. (សំ. បា. ពុទ្ធ + បាទ ) ព្រះបាទព្រះពុទ្ធ ។ ស្នាមចម្លាក់ជារូបព្រះបាទ គឺរូបដានព្រះបាទនៃព្រះសម្មាសម្ពុទ្ធខ្មែរក៏ហៅថា ពុទ្ធបាទ ឬ ព្រះបាទ ដែរ ។ ពុទ្ធបិតា ( –បិដា) ន. (បា. ) បិតារបស់ព្រះពុទ្ធ : ព្រះបាទស្រីសុទ្ធោទន : ជាពុទ្ធបិតា ។ ពុទ្ធបុត្ត ឬ –បុត្រ ( –បុត) ន. ( បា. ឬ សំ. ) បុត្រនៃព្រះពុទ្ធ : រាហុលកុមារជាពុទ្ធបុត្ត (ម. ព. ពុទ្ធជិនោរស ផង ) ។ ពុទ្ធបូជា ន. (សំ. បា. ) ការបូជាចំពោះព្រះពុទ្ធ( ម. ព. បូជា ផង ) ។ ពុទ្ធប្រវត្តិ ( ពុត-ធៈប្រវ៉ាត់ ) មើលពាក្យ ពុទ្ធបវតិ្ត ។ ពុទ្ធព្យាករណ៍ ( –ព្យា-ក) ន. ( បា. ពុទ្ធព្យាករណ; សំ. ពុទ្ធវ្យាករណ) ការសម្ដែងចង្អុលសេចក្ដីប្រាប់ឬសម្ដែងប្រាប់សេចក្ដីច្បាស់លាស់របស់ព្រះពុទ្ធ, ពាក្យដែលព្រះពុទ្ធទ្រង់សម្ដែងដោះស្រាយ, ទំនាយ របស់ព្រះពុទ្ធ ( ម. ព. ពុទ្ធទំនាយ ផង ) ។ ពុទ្ធភាសិត ន. (បា.; សំ. –ភាឞិក) ពាក្យដែលព្រះពុទ្ធទ្រង់សម្ដែង, សម្ដីព្រះពុទ្ធ, ព្រះពុទ្ធដីកា ។ពុទ្ធភូមិ ( –ភូម ) ន. ( សំ. បា. ) ទី ឬតំណែង,នាទី សម្រាប់ព្រះពុទ្ធ គឺបារមីដែលជាធម៌ធ្វើបុគ្គលឲ្យបានត្រាស់ជាព្រះពុទ្ធ : បំពេញពុទ្ធភូមិ ។ ពុទ្ធមន្ត ( –មន់) ន. (បា. សំ. –មន្រ្ត) មន្តរបស់ព្រះពុទ្ធ គឺពុទ្ធភាសិត : រៀនពុទ្ធមន្ត, ស្វាធ្យាយពុទ្ធមន្ត, ចម្រើនពុទ្ធមន្ត (ព. ពុ. ) ។ ពុទ្ធមាតា ( –មាដា ) ន. ( បា. ) មាតានៃព្រះពុទ្ធ : ព្រះនាងស្រីមហាមាយាជាពុទ្ធមាតា (ព. ពុ.) ។ ពុទ្ធមាមកៈ ( –មាមៈកៈ) ន. ឬ គុ. ( បា. –មាមក ) អ្នករាប់អានស៊ប់ចិត្តថាព្រះពុទ្ធជារបស់អតា្មអញ គឺអ្នកជឿព្រះពុទ្ធសាសនាស៊ប់; បើស្ដ្រីជា ពុទ្ធមាមិកា, គេតែងនិយាយថា ខ្ញុំជាពុទ្ធមាមកៈ, ភរិយារបស់ខ្ញុំជាពុទ្ធមាមិកា( ហៅថា ពុទ្ធមាមកជន ក៏បាន ) ។ វេវ. ពុទ្ធសាសនិក, ពុទ្ធសាសនិកា, ពុទ្ធសាសនិកជន, ពុទ្ធិក, ពុទ្ធិកា ។ ពុទ្ធរង្សី ឬ –រស្មី ( –រ័ង-សី ឬ –រ័សស្មី ) ន. (បា. –រំសិ; សំ. –រឝ្មី) រស្មីព្រះពុទ្ធ គឺពន្លឺដែលភ្លឺចេញអំពីសរីរកាយនៃព្រះពុទ្ធ ។ ពុទ្ធរតនៈឬពុទ្ធរត្ន ( –រៈតៈន៉ៈ ឬ –រ័ត, ឬ ត. ទ. ស្រ.ពុត-រ័ត ) ន. រតនៈ គឺព្រះពុទ្ធឬកែវគឺព្រះពុទ្ធ ( ព្រះពុទ្ធបានជាហៅថា រតនៈ ព្រោះព្រះអង្គបរិសុទ្ធប្រសើរដូចជាកែវឬពេជ្យដែលបរិសុទ្ធឥតមន្ទិល), គេច្រើននិយាយថា ព្រះពុទ្ធរត្ន, ព្រះធម៌រត្ន, ព្រះសង្ឃរត្ន (ព. ពុ. ) ។ ពុទ្ធរស្មី ( ដូចគ្នានឹង ពុទ្ធរង្សី ) ។ ពុទ្ធរូប ន. (សំ. បា. ) រូបព្រះពុទ្ធ, រូបដែលសាងជាតំណាងព្រះពុទ្ធ : សាងព្រះពុទ្ធរូប ។ វេវ. ពុទ្ធបដិមា ។ពុទ្ធវចន ឬ –នៈ ( –វៈចៈន៉ៈ ) ន. (សំ. បា.) ពាក្យព្រះពុទ្ធ, ព្រះត្រៃបិដក : រៀនពុទ្ធវចនៈ, ប្រតិបត្តិតាមពុទ្ធវចនៈ ។ ពុទ្ធវង្ស ( –វង់) ន. ( បា. ពុទ្ធវំស ) វង្សព្រះពុទ្ធ ។ពាក្យសម្រាប់ហៅពោធិសត្វដែលបានពុទ្ធទំនាយហើយ : ព្រះអង្គជាពុទ្ធង្កូរបណ្តូល ពុទ្ធវង្ស (ព. ទេ.) ។ ឈ្មោះសុត្តន្គបិដក ១ គម្ពីរប៉ែកខាងខុទ្ទកនិកាយសម្ដែងរឿងពោធិសត្វដែលបានទំនាយអំពីព្រះសព្វញ្ញពុទ្ធម្ភៃបួនព្រះអង្គ និងការចែកព្រះសារីរិកធាតុព្រមទាំងគ្រឿងបរិក្ខារនៃព្រះសក្យមុនីសម្មាសម្ពុទ្ធ ។ ឋានន្ដរជាសមណស៍ក្ដិទីរាជាគណៈសម្រាប់ត្រីក្នុងកម្ពុជប្រទេស : ព្រះពុទ្ធវង្ស ។ ពុទ្ធវេនេយ្យសត្វ ( –វេនៃ-យៈ– ) ន. សត្វដែលព្រះពុទ្ធគួរទូន្មានបាន, សត្វដែលមានឧបនិស្ស័យបានតែព្រះពុទ្ធទើបប្រៀនប្រដៅបាន ។ពុទ្ធសករាជ ( –សៈកៈរ៉ាច, ឬ ត. ទ. ស្រ. –ស័ក-ក្រាច ) ន. ចំនួនថ្ងៃខែឆ្នាំរាប់តាំងពីក្រោយថ្ងៃដែលព្រះពុទ្ធទ្រង់ចូលបរិនិព្វានទៅបានមួយថ្ងៃរៀងមក ។ ព្រះសក្យមុនីគោតមទ្រង់ចូលបរិនិព្វាននៅថ្ងៃអង្គារ១៥កើតខែពិសាខឆ្នាំម្សាញ់រាប់ពីត្រឹមថ្ងៃ១រោចខែពិសាខនោះមកជាពុទ្ធសករាជ ។ ទំនៀមរាប់ពុទ្ធសករាជដោយទៀងទាត់របស់ពួកពុទ្ធសាសនិកជន សម្រាប់ប្រើខាងរបៀបទេស្នា ដែលហៅថា បកសករាជ រាប់យកចំណែកខាងរនោចខែមួយមុនប៉ះរួមនឹងខ្នើតខែបន្ទាប់នោះជា១ខែគឺត្រូវរាប់ពីថ្ងៃ ១ រោចខែពិសាខ មកដល់ថ្ងៃ ១៥ កើតខែជេស្ឋ ជាមួយខែ ។ ល ។ ពីថ្ងៃ១រោចខែចេត្រ មកដល់ថ្ងៃ១៥កើតខែពិសាខជាមួយខែ ( ពេញជា ១ ឆ្នាំ ) រាប់យ៉ាងនេះរៀងរាល់ឆ្នាំ, បើរាប់ពីលើមកដល់ត្រឹមណា ត្រូវទុកថ្ងៃខែឆ្នាំនោះជាបច្ចុប្បន្នកាល មិនទាន់រាប់ពេញថាជាសករាជដែលកន្លងទៅហើយទេ, ដូចជាកាលពីក្នុងថ្ងៃ១៥រោចខែស្រាពណ៍ ឆ្នាំមមីបន្ទាប់ឆ្នាំពុទ្ធបរិនិព្វានត្រូវរាប់ថា ពុទ្ធសករាជកន្លងទៅហើយបាន ១ឆ្នាំ ៣ខែ ១៤ថ្ងៃ ( កន្លងទៅហើយបានប៉ុន្មាន ត្រូវថាតែត្រឹមប៉ុណ្ណោះ ); តែបើប្រើខាងការសរសេរសំបុត្រចុតហ្មាយ, កត់ត្រាចុះក្នុងគម្ពីរក្បួនច្បាប់ទាំងពួងឬនិយាយស្ដីប្រាប់គ្នាតាមធម្មតា នោះ ត្រូវរាប់ចេញចំនួនសករាជយកត្រឹមឆ្នាំមមី ដែលចូលក្នុងរវាងឆ្នាំគម្រប់២នុ៎ះឯងថា ពុទ្ធសករាជ ២ ឆ្នាំ ឬ ពុទ្ធសករាជ២; បើប្រើអក្សរសង្ខេប ត្រូវសរសេរថា ព. ស. ២ (ម. ព. សករាជ ទៀតផង ) ។ ពុទ្ធសម័យ ( ម. ព. ពុទ្ធកាល ) ។ ពុទ្ធសាសនកាល ( –សាសៈន៉ៈ– ) ន. (បា. ) កាល ឬសម័យដែលមានព្រះពុទ្ធសាសនា គឺកាលដែលព្រះពុទ្ធទ្រង់ចូលបរិនិព្វានទៅហើយ តែនៅមានធម៌វិន័យជាព្រះពុទ្ធសាសនា និងពួកពុទ្ធសាសនិក : កើតទាន់ពុទ្ធសាសនកាល ( ហៅថា ពុទ្ធសាសនសម័យ ក៏បាន ) ។ពុទ្ធសាសនសម័យ ( –សាសៈន៉ៈសៈម៉ៃ ) ន. ( បា. –សមយ )ដូចគ្នានឹង ពុទ្ធសាសនកាល ដែរ ។ ពុទ្ធសាសនា ( –សាសៈន៉ា, ឬ ត. ទ. ស្រ. –សាស្នា ) ន. ( បា. –សាសន; សំ. –ឝាសន ) ពាក្យប្រៀនប្រដៅរបស់ព្រះពុទ្ធ, ពុទ្ធបណ្ដាំ ( ពុទ្ធវចនៈ ) : អ្នកកាន់ពុទ្ធសាសនា, ប្រតិបតិ្តតាមលំអានពុទ្ធសាសនា ( ព. កា. សរសេរជា ពុទ្ធសា ស្នា ក៏បាន ) ។ ពុទ្ធសាសនិក (– សាសៈនិកៈ ឬ –សាសៈនិក ) ន. ឬ គុ. (បា. ) អ្នកកាន់ពុទ្ធសាសនា : ពួកពុទ្ធសាសនិក; បើស្ដ្រីជា ពុទ្ធសាសនិកា : នាងនោះជាពុទ្ធសាសនិកា;ហៅថាពុទ្ធសាសនិកជន ក៏បាន ទាំងបុរសទាំងស្ដ្រី (ម. ព. ពុទ្ធមាមកៈ ផង ) ។ ពុទ្ធអង្គ ( –អង់) ន. អង្គព្រះពុទ្ធ ។ ពាក្យសម្រាប់ហៅព្រះពុទ្ធដោយសេចក្ដីគោរព ( តាមទម្លាប់ប្រើ ) : ព្រះពុទ្ធអង្គទ្រង់ត្រាស់សម្ដែងធម៌…។ ពុទ្ធឱវាទ ( –ឱវ៉ាត ) ដូចគ្នានឹងពុទ្ធោវាទ ដែរ ។ ពុទ្ធឱស្ឋ ( –ឱស ) ន. ( សំ. ពុទ្ធ +ឱឞ្ឋ; បា. ពុទ្ធ + ឱជ្ឋ “រឹមបបូរមាត់,មាត់”)ព្រះឱស្ធ ព្រះពុទ្ធ: ពាក្យទាំងនេះចេញពីព្រះពុទ្ធឱស្ធ (ព.ពុ. ) ។ពុទ្ធានុញ្ញាត (ពុត-ធានុញ-ញ៉ាត) ន. ឬ គុ. (បា. ពុទ្ធ+អនុញ្ញាត) វិន័យដែលព្រះពុទ្ធទ្រង់អនុញ្ញាត គឺដែលទ្រង់យល់ព្រមឲ្យធ្វើ, ឲ្យប្រព្រឹត្ត ,ឲ្យប្រតិបត្តិ ព្រោះទ្រង់យល់ឃើញថាមានប្រយោជន៍ : វិន័យនេះជាពុទ្ធានុញ្ញាត, នុ៎ះជាពុទ្ធប្បញ្ញត្តិ (ព.វិ.ពុ.)។ ព.ផ្ទ. ពុទ្ធប្បញ្ញត្តិ ។ ពុទ្ធានុស្សតិ (— នុស-សៈតិ)សេចក្ដីរលឹកចំពោះព្រះពុទ្ធ, ការនឹករឿយៗដល់ព្រះពុទ្ធគុណ ។ ពុទ្ធាសនៈ (— សៈន៉ៈ)អាសនៈនៃព្រះពុទ្ធ, អាសនៈសម្រាប់តម្កល់ព្រះពុទ្ធរូប ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពុតលំញង» មានន័យដូចម្ដេច ?


ពុតលំញង


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះត្រប់មួយប្រភេទ គឺត្រប់ដែលអ្នកស្រុកខ្លះហៅ ត្រប់លំញង នុះឯង។
ឧទាហរណ៍៖ ត្រប់ពុតលំញង ( មើលក្នុងពាក្យ លំញង ន. ទៀតផង ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពុតធ្លេ» មានន័យដូចម្ដេច ?


ពុតធ្លេ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះប្រទាលមួយប្រភេទ មានដើម, ស្លឹក, ផ្កា ស្រដៀងនឹងចេកទេស ។ ឈ្មោះឈើមួយប្រភេទ មានសណ្ឋានស្លឹកស្រដៀងនឹងជ្រៃបាយហៅ ពោធិ៍ធ្លេ ក៏មាន ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពុត» មានន័យដូចម្ដេច ?


ពុត


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដំណើរបាំងទោសខ្លួន; ដំណើរបិញរបុញ, កិច្ចកលមាយា, ការក្លែងបង្វែងដំណើរឲ្យឃ្លាតចាកសេចក្ដីពិត ដូចយ៉ាងមិនឈឺក្លែងធ្វើឈឺជាដើម។
ឧទាហរណ៍៖ មានពុត, ដេញពុត ។

                      ប្រើជា កិ. ក៏បានខ្លះ ។
ឧទាហរណ៍៖ វាពុតធ្វើជាឈឺ ។ ពុតត្បុត ពុតរបិញរបុញច្រើនបែបច្រើនយ៉ាង ។ ពុតព្នាយ ពុតខូចវៀចវេរចចេសរបិញរបុញ។ ពុតព្នាយមានបី មួយដូចដំរីសាហាវឥតបទ អាចផ្សះផ្សាំងបាន កង្វេរកាន់កត់ ដាលដេញគោតគត់ ប្រាំមួយហត្ថហោង…( សាស្រ្តាច្បាប់ រាជនេតិ ) ។ ម. ព. ព្នាយ ផង ។

                       ពុតព្យសន៍ ( ម. ព. ព្យសន៍ ) ។ សម្លាប់ពុត ក្លែងធ្វើហាក់ដូចជាមិនឃើញ ឬមិនដឹងមិនឮមិនយកចិត្តទុកដាក់ដើម្បីឲ្យគេទុកចិត្តភ្លេចខ្លួន, ដោយបម្រុងនឹងដោះគេចខ្លួនឲ្យរួចពីកណ្ដាប់ដៃគេ ឬនឹងរករឿងរកហេតុគេ។
ឧទាហរណ៍៖ ក្រពើសម្លាប់ពុត ។ ល ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពុង» មានន័យដូចម្ដេច ?


ពុង


👉ថ្នាក់ពាក្យជា បរិវារសព្ទ
មានន័យថា ( ស. ល. ពុង. អ. ថ. ភុង “ពោះ” ) ពាក្យសម្រាប់និយាយផ្សំនឹងពាក្យ ពោះ ថា
ឧទាហរណ៍៖ មានពោះពុង គឺមានផ្ទៃពោះ (ព. សា. សម្រាប់និយាយដោយលំអុតលំឱន ) ។

                     ប្រើផ្សេងទៅទៀតក៏បាន ។
ឧទាហរណ៍៖ ខ្សែពុង ខ្សែដែលចងរឹងពោះសត្វ ។ ចងពុង ចងខ្សែរឹតពោះសត្វ ( ម. ព. ចោមពុង ផង ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពុកមាត់» មានន័យដូចម្ដេច ?


ពុកមាត់


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា រោមដែលដុះនៅក្បែររឹមបបូរមាត់ខាងលើ។
ឧទាហរណ៍៖ កោរពុកមាត់, ទុកពុកមាត់, ពត់ពុកមាត់ ( ម. ព. ពុកចង្កា ផង ) ។

👉ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា ព្រះមស្ស ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពុកបង្កង» មានន័យដូចម្ដេច ?


ពុកបង្កង


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ស្មៅមួយប្រភេទ មានសណ្ឋានស្រដៀងនឹងពុកបង្កង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពុកឆ្មាឈ្មោល» មានន័យដូចម្ដេច ?


ពុកឆ្មាឈ្មោល


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះចុល្លព្រឹក្សមួយកម្ពស់ ២-៤ ម ដុះក្នុងព្រៃក្រាស់នៅប្រទេសចិន, ឧបទ្វីបឥណ្ឌូចិន និងប្រជុំកោះជ្វា។ គេបុកឫសពុកឆ្មាឈ្មោលធ្វើថ្នាំបំពោកលើដំបៅកូនក្មេង។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពុកឆ្មា» មានន័យដូចម្ដេច ?


ពុកឆ្មា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈើតូចមួយប្រភេទ ផ្កាជាសំណុំសណ្ឋានស្រដៀងនឹងពុកមាត់ឆ្មា ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពុកឆ្នា, ព្រះឆ្នែត» មានន័យដូចម្ដេច ?


ពុកឆ្នា, ព្រះឆ្នែត


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះចុល្លព្រឹក្សឆ្មារមួយប្រភេទ កម្ពស់ ២-៤ ម ដុះក្នុងព្រៃស្រោងនៃឥណ្ឌូចិន ប្រទេសជ្វា ចិនខាងត្បូង ឆ្នេរសមុទ្រខាងកើតប្រទេសឥណ្ឌា និងប្រទេសអូស្ត្រាលីក្តៅ។ គេប្រើផ្លែត្រាំទឹកខ្មេះ ធ្វើគ្រឿងទេស។ តាមក្បួនឱសថបុរាណ ស្លឹកអាចប្រើធ្វើជាកៅយក់បិទបូសទ្រនិច។ គេស្ងោរស្លឹកយកទឹក សម្រាប់លាងដំបៅរលួយច្រមុះ។ រំកាច់ឈើដែលគេឈូសអាចស្ងោរផឹដូចទឹកតែ ដើម្បីព្យាលបាលជំងឺសន្លាក់ឆ្អឹង។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពុកចង្កា» មានន័យដូចម្ដេច ?


ពុកចង្កា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា រោមដែលដុះត្រង់ចង្កា។
ឧទាហរណ៍៖ កោរពុកចង្កា, ទុកពុកចង្កា ( ម. ព.ពុកមាត់ ផង ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពុក» មានន័យដូចម្ដេច ?


ពុក


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អាការៈរបស់មច្ឆជាតិពួកខ្លះដែលដុះចេញជាសរសៃវែងៗ មានសណ្ឋានស្រដៀងនឹងពុកមាត់។
ឧទាហរណ៍៖ ពុកបង្កង, ពុកកំពឹស ។

                     អាទិលុបរបស់ពាក្យ អាពុក ឬ ឪពុក គឺលុប អា ឬ ឪ ចេញទុកឲ្យនៅតែ ពុក មួយព្យាង្គ។

ឧទាហរណ៍៖ សុំពុកនៅផ្ទះចុះ ខ្ញុំត្រូវទៅជាជំនួសពុក ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលជ្រោកសាច់ផុយ។
ឧទាហរណ៍៖ ឈើពុក, ឧសពុក, សំពត់ពុក ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពឺត» មានន័យដូចម្ដេច ?


ពឺត


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ខំ, ប្រឹង ពេញទំហឹងឬវាយ, សំពងពេញទំហឹង ។ ប្រើជា កិ. វិ. ក៏បាន
ឧទាហរណ៍៖ វាយពឺត ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពឹប» មានន័យដូចម្ដេច ?


ពឹប


👉ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា សូរឮដោយតប់ ឬគក់គ្នាជាដើម ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពឹត» មានន័យដូចម្ដេច ?


ពឹត


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ( មើលក្នុងពាក្យ ពឹង ) ។

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា មើលក្នុងពាក្យ ព្រលូង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពឹង» មានន័យដូចម្ដេច ?


ពឹង


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា រកគេជួយ, ស្ដីគេ។
ឧទាហរណ៍៖ ពឹងគេឲ្យសរសេរសំបុត្រ, ពឹងគេឲ្យជួយធ្វើរោង ។

                     ជ្រកកោន, ធ្វើឲ្យមានអាង។
ឧទាហរណ៍៖ ពឹងបុណ្យគេ, ពឹងគំនិតគេ ។

                     ពឹងផ្អែក ធ្វើឲ្យមានអាងហាក់ដូចជាបង្អែក ។ ពឹងពាក់ ពឹងរកគ្នាទៅវិញទៅមក ។ ល ។ប្រឹងចំកោង ឬបំពើងខ្លួនផ្ដែកប៉ះផ្ទប់ទៅលើ។
ឧទាហរណ៍៖ គោពឹងទូករទេះ ( និយាយថា ពឹត ក៏បាន ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពីសី» មានន័យដូចម្ដេច ?


ពីសី


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (ម. ព. ពិសី ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពីសា» មានន័យដូចម្ដេច ?


ពីសា


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ( ម. ព. ពិសា ) ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( ម. ព. ពិសា ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖