Posted on Leave a comment

តើពាក្យ «និវត្ត» មានន័យដូចម្ដេច ?


និវត្ត


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា (បា.) វិលវិញ, ត្រឡប់វិញ


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «និល័យ» មានន័យដូចម្ដេច ?


និល័យ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា តុ ទូមានថត បញ្ជីស្រង់ ទណ្ឌវាទនៃបុគ្គលណាមួយ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «និលលោហិត» មានន័យដូចម្ដេច ?


និលលោហិត


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈាមដែលឡើងខ្មៅរត់តាមធមនីទៅចូលក្នុងបេះដូង ហើយឡើង​ពណ៌ក្រហម ទើបចេញទៅតាមរោហិណី (ម.ព. ធមនី និងរោហិណី) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «និលរ័តន៍» មានន័យដូចម្ដេច ?


និលរ័តន៍


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. និលរ័ត្ន ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «និលពិសី, ម្នាស់បារាំង» មានន័យដូចម្ដេច ?


និលពិសី, ម្នាស់បារាំង


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា រុក្ខជាតិ មានដើមកំណើតក្នុងប្រទេស Mexique គេនិយមដាំជាលម្អ ក្នុងសួរនានា។ ស្លឹកគេអាចយកទៅធ្វើអំបោះត្បាញ ការ៉ុងបាន។។ ឫស ជាឱសធ្វើឱ្យនោមស្រួល និងរំងាប់រោគស្វាយ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «និលពិសី» មានន័យដូចម្ដេច ?


និលពិសី


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះប្រទាលសម្រាប់ប្រើជាថ្នាំ ( អ្នកខ្លះហៅថា នឹលពិសី ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «និល» មានន័យដូចម្ដេច ?


និល


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះត្បូងព័ណ៌ខៀវ ( ត្បូងកណ្ដៀង ) ។
?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( សំ. បា. នីល ) ខៀវ ។ ពាក្យសម្រាប់និយាយផ្សំជាមួយនឹងពាក្យ ខ្មៅ ឲ្យមានដំណើរប្លែក
ឧទាហរណ៍៖ ខ្មៅនិល គឺខ្មៅខៀវ ( ច្រើននិយាយក្លាយថា នឹល ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «និរ្ភ័យ» មានន័យដូចម្ដេច ?


និរ្ភ័យ


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( ម. ព. និរភ័យ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «និរោធ» មានន័យដូចម្ដេច ?


និរោធ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ. បា.) ព្រះធម៌សម្រាប់លត់សង្ខារ គឺធ្វើឲ្យបាត់ខ្យល់បាត់ដង្ហើមតែជីវិតឲ្យគង់នៅ ។ សេចក្តីរលត់; ព្រះនិព្វាន ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «និរុទកបាយស» មានន័យដូចម្ដេច ?


និរុទកបាយស


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ) មើលក្នុងពាក្យ បាយាស ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «និរុត្តិវិទូសាស្រ្ត» មានន័យដូចម្ដេច ?


និរុត្តិវិទូសាស្រ្ត


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា វិទ្យាសាស្រ្ត សិក្សាពីលក្ខណៈភាសា ពីអក្សរសាស្រ្ត ឬពីចំណេះនៃប្រជាជន ដើមកំណើតនៃភាសា ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «និរុត្តិវិទូ» មានន័យដូចម្ដេច ?


និរុត្តិវិទូ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អ្នកប្រាជ្ញខាងនិរុត្តិសាស្រ្ត ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «និរុត្តិ» មានន័យដូចម្ដេច ?


និរុត្តិ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា.; សំ. និរុក្តិ ) ការបញ្ចេញសូរសព្ទតាមទម្លាប់នៃការរលាស់អណ្ដាតថាកើត ទោះបីសរសេរត្រូវគ្នា ទាំងអត្ថន័យរបស់ពាក្យ ទោះត្រូវគ្នាតែមួយក៏គង់ឮសូរសព្ទផ្សេងពីគ្នាដែរ ។
ឧទាហរណ៍៖ ពាក្យថា មង្គល ពីរព្យាង្គនេះ អ្នកពុទ្ធសាសនិកក្នុងនានាប្រទេស បញ្ចេញនិរុត្តិឮផ្សេងៗគ្នា តាមទម្លាប់រាល់ជាតិ ព្រោះមានការរលាស់អណ្ដាតថាខុសគ្នា ។

                     ឈ្មោះគម្ពីរមួយនិយាយពីវេទាង្គទាំង ៦ ( ម. ព. វេទាង្គ ផង ) ។និរុត្តិប្បដិសម្ភិទា ( —ប៉ៈដិសាំភិ— ) ការបែកប្រាជ្ញាយល់ធ្លុះធ្លាយខាងភាសា, ការចេះច្បាប់ប្រាកដឥតទើសទាក់ខាងភាសាផ្សេងៗ ។ និរុត្តិសាស្ត្រ (—សាស) គម្ពីរឬក្បួនខ្នាតចែងអំពីភាសា, ភាសាសាស្ត្រ ។ល


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «និរាស» មានន័យដូចម្ដេច ?


និរាស


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ប្រាស, ឃ្លាតឆ្ងាយ ។
?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ) ដំណើរអស់បំណង, អស់សង្ឃឹម; ដែលអស់បំណង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «និរាក្រឹតិ» មានន័យដូចម្ដេច ?


និរាក្រឹតិ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការបដិសេធ (ច្បាប់) ការលុបលែងឱ្យមាន។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «និរាករណ៍» មានន័យដូចម្ដេច ?


និរាករណ៍


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការបដិសេធចោលនូវច្បាប់ ឬក្រឹត្យ ។
?ថ្នាក់ពាក្យជា មូលដ្ឋាន, ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា លុបចោលលែងឱ្យប្រើច្បាប់នោះតទៅទៀត។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «និរមិត» មានន័យដូចម្ដេច ?


និរមិត


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា (សំ. ក្ល. ) មើលពាក្យ និមិត ឬ និម្មិត ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «និរមត៌ក» មានន័យដូចម្ដេច ?


និរមត៌ក


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា មនុស្សគ្មាននិស្ស័យ គ្មានភ័ព្វ ហិនហៃទ្រព្យសម្បតិ្ត​។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «និរភ័យ» មានន័យដូចម្ដេច ?


និរភ័យ


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា (សំ. និភ៌យ; បា. និព្ភយ) ដែលឥតភ័យ, ឥតខ្លាច ។ សរសេរក្លាយជា នេរភ័យ ក៏មាន ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «និរប្រវេសន្ត» មានន័យដូចម្ដេច ?


និរប្រវេសន្ត


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អ្នកចោលស្រុកខ្លួន ទីនៅរកស៊ីឯស្រុកដទៃ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «និរប្រវេសក៍» មានន័យដូចម្ដេច ?


និរប្រវេសក៍


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អ្នកចេញចោលស្រុកកំណើត ទៅតាំងលំនៅក្នុងប្រទេសដទៃ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «និរប្រវេស» មានន័យដូចម្ដេច ?


និរប្រវេស


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការចេញចោលស្រុកកំណើត ទៅតាំងលំនៅក្នុងប្រទេសដទៃ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «និរន្តរាយ» មានន័យដូចម្ដេច ?


និរន្តរាយ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ) ការមិនមានអន្តរាយ, ដំណើរដែលគ្មានគ្រោះថ្នាក់ ។
ឧទាហរណ៍៖ សូមឲ្យអ្នកបានប្រកបដោយនិរន្តរាយ !


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «និរន្តរភាព» មានន័យដូចម្ដេច ?


និរន្តរភាព


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ភាពឥតចន្លោះ ឥតស្រាក គឺចេះតែជាប់រហូតអស់​កាល​ដ៏យូរ រយៈកាលដ៏យូរលង់ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «កំណត់សម្គាល់ ពាក្យកាត់ និរន្តភាព» មានន័យដូចម្ដេច ?


កំណត់សម្គាល់ ពាក្យកាត់ និរន្តភាព


?ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា ការមិនបង្កឱ្យមានភាពរេចរឹលជាអចិន្ត្រៃយ៍ ឬជាបន្តបន្ទាប់ ឬការថយចុះនូវគុណភាពនៃប្រភេទសារពាង្គកាយរស់ ឬគុណភាពនៃធនធានដទៃទៀត ដែលស្ថិតនៅក្រោមរូបភាពនៃការប្រើប្រាស់ជាទ្រង់ទ្រាយតូចក្ដី ធំក្ដី។
ភាពដែលអាចកើតមានជាបន្តបន្ទាប់ឥតដាច់ ឬលទ្ធភាពនៃការប្រើប្រាស់ជាបន្តបន្ទាប់ឥតដាច់នៃធនធានសេដ្ឋកិច្ច ឬហិរញ្ញវត្ថុ ដោយពុំគិតបញ្ចូលការរក្សាបាន ឬការពង្រីកបាននូវគុណភាព និងវឌ្ឍនភាព។
ឧទាហរណ៍៖ ការបង្ហូរកាកសំណល់ពីរោងចក្រចូលទៅក្នុងស្ទឹងធ្វើឱ្យបាត់និរន្តរភាពសម្រាប់ការប្រើប្រាស់ទឹក និងរបរនេសាទ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «និរន្ដរ៍» មានន័យដូចម្ដេច ?


និរន្ដរ៍


?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ( បា. ) ដែលឥតមានចន្លោះ, ជានិច្ច, ឥតស្រាក, ឥតឈប់, ឥតល្ហែ ។
ឧទាហរណ៍៖ សូមលោកបានប្រកបដោយសេចក្តីសុខជានិច្ចនិរន្ដរ៍ !


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «និរន្ដរ» មានន័យដូចម្ដេច ?


និរន្ដរ


?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ( ម. ព. និរន្ដរ៍ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «និរន័យ» មានន័យដូចម្ដេច ?


និរន័យ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សេចក្តីប្រកាសរបស់គណៈមេប្រយោគ ឬសន្និ បាតខាងនយោបាយ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «និរទោស, នេលភាព» មានន័យដូចម្ដេច ?


និរទោស, នេលភាព


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ភាពនៃបុគ្គល ដែលឥតបានធ្វើអំពើអាក្រក់ដោយចេតនា ភាព​មនុស្ស​ស្លូត​ត្រង់ មិនមានទោសខុសតាមសេចក្តីសង្ស័យ ភាពឆោត ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «និរទោស» មានន័យដូចម្ដេច ?


និរទោស


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា (សំ. និទ៌ោស; បា. និទ្ទោស) ដែលឥតទោស, ដែលគ្មានកំហុស ។
ឧទាហរណ៍៖ តាមពិតបុរសដែលជាប់ឃុំនេះជាមនុស្សនិរទោសសោះទេ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «និរទេស» មានន័យដូចម្ដេច ?


និរទេស


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ. និទ៌េឝ) ដំណើរបំបរបង់ឲ្យចេញពីស្រុក, ពីនគរខ្លួនទៅនៅស្រុក, នគរឯទៀត។ ច្រើនប្រើជា កិ.
ឧទាហរណ៍៖ ត្រូវនិរទេសវាទៅ !


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «និរទុក្ខ» មានន័យដូចម្ដេច ?


និរទុក្ខ


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( សំ. និទ៌ុះខ; បា. និទ្ទុក្ខ ) ដែលឥតទុក្ខ, ឥតព្រួយ ។ សរសេរក្លាយជា នេរទុក្ខ ក៏មាន ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «និរតី» មានន័យដូចម្ដេច ?


និរតី


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា. សំ. ហរតិយ) ឈ្មោះអនុទិសមួយជាចន្លោះទិសទក្សិណនិងទិសបស្ចិម ។
ឧទាហរណ៍៖ ទិសនិរតី ( ម. ព. ទិស និង ទិសានុទិស ផង ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «និរណេត្រ» មានន័យដូចម្ដេច ?


និរណេត្រ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ. និណ៌េត្ឫ) អ្នកពិភាក្សាក្តី, អ្នកជំនុំក្តី ( ចៅក្រម ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «និរគុណ» មានន័យដូចម្ដេច ?


និរគុណ


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( សំ. និគ៌ុណ; បា. និគ្គុណ ) ដែលឥតគុណឥតប្រយោជន៍ ។
ឧទាហរណ៍៖ មនុស្សនិរគុណ, របស់និរគុណ ។

                  ដែលរមឹលគុណគេ ។
ឧទាហរណ៍៖ មនុស្សនិរគុណគេ។ សរសេរក្លាយជា នេរគុណ ក៏មាន ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «និយ្យានិកធម៌» មានន័យដូចម្ដេច ?


និយ្យានិកធម៌


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា. សំ. ; បា. —ធម្ម) ធម៌សម្រាប់ដឹកនាំ ឬយឹតយោងស្រោចស្រង់សត្វឲ្យរួចចាកទុក្ខ ។
ឧទាហរណ៍៖ ពុទ្ធសាសនា ជានិយ្យានិកធម៌ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «និយ័តកម្មផ្អែកលើទីផ្សារ» មានន័យដូចម្ដេច ?


និយ័តកម្មផ្អែកលើទីផ្សារ


?ថ្នាក់ពាក្យជា បច្ចេកសព្ទបរិស្ថាន
មានន័យថា វិធីសាស្ត្រនិយ័តដោយប្រើប្រាស់យន្តការតម្លៃ (ការយកពន្ធ និងការអនុញ្ញាតឱ្យដេញថ្លៃពាណិជ្ជកម្មកាបូន) ក្នុងចំនោមវិធានការដទៃទៀតដើម្បីកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «និយ័តកម្មជាគំរូរបស់អង្គការសហប្រជាជាតិ» មានន័យដូចម្ដេច ?


និយ័តកម្មជាគំរូរបស់អង្គការសហប្រជាជាតិ


?ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា អនុសាសន៍អង្គការសហប្រជាជាតិ ស្ដីពីការដឹកជញ្ជូនទំនិញគ្រោះថ្នាក់ ឬជានិយ័តកម្មគំរូម៉ូដែល។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «និយ័ត» មានន័យដូចម្ដេច ?


និយ័ត


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលស្របតាមវិធាន និងច្បាប់ធម្មជាតិ ដែលកើតមានទៀងតាមថ្ងៃ​ និងម៉ោង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «និយោជិត ឬអ្នកជួយ» មានន័យដូចម្ដេច ?


និយោជិត ឬអ្នកជួយ


?ថ្នាក់ពាក្យជា របបសន្តិសុខសង្គម
មានន័យថា ជនដែលបានចុះកិច្ចសន្យាជួយធ្វើការបុគ្គលណាម្នាក់ ដោយយកកម្រៃ ប៉ុន្តែគ្មានធ្វើមុខការហត្ថកម្មពេញទី ឬក៏គ្រាន់តែជួយធ្វើការហត្ថកម្មជាបន្ទាប់ បន្សំប៉ុណ្ណោះ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «និយោជិត» មានន័យដូចម្ដេច ?


និយោជិត


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ) អ្នកដែលគេប្រើឲ្យធ្វើការ; កូនឈ្នួល; ភ្នាក់ងារដែលធ្វើការក្រោមបង្គាប់ចៅហ្វាយនាយក្នុងគ្រឹះស្ថានឯកជន ឬក្នុងក្រសួងរាជការ ។
ឧទាហរណ៍៖ ក្នុងរោងចក្រធ្វើក្រដាសនេះ មាននិយោជិតចំនួន ៤០០ នាក់ (បារ. Employé ) ។

?ថ្នាក់ពាក្យជា ពន្ធដារ
មានន័យថា រូបវន្តបុគ្គលដែលបានទទួលប្រាក់បៀវត្ស អំពីសកម្មភាពបម្រើការងាររបស់ខ្លួន រួមបញ្ចូលទាំងអ្នកទទួលខុសត្រូវ ឬអភិបាលរបស់សហគ្រាស មន្រ្តីរាជការ មន្រ្តីជ្រើសតាំងដោយការបោះឆ្នោត លើកលែងតែសមាជិករដ្ឋសភានិងព្រឹទ្ធសភា។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «និយោជក» មានន័យដូចម្ដេច ?


និយោជក


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ) អ្នកដឹកនាំ, អ្នកបង្គាប់ឬប្រើឲ្យគេធ្វើការផ្សេងៗ ( បារ. Employeur ) ។
អ្នកម្ចាស់ឈ្នួល អ្នកជួលកម្លាំងគេប្រើ ។

?ថ្នាក់ពាក្យជា ពន្ធដារ, របបសន្តិសុខសង្គម
មានន័យថា វាក្យសព្ទនេះមាននិយមន័យច្រើន ដូចខាងក្រោម៖ ១. រួមមាន ស្ថាប័នរដ្ឋ នីតិបុគ្គលនិវាសនជន ក្រុមហ៊ុនសហកម្មសិទ្ធិនិវាសនជន គ្រឹះស្ថានអចិន្រ្តៃយ៍នៅក្នុងព្រះរាជាណាចក្រកម្ពុជា អង្គការមិនស្វែងរកចំណេញ ឬរូបវន្តបុគ្គលនិវាសនជនដែលប្រកបអាជីវកម្ម។ ២. រូបវន្តបុគ្គល ឬនីតិបុគ្គល ជាសាធារណៈ ឬឯកជន ដែលប្រើកម្មករនិយោជិតម្នាក់ ឬច្រើននាក់ ទោះជាកម្មករនិយោជិតជាប់លាប់ ឬម្តងម្តាល។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «និយុត្តិការ, និច្ចវេតន៍» មានន័យដូចម្ដេច ?


និយុត្តិការ, និច្ចវេតន៍


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា បៀវត្ស៍មានកម្រិត (ពាក្យនេះច្រើនប្រារព្ធតែលើមន្រ្តីធំៗ)​ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «និយាយបន្លឺឲ្យដឹង» មានន័យដូចម្ដេច ?


និយាយបន្លឺឲ្យដឹង


?ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា ទ្រង់ប្រារព្ធ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «និយាយញ៉េះញ៉ោះរឿយៗ» មានន័យដូចម្ដេច ?


និយាយញ៉េះញ៉ោះរឿយៗ


?ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា សូរសំឡេងញ៉ែឮរឿយៗ ។ រញ៉ែរញ៉ សូរសំឡេងញ៉ែញ៉រឿយៗ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «និយាយចំពោះ» មានន័យដូចម្ដេច ?


និយាយចំពោះ


?ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា ទ្រង់ប្រារព្ធ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «និយាយការ» មានន័យដូចម្ដេច ?


និយាយការ


?ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា ទ្រង់មានព្រះរាជឱង្ការ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «និយាយ» មានន័យដូចម្ដេច ?


និយាយ


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា (សំ. ន្យាយ ន. “សេចក្តីសមគួរ, លំអដ៏សមគួរ; ការបញ្ចេញឧទាហរណ៍”) នាំសម្ដីចេញ គឺពោលពាក្យ, ស្ដី, ថា ។
ឧទាហរណ៍៖ មាតាបិតាគួរប្រដៅកូនឲ្យរៀននិយាយស្ដីឲ្យត្រឹមត្រូវតាំងពីក្មេងតូចមក កុំបណ្ដោយឲ្យវាធ្លាប់និយាយខុស ។

?ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា ទ្រង់មានព្រះបន្ទូល, ទ្រង់មានព្រះតម្រាស់, ព្រះសវនីយ (ព្រះអគ្គមហេសី) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «និយាមកាមុំ» មានន័យដូចម្ដេច ?


និយាមកាមុំ


?ថ្នាក់ពាក្យជា ចំណូលមិនមែនសារពើពន្ធ
មានន័យថា និយាមកាដែលត្រូវបានប្លែងចេញពីការវាស់វែងចម្ងាយ និងមុំពីចំណុចថេរមួយ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «និយាមកាភូមិសាស្រ្ត» មានន័យដូចម្ដេច ?


និយាមកាភូមិសាស្រ្ត


?ថ្នាក់ពាក្យជា ចំណូលមិនមែនសារពើពន្ធ
មានន័យថា ចំនួនតួលេខនៃរយៈទទឹង និងរយៈបណ្ដោយដែលកំណត់បាននូវទីតាំងចំណុចនីមួយៗនៅលើផែនដី ដោយផ្អែកទៅលើអេលីបសូអ៊ីដយោង


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «និយាមកាចតុរង្គ» មានន័យដូចម្ដេច ?


និយាមកាចតុរង្គ


?ថ្នាក់ពាក្យជា ចំណូលមិនមែនសារពើពន្ធ
មានន័យថា និយាមកាស្ថិតក្នុងប្រព័ន្ធមួយ ដែលក្នុងនោះតួលេខនិងតួអក្សរ ត្រូវបានប្រើសម្រាប់កំណត់ទីតាំង នៃចំណុចមួយនៅលើផែនទីដែលមានបែងក្រឡាចតុរង្គ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «និយាមកា» មានន័យដូចម្ដេច ?


និយាមកា


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា វត្ថុធាតុសម្រាប់យកទៅផ្សំ ដើម្បីឱ្យកើតជាចំណុចណាមួយ (ព.គ.) ។
?ថ្នាក់ពាក្យជា ចំណូលមិនមែនសារពើពន្ធ
មានន័យថា ចំនួនតួលេខជាមុំ ឬជាបន្ទាត់ ដែលកំណត់អំពីទីតាំងរបស់ចំណុចនីមួយៗនៅក្នុងបណ្ដាញ ឬប្រព័ន្ធកំណត់ណាមួយ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «និយាម» មានន័យដូចម្ដេច ?


និយាម


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា បទបញ្ញត្តិ ដែលតម្រូវឱ្យប្រតិបត្តិតាម ជាកាតព្វកិច្ច ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «និយម» មានន័យដូចម្ដេច ?


និយម


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា កំណត់, អនុលោមតាម ។
?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា. សំ.) សេចក្តីកំណត់, ធម្មតា, ធម្មជាតិ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «និយតមិច្ឆាទិដ្ឋិ» មានន័យដូចម្ដេច ?


និយតមិច្ឆាទិដ្ឋិ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.) សេចក្ដីប្រកាន់ខុសថាទៀង គឺយល់ឃើញខុសថាមនុស្សសត្វទាំងអស់ កាលបើស្លាប់ទៅ, ធ្លាប់កើតជាជាតិអ្វី ក៏មកកើតជាជាតិនោះទៀត ( ទិដ្ឋិនេះតាមពុទ្ធសាសនាថាមានទោសធ្ងន់ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «និយតភាព» មានន័យដូចម្ដេច ?


និយតភាព


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ភាពដែលស្របទៅតាមវិធាន និងច្បាប់ធម្មជាតិ ដូចជានិយតភាពនៃនាឡិកា ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «និយតកម្ម» មានន័យដូចម្ដេច ?


និយតកម្ម


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការធ្វើឱ្យស្របទៅតាមវិធាន លទ្ធផលនៃការធ្វើនេះ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «និម្មិតកម្ម, និមិត្តកម្ម» មានន័យដូចម្ដេច ?


និម្មិតកម្ម, និមិត្តកម្ម


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការបង្កើត ការកើតដោយឯងៗ ការអប់រំឱ្យមានចំណេះ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «និម្មិត» មានន័យដូចម្ដេច ?


និម្មិត


មានន័យថា ( ម. ព. និមិត ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «និម្មាបនិក» មានន័យដូចម្ដេច ?


និម្មាបនិក


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា​ ​( បា. ) អ្នកធ្វើឬបង្កើតអ្វីៗដោយឫទ្ធិ ។ អ្នកកាន់កាប់មុខការខាងកសាងលំអតាក់តែង…( ម. ព. និម្មាបនកម្ម ទៀតផង; បារ. Architecte ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «និម្មាបនកម្ម» មានន័យដូចម្ដេច ?


និម្មាបនកម្ម


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ) អំពើឬការបង្កើតអ្វីៗដោយឫទ្ធិ ។ សិល្បៈផ្នែកខាងការសាង ឬតាក់តែងនូវវត្ថុផ្សេងៗឲ្យបានល្អឆើតឆាយដូចជានិម្មិត ។
ឧទាហរណ៍៖ គួរស្ងើចសរសើរនូវនិម្មាបនកម្មនៃប្រាសាទនគរវត្ត ( បារ. Architecture ) ។

                សិល្បៈខាងការសាងសង់ ឬរៀបតុបតែងលំអ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «និម្មានរតី» មានន័យដូចម្ដេច ?


និម្មានរតី


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.) ឈ្មោះស្ថានសួគ៌ក្នុងឆកាមាវចរជាន់ទីប្រាំ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «និម្មល» មានន័យដូចម្ដេច ?


និម្មល


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( ម. ព. និមល ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «និមុត្តិធានា» មានន័យដូចម្ដេច ?


និមុត្តិធានា


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា លិខិតរបស់ក្រុមគយ និងរដ្ឋាករ បើកឱ្យនាំដោយសេរីនូវទំនិញ ដែល​ពុំទាន់​បានបង់ពន្ធគយ។
ឧទាហរណ៍៖ អ្នកកាន់និមុត្តិធានានេះ ត្រូវបង្ហាញអ្នករាជការ គ្រប់ពេលដែលសួររកខានពុំបាន ។

?ថ្នាក់ពាក្យជា គយ
មានន័យថា វាក្យសព្ទនេះមាននិយមន័យច្រើន ដូចខាងក្រោម៖ ១. ការធានាផ្នែកហិរញ្ញវត្ថុ ឬលិខិតូបករណ៍ហិរញ្ញវត្ថុផ្សេងទៀត ដែលប្រើប្រាស់សម្រាប់ធានាក្នុងការទូទាត់បង់ពន្ធ អាករ និងកម្រៃផ្សេងទៀតជាយថាហេតុ តាមបញ្ញត្តិនៃច្បាប់នេះ។ ២. អាចមានទម្រង់ជា៖ ▪សាច់ប្រាក់ ឬមូលប្បទានបត្រដែលមានការបញ្ជាក់ពីធនាគារ ▪ប័ណ្ណធានា ឬនិមុត្តិធានា ដែលចេញដោយធនាគារ ក្រុមហ៊ុនធានារ៉ាប់រង ឬស្ថាប័នរដ្ឋ និងលិខិតុបករណ៍តាមទម្រង់ផ្សេងទៀត នៃនិមុត្តិធានា ដែលមានការយល់ព្រមពីនាយកទីចាត់ការគយនិងរដ្ឋាករ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «និមុត្តិកិច្ច» មានន័យដូចម្ដេច ?


និមុត្តិកិច្ច


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការជម្រះនូវប្រាក់ ឬវត្ថុដែលជំពាក់ ការចុះនិមុត្តិនៅលើសំបុត្រ ឬវិក្កយបត្រ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «និមុត្តិ» មានន័យដូចម្ដេច ?


និមុត្តិ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការរួចជ្រះស្រឡះ អំពើដែលម្ចាស់បំណុលឱ្យកូនបំណុលរួចខ្លួនពីកាតព្វកិច្ច ដោយ​ចុះ​ហត្ថលេខានៅលើវិក្កយបត្រ ឬផលប័ត្រពាណិជ្ជកម្មណាមួយ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «និមិត្តហេតុ» មានន័យដូចម្ដេច ?


និមិត្តហេតុ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ) ហេតុជាគ្រឿងចំណាំឬសម្គាល់ ។ សព្វថ្ងៃប្រើពាក្យនេះសំដៅយកអាការនៃរោគឬប្រភេទនៃជំងឺ ដែលនាំឲ្យដឹងបានដោយគ្រឿងសម្គាល់ផ្សេងៗ ។
ឧទាហរណ៍៖ និមិត្តហេតុនៃរោគគ្រុនចាញ់ ( បារ. Symptome ) ។

                អាការនៃរោគ ដែលនាំឱ្យដឹងពីប្រភេទជំងឺ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «និមិត្តសញ្ញ» មានន័យដូចម្ដេច ?


និមិត្តសញ្ញ


មានន័យថា រូបរចនាក្បាច់ក្បូរ (មាន ឬគ្មានអក្សរ) សម្រាប់ជានិមិត្តរូបនៃស្ថាប័ន អង្គការ ឬក្រុមហ៊ុនណាមួយ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «និមិត្ត» មានន័យដូចម្ដេច ?


និមិត្ត


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ) ដើមហេតុ, លក្ខណៈ, គោល, ចារឹក, គ្រឿងសម្គាល់ ។
ឧទាហរណ៍៖ និមិត្តសីមា គឺគ្រឿងសម្គាល់ដែលភិក្ខុសង្ឃបានកំណត់យកជាគោលចារឹកសីមា ។

                 ខ្មាសរបស់បុរសស្ត្រី ។
ឧទាហរណ៍៖ និមិត្តបុរស, និមិត្តស្ត្រី ។

?ថ្នាក់ពាក្យជា អាយតនិបាត
មានន័យថា ( សំ. បា. ) ព្រោះ, ព្រោះតែ ។
ឧទាហរណ៍៖ ដំរីបានជាព្រានស្វែងតាមបាញ់ និមិត្តភ្លុកវា (មិនសូវប្រើ, ច្រើនប្រើពាក្យ ព្រោះ, ព្រោះតែ ជាង) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «និមិត្តរូប» មានន័យដូចម្ដេច ?


និមិត្តរូប


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ) រូបជាគ្រឿងកំណត់សម្គាល់ គឺវត្ថុជាតំណាងអ្វីមួយដែលគ្មានរូប ដូចជាជញ្ជីងទុកជាតំណាងនៃសុចរិតយុត្តិធម៌ជាដើម ។
ឧទាហរណ៍៖ ជញ្ជីងជានិមិត្តរូបនៃយុត្តិធម៌, អំបោះចងដៃគូស្វាមីភរិយាថ្មី ទុកជានិមិត្តរូបនៃពរ ៤ ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ ( បារ. Symbole ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «និមិត» មានន័យដូចម្ដេច ?


និមិត


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ( បា. និម្មិត; សំ. និរ្មិត ) បង្កើតដោយឫទ្ធិ, កាឡាខ្លួន, ដំណែងខ្លួន ។ ( ប្រើ និម្មិត ត្រឹមត្រូវជាង និមិត ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «និមល» មានន័យដូចម្ដេច ?


និមល


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( បា. និម្មល; សំ. និម៌ល ) ដែលឥតមន្ទិល, ឥតសៅហ្មង (ព. កា.) ។
ឧទាហរណ៍៖ តាំងពីឃា្លតចាកនួននិម្មល រៀមរឹងទុក្ខទល់ខ្វល់ក្នុងប្រាណ កិច្ចការសារពើធ្វើពុំបាន នឹកតែកល្យាណសព្វវេលា ។ ( ប្រើជា និម្មល ត្រឹមត្រូវជាង និមល ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «និមន្តន៍» មានន័យដូចម្ដេច ?


និមន្តន៍


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. និមន្តន; សំ. និមន្ត្រណ ) ដំណើរអញ្ជើញ, ដំណើរសូមឲ្យទៅឬសូមឲ្យមក ( ស. ស. ) ។
ឧទាហរណ៍៖ និមន់)លោកទទួលនិមន្តន៍ទាយកហើយ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «និមន្ត» មានន័យដូចម្ដេច ?


និមន្ត


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ( បា. ) អញ្ជើញ, សូមឲ្យទៅ ឬ សូមឲ្យមក (ស. ស.) ។
ឧទាហរណ៍៖ និមន្តលោកទេស្នា, និមន្តលោកទៅបិណ្ឌបាត, និមន្តលោកមកឆាន់ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «និព្វិស្សាសៈ» មានន័យដូចម្ដេច ?


និព្វិស្សាសៈ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការដកសេចក្តីទុកចិត្ត ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «និព្វាននរក» មានន័យដូចម្ដេច ?


និព្វាននរក


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ព. បុ. ) មើលក្នុងពាក្យ លោកន្តរនរក ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «និព្វាន» មានន័យដូចម្ដេច ?


និព្វាន


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (មកពី សំ. ថា និស៑ “ចេញ, ចេញផុត, ចេញផុតស្រឡះ; អស់, ឥត” + វាន “ជាឈ្មោះតណ្ហាដែលចាក់ស្រេះ, ទាក់ឆ្វាក់, រួបរឹតនៅក្នុងសន្ដានចិត្តសត្វ”, និស៑ > និរិ + វាន > វាណ = និរ៌ាណ; បា. និ + វាន, ដោយអនុលោមតាម សំ. គឺឲ្យមានសំឡេងធ្ងន់ដូច សំ. ដែរ និ + វាន, វ > ព តម្រួត ព > ព្វ = និព្វាន មានអត្ថន័យដូច សំ. ដែរ គឺជាឈ្មោះធម្មជាតឬចិត្តដែលចេញផុតស្រឡះចាក វានៈ គឺឥតមានតណ្ហាដែលចាក់ស្រេះទាក់ឆ្វាក់រួបរឹត, ដោយបរិយាយថា អស់មានកម្មដដែលៗ តទៅទៀតហើយ (សំដៅចំពោះ ខន្ធនិព្វាន របស់ព្រះពុទ្ធ, ព្រះបច្ចេកពុទ្ធ, ព្រះអរហន្តខីណាស្រព, ប៉ុន្តែពាក្យ និព្វាន ឬ និវ៌ាណ នេះមានមគ្គ ៤ ផល ៤ ជាសមុទ័យឬជាប្រភពឲ្យកើតបានជា កិលេសនិព្វាន ឬ ក្លេសនិវ៌ាណ ក៏ពុំទាន់ចេញផុតស្រឡះចាកកម្មដដែលៗនៅឡើយ លុះដល់បញ្ចក្ខន្ធរលត់ហើយ ទើបមានឈ្មោះថា ខន្ធនិព្វាន ឬ ស្កន្ធនិវ៌ាណ អស់មានកម្មដដែលៗតទៅទៀត នៅមានសុទ្ធតែ បរមសុខ ហៅថា ឯកន្តបរមសុខ តែមួយយ៉ាងប៉ុណ្ណោះឯង ។
ឧទាហរណ៍៖ និព្វានជាបរមត្ថធម៌ មានអត្ថន័យសុខុមល្អិតហួសវិស័យនៃសាធារណសត្វបុថុជ្ជន បើលុះតែបុថុជ្ជនអ្នកធុញទ្រាន់នឿយណាយរសាយចិត្ត ឃា្លតចាកបុនប្បុនក្កម្ម គឺកម្មដដែលៗ ទើបយល់ឃើញព្រឹលៗ ថាមាននិព្វានពិតមែន… ( ព. វិ. ពុ. ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «និព្ភោគ» មានន័យដូចម្ដេច ?


និព្ភោគ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការចាត់ជាលែងប្រើការកើត ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «និព្ភយភាព» មានន័យដូចម្ដេច ?


និព្ភយភាព


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សេចក្តីមោះមុត អង់អាចមិនតក់ស្លុតក្នុងភ័យអាសន្ន ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «និពន្ធ» មានន័យដូចម្ដេច ?


និពន្ធ


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា (បា.) តែងឡើង, ចងក្រង, រៀបរៀង ។
ឧទាហរណ៍៖ និពន្ធពង្សាវតារ, និពន្ធរឿងប្រលោមលោក; ដែលចងហើយ; ដែលតែងហើយ, ដែលសម្រេចឲ្យមានកម្រិតហើយ,…: រឿងនិពន្ធ ។

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ចំណង (សេចក្ដី), សេចក្តីតែង, ពំនោល ។ ល ។ ( រ. ស. ) ។
ឧទាហរណ៍៖ ព្រះនិពន្ធ, ព្រះរាជនិពន្ធ គឺសេចក្ដីដែលស្ដេចទ្រង់តែង, ទ្រង់រៀបរៀង ( ម. ព. រាជនិពន្ធ ផង ) ។

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា (បា.) តែងឡើង, ចងក្រង, រៀបរៀង ។
ឧទាហរណ៍៖ និពន្ធពង្សាវតារ, និពន្ធរឿងប្រលោមលោក; ដែលចងហើយ; ដែលតែងហើយ, ដែលសម្រេចឲ្យមានកម្រិតហើយ,…: រឿងនិពន្ធ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «និពទ្ធកុសល» មានន័យដូចម្ដេច ?


និពទ្ធកុសល


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ) កុសលដែលគេធ្វើជាប់ហូរហែមិនដាច់, កុសលជានិច្ច ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «និប្ផលនិយម» មានន័យដូចម្ដេច ?


និប្ផលនិយម


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការទប់មិនឱ្យមានកូនច្រើន ដោយចេតនា តាមប្រព័ន្ធរបស់លោក មាល ធឺស ដែលយល់ថា មនុស្សកើតច្រើនជាហេតុនាំឱ្យលំបាកក្នុងការចិញ្ចឹមជីវិត ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «និប្ផសភាព» មានន័យដូចម្ដេច ?


និប្ផសភាព


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ភាពដែលមិនមាន ឬមិនសូវមានផល ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «និប្ផល» មានន័យដូចម្ដេច ?


និប្ផល


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដែលលែងឱ្យផល ឬមិនសូវបានផល ដែលអារឥតកូន (មនុស្ស) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «និប្បរិយាយ» មានន័យដូចម្ដេច ?


និប្បរិយាយ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា. ; សំ. និរ៑ + បយ៌ាយ > និស្បយ៌ាយ ឬ និះប យ៌ាយ) សេចក្តីអធិប្បាយដោយត្រង់មិនផ្សែផ្សំ, សេចក្តីពន្យល់ត្រឹមត្រូវគ្រប់គ្រាន់ ។ ព. ផ្ទ. បរិយាយ ផង ។

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដោយច្បាស់សេចក្តី ហើយដាច់ខាត ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «និប្បទ» មានន័យដូចម្ដេច ?


និប្បទ


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលឥតស្លាប ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «និបាតសព្ទ» មានន័យដូចម្ដេច ?


និបាតសព្ទ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. ; បា. និបាតសទ្ទ ) សព្ទសម្រាប់ផ្សំសម្ដីត្រង់ឃ្លារបះនីមួយៗ ជាជំនួយនាមសព្ទនិងកិរិយាសព្ទ ឲ្យមានសេចក្ដីស្រឡះ, ច្បាស់លាស់, ពីរោះស្រួលស្ដាប់ ។ ល ។ ដូចពាក្យថា ក៏, ក៏ដោយ, ក៏ដែរ, ក្តី, ផង, ឯ, បើ, ទោះ, ទោះបី, បើទុកជា, ទើប, ពុំនោះសោត, ដែរ ជាដើម ( ព. វ. ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «និបាតជាតក» មានន័យដូចម្ដេច ?


និបាតជាតក


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. និបាត ន. ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «និបាត» មានន័យដូចម្ដេច ?


និបាត


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ) ដូចគ្នានឹង និបាតសព្ទ ដែរ ។
( សំ. បា. ) ឈ្មោះពួកគម្ពីរសម្ដែងរឿងនិទានរបស់ព្រះពុទ្ធ កាលកើតក្នុងជាតិមុនៗ ជាគម្ពីររាប់បញ្ចូលក្នុងព្រះត្រៃបិដកប៉ែកព្រះសូត្រ ខាងខុទ្ទកនិកាយ
ឧទាហរណ៍៖ គម្ពីរនិបាត, គម្ពីរនិបាតជាតក ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «និន្និវារណ៍» មានន័យដូចម្ដេច ?


និន្និវារណ៍


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការហាមឃាត់នាវាជាបណ្តោះអាសន្ន មិនឱ្យចេញពីកំពង់ផែដែលចត ការហាម​ឃាត់មិនឱ្យទៅមក ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «និន្នាទ» មានន័យដូចម្ដេច ?


និន្នាទ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ) សំឡេងគឹកកង, សូរសព្ទកងរំពង ។
?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលកងរំពង ។
ឧទាហរណ៍៖ សំឡេងនិន្នាទ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «និន្នាការ» មានន័យដូចម្ដេច ?


និន្នាការ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. និន្ន + អាការ ) អាការដែលទ្រេតទេរទៅ ឬដែលលម្អៀងទៅម្ខាងៗ ។
ឧទាហរណ៍៖ ប្រទេសនេះ មាននិន្នាការទៅខាងឆ្វេង, ប្រទេសនោះ មាននិន្នាការទៅខាងស្ដាំ, ប្រទេសអព្យាក្រឹតឋិតនៅត្រង់កណ្ដាល ឥតមាននិន្នាការទៅខាងឆ្វេងឬខាងស្ដាំឡើយ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «និន្ទា» មានន័យដូចម្ដេច ?


និន្ទា


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ. បា.) ដំណើរតិះដៀល, ការរិះគន់, ដំណៀល ។
ឧទាហរណ៍៖ មនុស្សក្នុងលោក ពុំអាចចៀសផុតអំពីនិន្ទាបានឡើយ ។

                  ឈ្មោះលោកធម៌ទី ៥ ក្នុងពួកលោកធម៌ទាំង ៨ ( ម. ព. លោកធម៌ ក្នុងពាក្យ លោក ទៀតផង ) ។ ខ្មែរយើងប្រើជា កិ. ក៏មាន
ឧទាហរណ៍៖ កុំនិន្ទាគេ គឺកុំតិះដៀលគេ ។ និន្ទាឈ្នានីស និន្ទាផងច្រណែនឈ្នានីសផង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «និទ្វារ» មានន័យដូចម្ដេច ?


និទ្វារ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ផ្លូវជាទីចេញទៅនៃចរន្តអគ្គិសនី ។
ឧទាហរណ៍៖ តាមគោលការណ៍ ចរន្តអគ្គិសនីមានផ្លូវរត់ពីរយ៉ាង គឺផ្លូវរត់ចូល(ឧទ្វារ)និងផ្លូវរត់ចេញ (និទ្វារ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «និទ្រាលុភាព» មានន័យដូចម្ដេច ?


និទ្រាលុភាព


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ភាពនៃមនុស្ស ឬសត្វដែលហាក់ដូចជាដេកលក់ ដោយឈប់លែងទទួលអារម្មណ៍​ពី​ខាងក្រៅ ដូចយ៉ាងអណ្តើកដែលក្រាំងក្នុងដី នៅរដូវខែប្រាំងជាដើម ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «និទ្រា» មានន័យដូចម្ដេច ?


និទ្រា


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. ; បា. និទ្ទា ) ដំណើរដេកលក់ ។ ខ្មែរយើងប្រើជា កិ. ក៏មាន ។
ឧទាហរណ៍៖ កំពុងនិទ្រា គឺកំពុងដេកលក់; ច្រើនប្រើក្លាយជានិន្ទ្រា គួរកុំប្រើ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «និទ្ធ័ន» មានន័យដូចម្ដេច ?


និទ្ធ័ន


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អ្នកជំនួញដែលបិទទ្វារដោយនិទ្ធនភាព។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «និទ្ធនភាព» មានន័យដូចម្ដេច ?


និទ្ធនភាព


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ភាពជំនួញដែលគ្មានប្រាក់សងជំពាក់ ជាហេតុនាំឱ្យម្ចាស់បំណុលលែងជឿទុកចិត្ត។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «និទ្ទោសកម្ម» មានន័យដូចម្ដេច ?


និទ្ទោសកម្ម


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការលើកលែងប្រកាន់ទោសទូទៅ លិខិតចេញពីអំណាចនីតិបញ្ញត្តិ លើកលែង​ឱ្យចោទប្រកាន់នូវហេតុការណ៍ណាមួយ ដែលត្រូវមានទោស ព្រមទាំងបដិសេធទណ្ឌវាទចោលទៀត ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «និទ្ទេសវារៈ» មានន័យដូចម្ដេច ?


និទ្ទេសវារៈ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. —វារ ) វារៈ ឬសង្កាត់សេចក្ដីដែលសម្ដែងចែកញែក ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖