Posted on Leave a comment

តើពាក្យ «សញ្ជឹង» មានន័យដូចម្ដេច ?

សញ្ជឹង

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ទ្រឹងជញ្ជឹងគិតដោយអាការក្រៀមក្រំ ។
ឧទាហរណ៍៖ អង្គុយសញ្ជឹងធ្មឹងម្នាក់ឯង ( ម. ព. សញ្ជប់ផង ) ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ទ្រឹងជញ្ជឹងគិតដោយអាការក្រៀមក្រំ
ឧទាហរណ៍៖ អង្គុយសញ្ជឹងធ្មឹងម្នាក់ឯង ( ម. ព. សញ្ជប់ផង )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សញ្ជីវ័ន» មានន័យដូចម្ដេច ?

សញ្ជីវ័ន

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. សញ្ជីវន ) ការមានជីវិតរស់នៅ ។ ការបន្តអាយុ, ការចម្រើនអាយុ
ឧទាហរណ៍៖ ថ្នាំសញ្ជីវ័ន ( ថ្នាំចម្រើនអាយុ ); ហៅ សញ្ជីវនកម្ម “ការធ្វើឲ្យមានអាយុតទៅទៀត” ក៏បាន : ធ្វើសញ្ជីវនកម្ម; សញ្ជីវនកម្មតាមវិធីអនាម័យ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សញ្ជីវនកម្ម» មានន័យដូចម្ដេច ?

សញ្ជីវនកម្ម

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ម. ព. សញ្ជីវ័ន )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សញ្ជីព» មានន័យដូចម្ដេច ?

សញ្ជីព

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ) ឈ្មោះឋាននរកធំមួយ ។
ឧទាហរណ៍៖ ឋានសញ្ជីព; ច្រើនហៅ សញ្ជីពនរក ( ព. ពុ. )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សញ្ជានិយភាព» មានន័យដូចម្ដេច ?

សញ្ជានិយភាព

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ភាពនៃអ្វីៗដែលដល់នូវសញ្ជានិយ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សញ្ជានិយ» មានន័យដូចម្ដេច ?

សញ្ជានិយ

👉ថ្នាក់ពាក្យជា និបាតសព្ទ
មានន័យថា ដែលពាល់ត្រូវដោយសម្ផស្ស មានចក្ខុសម្ផស្សជាដើម ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលពាល់ត្រូវដោយសម្ផស្ស មានចក្ខុសម្ផស្សជាដើម ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សញ្ជាតិញ្ញាណ» មានន័យដូចម្ដេច ?

សញ្ជាតិញ្ញាណ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សេចក្ដីដឹងដែលកើតតាមធម្មតាខ្លួនឯង ។ ល ។ (ម.ព. សញ្ជាតិ បន្ថែម)

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សញ្ជាតិ» មានន័យដូចម្ដេច ?

សញ្ជាតិ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ) ការកើតឯង, ការដុះឯង, ការកើតតាមធម្មតា ។
ឧទាហរណ៍៖ ប្រព្រឹត្តទៅតាមសញ្ជាតិ ។

                    កន្លែងដែលកើត, ស្រុកកំណើត : មានសញ្ជាតិផ្សេងគ្នា ។ ឫសគល់កំណើត, ដើមកំណើត, ដើមចម ។
ឧទាហរណ៍៖ របស់នេះមានសញ្ជាតិមកអំពីអ្វី ? ។

                     សញ្ជាតិញ្ញាណ ( ស័ញ-ជា-តិញ-ញាន ) សេចក្ដីដឹងដែលកើតតាមធម្មតាខ្លួនឯង ។ ល ។

                     ចរិត ឬលក្ខណៈរបស់ប្រជាជាតិមួយដែលរស់នៅរួមគ្នាក្រមខណ្ឌនៃសហគមន៍មួយ ដែលមានទីដី ភាសា ទំនៀមទម្លាប់ និងសេចក្តីប៉ងប្រាថ្នារួម។ លក្ខណៈពិសេសនៃសញ្ញាតិរបស់ប្រជាជាតិមួយអាចកើតមានឡើងតាមរយៈកំណើត ឬធម្មជាតិនីយកម្ម សញ្ជាតូបនីយកម្ម អត្តសញ្ញាណកម្ម អាពាហ៍ពិពាហ៍ កាសុំកូនមកចិញ្ចឹម នីតិនីយកម្ម និងការផ្ទេរការគ្រប់គ្រងដែនដីពីរដ្ឋមួយទៅរដ្ឋមួយទៀត។
ឧទាហរណ៍៖ ឧ. នៅក្នុងសម័យកាលសង្រ្គាមនៃប្រទេសកម្ពុជាពីឆ្នាំ១៩០៧-១៩៧៩ ប្រជាជនខ្មែរមួយចំនួនបានភៀសខ្លួនទៅរស់នៅបរទេស ដូចជា ប្រទេសបារាំង អាមេរិក អូស្រ្តាលី។ល។ ហើយក្រោយមកពួកគេបានទទួលសញ្ជាតិបារាំង អាមេរិក និងអូស្ត្រាលី តាមរយៈនីតិនីយកម្ម។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សញ្ជាតស្រះ» មានន័យដូចម្ដេច ?

សញ្ជាតស្រះ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. –សរ; សំ. –សរស៑ ) ស្រះ ឬត្រពាំងដែលកើតឯង គឺកើតដោយសារទឹកហូរច្រោះជាដើម ( មិនមែនកើតដោយជីក ) ។ ល ។ (ម.ព. សញ្ជាត បន្ថែម)

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សញ្ជាត» មានន័យដូចម្ដេច ?

សញ្ជាត

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( សំ. បា. ) ដែលកើតឯង, ដែលដុះឯង, ដែលកើតតាមធម្មតា ។ បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ អ. ថ. ស័ញ-ជាតៈ, ដូចជា
ឧទាហរណ៍៖ សញ្ជាតព្រឹក្ស ឈើដែលដុះឯង ។

                    សញ្ជាតវត្ថុ អ្វីៗដែលកើតតាមធម្មតា ។ សញ្ជាតស្រះ ( បា. –សរ; សំ. –សរស៑ ) ស្រះឬត្រពាំងដែលកើតឯង គឺកើតដោយសារទឹកហូរច្រោះជាដើម ( មិនមែនកើតដោយជីក ) ។ ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សញ្ជប់» មានន័យដូចម្ដេច ?

សញ្ជប់

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ជ្រប់មុខស្រពោនស្រពាប់ក្រៀមក្រំ ។
ឧទាហរណ៍៖ កើតទុក្ខសញ្ជប់, អង្គុយសញ្ជប់ ។ សញ្ជប់សញ្ជឹង ឬ សញ្ជឹងសញ្ជប់, សញ្ជប់ទ្រឹងទ្រមឹងទ្រមើយ ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ជ្រប់មុខស្រពោនស្រពាប់ក្រៀមក្រំ ។
ឧទាហរណ៍៖ កើតទុក្ខសញ្ជប់, អង្គុយសញ្ជប់ ។ សញ្ជប់សញ្ជឹង ឬ សញ្ជឹងសញ្ជប់, សញ្ជប់ទ្រឹងទ្រមឹងទ្រមើយ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សញ្ជនសត្វ» មានន័យដូចម្ដេច ?

សញ្ជនសត្វ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា និករសត្វវារលូន ដូចយ៉ាងពោះ ថ្លែន បង្គួយជាដើម។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សញ្ច័យធន» មានន័យដូចម្ដេច ?

សញ្ច័យធន

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការសំចៃ សន្សំរាយរងបន្តិចបន្តួច ប្រាក់ដែលកាត់យកខ្លះ ពីតម្លៃការងាររបស់មនុស្សទោស ទុកប្រគល់ឱ្យសាមីខ្លួន នៅពេលរួចពីគុក។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សញ្ច័យ» មានន័យដូចម្ដេច ?

សញ្ច័យ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការសំចៃ សន្សំក្នុងផ្លូវចំណាយ ឬក្នុងការប្រើនូវវត្ថុណាមួយ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សញ្ចេតភាព» មានន័យដូចម្ដេច ?

សញ្ចេតភាព

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ភាពនៃបុគ្គលដែលធ្ងន់ដោយសញ្ចេតនិយម។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សញ្ចេតនិយម» មានន័យដូចម្ដេច ?

សញ្ចេតនិយម

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដំណើរចិត្ត ដែលឆាប់ទោរទន់ក្នុងផ្លូវល្អ ឬអាក្រក់។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សញ្ចារិកា» មានន័យដូចម្ដេច ?

សញ្ចារិកា

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ) ស្រីអ្នកនាំការ មេអណ្ដើក ស្រីដែលជាមេនៃពួកពេស្យា។ វេវ. ទូតី។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សញ្ចារ» មានន័យដូចម្ដេច ?

សញ្ចារ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ) ការត្រាច់ចរទៅមក; ការដើរលេងមិនមានកំណត់ទី
ឧទាហរណ៍៖ ធ្វើសញ្ចារមួយថ្ងៃទាល់ល្ងាច ។

                      ផ្លូវចង្អៀត; ច្រករហក ។
ឧទាហរណ៍៖​ ដើរតាមសញ្ចារ ។

តើពាក្យ «សញ្ចរលំហែ» មានន័យដូចម្ដេច ?

សញ្ចរលំហែ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដំណើរកំសាន្ត លំហែយកខ្យល់ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សញ្ចរនៃបេះដូង» មានន័យដូចម្ដេច ?

សញ្ចរនៃបេះដូង

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដំណើរផតប៉ោងនៃបេះដូង ដោយអំណាច កម្លាំងឈាមដែលរត់ចូលចេញ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សញ្ចរ» មានន័យដូចម្ដេច ?

សញ្ចរ

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ដើរត្រាច់ចរ, ដើរប្លើកចុះប្លើកឡើង; ដើរស្វែងរកប្រយោជន៍ស្ងាត់ៗ ( របស់ស្រីពេស្យាជាដើម )
ឧទាហរណ៍៖ ពួកពេស្យាសញ្ចររកបុរស; ពួកចោរសញ្ចររកលួច ។

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ) ការត្រាច់ចរ, ការត្រាច់ទៅមក; ផ្លូវចង្អៀត; ច្រករហក ។
ឧទាហរណ៍៖ សញ្ចរដ្ឋាន ឬ –ស្ថាន ( ស័ញចៈរុ័ត-ឋាន ឬ –រុ័ស-ស្ថាន ) ទីសញ្ចរ ។ សញ្ចររោគ ( ស័ញ-ចៈរ៉ៈ– ) រោគដែលកើតដោយឆ្លងអំពីស្រីអ្នកសញ្ចរ ( រោគស្ត្រី ) ។ ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សជ្ឈុ» មានន័យដូចម្ដេច ?

សជ្ឈុ

មានន័យថា ( ម. ព. សជ្ឈ )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សជ្ឈាយនកម្ម» មានន័យដូចម្ដេច ?

សជ្ឈាយនកម្ម

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. សជ្ឈាយន; សំ. ស្វធ្យាយន ) ការស្វាធ្យាយន៍ ការរៀនទន្ទេញ ការសូត្រឮៗ។
ឧទាហរណ៍៖ ធ្វើសជ្ឈាយនកម្ម ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សជ្ឈម័យ» មានន័យដូចម្ដេច ?

សជ្ឈម័យ

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ឬ សជ្ឈុ– ដែលធ្វើដោយប្រាក់, ដែលយកប្រាក់ធ្
ឧទាហរណ៍៖ ប្រអប់សជ្ឈុម័យ ប្រអប់ប្រាក់ ។ ល ។ (ម.ព. សជ្ឈ បន្ថែម)

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សជ្ឈភណ្ឌ» មានន័យដូចម្ដេច ?

សជ្ឈភណ្ឌ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឬ សជ្ឈុ– គ្រឿងប្រាក់ ។ (ម.ព. សជ្ឈ បន្ថែម)

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សជ្ឈត្តិករ» មានន័យដូចម្ដេច ?

សជ្ឈត្តិករ

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលមាននៅខាងក្នុង ដូចជាពាក្យថា តម្លៃសជ្ឈត្តិ គឺតម្លៃដែលគិតតាមតែសាច់លោហធាតុ ឥតគិតដល់ឈ្នួលដែលធ្វើជារបស់ឡើយ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សជ្ឈការ» មានន័យដូចម្ដេច ?

សជ្ឈការ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា –ការី ឬ សជ្ឈុ– អ្នកធ្វើប្រាក់, អ្នកធ្វើគ្រឿងប្រាក់ ( ជាងប្រាក់ ); បើស្ត្រីជា –ការិកា ឬ –ការិនី ។ (ម.ព. សជ្ឈ បន្ថែម)

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សជ្ឈ» មានន័យដូចម្ដេច ?

សជ្ឈ

👉 ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ) ប្រាក់។ សជ្ឈការ, –ការី ឬ សជ្ឈុ– អ្នកធ្វើប្រាក់, អ្នកធ្វើគ្រឿងប្រាក់ ( ជាងប្រាក់ ); បើស្ត្រីជា –ការិកា ឬ –ការិនី។ សជ្ឈភណ្ឌ ឬ សជ្ឈុ– គ្រឿងប្រាក់ ។ សជ្ឈម័យ ឬ សជ្ឈុ– ដែលធ្វើដោយប្រាក់ ដែលយកប្រាក់ធ្វើ
ឧទាហរណ៍៖ ប្រអប់សជ្ឈុម័យ ប្រអប់ប្រាក់ ។ ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សជ្ជភាព» មានន័យដូចម្ដេច ?

សជ្ជភាព

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ភាពនៃអ្វីៗដែលស្អិតមិនរបេះពីគ្នា (ពេទ្យ) ការដុះជាប់ជិតគ្នានៃសរីរាវយវៈ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សជ្ជកម្ម» មានន័យដូចម្ដេច ?

សជ្ជកម្ម

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការរួមស្និទ្ធជិត ការមិនរបេះ ការស្រុះស្រួល ស្ម័គ្រស្មោះ ទទួលយល់ព្រម។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សជីព» មានន័យដូចម្ដេច ?

សជីព

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. សជីវ ) អមាត្យ; មន្រ្តីជំនិតព្រះអង្គ រាជូបដ្ឋាក។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សជី» មានន័យដូចម្ដេច ?

សជី

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ស. ផ៍ាជី អ. ថ. ហ្វាឈី ) ប្រដាប់ឬគ្រឿងគ្រប មានរាងក្រឡូមតូចស្រួចលើ ធំក្រោម សម្រាប់គ្របភាជនៈដាក់ភោជនាហារ ឬគ្របផ្តិលទឹក ។
ឧទាហរណ៍៖ សជីថាស, សជីផ្តិល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សជាតភាព» មានន័យដូចម្ដេច ?

សជាតភាព

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា លក្ខណៈដែលកើតមានជាប់ពីកំណើតមក។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សជាត» មានន័យដូចម្ដេច ?

សជាត

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដែលមានប្រភេទ ពូជជាមួយគ្នា ដែលបំពេញមុខនាទីតែមួយ នហារូសជាត ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលមានប្រភេទ ពូជជាមួយគ្នា ដែលបំពេញមុខនាទីតែមួយ នហារូសជាត ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សជន» មានន័យដូចម្ដេច ?

សជន

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា.; សំ. ស្វជន ) ជនរបស់ខ្លួន គឺជនជាញាតិ ( ប្រើជា ស្វជន តាម សំ. វិញក៏បាន )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សច្ឆិកិរិយា» មានន័យដូចម្ដេច ?

សច្ឆិកិរិយា

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា.; សំ. សាក្សាត៑ “ជាក់ច្បាស់” + ក្រិយា ) ការធ្វើឲ្យជាក់ច្បាស់, ឲ្យប្រាកដ; ការធ្វើឲ្យស្អាត, ឲ្យត្រឹមត្រូវ, ការប្រតិស្ឋអធិដ្ឋានសំបូងសង្រូងរំលឹកដល់គុណបុណ្យ​ ។
ឧទាហរណ៍៖ ភ្លើងព្រៃឆេះរាលមកជិតផ្ទះណាស់ទៅហើយ, ដោយអានុភាពនៃសច្ឆិកិរិយារបស់ជីដូនខ្ញុំ, ក៏ស្រាប់តែរលត់អស់ភ្លាមទៅដូចភ្លើងត្រូវទឹក ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សច្ឆន្ទ» មានន័យដូចម្ដេច ?

សច្ឆន្

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( បា.; សំ. ស្វច្ឆន្ទ ) ដែលមានសេចក្ដីពេញចិត្តចំពោះអំពើរបស់ខ្លួន ដែលជាអធិបតីលើខ្លួនឯង ។
ឧទាហរណ៍៖ មនុស្សសច្ឆន្ទ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សច្ច–» មានន័យដូចម្ដេច ?

សច្ច–

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ក្នុង ព. សច្ច ឬ សច្ចៈ )។
សត្យ លក្ខណៈអ្វីៗដែលពិត ដែលមែន ដែលប្រាកដឥតប្រកែកបាន ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សច្ចៈ» មានន័យដូចម្ដេច ?

សច្ចៈ

មានន័យថា ( ម. ព. សច្ច ន. )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សច្ចំ» មានន័យដូចម្ដេច ?

សច្ចំ

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ( បា.; សំ. សត្យំ ឬ សត្យម៑ ) ទៀង ពិត ប្រាកដ មែន មែនហើយ។ ខ្មែរប្រើជា ន. សេចក្ដីពិត ការប្រាកដ ទៀង មែន : មានសច្ចំ កាន់សច្ចំ។ ឬប្រើជា គុ. ដែលទៀង ពិត ប្រាកដមែន : ពាក្យសច្ចំ មនុស្សសច្ចំ អ្នកសច្ចំ។

👉ថ្នាក់ពាក្យជា និបាត (ធ្នាក់)
មានន័យថា បា.; សំ. សត្យំ ឬ សត្យម៑ ) ទៀង, ពិត, ប្រាកដ, មែន, មែនហើយ ។
ខ្មែរប្រើជា ន. សេចក្ដីពិត ការប្រាកដ ទៀង មែន : មានសច្ចំ កាន់សច្ចំ ។ ឬប្រើជា គុ. ដែលទៀង ពិត ប្រាកដមែន : ពាក្យសច្ចំ មនុស្សសច្ចំ អ្នកសច្ចំ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សច្ចា–» មានន័យដូចម្ដេច ?

សច្ចា–

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សំដែងសេចក្តីពិត ដោយយកវត្ថុសក្តិសិទ្ធិជាសំអាង ។ ( ម. ក្នុង ព. សច្ច ឬ សច្ចៈ )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សច្ចាវិករណ៍» មានន័យដូចម្ដេច ?

សច្ចាវិករណ៍

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការសំដែងទោសរបស់ខ្លួនប្រាប់អ្នកដទៃ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សច្ចាប្រណិធាន» មានន័យដូចម្ដេច ?

សច្ចាប្រណិធាន

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ពោលពាក្យដោយអំពាវនាវយកវត្ថុសក្តិសិទ្ធិ មកជាកសិណសាក្សីក្នុងសំដី ទុកជាគ្រឿងសំដែងសច្ចវាចាររបស់ខ្លួន ។

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. សច្ច + បណិធាន; សំ. សត្យ + ប្រណិធាន ) ការតាំងប្រកាសពាក្យពិត; ការសំបូងសង្រូង; ការប្រកាសពាក្យសំបថធ្វើ ។
ឧទាហរណ៍៖ សច្ចាប្រណិធាន ( ម. ព. សច្ចប្បណិធាន ក្នុង សច្ច ឬ សច្ចៈ ផង )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សច្ចាប័ន ឬ សត្យាប័ន» មានន័យដូចម្ដេច ?

សច្ចាប័ន ឬ សត្យាប័ន

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដូចគា្ននឹង សច្ចការ ។ ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សច្ចានុមតិ» មានន័យដូចម្ដេច ?

សច្ចានុមតិ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការយល់ស្របតាមសេចក្ដីពិត; សេចក្ដីអះអាងបញ្ជាក់ថែមតាមយថាភាពនូវអំពើឬពាក្យសន្យាដែលបានធ្វើរួចហើយ
ឧទាហរណ៍៖ សច្ចានុមតិនៃរដ្ឋសភា ។

                      សច្ចាប័ន្ន ការអះអាងបន្ថែមជាយថាភាព នូវអំពើ ឬពាក្យសន្យាដែលធ្វើរួចហើយ ។

👉ថ្នាក់ពាក្យជា មូលដ្ឋាន, គយ
មានន័យថា រួមមាន ការទទួលស្គាល់ និងការយល់ព្រម។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សច្ចាធិដ្ឋាន» មានន័យដូចម្ដេច ?

សច្ចាធិដ្ឋាន

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. < សច្ច + អធិដ្ឋាន; សំ. សត្យ + អធិឞ្ឋន ) ការតាំងចិត្តទៀងទាត់; ការតាំងប្រកាសពាក្យសច្ច
ឧទាហរណ៍៖ ធ្វើសច្ចាធិដ្ឋាន ( ប្រើជា សត្យាធិដ្ឋាន ក៏បាន ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សច្ចា» មានន័យដូចម្ដេច ?

សច្ចា

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា (ក្លាយមកពីពាក្យ សច្ច ) ប្រកាសពាក្យសច្ច; សំបូងសង្រូង ប្រតិស្ឋអធិស្ឋាន
ឧទាហរណ៍៖ សច្ចាចំពោះព្រះភក្រ្តព្រះពុទ្ធរូប . . . ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សច្ចសីលភាព» មានន័យដូចម្ដេច ?

សច្ចសីលភាព

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការប្រកាន់ស្អិតក្នុងសច្ច គុណសម្បត្តិនៃអ្វី ដែលសមប្រកបទៅនឹងសច្ច។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សច្ចវាទី» មានន័យដូចម្ដេច ?

សច្ចវាទី

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អ្នកពោលតែពាក្យពិត ។
ឧទាហរណ៍៖ មនុស្សនុ៎ះជាសច្ចវាទី ( បើស្ត្រីជា សច្ចវាទិនី ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សច្ចវាចា» មានន័យដូចម្ដេច ?

សច្ចវាចា

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ពាក្យពិត ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សច្ចប្បណិធាន» មានន័យដូចម្ដេច ?

សច្ចប្បណិធាន

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការតាំងប្រកាសពាក្យពិត; ការសំបូងសង្រូង ។
ឧទាហរណ៍៖ ធ្វើសច្ចប្បណិធាន ( ច្រើននិយាយថា សច្ចាប្រណិធាន ជាង )

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សច្ចបារមី» មានន័យដូចម្ដេច ?

សច្ចបារមី

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា បារមីដែលមានសច្ចៈជាទីតាំង ( ម. ព. ទសបារមី ផង ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សច្ចបាន» មានន័យដូចម្ដេច ?

សច្ចបាន

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការផឹកទឹកសំបថដើម្បីឲ្យជឿចិត្តគ្នា( យ៉ាងដូចផឹកទឹកប៉ាយហួយជាដើម )
ឧទាហរណ៍៖ ធ្វើសច្ចបាន ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សច្ចញ្ញាណ» មានន័យដូចម្ដេច ?

សច្ចញ្ញាណ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការដឹងសេចក្ដីពិត ។ ប្រាជ្ញាដែលដឹងអរិយសច្ចច្បាស់ ( ព. ពុ. ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សច្ចកិរិយា» មានន័យដូចម្ដេច ?

សច្ចកិរិយា

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការធ្វើសច្ចៈ, ការប្រកាសពាក្យសច្ចៈ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សច្ចកាល» មានន័យដូចម្ដេច ?

សច្ចកាល

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា កាលពិត គឺពេលដែលត្រូវនិយាយ ឬត្រូវប្រកាសសេចក្ដីពិត( វេវ. ភូតកាល )
ឧទាហរណ៍៖ ពេលនេះ ជាសច្ចកាលជាភូតកាលរបស់យើង ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សច្ចការី» មានន័យដូចម្ដេច ?

សច្ចការី

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អ្នកធ្វើសច្ចៈ; បើស្ត្រីជា សច្ចការិនី ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សច្ចការ» មានន័យដូចម្ដេច ?

សច្ចការ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការដាក់បញ្ចាំនូវវត្ថុទុកជាគ្រឿងធានាដល់ប្រាក់ដែលខ្ចី ឬចងការ កិច្ចសន្យាដែលកូនបំណុលធ្វើដាក់ដៃម្ចាស់ប្រាក់ ដោយមានវត្ថុទុកជាគ្រឿងធានាអះអាង ដល់ការសងប្រាប់វិញវត្ថុជាគ្រឿងធានាអះអាង។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សច្ចកា» មានន័យដូចម្ដេច ?

សច្ចកា

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. សត្យំការ ) ការធ្វើសេចក្ដីពិត; ការពោលពាក្យពិត; ការធ្វើសញ្ញាពិតដល់គ្នានឹងគ្នា ។
ឧទាហរណ៍៖ ធ្វើសច្ចការ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សច្ច» មានន័យដូចម្ដេច ?

សច្ច

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. សច្ច; សំ. សត្យ ) សេចក្ដីពិត; ដំណើរទៀង, ទៀងទាត់; ដំណើរទៀងត្រង់; ការណ៍មែន, ប្រាកដ; អរិយមគ្គ; ព្រះនិព្វាន; កាន់សច្ចៈ កាន់សេចក្ដីពិត; ពាក្យសច្ច ឬ — សត្យ ពាក្យពិត; មានសច្ចៈ មានសេចក្ដីទៀងត្រង់ ។ គុ. ដែលទៀង, ទៀងទាត់, ទៀងត្រង់, ពិត, ប្រាកដ, មែន ។បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ អ. ថ. ស័ច-ចៈ, ដូចជា សច្ចការ ( សំ. សត្យំការ ) ការធ្វើសេចក្ដីពិត; ការពោលពាក្យពិត; ការធ្វើសញ្ញាពិតដល់គ្នានិងគ្នា : ធ្វើសច្ចការ ។

                        សច្ចការី អ្នកធ្វើសច្ចៈ; បើស្ត្រីជា សច្ចការិនី ។ សច្ចកាល កាលពិត គឺពេលដែលត្រូវនិយាយឬត្រូវប្រកាសសេចក្ដីពិត( វេវ. ភូតកាល ) : ពេលនេះ ជាសច្ចកាលជាភូតកាលរបស់យើង ។ សច្ចកិរិយា ការធ្វើសច្ចៈ, ការប្រកាសពាក្យសច្ចៈ ។ សច្ចញ្ញាណ ( ស័ច-ច័ញ-ញាន ) ការដឹងសេចក្ដីពិត ។ ប្រាជ្ញាដែលដឹងអរិយសច្ចច្បាស់ ( ព. ពុ. ) ។

                        សច្ចបាន ការផឹកទឹកសំបថដើម្បីឲ្យជឿចិត្តគ្នា( យ៉ាងដូចផឹកទឹកប៉ាយហួយជាដើម ) : ធ្វើសច្ចបាន ។

                        សច្ចបារមី បារមីដែលមានសច្ចៈជាទីតាំង ( ម. ព. ទសបារមី ផង ) ។ សច្ចប្បណិធាន ( ស័ច-ច័ប-ប៉ៈ– ) ការតាំងប្រកាសពាក្យពិត; ការសំបូងសង្រូង : ធ្វើសច្ចប្បណិធាន ( ច្រើននិយាយថា សច្ចាប្រណិធាន ជាង ) ។

                        សច្ចវាចា ពាក្យពិត ។ សច្ចវាទី អ្នកពោលតែពាក្យពិត : មនុស្សនុ៎ះជាសច្ចវាទី ( បើស្ត្រីជា សច្ចវាទិនី ) ។ សច្ចានុមតិ (– មៈតិ ឬ –មុ័ត ) ការយល់ស្របតាមសេចក្ដីពិត; សេចក្ដីអះអាងបញ្ជាក់ថែមតាមយថាភាពនូវអំពើឬពាក្យសន្យាដែលបានធ្វើរួចហើយ : សច្ចានុមតិនៃរដ្ឋសភា ។ សច្ចាប័ន ឬ សត្យាប័ន ( –បាន់ ) ដូចគា្ននឹង សច្ចការ ។ ល ។

តើពាក្យ «សចិត្តកៈ» មានន័យដូចម្ដេច ?

សចិត្តកៈ

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( បា. សចិត្តក ) ដែលប្រកបដោយចិត្ត ដែលក្លែងធ្វើ។ សចិត្តកកម្ម អំពើក្លែង ការក្លែងធ្វើ។ សចិត្តកទោស ទោសក្លែង។ សចិត្តកាបត្តិ ( បា. < សចិត្តក + អាបត្តិ ) អាបត្តិដែលភិក្ខុត្រូវព្រោះក្លែងធ្វើ។ល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សចិត្តកាបត្តិតិ» មានន័យដូចម្ដេច ?

សចិត្តកាបត្តិ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. < សចិត្តក + អាបត្តិ ) អាបត្តិដែលភិក្ខុត្រូវព្រោះក្លែងធ្វើ ។ ល ។ (ម.ព. សចិត្តកៈ បន្ថែម)

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សង្អារ» មានន័យដូចម្ដេច ?

សង្អារ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សុខុមសត្វពួកស្រមោច សម្បុរខ្មៅមានទ្រនិចនៅត្រង់គូទ ទិចឈឺក្ដៅពើត ចេះរូងដីធ្វើជារន្ធនៅដោយពួកៗ។ ព. ទ. បុ. ក្ដិចសង្អារបញ្ជល់ ញុះឲ្យឈ្លោះគ្នា ( ដូចគេក្ដិចគូទសង្អារក្ដោបដៃផ្លុំ ហើយដាក់ឲ្យខាំគ្នា )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សង្អន់» មានន័យដូចម្ដេច ?

សង្អន់

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលអន់ក្ដៅ ដែលនៅក្ដៅបន្តិចៗ ។
ឧទាហរណ៍៖ ទឹកក្ដៅសង្អន់; ច្រើននិយាយផ្ទួនថា ក្ដៅសង្អន់ៗ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សង្ហារិមវត្ថុ» មានន័យដូចម្ដេច ?

សង្ហារិមវត្ថុ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា វត្ថុជាគ្រឿងសម្រាប់ប្រើប្រាស់ ឬសម្រាប់លំអដែលលើកចាកទីបាន ដូចជាតុ ទូ កៅអីជាដើម។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សង្ហារិមភណ្ឌ» មានន័យដូចម្ដេច ?

សង្ហារិមភណ្ឌ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា , –វត្ថុ ឬ សំហារិម– ទ្រព្យ, របស់ ឬវត្ថុជាសង្ហារិម ។ (ម.ព. សង្ហារិម បន្ថែម)

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សង្ហារិម» មានន័យដូចម្ដេច ?

សង្ហារិម

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( បា. សំហារិម ) ដែលនាំយក ឬដែលលើកយកទៅមកបាន, ដែលអាចធ្វើឲ្យកក្រើក ឬឲ្យឃ្លាតចាកទីបាន ។
ឧទាហរណ៍៖ ចាន, ផ្តិល, តុ, កៅអី, ទូ,… ជាសង្ហារិម ។

                     ព. ផ្ទ. អសង្ហារិម ឬ អសំហារិម ។ សង្ហារិមភណ្ឌ, –វត្ថុ ឬ សំហារិម– ទ្រព្យ, របស់ឬវត្ថុជាសង្ហារិម ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សង្ហា» មានន័យដូចម្ដេច ?

សង្ហា

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលរុងរឿង, មានរូបល្អអង់អាច, ឆើតឆាយ, ស្រស់, ស្រស់បស់ ។
ឧទាហរណ៍៖ រូបឆោមសង្ហា, តែងខ្លួនយ៉ាងសង្ហា ( ម. ព. សង៉ា ផង ) ។

                      សង្ហារាសី រាសីរុងរឿង ។
ឧទាហរណ៍៖ មានសង្ហារាសី ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សង្ហរណ៍» មានន័យដូចម្ដេច ?

សង្ហរណ៍

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. សំហរណ ) ការនាំ ការដឹកនាំ; ដំណើរបណ្ដាលឲ្យឃើញឬឲ្យយល់ ដំណើរបញ្ចូលចិត្ត នាំចិត្ត​ ។
ឧទាហរណ៍៖ សង្ហរណ៍របស់ទេវតា។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សង្ហរ» មានន័យដូចម្ដេច ?

សង្ហរ

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ( សំ. បា. សំហរ ) នាំ ដឹកនាំ; បណ្ដាល បណ្ដាលឲ្យឃើញឬឲ្យយល់ បញ្ចូលចិត្ត នាំចិត្ត ។
ឧទាហរណ៍៖ ទេវតាសង្ហរឲ្យយល់។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សង្ស័យ» មានន័យដូចម្ដេច ?

សង្ស័យ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. សំសយ; សំ. សំឝយ ) សេចក្ដីឆ្ងល់ ដំណើរងឿងឆ្ងល់ ដំណើរមិនអស់មិនហើយក្នុងចិត្ត
ឧទាហរណ៍៖ មានសង្ស័យ អស់សង្ស័យ។

                       ខ្មែរប្រើជា កិ. ផងក៏បាន “ឆ្ងល់ ងឿងឆ្ងល់ មិនអស់មិនហើយក្នុងចិត្ត” ។
ឧទាហរណ៍៖​​ ខ្ញុំសង្ស័យណាស់; កុំសង្ស័យឡើយ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សង្សារសមុទ្ទ ឬ –សាគរ» មានន័យដូចម្ដេច ?

សង្សារសមុទ្ទ ឬ –សាគរ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដំណើរអន្ទោលកើតស្លាប់ឆ្ងាយទូលាយធំធេងដូចសមុទ្ទ ។ ល ។ (ម.ព. សង្សារ បន្ថែម)

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សង្សារវដ្ត» មានន័យដូចម្ដេច ?

សង្សារវដ្ត

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដំណើរ អន្ទោលទៅមកក្នុងការកើត និងស្លាប់។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សង្សារវដ្ដ» មានន័យដូចម្ដេច ?

សង្សារវដ្ដ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដំណើរវិលកើតវិលស្លាប់ ។ (ម.ព. សង្សារ បន្ថែម)

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សង្សារលោក» មានន័យដូចម្ដេច ?

សង្សារលោក

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា លោកគឺសង្សារ, ដំណើរអន្ទោលកើតស្លាប់ ទុកថាជាលោក ( មួយយ៉ាង ) ។ (ម.ព. សង្សារ បន្ថែម)

តើពាក្យ «សង្សារមោក្ខ ឬ –វិមោក្ខ» មានន័យដូចម្ដេច ?

សង្សារមោក្ខ ឬ –វិមោក្ខ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការរួចចាកដំណើរអន្ទោលកើតស្លាប់ ( ការបានសម្រេចអរហត្តផល ) ។ (ម.ព. សង្សារ បន្ថែម)

តើពាក្យ «សង្សារភ័យ» មានន័យដូចម្ដេច ?

សង្សារភ័យ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ភ័យអំពីដំណើរអន្ទោលកើតស្លាប់ ។ (ម.ព. សង្សារ បន្ថែម)

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សង្សារភព» មានន័យដូចម្ដេច ?

សង្សារភព

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ភពសម្រាប់អន្ទោលកើតស្លាប់ ។ (ម.ព. សង្សារ បន្ថែម)

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សង្សារព័ន្ធន៍» មានន័យដូចម្ដេច ?

សង្សារព័ន្ធន៍

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ចំណងគឺសង្សារ, ដំណើរអន្ទោលកើតស្លាប់ដែលទុកដូចជាចំណង ។ (ម.ព. សង្សារ បន្ថែម)

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សង្សារ» មានន័យដូចម្ដេច ?

សង្សារ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. សំសារ ) ដំណើរអន្ទោលទៅមក, ដំណើរអន្ទោលកើតស្លាប់មិនឈប់មិនស្រាក ។
ឧទាហរណ៍៖ សង្សាររបស់ពួកពាល វែងឆ្ងាយឥតអ្វីប្រៀប ។

                      ខ្មែរប្រើសំដៅសេចក្ដីថា “ស្រី្តជាគូកំសត់; ស្រ្តីជាសហាយស្មន់” ក៏មាន : ស្រីនុ៎ះជាសង្សាររបស់គេ ។ បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ អ. ថ. សង់-សារ៉ៈ, ដូចជា : សង្សារចក្រ ដំណើរអន្ទោលកើតស្លាប់ៗកើតវិញដូចជាកង់ ។ សង្សារទុក្ខ ទុក្ខក្នុងសង្សារ, ទុក្ខព្រោះដំណើរអន្ទោលកើតស្លាប់ ។ សង្សារទោស ទោសក្នុងសង្សារ, ទោសសម្រាប់សង្សារ ។ សង្សារព័ន្ធន៍ ( –ព័ន ) ចំណងគឺសង្សារ, ដំណើរអន្ទោលកើតស្លាប់ដែលទុកដូចជាចំណង ។ សង្សារភព ភពសម្រាប់អន្ទោលកើតស្លាប់ ។ សង្សារភ័យ ភ័យអំពីដំណើរអន្ទោលកើតស្លាប់ ។ សង្សារមោក្ខ ឬ –វិមោក្ខ ការរួចចាកដំណើរអន្ទោលកើតស្លាប់ ( ការបានសម្រេចអរហត្តផល ) ។ សង្សារលោក លោកគឺសង្សារ, ដំណើរអន្ទោលកើតស្លាប់ ទុកថាជាលោក ( មួយយ៉ាង ) ។ សង្សារវដ្ដ ដំណើរវិលកើតវិលស្លាប់ ។ សង្សារសមុទ្ទ ឬ –សាគរ ដំណើរអន្ទោលកើតស្លាប់ឆ្ងាយទូលាយធំធេងដូចសមុទ្ទ ។ ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សង្វោយ» មានន័យដូចម្ដេច ?

សង្វោយ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា គ្រឿងសោយ ព្រះស្ងោយ សំណែន ( ហៅចំពោះតែអាហារដែលបូជាទេវតា )
ឧទាហរណ៍៖ សង្វោយទេវតា ( សម្រាប់ក្សត្រិយ៍ បុរាណហៅ ព្រះស្វោយ; សម័យបច្ចុប្បន្នហៅ ព្រះស្ងោយ )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សង្វែង» មានន័យដូចម្ដេច ?

សង្វែង

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា កាល ឬទីដែលវែង ដែលអង្វែង ដែលឆ្ងាយក្រៃពេក; ច្រើននិយាយថា ដាច់សង្វែង គឺដាច់ឆ្ងាយ ឬឃ្លាតឆ្ងាយក្រៃពេក ។
ឧទាហរណ៍៖ ផ្លូវឆ្ងាយដាច់សង្វែង ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សង្វេគ» មានន័យដូចម្ដេច ?

សង្វេគ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. សំវេគ ) សេចក្ដីស្លុតចិត្ត, ដំណើរតក់ស្លុត, ការនឹកខ្លាចអំពើអាក្រក់, ការរំពឹងឃើញសេចក្ដីទុក្ខលំបាក; ដំណើរនឹកអាណោចអាធម្ម; សេចក្ដីនឹកអាណិតទៅរកអ្នកដែលរងទុក្ខលំបាក
ឧទាហរណ៍៖ កើតសង្វេគ មានសង្វេគ។

                     ខ្មែរប្រើជា កិ. ក៏មាន : គួរឲ្យសង្វេគ ។ បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ ច្រើនប្រើ សំវេគ ជាង អ. ថ. ស័ងវេគៈ, ដូចជា : សំវេគភាព ភាពនៃសង្វេគ ។ សំវេគសមុដ្ឋាន ហេតុដែលនាបណ្ដាលឲ្យកើតសង្វេគ ។ ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សង្វៀន» មានន័យដូចម្ដេច ?

សង្វៀន

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. ស័ងវ្យើន អ. ថ. –វៀន ) ទីដែលបាំងព័ទ្ធជុំវិញដូចជាក្រោល សម្រាប់បញ្ជល់មាន់ជាដើម ។
ឧទាហរណ៍៖ សង្វៀនមាន់ មេសង្វៀន។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សង្វិល» មានន័យដូចម្ដេច ?

សង្វិល

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលមានមាត្រតូចស្ដើង
ឧទាហរណ៍៖ រាងសង្វិល, តូចសង្វិល ។

                      សង្វិលវ៉ិល សង្វិលក្រៃពេក ។
ឧទាហរណ៍៖ រាងសង្វិលវ៉ិល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សង្វិត» មានន័យដូចម្ដេច ?

សង្វិត

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដែលស្វិត ឬអ្វីៗដែលស្វិត ។
ឧទាហរណ៍៖ ស្លឹកសង្វិត ដោះសង្វិត ពោះសង្វិត។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សង្វាស» មានន័យដូចម្ដេច ?

សង្វាស

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. សំវាស ) ការនៅរួមគ្នា, ការនៅជាមួយគ្នា; ការរួមបវេណី ។
ឧទាហរណ៍៖ មានសង្វាសស្មើគ្នា; រួមសង្វាស ។

                      បើដាក់រួមភ្ជាប់ជាមួយនឹងសព្ទដទៃ ច្រើនប្រើ សំវាស ជាង សំវាសត្ថេនកៈ ( ស័ងវ៉ាស័ត-ថេន៉ៈកៈ )ការលួចសង្វាសគឺសាមណេរដែលបួសត្រឹមត្រូវតាមច្បាប់ ហើយក្លែងខ្លួនជាភិក្ខុចូលធ្វើកិច្ចផ្សេងៗស្មើគ្នានឹងពួកភិក្ខុ ( ម. ព. ថេយ្យសំវាសកៈ, លិង្គត្ថេនកៈ និង ឧភយត្ថេនកៈ ផង ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សង្វារ» មានន័យដូចម្ដេច ?

សង្វារ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ស. ស័ងវាល អ. ថ. –វ៉ាន ) ខ្សែវិចិត្រមួយបែប សម្រាប់ពាក់ឆៀង ប្រើជាគ្រឿងប្រដាប់កាយ ។
ឧទាហរណ៍៖ ពាក់សង្វារ។

👉ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា ព្រះកេយុរា ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សង្វាត» មានន័យដូចម្ដេច ?

សង្វាត

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ខំប្រឹងខ្លាំង, ខ្មីឃ្មាត, ស្រវាស្រទេញ
ឧទាហរណ៍៖ សង្វាតធ្វើការ, សង្វាតរៀន ។

                      សង្វាតឱហាត ឬ ឱហាតសង្វាត ខំប្រឹងដោយព្យាយាមមិនដាច់ ។ ព. កា. ច្បាប់ក្រមថា ។
ឧទាហរណ៍៖ កុំធ្វើរាយមាយ នឹងគ្រូបាធ្យាយ ទុកស្មើអម្ចាស់ សង្វាតសរសេរ សូត្ររៀនឲ្យណាស់ ប្រាជ្ញាយល់ច្បាស់ នាំញាតិទាំងឡាយ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សង្វរកម្ម» មានន័យដូចម្ដេច ?

សង្វរកម្ម

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការរវាំងក្រែងទាស់ឆ្គង ឬក្រែងភ្លាត់ចំណាប់។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សង្វរ» មានន័យដូចម្ដេច ?

សង្វរ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. សំវរ ) ការសង្រួម ។
ឧទាហរណ៍៖ មានសង្វរ ។

                   បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ អ. ថ. ស័ងវ៉ៈរ៉ៈ, ច្រ. ប្រ. សំវរ ជាង: សំវរសុទ្ធិ បរិសុទ្ធិព្រោះការសង្រួម ។ ឥន្រ្ទិយសំវរ ( ឥន-ទ្រិយៈស័ង-វ៉ៈរ៉ៈ ឬ –វ៉ ) ការសង្រួមឥន្រិ្ទយ ។ ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សង្រ្គាមត្រជាក់» មានន័យដូចម្ដេច ?

សង្រ្គាមត្រជាក់

មានន័យថា ការប្រឈមមុខតឹងតែងលើវិស័យការទូត សេដ្ឋកិច្ច ចិត្តសាស្រ្តច្រើនជាងការប្រើអាវុធរវាងក្រុមប្រទេសសេរីនិយម ឬមូលធននិយម និងប្រទេសសង្គមនិយម ឬកុម្មុយនីស្ត ក្រោយសង្រ្គាមលោកលើកទី២។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សង្រៃ» មានន័យដូចម្ដេច ?

សង្រៃ

👉ថ្នាក់ពាក្យជា បរិវារសព្ទ
មានន័យថា ពាក្យសម្រាប់និយាយផ្សំនឹងពាក្យ សង្រេង ថា
ឧទាហរណ៍៖ សង្រេងសង្រៃ សង្រេងខ្លាំង សង្រេងពេកក្រៃ សង្រេងដល់រីងរៃ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សង្រែក» មានន័យដូចម្ដេច ?

សង្រែក

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រដាប់សម្រាប់ច្រកអ្វីៗរែក សង្រែកព្យួរឆ្នាំង។ ស្នាមឬលំអានជាខ្សែមានសណ្ឋានស្រដៀងនឹងសង្រែក សង្រែកក្បាល សង្រែកបាត្រដែក។ ឬស ឬទងមានសណ្ឋានស្រដៀងនឹងសង្រែក ឫសសង្រែក។ កាច់សង្រែក ធ្វើសង្រែក ។ លើកសង្រែក លើកគ្រឿងបំណន់ដាក់ក្នុងសង្រែកព្យួរ( ធ្វើតាមជំនឿរបស់អ្នកត្រូវការ )។
ឧទាហរណ៍៖ ដាក់ល្អីក្នុងសង្រែក។

                      ប្រដាប់សម្រាប់តម្កល់អ្វីៗ ព្យួរ ឬយួរ ។
ឧទាហរណ៍៖ សង្រែកព្យួរឆ្នាំង ។

                      ស្នាម ឬលំអានជាខ្សែមានសណ្ឋានស្រដៀងនឹងសង្រែក ។
ឧទាហរណ៍៖ សង្រែកក្បាល, សង្រែកបាត្រដែក ។

                      ឬស ឬទងមានសណ្ឋានស្រដៀងនឹងសង្រែក ។
ឧទាហរណ៍៖ ឫសសង្រែក ។

                      កាច់សង្រែក ធ្វើសង្រែក ។ លើកសង្រែក លើកគ្រឿងបំណន់ដាក់ក្នុងសង្រែកព្យួរ( ធ្វើតាមជំនឿរបស់អ្នកត្រូវការ ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សង្រេង» មានន័យដូចម្ដេច ?

សង្រេង

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា កើតទុក្ខដល់រីងខ្លួន ។
ឧទាហរណ៍៖ សង្រេងចិត្ត កើតទុក្ខសង្រេង។ សង្រេងសង្រៃ ( ម. ព. សង្រៃ )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «សង្រួម» មានន័យដូចម្ដេច ?

សង្រួម

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ( សំ. បា. សំវរ; ស. ប្រើជា សាំរ្វម អ. ថ. –រួម ) បិទ, ប្រយ័ត្នមិនឲ្យអារម្មណ៍អាក្រក់ចូលមកបាន; ប្រយ័ត្នមិនឲ្យអារម្មណ៍ដែលកើតតាមទ្វារភ្នែក, ត្រចៀក, ច្រមុះ អណ្ដាត, កាយ, ចិត្ត ក្លាយទៅជាអភិជ្ឈាទោមនស្ស ។
ឧទាហរណ៍៖ បព្វជិតត្រូវសង្រួមឥន្រ្ទិយ ឲ្យស្រគត់ស្រគំ; ការសង្រួមឥន្រ្ទិយជាគុណនាំឲ្យបានសុខស្រួលជានិច្ច( ប្រើជា សំរួម ក៏មានខ្លះ ) ។