Posted on Leave a comment

តើពាក្យ «បង្អូស» មានន័យដូចម្ដេច ?


បង្អូស


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើ​ឲ្យ​អូស ដាក់​ឲ្យ​អូស។
ឧទាហរណ៍៖ បង្អូស​នង្គ័ល ទឹម​គោ​ឲ្យ​អូស​នង្គ័ល។

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដើរ​បង្អូស​ជើង ដើរ​លើក​ជើង​ស្ទើរ​មិន​ផុត​ពី​ដី ហើយ​ឈាន​អូស​បន្តិច​ៗ។ និយាយ​បង្អូស និយាយ​សម្ដី​យឺត​ៗ ម្លាយ​ៗ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បង្អូន» មានន័យដូចម្ដេច ?


បង្អូន


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើ​ឲ្យ​អូន (មិន​សូវ​ប្រើ ច្រើន​ប្រើ​ថា បង្អាប់​បង្អូន ឬ បង្អាប់​បង្អោន គឺ​ធ្វើ​ឲ្យ​អាប់អូន ឬ​ធ្វើ​ឲ្យ​អាប់ឱន)។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បង្អុរ» មានន័យដូចម្ដេច ?


បង្អុរ


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្លាក់​ភ្លៀង និយាយ​ក្លាយ​ជា បង្អោរ ក៏​មា កុំ​សរសេរ​តាម ពីព្រោះ​ពាក្យ បង្អោរ នេះ​ដូច​ជា ឆ្នាំ​កុរ កណ្ដុរ ខ្នុរ សម្បុរ និយាយ​ថា ឆ្នាំ​កោរ កណ្ដោរ ខ្នោរ សម្បោរ ដូច្នោះ​ដែរ បើ​គ្រាន់​តែ​និយាយ​ជា​ពាក្យ​សាមញ្ញ​ក៏​មិន​ជា​អ្វី​ឡើយ កុំ​សរសេរ​តាម​ហ្នឹង។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បង្អាប់» មានន័យដូចម្ដេច ?


បង្អាប់


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើ​ឲ្យ​អាប់។
ឧទាហរណ៍៖  បង្អាប់​មុខ បង្អាប់​កេរ្តិ៍​ឈ្មោះ បង្អាប់​វង្ស​ត្រកូល។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បង្អាច» មានន័យដូចម្ដេច ?


បង្អាច


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការ​ញ៉ាំង​ចិត្ត​ឲ្យ​អាច សភាព​អាច ។
ឧទាហរណ៍៖ ប្រព្រឹត្តបានត្រឹមតែបង្អាចរបស់ខ្លួន; មនុស្សមានបង្អាចខ្សោយ ។ ប្រើជា កិ. ក៏បាន “ធ្វើឲ្យអាច” ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បង្អាក់» មានន័យដូចម្ដេច ?


បង្អាក់


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើ​ឲ្យ​អាក់ ។
ឧទាហរណ៍៖ បង្អាក់ដំណើរ ( ម. ព. បន្ទច់ ផង ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បង្អស់» មានន័យដូចម្ដេច ?


បង្អស់


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើ​ឲ្យ​អស់ ។
ឧទាហរណ៍៖ ថែមសម្លបង្អស់បាយ; បង្អស់ទ្រព្យ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បង្អរ» មានន័យដូចម្ដេច ?


បង្អរ


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើ​ឲ្យ​អរ នាំ​ឲ្យ​អរ; ច្រើន​និយាយ​ថា បង្អួត​បង្អរ គឺ​បង្អួត​ឲ្យ​អរ ឲ្យ​ស្ងើច ឲ្យ​ស្រឡាញ់។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បង្អន់» មានន័យដូចម្ដេច ?


បង្អន់


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើ​ឲ្យ​អន់។
ឧទាហរណ៍៖ បង្អន់​កម្លាំង បង្អន់​ល្បឿន; ដើរ​បង្អន់​ជើង។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បង្អត់» មានន័យដូចម្ដេច ?


បង្អត់


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើ​ឲ្យ​អត់ គឺ​ខារខាំង​មិន​ឲ្យ​បរិភោគ​ចំណី​អាហារ​ជាដើម។
ឧទាហរណ៍៖ បង្អត់​បាយ បង្អត់​ទឹក។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បង្អង់» មានន័យដូចម្ដេច ?


បង្អង់


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា អែអង់ រេរង់ ឈប់​ចាំ។
ឧទាហរណ៍៖ សូម​បង្អង់​បន្តិច​សិន ដើរ​ស្រូត​ឥត​បង្អង់។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បង្អក» មានន័យដូចម្ដេច ?


បង្អក


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើ​ឲ្យ​អក ច្រក​ឲ្យ​លេប។
ឧទាហរណ៍៖ បង្អក​ស្រា។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បង្ហោះ» មានន័យដូចម្ដេច ?


បង្ហោះ


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើ​ឲ្យ​ហោះ។
ឧទាហរណ៍៖ បង្ហោះ​គោម។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បង្ហោច» មានន័យដូចម្ដេច ?


បង្ហោច


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើ​ឲ្យ​ហោច។

?ថ្នាក់ពាក្យជា បរិវារសព្ទ
មានន័យថា ពាក្យ​បរិវារ​របស់​ពាក្យ បង្ហិន។
ឧទាហរណ៍៖ បង្ហិន​បង្ហោច គឺ​ធ្វើ​ឲ្យ​ហិន​ហោច។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បង្ហែល» មានន័យដូចម្ដេច ?


បង្ហែល


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើ​ឲ្យ​ហែល។
ឧទាហរណ៍៖ បង្ហែល​គោ​ឆ្លង​ទៅ​ត្រើយ​ម្ខាង។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បង្ហែប» មានន័យដូចម្ដេច ?


បង្ហែប


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា កន្លែង​ដែល​គេ​វែក​ចក ឬ​ត្រឹប​ជាដើម​ធ្វើ​ជា​ប្រឡង់​ឲ្យ​ត្រី​ហែល​ងើប​បាន ឬ​ប្រឡង់​ដែល​មាន​ស្រាប់​ត្រី​ហែប។
ឧទាហរណ៍៖ ស្រះ​នេះ​មាន​សុទ្ធ​តែ​ត្រឹប​ជិត ឥត​មាន​បង្ហែប​ទេ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បង្ហែ» មានន័យដូចម្ដេច ?


បង្ហែ


?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែល​ហែ​គ្នា ជា​ជួរ​រៀង​គ្នា។
ឧទាហរណ៍៖ ដាក់​បង្ហែ​គ្នា ដាំ​បង្គោល​បង្ហែ​គ្នា។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បង្ហេវ» មានន័យដូចម្ដេច ?


បង្ហេវ


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើ​ឲ្យ​ហេវ គឺ​ធ្វើ​ឲ្យ​ថយ​កម្លាំង​ខ្សោយ​ល្វើយ។
ឧទាហរណ៍៖ កុំ​បង្ហេវ​វា​យូរ​ពេក។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បង្ហៀរខ្មូត» មានន័យដូចម្ដេច ?


បង្ហៀរខ្មូត


មានន័យថា ( ម. ព. កណ្ដៀរខ្មូត ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បង្ហៀរ» មានន័យដូចម្ដេច ?


បង្ហៀរ


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើ​ឲ្យ​ហៀរ។
ឧទាហរណ៍៖ បង្ហៀរ​ទឹក។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បង្ហើរ» មានន័យដូចម្ដេច ?


បង្ហើរ


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើ​ឲ្យ​ហើរ​ដោយ​អំណាច​ខ្យល់។
ឧទាហរណ៍៖ បង្ហើរ​ខ្លែង​តាម​វាល​ស្រែ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បង្ហើយ» មានន័យដូចម្ដេច ?


បង្ហើយ


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើឲ្យហើយ, សម្រេចឲ្យហើយ ។
ឧទាហរណ៍៖ បង្ហើយការ, បង្ហើយសន្ទូង ។

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ទីបំផុតនៃរលាក្បាលមនុស្សប៉ែកពីមុខត្រង់ដែលស្ដើងជាងគេ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បង្ហើម» មានន័យដូចម្ដេច ?


បង្ហើម


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ទម​ស្រូវ (ដែល​ផើម)។
ឧទាហរណ៍៖ បង្ហើម​ស្រូវ ទឹក​ជន់​លិច​ស្រូវ​រូត​បង្ហើម​អស់។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បង្ហើប» មានន័យដូចម្ដេច ?


បង្ហើប


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើ​ឲ្យ​ហើប។
ឧទាហរណ៍៖ បង្ហើប​គ្រប​ឆ្នាំង។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បង្ហួស» មានន័យដូចម្ដេច ?


បង្ហួស


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើ​ឲ្យ​ហួស ធ្វើ​ឲ្យ​រំលង។
ឧទាហរណ៍៖ ដើរ​បង្ហួស ទៅ​បង្ហួស។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បង្ហួល» មានន័យដូចម្ដេច ?


បង្ហួល


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើ​ឲ្យ​ហួល។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បង្ហួរ» មានន័យដូចម្ដេច ?


បង្ហួរ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា តួ​អង្គជាត​របស់​បុរស។
ឧទាហរណ៍៖ ដង​បង្ហួរ។

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើ​ឲ្យ​ហួរ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បង្ហួត» មានន័យដូចម្ដេច ?


បង្ហួត


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើ​ឲ្យ​ហួត។
ឧទាហរណ៍៖ បង្ហួត​ទឹក​ស្រែ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បង្ហូរ» មានន័យដូចម្ដេច ?


បង្ហូរ


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើឲ្យហូរ ។
ឧទាហរណ៍៖ បង្ហូរ​ទឹក បង្ហូរ​ទឹក​ភ្នែក។

                  បំបោលឲ្យជញ្រ្ជំជើងត្រឹកៗ ។
ឧទាហរណ៍៖ បង្ហូរគោ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បង្ហូត» មានន័យដូចម្ដេច ?


បង្ហូត


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើឲ្យរហូត; ដែលទៅរហូត ។
ឧទាហរណ៍៖ ខំបង្ហូត; ដើរបង្ហូត ។

                 ទាញឡើងឲ្យរហូតដល់ទៅទីបំផុតខាងលើ ។
ឧទាហរណ៍៖ បង្ហូតទង់, បង្ហូតគោម។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បង្ហុយ» មានន័យដូចម្ដេច ?


បង្ហុយ


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើ​ឲ្យ​ហុយ។
ឧទាហរណ៍៖ បង្ហុយ​ផ្សែង បង្ហុយ​ធូលី បង្ហុយ​ដី។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បង្ហិល» មានន័យដូចម្ដេច ?


បង្ហិល


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើ​ឲ្យ​ហិល ធ្វើ​ឲ្យ​រិល។
ឧទាហរណ៍៖ កាប់​ឈើ​លេង​បង្ហិល​កាំបិត។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បង្ហិន» មានន័យដូចម្ដេច ?


បង្ហិន


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើឲ្យហិន, ឲ្យវិនាស ។
ឧទាហរណ៍៖ វាបង្ហិនតែបងប្អូនឯង ។ បង្ហិនបង្ហោច ធ្វើឲ្យហិនហោច ។ បង្ហិនបំផ្លាញ បង្ហិនឲ្យលាញ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បង្ហាប់» មានន័យដូចម្ដេច ?


បង្ហាប់


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើ​ឲ្យ​ហាប់ ឲ្យ​ណែន។
ឧទាហរណ៍៖ បង្ហាប់​ដី។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បង្ហាត់» មានន័យដូចម្ដេច ?


បង្ហាត់


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ប្រើ​ឲ្យ​ហាត់ ប្រិតប្រៀន​បង្វឹក​ឲ្យ​បាន​បទ។
ឧទាហរណ៍៖ បង្ហាត់​កីឡា បង្ហាត់​ធម៌។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បង្ហាញ» មានន័យដូចម្ដេច ?


បង្ហាញ


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើ​ឲ្យ​ឃើញ; បង្រៀន។
ឧទាហរណ៍៖ បង្ហាញ​ផ្លូវ បង្ហាញ​អក្សរ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បង្ហា» មានន័យដូចម្ដេច ?


បង្ហា


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើ​ឲ្យ​ហា ប្រើ​ឲ្យ​ហា ចាប់​បើក​ឲ្យ​ហា​ឡើង។
ឧទាហរណ៍៖ បង្ហា​មាត់​គោ​ឈឺ ដើម្បី​ច្រក​ថ្នាំ។

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា របាំង​បណ្ដោះអាសន្ន សម្រាប់​ជ្រក​ភ្លៀង ជ្រក​ថ្ងៃ មាន​សណ្ឋាន​តែ​មួយ​ចំហៀង​ដំបូល​ផ្ទះ; រោង​មាន​ដំបូល​តែ​មួយ​ចំហៀង (ប្រហែល​ជា​ពី​ដើម​គេ​ហៅ​ថា បាំងហា គឺ​ប្រក់​បាំង​តែ​ដំបូល​ម្ខាង មើល​ទៅ​ឃើញ​ដូច​ជា​គេ​ហា​មាត់​ចង្រ្គុង​ដូច្នេះ​ទេ​ដឹង ?) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បង្ហល់» មានន័យដូចម្ដេច ?


បង្ហល់


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើ​ឲ្យ​ហល់។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បង្ហប់» មានន័យដូចម្ដេច ?


បង្ហប់


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើ​ឲ្យ​ហប់ ធ្វើ​ឲ្យ​ខ្យល់​ចូល​មិន​រួច។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បង្ហប» មានន័យដូចម្ដេច ?


បង្ហប


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើ​ឲ្យ​ហប ធ្វើ​ឲ្យ​ហត់​ម្ហប​ៗ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បង្ហត់» មានន័យដូចម្ដេច ?


បង្ហត់


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើ​ឲ្យ​ហត់ ។
ឧទាហរណ៍៖ បង្ហត់គោឡើង-ក ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បង្ហក់» មានន័យដូចម្ដេច ?


បង្ហក់


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើ​ឮ​ឲ្យ​ហក់ ប្រើ​ឲ្យ​លោត​ចុះ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បង្ហក» មានន័យដូចម្ដេច ?


បង្ហក


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើ​ឲ្យ​ហក ធ្វើ​ឲ្យ​លាប់។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បង្វែរ» មានន័យដូចម្ដេច ?


បង្វែរ


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើ​ឲ្យ​វេរ ឲ្យ​បែរ បំបែរ​ត្រឡប់​ឲ្យ​វិញ; លើក​ផ្តេក​វេរ​ឲ្យ​ទៅ​លើ​តែ​មួយ​ៗ។ (តាម​ប្រភព​ពាក្យ​ថា​វេរ​គួរ​ប្រើ ពង្វេរ ប៉ុន្តែ​ធ្លាប់​ប្រើ បង្វែរ យូរ​ណាស់​ហើយ)។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បង្សុកូល» មានន័យដូចម្ដេច ?


បង្សុកូល


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.) គំនរ​អាចម៍​ដី គំនរ​ធូលី​ឬ​អ្វី​ៗ​ដែល​ប្រឡាក់ ដែល​សៅហ្មង​ដោយ​អាចម៍​ដី ដោយ​ធូលី។ សំពត់​ដែល​គេ​ចោល​លើ​គំនរ​សំរាម​ជាដើម ប្រឡាក់​សៅហ្មង​ដោយ​អាចម៍​ដី ដោយ​ធូលី​ដែល​បព្វជិត​ក្នុង​ពុទ្ធ​សាសនា ទស់​ដោយ​សម្គាល់​ថា​ជា​របស់​ឥត​ម្ចាស់ ព្រោះ​គេ​បោះ​បង់​ចោល លែង​ត្រូវ​ការ​ហើយ​ទាញ​យក​មក​ផ្សែផ្សំ​ធ្វើ​ជា​ចីវរ​ប្រើ​ប្រាស់​តាម​ពុទ្ធានុញ្ញាត (ចំពោះ​តែ​សំពត់​មាន​ព័ណ៌​ស​ឬ​លឿង ដែល​ល្មម​យក​មក​ជ្រលក់​សម្រួល​ព័ណ៌​បាន; រាប់​ថា​ជា​សំពត់​ថ្លៃថ្លា​វិសេស សម្រាប់​បព្វជិត​អ្នក​មាន​សន្តោស​ស្ងប់​រម្ងាប់) ។ លុះ​ដល់​មក​ក្នុង​សម័យ​សព្វ​ថ្ងៃ​នេះ សូម្បី​សំពត់​ដែល​ទាយក​គេ​ពាក់​ឬ​គ្រប​លើ​ក្ដារ​មឈូស​ជាដើម គេ​និមន្ត​ឲ្យ​បព្វជិត​ទាញ​យក​ទៅ​ទី​ចំពោះ​មុខ​គេ ឬ​កំបាំង​ពី​មុខ​គេ​ក៏​ហៅ​សំពត់​បង្សុកូល​ដែរ ។ ខ្មែរ​យើង​ប្រើ​តាម​ទម្លាប់​ប្រទេស, ហៅ​ដំណើរ​ដែល​គេ​និមន្ត​ភិក្ខុ​សាមណេរ ឲ្យ​ចាប់​កាន់​អំបោះ ឬ​ផ្ទាំង​សំពត់​ដែល​ត​ភ្ជាប់​ពី​សាកសព ឬ​ពី​អដ្ឋិ​ធាតុ​មក​សូត្រ​ធម៌ អនិច្ចាវត សង្ខារា… ក៏​ហៅ បង្សុកូល ដែរ; ច្រើន​ប្រើ​ជា កិ. ឬ គុ. ថា និមន្ត​លោក​បង្សុកូល ធម៌​បង្សុកូល; បើ​ក្នុង​ព្រះ​បរម​រាជវាំង ច្រើន​ប្រើ​ពាក្យ​ថា និមន្ត​លោក​សត្តប្បករណ៍, ជា​ពាក្យ​ហៅ​កាត់​ខ្លី​ក្លាយ​មក​ពី​ពាក្យ​ថា និមន្ត​លោក​សូត្រ​សត្តប្បករណាភិធម្ម គឺ​និមន្ត​លោក​សូត្រ​ព្រះ​អភិធម្ម​៧​គម្ពីរ (ដោយ​សង្ខេប) ។ល។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បង្វែង» មានន័យដូចម្ដេច ?


បង្វែង


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើឲ្យវែង, ឲ្យខ្វាត់ខ្វែង ។
ឧទាហរណ៍៖ បង្វែងសេចក្តី, បង្វែងដាន ។ ( តាមប្រភពពាក្យថា វែង គួរប្រើ ពង្វែង ប៉ុន្ដែធ្លាប់ប្រើ បង្វែង យូរណាស់ហើយ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បង្វេះ» មានន័យដូចម្ដេច ?


បង្វេះ


មានន័យថា (ម. ព. បង្វៀះ)។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បង្វេច» មានន័យដូចម្ដេច ?


បង្វេច


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សំណុំ​ក្រសោប​ដែល​វេច​អ្វី​ៗ។ (គួរ​ប្រើ ពង្វេច តាម​ប្រភព​ដើម​ថា វេច ប៉ុន្តែ​ធ្លាប់​ប្រើ បង្វេច យូរ​ណាស់​ហើយ)។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បង្វៀះ» មានន័យដូចម្ដេច ?


បង្វៀះ


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា នាំ​ឲ្យ​វៀះ ឲ្យ​គេច​ចេញ; ប្រើ​ជា បង្វេះ ក៏​មាន (តាម​ទម្លាប់​ស្រុក)។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បង្វៀន» មានន័យដូចម្ដេច ?


បង្វៀន


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើ​ឲ្យ​វៀន។
ឧទាហរណ៍៖ បង្វៀន​អន្ទង់​មួយ​ឆ្នាំង។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បង្វឹក» មានន័យដូចម្ដេច ?


បង្វឹក


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ហ្វឹកហ្វឺន​ឲ្យ​ថ្នឹក ធ្វើ​ឲ្យ​ថ្នឹក។
ឧទាហរណ៍៖ គោ​នេះ​ទាល់​តែ​បង្វឹក​វា​បន្តិច​ទៀត ទើប​ស្រួល​ប្រើ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បង្វិល» មានន័យដូចម្ដេច ?


បង្វិល


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើឲ្យវិល ។
ឧទាហរណ៍៖ បង្វិលខ្លួន, បង្វិលកង់រទេះ, បង្វិលពពិល ។ (គួរប្រើ ពង្វិល (ពង់-វិល) ព្រោះធ្វើឲ្យវិល ប៉ុន្ដែធ្លាប់ប្រើ បង្វិល យូរហើយ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បង្រះ» មានន័យដូចម្ដេច ?


បង្រះ


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា កម្រើក​អវយវៈ​ដោយ​ប្រឹង​ខ្លាំង ដើម្បី​នឹង​ឲ្យ​រួច​ពី​ចំណាប់ ឬ​ពី​ចំណង។
ឧទាហរណ៍៖ លលក​បង្រះ​ក្នុង​ទ្រុង ប៉ុន្តែ​បង្រះ​ចេញ​មិន​រួច (ម. ព. បម្រះ ទៀត​ផង)។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បង្រោស» មានន័យដូចម្ដេច ?


បង្រោស


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដូចគ្នានឹងបម្រោសដែរ (និយាយឬសរសេរតាមទម្លាប់ប្រើ) ។ ម. ព បម្រោស នោះទៀតផង ។

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដូច​គ្នា​នឹង​បម្រោស​ដែរ (និយាយ​ ឬ​សរសេរ​តាម​ទម្លាប់​ប្រើ)។ ម. ព. បម្រោស នោះ​ទៀត​ផង។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បង្រៀន» មានន័យដូចម្ដេច ?


បង្រៀន


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ញ៉ាំង​អ្នក​ដទៃ​ឲ្យ​រៀន ប្រៀន​ឲ្យ​ចេះ ឲ្យ​ចំណេះ​ដោយ​ការ​បង្ហាត់ បង្ហាញ​ឲ្យ​ចេះ ។
ឧទាហរណ៍៖ បង្រៀនអក្សរ, បង្រៀនលេខ, បង្រៀនច្បាប់** ។ **ពាក្យ “ច្បាប់” ត្រូវបានកែតម្រូវពីពាក្យដើម “ច្បាប” ដោយហេតុថាពុំមានពាក្យ “ច្បាប” ទេ អនុលោមតាមវចនានុក្រមខ្មែរ សម្ដេច ជួន ណាត។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បង្រួម» មានន័យដូចម្ដេច ?


បង្រួម


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើ​ឲ្យ​រួម ។
ឧទាហរណ៍៖ ចង្កេះខោនេះទូលាយណាស់ ត្រូវបង្រួមវាបន្តិចមក ទើបស្លៀកល្មម ។ ( ប្រើជា ពង្រួម ក៏បាន ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បង្រួប» មានន័យដូចម្ដេច ?


បង្រួប


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើ​ឲ្យ​រួប។ បង្រួប​បង្រួម ធ្វើ​ឲ្យរួប​រួម ឲ្យ​សះ​ជា​រួម​មូល​គ្នា​វិញ (ប្រើ​ជា ពង្រួប ក៏​បាន)។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បង្រួញ» មានន័យដូចម្ដេច ?


បង្រួញ


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើ​ឲ្យ​រួញ ឬ​ធ្វើ​ឲ្យ​ខ្លី​ទៅ​វិញ។
ឧទាហរណ៍៖ បង្រួញ​សេចក្ដី​ឲ្យ​ខ្លី។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បង្រុះ» មានន័យដូចម្ដេច ?


បង្រុះ


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ខៃ ខួង ស្វាន ទម្លុះ​ឲ្យ​មាន​រន្ធ​រហូត​ពី​ដើម​ទៅ​ចុង ឬ​ពី​ម្ខាង​ទៅ​ម្ខាង។
ឧទាហរណ៍៖ បង្រុះ​ដុំ​រទេះ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បង្រាស» មានន័យដូចម្ដេច ?


បង្រាស


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើឲ្យប្រាស, ធ្វើឲ្យនិរាសឃ្លាតចេញ; ច្រើនប្រើជាមួយនឹងពាក្យ ពង្រាត់ ។
ឧទាហរណ៍៖ ពង្រាត់បង្រាស គឺធ្វើឲ្យព្រាត់ប្រាស ។ ប្រើជា បម្រាស ក៏បាន ព្រោះជាពាក្យមានន័យជាជំនួសគ្នាបាន (ម. ព. ពង្រាត់ ផង) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បង្បោយ» មានន័យដូចម្ដេច ?


បង្បោយ


មានន័យថា គ្រាន់​តែ​ចុះ​មក​ឲ្យ​ឃើញ​ប៉ុណ្ណោះ ពុំ​មែន​ត្រូវ​សរសេរ​ដូច្នេះ​ទេ ព្រោះ​សរសេរ​ខុស​ទំនង (មើល​ក្នុង​ពាក្យ បង់បោយ)។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បង្គ្រប់» មានន័យដូចម្ដេច ?


បង្គ្រប់


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើ​ឲ្យ​គ្រប់ ថែម​ឲ្យ​គ្រប់។
ឧទាហរណ៍៖ ប្រាំ​ដាក់​ពីរ​ថែម​មក​ទៀត បង្គ្រប់​ជា ៧។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បង្គ្រប» មានន័យដូចម្ដេច ?


បង្គ្រប


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា គ្រប​លើ​ទាំង​អំណាច ទាំង​បំពាន; រំលោភ​លើ។
ឧទាហរណ៍៖ កុំ​យក​អំណាច​មក​បង្គ្រប​គេ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បង្គំ» មានន័យដូចម្ដេច ?


បង្គំ


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា សំពះ​ ឬ​ក្រាប​សំពះ​ឆ្ពោះ​ទៅ​រក​អ្នក​ដែល​គួរ​គោរព។ ក្រាប​បង្គំ​គាល់ ឬ ក្រាប​ថ្វាយ​បង្គំ​គាល់ (រ. ស.) ចូល​ថ្វាយ​បង្គំ​ហើយ​អង្គុយ​គាល់។ ក្រាប​បង្គំ​ទូល (រ. ស.) ចូល​ក្រាប​ថ្វាយ​បង្គំ​ទូល​ផ្ទាល់​មាត់​ ឬ​ក្រាប​ទូល​ដោយ​លិខិត។ ថ្វាយ​បង្គំ ឬ ក្រាប​ថ្វាយ​បង្គំ (រ. ស. ឬ ស. ស.) សំពះ ​ឬ​ក្រាប​សំពះ ដោយ​គោរព ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បង្គៅ» មានន័យដូចម្ដេច ?


បង្គៅ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​ឈើ​មួយ​ប្រភេទ មាន​ផ្លែ​បរិភាគ​បាន ។ (ព. កា. រាប់​ឈើ)។
ឧទាហរណ៍៖ បង្គៅ​ដុះ​ជិត​បង្គា មាន​ទាំង​ដើម​ធ្មា ទ្រមូង​សេក​ផង។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បង្គោះ» មានន័យដូចម្ដេច ?


បង្គោះ


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា គោះ​យក​ឲ្យ​អស់​មិន​ឲ្យ​សល់។ បង្គោះ​បង្កៀរ (ម. ព. បង្កៀរ)។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បង្គោល» មានន័យដូចម្ដេច ?


បង្គោល


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈើ​ ឬ​ឫស្សី​ជា​គោល​សម្រាប់​ដាំ សម្រាប់​បោះ​ក្នុង​ដី​ដើម្បី​នឹង​ចង​សត្វ ចង​ទូក​ជាដើម។
ឧទាហរណ៍៖ បង្គោល​គោ បង្គោល​ទូក បង្គោល​របង បង្គោល​ធ្នស់,…។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បង្គេច» មានន័យដូចម្ដេច ?


បង្គេច


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា បំបែរ​ធ្វើ​ឲ្យ​គេច។
ឧទាហរណ៍៖ ដេញ​គោ​បង្គេច​ចេញ​ពី​ថ្នល់។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បង្គួរ» មានន័យដូចម្ដេច ?


បង្គួរ


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​សម​គួរ មធ្យម យ៉ាង​កណ្ដាល។
ឧទាហរណ៍៖ ក្នុង​ឆ្នាំ​នេះ ដើម​ឆ្នាំ​មាន​ភ្លៀង​បង្គួរ កណ្ដាល​ឆ្នាំ​ភ្លៀង​តិច ចុង​ឆ្នាំ​ភ្លៀង​ច្រើន។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បង្គុយ» មានន័យដូចម្ដេច ?


បង្គុយ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា កន្លែង​ដែល​អង្គុយ​ឬ​បែប​បទ​ដែល​អង្គុយ ។
ឧទាហរណ៍៖ ចាញ់​បង្គុយ គឺ​អង្គុយ​មិន​សូវ​បាន​យូរ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បង្គីបង្គា» មានន័យដូចម្ដេច ?


បង្គីបង្គា


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា បង្អែបង្អង់ រារង់ រ៉ែរ៉ ដោយ​អាការ​យឺត​ៗ។
ឧទាហរណ៍៖ ឈរ​បង្គីបង្គា។

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា បង្អែបង្អង់ រារង់ រ៉ែរ៉ ដោយ​អាការ​យឺត​ៗ។
ឧទាហរណ៍៖ ឈរ​បង្គីបង្គា។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បង្គី» មានន័យដូចម្ដេច ?


បង្គី


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (ចិ. ពុនគី) ច្រែង​មាន​ដៃ​សម្រាប់​ប្រើ​ការ​រែក​ដី កើប​សំរាម​ជាដើម។
ឧទាហរណ៍៖ ខ្សាច់ ១០ បង្គី។

                  គុម្ពព្រឹក្សតូចមួយប្រភេទស្ទើរតឿ កម្ពស់ ២០-៨០ ស.ម មានកូនស្លឹកតែមួយដុះក្នុងវាលស្មៅលើខ្នងភ្នំក្នុងព្រៃក្រាស់ ឬគុម្ពបន្លារហូតដល់ ១០០ ម ឧព្វេធ។​ គោ ក្របី តែងស៊ីដើមនេះ។ បង្គីមាននៅទ្វីបអាស៊ី និងអូស្ត្រាលីផ្នែកក្តៅ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បង្គាវ» មានន័យដូចម្ដេច ?


បង្គាវ


មានន័យថា (ម. ព. បង្គា)។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បង្គាប់» មានន័យដូចម្ដេច ?


បង្គាប់


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ដាក់​អំណាច​ឲ្យ​ប្រព្រឹត្ត​តាម។
ឧទាហរណ៍៖ មនុស្ស​នេះ បាន​តែ​បង្គាប់​គេ ត្រង់​ខ្លួន​ឯង​ឥត​លូក​ដៃ​ធ្វើ​អ្វី​សោះ ។

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សេចក្ដី​ ឬ​ដំណើរ​ដែល​ដាក់​អំណាច​ឲ្យ​ប្រព្រឹត្ត​តាម ។
ឧទាហរណ៍៖ ធ្វើ​តាម​បង្គាប់ មិន​ស្ដាប់​បង្គាប់។

?ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា បង្អួចមានគន្លឹះ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បង្គាន» មានន័យដូចម្ដេច ?


បង្គាន


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ចុង​ដង​សាយ​ដៀវ​ ឬ​ចាប៉ី មាន​រាង​ជា​ក្បាល​នាគ មាន​រន្ធ​សម្រាប់​ដោត​ខ្សែ​លួស​ស្ពាន់​ឆ្មារ​ខ្ទាស់​ភ្ជាប់។
ឧទាហរណ៍៖ បង្គាន​សាយដៀវ បង្គាន​ចាប៉ី។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បង្គា» មានន័យដូចម្ដេច ?


បង្គា


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ព្រោន​សមុទ្រ។ ឈ្មោះ​ឈើ​មួយ​ប្រភេទ​ពួក​បង្គៅ; អ្នក​ស្រុក​ខ្លះ​ហៅ បង្គាវ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បង្គរ» មានន័យដូចម្ដេច ?


បង្គរ


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើ​ឲ្យ​ជា​គំនរ។
ឧទាហរណ៍៖ បង្គរ​ឧស ឬ​បង្គរ​ភ្លើង គឺ​ដាក់​ឧស​គរ​ថែម​ឲ្យ​ភ្លើង​ឆេះ​ខ្លាំង។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បង្គន់» មានន័យដូចម្ដេច ?


បង្គន់


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា កន្លែង​បិទ​បាំង​សម្រាប់​បន្ទោ​ឧច្ចារៈ បស្សាវៈ (ប្រហែល​ជា​ក្លាយ​មក​ពី​ពាក្យ​ថា បាំងគន់) គឺ​កំបាំង​មិន​ឲ្យ​គេ​គន់​មើល​ឃើញ​ទេ​ដឹង ?)។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បង្គង» មានន័យដូចម្ដេច ?


បង្គង


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រដាប់​សម្រាប់​គង សម្រាប់​ទ្រ។
ឧទាហរណ៍៖  លើក​ឈើ​ហុប​ដាក់​លើ​បង្គង; បង្គង​ទូក។

                  ទ្រនំ ។
ឧទាហរណ៍៖  បង្គង​ឃ្មុំ សត្វ​ស្លាប​ទំ​លើ​បង្គង។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បង្ខះ» មានន័យដូចម្ដេច ?


បង្ខះ


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើ​ឲ្យ​ខះ ឲ្យ​ស្ងួត។
ឧទាហរណ៍៖ បង្ខះ​បូស។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បង្ខំ» មានន័យដូចម្ដេច ?


បង្ខំ


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើ​ឲ្យ​ខំ ឲ្យ​ប្រឹង​ជា​ប្រក្រតី។
ឧទាហរណ៍៖ ត្រូវ​បង្ខំ​វា​ឲ្យ​រៀន​សូត្រ​ទៅ កុំ​បង្ខំ​ពេក​ក្រែង​ខូច​ការ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បង្ខើច» មានន័យដូចម្ដេច ?


បង្ខើច


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើ​ឲ្យ​ខើច។
ឧទាហរណ៍៖  បង្ខើច​ពេល បង្ខើច​សំពត់ បង្ខើច​ដៃ​អាវ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បង្ខូច» មានន័យដូចម្ដេច ?


បង្ខូច


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើ​ឲ្យ​ខូច ។
ឧទាហរណ៍៖ កុំ​បង្ខូច​កេរ្តិ៍​ឈ្មោះ​គេ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បង្ខូង» មានន័យដូចម្ដេច ?


បង្ខូង


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើ​ឲ្យ​ខូង ឲ្យ​រូង។
ឧទាហរណ៍៖ បរ​រទេះ​គោ​បង្ខូង​ផ្លូវ​លំ បង្ខូង​ដី។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បង្ខុស» មានន័យដូចម្ដេច ?


បង្ខុស


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើ​ឲ្យ​ខុស។
ឧទាហរណ៍៖ កុំ​មក​បង្ខុស​ខ្ញុំ​ទៀត។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បង្ខាំង» មានន័យដូចម្ដេច ?


បង្ខាំង


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ខាំង​ទុក​មិន​ឲ្យ​ទៅ​ណា​បាន ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បង្ខាំ» មានន័យដូចម្ដេច ?


បង្ខាំ


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើឲ្យខាំក្នុងមាត់ ។
ឧទាហរណ៍៖ បង្ខាំបង្ហៀរសេះ ។

                  ធ្វើឲ្យខាំជាប់គ្នា ។
ឧទាហរណ៍៖ បង្ខាំដំណាប់ក្បាលអណ្ដែង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បង្ខាន» មានន័យដូចម្ដេច ?


បង្ខាន


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើ​ឲ្យ​ខាន។
ឧទាហរណ៍៖ បង្ខាន​មិន​ឲ្យ​ទៅ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បង្ខាត» មានន័យដូចម្ដេច ?


បង្ខាត


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើ​ឲ្យ​ខាត នាំ​ឲ្យ​ខាត។
ឧទាហរណ៍៖ បង្ខាត​កម្លាំង បង្ខាត​ទ្រព្យ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បង្ខាក» មានន័យដូចម្ដេច ?


បង្ខាក


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើ​ឲ្យ​ខាក ឲ្យ​ខ្ជាក់​ចេញ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បង្ខន» មានន័យដូចម្ដេច ?


បង្ខន


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើ​ឲ្យ​ខន​វេលា ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បង្ខក» មានន័យដូចម្ដេច ?


បង្ខក


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើ​ឲ្យ​ខក នាំ​ឲ្យ​ខក​ដំណើរ ឲ្យ​ខក​ពេល។
ឧទាហរណ៍៖ គាត់​បង្ខក​ឲ្យ​ខុស​ពេល​អស់។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បង្ក្រៀក» មានន័យដូចម្ដេច ?


បង្ក្រៀក


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ចង​ក្រៀក​ឲ្យ​នៅ​តែ​ក្នុង​ទី​មួយ មិន​ឲ្យ​ទៅ​ណា​បាន។ ព. ប្រ. ខាំង, ឃាត់ ទុក​ឲ្យ​នៅ​តែ​ក្នុង​ទី​មួយ មិន​ឲ្យ​ទៅ​ណា​បាន ។
ឧទាហរណ៍៖ បង្ក្រៀក​កូន​មិន​ឲ្យ​ចេញ​ទៅ​ណា។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បង្ក្រាប» មានន័យដូចម្ដេច ?


បង្ក្រាប


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើ​ឲ្យ​ក្រាប ឲ្យ​រាប ឲ្យ​បាក់​បប។
ឧទាហរណ៍៖ បង្ក្រាប​សត្រូវ បង្ក្រាប​បូស។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បង្កោង» មានន័យដូចម្ដេច ?


បង្កោង


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើ​ឲ្យ​កោង។
ឧទាហរណ៍៖ បង្កោង​មែក​ឈើ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បង្កៃសន្ទូច» មានន័យដូចម្ដេច ?


បង្កៃសន្ទូច


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ( ម. ព. បង្កៃ កិ. ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បង្កៃ» មានន័យដូចម្ដេច ?


បង្កៃ


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ​សន្ទូច​មាន​ដង មាន​​នុយ​ទៅ​ដោត​នៅ​មាត់​ទឹក ឬ​នៅ​ក្នុង​ទឹក រង់​បម្រុង​ឲ្យ​ត្រី​មក​ត្របាក់ មក​ស៊ី។
ឧទាហរណ៍៖ នាំ​គ្នា​ទៅ​បង្កៃ​ត្រី​រ៉ស់។

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​សន្ទូច​មួយ​ប្រភេទ មាន​ដង​សម្រាប់​ដោត ។
ឧទាហរណ៍៖ ត្រី​ជាប់​បង្កៃ។ បង្កៃ​សន្ទូច។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បង្កែវស្វា» មានន័យដូចម្ដេច ?


បង្កែវស្វា


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះរុក្ខជាតិមួយកម្ពស់ពី ១០ ទៅ ១៥ម ដុះក្នុងព្រៃធំនៃប្រទេសខ្មែរខាងត្បូង និងវៀតណាមខាងត្បូង។ ស្លឹកខ្ចី និងផ្កាខ្ចី គេប្រើជាអន្លក់។ ឈើមិនសូវជាប់ល្អទេ តែអាចប្រើសង់រោងបណ្តោះអាសន្នបាន។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បង្កែវស៊ីផ្លែ, ម្ជុល» មានន័យដូចម្ដេច ?


បង្កែវស៊ីផ្លែ, ម្ជុល


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះដើមឈើម៉្យាង កម្ពស់ពី ១០ ទៅ ២០ម ដុះក្នុងព្រៃក្រាស់នៃប្រទេសខ្មែរ លាវ វៀតណាម។ ផ្កាវាតូចៗ ផ្អែម គេចូលចិត្តបរិភោគណាស់។ ឈើអាចប្រើសម្រាប់សង់រោងបណ្តោះអាសន្នបាន ។ មែកធាងស្ងួតៗ ធ្វើឧសដុតបានល្អ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បង្កែវដំរី, បាយភូវាំង, ប៉ាង់កញ្ចាក់» មានន័យដូចម្ដេច ?


បង្កែវដំរី, បាយភូវាំង, ប៉ាង់កញ្ចាក់


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះដើមឈើមួយកម្ពស់ពី ២៥ ទៅ ៣០ម ដុះក្នុងព្រៃជ្រៅនៃឥណ្ឌូចិន។ ឫសឈើនេះ ដុះពីគល់ចេញមកក្រៅដី មានទំហំធំៗណាស់ គេឱ្យឈ្មោះជាឫសជើងទោម ដែលគេនិយមយកមកប្រើសម្រាប់ធ្វើកង់រទេះគោ។ ឈើល្អ ហើយជាប់បានយូរ គេប្រើសម្រាប់សង់ផ្ទះ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖