Posted on Leave a comment

តើពាក្យ «បរិកម្ម» មានន័យដូចម្ដេច ?


បរិកម្ម


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា.; សំ. បរិកម៌ន៑ ) ការចម្រើនភាវនា; ការគក់ច្របាច់; ការលាបថ្នាំព័ណ៌ផ្សេងៗ… ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បរិកប្បី» មានន័យដូចម្ដេច ?


បរិកប្បី


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អ្នកធ្វើបរិកប្បក្នុងផ្លូវជំនួញ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បរិកប្ប» មានន័យដូចម្ដេច ?


បរិកប្ប


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ទ្រឹស្តីដែលផ្ទុយនឹងកិច្ចប្រិតិបត្តិ ការកេងឱ្យបានប្រាក់ចំណូល​ចំណេញច្រើន ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បរិកថា» មានន័យដូចម្ដេច ?


បរិកថា


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា លិខិតខ្លីៗ តែមានសេចក្តីមុត (ច្រើនតែប្រើក្នុងផ្លូវអាក្រក់) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បរាសិតសាស្រ្ត​» មានន័យដូចម្ដេច ?


បរាសិតសាស្រ្ត


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា វិទ្យាសិក្សាពីបរាសិត ដែលនៅក្នុងមនុស្ស សត្វនិងរុក្ខជាតិ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បរាសិត» មានន័យដូចម្ដេច ?


បរាសិត


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា មនុស្សស៊ីញនគេ ដើមបញ្ញើក្អែក សត្វដែលរស់ដោយសារសត្វឯទៀត គ្រឿងលាយឡំសំឡេង (វិទ្យុ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បរាសនី» មានន័យដូចម្ដេច ?


បរាសនី


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រដាប់ដាក់នៅលើដំបូលផ្ទះ សម្រាប់បង្ការកុំឱ្យរន្ទះបាញ់ត្រូវ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បរាមុខ» មានន័យដូចម្ដេច ?


បរាមុខ


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ( បា. បរា + មុខ ) បង្អាប់មុខ, ធ្វើឲ្យអាប់មុខ; អាប់មុខអាប់កេរ្ដិ៍ឈ្មោះ ។
ឧទាហរណ៍៖ អាចោរទេវតាបរាមុខ; ធ្វើឲ្យវាបរាមុខកណ្ដាលជំនុំធំ ។ ( ម. ព. បរា ទៀតផង ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បរាភវៈ» មានន័យដូចម្ដេច ?


បរាភវៈ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. បរាភព ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បរាភព» មានន័យដូចម្ដេច ?


បរាភព


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. បរាភវ ) សេចក្ដីវិនាស, សេចក្ដីហិនហោច ។
ឧទាហរណ៍៖ នរណាលេងស្រី, នរណាលេងស្រា, នរណាលេងល្បែងស៊ីសង ( ជាអំពើពាលា ) ទ្រព្យធននានាដែលខ្លួនរកបានហើយក៏ទុកដាក់ពុំគង់ នរជននោះតែងតែលិចលង់ក្នុងសេចក្ដីវិនាសអន្តរាយ ( គួរឲ្យនឹកស្ដាយពន់ពេក ) , អំពើទាំងនោះឈ្មោះថាជាប្រធានឬជាប្រមុខនៃបរាភព( ព្រះបរមោវាទនៃព្រះសម្ពុទ្ធមានក្នុងគាថាបរាភវសូត្រ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បរាធីន» មានន័យដូចម្ដេច ?


បរាធីន


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ) អ្នកដែលលុះនៅក្នុងអំណាច, ក្នុងបង្គាប់នៃអ្នកដទៃ ( ម. ព. ទារាធីន ផង ) ។ ព. ផ្ទ. អត្តាធីន, សេរីភាព ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បរាជ័យ» មានន័យដូចម្ដេច ?


បរាជ័យ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. បរាជយ ) ការចាញ់, ដំណើរចាញ់គេ ។ ពាក្យនេះខ្មែរយើងប្រើជា កិ. ក៏មាន ។
ឧទាហរណ៍៖ ខាងពួកយើងមានជ័យ ខាងពួកបច្ចាមិត្តបរាជ័យទៅហើយ ។ ព. ផ្ទ. ជ័យ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បរាជយនិយម» មានន័យដូចម្ដេច ?


បរាជយនិយម


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា មតិរបស់មនុស្សដែលគិតតែពីការបាញ់ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បរាកោដិ» មានន័យដូចម្ដេច ?


បរាកោដិ


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលជាចុងបំផុត ដែលក្រៃលែង ដូចជាពាក្យថា ខ្លាំងក្រៃលែងជាដើម ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បរា» មានន័យដូចម្ដេច ?


បរា


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ( សំ. បា. បរា និ. “ខាងមុខ; សាបសូន្យ; ចាញ់ . . .” ) ធ្វើឲ្យវិនាស, ឲ្យអាប់ឱន, ឲ្យខូចកេរ្ដិ៍ឈ្មោះ; ច្រើននិយាយថា ទេវតាបរាមុខ គឺទេវតាធ្វើឲ្យអាប់មុខ ឲ្យខូចឈ្មោះ ( ព. សា. ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បរលោក» មានន័យដូចម្ដេច ?


បរលោក


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.) លោកខាងមុខ, លោក​ឯ​មុខ។ ព. ផ្ទ. ឥធលោក ។
ឧទាហរណ៍៖ ទៅ​កាន់​បរលោក​ហើយ គឺ​ធ្វើ​មរណ​កាល​ទៅ​កាន់​លោក​ឯ​ខាង​មុខ​ហើយ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បរម​សព» មានន័យដូចម្ដេច ?


បរម​សព


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សព​របស់​បុគ្គល​ដ៏​ប្រសើរ មាន​សព​របស់​ព្រះ​មហាក្សត្រ សព​របស់​ព្រះ​សម្មាសម្ពុទ្ធ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បរម​បុរាណ» មានន័យដូចម្ដេច ?


បរម​បុរាណ


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា (បា.) ដែល​មាន​យូរលង់​ណាស់​មក​ហើយ។
ឧទាហរណ៍៖ អាពាហ៍ពិពាហ៍​ជា​ទំនៀម​ទម្លាប់​មាន​តាំង​ពី​បរម​បុរាណ​មក។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បរម​ក្សត្រាធិរាជ» មានន័យដូចម្ដេច ?


បរម​ក្សត្រាធិរាជ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.) (សំ.) ស្ដេច​ដ៏​ក្រៃលែង​លើស​ស្ដេច​ទាំង​ពួង។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បរម​កោដ្ឋ» មានន័យដូចម្ដេច ?


បរម​កោដ្ឋ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.) (បរម “ឧត្តម,…” + កោដ្ឋ “ជង្រុក,…កោដ្ឋ”) ព្រះ​បរម​នាម​នៃ​ព្រះ​បាទ​សម្ដេច​ព្រះ​ហិរិរក្ស​រាមា… (ព្រះ​អង្គ​ដួង) ជា​ព្រះ​វរ​រាជ​បិតា​នៃ​ព្រះ​បាទ​សម្ដេច​ព្រះ​នរោត្តម… និង​ព្រះ​បាទ​សម្តេច​ព្រះ​សិរីសុវត្ថិ (ស៊ីសុវត្ថិ)…ក្នុង​កម្ពុជ​រដ្ឋ : ព្រះ​ករុណា​បរម​កោដ្ឋ ឬ ហ្លួង​បរម​កោដ្ឋ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បរម​ក្សត្រ» មានន័យដូចម្ដេច ?


បរម​ក្សត្រ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.) (សំ.) ស្ដេច​ដ៏​ខ្ពង់ខ្ពស់ ស្ដេច​ដ៏​កំពូល ស្ដេច​ដ៏​ប្រសើរ ស្ដេច​ដែល​មាន​បុណ្យ​អំណាច​ខ្លាំងក្លា។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បរម្បរា» មានន័យដូចម្ដេច ?


បរម្បរា


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា (បា.) ដែល​តៗ គ្នា និយាយ​តៗ គ្នា នាំ​មក​តៗ ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់ ។
ឧទាហរណ៍៖ តាម​ពាក្យ​បរម្បរា​និយាយ​តៗ មក​ថា ព្រះ​ថោង និង​នាង​នាគ​ជា​បឋម​ក្សត្រ​នៃ​ប្រទេស​កម្ពុជា។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បរមោវាទ» មានន័យដូចម្ដេច ?


បរមោវាទ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.) ឱវាទ​ដ៏​ឧត្តម ដ៏​ខ្ពង់ខ្ពស់ គឺ​ឱវាត​ដែល​អ្នក​ប្រតិបត្តិ​តាម អាច​បាន​សម្រេច​ប្រយោជន៍​ដ៏​ល្អ បាន​សេចក្ដី​សុខ​ចម្រើន​និង​សេចក្ដី​ស្ងប់។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បរមេស្វរៈ» មានន័យដូចម្ដេច ?


បរមេស្វរៈ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បរមេឞ្វរ; បា. បរមិស្សរ ) អ្នកដែលជាធំក្រៃលែង ( ព្រះឥសូរ ); ខ្មែរយើងច្រើនហៅក្លាយជា ព្រះបរមេសូរ ឬ ព្រះបរមីសូរ


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បរមេស្ឋ» មានន័យដូចម្ដេច ?


បរមេស្ឋ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បរមេឞ្ឋ; បា. បរមិដ្ឋ ) អ្នកដែលប្រសើរក្រៃលែង គឺព្រះព្រហ្ម (ហៅតាមលទ្ធិព្រាហ្មណ៍) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បរមេន្ទ្រ» មានន័យដូចម្ដេច ?


បរមេន្ទ្រ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. បរមិន្ទ ) ។
?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( ម. ព. បរមិន្ទ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បរមិន្ទ» មានន័យដូចម្ដេច ?


បរមិន្ទ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. បរម + ឥន្ទ > បរមិន្ទ; សំ. បរម + ឥន្ទ្រ > បរមេន្ទ្រ ) ដែលជាធំក្រៃលែង; អ្នកដែលជាធំក្រៃលែងជាងពួកមនុស្ស ( ក្សត្រិយ៍ទ្រង់រាជ្យ ) ។
ឧទាហរណ៍៖ បពិត្រព្រះបរមិន្ទ នរិន្ទនរបតី ស្រីសម្មតិទេព ក្សត្រថ្លៃប្រសើរអើយ . . . (ពាក្យទេសនាប្រែរយជាពាក្យកម្រងកែវក្នុងសម័យ បុរាណ មានសាស្ត្រាមហាជាតក៍ជាដើម ) ។ ( ព. កា. ): សូមព្រះបរមិន្ទនរាធិបតិន្ទ ទ្រង់ព្រះមេត្តា ប្រទានឱកាស ឲ្យរាស្ត្រប្រជា ចូលគាល់ក្សត្រា នាគ្រាឥឡូវ ។

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( បា. បរម + ឥន្ទ > បរមិន្ទ; សំ. បរម + ឥន្ទ្រ > បរមេន្ទ្រ ) ដែលជាធំក្រៃលែង; អ្នកដែលជាធំក្រៃលែងជាងពួកមនុស្ស ( ក្សត្រិយ៍ទ្រង់រាជ្យ ) ។
ឧទាហរណ៍៖ បពិត្រព្រះបរមិន្ទ នរិន្ទនរបតី ស្រីសម្មតិទេព ក្សត្រថ្លៃប្រសើរអើយ . . . (ពាក្យទេសនាប្រែរយជាពាក្យកម្រងកែវក្នុងសម័យ បុរាណ មានសាស្ត្រាមហាជាតក៍ជាដើម ) ។ ( ព. កា. ): សូមព្រះបរមិន្ទនរាធិបតិន្ទ ទ្រង់ព្រះមេត្តា ប្រទានឱកាស ឲ្យរាស្ត្រប្រជា ចូលគាល់ក្សត្រា នាគ្រាឥឡូវ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បរមាភិសេក» មានន័យដូចម្ដេច ?


បរមាភិសេក


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. បរម + អភិសេក ) ការអភិសេកដ៏ឧត្តម គឺការបានត្រាស់នៃព្រះសម្មាសម្ពុទ្ធ ដែលពួកទេវតាត្រេកអរបាចសាចផ្កាទិព្វផ្សេងៗ និងការរលាស់ទឹកក្រអូបបូជាថ្វាយជយមង្គល ។ ការស្រោចទឹកក្លស់ទឹកស័ង្ខ ដ៏ឧត្តុង្គឧត្តមចំពោះក្សត្រិយ៍ ដើម្បីលើកតម្កើងព្រះអង្គឲ្យបានជាក្សត្រិយ៍ទ្រង់រាជ្យពេញទី ។
ឧទាហរណ៍៖ ព្រះ​មហា​ក្សត្រិយ៍​អង្គ​នេះ តាំង​ពី​ទ្រង់​បាន​ទទួល​បរមាភិសេក​ហើយ​មក​ទ្រង់​ប្រព្រឹត្ត​កាន់​ខ្ជាប់​នូវ​ទសពិធ​រាជធម៌​ជា​ដរាប។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បរមាភិសម្ពោធិ» មានន័យដូចម្ដេច ?


បរមាភិសម្ពោធិ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.) ការ​ត្រាស់​ដឹង​នូវ​ធម៌​ដ៏​ឧត្តម គឺ​ការ​ត្រាស់​ដឹង​នៃ​ព្រះ​សព្វញ្ញុពុទ្ធ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បរមាភិធេយ្យ» មានន័យដូចម្ដេច ?


បរមាភិធេយ្យ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. < បរម + អភិធេយ្យ ) នាមដ៏ឧត្តម គឺព្រះបរមនាមនៃព្រះរាជា ( រ. ស. )
ឧទាហរណ៍៖ ទ្រង់​ចុះ​ព្រះ​បរមាភិធេយ្យ ទ្រង់​ឡាយ​ព្រះ​បរមាភិធេយ្យ (ទ្រង់​ឡាយ​ព្រះ​ហស្ត​លេខា)។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បរមាណូ» មានន័យដូចម្ដេច ?


បរមាណូ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. បរមាណុ < បរម + អណុ ) ផង់ដែលល្អិតក្រៃលែង ( ម. ព. អណូ ផង ) ។ មើលក្នុងពាក្យ លិក្ខា ឬ លិក្សា ទៀតផង ។
ភាគល្អិតក្រៃលែង ដែលគេចាត់ទុកថា បំបែកចេញពុំបាន តែជាគ្រឿងផ្សំបង្កើតនូវបរមាណនៃធាតុ ដែលអាចរលាយចូលគ្នាបាន ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បរមាឃ» មានន័យដូចម្ដេច ?


បរមាឃ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​ព្រះ​រាជ​ពិធី​មួយ​យ៉ាង​ពី​ក្នុង​បុរាណ​រាជ្យ ធ្វើ​ក្នុង​ខែ​មាឃ មាន​ពិធី​ហែ​ស្ដេច​មាឃ បរ​សេះ បរ​គោ បរ​ក្របី ប្រណាំង ហើយ​បរ​ក្របី​បញ្ជល់​រាង រួច​ធ្វើ​ភ្នំ​ស្រូវ​មួយ​ឲ្យ​ពួក​បារគូ​ទាំង​៤​ក្រុម នាំ​គ្នា​ដុត​ភ្នំ​ស្រូវ​នោះ ក្នុង​វេលា​ភ្លើង​កំពុង​តែ​ឆេះ មន្ត្រី​ទី​ស្ដេច​ត្រាញ់​ខែត្រ​ក្រៅ​៥​នាក់ កាវ​រំលំ​ភ្នំ​ស្រូវ​នោះ បើ​ភ្នំ​ស្រូវ​នោះ​រលំ​ទៅ​ទិស​ណា សន្មត​ថា​ពួក​ប្រជាជន​ក្នុង​ទិស​នោះ នឹង​ធ្វើ​ស្រូវ​បាន​ផល​ច្រើន ។
ឧទាហរណ៍៖ ព្រះរាជពិធីបរមាឃ ឬ ពិធីបរមាឃ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បរមសុខ» មានន័យដូចម្ដេច ?


បរមសុខ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សេចក្តីសុខដ៏ល្អិតក្រៃលែង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បរមធិប្បាយ» មានន័យដូចម្ដេច ?


បរមធិប្បាយ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សេចក្តីអធិប្បាយយ៉ាងល្អិតល្អន់ អំពីបញ្ហាខាងវិទ្យាសាស្រ្ត ប្រវត្តិសាស្រ្ត និងសិល្បការ​ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បរមត្ថវិទូ» មានន័យដូចម្ដេច ?


បរមត្ថវិទូ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ) អ្នកប្រាជ្ញខាងបរមត្ថវិជ្ជា ។
អ្នកប្រាជ្ញ ឬអ្នកសិក្សាយ៉ាងជ្រៅជ្រះពីបរមត្ថវិជ្ជា ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បរមត្ថវិជ្ជា» មានន័យដូចម្ដេច ?


បរមត្ថវិជ្ជា


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ) វិជ្ជាផ្នែកខាងបរមត្ថ, វិជ្ជាដែលមានអត្ថដ៏ជ្រាលជ្រៅយ៉ាងក្រៃលែង (បារ. Métaphysique ; ម. ព. បរមត្ថ ផង) ។

                     វិជ្ជាចែងពីបឋមហេតុ និងគោលការណ៍ដែលមានតែចិត្ត​ជា​អារម្មណ៍​ម៉្យាង ទ្រឹស្តីដែលនិយាយតែពីផ្លូវចិត្ត ដូចយ៉ាងថា មានទេវតានៅឋានសួគ៌ជាដើម ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បរមត្ថកថា» មានន័យដូចម្ដេច ?


បរមត្ថកថា


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.; សំ. បរមាថ៌កថា) វាចាសម្ដែងនូវសេចក្ដីពិត ឬវាចាសម្តែងនូវព្រះអភិធម្ម ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បរមត្ថ» មានន័យដូចម្ដេច ?


បរមត្ថ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា.; សំ. បរមាថ៌ ) ធម៌មានអត្ថដ៏ឧត្តមឬក្រៃលែង ( ព្រះអភិធម្ម ); ពាក្យសត្យ, សេចក្ដីពិត . . . ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បរមកោដ្ឋ» មានន័យដូចម្ដេច ?


បរមកោដ្ឋ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. បរម “ឧត្តម, . . . ” + កោដ្ឋ “ជង្រុក, . . . កោដ្ឋ” ) ព្រះបរមនាមនៃព្រះបាទសម្ដេចព្រះហរិរក្សរាមា … (ព្រះអង្គដួង) ជាព្រះវររាជបិតានៃព្រះបាទសម្ដេចព្រះនរោត្តម … និងព្រះបាទសម្ដេចព្រះសិរីសុវត្ថិ (ស៊ីសុវត្ថិ) . . . ក្នុងកម្ពុជរដ្ឋ ។
ឧទាហរណ៍៖ ព្រះករុណាបរមកោដ្ឋ ឬ ហ្លួងបរមកោដ្ឋ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បរម» មានន័យដូចម្ដេច ?


បរម


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( សំ. បា. ) ឧត្តម, ខ្ពង់ខ្ពស់, ប្រសើរ, ល្អប្រពៃ; ក្រៃលែង។ ពាក្យនេះគេច្រើនប្រើជាបទសមាសភ្ជាប់ជាខាងដើមសព្ទឯទៀត (អ. ថ. បរ៉ុម-ម៉ៈ) ដូចជា
ឧទាហរណ៍៖ ព្រះបរមគ្រូ, ព្រះបរមសាស្ដា; បរមនាថ; បរមបពិត្រ; ព្រះបរមរាជវាំង; ព្រះបរមរាជឱង្ការ; បរមលាភ; បរមសុខ; ព្រះបរមសព ជាដើម ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បរពត» មានន័យដូចម្ដេច ?


បរពត


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ភ្នំ (ក្លាយ​មក​ពី បព៌ត, ម. ព. នោះ​ផង)។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បរនិម្មិតវសវតី» មានន័យដូចម្ដេច ?


បរនិម្មិតវសវតី


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.) ឈ្មោះ​ស្ថានសួគ៌​ក្នុង​ឆកាមាវចរ​ជាន់​ទី ៦។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បរធនបាលទាយក» មានន័យដូចម្ដេច ?


បរធនបាលទាយក


?ថ្នាក់ពាក្យជា ឧស្សាហកម្មហិរញ្ញវត្ថ
មានន័យថា វាក្យសព្ទនេះមាននិយមន័យច្រើន ដូចខាងក្រោម៖ ១. បុគ្គលដែលបង្កើត និងកំណត់លក្ខខណ្ឌនៃបរធនបាលកិច្ច និងផ្តល់ទ្រព្យសម្បត្តិ ឬមូលនិធិដំបូងទៅក្នុងបរធនបាលកិច្ច។ ២. ដៃគូអភិវឌ្ឍដែលបានចុះកិច្ចព្រមព្រៀងជាមួយរាជរដ្ឋាភិបាល ក្នុងគោលបំណងផ្តល់មូលនិធិជាបរធនឱ្យទៅបរធនបាល សម្រាប់អភិវឌ្ឍវិស័យធនាគារ និងមីក្រូហិរញ្ញវត្ថុ ដើម្បីជាប្រយោជន៍ដល់អត្ថគាហកៈ នៅព្រះរាជាណាចក្រកម្ពុជា។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បរធនបាលកិច្ច» មានន័យដូចម្ដេច ?


បរធនបាលកិច្ច


?ថ្នាក់ពាក្យជា ឧស្សាហកម្មហិរញ្ញវត្ថ
មានន័យថា វាក្យសព្ទនេះមាននិយមន័យច្រើន ដូចខាងក្រោម៖ ១-កិច្ចការគ្រប់គ្រង និងចាត់ចែងបរធនដែលផ្តល់ដោយបរធនបាលទាយក សម្រាប់ជាប្រយោជន៍ដល់អត្ថគាហកៈ ដោយអនុលោមតាមលិខិតបរធនបាលកិច្ច ឬបទប្បញ្ញត្តិជាធរមាន។ ២-កិច្ចការរបស់បរធនបាលក្នុងការថែរក្សា និងគ្រប់គ្រងបរធន ដែលផ្តល់ដោយបរធនបាលទាយក ដើម្បីជាប្រយោជន៍ដល់អត្ថគាហកៈ ដោយអនុលោមតាមលិខិតបរធនបាលកិច្ចហិរញ្ញវត្ថុ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បរធនបាល» មានន័យដូចម្ដេច ?


បរធនបាល


?ថ្នាក់ពាក្យជា ឧស្សាហកម្មហិរញ្ញវត្ថ
មានន័យថា វាក្យសព្ទនេះមាននិយមន័យច្រើន ដូចខាងក្រោម៖ ១. បុគ្គលដែលទទួលសិទ្ធិគ្រប់គ្រង និងចាត់ចែងបរធន ពីបរធនបាលទាយកសម្រាប់ជាប្រយោជន៍ដល់អត្ថគាហកៈ ដោយអនុលោមតាមលិខិតបរធនបាលកិច្ច ឬបទប្បញ្ញត្តិជាធរមាន។ ២. រូបវន្តបុគ្គល ឬនីតិបុគ្គល ដែលថែរក្សា និងគ្រប់គ្រងបរធន ដោយអនុលោមតាមបរធនបាលកិច្ចហិរញ្ញវត្ថុ ដែលត្រូវបានចុះបញ្ជី នៅក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បរធន» មានន័យដូចម្ដេច ?


បរធន


?ថ្នាក់ពាក្យជា ឧស្សាហកម្មហិរញ្ញវត្ថ
មានន័យថា វាក្យសព្ទនេះមាននិយមន័យច្រើន ដូចខាងក្រោម៖ ១. ទ្រព្យសម្បត្តិ ឬមូលនិធិ ដែលបានផ្ទេរទៅឱ្យបរធនបាលគ្រប់គ្រង និងចាត់ចែង សម្រាប់ជាប្រយោជន៍ដល់អត្ថគាហកៈ តាមលក្ខខណ្ឌដែលកំណត់ដោយលិខិតបរធនបាលកិច្ច ឬបទប្បញ្ញតិ្តជាធរមាន។ ២. ទ្រព្យសម្បត្តិ ឬមូលនិធិដែលបានមកពីមូលនិធិហិរញ្ញប្បទាន ឬហិរញ្ញប្បទានឥតសំណងរបស់ដៃគូអភិវឌ្ឍ ដែលបានចុះកិច្ចព្រមព្រៀងជាមួយរាជរដ្ឋាភិបាល និងស្ថិតនៅក្រោមការគ្រប់គ្រងរបស់គ្រឹះស្ថានធនាគារនិងមីក្រូហិរញ្ញវត្ថុ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បរទេស» មានន័យដូចម្ដេច ?


បរទេស


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.) ប្រទេស​ដទៃ ឬ​អ្នក​ប្រទេស​ដទៃ។
ឧទាហរណ៍៖ ជន​បរទេស គេ​ទើប​នឹង​មក​ពី​បរទេស។

?ថ្នាក់ពាក្យជា ពន្ធដារ
មានន័យថា ក-ពេលណាប្រើជាមួយរូបវន្តបុគ្គល មានន័យថាដែលជាអនិវាសនជនខ-ចំពោះការកំណត់ប្រភពប្រាក់ចំណូល មានន័យថាក្រៅព្រះរាជាណាចក្រកម្ពុជា។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បរទារកម្ម» មានន័យដូចម្ដេច ?


បរទារកម្ម


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ) អំពើដែលបុរសប្រព្រឹត្តខុសចំពោះភរិយារបស់អ្នកដទៃ គឺអំពើលួចប្រពន្ធគេ ។
ឧទាហរណ៍៖ បរទារកម្ម ជាអំពើលាមកអាក្រក់របស់បុរសពាយងាយ ឈ្លក់ចិត្តងប់ស៊ប់ក្នុងអបាយមុខឈ្មោះឥត្ថីធុត្តៈ ឬឥត្ថីធូត , ស្ត្រីទ្យូត ( ម. ព. បរាភព ទៀតផង ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បរទារកកម្ម» មានន័យដូចម្ដេច ?


បរទារកកម្ម


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. បរទារកម្ម ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បរទត្ថភាព» មានន័យដូចម្ដេច ?


បរទត្ថភាព


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សេចក្តីស្នេហា អាណិតអាសូរដល់អ្នកដទៃ ដោយឃើញគេ​លំបាក​វេទនា ​។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បរត្ថការី» មានន័យដូចម្ដេច ?


បរត្ថការី


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលធ្វើការអ្វីមិនទារយកឈ្នួល ដែលជួយយកអាសាដោយចិត្ត​សប្បុរស​។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បរញ្ញតា» មានន័យដូចម្ដេច ?


បរញ្ញតា


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការបង្អោនតាមដើម្បីផ្គាប់ចិត្តអ្នកដទៃ ដោយខ្លាចយសសក្តិ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បរគាវ» មានន័យដូចម្ដេច ?


បរគាវ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​សត្វ​បក្សី​មួយ​ប្រភេទ​រូប​រាង​និង​សម្បុរ​ស្រដៀង​នឹង​ចចាត​។
ឧទាហរណ៍៖  បរ​គាវ រងាវ​កក កុក​ក្រក សំបក​ទំពាំង ភូ​វាំង កេងកង… (សាស្ត្រា​ទេសន៍​ប្រែ​រយ)។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បរក្រម» មានន័យដូចម្ដេច ?


បរក្រម


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការព្យាយាមពុំលះបង់ចោល។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បរ» មានន័យដូចម្ដេច ?


បរ


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ដឹក នាំ បញ្ជូន បណ្ដេញ​ឲ្យ​ទៅ​មុខ ដោយ​ជិះ ដោយ​ដើរ​កាល់ ដើរ​អម ដើរ​តាម តម្រង់​ឲ្យ​ត្រង់​តាម​លំអាន តាម​ផ្លូវ​ដែល​ត្រូវ​ការ ។
ឧទាហរណ៍៖ បរ​រទេះ, បរ​រថ, បរ​សេះ, បរ​ដំរី ។

                 បរ​ពល (–ពល់) លើក​កង​ទ័ព​ត្រួត​ពល​បណ្ដើរ ។ល។ លលក​បរ គឺ​សត្វ​លលក​ដើរ​បណ្ដើរ​បញ្ចេញ​សំឡេង​ញាប់​រន្ថាន់​រន​ៗ​បណ្ដើរ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បយ្យកៈ» មានន័យដូចម្ដេច ?


បយ្យកៈ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. –ក ) ជីតាទួត ( រ. ស. ) ។
ឧទាហរណ៍៖ ព្រះបយ្យកៈ ឬ ព្រះបេយ្យកៈ ( ជីដូនទួត ជា បយ្យិកា ឬ បេយ្យិកា ) ។

                  បេយ្យក៍ ! ( ប៉ៃ ) ឧ. សម្ដីលាន់មាត់ដោយភ្ញាក់ជាដើម ។
ឧទាហរណ៍៖ បេយ្យក៍! ឯងស្មានជានរណា វា នេះ ទេ ឬ ? ( ព. សា. ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បម្រះ» មានន័យដូចម្ដេច ?


បម្រះ


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ប្រះចុះប្រះឡើងរឿយៗ ។
ឧទាហរណ៍៖ ដេក​បម្រះ​ខ្លួន។

                   បម្រះននៀល ប្រះប្រាណននៀលរឿយៗ ប្រើជា បង្រះ (បង់រ៉ះ) ក៏បាន ( តាមទម្លាប់និយាយឬសរសេរ ) ។ ម. ព. បង្រះ នោះទៀតផង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បម្រោស» មានន័យដូចម្ដេច ?


បម្រោស


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដែលគេប្រោសចោល ។
ឧទាហរណ៍៖ ឆ្មាបម្រោស ។

                  ក្នុងសម័យបុរាណ គេហៅមនុស្សជាទាសៈឬទាសីដែលម្ចាស់ទ្រព្យគេប្រោសប្រាណ គេលែងឲ្យរួចជាភុជិស្សជន គឺដែលគេលែងឲ្យរួចជាជនអ្នកជា ។ ប្រើជា បង្រោស ( បង់រ៉ោស ) វិញក៏បាន ជា គុ. ឬ ន. ដូច បម្រោស ដែរ ( និយាយឬសរសេរតាមទម្លាប់ប្រើ ) ។

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលគេប្រោសចោល ។
ឧទាហរណ៍៖ ឆ្មាបម្រោស ។

                   ក្នុងសម័យបុរាណ គេហៅមនុស្សជាទាសៈឬទាសីដែលម្ចាស់ទ្រព្យគេប្រោសប្រាណ គេលែងឲ្យរួចជាភុជិស្សជន គឺដែលគេលែងឲ្យរួចជាជនអ្នកជា ។ ប្រើជា បង្រោស ( បង់រ៉ោស ) វិញក៏បាន ជា គុ. ឬ ន. ដូច បម្រោស ដែរ ( និយាយឬសរសេរតាមទម្លាប់ប្រើ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បម្រើ» មានន័យដូចម្ដេច ?


បម្រើ


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើការតាមពាក្យដែលគេប្រើ, ចាត់ចែងអ្វីៗដែលគេត្រូវប្រើ ។
ឧទាហរណ៍៖ បម្រើមាតាបិតា, បម្រើភ្ញៀវ ។

                  បម្រើបម្រាស់ ( ម. ព. បម្រាស់ ) ។ បម្រើភ្លើង (ព. ប្រ.) ដុតភ្លើងឲ្យឆេះហើយថែទាំភ្លើង ។ បម្រើរាជការ ធ្វើការជូនរាជការ ឬទទួលឋានន្ដរជាមន្ត្រីកាន់មុខការរបស់រដ្ឋ ។ ល ។
?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អ្នកដែលគេប្រើ, អ្នកទទួលភារកិច្ចតាមបង្គាប់អ្នកប្រើ
ឧទាហរណ៍៖ បានចាត់បម្រើឲ្យទៅហើយ; មានបម្រើរបស់ក្រសួង . . . មកប្រាប់ថា . . . ។

                 រដ្ឋបម្រើ ( រាត់-ឋៈ— ) អ្នកបម្រើការរបស់រដ្ឋ ។
ឧទាហរណ៍៖ មន្ត្រីគ្រប់តំណែងសុទ្ធតែជារដ្ឋបម្រើ ។

                 ព្រះរាជបម្រើ ( —ជៈ— ) អ្នកបម្រើនៃព្រះរាជាគឺអ្នកដែលព្រះរាជាទ្រង់ប្រើ ។ សង្ឃបម្រើ ( សង់-ឃៈ— ) បម្រើរបស់ភិក្ខុសង្ឃ ។ ល ។
?ថ្នាក់ពាក្យជា សន្ធាន (ឈ្នាប់)
មានន័យថា ដែល…សម្រាប់ប្រើ ។
ឧទាហរណ៍៖ គោបម្រើ ។ ល ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បម្រុង​តែ» មានន័យដូចម្ដេច ?


បម្រុង​តែ


?ថ្នាក់ពាក្យជា និបាតសព្ទ
មានន័យថា ត្រៀម​ទុក ត្រៀម​ចាំ រង់ចាំ​តែ គិត​តែ …។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បម្រុង» មានន័យដូចម្ដេច ?


បម្រុង


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា តាំង​ចិត្ត​ប្រុង ផ្គង​គំនិត​ប្រុង; ច្រើន​ប្រើ​ផ្សំ​ជាមួយ​នឹង​ពាក្យ នឹង ដូច​ជា​​
ឧទាហរណ៍៖ បម្រុងនឹងទៅ, បម្រុងនឹងឲ្យ . . . ។

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​ទុក​ប្រុង​នឹង ដែល​ទុក​រង់​ចាំ ដែល​ផ្គង​ទុក។
ឧទាហរណ៍៖ មាន​ភោជនាហារ​បម្រុង​ទុក​ជា​ស្រេច; របស់​បម្រុង​ការ​ខ្វះ​ខាត ។ល។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បម្រឹង» មានន័យដូចម្ដេច ?


បម្រឹង


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (ព. ថ.) ការ​ប្រឹង ការ​ខំ​ប្រឹង។
ឧទាហរណ៍៖ សំណង់​នេះ​ឆាប់​ហើយ​ស្រេច​ដោយ​សារ​បម្រឹង​ពួក​ជាង; ពួក​កម្មករ បើ​ត្រួតត្រា​មិន​ដិត​ដល់​ទេ ច្រើន​តែ​មិន​សូវ​មាន​បម្រឹង។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បម្រាស់» មានន័យដូចម្ដេច ?


បម្រាស់


?ថ្នាក់ពាក្យជា បរិវារសព្ទ
មានន័យថា ពាក្យ​សម្រាប់​និយាយ​ផ្សំ​ជាមួយ​នឹង​ពាក្យ បម្រើ ថា
ឧទាហរណ៍៖ បម្រើ​បម្រាស់ គឺ​ទទួល​ភារៈ​តាម​កិច្ច​ដែល​គេ​ប្រើប្រាស់ ឬ​ទទួល​រ៉ាប់រង​កិច្ចការ​ខ្ពស់​ទាប​គ្រប់​យ៉ាង​តាម​ពាក្យ​ដែល​គេ​ប្រើ។ក្មួយ​ឯង​ជា​អ្នក​ទ័ល​ក្រ ឯង​ខំ​បម្រើ​បម្រាស់​លោក​ទៅ…។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បម្រាស» មានន័យដូចម្ដេច ?


បម្រាស


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើ​ឲ្យ​ប្រាស ឲ្យ​ឃ្លាត​ចេញ។
ឧទាហរណ៍៖  អ្នក​រឹត​ទឹក​ដោះ​គោ ទាក់​ក​កូន​គោ ចង​បម្រាស​ឲ្យ​ឃ្លាត​ចេញ​ពី​មេ​វា…(ម. ព. បង្រាស ទៀត​ផង)។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បម្រាម» មានន័យដូចម្ដេច ?


បម្រាម


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សំបុត្រ​ហាម​ប្រាម សេចក្ដី​ហាម​ប្រាម។
ឧទាហរណ៍៖ មាន​បម្រាម​បិទ​នៅ​ជិត​មាត់​ទ្វារ​ប្រាប់​ថា​កុំ​ឲ្យ​អ្នក​ក្រៅ​ចូល…។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បម្រាប់» មានន័យដូចម្ដេច ?


បម្រាប់


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (ព. ថ.) ការ​ប្រាប់ ការ​ប្រាប់​ឲ្យ​ធ្វើ​តាម។
ឧទាហរណ៍៖ បម្រាប់​របស់​មាតា​បិតា បម្រាប់​ក្រសួង បម្រាប់​ត្រូវ​តាម​ផ្លូវ​ច្បាប់។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បម្រាប» មានន័យដូចម្ដេច ?


បម្រាប


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ប្រាបឲ្យរាប, ឲ្យបាក់ស្បាត ។
ឧទាហរណ៍៖ បម្រាបសត្រូវ ។ វេវ. ពង្រាប, បង្ក្រាប ។

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដំណើរ, ការប្រាបឲ្យរាប ។
ឧទាហរណ៍៖ ពួកហ្នឹងឥឡូវវារបះរបើងឡើងវិញទៀតហើយ ត្រូវប្រតិបត្តិការតាមលំអានច្បាប់បម្រាបមុនទើបកើត ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បមាទទោស» មានន័យដូចម្ដេច ?


បមាទទោស


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដំណើរថ្លស់ធ្លោយក្នុងមុខការរបស់ខ្លួន ការខ្វះចន្លោះ​ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បមាថកម្ម» មានន័យដូចម្ដេច ?


បមាថកម្ម


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការ អំពើជាហេតុនៃប្រមាថ ដល់វត្ថុដែលគេគោរពបូជា ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បមាណីយ» មានន័យដូចម្ដេច ?


បមាណីយ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ខ្នាតមាត្រា តួយ៉ាង វត្ថុជាគំរូ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បមាណិយកម្ម» មានន័យដូចម្ដេច ?


បមាណិយកម្ម


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការកែខៃវត្ថុធាតុ ជាគ្រឿងបង្កើតផលិតកម្មឱ្យមាន ​បែប​ផែនតែមួយ ដើម្បីងាយដល់ការដំឡើង ដូចយ៉ាងរថយន្តជាដើម ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បមាណលេខនា» មានន័យដូចម្ដេច ?


បមាណលេខនា


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា វិទ្យាសាស្រ្ត ខាងយកពិន្ទុរេខីយ ជំនួសគណនាជា​តួលេខ​ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បមាណភាគ» មានន័យដូចម្ដេច ?


បមាណភាគ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ចំនួនប្រាក់ដែលត្រូវបានជាចំណែកម្នាក់ៗ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បម» មានន័យដូចម្ដេច ?


បម


?ថ្នាក់ពាក្យជា បរិវារសព្ទ
មានន័យថា ថ្នម; ពាក្យ​បរិវារ​សម្រាប់​និយាយ​ផ្សំ​នឹង​ពាក្យ​បី។
ឧទាហរណ៍៖ បីបម បីបម​ថ្នម​ព បីបម​បំពេ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បព្វៈ» មានន័យដូចម្ដេច ?


បព្វៈ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. បព្វ; សំ. បវ៌ន៑ ) សន្លាក់; ថ្នាំង; ថ្នាក់; សង្កាត់; សង្កាត់សេចក្តី ។
ឧទាហរណ៍៖ បព្វៈទី១ បព្វៈទី ២ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បព្វាជនីយកម្ម» មានន័យដូចម្ដេច ?


បព្វាជនីយកម្ម


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ) ឈ្មោះទណ្ឌកម្មមួយយ៉ាង ដែលសង្ឃត្រូវបណ្តេញភិក្ខុអ្នកមានទោសខុសគួរដល់ការបណ្តេញចេញពីវត្ត ។ ការបំបរបង់មនុស្សដែលមានទោស ត្រូវរាជការបណ្តេញឲ្យចេញផុតពីស្រុកឬពីដែនឲ្យទៅនៅក្នុងទីណាមួយមានកំណត់ ក៏ហៅ បព្វាជនីយកម្ម ដែរ ( ម. ព. និរទេស ផង ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បព្វតរាជ» មានន័យដូចម្ដេច ?


បព្វតរាជ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា.; សំ. បវ៌តរាជ ) សេ្ដចភ្នំ ( ភ្នំហិមពាន្ដឬភ្នំហិមាល័យ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បព្វជ្ជាវិធី» មានន័យដូចម្ដេច ?


បព្វជ្ជាវិធី


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. បព្វជ្ជា + វិធិ ) បែបបំបួសឬរបៀបបំបួស ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បព្វជ្ជាបេក្ខៈ» មានន័យដូចម្ដេច ?

 

បព្វជ្ជាបេក្ខៈ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. —បេក្ខ ) អ្នកសម្លឹងយកនូវបព្វជ្ជា, កុលបុត្រអ្នកប្រាថ្នាចង់បួសជាសាមណេរ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បព្វជ្ជានិសង្ស» មានន័យដូចម្ដេច ?


បព្វជ្ជានិសង្ស


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. បព្វជ្ជានិសំស < បព្វជ្ជា + អានិសំស ) អានិសង្សផ្នួស ( ម. ព. អានិសង្ស ផង ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បព្វជ្ជាចារ្យ» មានន័យដូចម្ដេច ?


បព្វជ្ជាចារ្យ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. សំ.; បា. បព្វជ្ជាចរិយ < បព្វជ្ជា + អាចរិយ; សំ. ប្រវ្រជ្យាចាយ៌ < ប្រវ្រជ្យា + អាចាយ៌ ) អាចារ្យអ្នកបំបួសឬគ្រូបំបួស គឺភិក្ខុដែលជាគ្រូបំបួសកុលបុត្រឲ្យបានជាសាមណេរ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បព្វជ្ជាកម្ម» មានន័យដូចម្ដេច ?


បព្វជ្ជាកម្ម


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.) ការបំបួសកុលបុត្តឲ្យបានជាសាមណេរ ។
ឧទាហរណ៍៖ បានធ្វើបព្វជ្ជាកម្មឲ្យកុលបុត្រ. . . ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បព្វជ្ជា» មានន័យដូចម្ដេច ?


បព្វជ្ជា


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា.; សំ. ប្រវ្រជ្យា ) ការបួស, ផ្នួស ។
ឧទាហរណ៍៖ សូម​បព្វជ្ជា គឺ​សូម​ផ្នួស; ឲ្យ​បព្វជ្ជា គឺ​បំបួស (ឲ្យ​បាន​ជា​សាមណេរ)។ បាន​បំពេញ​បព្វជ្ជា ឬ បាន​ទទួល​បព្វជ្ជា ពី​ថ្ងៃ … (កុំ​ប្រើ​ថា បាន​បព្វជ្ជា …)។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បព្វជ្ជន្តេវាសិក» មានន័យដូចម្ដេច ?


បព្វជ្ជន្តេវាសិក


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា. បព្វជ្ជា + អន្តេវាសិក) មើលក្នុងពាក្យ អន្តេវាសិក ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បព្វជិតនាម» មានន័យដូចម្ដេច ?


បព្វជិតនាម


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. បព្វជិត “អ្នកបួស” + នាម “ឈ្មោះ” ) ឈ្មោះនៃអ្នកបួស, ឈ្មោះសម្រាប់អ្នកបួស ( ដែលប្រើជាបាលី ) គឺនាមដែលចុះលើសន្លឹកឆាយាសម្រាប់ភិក្ខុ ឬដែលចុះលើសន្លឹកសង្ឃដីកា សម្រាប់សាមណេរ សម្រាប់ហៅជាជំនួសនាមកាលដែលនៅជាគ្រហស្ថ, ដូចជានាមថា ខេមានន្ទោ,ខេមាភិរតោ,ចន្ទាភោ,ជោតញ្ញាណោ, ពុទ្ធរក្ខិតោ ជាដើម : ភិក្ខុសួស្តិ៍-សយ មានបព្វជិតនាមជា ព្រហ្មបណ្ឌិតោ; សាមណេរ មាស-ម៉ុម មានបព្វជិតនាមជា សីលានន្ទោ ។ ល ។ តាមទម្លាប់ឬលំអានក្នុងវិន័យពុទ្ធសាសនា, កាលបើកុលបុត្តបានបួសជាសាមណេរឬបានឧបសម្បទាជាភិក្ខុរួចហើយ គេមិនហៅឈ្មោះដើមកាលដែលនៅជាគ្រហស្ថនោះទេ គេហៅចំពោះតែបព្វជិតនាមជានិច្ច ទោះសរសេរចុះក្នុងបញ្ជីឬក្នុងលិខិតផ្សេងៗជាផ្លូវការ ក៏គេប្រើចំពោះតែបព្វជិតនាមនោះឯង អ្នកផងគេស្គាល់តែនាមក្នុងផ្នួសថាជាឈ្មោះនៃភិក្ខុឬសាមណេរនោះៗប៉ុណ្ណោះ ។ ( អ្នកឥណ្ឌា, លង្កា, ភូមា, មន, គេប្រតិបត្តិតាមបែបនេះជាដរាប ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បព្វជិត» មានន័យដូចម្ដេច ?


បព្វជិត


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា.; សំ. ប្រវ្រជិត ) អ្នកបួស ។
?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​បួស​រួច​ហើយ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បព្ភារទសកៈ» មានន័យដូចម្ដេច ?


បព្ភារទសកៈ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា វ័យជីវិតទីប្រាំពីរ ក្នុងចំណោមវ័យជីវិតទាំងដប់ (៦១- ៧០ ឆ្នាំ) = វ័យជរា។
ឧទាហរណ៍៖ (ស្រង់ចេញពីសៀវភៅ << ប្រជុំវប្បធម៌>> ដោយ ឡុច ផ្លែង បោះពុម្ពឆ្នាំ ១៩៧៣)


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បពិត្រ» មានន័យដូចម្ដេច ?


បពិត្រ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បវិត្រ; បា. បវិត្ត “ការលាង, ជម្រះ, សម្អាត; សម្បត្តិជាគ្រឿងនាំចិត្តឲ្យរីករាយ; មង្គល, សួស្តី” ) អ្នកដែលមានសម្បត្តិជាគ្រឿងនាំចិត្តឲ្យរីករាយ ឬអ្នកដែលឆ្អែតឆ្អន់ ស្កប់ស្កល់ដោយសម្បត្តិ ។ ពាក្យសម្រាប់បព្វជិតក្នុងពុទ្ធសាសនាហៅក្សត្រិយ៍ឬសេនាបតី : សូមបពិត្រទ្រង់ជ្រាប, សូមបពិត្រជ្រាប . . . ; ច្រើនប្រើជាបទសមាសភ្ជាប់ជាមួយនឹងពាក្យថា មហា, បរម ជា មហាបពិត្រ, បរមបពិត្រ ចួនកាលប្រើជាគោរម្យព្រះនាមព្រះមហាក្សត្រិយ៍ទ្រង់រាជ្យក៏មាន : ព្រះបរមនាថ បរមបពិត្រ . . . ។ ប្រើជាពាក្យអាលបនៈដោយគោរព ជាជំនួសពាក្យថា ម្នាល, នែ, ហៃ ក៏បាន : បពិត្រមហារាជ, បពិត្រមហាសេដ្ឋី, បពិត្របិតា ។ ល ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បពន្ធកថា» មានន័យដូចម្ដេច ?


បពន្ធកថា


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការប្រឌិតបង្កើតតាមតែនឹកឃើញ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បប្ផាណ្ឌ» មានន័យដូចម្ដេច ?


បប្ផាណ្ឌ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ពូជសត្វដែលនៅក្នុងពងមិនទាន់ញាស់ចេញ​ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បបោសអង្គែល» មានន័យដូចម្ដេច ?


បបោសអង្គែល


?ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា ទ្រង់បរាមាស ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បបោស» មានន័យដូចម្ដេច ?


បបោស


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា បោស​ថ្នម​ៗ​រឿយ​ៗ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បបែល» មានន័យដូចម្ដេច ?


បបែល


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​មច្ឆជាតិ​ពួក​មួយ​មាន​រូប​មូល នៅ​មាត់​ខាង​ក្រោម មាន​ជាយ​គ្រែង​ជុំ​វិញ កន្ទុយ​វែង ស្បែក​រឹង​គគ្រាត បើ​ស្ងួត​ក្រៀម ប្រើ​កា​ររូស​ឈើ​បាន។ បបែល​មាន​ច្រើន​បែប​គឺ បបែល​កូន​មាន់ មាត្រ​តូច​ល្មម​រាង​មូល; បបែល​ភ្នែក​លៀន មាត្រ​និង​រាង​ដូច​បបែល​កូន​មាន់​តែ​ភ្នែក​លៀន; បបែល​រុយ ទ្រង់ទ្រាយ​ដូច​គ្នា តែ​មាត្រ​ធំ​ជាង មាន​ផ្កាយ​ខ្មៅ​ៗ; បបែល​ត្រី ទ្រង់ទ្រាយ ​និងមាត្រ​ស្រដៀង​គ្នា តែ​ខ្លួន​សម្បុរ​ស; បបែល​ទង់ រាង​និង​មាត្រ​ប្រហែល​គ្នា​នឹង​បបែល​ត្រី​ដែរ តែ​កន្ទុយ​ពណ៌​ស-ក្រហម​ដូច​ជា​ទង់​ជាតិ; បបែល​អក ទ្រង់ទ្រាយ​ខុស​ពី​បបែល​ទាំង​ប៉ុន្មាន​ខាង​លើ​នេះ គឺ​ខ្លួន​ខ្លី ជាយ​គ្រែង​មាន​សណ្ឋាន​ជា​ស្លាប​ដូច​ស្លាប​សត្វ​បក្សី​ កន្ទុយ​វែង​សម្បុរ​ខ្មៅ​មាន​ផ្កាយ-ស; បបែល​ខ្លែង ដូច​បបែល​អក​ តែ​ខ្លួន​ស្ដើង​កន្ទុយ​វែង; បបែល​ខ្លា មាត្រ​ធំ​ទម្ងន់​ដល់​ទៅ​មួយ​រយ​គីឡូក្រាម​ក៏​មាន សម្បុរ​ដូច​ខ្លា​សុទ្ធសាធ;បបែល​ក្របី ដូច​បបែល​អក តែ​មាត់​វែង; បបែល​រលួស មាត្រ​ធំ​មាន​បន្លា​ដូច​បន្លា​រលួស; បបែល​ស្លឹក ខ្លួន​ស្ដើង​ដូច​ស្លឹក ជាយ​គ្រែង​វែង​កន្ទុយ​វែង; បបែល​ខ្យល់ ស្រដៀង​នឹង​បបែល​កូន​មាន់ តែ​ខ្លួន​មាន​ផ្កាយ​ខៀវ​ក្រហម​សណ្ឋាន​ដូច​ផ្កា; បបែល​សេះ ដូច​បបែល​អក តែ​ក្បាល​ដូច​ក្បាល​សេះ; បបែល​ត្រោក មាត្រ​ធំ​សម្បុរ​ក្រហម មាន​ជាយ​ត្រង់​ចុង​កន្ទុយ; បបែល​ភក់ទ្រង់ទ្រាយ​ដូច​បបែល​ត្រី តែ​ខ្លួន​និង​ពោះ​មាន​សម្បុរ​ខ្មៅ។ ប្របែល។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បបួល» មានន័យដូចម្ដេច ?


បបួល


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ហៅ​រក ហៅ​ឲ្យ​ទៅ​ឬ​ឲ្យ​មក​ជា​មួយ។
ឧទាហរណ៍៖  បបួល​គ្នា​ទៅ​ផ្សារ វា​មក​បបួល​កូន​ខ្ញុំ​ទៅ​ដើរ​លេង។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បបូរ» មានន័យដូចម្ដេច ?


បបូរ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះសំពត់សូត្រមួយប្រភេទមានរឹមជាក្បាច់ក្បូរផ្សេងៗ ។
ឧទាហរណ៍៖ សំពត់បបូរ ។

                  រឹម​មាត់ ។
ឧទាហរណ៍៖ សំពត់បបូរ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បបុស» មានន័យដូចម្ដេច ?


បបុស


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​ស្មៅ​ខ្ពស់​ៗ ដើម​រឹង​មាន​ប្រហោង ពួក​អំពៅ​ព្រៃ ច្រើន​ដុះ​នៅ​មាត់​ទឹក​ឬ​នៅ​ទី​ដែល​មាន​ដី​សើម។ ប៉ី​បបុស ប៉ី​មួយ​ប្រភេទ​ជា​គ្រឿង​តន្ត្រី​ខ្មែរ អណ្ដាត​បបុស (ម. ព. ប៉ី​២ ន. ទៀត​ផង)។ ប្របុស។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បបរ» មានន័យដូចម្ដេច ?


បបរ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អាហារ​រាវ​ធ្វើ​ដោយ​អង្ករ​ស្ងោរ​ជាដើម។ បបរ​មាន​ឈ្មោះ​ច្រើន​យ៉ាង​គឺ បបរ​គ្រឿង បបរ​ប្រូង បបរ​ស ជាដើម។ បបរ​ឈ្មោល បបរ​គោក​ខាប់​ស្រដៀង​នឹង​បាយ​ជ្រាយ​រមួត (ម. ព. យាគូ ទៀត​ផង)។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បបក់» មានន័យដូចម្ដេច ?


បបក់


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា យកកន្សែងឬសំពត់បក់បោយកោយចូលហៅដោយល្បួង, ដោយថ្នម, ដោយសសោះអន្ទង, ដោយនឹករលឹក ។បោះខ្សែសន្ទូចវែងដែលចងឬដោតនុយទាញអូសលើទឹកល្បួងបញ្ឆោតមច្ឆជាតិ ឲ្យត្របាក់ហើយវាត់ឡើង : បបក់ត្រីរ៉ស់ ។ បបក់ព្រលឹង បក់បោយហៅព្រលឹង ឬយោងអន្ទងព្រលឹងកូនក្មេងតូចដែលដួល ឬដែលភ្ញាក់ខ្លាច, ឲ្យស្រាកភ័យ, ដោយបញ្ចេញសូរពីមាត់ឮ បក់ៗ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បន្ស៉ី» មានន័យដូចម្ដេច ?


បន្ស៉ី


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើឲ្យស៊ី, នាំឲ្យស៊ី ។
ឧទាហរណ៍៖ បន្ស៉ីគោតាមភ្លឺស្រែ គឺដឹកគោឲ្យស៊ីស្មៅតាមភ្លឺស្រែ ។

                   ធ្វើឲ្យដាច់ ឲ្យមុតឬឲ្យខូង ។
ឧទាហរណ៍៖ ក្រឡឹងបន្ស៉ីខ្ចៅនេះបន្តិចទៀតទើបយកមកដាក់បាន ។

                   ប្រើជាមួយនឹងពាក្យ បញ្ចុក ថា : បញ្ចុកបន្ស៉ី គឺនាំយកទៅឲ្យស៊ីផឹក ដើរលេងសប្បាយ ហើយនិយាយល្បួងបញ្ចុះបញ្ចូលឲ្យងាកចិត្តទៅតាមគោលបំណងរបស់ខ្លួន ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បន្សះ» មានន័យដូចម្ដេច ?


បន្សះ


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើ​ឲ្យ​សះ ឲ្យ​ជា​សះ​ស្បើយ។ ផ្សះ។
ឧទាហរណ៍៖ ដាក់​ថ្នាំ​បន្សះ​ដំបៅ ឬ–ផ្សះ​ដំបៅ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖