Posted on Leave a comment

តើពាក្យ «ព័ទ្ធពេន» មានន័យដូចម្ដេច ?


ព័ទ្ធពេន


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ភាពអ្វីៗដែលបត់បែនដូចពស់លូន (ស្ទឹង អូរ)។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ព័ទ្ធធ្លុង» មានន័យដូចម្ដេច ?


ព័ទ្ធធ្លុង


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះរោគមួយប្រភេទ បណ្ដាលឲ្យហើមពោះតឹងខ្លាំងឡើងៗ មិនស្រកស្រុត។
ឧទាហរណ៍៖ រោគព័ទ្ធធ្លុង ឬ រោគព័ន្ធធ្លុង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ព័ទ្ធ» មានន័យដូចម្ដេច ?


ព័ទ្ធ


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ( សំ. បា. ពទ្ធ ) ចង; ចងវ័ណ្ឌជុំវិញ, រុំជុំវិញ; ចោមជុំវិញ, ចោមស្ទាក់ជុំវិញមិនឲ្យមានផ្លូវចេញរួច។
ឧទាហរណ៍៖ វល្លិព័ទ្ធដើមឈើ; ព័ទ្ធចោរ ។

                    ព័ទ្ធបូស យកក្រមួនមាត់ឬកំបោរ ជ្រាយដៅព័ទ្ធលើបូសដោយសូត្រអាគមផង ដើម្បីបង្ក្រាបឬយោងមុខឲ្យបូសធ្លាយ ។ ព័ទ្ធព័ន្ធ ឬ ព័ន្ធព័ន្ធ រុំព័ទ្ធជុំវិញព័ន្ធលើគ្នា, ប្រទាក់ឆ្វាក់គ្នាជុំវិញ ។
ព័ន្ធ ចង ភ្ជាប់ កូនចំណងដោយខ្សែ ភ្ជាប់កូនប្រុស ស្រីឱ្យបានជាគូនឹងគ្នា ហៅថាចងស្ពាន មេ ត្រី។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ព័ត៌មាន» មានន័យដូចម្ដេច ?


ព័ត៌មាន


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. ក្ល.; សំ. វត៌មាន; បា. វត្តមាន “កាលឬសម័យដែលកំពុងប្រព្រឹត្តទៅ” ) ប្រព្រឹត្តការណ៍, ដំណឹងផ្សេងៗក្នុងបច្ចុប្បន្ន, បច្ចុប្បន្នកាល
ឧទាហរណ៍៖ គេបានឲ្យព័ត៌មានមកថា . . . ; ស្ដាប់ព័ត៌មានប្រចាំថ្ងៃនៃវិទ្យុជាតិ ។

                      សារព័ត៌មាន ( សារ៉ៈព័រដ៏មាន ) ព័ត៌មានមានសារៈ គឺកាសែតដែលប្រាប់ដំណឹងគួរអានគួរដឹង ។
(ម.ព ព្រឹត្តិការណ៍) ។

👉ថ្នាក់ពាក្យជា មូលដ្ឋាន, គយ
មានន័យថា វាក្យសព្ទនេះមាននិយមន័យច្រើន ដូចខាងក្រោម៖ ១. ទិន្នន័យទោះបីជាមានកែច្នៃ ឬវិភាគ និងឯកសាររបាយការណ៍ និងការងារទំនាក់ទំនងផ្សេងទៀត ក្នុងទម្រង់ណាក៏ដោយ រួមបញ្ចូលទាំងអេឡិចត្រូនិច ឬច្បាប់ថតចម្លងដែលមានការបញ្ជាក់ថាត្រឹមត្រូវតាមច្បាប់ដើម ឬយថាភូត។ ២. បណ្ដុំនៃទិន្នន័យ ដែលអាចជាព័ត៌មានហិរញ្ញវត្ថុ និងមិនមែនហិរញ្ញវត្ថុ និងត្រូវបានផ្ដល់ជូនថ្នាក់ដឹកនាំ ដើម្បីធ្វើការសម្រេចចិត្ត។ ទន្ទឹមនេះ ព័ត៌មានគឺជាទ្រព្យសកម្មមួយដូចទ្រព្យសកម្មនៃធុរកិច្ចសំ-ខាន់ៗដទៃទៀត ដែលមានតម្លៃដល់អង្គភាព និងទាមទារកិច្ចការពារឱ្យបានហ្មត់ចត់។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ព័ត» មានន័យដូចម្ដេច ?


ព័ត


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ស. ព័ត អ. ថ. ផ័ត ) បក់; (រ. ស. )
ឧទាហរណ៍៖ ព័តថ្វាយ គឺបក់ថ្វាយ ( បក់នឹងផ្លិតឬស៊ែ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ព័ណ៌នា» មានន័យដូចម្ដេច ?


ព័ណ៌នា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. ពណ៌នា ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ព័ណ៌» មានន័យដូចម្ដេច ?


ព័ណ៌


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. ពណ៌ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ព័ចន៍» មានន័យដូចម្ដេច ?


ព័ចន៍


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. វចនា ) ពាក្យ, សម្តី, (ព. កា ) ។
ឧទាហរណ៍៖ ត្រូវប្រើពាក្យព័ចន៍ ប្រាស្រ័យនឹងសាច់សន្តាននានា កុំឲ្យមានឆ្គង មោះហ្មងត្រង់ណា ទើបលោកហៅថា អ្នកមានមារយាទ ។ ម. ព. ពេចន៍ ទៀតផង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពះ!» មានន័យដូចម្ដេច ?


ពះ!


👉ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា ពាក្យស្រែកសន្ធាប់ដោយភ្ញាក់ ព្រោះបានពើបប្រទះខ្មាំងសត្រូវ, ចោរកំណាច ឬមនុស្សដែលមានទោសគេចពួន ឬក៏ពើបប្រទះសត្វសាហាវ; ពុំនោះស្រែកគំរាមឲ្យគេស្លុតស្លន់។
ឧទាហរណ៍៖ ពះ! អាចោរ នៅៗនេះទេតើ !; ពះ! ចាប់វាឲ្យបាន ! ។ ។

                      (ព. កា. ) ។
ឧទាហរណ៍៖ យមបាលក្រេវក្រោធសោះសា ទះមាត់ហើយថា ពះវាស្រីបាបអប្រិយ ។ កាលដើមហងមិនស្រដី លុះយល់អគ្គី មឹងថាចីវរកូនឯង ។ ( សាស្ដ្រាកាព្យសុបិនកុមារ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពះ» មានន័យដូចម្ដេច ?


ពះ


👉ថ្នាក់ពាក្យជា បរិវារសព្ទ
មានន័យថា ពាក្យសម្រាប់និយាយផ្សំនឹងពាក្យ ពើប ថា
ឧទាហរណ៍៖ ពើបពះ គឺស្រាប់តែចួបប្រទះ ( ម. ព. ពើប ផង ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពំនោល» មានន័យដូចម្ដេច ?


ពំនោល


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដំណើរដែលពោល, ពាក្យពោល; បទពោលល្ខោន ។ ឈ្មោះកាព្យមួយយ៉ាង មានជើងបី គឺក្នុងមួយរបះមានឃ្លាបី, មានចួនបី, ឃ្លាទី ១ និងទី ៣ មាន ៦ ពាក្យ, ឃ្លាទី ២ មាន ៤ ពាក្យ ។
ឧទាហរណ៍៖ បទពំនោល, ដូចជា : យក្សក្រោធច្រឡោតខ្លាំងក្រៃ ស្ទុះហោះច្រៀវច្រៃ ពួតដៃកំញើញគួរស្ញែង ។ ស្រែកហ៊ោសន្ធាប់ឥតក្រែង ថាវ៉ឺយប្រស្ដែង ម្ដេចឯងពុំកោតចេស្ដា ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពំនៀរ» មានន័យដូចម្ដេច ?


ពំនៀរ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ពៀរ, ដំណើរចងពៀរ។
ឧទាហរណ៍៖ ខំអត់ទ្រាំទៅ! កុំធ្វើឲ្យមានពំនៀរទៅខាងមុខ !


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពំនួត» មានន័យដូចម្ដេច ?


ពំនួត


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រដាប់ធ្វើដោយបន្ទះឫស្សី ឬឈើដែលស្ងួតស្រឹង មានមេ, កូន, អាចម៍កន្លង់ សម្រាប់ពួតយកភ្លើង; បន្ទះខាងក្រោមបិតជមជ្រុងខាងលើជាទ្រនុងហៅថា មេពំនួត, បន្ទះខាងលើឆ្កៀលជាក្រហូងពីខាងក្នុងដើម្បីដាក់អាចម៍កន្លង់ មានហែបពីខាងក្រោម ហៅថា កូនពំនួត, មានបន្ទះមួយទៀតដាក់អបផ្ទប់ពីលើ សម្រាប់កាន់ផ្គួបគ្នាសង្កត់ពួត។
ឧទាហរណ៍៖ ពំនួតភ្លើង ។

                    ព. ទ. បុ. សូវឲ្យភ្លើង កុំឲ្យពំនួត, សូវឲ្យសាច់ត្រកួត កុំប្រាប់ព្រៃ មានអត្ថន័យថា បើមិនទុកចិត្តទេសូវយកខ្លួនទៅជួយធើ្វកិច្ចការពេញកម្លាំង តែកុំប្រាប់ចំណេះនិងល្បិចដែលក្រដែលកំបាំង ( ហៅថា ព្រនួត ក៏មាន តាមទម្លាប់ដោយស្រុក; ប៉ុន្តែគួរយល់ប្រភពពាក្យថា ពំនួត មកពី ពួត, បើ ព្រនួត មានតែមកពី ព្រួត, ឃើញថាពុំត្រូវទេ ត្រូវតែប្រើ ពំនួត វិញ; បើធៀបឲ្យឃើញច្បាស់, ដូចជា កំណាត់ មកពី កាត់, ទំនប់ មកពី ទប់, បែរជាភ្លាត់ប្រើជា ក្រណាត់, ទ្រនប់ ទៅវិញដូច្នោះដែរ, ខុសពីប្រភពរបស់ពាក្យ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពំនូន» មានន័យដូចម្ដេច ?


ពំនូន


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការពូន ។
ឧទាហរណ៍៖ ថែមពំនូនដីត្រង់កន្លែងនេះឲ្យខ្ពស់បន្តិចទៀត ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពំនូត» មានន័យដូចម្ដេច ?


ពំនូត


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដុំដែលកើតពីពូត។
ឧទាហរណ៍៖ ពំនូតបាយ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពំនូកកសិណ» មានន័យដូចម្ដេច ?


ពំនូកកសិណ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា កំពូកដី ដែលគេទុកជាគ្រឿងសំគាល់ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពំនូក» មានន័យដូចម្ដេច ?


ពំនូក


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា គំនរដែលកំពូកឡើង។
ឧទាហរណ៍៖ ពំនូកចំបើង, ពំនូកដី ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពំនឹង» មានន័យដូចម្ដេច ?


ពំនឹង


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា មនុស្ស ឬអ្វីៗដែលជាទីពឹង ឬដែលគេពឹង។
ឧទាហរណ៍៖ មានពំនឹង, ធ្វើជាពំនឹងគេ, អាងពំនឹង; ខ្ញុំមានតែសីលនិងសច្ចៈជាពំនឹងរាលទិវារាត្រី ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពំនិត» មានន័យដូចម្ដេច ?


ពំនិត


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សេចក្ដីពិត ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពំនាក់អាកាស» មានន័យដូចម្ដេច ?


ពំនាក់អាកាស


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ទីសំអាង ទីបង្អែកខាងអាកាស ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពំនាក់» មានន័យដូចម្ដេច ?


ពំនាក់


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា និស្ស័យ, ទីពឹងពាក់, ទីជ្រកអាស្រ័យ។
ឧទាហរណ៍៖ មានពំនាក់, ឥតពំនាក់, មានចៅហ្វាយនាយជាពំនាក់។

                      សូមពំនាក់ សូមនិស្ស័យនៅជ្រកអាស្រ័យផង ។ ល ។
ទីសំអាង ទីបង្អែក អាស្រ័យ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពំនត់» មានន័យដូចម្ដេច ?


ពំនត់


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការពត់ ។
ឧទាហរណ៍៖ ឈើនេះស្រួយណាស់ធ្វើពំនត់ពុំកើតទេ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពៅ» មានន័យដូចម្ដេច ?


ពៅ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈើស្រស់ ឬឫស្សីស្រស់បីកំណាត់ដែលគេសម្រួចបោះភ្ជាប់នឹងដី ធ្វើជាចង្ក្រានបណ្ដោះអាសន្ន ប្រើការដាំស្ល, សម្រាប់អ្នកដំណើរ ។
ឧទាហរណ៍៖ បោះពៅដាំស្ល ។

                   ចម្រឹងដែកខ្លីៗ បីឬបួនកំណាត់ ទោះរាយក្ដី ភ្ជាប់គល់នឹងកងដែករង្វង់មូលក្ដី ដែលសម្រាប់បោះប្រើការដាំស្ល ក៏ហៅ ពៅ ដែរ, ច្រើនហៅថា ពៅដែក ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលជាប្អូនគេបំផុត ឬក្រោយគេបំផុត។
ឧទាហរណ៍៖ កូនពៅ, ប្អូនពៅ, សិស្សពៅ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពោះអំបែង» មានន័យដូចម្ដេច ?


ពោះអំបែង


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះវល្លិមួយប្រភេទ ស្លឹកឆែកៗក្លិនហាងក្រពុល ផ្លែមានសំបកស្ដើងប៉ោងស្ដុល, កាលបើចាប់ច្របាច់ ឬជាន់ បែកឮសូរផស។
ឧទាហរណ៍៖ វល្លិពោះអំបែង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពោះសម្រក» មានន័យដូចម្ដេច ?


ពោះសម្រក


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ផ្ទៃទឹកដែលស្រក ឬ ដែលកំពុងស្រក។
ឧទាហរណ៍៖ ពោះសម្រកទន្លេ ឬ ស្ទឹង ( បារ. Lit mineur លីត៍មីន័រ ) ។ ព. ផ្ទ. ពោះដំឡើង ( Lit majeur លីត៍ម៉ាហ្ស៊័រ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពោះវៀនធំ» មានន័យដូចម្ដេច ?


ពោះវៀនធំ


👉ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា ព្រះអន្តៈ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពោះវៀនតូច» មានន័យដូចម្ដេច ?


ពោះវៀនតូច


👉ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា ព្រះអន្តគុណៈ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពោះវៀន» មានន័យដូចម្ដេច ?


ពោះវៀន


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អាការៈក្នុងពោះមនុស្សឬសត្វចំពួកខ្លះ, មានសណ្ឋានជាឡត ជាប់តពីក្រពះនៅទ្វារឧច្ចារៈ; មានពីរប្រភេទ គឺ ពោះវៀនតូច នៅត្រង់ប៉ែកខាងលើ ពោះវៀនធំ នៅត្រង់ប៉ែកខាងក្រោម ។ ពោះវៀនពោះតាំង ពោះវៀនតូចធំ (ព. សា. ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពោះម៉ាយ» មានន័យដូចម្ដេច ?


ពោះម៉ាយ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា បុរសដែលប្រពន្ធបាត់បង់ចោល ( ស្លាប់ប្រពន្ធ ) ឬលែងគ្នា។
ឧទាហរណ៍៖ ប្រុសពោះម៉ាយ; នៅជាពោះម៉ាយ; និយាយដោយបរិយាយតាមដំណើរថាពោះម៉ាយស្លាប់ប្រពន្ធ, ពោះម៉ាយលែងប្រពន្ធ, ពោះម៉ាយប្រពន្ធលែង ( ម. ព. មេម៉ាយ ផង ) ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា បុរសដែលប្រពន្ធបាត់បង់ចោល ( ស្លាប់ប្រពន្ធ ) ឬលែងគ្នា។
ឧទាហរណ៍៖ ប្រុសពោះម៉ាយ; នៅជាពោះម៉ាយ; និយាយដោយបរិយាយតាមដំណើរថាពោះម៉ាយស្លាប់ប្រពន្ធ, ពោះម៉ាយលែងប្រពន្ធ, ពោះម៉ាយប្រពន្ធលែង ( ម. ព. មេម៉ាយ ផង ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពោះភ្លាញ» មានន័យដូចម្ដេច ?


ពោះភ្លាញ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះរោគពិសមួយប្រភេទ កើតនៅចុងម្រាមដៃ ពង់ដោរហើមទ្រមីង, បើធ្លាយខ្ទុះហើយ បែករីកស្ទាញ ធ្វើទុក្ខឈឺចាប់ពើតខ្លាំង; រោគនេះ កាលបើទើបកើតភ្លាមៗ គេច្រើនយកល័ខស្រម៉ដុសឲ្យខាប់ហើយជ្រលក់សំឡីរុំដើម្បីឲ្យត្រជាក់ ស្វិតសះជា។
ឧទាហរណ៍៖ កើតពោះភ្លាញ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពោះពុង» មានន័យដូចម្ដេច ?


ពោះពុង


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ស. ល. ពុង. អ. ថ. ភុង “ពោះ” ) ផ្ទៃពោះ ( គ័ភ៌ ) ។
ឧទាហរណ៍៖ មានពោះពុង គឺមានគ័ភ៌ ( មើលក្នុងពាក្យ ពោះ ទៀតផង ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពោះតាំង» មានន័យដូចម្ដេច ?


ពោះតាំង


👉ថ្នាក់ពាក្យជា បរិវារសព្ទ
មានន័យថា (ម. ព. ពោះវៀន ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពោះដំឡើង» មានន័យដូចម្ដេច ?


ពោះដំឡើង


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ផ្ទៃទឹកដែលឡើងឬដែលកំពុងឡើង។
ឧទាហរណ៍៖ ពោះដំឡើងទន្លេ ឬ ស្ទឹង ( បារ. Lit majeur លីត៍ម៉ាហ្ស៊័រ ) ។ ព. ផ្ទ. ពោះសម្រក ( Lit mineur លីត៍មីន័រ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពោះ» មានន័យដូចម្ដេច ?


ពោះ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប៉ែករាងកាយដែលមានក្រពះ ពោះវៀននៅខាងក្នុង។
ឧទាហរណ៍៖ ឈឺពោះ, ហើមពោះ, ចុកពោះ, សៀតពោះ, ចម្អែតពោះ ។

                    ពោះគោពោះក្របី (ព. ប្រ. ) និយាយពីមនុស្សល្មោភស៊ី ដែលបរិភោគអាហារញឹកញយពេក បន្តិចស៊ីនេះបន្តិចស៊ីនោះ ខុសពេលខុសទម្លាប់ ឬមនុស្សដែលបរិភោគអាហារច្រើនហួសប្រមាណ ( ព. ទ្រ. ម. ) ។ ពោះគោ, ពោះជ្រូក ពោះវៀនឬក្រពះគោ ឬជ្រូក។

ឧទាហរណ៍៖ បបរពោះគោ, បបរពោះជ្រូក ។

                    មានពោះពុង, ពពោះ, មានផ្ទៃពោះ មានគ័ត៌ ។ ដុះពោះ ដែលមានសាច់ពោះក្រាស់ឡើងខ្ពស់ទទុង ។ ប៉ែកផ្ទៃពីខាងក្នុងឬពីខាងក្រោមទល់គ្នានឹងខ្នង, បណ្ដូល
ឧទាហរណ៍៖ ពោះឫស្សី, ពោះធាងត្នោត; ពោះត្រឡាច ។ ល ។ ( ម. ព. ផ្ទៃ ផង ) ។

👉ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា ព្រះឧទរ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពោល្យំ, ពោរយំ» មានន័យដូចម្ដេច ?


ពោល្យំ, ពោរយំ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា គុម្ពព្រឹក្សមួយប្រភេទ កម្ពស់ ០,៨០-១,៥០ម ស្លឹកឆែកៗ ដាំជាដំណាំក្នុងឥណ្ឌូចិន។ ស្លឹកក្លិនប្រហើរប្រើជាគ្រឿងអប់សំពត់អាវ ឬសម្រាប់ឆ្ពុងឱ្យបែកញើស និងព្យាបាលជំងឺវិលមុខ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពោល្យំ, ពុំសែន» មានន័យដូចម្ដេច ?


ពោល្យំ, ពុំសែន


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា តិណជាតិមួយ មានស្លឹកមូលឆែក មានប្រភពពីអាមេរិកខាងជើង គេដាំសម្រាប់លម្អនៅក្នុងផ្ទះឯកជន តាមវត្ថុ និងសួនសាធារណៈ។ ស្លឹកវាប្រើប្រាស់សម្រាប់ឆ្ពុង បំបាត់ការឈឺក្បាល។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពោល្យំ» មានន័យដូចម្ដេច ?


ពោល្យំ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះឈើដំណាំដើមតូចៗស្លឹកឆែកៗជាសំណុំក្រញុលៗ ក្លិនប្រហើរ ប្រើជាគ្រឿងអប់; មានពីរយ៉ាងគឺ ពោល្យំស្លឹកល្អិត, ពោល្យំស្លឹកធំ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពោល» មានន័យដូចម្ដេច ?


ពោល


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា (ឥណ្ឌា) និយាយ, ស្ដី, ថា, ថ្លែង, សម្ដែង។
ឧទាហរណ៍៖ ពោលពាក្យពិត ។

                     ពោលទោល លើកទោល គឺនិយាយដើម ឬបន្ទោសកំបាំងពីមុខ ។ ពោលរង៉ូវ និយាយបន្ទោសឬត្អូញឮតិចៗរឿយៗ ។ ពោលល្ខោន រាយបទគ្វាមមានទំនងលើកដាក់តាមឃា្លរបះឲ្យល្ខោនរាំតាម ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពោរយំ» មានន័យដូចម្ដេច ?


ពោរយំ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា មើលពាក្យ ពោល្យំ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពោរ» មានន័យដូចម្ដេច ?


ពោរ


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលជន់ជោរឡើង, ដែលឡើងកំពុង។
ឧទាហរណ៍៖ ទឹកពោរមាត់ច្រាំង, ពពឹកភ្នែកពោរ ។

                     ពោរពេញ ឬ ពេញពោរ ពេញព្រៀបកំពុង ។ ពុះពោរ ( ម. ព. ពុះ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពោប» មានន័យដូចម្ដេច ?


ពោប


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ទ្រាលទ្រោប ឬទ្រាបពីលើ; ឡើងដោយឱបផ្ទាល់ពោះ ផ្ទាល់ទ្រូង។
ឧទាហរណ៍៖ ពោបលើ, ពោបឡើងសសរ, ឡើងពោប ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពោនស្វា» មានន័យដូចម្ដេច ?


ពោនស្វា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះឈើមួយប្រភេទ ស្លឹកសណ្ឋានស្រដៀងនឹងស្ដៅ ប្រើជាចំណីគោ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពោន» មានន័យដូចម្ដេច ?


ពោន


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈើមួយប្រភេទពួកម្កាក់ ផ្លែសណ្ឋានស្រដៀងនឹងម្កាក់ដែរ តែស្លឹកធំៗជាង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពោធិ៍សាត់» មានន័យដូចម្ដេច ?


ពោធិ៍សាត់


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះខែត្រមួយក្នុងកម្ពុជរដ្ឋ, នៅជាខាងកើតខែត្របាត់ដំបង ។ តាមពាក្យបរម្បរាពីព្រេងនាយតំណាលថា មានដើមពោធិ៍តូចមួយ រសាត់ច្រាសទឹកមកជាអស្ចា្ររ្យប្លែក, គេបានស្រង់យកទៅដាំនៅទីមួយ, ដោយហេតុនេះ ទើបឲ្យឈ្មោះភូមិប្រទេសនុះថា ពោធិ៍រសាត់ ព្រោះពាក្យថា រសាត់និងសាត់ នេះជាពាក្យតែមួយប្រើជួសគ្នាបាន ។លុះចំណេរកាលយូរអង្វែងមក ក្លាយជា ពោធិ៍សាត់; សព្វថ្ងៃនេះ តាំងជាទីរួមខែត្រហៅថា ខែត្រពោធិ៍សាត់ , ។ ឈ្មោះក្រូចមួយប្រភេទ ។
ឧទាហរណ៍៖ ក្រូចពោធិ៍សាត់ ព្រោះក្រូចប្រភេទនេះ កើតមាននៅខែត្រពោធិ៍សាត់ជាដំបូងបង្អស់ ។ ( គួរកុំហៅថាខែត្រពោធិសត្វ, ក្រូចពោធិសត្វ ព្រោះ ពោធិ៍សាត់ និង ពោធិសត្វ ទាំងពីរនេះមានអត្ថន័យផ្សេងគ្នាឆ្ងាយណាស់ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពោធិ៍បាយ» មានន័យដូចម្ដេច ?


ពោធិ៍បាយ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អស្សត្ថព្រឹក្ស ។ ខ្មែរច្រើនហៅពោធិ៍មួយប្រភេទស្លឹកតូចៗថា ពោធិ៍បាយ; ពោធិ៍ដែលមានស្លឹកធំៗច្រើនហៅថា ពោធិ៍ធំ ( ម. ព. ពោធិ៍ ផង ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពោធិ៍ធ្លេ» មានន័យដូចម្ដេច ?


ពោធិ៍ធ្លេ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា មើលក្នុងពាក្យ ពុតធ្លេ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពោធិ៍ធំ» មានន័យដូចម្ដេច ?


ពោធិ៍ធំ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា មើលពាក្យ ពោធិ៍បាយ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពោធិ៍» មានន័យដូចម្ដេច ?


ពោធិ៍


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ពោធិ ) ឈើដែលព្រះមហាសត្វគង់អាស្រ័យក្នុងម្លប់ ទ្រង់ក៏បានត្រាស់ជាព្រះពុទ្ធ ។ ឈើដែលហៅថា ពោធិ៍ៗ សព្វថ្ងៃនេះតាមឈ្មោះដើមហៅថា អស្សត្ថ ឬ អស្សត្ថព្រឹក្ស តែដោយហេតុដែលព្រះសក្យមុនីគោតមទ្រង់បានត្រាស់ជាព្រះពុទ្ធក្នុងម្លប់នោះ ក៏ក្លាយឈ្មោះថា ពោធិ៍ ឬ ពោធិទ្រុម, ពោធិព្រឹក្ស រៀងមក ( ម. ព. ពោធិ៍បាយ ផង ) ។
ឈ្មោះព្រឹក្ស កម្ពស់ ១០ ទៅ ២៥ ម នាំពីប្រទេសឥណ្ឌាមកដាំជាលម្អ ក្នុងទ្វីបអាស៊ីផ្នែកអាគ្នេយ៍។ នៅស្រុកខ្មែរគេ គេនិយមដាំពោធិ៍ក្នុងទីវត្ត និងជិតផ្សារ ។ សម្បកអាចជំនួសស្លាបាន សម្រាប់ស៊ីម្លូរ ។ ជ័រពោធិ៍ជាថ្នាំបញ្ចុះ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពោធិសម្ភារ» មានន័យដូចម្ដេច ?


ពោធិសម្ភារ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ) ការសាងសន្សំឲ្យបានសម្រេចពោធិ គឺការកសាងបម្រុងឲ្យបានត្រាស់ជាព្រះពុទ្ធ។
ឧទាហរណ៍៖ ពោធិសត្វបំពេញពោធិសម្ភារ (ព. ពុ. ) ។

                     ខ្មែរប្រើពាក្យនេះសំដៅសេចក្ដីថា តេជះបារមី, ថាអំណាចបុណ្យ ឬថា ទីពឹងពំនាក់ ផងក៏មាន សម្រាប់ថ្លែងសេចក្ដីសរសើរតេជះព្រះមហាក្សត្រិយ៍។
ឧទាហរណ៍៖ សូមជ្រកកោនក្រោមម្លប់ពោធិសម្ភារនៃព្រះករុណាជាម្ចាស់ជិវីតលើត្បូង… ( ម. ព. ពោធិ និង សម្ភារ ផង ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពោធិសម័យ» មានន័យដូចម្ដេច ?


ពោធិសម័យ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា មើលពាក្យ ពុទ្ធកាល ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពោធិសត្វ» មានន័យដូចម្ដេច ?


ពោធិសត្វ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ.; បា. –សត្ត ) អ្នកដែលមានចិត្តឬមានសេក្ដីប្រាថ្នាជាប់នៅក្នុងពោធិ គឺអ្នកដែលកំពុងខំប្រឹងបំពេញបារមី បម្រុងនឹងបានត្រាស់ជាព្រះសម្មាសម្ពុទ្ធ; បើទុកជាភ្លាត់ជាតិទៅកើតជាតិរច្ឆាន ក៏គង់នៅហៅថា ពោធិសត្វ ដែរ ព្រោះមានបំណងនោះជាប់នៅមិនបាត់ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពោធិវ័ង្ស» មានន័យដូចម្ដេច ?


ពោធិវ័ង្ស


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា. <ពោធិ + វំស “វង្សនៃពោធិ” ) ឋានន្តរទីរាជាគណៈសម្រាប់ឯកថ្នាក់ខ្ពស់ក្នុងកម្ពុជប្រទេស សម្រាប់បព្វជិតជាមហាថេររូបណាមួយ អ្នកចេះចាំធម៌វិន័យស្ទាត់ប្រាកដ ដែលព្រះករុណាជាម្ចាស់ជីវិត ទ្រង់ព្រះមេត្តាប្រោសតាំង។
ឧទាហរណ៍៖ ព្រះពោធិវ័ង្ស; ចួនកាលឡើងសមណស័ក្ដិដល់ទីសម្ដេចក៏មាន : សម្ដេចព្រះពោធិវ័ង្ស ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពោធិព្រឹក្ស» មានន័យដូចម្ដេច ?


ពោធិព្រឹក្ស


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (ម. ព. ពោធិទ្រុម ) ។
ចុល្លព្រឹក្សម្យ៉ាងកម្ពស់ ២ – ៤ ម ពេលខ្លះដុះជាបញ្ញើក្អែក លើដើមឈើព្រៃភ្នំ នៃប្រទេសឥណ្ឌា ចិនខាងត្បូង ឧបទ្វីបឥណ្ឌូចិន និងជ្វា។ ផ្លែអាចបរិភោគបាន។ គេនិយមបេះផ្លែទុំ យកគ្រាប់នាំទៅលក់ប្រទេសត្រជាក់មធ្យម ដើម្បីដាំជាលម្អ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពោធិបេង» មានន័យដូចម្ដេច ?


ពោធិបេង


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ជាដើមឈើធំកម្ពស់ ៣០ ទៅ ៨៥ម ដុះក្នុងព្រៃត្រជាក់ ឬព្រៃធំជ្រុះស្លឹក នៃឥណ្ឌូចិន ភូមា ចិនខាងត្បូង ឥណ្ឌា និងប្រទេសនៅជុំវិញភ្នំ ហិមាល័យា រហូតដល់កម្ពស់ ១២០០ម។ ឈើពោធិបេងសម្រាប់សង់ផ្ទះ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពោធិបក្ខិយធម៌» មានន័យដូចម្ដេច ?


ពោធិបក្ខិយធម៌


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. –ធម្ម) ធម៌ ( ៣៧យ៉ាង ) ជាពួកនៃប្រាជ្ញាសម្រាប់ត្រាស់ដឹង ( ព. ពុ. ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពោធិធ្លេ» មានន័យដូចម្ដេច ?


ពោធិធ្លេ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះព្រឹក្សតូច ឬចុល្លព្រឹក្សមួយប្រភេទ កម្ពស់ពី ៤ ទៅ១០ម ដុះក្នុងព្រៃក្រាស់ មាត់សមុទ្រ នៅឧបទ្វីបឥណ្ធូចិន និងប្រជុំកោះជ្វា ។ គេប្រើស្លឹកពោធិធ្លេ ហាលស្ងូតធ្វើចន្លុះ ។ ដើមសម្រាប់ធ្វើគ្រឿងផ្ទះ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពោធិទ្រុម» មានន័យដូចម្ដេច ?


ពោធិទ្រុម


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ. –ទ្រុម ឬ –វ្ឬក្ស; បា. –ទុម ឬ –រុក្ខ) ឈើឈ្មោះពោធិ ( ដើមពោធិ៍ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពោធិញាណ» មានន័យដូចម្ដេច ?


ពោធិញាណ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា. ពោធិញ្ញាណ; សំ. –ជ្ញាន) ប្រាជ្ញាជាគ្រឿងត្រាស់ដឹង។
ឧទាហរណ៍៖ ព្រះសិទ្ធត្ថគោតមទ្រង់បានសម្រេចពោធិញាណ (ព. ពុ. ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពោធិកាល» មានន័យដូចម្ដេច ?


ពោធិកាល


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ម. ព. ពុទ្ធកាល ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពោធិ» មានន័យដូចម្ដេច ?


ពោធិ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ) ការត្រាស់ដឹងលោកុត្តរធម៌, ប្រាជ្ញាដែលព្រះសព្វញ្ញុពុទ្ធទ្រង់បានត្រាស់ ។ ឈើណាមួយដែលព្រះមហាសត្វទ្រង់គង់អាស្រ័យក្នុងម្លប់ ក៏បានត្រាស់ជាព្រះពុទ្ធ ។ ច្រើនប្រើរួមជាបទសមាស ភ្ជាប់ពីខាងដើមនៃនាមនាមឯទៀតដែលគួរផ្សំជាមួយ, ដូចជា ពោធិកាល, ពោធិញាណ ពោធិទ្រុម, ពោធិព្រិ៏ក្ស, ពោធិបក្ខិយធម៌, ពោធិសត្វ, ពោធិសម័យ ជាដើម ( ម. ព. ទាំងនោះ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពោតបារាំង» មានន័យដូចម្ដេច ?


ពោតបារាំង


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា គុម្ពព្រឹកមួយប្រភេទ មានដើមកំណើតនៅស្រុកអេហ្សីប។ គេនិយមដាំនៅប្រទេសក្តៅ ក្នុងសកលលោក សម្រាប់ប្រើស្លឹក និងផ្លែខ្ចី ដែលគេបរិភោគ។ នៅប្រទេសខ្មែរយើង ច្រើនដាំដើមនេះលម្អសួន។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពោត» មានន័យដូចម្ដេច ?


ពោត


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ហិណ្ឌី ពោតា ) ឈ្មោះដំណាំពួកមួយរាប់បញ្ចូលក្នុងធញ្ញជាតិ ជាដំណាំមានប្រយោជន៍ដ៏សំខាន់មួយយ៉ាងក្នុងពិភពលោក។
ឧទាហរណ៍៖ ពោតស, ពោតក្រហម, ពោតល័ខ, ពោតខ្សាយ, ពោតដំណើប ( ស. សរសេរ ភោជន៍ អ. ថ. ភោត ឬ ផូត ) ។

                    ស្មៅធំមួយប្រភេទ កម្ពស់ ១-៣ ម គេនាំពីអាមេរិកក្តៅ មកដាំជាដំណាំនៅគ្រប់ប្រទេសក្តៅក្នុងលោក ដើម្បីប្រើផ្លែជាអាហារ។ គេចំម្អិនដោយស្ងោរ ឬដុត ក្នុងផេះមុនបរិភោគ ឬធ្វើជាបង្អែម ឬម្ហូបផ្សេងៗ។ នារីទើបនឹងមានកូន តែងប្រើផ្លែពោត ផ្សំធ្វើថ្នាំលាប ដើម្បីអោយមានកម្លាំង និងមានសាច់មុខល្អ។ ស្លឹកជាចំណីគោ ក្របី។ ដើមពោតអាចប្រើធ្វើជាក្រដាសបាន។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពោជ្ឈង្គ» មានន័យដូចម្ដេច ?


ពោជ្ឈង្គ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា. ) ឈ្មោះធម៌ ( ៧ប្រការ ) ជាអង្គនៃការត្រាស់ដឹងមគ្គផល; ច្រើនហៅថា សត្តពោជ្ឈង្គ (ព. ពុ. ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពោងពាយ» មានន័យដូចម្ដេច ?


ពោងពាយ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សម្រាប់ដាក់សំណែនបណ្តែតតាមទឹកបញ្ជូនឲ្យពួកបិសាច ក្នុងកាលដែលស្រុកកើតជំងឺខ្លាំង។
ឧទាហរណ៍៖ ជូនពោងពាយ; បើក្បួននោះមានរាងស្រដៀងនឹងសំពៅ គេហៅថា ជូនសំពៅ ។

                    ក្បូនធំសម្រាប់និរទេសមនុស្សដែលមានទោសខុសគួរដល់ការបំបរបង់។
ឧទាហរណ៍៖ ត្រូវទោសបណ្ដែតពោងពាយ ( មានប្រើតែពីក្នុងសម័យបុរាណយូរអង្វែងហើយ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពោង» មានន័យដូចម្ដេច ?


ពោង


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សរីរប្រទេសដំរីនៅត្រង់ក្បាលមានសសណ្ឋានជាពកពីរដុំប៉េងចេញទ្រងាង។
ឧទាហរណ៍៖ ពោងដំរី ។

                     កំសួលដែក ឬស័ង្កសី មានសណ្ឋានស្រួចជ្រលមលើក្រោម ប៉េងត្រង់កណ្ដាលផ្សារភ្ជិតទឹកជ្រាបចូលពុំបាន សម្រាប់បោះបង្គោលចងបណ្ដែតក្នុងទឹកជាគ្រឿងសម្គាល់បង្ហាញផ្លូវនាវាឲ្យដឹងថាជ្រៅរាក់។
ឧទាហរណ៍៖ បោះពោង ចងពោង ។

                     ប្រដាប់សម្រាប់ទម្លាក់បណ្ដែតទឹកហែលតោងក្នុងវេលាដែលមានគ្រោះថ្នាក់លិចនាវា។
ឧទាហរណ៍៖ តោងពោងហែល ។

                     ស្លឹកកណ្ដប ឬស្លឹកកន្លះមានចម្រឹងនិងវ័ណ្ឌចងព័ទ្ធជាវង់មូលសម្រាប់ដាក់ស្រូវ។
ឧទាហរណ៍៖ ពោងស្រូវ ។

                     ចង្ក្រានធំធ្វើដោយដីស្អិតបន្ទើតលើផ្ទៃដីសម្រាប់ដាំខ្ទះធំរម្ងាស់ទឹកត្នោតធ្វើស្ករ ឬសម្រាប់ដាំខ្ទះស្លដណ្ដាំ។
ឧទាហរណ៍៖ ពោងស្ករ អ្នកស្រុកខ្លះហៅ គុក ថា : គុកស្ករ, គុកដាំស្ល ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពោ» មានន័យដូចម្ដេច ?


ពោ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. ទីពោ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពៃស្រពណ៍» មានន័យដូចម្ដេច ?


ពៃស្រពណ៍


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. វៃឝ្រវណ; បា. វេស្សវណ ) ព្រះវេស្សវ័ណ គឺព្រះបាទកុវេរៈដែលពួកព្រាហ្មណ៍ទុកដាក់ថាជាទេវតាម្ចាស់ទ្រព្យ ( ម. ព. វេស្សវ័ណផង) ។ មនុស្សទាំងឡាយពីក្នុងសម័យបុរាណ យល់ដោយឡែកផ្សេងទៀតថា មានភូមទេវតាពួកមួយដែលអាស្រ័យនៅនឹងទីស្រែចម្ការ ជាម្ចាស់លើស្រូវនិងដំណាំទាំងពួង, ក៏នាំគ្នាហៅពួកភូមទេវតានោះថា ព្រះពៃស្រពណ៍, អ្នកខ្លះយល់ថាស្រូវជាម្ចាស់លើទ្រព្យទាំងអស់ ព្រោះស្រូវជាដើមទ្រព្យ, ក៏ហៅស្រូវថា ព្រះពៃស្រពណ៍; អ្នកខ្លះយល់ផ្សេងទៅទៀតថា គោជាសត្វសម្រាប់ទឹមភ្ជួររាស់ នាំឲ្យបានកើតជាស្រូវ, គួរទុកដាក់គោថាជាម្ចាស់ទ្រព្យ ក៏ហៅគោថា ពៃស្រពណ៍ ដែរ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពៃសាលី» មានន័យដូចម្ដេច ?


ពៃសាលី


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សៃឝាលី; បា. វេសាលី) ឈ្មោះនគរមួយនៅដែនវជ្ជី ( ប្រទេសឥណ្ឌា ) ពីក្នុងពុទ្ធកាលឬសម័យក្រោយបន្ទាប់នោះមក; ក្នុងគម្ពីរពុទ្ធសាសនា មានសេចក្ដីតំណាលចេញឈ្មោះនគរនេះជាញឹកញយ។
ឧទាហរណ៍៖ នគរពៃសាលី ឬ ក្រុងវេសាលី ( នគរនេះបានជាមានឈ្មោះដូច្នេះ ព្រោះគេវាតទីឲ្យធំទូលាយអស់បីលើក; មកពីពាក្យដើមថា វិសាល “វាត, ពង្រីកឲ្យទូលាយ” ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពៃរ៍» មានន័យដូចម្ដេច ?


ពៃរ៍


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ. វៃរ; បា. វេរ ) ពៀរ ។

👉ថ្នាក់ពាក្យជា បរិវារសព្ទ
មានន័យថា សម្រាប់និយាយផ្សំភ្ជាប់នឹងពាក្យ ទោស ថា ។
ឧទាហរណ៍៖ ទោសពៃរ៍ គឺទោសនិងពៀរ ឬទោសជាពៀរ ( ម. ព. ទោស, ពៀរ, ទោសពៃរ៍ ទៀតផង) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពៃរី» មានន័យដូចម្ដេច ?


ពៃរី


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ. ក្ល.; បា. វេរី; សំ. វៃរិន៑) អ្នកមានពៀរ, អ្នកចងពៀរ; បច្ចាមិត្ត, សត្រូវ ។ ច្រើនប្រើក្នុងពាក្យកាព្យ។
ឧទាហរណ៍៖ យោធាឥតរានឹងពៃរី ប្រយុទ្ធវក់វីយ៉ាងអង់អាច ធ្វើឲ្យសត្រូវបាក់ខ្លបខ្លាច ថយរត់ប្រសាចលែងងាកក្រោយ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពៃទូរ្យ» មានន័យដូចម្ដេច ?


ពៃទូរ្យ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា មើលពាក្យ ពិទូរ្យ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពៃ» មានន័យដូចម្ដេច ?


ពៃ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះលុយបុរាណមួយបែបតម្លៃ២សេនសព្វថ្ងៃនេះ។
ឧទាហរណ៍៖ ប្រាក់១ពែ (មានប្រើតែពីក្នុងបុរាណរាជ្យយូរហើយ) ។

                     (ស. ពៃ អ. ថ. ផៃ “លុយតម្លៃ២អ័ដ្ឋ ស្មើនឹង៣សតាង្គសៀមសម័យបច្ចុប្បន្ន ” ) ។

                      ឈ្មោះល្អីមួយប្រភេទរាងរាក់។
ឧទាហរណ៍៖ ស្រូវមួយពៃ, ល្អីពៃ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពែរភ្លុយអរ៉ូកាបួ» មានន័យដូចម្ដេច ?


ពែរភ្លុយអរ៉ូកាបួ


👉ថ្នាក់ពាក្យជា បច្ចេកសព្ទបរិស្ថាន
មានន័យថា ឧស្ម័នផ្ទះកញ្ចក់មួយប្រភេទក្នុងចំណោមឧស្ម័នផ្ទះកញ្ចក់ទាំង៦ ដែលត្រូវកាត់បន្ថយក្រោម ពីធីសារក្យូតូ ហើយជាផលិលផលបន្ទាប់បន្សំ ដែលត្រូវកើតឡើងដោយការរំលាយអាលុយមីញ៉ូម និងការបន្សុទ្ធអ៊ុយរ៉ាញ៉ូម។ ពែរភ្លុយអរ៉ូកាបួ ក៏ត្រូវបានប្រើជំនួសក្លរ៉ូភ្លុយអរ៉ូកាបួ ក្នុងការផលិតសារធាតុអឌ្ឍចម្លង (សឺមីកុងឌុចទ័រ semiconductors) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពែន» មានន័យដូចម្ដេច ?


ពែន


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា អង្គុយបត់ជង្គង់ចេញក្រៅដាក់ចុងជើងទាំងពីរតម្រួតគ្នា ( តាមសណ្ដាប់ តែងតែដាក់ជើងស្ដាំសង្កត់លើជើងឆ្វេង )។
ឧទាហរណ៍៖ ពែនជើង, ពែនភ្នែន, អង្គុយពែន ។

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះសីមួយប្រភេទ សម្រាប់ទាត់នឹងបាតជើង ឬកែងជើង។
ឧទាហរណ៍៖ លេងសីពែន, ទាត់សីពែន ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពែទ្យ» មានន័យដូចម្ដេច ?


ពែទ្យ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. ពេទ្យ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពែងផឹកទឹក» មានន័យដូចម្ដេច ?


ពែងផឹកទឹក


👉ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា ព្រះនណិថាលកៈ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពែងតែ» មានន័យដូចម្ដេច ?


ពែងតែ


👉ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា ព្រះបានថាលកៈ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពែងចក» មានន័យដូចម្ដេច ?


ពែងចក


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ពែងខ្នាតតូចបំផុត។
ឧទាហរណ៍៖ ផឹកថ្នាំ ១ ពែងចក ។

                     ដែលប្រើធ្វើជាពុម្ពសម្រាប់ចាក់នំអាកោ ហៅថា ពែងអាកោ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពែង» មានន័យដូចម្ដេច ?


ពែង


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ភាជនៈតូចសម្រាប់ប្រើដាក់ទឹកតែជាដើមដែលសិត ឬចាក់អំពីប៉ាន់ជាដើមដើម្បីផឹក។
ឧទាហរណ៍៖  ពែងតែ, តែ១ពែង, កាហ្វេ១ពែង ។ ល ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពែ» មានន័យដូចម្ដេច ?


ពែ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រដាប់ធ្វើដោយស្រទបចេកសម្រាប់ដាក់សំណែនសែនឲ្យបិសាច ។ ព. ប្រ. ស៊ីពែ ប្លមស៊ី, ជំហមស៊ី ( ព. ម. )។
ឧទាហរណ៍៖ មនុស្សស៊ីពែ ( ព. ម. ) ។

👉ថ្នាក់ពាក្យជា បរិវារសព្ទ
មានន័យថា ពាក្យសម្រាប់និយាយផ្សំនឹងពាក្យ ពាល់ ថា ។
ឧទាហរណ៍៖ ពែពាល់ ឬ ពាល់ពែ ( ម. ព. ពាល់ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពេស្យាស្ថាន» មានន័យដូចម្ដេច ?


ពេស្យាស្ថាន


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ. វេឝ្យា + ស្ថាន ) ទី, កន្លែង, តំបន់ ដែលស្រីផ្កាមាសនៅ, កន្លែងពេស្យា ( ព. គ. ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពេស្យាចារ» មានន័យដូចម្ដេច ?


ពេស្យាចារ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ហីនាចារ ការប្រព្រឹត្តលក់ខ្លួនដោយឥតរើសមុខ ការប្រព្រឹត្តអំពើផ្កា មាសរបស់ស្រ្តី ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពេស្យាគោចរ» មានន័យដូចម្ដេច ?


ពេស្យាគោចរ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. វេឝ្យា ” ស្រីពេស្យាឬលំនៅពេស្យា ” + អគោចរ “ការមិនគួរត្រាច់ចរទៅ”; បា. វេសិយា– ) ការមិនគួរទៅកាន់សំណាក់ឬកាន់លំនៅស្រីផ្កាមាស។
ឧទាហរណ៍៖ បព្វជិតមិនត្រូវទៅកាន់ពេស្យាគោចរឡើយ ( ព. វិ. ពុ. ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពេស្យា» មានន័យដូចម្ដេច ?


ពេស្យា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ. វេឝ្យា; បា. វេសិយា ) ស្រីផ្កាមាស។
ឧទាហរណ៍៖ ពួកពេស្យា, ស្រីពេស្យា ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពេលា» មានន័យដូចម្ដេច ?


ពេលា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. វេលា ) កាល, កាលតូច ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពេលសំរាក Debye» មានន័យដូចម្ដេច ?


ពេលសំរាក Debye


👉ថ្នាក់ពាក្យជា គីមី
មានន័យថា តាមទ្រឹស្តី Debye-Huckel រយៈពេលត្រូវការសំរាប់បរិយាសអ៊ីយ៉ុងនៃបន្ទុកឈានដល់ចំណុចលមនឹងក្នុងអេឡិចត្រូលីតនាំចរន្តដែលក្នុងពេលនោះចលនានៃបន្ទុកត្រូវបានពន្សឺត។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពេលផ្គត់ផ្គង់ទំនិញក្រោមកិច្ចសន្យាជួល ទិញ ឬភតិសន្យាហិរញ្ញវត្ថុ/ពេលផ្គត់ផ្គង់ទំនិញក្រោមកិច្ចសន្យាជួល ដោយមានលក្ខខណ្ឌទិញផ្តាច់ ឬភតិសន្យាហិរញ្ញវត្ថុ» មានន័យដូចម្ដេច ?


ពេលផ្គត់ផ្គង់ទំនិញក្រោមកិច្ចសន្យាជួល ទិញ ឬភតិសន្យាហិរញ្ញវត្ថុ/ពេលផ្គត់ផ្គង់ទំនិញក្រោមកិច្ចសន្យាជួល ដោយមានលក្ខខណ្ឌទិញផ្តាច់ ឬភតិសន្យាហិរញ្ញវត្ថុ


👉ថ្នាក់ពាក្យជា ពន្ធដារ
មានន័យថា ពេលដែលទំនិញត្រូវបានប្រគល់ឱ្យ ទោះមានលក្ខណៈជាការផ្ទេរសិទ្ធិប្រើប្រាស់ ឬសិទ្ធិចាត់ចែងក្តី។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពេលផ្គត់ផ្គង់ទំនិញ និងសេវា» មានន័យដូចម្ដេច ?


ពេលផ្គត់ផ្គង់ទំនិញ និងសេវា


👉ថ្នាក់ពាក្យជា ពន្ធដារ
មានន័យថា វាក្យសព្ទនេះមាននិយមន័យច្រើន ដូចខាងក្រោម៖១. ពេលដែលអ្នកលក់ត្រូវចេញវិក្កយបត្រ ឬជាពេលដែលអ្នកលក់បានចេញវិក្កយបត្រ ប្រសិនបើវិក្កយបត្រនោះត្រូវបានចេញមុនពេលដែលអ្នកលក់ត្រូវចេញវិក្កយបត្រ។ ២. ពេលដែលអ្នកផ្គត់ផ្គង់ត្រូវចេញវិក្កយបត្រ ឬជាពេលដែលអ្នកផ្គត់ផ្គង់បានចេញវិក្កយបត្រ ប្រសិនបើវិក្កយបត្រនោះត្រូវបានចេញមុនពេលដែលអ្នកផ្គត់ផ្គង់ត្រូវចេញវិក្កយបត្រ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពេលកំពុងហោះហើរ» មានន័យដូចម្ដេច ?


ពេលកំពុងហោះហើរ


👉ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា ចាប់ពីពេលដែលទ្វារក្រៅរបស់អាកាសយាន ត្រូវបានបិទ បន្ទាប់ពីបានផ្ទុករួចរាល់រហូតដល់ទ្វារក្រៅនោះ ត្រូវបានបើកឡើងដាក់ចុះ។ បើសិនអាកាសយានណាមួយគ្មានទ្វារក្រៅទេ អាកាសយាននេះ នឹងត្រូវចាត់ទុកថាស្ថិតក្នុងការហោះហើរចាប់ពីពេលផ្ទុករួចរាល់ក្នុងគោលបំណងហោះឡើង រហូតដល់ពេលដាក់ចុះបន្ទាប់ពីការចុះចត។ ក្នុងករណីមានការចុះចតដោយបង្ខំ ការហោះហើរ នឹងត្រូវចាត់ទុកថា ត្រូវបន្តរហូតដល់អាជ្ញាធរមានសមត្ថកិច្ចបំពេញភារកិច្ចទទួលខុសត្រូវជំនួសចំពោះអាកាសយាន មនុស្ស ទ្រព្យសម្បត្តិដែលនៅលើអាកាសយាននោះ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពេល» មានន័យដូចម្ដេច ?


ពេល


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. វេលា ) វេលា។
ឧទាហរណ៍៖ ពេលបាយ, ពេលធ្វើការ, ពេលដេក, ពេលទំនេរ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពេមពើម» មានន័យដូចម្ដេច ?


ពេមពើម


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ( ម. ព. ពីមពើម ) ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( ម. ព. ពីមពើម ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពេប» មានន័យដូចម្ដេច ?


ពេប


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើបបូរមាត់ក្រោមឲ្យលយចេញជាងបបូរមាត់ខាងលើមុនយំឬក្រោយយំឬក៏ដោយសេចក្ដីរិះគន់, ដោយចំអកឡកឲ្យ។
ឧទាហរណ៍៖ ពេបចែ្បប គឺពេបធ្វើមាត់កំបែប; ពេបមាត់ឲ្យ ឬ ពេបជ្រាយ គឺពេបមាត់ឲ្យដោយរិះគន់ឬដោយចំអកឡកឲ្យ ។ ពេប ! ពាក្យសម្រាប់ថាបញ្ឈឺចិត្តក្មេងតូចឲ្យពេប, ឲ្យយំ ( ព. សា. ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពេនពន្ធ» មានន័យដូចម្ដេច ?


ពេនពន្ធ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា កន្លែងផ្លូវបត់បែន ផ្លូវកែង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពេន» មានន័យដូចម្ដេច ?


ពេន


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា បត់ព័ទ្ធជាវង់គងលើគ្នា។
ឧទាហរណ៍៖ ពស់ពេន ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលបត់បែនពូនចុះពូនឡើង។
ឧទាហរណ៍៖ មនុស្សរត់ពេនចុះពេនឡើង ។

                    ផ្លូវពេនព័ន្ធ ឬ ព័ទ្ធពេន ផ្លូវដែលបត់ចុះបត់ឡើងវិលវង់ ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលបត់បែនពូនចុះពូនឡើង។
ឧទាហរណ៍៖ មនុស្សរត់ពេនចុះពេនឡើង ។

                     ផ្លូវពេនព័ន្ធ ឬ ព័ទ្ធពេន ផ្លូវដែលបត់ចុះបត់ឡើងវិលវង់ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពេទ្យស្ថាន» មានន័យដូចម្ដេច ?


ពេទ្យស្ថាន


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. វៃទ្យ + ស្ថាន ) ទី, តំបន់ ដែលសង់ផ្ទះពេទ្យ គឺកន្លែងដែលសង់សុទ្ធតែពេទ្យមន្ទីរ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពេទ្យសាស្ត្រ» មានន័យដូចម្ដេច ?


ពេទ្យសាស្ត្រ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. វៃទ្យ + ឝាស្ត្រ ) គម្ពីរ ឬតម្រា, ក្បួន សម្រាប់ពួកពេទ្យសិក្សា។
ឧទាហរណ៍៖ ផ្សំថ្នាំតាមពេទ្យសាស្រ្ត ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពេទ្យវិទ្យា» មានន័យដូចម្ដេច ?


ពេទ្យវិទ្យា


មានន័យថា សំ. វៃទ្យ + វិទ្យា; បា. វេជ្ជ + វិជ្ជា ) វិជ្ជាពេទ្យ គឺចំណេះរបស់ពេទ្យ ឬចំណេះសម្រាប់ពួកពេទ្យសិក្សា។
ឧទាហរណ៍៖ រៀនពេទ្យវិទ្យា, ចេះពេទ្យវិទ្យា ( ហៅថា វេជ្ជវិជ្ជា ឬ វេជ្ជវិទ្យា (បា. សំ. ) ក៏បាន ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពេទ្យវិជ្ជា» មានន័យដូចម្ដេច ?


ពេទ្យវិជ្ជា


មានន័យថា ( ម. ព. ពេទ្យវិទ្យា ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពេទ្យមន្ទីរ» មានន័យដូចម្ដេច ?


ពេទ្យមន្ទីរ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. វៃទ្យ + មន្ទិរ ) ផ្ទះពេទ្យ, ផ្ទះសម្រាប់ពួកពេទ្យធ្វើការ ( ហៅថា មន្ទីរពេទ្យ ឬ វេជ្ជមន្ទីរ, វេជ្ជគ្រឹះ, ពេទ្យគ្រឹះ, ពេទ្យាគារ ក៏បាន ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ពេទ្យ» មានន័យដូចម្ដេច ?


ពេទ្យ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ. វៃទ្យ; បា. វេជ្ជ) អ្នកចេះប្រើថ្នាំរម្ងាប់រោគ, អ្នកចេះវិទ្យាព្យាបាលជំងឺ, គ្រូមើលជំងឺ។
ឧទាហរណ៍៖ ថ្នាំពេទ្យ, គ្រូពេទ្យ, ពេទ្យហ្ម, មន្ទីរពេទ្យ ។

                     ពេទ្យសត្វ ឬ ពែទ្យសត្វ ( បសុពេទ្យ ) ពេទ្យមើលជំងឺសត្វចិញ្ចឹម ឬពេទ្យរក្សាការពារមិនឲ្យបសុសត្វមាន ជំងឺ ។ ល ។ ពាក្យសំស្រ្កឹត កាលបើមានស្រៈ អៃ នៅពីខាងដើមដូច វៃទ្យ ជាដើមនេះ ជួនអានឮសូរជាស្រៈ អៃ ជួនឮសូរជាស្រៈ អេ ឬ អែ តាមគួរដល់សូរសព្ទស្រួលមាត់ថា, ដូចជា ចៃត្យ អានថា ចៃត្យ៉ៈ ក៏បាន, ថា ចែត្យ៉ៈ ក៏បាន ( ខ្មែរអានថា ចៃដី ឬ ចែដី ) ; សៃន្យ, សៃន្យា, សំ. អានថា សៃន្យ៉ៈ, សែន្យ៉ា ( ខ្មែរប្រើជាក្លាយមកជា ស្រែន្យ, ស្រែន្យា “សេនីយ, សេនា”, ប្រើជាឋានន្តរ គឺងារនៃមន្ត្រីជា ស្រែន្យភក្ដី, ស្រែន្យសង្គ្រាម, ស្រែន្យានុជិត, ស្រែន្យានុរក្ស ); ជែន អ. ថ. ជេន ឬ ជែន “អ្នកជឿកាន់តាមលទ្ធិគ្រូដើមឈ្មោះ ជិនៈ ( បរិស័ទរបស់គ្រូឈ្មោះ ជិនៈ ); សៃំហ ឬ សៃង្ហ អ. ថ. សៃង្ហ “អ្វីៗជាសរីរាវយវៈរបស់សីហៈ” ដោយហេតុនេះ, ពាក្យសំស្ក្រឹតថា វៃទ្យ, ខ្មែរប្រើផ្លាស់ វ ជា ព, អៃ ជា អេ ឬជា អៃ ផ្សំជា ពេទ្យ ឬ ពែទ្យ ក៏បាន អ. ថ. ពែត ដូចគ្នាទាំង២, យើងអាចសរសេរជា ពេទ្យ ក៏បាន ជា ពែទ្យ ក៏បាន តាមពេញចិត្តប្រើ ។ ( ព្រោះហេតុមានវិធីឲ្យផ្លាស់សំឡេងស្រៈអៃ ជា អែ បានយ៉ាងនេះឯង បានជាបុព្វបុរសខ្មែរយើងក្នុងសម័យបុរាណព្រេងនាយ ដែលកំពុងជក់ចិត្តទៅរកសម្ដីសំស្រ្កឹតតាមលទិ្ធព្រាហ្មណិកនោះ ធ្លាប់អានធ្លាប់និយាយតាមសូរសព្ទសំស្រ្កឹត, ទោះឃ្លាតក្លាយសំឡេងខ្លះក៏ដោយ, លុះដល់ខ្មែរងាកបែរមកកាន់ព្រះពុទ្ធសាសនា ប្រើការរៀនសូត្រតាមភាសាបាលីវិញ ក៏អានបាលីត្រង់ ព្យញ្ជនៈអឃោសៈ ដែលផ្សំជាមួយនឹងស្រៈ អេ ជាសូរ អែ ទៅអស់, ដូចជា កេតុ, ចេត្រ, ប្រេត, សេត, ស្វេត, ហេតុ អានឮសូរជា កែត, ចែត, ប្រែត, សែត, ស្វែត, ហែត ។ ល ។ ដល់សម័យយើង, យើងក៏ពុំអាចកែប្រែសូរសព្ទទាំងនោះឲ្យឮតាមប្រភពដើមបានឡើយ . . . ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖