Posted on Leave a comment

តើពាក្យ «សតិមន្ត» មានន័យដូចម្ដេច ?

សតិមន្ត

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា មានស្មារតី, អ្នកមិនភ្លេចស្មារតី ( បើស្ត្រីជា សតិមន្តី ឬ សតិមតី ) ។ (ម.ព. សតិ បន្ថែម)

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សតិម» មានន័យដូចម្ដេច ?

សតិម

👉ថ្នាក់ពាក្យជា បកតិសំខ្យា
មានន័យថា ( បា. ) ជាគម្រប់មួយរយឬទីមួយរយ។ សតិមទិន ឬ សតិមវារៈ ថ្ងៃគម្រប់មួយរយ ។
ឧទាហរណ៍៖ បុណ្យសតិមទិន បុណ្យគម្រប់មួយរយថ្ងៃ ( មើលក្នុងពាក្យ សត ផង )។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សតិបដ្ឋាន» មានន័យដូចម្ដេច ?

សតិបដ្ឋាន

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការ​តាំង​សតិ; ឈ្មោះ​ធម៌​សម្រាប់​តាំង​ស្មារតី​នឹក, មាន ៤ យ៉ាង​គឺ ការ​តាំង​ស្មារតី​នឹក​ដល់​កាយ, ដល់​វេទនា, ដល់​ចិត្ត, ដល់​ធម៌ … ឲ្យ​ឃើញ​ច្បាស់​តាម​ពិត (ព. ពុ.) ។ (ម.ព. សតិ បន្ថែម)

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សតិជាគរិយៈ» មានន័យដូចម្ដេច ?

សតិជាគរិយៈ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដំណើរភ្ញាក់ស្មារតី ។ (ម.ព. សតិ បន្ថែម)

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សតិជាគរិយានុយោគ» មានន័យដូចម្ដេច ?

សតិជាគរិយានុយោគ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. < សតិ + ជាគរិយ “ការភ្ញាក់” + អនុយោគ “ការប្រកបរឿយៗ, ការប្រុងជាដរាប”) ការប្រុងប្រយ័ត្នឲ្យភ្ញាក់រឭកនឹកឃើញជានិច្ច ។ (ម.ព. សតិ បន្ថែម)

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សតិចេតសិក» មានន័យដូចម្ដេច ?

សតិចេតសិក

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សតិដែលរាប់ជាចេតសិកមួយក្នុងពួកចេតសិក ៥២ ( ព. អ. ) ។ (ម.ព. សតិ បន្ថែម)

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សតិការ» មានន័យដូចម្ដេច ?

សតិការ

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ការប្រុងប្រយ័ត្នស្មារតីមិនឱ្យឃ្លាតចេញពីអារម្មណ៍ ជាទីគាប់ចិត្ត ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សតិ» មានន័យដូចម្ដេច ?

សតិ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា.; សំ. ស្ម្ឫតិ ) ស្មារតី គឺសេចក្ដីនឹកឃើញ, ការរឭកបាន, ការរឭកឃើញមិនភ្លេច, ការចាំបាន, ការប្រុងប្រយ័ត្នមិនឲ្យភ្លេច; ដំណើរស្វាងរុងរឿងគំនិត
ឧទាហរណ៍៖ មានសតិ, ភ្លាត់សតិ, ដាស់សតិ ។

                    សតិចេតសិក សតិដែលរាប់ជាចេតសិកមួយក្នុងពួកចេតសិក ៥២ ( ព. អ. ) ។ សតិជាគរិយៈ (–គៈ–) ដំណើរភ្ញាក់ស្មារតី ។ សតិជាគរិយានុយោគ ( បា. < សតិ + ជាគរិយ “ការភ្ញាក់” + អនុយោគ “ការប្រកបរឿយៗ, ការប្រុងជាដរាប”) ការប្រុងប្រយ័ត្នឲ្យភ្ញាក់រឭកនឹកឃើញជានិច្ច ។ សតិបដ្ឋាន (–បុ័ត-ឋាន ) ការតាំងសតិ; ឈ្មោះធម៌សម្រាប់តាំងស្មារតីនឹក, មាន ៤ យ៉ាងគឺ ការតាំងស្មារតីនឹកដល់កាយ, ដល់វេទនា, ដល់ចិត្ត, ដល់ធម៌ . . . ឲ្យឃើញច្បាស់តាមពិត ( ព. ពុ. ) ។ សតិមន្ត (–ម៉ន់ ) មានស្មារតី, អ្នកមិនភ្លេចស្មារតី ( បើស្ត្រីជា សតិមន្តី ឬ សតិមតី ) ។ សតិវិន័យ ការណែនាំពន្យល់ឲ្យស្គាល់ខុសត្រូវតាមលក្ខណៈច្បាប់ ។ សតិវិប្បវាស (–វិប-ប៉ៈវ៉ាស ) ការភ្លាត់ឃ្លាតចាកស្មារតី ។ សតិសម្បជញ្ញៈ ( សៈតិ-ស័ម-ប៉ៈជ័ញ-ញៈ ) ស្មារតីនិងសេចក្ដីដឹងខ្លួន
ឧទាហរណ៍៖ មានសតិសម្បជញ្ញៈ ។

                     សតិសម្មោសា ( –ស័ម-ម៉ោ– ) សេចក្ដីវង្វេងស្មារតី ។ សតិអវិប្បវាស ឬ សត្យាវិប្បវាស (–វិប-ប៉ៈវ៉ាស ) ការមិនភ្លាត់ឃ្លាតចាកស្មារតី ។ ល ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សតាង្គ» មានន័យដូចម្ដេច ?

សតាង្គ

មានន័យថា (ម. ក្នុង ព. សត ) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សតយញ្ញពិធី» មានន័យដូចម្ដេច ?

សតយញ្ញពិធី

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ពហុឃាត ពិធីបួងសួងសម័យជាន់ដើម ដែលគេរៀបធ្វើដោយសម្លាប់រាប់រយជាគ្រឿងបូជា ការសម្លាប់មនុស្សជាច្រើននាក់ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សតប្បមាណ ឬ –ប្រមាណ» មានន័យដូចម្ដេច ?

សតប្បមាណ ឬ –ប្រមាណ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ចំនួន​មួយ​រយ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សតនាគនហុត» មានន័យដូចម្ដេច ?

សតនាគនហុត

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. សត “រយ” នាគ “ដំរី” នហុត “”ម៉ឺន”” = ម៉ឺននៃដំរីមួយរយ គឺដំរីមួយលាន ) នគរលានជាង ( ក្រុងហ្លួងព្រះបាង ) ហៅ ក្រុងស្រីសតនាគនហុត ( ម. ព. លានជាងផង )។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សត-» មានន័យដូចម្ដេច ?

សត-

មានន័យថា ( ម. ក្នុង ព. សត )។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សត» មានន័យដូចម្ដេច ?

សត

👉ថ្នាក់ពាក្យជា បកតិសំខ្យា
មានន័យថា ( បា.; សំ. ឝត ) ចំនួនរយ រយ ( ១០០ ) គុ. ច្រើន( ជា អនេកត្ថសំខ្យា ) ។ សតទិន ឬ សតពារ, សតវារៈ មួយរយថ្ងៃ : បុណ្យសតទិន បុណ្យមួយរយថ្ងៃ គឺបុណ្យដែលគេធ្វើឧទ្ទិសផលចំពោះបុគ្គល ដែលទទួលមរណភាពទៅហើយ គ្រប់មួយរយថ្ងៃ ( ហៅ បុណ្យសតិមទិន ឬ បុណ្យសតិមពារឮ សតិមវារៈ “បុណ្យគម្រប់មួយរយថ្ងៃ” ក៏បាន ) ។ សតបត្ត, –បត្រ ឬ –ប័ត្រ ( –បាត់ ) ផ្កាដែលមានត្របកឬស្រទាប់ច្រើន; ជាឈ្មោះផ្កាឈូកមួយប្រភេទ មានត្របកច្រើនស្រទាប់, អ្នកស្រុកខ្លះហៅ ឈូកមួយរយស្រទាប់ ។ សតបទី ( –ប៉ៈ–)សត្វដែលមានជើងច្រើន ក្អែប ។ សតបទីជាតិ ( –ប៉ៈទីជាត) ជាតិសត្វមានជើងច្រើន សត្វពួកក្អែប ( ហៅ សតបទីសត្ត ឬ –សត្វ ក៏បាន )។ សតប្បមាណ ឬ –ប្រមាណ ( សៈត័ប-ប៉ៈ ឬ ប្រៈ-មាន ) ចំនួនមួយរយ។ សតមូលី វល្លិមានមើមច្រើន វល្លិសាមសិប។ សតរង្សី ឬ សតតេជះ អ្នកដែលមានរស្មីច្រើនឬមានតេជះច្រើន ( ព្រះអាទិត្យ )។ សតវត្ស ឬ សតវត្សរ៍ ( –វ័ត ) ឆ្នាំមួយរយ; កាលកំណត់មួយជុំរយឆ្នាំឬមួយខួបរយឆ្នាំ : គ្រិស្ដសករាជតាំងក្នុងខាងដើមសតវត្សរ៍ទី ៦ នៃពុទ្ធសករាជ គឺតាំងឆ្នាំទី ១ ពីក្នុងកាលពុទ្ធសករាជ ៥៤៣ ( ក្រោយពុទ្ធសករាជ ៥៤២ ឆ្នាំ ); ម. ព. វត្ស និង វត្សរ៍ ផង។ សតាង្គ ( សៈតាង; បា. សតង្គ < សត + អង្ត; សំ. ឝតាង្គ < ឝត + អង្គ “ចំណែក” ) ចំណែកមួយរយ។ល។

តើពាក្យ «សណ្ហសុខុម» មានន័យដូចម្ដេច ?

សណ្ហសុខុម

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ល្អិតសុខុម ។
ឧទាហរណ៍៖ សម្ដីសណ្ហសុខុម ។ ល ។ (ម.ព. សណ្ហ បន្ថែម)

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សណ្ហវាទី» មានន័យដូចម្ដេច ?

សណ្ហវាទី

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អ្នកមានសម្ដីសុភាព, អ្នកដែលនិយាយសម្ដីសុភាពជាប្រក្រតី ( បើស្ត្រីជា សណ្ហវាទិនី ) ។ (ម.ព. សណ្ហ បន្ថែម)

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សណ្ហវាចា» មានន័យដូចម្ដេច ?

សណ្ហវាចា

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សម្ដីល្អិត គឺសម្ដីស្រទន់, ពីរោះ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សណ្ហ» មានន័យដូចម្ដេច ?

សណ្ហ

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( បា.; សំ. ឝ្លក្ស្ណ ) ល្អិត; សុភាព ។ សណ្ហវាចា សម្ដីសុភាព ។ សណ្ហវាទី អ្នកមានសម្ដីសុភាព, អ្នកដែលនិយាយសម្ដីសុភាពជាប្រក្រតី ( បើស្ត្រីជា សណ្ហវាទិនី ) ។ សណ្ហសុខុម ល្អិតសុខុម ។
ឧទាហរណ៍៖ សម្ដីសណ្ហសុខុម ។ ល ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សណ្តង់» មានន័យដូចម្ដេច ?

សណ្តង់

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ក្បាលទងផ្លែឈើជំពូកខ្លះ ត្រង់ដែលតពីទងទៅជាប់នឹងសាច់ផ្លែ ដូចជាសណ្តង់​ផ្លែស្វាយ ផ្លែខ្នុរ ជាដើម។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សណ្ឌាស» មានន័យដូចម្ដេច ?

សណ្ឌាស

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា.; សំ. សណ្ឌិស, សន្ទំឝ, សន្ទំឝក ) ចន្ទាស ។
ឧទាហរណ៍៖ កាន់សណ្ឌាសដកពុកចង្កា។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សណ្ឌច្ឆាយព្រឹក្ស **» មានន័យដូចម្ដេច ?

សណ្ឌច្ឆាយព្រឹក្ស **

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. – + វ្ឫក្ស; បា. – + រុក្ខ ) ដើមឈើដែលមានម្លប់ត្រឈៃ
ឧទាហរណ៍៖ ជ្រកក្រោមសណ្ឌច្ឆាយព្រឹក្ស ។

                         **ពាក្យ “ព្រឹក្ស” ត្រូវបានកែតម្រូវពីពាក្យដើម “ព្រឹក្យ” ដោយហេតុថាមានតែពាក្យ “ព្រឹក្ស” អនុលោមតាមវចនានុក្រមខ្មែរ សម្ដេច ជួន ណាត។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សណ្ឋិត» មានន័យដូចម្ដេច ?

សណ្ឋិត

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ( បា.; សំ. សំស្ថិត ) ឋិតនៅស៊ប់, តាំងស៊ប់, ឈរ; ឈប់ ។ រ. ស. ទ្រង់សណ្ឋិត ឬ ទ្រង់ព្រះសណ្ឋិត ទ្រង់ឈរ ឬទ្រង់ឈប់ ។ សព្ទអារក្សថា “ចូលរូប, ជាន់រូប, គ្របរូប”
ឧទាហរណ៍៖ អស់លោក**មកសណ្ឋិត, គ្រូមកសណ្ឋិត ។

                     **ពាក្យ “លោក” ត្រូវបានកែសម្រួលពីពាក្យដើម “លោម” ទើបសមស្របតាមបរិបទនេះ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សណ្ឋានសមីការ» មានន័យដូចម្ដេច ?

សណ្ឋានសមីការ

👉ថ្នាក់ពាក្យជា គីមី
មានន័យថា កន្សោមគណិតវិទ្យាដែលកំណតសណ្ឋានរូបរបសសារធាតុ (ឧស័្មន វត្ថុរាវ ឬវត្ថុរឹង) ដោយធៀបមាឌទៅនឹងសំពាធ និងសីតុណ្ហភាពដាច់ខាត ចំពោះម៉ាសរូបធាតុណាមួយ។ ឧទាហរណ៍ ច្បាប់ឧស័្មនបរសុទ្ធ pV = nRT ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សណ្ឋានផ្សេងៗនៃថាមពល» មានន័យដូចម្ដេច ?

សណ្ឋានផ្សេងៗនៃថាមពល

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ថាមពលដែលបង្កើតមកប្រភពផ្សេងៗ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សណ្ឋាន» មានន័យដូចម្ដេច ?

សណ្ឋាន

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា.; សំ. សំស្ថាន ) ទ្រង់, ទ្រង់ទ្រាយ, រូប, រូបរាង, រាងរៅ, ភាព, បែបភាព ។
ឧទាហរណ៍៖ មានសណ្ឋានសមរម្យ មានសណ្ឋានស្រដៀងគ្នា។

                      រាង ទ្រង់ទ្រាយ បែបភាព អាកប្បកិរិយា ស្ថានភាព ដំណើរ ឥរិយាបថ ភាពនៃមនុស្ស ឬព្រឹត្តិការណ៍ណាមួយ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សណ្ឋាគារស៊្វីត» មានន័យដូចម្ដេច ?

សណ្ឋាគារស៊្វីត

👉ថ្នាក់ពាក្យជា ពន្ធដារ
មានន័យថា ចូលមើលពាក្យ ៖ សណ្ឋាគារ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សណ្ឋាគាររីសត» មានន័យដូចម្ដេច ?

សណ្ឋាគាររីសត

👉ថ្នាក់ពាក្យជា ពន្ធដារ
មានន័យថា ចូលមើលពាក្យ ៖ សណ្ឋាគារ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សណ្ឋាគារ» មានន័យដូចម្ដេច ?

សណ្ឋាគារ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា.; សំ. សំស្ថាគារ ) ផ្ទះឬរោងសម្រាប់ទទួលភ្ញៀវ ផ្ទះរាជការសម្រាប់ទទួលភ្ញៀវ មកពីចម្ងាយ ឬមកពីនានាប្រទេស; សាលារៀនយុទ្ធសាស្រ្ត ។
ឧទាហរណ៍៖ សណ្ឋាគារសម្រាប់ក្រុង ( សរសេរជា សន្ថាគារ ក៏មាន; ហៅ សណ្ឋាគារដ្ឋាន ឬ សន្ថា– ក៏បាន ) ។

                    គេហស្ថានយ៉ាងសម្បើម ជាលំនៅរបស់ឥស្សរជនជាន់ខ្ពស់ ឬអ្នកមានទ្រព្យស្តុកស្តម គេហស្ថានធំមានច្រើនជាន់ប្រដាប់ដោយគ្រឿងតុតាំង សម្រាប់ទទួលអ្នកដំណើរឱ្យស្នាក់អាស្រ័យ ។

👉ថ្នាក់ពាក្យជា ពន្ធដារ
មានន័យថា មូលដ្ឋានផ្គត់ផ្គង់សេវាស្នាក់នៅមានលក្ខណៈជាបន្ទប់ គ្រែ និងមានផ្តល់នូវសម្បទា និងសេវាផ្សេងៗទៀតទៅតាមប្រភេទនៃមូលដ្ឋានសេវាស្នាក់នៅនីមួយៗ ដូចជា៖ ក-សណ្ឋាគារ (Hotel)៖ ជាអគារមានច្រើនជាន់ ដែលមានទីតាំងស្ថិតនៅក្នុងទីប្រជុំជន ជាយក្រុង ឬតំបន់រមណីយដ្ឋានទេសចរណ៍ និងអាចផ្គត់ផ្គង់នូវសេវាពេញលេញដល់ភ្ញៀវ ដូចជា៖ សេវាស្នាក់នៅ ភោជនីយដ្ឋាន សេវាបម្រើអាហារភ្ញៀវដល់បន្ទប់ សេវាបោកគក់ ហាងលក់ទំនិញ និងកន្លែងរៀបចំពិធីជប់លៀង សាលប្រជុំ និងចំណតរថយន្ដ។ ខ-សណ្ឋាគារអាផាតម៉ិន (Hotel Apartment)៖ ជាសណ្ឋាគារមានបន្ទប់ស្នាក់នៅ និងបន្ទប់ស្វ៊ីត (Suite) ដែលបំពាក់គ្រឿងសង្ហារិម សម្ភារៈបរិក្ខារ និងផ្គត់ផ្គង់នូវសេវាដូចសណ្ឋាគារដែរ។ បន្ទប់ស្វ៊ីតមានបំពាក់គ្រឿងសម្ភារៈផ្ទះបាយ និងមានបន្ទប់សម្រាប់ភ្ញៀវ។ ភ្ញៀវអាចស្នាក់នៅរយៈពេលខ្លីនិងវែង។ គ-សណ្ឋាគារស្វ៊ីត (Suite Hotel)៖ ជាសណ្ឋាគារដែលមានបន្ទប់ស្នាក់នៅទាំងអស់ សុទ្ធតែជាបន្ទប់ស្វ៊ីត។ ឃ-សណ្ឋាគាររីសត (Resort Hotel)៖ ជាសណ្ឋាគារ ដែលសង់ក្នុងតំបន់រមណីយដ្ឋានទេសចរណ៍ ស្ថិតនៅឆ្ងាយពីទីប្រជុំជន មានកន្លែងសម្រាប់លំហែកាយសម្រាកយកខ្យល់អាកាស មានផ្តល់នូវម្ហូបអាហារ ឬភេសជ្ជៈ ចំពោះភ្ញៀវដែលមកស្នាក់នៅនិងកម្សាន្ត ដូចជា៖ វាយកូនគោល វាយតេននីស ស្ទូចត្រី ជិះសេះ។ល។ តម្លៃបន្ទប់អាចគិតរួមបញ្ចូលទាំងអាហារ។ ង-ម៉ូតែល (Motel)៖ ជាអគារមានមួយ ឬពីរជាន់ ស្ថិតនៅតំបន់ជាយក្រុង ឬតាមបណ្តោយផ្លូវសំខាន់ៗផ្តល់នូវសម្បទា និងសេវាមានកម្រិតសម្រាប់ភ្ញៀវដែលចូលមកស្នាក់នៅ។ មានភោជនីយដ្ឋានសាមញ្ញតូចមួយ (Snack Bar) សម្រាប់ទទួលភ្ញៀវ មានចំណតរថយន្តធំទូលាយ និងអាចមានផ្គត់ផ្គង់នូវសេវាសម្រាប់កំសាន្តមួយចំនួន។ ច-ឡូដ (Lodge)៖ ជាអគារមានពីរ ឬច្រើនជាន់ ដែលមានទីតាំងស្ថិតនៅក្នុងតំបន់សម្រាកវិស្សមកាល។ ជាទូទៅមានបម្រើសេវាម្ហូបអាហារនិងភេសជ្ជៈ មានចំណតរថយន្ត ព្រមទាំងផ្គត់ផ្គង់សេវាមានកម្រិតដល់ភ្ញៀវដែលចូលមកស្នាក់នៅ។ ឆ-បឹងកាឡូ (Bungalow)៖ មានអគារជាភូមិគ្រឹះដាច់ៗពីគ្នា មានមួយជាន់ និងអាចមានច្រើនយូនីត (Unit) ក្នុងអគារតែមួយ។ យូនីតនីមួយៗ មានបន្ទប់ដេកមួយ ឬច្រើន មានបន្ទប់ទទួលភ្ញៀវដាច់ដោយឡែក មានផ្ទះបាយ មានចំណតរថយន្ត ព្រមទាំងផ្គត់ផ្គង់ សេវាមានកម្រិតដល់ភ្ញៀវដែលចូលមកស្នាក់នៅ។ ជ-ផ្ទះសំណាក់ ឬផ្ទះភ្ញៀវ (Guest House)៖ ជាអគារដែលមានមួយជាន់ ឬពីរជាន់ បំពាក់សម្ភារៈ និងផ្គត់ផ្គង់សេវាមានកម្រិត អាចទទួលភ្ញៀវបានគ្រប់ប្រភេទ។ ឈ-កន្លែងបោះជំរុំទេសចរណ៍ (Tourist Camping)៖ ជាកន្លែងដែលបានបង្កើតឡើងនៅក្នុងតំបន់ទេសចរណ៍ធម្មជាតិ មានហេដ្ឋារចនាសម្ព័ន្ធ និងសេវាស្នាក់នៅចំាបាច់មួយចំនួនដើម្បីបម្រើភ្ញៀវ។ ញ-ទីកន្លែងផ្តល់សេវាស្នាក់នៅដទៃទៀត ដែលមានលក្ខណៈប្រហាក់ប្រហែល ទោះជាឱ្យ ឬដាក់ឈ្មោះថាជាអ្វីក៏ដោយ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សណ្ដំ» មានន័យដូចម្ដេច ?

សណ្ដំ

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើឲ្យដេកលក់លង់ដោយអំណាចឫទ្ធិឬមន្តអាគម ឬក៏ដោយកម្លាំងថ្នាំ
ឧទាហរណ៍៖ ទេវតាសណ្ដំឲ្យដេកលក់ ( ច្រើនប្រើតែក្នុងរឿងព្រេង )។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សណ្ដោង» មានន័យដូចម្ដេច ?

សណ្ដោង

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ទាញអូសគ្រឿងចងបន្តោងឲ្យអណ្ដែត ឬឲ្យលឿនដោយតាមគ្នា ។
ឧទាហរណ៍៖ កប៉ាល់សណ្ដោងទូក, រថសណ្ដោងរថ ។

                      ទៅទាំងសណ្ដោង ទៅទាំងហ្វូងឬទាំងគ្រួ ។ មួយសណ្ដោងផាល ( ព. ប្រ. ) មួយត្រក, មួយហ្វូង, មួយពួក, ដែលជាប់រសោងតាមគ្នា ។
ឧទាហរណ៍៖ កូនមួយសណ្ដោងជាល ( ព. សា. ) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សណ្ដែកអង្គុយ» មានន័យដូចម្ដេច ?

សណ្ដែកអង្គុយ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា តិណជាតិមួយប្រភេទ ដុះត្រង់ឡើងលលើ ឬវារឡើងទ្រឿងកម្ពស់ ឬប្រវែង ១-៤ ម ​គេនាំពីទ្វីពអាហ្រ្វិកមកដាំជាដំណាំគ្រប់ប្រទេសក្តៅសកលលោក ដើម្បីប្រើត្រួយ និងគ្រាប់ជាអាហារ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សណ្ដែកអង្កត់មាស» មានន័យដូចម្ដេច ?

សណ្ដែកអង្កត់មាស

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា តិណជាតិកម្ពស់ ១-២ ម គេដាំជាដំណាំក្នុងទ្វីបអាស៊ី ដើម្បីប្រើស្លឹកខ្ចីៗ ផ្លែ និងគ្រាប់ធ្វើជាអាហារ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សណ្ដែកហោឡាន់តាវ» មានន័យដូចម្ដេច ?

សណ្ដែកហោឡាន់តាវ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា វល្លិម្យ៉ាង ប្រវែង ១-៦ ម ពេលខ្លះជាចុល្លព្រឹក្សដុះត្រង់ឡើងលើ មានក្នុងទីវាល ឬក្នុងព្រៃនៃប្រទេសក្តៅគ្រប់ស្រុក តែគេច្រើនដាំជាដាំណាំសម្រាប់ប្រើផ្លែជាអាហារដូចសណ្ដែកឯទៀតៗដែរ។ ស្លឹក និងដើមខ្ចីៗ អាចប្រើជាអាហារគោ ក្របីបាន។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សណ្ដែកសៀង» មានន័យដូចម្ដេច ?

សណ្ដែកសៀង

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា តិណជាតិ កំពស់ ០,៦០-១ ម មិនដែលដុះឯងៗទេ គឺជាដំណាំគេដាំគ្រប់ស្រុកក្នុងសកលលោក ដើម្បីយកគ្រាប់បរិភោគជាអាហារ។ គ្រាប់មានធាតុ Protéines ជាច្រើន ហេតុនេះគ្រាប់សណ្ដែកសៀង អាចជំនួសសាច់បាន។ តែគេមិនដែលបរិភោគគ្រាប់សុទ្ធសាធឡើយ ពីព្រោះពិបាកចម្អិនណាស់ គេតែងតែយកផលិតផល ពីគ្រាប់មកធ្វើអាហារ ដូចជា “ទឹកសណ្តែក, ទឹកស៊ីអីុវ, សៀងកំប៉ុង, តៅហ៊ូ” ។ល។ គ្រាប់សណ្តែកសៀង ក្លាយដោយមេដំបែ សម្រាប់ធ្វើ “ប៊ីចេង”។ ផ្នែកឧស្សាហកម្ម ធាតុ Caseine នៃសណ្តែកសៀង គេប្រើការធ្វើសរសៃសម្រាប់ត្បាយ ធ្វើសំពត់រោមចៀមក្លែងជាដើម។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សណ្ដែកព្រៃសមុទ្រ» មានន័យដូចម្ដេច ?

សណ្ដែកព្រៃសមុទ្រ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ចុល្លព្រឹក្សមួយប្រភេទ កំពស់ ២-៤ ម មែកធាងពណ៌ប្រផេះ ដុះលើដីខ្សាច់មាត់សមុទ្រនៃប្រទេសកម្ពុជា វៀតណាម ឥណ្ឌា និងហ្វីលីពីន។ ពីជំនាន់ដើម គេប្រើគ្រាប់សម្រាប់លាយជាមួយអាភៀន ដើម្បីលក់ថោកៗឱ្យពួកអ្នកក្រជក់។ គ្រាប់នេះក៏អាចប្រើធ្វើថ្នាំព្យាបាលជំងឺអាសន្នរោគ និងរាកបាន។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សណ្ដែកបារាំង» មានន័យដូចម្ដេច ?

សណ្ដែកបារាំង

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះវល្លិប្រចាំឆ្នាំមួយប្រភេទ គេនាំពីទ្វីបអឺរ៉ុបមកដាំក្នុងឥណ្ឌូចិន ជាពិសេសក្នុងប្រទេសលាវ និងវៀតណាម ដើម្បីយកផ្លែ ប្រើជាបន្លែដូចសណ្តែកធម្មតា បរិភោគក្នុងសម្ល ឬឆា ពេលខ្លះ គេបរិភោគឆៅជាអន្លក់។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សណ្ដែកបាយ» មានន័យដូចម្ដេច ?

សណ្ដែកបាយ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា តិណជាតិកម្ពស់ ០,៥០-០,៨០ ម គេដាំជាដំណាំក្នុងទ្វីបអាស៊ី។ ផ្លែ និងស្លឹកខ្ចីៗបរិភោគជាអាហារ។ គ្រាប់គេបណ្តុះ ជាសណ្តែកបណ្តុះ ដែលគ្រប់ស្រុកសកលលោក ស្គាល់ដោយធ្លាប់បរិភោគឆៅ ឬក្នុងម្ហូបផ្សេងៗជាច្រើន។ ដើមសណ្តែកបាយអាចធ្វើជីស្រស់បានល្អណាស់។ ម្សៅនៃគ្រាប់គេប្រើ សម្រាប់ធ្វើម្សៅអាហារ និងតាំងហ៊ុន។ តាមក្បួនឱសថបុរាណ គ្រាប់សណ្ដែកបាយជាថ្នាំធ្វើឱ្យនោមច្រើន ឱ្យបាត់ដុំពោះ​ និងឈឺក្បាល។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សណ្ដែកទ្រៀស» មានន័យដូចម្ដេច ?

សណ្ដែកទ្រៀស

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដូចប្រពាយស្បែកដែរ គឺជាវល្លិតូចមួយប្រភេទនាំពីប្រទេសអាស៊ីខាងកើតចូលមកដាំ ឥឡូវដុះឯងៗនៅគ្រប់ប្រទេសក្តៅលើសកលលោកក្នុងព្រៃល្បោះ និងនៅទីវាល។ ផ្លែគេយកធ្វើម្ហូបអាហារបរិភោគ ដូចសណ្តែកដទៃទៀត។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សណ្ដែកទ្រើង» មានន័យដូចម្ដេច ?

សណ្ដែកទ្រើង

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា វល្លិវារឡើងទ្រើងមួយប្រភេទ ផ្លែអាចមានប្រវែងរហូតដល់ ៩០ ស.ម ។ គេដាំជាដំណាំនៅគ្រប់ប្រទែសក្តៅក្នុងលោក។ ផ្លែខ្ចីៗអាចធ្វើអន្លក់ ផ្លែចាស់ គេច្រើនប្រើសម្រាប់ឆា ឬស្លធ្វើម្ហូបផ្សេងៗ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សណ្ដែកដី» មានន័យដូចម្ដេច ?

សណ្ដែកដី

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សណ្ដែកមួយប្រភេទ ដាំយកមើមប្រើការបានច្រើនយ៉ាង ជារបរសំខាន់មួយក្នុងកម្ពុជរដ្ឋ ។
ឧទាហរណ៍៖ សណ្ដែកដីលីង តំណាប់សណ្ដែកដី។

                    ស្មៅប្រចាំឆ្នាំ មានដើមកំណើតប្រទេសអាមេរិកក្តៅ គេដាំគ្រប់ស្រុកក្នុងសកលលោក ដើម្បីយកផ្លែបរិភោគ។ ខ្មែរយើងនិយមយកសណ្តែកដីខ្ចីទៅស្ងោរស៊ី។ គ្រប់ប្រទេស គេតែងស្គាល់សណ្តែកដីទាំងអស់ ពីព្រោះគ្រាប់លីងដាក់អំបិល មានដាក់លក់គ្រប់ផ្សារ។ ប្រេងសណ្តែកដី គេប្រើសម្រាប់ធ្វើម្ហូបអាហារ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សណ្ដែកគ្រាប់ស-ខ្មៅ-ក្រហម» មានន័យដូចម្ដេច ?

សណ្ដែកគ្រាប់ស-ខ្មៅ-ក្រហម

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា តិណជាតិម្យ៉ាងដុះត្រង់ឡើងលើ ឬវារលើទ្រើងផ្លែត្រង់ទៅលើ ប្រវែង ៧-១៣ ម គេដាំជាដំណាំក្នុងទ្វីបអាស៊ី និងអាហ្វ្រិក ដើម្បីប្រើគ្រាប់ជាអាហារ។ គ្រាប់មានពណ៌ច្រើនយ៉ាង ដើមខ្លះអោយគ្រាប់ពណ៌ស ខ្លះទៀតពណ៌ខ្មៅ ឬក្រហម។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សណ្ដែកខ្មោច» មានន័យដូចម្ដេច ?

សណ្ដែកខ្មោច

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា គុម្ពព្រឹក្សតូចមួយប្រភេទ មានដើមកំណើតក្នុងប្រទេសអាមេរិកខាងត្បូង គេនាំមកដាំជាយូរណាស់មកហើយ ឥឡូវដើមសណ្តែកខ្មោចដុះឯងៗ តាមមាត់ផ្លូវ និងដីវាល។ ផ្កាលឿងជាចង្កោម គេអាចបរិភោគជារបោយបាន។ គេស្ងោរស្លឹក និងផ្លែយកទឹកផឹកជាថ្នាំលើកកម្លាំង។ គេស្ងោរគ្រាប់ដែលលីង ហើយយកទឹកផឹកសម្រាប់ព្យាបាលជំងឺគ្រុនចាញ់។ ឫសសម្រាប់ធ្វើថ្នាំបញ្ចុះ ឬថ្នាំគ្រុន។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សណ្ដែកក្លិង្គ, សណ្តែកគ្រាប់ស» មានន័យដូចម្ដេច ?

សណ្ដែកក្លិង្គ, សណ្តែកគ្រាប់ស

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ចុល្លិព្រឹក្យកម្ពស់ ១-៣ ម គេដាំនៅគ្រប់ប្រទេសក្តៅក្នុងសកលលោក។ ក្រៅពីដំណាំគេឃើញរុក្ខជាតិនេះកុះក្នុងព្រៃស្រោង ព្រៃល្បោះ តាមមាត់ទឹក ឬលើដីទួល មានកម្ពស់រហូតដល់ ២០០០ម។ គេនិយមដាំសណ្ដែកក្លិង្គ ជុំវិញផ្ទះជារបង។ គេអាចបរិភោគដូចសណ្ដែកបាយ។ ស្លឹកខ្ចីអាចឱ្យគោ ក្របី ស៊ីបាន។​ អ្នកដែលមនាជំងឺរាកនោម តែងព្យាបាលដោយបរិភោគផ្លែឆៅរាល់ថ្ងៃឱ្យឆាប់ជា។ ស្លឹកស្ងួតកិនឱ្យម៉ដ្ឋដូចម្សៅ គឺផឹកជាឱសថមើលជំងឺគ្រាប់ប្រមេះ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សណ្ដែក» មានន័យដូចម្ដេច ?

សណ្ដែក

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដំណាំលតាជាតិដែលដាំយកផ្លែ យកគ្រាប់ ប្រើជាអាហារ ឬស្លជាប្រេងក៏បានខ្លះ,… ជារបរមានប្រយោជន៍សំខាន់មួយយ៉ាងដល់មនុស្សគ្រប់ប្រទេស; សណ្ដែកមានច្រើនប្រភេទគឺ សណ្ដែកកង់ សណ្ដែកទ្រើង សណ្ដែកបាយ សណ្ដែកព្នង សណ្ដែករាជមាស សណ្ដែកសៀង សណ្ដែកអង្គុយ។ល។ សណ្ដែកបណ្ដុះ លំពង់សណ្ដែកបាយ ដែលកើតពីគេត្រាំគ្រាប់បណ្ដុះក្នុងក្អម ឬកប់ក្នុងដីខ្សាច់ឲ្យដុះលូតវែងៗ ប្រើជាបន្លែ ជារបោយ ជាអន្លក់។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សណ្ដូន» មានន័យដូចម្ដេច ?

សណ្ដូន

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ទម្លាក់ចុងខ្សែឬពួរដែលចងវត្ថុធ្ងន់ឲ្យធ្លាក់ចុះស្រឹមទៅក្នុងទឹកចាប់ឬចងចុងខ្សែឬចុងពួរម្ខាងឲ្យនៅមិនឲ្យលិច ឬឲ្យលិចទាំងអស់ក៏មាន ។
ឧទាហរណ៍៖ ចងដុំឥដ្ឋសណ្ដូនស្ទង់ជម្រៅទឹក; មនុស្សឥតមេត្តា ចងដុំថ្មសណ្ដូនឆ្កែពន្លិចទឹក ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សណ្ដូក» មានន័យដូចម្ដេច ?

សណ្ដូក

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា លាតលាត្រង់ស្ដូក ។
ឧទាហរណ៍៖ សណ្ដូកជើង។ ព. ផ្ទ. អង្កុញ បង្រួញ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សណ្ដាយ» មានន័យដូចម្ដេច ?

សណ្ដាយ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះត្រីឥតស្រកាមួយប្រភេទ ខ្លួនវែង រាងសំប៉ែត រង្វះមាត់ធំ ។
ឧទាហរណ៍៖ ត្រីសណ្ដាយ ។

                      ឈ្មោះត្រប់មួយប្រភេទផ្លែធំរាងមូលទ្រវែង ប្រើការជាបន្លែ, ជាអន្លក់

ឧទាហរណ៍៖ ត្រប់សណ្ដាយ ( អ្នកស្រុកខ្លះហៅត្រប់វែង ) ។ ព្នៅសណ្ដាយ ( ម. ព. សណ្ដាយ គុ. ) ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលយាររយាក ។
ឧទាហរណ៍៖ ដោះសណ្ដាយ ។

                   សណ្ដាយម្ខាង យារម្ខាងជាង ។ ព្នៅសណ្ដាយ ( ព. ប្រ. ) ផ្លែព្នៅធំទ្រវែង ស្រដៀងនឹងដោះសណ្ដាយ ។ ល ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សណ្ដាប់ធ្នាប់» មានន័យដូចម្ដេច ?

សណ្ដាប់ធ្នាប់

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ចារិត, ឫកចារិត, បែបបទ ។
ឧទាហរណ៍៖ មានសណ្ដាប់ធ្នាប់ល្អ ។

                      របប, របៀបរបប ។
ឧទាហរណ៍៖ មនុស្សឥតសណ្ដាប់ធ្នាប់; ទុកដាក់របស់មានសណ្ដាប់ធ្នាប់ គឺទុកដាក់តាមរបៀប ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សណ្ដាប់» មានន័យដូចម្ដេច ?

សណ្ដាប់

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ( រ. ស. ) ស្ដាប់ ( ស្ដេចស្ដាប់ ) ។
ឧទាហរណ៍៖ ទ្រង់ព្រះសណ្ដាប់ គឺទ្រង់ស្ដាប់។

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ទម្លាប់ដែលកើតមានដោយបានស្ដាប់ឮតៗមក; ទំនៀម; បែប បែបបទ
ឧទាហរណ៍៖ ធ្វើតាមសណ្ដាប់បុរាណពីព្រេងនាយ សណ្ដាប់មាតាបិតា; សណ្ដាប់ស្រុក សណ្ដាប់ប្រទេស។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សណ្ដាប» មានន័យដូចម្ដេច ?

សណ្ដាប

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ( សំ. បា. សន្តាប “ក្ដៅខ្លាំង; កម្ដៅខ្លាំង” ) ដែលខំប្រឹងពេញកម្លាំងឬពេញទំហឹងបែកញើសដាប ។
ឧទាហរណ៍៖ ខំដើរសណ្ដាប; រត់សណ្ដាប; ធ្វើការនឿយសណ្ដាប។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សណ្ដាន់ព្រៃ» មានន័យដូចម្ដេច ?

សណ្ដាន់ព្រៃ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ព្រឹក្ស កំពស់ ១៥-២០ ម ដុះក្នុងព្រៃក្រាស់ និងព្រៃស្រោង នៃទ្វីបអាស៊ីផ្នែកអាគ្នេយ៌ ពេលខ្លះ គេដាំជាលំអ។ ផ្លែបរិភោគបាន។ គេអាចយកសំបកជ្រលក់សំពត់ជាពណ៌ខ្មៅ។ ដើមមានជ័រហូរចេញក្រៅពេលត្រូវថ្ងៃ ឡើងពណ៌ក្រមៅ គេអាចប្រើសម្រាប់ធ្វើថ្នាំទឹកគូរគំនូរ។ ឈើអាចប្រើសង់រោងបណ្តោះអាសន្នបាន។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សណ្ដាន់» មានន័យដូចម្ដេច ?

សណ្ដាន់

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ស. មះដ័ន អ. ថ. ម៉ៈដាន់ ) ឈើរនាមមួយប្រភេទ ស្លឹកនិងផ្លែមានរសជូរ សម្រាប់ប្រើធ្វើជាម្ជូរស្ល ឬផ្លែដែលចិតហាលឲ្យក្រៀមប្រើជាម្ជូរជ្រក់ក៏បាន ។
ឧទាហរណ៍៖ សម្លស្លឹកសណ្ដាន់, សម្លម្ជូរសណ្ដាន់, បង្កងស្ងោរជ្រក់ម្ជូរសណ្ដាន់ក្រៀម ។ មានពាក្យទំនៀមចាស់ថា ស្លត្រីប្រាកុំចោលម្ជូរសណ្ដាន់ ។

                      សណ្តាន់ជាព្រឹក្ស កំពស់ ១០-១៥ ម ដើមពណ៌ក្រមៅទៅខាងក្រៅ ដុះក្នុងព្រៃរនាម ឬព្រៃក្រាស់ល់ដីទំនាប ក្នុងប្រទេស កម្ពុជា និងវៀតណាម។ ពេលខ្លះ គេដាំដើមនេះ ក្នុងប្រទេសខ្មែរជាលំអ។ ផ្លែមានរស់ជូរ សម្រាប់ស្លម្ជូរ។ គេអាចកាត់ផ្លែជាចំណិតតូច។ ហើយហាលអោយស្ងួត ទុកធ្វើគ្រឿងទេស បានយូរ ច្រើនមានលក់ក្នុងផ្សារ។ សណ្តាន់ក្រៀម អាចប្រើបានដូចក្រូចឆ្មារដែរ។

                      រុក្ខជាតិ ដែលដុះនៅតាមមាត់ទឹក និងគេនិយមដាំនៅសម្រាប់ធ្វើជាម្ជូរ។ – ឈ្មោះខ្មែរ ឬក្នុងតំបន់ ៖ សណ្តាន់ – អំបូរ ៖ OXALIDACEAE – ឈ្មោះវិទ្យាសាស្រ្ត ៖ Garcinia cochinchinensis (Lour) Choisy – ឈ្មោះអង់គ្លេស ៖ មិនទាន់មានព័ត៌មាន – ឈ្មោះបារាំង ៖ មិនទាន់មានព័ត៌មាន – ប្រភពដើម ៖ កម្ពុជា និងវៀតណាម – លក្ខណៈរូបសាស្រ្ត ៖ ដើមមានកម្ពស់១០-១៥ម សម្បកខាងក្រៅពណ៌ខ្មៅ ខាងក្នុងពណ៌លឿង៧២,៧៣)។ មែករាងជ្រុងនៅពេលខ្ចី និងរាងមូលពេលចាស់(៧២)។ ស្លឹកទោលដុះទល ទងរាងពងក្រពើ ក្រាស់រៀវគល់ មានប្រវែង៨-១៥ស.ម និងទទឹង៣-៥ស.ម(៧២)។ ផ្កាចេញនៅ នឹងមែកតាមប្រគាប ផ្ការាយ ឬជាកញ្ចុំមាន១-៥ផ្កា ត្របកផ្កាក្រាស់រឹងពណ៌ទឹកក្រូចលាយស្វាយ(៧២)។ ផ្លែរាងមូលទ្រវែងដូចស៊ុត(៧២)។ – លក្ខណៈជីវសាស្ត្រ ៖ ស្លឹកមានរសជាតិជូរ ចត់ និងល្វីងតិចៗ រីឯផ្លែមានរសជាតិជូរ។ – លក្ខណៈអេកូឡូស៊ី ៖ ដុះក្នុងព្រៃរនាម ឬព្រៃក្រាស់លើដីទំនាប (៧២,៧៣)។ – ការប្រើប្រាស់ ៖ ជាគ្រឿងទេស៖ ស្លឹកបុកសម្រាប់ម្ជូរគ្រឿង។ ផ្លែស្រស់ និងក្រៀមសម្រាប់ជាគ្រឿងម្ជូរ ក្នុងសម្លម្ពូរ។ ផ្លែស្រស់ប្រើជាម្ជូរសម្រាប់ប្រហុកឆៅចិញ្ច្រាំ។ ជាឱសថ៖ សម្បកព្យាបាលកន្ទាលត្រអាក និងជំងឺសើរស្បែកផ្សេងៗ(៧២)។ ស្លឹក និងផ្លែស្ងោរត្រាំព្យាបាលកើតពិស រោគលឿង និងធំពោះ(៧២)។
ឧទាហរណ៍៖ (៧២) សៀវភៅរុក្ខជាតិឱសថកម្ពុជា របស់ក្រសួងសុខាភិបាល ឆ្នាំ២០០៦ ភាគ១ ទំព័រ២៤២ (១៣) វចនានុក្រមរុក្ខជាតិប្រើប្រាស់ក្នុងប្រទេសកម្ពុជារបស់លោកស្រីបណ្ឌិត DY PHON PAULINE ឆ្នាំ២០០០ ទំព័រ៣០៧ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សណ្ដា» មានន័យដូចម្ដេច ?

សណ្ដា

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះវល្លិមួយប្រភេទ ស្លឹកមានសណ្ឋានស្រដៀងនឹងស្លឹកវល្លិដំឡូងជ្រូក ច្រើនដុះនៅក្នុងព្រៃដែលមានទីដីខ្ពស់, ផ្លែមូលៗតូចៗ, ស្លឹកនិងផ្លែខ្ចីមានរសជូរ ប្រើជាបន្លែ​ ឬអន្លក់បាន ។
ឧទាហរណ៍៖ វល្លិសណ្ដា, សម្លម្ជូរស្លឹកសណ្ដា ។

                     វល្លិវាររលើរុក្ខជាតិជិតខាង មានមែកទន់ធាតុស្មៅ ដុះក្នុងទីវាលនៃទ្វីបអាស៊ីក្តៅ។ ស្លឹក និងផ្លែខ្ចីមានរសជាតិជូរបន្តិច អាចបរិភោគក្នុងសម្លរបាន។ គេបបរស្លឹកនេះឱ្យអ្នកងើបពីឈឺបរិភោគ។
ឈ្មោះឈើមួយប្រភេទ សំបកជាស្រទាប់ៗមានសរសៃ ប្រើការវេញធ្វើជាខ្សែបាន
ឧទាហរណ៍៖ ដើមសណ្ដា ។

តើពាក្យ «សណ្ដង់» មានន័យដូចម្ដេច ?

សណ្ដង់

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ក្បាលទងផ្លែឈើចំពូកខ្លះ ត្រង់ដែលតពីទងទៅជាប់នឹងសាច់ផ្លែ ។
ឧទាហរណ៍៖ សណ្ដង់ផ្លែស្វាយ សណ្ដង់ផ្លែខ្នុរ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សណ្ដក» មានន័យដូចម្ដេច ?

សណ្ដក

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ដកឬរដកឃ្លាតតែមិនទាន់របូតផុត ។
ឧទាហរណ៍៖ ពន្លួញសណ្ដកពីដំណាប់ ។

                      ថយចុះឬស្រកចុះជាងប្រក្រតី ។
ឧទាហរណ៍៖ ទឹកស្រកសណ្ដកពីមាត់ច្រាំង ។

                      ស្រកសាច់ឬចុះសាច់ ។
ឧទាហរណ៍៖ នឿយសណ្ដកសាច់ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សណ្ដ» មានន័យដូចម្ដេច ?

សណ្ត

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ហាម, កណ្ដាប់មាត់, រឹមដែលដាក់បន្សាបថែមឲ្យកើនចំណុះឬកើនបន្ទុកជាងប្រក្រតីដើម ។
ឧទាហរណ៍៖ លើកសណ្ដទូក, ចងសណ្ដតៅ ។

                     ព. ប្រ. ចងសណ្ដ ឬ ដាក់សណ្ដ, ថែមសណ្ដ និយាយបំផ្លើសឬពន្លើសហួសពីហេតុពិត ។ ត្រូវសណ្ដ ត្រូវគេបញ្ជោរក៏ឡើងជំនោរ ។ លើកសណ្ដ និយាយលើកជើងឬនិយាយបញ្ជោរ ។ ដីសណ្ដ គឺដីត្រីកោណដែលលូកចូលទៅក្នុងសមុទ្រ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សឌាង្គ» មានន័យដូចម្ដេច ?

សឌាង្គ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. ឞឌាង្គ < ឞឞ៑ “៦” > ឞឌ៑ + អង្គ “អង្គ, ចំណែក”; បា. ឆឡង្គ < ឆ “៦” ចុះ ឡ អាគម > ឆឡ + អង្គ ) ចំណែក ៦ របស់រាងកាយ គឺ ដៃ ២, ជើង ២, ក្បាល ១, ដងខ្លួន ១
ឧទាហរណ៍៖ សឌាង្គជាអវយវៈសំខាន់របស់មនុស្ស ។ វេទាង្គ; . . . ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សដូវ» មានន័យដូចម្ដេច ?

សដូវ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. សត្តុ; សំ. ឝក្តុ ) អាហារធ្វើដោយប្រអួលផង់ឬម្សៅស្ងួត សម្រាប់ទុកបរិភោគបានយូរ; មាន ២ យ៉ាងគឺ សដូវដុំ ធ្វើឲ្យជាដុំៗ, សដូវផង់ ធ្វើឲ្យនៅផង់រាយៗ; ប្រើជាស្បៀងក្នុងវេលាដើរផ្លូវឆ្ងាយដាច់ស្រយាល ឬប្រើក្នុងវេលារត់លូនគេចចៀសពីមុខទ័ព សដូវខៅតាក សដូវនិងបាយក្រៀម។

តើពាក្យ «សដាយុស» មានន័យដូចម្ដេច ?

សដាយុស

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. ជដាយុ ឬ ជដាយុស៑ “បក្សីមានជដា មានកំប៉ោយ” ) ឈ្មោះបក្សីធំមួយ មាននិយាយក្នុងរឿងរាមកេរ្តិ៍ ។
ឧទាហរណ៍៖ ក្រុងរាពណ៍ប្រហារសដាយុស( ប្រហែលជាកាលពីព្រេងនាយយូរហើយ ខ្មែរហៅក្លាយតាមសំនៀងលាវទេដឹង ( ? ) ព្រោះលាវអានអក្សរ ជ ជាសំឡេងអក្សរ ស; បើឲ្យត្រង់តាមពាក្យដើម ត្រូវហៅ ជដាយុស )។

តើពាក្យ «សញ្ញោជនៈ» មានន័យដូចម្ដេច ?

សញ្ញោជនៈ

មានន័យថា ( ម. ព. សំយោជន )។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សញ្ញោជន» មានន័យដូចម្ដេច ?

សញ្ញោជន

មានន័យថា ( ម. ព. សំយោជន )។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សញ្ញី» មានន័យដូចម្ដេច ?

សញ្ញី

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( បា.; សំ. សំជ្ញិន៑ ) ដែលមានសេចក្ដីសម្គាល់, មានការចំណាំ, . . . ។ ពាក្យប្រើក្នុងវេយ្យាករណ៍ សំដៅចំពោះសព្ទដែលជាសាធារណនាម, ដូចជា
ឧទាហរណ៍៖ ក្រុងភ្នំពេញ; ក្រុង ជាសញ្ញី, ភ្នំពេញ ជាសញ្ញា ( ម. ព. សញ្ញា ផង ) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សញ្ញា–» មានន័យដូចម្ដេច ?

សញ្ញា–

មានន័យថា ( ម. ក្នុង ព. សញ្ញា )។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សញ្ញា​វិសេស​នៈ» មានន័យដូចម្ដេច ?

សញ្ញា​វិសេស​នៈ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សព្ទ​ជា​វិសេសនៈ​របស់​អសាធារណ​នាម (ព. វ.) ។ល។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សញ្ញា​វិមោក្ខ» មានន័យដូចម្ដេច ?

សញ្ញា​វិមោក្ខ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការ​រួច​ឬ​ផុត​ចាក​សញ្ញា; ការ​រួច​ឬ​ផុត​ព្រោះ​សញ្ញា ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សញ្ញា​វិបរិត» មានន័យដូចម្ដេច ?

សញ្ញា​វិបរិត

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការ​ប្រែប្រួល​សញ្ញា ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សញ្ញា​វិបត្តិ» មានន័យដូចម្ដេច ?

សញ្ញា​វិបត្តិ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការ​ភ្លាត់​សញ្ញា ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សញ្ញា​ប័ដ» មានន័យដូចម្ដេច ?

សញ្ញា​ប័ដ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដំបារ, ផ្ទាំង, បន្ទះ (ស្ពាន់, ឈើ ឬ​ប្រាក់, មាស,…) ដែល​មាន​អក្សរ​កត់​ត្រា​សេចក្ដី​ជា​គ្រឿង​សម្គាល់​មុខ​ការ ​ឬ​សម្គាល់​ជា​ត្រា​តាំង ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សញ្ញា​និរោធ» មានន័យដូចម្ដេច ?

សញ្ញា​និរោធ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដំណើរ​រលត់​សញ្ញា, សេចក្ដី​រលត់​ការ​ចង​ចាំ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សញ្ញា​ចេតសិក» មានន័យដូចម្ដេច ?

សញ្ញា​ចេតសិក

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សញ្ញា​ដែល​រាប់​ជា​ចេតសិក​មួយ​ក្នុង​ពួក​ចេតសិក ៥២ (ព. អ.) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សញ្ញា​ខន្ធ» មានន័យដូចម្ដេច ?

សញ្ញា​ខន្ធ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ពួក ​ឬ​កង​សញ្ញា​ដែល​រាប់​ថា​ជា​ខន្ធ​មួយ​ក្នុង​ខន្ធ​ទាំង ៥ (ព. អ.) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សញ្ញាអចល័ត» មានន័យដូចម្ដេច ?

សញ្ញាអចល័ត

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សញ្ញាដែលភ្ជាប់ទៅនឹងបង្គោលឥតយកចាកទីបាន។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សញ្ញាស្តង់ដារ» មានន័យដូចម្ដេច ?

សញ្ញាស្តង់ដារ

👉ថ្នាក់ពាក្យជា គយ
មានន័យថា សញ្ញាបញ្ជាក់ផលិតផល ឬសញ្ញាបញ្ជាក់ប្រព័ន្ធ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សញ្ញាសម្គាល់ការចុះបញ្ជី» មានន័យដូចម្ដេច ?

សញ្ញាសម្គាល់ការចុះបញ្ជី

👉ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា សញ្ញាសម្គាល់ថា អាកាសយានបានចុះបញ្ជីនៅក្នុងប្រទេសមួយដែល ICAO បានផ្ដល់ឱ្យ។ ឧទាហរណ៍៖ សញ្ញា XU សម្រាប់សម្គាល់អាកាសចរកម្ពុជា, HS សម្រាប់សម្គាល់អាកាសយានថៃ, 9M សម្រាប់សម្គាល់អាកាសយានម៉ាឡេស៊ី, 9V សម្រាប់សម្គាល់អាកាសយានសឹង្ហបុរី។ល។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សញ្ញាវិបល្លាស» មានន័យដូចម្ដេច ?

សញ្ញាវិបល្លាស

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា មមាល ការឃើញអ្វីផ្តេសផ្តាសនាំឱ្យភ័យខ្លាចច្រើន តែនៅពេលដែលហៀបនឹងដេកលក់។
ដូចគ្នានឹង សញ្ញាវិបត្តិ, សញ្ញាវិបរិត ដែរ ( ម. ព. វិបល្លាស ផង ) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សញ្ញាយោង» មានន័យដូចម្ដេច ?

សញ្ញាយោង

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សញ្ញាប្រាប់ពីការបំពេញសេចក្តីដែលត្រូវពន្យល់ឱ្យពិស្តារ ហើយអ្នកនិពន្ធមិនចង់ដាក់ចូលក្នុងអត្ថបទក្រែងស្ទោកសំដី ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សញ្ញាប្រាប់គ្រោះថ្នាក់» មានន័យដូចម្ដេច ?

សញ្ញាប្រាប់គ្រោះថ្នាក់

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សញ្ញាដែលដាក់តាមថ្នល់ ឬផ្លូវរថភ្លើង ប្រាប់ពីគ្រោះថ្នាក់ឱ្យអ្នកចរយានប្រុងប្រយ័ត្ន ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សញ្ញាប្រទាន» មានន័យដូចម្ដេច ?

សញ្ញាប្រទាន

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការឱ្យសញ្ញា (ម. ព សញ្ញាការ) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សញ្ញាប័ណ្ណ» មានន័យដូចម្ដេច ?

សញ្ញាប័ណ្ណ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប័ណ្ណជាតំណាងនៃការចងការប្រាក់ដើម ដោយបង្វិលសងវិញក្នុងពេលមានកំណត់ ហើយឱ្យម្ចាស់ត្រូវបានចុងការរៀងរាល់ឆ្នាំផងទៀត ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សញ្ញាបត្រមធ្យមសិក្សាបារាំង -ខ្មែរ» មានន័យដូចម្ដេច ?

សញ្ញាបត្រមធ្យមសិក្សាបារាំង -ខ្មែរ

មានន័យថា សញ្ញាបត្រមានតម្លៃដូចគ្នានឹងខាងលើ ប្លែកគ្នាតែត្រង់មានវិញ្ញាសាជាភាសាខ្មែរលាយចម្រុះផង ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សញ្ញាបត្រមធ្យមសិក្សា បារាំង-ខ្មែរ» មានន័យដូចម្ដេច ?

សញ្ញាបត្រមធ្យមសិក្សា បារាំង-ខ្មែរ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សញ្ញាបត្រមានតម្លៃដូចគ្នានឹងខាងលើ ប្លែកគ្នាតែត្រង់មានវិញ្ញាសាជាភាសាខ្មែរលាយចម្រុះផង ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សញ្ញាបត្រមធ្យមសិក្សា» មានន័យដូចម្ដេច ?

សញ្ញាបត្រមធ្យមសិក្សា

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សញ្ញាបត្រចេញឱ្យអ្នកដែលប្រឡងជាប់ ចេញពីថ្នាក់ចុងបំផុតក្នុងអនុវិទ្យាល័យ ឬបើនៅវិទ្យាល័យ សិស្សដែលជាប់លេខចេញពីថ្នាក់ទី៣ ទំនើប។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សញ្ញាបត្រ ឬ –ប័ត្រ» មានន័យដូចម្ដេច ?

សញ្ញាបត្រ ឬ –ប័ត្រ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ក្រដាស​កំណត់​ហេតុ​សម្គាល់​ចំណេះ​វិជ្ជា ចេញ​ជា​ត្រា​តាំង​ឲ្យ​ជា​ព័ស្តុតាង ដល់​អ្នក​រៀន​ដែល​ប្រឡង​ជាប់ មាន​អំណាច​ត្រូវ​ទទួល​យក (តាម​លក្ខណប្បញ្ញត្តិ) ។
ឧទាហរណ៍៖ សញ្ញា​បត្រ​ប្រថម​វិទ្យា, សញ្ញា​បត្រ​ឧត្តម​វិជ្ជា ។

                     ក្រដាសបោះពុម្ពជាគ្រឿងសម្គាល់ចំណេះវិជ្ជា ចេញជាត្រាតាំងឱ្យបេក្ខជន ដែលប្រឡងជាប់លេខ។

👉ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា ក្រដាសប្រោះទឹកមាសបិទភ្ជាប់នឹងព្រែ ឬក្រដាសបារាំងសរសេរតាំងតំណែងយសមន្រ្តីទាំងពួង តាំងពីឧកញ៉ាដរាបដល់ឃុន ម៉ឺន

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សញ្ញាបណ្ណរដ្ឋអធិបតេយ្យ» មានន័យដូចម្ដេច ?

សញ្ញាបណ្ណរដ្ឋអធិបតេយ្យ

👉ថ្នាក់ពាក្យជា ហិរញ្ញវត្ថុសាធារណៈ
មានន័យថា ឧបករណ៍ហិរញ្ញវត្ថុបញ្ជាក់ពីការទទួលស្គាល់បំណុល ដែលត្រូវបានបោះផ្សាយក្នុងនាមរាជរដ្ឋាភិបាលលើទីផ្សារអន្តរជាតិ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សញ្ញាបញ្ជាក់ផលិតផល» មានន័យដូចម្ដេច ?

សញ្ញាបញ្ជាក់ផលិតផល

👉ថ្នាក់ពាក្យជា គយ
មានន័យថា សញ្ញាដែលបញ្ជាក់ពីភាពអនុលោមនៃផលិតផលមួយ តាមការតម្រូវនៃស្តង់ដារផលិតផលមួយមានសញ្ញាបញ្ជាក់គុណភាព សុវត្ថិភាព ចុះបញ្ជីផលិតផល។ល។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សញ្ញាបញ្ជាក់ប្រព័ន្ធ» មានន័យដូចម្ដេច ?

សញ្ញាបញ្ជាក់ប្រព័ន្ធ

👉ថ្នាក់ពាក្យជា គយ
មានន័យថា សញ្ញាដែលបញ្ជាក់ពីភាពអនុលោមនៃប្រព័ន្ធមួយ ទៅតាមការតម្រូវនៃស្តង់ដារជាតិ ឬស្តង់ដារអន្តរជាតិមួយដែលបានទទួលស្គាល់ ក្នុងនោះមានសញ្ញាបញ្ជាក់ប្រព័ន្ធគ្រប់់គ្រងគុណភាព ប្រព័ន្ធគ្រប់គ្រងបរិស្ថាន ប្រព័ន្ធគ្រប់គ្រងសុវត្ថិភាពម្ហូបអាហារ។ល។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សញ្ញាបញ្ជា» មានន័យដូចម្ដេច ?

សញ្ញាបញ្

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សញ្ញាជាគ្រឿងបង្គាប់ឱ្យប្រតិបត្តិតាមមិនឱ្យរំលង ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សញ្ញាទៅមុខ» មានន័យដូចម្ដេច ?

សញ្ញាទៅមុខ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សញ្ញាប្រាប់អ្នកបររថភ្លើងឱ្យដឹងថា ទៅមុខបាន ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សញ្ញាថ្នល់» មានន័យដូចម្ដេច ?

សញ្ញាថ្នល់

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា គ្រឿងចំណាំដែលគេដាក់តាមថ្នល់ ដើម្បីឱ្យដំណឹងពីចម្ងាយឱ្យអ្នកបរយានប្រុងប្រយ័ត្ន ក្រែងមានគ្រោះថ្នាក់ ដូចជាសញ្ញាហាមមិនឱ្យឆ្លងកាត់ មិនឱ្យ ឈប់ ឬប្រាប់ថាមានឧបសគ្គនៅខាងមុខជាដើម។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សញ្ញាណវនវប្បកម្ម» មានន័យដូចម្ដេច ?

សញ្ញាណវនវប្បកម្ម

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ចំណេះវិជ្ជាពីរឿងបណ្តុះពូជ និងថែទាំព្រៃឈើ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សញ្ញាណប្រតិបត្តិ» មានន័យដូចម្ដេច ?

សញ្ញាណប្រតិបត្តិ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ចំណេះចេះដឹង ជាគ្រឿងនាំឱ្យប្រតិបត្តិការបាន ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សញ្ញាណប័ដ» មានន័យដូចម្ដេច ?

សញ្ញាណប័ដ

មានន័យថា ដំបារ ឬបន្ទះស្ពាន់(…) ដូច្នេះពាក្យនេះក៏មិនអាចគ្របដណ្តប់លើ <<បដា>>បានដែរ : គួរយើងយកពាក្យ<<រូបសញ្ញា>>វិញដើម្បីគ្របដណ្តប់លើសញ្ញាផ្សេងៗដែលមាន<<បដា>>ផង ហើយរូបសញ្ញាមាន : ផ្លាកយីហោ, ផ្លាកពាណិជ្ជកម្ម, ពាណិជ្ជនាម, ម៉ាក, និមិត្តសញ្ញា, លក្ខណសញ្ញា, បដា, ប៉ង់កាត, ប៉ាណូ, អាហ៊្វីស, ស្ប៉ុត, បណ្ណប្រកាស, អក្សរចារឹក នៅតាមទីសាធារណៈ។ល។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សញ្ញាណ» មានន័យដូចម្ដេច ?

សញ្ញាណ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា.; សំ. សំជ្ញាន ) សេចក្ដីដឹងជាក់ ការយល់ច្បាស់,ឮ សេចក្ដីចូលចិត្តស៊ប់; គ្រឿងសម្គាល់ អ្វីៗដែលប្រើជាគ្រឿងសម្គាល់កិច្ចការនីមួយ; យីហោ។ សញ្ញាណប័ដ ( ស័ញ-ញ៉ាណៈបាត់ ) ដំបារឬបន្ទះស្ពាន់ជាដើម ដែលឆ្លាក់ឬសរសេរអក្សរជាគ្រឿងសម្គាល់ការអ្វីមួយ ដែលធ្លាក់ឬសរសេរយីហោ ( ម. ព. សមញ្ញាប័ដ ក្នុងពាក្យ សមញ្ញា ផង )។
ឧទាហរណ៍៖ សេចក្តីដឹងជាក់ យល់ច្បាស់នូវអ្វីមួយ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សញ្ញាការ» មានន័យដូចម្ដេច ?

សញ្ញាការ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការឱ្យ ឬគ្រឿងដែលនាំឱ្យដឹងហេតុផ្សេងៗ ពីចម្ងាយ​ ដូចជាឱ្យដឹងពីគ្រោះថ្នាក់ ដែលកើតមានតាមផ្លូវរថភ្លើងជាដើម ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សញ្ញា» មានន័យដូចម្ដេច ?

សញ្

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា.; សំ. សំជ្ញា ) សេចក្ដីសម្គាល់, ការចំណាំ, ការចងចាំបាន ។
ឧទាហរណ៍៖ សញ្ញាជាធម្មជាតិមួយជាជំនួយចិត្តឲ្យចំណាំអ្វីៗបាន ។

                       នាម, អសាធារណនាម ។
ឧទាហរណ៍៖ ក្រុងភ្នំពេញ, ក្រុង ជាសញ្ញី ឬជាសាធារណនាម, ភ្នំពេញ ជាសញ្ញា ឬជាអសាធារណនាម ( ព. វ. ) ។

                       ដំណើរសម្ដែងអាការជាគ្រឿងសម្គាល់ឲ្យដឹងគ្នា ។
ឧទាហរណ៍៖ មិចភ្នែកឲ្យសញ្ញាគ្នា ។

                       ខ្មែរប្រើសំដៅសេចក្ដីថា “ការធ្វើសេចក្ដីប្ដេជ្ញា, ការសន្យាគ្នា, ខសន្យា” ក៏បាន : ធ្វើសញ្ញាយល់ព្រមទៅវិញទៅមក; សំបុត្រសញ្ញា ។ សញ្ញាខន្ធ ពួកឬកងសញ្ញាដែលរាប់ថាជាខន្ធមួយក្នុងខន្ធទាំង ៥ ( ព. អ. ) ។ សញ្ញាចេតសិក សញ្ញាដែលរាប់ជាចេតសិកមួយក្នុងពួកចេតសិក ៥២ ( ព. អ. ) ។ សញ្ញានិរោធ ដំណើររលត់សញ្ញា, សេចក្ដីរលត់ការចងចាំ ។ សញ្ញាប័ដ ( –បាត់ ) ដំបារ, ផ្ទាំង, បន្ទះ ( ស្ពាន់, ឈើ ឬប្រាក់, មាស, . . . ) ដែលមានអក្សរកត់ត្រាសេចក្ដីជាគ្រឿងសម្គាល់មុខការ ឬសម្គាល់ជាត្រាតាំង ។ សញ្ញាបត្រ ឬ –ប័ត្រ ( –បាត់ ) ក្រដាសកំណត់ហេតុសម្គាល់ចំណេះវិជ្ជា ចេញជាត្រាតាំងឲ្យជាព័ស្ដុតាងដល់អ្នករៀនដែលប្រឡងជាប់ មានអំណាចត្រូវទទួលយក ( តាមលក្ខណប្បញ្ញត្តិ )
ឧទាហរណ៍៖ សញ្ញាបត្រប្រថមវិទ្យា, សញ្ញាបត្រឧត្ដមវិជ្ជា ។

                       សញ្ញាវិបត្ដិ ( –បាត់ ) ការភ្លាត់សញ្ញា ។ សញ្ញាវិបរិត ការប្រែប្រួលសញ្ញា ។ សញ្ញាវិបល្លាស ( –បុ័ល-ល៉ាស ) ដូចគ្នានឹង សញ្ញាវិបត្តិ, សញ្ញាវិបរិត ដែរ ( ម. ព. វិបល្លាស ផង ) ។ សញ្ញាវិមោក្ខ ការរួចឬផុតចាកសញ្ញា; ការរួចឬផុតព្រោះសញ្ញា ។ សញ្ញាវិសេសនៈ ( –សៈន៉ៈ ) សព្ទជាវិសេសនៈរបស់អសាធារណនាម ( ព. វ. ) ។ ល ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សញ្ឈា» មានន័យដូចម្ដេច ?

សញ្ឈា

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា.; សំ. សំធ្យា ) វេលាព្រះអាទិត្យអស្ដង្គត, ពេលថ្ងៃលិច ។
ឧទាហរណ៍៖ ពេលសញ្ឈា, លុះដល់សន្ធ្យា ហៅ សន្ធ្យាកាល ក៏បាន ( ច្រ. ប្រ. ក្នុង ព. កា. ) វេវ. សន្ធិប្រកាស ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖