Posted on Leave a comment

តើពាក្យ «បញ្ចើ» មានន័យដូចម្ដេច ?

បញ្ចើ

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា បង្អួត​ដើម្បី​ឲ្យ​គេ​ស្ងើច ឲ្យ​គេ​សរសើរ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បញ្ចូល» មានន័យដូចម្ដេច ?

បញ្ចូល

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើ​ឲ្យ​ចូល ។
ឧទាហរណ៍៖ បញ្ចូល​គោ​ក្នុង​ក្រោល បញ្ចូល​ទឹក​ក្នុង​ស្រែ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បញ្ចុះ» មានន័យដូចម្ដេច ?

បញ្ចុះ

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើឲ្យចុះ ។ បញ្ចុះកំពង់ ដាក់ប្រដាប់បន្លុងប្រគេនភិក្ខុសង្ឃ ជាកិច្ចឧទ្ទិសផលបុណ្យបញ្ជូនទៅបុគ្គលដែលទើបធ្វើមរណកាលថ្មីៗ ( ពាក្យសាមញ្ញ, ពាក្យរាបសាហៅថា ប្លុង; ធ្វើតាមប្រពៃណីរបស់ប្រទេស ); បរិភោគច្រើនហើយថែមទាំងយឺតយូរក្រឈប់ក្រលែង មិនចេះអស់មិនចេះហើយ ។
ឧទាហរណ៍៖ ចុះវាបញ្ចុះកំពង់ដល់ណាទៀត? (ព. ទ្រ. ម.) ។

                  បញ្ចុះជ្រំ ដាក់អ្វីៗច្រើនមុខលាយឡំគ្នា ។ បញ្ចុះដន្លាប់ សូត្រសែកមន្តអាគម ប្រសិទ្ធីក្រមួនមាត់ក្នុងដន្លាប់ ( តាមទម្លាប់អ្នកដែលជឿ ) ។ បញ្ចុះដំណាប់ ដាក់បន្លួញក្នុងដំណាប់ ។ បញ្ចុះធាតុ ដាក់អដ្ឋិធាតុក្នុងចេតិយឬក្នុងផែនដី ។ បញ្ចុះតម្លៃ គិតឬដាក់តម្លៃឲ្យថយចុះតិចជាងមុន ។ បញ្ចុះបញ្ចូល និយាយណែនាំពន្យល់ឲ្យចុះចូល ។ បញ្ចុះសីមា ចងសីមាដោយមាននិមិត្តកំណត់ព្រំដែន សម្រាប់ភិក្ខុសង្ឃធ្វើសង្ឃកម្មផ្សេងៗ តាមវិន័យព្រះពុទ្ធសាសនា។ ល ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បញ្ចុក» មានន័យដូចម្ដេច ?

បញ្ចុក

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ចុក​ឲ្យ ដាក់​ភោជនាហារ​ក្នុង​មាត់​ឲ្យ​បរិភោគ។
ឧទាហរណ៍៖ ម្ដាយ​បញ្ចុក​បាយ​កូន; សត្វ​ស្លាប​បញ្ចុក​ចំណី​កូន។

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះនំមានរសសាប សរសៃវែងៗ ជាចង្វាយៗ ធ្វើដោយម្សៅខ្សាយ, លាយនឹងទឹកសម្ល មានរបោយជាគ្រឿងផ្សំផង, ប្រើបរិភោគជាចម្អាប ។
ឧទាហរណ៍៖ ទឹកសម្លនំបញ្ចុក ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បញ្ចាំង» មានន័យដូចម្ដេច ?

បញ្ចាំង

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើ​ឲ្យ​ចាំង ធ្វើ​ឲ្យ​ឆ្លុះ​ឃើញ​ស្រមោល​ដោយ​ពន្លឺ។
ឧទាហរណ៍៖ បញ្ចាំង​កញ្ចក់ បញ្ចាំង​ភាពយន្ត។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បញ្ចាំ» មានន័យដូចម្ដេច ?

បញ្ចាំ

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ដាក់ទ្រព្យរបស់អ្វីមួយទុកជាភ័ស្តុតាងហើយយកប្រាក់មិនដល់នឹងថ្លៃទ្រព្យរបស់នោះ ដោយបម្រុងនឹងលោះយកវិញ ។
ឧទាហរណ៍៖ បញ្ចាំស្រែ, បញ្ចាំចិញ្ចៀន ។ បញ្ចាំចិត្ត ជូនឬឲ្យទ្រព្យរបស់អ្វីមួយជាភ័ស្តុតាងឲ្យចាំចិត្តកុំឲ្យងាកបែរ ។

                     ដាក់ទ្រព្យជាថ្នូរសម្រាប់ធានាយកប្រាក់កម្ចី។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បញ្ចាល់» មានន័យដូចម្ដេច ?

បញ្ចាល់

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើ​ឲ្យ​ចាល់ ។
ឧទាហរណ៍៖ បញ្ចាល់​ទឹក។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បញ្ចាច់» មានន័យដូចម្ដេច ?

បញ្ចាច់

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ពោល​ពាក្យ​ថា ចាច់​! (ព. ទ្រ. ម.)។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បញ្ចា» មានន័យដូចម្ដេច ?

បញ្ចា

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​គ្រឿង​រចនា​មាន​ថ្នាក់​មាន​ជាន់ សម្រាប់​តម្កល់​កោដ្ឋ​ដាក់​សព។
ឧទាហរណ៍៖  តម្កល់​លើ​បញ្ចា។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បញ្ចសីល» មានន័យដូចម្ដេច ?

បញ្ចសីល

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ) សីល៥ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បញ្ចសាខា» មានន័យដូចម្ដេច ?

បញ្ចសាខា

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ) មែក ៥; និយាយអំពីជាតិមនុស្សយើងដែលចាប់កំណើតក្នុងផ្ទៃមាតា បានត្រឹម ៣៥ ថ្ងៃ ក៏បែកចេញជាពក ៥ គឺ ពក១បម្រុងនឹងកើតជាក្បាល, ពក៤ទៀតបម្រុងនឹងកើតជាដៃ២, ជើង២ ហៅថា បែកបញ្ចសាខា ឬ បញ្ចបិឡកា “ពក៥” ក៏បាន ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បញ្ចវោការ» មានន័យដូចម្ដេច ?

បញ្ចវោការ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ខន្ធប្រាំ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បញ្ចរង្គ» មានន័យដូចម្ដេច ?

បញ្ចរង្គ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា. បញ្ច “ប្រាំ” + រង្គ “ទឹកជ្រលក់; សម្បុរ; ថ្នាំគំនូរ; តម្រេក,…”) ឈ្មោះចានដែលមានព័ណ៌ប្រាំឆ្លាស់ជារូបជាក្បាច់រចនាផ្សេងៗ ។
ឧទាហរណ៍៖ ចាន​បញ្ចរង្គ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បញ្ចរ» មានន័យដូចម្ដេច ?

បញ្ចរ

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើ​ឲ្យ​ចរ បណ្តើរ​ឲ្យ​ចរ (បារ. Faire parcourir)។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បញ្ចព័ណ៌» មានន័យដូចម្ដេច ?

បញ្ចព័ណ៌

មានន័យថា ( ម. ព. បព្ចាពណ៌ ) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បញ្ចពិធកល្យាណី» មានន័យដូចម្ដេច ?

បញ្ចពិធកល្យាណី

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. —វិធ— ឬ —ពិធ— ) ស្ត្រីដែលមានលម្អ៥យ៉ាងគឺ លម្អសក់, លម្អបបូរមាត់, លម្អធ្មេញ, លម្អសម្បុរ, លម្អវ័យ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បញ្ចពិធ» មានន័យដូចម្ដេច ?

បញ្ចពិធ

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( បា. —វិធ ឬ —ពិធ ) ដែលមាន ៥ យ៉ាង, មាន ៥ ប្រការ, មាន ៥ មុខឬបែប ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បញ្ចពណ៌» មានន័យដូចម្ដេច ?

បញ្ចពណ៌

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ. បញ្ចវណ៌; បា. បញ្ចវណ្ណ) ព័ណ៌ប្រាំយ៉ាង; ដែលមានព័ណ៌ប្រាំយ៉ាង ។
ឧទាហរណ៍៖ សំពត់បញ្ចពណ៌ ។

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា (សំ. បញ្ចវណ៌; បា. បញ្ចវណ្ណ) ព័ណ៌ប្រាំយ៉ាង; ដែលមានព័ណ៌ប្រាំយ៉ាង ។
ឧទាហរណ៍៖ សំពត់បញ្ចពណ៌ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បញ្ចប់» មានន័យដូចម្ដេច ?

បញ្ចប់

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើ​ឲ្យ​ចប់ ។
ឧទាហរណ៍៖ បញ្ចប់​រឿង បញ្ចប់​សេចក្ដី​តែ​ប៉ុណ្ណេះ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បញ្ចទេព» មានន័យដូចម្ដេច ?

បញ្ចទេព

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. បញ្ច+ទេវ ) ទេវតា ៥ ប្រភេទគឺ បុព្វទេព, សម្មតិទេព, ឧបបាតិកទេព, វិសុទ្ធិទេព, អន្តោទេព ( ម. ព. ទាំង ៥ នោះផង ) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បញ្ចង្គ» មានន័យដូចម្ដេច ?

បញ្ចង្គ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា. បញ្ច “ប្រាំ” + អង្គ “អវយវៈ” > បញ្ចង្គ; សំ. បញ្ចាង្គ) ដែលមានអង្គប្រាំ; អវយវៈប្រាំ : គោរពព្រះរត្នត្រ័យដោយបញ្ចង្គ ។អង្គប្រាំនៃការគោរពនោះគឺ លុតជង្គង់ទាំង២, ដាក់ដុំដៃទាំង ២ លើផ្ទៃរាប, ឱនក្បាលចុះដល់ផ្ទៃរាប (រួមជាប្រាំ) ហៅថា គោរពដោយបញ្ចង្គ ឬ ដោយបញ្ចង្គប្រតិស្ឋ (បុ័ញ-ច័ង-គៈប្រដឹស) ។ ព. កា. ថា ។

ឧទាហរណ៍៖ ខ្ញុំសូមគោរពដោយបញ្ចង្គ ឆ្ពោះត្រង់ព្រះពុទ្ធនិងព្រះធម៌ ព្រះសង្ឃលោកមានសីលសង្វរ ខ្ញុំមានអំណរពន់ពេកក្រៃ ។

                      ប្រើជា បញ្ចង្គប្រតិស្ឋាន ( បុ័ញ-ច័ង-គៈប្រដឹស-ស្ឋាន ) ក៏បាន គង់មានអត្ថន័យដូចគ្នានឹង បញ្ចង្គប្រតិស្ឋ ដែរ គឺការតាំងសេចក្ដីគោរពដោយបញ្ចង្គ ។

តើពាក្យ «បញ្ចង់» មានន័យដូចម្ដេច ?

បញ្ចង់

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​ផ្ចង់ ដែល​ល្អ​ប្រពៃ ។
ឧទាហរណ៍៖ ល្អ​បញ្ចង់ ស្រស់​បញ្ចង់។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បញ្ចក្ខន្ធ» មានន័យដូចម្ដេច ?

បញ្ចក្ខន្ធ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា.; សំ. បញ្ចស្កន្ធ ) ខន្ធ ៥ គឺ រូប, វេទនា, សញ្ញា, សង្ខារ, វិញ្ញាណ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បញ្ចកាមគុណ» មានន័យដូចម្ដេច ?

បញ្ចកាមគុណ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ) កាមគុណ ៥ គឺ រូប, សំឡេង, ក្លិន, រស, សម្ផស្ស
ឧទាហរណ៍៖ បុថុជ្ជនតែងចំពាក់ជក់ចិត្តក្នុងបញ្ចកាមគុណជាធម្មតា; បុគ្គលពាលច្រើនតែវិនាសខ្លួន ព្រោះបញ្ចកាមគុណ ។ ( ម. ព. កាមគុណ ផង ) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បញ្ច» មានន័យដូចម្ដេច ?

បញ្

?ថ្នាក់ពាក្យជា បកតិសំខ្យា
មានន័យថា ( សំ. បា. ) ប្រាំ ( ៥ ) ។ ពាក្យប្រើក្នុងមេនព្វន្ត ហៅថា មេបញ្ច ( ប័ញ ) ។
ឧទាហរណ៍៖ បញ្ច ឯកា ៥, បញ្ច ទោ ១០, បញ្ច ត្រី ១៥, បញ្ច ចត្វា ២០, បញ្ច បញ្ច ២៥, បញ្ច ឆ ៣០, បញ្ច សប្ដ ៣៥, បញ្ច អស្ត ៤០ , បញ្ច នព្វ ៤៥ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បច្ឆិម​ជនតា» មានន័យដូចម្ដេច ?

បច្ឆិម​ជនតា

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.) ពពួក​ជន​ជំនាន់​ក្រោយ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បច្ឆិម​កិច្ច» មានន័យដូចម្ដេច ?

បច្ឆិម​កិច្ច

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.) កិច្ច​ចុង​ក្រោយ ស្នាដៃ​ចុង​ក្រោយ ការងារ​ចុង​ក្រោយ​គេ​បង្អស់។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បច្ឆិមានុទិស» មានន័យដូចម្ដេច ?

បច្ឆិមានុទិស

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.) អនុ​ទិស​ជា​ចន្លោះ​ទិស​បស្ចិម​និង​ទិស​ឧត្តរ គឺ​ទិស​ពាយ័ព្យ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បច្ឆិមសាសន៍» មានន័យដូចម្ដេច ?

បច្ឆិមសាសន៍

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.) សម្ដី​ចុង​ក្រោយ ពាក្យ​ប្រៀបប្រដៅ​ចុង​ក្រោយ​បង្អស់។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បច្ឆិមទិស» មានន័យដូចម្ដេច ?

បច្ឆិមទិស

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.) ទិស​ខាង​លិច ( បស្ចិម )។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បច្ឆិមត្តភាព» មានន័យដូចម្ដេច ?

បច្ឆិមត្តភាព

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.) អត្តភាព​ចុង​ក្រោយ កំណើត​ចុង​ក្រោយ។ និយាយ​បាន​ចំពោះ​តែ​អត្តភាព​របស់​បុគ្គល​ណា​ដែល​បាន​កម្ចាត់​បង់​កិលេស បាន​សម្រេច​ជា​ព្រះ​អរហន្ត ។
ឧទាហរណ៍៖ ព្រះ​ពុទ្ធ​មាន​កំណើត​ក្នុង​ភព​នេះ ជា​បច្ឆិមត្តភាព​របស់​ព្រះ​អង្គ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បច្ឆិមជាតិ» មានន័យដូចម្ដេច ?

បច្ឆិមជាតិ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.) ជាតិ​ចុង​ក្រោយ ពាក្យ​នេះ​និយាយ​សំដៅ​ចំពោះ​ជាតិ​កំណើត​របស់​ព្រះ​ពុទ្ធ និង​ព្រះ​អរហន្ត​ដែល​លោក​មក​កើត​ជាតិ​នេះ ហើយ​បាន​សម្រេច​អរហត្តផល។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បច្ឆិម» មានន័យដូចម្ដេច ?

បច្ឆិម

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( បា.; សំ. បឝ្ចិម ) ដែលជាខាងក្រោយ, ខាងចុង, បំផុត ។ ច្រើនប្រើជាបទសមាស, ដូចជា បច្ឆិមកាល កាល, គ្រា ខាងចុងបំផុត គឺកាលដែលជិតអស់ជីវិត ។ បច្ឆិមជនតា ប្រជុំជន ឬពួកជនដែលកើតជាខាងក្រោយ ។ បច្ឆិមជាតិ កំណើតជាខាងចុងបំផុត គឺកំណើតសត្វដែលបានសម្រេចអរហត្តផលហើយនឹងអស់មានជាតិតទៅទៀត ។ បច្ឆិមទស្សនៈ ការឃើញជាខាងចុងបំផុត គឺឃើញគ្នាឬឃើញអ្វីៗក្នុងវេលាដែលជិតអស់ជីវិត ។ បច្ឆិមពុទ្ធវចនៈ ព្រះពុទ្ធវចនៈជាខាងចុងបំផុត គឺព្រះពុទ្ធភាសិតដែលទ្រង់ត្រាស់ផ្ដាំហើយទ្រង់ចូលបរិនិព្វានទៅ ។ បច្ឆិមភព ភពខាងក្រោយបំផុត ( ម. ព. បច្ឆិមជាតិ ) ។ បច្ឆិមភវិកសត្ត ឬ —សត្វ សត្វដែលកើតក្នុងភពជាទីបំផុត ឬដែលមានភពជាទីបំផុត គឺសត្វដែលមានបារមីគ្រប់គ្រាន់ នឹងបានសម្រេចអរហត្តផលក្នុងជាតិនេះ ។ បច្ឆិមភាគ ភាគខាងចុង ។ បច្ឆិមភោជន ភោជនក្រោយបំផុត គឺភោជនដែលបរិភោគតែម្ដងប៉ុណ្ណោះ ហើយក៏អស់ជីវិតទៅ; ហៅថា បច្ឆិមាហារ “អាហារចុងក្រោយបំផុត” ក៏បាន ។ បច្ឆិមយាម យាមខាងចុង ( ម. ព. យាម ន. ផង ) ។ បច្ឆិមវ័យ វ័យខាងចុង ( ម. ព. វ័យ ផង ) ។ ល ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បច្ឆាសមណៈ» មានន័យដូចម្ដេច ?

បច្ឆាសមណៈ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. —ណ ) សមណៈអ្នកដើរតាមក្រោយ គឺសមណៈដែលមានវស្សាតិចជាអ្នកដើរតាមក្រោយកំដរសមណៈដែលមានវស្សាច្រើនជាង ( អ្នកដើរតាមក្រោយកំដរគ្រាន់បានជាគ្នា )
ឧទាហរណ៍៖ ព្រះមហាថេរអង្គនោះ មានភិក្ខុមួយអង្គជាបច្ឆាសមណៈ បាននិមន្ដទៅកាន់ភូមិជិតខាង ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បច្ឆាមរណៈ» មានន័យដូចម្ដេច ?

បច្ឆាមរណៈ

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលកើតក្រោយមរណកាលនៃឪពុក ដែលផ្សាយក្រោពីមរណកាល​នៃ​អ្នក​និពន្ធ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បច្ឆាភត្តកិច្ច» មានន័យដូចម្ដេច ?

បច្ឆាភត្តកិច្ច

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.) ពេល​ខាង​ក្រោយ​នៃ​ភត្ត​កិច្ច វេលា​ខាង​ក្រោយ​បន្ទាប់​ពី​ពេល​បាយ​ថ្ងៃ​ត្រង់។ ព. ផ្ទ. បុរេ​ភត្ត​កិច្ច (ម. ព. បច្ឆា​ភត្ត)។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បច្ឆាភត្តកាល» មានន័យដូចម្ដេច ?

បច្ឆាភត្តកាល

មានន័យថា (ដូច​គ្នា​នឹង បច្ឆា​ភត្ត ដែរ)។ ព. ផ្ទ. បុរេ​ភត្ត​កាល។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បច្ឆាភត្ត» មានន័យដូចម្ដេច ?

បច្ឆាភត្ត

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.) វេលា​ខាង​ក្រោយ​ភត្ត គឺ​វេលា​ដែល​បរិភោគ​ភោជនាហារ​ថ្ងៃ​ត្រង់​រួច​ហើយ តាំង​ពី​រសៀល​ទៅ ។
ឧទាហរណ៍៖ វេលា​បច្ឆា​ភត្ត, សម្រាក​កាយ​ក្នុង​បច្ឆា​ភត្ត។ ព. ផ្ទ. បុរេ​ភត្ត។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បច្ឆាបរិចារកិច្ច» មានន័យដូចម្ដេច ?

បច្ឆាបរិចារកិច្ច

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.) កិច្ច​បម្រើ​ក្នុង​ពេល​ក្រោយ។ មុខ​ការ​ដែល​បាន​បំពេញ​ឬ​បាន​ធ្វើ​ ជា​បន្ត​បន្ទាប់​មក​ខាង​ក្រោយ (បារ. Services Postérieurs)។
មុខការដែលបំពេញជាបន្តបន្ទាប់មក។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បច្ឆាជនតា» មានន័យដូចម្ដេច ?

បច្ឆាជនតា

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ខ្សែវង្សត្រកូលជាតំណ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បច្ឆាជន» មានន័យដូចម្ដេច ?

បច្ឆាជន

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា កូនចៅជាតំណនៃវង្សត្រកូល ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បច្ឆាចារ្យ» មានន័យដូចម្ដេច ?

បច្ឆាចារ្យ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. សំ.; បា. បច្ឆា + អាចរិយ; សំ. បឝ្ចាត៑ + អាចាយ៌ ) អាចារ្យក្រោយ, គ្រូខាងក្រោយ ។
ឧទាហរណ៍៖ គ្រូបង្រៀនជាបច្ឆាចារ្យនៃបុត្រធីតាទាំងឡាយ ។ ព. ផ្ទ. បុព្វាចារ្យ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បច្ឆាគត» មានន័យដូចម្ដេច ?

បច្ឆាគត

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលនឹងមានមកជាបន្តបន្ទាប់ ដែលនៅពីក្រោយ
ឧទាហរណ៍៖ សំបុត្របញ្ចាំនេះ មិនត្រឹមត្រូវតាមច្បាប់ទេ ហើយនឹងត្រូវបដិសេធដោយសំបុត្របច្ឆាគត​ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បច្ឆាកាល» មានន័យដូចម្ដេច ?

បច្ឆាកាល

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលនឹងកើតមាននៅពេលខាងមុខ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បច្ច័យ» មានន័យដូចម្ដេច ?

បច្ច័យ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. បច្ចយ; សំ. ប្រត្យយ ) ហេតុជាទីអាស្រ័យតគ្នា; ទំនង, លំអាន; ហេតុដែលនាំឲ្យផលប្រព្រឹត្តទៅ ។ ល ។ គ្រឿងអាស្រ័យសម្រាប់បព្វជិត ( ម. ព. ចតុប្បច្ច័យ ) ។ ព. វ. អក្សរដែលចុះផ្សំខាងចុងធាតុ (កិរិយាសព្ទ) នៃភាសាបាលីឬសំស្ក្រឹត, ដូចជា នាយក, មកពី នី “នាំ, ដឹកនាំ” និង ណ្វុ-បច្ច័យ ផ្លាស់ជា អក៑ ផ្សំជា នាយក ន. ” អ្នកនាំ, អ្នកដឹកនាំ”; ស្ត្រីជា នាយិកា ដោយបញ្ចូល ឥ ( អាគម ) និង អា-បច្ច័យ មកផ្សំផង ( សម្រាប់ឥត្ថីលិង្គ ) ។ បារ. ហៅ Suffixe ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បច្ចេកៈ» មានន័យដូចម្ដេច ?

បច្ចេកៈ

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( បា. បតិ “ចំពោះ, ដោយខ្លួន”, តិ > ច, តម្រួតជើង ច ជា ច្ច > បច្ច + ឯក “មួយ, ម្នាក់ឯង” > បច្ចេក; សំ. ប្រត្យេក ) ដែលផ្សេង, ទីទៃ, ដោយខ្លួន ។ ច្រើនប្រើជាបទសមាស, ដូចជា បច្ចេកន័យ ន័យផ្សេង, ដោយឡែក, ដោយខ្លួន។ បច្ចេកភាគ ភាគផ្សេង, ចំណែកដោយឡែក ។ បច្ចេកលាភ លាភផ្សេង, ការបានដោយឡែក, ការបានដោយខ្លួនពីគ្នា ។ បច្ចេកសមាទាន សមាទានសីលរាយសិក្ខាបទមួយម្តងៗ ដោយឡែកៗ ។ ល ។
?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ( បា. បតិ “ចំពោះ, ដោយខ្លួន”, តិ > ច, តម្រួតជើង ច ជា ច្ច > បច្ច + ឯក “មួយ, ម្នាក់ឯង” > បច្ចេក; សំ. ប្រត្យេក ) ដែលផ្សេង, ទីទៃ, ដោយខ្លួន ។ ច្រើនប្រើជាបទសមាស, ដូចជា បច្ចេកន័យ ន័យផ្សេង, ដោយឡែក, ដោយខ្លួន។ បច្ចេកភាគ ភាគផ្សេង, ចំណែកដោយឡែក ។ បច្ចេកលាភ លាភផ្សេង, ការបានដោយឡែក, ការបានដោយខ្លួនពីគ្នា ។ បច្ចេកសមាទាន សមាទានសីលរាយសិក្ខាបទមួយម្តងៗ ដោយឡែកៗ ។ ល ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បច្ចេកវិទ្យាបៃតង» មានន័យដូចម្ដេច ?

បច្ចេកវិទ្យាបៃតង

?ថ្នាក់ពាក្យជា បច្ចេកសព្ទបរិស្ថាន
មានន័យថា បច្ចេកវិទ្យា និងប្រព័ន្ធបច្ចេកទេសដែលមិនបង្កការខូចខាតដល់បរិស្ថាន ដូចជាបច្ចេកវិទ្យាកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ បច្ចេកវិទ្យាកាត់បន្ថយការសាយភាយសារធាតុបំពុលបរិស្ថាន បច្ចេកវិទ្យាដែលប្រើប្រាស់ថាមពលប្រកបដោយប្រសិទ្ធភាពបច្ចេកអភិវឌ្ឍន៍សម្រាប់ការកែច្នៃឡើងវិញ និងប្រើប្រាស់ឡើងវិញនូវធនធានដែលបានប្រើប្រាស់រួចហើយ។

តើពាក្យ «បច្ចេកវិទ្យាបរិស្ថាន» មានន័យដូចម្ដេច ?

បច្ចេកវិទ្យាបរិស្ថាន

?ថ្នាក់ពាក្យជា បច្ចេកសព្ទបរិស្ថាន
មានន័យថា បច្ចេកវិទ្យា និងបចេ្ចកទេសដែលមានសមត្ថភាពកាត់បន្ថយការបំផ្លាញបរិស្ថានតាមរយៈដំណើរការ និងសំភារៈនានាដែលបញ្ចេញសារធាតុបំផ្លាញតិចតួចកាត់បន្ថយសារធាតុពុលមុន និងបញ្ចេញមកក្នុងបរិយាកាស ឬប្រើប្រាស់និងកែច្នៃសំណល់ឡើងវិញ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បច្ចេកវិទ្យាបញ្ចេញកាបូនទាប» មានន័យដូចម្ដេច ?

បច្ចេកវិទ្យាបញ្ចេញកាបូនទាប

?ថ្នាក់ពាក្យជា បច្ចេកសព្ទបរិស្ថាន
មានន័យថា បច្ចេកវិទ្យាដែរក្នុងមួយវដ្ដដំណើរការរបស់វា បញ្ចេញសមមូលឧស្ម័នកាបូនិកទាបជាងបច្ចេកវិទ្យាផ្សេងៗទៀត។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន» មានន័យដូចម្ដេច ?

បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន

?ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា សំណុំនៃទំនិញ សេវា សម្ភារៈ ដែលបានប្រើប្រាស់សម្រាប់ផលិតទុកធ្វើប្រព្រឹត្តិកម្មចែកចាយ និងផ្លាស់ប្ដូរព័ត៌មាន។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បច្ចេកវិទ្យា» មានន័យដូចម្ដេច ?

បច្ចេកវិទ្យា

?ថ្នាក់ពាក្យជា បច្ចេកសព្ទបរិស្ថាន
មានន័យថា ការអនុវត្តជាក់់ស្តែងនូវចំណេះដឹងវិទ្យាសាស្ត្រដើម្បីសម្រេចការណាមួយតាមគោលការណ៍និងនីតិវិធី ដោយប្រើទាំងផ្នែករឹង (ឧបករណ៍) ទាំងផ្នែកទន់ (ពណ៍មាន​ សង្គម កម្មវិធីកុំព្យូទ័រ ជំនាញផលិតរបៀបប្រើប្រាស់ជាដើម)។
?ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា សំណុំនៃទំនិញ សេវា សម្ភារៈ ដែលបានប្រើប្រាស់សម្រាប់ផលិតទុកធ្វើប្រព្រឹត្តិកម្មចែកចាយ និងផ្លាស់ប្ដូរព័ត៌មាន។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បច្ចេកវិជ្ជា» មានន័យដូចម្ដេច ?

បច្ចេកវិជ្ជា

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ) វិជ្ជាផ្នែកខាងសិល្បៈនិងខាងមុខរបរទួទៅ ដែលញែកចែកដាច់មុខដោយឡែកៗពីគ្នា ដូចជា វិជ្ជាខាងគំនូរ, កសិកម្ម, ឧស្សាហកម្មជាដើម ( បារ. Technologie ) ។
វិទ្យាស្តីពីសិល្បៈ និងមុខរបរទូទៅ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បច្ចេកភាគ» មានន័យដូចម្ដេច ?

បច្ចេកភាគ

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលត្រូវបានមកម្នាក់ៗ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បច្ចេកពោធិ» មានន័យដូចម្ដេច ?

បច្ចេកពោធិ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា.; សំ. ប្រត្យេក— ) ការត្រាស់ដឹងចំពោះបានតែខ្លួនមួយ គឺការត្រាស់ដឹងឬប្រាជ្ញារបស់ព្រះបច្ចេកពុទ្ធ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បច្ចេកពុទ្ធ» មានន័យដូចម្ដេច ?

បច្ចេកពុទ្ធ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា.; សំ. ប្រត្យេក— ) លោកអ្នកត្រាស់ដឹងចំពោះបានតែខ្លួនមួយ សម្ដែងធម៌ប្រៀនប្រដៅអ្នកដទៃផងមិនកើត
ឧទាហរណ៍៖ ព្រះបច្ចេកពុទ្ធ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បច្ចេកទេសវិជ្ជាជីវៈវេជ្ជសាស្រ្ត» មានន័យដូចម្ដេច ?

បច្ចេកទេសវិជ្ជាជីវៈវេជ្ជសាស្រ្ត

?ថ្នាក់ពាក្យជា របបសន្តិសុខសង្គម
មានន័យថា វាក្យសព្ទនេះមាននិយមន័យច្រើន ដូចខាងក្រោម៖
ឧទាហរណ៍៖ ១. បច្ចេកទេស ឬវិធីសាស្រ្តនៃការធ្វើរោគវិនិច្ឆ័យ ការព្យាបាលនិងថែទាំត្រឹមត្រូវតាមក្បួនវេជ្ជសាស្រ្ត ដែលធ្វើឡើងដោយអ្នកមានវិជ្ជាជីវៈ ទទួលស្គាល់ដោយគណៈវិជ្ជាជីវៈសុខាភិបាល និងត្រូវបានអនុញ្ញាតច្បាប់ឱ្យប្រកបមុខរបរតាមវិជ្ជាជីវៈ ដោយក្រសួងសុខាភិបាល។

                     ២. វិធីសាស្ត្រនៃការធ្វើរោគវិនិច្ឆ័យ ការផ្តល់សេវាព្យាបាលថែទាំ ដែលផ្តល់ដោយអ្នកបញ្ចប់ការសិក្សាក្នុងវិស័យសុខាភិបាល ហើយត្រូវបានចុះបញ្ជិកាជាមួយគណៈវិជ្ជាជីវៈពេទ្យ និងត្រូវបានអនុញ្ញាតច្បាប់ឱ្យប្រកបមុខរបរតាមវិជ្ជាជីវៈ ដោយក្រសួងសុខាភិបាល។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បច្ចេកទេសភាព» មានន័យដូចម្ដេច ?

បច្ចេកទេសភាព

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ភាព លក្ខណៈបច្ចេកទេស។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បច្ចេកទេស» មានន័យដូចម្ដេច ?

បច្ចេកទេស

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. បតិ + ឯក + ទេស; សំ. ប្រត្យេក— ) ចំណែកមួយផ្សេងដោយឡែក ( ម. ព. ឯកទេស ផង ) ។ ចំណេះពិសេសជាចំណែកមួយដាច់មុខផ្សេងដោយឡែកខាងសិល្បៈ ឬខាងវិទ្យាសាស្ត្រនីមួយៗ : បច្ចេកទេសខាងអគ្គិសនី, បច្ចេកទេសខាងតម្បាញ ។ ល ។ ប្រើជា គុ. : វិជ្ជាបច្ចេកទេស, មុខការបច្ចេកទេស ( បារ. Technique ) ។ អ្នកបច្ចេកទេស គឺអ្នកមានចំណេះពិតប្រាកដស្ទាត់ជំនាញក្នុងសិល្បៈ ឬក្នុងវិទ្យាសាស្ត្រនោះៗ ។ ( បារ. Technicien ) ។
ដែលជាសម្បត្តិពិតនៃសិល្បៈ ឬវិទ្យាសាស្រ្តណាមួយ វិធីធ្វើក្នុងសិល្បៈ ឬមុខរបរ ។

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលជាសម្បត្តិពិតនៃសិល្បៈ ឬវិទ្យាសាស្រ្តណាមួយ វិធីធ្វើក្នុងសិល្បៈ ឬមុខរបរ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បច្ចូសសម័យ» មានន័យដូចម្ដេច ?

បច្ចូសសម័យ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា មើលពាក្យ បច្ចូស ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បច្ចូសកាល» មានន័យដូចម្ដេច ?

បច្ចូសកាល

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា មើលពាក្យ បច្ចូស ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បច្ចូស» មានន័យដូចម្ដេច ?

បច្ចូស

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.; សំ. ប្រត្យុឞស ឬ ប្រត្យូឞ “កាលជាទីកម្ចាត់នូវងងឹត”) ពេលបំព្រាង គឺវេលាភ្លឺឯកើត (មុនបុព្វណ្ណសម័យ) ។
ឧទាហរណ៍៖ វេលាបែកបច្ចូស ( ហៅថាបច្ចូសកាល ឬ បច្ចូសសម័យ ( ប៉័ច-ចូសៈ —ក៏បាន ) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បច្ចុប្បន្នកាល» មានន័យដូចម្ដេច ?

បច្ចុប្បន្នកាល

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា.; សំ. ប្រត្យុត្បន្នកាល ) កាលជាបច្ចុប្បន្ន គឺកាលដែលនៅក្នុងចន្លោះ កណ្ដាលអតីតកាលនិងអនាគតកាល ( កាលឥឡូវនេះ ) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បច្ចុប្បន្ន» មានន័យដូចម្ដេច ?

បច្ចុប្បន្ន

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. បតិ “ចំពោះមុខ” តិ > ច, តម្រួតជើង ច ជា ច្ច > បច្ច + ឧប្បន្ន “ដែលកើតមាន, ដែលតាំងនៅ” > បច្ចុប្បន្ន; សំ. ប្រត្យុត្បន្ន ) ពេលដែលកំពុងតែមាននៅទីចំពោះមុខ គឺពេលឥឡូវនេះ ។ប្រើផ្សំរួមជាមួយនឹងសព្ទដទៃជាសមាសនាមអានថា ប៉័ច-ចុប-ប៉័ន-ន៉ៈ ប៉ុន្ដែតាមទម្លាប់ដែលពិបាកនឹងកែទៅហើយ អានថា ប៉័ច-ចុបន់-ន៉ៈ ដូចជា បច្ចុប្បន្នកាល, បច្ចុប្បន្ននិយម, បច្ចុប្បន្នភាព, បច្ចុប្បន្នសម័យ, បច្ចុប្បន្នហេតុ ។ ល ។ ( ម. ព. កាល, និយម, ភាព, សម័យ, ហេតុ ) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បច្ចុគ្គមន៍ បច្ចុគ្គនាការ» មានន័យដូចម្ដេច ?

បច្ចុគ្គមន៍ បច្ចុគ្គនាការ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការទទួលរាក់ទាក់ ការរាប់រកដោយស្ម័គ្រស្មោះ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បច្ចិមសត្វ» មានន័យដូចម្ដេច ?

បច្ចិមសត្វ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អនុរជ្ជសត្វដែលផ្តួចផ្តើមកើតពីកោសិកាច្រើន ដូចយ៉ាង​ផ្កា​ថ្ម​ជាដើម ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បច្ចិមកថា» មានន័យដូចម្ដេច ?

បច្ចិមកថា

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សេចក្តីព្រមាន នៅខាងចុងនៃសៀវភៅអាន ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បច្ចារោគ្យកម្ម» មានន័យដូចម្ដេច ?

បច្ចារោគ្យកម្ម

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការព្យាបាលជាកិច្ចបង្ការ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បច្ចាមិត្ត» មានន័យដូចម្ដេច ?

បច្ចាមិត្ត

?ថ្នាក់ពាក្យជា នាមសព្ទ 
មានន័យថា ( បា. បច្ចាមិត្ត; សំ. ប្រត្យមិត្រ ឬ ប្រត្យាមិត្រ ) អមិត្ត, សត្រូវ ។
ឧទាហរណ៍៖ បច្ចាមិត្តតូចតាច អាចនឹងបង្កឲ្យកើតជាទោសសត្រូវធំបាន, ដូចជាបូសទ្រនិចតូចមួយ ឬដូចជារលកកែវតូចមួយ អាចនឹងក្លាយទៅជាជំងឺធ្ងន់បានដូច្នោះដែរ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បច្ចាភា» មានន័យដូចម្ដេច ?

បច្ចាភា

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការចាំងត្រឡប់មកវិញ ដោយមានពន្លឺទៅប៉ះនឹងវត្ថុភ្លឺថ្លា មានកញ្ចក់​ និង​ទឹកជាដើម ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បច្ចានុប្បទាន» មានន័យដូចម្ដេច ?

បច្ចានុប្បទាន

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការបង្អោនឱ្យទៅវិញ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បច្ចវេក្ខណៈ» មានន័យដូចម្ដេច ?

បច្ចវេក្ខណៈ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា. —ណ; សំ. ប្រត្យវេក្សណ) សេចក្ដីពិចារណាឃើញច្បាស់, ការត្រិះរិះ, ការនឹករំពឹង ។
ឧទាហរណ៍៖ បព្វជិត​ពុទ្ធ​សាសនិក​មាន​បច្ចវេក្ខណៈ ៤ តាម​ការ​ប្រើប្រាស់​នូវ​បច្ច័យ ៤ ជា​ការ​ចាំបាច់។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បច្ចវេក្ខណញ្ញាណ» មានន័យដូចម្ដេច ?

បច្ចវេក្ខណញ្ញាណ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.) ប្រាជ្ញា​ដែល​ពិចារណា​ឃើញ​ច្បាស់។
ឧទាហរណ៍៖ ដឹង​ពិត​ឃើញ​ពិត​ដោយ​បច្ចវេក្ខណញ្ញាណ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បច្ចយសន្និស្សិតសីល» មានន័យដូចម្ដេច ?

បច្ចយសន្និស្សិតសីល

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.) សីល​ដែល​មាន ព្រោះ​អាស្រ័យ​ការ​ពិចារណា​បច្ច័យ ៤ (ម. ព. ចតុប្បារិសុទ្ធិ​សីល និង ចតុប្បច្ច័យ ផង)។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បច្ចយលាភ» មានន័យដូចម្ដេច ?

បច្ចយលាភ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការបាននូវបច្ច័យ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បច្ចយនិយម» មានន័យដូចម្ដេច ?

បច្ចយនិយម

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា លទ្ធិដែលពន្យល់ពីបាតុភូត ដោយផ្អែកទៅលើ​តែ​សហេតុធម៌ (ម.ព. នោះ) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បច្ចន្តប្រទេស» មានន័យដូចម្ដេច ?

បច្ចន្តប្រទេស

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. សំ.; បា. បច្ចន្តប្បទេស; សំ. ប្រត្យន្តប្រទេឝ ) ប្រទេសជាចុងនៃប្រទេសធំៗ ។ ក្នុងគម្ពីរវិន័យខាងព្រះពុទ្ធសាសនា មានសេចក្ដីចង្អុលប្រាប់បញ្ជាក់ដោយដាច់ខាតថា ប្រទេសទាំងប៉ុន្មានក្រៅអំពីមធ្យមប្រទេស គឺប្រទេសឥណ្ឌាភាគកណ្ដាលចេញ ហៅថា បច្ចន្តប្រទេស ទាំងអស់; ឯមធ្យមប្រទេសនោះ ហៅថា ជម្ពូទ្វីប វិញក៏បាន ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បច្ចន្តជនបទ» មានន័យដូចម្ដេច ?

បច្ចន្តជនបទ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា.; សំ. ប្រត្យន្ត— ) ជនបទនៅចុងដែន ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បច្ចន្តគ្រាម» មានន័យដូចម្ដេច ?

បច្ចន្តគ្រាម

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. សំ.; បា. បច្ចន្តគាម; សំ. ប្រត្យន្តគ្រាម ) ស្រុកនៅចុងដែន, ស្រុកនៅជិតព្រំប្រទល់ដែន ( ចុងស្រុក; ព. សា. ស្រុកចុងកាត់មាត់ញក ) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បចុណ្ណការ» មានន័យដូចម្ដេច ?

បចុណ្ណការ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រដាប់សម្រាប់បាញ់ទឹកឱ្យចេញជាផ្សែង ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បចុណ្ណកម្ម» មានន័យដូចម្ដេច ?

បចុណ្ណកម្ម

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការកម្ទេចជាផង់ ជាម្សៅ លទ្ធផលនៃការនេះ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បង្អៅ» មានន័យដូចម្ដេច ?

បង្អៅ

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ពន្យុះ ញុះ ដោយ​ប្រើ​ពាក្យ​ថា អៅ ! ឬ​ថា អៅ​ៗ ! (ម. ព. នោះ​ផង)។ បុរាណ​សរសេរ ឪ! ឬ ឪ​ៗ​! (ស. អៅ “យក”។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បង្អោរ» មានន័យដូចម្ដេច ?

បង្អោរ

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ពាក្យ​ក្លាយ​ឃ្លាត​ពី បង្អុរ (ម. ព. នោះ)។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បង្អោន» មានន័យដូចម្ដេច ?

បង្អោន

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើ​ឲ្យ​ឱន ឲ្យ​ទន់​ចុះ។
ឧទាហរណ៍៖ បង្អោន​កាយ បង្អោន​ក្បាល។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បង្អោត» មានន័យដូចម្ដេច ?

បង្អោត

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើ​ឲ្យ​អោត គឺ​ធ្វើ​សំឡេង​ឲ្យ​អោត​ខ្ពស់​ឡើង។
ឧទាហរណ៍៖ ខំ​ប្រឹង​បង្អោត​សំឡេង​ឲ្យ​ឮ​ខ្លាំង។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បង្អោង» មានន័យដូចម្ដេច ?

បង្អោង

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈើ​ ឬ​ឫស្សី​មាន​កាំ​សម្រាប់​ឡើង​ឈើ​ខ្ពស់។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បង្អែម» មានន័យដូចម្ដេច ?

បង្អែម

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ចំណី​ផ្អែម។ ព. ផ្ទ. ចម្អាប។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បង្អែប» មានន័យដូចម្ដេច ?

បង្អែប

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើ​ឲ្យ​អែប ឲ្យ​ជិត​គ្នា។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បង្អែន» មានន័យដូចម្ដេច ?

បង្អែន

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើ​ឲ្យ​អែន ឲ្យ​ជច់។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បង្អែក» មានន័យដូចម្ដេច ?

បង្អែក

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រដាប់​សម្រាប់​ផ្អែក; អំពើ​ដែល​ផ្អែក; ពំនឹង ទី​ពឹង​ផ្អែក ។ ព. ប្រ. ឥត​បង្អែក ឬ ឥត​ខ្នង​បង្អែក ឥត​មាន​ពំនឹង។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បង្អែ» មានន័យដូចម្ដេច ?

បង្អែ

?ថ្នាក់ពាក្យជា បរិវារសព្ទ
មានន័យថា ពាក្យ​បរិវារ​របស់​ពាក្យ បង្អង់។
ឧទាហរណ៍៖ បង្អែបង្អង់ គឺ​បង្អង់​ដោយ​អាការ​យឺត​យូរ​រ៉ែរ៉។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បង្អៀវ» មានន័យដូចម្ដេច ?

បង្អៀវ

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា បញ្ឈប់​សេះ​ដោយ​ប្រើ​ពាក្យ​ថា អៀវ ! ប្រែ​ថា ឈប់ ឬ​ថា ឯង​ចូរ​ឈប់ !

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បង្អៀន» មានន័យដូចម្ដេច ?

បង្អៀន

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើ​ឲ្យ​អៀន។
ឧទាហរណ៍៖ វា​ជា​មនុស្ស​អៀន​ស្រាប់ កុំ​បង្អៀន​គ្នា​ថែម​ទៀត។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បង្អៀង» មានន័យដូចម្ដេច ?

បង្អៀង

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អំពើ​ដែល​ផ្អៀង លំនាំ​ផ្អៀង។
ឧទាហរណ៍៖ ដេក​តែ​មួយ​បង្អៀង។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បង្អើល» មានន័យដូចម្ដេច ?

បង្អើល

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើ​ឲ្យ​ផ្អើល។
ឧទាហរណ៍៖ បង្អើល​ចាប​កំពុង​ស៊ី​ស្រូវ បង្អើល​គ្នា​ឲ្យ​ភ័យ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បង្អើត» មានន័យដូចម្ដេច ?

បង្អើត

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើ​ឲ្យ​អើត (មិន​សូវ​ប្រើ)។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បង្អួល» មានន័យដូចម្ដេច ?

បង្អួល

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើ​ឲ្យ​អួល។  បង្អាក់​បង្អួល ធ្វើ​ឲ្យ​រអាក់​រអួល។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បង្អួត» មានន័យដូចម្ដេច ?

បង្អួត

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា សម្ដែង​ឲ្យ​គេ​ដឹង​ឲ្យ​គេ​ស្គាល់​អ្វី​ៗ ជា​របស់​ខ្លួន​ដោយ​ដំណើរ​អួត​ ដើម្បី​នឹង​ឲ្យ​គេ​ស្ងើច ឲ្យ​គេ​សរសើរ។ បង្អួត​បង្អរ(ម. ព. បង្អរ)។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បង្អួចបើកទល់» មានន័យដូចម្ដេច ?

បង្អួចបើកទល់

?ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា ព្រះកវាតា ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បង្អួច» មានន័យដូចម្ដេច ?

បង្អួច

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា រង្វះ​ជញ្ជាំង​គេហដ្ឋាន ធ្វើ​សម្រាប់​ឲ្យ​ខ្យល់ និង​ពន្លឺ​ចេញ​ចូល​បាន (ម. ព. វាតបាន ក្នុង​ពាក្យ វាត (–តៈ) ន. សំ. បា. ផង)។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖