Posted on Leave a comment

តើពាក្យ «បដិកូល» មានន័យដូចម្ដេច ?


បដិកូល


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( បា.; សំ. ប្រតិកូល ) ដែលផ្ទុយគ្នា, ដែលជាទំនាស់នឹងគ្នា, ដែលខុសគ្នា, ទីទៃពីគ្នា; ដែលគួរខ្ពើម ។
ឧទាហរណ៍៖ របស់​បដិកូល។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បដិកិរិយា» មានន័យដូចម្ដេច ?


បដិកិរិយា


មានន័យថា (ម. ព. ប្រតិក្រិយា)។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បដិការគុណ» មានន័យដូចម្ដេច ?


បដិការគុណ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា គុណដែលត្រូវធ្វើកិច្ចតបវិញ ការគិតនឹកដល់អំពើល្អ ដែលអ្នកដទៃបានធ្វើដល់ខ្លួន។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បដិការ» មានន័យដូចម្ដេច ?


បដិការ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា.; សំ. ប្រតិការ ) ការតបវិញ, អំពើតបតវិញ; ដំណើរធ្វើកិច្ចតបគុណ, ការតបស្នងសងគុណ ។ បដិការគុណ គុណដែលត្រូវធ្វើកិច្ចតបស្នងវិញ ។
ភាព និងលក្ខណៈដែលមានទៅវិញទៅមកដល់គ្នានឹងគ្នា ។

?ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា ភាពមានទំនាក់ទំនងគ្នា ឬភាពមានជាមួយគ្នា យោគយល់គ្នាទៅវិញទៅមក។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បដិកម្ម» មានន័យដូចម្ដេច ?


បដិកម្ម


មានន័យថា (ម. ព. ប្រតិកម្ម)។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បដិកម្បនា» មានន័យដូចម្ដេច ?


បដិកម្បនា


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការបះបោរប្រទូសរ៉ាយនឹងអំណាចរាជការក្នុងប្រទេស ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បដា» មានន័យដូចម្ដេច ?


បដា


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. សំ. “សំពត់ធម្មតា” ) ផ្ទាំងសំពត់ដែលគេសរសេរអក្សរជាពាក្យសុភាសិត, ពាក្យស្លោក ឬ ពាក្យអ្វីផ្សេងៗ សម្រាប់កាន់ហែជាក្បួន ឬចងសន្ធឹងទទឹងផ្លូវ
ឧទាហរណ៍៖ ធ្វើបដា, កាន់បដា, យកបដាទៅចងសន្ធឹងលើផ្លូវ ។ ( បារ. Banderole ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បញ្ហាអន្តរវិស័យ» មានន័យដូចម្ដេច ?


បញ្ហាអន្តរវិស័យ


?ថ្នាក់ពាក្យជា បច្ចេកសព្ទបរិស្ថាន
មានន័យថា “បញ្ហានានាដែលកើតឡើងក្នុងវិស័យជាច្រើន ដូចមាននៅក្នុងគោលការណ៍ណែនាំអនុវត្តល្អ។ ការកំណត់និងបរិមាណកម្មនៃភាពមិនប្រកដប្រជា ជម្រើសភាគសំណាក ជម្រើសវិធីសាស្រ្ត ដូចជាការកំណត់អត្តសញ្ញាណផ្នែកសំខាន់ៗការធានានិងត្រួតពិនិត្យគុណភាពឪ្យមានសង្គតិភាពទៅតាមពេលវេលានិងការគណនាឡើងវិញនិងផ្ទៀងផ្ទាត់ត្រូវបានលើកយកមកដោះស្រាយនៅក្នុងជំពូកដាច់ដោយឡែកដែលគេហៅថា “បញ្ហាអន្តរវិស័យ”។”


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បញ្ហាព្យាករណ៍» មានន័យដូចម្ដេច ?


បញ្ហាព្យាករណ៍


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សៀវភៅដែលមានពន្យល់ពីលទ្ធិសាសនា និងសីលធម៌។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បញ្ហាបរិស្ថានទូទៅ» មានន័យដូចម្ដេច ?


បញ្ហាបរិស្ថានទូទៅ


?ថ្នាក់ពាក្យជា បច្ចេកសព្ទបរិស្ថាន
មានន័យថា បញ្ហាបរិស្ថានដែលកើតចេញពីប្រភពច្បាស់លាស់ និងត្រូវបានដឹងយ៉ាងច្បាស់លាស់ ដោយទំនាក់ទំនងរវាងហេតុនិងផល ដែលជាទូទៅទទួលបានព័ត៍មានពីប្រភពតែមួយ ហើយជនរងគ្រោះច្រើនតែជាអ្នកស្ថិតនៅក្បែរប្រភពបញ្ហានោះ ចំណែកទំហំនៃបញ្ហាតែងតែកើតមាននៅកម្រិតមូលដ្ឋានថ្នាក់ជាតិ។ ឧទាហរណ៍ល្អៗជាច្រើនអំពីដំណោះស្រាយបញ្ហាទូទៅ ដូចជា ភាពកខ្វក់ដោយសារមីក្រុប ការលូតលាស់ខ្លាំងនៃសារាយដែលបង្កមហន្តរាយនៅតាមកន្លែងណាមួយ ការបញ្ចេញឧស្ម័នស្ពាន់ធ័រ អាសូត និងភាគល្អិត ការកំពប់ប្រេង តំហយគុណភាពដីនៅមូលដ្ឋាន ការបំផ្លាញទីជម្រកក្នុងតំបន់ណាមួយ បំណែកដីធ្លី និងការធ្វើអាជីវកម្មធនធានទឹកស្អាតហួសកម្រិត។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បញ្ហា» មានន័យដូចម្ដេច ?


បញ្ហា


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. បញ្ហ; សំ. ប្រឝ្ន ) ពាក្យឬសេចក្តីដែលមានអាថ៌កំបាំង លុះតែអ្នកមានប្រាជ្ញាវាងវៃទើបអាចដឹង ឬលុះតែសួរអ្នកចេះ ទើបអាចដឹងច្បាស់បាន; ប្រស្នា, ចំណោទ ។
ឧទាហរណ៍៖  ដោះ​បញ្ហា (ប្រើ​ជា ប្រស្នា វិញ​ក៏​បាន)។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បញ្ញែម» មានន័យដូចម្ដេច ?


បញ្ញែម


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ស៊ី​ចំណី​អ្វី​បង្អួត​គេ​ដោយ​ពោល​ពាក្យ​ថា ញ៉ែម​ៗ !… (សម្ដី​សម្រាប់​ក្មេង​តូច)។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បញ្ញែ» មានន័យដូចម្ដេច ?


បញ្ញែ


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា បញ្ចេញ​អ្វី​ៗ​មក​សម្ដែង​បង្អួត​បង្អរ ដើម្បី​ឲ្យ​ស្ងើច​សរសើរ ឲ្យ​គេ​ស្រឡាញ់។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បញ្ញើក្អែកធំ» មានន័យដូចម្ដេច ?


បញ្ញើក្អែកធំ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះគុម្ពព្រឹក្សផ្ញើប្រាណលើឈើធំៗ ក្នុងព្រៃក្រាស់នៃឧបទ្វីបឥណ្ឌូចិន ជ្វា និងប្រទេសឥណ្ឌូណេស៊ី។ តាមក្បួនឱសថបុរាណខ្មែរ គេស្ងោរដើមនេះឱ្យនារីទើបសម្រាលកូនកូនផឹក ដើម្បីឱ្យឆាប់មានកម្លាំង។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បញ្ញើក្អែក» មានន័យដូចម្ដេច ?


បញ្ញើក្អែក


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា មែក​ផ្ញើ​សាំ ឬ​ផ្ញើ​ប្រាណ​កើត​ចេញ​អំពី​មែក​ឈើ​ទាំងពួង មាន​ស្លឹក​ស្រួយ​សណ្ឋាន​ផ្សេង​អំពី​ស្លឹក​ឈើ​នោះ (មាន​ពាក្យ​តំណាល​ថា កើត​ដោយ​សត្វ​ស្លាប​មាន​ក្អែក​ជាដើម​បន្ទោ​ឧច្ចារៈ​ដាក់ ហាក់​ដូច​ជា​កើត​ដោយសារ​ក្អែក​ជាដើម​ផ្ញើ​ទុក) ។ (ព. ប្រ.) : មនុស្ស​បញ្ញើ​ក្អែក ឬ មនុស្ស​ផ្ញើ​ប្រាណ គឺ​មនុស្ស​ដែល​ឥត​ផ្ទះ​លំនៅ​ ឥត​ទ្រព្យ​ធន​អ្វី​សោះ​ទាំង​មុខ​ការ​របរ​អ្វី​មួយ​ក៏​គ្មាន​ដែរ នៅ​ជ្រក​រស់​ទាំង​ត្រដរ​ដោយ​សារ​គេ។ កូន​ដែល​កំព្រា​ឥត​ម្ដាយ​អាពុក​តាំង​ពី​នៅ​ជា​ទារក​ឬ​ទារិកា ពុំ​ទាន់​ដឹង​អ្វី​សោះ​នៅ​ឡើយ គេ​យក​មក​ចិញ្ចឹម​ដូច​កូន​បង្កើត, ព. ទ្រ. ថា បញ្ញើ​ក្អែក ឬ​កូន​បញ្ញើ​ក្អែក ដែរ : វា​ជា​កូន​បញ្ញើ​ក្អែក​ទេ ប៉ុន្តែ​ខ្ញុំ​ទុក​វា​ដូច​ជា​កូន​បង្កើត (ច្រើន​តែ​និយាយ​កំបាំង​មុខ)។

                     ជាដើមមួយ កំពស់ប្រហែល ៥០ស.ម ដុះលើមែកឈើក្នុងព្រៃក្រាស់ នៃប្រទេសកម្ណុជា និងលាវ ។ មែក និងស្លឹកបញ្ញើក្អែក គេផ្សំធ្វើថ្នាំកម្លាំង សម្រាប់នារីសម្រាលកូនហើយ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បញ្ញើ» មានន័យដូចម្ដេច ?


បញ្ញើ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អ្វីៗដែលគេផ្ញើ, របស់ផ្ញើ ។
ឧទាហរណ៍៖ ទទួល​បញ្ញើ។

                  ព. ទ. បុ. បញ្ញើទុកស្មើបំណុល អត្ថន័យថា អ្វីៗដែលគេផ្ញើទុកផង, កាលបើវិនាសខូចបាត់ទៅ, អ្នកទទួលត្រូវសងគេ ទុកដូចជាបំណុល ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បញ្ញាសជាតក» មានន័យដូចម្ដេច ?


បញ្ញាសជាតក


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា. បញ្ញាស <<ហាសិប>> + ជាតក <<រឿងរ៉ាវអតីតជាតិរបស់ព្រះពុទ្ធ>> ) ជាតកមួយប្រភេទដែលនិទានពីរឿងរ៉ាវអតីតជាតិ៥០រឿងរបស់ព្រះពុទ្ធ។ ជាតកជាស្នាដៃរបស់អ្នកនិពន្ធពុទ្ធសាសនានៅប្រទេសកម្ពុជា ប្រទេសថៃ ឡាវ និងភូមា។ បណ្តាឈ្មោះរឿងទាំង៥០ ដែលចេញពីប្រទេសទាំងបី មានតែ ១៥ឈ្មោះទេ ដែលដូចគ្នា។ ឈ្មោះបញ្ញាសជាតកខ្មែរមាន ១. សមុទ្ទឃោ ២. សុធនកុមារ ៣. សុត្តធនុ ៤.រតនប្បជោត ៥.សិរិវិបុលកិត្តិ ៦.វិបុលរាជ ៧.សិរិចូឡាមណី ៨.ចន្ទរាជ ៩.សុភមិត្ត ១០.សិរីធរសេដ្ឋី ១១.សព្វសិទ្ធិ ១២.ទុលកបណ្ឌិត ១៣.អាទិត្តរាជ ១៤.ទុកមានិក ១៥.មហាសេរសេន ១៦.សុវណ្ណកុមារ ១៧.កនករាជ ១៨.រិរិយបណ្ឌិត ១៩.ធម្មសោកណ្ឌក ២០.សុទស្សនមហារាជ ២១.​វត្តង្គុលីរាជ ២២.​បោរាណកបិលបុរនរិន្ទ ២៣.ធម្មិកបណ្ឌិត ២៤.មហាបុរិស ២៥.ធម្មរាជ ២៦.នរជិវ ២៧.សុរូប ២៨.មហាបទុមកុមារ ២៩.ភណ្ឌាគារកុមារ ៣០.ពហុលកាវី ៣១.សេតបណ្ឌិត ៣២.បុប្ផរាជ ៣៣.បារានសិរាជ ៣៤.ព្រហ្មឃេសរាជ ៣៥.ទេវរុក្ខកុមារ ៣៦.សលភ ៣៧.សិទ្ធិសារ ៣៨.នរជិវ ៣៩.អតិទេវរាជ ៤០.សិម្ហនាទ ៤១.សុវណ្ណសង្ខរាជកុមារ ៤២.សុរព្ភ ៤៣.ទេវន្ទ ៤៤.សុវណ្ណកច្ឆប ៤៥.សបិនកុមារ ៤៦.សុវណ្ណហង្ស ៤៧.សិទ្ធិសារ (វរនុជវរនេត្រ) ៤៨.សិរីសរាជកុមារ ៤៩.ចន្ទឃាត ៥០.សទ្ធាតិស្សចក្កវត្តិ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បញ្ញាភា» មានន័យដូចម្ដេច ?


បញ្ញាភា


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.) ពន្លឺ​នៃ​ប្រាជ្ញា ប្រាជ្ញា​ដូច​ដួង​ពន្លឺ គឺ​ប្រាជ្ញា​ដែល​ដោះ​ស្រាយ​បញ្ហា​ស្មុគ​ស្មាញ​បាន​ជ្រះ​ស្រឡះ ប្រៀប​ដូច​ពន្លឺ​អាទិត្យ​ចាំង​ជះ​ដេញ​កម្ចាត់​ភាព​ងងឹត​ក្នុង​លោក​ឲ្យ​សាប​រលាប​រហូត​ភ្លឺ​ស្រឡះ។
ឧទាហរណ៍៖ លក្ខណៈអ្វីៗដែលភ្លឺ ដែលថ្លាឆ្វង់ ពន្លឺដែលបាំងព្រាតៗ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បញ្ញាបារមី» មានន័យដូចម្ដេច ?


បញ្ញាបារមី


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា.; សំ. ប្រជ្ញាបារមី ) ចរិយាដ៏លើសលន់ ឬគុណជាតិដ៏ល្អ ដែលគួរបំពេញដោយបញ្ញា ( ម. ព. ទសបារមី ផង ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បញ្ញានុរូប» មានន័យដូចម្ដេច ?


បញ្ញានុរូប


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( បា.; សំ. ប្រជ្ញា + អនុរូប ) ដែលមានសភាពដ៏គួរតាមបញ្ញា គឺដែលធ្វើអ្វីៗបានតែត្រឹមកម្លាំងបញ្ញា ។
ឧទាហរណ៍៖ រៀនវិជ្ជាតាមបញ្ញានុរូប ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បញ្ញាទសកៈ» មានន័យដូចម្ដេច ?


បញ្ញាទសកៈ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា វ័យជីវិតទីប្រាំ ក្នុងចំណោមវ័យជីវិតទាំងដប់ (៤១- ៥០ ឆ្នាំ) = វ័យពិចារណា។
ឧទាហរណ៍៖  (ស្រង់ចេញពីសៀវភៅ << ប្រជុំវប្បធម៌>> ដោយ ឡុច ផ្លែង បោះពុម្ពឆ្នាំ ១៩៧៣) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បញ្ញាណ» មានន័យដូចម្ដេច ?


បញ្ញាណ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ) សម្ដីបញ្ជាក់; គ្រឿងបញ្ជាក់; វត្ថុតាង, ព័ស្ដុតាង ( ភ័ស្ដុតាង ), តឹកតាង
ឧទាហរណ៍៖ ទង់ជ័យជាបញ្ញាណនៃរាជរថ, ផ្សែងជាបញ្ញាណនៃភ្លើង, ព្រះរាជាជាបញ្ញាណនៃរដ្ឋ, ស្វាមីជាបញ្ញាណនៃស្ត្រីជាភរិយា ( ម. ទានកណ្ឌ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បញ្ញាក្អែក» មានន័យដូចម្ដេច ?


បញ្ញាក្អែក


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា គុម្ពព្រឹក្សតូចមួយប្រភេទ ដុះលើមែកឈើ គ្មានស្លឹកទេ មែកធាងរាងសំប៉ែតសំយុងចុះក្រោម មានដុះក្នុងទ្វីបអាស៊ី និងអូស្ត្រាលីផ្នែកក្តៅ។ គេប្រើមែកធ្វើថ្នាំបំពោកលើឆ្អឹងបាក់។ គេស្ងោរដើមទាំងមូល ព្យាបាលជំងឺឈឺទងសួត។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បញ្ញា» មានន័យដូចម្ដេច ?


បញ្ញា


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា.; សំ. ប្រជ្ញា ) សេចក្ដីដឹងទួទៅ; សេចក្ដីដឹងកើតអំពីការរៀន, ស្ដាប់, គិត, សួរ; ការដឹងច្បាស់នូវសេចក្ដីពិត ។
ឧទាហរណ៍៖ មានបញ្ញា, ឥតបញ្ញា ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បញ្ញវន្តមជ្ឈន្តិកជន» មានន័យដូចម្ដេច ?


បញ្ញវន្តមជ្ឈន្តិកជន


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា បញ្ញវន្តជាអ្នកប្រកាន់ផ្លូវកណ្តាលក្នុងនយោបាយ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បញ្ញវន្ត, -វន្តី» មានន័យដូចម្ដេច ?


បញ្ញវន្ត, -វន្តី


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា មនុស្សអ្នកសំភី ឬយកចិត្តទុកដាក់ក្នុងការងារជាផ្លូវគំនិត ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បញ្ញវន្ត» មានន័យដូចម្ដេច ?


បញ្ញវន្ត


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. —វន្តុ > វន្ត ) អ្នកមានប្រាជ្ញា, អ្នកប្រាជ្ញ, អ្នកយកចិត្តទុកដាក់ប្រើគំនិតត្រិះរិះក្នុងកិច្ចការគ្រប់ចំពូក ( បារ. Intellectuel ) ។ ស្ត្រីជា បញ្ញវតី ឬ បញ្ញវន្តី ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បញ្ញត្តិករទូរគមនាគមន៍កម្ពុជា» មានន័យដូចម្ដេច ?


បញ្ញត្តិករទូរគមនាគមន៍កម្ពុជា


?ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា វាក្យសព្ទនេះមាននិយមន័យច្រើន ដូចខាងក្រោម៖ ១. នីតិបុគ្គលនៃនីតិសាធារណៈ ដែលបានទទួលសិទ្ធិពីរាជរដ្ឋាភិបាល មានស្វ័យភាពក្នុងការងារត្រួតពិនិត្យ និងគ្រប់គ្រងខាងផ្លូវបច្ចេកទេស និងរដ្ឋបាល លើការស្ថាបនា ការធ្វើប្រតិបត្តិការ ការផ្ដល់ និងការប្រើប្រាស់បណ្ដាញ និងសេវាទូរគមនាគមន៍ ព្រមទាំងបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ដូចមានចែងនៅក្នុងមាត្រា៣ នៃព្រះរាជក្រឹត្យនេះ។ ២. អ្នករៀបចំបទប្បញ្ញត្តិនានា នៃវិស័យទូរគមនាគមន៍ ក្នុងប្រទេសកម្ពុជា។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បញ្ញត្តិ» មានន័យដូចម្ដេច ?


បញ្ញត្តិ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.; សំ. ប្រជ្ញប្តិ) សេចក្តីហាមប្រាម, បម្រាម, សេចក្តីដែលគេតែងតាំង, រៀបចំ; ពាក្យដែលគេកំណត់ហៅ ។
ឧទាហរណ៍៖ មានបញ្ញត្តិ, ធ្វើខុសនឹងបញ្ញត្តិ ។

                  ពាក្យនេះច្រើនប្រើជាបទសមាស គឺរៀងឲ្យនៅជាខាងចុងសព្ទឯទៀត ដូចជា ពុទ្ធបញ្ញត្តិ, រាជបញ្ញត្តិ, បទេសបញ្ញត្តិ, បឋមបញ្ញត្តិ, នាមបញ្ញត្តិ, វោហារបញ្ញត្តិ ជាដើម ( បែបត្រឹមត្រូវតាមភាសាបាលី, កាលណាបើរួមជាបទសមាសរៀងជាខាងចុងសព្ទឯទៀតយ៉ាងនេះ, ត្រូវតម្រួត ប ជាពីរតួជា ពុទ្ធប្បញ្ញត្តិ, រាជប្បញ្ញត្តិ, បទេសប្បញ្ញត្តិ; បឋមប្បញ្ញត្តិ, នាមប្បញ្ញត្តិ, វោហារប្បញ្ញត្តិ ) ។ ព. ផ្ទ. អនុញ្ញាត ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បញ្ញត្ត» មានន័យដូចម្ដេច ?


បញ្ញត្ត


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ( បា.; សំ. ប្រជ្ញប្ត ) ហាមប្រាមហើយ; តែងតាំងហើយ, តាំងទុកហើយ, រៀបចំហើយ; ដែលគេហាមប្រាមហើយ ។
ឧទាហរណ៍៖ ព្រះសម្មាសម្ពុទ្ធទ្រង់បញ្ញត្តមិនឲ្យពួកបព្វជិតមើលល្បែងរបាំ; រាជការបញ្ញត្តមិនឲ្យប្រជាជន លេងល្បែងភ្នាល់ផ្សេងៗ; មានព្រះរាជប្រកាសបញ្ញត្តមិនឲ្យប្រជាជនកាប់ឈើដែលត្រូវជាប់ពន្ធ ដោយឥតមានច្បាប់អនុញ្ញាត ។ ព. ផ្ទ. អនុញ្ញាត ។

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( បា.; សំ. ប្រជ្ញប្ត ) ហាមប្រាមហើយ; តែងតាំងហើយ, តាំងទុកហើយ, រៀបចំហើយ; ដែលគេហាមប្រាមហើយ ។
ឧទាហរណ៍៖ ព្រះសម្មាសម្ពុទ្ធទ្រង់បញ្ញត្តមិនឲ្យពួកបព្វជិតមើលល្បែងរបាំ; រាជការបញ្ញត្តមិនឲ្យប្រជាជន លេងល្បែងភ្នាល់ផ្សេងៗ; មានព្រះរាជប្រកាសបញ្ញត្តមិនឲ្យប្រជាជនកាប់ឈើដែលត្រូវជាប់ពន្ធ ដោយឥតមានច្បាប់អនុញ្ញាត ។ ព. ផ្ទ. អនុញ្ញាត ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បញ្ឈែល» មានន័យដូចម្ដេច ?


បញ្ឈែល


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើ​ឲ្យ​ចេញ​អាការ​ឈែល (ព. អា.)។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បញ្ឈរ» មានន័យដូចម្ដេច ?


បញ្ឈរ


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើ​ឲ្យ​ឈរ។
ឧទាហរណ៍៖ បញ្ឈរ​ជង្គង់ ជាដើម។

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលឈរ ។ បញ្ឈរភ្នែក កិ. ធ្វើភ្នែកទាំងពីរស្លឹង, បើកភ្នែកទាំងពីរស្លឹង ។
ឧទាហរណ៍៖ លុះឮគេប្រាប់រឿងហ្នឹង ស្រាប់តែបញ្ឈរភ្នែកស្លឹងតែម្តង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បញ្ឈប់» មានន័យដូចម្ដេច ?


បញ្ឈប់


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើ​ឲ្យ​ឈប់។
ឧទាហរណ៍៖ បញ្ឈប់​រទេះ បញ្ឈប់​រថយន្ត បញ្ឈប់​ដំណើរ​ត្រឹម​នេះ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បញ្ជ្រួស» មានន័យដូចម្ដេច ?


បញ្ជ្រួស


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើ​ឲ្យ​ជ្រួស ឲ្យ​ជ្រលួស។
ឧទាហរណ៍៖ បញ្ជ្រួស​ផ្លូវ បញ្ជ្រួស​ដំណើរ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បញ្ជ្រុល» មានន័យដូចម្ដេច ?


បញ្ជ្រុល


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើ​ឲ្យ​ជ្រុល ឲ្យ​ហួស​ពី​ទី​កន្លែង​ដែល​មាន​កំណត់ មាន​កម្រិត។
ឧទាហរណ៍៖ បញ្ជ្រុលចិត្ត ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បញ្ជ្រិះ» មានន័យដូចម្ដេច ?


បញ្ជ្រិះ


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើ​ឲ្យ​ជ្រិះ ឲ្យ​ជ្រលិះ ។

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែល​ជ្រិះ ជ្រលិះ។
ឧទាហរណ៍៖ ចោល​បញ្ជ្រិះ ដាក់​បញ្ជ្រិះ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បញ្ជ្រាល» មានន័យដូចម្ដេច ?


បញ្ជ្រាល


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើ​ឲ្យ​ជ្រាល ជម្រាល។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បញ្ជ្រាប» មានន័យដូចម្ដេច ?


បញ្ជ្រាប


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើឲ្យជ្រាប ។
ឧទាហរណ៍៖ បញ្ជ្រាបទឹក ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បញ្ជ្រក» មានន័យដូចម្ដេច ?


បញ្ជ្រក


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា បញ្ចូលឲ្យជ្រក, ជម្រក ។
ឧទាហរណ៍៖ ដឹកគោបញ្ជ្រកក្នុងម្លប់ (ម. ព. ជម្រក កិ. ផង) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បញ្ជោះ» មានន័យដូចម្ដេច ?


បញ្ជោះ


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ពោល​ពាក្យ ឬ​សម្ដែង​អាការ ឬ​ក៏​ដាក់​អ្វី​ៗ​ជំរុញ​ជម្រុល​ផ្គើន ហាក់​ដូច​ជា​ចាក់​ជោះ​ឲ្យ​ឈឺ​ចិត្ត។ បញ្ជោះ​បោះ​បោក ឲ្យ​អ្វី​ៗ​បញ្ជោះ​ដោយ​បោះ​ឬ​បោក​ឬ​ក៏​បោះ​បោក​អ្វី​ៗ បញ្ជោះ​ឲ្យ​ឈឺ​ចិត្ត។ បញ្ជោះ​បោះ​សោក បោះ​បញ្ជោះ​ឲ្យ​ដោយ​សម្ដែង​អាការ​សោក​ស្ដាយ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បញ្ជោរ» មានន័យដូចម្ដេច ?


បញ្ជោរ


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើ​ឲ្យ​ជោរ; និយាយ​លើក​ជើង លើក​សរសើរ​ឲ្យ​ឡើង​ទឹក​ចិត្ត​ហាក់​ដូច​ជា​ទឹក​ជោរ។ ឡើង​បញ្ជោរ កិ. ឬ គុ. ដែល​ឡើង​ទឹក​ចិត្ត​ចេញ​អាការ​រីករាយ​ដោយសារ​គេ​បញ្ជោរ។ ស៊ី​បញ្ជោរ គុ. ដែល​បាន​តែ​គេ​បញ្ជោរ​ទើប​គាប់​ចិត្ត។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បញ្ជោក» មានន័យដូចម្ដេច ?


បញ្ជោក


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើ​ឲ្យ​ជោក។ បញ្ជោក​ចិត្ត ធ្វើ​ចិត្ត​ឲ្យ​ជោក គឺ​ឲ្យ​ជឿ​ស៊ប់ ឲ្យ​ងប់​លែង​ងាក​លែង​បែរ។ និយាយ​បញ្ជោក និយាយ​ដដែល​ៗ ញយ​ៗ ឲ្យ​ជឿ​ជោក​ស៊ប់​ចិត្ត​ស៊ប់​គំនិត។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បញ្ជើច» មានន័យដូចម្ដេច ?


បញ្ជើច


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើ​ឲ្យ​រីករាយ​ព្រើស​ចិត្ត​ដោយ​លើក​ដោយ​បន្ទរ។
ឧទាហរណ៍៖ បញ្ជើច​កូន។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បញ្ជូន» មានន័យដូចម្ដេច ?


បញ្ជូន


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ចាត់ ប្រើ ផ្ញើ​មនុស្ស ឬ​អ្វី​ៗ​ទៅ​ដោយ​មាន​អ្នក​នាំ​អ្នក​ជូន។
ឧទាហរណ៍៖ បញ្ជូន​ទាហាន បញ្ជូន​ស្បៀង។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បញ្ជីអវិជ្ជមាន» មានន័យដូចម្ដេច ?


បញ្ជីអវិជ្ជមាន


?ថ្នាក់ពាក្យជា ពន្ធដារ
មានន័យថា បញ្ជីគម្រោងវិនិយោគ ដែលកំណត់នៅក្នុងឧបសម្ព័ន្ធទី១ នៃអនុក្រឹត្យនេះ និងដែលតាមមាត្រា៧ ថ្មី នៃច្បាប់ស្ដីពីវិនិយោគ ជាបញ្ជីនៃសកម្មភាពវិនិយោគ ដែលមិនអាចចាត់ទុកថាជាគម្រោងវិនិយោគមានលក្ខណសម្បត្តិគ្រប់គ្រាន់។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បញ្ជីស្តុកទំនិញ» មានន័យដូចម្ដេច ?


បញ្ជីស្តុកទំនិញ


?ថ្នាក់ពាក្យជា ពន្ធដារ
មានន័យថា ចូលមើលពាក្យ៖ បញ្ជីគណនេយ្យសាមញ្ញ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បញ្ជីសារពើភណ្ឌការបញ្ចេញឧស្ម័ន» មានន័យដូចម្ដេច ?


បញ្ជីសារពើភណ្ឌការបញ្ចេញឧស្ម័ន


?ថ្នាក់ពាក្យជា បច្ចេកសព្ទបរិស្ថាន
មានន័យថា របាយការណ៍ដែលផ្តល់ព័ត៍មានលម្អិតស្តីប្រភេទ និងបរិមាណសារធាតុបំពុលដែលបញ្ចេញទៅក្នុងបរិស្ថាន។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បញ្ជីលក់ប្រចាំថ្ងៃ» មានន័យដូចម្ដេច ?


បញ្ជីលក់ប្រចាំថ្ងៃ


?ថ្នាក់ពាក្យជា ពន្ធដារ
មានន័យថា ចូលមើលពាក្យ៖ បញ្ជីគណនេយ្យសាមញ្ញ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បញ្ជីប៉ាន់តម្លៃ» មានន័យដូចម្ដេច ?


បញ្ជីប៉ាន់តម្លៃ


?ថ្នាក់ពាក្យជា លទ្ធកម្មសាធារណៈ
មានន័យថា តារាងរាយមុខសម្ភារៈ និងពលកម្ម ដោយមានដាក់តម្លៃជាផ្នែកមួយ នៃសំណើដេញថ្លៃ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បញ្ជីទិញប្រចាំថ្ងៃ» មានន័យដូចម្ដេច ?


បញ្ជីទិញប្រចាំថ្ងៃ


?ថ្នាក់ពាក្យជា ពន្ធដារ
មានន័យថា ចូលមើលពាក្យ៖ បញ្ជីគណនេយ្យសាមញ្ញ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បញ្ជីគណនេយ្យសាមញ្ញ» មានន័យដូចម្ដេច ?


បញ្ជីគណនេយ្យសាមញ្


?ថ្នាក់ពាក្យជា ពន្ធដារ
មានន័យថា ប្រភេទបញ្ជីគណនេយ្យឯកភាគ ដែលមានខ្ទង់នានាសម្រាប់កត់ត្រាប្រចាំថ្ងៃនូវប្រតិបត្តិការអាជីវកម្ម អមដោយវិក្កយបត្រ ឬសក្ខីបត្របញ្ជាក់ច្បាស់លាស់អំពីចំណូលនិងចំណាយនានា។ បញ្ជីគណនេយ្យសាមញ្ញ រួមមាន ៣ បញ្ជីគឺ៖ ក-បញ្ជីទិញប្រចាំថ្ងៃ (Purchases Day Book)៖គឺជាកំណត់ត្រាដែលអ្នកជាប់ពន្ធ ត្រូវធ្វើការកត់ត្រាជាប្រចាំថ្ងៃនូវរាល់ចំណាយដែលកើតមានឡើង ក្នុងគោលដៅប្រកបអាជីវកម្មរបស់ខ្លួន ដូចជា ចំណាយលើទ្រព្យអចលកម្ម ការទិញទំនិញសម្រាប់លក់ ឬសម្រាប់ផ្គត់ផ្គង់សេវា វត្ថុធាតុដើម បុគ្គលិក-កម្មករ ទឹក-ភ្លើង ការជួលចលនទ្រព្យ ឬអចលនទ្រព្យ និងចំណាយផ្សេងៗ។ ខ-បញ្ជីលក់ប្រចាំថ្ងៃ (Sales Day Book)៖ គឺជាកំណត់ត្រាដែលអ្នកជាប់ពន្ធត្រូវធ្វើការកត់ត្រាជាប្រចាំថ្ងៃ នូវរាល់ប្រតិបត្តិការនៃការផ្គត់ផ្គង់ទំនិញ ឬសេវាតាមវិក្កយបត្រនីមួយៗក្នុងករណីផ្គត់ផ្គង់ទំនិញ ឬសេវាដែលមានតម្លៃខ្ពស់ ឬកត់ត្រាសរុបក្នុងមួយថ្ងៃម្តងក្នុងករណីផ្គត់ផ្គង់ទំនិញ ឬសេវាមានតម្លៃទាប ឬលក់រាយច្រើនមុខលើវិក្កយបត្រតែមួយ។ គ-បញ្ជីស្ដុកទំនិញ (Inventory Book)៖ គឺជាកំណត់ត្រាដែលអ្នកជាប់ពន្ធត្រូវធ្វើការកត់ត្រានូវព័ត៌មានមួយចំនួនទាក់ទិនទៅនឹងស្តុកទំនិញដើមគ្រា ទំនិញដែលបានទិញក្នុងគ្រា និងស្តុកទំនិញចុងគ្រា។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បញ្ជីគណនេយ្យ» មានន័យដូចម្ដេច ?


បញ្ជីគណនេយ្យ


?ថ្នាក់ពាក្យជា គណនេយ្យ
មានន័យថា សៀវភៅ/បញ្ជី សម្រាប់ការកត់ត្រាប្រតិបត្តិការគណនេយ្យ ដែលរួមមាន សក្ខីបត្រគណនេយ្យ ទិន្នានុលេខន៍ សៀវភៅធំជាដើម។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បញ្ជីខ្មៅ» មានន័យដូចម្ដេច ?


បញ្ជីខ្មៅ


?ថ្នាក់ពាក្យជា លទ្ធកម្មសាធារណៈ
មានន័យថា បញ្ជីហាមឃាត់ការចូលរួមរបស់អ្នកដេញថ្លៃ ក្នុងដំណើរការលទ្ធកម្មសាធារណៈ ដែលសម្រេចដោយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បញ្ជី» មានន័យដូចម្ដេច ?


បញ្ជី


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ.) កំណត់​ដែល​កត់​ឈ្មោះ ដែល​កត់​ទ្រព្យ​របស់ ដែល​កត់​អ្វី​ៗ មាន​របៀប​មាន​ចំនួន ។
ឧទាហរណ៍៖ ធ្វើ​បញ្ជី ចុះ​បញ្ជី។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បញ្ជិះ» មានន័យដូចម្ដេច ?


បញ្ជិះ


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ឲ្យ​ជិះ លើក​ដាក់​ឲ្យ​ជិះ​លើ នាំ​ឲ្យ​ជិះ។
ឧទាហរណ៍៖ ទឹម​រទេះ​បញ្ជិះ​ប្រពន្ធ​កូន។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បញ្ជិកាគណនេយ្យ» មានន័យដូចម្ដេច ?


បញ្ជិកាគណនេយ្យ


?ថ្នាក់ពាក្យជា ពន្ធដារ
មានន័យថា សំណុំបញ្ជីគណនេយ្យ និងកំណត់ត្រា ស្របតាមការតម្រូវរបស់អគ្គនាយកដ្ឋានពន្ធដារ និងស្របតាមស្តង់ដារគណនេយ្យ ដែលកំណត់ដោយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បញ្ជិកាក្រឹត» មានន័យដូចម្ដេច ?


បញ្ជិកាក្រឹត


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បញ្ជិកាក្ឫត, ឫ > រឹ = បញ្ជិកាក្រឹត ) អ្នកធ្វើបញ្ជី, អ្នកចុះបញ្ជី, អ្នកកាន់បញ្ជី, សមុហបញ្ជី, ក្រឡាបញ្ជី ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បញ្ជិកា» មានន័យដូចម្ដេច ?


បញ្ជិកា


មានន័យថា ដូច​គ្នា​នឹង បញ្ជី (ម. ព. នោះ)។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បញ្ជាប់ព្រលឹង» មានន័យដូចម្ដេច ?


បញ្ជាប់ព្រលឹង


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា យក​អំបោះ​មង្គល​ចង​ក​ដៃ​ហើយ​ឲ្យ​ទ្រព្យ​របស់​អ្វី​នីមួយ ដោយ​សន្មតិ​ថា ភ្ជាប់​ព្រលឹង​ឲ្យ​ស្ថិត​នៅ​បរិបូណ៌​ក្នុង​រូប​អ្នក​នោះ។
ឧទាហរណ៍៖ ចង​ដៃ​បញ្ជាប់​ព្រលឹង (ប្រើ​តាម​សណ្ដាប់​ព្រាហ្មណ៍)។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បញ្ជាប់ពាក្យ» មានន័យដូចម្ដេច ?


បញ្ជាប់ពាក្យ


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ជូន​ទ្រព្យ​របស់​អ្វី​មួយ​ទៅ​តាម​មាតា​បិតា​ខាង​ស្រី ទុក​ជា​ភ័ស្ដុតាង​ជា​របស់​បញ្ចាំ​ចិត្ត​ភ្ជាប់​មេត្រី​ក្នុង​ការ​ចង​ពន្ធ។
ឧទាហរណ៍៖ ស៊ី​ស្លា​បញ្ជាប់​ពាក្យ (ប្រើ​តែ​ក្នុង​ទម្រង់​ការ​អាពាហ៍ពិពាហ៍)។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បញ្ជាប់» មានន័យដូចម្ដេច ?


បញ្ជាប់


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ភ្ជាប់ ធ្វើ​ឲ្យ​ជាប់​ពាក្យ​តាម​ដំណើរ​ដែល​ប្ដេជ្ញា (មិន​សូវ​ប្រើ ច្រើន​ពាក្យ​ថា ភ្ជាប់ ជា​ជំនួស)។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បញ្ជាន់ត្រស្ដិ» មានន័យដូចម្ដេច ?


បញ្ជាន់ត្រស្ដិ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​ព្រះ​រាជ​ពិធី​មួយ​ប្រភេទ ក្នុង​កម្ពុជ​រដ្ឋ​យើង​ពី​ក្នុង​សម័យ​បុរាណ​រាជ្យ​អំពី​ដើម; ពិធី​នេះ​ធ្វើ​នៅ​វេលា​យប់ ១៤ រោច​ខែ​ផល្គុន មាន​និមន្ត​ព្រះ​ភិក្ខុ​សង្ឃ​សូត្រ​ភាណយក្ខ ក្នុង​ព្រះ​បរម​រាជវាំង, មាន​បាញ់​កាំភ្លើង​ធំ​ម្ដង​ៗ​គ្រប់​ទិស​ទាំង ៤ មាន​ជិះ​ដំរី​បណ្ដេញ​រូប​អារក្ស​ដែល​កំពុង​ជាន់ (ធ្វើ​ពេញ​មួយ​យប់​ទាល់​ព្រឹក) សម័យ​ឥឡូវ លើក​លែង​តែ​ជិះ​ដំរី​បណ្ដេញ​រូប​អារក្ស​ចេញ ឯ​របៀប​ក្រៅ​ពីនោះ​នៅ​ទាំងអស់ (ម. ព. ត្រស្ដិ ផង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បញ្ជាន់» មានន័យដូចម្ដេច ?


បញ្ជាន់


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើ​ឲ្យ​ជាន់; ឲ្យ​ដើរ​ជាន់។
ឧទាហរណ៍៖ បញ្ជាន់​ស្រូវ គឺ​ដឹក​គោ​ ឬ​ក្របី​ឲ្យ​ដើរ​ជាន់​កណ្ដាប់​ឲ្យ​ជ្រុះ​គ្រាប់​ស្រូវ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បញ្ជាក់» មានន័យដូចម្ដេច ?


បញ្ជាក់


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើ​ឲ្យ​ជាក់។
ឧទាហរណ៍៖ បញ្ជាក់​សេចក្ដី។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បញ្ជាការ» មានន័យដូចម្ដេច ?


បញ្ជាការ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការ​បង្គាប់; អ្នក​បង្គាប់។
ឧទាហរណ៍៖  ធ្វើ​តាម​បញ្ជា​ការ; អ្នក​បញ្ជា​ការ (ព. ខ្ព)។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បញ្ជា» មានន័យដូចម្ដេច ?


បញ្ជា


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា បង្គាប់; ផ្ដាំ​ផ្ញើ; ច្រើន​និយាយ​ថា បង្គាប់​បញ្ជា គឺ​បង្គាប់​មាន​កម្រិត ឬ​បង្គាប់​ដោយ​ដាច់​ខាត (ច្រើន​ប្រើ​ជា រ. ស.) ។
ឧទាហរណ៍៖ គ្រូ​បញ្ជា​ពួក​សិស្ស​ឲ្យ​ធ្វើ​ហត្ថ​កម្ម។

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ពាក្យ​បង្គាប់; ពាក្យ​ផ្ដាំ​ផ្ញើ; ច្រើន​ប្រើ​ជា​បទ​សមាស (រ. ស.)។
ឧទាហរណ៍៖ ព្រះ​រាជ​បញ្ជា ទេវ​បញ្ជា (ម. ព. ទាំង​នោះ)។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បញ្ជល់» មានន័យដូចម្ដេច ?


បញ្ជល់


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ឲ្យ​ជល់​គ្នា ។
ឧទាហរណ៍៖ បញ្ជល់​មាន់ បញ្ជល់​គោ បញ្ជល់​ត្រី​ក្រឹម។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បញ្ជរបាល» មានន័យដូចម្ដេច ?


បញ្ជរបាល


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អ្នកមានភារៈខាងបិទបើកបញ្ជរ​ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បញ្ជរ» មានន័យដូចម្ដេច ?


បញ្ជរ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ) គម្រោង, រាងរៅ, ទ្រង់ទ្រាយ; បង្អួចដែលមានទ្រង់ទ្រាយជារង្វង់;. . . ។ សីហបញ្ជរ បង្អួចដែលមានរង្វង់ស្រដៀងនឹងជំហរនៃសត្វសីហៈ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បញ្ជត» មានន័យដូចម្ដេច ?


បញ្ជត


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើ​ឲ្យ​ជត បន្ទន់​ឲ្យ​ជត។
ឧទាហរណ៍៖  ដើរ​បញ្ឆត​ខ្លួន។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បញ្ជច់» មានន័យដូចម្ដេច ?


បញ្ជច់


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើ​ឲ្យ​ជច់។ ឈរ​បញ្ជច់​ខ្លួនឈរ​បន្ទន់​ខ្លួន​ឲ្យ​ជច់ ។
ឧទាហរណ៍៖ បញ្ជច់​សង្រែក​បញ្ចូល​ល្អី។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បញ្ជក់» មានន័យដូចម្ដេច ?


បញ្ជក់


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើ​ឲ្យ​ជក់ ឲ្យ​ស៊ប់។
ឧទាហរណ៍៖ បញ្ជក់​ចិត្ត បញ្ជក់​ដៃ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បញ្ឆោត» មានន័យដូចម្ដេច ?


បញ្ឆោត


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើ​ឲ្យ​ឆោត ឲ្យ​លង់​គំនិត​ជឿ។ ត្រី​បញ្ឆោត ត្រី​រំអិល​ដែល​ស៊ី​សំ​គេ​បញ្ឆោត​ចាប់​បាន​មក។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បញ្ឆេះ» មានន័យដូចម្ដេច ?


បញ្ឆេះ


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើ​ឲ្យ​ឆេះ ដុត​ដែក​ឲ្យ​ឆេះ​ហើយ​វាយ​បញ្ចូល​សាច់​គ្នា។ ដេញ​បញ្ឆេះ ដេញ​ជាប់​ប្រកិត​សម្រុក​ចូល​ហាក់​ដូច​ជា​អណ្ដាតភ្លើង​ឆាប​ឆេះ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បញ្ឆៀង» មានន័យដូចម្ដេច ?


បញ្ឆៀង


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើ​ឲ្យ​ឆៀង និយាយ​បាយ​បៀង​មិន​ចំ មិន​ចំពោះ​ដំណើរ ឬ​ការ​ដែល​ត្រូវ​ធ្វើ ត្រូវ​និយាយ (ម. ព. បញ្ឆិត ផង)។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បញ្ឆើត» មានន័យដូចម្ដេច ?


បញ្ឆើត


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើ​ឲ្យ​ឆើត ឲ្យ​ល្អ​ប្រិមប្រិយ ។
ឧទាហរណ៍៖ កុំ​បញ្ឆើត​កូន​ឲ្យ​វា​ឡើង​ចិត្ត​ឡើង​ចាង​អីុចឹង !


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បញ្ឆួល» មានន័យដូចម្ដេច ?


បញ្ឆួល


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើ​ឲ្យ​ឆួល; ធ្វើ​ឲ្យ​ខឹង​ឆួល (ម. ព. បញ្ឆុក ផង)។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បញ្ឆុក» មានន័យដូចម្ដេច ?


បញ្ឆុក


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើ​ឲ្យ​ឆុក ឲ្យ​លង់​គំនិត។ បញ្ឆុក​បញ្ឆួល ធ្វើ​ឲ្យ​ឆុក​ឆួល គឺ​ញុះ​ឲ្យ​លង់​គំនិត ឬ​ឲ្យ​ជ្រុល​សម្ដី​ដោយ​កំហឹង។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បញ្ឆឹក» មានន័យដូចម្ដេច ?


បញ្ឆឹក


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើ​ឲ្យ​ឮ​ឆឹក​ៗ ឬ​ដោយ​ប្រើ​ពាក្យ​ថា ឆឹក!
ឧទាហរណ៍៖ អា​ក្មេង​ងស់​នេះ​ព្រើល​ៗ​ណាស់ វា​លេង​បញ្ឆឹក​គ្នា អី​អ៊‌ីចឹង ? (ព. អា.)។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បញ្ឆិត» មានន័យដូចម្ដេច ?


បញ្ឆិត


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើ​ឲ្យ​ឆិត ឬ​បញ្ជ្រិះ ។
ឧទាហរណ៍៖ អារឈើបញ្ឆិត ។ បញ្ឆិតបញ្ឆៀង និយាយបាយបៀងឲ្យឆិតៗ មិនចំ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បញ្ឆិច» មានន័យដូចម្ដេច ?


បញ្ឆិច


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើ​ឲ្យ​ឮ​ឆិច​ៗ។
ឧទាហរណ៍៖ បើក​ក្ដោង​បញ្ឆិច​ក្នុង​ទន្លេ (ព. ព.)។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បញ្ឆាប» មានន័យដូចម្ដេច ?


បញ្ឆាប


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើ​ឲ្យ​ឆាប គឺ​ទាញ​កញ្ឆក់​ឲ្យ​ឆាប​ចុះ ។
ឧទាហរណ៍៖ គេ​បញ្ឆាប​ខ្លែង​ប៉័កប៉ៅ​ជាមួយ​នឹង​ខ្លែង​កណ្ដូង។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បញ្ឆាច់» មានន័យដូចម្ដេច ?


បញ្ឆាច់


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ហុច​ដៃ​លូក​រហ័ស​ភ្លែត ពោល​ពាក្យ​ថា ឆាច់ ! (ព. អា.)។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បញ្ឆាក» មានន័យដូចម្ដេច ?


បញ្ឆាក


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើ​ឲ្យ​ឆាក​ងាក​បែរ​បញ្ឆៀង។ លូក​ដៃ​ទៅ​ដោយ​ប្រើ​ពាក្យ​ថា ឆាក ! (ព. អា.)។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បញ្ច​ពណ៌» មានន័យដូចម្ដេច ?


បញ្ច​ពណ៌


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ.)(បា.)ព័ណ៌​ប្រាំ​យ៉ាង; ដែល​មាន​ព័ណ៌​ប្រាំ​យ៉ាង។
?ថ្នាក់ពាក្យជា គុណនាម
មានន័យថា (សំ.)(បា.)ព័ណ៌​ប្រាំ​យ៉ាង; ដែល​មាន​ព័ណ៌​ប្រាំ​យ៉ាង។
ឧទាហរណ៍៖ សំពត់​បញ្ច​ពណ៌។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បញ្ច​ទេព» មានន័យដូចម្ដេច ?


បញ្ច​ទេព


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.) (បញ្ច + ទេវ) ទេវតា ៥ ប្រភេទ​គឺ បុព្វ​ទេព សម្មតិ​ទេព ឧបបាតិក​ទេព វិសុទ្ធិ​ទេព អន្តោ​ទេព (ម. ព. ទាំង ៥ នោះ​ផង)។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បញ្ច​កាម​គុណ» មានន័យដូចម្ដេច ?


បញ្ច​កាម​គុណ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.) កាម​គុណ ៥ គឺ​រូប សំឡេង ក្លិន រស សម្ផស្ស ។
ឧទាហរណ៍៖ បុថុជ្ជន​តែង​ចំពាក់​ជក់​ចិត្ត​ក្នុង​បច្ច​កាម​គុណ​ជា​ធម្មតា; បុគ្គល​ពាល​ច្រើន​តែ​វិនាស​ខ្លួន ព្រោះ​បញ្ច​កាម​គុណ។ (ម. ព. កាម​គុណ ផង)។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បញ្ច្រោះ» មានន័យដូចម្ដេច ?


បញ្ច្រោះ


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើ​ឲ្យ​ច្រោះ ឲ្យ​រលុះ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បញ្ច្រូច» មានន័យដូចម្ដេច ?


បញ្ច្រូច


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ចាក់​ឲ្យ​ធ្លាក់​ ឲ្យ​ស្រក់​ ច្រូច​ៗ​ច្រើន​ដង ។
ឧទាហរណ៍៖ បញ្ច្រូច​ទឹក​ត្រី ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បញ្ច្រិច» មានន័យដូចម្ដេច ?


បញ្ច្រិច


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើ​ឲ្យ​ធ្លាក់ ឲ្យ​ស្រក់ ឮ​ច្រិច​ៗ​រឿយ​ៗ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បញ្ច្រាស» មានន័យដូចម្ដេច ?


បញ្ច្រាស


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើ​ឲ្យ​ច្រាស​ឡើង គឺ​ធ្វើ​ឲ្យ​ត្រឡប់​ពី​ក្រោម​ឡើង​ទៅ​លើ​ឬ​ពី​ចុង​ទៅ​ដើម។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បញ្ច្រក» មានន័យដូចម្ដេច ?


បញ្ច្រក


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ច្រក​ដោយ​បង្ខំ។
ឧទាហរណ៍៖ បញ្រ្ចក​ថ្នាំ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បញ្ចោរ» មានន័យដូចម្ដេច ?


បញ្ចោរ


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ពោល​វាចា​អាស​គ្រាម​ទៅ​កាន់​ស្រ្តី​ដោយ​ប្រើ​ពាក្យ​ថា មេ​ចោរ… ជាដើម។ បញ្ចោរ​លើក​អាស បញ្ចោរ​ចំអាស។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បញ្ចេះ» មានន័យដូចម្ដេច ?


បញ្ចេះ


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើ​ឲ្យ​ចេះ ឲ្យ​យល់​ដោយ​ឲ្យ​គំនិត ប្រាប់​ល្បិច ។
ឧទាហរណ៍៖ បញ្ចេះ​គ្នា​ឲ្យ​ឆ្លើយ​បដិសេធ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បញ្ចេរ» មានន័យដូចម្ដេច ?


បញ្ចេរ


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា កាន់ខ្សែដឹកចេញឲ្យដើរមុន ។
ឧទាហរណ៍៖ បញ្ចេរ​គោ។

                 ធ្វើឧបកិច្ចឲ្យចេញទៅកាន់ទីឯទៀត ដោយយកអង្ករជាដើមគ្រវាស ពោលពាក្យថា មួយ ពីរ បី…. ចេរទៅ‌! (ប្រើក្នុងបែបសែនព្រេនឬអបទេស) ។ ព. ប្រ. និយាយពន្យល់ចង្អុលឲ្យចៀសទៅរកអ្នកដទៃ ឬឲ្យទៅកាន់ទីឯទៀត ។
ឧទាហរណ៍៖ បញ្ចេរឲ្យទៅរកគេឯទៀត ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បញ្ចេញ​សីហ​នាទ» មានន័យដូចម្ដេច ?


បញ្ចេញ​សីហ​នាទ


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា កម្ទរ​សូរ​សព្ទ​ឮ​ខ្លាំង​ៗ​ឥត​ញញើត, និយាយ​ក្អេង​ពេញ​ត្រពង​មាត់ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បញ្ចេញឧស្ម័នកាបូនិចអវិជ្ជមាន» មានន័យដូចម្ដេច ?


បញ្ចេញឧស្ម័នកាបូនិចអវិជ្ជមាន


?ថ្នាក់ពាក្យជា បច្ចេកសព្ទបរិស្ថាន
មានន័យថា ដំណើរការស្រូបយកចេញពីបរិយាកាសជាអចិន្រៃ្តយ៍នូវឧស្ម័នផ្ទះកព្ចាក់ ក្នុងសណ្ឋានអវិជ្ជមាននៃកាបូន ដោយព្រៃឈើ និងវិស័យផ្សេងទៀត លើមូលដ្ឋានសមមូល។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បញ្ចេញ» មានន័យដូចម្ដេច ?


បញ្ចេញ


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើឲ្យចេញ ។
ឧទាហរណ៍៖ បញ្ចេញវាចា, បញ្ចេញបែប, បញ្ចេញហ្វូងគោពីក្នុងក្រោល ។

                   និយាយពន្លើស ។
ឧទាហរណ៍៖ និយាយបញ្ចេញ ។

                  បញ្ចេញបញ្ចូល និយាយបញ្ចេញខ្លះបញ្ចូលខ្លះ គឺនិយាយបំផ្លើសពន្លើស ដោយបញ្ចូលបន្ថែមខ្លះ ។ បញ្ចេញប្រាជ្ញ បញ្ចេញបែបបទឬការចេះដឹងរបស់អ្នកប្រាជ្ញ ។ បញ្ចេញយោបល់ សម្ដែងឬហុចយោបល់របស់ខ្លួន ។ បញ្ចេញស្នាដៃ បង្ហាញអ្វីៗដែលជាស្នាដៃរបស់ខ្លួន ។ ល ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បញ្ចៀស» មានន័យដូចម្ដេច ?


បញ្ចៀស


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើ​ឲ្យ​ចៀស បង្វែង​ឲ្យ​ចៀស; ពោល​ពាក្យ​កៀស​នាយ​កៀស​អាយ​ឲ្យ​ចៀស​មិន​ឲ្យ​ចំ។ បញ្ចៀស​វាសវាង និយាយ​បញ្ចៀស​វាយ​បញ្ឆិត​ពង្វាង​មិន​ឲ្យ​ចំ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បញ្ចើច» មានន័យដូចម្ដេច ?


បញ្ចើច


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា និយាយ​លើក​ជើង​កើច​សរសើរ​ថា​ខ្ពស់ ថា​ល្អ​ជាដើម។បញ្ចើច​បញ្ចើ ពោល​ពាក្យ​លើក​សរសើរ​ហួស​ហេតុ​ហួស​ទំនង។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖