Posted on Leave a comment

តើពាក្យ «ធុន» មានន័យដូចម្ដេច ?


ធុន


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា រួតអ្វីៗនីមួយដែលមានបែបយ៉ាងនិងកំណើតជាមួយគ្នា ។
ឧទាហរណ៍៖ ចានមួយធុន កែវមួយធុន ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ធុត្តាចារ» មានន័យដូចម្ដេច ?


ធុត្តាចារ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អំពើរបស់ធុត្តជន ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ធុត្តជន» មានន័យដូចម្ដេច ?


ធុត្តជន


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា មនុស្សដែលមានកិរិយាមាយាទមិនសមរម្យ ខិលខូច ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ធុតង្គ» មានន័យដូចម្ដេច ?


ធុតង្គ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ) អង្គរបស់ធម៌ជាគ្រឿងកម្ចាត់នូវកិលេស ។ ពាក្យនេះជាឈ្មោះវត្តប្រតិបត្តិដោយឡែក សម្រាប់បព្វជិតក្នុងព្រះពុទ្ធសាសនាកាន់តាមកម្លាំងសទ្ធា ដើម្បីទម្រោមធម៌ជាគ្រឿងសៅហ្មងចិត្តឲ្យថយចុះ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ធុញ» មានន័យដូចម្ដេច ?


ធុញ


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ( សំ. ធុញ៑ ឬ ធូញ៑ “ញ័រ, ចំប្រប់; លះបង់…” ) ទញ់ទាល់ក្នុងចិត្ត, ទ្រាន់ចិត្ត, ជិនឆ្អន់, នឿយណាយរសាយគំនិត ។
ឧទាហរណ៍៖ ខំប្រឹងរៀនទៅ កុំធុញ ។ ធុញថប់ ធុញផង ថប់បារម្ភផង ។ ធុញទ្រាន់ ធុញផងទ្រាន់ដៃឬទ្រាន់ចិត្តផង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ធុង» មានន័យដូចម្ដេច ?


ធុង


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា លូ ឬគ្រុសសម្រាប់ដងទឹង ដាក់ទឹក ដាក់វត្ថុរាវផ្សេងៗ ឬដាក់វត្ថុដែលជាផង់ ។​
ឈ្មោះរនាតមួយប្រភេទ មានសូរឮធ្ងន់រណ្តំ ។
ឧទាហរណ៍៖ រនាតធុង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ធឺ» មានន័យដូចម្ដេច ?


ធឺ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( យ. ) បែប, យ៉ាង, មុខ ។
ឧទាហរណ៍៖ មួយធឺ, ពីរធឺ; ធឺល្អ, ធឺអាក្រក់, របស់នេះមានប៉ុន្មានធឺ ?


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ធឹង» មានន័យដូចម្ដេច ?


ធឹង


?ថ្នាក់ពាក្យជា បរិវារសព្ទ
មានន័យថា ពាក្យសម្រាប់និយាយផ្សំនឹងពាក្យ នឹង
ឧទាហរណ៍៖ ពាក្យសម្រាប់និយាយផ្សំនឹងពាក្យ នឹង


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ធីមភូ» មានន័យដូចម្ដេច ?


ធីមភូ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា រាជធានី/​រដ្ឋធានី នៃប្រទេស ប៉ូតង់ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ធីប» មានន័យដូចម្ដេច ?


ធីប


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ( យ. ) បំបាត់ចោល, លើកឬបដិសេធចោល, លើកទុកមួយអន្លើ ។
ឧទាហរណ៍៖ សន្លឹកបៀនេះធីបចោលទៅកុំទុកវា; រឿងនេះធីបទុកមួយអន្លើសិន កុំអាលលើកយកមកនិយាយ ( ព. សា. ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ធីតា» មានន័យដូចម្ដេច ?


ធីតា


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា. ធីតុ > ធីតា; សំ. ទុហិត្ឫ) កូនស្រី
ឧទាហរណ៍៖ ធីតាខ្ញុំមានព្យាយាមរៀនណាស់ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ធី» មានន័យដូចម្ដេច ?


ធី


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ( សំ. “ទ្រទ្រង់, កាន់កាប់; ធ្វើឲ្យសម្រេច…” ) ប្រឡង, ប្រណាំងគ្នា ។
ឧទាហរណ៍៖ ធីចំណេះ (ព. សា. ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ធិបតិន្ទ» មានន័យដូចម្ដេច ?


ធិបតិន្ទ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា គ្រឿងឥស្សរិយាភរណៈមួយប្រភេទ។ (ម.ព. គ្រឿងឥស្សរិយយស ផង។)


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ធាវកបក្សី» មានន័យដូចម្ដេច ?


ធាវកបក្សី


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សត្វស្លាប ដែលច្រើនរត់ជាងហើរ ដូចយ៉ាងក្ងោកជាដើម ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ធារីវិសាមញ្ញ» មានន័យដូចម្ដេច ?


ធារីវិសាមញ្


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ធារីជាអ្នកកាន់កាប់ការម្តងម្កាល ឬជាពិសេស ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ធារីជំនួយ» មានន័យដូចម្ដេច ?


ធារីជំនួយ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ធារីជាអ្នកជួយរំលែកការពីធារីធំ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ធារីខាងចំណូល» មានន័យដូចម្ដេច ?


ធារីខាងចំណូល


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ភ្នាក់ងាររាជការ ដែលមានភារៈខាងទទួលប្រាក់ចំណូល ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ធារី» មានន័យដូចម្ដេច ?


ធារី


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អ្នកទទួលបន្ទុក អ្នកកាន់ការ ដូចយ៉ាងសាស្រ្តាចារ្យ ជាធារីខាងគណិតសាស្រ្តជាដើម ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ធារាសុខុមប្រាណវិទ្យា» មានន័យដូចម្ដេច ?


ធារាសុខុមប្រាណវិទ្យា


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា វិទ្យាសិក្សាពីសត្វល្អិត ដែលនៅក្នុងទឹកសាប ឬប្រៃ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ធារ» មានន័យដូចម្ដេច ?


ធារ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ធារ “ទ សំណុំ ដំណើរហូរចុះ” ) ពំនូកស្រូវ អង្ករឬគ្រាប់អ្វីៗដែលចាក់បង្ហូរគរទុក ។
ឧទាហរណ៍៖ ធារស្រូវ, ធារទឹក; ចាក់ធារ។ ការទ្រទ្រង់, ទប់ទល់, ធន់ទ្រាំ, ឋិតនៅ : មើលទៅប្រហែលជាមិនធារទេដឹង (ព. សា.) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ធានី» មានន័យដូចម្ដេច ?


ធានី


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ. បា.) នគរ, ក្រុង; ខេត្ត, ស្រុក; ច្រើនប្រើជា រាជធានី ក្រុងដែលមានក្សត្រទ្រង់រាជ្យគង់នៅជាប្រធាន ។ បើប្រទេសដែលឥតក្សត្រិយ៍ទ្រង់រាជ្យ ហៅថា រដ្ឋធានី។ ពាក្យនេះជាវេវចនៈនឹងពាក្យ ឋានីយ (ម. ព. នោះផង) ។
ក្រុងធំ ជាទីប្រជុំនៃកិច្ចការរបស់រដ្ឋ ដូចយ៉ាងក្រុងភ្នំពេញ ជាធានីនៃប្រទេសកម្ពុជា ជា​ដើម​។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ធានិកភាព» មានន័យដូចម្ដេច ?


ធានិកភាព


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ភាពអ្វីៗ ដែលបានតែប្រាក់ ភាពមនុស្សដែលឃើញតែប្រាក់។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ធានិក» មានន័យដូចម្ដេច ?


ធានិក


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលផ្ទេរទៅឱ្យគ្នាជាប្រាក់ ដែលធ្វើអ្វីៗដើម្បីតែប្រាក់ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ធានា» មានន័យដូចម្ដេច ?


ធានា


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ធានា “ដំណើរទ្រទ្រង់…” ) ដំណើរទទួលអះអាង, ទទួលរ៉ាប់រងលើខ្លួន ។ ប្រើតាមទម្លាប់ជា កិ. ឬ ន. ក៏បាន ។
ឧទាហរណ៍៖ ដំណើរនុ៎ះកុំឲ្យអ្នកព្រួយ ចាំខ្ញុំធានាជូនអ្នក; បានជាខ្ញុំហ៊ានឲ្យព្រោះមានធានាដោយមាំមួន; អ្នកណាជាអ្នកធានាឲ្យគាត់ ? ; មានសំបុត្រធានាឬទេ ?

                  ដំណើរទ្រទ្រង់ រ៉ាប់រង អះអាងដល់អ្វីមួយ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ធាន» មានន័យដូចម្ដេច ?


ធាន


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ពាក្យសម្រាប់និយាយផ្សំនឹងពាក្យ ធន។
ឧទាហរណ៍៖ ធនធាន (ម. ព. នោះ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ធាត្រី» មានន័យដូចម្ដេច ?


ធាត្រី


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. ធាត្រី ឬ ធាត្រេយី; បា. ធាតី “ស្រីអ្នកទ្រទ្រង់ អ្នកថែរក្សាកូនក្មេង”” ) មេដោះ ស្រីជាបងរក្សា ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ធាត់» មានន័យដូចម្ដេច ?


ធាត់


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ទីទៃពីស្គម គឺមានសាច់ច្រើន ។
ឧទាហរណ៍៖ មនុស្សធាត់ ក្របីធាត់ ។

?ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា ព្រះថូលោ, មានព្រះអង្គ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ធាតុ—» មានន័យដូចម្ដេច ?


ធាតុ—


មានន័យថា ( មើលក្នុងពាក្យ ធាតុ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ធាតុអាកាស» មានន័យដូចម្ដេច ?


ធាតុអាកាស


?ថ្នាក់ពាក្យជា បច្ចេកសព្ទបរិស្ថាន
មានន័យថា ស្ថានភាពនៃបរិយាកាសនៅពេលណាមួយឬនៅក្នុងរយះពេលខ្លី និងកន្លែងណាមួយ ដែលបញ្ជាក់សោយសារបាតុភូតនានាដូចជា សម្ពាធរិយាកាស សូរយ្យការ សីតុណ្ហភាព សំណើម ទឹកភ្លៀង ពពក ខ្យល់ ជាដើម ។ នៅកន្លែងភាគច្រើន ធាតុអាកាសអាចប្រែប្រួលតាមម៉ោង ថ្ងៃ និងរដូលកាល។ ឧទារហណ៍ ប្រទេសកម្ពុជានាខែមេសា ពេលថ្ងៃមានសភាពពេល/ធាតុអាកាស ក្តៅខ្លាំង។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ធាតុអន្តរធាន» មានន័យដូចម្ដេច ?


ធាតុអន្តរធាន


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា. ) ការសាបសូន្យឬបាត់បង់នៃព្រះធាតុរបស់ព្រះសម្មាសម្ពុទ្ធ ។ មានសេចក្តីតំណាលថា កាលណាសាសនារបស់ព្រះពុទ្ធរោយរៀវបាត់សូន្យទៅ ដោយហេតុមនុស្សលោភលន់ អស់សេចក្តីគោរពហើយ, កាលនោះព្រះសារីរិកធាតុរបស់ព្រះអង្គ ទោះបីប្រតិស្ឋាននៅក្នុងទីណាក៏ដោយ សុទ្ធសឹងតែអណ្តែតត្រសែតឯងៗមកប្រជុំគ្នាទាំងអស់នៅត្រង់ពោធិព្រឹក្ស គឺកន្លែងដែលព្រះអង្គត្រាស់ដឹងជាដំបូង ហើយតេជោធាតុបណ្តាលឡើងឯងឆេះប្រល័យព្រះសារីរិកធាតុទាំងអស់នោះ សុសសោះសូន្យអស់ទៅ ឥតមានសេសសល់ឡើយ, ត្រង់នេះឯងហើយហៅថា ធាតុអន្តរធាន; ហៅម្យ៉ាងទៀតថា ធាតុបរិនិព្វាន ក៏បាន ( តាមមនោរថបូរណីអដ្ឋកថា ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ធាតុវិភាគ» មានន័យដូចម្ដេច ?


ធាតុវិភាគ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ. បា.) ការញែកឬរំលែកធាតុ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ធាតុវិជ្ជា ឬ ធាតុវិទ្យា» មានន័យដូចម្ដេច ?


ធាតុវិជ្ជា ឬ ធាតុវិទ្យា


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ធាតុ + វិជ្ជា; សំ. ធាតុ + វិទ្យា ) ចំណេះខាងការប្រកបឬផ្សំធាតុគ្រប់យ៉ាងឲ្យកើតបានជាអ្វីមួយឡើង ឬឲ្យប្រើការប្លែកៗបាន ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ធាតុផ្សំសំខាន់» មានន័យដូចម្ដេច ?


ធាតុផ្សំសំខាន់


?ថ្នាក់ពាក្យជា មូលដ្ឋាន
មានន័យថា ធាតុផ្សំនៅក្នុងប្រព័ន្ធដែលប្រតិបត្តិការ ទំនាក់ទំនង ទិន្នន័យ ការត្រួតពិនិត្យ ការផ្ដល់សញ្ញា ឬការខូចខាតរបស់វា អាចនឹងមានផលប៉ះពាល់ផ្ទាល់លើការសម្រេចបាន នៃគោលបំណងធុរកិច្ច។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ធាតុប្បច្ចវេក្ខណៈ» មានន័យដូចម្ដេច ?


ធាតុប្បច្ចវេក្ខណៈ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. –ណ ) ការពិចារណានូវបច្ច័យ ៤ មានចីវរប្បច្ច័យជាដើម ឲ្យឃើញថាគ្រាន់តែជាធាតុ៤ ប៉ុណ្ណោះ ។
ឧទាហរណ៍៖ ធាតុប្បច្ចវេក្ខណៈ ជាករណីកិច្ចរបស់បព្វជិត (ព. ពុ. ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ធាតុនិធាន» មានន័យដូចម្ដេច ?


ធាតុនិធាន


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.) ការតម្កល់, ការបញ្ចុះធាតុ, បុណ្យបញ្ចុះធាតុ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ធាតុចេតិយ» មានន័យដូចម្ដេច ?


ធាតុចេតិយ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. )​ ចេតិយដែលបញ្ចុះធាតុ, តាមសេចក្តីក្នុងគម្ពីរព្រះពុទ្ធសាសនា សំដៅចំពោះតែចេតិយដែលបញ្ចុះព្រះសារីរិកធាតុព្រះសព្វញ្ញុពុទ្ធ ឬដែលបញ្ចុះធាតុព្រះអរហន្ត; មានន័យផ្សេងទៀតថា ទោះបីចេតិយដែលបញ្ចុះព្រះពុទ្ធរូបបាក់បែកក៏ហៅថា ធាតុចេតិយ ដែរ ( ម. ព. ចេតិយ ផង ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ធាតុចេញផលិតកម្ម» មានន័យដូចម្ដេច ?


ធាតុចេញផលិតកម្ម


?ថ្នាក់ពាក្យជា ពន្ធដារ
មានន័យថា ទំនិញដែលបានផលិតចេញពីធាតុចូលផលិតកម្ម ដែលត្រូវបានបំប្លែង។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ធាតុចេញ/ទិន្នន័យបញ្ចេញ» មានន័យដូចម្ដេច ?


ធាតុចេញ/ទិន្នន័យបញ្ចេញ


?ថ្នាក់ពាក្យជា មូលដ្ឋាន
មានន័យថា ទិន្នន័យបញ្ជូនពីប្រព័ន្ធកុំព្យូទ័រទៅខាងក្រៅ តាមរយៈឧបករណ៍បញ្ចេញទិន្នន័យ ឬព័ត៌មានផ្សេងៗ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ធាតុចេញ» មានន័យដូចម្ដេច ?


ធាតុចេញ


?ថ្នាក់ពាក្យជា ពន្ធដារ
មានន័យថា ទំនិញ ឬសេវាដែលបានលក់ចេញ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ធាតុចូលផលិតកម្ម» មានន័យដូចម្ដេច ?


ធាតុចូលផលិតកម្ម


?ថ្នាក់ពាក្យជា ពន្ធដារ
មានន័យថា វាក្យសព្ទនេះមាននិយមន័យច្រើន ដូចខាងក្រោម៖ ១. ទំនិញ រួមបញ្ចូលទាំងវត្ថុធាតុដើម ផលិតផលពាក់កណ្ដាលសម្រេច និងសម្ភារៈបន្ទាប់បន្សំបម្រើផលិតកម្មដែលត្រូវបានបំប្លែង ឬត្រូវបានប្រើប្រាស់យ៉ាងពេញលេញ នៅក្នុងកិច្ចដំណើរការផលិតកម្ម របស់គម្រោងវិនិយោគមានលក្ខណសម្បត្តិគ្រប់គ្រាន់មិនឱ្យហួសពីរយៈពេល ២ (ពីរ) ឆ្នាំ បន្ទាប់ពីបាននាំចូល។ ២. ផលិតផលរួមមាន វត្ថុធាតុដើម និងសម្ភារៈបន្ទាប់បន្សំសម្រាប់បម្រើឱ្យការផលិតអង្ករ។ ៣. ផលិតផល រួមមានវត្ថុធាតុដើម ផលិតផលពាក់កណ្តាលសម្រេច និងសម្ភារៈបន្ទាប់បន្សំសម្រាប់បម្រើផលិតកម្ម ដែលត្រូវបានបំប្លែង ឬត្រូវបានប្រើប្រាស់យ៉ាងពេញលេញ នៅក្នុងកិច្ចដំណើរការផលិតកម្មរបស់ឧស្សាហកម្មគាំទ្រ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ធាតុចូល» មានន័យដូចម្ដេច ?


ធាតុចូល


?ថ្នាក់ពាក្យជា មូលដ្ឋាន, ពន្ធដារ, ហិរញ្ញវត្ថុសាធារណៈ
មានន័យថា វាក្យសព្ទនេះមាននិយមន័យច្រើន ដូចខាងក្រោម៖ ១. ទំនិញ ឬសេវាដែលបានទិញចូល។ ២.ក-ទិន្នន័យដែលបញ្ចូលក្នុងកុំព្យូទ័រ សម្រាប់ដំណើរការ ខ-ដំណើរការបញ្ចូលទិន្នន័យទៅក្នុងប្រព័ន្ធកុំព្យូទ័រ។ ៣. ធនធានប្រើប្រាស់សម្រាប់ផ្តល់សេវាកម្ម រួមមាន ធនធានមនុស្ស សម្ភារៈ និងហិរញ្ញវត្ថុ។ ៤. ធនធានហិរញ្ញវត្ថុ និងមិនមែនហិរញ្ញវត្ថុដែលត្រូវការចាំបាច់ ដើម្បីអនុវត្តសកម្មភាព។ និយាយម៉្យាងទៀត ធាតុចូលជាធនធានចាំបាច់សម្រាប់បង្កើតលទ្ធផល។ ៥. ធនធាន និងថ្លៃ ដែលត្រូវការដើម្បីអនុវត្តចង្កោមសកម្មភាព។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ធាតុ, វត្ថុធាតុ» មានន័យដូចម្ដេច ?


ធាតុ, វត្ថុធាតុ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សភាវៈ ធម្មជាតិ គ្រឿងទ្រទ្រង់ វត្ថុអ្វីៗដែលជាគ្រឿងផ្សំឱ្យកើត ដូចយ៉ាង​ទឹក​ដែលកើតឡើងដោយមានធាតុពីរផ្សំគ្នា គឺហ៊ីដ្រូហ្សែន នឹងអុកស៊ីហ្សែនជាដើម ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ធាង» មានន័យដូចម្ដេច ?


ធាង


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា មែកឈើនីមួយៗដែលឥតខ្នែងឥតប្រគាប ។

ឧទាហរណ៍៖ ធាងដូង ធាងត្នោត ធាងចេក ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ធាក់» មានន័យដូចម្ដេច ?


ធាក់


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ( បា. ធក; សំ. ធក្ក “បៀតបៀន; កម្ចាត់; ទម្លាយ” ) លាតជើងរលាស់តម្រង់អ្វីៗ ឲ្យត្រូវនឹងបាតជើង ។
ឧទាហរណ៍៖ ធាក់


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ធរមានបញ្ញត្តិ» មានន័យដូចម្ដេច ?


ធរមានបញ្ញត្តិ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ច្បាប់ ឬបទបញ្ញត្តិ ដែលគេកំពុងតែប្រតិបត្តិតាម ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ធរមាន» មានន័យដូចម្ដេច ?


ធរមាន


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( បា. ; សំ. ធរមាណ ) ដែលកំពុងទ្រទ្រង់នៅ ដែលមានជីវិតរស់នៅ ។
ឧទាហរណ៍៖ កាលព្រះសម្មាសម្ពុទ្ធទ្រង់ធរមាននៅឡើយ. . . ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ធរណីសង្ឃ» មានន័យដូចម្ដេច ?


ធរណីសង្ឃ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ទីដីរបស់សង្ឃ គឺទីដីដែលទាយកឬទាយិកាគេបរិច្ចាគដាក់ជាទីដីសម្រាប់វត្ត ទោះដីនោះជាស្រែឬជាចម្ការក្តី ទីដីនេះរាប់បញ្ចូលជាគរុភណ្ឌរបស់វត្ត… ( ព. វិ. ពុ. ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ធរណីទ្វារ» មានន័យដូចម្ដេច ?


ធរណីទ្វារ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា មេទទឹងទ្វារដែលដាក់ផ្ទាល់នឹងផែនដី ឬនឹងផ្ទៃខាងក្រោម ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ធរណីដងទង់» មានន័យដូចម្ដេច ?


ធរណីដងទង់


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា បង្គោលមួយគូមានសណ្ឋានដូចគ្នានឹងធរណីដងគោមដែរ សម្រាប់កោះភ្ជាប់ដងទង់ឲ្យមាំ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ធរណីដងគោម» មានន័យដូចម្ដេច ?


ធរណីដងគោម


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា បង្គោលមួយគូមានរន្ធមូលពីរឬបីម្ខាងដែលដាំបញ្ឈរទន្ទឹមគ្នា សម្រាប់ស៊កស្នូលកោះ ភ្ជាប់ដងគោមឲ្យមាំ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ធរណី» មានន័យដូចម្ដេច ?


ធរណី


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ) ផែនដី ។
ឧទាហរណ៍៖ រកស៊ីកកាយធរណី, ព្រះធរណី ។ នាងធរណី គឺនាងគង្ហីងព្រះធរណី ។

                  បង្គោលមួយគូដែលដាប់ជាប្រហោងវែងដាំបញ្ឈរទន្ទឹមគ្នាសម្រាបវាយស្នៀត គាបស្លឹករឹតឲ្យស្លាប់សាច់ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ធរណិន្ទ» មានន័យដូចម្ដេច ?


ធរណិន្ទ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ; សំ. ធរណេន្ទ្រ ) អ្នកដែលជាធំលើផែនដី ( ក្សត្រទ្រង់រាជ ) ។ ( ច្រើនតែប្រើក្នុងកាព្យ )
ឧទាហរណ៍៖​​ ព្រះបាទធរណិន្ទ មានហឫទ័យជិន- ណាយ ក្នុងកិច្ចការ ទ្រង់ត្រាស់ឲ្យហៅ ព្រាហ្មណ៍ព្រឹទ្ធាចារ្យ និងរាជបរិវារ មកគាល់ព្រះអង្គ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ធម្ម—» មានន័យដូចម្ដេច ?


ធម្ម—


មានន័យថា ( មើលក្នុងពាក្យ ធម្ម ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ធម្ម​យុត្តិក​និកាយ» មានន័យដូចម្ដេច ?


ធម្ម​យុត្តិក​និកាយ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.) ឈ្មោះ​គណៈ​បព្វជិត​ក្នុង​ព្រះ​ពុទ្ធ​សាសនា​សម័យ​សព្វ​ថ្ងៃ​នេះ ដែល​ជា​គូ​គ្នា​នឹង​មហា​និកាយ (ម. ព. នេះ​ផង)


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ធម្ម​យុត្ត» មានន័យដូចម្ដេច ?


ធម្ម​យុត្


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.;សំ. ធម៌​យុក្ត) អ្នក​ប្រកប​ដោយ​ធម៌; ដែល​ប្រកប​ដោយ​ធម៌ ។
?ថ្នាក់ពាក្យជា គុណនាម
មានន័យថា (បា.; សំ. ធម៌​យុក្ត) អ្នក​ប្រកប​ដោយ​ធម៌; ដែល​ប្រកប​ដោយ​ធម៌ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ធម្មុ—» មានន័យដូចម្ដេច ?


ធម្មុ—


មានន័យថា ( មើលក្នុងពាក្យ ធម្ម ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ធម្មុទ្ទេស» មានន័យដូចម្ដេច ?


ធម្មុទ្ទេស


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ) ការលើកយកចំនួនមាតិកាធម៌នីមួយៗមកសម្តែងប្រាប់ឲ្យដឹងថាប៉ុណ្ណេះប៉ុណ្ណោះ ។
ឧទាហរណ៍៖ ធម្មកថិកមុននឹងអធិប្បាយពន្យល់ធម៌ណាមួយ គប្បីសម្តែងនូវធម្មុទ្ទេសសិន ។ មួយទៀតថា ការលើកយកធម៌៤យ៉ាងមកពិចារណាឬយកមកសម្តែងតាមការណ៍ពិត ហៅថា ធម្មុទ្ទេស, ធម៌ ៤ យ៉ាងនោះគឺ ១- សត្វលោក សុទ្ធតែឥតទៀងទាត់ឋិតថេរចិរកាលទេ តែងតែលុះក្នុងអំណាចនៃជរា-ព្យាធិ-មរណៈ គេចមិនផុតឡើយ; ២- សត្វលោកឥតមាកន្លែងជ្រកពួនឲ្យរួចអំពីការភិតភ័យទេ; ៣-សត្វលោកឥតមានទ្រព្យសម្បត្តិអ្វីក្រៅពីកុសលកម្មដែលខ្លួនបានកសាងសន្សំទេ រមែងតែលះសរពើទាំងអស់ ហើយចេញចាកលោកនេះទៅៗ; ៤- សត្វលោកជាទាសៈនៃតណ្ហា តែងតែមានការខ្វះកន្លះជានិច្ច មិនដែលពេញចំណង់ខ្លួនទេ ។ ល ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ធម្មិ—» មានន័យដូចម្ដេច ?


ធម្មិ—


មានន័យថា ( មើលក្នុងពាក្យ ធម្ម ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ធម្មិកលាភ» មានន័យដូចម្ដេច ?


ធម្មិកលាភ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការបានដោយធម៌ (បានដោយត្រឹមត្រូវ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ធម្មិករាជ» មានន័យដូចម្ដេច ?


ធម្មិករាជ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ; សំ. ធរ្មិករាជ ) ស្តេចប្រកបដោយធម៌, ស្តេចទ្រង់ទសពិធធម៌ ។
ឧទាហរណ៍៖ ព្រះមហាក្សត្រអង្គនុះ ទ្រង់ជាធម្មិករាជ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ធម្មា—» មានន័យដូចម្ដេច ?


ធម្មា—


មានន័យថា ( មើលក្នុងពាក្យ ធម្ម ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ធម្មាសនៈ ឬ ធម្មាសន៍» មានន័យដូចម្ដេច ?

ធម្មាសនៈ ឬ ធម្មាសន៍


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា. ធម្មាសន) អាសនៈសម្រាប់អង្គុយសំដែងធម៌ ឬសម្រាប់អង្គុយសូត្រធម៌, គ្រែសម្រាប់អង្គុយសម្ដែងធម៌ ។
ឧទាហរណ៍៖ អង្គុយលើធម្មាសនៈ; គ្រែធម្មាសន៍ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ធម្មារម្មណ៍» មានន័យដូចម្ដេច ?

ធម្មារម្មណ៍


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ) អារម្មណ៍របស់ចិត្ត; អារម្មណ៍គឺធម៌ ឬធម៌ជាអារម្មណ៍។ ក្នុងអភិធម្មត្ថសង្គហៈថា ធម៌ ៦ យ៉ាងគឺ បសាទរូប១ សុខុមរូប១ ចិត្ត១ ចេតសិក១ រូប១ និព្វាន១ ហៅថា ធម្មារម្មណ៍ ។
របៀបប្រើពាក្យ ដោយការប្រៀបប្រដូច ដូចជាសេចក្តី ស្លាប់ទៅនឹងស្តេចមច្ចុរាជ​ជាដើម ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ធម្មានុរូប» មានន័យដូចម្ដេច ?


ធម្មានុរូប


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា (បា. ធម្ម + អនុរូប) ដែលសមគួរ, ដែលមានទំនងដ៏សមគួរតាមធម៌, ដែលស្របទៅតាមធម៌, ដែលសមរម្យត្រឹមត្រូវតាមច្បាប់ ។
ដែលមានគុណសម្បត្តិគ្រប់គ្រាន់តាមគន្លងច្បាប់ ដូចយ៉ាងពាក្យថា សមគ្គសង្វាស​ធម្មានុរូប គឺប្រុស និងស្រី ដែលបានប្តឹងចុះអត្រានុកូលដ្ឋានអាពាហ៍ ពិពាហ៍ នៅសាលាឃុំជាត្រឹមត្រូវ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ធម្មាធិប្បាយ» មានន័យដូចម្ដេច ?


ធម្មាធិប្បាយ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ) សេចក្តីអធិប្បាយធម៌, ដំណើរពន្យល់ធម៌ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ធម្មាធិបតេយ្យ» មានន័យដូចម្ដេច ?


ធម្មាធិបតេយ្យ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.) អ្នកដែលមានធម៌ជាអធិបតី គឺអ្នកដែលធ្វើអ្វីៗ អាងដល់ធម៌និងច្បាប់ជាធំ; ដំណើរដែលអាងដល់ធម៌និងច្បាប់ជាធំ ។
?ថ្នាក់ពាក្យជា គុណនាម
មានន័យថា (បា.) អ្នកដែលមានធម៌ជាអធិបតី គឺអ្នកដែលធ្វើអ្វីៗ អាងដល់ធម៌និងច្បាប់ជាធំ; ដំណើរដែលអាងដល់ធម៌និងច្បាប់ជាធំ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ធម្មាធិការី» មានន័យដូចម្ដេច ?


ធម្មាធិការី


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា. ; សំ. ធម៌ាធិការិន៑) អ្នកពិភាក្សាក្តី, អ្នកជំនុំក្តី (ចៅក្រម) ។ ធម្មាធិដ្ឋាន ( –ធិត-ឋាន ( បា. ) ការផ្គងតាំងចិត្តចំពោះធម៌; ការលើកយកធម៌ឬយកច្បាប់មកជាទីតាំង, ពាក្យឬប្រយោគដែលនិយាយសំដៅចំពោះអំពើឬចំពោះធម៌ត្រង់ៗតែម្យ៉ាង មិនបាននិយាយដល់រូបបុគ្គលអ្នកធ្វើអ្នកប្រព្រឹត្ត ដូចជាប្រយោគថា ។
ឧទាហរណ៍៖ បាបរមែងឲ្យផលអាក្រក់, បុណ្យរមែងឲ្យផលល្អ យ៉ាងនេះជាដើមហៅថាពាក្យជា ធម្មាធិដ្ឋាន។ ព. ផ្ទ. បុគ្គលាធិដ្ឋាន (ម. ព. នោះផង) ។

                    យុត្ថាធិការ សាលាជំនុំជាន់ខ្ពស់ ដូចយ៉ាសាលាឧទ្ធរណ៍ សាលាវិនិច្ឆ័យជាដើម។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ធម្មាធិការនាយក» មានន័យដូចម្ដេច ?


ធម្មាធិការនាយក


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ; សំ. ធម៌ាធិ– ) នាយក ( អធិបតីឬចាងហ្វាង ) សាលាជំនុំក្តី ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ធម្មាធិការ» មានន័យដូចម្ដេច ?


ធម្មាធិការ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា. ; សំ. ធម៌ាធិការ) ដូចគ្នានឹង ធម្មាធិករណ៍ ដែរ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ធម្មាចារ្យ» មានន័យដូចម្ដេច ?


ធម្មាចារ្


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ. ធម៌ាចាយ៌; បា. ធម្មាចរិយ) អាចារ្យអ្នកបង្រៀនធម៌, គ្រូព្រះធម៌ ។
ឧទាហរណ៍៖ លោកជាធម្មាចារ្យរបស់ខ្ញុំ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ធម្មស្សវនកាល» មានន័យដូចម្ដេច ?


ធម្មស្សវនកាល


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ; សំ. ធម៌ស្រវណកាល ) កាល, ពេលដែលសាធុជនគួរស្តាប់ធម៌ ( ថ្ងៃសីលឬក្រៅពីថ្ងៃសីលក៏ដោយ ដែលមានពេលឱកាសគួរសាធុជនស្តាប់ធម៌ ហៅថា ធម្មស្សវនកាល ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ធម្មសំវេគ» មានន័យដូចម្ដេច ?


ធម្មសំវេគ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ) សេចក្តីសំវេគចំពោះធម៌មាន ទុក្ខំ អនិច្ចំ អនត្តា ជាដើម (ម. ព. សំវេគ ផង) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ធម្មសេនាបតី» មានន័យដូចម្ដេច ?


ធម្មសេនាបតី


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ព្រះសារីបុត្តជាធម្មសេនាបតី, ព្រះធម្មសេនាបតី ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ធម្មសាស្ត្រ» មានន័យដូចម្ដេច ?


ធម្មសាស្ត្រ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. សំ.; សំ. ធម្មសាស្ត្រ; បា. ធម្មសត្ថ ) ឈ្មោះគម្ពីរសំដែងអំពីយុត្តិធម៌ ( ខាងតុលាការ ) ។
ឧទាហរណ៍៖ គម្ពីរធម្មសាស្ត្រ ។

                ឈ្មោះក្រមច្បាប់យុត្តិធម៌ ( ខាងតុលាការ ) ។
ឧទាហរណ៍៖ ច្បាប់ធម្មសាស្ត្រ ( ហៅក្លាយជា ធម្មសាត្រ ក៏មាន, គួរប្រើ ធម្មសាស្ត្រ ឬ ធម៌សាស្ត្រ វិញត្រឹមត្រង់តាមប្រភពនៃពាក្យ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ធម្មសាសន៍» មានន័យដូចម្ដេច ?


ធម្មសាសន៍


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ) ពាក្យប្រដៅប្រកបដោយធម៌, ពាក្យបណ្ដាំឬឱវាទដែលទាក់ទងដោយច្បាប់ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ធម្មសាលា» មានន័យដូចម្ដេច ?


ធម្មសាលា


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ; សំ. ធម៌សាលា ) សាលាសម្រាប់សាធុជនប្រជុំស្តាប់ធម៌, ប្រឹក្សាអំពីធម៌, សាលាសម្រាប់ប្រជុំរៀនធម៌ ( រោងរៀនធម៌ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ធម្មសារ» មានន័យដូចម្ដេច ?


ធម្មសារ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ) ខ្លឹមធម៌, ធម៌មានខ្លឹម គឺធម៌ដែលនាំអ្នកប្រព្រឹត្តឲ្យរួចចាកទុក្ខ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ធម្មសាមី» មានន័យដូចម្ដេច ?


ធម្មសាមី


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ធម្មស្សាមី; សំ. ធម៌ស្វាមិន៑ ) ម្ខាស់លើគេព្រោះបានត្រាស់ដឹងធម៌ ( ព្រះសព្វញ្ញុពុទ្ធ ) ។
ឧទាហរណ៍៖ ព្រះធម្មសាមី; ព្រះសម្មាសម្ពុទ្ធទ្រង់ជាធម្មសាមី ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ធម្មសាត្រ» មានន័យដូចម្ដេច ?


ធម្មសាត្រ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. ធម្មសាស្ត្រ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ធម្មសាកច្ឆា» មានន័យដូចម្ដេច ?


ធម្មសាកច្ឆា


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ) ការសន្ទនាអំពីធម៌, ការប្រឹក្សា, សាកសួរអំពីធម៌ ។
ឧទាហរណ៍៖ ធ្វើធម្មសាកច្ឆា, ស្តាប់ធម្មសាកច្ឆា ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ធម្មសង្គីតិកាចារ្យ» មានន័យដូចម្ដេច ?


ធម្មសង្គីតិកាចារ្


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. សំ. ; បា. ធម្មសង្គីតិកាចរិយ ) ពួកលោកអាចារ្យអ្នកផ្ទៀងផ្ទាត់រួបរួមធម៌ ( ពាក្យនេះជាវេវចនៈនៃ ធម្មសង្គាហកត្ថេរ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ធម្មសង្គីតិ» មានន័យដូចម្ដេច ?


ធម្មសង្គីតិ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ) ការប្រជុំផ្ទៀងធម៌គឺការផ្ទៀងផ្ទាត់រួបរួមធម្មវិន័យឲ្យមានរបៀបត្រឹមត្រូវតាមបែបដើម (ហៅថា ធម្មសង្គាយនា ក៏បាន) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ធម្មសង្គាហកត្ថេរ» មានន័យដូចម្ដេច ?


ធម្មសង្គាហកត្ថេរ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា. ) ពួកព្រះថេរៈអ្នកសង្គាយនាធម៌ គឺពួកព្រះថេរានុត្ថេរៈ ដែលប្រជុំគ្នាផ្ទៀងព្រះត្រៃបិដក ដូចកាលប្រជុំធ្វើបឋមសង្គាយនាជាដើម ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ធម្មសង្គាយនា» មានន័យដូចម្ដេច ?


ធម្មសង្គាយនា


មានន័យថា ( ម. ព. ធម្មសង្គីតិ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ធម្មវិភាគ» មានន័យដូចម្ដេច ?


ធម្មវិភាគ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការចែកធម៌ជាពួកជាកង; ចំណែកធម៌; កងធម៌ ។ (ម.ព. វិភាគ បន្ថែម)


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ធម្មវិធី» មានន័យដូចម្ដេច ?


ធម្មវិធី


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ) បែបផែននៃធម៌, វិធីប្រតិបត្តិធម៌ ។ ធម្មសង្គាយនា ( ម. ព. ធម្មសង្គីតិ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ធម្មលិខិត» មានន័យដូចម្ដេច ?


ធម្មលិខិត


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ធម្ម + លិខិត ) អ្នកសរសេរ, កត់ត្រា, ចម្លងធម៌ ។ ពាក្យនេះខ្មែរយើងប្រើជាសមណស័ក្តិខាងបព្វជិតទីរាជាគណៈជាន់ខ្ពស់ ។
ឧទាហរណ៍៖ ព្រះធម្មលិខិត ។

                 ចួនកាលព្រះករុណាជាម្ចាស់ជីវិតទ្រង់ប្រោសព្រះរាជទានតាំងដល់ទីសម្តេចក៏មាន ។
ឧទាហរណ៍៖ សម្តេចព្រះធម្មលិខិត ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ធម្មលាភ» មានន័យដូចម្ដេច ?


ធម្មលាភ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ធម្ម + លាភ ) លាភដែលកើតដោយធម៌, ការបានអ្វីៗ ដោយនូវធម៌ ។
ឧទាហរណ៍៖ ទ្រព្យនេះជាធម្មលាភរបស់ខ្ញុំ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ធម្មរាជ» មានន័យដូចម្ដេច ?


ធម្មរាជ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ) លោកដែលជាស្តេចព្រោះត្រាស់ដឹងធម៌ (ព្រះសព្វញ្ញុពុទ្ធ) ។
ឧទាហរណ៍៖ ព្រះសម្ពុទ្ធជាធម្មរាជ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ធម្មរតនៈ ឬ ធម្មរ័តន៍» មានន័យដូចម្ដេច ?


ធម្មរតនៈ ឬ ធម្មរ័តន៍


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ធម្មរតន; សំ. ធម៌រត្ន ) កែវគឺព្រះធម៌ឬព្រះធម៌ដែលទុកជាកែវដ៏វិសេស ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ធម្មរក្សា» មានន័យដូចម្ដេច ?


ធម្មរក្សា


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. ធម៌ + រក្ស ) ការរក្សាធម៌ ។ ពាក្យនេះសព្វថ្ងៃ ខ្មែរយើងប្រើជាងារមន្ត្រីក្នុងក្រុមសង្ឃការី ។
ឧទាហរណ៍៖ ព្រះធម្មរក្សា ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ធម្មរក្ខិតា» មានន័យដូចម្ដេច ?


ធម្មរក្ខិតា


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ) ស្ត្រីដែលជនអ្នកប្រព្រឹត្តធម៌ត្រូវគ្នា គ្រប់គ្រងរក្សាជាធំត្រួតត្រាលើ ។
ឧទាហរណ៍៖ ស្ត្រីធម្មរក្ខិតា ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ធម្មរក្ខិត» មានន័យដូចម្ដេច ?


ធម្មរក្ខិត


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. សំ. ធម៌រក្សិត ) អ្នករក្សាធម៌ ។ ពាក្យនេះច្រើនប្រើជាឈ្មោះភិក្ខុឬសាមណេរក្នុងព្រះពុទ្ធសាសនា ។ ចួនកាលប្រើជាសមណស័ក្តិទីរាជាគណៈក៏មាន ។
?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( បា. សំ. ធម៌រក្សិត ) អ្នករក្សាធម៌ ។ ពាក្យនេះច្រើនប្រើជាឈ្មោះភិក្ខុឬសាមណេរក្នុងព្រះពុទ្ធសាសនា ។ ចួនកាលប្រើជាសមណស័ក្តិទីរាជាគណៈក៏មាន ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ធម្មយុត្តិកនិកាយ» មានន័យដូចម្ដេច ?


ធម្មយុត្តិកនិកាយ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ) ឈ្មោះគណៈបព្វជិតក្នុងព្រះពុទ្ធសាសនាសម័យសព្វថ្ងៃនេះ ដែលជាគូគ្នានឹងមហានិកាយ ( ម. ព. នេះផង ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ធម្មយុត្ត» មានន័យដូចម្ដេច ?


ធម្មយុត្ត


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. សំ. ធម៌យុក្ត ) អ្នកប្រកបដោយធម៌; ដែលប្រកបដោយធម៌ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ធម្មមោទនា» មានន័យដូចម្ដេច ?


ធម្មមោទនា


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ) សេចក្តីរីករាយចំពោះធម៌ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ធម្មមូល» មានន័យដូចម្ដេច ?


ធម្មមូល


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា. ) ឫសគល់នៃធម៌, ទីតាំងនៃធម៌ ។
ឧទាហរណ៍៖ សេចក្តីដឹងគុណគោរពអ្នកមានគុណ ជាធម្មមូល ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ធម្មមាមកៈ» មានន័យដូចម្ដេច ?


ធម្មមាមកៈ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា. ធម្មមាមក) អ្នកដែលរាប់អានគោរពថាព្រះធម៌ជារបស់អាត្មាអញ គឺអ្នកដែលជឿធម៌ជាពុទ្ធសាសនាស៊ប់ចិត្ត ឥតមានងាកបែរ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ធម្មមន្ទីរ» មានន័យដូចម្ដេច ?


ធម្មមន្ទីរ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ធម្មមន្ទិរ ) ផ្ទះ, កន្លែងតម្កល់ធម៌ គឺបណ្ណាល័យតម្កល់គម្ពីរផ្សេងៗ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ធម្មភេទ» មានន័យដូចម្ដេច ?


ធម្មភេទ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការបំបែកជាពួកក្នុងលទ្ធិសាសនា ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖