Posted on Leave a comment

តើពាក្យ «បន្សោះ» មានន័យដូចម្ដេច ?


បន្សោះ


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើ​ឲ្យ​សោះ ឲ្យ​អស់​រស​ជាតិ ឲ្យ​អស់​ទឹក។ ផ្សា។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បន្សើម» មានន័យដូចម្ដេច ?


បន្សើម


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើ​ឲ្យ​សើម។ ផ្សើម។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បន្សើច» មានន័យដូចម្ដេច ?


បន្សើច


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា គាប​ផ្លែ​កប្បាស​ដែល​មិន​ទាន់​ពេញ​ចំណាស់​ឲ្យ​បែក​ហា ហើយ​យក​ទៅ​ដាក់​ហាល​ថ្ងៃ​ឲ្យ​រីក​ស្រម៉​ត្រសុស​ឡើង ហាក់​ដូច​ជា​ធ្វើ​ស្រម៉​កប្បាស​នោះ​ឲ្យ​សើច។
ឧទាហរណ៍៖ បន្សើច​កប្បាស។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បន្សុំាស្វយ័ត» មានន័យដូចម្ដេច ?


បន្សុំាស្វយ័ត


?ថ្នាក់ពាក្យជា បច្ចេកសព្ទបរិស្ថាន
មានន័យថា បន្សាំកាឆ្លើយតបនឹងអាកាសធាតុដែលធ្លាប់ជួបប្រទះ និងផលប៉ះពាល់របស់វា ដោយគ្មានការរៀបចំផែនការច្បាស់លាស់ ឬដឹងជាមុន ដើម្បីដោះស្រាយការប្រែប្រួលអាកាសធាតុ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បន្សុំាសាធារណៈ» មានន័យដូចម្ដេច ?


បន្សុំាសាធារណៈ


?ថ្នាក់ពាក្យជា បច្ចេកសព្ទបរិស្ថាន
មានន័យថា បន្សាំដែលផ្តួចផ្តើម និងអនុវត្តដោយរដ្ឋាភិបាលនៅគ្រប់លំដាប់ថ្នាក់ ដែលជាទូទៅត្រូវបានបំពេញតម្រូវការសមូហភាព។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បន្សុំាលក្ខណៈឯកជន» មានន័យដូចម្ដេច ?


បន្សុំាលក្ខណៈឯកជន


?ថ្នាក់ពាក្យជា បច្ចេកសព្ទបរិស្ថាន
មានន័យថា បន្សាំដែលផ្តួចផ្តើម និងអនុវត្តជាលក្ខណៈបុគ្គល គ្រួសារ ឬក្រុមហ៊ុនឯកជនដែលជាទូទៅ ធ្វើឡើងដោយកាចាប់អារម្មណ៍របស់បុគ្គលខ្លួនឯង។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បន្សុំាផ្អែកលើសមាគម» មានន័យដូចម្ដេច ?


បន្សុំាផ្អែកលើសមាគម


?ថ្នាក់ពាក្យជា បច្ចេកសព្ទបរិស្ថាន
មានន័យថា បន្សាំនៅមូលដ្ឋានដែលផ្តោតការយកចិត្តទុកដាក់លើការពង្រឹងអំណាច និងការលើកកម្ពស់សមត្ថភាពបន្សាំរបស់សមាគមន៍។ នេះជាវិធានការដែលត្រូវធ្វើឡើងដោយផ្អែកលើបរិបទវប្បធម៏ ចំណេះដឹង ស្ថាប័ន និងការនិយមរបស់សហគមន៍ ដែលចាត់ទុកជាចំណុចខ្លាំងនៃ បន្សាំ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បន្សុំាតាមផែនការ» មានន័យដូចម្ដេច ?


បន្សុំាតាមផែនការ


?ថ្នាក់ពាក្យជា បច្ចេកសព្ទបរិស្ថាន
មានន័យថា បន្សាំ ជាលទ្ធផលននៃការសេចក្តីសំរេចចិត្តផ្នែកគោលនយោបាយដោយផ្អែកទៅការយល់ដឹងអំពីលក្ខខណ្ឌដែលបានប្រែប្រួល ឬអាចនឹងប្រែប្រួល ហើយសកម្មភាពបន្សាំនេះត្រូវឲរក្សាទុកនឹងសម្រេចបាននូវលក្ខខណ្ឌដែលចង់បាន​ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បន្សុំាជាបន្ទាន់» មានន័យដូចម្ដេច ?


បន្សុំាជាបន្ទាន់


?ថ្នាក់ពាក្យជា បច្ចេកសព្ទបរិស្ថាន
មានន័យថា បន្សាំធ្វើឡើងភ្លាមៗបន្ទាប់ពីមានផលប៉ះពាលនៃការប្រែប្រួលអាកាសធាតុ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បន្សុំាគ្រោងទុកជាមុន» មានន័យដូចម្ដេច ?


បន្សុំាគ្រោងទុកជាមុន


?ថ្នាក់ពាក្យជា បច្ចេកសព្ទបរិស្ថាន
មានន័យថា សកម្មភាពបន្សាំដែលធ្វើឡើងមុនពេលកើតមាន ផលប៉ះពាល បណ្តាលមកពី ការប្រែប្រួលអាកាសធាតុ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បន្សុំា» មានន័យដូចម្ដេច ?


បន្សុំា


?ថ្នាក់ពាក្យជា បច្ចេកសព្ទបរិស្ថាន
មានន័យថា ដំណើរកាស្របខ្លួនទៅនឹងអាកាសធាតុបច្ចុប្បន្ន ឬរំពឹងទុកទៅនឹងឥទ្ធិពលនៃអាកាសធាតុនោះ។ មនុស្សបន្សុំាដើម្បីកាត់បន្ថយផលប៉ះពាល់ ឬស្វែងរកឱកាសដែលមានអត្ថប្រយោជន៍។ នៅក្នុងប្រព័ន្ធធម្មជាតិ អន្តរាគមន៍របស់មនុស្សអាចជួយឱ្យមានការសម្របទៅនឹងអាកាសអាកាសធាតុ ដែលនឹងកើតឡើង និងឆ្លើយតបនឹងឥទ្ធិពលរបស់វា។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បន្សុទ្ធ» មានន័យដូចម្ដេច ?


បន្សុទ្ធ


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើ​ឲ្យ​សុទ្ធ ឲ្យ​មាន​ភាព​សុទ្ធ កុំ​ឲ្យ​មាន​មន្ទិល។
ឧទាហរណ៍៖ ជាង​បន្សុទ្ធ​មាស គឺ​ជាង​មាស​ដេញ​សាច់​មាស​ឲ្យ​សុទ្ធ។ បន្សុទ្ធ​ចិត្តញ៉ាំង​ចិត្ត​ឲ្យ​ស្អាត មិន​ឲ្យ​មាន​ឧបក្កិលេស​រួបរឹត។ល។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បន្សាំ» មានន័យដូចម្ដេច ?


បន្សាំ


?ថ្នាក់ពាក្យជា បរិវារសព្ទ
មានន័យថា ពាក្យបរិវាររបស់ពាក្យ បង្កាត់ ថា
ឧទាហរណ៍៖ បង្កាត់បន្សាំ គឺនាំកាត់សាំទៅមកស៊ប់ស៊ាំឬនាំឲ្យហ៊ានទៅមកស៊ប់ស៊ាំឥតញញើត ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បន្សាល់» មានន័យដូចម្ដេច ?


បន្សាល់


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើ​ឲ្យ​សាល់ គឺ​ថែម​បំពេញ​ជួយ​ឲ្យ​របស់​ឯ​ទៀត​នៅ​សល់​កុំ​ឲ្យ​ប្រើ​ការ​អស់​ច្រើន​ពេក ។
ឧទាហរណ៍៖ បរិភោគ​ពោត​ស្ងោរ​បន្សាល់​បាយ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បន្សារ» មានន័យដូចម្ដេច ?


បន្សារ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា មុខស្នាមដែលផ្សារ
ឧទាហរណ៍៖ មុខ​បន្សារ។

                 ទឹកក្រុតដែលបន្សាបសម្រាប់ផ្សារ ។
ឧទាហរណ៍៖ ទឹកបន្សារ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បន្សាប» មានន័យដូចម្ដេច ?


បន្សាប


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ស៊ែម​ក្ដារ​គែម​ទូក​ឲ្យ​ខ្ពស់​ឡើង ដើម្បី​នឹង​ឲ្យ​បាន​ចុះ​បន្ទុក​ច្រើន។ ធ្វើ​ឲ្យ​សាប ឲ្យ​អស់​ពិស​អស់​អំណាច។
ឧទាហរណ៍៖ បន្សាប​ទំពាំង បន្សាប​ពិស បន្សាប​មន្ត បន្សាប​អំណាច។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បន្សាត់» មានន័យដូចម្ដេច ?


បន្សាត់


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើ​ឲ្យ​រសាត់ គឺ​ដាក់​អ្វី​ៗ​ដែល​អណ្ដែត​លើ​ទឹក​បាន ឬ​ដែល​អណ្ដែត​ទៅ​តាម​ខ្យល់​បាន ឲ្យ​អណ្ដែត​ដោយ​តាម​ទឹក ​ឬ​តាម​ខ្យល់​ទៅ។ ព. ប្រ. កម្ចាត់​ឲ្យ​ឃ្លាត​ចេញ​ចោល​ស្រុក, ចោល​លំនៅ​ទៅ​កាន់​ទី​ផ្សេង។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បន្សាក់» មានន័យដូចម្ដេច ?


បន្សាក់


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា រន្ធ​ដែល​ស្វាន សម្រាប់​ស្ទង់​កម្រាស់​ទូក។ ស្នូល​សម្រាប់​ស្លង់​បន្សាក់​ទុក​នោះ ក៏​ហៅ បន្សាក់ ដែរ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បន្សល់» មានន័យដូចម្ដេច ?


បន្សល់


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា សំច័យ​ទុក​ឲ្យ​នៅ​សល់។
ឧទាហរណ៍៖ បន្សល់​ម្ហូប​ខ្លះ​ទុក​ឲ្យ​អ្នក​មក​ដល់​ក្រោយ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បន្លំ» មានន័យដូចម្ដេច ?


បន្លំ


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ចូល​ស៊ក​សៀត​ខ្លួន​ឬ​ធ្វើ​អ្វី​ៗ ក្នុង​ដំណើរ​លប​លាក់​ឲ្យ​ច្រឡំ​នឹង​គេ កុំ​ឲ្យ​គេ​ឃើញ គេ​ស្គាល់​ជាក់​ច្បាស់។
ឧទាហរណ៍៖ ចោរ​បន្លំ​ចូល​មក​ក្នុង​ផ្ទះ​ជាមួយ​នឹង​ភ្ញៀវ វា​បន្លំ​យក​ខោ​មួយ​បាត់​ទៅ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បន្លោះ» មានន័យដូចម្ដេច ?


បន្លោះ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ខ្សែ​តម្ពេច​ធ្នូ​ ឬ​ស្នា។
ឧទាហរណ៍៖ បន្លោះ​ធ្នូ បន្លោះ​ស្នា យឹត​បន្លោះ​ស្នា។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បន្លែព្រះស្ងោយ» មានន័យដូចម្ដេច ?


បន្លែព្រះស្ងោយ


?ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា សារពើបន្លែ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បន្លែបង្ការ» មានន័យដូចម្ដេច ?


បន្លែបង្ការ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា បន្លែច្រើនមុខឬបន្លែរាយរងដែលទុកបង្ការក្រែងខ្វះខាត ។ ព. ប្រ. កិ. ឬ កិ. វិ. និយាយអធិប្បាយផ្សែផ្សំដោយបរិយាយផ្សេងៗ
ឧទាហរណ៍៖ និយាយបន្លែបង្ការពីនេះពីនោះ… ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បន្លែង» មានន័យដូចម្ដេច ?


បន្លែង


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើ​ឲ្យ​សប្បាយ​ចិត្ត​ដោយ​កំដរ​នឹង​ល្បែង កម្សាន្ត​ចិត្ត​ដោយ​មាន​ល្បែង​ជា​គ្រឿង​ផ្សំ ឬ​ជា​ជំនួយ​ផង ។
ឧទាហរណ៍៖ លេង​ភ្លេង​ច្រៀង​បន្លែង​កុំ​ឲ្យ​អផ្សុក។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បន្លែ» មានន័យដូចម្ដេច ?


បន្លែ


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ប្រែបកស្រាយ, អធិប្បាយ (ព. បុ.) ។
ឧទាហរណ៍៖ បាបមិត្ត បន្លែថា មិត្តអាក្រក់, មិត្តខិលខូច, មិត្តនាំឲ្យវិនាស ។

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ស្លឹក ផ្លែ ផ្កា មើម​ជាដើម សម្រាប់​ស្ល។
ឧទាហរណ៍៖ បន្លែ​ស្រស់ បន្លែ​ក្រៀម។

?ថ្នាក់ពាក្យជា បរិវារសព្ទ
មានន័យថា ពាក្យសម្រាប់និយាយផ្សំនឹងពាក្យ បន្លប់ ឬ បន្លំ ។
ឧទាហរណ៍៖ បន្លែបន្លប់ គឺបន្លប់ដោយសម្ដីអធិប្បាយផ្សែផ្សំ; បន្លែបន្លំ គឺបន្លំដោយពោលពាក្យអធិប្បាយផ្សែផ្សំនាយអាយឲ្យអ្នកស្ដាប់ភ័ន្តស្មារតី ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បន្លៀន» មានន័យដូចម្ដេច ?


បន្លៀន


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើឲ្យលៀន ។
ព. ប្រ. បញ្ចេញរបស់បន្តិចបន្តួចឲ្យទទេទៅអ្នកដទៃ ។
ឧទាហរណ៍៖ គាត់ពុំដែលបន្លៀនអ្វីបន្តិចបន្តួចឲ្យខ្ញុំទេ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បន្លៀក» មានន័យដូចម្ដេច ?


បន្លៀក


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការ​ផុស​ផ្លៀក (ប្រើ​ចំពោះ​តែ​ត្រី)។
ឧទាហរណ៍៖ បន្លៀក​ត្រី។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បន្លួញ» មានន័យដូចម្ដេច ?


បន្លួញ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ស្នូល​ដំណាប់​សម្រាប់​បញ្ចុះ ឬ​ដែល​បញ្ចុះ​ហើយ។
ឧទាហរណ៍៖ បន្លួញ​កាំ​រទេះ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បន្លុយ» មានន័យដូចម្ដេច ?


បន្លុយ


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា បញ្ចេញ​សម្ដី​ពី​ចម្ងាយ​ដោយ​សំដៅ​ចំ ឬ​ដោយ​បញ្ឆិត​បញ្ឆៀង។
ឧទាហរណ៍៖ បន្លុយ​ពាក្យ​មក​ឲ្យ​ដឹង..។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បន្លុង» មានន័យដូចម្ដេច ?


បន្លុង


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា របស់​ដែល​គេ​ដាក់​ប្លុង​ឲ្យ​បព្វជិត​ទស់​យក។ របស់​ដែល​គេ​រៀប​បញ្ជូន​ឲ្យ​បុគ្គល​អ្នក​រំលាង​ខន្ធ​ទៅ​ហើយ គេ​ដាក់​ប្លុង​ហើយ​និមន្ត​បព្វជិត​ទស់​យក ឬ​លើក​ប្រគេន ឬ​ក៏​គ្រាន់​តែ​ពោល​ពាក្យ​បវារណា​ឮ​ឲ្យ​លោក​ជ្រាប។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បន្លុក» មានន័យដូចម្ដេច ?


បន្លុក


?ថ្នាក់ពាក្យជា បរិវារសព្ទ
មានន័យថា ពាក្យ​សម្រាប់​និយាយ​ផ្សំ​នឹង​ពាក្យ បន្លែ។
ឧទាហរណ៍៖ បន្លែ​បន្លុក គឺ​បន្លែ​ដែល​បញ្ចុះ​ជ្រំ​គ្នា ឬ​បន្លែ​រាយ​រង​សម្រាប់​បង្ការ​ក្រែង​ខ្វះ​ខាត។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បន្លឺ» មានន័យដូចម្ដេច ?


បន្លឺ


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា បញ្ចេញ​សំឡេង​ឲ្យ​លាន់​ឮ​ខ្លាំង​ឡើង កម្ទរ​សម្ដី​ឮ​ខ្លាំង​ៗ (ម. ព. ឧទាន ទៀត​ផង)។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បន្លឹម» មានន័យដូចម្ដេច ?


បន្លឹម


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា បង្ហើប​ធ្វើ​ឲ្យ​ឃើញ​កំផ្លឹម ឬ​ឲ្យ​ឃើញ​តែ​បន្តិច។
ឧទាហរណ៍៖ បន្លឹម​មុខ​ចេញ​មក​។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បន្លិច» មានន័យដូចម្ដេច ?


បន្លិច


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើ​ឲ្យ​លេច​មក។
ឧទាហរណ៍៖ បន្លិច​គ្រាប់​ខ្នុរ; បន្លិច​សម្ដី។

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា មាត់ព្រែកឬមាត់ស្ទឹងដែលចេញទៅចួបនឹងទន្លេឬបឹង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បន្លាស់ទីអែកមែន» មានន័យដូចម្ដេច ?


បន្លាស់ទីអែកមែន


?ថ្នាក់ពាក្យជា បច្ចេកសព្ទបរិស្ថាន
មានន័យថា ចលនានៃផ្ទៃទឹកតាមទិសដៅនៃសកម្មភាពខ្យល់បក់នៅលើផ្ទៃទឹក (សមុទ្រដែលកើតចេញពីតុល្យភាពរវាងកម្លាំង និងសម្ពាធកកិតនឹងកូរីយ៉ូលីស (Corilis)។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បន្លាយ» មានន័យដូចម្ដេច ?


បន្លាយ


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា បណ្ដោយ​ឲ្យ​វែង។
ឧទាហរណ៍៖ បន្លាយ​ខ្សែ បន្លាយ​ពេល បន្លាយ​ពាក្យ។

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​ខ្សែ​សម្រាប់​ចង​ត​ឲ្យ​វែង​ឲ្យ​ឆ្ងាយ។
ឧទាហរណ៍៖ ខ្សែ​បន្លាយ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បន្លាស់» មានន័យដូចម្ដេច ?


បន្លាស់


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អំពើ​ដែល​ផ្លាស់ ឬ​អ្វី​ៗ​ដែល​ផ្លាស់​ជា​ជំនួស​គេ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បន្លាមាស» មានន័យដូចម្ដេច ?


បន្លាមាស


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា គុម្ពព្រឹក្សវារឡើងដើមឈើ ដុះក្នុងព្រៃធំ ឬព្រៃចុល្លព្រឹក។ ពេលខ្លះគេដាំសម្រាប់ធ្វើរបង។ ដើមនេះមានដុះក្នុងប្រទេសកម្ពុជា ប្រទេសវៀតណាមខាងត្បូង និងនៅប្រទេសឥណ្ឌូនេស៊ី លើកោះ Bornéo។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បន្លាច» មានន័យដូចម្ដេច ?


បន្លាច


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើ​ឲ្យ​ខ្លាច​ដោយ​ព្យូហ៍ ដោយ​កល​ឧបាយ ឬ​ដោយ​សំដែង​អាការ​គួរ​ស្បើម គួរ​ស្ញើប។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បន្លាក្បាយយក្ស, បន្លាស្អិត, ពយកឆ្មា» មានន័យដូចម្ដេច ?


បន្លាក្បាយយក្ស, បន្លាស្អិត, ពយកឆ្មា


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ចុល្លព្រឹក្សស្ទើរវារ​ ដុះក្នុងព្រៃគុម្ពោតនៃឥណ្ឌូចិន (ថៃ កម្ពុជា លាវ វៀតណាម)។ ផ្កាស្រស់អាចបរិភោគជាបន្លែ។ ឈើដែលបុកឱ្យម៉ដ្ឋ យកឆ្ពុងពេលមានរោគងេងងោង ឬវឹងស៊ុង។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បន្លា» មានន័យដូចម្ដេច ?


បន្លា


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា រុក្ខាវយវៈ​ស្រួច​មុត​របស់​ឈើ ឫស្សី ផ្ដៅ វល្លិ​ពួក​ខ្លះ​ជាដើម។ ពុទ្ធ​ភាសិត​ថា កណ្ដ​កេន កណ្ដ​កុទ្ធរណំ “ជោះ​បន្លា​ដោយ​បន្លា”។ ខ្មែរ​បុរាណ​បាន​យក​ពុទ្ធ​ភាសិត​នេះ​ជា​គោល​មក​ចង​ក្រង​ជា​ភាសិត​ថា បន្លា​មុត​យក​បន្លា​ជោះ សេះ​ដាច់​ជិះ​សេះ​តាម។ អត្ថន័យ​របស់​ភាសិត​នេះ មាន​ដើម​ថា “ចិត្ត​ជាប់​ជំពាក់​នឹង​រូប​ថា​ល្អ​ស្អាត, ត្រូវ​យក​ការ​រំពឹង​ពិចារណា​ឲ្យ​ឃើញ​តាម​ការ​ពិត​ថា រូប​ជា​បដិកូល​មិន​ល្អ​មិន​ស្អាត​ទៅ​វិញ ព្រោះ​សុទ្ធ​តែ​ជា​គ្រឿង​ឆ្អេះ​ឆ្អាប​ស្អុយ​ពេញ​ទាំង​ខ្លួន”; ជន​ជាតិ​បរទេស​ណា​គ្រប​សង្កត់​ដោយ​មុខ​របរ​ជំនួញ​ក្នុង​ប្រទេស​ណា ជន​ក្នុង​ប្រទេស​នោះ​ឲ្យ​ចេះ​ស្ទាត់​ជំនាញ ទាំង​ត្រូវ​រៀន​ពិធី​ធ្វើ​ជំនួញ​ឲ្យ​ចេះ​ស្ទាត់​ជំនាញ​ផង​ដែរ… យ៉ាង​នេះ​ឯង​ហៅ​ថា បន្លា​មុត​យក​បន្លា​ជោះ, សេះ​ដាច់​ជិះ​សេះ​តាម ។ ព. ប្រ. បន្លា​ក្នុង​ភូមិ គឺ​មាន​មនុស្ស​កាច​អាក្រក់​នៅ​ក្នុង​ភូមិ​ជា​មួយ ។ល។
ឧទាហរណ៍៖ បន្លា​ក្រសាំង បន្លា​ល្វៀង។

                  ឈ្មោះចុល្លព្រឹក្សកម្ពស់ ២-៣ ម​ នាំពីប្រទេសអាមេរិកក្តៅ មកដាំជាលំអក្នុងសួន និងតាមរុក្ខវិថីនានា។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បន្លប់» មានន័យដូចម្ដេច ?


បន្លប់


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើ​ឲ្យ​ឡប់ គឺ​និយាយ​បង្រ្គប​ឬ​និយាយ​បំភាន់ ដើម្បី​ឲ្យ​គេ​ឡប់​វល់​ប្រាជ្ញា​ទាល់​សម្ដី។
ឧទាហរណ៍៖ អា​ក្មេង​កំព្រើល​អស់​នេះ ចាស់​ៗ​កំពុង​និយាយ​ការ វា​មក​បន្លប់​វឹកវរ​ខូច​អស់។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បន្ធំ» មានន័យដូចម្ដេច ?


បន្ធំ


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើ​ឲ្យ​ធំ; លើក​ស័ក្តិ​យស​ឲ្យ​ធំ​ជាង​មុន ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បន្ធូរ» មានន័យដូចម្ដេច ?


បន្ធូរ


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើឲ្យធូរ គឺធ្វើមិនឲ្យតឹងមិនឲ្យចង្អៀតពេក ។
ឧទាហរណ៍៖ បន្ធូរខ្សែក្រវាត់ ។ បន្ធូរបន្ថយ ធ្វើឲ្យធូរឲ្យថយ, ឲ្យទូលាយ ។ ព. ផ្ទ. បន្តឹង ផង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បន្ធាត់» មានន័យដូចម្ដេច ?


បន្ធាត់


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើ​ឲ្យ​ធាត់។ បន្ធាត់​បន្ធំ ឬ បន្ធំ​បន្ធាត់ ធ្វើ​ឲ្យ​ធាត់​ធំ ឬ​ឲ្យ​ធំ​ធាត់។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បន្ទ្រោម» មានន័យដូចម្ដេច ?


បន្ទ្រោម


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើ​ឲ្យ​ទ្រោម។
ឧទាហរណ៍៖ បន្ទ្រោម​ដំរី បន្ទ្រោម​បន្លែ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បន្ទ្រេត» មានន័យដូចម្ដេច ?


បន្ទ្រេត


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើ​ឲ្យ​ទ្រេត។
ឧទាហរណ៍៖ បន្ទ្រេត​បង្គោល។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បន្ទ្រាន់» មានន័យដូចម្ដេច ?


បន្ទ្រាន់


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើ​ឲ្យ​ទ្រាន់។
ឧទាហរណ៍៖ បន្ទ្រាន់​ចិត្ត។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បន្ទះ» មានន័យដូចម្ដេច ?


បន្ទះ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ចម្រៀក​ឈើ ចម្រៀក​ឫស្សី​ដែល​មាន​បន្ទារ​ធំ​ជាង​ទោល (ចម្រៀក​សំប៉ែត)។
ឧទាហរណ៍៖ បន្ទះ​ក្ដារ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បន្ទំ» មានន័យដូចម្ដេច ?


បន្ទំ


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើ​ឲ្យ​ទំ ចាប់​ដាក់​ឲ្យ​ទំ ឲ្យ​តោង។
ឧទាហរណ៍៖ បន្ទំ​ល័ខ បន្ទំ​នាង។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បន្ទោ​ឧច្ចារៈ​បស្សាវៈ» មានន័យដូចម្ដេច ?


បន្ទោ​ឧច្ចារៈ​បស្សាវៈ


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា បត់​ជើង​ធំ​តូច ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បន្ទោ​ឧច្ចារៈ» មានន័យដូចម្ដេច ?


បន្ទោ​ឧច្ចារៈ


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា បត់​ជើង​ធំ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បន្ទោះព្រហក់» មានន័យដូចម្ដេច ?


បន្ទោះព្រហក់


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. បន្ទោះប្រហុក ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បន្ទោះប្រហុក» មានន័យដូចម្ដេច ?


បន្ទោះប្រហុក


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះសម្លម្ជូរមួយប្រភេទ ស្លបង់តែប្រហុកនិងអំបិលសុទ្ធសាធ, សម្រាប់ប្រើតាមការទ័លមួយដងមួយកាល ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បន្ទោះ» មានន័យដូចម្ដេច ?


បន្ទោះ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ចម្រៀកផ្តៅឬឫស្សីដែលពុះ, ដែលច្រៀករួចបិតនឹងកាំបិតបន្ទោះសម្រាប់ត្បាញ, សម្រាប់ក្រង ។
ឧទាហរណ៍៖ បន្ទោះ​ល្អី បន្ទោះ​លប។

                  ឈ្មោះកាំបិតតូចដងវែងចុងស្រួចសម្រាប់បិតបន្ទោះផ្សេងៗ ។
ឧទាហរណ៍៖ កាំបិត​បន្ទោះ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បន្ទោស» មានន័យដូចម្ដេច ?


បន្ទោស


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ស្ដី​ឲ្យ​ដោយ​គ្រាន់​តែ​ប្រាប់​ទោស​កំហុស​ឥត​មាន​ជេរ​វាយ​ ឬ​ធ្វើ​ទោស​អ្វី។
ឧទាហរណ៍៖ ម្ដាយ​បន្ទោស​កូន។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បន្ទោបង់» មានន័យដូចម្ដេច ?


បន្ទោបង់


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា នាំ​បង់ បន្ថយ​ចេញ។
ឧទាហរណ៍៖ បន្ទោ​បង់​ឧចា្ចរៈ បន្ទោ​បង់​សេចក្ដី​ព្រួយ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បន្ទោ» មានន័យដូចម្ដេច ?


បន្ទោ


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា បញ្ចេញ បន្ថយ នាំ​ចេញ។
ឧទាហរណ៍៖  បន្ទោ​ឧច្ចារៈ បន្ទោ​បស្សាវៈ បន្ទោ​សេចក្ដី​ក្រោធ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បន្ទេរកម្តៅតាមខ្សែដេក» មានន័យដូចម្ដេច ?


បន្ទេរកម្តៅតាមខ្សែដេក


?ថ្នាក់ពាក្យជា បច្ចេកសព្ទបរិស្ថាន
មានន័យថា បន្លាស់ទីនៃទឹក ឬខ្យល់រួមជាមួយលក្ខណៈរបស់វា (ដូចជា សីតុណ្ហភាព និងលក្ខណៈគីមី) តាមរយៈចលនានៃធាតុនោះ។បន្ទេរកម្តៅតាមខ្សែដេក គឺជាការផ្លាស់ទីតាមខ្សែទីតាមខ្សែដេកនៃចលនាបិរយាកាស ឬមហាសមុទ្រក្នុងទ្រង់ទ្រាយធំ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បន្ទេរកម្តៅតាមខ្សែឈរ» មានន័យដូចម្ដេច ?


បន្ទេរកម្តៅតាមខ្សែឈរ


?ថ្នាក់ពាក្យជា បច្ចេកសព្ទបរិស្ថាន
មានន័យថា ចលនកម្តៅតាមខ្សែឈរក្រោមឥទ្ធិពលនៃកម្លាំងអណ្តែត បណ្តាលមកពីអស្ថិរភាពស្តាទិក ដោយសារការចុះត្រជាក់នៅជិតផ្ទៃត្រជាក់ខាងលើនៃទឹក ឬកំណើនជាតិប្រៃសម្រាប់ករណីមហាសមុទ្រ និងកំណើនកម្តៅនៅជិតផ្ទៃខាងលើសម្រាប់ករណីបរិយាកាស។ នៅក្នុង បរិយាកាស បន្ទេរកំដៅតាមខ្សែរឈរជួយបង្កើនពពកនិងកំណកអាកាសព្រមទាំងមានប្រសិទ្ធភាពសម្រាប់ប្រភេទគីមីដែលបញ្ចូនទាំងតាមខ្សែឈរនិងរាយប៉ាយ។នៅក្នុងមហាសមុទ្រ ចលនាតាមខ្សែរឈរអាចនាំផ្ទៃខាងលើទៅកាន់ទីជ្រៅក្នុងមហាសមុទ្របាន។ “


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បន្ទេរ» មានន័យដូចម្ដេច ?


បន្ទេរ


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើ​ឲ្យ​ទេរ ឲ្យ​ជ្រេ ឲ្យ​ទ្រេត។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បន្ទើរ» មានន័យដូចម្ដេច ?


បន្ទើរ


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើ​ឲ្យ​ទើរ ឲ្យ​អ្នក​ដទៃ​យក​ទៅ​ទើរ ដាក់​លើ​ធ្នើរ។
ឧទាហរណ៍៖ បន្ទើរ​ខោ​អាវ​លើ​ធាង​ដូង។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បន្ទើត» មានន័យដូចម្ដេច ?


បន្ទើត


មានន័យថា (ម. ព. បន្តើត)។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បន្ទើង» មានន័យដូចម្ដេច ?


បន្ទើង


មានន័យថា (ម. ព. បន្ទើង )។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បន្ទូល» មានន័យដូចម្ដេច ?


បន្ទូល


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា បង្ហើយ​ក្បាល កំពូល ។
ឧទាហរណ៍៖ បន្ទូល​ក្បាល (ព. បុ.) ។

                   សម្ដី ការ​និយាយ (រ.ស.) ។
ឧទាហរណ៍៖ ព្រះ​បន្ទូល ទ្រង់​មាន​ព្រះ​បន្ទូល។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បន្ទុំ» មានន័យដូចម្ដេច ?


បន្ទុំ


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើឲ្យទុំ ។
ឧទាហរណ៍៖ បន្ទុំចេក, បេះផ្លែទៀបពេញចំណាស់យកមកបន្ទុំ ។

                  បន្ទុំក្រចក យកស្លឹកក្រពេនដែលបុកឬដែលដំឲ្យល្អិត មករុំត្រង់ក្រចកដៃឲ្យដិតឡើងសម្បុរក្រហមទុំ រាប់ថាជាលំអរបស់អ្នកដែលត្រូវការ ។ បន្ទុំបារមី បំពេញបារមីទាំង ១០ ឲ្យពេញបរិបូរហាក់ដូចជាផ្លែឈើដែលដល់កំណត់ទុំ ដើម្បីឲ្យសម្រេចពោធិញ្ញាណ ( ម. ព. ទសបារមី ផង ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បន្ទុល» មានន័យដូចម្ដេច ?


បន្ទុល


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើ​ឲ្យ​ទុល។
ឧទាហរណ៍៖ បន្ទុល​កន្ទេល។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បន្ទុកអចិន្រ្តៃយ៍របស់រដ្ឋ» មានន័យដូចម្ដេច ?


បន្ទុកអចិន្រ្តៃយ៍របស់រដ្ឋ


?ថ្នាក់ពាក្យជា ហិរញ្ញវត្ថុសាធារណៈ
មានន័យថា រួមមាន ចំណាយចរន្ត និងចំណាយមូលធន។ បន្ទុកនេះ ត្រូវបានចែកជាក្រុម និងប្រភេទ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បន្ទុកអគិ្គសនី» មានន័យដូចម្ដេច ?


បន្ទុកអគិ្គសនី


?ថ្នាក់ពាក្យជា គីមី
មានន័យថា វត្ដមាននៃភាគល្អិតវិជ្ជមានឬអវិជ្ជមានលើសនៅក្នុង ឬលើ វត្ថុមួយ។ វត្ថុដែលមានបន្ទុកអគិ្គសនីផ្ទុយគ្នាទាញគ្នាទៅវិញទៅមកចំណែកឯវត្ថុ ដែលមានបន្ទុកដូចគ្នាច្រានគ្នាចេញ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បន្ទុក, ភារៈ ឬធុរៈ» មានន័យដូចម្ដេច ?


បន្ទុក, ភារៈ ឬធុរៈ


?ថ្នាក់ពាក្យជា ហិរញ្ញវត្ថុសាធារណៈ
មានន័យថា រួមមាន ចំណាយចរន្ត និងចំណាយមូលធន។ បន្ទុកនេះ ត្រូវបានចែកជាក្រុម និងប្រភេទ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បន្ទុក» មានន័យដូចម្ដេច ?


បន្ទុក


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ភារៈ​ឬ​ចំនួន​ដែល​ផ្ទុក កិច្ចការ​ធុរៈ​ខុស​ត្រូវ​សព្វ​គ្រប់។
ឧទាហរណ៍៖ ទទួល​បន្ទុក រង​បន្ទុក នៅ​លើ ឬ នៅ​ក្នុង​បន្ទុក បន្ទុក​គ្រួសារ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បន្ទីង» មានន័យដូចម្ដេច ?


បន្ទីង


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា បញ្ជើត ( ព. បុ. ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បន្ទាស» មានន័យដូចម្ដេច ?


បន្ទាស


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើ​ឲ្យ​ទាស នាំ​ឲ្យ​ទាស​។
ឧទាហរណ៍៖ បន្ទាស​ផ្លូវ បន្ទាស​គំនិត។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បន្ទាល់» មានន័យដូចម្ដេច ?


បន្ទាល់


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អ្នក​ដែល​គេ​ឆ្លើយ​អាង​ដល់ សម្រាប់​ធ្វើ​សេចក្ដី​ឲ្យ​ទាល់ ឲ្យ​ចប់ (សាក្សី)។
ឧទាហរណ៍៖ ឈ្មោះ​នេះ​ជា​បន្ទាល់​របស់​ខ្ញុំ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បន្ទាល» មានន័យដូចម្ដេច ?


បន្ទាល


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើ​ឲ្យ​ទាល។
ឧទាហរណ៍៖ បន្ទាល​ចិត្ត គឺ​ធ្វើ​ចិត្ត​ឲ្យ​ទាល ឲ្យ​រួញ ឲ្យ​ចាល។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បន្ទារ» មានន័យដូចម្ដេច ?


បន្ទារ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប៉ែក​ទទឹង​បន្ទះ​ក្ដារ បន្ទះ​ឈើ​ឬ​បន្ទះ​អ្វី​ៗ ។ ព. ផ្ទ. ទោល ។
ឧទាហរណ៍៖ បន្ទារ​ពីរ​តឹក ទោល​ពីរ​ហ៊ុន​កន្លះ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បន្ទាយស្រី» មានន័យដូចម្ដេច ?


បន្ទាយស្រី


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​ប្រាសាទ​សិលា​បុរាណ​មួយ​នៅ​ក្នុង​ខែត្រ​សៀមរាប។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បន្ទាយលង្វែក» មានន័យដូចម្ដេច ?


បន្ទាយលង្វែក


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​ទី​ក្រុង​ចាស់​មួយ​នៅ​ក្នុង​ស្រុក​កំពង់ត្រឡាច ខែត្រ​កំពង់ឆ្នាំង។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បន្ទាយមាស» មានន័យដូចម្ដេច ?


បន្ទាយមាស


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​ស្រុក​មួយ​រួម​ចូល​ក្នុង​ខែត្រ​កំពត។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បន្ទាយឆ្មារ» មានន័យដូចម្ដេច ?


បន្ទាយឆ្មារ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​ប្រាសាទ​សិលា​បុរាណ​មួយ​របស់​បុព្វ​បុរស​ខ្មែរ​នៅ​ក្នុង​ខែត្របន្ទាយមានជ័យ ដែលពីមុនជាផ្នែកមួយ នៃខែត្រ​បាត់ដំបង។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បន្ទាយក្ដី» មានន័យដូចម្ដេច ?


បន្ទាយក្តី


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​សិលា​ប្រាសាទ​បុរាណ​មួយ​ក្នុង​ខែត្រ​សៀមរាប។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បន្ទាយកិល» មានន័យដូចម្ដេច ?


បន្ទាយកិល


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​បន្ទាយ​យ៉ាង​តូច​ធ្វើ​ដោយ​បន្ទះ​ក្ដារ សម្រាប់​ដឹក​នាំ អូស ទាញ​យក​ទៅ​ដាក់​កំបាំង​រាំង​នៅ​ទី​ឯ​ទៀត​បាន; សូម្បី​ធ្វើ​ដោយ​ផ្ទាំង​សំពត់​ក៏​ហៅ បន្ទាយ​កិល បាន​ដែរ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បន្ទាយ» មានន័យដូចម្ដេច ?


បន្ទាយ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដី​លើក​ខ្ពស់ ឬ​កំពែង​មាំមួន​ព័ទ្ធ​ជុំ​វិញ ជា​របាំង​រារាំង​ការពារ​សឹក​សត្រូវ​ដែល​ជា​ទ័ព​ជា​ខ្មាំង។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បន្ទាប់បន្សំ» មានន័យដូចម្ដេច ?


បន្ទាប់បន្សំ


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​គ្រាន់​តែ​ផ្សំ​ជា​លំដាប់​ចុះ​ត​ពី​គ្នា​មក ឬ​ដែល​ជា​ជំនួយ​រាយ​រង។
ឧទាហរណ៍៖ ពាក្យបន្ទាប់បន្សំ, ការបន្ទាប់បន្សំ; ធ្វើការបន្ទាប់បន្សំ ។

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែល​គ្រាន់​តែ​ផ្សំ​ជា​លំដាប់​ចុះ​ត​ពី​គ្នា​មក ឬ​ដែល​ជា​ជំនួយ​រាយ​រង។
ឧទាហរណ៍៖ ពាក្យ​បន្ទាប់​បន្សំ ការ​បន្ទាប់​បន្សំ; ធ្វើ​ការ​បន្ទាប់​បន្សំ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បន្ទាប់» មានន័យដូចម្ដេច ?


បន្ទាប់


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​ផ្ទាប់​ជិត​គ្នា ដែល​រង​លំដាប់​ពី​គ្នា ដែល​ឋិត​នៅ​ក្បែរ​គ្នា។
ឧទាហរណ៍៖ បងបន្ទាប់, ប្អូនបន្ទាប់; ដាក់បន្ទាប់គ្នា្, ដេកបន្ទាប់គ្នា ។

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែល​ផ្ទាប់​ជិត​គ្នា ដែល​រង​លំដាប់​ពី​គ្នា ដែល​ឋិត​នៅ​ក្បែរ​គ្នា។
ឧទាហរណ៍៖ បង​បន្ទាប់ ប្អូន​បន្ទាប់; ដាក់​បន្ទាប់​គ្នា ដេក​បន្ទាប់​គ្នា។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បន្ទាប» មានន័យដូចម្ដេច ?


បន្ទាប


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ញ៉ាំង​អ្វី​ៗ​ឲ្យ​ទាប ធ្វើ​ឲ្យ​ទាប។
ឧទាហរណ៍៖ បន្ទាប​ខ្លួន បន្ទាប​យស​ស័ក្តិ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បន្ទាន់» មានន័យដូចម្ដេច ?


បន្ទាន់


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើ​ឲ្យ​ទាន់ បង្ខំ​ឲ្យ​ទាន់ ប្រញាប់​ឲ្យ​ទាន់។
ឧទាហរណ៍៖ បន្ទាន់​ពេល បន្ទាន់​ការ កុំ​បន្ទាន់​ពេក។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បន្ទាត់ស្ប៉ិចបង្កើត» មានន័យដូចម្ដេច ?


បន្ទាត់ស្ប៉ិចបង្កើត


?ថ្នាក់ពាក្យជា គីមី
មានន័យថា បន្ទាត់ស្ប៉ិចនៃប្រភពក្ដៅខ្លាំង ដូចជាផ្កាភ្លើងដែលអាំងតង់ស៊ីតេរបស់វាធំជាងបន្ទាត់ស្ប៉ិចក្នុងស្ប៉ិចអណ្ដាតភ្លើង។ គេហៅម្យ៉ាង ទៀតថា បន្ទាត់បង្កើត ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បន្ទាត់មូលដ្ឋាន» មានន័យដូចម្ដេច ?


បន្ទាត់មូលដ្ឋាន


?ថ្នាក់ពាក្យជា មូលដ្ឋាន
មានន័យថា មូលដ្ឋាន ឬចំណុចគោលសម្រាប់ប្រៀបធៀប ដើម្បីធ្វើការវាយតម្លៃ។ ឧទាហរណ៍៖ ប្រព័ន្ធសុវត្ថិភាពជាមូលដ្ឋាន។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បន្ទាត់ផ្ចិតម៉ូលេគុលបានការ» មានន័យដូចម្ដេច ?


បន្ទាត់ផ្ចិតម៉ូលេគុលបានការ


?ថ្នាក់ពាក្យជា គីមី
មានន័យថា ដែនកំណត់ទូទៅនៃពពកអេឡិចត្រុងព័ទ្ធ ជុំវិញម៉ូលេគុលឧស័្មន ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បន្ទាត់បពោ្ចញពន្លឺ» មានន័យដូចម្ដេច ?


បន្ទាត់បពោ្ចញពន្លឺ


?ថ្នាក់ពាក្យជា គីមី
មានន័យថា បន្ទាត់ស្ប៉ិចដែលបានមកពីការបពោ្ចញរស្មីអេឡិចត្រូម៉ាញេទិច អ៊ីយ៉ុងអាតូម ឬម៉ូលេគុលនៅពេលបណ្ដូរពីសណ្ឋានភ្ញោចទៅសណ្ឋានថាមពលទាបជាង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បន្ទាត់កើត» មានន័យដូចម្ដេច ?


បន្ទាត់កើត


?ថ្នាក់ពាក្យជា គីមី
មានន័យថា មើល enhanced spectral line ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បន្ទាត់ D» មានន័យដូចម្ដេច ?


បន្ទាត់ D


?ថ្នាក់ពាក្យជា គីមី
មានន័យថា បន្ទាត់ពណ៌លឿងដែលជាបន្ទាត់ទីមួយនៃស៊េរីបន្ទាត់សំខាន់ៗនៃស្ប៊ិចសូដ្យូម និងជាបន្ទាត់ទ្វេក្នុងបន្ទាត់ Fraunhofer ដែលសឹងតែស្មើនឹងបន្ទាត់របស់សមាសធាតុដែលមានជំហានលក 5895,93 និង 5889,96 អង់ស្រ្តុងតាមរៀង។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បន្ទាត់» មានន័យដូចម្ដេច ?


បន្ទាត់


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ខ្សែ ​ឬ​ប្រដាប់​ជា​ខ្នាត សម្រាប់​ទាញ​តម្រង់​សម្រាប់​វាយ ដឹក គូស​ឲ្យ​មាន​ជា​ស្នាម ឲ្យ​ទៀង​ទាត់; ស្នាម​គំនូស​ដែល​បាន​វាយ បាន​ដឹក បាន​គូស​ហើយ ។
ឧទាហរណ៍៖ បន្ទាត់​ក្រឡា​ចត្រង្គ, បន្ទាត់​ខ្វែង, បន្ទាត់​ស្រប។

                   ព. ទ. បុ. ថា ។
ឧទាហរណ៍៖ បន្ទាត់​ប្រើ​ត្រង់ ស្ទឹង​ទឹក​ប្រើ​ស្មើ។

                   តាម​សម័យ​និយម​គួរ​ថា ។
ឧទាហរណ៍៖ បន្ទាត់​ប្រើ​ត្រង់ កែង​ស្ទង់​ប្រើ​ស្មើ យុត្តិ​ធម៌​ប្រើ​ធ្វើ ក្ដី​សុខ​សន្តិភាព។ គំរូ​ ឬ​ច្បាប់ សណ្ដាប់​ដែល​ត្រូវ​ធ្វើ​តាម​ ឬ​ត្រូវ​ប្រតិបត្តិ​តាម។

?ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា ព្រះតន្តិ (ព្រះតន្តី) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បន្ទរ» មានន័យដូចម្ដេច ?


បន្ទរ


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើ​ឲ្យ​ឮ​ខ្ទរ គឺ​ទះ​ដៃ វាយ​ក្រាប់ ឬ​ពោល​ពាក្យ​ទទួល​ចង្វាក់​ចម្រៀង។ ជួយ​បន្ទរ​ថែម ជួយ​លើក​ឲ្យ​បាន​ចិត្ត ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បន្ទប់» មានន័យដូចម្ដេច ?


បន្ទប់


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ទី​កន្លែង​មាន​ជញ្ជាំង​បាំង​បិទ សម្រាប់​ដេក​សម្រាក​ឬ​ធ្វើ​ការ​អ្វី​ៗ។

ឧទាហរណ៍៖ នៅ​ក្នុង​បន្ទប់; បន្ទប់​ទឹក។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បន្ទន់» មានន័យដូចម្ដេច ?


បន្ទន់


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើឲ្យទន់; បណ្តោយតាមមិនទទឹង, មិនយល់ទាស់ ។
មិនប្រឹងប្រែង​ ។
ឧទាហរណ៍៖ ខំប្រឹងបន្តិចឡើង កុំបន្ទន់ពេក !


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បន្ទច់» មានន័យដូចម្ដេច ?


បន្ទច់


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើឲ្យទច់, ធ្វើឲ្យឈប់ ។ បន្ទច់បង្អាក់ ធ្វើឲ្យទច់ឲ្យអាក់ពាក្យសម្ដីឬដំណើរសេចក្តី ។
ឧទាហរណ៍៖ បន្ទច់បង្អាក់គេក្នុងកណ្ដាលជំនុំ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បន្ថោក» មានន័យដូចម្ដេច ?


បន្ថោក


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើ​ឲ្យ​ថោក បង្អាប់​តម្លៃ។
ឧទាហរណ៍៖ បន្ថោក​ខ្លួន បន្ថោក​ទំនិញ​គេ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បន្ថែមតម្លៃ» មានន័យដូចម្ដេច ?


បន្ថែមតម្លៃ


?ថ្នាក់ពាក្យជា មូលដ្ឋាន
មានន័យថា តម្លៃដែលត្រូវបានបន្ថែមតាមរយៈការបង្កើនកាលានុវត្តភាព ដើម្បីសម្រេចនូវគោលបំណងរបស់អង្គភាព នូវការធ្វើឱ្យប្រសើរនូវប្រតិបត្តិការ និងកាត់បន្ថយហានិភ័យ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖