Posted on Leave a comment

តើពាក្យ «នេន» មានន័យដូចម្ដេច ?


នេន


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សាមណេរ ។
ឧទាហរណ៍៖ លោកនេន, បួសនេន ។ ក្លាយមកពីសំដីសៀមដែលអានអក្សរ “រ” តួប្រកបខាងចុងដូចជាតួ “ន” (សាមណេរ អ. ថ. សាមណេន) គឺ ណេរ > ណេន > នេន ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «នេត្រាទស្សន៍» មានន័យដូចម្ដេច ?


នេត្រាទស្សន៍


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សិល្បៈខាងការគូររូបតាមការមើលទៅឃើញ ទិដ្ឋភាពនៃវត្ថុ​ដែល​ភ្នែកមើលទៅឃើញ សេចក្តីសង្ឃឹម ឬការរអែងខ្លាច ចំពោះរឿងណាមួយ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «នេត្រា» មានន័យដូចម្ដេច ?


នេត្រា


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ភ្នែកទាំងពីរ ( ព. កា. ) ។
ឧទាហរណ៍៖ ស្ដេចទតព្រះនេត្រា ឃើញធីតានៃសេដ្ឋី មានរូបឆោមពិសី ព្រះចក្រីទ្រង់ត្រាស់សួរ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «នេត្រ» មានន័យដូចម្ដេច ?


នេត្រ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. ) ភ្នែក; ( រ. ស. ) ព្រះនេត្រ ( ភ្នែកក្សត្រ )ទ្រង់ទតព្រះនេត្រ គឺទ្រង់មើល ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «នេតិបនេសាទុបករណ៍» មានន័យដូចម្ដេច ?


នេតិបនេសាទុបករណ៍


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា គ្រឿងប្រដាប់នេសាទសព្វយ៉ាងមានមង លបជាដើម ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «នេតិបណ្ឌិត» មានន័យដូចម្ដេច ?


នេតិបណ្ឌិត


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អ្នកដែលសរសេរពីរឿងច្បាប់ (អ្នកឃ្លាំងច្បាប់) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «នេតិបណ្ឌិត» មានន័យដូចម្ដេច ?


នេតិបណ្ឌិត


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អ្នកដែលសរសេរពីរឿងច្បាប់ (អ្នកឃ្លាំងច្បាប់) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «នៀវ» មានន័យដូចម្ដេច ?


នៀវ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា រង្វះដែលប្រសប់មុខក្ដារយ៉ាងដូចក្ដារមឈូស, ក្ដារទូក ជាដើម; គេច្រើនហៅថា មាត់នៀវ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «នឿយណាយ» មានន័យដូចម្ដេច ?


នឿយណាយ


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធុញទ្រាន់, ទ្រាន់ចិត្ត, ជ្រេញចិត្ត, រាងរអា, ណាយចិត្ត, រសាយចិត្ត ។
ឧទាហរណ៍៖ នឿយណាយចាកសេចក្តីទុក្ខ, នឿយណាយចាកការងារ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «នឿយ» មានន័យដូចម្ដេច ?


នឿយ


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ព្រួយការឬចិត្តដោយធ្វើការធ្ងន់, ឬដោយធ្វើការឥតស្រាក, ដោយដើរផ្លូវឆ្ងាយ ។ នឿយហត់ នឿយផងហត់ផង គឺនឿយខ្លាំងមានហត់ផងម្តងៗ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «នឿក» មានន័យដូចម្ដេច ?


នឿក


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( យ. ) អារក្សទឹក គឺខ្មោចរក្សាទឹក (ខ្មោចទឹក); មានពាក្យតំណាលថា ជួនកាលឃើញដូចជាសំណាញ់ ឬដូចជាសារាយអណ្តែតទឹកមកព័ទ្ធព័ន្ធមនុស្សក្នុងទឹក ពន្លិចស្លាប់ទៅ, បើស្រង់ខ្មោចបានមក ឃើញសាច់ស្លាំងឥតឈាម; ជួនកាលឃើញជារូបឯទៀតផ្សេងៗ; ឮថានៅទន្លេមេគង្គ ទៅខាងខែត្រក្រចេះ, ស្ទឹងត្រែង ច្រើនមាននឿកនេះ, ប៉ុន្តែ អ្នកខ្លះហៅថា សេ, ខ្លះហៅ ខ្មោចសេ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «នួនស្រី» មានន័យដូចម្ដេច ?


នួនស្រី


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះឈើតូចមានផ្កា-ស ក្លិនក្រអូប ។
ចុល្លព្រឹក្ស កម្ពស់ ១-៦ម ដុះក្នុងព្រៃក្រាស់អាស៊ីផ្នែកអាគ្នេយ៍ គេច្រើនយកមកដាំជិតគេហដ្ឋាន ដោយដើមនេះមានផ្កា-សក្រអូបណាស់។ ស្រីៗខ្លះ យកផ្កាក្រងពាក់លើសក់ជាលំអ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «នួនល្អង» មានន័យដូចម្ដេច ?


នួនល្អង


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដែលមានសម្បុរផូរផង់បំព្រង (ពាក្យលើកទំយើស្ត្រីដោយសសោះអន្ទង, ច្រើនប្រើតែក្នុងពាក្យកាព្យ) ។
ឧទាហរណ៍៖ ហៃប្អូននួនល្អង ខឹងអ្វីនឹងបង ពុំចេញចរចា បងមានខុសអ្វី ត្រូវស្រីនាងថា នែកែវកនិដ្ឋា ម្ដេចក៏នៅស្ងៀម ?

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលមានសម្បុរផូរផង់បំព្រង (ពាក្យលើកទំយើស្ត្រីដោយសសោះអន្ទង, ច្រើនប្រើតែក្នុងពាក្យកាព្យ) ។
ឧទាហរណ៍៖ ហៃប្អូននួនល្អង ខឹងអ្វីនឹងបង ពុំចេញចរចា បងមានខុសអ្វី ត្រូវស្រីនាងថា នែកែវកនិដ្ឋា ម្ដេចក៏នៅស្ងៀម ?


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «នួនព្រះឱស្ឋ» មានន័យដូចម្ដេច ?


នួនព្រះឱស្ឋ


?ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា ក្រមួនមាត់។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «នួនព្រះភក្រ្ត» មានន័យដូចម្ដេច ?


នួនព្រះភក្រ្ត


?ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា ម្សៅ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «នួន» មានន័យដូចម្ដេច ?


នួន


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះចេកពួកមួយផ្លែស្រដៀងគ្នានឹងចេកពងមាន់ក៏មាន ធំជាងនុ៎ះក៏មាន ។
ឧទាហរណ៍៖ មានក្លិនក្រអូបចេកនួន ។

                (ស. ន្វល អ. ថ. នួន) សម្បុរ-ស លាយលឿងខ្ចីបន្តិច ហើយផូរផង់ ។

ឧទាហរណ៍៖ ស៊ីនួន គឺសម្បុរនួន ។

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ផូរផង់, បំព្រង, ហ្មត់ហ្មង, ត្រចង់។
?ថ្នាក់ពាក្យជា បរិវារសព្ទ
មានន័យថា ពាក្យសម្រាប់និយាយផ្សំជាមួយនឹងពាក្យ នឹង នឹងនួន គឺនឹងធឹងសមរម្យមិនឆ្គង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «នូវែលសេឡង់» មានន័យដូចម្ដេច ?


នូវែលសេឡង់


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រទេស នូវែលសេឡង់, (រាជធានី/​រដ្ឋធានី) វេលីងតោន។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «នូវ» មានន័យដូចម្ដេច ?


នូវ


?ថ្នាក់ពាក្យជា និបាតសព្ទ
មានន័យថា នឹង, ហើយនឹង​​ ។
ឧទាហរណ៍៖ ព្រះរាជវង្សានុវង្សនិងមន្ត្រីធំតូច នូវអស់ប្រជាជនទាំងពួង ។

?ថ្នាក់ពាក្យជា អាយតនិបាត
មានន័យថា ពាក្យប្រាប់ដំណើរសម្រេចអំពើដែលគេត្រូវធ្វើ ។
ឧទាហរណ៍៖ បុគ្គលធ្វើនូវអំពើល្អដោយកាយ វាចា ចិត្ត នឹងបាននូវផលល្អ … ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «នូគូអាឡូហ្វា» មានន័យដូចម្ដេច ?


នូគូអាឡូហ្វា


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា រាជធានី/​រដ្ឋធានី នៃប្រទេស តុងហ្កា។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «នូក» មានន័យដូចម្ដេច ?


នូក


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា រាជធានី/​រដ្ឋធានី នៃប្រទេស ហ្គ្រោអង់ឡង់។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «នុ៎ះ» មានន័យដូចម្ដេច ?


នុ៎ះ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ហ្នឹង; ពាក្យសម្រាប់និយាយចង្អុលនាមសព្ទដែលនៅឃ្លាតឆ្ងាយច្រើនពីខ្លួនតែមើលទៅឃើញ, ជាពាក្យមានសូរសំឡេងខ្ពស់ស្រួចជាងពាក្យថា នុះ និង នោះ, ដូចពាក្យថា អ្នកណានុ៎ះ? អ្នកណាដើរនុ៎ះ ? នុ៎ះន៏! នុ៎ះហើយ; នុ៎ះឯង; នេះផ្ទះរបស់ខ្ញុំ, នុ៎ះផ្ទះរបស់ប្អូនប្រុសខ្ញុំ, ឯណោះផ្ទះបងស្រីខ្ញុំ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «នុ៎ង» មានន័យដូចម្ដេច ?


នុ៎ង


?ថ្នាក់ពាក្យជា សព្វនាម
មានន័យថា ( ព. សា. ) នុ៎ះ, ហ្នឹង ។
ឧទាហរណ៍៖ នាងនុ៎ង, មនុស្សនុ៎ង, យ៉ាងម៉េចទៅរឿងនុ៎ង? ធ្វើអីនុ៎ង ? ( ម. ព. ហ្នឹង ទៀតផង ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «នុះ» មានន័យដូចម្ដេច ?


នុះ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ពាក្យសម្រាប់និយាយចង្អុលប្រាប់នូវអ្វីៗ ឬមនុស្សសត្វដែលនៅក្រៅហត្ថបាស មើលទៅឃើញ ប៉ុន្តែមិនឆ្ងាយពេកទេ ។
ឧទាហរណ៍៖ សុំអ្នកមេត្តាឲ្យក្រដាសជិតដៃអ្នកនុះមកខ្ញុំ; បន្ទាត់អ្នកណានុះ ? ( គួរប្រើកុំច្រឡំពាក្យ នុះ និង នុ៎ះ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «នុយ» មានន័យដូចម្ដេច ?


នុយ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ចំណីបញ្ឆោតមច្ឆជាតិឲ្យលេបសន្ទូចជាដើម ។
ឧទាហរណ៍៖ នុយសន្ទូច ។

                   ព. ប្រ. អ្វីមួយដែលជាគ្រឿងប្រលោម, គ្រឿងទាក់ចិត្ត ប្រហែលដូចជានុយ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «នុះ» មានន័យដូចម្ដេច ?


នុះ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ពាក្យសម្រាប់និយាយចង្អុលប្រាប់នូវអ្វីៗ ឬមនុស្សសត្វដែលនៅក្រៅហត្ថបាស មើលទៅឃើញ ប៉ុន្តែមិនឆ្ងាយពេកទេ ។
ឧទាហរណ៍៖ សុំអ្នកមេត្តាឲ្យក្រដាសជិតដៃអ្នកនុះមកខ្ញុំ; បន្ទាត់អ្នកណានុះ ? ( គួរប្រើកុំច្រឡំពាក្យ នុះ និង នុ៎ះ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «នុងឃ្យើល» មានន័យដូចម្ដេច ?


នុងឃ្យើល


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឧបករណ៍តន្រ្តីផ្លុំមួយប្រភេទ ក្នុងពពួកឧបករណ៍ស្នែងរបស់ជនជាតិព្នង។ ឧបករណ៍នេះធ្វើពីស្នែងក្របី អណ្តាតធ្វើពីឫស្សីបិទក្រមួន សត្វម្រោមត្រង់កណ្តាលតួ។ ផ្នែកចុងត្រូវចិតឱ្យមានរន្ធ។ ពេលផ្លុំ គេប្រើមាត់ និងដៃ។ វាជាឧបករណ៍មានសូរគ្រលួចចាងស្នែងទាក់ដំរី។ គេផ្លុំវាក្នុងពិធីអន្ទងហៅព្រលឹងសក្តិសិទ្ធិ ព្រលឹងបុព្វបុរស។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «នឹម» មានន័យដូចម្ដេច ?


នឹម


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រដាប់រទេះសម្រាប់ទឹមគូសត្វពាហនៈ ដែលត្រូវអូសត្រូវទាញរទេះឬគាវជាដើម ។
ឧទាហរណ៍៖ នឹមរទេះ, នឹមនង្គ័ល។

                 គូ ( សត្វពាហនៈ ) ។
ឧទាហរណ៍៖ គូ ( សត្វពាហនៈ )


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «នឹង» មានន័យដូចម្ដេច ?


នឹង


?ថ្នាក់ពាក្យជា កិរិយានុគ្រោះ
មានន័យថា ពាក្យជាកិរិយានុគ្រោះសម្រាប់និយាយនាំមុខកិរិយាសព្ទប្រាប់អនាគតកាលទៅខាងមុខថា មុខជា, ប្រាកដជា, គង់, គង់តែ ។
ឧទាហរណ៍៖ ស្អែកនឹងទៅផ្ទះអ្នក, យើងគង់តែនឹងបានចួបគ្នាទៀតក្នុងថ្ងៃណាមួយពុំខាន ។

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ស្ងៀម, ជើយ, មិនកម្រើក ។
ឧទាហរណ៍៖ អង្គុយនឹងថ្កល់ គឺអង្គុយនឹងដូចគេថ្កល់ ។

                មិនប្រែប្រួល, មិនឡើងមិនចុះ, នៅដូចដែល ។

ឧទាហរណ៍៖ ជំងឺនុ៎ះនៅនឹង ។ ទឹកនឹងគឺទឹកដែលមិនឡើងមិនស្រកឬមិនហូរ ។

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ស្ងៀម, ជើយ, មិនកម្រើក ។
ឧទាហរណ៍៖ អង្គុយនឹងថ្កល់ គឺអង្គុយនឹងដូចគេថ្កល់ ។

                មិនប្រែប្រួល, មិនឡើងមិនចុះ, នៅដូចដែល ។
ឧទាហរណ៍៖​ ​ជំងឺនុ៎ះនៅនឹង ។ ទឹកនឹងគឺទឹកដែលមិនឡើងមិនស្រកឬមិនហូរ ។

?ថ្នាក់ពាក្យជា អាយតនិបាត
មានន័យថា ពាក្យប្រាប់ដំណើរសម្រេចនូវអំពើ, សម្រាប់ប្រើនិយាយនាំមុខនាមស័ព្ទ មានន័យថា ដោយ; ជាមួយ, ដោយសារ; ឰដ៏, នៅត្រង់
ឧទាហរណ៍៖ ដួសសម្លនឹងវែក, ដាំបាយនឹងឆ្នាំង, កាប់ឈើនឹងប៉ូវថៅ គឺដួសសម្លដោយវែក, ដាំបាយដោយឆ្នាំង, កាប់ឈើដោយប៉ូវថៅ; ទៅនឹងខ្ញុំ, នៅនឹងគេ, ដេកនឹងគេ, ស៊ីនឹងគេ គឺទៅជាមួយនឹងខ្ញុំ, នៅជាមួយនឹងគេ, ដេកដោយសារគេ, ស៊ីដោយសារគេ; ព្យួរអាវនឹងដៃកែវ, បោះដែកគោលនឹងជញ្ជាំង គឺព្យួរអាវឰដ៏ដៃកែវ, បោះដែកគោលនៅត្រង់ជញ្ជាំង ។ ល ។

                   ជា អកថិតកម្ម គឺកម្មរងបន្ទាប់ពី អា. និ. ជា កថិតកម្ម ដែលនិយាយថា នូវ គឺ នូវ ជាទី១ នឹង ជាទី២ ដើម្បីកុំឲ្យថា នូវ ទាំង២ដង ។
ឧទាហរណ៍៖ ពីម្សិលមិញ គេបាននិយាយនូវពាក្យនេះនឹងខ្ញុំថា… ( ពីម្សិលមិញ គេបាននិយាយនឹងខ្ញុំថា… ) ។ ធៀបនឹងបាលីថា ហិយ្យោ សោ មំ ឯតទវោច ( ប្រែដូចឧទាហរណ៍ខាងលើ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «នឹក» មានន័យដូចម្ដេច ?


នឹក


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ផ្អូកក្នុងចិត្ត, ដួចក្នុងចិត្ត, ចាប់ភ្លឹក, ភ្នកដល់ ។
ឧទាហរណ៍៖ នឹកគុណមាតាបិតា ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «នីឡុង» មានន័យដូចម្ដេច ?


នីឡុង


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បារ. Nylon ) ឈ្មោះវត្ថុធាតុមួយប្រភេទដែលផ្សំធ្វើឡើងដោយជាតិឧស្ម័នមួយបែប ហៅថា អាហ្សូត (Azote) តាមរបៀបវិទ្យាសាស្ត្រ សម្រាប់ធ្វើឲ្យកើតបានជាវត្ថុផ្សេងៗមានសំពត់ជាដើម ។
ឧទាហរណ៍៖ សំពត់នីឡុង, ខ្សែនីឡុង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «នីហ្សេរីយ៉ា» មានន័យដូចម្ដេច ?


នីហ្សេរីយ៉ា


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រទេស នីហ្សេរីយ៉ា, (រាជធានី/​រដ្ឋធានី) អាប៊ូហ្សា។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «នីហ្សេ» មានន័យដូចម្ដេច ?


នីហ្សេ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រទេស នីហ្សេ, (រាជធានី/​រដ្ឋធានី) នីញ៉ាម៉េ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «នីហារិកា តារាវលី» មានន័យដូចម្ដេច ?


នីហារិកា តារាវលី


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ជើងភ្នាយ ឆ្នូតពពកសវែងលលាយ ឆ្លូកនឹងពពកស​ឯទៀត ហាក់ដូចជាកញ្ចុំផ្កាយ (ម.ព. តារាវលី) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «នីហរ័ណ» មានន័យដូចម្ដេច ?


នីហរ័ណ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា. នីហរណ “ការនាំទៅ, ការដឹកនាំចេញ”) ជំនួញនាំចេញ, ជំនួញខាងដឹកនាំទំនិញចេញពីប្រទេសរបស់ខ្លួនទៅលក់ឯប្រទេសក្រៅ, មុខរបរពាណិជ្ជកម្មខាងដឹកនាំវត្ថុផ្សេងៗទៅលក់ឯបរទេស ។
ឧទាហរណ៍៖ ខ្ញុំប្រកបមុខរបរខាងនីហរ័ណ (បារ. Export) ។ ព. ផ្ទ. អាហរ័ណ ។

                  មុខជំនាញខាងការដឹកនាំទំនិញ ទៅលក់ឯប្រទេសក្រៅ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «នីហរណកម្ម» មានន័យដូចម្ដេច ?


នីហរណកម្ម


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ) ការនាំចេញ, ការដឹកនាំទំនិញទៅលក់ឯប្រទេសក្រៅ
ឧទាហរណ៍៖ ឆ្នាំនេះ នីហរណកម្មខាងស្រូវអង្ករ ត្រូវរាជការហាមឃាត់ ព្រោះស្រុកទេសកំពុងឋិតនៅក្នុងទុព្ភិក្ខសម័យ ( បារ. Exportation ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «នីវ៉ូទឹកសមុទ្រធៀប» មានន័យដូចម្ដេច ?


នីវ៉ូទឹកសមុទ្រធៀប


?ថ្នាក់ពាក្យជា បច្ចេកសព្ទបរិស្ថាន
មានន័យថា នីវ៉ូផ្ទៃទឹកសមុទ្រដែលបានកំណត់ដោយឧបករណ៍វាស់ទឹកជោរនាចដោយធៀបទៅនឹងដីដែលនីវ៉ូផ្ទៃទឹកសមុទ្រនោះតាំងនៅ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «នីវ៉ូទឹកសមុទ្រមធ្យម» មានន័យដូចម្ដេច ?


នីវ៉ូទឹកសមុទ្រមធ្យម


?ថ្នាក់ពាក្យជា បច្ចេកសព្ទបរិស្ថាន
មានន័យថា នីវ៉ូផ្ទៃទឹកសមុទ្រនៅត្រង់ចំណុចជាក់មួយគិតជាមធ្យមក្នុងកំឡុងពេលវែងមួយដូចជាមួយខែឬមួយឆ្នាំ។ ជាញឹកញាប់ នីវ៉ូទឹកសមុទ្រមធ្យមត្រូវបានប្រើប្រាស់ជាតម្រុយរបស់ជាតិសម្រាប់វាស់កម្ពស់ផ្ទៃដី។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «នីវរណធម៌» មានន័យដូចម្ដេច ?


នីវរណធម៌


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា. សំ.) ធម៌រារាំង, ឃាត់ខាំងទប់ចិត្តមិនឲ្យងាកទៅរកអំពើជាកុសល, មាន ៥ យ៉ាងគឺ ១- កាមច្ឆន្ទៈ សេចក្តីប្រាថ្នាឬការពេញចិត្តចំពោះកាម; ២- ព្យាបាទៈ គំនុំឬសេចក្តីគុំកួនធ្វើឲ្យអ្នកដទៃវិនាស; ៣- ថីនមិទ្ធៈ ការច្រអូសធុញទ្រាន់និងការងងុយដេក; ៤- ឧទ្ធច្ចកុក្កុច្ចៈ សេចក្តីរាយមាយនិងសេចក្តីរសាប់រសល់ឬក្តៅក្រហាយក្នុងចិត្ត; ៥- វិចិកិច្ឆា សេចក្តីសន្ទិះសង្ស័យមិនដាច់ស្រេចក្នុងចិត្ត
ឧទាហរណ៍៖ នីវរណធម៌ជាទំនាស់នៃសមាធិ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «នីមួយៗ» មានន័យដូចម្ដេច ?


នីមួយៗ


?ថ្នាក់ពាក្យជា វិសេសនសព្វនាម
មានន័យថា មួយៗ, ម្នាក់ៗ
ឧទាហរណ៍៖ មនុស្សជាតិនីមួយៗ តែងមានភាសានិងទំនៀមទម្លាប់ផ្សេងៗគ្នា, បុគ្គលនីមួយៗ ត្រូវតែមានវិជ្ជាប្រចាំក្នុងខ្លួន ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «នីមួយ» មានន័យដូចម្ដេច ?


នីមួយ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ពាក្យជាអនិយតសព្វនាមប្រាប់សេចក្តីមិនទាន់ទៀងទាត់, មិនទាន់ប្រាកដ គឺណាមួយ ។
ឧទាហរណ៍៖ ណានីមួយ, អ្វីនីមួយ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «នីត្យានុកូលភាព» មានន័យដូចម្ដេច ?


នីត្យានុកូលភាព


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ភាពដែលត្រឹមត្រូវតាមច្បាប់ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «នីត្យានុកូលកម្ម» មានន័យដូចម្ដេច ?


នីត្យានុកូលកម្ម


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សេចក្តីប្រកាសរបស់អ្នករាជការសាធារណៈ ដែលបញ្ជាក់ថា ហត្ថលេខាចុះលើលិខិតមាន យថាភាព (ម.ព.នោះ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «នីតិ—» មានន័យដូចម្ដេច ?


នីតិ—


មានន័យថា (មើលក្នុងពាក្យ នីតិ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «នីតិសាស្ត្រ» មានន័យដូចម្ដេច ?


នីតិសាស្ត្រ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា គម្ពីរ ឬក្បួនខ្នាតស្តីពីច្បាប់ ។ ល ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «នីតិសម្បទា» មានន័យដូចម្ដេច ?


នីតិសម្បទា


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការដល់ព្រម, សមប្រកប, បរិបូណ៌ដោយច្បាប់, ការមានសិទ្ធិគ្រប់គ្រាន់តាមផ្លូវច្បាប់ ។
ការដល់ព្រមដោយសិទ្ធិតាមច្បាប់ ។
ឧទាហរណ៍៖ នីតិសម្បទា ខាងការទទួលមត៌ក ឈប់​មាន​ត្រឹម​ញាតិជាន់ទីប្រាំមួយ ។

?ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា សមត្ថភាពដែលច្បាប់បើកឱ្យជនម្នាក់ៗមានយ៉ាងគ្រប់គ្រាន់ ដើម្បីធ្វើការអ្វីមួយ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «នីតិវិធីនិងឯកសារតម្រូវ» មានន័យដូចម្ដេច ?


នីតិវិធីនិងឯកសារតម្រូវ


?ថ្នាក់ពាក្យជា គយ
មានន័យថា លិខិតបទដ្ឋានគតិយុត្តក្នុងការអនុវត្តច្បាប់ ព្រមទាំងឯកសារចាំបាច់ដែលត្រូវភា្ជប់មកជាមួយ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «នីតិវិធីដកត្រឡប់» មានន័យដូចម្ដេច ?


នីតិវិធីដកត្រឡប់


?ថ្នាក់ពាក្យជា គយ
មានន័យថា នីតិវិធីគយ ពេលដែលទំនិញត្រូវបាននាំចេញ ដោយផ្តល់ថាការសងត្រឡប់វិញ (ទាំងស្រុង ឬផ្នែកណាមួយ) ដែលបានធ្វើដោយគោរពទៅតាមការបង់ពន្ធនាំចូល និងពន្ធអាករលើចំណុះទំនិញ ឬលើវត្ថុធាតុ ឬបានប្រើប្រាស់នៅក្នុងការផលិត។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «នីតិវិធីគយពិសេសសម្រាប់អនុវត្តក្នុងតំបន់សេដ្ឋកិច្ចពិសេស» មានន័យដូចម្ដេច ?


នីតិវិធីគយពិសេសសម្រាប់អនុវត្តក្នុងតំបន់សេដ្ឋកិច្ចពិសេស


?ថ្នាក់ពាក្យជា គយ
មានន័យថា នីតិវិធីគយមានលក្ខណៈសាមញ្ញ ដែលមន្ត្រីគយនិងរដ្ឋាករមានសមត្ថកិច្ចប្រចាំការជាអចិន្ត្រៃយ៍ ជាមួយរដ្ឋបាលតំបន់សេដ្ឋកិច្ចពិសេស នៅតាមតំបន់សេដ្ឋកិច្ចពិសេសនីមួយៗ ត្រូវអនុវត្តតាមឱ្យបានខ្ជាប់ខ្ជួន។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «នីតិវិធីគយ» មានន័យដូចម្ដេច ?


នីតិវិធីគយ


?ថ្នាក់ពាក្យជា គយ
មានន័យថា វាក្យសព្ទនេះមាននិយមន័យច្រើន ដូចខាងក្រោម៖ ១. ប្រព្រឹត្តិកម្មដែលអនុវត្តដោយអាជ្ញាធរគយរបស់ប្រទេសសមាជិកចំពោះមុខទំនិញ ដែលជាកម្មវត្ថុនៃការអនុវត្តច្បាប់គយ។ ២. ប្រព្រឹត្តិកម្មដែលអនុវត្តដោយរដ្ឋបាលគយនៃប្រទេសភាគីកិច្ចព្រមព្រៀងលើទំនិញដែលស្ថិតក្រោមច្បាប់គយនៃប្រទេសភាគីកិច្ចព្រមព្រៀង។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «នីតិវិធីកុមារមេត្រី» មានន័យដូចម្ដេច ?


នីតិវិធីកុមារមេត្រី


?ថ្នាក់ពាក្យជា ហិរញ្ញវត្ថុសាធារណៈ
មានន័យថា ដំណើរការនិងនីតិវិធីដែលពាក់ព័ន្ធនឹងការលើកទឹកចិត្តឱ្យអនីតិជនចូលរួមក្នុងរឿងក្តី តាមរយៈការប្រើប្រាស់ភាសា និងអាកប្បកិរិយាក្នុងកម្រិតដែលអនីតិជនអាចយល់បាន និងក្នុងបរិយាកាសដែលផ្តល់ឱ្យអនីតិជននូវសុវត្ថិភាព សន្តិសុខ សិទ្ធិ និងតម្រូវការជាមូលដ្ឋាន។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «នីតិវិធី» មានន័យដូចម្ដេច ?


នីតិវិធី


?ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា វិធីដែលតុលាការប្រើប្រាស់ដើម្បីចាត់ចែងរឿងក្ដីតាំងពីដើមរហូតដល់ចប់។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «នីតិប្រតិបត្តិ» មានន័យដូចម្ដេច ?


នីតិប្រតិបត្តិ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការប្រតិបត្តិតាមច្បាប់, សេចក្តីគោរពច្បាប់ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «នីតិប្បញ្ញត្តិ» មានន័យដូចម្ដេច ?


នីតិប្បញ្ញត្តិ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា បញ្ញត្តិរបស់ច្បាប់, ការតែងតាំងច្បាប់, ការបង្គាប់ឲ្យធ្វើតាមច្បាប់ ។
ឧទាហរណ៍៖ នីតិប្បញ្ញត្តិជាភារៈរបស់សភា ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «នីតិបុគ្គលសញ្ជាតិបរទេស» មានន័យដូចម្ដេច ?


នីតិបុគ្គលសញ្ជាតិបរទេស


?ថ្នាក់ពាក្យជា ពន្ធដារ
មានន័យថា នីតិបុគ្គលដែលមិនមែនសញ្ជាតិខ្មែរ ឬដែលមិនបានបង្កើតឡើងតាមច្បាប់ នៃព្រះរាជាណាចក្រកម្ពុជា។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «នីតិបុគ្គលសញ្ជាតិខ្មែរ» មានន័យដូចម្ដេច ?


នីតិបុគ្គលសញ្ជាតិខ្មែរ


?ថ្នាក់ពាក្យជា ពន្ធដារ, ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា ក្រុមហ៊ុនដែលមានទីកន្លែងធ្វើអាជីវកម្ម និងដែលបានធ្វើការចុះបញ្ជីនៅក្នុងព្រះរាជាណាចក្រកម្ពុជា និងភាគហ៊ុន ៥១ (ហាសិបមួយ) ភាគរយ ឬលើសក្នុងក្រុមហ៊ុន ត្រូវបានកាន់កាប់ដោយបុគ្គលមានសញ្ជាតិខ្មែរ។
?ថ្នាក់ពាក្យជា ពន្ធដារ
មានន័យថា នីតិបុគ្គលដែលមិនមែនសញ្ជាតិខ្មែរ ឬដែលមិនបានបង្កើតឡើងតាមច្បាប់ នៃព្រះរាជាណាចក្រកម្ពុជា។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «នីតិបុគ្គលនៃនីតិឯកជន» មានន័យដូចម្ដេច ?


នីតិបុគ្គលនៃនីតិឯកជន


?ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា សមាគម ក្រុមហ៊ុន ក្រុមមូលនិធិ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «នីតិបុគ្គលនៃនីតិសាធារណៈ» មានន័យដូចម្ដេច ?


នីតិបុគ្គលនៃនីតិសាធារណៈ


?ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ, ហិរញ្ញវត្ថុសាធារណៈ
មានន័យថា វាក្យសព្ទនេះមាននិយមន័យច្រើន ដូចខាងក្រោម៖ ១. ក្រុមមនុស្ស ដែលច្បាប់បានអនុញ្ញាតឱ្យធ្វើសកម្មភាព ដូចជាបុគ្គល ដើម្បីជាផលប្រយោជន៍សាធារណៈ។ ច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ បានផ្ដល់នីតិបុគ្គលដល់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។ ២. ក្រុមរាជការសាធារណៈ។ ឧទា៖ រដ្ឋ ខេត្ត ឃុំ ឬគ្រឹះស្ថានសាធារណៈ ដូចជាសាកលវិទ្យាល័យជាដើម។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «នីតិបុគ្គល» មានន័យដូចម្ដេច ?


នីតិបុគ្គល


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អ្នករៀបរៀងច្បាប់, អ្នកតែងតាំងច្បាប់ ។

                    អ្នករៀបរៀង តែងបទបញ្ញត្តិឱ្យប្រតិបត្តិតាម អំណាចរាជការសាធារណៈ ដែល​មាន​ភារៈខាងតែងច្បាប់​ ។

?ថ្នាក់ពាក្យជា មូលដ្ឋាន, ទ្រព្យសម្បត្តិរដ្ឋ, ហិរញ្ញវត្ថុសាធារណៈ
មានន័យថា វាក្យសព្ទនេះមាននិយមន័យច្រើន ដូចខាងក្រោម៖ ១. ក្រុមមនុស្សដែលច្បាប់ទទួលស្គាល់ថាជាបុគ្គលដែរ តែដទៃពីសមាជិកនៃខ្លួន។ ឧទា៖ ពុទ្ធិកសមាគមជានីតិបុគ្គល, ក្រុមហ៊ុនធ្វើស្ករ ក៏ជានីតិបុគ្គលដែរ។ ២. ក្រុមមនុស្ស ឬមូលនិធិដែលមានបុគ្គលភាពគតិយុត្ត ហើយជាប្រធាន នៃសិទ្ធិនិងកាតព្វកិច្ច។ ៣. សហគ្រាស ឬអង្គការនានា ដែលប្រកបអាជីវកម្មទោះបីជាបាន ឬមិនទាន់បានទទួលស្គាល់ជាផ្លូវការពីស្ថាប័នមានសមត្ថកិច្ចរបស់រាជរដ្ឋាភិបាលក្ដី។ ពាក្យ “នីតិបុគ្គល” រួមបញ្ចូលផងដែរនូវក្រុមហ៊ុនមូលធន ស្ថាប័នរដ្ឋាភិបាល អង្គការសាសនា អង្គការសប្បុរសធម៌ អង្គការមិនស្វែងរកចំណេញ ឬគ្រឹះស្ថានអចិន្ត្រៃយ៍របស់បុគ្គលអនិវាសនជនដែលតាំងនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ពាក្យ “នីតិបុគ្គល” ពុំរាប់បញ្ចូលទេនូវក្រុមហ៊ុនសហកម្មសិទ្ធិ ឬសហគ្រាសឯកបុគ្គល។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «នីតិនិយម» មានន័យដូចម្ដេច ?


នីតិនិយម


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការកំណត់យកតាមច្បាប់, សេចក្តីស្មោះត្រង់ចំពោះច្បាប់រាជការសម្រាប់រដ្ឋ ។
សេចក្តីស្មោះត្រង់នឹងអំណាចរាជការរបស់ប្រទេស ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «នីតិក្រមនៃរដ្ឋធម្មនុញ្ញ» មានន័យដូចម្ដេច ?


នីតិក្រមនៃរដ្ឋធម្មនុញ្


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា នីតិក្រមដែលត្រូវបំពេញតាមបញ្ញតិ្តនៃ​រដ្ឋធម្មនុញ្ញ (ម.ព នោះ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «នីតិកាល» មានន័យដូចម្ដេច ?


នីតិកាល


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា កាលរបស់នីតិ, រយៈកាលរបស់សភាអ្នកតែងតាំងច្បាប់ ។
ឧទាហរណ៍៖ នីតិកាលនៃសភាទាំងពីរ មានកំណត់តែត្រឹម ៤ ឆ្នាំ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «នីតិកម្ម, នីតិកាល» មានន័យដូចម្ដេច ?


នីតិកម្ម, នីតិកាល


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សិទ្ធិតែងច្បាប់ អង្គច្បាប់របស់ប្រទេសណាមួយ វិជ្ជាខាងច្បាប់ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «នីតិ» មានន័យដូចម្ដេច ?


នីតិ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. សំ . ) ច្បាប់; ឧបាយជាគ្រឿងណែនាំ; បែបផែន; ទំនឹមទំនៀម, ប្រពៃណី ។ នីតិកម្ម (—កាំ) ការធ្វើច្បាប់, សិទ្ធិតែងច្បាប់, អង្គច្បាប់ សម្រាប់រដ្ឋនីមួយៗ ។ នីតិកាល កាលរបស់នីតិ, រយៈកាលរបស់សភាអ្នកតែងតាំងច្បាប់ ។
ឧទាហរណ៍៖ នីតិកាលនៃសភាទាំងពីរ មានកំណត់តែត្រឹម ៤ ឆ្នាំ។ នីតិកោសល (—សល់) អ្នកឈ្លាសក្នុងច្បាប់, ដែលវាងវៃខាងច្បាប់ ។ នីតិក្រម លំដាប់នៃច្បាប់; ទម្រង់ការរបស់ច្បាប់ គឺរបៀបដែលចៅក្រមត្រូវធ្វើក្នុងការអង្កេតពិនិត្យសាកសួរពីបទល្មើសផ្សេងៗ ។ នីតិនិយម ការកំណត់យកតាមច្បាប់, សេចក្តីស្មោះត្រង់ចំពោះច្បាប់រាជការសម្រាប់រដ្ឋ ។ នីតិប្បញ្ញត្តិ ( —តិប-បាញ់-ញ៉ាត់ ) បញ្ញត្តិរបស់ច្បាប់, ការតែងតាំងច្បាប់, ការបង្គាប់ឲ្យធ្វើតាមច្បាប់ : នីតិប្បញ្ញត្តិជាភារៈរបស់សភា ។ នីតិបុគ្គល អ្នករៀបរៀងច្បាប់, អ្នកតែងតាំងច្បាប់ ។ នីតិប្រតិបត្តិ (—ប្រៈតិបាត់) ការប្រតិបត្តិតាមច្បាប់, សេចក្តីគោរពច្បាប់ ។ នីតិសម្បទា (—សាំ-ប៉ៈ—) ការដល់ព្រម, សមប្រកប, បរិបូណ៌ដោយច្បាប់, ការមានសិទ្ធិគ្រប់គ្រាន់តាមផ្លូវច្បាប់ ។ នីតិសាស្ត្រ គម្ពីរឬក្បួនខ្នាតស្តីពីច្បាប់ ។ ល ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «នីញ៉ាម៉េ» មានន័យដូចម្ដេច ?


នីញ៉ាម៉េ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា រាជធានី/​រដ្ឋធានី នៃប្រទេស នីហ្សេ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «នីកូស៊ី» មានន័យដូចម្ដេច ?


នីកូស៊ី


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា រាជធានី/​រដ្ឋធានី នៃប្រទេស ស៊ីប។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «នីកូត៍រស» មានន័យដូចម្ដេច ?


នីកូត៍រស


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា រសជ័រនៃថ្នាំជក់ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «នីការ៉ាហ្កា» មានន័យដូចម្ដេច ?


នីការ៉ាហ្កា


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រទេស នីការ៉ាហ្កា, (រាជធានី/​រដ្ឋធានី) ម៉ាណាហ្កា។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «នី» មានន័យដូចម្ដេច ?


នី


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា រុក្ខជាតិមួយប្រភេទច្រើនដុះនៅព្រៃភ្នំ, ដើមធំខ្ពស់ សាច់ស្រដៀងនឹងស្រឡៅ ។
ឧទាហរណ៍៖ ដើមនី ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «និហិដ្ឋាន» មានន័យដូចម្ដេច ?


និហិដ្ឋាន


?ថ្នាក់ពាក្យជា គយ
មានន័យថា កន្លែងរក្សាទុកព័ត៌មាន។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «និស្ស័យ» មានន័យដូចម្ដេច ?


និស្ស័យ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា. និស្សយ) ការនៅអាស្រ័យក្រោមឱវាទនិងក្រោមការគ្រប់គ្រងនៃអ្នកដទៃ ។
ឧទាហរណ៍៖ សូមនិស្ស័យ គឺសូមនៅអាស្រ័យក្រោមឱវាទ និងក្នុងការឧបត្ថម្ភ, ការសង្គ្រោះដោយពុំបណ្តែតបណ្ដោយ, ពុំមើលបំណាំ : មានព្រះពុទ្ធប្បញ្ញត្តិថា សាមណេរត្រូវសូមនិស្ស័យនឹងភិក្ខុអ្នកចេះវិន័យ ហើយនៅក្នុងការគ្រប់គ្រងរបស់លោកជានិច្ច ។ ល ។ ( ព. វិ. ពុ. )។ ឲ្យនិស្ស័យ គឺទទួលឲ្យនៅជ្រកអាស្រ័យ ។ គ្មាននិស្ស័យនឹងគ្នា គឺគ្មានការនៅជ្រកអាស្រ័យអ្វីនឹងគ្នាឡើយ ។ អស់និស្ស័យនឹងគ្នា គឺអស់មានការប្រាស្រ័យគ្នាតទៅទៀត ។ ជនជាពំនាក់, ជាអ្នកទំនុកបម្រុង : ខ្ញុំប្រកបជំនួញធំពុំកើត ព្រោះគ្មាននិស្ស័យ គឺគ្មានអ្នកទំនុកបម្រុង ។

                  ដំណើរ​ ឬគុណសម្បត្តិ ដែលមានមកពីកំណើតស្រាប់ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «និស្សិត» មានន័យដូចម្ដេច ?


និស្សិត


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.) អ្នកដែលនៅក្នុងនិស្ស័យគេ; អ្នករៀនដែលនៅក្នុងការគ្រប់គ្រងនៃគ្រូ ។ ព្យញ្ជនៈដែលអាស្រ័យនឹងស្រៈ ( ព. វ. ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «និស្សារណា» មានន័យដូចម្ដេច ?


និស្សារណា


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សារធាតុដែលច្រោះ កៀបយកមកពីសារជាតិមួយទៀត ដូចយ៉ាងទឹកសាច់គោ ដែលគេកៀបយកពីសាច់គោ​ ឬ ខ្ទិះដែលពូតពីសាច់ដូង ជាដើម ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «និស្សារណកម្ម» មានន័យដូចម្ដេច ?


និស្សារណកម្ម


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការដក ហូតកាត់ចេញ (គ្រឿងសំណល់) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «និស្សារ» មានន័យដូចម្ដេច ?


និស្សារ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ទម្ងន់សំបកដែលត្រូវកាត់ចេញពីទំនិញដែលថ្លឹង តម្លៃដែលបាត់ដោយសារខូច (ទំនិញ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «និស្សយាចារ្យ» មានន័យដូចម្ដេច ?


និស្សយាចារ្យ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា. សំ. ; បា. និស្សយាចរិយ ) អាចារ្យអ្នកឲ្យនិស្ស័យ គឺលោកអាចារ្យដែលភិក្ខុឬសាមណេរចូលមកសូមនិស្ស័យនៅផង ហើយជាអ្នកទទួលឲ្យនៅ ។ ចំណែកខាងគ្រហស្ថ ហៅ និស្សយជន ក៏បាន ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «និស្សយមុត្តកៈ» មានន័យដូចម្ដេច ?


និស្សយមុត្តកៈ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. —មុត្តក ) ភិក្ខុដែលមានវស្សាតាំងពី ៥ ឡើងទៅ ហើយចេះវិន័យ មានសេចក្តីអៀនខ្មាសគ្រប់គ្រាន់ អាចផុតចាកនិស្ស័យរបស់ឧបជ្ឈាយ៍ឬអាចារ្យបាន គឺអាចនៅតាមទំនើងខ្លួនបាន ( ព. វិ. ពុ. ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «និស្សយន្តេវាសិក» មានន័យដូចម្ដេច ?


និស្សយន្តេវាសិក


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ) ភិក្ខុ ឬសាមណេរដែលបានសូមនិស្ស័យយកភិក្ខុថេរៈរូបណាមួយជានិស្សយាចារ្យ ( ព. វិ. ពុ. ) ។ អ្នករៀនដែលបានសូមការនៅជ្រកអាស្រ័យក្នុងសំណាក់នៃគ្រូណាមួយ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «និស្សយជន» មានន័យដូចម្ដេច ?


និស្សយជន


មានន័យថា ( មើលក្នុងពាក្យ និស្សយាចារ្យ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «និស្សន្ទវត្ថុ» មានន័យដូចម្ដេច ?


និស្សន្ទវត្ថុ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា វត្ថុដែលចេញពីធាតុដើម ដូចយ៉ាងប្រេងជានិស្សន្ទវត្ថុ នៃដូង ឬសណ្តែក ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «និស្ច័យ» មានន័យដូចម្ដេច ?


និស្ច័យ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា លក្ខណៈអ្វីៗដែលពិតប្រាកដ ការតាំងចិត្តជឿថាពិត ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «និសីទន៍» មានន័យដូចម្ដេច ?


និសីទន៍


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. និសីទនៈ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «និសីទនៈ» មានន័យដូចម្ដេច ?


និសីទនៈ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា. និសីទន ) សំពត់សម្រាប់ក្រាលអង្គុយ ជាគ្រឿងបរិក្ខារពិសេសមួយប្រភេទរបស់ភិក្ខុក្នុងព្រះពុទ្ធសាសនា ។
ឧទាហរណ៍៖ ភិក្ខុត្រូវកុំបោះបង់និសីទនៈឲ្យលើសពីបីខែ ( ព. វិ. ពុ.) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «និសីទនាការ» មានន័យដូចម្ដេច ?


និសីទនាការ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.) អាការនៃកិរិយាអង្គុយ, ការសម្រេចឥរិយាបថអង្គុយ ។
ឧទាហរណ៍៖ ធ្វើនិសីទនាការ គឺអង្គុយ (ព. ខ្ព.) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «និសិន្ន» មានន័យដូចម្ដេច ?


និសិន្ន


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលច្រើនតែនៅមួយកន្លែង ដែលសម្ងំតែក្នុងផ្ទះច្រើនជាងចេញក្រៅ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «និសាចរ» មានន័យដូចម្ដេច ?


និសាចរ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ) អ្នកត្រាច់ទៅមកក្នុងវេលាយប់ ។ ព្រាយអាកាស, បិសាចដើរយប់,… ។
?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលត្រាច់ទៅមក, រកស៊ីក្នុងវេលាយប់
ឧទាហរណ៍៖ មៀម, ទីទុយ, ខ្លែងស្រាក, ពព្លាក់ ។ ល ។ ជាពួកសត្វនិសាចរ ។ ព. ផ្ទ. ទិវាចរ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «និសាករ» មានន័យដូចម្ដេច ?


និសាករ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ) ព្រះចន្ទ្រ ។ ព. ផ្ទ. ទិវាករ “ព្រះអាទិត្យ” ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «និសា» មានន័យដូចម្ដេច ?


និសា


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា. ) រាត្រី ( យប់ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «និវេសន៍» មានន័យដូចម្ដេច ?


និវេសន៍


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា. និវេសន) ទីសម្រាប់នៅអាស្រ័យជានិច្ច; ច្រើនប្រើជា (រ. ស.) ។
ឧទាហរណ៍៖​ ​ព្រះរាជនិវេសន៍ គឺព្រះរាជដំណាក់ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «និវេសនដ្ឋាន» មានន័យដូចម្ដេច ?


និវេសនដ្ឋាន


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.) ដូចគ្នានឹង និវាសដ្ឋាន, និវាសនដ្ឋាន, និវេសន៍ ដែរ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «និវេទន៍» មានន័យដូចម្ដេច ?


និវេទន៍


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សេចក្តីជាលាយលក្សណ៍អក្សរយ៉ាងខ្លី ពីរឿងណាមួយដូចយ៉ាងចំណងជើង ដែលប្រាប់ពីវត្ថុដើម ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «និវេទនប័ណ្ណ» មានន័យដូចម្ដេច ?


និវេទនប័ណ្ណ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សេចក្តីរាយរាប់របស់មេគណបក្ស នយោបាយ ពីចរិយា​ដែលបានប្រកាន់រួចមក និងវត្ថុបំណង ដែល​ត្រូវបំពេញឱ្យសម្រេចក្នុងអនាគត ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «និវេទនកថា» មានន័យដូចម្ដេច ?


និវេទនកថា


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ) ពាក្យជូនដំណឹង, ឲ្យដំណឹង, ប្រាប់ដំណឹងពីកិច្ចការ ឬពីស្ថានការណ៍ផ្សេងៗដែលគួរឲ្យដឹងឲ្យយល់
ឧទាហរណ៍៖ និវេទនកថាក្នុងខាងដើមសៀវភៅ… ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «និវាសនជនកម្ពុជា» មានន័យដូចម្ដេច ?


និវាសនជនកម្ពុជា


?ថ្នាក់ពាក្យជា ពន្ធដារ
មានន័យថា សម្រាប់គោលដៅនៃ ពបវ និយោជិត អ្នកជាប់ពន្ធ ឬរូបវន្តបុគ្គលដែលមាននិវាសនដ្ឋាន ឬមានកន្លែងស្នាក់នៅជាគោលដើម នៅក្នុងព្រះរាជាណាចក្រកម្ពុជា ឬដែលមានវត្តមាននៅក្នុងព្រះរាជាណាចក្រកម្ពុជា លើសពី ១៨២ ថ្ងៃ នៅក្នុងរយៈពេល ១២ ខែណាមួយ ដែលបានបញ្ចប់ក្នុងឆ្នាំសារពើពន្ធចរន្តត្រូវបានចាត់ទុកថាជានិវាសនជនកម្ពុជា។ ពបវ ក្នុងន័យនេះសំដៅដល់ពន្ធលើប្រាក់បៀវត្ស។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «និវាសនជន» មានន័យដូចម្ដេច ?


និវាសនជន


?ថ្នាក់ពាក្យជា ពន្ធដារ
មានន័យថា ក្នុងករណីដែលប្រើចំពោះនិយោជិត អ្នកជាប់ពន្ធ ឬរូបវន្តបុគ្គល មានន័យថាដែលមាននិវាសនដ្ឋាន ឬមានកន្លែងស្នាក់នៅជាគោលដើម នៅក្នុងព្រះរាជាណាចក្រកម្ពុជា ឬដែលមានវត្តមាននៅក្នុងព្រះរាជាណាចក្រកម្ពុជាលើសពី ១៨២ថ្ងៃ នៅក្នុងរយៈពេល ១២ខែ ណាមួយដែលបានបញ្ចប់ក្នុងឆ្នាំជាប់ពន្ធចរន្ត។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «និវាសដ្ឋាន» មានន័យដូចម្ដេច ?


និវាសដ្ឋាន


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ) ទីសម្រាប់នៅអាស្រ័យជានិច្ច, ទីដែលតាំងនៅជាប្រក្រតី ។
ឧទាហរណ៍៖ ខ្ញុំមិនទាន់មាននិវាសដ្ឋាននៅឡើយ, កំពុងសង់និវាសនដ្ឋាន ។

                ទីដែលតាំងនៅជាប្រក្រតី​ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «និវារណដ្ឋាន» មានន័យដូចម្ដេច ?


និវារណដ្ឋាន


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.) ទីកន្លែងដែលគេហាមឃាត់ ។
ឧទាហរណ៍៖ ទីនោះទៅមិនបានទេ ព្រោះជានិវារណដ្ឋាន ។

                   គ្រឹះស្ថានពេទ្យ ដែលព្យាបាលអ្នកជម្ងឺទុកជា​កិច្ច បង្ការ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «និវាតភាព» មានន័យដូចម្ដេច ?


និវាតភាព


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការផ្គាប់ បំពេញចិត្តទៅតាមតែគេញាក់ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «និវត្តន៍» មានន័យដូចម្ដេច ?


និវត្តន៍


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.) ដំណើរវិលត្រឡប់, ការវិលមកវិញ
ឧទាហរណ៍៖ រង់ចាំដំណើរនិវត្តន៍នៃគណៈប្រតិភូ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «និវត្តនាការ» មានន័យដូចម្ដេច ?


និវត្តនាការ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា. និវត្តន + អាការ) អាការដែលវិលត្រឡប់វិញ, ដំណើរប្រុងនឹងវិលត្រឡប់វិញ ។
ឧទាហរណ៍៖ ធ្វើនិវត្តនាការទៅវិញ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «និវត្តជន» មានន័យដូចម្ដេច ?


និវត្តជន


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អ្នករាជការ ដែលដល់កំណត់ត្រូវឈប់លែងបំពេញមុខក្រសួង ហើយបាននូវសោធន (ម.ព. នោះ​) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖