Posted on Leave a comment

តើពាក្យ «បន្ថែម» មានន័យដូចម្ដេច ?


បន្ថែម


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ថែម​ឡើង​ទៀត ថែម​ហើយ​ថែម​ទៀត ថែម​ឲ្យ​កើន​លើស​ជាង​មុន។
ឧទាហរណ៍៖ បន្ថែម​ចំនួន; ស្តី​បន្ថែម វាយ​បន្ថែម។

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ថែម​ឡើង​ទៀត ថែម​ហើយ​ថែម​ទៀត ថែម​ឲ្យ​កើន​លើស​ជាង​មុន។
ឧទាហរណ៍៖ បន្ថែមចំនួន; ស្ដីបន្ថែម, វាយបន្ថែម ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បន្ថែ» មានន័យដូចម្ដេច ?


បន្ថែ


?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែល​ថែ​ឥត​ដាច់ ញឹក​ញយ រឿយ​ៗ។
ឧទាហរណ៍៖ មើល​បន្ថែ ស្ដី​ថា​បន្ថែ ត្រួតត្រា​បន្ថែ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បន្ថើរ» មានន័យដូចម្ដេច ?


បន្ថើរ


?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា សើ​ៗ ស្រាល​ៗ សន្សឹម​ៗ ថ្នម​ៗ។
ឧទាហរណ៍៖  ស្ទាប​បន្ថើរ និយាយ​បន្ថើរ កាន់​បន្ថើរ​ៗ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បន្ថុច» មានន័យដូចម្ដេច ?


បន្ថុច


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើ​ឲ្យ​ទច់ ដោយ​ស្រែក​ថា ថុច ! ឬ​ដោយ​គំហក សង្ឃក​ឲ្យ​ភ្ញាក់ ឲ្យ​ស្លន់។
ឧទាហរណ៍៖ បន្ថុច​ថា​ថុច​អៈ !


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បន្ថយ» មានន័យដូចម្ដេច ?


បន្ថយ


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើ​ឲ្យ​ថយ​ចុះ ។
ឧទាហរណ៍៖ បន្ថយ​ថ្លៃ បន្ថយ​អំណាច បន្ថយ​ស័ក្តិ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បន្ថត» មានន័យដូចម្ដេច ?


បន្ថត


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើ​ឲ្យ​រលស់ ឲ្យ​ខាត ឲ្យ​មាន​ចន្លោះ ឲ្យ​នៅ​ទំនេរ។
ឧទាហរណ៍៖  បន្ថត​យស​ស័ក្តិ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បន្តោង» មានន័យដូចម្ដេច ?


បន្តោង


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើ​ឲ្យ​មាន​អាករ​តែងតោង; ដាក់​ឲ្យ​តោង។
ឧទាហរណ៍៖ បន្តោង​កំណាត់​ឈើ; ចង​បន្តោង។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បន្តោក» មានន័យដូចម្ដេច ?


បន្តោក


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ចង​ព្យួរ​ឲ្យ​មាន​លំនាំ​ស្តោក; ដែល​ព្យួរ​ស្តោក ។
ឧទាហរណ៍៖ បន្តោក​ថ្ម​មួយ​ដុំ; ចង​បន្តោក។

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. បន្តោង ន. ) ។

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ចង​ព្យួរ​ឲ្យ​មាន​លំនាំ​ស្តោក; ដែល​ព្យួរ​ស្តោក ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បន្តើត» មានន័យដូចម្ដេច ?


បន្តើត


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ដាក់​ចំតើត​ពី​លើ​មិន​ស៊ប់​មើល​ទៅ​ឃើញ​ដូច​ជា​អើត ។
ឧទាហរណ៍៖ បន្តើត​ឲ្យ​ស៊ប់​កុំ​ឲ្យ​ធ្លាក់។

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដាក់​ចំតើត​ពី​លើ​មិន​ស៊ប់​មើល​ទៅ​ឃើញ​ដូច​ជា​អើត ។
ឧទាហរណ៍៖ បន្តើតឲ្យស៊ប់កុំឲ្យធ្លាក់ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បន្តួច» មានន័យដូចម្ដេច ?


បន្តួច


?ថ្នាក់ពាក្យជា បរិវារសព្ទ
មានន័យថា ពាក្យ​សម្រាប់​និយាយ​ផ្សំ​នឹង​ពាក្យ បន្តិច។
ឧទាហរណ៍៖ បន្តិច​បន្តួច (ម. ព. បន្តិច ផង)។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បន្តូច» មានន័យដូចម្ដេច ?


បន្តូច


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើ​ឲ្យ​តូច​ថយ​អំណាច ថយ​យស​ស័ក្តិ។ បន្តូច​បន្ទាប ធ្វើ​ឲ្យ​តូច​ទាប។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បន្តុះ» មានន័យដូចម្ដេច ?


បន្តុះ


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើឲ្យតុះ, ស្ដីថាឲ្យតុះគំនិតតុះប្រាជ្ញា ។
ឧទាហរណ៍៖ បន្តុះគ្នាទាល់តែងើបមុខមិនរួច ។

                 បន្តុះបង្អាប់ ពោលពាក្យបង្អាប់ឲ្យតុះគំនិតតុះប្រាជ្ញា ឬឲ្យអាបឱនថយអំណាច ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បន្តុប» មានន័យដូចម្ដេច ?


បន្តុប


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ដាក់​អ្វី​ៗ​តម្រួត​ពី​លើ​គ្នា មើល​ទៅ​ឃើញ​កន្តុប​ឬ​ឃើញ​ឆ្ដុប។
ឧទាហរណ៍៖ យក​ដុះ​ថ្ម​មក​បន្តុប​ពី​លើ; ដាក់​បន្តុប​ថែម​ទៀត។

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដាក់​អ្វី​ៗ​តម្រួត​ពី​លើ​គ្នា មើល​ទៅ​ឃើញ​កន្តុប​ឬ​ឃើញ​ឆ្ដុប។
ឧទាហរណ៍៖ យក​ដុះ​ថ្ម​មក​បន្តុប​ពី​លើ; ដាក់​បន្តុប​ថែម​ទៀត។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បន្តឹង» មានន័យដូចម្ដេច ?


បន្តឹង


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើ​ឲ្យ​តឹង ទាញ​ឲ្យ​តឹង តឿន​តឹងរ៉ឹង​រឿយ​ៗ ។
ឧទាហរណ៍៖ គេ​បន្តឹង​ខ្លាំង​ណាស់ សុំ​កុំ​បន្តឹង​ខ្លាំង​ពេក។

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា នេសាទុបករណមួយប្រភេទ ចងឆ្វាក់ប្រទាក់ខ្សែជាក្រឡាមានដងមានមាត់មានក្រវិលរូត សម្រាប់ដាក់ឲ្យជាប់សត្វចតុប្បាទតូចៗឬបក្សីចំពួកខ្លះ ។
ឧទាហរណ៍៖ បន្តឹងទន្សាយ, ទន្សាយជាប់បន្តឹង, បន្តឹងក្រួចអ៊ឺត ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បន្តិច» មានន័យដូចម្ដេច ?


បន្តិច


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលតិច; យ៉ាងតិច ។
ឧទាហរណ៍៖ របស់បន្តិច; ដើរបន្តិចទៅទៀត ។

                   បន្តិចបន្តួច ដែលតិចតួច, យ៉ាងតិចតួច ។

ឧទាហរណ៍៖ របស់បន្តិចបន្តួច ។

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលតិច; យ៉ាងតិច ។
ឧទាហរណ៍៖ របស់បន្តិច; ដើរបន្តិចទៅទៀត ។

                  បន្តិចបន្តួច ដែលតិចតួច, យ៉ាងតិចតួច ។
ឧទាហរណ៍៖ របស់បន្តិចបន្តួច ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បន្តម» មានន័យដូចម្ដេច ?


បន្តម


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើ​ឲ្យ​តម បង្គាប់​ឲ្យ​កាន់​ត្រណម។
ឧទាហរណ៍៖ បន្តម​ចំណី បន្តម​ស្រា។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បន្តក់» មានន័យដូចម្ដេច ?


បន្តក់


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា សម្រក់ឲ្យធ្លាក់ចុះ១តំណក់ម្តង ។
ឧទាហរណ៍៖ បន្តក់ថ្នាំទឹក ។

                   ផ្លោងឲ្យធ្លាក់ត្រង់, ឲ្យធ្លាក់ចំ ។
ឧទាហរណ៍៖ បន្តក់ឲ្យចំ ។ (ម. ព. ផ្តក់ ផង) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បន្ត» មានន័យដូចម្ដេច ?


បន្ត


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើ​ឲ្យ​ត​ទៅ​ទៀត។
ឧទាហរណ៍៖ បន្តវេលា, បន្តស្បៀង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បន់» មានន័យដូចម្ដេច ?


បន់


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ពោល​ពាក្យ​សច្ចា​ថា សូម​ជួយ​ឲ្យ​បាន​សម្រេច​ដូច​បំណង​ដែល​ផ្គង ហើយ​និង​មាន​តង្វាយ​ឬ​រង្វាន់​លា​បំណន់​វិញ​ពុំ​ខាន។
ឧទាហរណ៍៖ បន់​អ្នក​តា បន់​អារក្ស។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បន» មានន័យដូចម្ដេច ?


បន


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ពួក ប្រជុំ​ជន​អ្នក​លេង​ល្បែង​ផ្សេង​ៗ​យ៉ាង​តូច​ៗ ប្រជុំ​ជន​អ្នក​ស៊ី​ផឹក​ឬ ជក់​អាភៀន​ជាដើម។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បធានានុយោគ» មានន័យដូចម្ដេច ?


បធានានុយោគ


មានន័យថា (ម. ព. ប្រធានានុយោគ)។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បធានាធិបតី» មានន័យដូចម្ដេច ?


បធានាធិបតី

មានន័យថា (ម. ព. ប្រធានាធិបតី) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បធាន» មានន័យដូចម្ដេច ?


បធាន


មានន័យថា (ម. ព. ប្រធាន)។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បទ​បញ្ញត្តិ» មានន័យដូចម្ដេច ?


បទ​បញ្ញត្តិ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.) ច្បាប់​ដែល​បញ្ញត្តិ​ហាម​ប្រាម​លើក​ឡើង​ជា​មាត្រា​នីមួយៗ។
ឧទាហរណ៍៖ ក្នុង​បទ​បញ្ញត្តិ​នៃ​រដ្ឋ​ធម្មនុញ្ញ​ត្រង់​មាត្រា ៤៣ លើក​ឡើង​ថា ប្រជា​ពលរដ្ឋ​ខ្មែរ​ទាំង​ពីរ​ភេទ មាន​សិទ្ធិ​ពេញ​ទី​ខាង​ជំនឿ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បទេសរាជ» មានន័យដូចម្ដេច ?


បទេសរាជ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ) ព្រះរាជាដែលមានតេជានុភាពទន់ខ្សោយ មានឋានៈជារណបនៃប្រទេសដទៃ
ឧទាហរណ៍៖ ព្រះបាទបទេសរាជ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បទេសប្បញ្ញត្តិ» មានន័យដូចម្ដេច ?


បទេសប្បញ្ញត្តិ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា.; សំ. ប្រទេឝ + ប្រជ្ញប្តិ ) បញ្ញត្តិសម្រាប់ប្រទេសមួយៗ ឬចំពោះប្រទេសមួយៗផ្សេងៗគ្នា . . . ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បទេស» មានន័យដូចម្ដេច ?


បទេស


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. បទេស; សំ. ប្រទេឝ ) ទី, តំបន់, កន្លែងទួទៅ, ស្រុក, ដែន ។ ល ។ នានាប្រទេស ប្រទេសផ្សេងគ្នា ។ អ្នកនានាប្រទេស មនុស្សអ្នកនៅក្នុងដែនផ្សេងឬដែលមកអំពីដែនផ្សេង។ សរីរប្រទេស សព៌ាង្គកាយ គឺរូបរាងកាយទាំងមូល ។ ល ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បទុម​ជាតិ» មានន័យដូចម្ដេច ?


បទុម​ជាតិ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.) ផ្កា​ឈូក។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បទុមរាគ» មានន័យដូចម្ដេច ?


បទុមរាគ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា.; សំ. បទ្មរាគ ) កែវមណីសម្បុរក្រហម, ត្បូងទទឹម
ឧទាហរណ៍៖ ត្បូងបទុមរាគ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បទុម» មានន័យដូចម្ដេច ?


បទុម


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា.; សំ. បទ្ម ) ឈូក, ផ្កាឈូក ។ ឈ្មោះបកតិសំខ្យាជាន់ខ្ពស់ ចំនួនមួយរយសែនបុណ្ឌរីក ។ ឈ្មោះឋាននរកមួយ ដេរដាសដោយដើមឈូកធំៗមានបន្លាស្រួចៗ ច្រូងច្រាងមុតក្រៃលែងហៅថា បទុមនរក ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បទានុក្រម» មានន័យដូចម្ដេច ?


បទានុក្រម


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បទ + អនុ + ក្រម; បា. បទ + អនុ + កម > បទានុក្កម ) លំដាប់បទ, លំដាប់ពាក្យ គឺពាក្យដែលរៀបជារបៀបមុនក្រោយ រៀងតាមលំដាប់អក្សរ ( ដូចយ៉ាងវចនានុក្រមនេះឯង ) ។ វេវ. វចនានុក្រម អភិធាន, សព្វវចនាធិប្បាយ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បទឧក្រិដ្ឋសង្គ្រាម» មានន័យដូចម្ដេច ?


បទឧក្រិដ្ឋសង្គ្រាម


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា អំពើណាមួយក្នុងចំណោមអំពើដែលរៀបរាប់ខាងក្រោមនេះ កាលបើអំពើនោះត្រូវបានប្រព្រឹត្តប្រឆាំងនឹងបុគ្គល ឬទ្រព្យសម្បត្តិ ដែលការពារដោយអនុសញ្ញាក្រុងហ្សឺណែវ ចុះថ្ងៃទី១២ ខែសីហា ឆ្នាំ១៩៤៩៖
ឧទាហរណ៍៖ ១-ឃាតកម្ម។

                     ២-ទារុណកម្ម ឬគ្រប់អំពើអមនុស្សធម៌ រួមបញ្ចូលទាំងការពិសោធជីវសាស្រ្ត។

                     ៣-អំពើបង្កដោយចេតនានូវការឈឺចាប់ ឬដែលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់បូរណភាពខាងរូបកាយ ឬសុខភាព។

                    ៤-ការបំផ្លាញ ឬការធ្វើឱ្យខូចខាតធ្ងន់ធ្ងរទៅលើទ្រព្យសម្បត្តិ ដោយគ្មានហេតុផលចាំបាច់ខាងយោធា និងក្នុងទ្រង់ទ្រាយធំដោយខុសច្បាប់ និងតាមទំនើងចិត្ត។

                    ៥-អំពើបង្ខំឈ្លើយសឹក ឬជនស៊ីវិល ឱ្យបម្រើក្នុងកងកម្លាំងប្រដាប់អាវុធរបស់សត្រូវ។

                    ៦-អំពើដកហូតសិទ្ធិរបស់ឈ្លើយសឹក ឬជនស៊ីវិលក្នុងការទទួលការវិនិច្ឆ័យដោយត្រឹមត្រូវ និងឥតលម្អៀង។

                    ៧-ជម្លៀស ការបញ្ជូន ឬការឃុំឃាំងជនស៊ីវិលដោយខុសច្បាប់។៨-ការចាប់ជនស៊ីវិលជាចំណាប់ខ្មាំង។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បទឧក្រិដ្ឋ» មានន័យដូចម្ដេច ?


បទឧក្រិដ្ឋ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា បទល្មើសធ្ងន់ដែលផ្តន្ទាលើអ្នកប្រព្រឹត្ត ដោយធ្វើទោសពី ៥ ឆ្នាំ ទៅដល់ប្រហារជីវិត ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បទសម្ព័ន្ធ» មានន័យដូចម្ដេច ?


បទសម្ព័ន្ធ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការប្រទាក់ចាក់ស្រះជាប់គ្នា។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បទសមាស» មានន័យដូចម្ដេច ?


បទសមាស


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.) ការ​បង្រួម​បញ្ចូល​ពាក្យ​ច្រើន​បទ​ចូល​គ្នា​ឲ្យ​ខ្លី ឲ្យ​ជាប់​គ្នា ហៅ​ថា​បទសមាស ។
ឧទាហរណ៍៖ បុរាណ + សម័យ ទៅ​ជា បុរាណ​សម័យ, បុរាណ + កាល ទៅ​ជា​បុរាណ​កាល។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បទល្មើសសង្រ្គាម» មានន័យដូចម្ដេច ?


បទល្មើសសង្រ្គាម


មានន័យថា ការរំលោភខាងយោធាទៅលើបទដ្ឋាននៃការធ្វើសង្រ្គាម រួមមាន សកម្មភាពឃោរឃៅ ការធ្វើទុក្ខបុកម្នេញ នៅក្នុងពេលធ្វើសង្រ្គាម។ បទល្មើសសង្រ្គាមរួមមាន៖ ១. ការប្រើប្រាស់អាវុធដែលហាមឃាត់ ២. ការមិនយកចិត្តទុកដាក់ដល់អ្នកជំងឺ ឬអ្នករបួស ៣.ការរំលោភបំពានរថយន្យដែលមានទង់ ឬសញ្ញាកាកបាទក្រហម ៤. ការបំពានដោយមិនដោះលែងអ្នកទោស ឬដោយបទឈប់បាញ់គ្នា ៥. ការសម្លាប់ចំណាប់ខ្មាំង ៦. ការសម្លាប់រង្គាលជនមិនមែនស៊ីវិល ឬបច្ចាមិត្ត ដែលបានចុះចូល ៧. ការបំផ្លាញនាវាចម្បាំងដោយមិនបានយកអ្នកដំណើរ ឬបុគ្គលិកនាវាទៅដាក់កន្លែងមានសុវត្ថិភាព ៨. ការទម្លាក់គ្រាប់បែកលើទីកន្លែងដែលគ្មានរបាំងការពារអ្វីទាំងអស់ ឬអគារនានាដែលមិនមែនជាគោលដៅខាងយោធា។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បទល្មើសគយ» មានន័យដូចម្ដេច ?


បទល្មើសគយ


?ថ្នាក់ពាក្យជា មូលដ្ឋាន, គយ
មានន័យថា ការរំលោភ ឬការព្យាយាមរំលោភច្បាប់គយរបស់ប្រទេសជាភាគីហត្ថលេខី។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បទប្បញ្ញត្តិបច្ចេកទេស» មានន័យដូចម្ដេច ?


បទប្បញ្ញត្តិបច្ចេកទេស


?ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា បទដ្ឋានបច្ចេកទេស ស្ដង់ដារបច្ចេកទេស និងឯកសារណែនាំលម្អិតបច្ចេកទេសការងារ លក្ខខណ្ឌសុវត្ថិភាពការងារ និងលក្ខខណ្ឌសុវត្ថិភាពចរាចរណ៍។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បទប្បញ្ញត្តិដែនអាកាស» មានន័យដូចម្ដេច ?


បទប្បញ្ញត្តិដែនអាកាស


?ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា ការកំណត់តំបន់ហោះហើរ (Regulations or Rule of the Air)។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បទប្បញ្ញត្តិ» មានន័យដូចម្ដេច ?


ទប្បញ្ញត្តិ


?ថ្នាក់ពាក្យជា មូលដ្ឋាន, ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា សេចក្ដីប្បញ្ញត្តិរបស់ច្បាប់ ឬរបស់មាត្រាណាមួយនៃច្បាប់ ខសំខាន់របស់លិខិតក្នុងតុលាការ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បទបញ្ជាឱ្យធ្វើអធិការកិច្ចទំនិញមុនពេលផ្ទុក» មានន័យដូចម្ដេច ?


បទបញ្ជាឱ្យធ្វើអធិការកិច្ចទំនិញមុនពេលផ្ទុក


?ថ្នាក់ពាក្យជា គយ
មានន័យថា ឯកសារចេញដោយ និងចុះបញ្ជីនៅការិយាល័យទំនាក់់ទំនងរបស់ក្រុមហ៊ុនអធិការកិច្ច ពាក់ព័ន្ធនឹងការដាក់់ពាក្យសុំធ្វើអធិការកិច្ចទំនិញមុនពេលផ្ទុករបស់អ្នកនាំចូល។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បទបញ្ជាសមោធាន» មានន័យដូចម្ដេច ?


បទបញ្ជាសមោធាន


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា បទបញ្ជាទាំងឡាយ ដែលគេប្រមូលយកមកចងក្រងសម្រាប់​ទុកជាខប្រតិបត្តិ ការតាំងបទបញ្ជា​ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បទបញ្ជាផ្ទៃក្នុងរបស់សហគមន៍នេសាទ» មានន័យដូចម្ដេច ?


បទបញ្ជាផ្ទៃក្នុងរបស់សហគមន៍នេសាទ


?ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា លក្ខខណ្ឌដែលបានអនុម័តដោយមហាសន្និបាតសហគមន៍នេសាទ ស្ដីពីការប្រតិបត្តិផ្ទៃក្នុងរបស់សហគមន៍នេសាទ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បទបញ្ជាផ្ទៃក្នុងរបស់គណៈកម្មការគ្រប់គ្រងសហគមន៍ព្រៃឈើ» មានន័យដូចម្ដេច ?


បទបញ្ជាផ្ទៃក្នុងរបស់គណៈកម្មការគ្រប់គ្រងសហគមន៍ព្រៃឈើ


?ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា លក្ខខណ្ឌដែលបានអនុម័តដោយគណៈកម្មការគ្រប់គ្រងសហគមន៍ព្រៃឈើ ស្ដីពីការប្រតិបត្តិផ្ទៃក្នុងរបស់គណៈកម្មការគ្រប់គ្រងសហគមន៍ព្រៃឈើ រួមមាន ចំនួនសមាជិកវត្តមានចាំបាច់ អាណត្តិរបស់គណៈកម្មការគ្រប់គ្រងសហគមន៍ព្រៃឈើ ចំនួនសមាជិកគណៈកម្មការគ្រប់គ្រងសហគមន៍ព្រៃឈើ និងវិធីសាស្រ្តរៀបចំការបោះឆ្នោតជ្រើសរើសគណៈកម្មការគ្រប់គ្រងសហគមន៍ព្រៃឈើ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បទបញ្ជាផ្ទៃក្នុង» មានន័យដូចម្ដេច ?


បទបញ្ជាផ្ទៃក្នុង


?ថ្នាក់ពាក្យជា ហិរញ្ញវត្ថុសាធារណៈ
មានន័យថា វិធានដែលត្រូវបានអនុម័តដោយក្រុមប្រឹក្សា សម្រាប់កំណត់របៀបរបបធ្វើការងារ ការរៀបចំ និងដំណើរការប្រជុំរបស់ក្រុមប្រឹក្សា។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បទបញ្ជា» មានន័យដូចម្ដេច ?


បទបញ្ជា


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ខបង្គាប់ដែលតម្រូវឱ្យប្រតិបត្តិតាម ដូចយ៉ាងវិធានការប៉ូលិសជាដើម ។

?ថ្នាក់ពាក្យជា មូលដ្ឋាន, ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា លិខិតបទដ្ឋានដែលចេញដោយអង្គការ ឬអាជ្ញាធរមានសមត្ថកិច្ច។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បទដ្ឋានសង្រា្គម» មានន័យដូចម្ដេច ?


បទដ្ឋានសង្រា្គម


មានន័យថា វិធានទាំងឡាយណាដែលមានចែងនៅក្នុងច្បាប់អន្តរជាតិ និងអនុសញ្ញាអន្តរជាតិស្តីពីសិទ្ធិ និងកាតព្វកិច្ចរបស់ភាគីពាក់ព័ន្ធនឹងសង្រា្គម។ សិទ្ធិកាតព្វកិច្ចរបស់ភាគីពាក់ព័ន្ធនៅក្នុងសង្រ្គាមត្រូវគោរពពេលធ្វើសង្គ្រាមមានដូចខាងក្រោម៖ ១. អំឡុងពេលមានសង្គ្រាម ការសម្លាប់ជនស៊ីវិលគ្មានអាវុធដោយចេតនា មិនត្រូវបានអនុញ្ញាតឡើយ។ ២. ទាហានម្ខាងមិនអាចសម្លាប់ ឬធ្វើឱ្យរបួសដល់ទាហានម្ខាងទៀត ដែលបានចុះចូលហើយនោះទេ។ ៣. មន្ទីរពេទ្យមិនត្រូវបានប៉ះពាល់ ឬវាយប្រហារទេ ក្នុងពេលមានសង្រ្គាម។ ៤. ឈ្លើយសឹកមិនត្រូវបានគេប្រព្រឹត្តដោយអមនុស្សធម៌ ឬធ្វើទារុណកម្មទេ។ ៥. ការចាប់យក ឬសម្លាប់ចំណាប់ខ្មាំងមិនត្រូវអនុញ្ញាឡើយ។ ៦. ទាហានត្រូវពាក់ឯកសណ្ឋានដើម្បីឱ្យគេបានស្គាល់អត្តសញ្ញាណច្បាស់លាស់ជៀសវាងការច្រឡំជាមួយជនស៊ីវិល។ ៧. សមរភូមិត្រូវធ្វើឱ្យឆ្ងាយពីតំបន់ទីក្រុងដែលមានប្រជាជនរស់នៅ។ ៨. នៅពេលត្រូវវាយប្រហារទៅលើទីក្រុងត្រូវទុកពេលវេលាសម្រាប់ជម្លៀសជនស៊ីវិលចេញ។ ៩. ជនស៊ីវិលស្លូតត្រង់ត្រូវទទួលការគាំពារ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បទដ្ឋាន» មានន័យដូចម្ដេច ?


បទដ្ឋាន


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.) ទីតាំង ហេតុ​ជា​ទី​តម្កល់ ជើង​ទ្រ​ផ្ទាល់; អាសន្ន​ហេតុ គឺ​ហេតុ​ជិត​កៀក​ផ្ទាល់។
ឧទាហរណ៍៖ សីល​មាន​ហិរិ​និង​ឱត្តប្បៈ​ជា​បទដ្ឋាន ឬ​ថា ហិរិ និង ឱត្តប្បៈ ជា​បទដ្ឋាន​របស់​សីល។

                  គោលការណ៍ទុកជាក្បួនខ្នាត ជាកម្រិត។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បទ» មានន័យដូចម្ដេច ?


បទ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ) ឧបាយ; រឿង, ហេតុ; ទី; ការរក្សា; ចំណែក; ជើង; ស្នាមជើង; ផ្លូវ; ទំនង, ដំណើរ, ទំនង, ដើមទង ។ គ្វាម, លំនាំ នៃសំឡេងដែលសូត្រឬដែលច្រៀង ។ បទសរភញ្ញ ( ម. ព. សរភញ្ញ ) ។
វគ្គឃ្លាក្នុងពាក្យកាព្យ ដែលអ្នកនិពន្ធថ្លែងពីទុក្ខទោស និងការស្រងេះស្រងោច នាំឱ្យរំភើបចិត្ត ។

                     ដ្បិត (ព. បុ.); (ព. កា.) ចង្អុលប្រាប់ពាក្យ បទ (ដ្បិត) ។
ឧទាហរណ៍៖ ប្រពន្ធឃើញឃាត់ទៅ ប្តីមិនត្រូវថាកុំអ្នក ឯងខឹងលោវាយធាក់ ដោយចិត្តធំបទបានស្រា ។ … ( សាស្ត្រាច្បាប់ប្រុស បណ្ឌិតមៃ ) ។ ម. ព. ដ្បិត ទៀតផង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បត្យាប័ន» មានន័យដូចម្ដេច ?


បត្យាប័ន


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការបញ្ជូនខ្លួនមនុស្សទោសឧក្រិដ្ឋ ត្រឡប់ទៅស្រុកកំណើតវិញ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បត្តិទានមយៈ» មានន័យដូចម្ដេច ?


បត្តិទានមយៈ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ) បុណ្យកើតមានដោយសារការឲ្យចំណែកបុណ្យដែលខ្លួនបានធ្វើហើយដល់អ្នកដទៃ ( ឈ្មោះបុញ្ញកិរិយាវត្ថុទី ៨ ក្នុងពួកបុញ្ញកិរិយាវត្ថុទាំង ១០ ) ។ ម. ព. បុញ្ញកិរិយាវត្ថុ ផង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បត្តានុមោទនាមយៈ» មានន័យដូចម្ដេច ?


បត្តានុមោទនាមយៈ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. បត្តិ + អនុមោទនា + មយ ) បុណ្យកើតមានដោយសារការទទួលត្រេកអរចំពោះចំណែកបុណ្យ ដែលគេជូនឬឧទ្ទិសមកឲ្យខ្លួន ( ឈ្មោះបុញ្ញកិរិយាវត្ថុទី ៩ ក្នុងពួកបុញ្ញកិរិយាវត្ថុទាំង ១០ ) ។ ម. ព. បុញ្ញកិរិយាវត្ថុ ផង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បត្តបិណ្ឌិកង្គៈ» មានន័យដូចម្ដេច ?


បត្តបិណ្ឌិកង្គៈ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.) អង្គ​របស់​ភិក្ខុ​អ្នក​បរិភោគ​នូវ​ភោជន​តែ​ក្នុង​បាត្រ​ជា​ប្រក្រតី (ឈ្មោះ​ធុតង្គ​ទី ៦ ក្នុង​ពួក​ធុតង្គ​ទាំង ១៣)។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បត់ជើង» មានន័យដូចម្ដេច ?


បត់ជើង


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា (ម. ព. ដោះទុក្ខសត្វ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បត់» មានន័យដូចម្ដេច ?


បត់


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ត្រឡប់តាមទំនង, តាមផ្លូវដដែលមកវិញ, ត្រឡប់ប្រសព្វមុខ ។
ឧទាហរណ៍៖ បត់សំពត់, បត់ស្លឹក, បត់ក្រដាស, បត់តាមផ្លូវដើមមកវិញ ។

                  បត់បែន កិ. ធ្វើឲ្យបត់ពង់ពេន ។

?ថ្នាក់ពាក្យជា គុណនាម 
មានន័យថា ដែលបត់ពង់ពេន, ដែលវៀចពេនព័ទ្ធជាល្បត់ ។
ឧទាហរណ៍៖ ផ្លូវបត់បែន ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បតិដ្ឋាប័ន» មានន័យដូចម្ដេច ?


បតិដ្ឋាប័ន


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា បតិដ្ឋាកម្មសមាសភាព ការបង្កើត ការផ្ញើប្រាក់ដើម្បីយកកំរៃ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បតនី» មានន័យដូចម្ដេច ?


បតនី


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា.; សំ. បត្នី ) ប្រពន្ធ ( ពាក្យនេះខ្មែរយើងប្រើតែក្នុងក្បួនអត្តៈ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បណ្តូលពេជ្រ» មានន័យដូចម្ដេច ?


បណ្តូលពេជ្យ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះវល្លិរឹងមួយប្រភេទ ដុះក្រោមឈើធំៗ ក្នុងព្រៃក្រាស់ និងព្រៃល្បោះ នៃអាស៊ីផ្នែកអាគ្នេយ៍។ ដើមមានរសល្វីងណាស់ គេប្រើសម្រាប់ជាថ្នាំផឹកអោយបរិភោគបាយបាន និងផឹកក្រោយពេលបាយដើម្បីអោយឆាប់រលាយអាហរ។ គេច្រើនត្រាំដើមក្នុងស្រា ជាថ្នាំលើកកម្លាំង។ គ្រូថ្នាំបុរាណប្រើដើមផ្សំធ្វើជាថ្នាំរម្ងាប់រោគសន្លាក់ឆ្អឹង។ គេឆុងឫសព្យាបាលជំងឺគ្រុនចាញ់។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បណ្តឹងរដ្ឋបាលនៅថ្នាក់ក្រោមជាតិ» មានន័យដូចម្ដេច ?


បណ្តឹងរដ្ឋបាលនៅថ្នាក់ក្រោមជាតិ


?ថ្នាក់ពាក្យជា រដ្ឋបាលសាធារណៈ
មានន័យថា ការតវ៉ា ឬការទាមទារ ឬការមិនពេញចិត្តដែលពាក់ព័ន្ធនឹងការផ្តល់សេវាសាធារណៈ និងការគ្រប់គ្រងរដ្ឋបាលរបស់រដ្ឋបាលរាជធានីខេត្ត ក្រុងស្រុក ខណ្ឌ ឃុំ សង្កាត់ និងមន្ទីរ អង្គភាពជំនាញព្រមទាំងភ្នាក់ងារទទួលសមត្ថកិច្ចនៅរដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បណ្តឹងតវ៉ា» មានន័យដូចម្ដេច ?


បណ្តឹងតវ៉ា


?ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ, គយ, លទ្ធកម្មសាធារណៈ
មានន័យថា វាក្យសព្ទនេះមាននិយមន័យច្រើន ដូចខាងក្រោម៖ ១. ការប្តឹងតវ៉ាទៅនឹងសេចក្តីសម្រេចចុងក្រោយរបស់ក្រសួងពាណិជ្ជកម្ម ឬក្រុមប្រឹក្សាទទួលបន្ទុកម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ។ ២. ការទាមទារ ឬការតវ៉ារបស់អ្នកដេញថ្លៃអំពីដំណើរការលទ្ធកម្មសាធារណៈ ដែលមានភាពមិនប្រក្រតីមុនពេលចុះកិច្ចសន្យាលទ្ធកម្ម។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បណ្តឹងជំទាស់» មានន័យដូចម្ដេច ?


បណ្តឹងជំទាស់


?ថ្នាក់ពាក្យជា គយ
មានន័យថា បណ្តឹងជំទាស់ទៅនឹងការចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញណាមួយពីសំណាក់បុគ្គលពាក់ព័ន្ធ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បណ្តាភាគីនៃវិវាទណាមួយ បណ្តាភាគីនៃវិវាទជាក់លាក់ណាមួយ ឬបណ្តាភាគីពាក់ព័ន្ធ» មានន័យដូចម្ដេច ?


បណ្តាភាគីនៃវិវាទណាមួយ បណ្តាភាគីនៃវិវាទជាក់លាក់ណាមួយ ឬបណ្តាភាគីពាក់ព័ន្ធ


?ថ្នាក់ពាក្យជា គយ
មានន័យថា ភាគីតវ៉ា និងភាគីត្រូវបានតវ៉ា។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បណ្តាប្រទេសសេដ្ឋកិច្ចអន្តរកាល» មានន័យដូចម្ដេច ?


បណ្តាប្រទេសសេដ្ឋកិច្ចអន្តរកាល


?ថ្នាក់ពាក្យជា បច្ចេកសព្ទបរិស្ថាន
មានន័យថា បណ្តាប្រទេសអឺរ៉ុបកណ្តាល អឺរ៉ុបខាងកើត និងអតីតសហភាពសាធារណរដ្ឋសង្គមនិយមសូវៀត ដែលស្ថិតក្នុងដំណាក់កាលផ្លាស់ប្តូរពីសេដ្ឋកិច្ចគ្រប់គ្រងដោយរដ្ឋទៅសេដ្ឋកិច្ចទីផ្សារ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បណ្តាប្រទេសក្នុងឧបសម្ព័ន្ធ២» មានន័យដូចម្ដេច ?


បណ្តាប្រទេសក្នុងឧបសម្ព័ន្ធ២


?ថ្នាក់ពាក្យជា បច្ចេកសព្ទបរិស្ថាន
មានន័យថា បណ្តាប្រទេសជាអង្គការសហប្រតិបត្តការសេដ្ឋកិច្ច និងអភិវឌ្ឍន៍ (OECD) ទាំងអស់ដែលស្ថិតក្នុងឧបសម្ព័ន្ធ២នៃអនុសញ្ញាក្របខណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ។ នៅក្នុងមាត្រា៤.២ (g) នៃអនុសញ្ញានេះ បណ្តាប្រទេសទាំងនេះ និងផ្តល់ធនធានហិរញ្ញវត្ថុ ដើម្បីជួយបណ្តាលប្រទេសកំពុងអភិវឌ្ឍន៍ឱ្យអនុវត្តកាតព្វកិច្ចរបស់ពួកគេ ដូចជាការរៀបចំរបាយការណ៍ជាតិជាដើម។ បណ្តាប្រទេសក្នុងឧបសម្ព័ន្ធ២ ក៏នឹងត្រូវជំរុញការផ្ទេរបច្ចេកវិទ្យាបរិស្ថានប្រកបដោយសុវត្ថិភាពដល់បណ្តាប្រទេសកំពុងអភិវឌ្ឍន៍ផងដែរ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បណ្តាប្រទេសក្នុងឧបសម្ព័ន្ធ ១» មានន័យដូចម្ដេច ?


បណ្តាប្រទេសក្នុងឧបសម្ព័ន្ធ ១


?ថ្នាក់ពាក្យជា បច្ចេកសព្ទបរិស្ថាន
មានន័យថា បណ្តាប្រទេសជាអង្គការសហប្រតិបត្តការសេដ្ឋកិច្ច និងអភិវឌ្ឍន៍ (OECD) និងបណ្តាប្រទេសសេដ្ឋកិច្ចអន្តរកាលទាំងអស់ ដែលស្ថិតក្នុងឧបសម្ព័ន្ធ១ (ដូចវិសោធនកម្មក្នុងឆ្នាំ១៩៩៨) នៃអនុសញ្ញាក្របខណ្ឌសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បណ្តាប្រទេសក្នុងឧបសម្ព័ន្ធ B» មានន័យដូចម្ដេច ?


បណ្តាប្រទេសក្នុងឧបសម្ព័ន្ធ B


?ថ្នាក់ពាក្យជា បច្ចេកសព្ទបរិស្ថាន
មានន័យថា បណ្តាប្រទេសស្ថិតក្នុងឧបសម្ព័ន្ធ B នៃពិធីសារក្យូតូ ដែលបានឯកភាពទៅនឹងការកំណត់គោលដៅបញ្ចេញឧស្ម័នផ្ទះកញ្ចក់របស់ពួកគេ (ដោយរួមទាំងបណ្តាប្រទេសស្ថិតក្នុងឧបសម្ព័ន្ធ១ទាំងអស់) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បណ្តាថ្ងៃ» មានន័យដូចម្ដេច ?


បណ្តាថ្ងៃ


?ថ្នាក់ពាក្យជា គយ
មានន័យថា បណ្តាថ្ងៃនៃប្រតិទិន ដែលរួមទាំង ថ្ងៃចុងសប្តាហ៍ និងថ្ងៃសម្រាក។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បណ្តាញរួម» មានន័យដូចម្ដេច ?


បណ្តាញរួម


?ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា បណ្ដាញទាំងឡាយណា ដែលត្រូវបានប្រើប្រាស់ដោយប្រតិបត្តិករទូរគមនាគមន៍ពីរ ឬច្រើន។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បណ្តាញទូរគមនាគមន៍» មានន័យដូចម្ដេច ?


បណ្តាញទូរគមនាគមន៍


?ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា ប្រព័ន្ធដែលប្រើ ឬមានសមត្ថភាពក្នុងការប្រើប្រាស់សម្រាប់ផ្គត់ផ្គង់សេវាកម្មទូរគមនាគមន៍។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បណ្ណែ» មានន័យដូចម្ដេច ?


បណ្ណែ


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា និយាយណែឲ្យយល់ គឺនិយាយឲ្យតម្រួយជាទំនងលំអានឲ្យល្មមយល់បាន ។
ឧទាហរណ៍៖ កុំតែបានបងបណ្ណែការហ្នឹង ប្រហែលជាឥតកើតទេ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បណ្ណី» មានន័យដូចម្ដេច ?


បណ្ណី


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ក្រដាសមួយសន្លឹកដែលគេបត់ជាច្រើនផ្នត់ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បណ្ណាសពិធី» មានន័យដូចម្ដេច ?


បណ្ណាសពិធី


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា បណ្ណាសាយុក៍ ពិធីរំលឹកខួបហាសិបឆ្នាំ មនុស្ស ឬអ្វីៗដែលចួបចូល​ហាសិបឆ្នាំ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បណ្ណាល័យសាស្រ្ត» មានន័យដូចម្ដេច ?


បណ្ណាល័យសាស្រ្ត


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា វិជ្ជាខាងការថែរក្សា និងទុកដាក់នូវសៀវភៅក្បួនតម្រា ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បណ្ណាល័យ» មានន័យដូចម្ដេច ?


បណ្ណាល័យ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. បណ្ណាលយ; សំ. បណ៌ាលយ ) ផ្ទះឬទីកន្លែងសម្រាប់តម្កល់ទុកនូវសៀវភៅ, គម្ពីរ, ក្បួនច្បាប់ផ្សេងៗ ។

ឧទាហរណ៍៖ ខ្ចី​សៀវភៅ​ពី​បណ្ណាល័យ គប្បី​យក​សៀវភៅ​ដែល​ខ្ចី​ទៅ​ជូន​បណ្ណល័យ​វិញ​តាម​កំណត់​ច្បាប់។

                      ការប្រមូលទុកនូវសៀវភៅអាន ក្បួនតម្រា ទីរក្សាទុកនូវសៀវភៅទាំងនេះ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បណ្ណារក្ស» មានន័យដូចម្ដេច ?


បណ្ណារក្ស


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. បណ្ណារក្ខ ) ។
អ្នករក្សា មើលថែទាំបណ្ណាល័យ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បណ្ណារក្ខ» មានន័យដូចម្ដេច ?


បណ្ណារក្ខ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. បណ្ណារក្ខ; សំ. បណ៌ារក្ស ) អ្នកថែទាំរក្សាទុកនូវសៀវភៅ, ឯកសារ, សាស្ត្រា, គម្ពីរ, ក្បួនខ្នាតផ្សេងៗ, អ្នកកាន់កាប់បណ្ណាល័យ ។
ឧទាហរណ៍៖ ត្រូវប្រគល់សៀវភៅទាំងអស់នេះដល់បណ្ណារក្ខ ដើម្បីចុះក្នុងបញ្ជីហើយរក្សាទុកសម្រាប់បណ្ណាល័យតទៅ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បណ្ណាធិការ» មានន័យដូចម្ដេច ?


បណ្ណាធិការ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា.; សំ. បណ៌ាធិការ ) អធិការនៃសារពត៌មាន, អ្នកកាន់កាប់ឬទទួលខុសត្រូវខាងកាសែត ឬ ទស្សនាវដ្ដីផ្សេងៗ ។
អ្នកកាន់កាប់ អ្នកចាត់ចែងមើលការខុសត្រូវ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បណ្ណាគារិក» មានន័យដូចម្ដេច ?


បណ្ណាគារិក


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.) អ្នក​កាន់​ក្នុង​បណ្ណាគារ; ម្ចាស់​បណ្ណាគារ។ ស្រ្តី​ជា បណ្ណាគារិកា។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បណ្ណាគារ» មានន័យដូចម្ដេច ?


បណ្ណាគារ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា.; សំ. បណ៌ាគារ ) ផ្ទះជាវសៀវភៅ, សាស្ត្រា, ក្បួន, ច្បាប់ ។
ផ្ទះលក់សៀវភៅលាយដោយគ្រឿងប្រើក្នុងការិយាល័យ និងសិក្ខូបករណ៍ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បណ្ណាក់» មានន័យដូចម្ដេច ?


បណ្ណាក់


មានន័យថា ផ្តល់ប្រាក់​ ឬទំនិញ និងទទួលប្រាក់​​ ឬទំនិញដែលលក្រោយមកអ្នកទទួលប្រាក់ ឬទំនិញនោះត្រូវសងតាមចំនួន និងពេលកំណត់តាមការព្រមព្រៀង។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បណ្ណាការ» មានន័យដូចម្ដេច ?


បណ្ណាការ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា.; សំ. បណ៌ាការ ) ជំនូន, ភ័ស្តុភារ, តង្វាយ; ច្រើននិយាយក្លាយជា បណ្ដាការ ( គួរប្រើ បណ្ណាការ វិញទើបត្រឹមត្រង់តាមប្រភពនៃពាក្យ ) ។
ជំនូន ដង្វាយ របស់បន្តិចបន្តួចដែលឱ្យដល់អ្នកដទៃ ដោយក្តីគួរសម ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បណ្ណឥណពន្ធ» មានន័យដូចម្ដេច ?


បណ្ណឥណពន្ធ


មានន័យថា បណ្ណប្រើសម្រាប់ទូទាត់ថ្លៃទំនិញ ឬសេវាតាមចំនួនប្រាក់ដែលមាននៅក្នុងគណនីរបស់ម្ចាស់បណ្ណ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បណ្ណឥណទាន» មានន័យដូចម្ដេច ?


បណ្ណឥណទាន


មានន័យថា បណ្ណប្រើសម្រាប់ទូទាត់ថ្លៃទំនិញ ឬសេវាតាមចំនួនប្រាក់ដែលធនាគារបានកំណត់ ហើយទូទាត់ឱ្យទៅធនាគារវិញនៅពេលក្រោយ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បណ្ណអេធីអឹម/កាតអេធីអឹម» មានន័យដូចម្ដេច ?


បណ្ណអេធីអឹម/កាតអេធីអឹម


មានន័យថា បណ្ណដែលអតិថិជនប្រើជាមួយម៉ាស៊ីនអេធីអឹម/ម៉ាស៊ីនប្រតិបត្តិការធនាគារស្វ័យប្រវត្តសម្រាប់ធ្វើប្រតិបត្តិការជាមួយធនាគារតាមប្រព័ន្ធអេឡិចត្រូនិក។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បណ្ណសាលា» មានន័យដូចម្ដេច ?


បណ្ណសាលា


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ) សាលាប្រក់ស្លឹក, រោងប្រក់ស្លឹក ឬតូប, ខ្ទមប្រក់ស្លឹក ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បណ្ណសារឯកជន» មានន័យដូចម្ដេច ?


បណ្ណសារឯកជន


?ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា ឯកសារទាំងឡាយដែលបានបង្កើតឡើង ឬបានទទួលដោយរូបវន្តបុគ្គល ឬនីតិបុគ្គលនៃនីតិឯកជន។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បណ្ណសារស្ថាពរ» មានន័យដូចម្ដេច ?


បណ្ណសារស្ថាពរ


?ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា ឯកសារដែលបានឆ្លងកាត់ការវាយតម្លៃ និងចាត់ទុកថាជាឯកសារប្រវត្តិសាស្រ្ត សម្រាប់បម្រើផលប្រយោជន៍សាធារណៈ ត្រូវបានថែរក្សាទុកនៅបណ្ណសារដ្ឋានជាតិនៃកម្ពុជា ដោយមិនកំណត់រយៈពេល។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បណ្ណសារសាធារណៈ» មានន័យដូចម្ដេច ?


បណ្ណសារសាធារណៈ


?ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា បណ្ណសាររដ្ឋបាល ដែលក្នុងនោះមានបណ្ណសារចរន្ត អន្តរបណ្ណសារ និងបណ្ណសារស្ថាពរ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បណ្ណសារចរន្ត» មានន័យដូចម្ដេច ?


បណ្ណសារចរន្ត


?ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា ឯកសារដែលក្រសួង ស្ថាប័ន ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ គ្រឹះស្ថានសាធារណៈ សហគ្រាសសាធារណៈ ឬគ្រឹះស្ថានឯកជន សហគ្រាសឯកជន ដែលទទួលបន្ទុកបម្រើសេវាសាធារណៈ បានបង្កើត ឬបានទទួល និងដែលកំពុងប្រើប្រាស់ក្នុងសកម្មភាពការងារនៅឡើយ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បណ្ណសារ» មានន័យដូចម្ដេច ?


បណ្ណសារ


?ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា ឯកសារទាំងឡាយ ទោះបីស្ថិតក្នុងកាលបរិច្ឆេទក្នុងទម្រង់ ឬប្រភេទបែបណាក៏ដោយដែលរូបវន្តបុគ្គល ឬនីតិបុគ្គលនៃនីតិសាធារណៈ ឬនីតិឯកជនបានបង្កើតឡើង ឬបានទទួលក្នុងការបំពេញសកម្មភាពរបស់ខ្លួន។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បណ្ណប្រកាស» មានន័យដូចម្ដេច ?


បណ្ណប្រកាស


មានន័យថា បរិយាយបណ្ណជាក្រដាស ឬសន្លឹកធ្វើអំពីវត្ថុផ្សេងៗដែលបានបោះពុម្ព និងរចនាឡើងមួយ ឬច្រើនទំព័របត់ជាពីរបីផ្នត់ (ជាពិសេស dépliant) សម្រាប់ចែកជូនដោយមិនគិតថ្លៃដើម្បីផ្តល់ព៌ត័មានអំពីអ្វីមួយ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បណ្ណបង់ប្រាក់មុន/កាតបង់ប្រាក់មុន» មានន័យដូចម្ដេច ?


បណ្ណបង់ប្រាក់មុន/កាតបង់ប្រាក់មុន


មានន័យថា បណ្ណមួយប្រភេទដែលគេប្រើសម្រាប់ទូទាត់ថ្លៃទំនិញ ឬសេវាជាក់លាក់ជំនួសការទូរទាត់ជាប្រាក់ ក្រោយពីគេបញ្ចូលប្រាក់មុនក្នុងគណនី។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បណ្ណធនាគារ» មានន័យដូចម្ដេច ?


បណ្ណធនាគារ


មានន័យថា ឧបករណ៍ទូទាត់មួយប្រភេទ ដែលធនាគារពាណិជ្ជចេញឱ្យអតិថិន ដើម្បីឱ្យអ្នកកាន់បណ្ណនោះអាចដកប្រាក់ក្នុងចំនួនជាក់លាក់មួយពីគណនីរបស់ធនាគារនេះ ដែលមាននៅធនាគារអន្តរការី ឬធនាគារផ្សេងនៅឯក្រៅប្រទេស។ ជាទូទៅបណ្ណធនាគារត្រូវបានគេប្រើជាឧបករណ៍សុវត្ថិភាពមួយ ដើម្បីទូទាត់ប្រាក់នៅក្រៅប្រទេស។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បណ្ណង្គជាតិ» មានន័យដូចម្ដេច ?


បណ្ណង្គជាតិ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា រុក្ខជាតិពួកមួយច្រើនដុះនៅដីស្រឡះមានខ្សាច់ច្រើន ដូចជា​ដើម​កណ្តោលបាត​ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បណ្ឌុ​រោគ» មានន័យដូចម្ដេច ?


បណ្ឌុ​រោគ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.),(សំ.) (បាណ្ឌុ​រោគ) រោគ​លឿង រោគ​ស្គម​លឿង។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បណ្ឌុកម្ពលសិលា» មានន័យដូចម្ដេច ?


បណ្ឌុកម្ពលសិលា


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា.; សំ. បាណ្ឌុកម្ពលឝិលា ) ថ្មមានសម្បុរដូចសំពត់កម្ពលលឿងទុំ; ជាឈ្មោះថ្មទិព្វជាអាសនៈនៃព្រះឥន្ទនាឋានត្រ័យត្រិង្សសួគ៌ ។ មានតំណាលក្នុងគម្ពីរខាងពុទ្ធសាសនាថា កាលបើព្រះឥន្ទត្រូវការគង់កំសាន្តមួយដងមួយកាលលើផ្ទៃថ្មទិព្វនេះ ផ្ទៃនៃសិលាសនៈនេះទ្រុឌផតចុះត្រឹមពាក់កណ្ដាលព្រះកាយ, កាលព្រះឥន្ទទ្រង់ក្រោកពីទីនេះ ផ្ទៃនៃអាសនៈនេះ ក៏ប៉ោងរាបស្មើដូចប្រក្រតីឡើងវិញ; កាលបើមានហេតុអ្វីមួយប្លែកគួរឲ្យព្រះឥន្ទរំពឹងមើល, ផ្ទៃនៃសិលាសនៈទិព្វនេះ ក៏រឹងក្ដៅឧណ្ហៗខុសពីកាលសព្វដងដែលឥតហេតុ, ព្រះឥន្ទក៏រំពឹងភ្លាមរកហេតុប្លែកនេះ, លុះជ្រាបហើយ ក៏ស្តេចយាងចុះពីឋានត្រ័យត្រិង្សភ្លាមមកកាន់ឋានមនុស្សឆ្ពោះត្រង់ទីដែលព្រះអង្គត្រូវបំពេញករណីយកិច្ចនោះ; ឬជួនកាលទ្រង់មានព្រះបញ្ជាឲ្យវិស្សកម្មទេវបុត្រ ចុះមកបំពេញកិច្ចជាតំណាងព្រះអង្គ . . . ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បណ្ឌិតសន្និបាត» មានន័យដូចម្ដេច ?


បណ្ឌិតសន្និបាត


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការប្រជុំនៃអ្នកប្រាជ្ញ ឬអ្នកមានឈ្មោះល្បី ការប្រជុំដំកង់គ្នា ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បណ្ឌិតមានះ» មានន័យដូចម្ដេច ?


បណ្ឌិតមានះ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. បណ្ឌិតមាន ) ការប្រកាន់ថាខ្លួនជាបណ្ឌិត គឺមានះរបស់អ្នកល្ងង់ដែលលើកខ្លួនដោយប្រកាន់ថាខ្លួនជាអ្នកប្រាជ្ញ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បណ្ឌិតមានី» មានន័យដូចម្ដេច ?


បណ្ឌិតមានី


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ) អ្នកមានមានះថាខ្លួនជាបណ្ឌិត; មានអត្ថន័យថា អ្នកមានចំណេះវិជ្ជាប្រកាន់ថា គ្មានអ្នកណាមានចំណេះស្មើនឹងខ្លួន ( អ្នកនេះស្លាប់ចំណេះត្រឹមតែប៉ុណ្ណឹង ); អ្នកមានចំណេះព្រួលៗប្រកាន់ថាឥតមានអ្នកណាចេះជាងខ្លួន ( អ្នកនេះអស់មានផ្លូវចេះតទៅទៀត គឺមានតែរេចរិលចំណេះនោះទៅវិញ ) ។ ស្ត្រីជា បណ្ឌិតមានិនី ។ ព. ផ្ទ. ពាលមានី, ពាលមានិនី ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បណ្ឌិតភាសិតc» មានន័យដូចម្ដេច ?


បណ្ឌិតភាសិតc


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ពាក្យ សំដីរបស់បណ្ឌិតដែលគួរចងចាំ ដូចយ៉ាងពាក្យថា “ ទោសខ្លួន​ប៉ុនគល់ មិនយល់ប៉ុនសក់” ជាដើម ឬថា ស្លៀកស្បង់មិនកោរសក់ ដូច្នេះ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖