Posted on Leave a comment

តើពាក្យ «បង្កែវ, បង្គោង» មានន័យដូចម្ដេច ?


បង្កែវ, បង្គោង


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះដើមឈើម៉្យាងមានកម្ពស់ពី ៨ ទៅ ១០ម ដុះក្នុងព្រៃធំនៃប្រទេសខ្មែរ ជាពិសេស ក្នុងខេត្តពោធិសាត់។ ផ្លែអាចបរិភោគបាន។ ស្លឹកស្រដៀងស្លឹកស្តៅ តែពុំអាចបរិភោគបានឡើយ។ ឈើគេប្រើសម្រាប់សង់ផ្ទះ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បង្កែក» មានន័យដូចម្ដេច ?


បង្កែក


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើ​ឲ្យ​កែក ឲ្យ​កន្ធែក​ចេញ​ពី​គ្នា។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បង្កេល» មានន័យដូចម្ដេច ?


បង្កេល


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើ​ឲ្យ​កេល ធ្វើ​ឲ្យ​វិល​វង់​ទៅ​ម្ខាង​ៗ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បង្កៀរ» មានន័យដូចម្ដេច ?


បង្កៀរ


?ថ្នាក់ពាក្យជា បរិវារសព្ទ
មានន័យថា ពាក្យ​បរិវារ​របស់​ពាក្យ បង្គោះ ។
ឧទាហរណ៍៖  បង្គោះ​បង្កៀរ គឺ​គោះ​កៀរ​យក​ទាល់​តែ​អស់​មិន​ឲ្យ​សល់។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បង្កឿង» មានន័យដូចម្ដេច ?


បង្កឿង


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើ​ឲ្យ​កឿង ឲ្យ​កើល។
ឧទាហរណ៍៖ បង្កឿង​ទូក បង្កឿង​កប៉ាល់។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បង្កើល» មានន័យដូចម្ដេច ?


បង្កើល


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើ​ឲ្យ​កើល។
ឧទាហរណ៍៖ បង្កើល​ក្បាល​ទូក​មក​លើ​គោក។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បង្កើយ» មានន័យដូចម្ដេច ?


បង្កើយ


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលជិតណាស់ ដោយប្រៀបប្រដូចថាស្ទើរតែនឹងកើយបាន ។
ឧទាហរណ៍៖ ជិតបង្កើយ ។

                 ប្រើជា កិ. វិ. ក៏បានខ្លះ ។
ឧទាហរណ៍៖ នៅបង្កើយនឹងគ្នា ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បង្កើន» មានន័យដូចម្ដេច ?


បង្កើន


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើ​ឲ្យ​កើន ឲ្យ​លើស​ច្រើន​ឡើង។
ឧទាហរណ៍៖ បង្កើន​ចំនួន​សិស្ស បង្កើន​ថ្នាក់​រៀន។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បង្កើត» មានន័យដូចម្ដេច ?


បង្កើត


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើ​ឲ្យ​កើត។
ឧទាហរណ៍៖ បង្កើត​កូន បង្កើត​ពាក្យ​វប្បធម៌ បង្កើត​សមាគម។

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលកើតពីខ្លួន ។
ឧទាហរណ៍៖ កូនបង្កើត ។

                  ដែលកើតពីផ្ទៃជាមួយគ្នា ឬដែលកើតពីពូជវង្សជាមួយគ្នា ។
ឧទាហរណ៍៖ បងបង្កើត, ម្ដាយមីងបង្កើត . . . ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បង្កើច» មានន័យដូចម្ដេច ?


បង្កើច


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើ​ឲ្យ​កើច ឲ្យ​មាន​ទ្រង់ទ្រាយ​ដូច​ជា​ក្បាំង។
ឧទាហរណ៍៖ បង្កើច​សក់ សិត​សក់​បង្កើច។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បង្កួយត្រង» មានន័យដូចម្ដេច ?


បង្កួយត្រង


មានន័យថា ( ម. ព. ត្រង ន. ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បង្កួយ» មានន័យដូចម្ដេច ?


បង្កួយ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សត្វ​តូច​ពួក​ថ្លែន តែ​មាន​ទ្រនុង​លើ-ក។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បង្កូក» មានន័យដូចម្ដេច ?


បង្កូក


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ស្រែកហៅឬឆ្លើយពីចម្ងាយដោយសំឡេងឮខ្លាំងសូរវែងខ្ពស់ថា កូ៎ក ជាមុន ។
ឧទាហរណ៍៖ ពួកថ្មើរពៃ្របង្កូកហៅគ្នា ។ បង្កូកប្រកាស ស្រែកឮខ្លាំងថា កូ៎ក រួចទើបប្រកាសសេចក្តី ( កុំប្រើពាក្យថា ប្រកូកប្រកាស ឡើយ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បង្កុង» មានន័យដូចម្ដេច ?


បង្កុង


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើ​ឲ្យ​កោង​ដូច​ជា​កុង។
ឧទាហរណ៍៖ បង្កុង​រនាប បង្កុង​ផ្ដៅ បង្កុង​ឫស្សី។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បង្កិល» មានន័យដូចម្ដេច ?


បង្កិល


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើ​ឲ្យ​កិល ឲ្យ​ខិត​ឃ្លាត​ចេញ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បង្កិន» មានន័យដូចម្ដេច ?


បង្កិន


?ថ្នាក់ពាក្យជា បរិវារសព្ទ
មានន័យថា ពាក្យ​បរិវារ​របស់​ពាក្យ បង្កាច់ ។
ឧទាហរណ៍៖ បង្កាច់​បង្កិន (ម. ព. បង្កាច់ កិ. ផង)។

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើ​ឲ្យ​កិន ប្រមៀល​ឲ្យ​កិន ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បង្ការ» មានន័យដូចម្ដេច ?


បង្ការ


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា រារាំង ប្រុង​ប្រយ័ត្ន ការពារ​សេចក្ដី​អន្តរាយ ឬ​ការ​ខ្វះខាត​ក្រែង​នឹង​មាន​ទៅ​ខាង​មុខ។
ឧទាហរណ៍៖ ដាក់​ថ្នាំ​សង្កូវ​ខ្លះ​បង្ការ​ផង ដាក់​បាយ​បង្ការ​តាម​ផ្លូវ។

?ថ្នាក់ពាក្យជា បរិវារសព្ទ
មានន័យថា ពាក្យបរិវាររបស់ពាក្យ បន្លែ
ឧទាហរណ៍៖ បន្លែបង្ការ គឺបន្លែនិងបន្លែរាយរងដែលត្រូវឲ្យមានទុកបម្រុងការខ្វះខាតឬបន្លែច្រើនមុខនេះខ្លះនោះខ្លះ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បង្កាន់ដៃបង់ប្រាក់» មានន័យដូចម្ដេច ?


បង្កាន់ដៃបង់ប្រាក់


?ថ្នាក់ពាក្យជា ចំណូលមិនមែនសារពើពន្ធ
មានន័យថា ប្រភេទសក្ខីបត្រដែលបញ្ជាក់អំពីការបង់ និងការទទួលប្រាក់ចំណូលមិនមែនសារពើពន្ធដោយផ្ទាល់ជាសាច់ប្រាក់ ឬជាមូលប្បទានបត្រ រវាងអតិថិជន និងរជ្ជទេយ្យករចំណូល ឬរជ្ជទេយ្យករចំណូលរង ឬភ្នាក់ងារប្រមូលចំណូល សម្រាប់ជាគុណប្រយោជន៍ថវិការបស់រដ្ឋបាលថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បង្កាន់ដៃ» មានន័យដូចម្ដេច ?


បង្កាន់ដៃ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រដាប់មានសណ្ឋានជាស្នួ ជារបាំងសម្រាប់ចាប់កាន់នឹងដៃ ដើម្បីនឹងអបអងទប់ខ្លួនកុំឲ្យភ្លាត់ជើង, កុំឲ្យដួល, កុំឲ្យធ្លាក់ឬកុំឲ្យស្ញើបញញើត ។
ឧទាហរណ៍៖ បង្កាន់ដៃស្ពាន ។

                  សំបុត្រសាដានសម្គាល់ជាភ័ស្តុតាង ឲ្យដឹងថាបានទទួលប្រាក់ឬរបស់អ្វីនីមួយហើយ ។
ឧទាហរណ៍៖ បានចេញបង្កាន់ដៃឲ្យហើយ ។

                  បង្កាន់ដៃក្លែង បង្កាន់ដៃដែលបានចេញឲ្យដោយក្លែងបន្លំខុសច្បាប់ ។ បង្កាន់ដៃព្រៃ លិខិតបណ្ដោះអាសន្នដែលចេញឲ្យជាជំនួសបង្កាន់ដៃទៅសិន ហើយនឹងចេញបង្កាន់ដៃត្រឹមត្រូវឲ្យជាខាងក្រោយ ហៅ បង្កាន់ដៃបណ្តោះអាសន្ន ក៏បាន ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បង្កាត់» មានន័យដូចម្ដេច ?


បង្កាត់


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើឲ្យកាត់ឲ្យឆេះកើតជាភ្លើងឡើង ។
ឧទាហរណ៍៖ បង្កាត់ភ្លើង ។

                 ធ្វើឲ្យកាត់ពូជ ។
ឧទាហរណ៍៖ បង្កាត់កូន ។

                  ដាក់ថ្នាំឲ្យកាត់សាច់មានមុខធ្លាយខ្ទុះឬឈាម ។
ឧទាហរណ៍៖ បង្កាត់បូស ។

                 ធ្វើឲ្យរងថ្លា ។
ឧទាហរណ៍៖ ដាក់ធ្យូងឬសាជូរបង្កាត់ទឹកល្អក់ឲ្យរងថ្លា ។

                  បង្កាត់បន្សាំ ធ្វើឲ្យកាត់សាំ គឺដឹកនាំឲ្យឆ្លងគំនិតតាមយោបល់ខ្លួន ( ម. ព. បន្សាំ ទៀតផង ) ។
?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​នេសាទុបករណ៍​មួយ​ប្រភេទ មាន​ក្រឡា​ធំ​ៗ​ជាង​ក្រឡា​បន្តឹង មាន​ដង មាន​ខ្សែ​រួត​ក្រស្រោប​សម្រាប់​ដាក់​ឲ្យ​ជាប់​សត្វ​ចតុប្បាទ។
ឧទាហរណ៍៖ ឈ្លូស​ជាប់​បង្កាត់។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បង្កាច់» មានន័យដូចម្ដេច ?


បង្កាច់


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ពោល​ពាក្យ​កាច់​មួល​ឲ្យ​ខុស​ពី​ដំណើរ​ពិត។ បង្កាច់​បង្កិន គឺ​និយាយ​កាច់​កិន​ឲ្យ​ខុស​ពី​ដំណើរ​ពិត។ បង្កាច់​បង្ខូច បង្កាច់​ឲ្យ​ខូច​កេរ្តិ៍​ឈ្មោះ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បង្កប់» មានន័យដូចម្ដេច ?


បង្កប់


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើ​ឲ្យ​កប់ ដាក់​កំបាំង​កុំ​ឲ្យ​ឃើញ។
ឧទាហរណ៍៖ បង្កប់​ខ្លួន​ក្នុង​គំនរ​ចំបើង។

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​កាំបិត​តូច​មាន​ស្រោម សម្រាប់​សៀត​ចង្កេះ បង្កប់​បំបាំង​មើល​មិន​ឃើញ។
ឧទាហរណ៍៖ កាំបិត​បង្កប់។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បង្កង់» មានន័យដូចម្ដេច ?


បង្កង់


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា បន្ទះ​ឈើ​ឬ​បន្ទះ​ឫស្សី​ជា​គ្រឿង​គ្រឹហា ប្រើ​ដាក់​ពី​លើ​ផ្លាន សម្រាប់​ទ្រ​ដៃ​រណែង។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បង់ហ្គី» មានន័យដូចម្ដេច ?


បង់ហ្គី


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា រាជធានី/​រដ្ឋធានី នៃប្រទេស អាហ្រ្វ៊ិកកណ្តាល (សាធារណរដ្ឋ)។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បង់ហ៊្សុល» មានន័យដូចម្ដេច ?


បង់ហ៊្សុល


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា រាជធានី/​រដ្ឋធានី នៃប្រទេស ហ្កំប៊ី។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បង់សំណាញ់» មានន័យដូចម្ដេច ?


បង់សំណាញ់


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា លោត​គ្រវែង​ខ្លួន​ប្រហែល​ដូច​គេ​បង់​សំណាញ់ ។
ឧទាហរណ៍៖ ឆ្មា​បង់​សំណាញ់។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បង់សៀត» មានន័យដូចម្ដេច ?


បង់សៀត


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលអសារឥតការ, ដែលបោះបង់ចោល ។
ឧទាហរណ៍៖ ខូចបង់សៀត, ដាក់ចោលបង់សៀត ឬ ខូចបង់ម្សៀត ។

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលអសារឥតការ, ដែលបោះបង់ចោល ។
ឧទាហរណ៍៖ ខូចបង់សៀត, ដាក់ចោលបង់សៀត ឬ ខូចបង់ម្សៀត ។

                    សរសេរជា បង្សៀត ក៏បាន ពីព្រោះ ស ជាអវគ្គ អាចនៅក្រោម ង បាន, ដូចជា ពង្ស, អង្សា ជាដើមនោះដែរ ។ ម. ព. ម្សៀត ទៀតផង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បង់ម្សៀត» មានន័យដូចម្ដេច ?


បង់ម្សៀត


មានន័យថា (ម. ព. បង់​សៀត)។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បង់បោយ» មានន័យដូចម្ដេច ?


បង់បោយ


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ដើរ​យោល​ដៃ ។ ព. ទ. បុ. បង់បោយ​មិន​ប្រមើល​ប្រាណ ប្រកល់​ចង្ក្រាន​មិន​ប្រមាណ​នឹង​ឆ្នាំង សេចក្ដី​ថា ធ្វើ​អ្វី​ៗ​លើស​លប់​ហួស​ប្រមាណ​ហួស​មាត្រ មិន​លៃ​ស្ទង់​ឲ្យ​សម​នឹង​បែប​ភាព​ទ្រព្យ​ធន​របស់​ខ្លួន ដូច​យ៉ាង​អ្នក​ក្រីក្រ​ខ្សត់​ខ្សោយ​ទន់​ថយ ហ៊ាន​ចូល​ដណ្ដឹង​កូន​ស្រី​អ្នក​មាន​ទ្រព្យ ឬ​អ្នក​មាន​យស​ស័ក្តិ​ជាដើម ប្រហែល​ដូច​ជា​អ្នក​ដើរ​បង់បោយ​រលាស់​ដៃ​ហួស​មាឌ ឬ​ពុំ​នោះ​ដូច​ជា​អ្នក​ប្រកល់​ចង្ក្រាន​ធំ​ពេក មិន​លៃ​ឲ្យ​ល្មម​នឹង​ឆ្នាំង​តូច​ដូច្នោះ​ឯង។ កុំ​សរសេរ បង្បោយ ពី​ព្រោះ​ខុស​វគ្គ​គ្នា តម្រួត ង លើ ប ជា ង្ប ពុំ​បាន​ទេ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បង់បាញ់» មានន័យដូចម្ដេច ?


បង់បាញ់


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ចន្ទល់​វែង​ដែល​ទល់​ជ្រែង ។
ឧទាហរណ៍៖  បង់បាញ់​ផ្ទះ ដាក់​បង់បាញ់​ជ្រែង​ឲ្យ​មាំ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បង់បត់» មានន័យដូចម្ដេច ?


បង់បត់


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ទេព្រក្ស អ្នក​តា នៅ​ព្រៃ​ធំ ឬ​នៅ​ដើម​ឈើ​ធំ ឬ​ក៏​នៅ​ភ្នំ នៅ​ទួល​ធំ នៅ​កោះ ដែល​មនុស្ស​អ្នក​ប្រកាន់​ជឿ​ៗ​ថា មាន​ឫទ្ធិ​ស័ក្តិសិទ្ធិ (ប្រហែល​ជា​ក្លាយ​មក​ពី​ពាក្យ​ថា បាំងបាត់ ទេ​ដឹង ? ដ្បិត​មាន​គេ​និយាយ​តំណាល​ថា ទេព្រក្ស ឬ​អ្នក​តា​ទាំង​នោះ ចួន​កាល​បំបាំង​ទ្រព្យ​របស់​មនុស្ស​ណា​មួយ​ដែល​ធ្វើ​ទាស់​ខុស​ឲ្យ​បាំង​បាត់​មើល​មិន​ឃើញ លុះ​តែ​អង្វរ​ករ​បន់​ស្រន់​ត្រូវ ទើប​ឲ្យ​មើល​ឃើញ​វិញ; អ្នក​ស្រុក​ខ្លះ ហៅ​ថា អស់​លោក)។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បង្កង» មានន័យដូចម្ដេច ?


បង្កង


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សត្វ​អដ្ឋិចម្ម​ជាតិ​ពួក​មួយ មាន​ជើង​វែង​ៗ មាន​តង្កៀប មាន​ព្រុយ​ត្រង់​ពោះ ក្បាល​ស្រួច មាន​ពុកមាត់​វែង​រឹង​ហៅ​ថា ពុក​បង្កង ជា​សត្វ​កើត​នៅ​ក្នុង​ទឹក​សាប​ក៏​មាន ក្នុង​ទឹក​ប្រៃ​ក៏​មាន មាន​រូប​សណ្ឋាន​ផ្សេង​ៗ​គ្នា។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បង្កក់» មានន័យដូចម្ដេច ?


បង្កក់


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើ​ឲ្យ​មាន​ជោគជ័យ ឲ្យ​មាន​ស្រី​សួស្ដី ឲ្យ​សម្រេច​ប្រយោជន៍​តាម​បំណង ឲ្យ​កក់​ក្ដៅ​ពេញ​ចិត្ត​មាន​សង្ឃឹម។ បង្កក់​ចង្រៃ រៀប​ពិធី​រម្ងាប់​ចង្រៃ ដោយ​មាន​ហេតុ​ពីភាល់​ភ័យ​បារម្ភ​ថា មុខ​ជា​នឹង​មាន​អពមង្គល​ចូល​មក​ឲ្យ​ទុក្ខ​ទោស​ពុំ​ខាន។ បង្កក់​ឆ្មប រៀប​ពិធី​មង្គល​ឲ្យ​ឈ្មោះ​កូន​ខ្ចី ព្រម​ទាំង​ជូន​រង្វាន់​ដល់​ឆ្មប​ផង (ព. ខ្ព. ឬ រ. ស. ហៅ នាមគ្គហណ​មង្គល) “មង្គល​កំណត់​នាម, មង្គល​ឲ្យ​ឈ្មោះ”); មង្គល​នេះ​គេ​ធ្វើ​ក្នុង​កាល​ដែល​កូន​កើត​ហើយ​បាន​ ៣ ថ្ងៃ ឬ ៧ ថ្ងៃ​ក៏​មាន ។បង្កក់​ប្រសិទ្ធិ (–សិត) រៀប​ហោម​ពិធី​បូជា​ប្រសិទ្ធី​ដើម្បី​ឲ្យ​មាន​ស្រី​សួស្ដី ជោគជ័យ​តេជះ ឲ្យ​បាន​សម្រេច​ប្រយោជន៍​សម​តាម​បំណង​ដែល​ផ្គង​ឡើង​ក្នុង​ចិត្ត (ធ្វើ​តាម​ទម្លាប់​ជំនឿ)។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បង្កក» មានន័យដូចម្ដេច ?


បង្កក


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើ​ឲ្យ​កក។
ឧទាហរណ៍៖ បង្កក​ខ្លាញ់។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បង្ក» មានន័យដូចម្ដេច ?


បង្ក


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើឲ្យកកើតឡើង ។
ឧទាហរណ៍៖ បង្កហេតុ, បង្កជម្លោះ, បង្កក្តី ។

                   បង្កបង្កើត ធ្វើឲ្យកកើតឡើង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បង់ចំទាញ» មានន័យដូចម្ដេច ?


បង់ចំទាញ


មានន័យថា ( ម. ព. បង់ជំទាញ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បង់ចំណែង» មានន័យដូចម្ដេច ?


បង់ចំណែង


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើ​ឲ្យ​ឆ្នែង។ ឈ្មោះ​អំពើ​អពមង្គល​ជា​អកុសល​មួយ​បែប​ធ្វើ​ស្ត្រី​លីវ មិន​ឲ្យ​អ្នក​ណា​ត្រូវ​ការ​ដណ្ដឹង​ជា​ភរិយា ​គឺ​ឲ្យ​ជា​ស្ត្រី​ព្រៅ​ឥត​ប្ដី​អស់​មួយ​ជីវិត រាប់​ថា​ជា​វិទ្យា​អាក្រក់​ក្រៃលែង (គ្រាន់​តែ​បាន​ឮ​គេ​តំណាល) សព្វ​ថ្ងៃ​នេះ​សាប​រលាប​ស្ទើរ​តែ​មិន​មាន​វិទ្យា​ចង្រៃ​នេះ​ទៅ​ហើយ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បង់ចាញ់» មានន័យដូចម្ដេច ?


បង់ចាញ់


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​ថយ​ជាង​គ្នា គឺ​ដែល​មាន​ចំនួន ទំហំ កម្ពស់ ប្រវែង ជាដើម​ថយ​ជាង​គ្នា។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បង់ឃ្លាត» មានន័យដូចម្ដេច ?


បង់ឃ្លាត


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើឲ្យឃ្លាត, ធ្វើឲ្យឃ្លាតពីគ្នា ។
ឧទាហរណ៍៖ បង់ឃ្លាតរបង, បង់ឃ្លាតឲ្យវាបែកពីគ្នា ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បង់ខ្លាញ់» មានន័យដូចម្ដេច ?


បង់ខ្លាញ់


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​នំ​ចំហៀវ​ខ្លាញ់​មួយ​ប្រភេទ។
ឧទាហរណ៍៖ នំ​បង់​ខ្លាញ់។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បង់ក្លាដែស» មានន័យដូចម្ដេច ?


បង់ក្លាដែស


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រទេស បង់ក្លាដែស, (រាជធានី/​រដ្ឋធានី) ដាក្កា។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បង់ក្មេង» មានន័យដូចម្ដេច ?


បង់ក្មេង


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា របែង​រនាប របែង​ព្រួល​ ឬ​បន្ទោះ​ល្អី​ជាដើម ដែល​ថែម​លើស​ខុស​ពី​ជួរ​ឯ​ទៀត គ្រាន់​តែ​ជួស​ស៊ែម​មិន​ផុត​ចុង​ផុត​ដើម។
ឧទាហរណ៍៖ របែង​បង់​ក្មេង បន្ទោះ​បង់​ក្មេង។

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា របែង​រនាប របែង​ព្រួល​ ឬ​បន្ទោះ​ល្អី​ជាដើម ដែល​ថែម​លើស​ខុស​ពី​ជួរ​ឯ​ទៀត គ្រាន់​តែ​ជួស​ស៊ែម​មិន​ផុត​ចុង​ផុត​ដើម។
ឧទាហរណ៍៖ របែង​បង់​ក្មេង បន្ទោះ​បង់​ក្មេង។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បង់ក» មានន័យដូចម្ដេច ?


បង់ក


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ពាក់​សំពត់​លើ​ស្មា​ម្ខាង​សំយុង​មក​ខាង​មុខ​និ​ង​ទៅ​ខាង​ក្រោយ ហៅ​ថា បង់​ក​ស្មា​ម្ខាង; ដាក់​សំពត់​លើ​ស្មា​ទាំង​ពីរ សំយុង​ចុង​ទាំង​ពីរ​មក​ខាង​មុខ​ ឬ​ទៅ​ខាង​ក្រោយ ហៅ​ថា បង់​ក​ស្មា​ទាំង​ពីរ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បង់» មានន័យដូចម្ដេច ?


បង់


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ចេញប្រាក់, ដាក់ប្រាក់តាមកំណត់ ។
ឧទាហរណ៍៖ បង់ពន្ធ, បង់ថ្លៃខ្លួន, យកប្រាក់ទៅបង់ពន្ធដី ។

                 ដាក់, ទម្លាក់ចុះ, ដាក់ផ្សំ ។
ឧទាហរណ៍៖ បង់អំបិល, បង់គ្រឿងសម្ល ។

                 គ្រវែងសំណាញ់ ។
ឧទាហរណ៍៖ បង់សំណាញ់ ។

                 ខាត, វិនាស, ខូច; លង់, ផុង, ស៊ុន ។
ឧទាហរណ៍៖ បង់ទ្រព្យ, បង់កម្លាំង, បង់គំនិត, បង់ប្រយោជន៍, បង់មារយាទ, បង់រូបបង់ឆោម, បង់ដៃ ។

                   សរសេរ, កត់ត្រា ។
ឧទាហរណ៍៖ បង់លេខបញ្ជី ។ ល ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បង» មានន័យដូចម្ដេច ?


បង


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដែលកើតមុន ដែលមានអាយុលើសជាង ( ទីទៃពីប្អូន ) ។
ឧទាហរណ៍៖ បងប្រុស, បងស្រី ។

                  បងចិញ្ចឹមអ្នកដែលមានអាយុច្រើនស្រករនឹងបងរបស់ខ្លួន បានចិញ្ចឹមរក្សាខ្លួនមកដូចបងបង្កើត ។ បងជីដូនមួយ, បងជីទួតមួយ, បងជីលួតមួយ បងដែលមានជីដូនជីតា, ទួត, លួតជាមួយគ្នានឹងខ្លួន ។ បងថ្លៃ បងរបស់ប្តីឬបងរបស់ប្រពន្ធ ។ បងធម៌ អ្នកឯទៀតដែលមានអាយុច្រើនស្រករនឹងបងរបស់ខ្លួន នឹងយកជាមិត្រសំឡាញ់មិនសម ព្រោះមានអាយុមិនស្មើគ្នា ក៏សុំគ្នាជាបងជាប្អូន រាប់អានគ្នាតាមធម៌ ទុកស្មើបងប្អូនបង្កើត ហៅថា បងធម៌, ប្អូនធម៌ ។

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលកើតមុន ដែលមានអាយុលើសជាង ( ទីទៃពីប្អូន )
ឧទាហរណ៍៖ បងប្រុស, បងស្រី ។

                 បងចិញ្ចឹមអ្នកដែលមានអាយុច្រើនស្រករនឹងបងរបស់ខ្លួន បានចិញ្ចឹមរក្សាខ្លួនមកដូចបងបង្កើត ។ បងជីដូនមួយ, បងជីទួតមួយ, បងជីលួតមួយ បងដែលមានជីដូនជីតា, ទួត, លួតជាមួយគ្នានឹងខ្លួន ។ បងថ្លៃ បងរបស់ប្តីឬបងរបស់ប្រពន្ធ ។ បងធម៌ អ្នកឯទៀតដែលមានអាយុច្រើនស្រករនឹងបងរបស់ខ្លួន នឹងយកជាមិត្រសំឡាញ់មិនសម ព្រោះមានអាយុមិនស្មើគ្នា ក៏សុំគ្នាជាបងជាប្អូន រាប់អានគ្នាតាមធម៌ ទុកស្មើបងប្អូនបង្កើត ហៅថា បងធម៌, ប្អូនធម៌ ។
?ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា ព្រះរាម, ព្រះជេដ្ឋា


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បក្សីឋានសួគ៌» មានន័យដូចម្ដេច ?


បក្សីឋានសួគ៌


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះស្មៅរឹងដូចដើមចេកមួយប្រភេទកម្ពស់ ១-៣ ម ដើមកំណើតក្នុងប្រទេសអាហ្វ្រិកខាងត្បូង គេនាំមកដាំជាលម្អសម្រាប់យកផ្កា នៅគ្រប់ប្រទេសលើសកលលោក។ ផ្កាអាចមានលក់តាមផ្សារ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បក្សី» មានន័យដូចម្ដេច ?


បក្សី


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ. បក្សិន៑ > បក្សី; បា. បក្ខី) សត្វមានស្លាប ( សត្វស្លាប ); ខ្មែរយើងច្រើនហៅចំពោះតែសត្វស្លាបញី; ប៉ុន្ដែ សំ. បក្សិណី; បា. បក្ខិនី “សត្វស្លាបញី” ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បក្សា» មានន័យដូចម្ដេច ?


បក្សា


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ.; បា. បក្ខា “ចំណែកទាំងឡាយ, ស្លាបទាំងឡាយ,…” ) សត្វស្លាបទាំងឡាយ (ខ្មែរយើងប្រើតាមទម្លាប់ សំដៅចំពោះតែពួកសត្វស្លាបឈ្មោល) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បក្សសម័្ពន្ធ» មានន័យដូចម្ដេច ?


បក្សសម័្ពន្ធ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. បក្ខសម័្ពន្ធ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បក្សពន្ធ» មានន័យដូចម្ដេច ?


បក្សពន្ធ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. បក្ខព័ន្ធ ) ។
មនុស្សអ្នកមានចិត្តស្វាមីភក្តិចំពោះមនុស្ស​ ឬស្ថាប័នណាមួយ (ព.ម ស្ថាប័ន​) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បក្ស» មានន័យដូចម្ដេច ?


បក្ស


មានន័យថា ( ម. ព. បក្ខ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បក្ខ​សម្ព័ន្ធ» មានន័យដូចម្ដេច ?


បក្ខ​សម្ព័ន្ធ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការ​ចង​បាច់​គ្នា​ជា​ពួក​ជា​ក្រុម ដើម្បី​ពង្រឹង​កម្លាំង​ឲ្យ​បាន​រឹងប៉ឹង​មុតមាំ; ពួក​មនុស្ស​ឬ​ប្រជា​ពលរដ្ឋ​ដែល​ប្រមូល​ផ្ដុំ​គ្នា​ជា​ពួក​ដើម្បី​ប្រឆាំង​ទប់​ទល់​នឹង​ខ្មាំង​សត្រូវ : ប្រទេស​នេះ​មាន​បក្ខ​សម្ព័ន្ធ​ដ៏​រឹងប៉ឹង​ណាស់ សត្រូវ​មិន​អាច​នឹង​ចូល​លុកលុយ​ជិះ​ជាន់​បាន​តាម​អំពើ​ចិត្ត​ទេ។ (បារ. Clanligue) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បក្ខព័ន្ធ» មានន័យដូចម្ដេច ?


បក្ខព័ន្ធ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. សំ. ក្ល. ) ការចងបាច់គ្នាជាពួកជាក្រុមបក្ខពួក ។សព្វថ្ងៃពាក្យនេះប្រើសំដៅយកអ្នកដែលមានចិត្តស័្មគ្រ ឬមានសេចក្ដីស្រឡាញ់ដោយស្មោះត្រង់ចំពោះមនុស្សឬចំពោះកិច្ចការណាមួយ។
ឧទាហរណ៍៖ បក្ខព័ន្ធនៃសាធារណរដ្ឋ, បក្សព័ន្ធខាងសង្គ្រាម, បក្សព័ន្ធខាងសន្ដិភាព ។ ( បារ. Partisan ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បក្ខគណនា» មានន័យដូចម្ដេច ?


បក្ខគណនា


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ) ការរាប់បក្ខ គឺរាប់ឲ្យដឹងចំណែកថ្ងៃខែខ្នើតរនោច ( តាមដំណើរព្រះចន្ទ្រ ឬតាមដំណើរព្រះអាទិត្យ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បក្ខ» មានន័យដូចម្ដេច ?


បក្ខ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ឬ សំ. ចំណែក, ប៉ែក; ចំណែកខែ ( កន្លះខែ ); ចំអេងស្លាប; ពួក ។ល។ ច្រើននិយាយថា បក្ខពួក ឬ ពួកបក្ខ ឬថា ស្ម័គ្របក្ខពួក ។ គណៈបក្ខ ឬ គណៈបក្ស ( គណៈ “ពួក; គ្នា, គ្នីគ្នា” + បក្ខ ឬ បក្ស “ប៉ែក, ប៉ែកខាង” ) ជាពាក្យផ្សំដោយសន្មតិប្រើ, មានអត្ថន័យថា ពួកមានគ្នាច្រើន ឬថា ពួកទីទៃពីគ្នា; ប្រើជា គណៈព័គ្គ ក៏បាន ( មកពី គណៈ និង វគ្គ, វ > ព ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បក្កភាព» មានន័យដូចម្ដេច ?


បក្កភាព


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ភាព លក្ខណៈដែលទុំ ភាពនៃអ្វីៗដែលចម្រើនដល់ទី ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បក់» មានន័យដូចម្ដេច ?


បក់


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើអវយវៈដែលអាចកម្រើកបានឲ្យកម្រើក ។
ឧទាហរណ៍៖ បក់កន្ទុយ, បក់ស្លឹកត្រចៀក, បក់ដៃ ។

                 កោយប្រមូលឲ្យមានខ្យល់ ឬបោយផ្ងុបឲ្យមានខ្យល់ ។
ឧទាហរណ៍៖ បក់ផ្លិត, ដេកមិនលក់បក់មិនរហើយ ។

                  ផាត់ចេញ ។
ឧទាហរណ៍៖ បក់មូស, បក់ផ្សែងចេញ ។ បក់បោយ បក់ផងបោយផង ។ ខ្យល់បក់រំភើយៗ ខ្យល់បក់រហើយតិចៗល្មមត្រជាក់ស្រួល ។ ល ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បកិណ្ណកៈ» មានន័យដូចម្ដេច ?


បកិណ្ណកៈ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. បកិណ្ណក ) ។
?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( ម. ព. បកិណ្ណក ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បកិណ្ណក» មានន័យដូចម្ដេច ?


បកិណ្ណក


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. បកិណ្ណក; សំ. ប្រកិណ៌ក ) ដែលជារបស់រាយរង, រាត់រាយ, បន្ទាប់បន្សំ ។
ឧទាហរណ៍៖ របស់បកិណ្ណកៈ ។ បកិណ្ណកកថា កថារាយរង, បន្ទាប់បន្សំ ។

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( បា. បកិណ្ណក; សំ. ប្រកិណ៌ក ) ដែលជារបស់រាយរង, រាត់រាយ, បន្ទាប់បន្សំ ។
ឧទាហរណ៍៖ របស់បកិណ្ណកៈ ។ បកិណ្ណកកថា កថារាយរង, បន្ទាប់បន្សំ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បកតិ​នាម» មានន័យដូចម្ដេច ?


បកតិ​នាម


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.) (សំ.) (ប្រក្ឫតិ + នាមន៑) នាម​ប្រក្រតី គឺ​ឈ្មោះ​កំណើត, ដូច​ជា​ បកតិ​នាម ប្រាជ្ញ គោត្ត​នាម ព្រហ្ម (ព្រហ្ម-ប្រាជ្ញ ឬ ប្រាជ្ញ-ព្រហ្ម)…។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បកតិ​ទិន» មានន័យដូចម្ដេច ?


បកតិ​ទិន


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.)(សំ.) (ប្រក្ឫត + ទិន) ដូច​គ្នា​នឹង ប្រក្រតីទិន ដែរ, ម. ព. នោះ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បកតិសំខ្យា» មានន័យដូចម្ដេច ?


បកតិសំខ្យា


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា.; សំ. ប្រក្ឫតិ—) សំខ្យាប្រក្រតី គឺការរាប់ចំនួនរាយ ( លេខរាយ ) : ១, ២, ៣, ៤, ៥, ៦, ៧, ៨, ៩, ១០ ។ ល ។ ជា បកតិសំខ្យា ។ សរសេរជា បកតិសង្ខ្យា ( ប៉ៈកៈតិ-សង់-ខ្យា ) វិញក៏បាន ។ ព. ផ្ទ. បូរណសំខ្យា គឺការរាប់ជាថ្នាក់, ជាជាន់ថា ទី ១, ទី ២, ទី ៣, ទី ៤, ទី ៥ ។ ល ។ ( ម. ព. បូរណសំខ្យា ទៀតផង ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បកតិនាម» មានន័យដូចម្ដេច ?


បកតិនាម


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា.; សំ. ប្រក្ឫតិ + នាមន៑ ) នាមប្រក្រតី គឺឈ្មោះកំណើត, ដូចជា បកតិនាម ប្រាជ្ញ, គោត្តនាម ព្រហ្ម ( ព្រហ្ម-ប្រាជ្ញ ឬ ប្រាជ្ញ-ព្រហ្ម ) . . .


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បកតិភាព» មានន័យដូចម្ដេច ?


បកតិភាព


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. បកតិភាវ; សំ. ប្រក្ឫតិ— ) ភាពជាប្រក្រតី, ភាពធម្មតា ។
ឧទាហរណ៍៖ ប្រតិបត្តិការតាមបកតិភាព ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បកតិនាម» មានន័យដូចម្ដេច ?


បកតិនាម


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា.; សំ. ប្រក្ឫតិ + នាមន៑ ) នាមប្រក្រតី គឺឈ្មោះកំណើត, ដូចជា បកតិនាម ប្រាជ្ញ, គោត្តនាម ព្រហ្ម ( ព្រហ្ម-ប្រាជ្ញ ឬ ប្រាជ្ញ-ព្រហ្ម ) . . . ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បកតិទិន» មានន័យដូចម្ដេច ?


បកតិទិន


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា( បា.; សំ. ប្រក្ឫត + ទិន ) ដូចគ្នានឹង ប្រក្រតីទិន ដែរ, ម. ព. នោះ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បកតិ» មានន័យដូចម្ដេច ?


បកតិ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា.; សំ. ប្រក្ឫតិ ) ដូចគ្នានឹង ប្រក្រតី ដែរ, ម. ព. នោះ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បក» មានន័យដូចម្ដេច ?


បក


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា យក​សំបក យក​ស្រោម ឬ​យក​អ្វី​ៗ​ដែល​រុំ​ដោយ​ស្រោប​ចេញ ដើម្បី​នឹង​សម្ដែង​អាការ​ខាង​ក្នុង​ឲ្យ​ឃើញ​ច្បាស់ ឬ​ដើម្បី​នឹង​យក​ស្រោម, យក​សំបក​ជាដើម​នោះ ។
ឧទាហរណ៍៖ បក​សំបក បក​ស្រោប។

                  បក​ស្បែក ឈ្មោះ​ពិធី​បុណ្យ​មួយ​បែប ដោយ​គេ​និមន្ត​ព្រះ​ថេរៈ​រូប​ណា​មួយ​មក​ទាញ​យក​សំពត់​ដែល​គេ​ក្រាប​ទទូរ​អស់​ទាំង​ខ្លួន ឲ្យ​លោក​សូត្រ​ធម៌​បណ្ដើរ​ទាញ​សំពត់​នោះ​បណ្ដើរ ទាញ​សន្សឹម​ៗ លៃ​ឲ្យ​ល្មម​តែ​សូត្រ​ធម៌​ចប់​សំពត់​នោះ​ក៏​ផុត​ចេញ​អស់​ពី​លើ​ខ្លួន​ទាយក​ដែរ គេ​ហៅ​ពិធី​បុណ្យ​នេះ​ថា បក​ស្បែក ឬ​ឆាក​កប​ស្បែក, គេ​ជឿ​តាម​ទម្លាប់​ជា​បរម្បរា​ត​ៗ​គ្នា​មក​ថា នឹង​អស់​មាន​ឧបទ្រព​អពមង្គល​អ្វី​ត​ទៅ​ទៀត​ហើយ ។ល។ ពីធី​បុណ្យ​នេះ​ជា​ប្រពៃណី​និយម ពុំ​មែន​ជា​ពុទ្ធ​សាសនា​និយម​ទេ, សម័យ​សព្វ​ថ្ងៃ​នេះ អ្នក​ជឿ​ពិធី​នោះ​នៅ​ខ្លះ​ដែរ ប៉ុន្តែ​មាន​ចំនួន​តិច ។ បក​អណ្ដើក កាត់​លាក់​ឈើ​ជា​ផ្ទាំង​ៗ បក​យក​ស្រាយ​ចេញ។ល។

                 ត្រឡប់​វិញ វិល​វិញ; ផ្ញើ​ត្រឡប់​វិញ។
ឧទាហរណ៍៖ បក​មក​តាម​ផ្លូវ​ដើម​វិញ បក​សំបុត្រ​ទៅ​វិញ។

               (ស.) (ប្ចក អ. ថ. បក “ប្រាប់”) ប្រាប់​បទ​គ្វាម, ប្រាប់​ទំនង, ប្រាប់​ពំនោល ឲ្យ​គេ​ថា​តាម ។

ឧទាហរណ៍៖ បក​សកវាទ៍ បក​ពំនោល បក​ទំនុក។ បក​កេរ្តិ៍ និយាយ​ស​កេរ្តិ៍​គេ ហែក​កេរ្តិ៍​គេ គឺ​និយាយ​អាក្រក់​ពី​គេ​ឲ្យ​ឃើញ​ច្បាស់​លាស់​ជាក់​ស្ដែង។ បក​រឿង និយាយ​ស​រឿង​ស​ហេតុ​កំបាំង​ឲ្យ​គេ​ដឹង​មិន​សល់។ បក​វត្ត (–វ័ត) ប្រាប់​វត្ត​ប្រតិបត្តិ។

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សា ដង គ្រា ត្រឡប់។

ឧទាហរណ៍៖ ដើរ​មួយ​បក ដើរ​ពីរ​បក។

                 ឈ្មោះ​ធម៌​ក្នុង​ពួក​ភាណវារៈ សម្រាប់​សូត្រ​ប្រាប់​វត្ត​ប្រតិបត្តិ​តាម​គន្លង​លំអាន​ព្រះ​ពុទ្ធ​សាសនា ។

ឧទាហរណ៍៖ ធម៌​បក​វត្ត។ល។

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​ត្រឡប់​វិញ។
ឧទាហរណ៍៖ សំបុត្រ​បក។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប» មានន័យដូចម្ដេច ?



មានន័យថា ព្យព្ជានៈទី ១ ក្នុងវគ្គទី ៥ ជាឱដ្ឋជៈ មានសំឡេងកើតត្រង់រឹមបបូរមាត់ ។ ព្យព្ជានៈ ប នេះមានសំឡេងជា ៣ យ៉ាងគឺ ប ប៉ ប៊ ។ តួ ប៉ បើជាភាសាសំស្ក្រឹត-ភាសាបាលី និងតួផ្ញើជើង-គ្រវាត់ មិនបាច់ប្រើមូសិកទន្ត (៉) ពីលើទេ ។ តួ ប៉ កាលបើមានស្រះ ិ ី ឹ ឺ ើ នៅពីខាងលើត្រូវយកមូសិកទន្តតែម្ខាងមកភ្ជាប់ពីខាងក្រោមវិញ ដូចជា ប៉ិន, ប៉ី, ប៉ឹង, ប៉ឺង, ប៉ើង ជាដើម ។ ឯតួ ប៊ ទោះបីមានស្រៈទាំងប៉ុន្មាននេះនៅពីខាងលើ ក៏ត្រូវតែប្រើត្រីសព្ទ (៊) នេះនៅពីខាងលើជាដរាប ដូចជាឈ្មោះ ប៊ិន, ប៊ី ជាដើម កុំសរសេរជា ប៉ិន, ប៉ី ដូច្នេះឡើយ ។ ប, ប៉ ជាសិថិល-អឃោសៈ, ឯ ប៊ ជាសិថិល-ឃោសៈ; ប៉ សំ. បា. អ. ថ. ប៉ៈ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ន្អាលនឹង» មានន័យដូចម្ដេច ?


ន្អាលនឹង


?ថ្នាក់ពាក្យជា និបាតសព្ទ
មានន័យថា ដើម្បីនឹង, ប្រយោជន៍នឹង, នឹងបាន, ប្រញាប់នឹង ។
ឧទាហរណ៍៖ នាំគ្នាអាស្រ័យបាយឲ្យឆាប់បន្តិចទៅ, រួចហើយន្អាលនឹងចាប់ធ្វើការតទៅទៀត; ថ្ងៃកាន់តែល្ងាចណាស់ហើយ, យើងខំប្រឹងបង្ហើយការហ្នឹងឲ្យហើយស្រេចទៅ ន្អាលនឹងទៅផ្ទះ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ន្ហូម» មានន័យដូចម្ដេច ?


ន្ហូម


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឧបករណ៍តន្រ្តីផ្លុំមួយប្រភេទ ក្នុងពពួកខ្លុយ ជារបស់ជនជាតិព្នង។ ន្ហូម មានរន្ធដែលគេចោះខាងុខចំនួនបួន និងរន្ធផ្នែកខាងក្រោមចំនួនមួយ រន្ធខាងលើសម្រាប់បញ្ចេញសូរ រន្ធខាងក្រោមសម្រាប់បង្ហើរខ្យល់ចោល។ សូរន្ហូម មានលក្ខណៈបង្ហើរ។ វាជាឧបករណ៍កម្សាន្តមួយបែប ប៉ុន្តែមានត្រណមមិនឱ្យផ្លុំន្ហូមលើផ្ទះក្នុងភូមិទេ។ ក្រោយពេលចប់ពិធី គេអាចទុកប្រើក្នុងពិធីលើកក្រោយសែនព្រេនលើកក្រោយទៀត។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ន្រាយណ៍» មានន័យដូចម្ដេច ?


ន្រាយណ៍


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. ន្រាយ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ន្រាយ» មានន័យដូចម្ដេច ?


ន្រាយ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ពាក្យប្រើកា្លយឃ្លាតពីនារាយណ៍ (ម. ព. នោះ; គួរលែងប្រើ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ន្របតី» មានន័យដូចម្ដេច ?


ន្របតី


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. នរបតី ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ន័រវេស» មានន័យដូចម្ដេច ?


ន័រវេស


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រទេស ន័រវេស, (រាជធានី/​រដ្ឋធានី) អូស្លូ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ន័យ» មានន័យដូចម្ដេច ?


ន័យ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. នយ ) ការណែនាំ; អធិប្បាយ, សេចក្តីពន្យល់; ហេតុ, ទំនង, លំនាំ…
ឧទាហរណ៍៖ គួរអ្នកយល់តាមន័យនេះចុះ ព្រោះត្រឹមត្រូវគួរយល់បានហើយ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ន៏» មានន័យដូចម្ដេច ?


ន៏


?ថ្នាក់ពាក្យជា និបាតសព្ទ
មានន័យថា ពាក្យរស្សៈ មានសំឡេងខ្លី សម្រាប់ប្រថួនពាក្យ នុ៎ះ, ឯណោះ ឲ្យមានដំណើរកាន់តែជាក់ច្បាស់ឡើងទៀត : នុ៎ះន៏ ! ; ឯណោះន៏ ! ; ឬប្រើចេញអាការស្រដៀងនឹងឧទានសព្ទក៏បាន ។
ឧទាហរណ៍៖ ន៏ន៏កើតទៅដែរក៏ ! ។ ល ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «នំ» មានន័យដូចម្ដេច ?


នំ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ចំណីដែលគេធ្វើដោយអង្ករ ឬដោយម្សៅជាដើម ចម្អិនឲ្យនៅស្រស់មានទឹក ឬគោកក៏មាន ឲ្យក្រៀមក៏មាន មានប្រភេទ និងឈ្មោះផ្សេងៗ ( បា. ហៅ ខាទនីយ ឬ ខាទនីយាហារ រាប់ចូលក្នុងពួកចំណី ឬបង្អែមគ្រប់មុខ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «នៅផ្ទះ» មានន័យដូចម្ដេច ?


នៅផ្ទះ


?ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា គង់ព្រះដំណាក់ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «នៅ» មានន័យដូចម្ដេច ?


នៅ


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ឋិត, ស្ថិត, មាន ។
ឧទាហរណ៍៖ នៅឯណា ? នៅផ្ទះ, នៅក្នុងបន្ទប់ ។

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលមិនទាន់, ដែលមានទៀត ។
ឧទាហរណ៍៖ អស់ហើយឬនៅ ? នៅ ! នៅឡើយ, នៅទេ ។

?ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា គង់ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «នោះ» មានន័យដូចម្ដេច ?


នោះ


?ថ្នាក់ពាក្យជា វិសេសនសព្វនាម
មានន័យថា ពាក្យសម្រាប់បង្ហាញ, សម្រាប់ចង្អុលអ្វីៗ ដែលនៅឆ្ងាយ តែប្រាកដ; ជាពាក្យមានសូរសំឡេងស្មើនឹង នុះ ប៉ុន្តែទាបជាង នុ៎ះ, ដូចជា

ឧទាហរណ៍៖ សំបុត្រនោះ, សេចក្តីនោះ, ផ្ទះនោះ, អ្នកនោះ ជាដើម ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «នោរី» មានន័យដូចម្ដេច ?


នោរី


មានន័យថា ( ម. ព. ណូរី ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «នោម» មានន័យដូចម្ដេច ?


នោម


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា (នាមកិរិយា) បន្ទោបង់ទឹកនោម; ពាក្យរាបសាថា បត់ជើងតូច ឬ ដោះទុក្ខសត្វតូច; ពាក្យខ្ពស់ថា បន្ទោបស្សាវៈ ឬ បន្ទោបង់បស្សាវៈ ។
?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ទឹកមូត្រ, ទឹកបស្សាវៈ ; ច្រើននិយាយថា ទឹកនោម ; ពាក្យរាបសាថា ទឹកមូត្រ ។
?ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា ទ្រង់ចូលព្រះបង្គន់តូច, ទ្រង់បន្ទោបស្សាវៈ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «នោប» មានន័យដូចម្ដេច ?


នោប


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ក្រពុំផ្កា ឬផ្កាដែលនៅក្រពុំ ។
ឧទាហរណ៍៖ បេះយកតែនោបៗ ។

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលក្រពុំ ។
ឧទាហរណ៍៖ ផ្កានោប ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «នៃ» មានន័យដូចម្ដេច ?


នៃ


?ថ្នាក់ពាក្យជា អាយតនិបាត
មានន័យថា របស់ ។
ឧទាហរណ៍៖ សភាពនៃបណ្ឌិត គឺសភាពរបស់បណ្ឌិត ។ នោះនៃ (ព. កា. ) នោះឯង ។ ឡើយនៃ (ព. កា.) ឡើយហោង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «នែអ្ហឺ !» មានន័យដូចម្ដេច ?


នែអ្ហឺ !


?ថ្នាក់ពាក្យជា និបាតសព្ទ
មានន័យថា ពាក្យផ្ដើមក្រើនរំឭក សម្រាប់អ្នកធំនិយាយទៅរកអ្នកតូច ឬក៏អ្នកស្មើភាពនិយាយគ្នា
ឧទាហរណ៍៖ នែអ្ហឺ ប្រយ័ត្នហ្ន៎ះ !; នែអ្ហឺ ភ្ញាក់ដាំបាយពីព្រឹកហ្ន៎ះ !


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «នែលនល» មានន័យដូចម្ដេច ?


នែលនល


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ភែលភល, លែនលន, ត្រេះត្រុះ, ទ្រែលទ្រល ដោយអាការលែងខ្លួន ឬស្លៀកដណ្ដប់មិនរៀបរយ ។
ឧទាហរណ៍៖ មនុស្សនែលនល; ដើរនែលនល, ធ្វើការនែលនល ។

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ភែលភល, លែនលន, ត្រេះត្រុះ, ទ្រែលទ្រល ដោយអាការលែងខ្លួន ឬស្លៀកដណ្ដប់មិនរៀបរយ ។
ឧទាហរណ៍៖ មនុស្សនែលនល; ដើរនែលនល, ធ្វើការនែលនល ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «នែបព្រះអង្គ» មានន័យដូចម្ដេច ?


នែបព្រះអង្គ


?ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា ខ្នើយឱប។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «នែបនិត្យ» មានន័យដូចម្ដេច ?


នែបនិត្យ


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា អែបជិត, ផ្ដេកផ្ដិត, កៀកឱប, អែបជិតមិនដាច់ ( ព. កា. ) ។
ឧទាហរណ៍៖ ឱកែវកល្យាណ ធ្វើម្ដេចនឹងបាន ប្អូនមកនែបនិត្យ រួមរ័កមេត្រី ដោយក្តីស្នេហ៍ស្និទ្ធ ឲ្យបានដូចចិត្ត ដែលបងប៉ុនប៉ង ។ ម. ព. និត្យ ផង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «នែប» មានន័យដូចម្ដេច ?


នែប


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា អែប, ផ្អប, បំប្រប, ស៊ែម, កែម ។
ឧទាហរណ៍៖ ត្រូវនែបចម្រៀកក្ដារប្រមាណជា ៥ សង់ទីម៉ែត្រទៀត ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «នែ !» មានន័យដូចម្ដេច ?


នែ !


?ថ្នាក់ពាក្យជា និបាតសព្ទ
មានន័យថា ពាក្យជាអាលបនៈសម្រាប់អ្នកធំនិយាយទៅរកអ្នកតូច ឬក៏មនុស្សស្មើភាពនិយាយទៅមករកគ្នា ជាពាក្យក្រើនមុន
ឧទាហរណ៍៖ នែអ្នករាល់គ្នា!; នែវ៉ឺយ!; នែអ្នក!; នែនាង!; នែកូន!; នែក្មួយ!; នែចៅ! ។

                ជួនកាលនិយាយជាពាក្យក្រើន, រំឭកដោយសុភាពរាបសា ឬដោយសភាពកំញើញក៏មាន ។
ឧទាហរណ៍៖ នែកុំទៅ!; នែប្រយ័ត្នហ្ន៎ះ!; នែនាំគ្នាដេកទៅកុំនិយាយគ្នា!; នែកុំខ្លាំងពេកហ្ន៎ះ! បន្តិចអត់មិនបាន!


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «នេះ» មានន័យដូចម្ដេច ?


នេះ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ពាក្យសម្រាប់បង្ហាញ, សម្រាប់ចង្អុលអ្វីៗដែលនៅខាងខ្លួនឲ្យឃើញជាក់ច្បាស់ ។
ឧទាហរណ៍៖ សំបុត្រនេះ, អ្នកនេះ, សេចក្តីនេះ, ហេតុនេះ ( ជា អញ្ញត្រសព្ទ ) ។ ព. ផ្ទ. ឯណា, ណា, នុះ, នុ៎ះ, នោះ, ឯណោះ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «នេសាទុបករណ៍» មានន័យដូចម្ដេច ?


នេសាទុបករណ៍


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. នេសាទ + ឧបករណ ) ប្រដាប់នេសាទ ( មានមង, អញ្ចង, ទ្រូ, លប ជាដើម ) ។
គ្រឿងប្រដាប់នេសាទសព្វយ៉ាងមានមង លបជាដើម ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «នេសាទារក្ស» មានន័យដូចម្ដេច ?


នេសាទារក្ស


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា មនុស្សដែលមេសៃវៀនជួលឱ្យឃ្លាំមើលក្នុងឡូត៍នេសាទ កុំឱ្យមាន​មនុស្ស​លួចចាប់ត្រី ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «នេសាទ» មានន័យដូចម្ដេច ?


នេសាទ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ; សំ. និឞាទ ) អ្នកសម្លាប់សត្វព្រៃ ឬសត្វទឹក ជារបរចិញ្ចឹមជីវិត, ព្រាន ។ ប្រើជា កិ. ក៏មាន ។
ឧទាហរណ៍៖ ទៅនេសាទ ។ ចួននិយាយជា និសាទ ក៏មាន ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «នេសជ្ជិកង្គៈ» មានន័យដូចម្ដេច ?


នេសជ្ជិកង្គៈ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា. នេសជ្ជិកង្គ) អង្គរបស់ភិក្ខុអ្នកប្រព្រឹត្តឃាត់នូវឥរិយាបថដេកហើយស៊ូទ្រាំនៅដោយឥរិយាបថអង្គុយឬដើរ, ឈរជាប្រក្រតី ( ឈ្មោះធុតង្គទី ១៣ ក្នុងពួកធុតង្គទាំង ១៣; ព. ពុ. ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «នេរភ័យ» មានន័យដូចម្ដេច ?


នេរភ័យ


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( សំ. ក្ល. ) មើលពាក្យ និរភ័យ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «នេរគុណ» មានន័យដូចម្ដេច ?


នេរគុណ


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( សំ. ក្ល. ) មើលពាក្យ និរគុណ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «នេមិរាជ» មានន័យដូចម្ដេច ?


នេមិរាជ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ) ឈ្មោះជាតកមួយក្នុងរឿងទសជាតក៍ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «នេប៉ាល់» មានន័យដូចម្ដេច ?


នេប៉ាល់


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រទេស នេប៉ាល់, (រាជធានី/​រដ្ឋធានី) កដ្ឋមណ្ឌូ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖