Posted on Leave a comment

តើពាក្យ «បណ្ឌិត» មានន័យដូចម្ដេច ?


បណ្ឌិត


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.)ជន​អ្នក​មាន​ប្រាជ្ញា​ឈ្មោះ បណ្ឌា ជន​អ្នក​ប្រព្រឹត្ត​ល្អ​គឺ​អ្នក​កាន់​សុចរិត ១០ ប្រការ ឬ​ដោយ​ពិស្ដារ កាន់​សុចរិត ៤០ ប្រការ​ដោយ​ខ្ជាប់ខ្ជួន​ហ្មត់ចត់​ជានិច្ច; អ្នក​ប្រាជ្ញ​ខាង​ផ្លូវ​សុចរិត​យុត្តិធម៌ (ព. ពុ.) ។ ព. ផ្ទ. ពាល ។ ពាក្យ​សាធារណៈ​ថា អ្នក​មាន​ចំណេះ​ជ្រៅ​ជ្រះ, អ្នក​ឈ្លាសវៃ, អ្នក​ប្រាជ្ញ ។ តាម​ទម្លាប់​ខ្មែរ​ក្នុង​សម័យ​បុរាណ​ដែល​គេ​គោរព​ព្រះ​ពុទ្ធ​សាសនា​ណាស់, សូម្បី​គ្រហស្ថ​កំលោះ​ដែល​ទើប​សឹក​ចាក​ផ្នួស​ថ្មី​ៗ គេ​ក៏​ហៅ​អ្នក​នោះ​ថា បណ្ឌិត ដែរ, ហៅ​ក្លាយ​មក​ថា បន្ទិត, ហៅ​ក្លាយ​ឃ្លាត​មក​ថា អន្ទិត ព្រោះ​គេ​យល់​ថា អ្នក​នោះ​បាន​បួស មាន​ការ​ចេះ​ដឹង មាន​ចរិយា​មារយាទ​ត្រឹមត្រូវ…។ ពាក្យ​សន្មត​ប្រើ​តាម​សម័យ​និយម, ហៅ​អ្នក​មាន​វិជ្ជា​ថ្នាក់​ខ្ពស់​ដែល​មាន​សញ្ញាបត្រ ដុកតូរ៉ាត៍ (Doctorat) ថា បណ្ឌិត ដុកទ័រ (Docteur) តាម​ឈ្មោះ​នៃ​វិទ្យា​សាស្ត្រ​នោះ​ៗ ដូច​ជា វេជ្ជ​បណ្ឌិត, បណ្ឌិត​ខាង​ច្បាប់, បណ្ឌិត​ខាង​វិទ្យា​សាស្ត្រ…, បណ្ឌិត​ខាង​អក្សរ​សាស្ត្រ ជាដើម…។
អ្នកប្រាជ្ញក្នុងវិជ្ជាណាមួយ ឬអ្នកដែលមានសញ្ញាប័ត្រ ថ្នាក់បណ្ឌិតដូចយ៉ាង នេតិបណ្ឌិតជាដើម ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បណ្ឌិកា» មានន័យដូចម្ដេច ?


បណ្ឌិកា


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ផ្តូត ស្នាមរវាមនៅស្បែក នៅអណ្តាត ដែលឃើញអុចៗ រទុះ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បណ្ឌា» មានន័យដូចម្ដេច ?


បណ្ឌា


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.) ប្រាជ្ញា​រក្សា​ខ្លួន​ឲ្យ​ជា​ជន​គេច​ចៀស​វាង​ផុត​ចាក​ទុច្ចរិត ១០​ប្រការ ឬ​ដោយ​ពិស្ដារ ចាក​ទុច្ចរិត ៤០ ប្រការ; ជន​អ្នក​មាន​ប្រាជ្ញា​ឈ្មោះ បណ្ឌា នេះ​ហៅ​ថា បណ្ឌិត… (ម. ព. នេះ​ទៀត​ផង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បណ្ឌក» មានន័យដូចម្ដេច ?


បណ្ឌក


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ) ខ្ទើយ ។ វេវ. នបុំសក. ។

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( សំ. បា. ) ខ្ទើយ ។ វេវ. នបុំសក. ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បណ្ដៅ» មានន័យដូចម្ដេច ?


បណ្ដៅ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ចំណោទបញ្ឆិតបញ្ឆៀងប្រៀបប្រាយចោទឲ្យរកឲ្យស្រាយឈ្មោះអ្វីមួយ, ដូចបណ្ដៅមានដើមថា :
ឧទាហរណ៍៖ ឯកអង្គទ្រង់នាមឯក ខ្ពស់អនេក ទាបជាងស្មៅ អ្នករកបណ្ដៅប្រាប់ថា ភ្នំ ( ត្រូវហើយ ); យ៉ាងនេះហៅថា បណ្ដៅ ឬ ពាក្យបណ្ដៅ ។

                  ខ្មែរយើងមានបណ្ដៅច្រើនណាស់ ចាស់ៗពីព្រេងនាយបានបង្កើតទុកឲ្យក្មេងៗលេង ឲ្យមានយោបល់សម្បូណ៌ ។ ប្រើជា កិ. ឬ គុ. ផងក៏បាន ។
ឧទាហរណ៍៖ នាំគ្នាបណ្ដៅលេងទៅ !; ពាក្យបណ្ដៅ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បណ្ដោះអាសន្ន» មានន័យដូចម្ដេច ?


បណ្ដោះអាសន្ន


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( បា. អាសន្ន “ជិត” ) ដែលមានក្នុងពេលមិនឆ្ងាយឬមិនយូរប៉ុន្មាន គឺគ្រាន់តែឲ្យមានបណ្ដើរសិន បន្ទាន់ការប្រញាប់ ។
ឧទាហរណ៍៖ របស់បណ្ដោះអាសន្ន, ប្រើការបណ្ដោះអាសន្ន ( ម. ព. អាសន្ន ផង ) ។

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ( បា. អាសន្ន “ជិត” ) ដែលមានក្នុងពេលមិនឆ្ងាយឬមិនយូរប៉ុន្មាន គឺគ្រាន់តែឲ្យមានបណ្ដើរសិន បន្ទាន់ការប្រញាប់ ។
ឧទាហរណ៍៖ របស់​បណ្ដោះ​អាសន្ន ប្រើ​ការ​បណ្ដោះ​អាសន្ន (ម. ព. អាសន្ន ផង)។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បណ្ដោះបណ្ដៃ» មានន័យដូចម្ដេច ?


បណ្ដោះបណ្តៃ


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ពោល​ពាក្យ​ដោះ​ដៃ; បង្វែង​បង្វែរ​វេលា។
ឧទាហរណ៍៖ បណ្ដោះ​បណ្ដៃ​ថា ថ្ងៃ​នេះ​ជា​ថ្ងៃ​នោះ ស្អែក​ជា​ខាន​ស្អែក…។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បណ្ដោះ» មានន័យដូចម្ដេច ?


បណ្ដោះ


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា នាំ​ដោះ​ចេញ នាំ​ឲ្យ​ឃ្លាត ដោយ​លប​លាក់។
ឧទាហរណ៍៖ បណ្ដោះ​ទ្រព្យ បណ្ដោះ​អីវ៉ាន់ បណ្ដោះ​កូន​ឲ្យ​គេច​ចេញ​ពី​ផ្ទះ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បណ្ដោយ» មានន័យដូចម្ដេច ?


បណ្ដោយ


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ដោយតាម, បន្ធូរតាមសម្រួល, បើកឱកាសឲ្យតាមត្រូវការ ។
ឧទាហរណ៍៖ កុំបណ្ដោយកូនឲ្យដើរលេងផ្តេសផ្តាស ។

                  បណ្ដោយដៃ បើកដៃ គឺបើកឱកាសឲ្យតាមចិត្តឥតយល់ទាស់ ។

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ទីទៃពីទទឹង គឺប៉ែកខាងប្រវែង ។
ឧទាហរណ៍៖ ផ្ទះនេះមានបណ្ដោយ១០ម៉ែត្រ ទទឹង ៦ ម៉ែត្រ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បណ្ដែត» មានន័យដូចម្ដេច ?


បណ្ដែត


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើឲ្យអណ្តែត ។
ឧទាហរណ៍៖  បណ្ដែត​កន្ទោង បណ្ដែត​ទូក។

                 បណ្ដែតបណ្ដោយ បណ្ដោយឲ្យធ្វើតាមទំនើងចិត្ត មិនមើលថែទាំ, មិនត្រួតត្រា, មិនស្ដីថា ហាក់ដូចជាគេបណ្ដោយឲ្យអណ្ដែតតាមតែបាន ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បណ្ដេញ» មានន័យដូចម្ដេច ?


បណ្ដេញ


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ដេញ​ឲ្យ​ឃ្លាត​ចាក​ទី ដោយ​បង្ខំ​ឬ​ដោយ​បំភ័យ។
ឧទាហរណ៍៖ បណ្ដេញ​ម្រឹគ​ឲ្យ​បែក​ហ្វូង; បណ្ដេញ​កម្មករ​ដែល​មាន​ពុត​ឲ្យ​ឈប់​ធ្វើ​ការ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បណ្ដើរ» មានន័យដូចម្ដេច ?


បណ្ដើរ


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើ​ឲ្យ​ដើរ នាំ​ឲ្យ​ដើរ នាំ​ដើរ​ជា​មួយ​គ្នា ។
ឧទាហរណ៍៖ មេ​មាន់​បណ្ដើរ​កូន បណ្ដើរ​គ្នា​ទៅ​លេង​ផ្សារ ។

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ជាបណ្ដោះអាសន្នសិន ។
ឧទាហរណ៍៖ សុំអ្នកយកសៀវភៅ៥០ក្បាលនេះទៅចែកផ្សាយបណ្ដើរៗសិនទៅ ចាំដល់ថ្ងៃខានស្អែក ខ្ញុំនឹងជូន៥០ក្បាលទៀត បង្គ្រប់ជា១០០ក្បាល ។

                 ដែលធ្វើនេះផងនោះផងជាមួយគ្នា ។
ឧទាហរណ៍៖ ស៊ីបណ្ដើរ និយាយបណ្ដើរ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បណ្ដូលល្ពៅ» មានន័យដូចម្ដេច ?


បណ្ដូលល្ពៅ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​ត្រី​ចង្វា​មួយ​ប្រភេទ ពួក​ត្រី​ចង្វា​មូល។
ឧទាហរណ៍៖ ត្រី​បណ្ដូល​ល្ពៅ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បណ្ដូល» មានន័យដូចម្ដេច ?


បណ្ដូល


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សាច់ជាស្នូលនៃឈើជាដើម ដែលនៅខាងក្នុងត្រង់ពាក់កណ្ដាល ។
ឧទាហរណ៍៖ បណ្ដូលឈើ, បណ្ដូលចេក, បណ្ដូលពោត ។ បណ្ដូលចិត្ត ដែលជាខ្លឹមចិត្ត គឺដែលជាទីស្រឡាញ់ស្មើដួងចិត្តឬស្មើជីវិត (ម. ព. ត្រូល ផង) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បណ្ដូទីតាំង Demjanov» មានន័យដូចម្ដេច ?


បណ្ដូទីតាំង Demjanov


?ថ្នាក់ពាក្យជា គីមី
មានន័យថា តំរៀបឡើងវិញនៃទំរង់ ដែលនាំមកនូវ អំពើនៃអាមីនអាលីផាទិចថា្នក់បថមខ្លះជាមួយអាស៊ីតនីត្រឺ។ អាមីននឹងទទួល រងការពង្រីក ឬការបង្រួមវង់។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បណ្ដុះ» មានន័យដូចម្ដេច ?


បណ្ដុះ


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើ​ឲ្យ​ដុះ ។
ឧទាហរណ៍៖ បណ្ដុះសណ្ដែក, បណ្ដុះស្ពៃ ។ បណ្ដុះបណ្ដាល ធ្វើឲ្យដុះដាល, ឲ្យកើតកាលវាលគុម្ព ។ បណ្ដុះអុត ជោះសាច់ដាក់ទឹកថ្នាំមានមេឆ្លងឲ្យកើតអុត ។

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​គេ​ធ្វើ​ឲ្យ​ដុះ​ហើយ ។
ឧទាហរណ៍៖ សណ្ដែកបណ្តុះ គឺពន្លកសណ្ដែកបាយជាដើម ដែលដុះហើយដោយការបណ្តុះ សម្រាប់ប្រើជាបន្លែឬជារបោយ, ជាអន្លក់ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បណ្ដុំ» មានន័យដូចម្ដេច ?


បណ្ដុំ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (ព. ថ.) ការ​ផ្ដុំ; អ្វី​ៗ​ដែល​គេ​ធ្វើ​ឲ្យ​ជា​ដុំ។
ឧទាហរណ៍៖ ដាក់​កុំ​ឲ្យ​ច្រឡំ​បណ្ដុំ ត្រូវ​ដាក់​ដោយ​ឡែក​ៗ​ពី​គ្នា។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បណ្ដុន» មានន័យដូចម្ដេច ?


បណ្ដុន


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើ​ឲ្យ​ដំរី​ថយ​ក្រោយ​ដោយ​ពោល​ពាក្យ​ថា ដុន ! (ម. ព. ដុន ! កិ. ផង)។ ព. ប្រ. ធ្វើ​ឲ្យ​ដុនដាប, ឲ្យ​ទន់​ថយ, ឲ្យ​ខ្សោយ​ថយ​អានុភាព (ម. ព. ដុន គុ. ផង)។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បណ្ដឹប» មានន័យដូចម្ដេច ?


បណ្ដឹប


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (ម. ព. បណ្ដិប)។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បណ្ដឹង» មានន័យដូចម្ដេច ?


បណ្ដឹង


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ពាក្យ​បណ្ដឹង សេចក្ដី​ដែល​ប្ដឹង។
ឧទាហរណ៍៖ មាន​បណ្ដឹង​អំពី… គឺ​មាន​ពាក្យ ​ឬ​សំបុត្រ​ប្ដឹង​អំពី…។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បណ្ដិប» មានន័យដូចម្ដេច ?


បណ្ដិប


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ព. បុ. ) សម្ដីហាមប្រាមបញ្ជាក់ហើយបញ្ជាក់ទៀត, សម្ដីហាមបញ្ជាក់ដោយដាក់កំហិតឲ្យអ្នកស្ដាប់ទទួលប្រតិបត្តិតាមដោយដាច់ខាត ជាសម្ដីដែលអ្នកស្ដាប់ច្រើនតែពុំសូវគាប់ចិត្ត : បណ្ដិបម្តាយច្រើនតែក្លាយជាទាស់ចិត្តកូន; បណ្ដិបម្តាយឪពុកថាកុំឲ្យកូនតូចៗចុះងូតទឹកជ្រៅក្រែងវាលង់, វាច្រើនតែពុំសូវស្តាប់ ។ ពាក្យកាព្យថា : ពាក្យគ្រូរែងរឹង ស្រារែងស្រវឹង ពុំដែលពិសា ពាក្យពិតរែងស្លែង ពុំពីរោះថា បណ្ដិបមេបា រែងថាពុំគាប់ ( សាស្ត្រាច្បាប់ រាជនេតិ ជាព្រះនិពន្ធនៃព្រះរាជសម្ភារ ) ។ ( ក្នុងសម័យតមក, មានអ្នកអក្សរសាស្ត្រខ្លះកែពាក្យកាព្យ បណ្ដិប នេះជា បណ្ដាំ ពីព្រោះពុំយល់អត្ថន័យរបស់ពាក្យ បណ្ដិប ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បណ្ដា​ស័ក្តិ» មានន័យដូចម្ដេច ?


បណ្ដា​ស័ក្តិ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា មុខការ តំណែង​រាជការ ងារស័ក្តិ យស់សក្តិ ឡើង​បុណ្យសក្តិ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បណ្ដាំ» មានន័យដូចម្ដេច ?


បណ្ដាំ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ពាក្យ ឬ​សេចក្ដី​ដែល​ផ្ដា។
ឧទាហរណ៍៖ បណ្ដាំ​ព្រះ​ពុទ្ធ, បណ្ដាំ​អ្នក​ប្រាជ្ញ, បណ្ដាំ​មាតា​បិតា បណ្ដាំ​គ្រូ; មាន​បណ្ដាំ​ពី​បង​ខ្ញុំ​មក​ថា ឪពុក​ខ្ញុំ​ឈឺ​ធ្ងន់​ណាស់ ឲ្យ​ខ្ញុំ​ទៅ​ជា​ប្រណាប់។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បណ្ដាសា» មានន័យដូចម្ដេច ?


បណ្ដាសា


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ពាក្យផ្ដន្ទា, ពាក្យជេរប្រទេច, ពាក្យសំបូងសង្រូងឲ្យគេវិនាសហិនហោច
ឧទាហរណ៍៖ ដាក់​បណ្ដាសា ត្រូវ​បណ្ដាសា។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បណ្ដាល» មានន័យដូចម្ដេច ?


បណ្ដាល


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ធ្វើ​ឲ្យ​ដាល ឲ្យ​ផ្តួច​កើត​ឡើង បង្ក​ឲ្យ​កើត​មាន​ឡើង​ដោយ​ឥត​ហេតុ​ឥត​ទំនង។
ឧទាហរណ៍៖ បណ្ដាល​ហេតុ បណ្ដាល​ទោស បណ្ដាល​រឿង។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បណ្ដាញ» មានន័យដូចម្ដេច ?


បណ្ដាញ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អ្វី​ៗ​ដែល​មាន​ក្រឡា​ប្រទាក់​គ្នា​ដូច​ជា​សំណាញ់ ។
ឧទាហរណ៍៖ បណ្ដាញ​លួស បណ្ដាញ​ទង់ដែង បណ្ដាញ​ប្រាក់។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បណ្ដាច់» មានន័យដូចម្ដេច ?


បណ្ដាច់


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ផ្តាច់, ធ្វើឲ្យដាច់ ។
ឧទាហរណ៍៖ គោទាញបណ្ដាច់ខ្សែ; បណ្ដាច់ចុងខ្សែនេះចោលទៅ ។

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលដាច់គេ, លើសលន់, ក្រៃលែង, បំផុត ។
ឧទាហរណ៍៖ ល្អបណ្ដាច់, ចេះបណ្ដាច់, ខូចបណ្ដាច់; លឿនបណ្ដាច់ ។ បណ្ដាច់បណ្ដូល ដែលជាទីស្រឡាញ់បណ្ដាច់ជាបណ្ដូលចិត្ត (ម. ព. បណ្ដូល ផង) ។

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលដាច់គេ, លើសលន់, ក្រៃលែង, បំផុត ។
ឧទាហរណ៍៖ ល្អបណ្ដាច់, ចេះបណ្ដាច់, ខូចបណ្ដាច់; លឿនបណ្ដាច់ ។ បណ្ដាច់បណ្ដូល ដែលជាទីស្រឡាញ់បណ្ដាច់ជាបណ្ដូលចិត្ត (ម. ព. បណ្ដូល ផង) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បណ្ដាក់» មានន័យដូចម្ដេច ?


បណ្ដាក់


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ទិញឬដូរដោយដាក់ដើមទុនមុន គឺដាក់ប្រាក់ឬទំនិញអ្វីមួយជឿឲ្យទៅអ្នកដែលទ័លក្រត្រូវការយកថ្លៃមុនហើយនឹងយករបស់ដែលត្រូវទិញដូរនោះជាខាងក្រោយ ក្នុងកំណត់រដូវរបរ មានស្រូវនិងគ្រាប់ពោតជាដើម ដើម្បីឲ្យមានចំណេញជាងទិញដូរដល់ដៃ ។
ឧទាហរណ៍៖ បណ្តាក់ស្រូវ, បណ្តាក់គ្រាប់ពោត, បណ្តាក់ស្ករ ។

                  ដាក់រាយគ្នាឲ្យនៅបន្តហែៗបណ្តោយតាមដងផ្លូវឬទីផ្សេងៗ ។
ឧទាហរណ៍៖ កងទ័ពបណ្តាក់គ្នាតាមដងព្រៃដើម្បីចាំស្កាត់ប្រយុទ្ធនឹងពួកខ្មាំង; តាមរឿងព្រេងខ្មែរថា ទន្សាយចាញ់ប្រាជ្ញាខ្យង ក្នុងរឿងភ្នាល់រត់ប្រណាំងគ្នា ព្រោះខ្យងបណ្ដាក់គ្នាហែតាមមាត់បឹង ឲ្យឆ្លើយកូ៎កៗ នៅខាងមុខជាដរាបគ្រប់តែខណៈដែលទន្សាយស្រែកហៅ ។ ពាក្យដែលគេតែងនិយាយថា បណ្ដាក់គ្នារដឹកដូចខ្យង គឺជាប់ទាក់ទងមកពីរឿងនោះឯង ។

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលសន្មតកំណត់ផ្លាស់ប្តូរវេនគ្នា គឺម្នាក់ចេញទៅម្នាក់ចូលមកដល់, ម្នាក់ចុះទៅម្នាក់ឡើងមកដល់, ម្នាក់ដេកម្នាក់ភ្ញាក់ឡើង, ម្នាក់ទៅ ម្នាក់នៅចាំ ជាបន្តបន្ទាប់គ្នាយ៉ាងនេះជាដើម ក៏ហៅថា បណ្តាក់ ដែរ ។
ឧទាហរណ៍៖ ដេកបណ្តាក់គ្នា, រត់បណ្តាក់គ្នា, ថ្ងៃនេះ ផ្ទះខ្ញុំមានភ្ញៀវច្រើនម្នាក់ចេញម្នាក់ចូលដូចគេបណ្តាក់គ្នា ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បណ្ដា» មានន័យដូចម្ដេច ?


បណ្ដា


?ថ្នាក់ពាក្យជា អាយតនិបាត
មានន័យថា ជំនុំ, អស់ទាំង, អម្បាល; ពាក្យសម្រាប់និយាយដករំលែកចំនួននីមួយ អំពីចំនួនច្រើន ឲ្យដាច់ដោយឡែកផ្សេង ។
ឧទាហរណ៍៖ បណ្តាមនុស្សទាំង៣០នាក់នោះ, មានតែមនុស្ស៥នាក់ចេះសរសេរកើត (ម. ព. ជំនុំ អា. និ. ផង) ។

?ថ្នាក់ពាក្យជា និបាតសព្ទ
មានន័យថា អស់​ទាំង អម្បាល​ម៉ាន។
ឧទាហរណ៍៖ បណ្ដា​ជន បណ្ដា​រាស្ត្រ បណ្ដា​កម្មករ​ទាំងឡាយ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បណីតាហារ» មានន័យដូចម្ដេច ?


បណីតាហារ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (ម. ព. ប្រណីតាហារ)។
ម្ហូបចំណីឆ្ងាញ់ពិសារ ដែលគេតាក់តែងក្នុងពេលមានមង្គល ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បណីតភាព» មានន័យដូចម្ដេច ?


បណីតភាព


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. ប្រណីតភាព ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បណីត» មានន័យដូចម្ដេច ?


បណីត


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ម. ព. ប្រណីត ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បឋវីធាតុ» មានន័យដូចម្ដេច ?


បឋវីធាតុ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ) ធាតុដី ( ម. ព. ធាតុ ផង ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បឋវីកសិណ» មានន័យដូចម្ដេច ?


បឋវីកសិណ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ) ប្រភេទនៃសមថកម្មដ្ឋានដែលយកដីជាអារម្មណ៍ . . . ។
ឧទាហរណ៍៖ ចម្រើនបឋវីកសិណ ( ម. ព. កសិណ ផង ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បឋវី» មានន័យដូចម្ដេច ?


បឋវី


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា.; សំ. ប្ឫថវី, ប្ឫថិវី, ប្ឫថ្វី ) ដី, ផែនដី, មណ្ឌលលោកទាំងមូល ( ម. ព. ប្រឹថពី ទៀតផង ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បឋមាសាធ» មានន័យដូចម្ដេច ?


បឋមាសាធ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. បឋមាសាឍ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បឋមាសាឍ» មានន័យដូចម្ដេច ?


បឋមាសាឍ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. បឋមាសាឡ្ហ; សំ. ប្រថមាសាឍ ) ឈ្មោះខែអាសាឍទី១ គឺខែអាសាធមុន
ឧទាហរណ៍៖  ខែបឋមាសាឍ ( សរសេរក្លាយជា បឋមាសាធ ក៏មាន ) ។ ម. ព. ទុតិយាសាឍ ផង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បឋមហេតុ» មានន័យដូចម្ដេច ?


បឋមហេតុ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ភាពមនុស្សដែលមិនស្រួលខ្លួនមុនពេលចាប់ឈឺ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បឋមភាព» មានន័យដូចម្ដេច ?


បឋមភាព


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ភាពជាគំរូដើម ជាតួយ៉ាង អាការប្លែកពីលក្ខណៈដើម។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បឋមប្បញ្ញាត្តិ» មានន័យដូចម្ដេច ?


បឋមប្បញ្ញាត្តិ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សិក្ខាបទ មាត្រា​ច្បាប់​ដែល​ទ្រង់​តែង​តាំង​បញ្ញត្ត​ជា​ដំបូង, ក្នុង​សិក្ខាបទ​នីមួយ ៗ ក្នុង​ព្រះ​ពុទ្ធ​សាសនា មាន​បឋមប្បញ្ញាត្តិ អនុប្បញ្ញាត្តិ (ការ​បញ្ញត្តិ​ក្រោយ​បន្ទាប់​បន្ថែម​សេចក្ដី​លើ​បឋមប្បញ្ញាត្តិ) ឧ. ក្នុង​សិក្ខាបទ​បារាជិក​ទី ១ រឿង​ដំបូង​និយាយ​ពី​ភិក្ខុ​សេពសន្ថវៈ​ជា​មួយ​នឹង​មនុស្ស​ស្រី ។ ព្រះ​ពុទ្ធ​បញ្ញត្តិ​ថា ភិក្ខុ​ណា​មួយ​សេព​មេថុន​ធម្ម ភិក្ខុ​នោះ​ត្រូវ​អាបត្តិ​បារាជិក រក​សំវាស​គ្មាន។ នេះ​ជា​បឋមប្បបញ្ញាត្តិ។ គ្រា​មក​ទៀត មាន​ភិក្ខុ​សេពសន្ថវៈ​ជា​មួយ​នឹង​សត្វ​ស្វា​ញី។ ព្រះ​ពុទ្ធ​បញ្ញត្តិ​បន្ថែម​ទៀត​ថា ភិក្ខុ​ណា​មួយ​សេព​មេថុន​ធម្ម ដោយ​ហោច​ទៅ​សូម្បី​ជា​មួយ​នឹង​សត្វ​តិរច្ឆាន​ញី​ក្ដី ភិក្ខុ​នោះ​ត្រូវ​អាបត្តិ​បារាជិក រក​សំវាស​គ្មាន។ នេះ​ជា​អនុប្បញ្ញាត្តិ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បឋមត្រាស់» មានន័យដូចម្ដេច ?


បឋមត្រាស់


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.+ខ្មែរ ឬ សំ.+ខ្មែរ)  “ការ​បាន​ត្រាស់​ជា​ដំបូង” ឈ្មោះ​កណ្ឌ​មួយ​នៃ​កម្ពីរ​បឋម​សម្ពោធិ​ជា​ពុទ្ធ​ប្រវត្តិ សម្ដែង​អំពី​ប្រវត្តិ​នៃ​ព្រះ​សក្យមុនី​សម្ពុទ្ធ​ចាប់​តាំង​ពី​កាល​ដែល​ព្រះ​អង្គ​ចាប់​ព្រះ​ជាតិ​ជា​សុមេធ​បណ្ឌិត​រៀង​រហូត​មក​ដល់​ព្រះ​ជាតិ​ជា​ព្រះ​សិទ្ធត្ថ​គោតម ដរាប​ដល់​បាន​ត្រាស់​ជា​ព្រះ​សព្វញ្ញុ​សម្ពុទ្ធ, ជា​គម្ពីរ​សម្រាប់​ធម្មកថិក​មួយ​រូប​សម្ដែង​ក្នុង​ពិធី​បុណ្យ​ពុទ្ធាភិសេក គឺ​ពិធី​អភិសេក​ព្រះ​ពុទ្ធ​រូប​ដែល​ទើប​នឹង​កសាង​ថ្មី ។
ឧទាហរណ៍៖ និមន្តលោកទេសនាបឋមត្រាស់ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បឋមតា» មានន័យដូចម្ដេច ?


បឋមតា


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា លិខិតជាច្បាប់ចម្លងចេញដំបូង​ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បឋម» មានន័យដូចម្ដេច ?


បឋម


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( បា.; សំ. ប្រថម ) ដំបូង, មុន, មុនគេ, ទី១ : គ្រាជាបឋម ។ ពាក្យនេះច្រើនប្រើជាបទសមាសរួមភ្ជាប់ជាមួយនឹងសព្ទដទៃ ដូចជា បឋមកប្ប (ប៉ៈឋំម៉ៈក័ប) ឬ ប្រថមកល្ប (ប្រៈថំម៉ៈក័ល) ន. ( បា. ឬ សំ. ) កប្បឬកល្បដំបូង គឺសម័យដែលទើបនឹងកទឹកកដីជាដំបូង ដែលមានជាប់ដរាបមកដល់សព្វថ្ងៃនេះ ( ម. ព. កប្ប និង កល្ប ផង ) ។ បឋមជ្ឈាន ( ប៉ៈឋៈម័ចឈាន ) ន. ( បា.; សំ. ប្រថមធ្យាន ) ឈានឬធ្យានទី១ ( ម. ព. ឈាន ន. ) ។ បឋមពុទ្ធវចនៈ ( ប៉ៈឋៈម៉ៈពុត-ធៈវៈចៈន៉ៈ ) ន. ( បា. ) ពុទ្ធវចនៈដែលទ្រង់ត្រាស់បន្លឺជាដំបូងបំផុតក្នុងកាលដែលព្រះពុទ្ធទ្រង់ទើបបានត្រាស់ថ្មីៗ ។ បឋមយាម ( ប៉ៈឋំម៉ៈយាម ) ន. ( បា. ) យាមទី១ ( ម. ព. យាម ន. ផង ) ។ បឋមវ័យ ( ប៉ៈឋំម៉ៈវៃ ) ន. ( បា. –វយ ) វ័យទី ១ ( ម. ព. វ័យ ទៀតផង ) ។ បឋមសង្គាយនា ( ប៉ៈឋៈម៉ៈ ឬ ប៉ៈឋំម៉ៈសង់គាយៈនា ) ន. ( បា. ច្រើនប្រើជា បឋមសង្គីតិ ) ការប្រជុំផ្ទៀងរួបរួមធម្មវិន័យព្រះពុទ្ធសាសនាជាដំបូងបំផុត ក្នុងកាលដែលព្រះសក្យមុនីសម្ពុទ្ធ ទ្រង់ចូលបរិនិព្វានទៅបាន ៨៩ ថ្ងៃ . . . ។ បឋមសម្ពោធិ ( ប៉ៈឋៈម៉ៈស័មពោធិ ឬ –ពោត ) ន. ( បា. ) ការទើបបានត្រាស់នៃព្រះសព្វញ្ញុពុទ្ធ ។ ឈ្មោះគម្ពីរនិយាយអំពីប្រវត្តិ (ពង្សាវតារ) នៃព្រះសម្មាសម្ពុទ្ធ។ បឋមហេតុ ( ប៉ៈឋំម៉ៈហែត ) ន. ( បា. បឋម + ហេតុ ) ហេតុដំបូង គឺហេតុដែលកឬផ្តើមឡើងជាដំបូង ។ ល ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បដ្តិកា» មានន័យដូចម្ដេច ?


បដ្តិកា


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ចំរៀក ផ្ទាំង បន្ទះដែលមានបណ្តោយវែង ដូចយ៉ាងចំរៀកដែលចងព្យួរមេដាយជាដើម។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បដ្ឋិលេខ» មានន័យដូចម្ដេច ?


បដ្ឋិលេខ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការចារខ្នងលើផលបត្រ ដើម្បីយកទៅប្រើការផ្សេងៗ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បដ្ឋនាលិខិត» មានន័យដូចម្ដេច ?


បដ្ឋនាលិខិត


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា លិខិតដែលស្នើជូនទៅទីរាជការមុខក្រសួង ដើម្បីសំដែងទោមនស្ស ឬថ្លែងមតិ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បដិសេធន៍» មានន័យដូចម្ដេច ?


បដិសេធន៍


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. បដិសេធ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បដិសេធ» មានន័យដូចម្ដេច ?


បដិសេធ


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ( បា.; សំ. ប្រតិឞេធ ) ឃាត់, ហាម, លើកចោលឬទាត់ចោលលែងយកជាការ, លែងរាប់អាន ។
ឧទាហរណ៍៖ បដិសេធ​ពាក្យ បដិសេធ​សេចក្ដី បដិសេធ​រឿង​ហេតុ។

                   ( បា. បដិសេធ ឬ –សេធន; សំ. ប្រតិឞេធ ឬ ប្រតិឞេធន ) ការឃាត់, ការហាម, ដំណើរលើកចោល ឬទាត់ចោល លែងយកជាការ, លែងរាប់អាន ។ ឈ្មោះវណ្ណយុត្តមួយប្រភេទ ( ម. ព. ទណ្ឌឃាដ ឬ ទណ្ឌឃាត ) ។

                   ក្រឡាស់ ក្រឡិចថាមិនបាននិយាយ ឬធ្វើ មិនទទួលដឹងឮនូវអំពើ ឬសំដីរបស់​ជនណា​ម្នាក់ដោយប្រកែកថា ខ្លួនពុំបានអនុញ្ញាត ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បដិសរណដ្ឋាន» មានន័យដូចម្ដេច ?


បដិសរណដ្ឋាន


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. បដិស្សរណដ្ឋាន ) ទីពឹងពំនាក់, ទីជ្រកកោន, ទីសម្រាប់ពួន ។ សព្វថ្ងៃ ប្រើសំដៅយកគេហដ្ឋានជាសាធារណៈ សម្រាប់ទទួលចិញ្ចឹមបីបាច់ថែរក្សាជនក្រីក្រ, ពិរាពិការ និងចាស់ជរាជាដើម ។
ឧទាហរណ៍៖ អ្នកដែលបានបង្កើតបដិសរណដ្ឋានឈ្មោះថាបានបំពេញសង្គហធម៌ដ៏ថ្លៃថ្លា ( បារ. Asile ) ។

                 គ្រឹះស្ថានសាធារណៈ សម្រាប់ទទួលចិញ្ចឹមមនុស្ស ក្រីក្រ ចាស់ជរា ពិការនឹងក្មេងកំព្រា


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បដិសម្ភិទា» មានន័យដូចម្ដេច ?


បដិសម្ភិទា


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា.; សំ. ប្រតិ– ) ការបែកប្រាជ្ញាយល់ច្បាស់, ប្រាជ្ញាដែលបែកអាចយល់ធ្លុះធ្លាយឥតទើសទាក់, ប្រាជ្ញាដែលភ្លឺស្វាងអាចពិចារណាយល់ជាក់ប្រាកដភ្លាមៗ នូវហេតុផលនៃកិច្ចការទាំងពួង ។
ឧទាហរណ៍៖ កាលដែលព្រះពុទ្ធទ្រង់សម្ដែងធម៌នោះចប់ហើយ ភិក្ខុទាំងឡាយក៏បានសម្រេចអរហត្តផល ព្រមទាំងបដិសម្ភិទាផង។

                   បដិសម្ភិទាមាន៤យ៉ាងគឺ ១- អត្ថប្បដិសម្ភិទា ការបែកប្រាជ្ញាយល់ធ្លុះធ្លាយក្នុងអត្ថ; ២- ធម្មប្បដិសម្ភិទា ការបែកប្រាជ្ញាយល់ធ្លុះធ្លាយក្នុងធម៌; ៣- និរុត្តិប្បដិសម្ភិទា ការបែកប្រាជ្ញាយល់ធ្លុះធ្លាយក្នុងនិរុត្តិ ( ម. ព. និរុត្តិ ទៀតផង ); ៤- បដិភាណប្បដិសម្ភិទា ការបែកប្រាជ្ញាយល់ធ្លុះធ្លាយក្នុងបដិភាណ ( ម. ព. បដិភាណ ទៀតផង ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បដិសន្ធិ» មានន័យដូចម្ដេច ?


បដិសន្ធិ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា.; សំ. ប្រតិ– ) តំណកំណើតសត្វ​ ។
ឧទាហរណ៍៖ ចាប់បដិសន្ធិក្នុងផ្ទៃមាតា ។ ព. ផ្ទ. ចុតិ ឬ ច្យុតិ ។

                 ដំណកំណើតសត្វ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បដិសណ្ឋារៈ» មានន័យដូចម្ដេច ?


បដិសណ្ឋារៈ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. បដិសណ្ឋារ ឬ –សន្ថារ ) ការទទួលរាក់ទាក់ ។
ឧទាហរណ៍៖ ធ្វើបដិសណ្ឋារៈ, មានបដិសណ្ឋារៈ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បដិសណ្ឋារកិច្ច» មានន័យដូចម្ដេច ?


បដិសណ្ឋារកិច្ច


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.) កិច្ច​ចំពោះ​បដិសណ្ឋារៈ (ម. ព. បដិសណ្ឋារៈ ទៀត​ផង)។
ការរៀបទទួល ការទទួលរាក់ទាក់ ការរាប់រកគ្នា។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បដិសច្ចៈ» មានន័យដូចម្ដេច ?


បដិសច្ចៈ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សំដីនិយាយឱ្យគេដឹង ដើម្បីកែពាក្យពីមុន ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បដិវេគ» មានន័យដូចម្ដេច ?


បដិវេគ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា កម្លាំងដែលច្រាន រុញគ្នា សេចក្តីស្អប់មិនចង់ជួបមុខ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បដិវាទកម្ម» មានន័យដូចម្ដេច ?


បដិវាទកម្ម


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការក្រឡាស់សំដី សំដីក្រឡាស់ ការផ្ទុយ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បដិវត្តន៍ឧស្សាហកម្ម» មានន័យដូចម្ដេច ?


បដិវត្តន៍ឧស្សាហកម្ម


?ថ្នាក់ពាក្យជា បច្ចេកសព្ទបរិស្ថាន
មានន័យថា ដំណាក់កាលមួយដែលឧស្សាហកម្មលូតលាស់យ៉ាងឆាប់រហ័ស ដោយរកឃើញគ្រឿងចក្រដើរ ដោយចំហាយទឹក ដែលផ្លាស់ប្តូរការផលិតដោយដៃឱ្យទៅគ្រឿងចក្រ នាំឱ្យមានផលវិបាកផ្នែកសង្គមនិងសេដ្ឋកិច្ចយ៉ាងខ្លាំ ដែលចាប់ផ្តើមដំបូងនៅប្រទេសអង់គ្លេសនៅពាក់កណ្តាលទីពីរនៃសតវត្សរ៍ទី១៨ ដល់ជិតពាក់កណ្តាលសតវត្សរ៍ទី១៩ ហើយរាលដាលទ្វិបអឺរ៉ុបនិងបន្ទាប់មកនៅប្រទេសផ្សេងៗរួមទាំងសហរដ្ឋអាមេរិក។ មុនបដិវត្តន៍ឧស្សាហកម្ម សំដៅលើការផលិតដោយដៃក្នុងរយៈពេលមុនឆ្នាំ១៧៥០។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បដិវត្តន៍» មានន័យដូចម្ដេច ?


បដិវត្តន៍


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. បដិវត្តន; សំ. ប្រតិវត៌ណ ) ការវិលត្រឡប់, ការប្រែប្រួល, ការកែប្រែ ឬផ្លាស់ប្ដូរ ។ ការផ្លាស់ប្តូរយ៉ាងឆាប់រហ័សនូវរបបគ្រប់គ្រងចាស់ ដែលមិនចម្រើនឲ្យបានចម្រើនលូតលាស់ទាន់កាលសម័យជាដើម, ការប្រព្រឹត្តប្រឆាំងដោយកម្លាំងអាវុធចំពោះអំពើរំលោភ ។
ឧទាហរណ៍៖ ចាប់ផ្តើមធ្វើបដិវត្តន៍, អំពើរំលោភត្រូវបានវិនាសសាបសូន្យដោយកម្លាំងនៃបដិវត្តន៍ ( បារ. Révolution ) ។

                   ការត្រឡប់ប្រែយ៉ាងទាន់ហន់ ដោយកម្លាំងអាវុធដល់របបគ្រប់គ្រង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បដិវត្ត» មានន័យដូចម្ដេច ?


បដិវត្ត


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ប្រព្រឹត្តប្រឆាំង; បង្វិលត្រឡប់, ប្រែប្រួល, កែប្រែ, ផ្លាស់ប្ដូរ ( របបគ្រប់គ្រងដើម្បីឲ្យបានចម្រើន ) ។ បដិវត្តបុគ្គល ( —វត្តៈ— ) បុគ្គលអ្នករៀបចំកែប្រែលទ្ធិឬរបបគ្រប់គ្រងជាដើម ដើម្បីឲ្យបានសេចក្ដីចម្រើនរុងរឿង ។
ឧទាហរណ៍៖ គួរកោតសរសើរនូវព្យាយាមតស៊ូប្តូរផ្តាច់របស់បដិវត្តបុគ្គលអ្នកប្រព្រឹត្តសុចរិតទាំងឡាយ; ព្រះសមណគោតមទ្រង់ជាបដិវត្តបុគ្គលផ្នែកខាងសាសនាល្បីល្បាញក្នុងប្រទេសឥណ្ឌា សម័យពុទ្ធកាលដោយទ្រង់បានបង្វិលធម្មចក្រឲ្យវិលទៅសព្វទិសទីដោយសន្តិវិធី ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បដិលោម» មានន័យដូចម្ដេច ?


បដិលោម


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា.; សំ. ប្រតិ— ) ដែលច្រាសឡើងវិញ; ដំណើរច្រាសមកវិញ, ដំណើរទទឹងទាស់ ។
ឧទាហរណ៍៖ រំពឹង​ជា​អនុលោម​និង​ប្រតិលោម។ ព. ផ្ទ. អនុលោម។

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( បា.; សំ. ប្រតិ— ) ដែលច្រាសឡើងវិញ; ដំណើរច្រាសមកវិញ, ដំណើរទទឹងទាស់ ។
ឧទាហរណ៍៖ រំពឹង​ជា​អនុលោម​និង​ប្រតិលោម។ ព. ផ្ទ. អនុលោម។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បដិលាភ» មានន័យដូចម្ដេច ?


បដិលាភ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ឬ សំ. ) លាភដែលបានមកពីប្រាក់ដើមទុន, កម្រៃដែលបានមកពីមុខរបរផ្សេងៗមានផលនៃព្រះធរណីជាដើម ។
ឧទាហរណ៍៖ ពន្ធនៃបដិលាភ, ត្រូវបង់អាករប្រតិលាភថែមទៀត, ឆ្នាំនេះជីតាខ្ញុំបានប្រតិលាភច្រើនគ្រាន់បើជាងឆ្នាំមុន ( បារ. Revenus ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បដិរូបកៈ» មានន័យដូចម្ដេច ?


បដិរូបកៈ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អ្នកដែលចូលចិត្តខាងការទុកដាក់វត្ថុ ឬសត្វជំនួសមនុស្ស​ ។

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា អ្នកដែលចូលចិត្តខាងការទុកដាក់វត្ថុ ឬសត្វជំនួសមនុស្ស​ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «» មានន័យដូចម្ដេច ?


បដិរូបការី


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលកែទម្រង់ មេកែទម្រង់។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បដិរូបកម្ម» មានន័យដូចម្ដេច ?


បដិរូបកម្ម


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការទុកដាក់វត្ថុ និងសត្វជំនួសមនុស្ស ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បដិរូប» មានន័យដូចម្ដេច ?


បដិរូប


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា វត្ថុជាគំរូ ជាតួយ៉ាង ដូចជានៅមន្ទីរពេទ្យគេរក្សាទុកនូវមនុស្សឧត្បាតជាដើម ។​


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បដិរង្សី» មានន័យដូចម្ដេច ?


បដិរង្សី


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការឆ្លុះត្រឡប់ ដូចយ៉ាងកញ្ចក់ដែលបញ្ចាំងដាក់ពន្លឺថ្ងៃជាដើម ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បដិយភាព» មានន័យដូចម្ដេច ?


បដិយភាព


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា លក្ខណៈអ្វីៗដែលគេអាចផែឱ្យស្តើងបាន
ឧទាហរណ៍៖ មាស ជា​លោហធាតុប្រកបដោយបដិយភាពក្រៃលែង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បដិមាការី,​ បដិមាសិល្ប» មានន័យដូចម្ដេច ?


បដិមាការី,​ បដិមាសិល្ប


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ជាងឆ្លាក់ សិតរូបសំណាក ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បដិមាការី» មានន័យដូចម្ដេច ?


បដិមាការី


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. បដិមាករ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បដិមាករ» មានន័យដូចម្ដេច ?


បដិមាករ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ) អ្នកធ្វើរូបប្រៀប, ជាងធ្វើរូបប្រៀប ។
រូបសំណាកដែលជាងឆ្លាក់ ឬសិតទុកជាគ្រឿងតំណាងបុគ្គល ឬសត្វ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បដិមា» មានន័យដូចម្ដេច ?


បដិមា


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា.; សំ. ប្រតិ— ) រូបប្រៀប, រូបសំណាក, រូបជាតំណាង
ឧទាហរណ៍៖ ព្រះបដិមា ឬ ព្រះពុទ្ធប្បដិមា ( ព្រះពុទ្ធរូប ); ឥន្ទប្បដិមា រូបសំណាកប្រៀបដោយរូបព្រះឥន្ទ ។ ល ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បដិភូ» មានន័យដូចម្ដេច ?


បដិភូ


មានន័យថា (ម. ព. ប្រតិភូ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បដិភាណ» មានន័យដូចម្ដេច ?


បដិភាណ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា.; សំ. ប្រតិភាណ ឬ —ន ) ម. ព. បតិភាណ ឬ —ន ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បដិភាគ» មានន័យដូចម្ដេច ?


បដិភាគ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា.; សំ. ប្រតិភាគ ) ចំណែកប្រៀបធ្រៀប, ដំណើរប្រដូច, ដំណើរដូចគ្នា ។ បដិភាគនិមិត្ត ( ប៉ៈដិភាគៈនិមិត ) និមិត្តដែលប្រាកដដូចភាពដើមគឺការឃើញអ្វីៗដរាបដល់កើតអារម្មណ៍ស៊ប់ជាប់ភ្នែក ធ្មេចភ្នែកក៏ឃើញច្បាស់ប្រាកដ ដូចគ្នានឹងបើកភ្នែកមើល ( ព. ពុ. ច្រើនប្រើខាងការចម្រើនសមថកម្មដ្ឋាន ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បដិផរណា» មានន័យដូចម្ដេច ?


បដិផរណា


មានន័យថា ការធ្លាក់ចុះនៃអាត្រាអតិផរណា។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បដិប្បញ្ញត្តិ» មានន័យដូចម្ដេច ?


បដិប្បញ្ញត្តិ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការទំនាស់នឹងច្បាប់ នឹងកិច្ចសន្យា ។

?ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា ការតាំងបញ្ញត្តិផ្ទុយ ឬមិនស្រប។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បដិប្បញ្ញត្ត» មានន័យដូចម្ដេច ?


បដិប្បញ្ញត្ត


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ដាក់បញ្ញត្តិផ្ទុយនឹងច្បាប់ ដែលមានស្រាប់ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បដិបទា» មានន័យដូចម្ដេច ?


បដិបទា


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា.; សំ. ប្រតិបទា ឬ ប្រតិបទ ) ដូចគ្នានឹង បដិបត្តិ ឬ ប្រតិបត្តិ ដែរ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បដិបត្តិ» មានន័យដូចម្ដេច ?


បដិបត្តិ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ឬ សំ. ) ការប្រព្រឹត្ត, កាន់, ធ្វើតាម; ច្រើននិយាយថា សេចក្ដីបដិបត្តិ, ការប្រតិបត្តិ ។ ខ្មែរយើងប្រើជា កិ. ផងក៏បាន : ត្រូវបដិបត្តិតាមច្បាប់; ឈ្មោះនុះគ្រាន់តែចេះធម៌ចាំច្បាស់ ប៉ុន្តែមិនប្រតិបត្តិតាម ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បដិបក្ខី» មានន័យដូចម្ដេច ?


បដិបក្ខី


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដែលជាគូប្រឆាំង ជាបរបក្សដល់គ្នា ។
?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលជាគូប្រឆាំង ជាបរបក្សដល់គ្នា ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បដិបក្ខប្រាណ» មានន័យដូចម្ដេច ?


បដិបក្ខប្រាណ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះថ្នាំសម្រាប់សម្លាប់ជីវិតសត្វល្អិតៗ ដែលបណ្តាលឱ្យកើតរោគដូច​ជាមីក្រុប ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បដិបក្ខនិយម» មានន័យដូចម្ដេច ?


បដិបក្ខនិយម


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការប្រជែងដណ្តើមយកឈ្នះរវាងបុគ្គល ប្រជាជាតិលទ្ធិជាដើម ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បដិបក្ខ» មានន័យដូចម្ដេច ?


បដិបក្ខ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ឬ សំ. ) បក្ខប្រឆាំង, ពួកជំទាស់; សត្រូវ, ខ្មាំង ។
ឧទាហរណ៍៖ មនុស្ស​ជា​បដិបក្ខ កុំ​ឲ្យ​មាន​បដិបក្ខ​នឹង​គ្នា។ប្រតិបក្ស (ប្រៈតិប៉័ក)។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បដិទិន» មានន័យដូចម្ដេច ?


បដិទិន


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ឬ សំ. ) ថ្ងៃតថ្ងៃ, ថ្ងៃទាំងអស់; រៀងរាល់ថ្ងៃ ។ ខ្មែរយើងប្រើជាឈ្មោះបញ្ជីតារាងចុះចំនួននិងឈ្មោះថ្ងៃខែសម្រាប់ប្រើក្នុង ១ ឆ្នាំៗ ( ហៅថា ប្រក្រតីទិន ក៏បាន ) ។

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ( បា. ឬ សំ. ) ថ្ងៃតថ្ងៃ, ថ្ងៃទាំងអស់; រៀងរាល់ថ្ងៃ ។ ខ្មែរយើងប្រើជាឈ្មោះបញ្ជីតារាងចុះចំនួននិងឈ្មោះថ្ងៃខែសម្រាប់ប្រើក្នុង ១ ឆ្នាំៗ ( ហៅថា ប្រក្រតីទិន ក៏បាន ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បដិទាននាម» មានន័យដូចម្ដេច ?


បដិទាននាម


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា មនុស្សដែលចេញឈ្មោះជំនួសអ្នកដទៃ ដោយគិតមិន​ចង់ចេញមុខ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បដិទាន» មានន័យដូចម្ដេច ?


បដិទាន


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.) ការ​ឲ្យ​ត្រឡប់​វិញ ការ​ប្រគល់​សង​វិញ ការ​ឲ្យ​តប​ទៅ​វិញ (បារ. Restitution)។
ការប្រគល់សងវិញ វត្ថុដែលគេប្រគល់សងវិញ (ដោយយកទៅច្រឡំ ឬបន្លំ)​ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បដិត្តហណដ្ឋាន» មានន័យដូចម្ដេច ?


បដិត្តហណដ្ឋាន


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការិយាល័យរបស់បដិគ្គាហក ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បដិញ្ញូ» មានន័យដូចម្ដេច ?


បដិញ្ញូ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អ្នកបង្ខំតឹងទារដោយសំអាងលើបដិញ្ញា ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បដិញ្ញាត» មានន័យដូចម្ដេច ?


បដិញ្ញាត


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលចែងពីខសំខាន់ ពីសេចក្តីព្រមព្រៀងគ្នា ក្នុងកិច្ចសន្យា ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បដិញ្ញាក្បដ» មានន័យដូចម្ដេច ?


បដិញ្ញាក្បដ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការរួមគំនិត ត្រូវជើងគ្នា ដើម្បីប្រទូស្ត ក្បត់។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បដិញ្ញា» មានន័យដូចម្ដេច ?


បដិញ្ញា


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. បដិញ្ញា; សំ. ប្រតិជ្ញា )ការកំណត់ពាក្យសម្ដីឲ្យដឹងគ្នាទៅវិញទៅមកដោយប្រាកដប្រជា, ការមត់គ្នា, ការសន្យាគ្នា ។
ឧទាហរណ៍៖ ធ្វើបដិញ្ញាគា្ន ឬ ធ្វើប្ដេជ្ញាគ្នា, ធ្វើតាមប្ដេជ្ញា ។ ពាក្យនេះខ្មែរយើងប្រើជា កិ. ក៏មាន : បានប្ដេជ្ញាគ្នាមាំមួនណាស់, យើងត្រូវប្ដេជ្ញាគ្នាឲ្យប្រាកដ ។

                  ខសំខាន់ សេចក្តីព្រមព្រៀងដែលចែងក្នុងកិច្ចសន្យា​។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បដិច្ចសមុប្បាទ» មានន័យដូចម្ដេច ?


បដិច្ចសមុប្បាទ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ) ធម៌ឬសភាវៈដែលកើតមានឡើងដោយសារបច្ច័យ គឺគ្រឿងអាស្រ័យទាក់ទងតៗគ្នា ដូចជាសង្ខារកើតមានឡើង ព្រោះមានអវិជ្ជាជាបច្ច័យ, វិញ្ញាណកើតមានឡើង ព្រោះមានសង្ខារជាបច្ច័យ ឬថា អវិជ្ជាជាបច្ច័យនាំឲ្យកើតសង្ខារ, សង្ខារជាបច្ច័យនាំឲ្យកើតវិញ្ញាណ ។ ល ។
ឧទាហរណ៍៖ ធម៌ទាំងឡាយមានអវិជ្ជាជាដើមឈ្មោះថា បដិច្ចសមុប្បាទ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បដិចារកម្ម» មានន័យដូចម្ដេច ?


បដិចារកម្ម


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អង្គការទទួលភារៈខាងស៊ើបរក និងបង្ក្រាបនូវអំពើចារកម្ម​របស់​បរទេស ដែលធ្វើក្នុងដែនដីជាតិ​​ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បដិឃៈ» មានន័យដូចម្ដេច ?


បដិឃៈ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. បដិឃ; សំ. ប្រតិឃ ) សេចក្ដីចង្អៀតចិត្ត, សេចក្ដីក្នាញ់, ដំណើរប៉ះទង្គុកចិត្តដោយសេចក្ដីក្រោធ
ឧទាហរណ៍៖ កើតមានបដិឃៈ, រំងាប់បដិឃៈ ។

                 រ. ស. កិ. ទ្រង់ព្រះបដិឃៈ គឺទ្រង់ក្នាញ់ ។ បដិឃចិត្ត ចិត្តដែលមានបដិឃៈ, ចិត្តក្នាញ់ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បដិឃចិត្ត» មានន័យដូចម្ដេច ?


បដិឃចិត្ត


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការជូរចត់ អាក់អន់ស្រពន់ចិត្ត។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បដិគ្គាហក» មានន័យដូចម្ដេច ?


បដិគ្គាហក


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា.; សំ. ប្រតិគ្រាហក ) អ្នកទទួលយកទាន ( ស្មូម ); បើស្ត្រីជា បដិគ្គាហិកា ។ ព. ផ្ទ. ទាយក, ទាយិកា ។ សព្វថ្ងៃប្រើពាក្យនេះសំដៅយកភ្នាក់ងាររាជការដែលមានភារៈខាងទទួលប្រាក់ចំណូលផ្សេងៗ ( ចំពោះក្រសួងខ្លះ )
ឧទាហរណ៍៖ បដិគ្គាហកនៃពន្ធទួទៅ, បដិគ្គាហកនៃប្រៃសណីយ៍ ។ ( បារ. Receveur ) ។

                អ្នកមានភារៈខាងទទួលប្រាក់រាជការ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បដិគាហកៈ» មានន័យដូចម្ដេច ?


បដិគាហកៈ


?ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា អ្នកទទួលអំណោយ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បដិក្ខេប» មានន័យដូចម្ដេច ?


បដិក្ខេប


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលឆ្លុះត្រឡប់មករកវិញ ដូចជាកញ្ចក់ដែលត្រូវពន្លឺព្រះអាទិត្យជាដើម ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បដិកោសលវិច័យ» មានន័យដូចម្ដេច ?


បដិកោសលវិច័យ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការពិនិត្យរបស់អ្នកជំនាញ សម្រាប់យកទៅផ្គូនឹងការពិនិត្យ​មុន ដើម្បីរកសច្ចៈ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បដិកូលសញ្ញា» មានន័យដូចម្ដេច ?


បដិកូលសញ្ញា


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា.; សំ. ប្រតិកូលសំជ្ញា ) សេចក្ដីសម្គាល់ថាគួរខ្ពើម ឬសេចក្ដីយល់ឃើញថា ផ្ទុយគ្នានឹងរបស់ដែលគួរស្រឡាញ់គួររីករាយ ។
ឧទាហរណ៍៖ ឃើញរូបអសុភក៏កើតមានបដិកូលសញ្ញា ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖