Posted on Leave a comment

តើពាក្យ «ធ្វើជាតូបនីយកម្ម» មានន័យដូចម្ដេច ?

ធ្វើជាតូបនីយកម្ម

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ដាក់ឱ្យទៅជារបស់ជាតិ យកធ្វើជារបស់ជាតិ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ធ្វើ» មានន័យដូចម្ដេច ?

ធ្វើ

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា សម្រេចអំពើ គឺសម្រេចកិច្ចការធុរៈអ្វីៗ
ឧទាហរណ៍៖ ធ្វើបុណ្យ, ធ្វើស្រែ, ធ្វើការ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ធ្លះ» មានន័យដូចម្ដេច ?

ធ្លះ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ទឹកជ្រលក់មានព័ណ៌ខៀវ ធ្វើពីមរលាយនឹងទឹកដាក់កំបោរ-ស ។
ឧទាហរណ៍៖ សំពត់ជ្រលក់ធ្លះ, ព័ណ៌ធ្លះ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ធ្លោ» មានន័យដូចម្ដេច ?

ធ្លោ

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា លឿនទៅមុខឬទៅលើ ដូចគេលោខ្លួនទៅដោយជាក់ច្បាស់ ។
ឧទាហរណ៍៖ លេចធ្លោ, គោមហោះឡើងធ្លោ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ធ្លែល» មានន័យដូចម្ដេច ?

ធ្លែល

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( ម. ព. ធ្លែរ ) ។”
?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ( ម. ព. ធ្លែរ ) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ធ្លែរ» មានន័យដូចម្ដេច ?

ធ្លែរ

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ពាក្យសម្រាប់ចម្រើនពាក្យលៀនឲ្យឃើញជាក់ស្តែង ។

ឧទាហរណ៍៖ លៀនធ្លែរ គឺលៀនខ្លាំង ( ម. ព. ត្លែ ផង ) ។

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ពាក្យសម្រាប់ចម្រើនពាក្យលៀនឲ្យឃើញជាក់ស្តែង ។
ឧទាហរណ៍៖ លៀនធ្លែរ គឺលៀនខ្លាំង ( ម. ព. ត្លែ ផង ) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ធ្លួង» មានន័យដូចម្ដេច ?

ធ្លួង

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( ម. ព. ធ្លុង ) ។

                    ដែលច្រហគ្រហួងឥតមានអ្វីទើស ។
ឧទាហរណ៍៖ ទ្វារច្រហធ្លួង, មើលទៅឃើញធ្លួង ( ម. ព. ធ្លុង ឬ ធ្លួង គុ. ឬ កិ. វិ. ទៀតផង ) ។

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ( ម. ព. ធ្លុង ) ។
ដែលច្រហគ្រហួងឥតមានអ្វីទើស ។
ឧទាហរណ៍៖ ទ្វារច្រហធ្លួង, មើលទៅឃើញធ្លួង ( ម. ព. ធ្លុង ឬ ធ្លួង គុ. ឬ កិ. វិ. ទៀតផង ) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ធ្លូញ» មានន័យដូចម្ដេច ?

ធ្លូញ

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ត្រកួញខ្សែ ហប់ខ្សែ (ប្រើតាមទម្លាប់ដោយស្រុក) អ្នកស្រុកខ្លះហៅ ធ្លុញ ។
?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ពាក្យសម្រាប់ចម្រើនពាក្យខុស, ពាក្យឃ្វាងឲ្យប្រាកដ ។
ឧទាហរណ៍៖ ខុសធ្លូញ ឬ ខុសធ្លុញ គឺខុសទទេសោះ ឥតត្រូវតិចតួចឡើយ ។

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ពាក្យសម្រាប់ចម្រើនពាក្យខុស ពាក្យឃ្វាងឲ្យប្រាកដ ។
ឧទាហរណ៍៖ ខុសធ្លូញ ឬ ខុសធ្លុញ គឺខុសទទេសោះ ឥតត្រូវតិចតួចឡើយ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ធ្លូ» មានន័យដូចម្ដេច ?

ធ្លូ

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលមើលទៅឃើញទ្រលូ ។
ឧទាហរណ៍៖ ត្រង់ធ្លូ គឺត្រង់ស្រលួតស្រឡះ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ធ្លុះ» មានន័យដូចម្ដេច ?

ធ្លុះ

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលមានប្រហោងរហូតទៅម្ខាង ។
ឧទាហរណ៍៖ ក្អមធ្លុះ ។

                  ព. ប្រ. ប្រើជា កិ. ឬ កិ. វិ. ក្រឡេកធ្លុះ គឺក្រឡេកឃើញហេតុ, ឃើញសេចក្តីកំបាំងច្បាស់ប្រាកដ។ ចាក់ធ្លុះ គឺត្រាស់ដឹង ។ ធ្លុះធ្លាយ ធ្លុះត្រាតែធ្លាយ ។ ព. ប្រ. ចេះឬយល់ឥតទើសទាល់ ។
ឧទាហរណ៍៖ ចេះធ្លុះធ្លាយ, យល់ធ្លុះធ្លាយ។ ក្រឡេកឃើញធ្លុះ ឃើញច្បាស់ឥតកំបាំង ។ ល

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ធ្លុង» មានន័យដូចម្ដេច ?

ធ្លុង

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា តួសរសៃខ្មាញ់ដែលត្រកួញឬធ្លូញ ។
ឧទាហរណ៍៖ វេញបញ្ចូលធ្លុង ខ្សែពីរធ្លុង ខ្សែបីធ្លុង ។ ព. ប្រ. ធ្លុងមួយ ឬ ត្រូវធ្លុងគ្នា គឺរួមគំនិតគ្នា វេញគំនិតចូលគ្នាដូចគេវេញខ្សែបញ្ចូលធ្លុង ។

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលច្រហឥតមានអ្វីទើស ។
ឧទាហរណ៍៖ ទ្វារច្រហធ្លុង; មើលទៅឃើញធ្លុង ។

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលច្រហឥតមានអ្វីទើស ។
ឧទាហរណ៍៖ ទ្វារច្រហធ្លុង; មើលទៅឃើញធ្លុង ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ធ្លីង» មានន័យដូចម្ដេច ?

ធ្លីង

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ចងរួបជើងទាំង ២ ដោយទន្លីង ។
ឧទាហរណ៍៖ ធ្លីងដំរី ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ធ្លាំង» មានន័យដូចម្ដេច ?

ធ្លាំង

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ពាក្យសម្រាប់ចម្រើនពាក្យ ស្រាត ពាក្យលែងខ្លួនឲ្យជាក់ស្តែង ។
ឧទាហរណ៍៖ ស្រាតធ្លាំង គឺស្រាតទាំងស្រុង (ច្រើននិយាយចំពោះតែកូនក្មេងតូច) ។ លែងខ្លួនធ្លាំង គឺលែងខ្លួនមានតែសម្លៀក ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ធ្លាយ, ដូងចែមទឹក» មានន័យដូចម្ដេច ?

ធ្លាយ, ដូងចែមទឹក

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ព្រឹក្សដែលមិនដែលជ្រុះស្លឹក កម្ពស់ ៧- ២៥ ម ដុះក្នុងព្រៃក្រាស់មាត់សមុទ្រ នៃទ្វីបអាស៊ី អូស្រ្តាលី និងអាហ្រិ្វកផ្នែកក្ដៅ ។ ឈើរឹងល្អសម្រាប់ធ្វើរបងចម្រឹង សសរចន្ទល់ និងគ្រឿងដំបូលផ្ទះ ។ គ្រាប់មានជាតិល្វីងចត់ អាចបរិភោគបាន ។ ប្រេងចម្រាញ់ពីគ្រាប់ សម្រាប់រឹតកន្លែងឈឺរោគសន្លាក់ឆ្អឹង ។ ទឹកដមស្លឹកជាថ្នាំបញ្ចុះ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ធ្លាយ» មានន័យដូចម្ដេច ?

ធ្លាយ

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា រហែក, ធ្លុះ, របើក ដោយកម្លាំងខ្លាំងឬមានទម្ងន់មកពិតប៉ះច្រាន ។
ឧទាហរណ៍៖ ទូកធ្លាយ, ទំនប់ធ្លាយ, បូសធ្លាយ ។

                 បញ្ចេញវាចាប្រាប់អាថ៌កំបាំង ។
ឧទាហរណ៍៖ ខ្ញុំសួរចុចចំលើរឿងហ្នឹងទៅ ស្រាប់តែគាត់ធ្លាយប្រាប់ត្រង់ៗអស់ឥតសល់ ។ ល ។

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ចង្កោមផ្លែដូង ផ្លែត្នោត ទន្សែជាដើម
ឧទាហរណ៍៖ ដូងមួយធ្លាយ ត្នោតមួយធ្លាយ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ធ្លាប់» មានន័យដូចម្ដេច ?

ធ្លាប់

?ថ្នាក់ពាក្យជា និបាតសព្ទ
មានន័យថា តែង តែងតែ រមែង ដែលមានទម្លាប់ ។
ឧទាហរណ៍៖ ស្រុកនុ៎ះខ្ញុំធ្លាប់ទៅហើយ, ការនុ៎ះខ្ញុំធ្លាប់ធ្វើហើយ; លួចគេធ្លាប់ដៃ ដេកថ្ងៃធ្លាប់ភ្នែក។ ធ្លាប់តែបានសុខស្រួល តែងតែបានសុខស្រួល ។ ធ្លាប់តែនិយាយត្រង់ តែងតែនិយាយត្រង់ ។ ល ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ធ្លាក់» មានន័យដូចម្ដេច ?

ធ្លាក់

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា របូតពីលើជ្រុះចុះមកក្រោម ។
ឧទាហរណ៍៖ ធ្លាក់អីវ៉ាន់ពីលើរានហាល ។

                  របូតមាត់ចេញសំដីប្រាប់ការណ៍ពិត ។
ឧទាហរណ៍៖ សួរឈ្លេចទាល់តែធ្លាក់សំដីពិត។ ធ្លាក់ខ្លួន ចុះសិរីខូចយសស័ក្តិឬទ្រព្យសម្បត្តិ ។ ល ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ធ្លា» មានន័យដូចម្ដេច ?

ធ្លា

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ផ្លូវធំដែលបររទេះបាន ។
ឧទាហរណ៍៖ ផ្លូវធ្លា, ដើរតាមធ្លា ។

                 ទីលានជាលំហ ។
ឧទាហរណ៍៖ ធ្លាមុខផ្ទះ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ធ្លក» មានន័យដូចម្ដេច ?

ធ្លក

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះឈើមួយប្រភេទពួកចំបក់ ផ្លែទុំសាច់ម៉ដ្ឋស្រដៀងនឹងក្រមួនមាត់ ក្លិនក្រអូបល្ងាន់ មានម្លប់ក្រាស់ជិតត្រឈៃ ។
ឈ្មោះព្រឹក្សម៉្យាង កម្ពស់ ៦-១៥ម ដុះក្នុងទឹកវាលកណ្តាលព្រៃ នៃប្រទេសខ្មែរ លាវ វៀតណាមខាងត្បូង និងថៃ។ ផ្លែទុំបរិភោគជាចំណី។ តែពេលទុរ្ភិក្ស (១៩៧៥-១៩៧៩) ថ្លែខ្ចីៗ គេស្ងោរបរិភោគដែរ។ ឈើធ្លកសម្រាប់ធ្វើក្តារបន្ទះ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ធ្យូង» មានន័យដូចម្ដេច ?

ធ្យូង

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សំណល់ប្រឆេះ, សំណល់កម្លោចនៃឧសឬឈើជាដើម មានពណ៌ខ្មៅ ដែលមិនទាន់ឆេះសុសខ្ទេចទៅជាផេះ ។
ឧទាហរណ៍៖ ធ្យូងឈើ, ធ្យូងឫស្សី, ធ្យូងថ្ម ។

                 មន្ទិលខ្មៅដែលកាន់ដិតជាប់ក្រាស់នៅគូទឆ្នាំង ក៏ហៅថា ធ្យូងដែរ ។
ឧទាហរណ៍៖ ធ្យូងឆ្នាំងបាយ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ធ្យានានុភាព» មានន័យដូចម្ដេច ?

ធ្យានានុភាព

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. ឈានានុភាព ) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ធ្យានឫទ្ធិ» មានន័យដូចម្ដេច ?

ធ្យានឫទ្ធិ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. ឈានឫទ្ធិ ) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ធ្យានសុខ» មានន័យដូចម្ដេច ?

ធ្យានសុខ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. ឈានសុខ ) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ធ្យានពល» មានន័យដូចម្ដេច ?

ធ្យានពល

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. ឈានពល ) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ធ្យានផល» មានន័យដូចម្ដេច ?

ធ្យានផល

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. ឈានផល ) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ធ្យានចិត្ត» មានន័យដូចម្ដេច ?

ធ្យានចិត្ត

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. ឈានចិត្ត ) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ធ្យាន» មានន័យដូចម្ដេច ?

ធ្យាន

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. ឈាន ន. ) ។ ពាក្យនេះខ្មែរយើងប្រើជា កិ. ក៏មាន : ធ្យានទៅ គឺទៅដោយអំណាចធ្យាន; ហោះធ្យាន សំដៅសេចក្តីថាទៅតាមអាកាសជាប្រឹថពីដោយអំណាចឬដោយឫទ្ធិនៃធ្យាន។ តាមសេចក្តីពិត, លោកដែលបានសម្រេចធ្យានមិនមែនហោះទេ, គឺបើត្រូវការចង់ទៅតាមអាកាស លោកចូលធ្យានដោយ បឋវីកសិណ គឺយកដីធ្វើជាអារម្មណ៍ តាំងអធិដ្ឋានអាកាសត្រង់ផ្លូវដែលត្រូវការទៅនោះ ឲ្យរឹងក្លាយជាដី ហើយលោកដើរតាមផ្លូវទៅដូចគេដើរលើដីធម្មតា, គ្រាន់តែឆាប់រហ័សភ្លាមៗប្លែកជាងដំណើរជាប្រក្រតីប៉ុណ្ណោះ; បើត្រូវការចង់ទៅក្នុងដី លោកចូលធ្យានដោយ អាបោកសិណ គឺយកទឹកធ្វើជាអារម្មណ៍ តាំងអធិដ្ឋានដីត្រង់ផ្លូវដែលត្រូវការទៅនោះឲ្យរលាយក្លាយជាទឹកហើយចូលធ្យានដោយ វាយោកសិណ គឺយកខ្យល់ធ្វើជាអារម្មណ៍ អធិដ្ឋានឲ្យមានខ្យល់បក់វែកញែកទឹកឲ្យច្រហធ្លុងទៅជាផ្លូវដើរបាន; និយាយដោយខ្លីថា លោកចម្រើនធ្យានបង្វែរធាតុទាំង ៤ ផ្លាស់ប្តូរគ្នាបានតាមត្រូវការប៉ុណ្ណោះឯង; តែច្រើននិយាយតាមទម្លាប់ថា លោកហោះ, លោកជ្រែកដី, ជ្រែកទឹក, ដើរលើទឹក ។ ល ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ធ្មៅ» មានន័យដូចម្ដេច ?

ធ្មៅ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះប្រទាលមួយប្រភេទពួកទាល់ មើមស្ងោរបរិភោគបាន (ហៅតាមទម្លាប់ស្រុក អ្នកស្រុកខ្លះហៅ ធ្មៅ ខ្លះហៅ ខ្មូវ)។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ធ្មោង» មានន័យដូចម្ដេច ?

ធ្មោង

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ធ្លោង ទោងមោង ។
?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ធ្លោង ទោងមោង ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ធ្មៃ» មានន័យដូចម្ដេច ?

ធ្មៃ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះតិណជាតិពួកក្រចៅ សំបកប្រើធ្វើខ្សែជាប់បានយូរ ។
ឧទាហរណ៍៖ ខ្សែធ្មៃប្រើជាប់បានយូរ ។

                 ស្មៅរឹងម៉្យាងរស់យូរឆ្នាំកម្ពស់ ១-១,៥ ម ដែលគេដាំសម្រាប់យកសសៃសំបកត្បយាញជាបាវ ការុង កន្ទេល ។ល។ ទឹកស្ងោរ គ្រូថ្នាំឱ្យអ្នកជំងឺផឹក ដើម្បីព្យាបលរោគធ្លាក់ស ឬធ្លាក់ក្រហមពេលមានគភ៌ ឬទាស់នោម។ ឫសធ្មៃសម្រាប់ធ្វើថ្នាំឃាត់ឈាមមិនឱ្យហូរពេលរបួស និងរំងាប់រោគក្រពះផ្សេងៗ។ ឫសដែលគេកិនម៉ដ្ឋដូចម្សៅ​សម្រាប់ផឹកជាថ្នាំលើកកម្លាំង ធ្វើឱ្យនោមច្រើន ធ្វើឱ្យបាត់ក្អក។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ធ្មេញសេះ» មានន័យដូចម្ដេច ?

ធ្មេញសេះ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះថ្មមួយប្រភេទ មានសាច់រឹងស្រួយ
ឧទាហរណ៍៖ ថ្មធ្មេញសេះ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ធ្មេញវល្លិ» មានន័យដូចម្ដេច ?

ធ្មេញវល្លិ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា រុក្ខជាតិនេះ ជាវល្លិវារលើដី ឬចុងព្រឹក្សបែកមែសាខា កម្ពស់ ១-២ម ដុះក្នុងព្រៃស្រោង ឬវារតាមមាត់ផ្លូវនៅឥណ្ឌូចិន ។ ធ្មេញត្រីវល្លិមានផ្កា តូចៗ ជារច្រើនពណ៌ ស ។ ត្រូវបុរណស្ងោរផ្កា ឬស្លឹកផឹកព្យាបាលជំងឺរាក ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ធ្មេញត្រី» មានន័យដូចម្ដេច ?

ធ្មេញត្រី

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះឈើតូចមួយប្រភេទច្រើនដុះនៅទំនាបមានមាត់បឹង មាត់ត្រពាំងជាដើម ។
ឧទាហរណ៍៖ ដើមធ្មេញត្រី ។

                ព្រឹក្ស មិនមែនវល្លិទេ មានកម្ពស់ ១០-១០ ម ដុះក្នុងព្រៃក្រាស់ល្មម ឬព្រៃល្បោះនៃអាស៊ីផ្នែកអាគ្នេយ៍។ ផ្លែអាចបរិភោគបានធម្មតា ជាចំណីក្មេងៗ។ សម្បកមានជាតិចត់ៗ សម្រាប់ជ្រលក់សំណាញ់នេសាទ។
វល្លិវារលើដើមឈើក្នុងព្រៃល្បើ ឬមាត់ព្រៃក្រាស់។ ពូជនេះមានតែក្នុងស្រុកខ្មែរទេ។ គេយកដើមវាផ្សំថ្នាំព្យាបាលមួល។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ធ្មេញឈើ» មានន័យដូចម្ដេច ?

ធ្មេញឈើ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រទាសធ្វើដោយបន្ទោះល្អិតជាគ្រឿងតម្បាញ សម្រាប់បញ្ចូលសរសៃអន្ទង សម្រាប់កាសបញ្ជូនចាក់ត្បាញ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ធ្មេញចាស់» មានន័យដូចម្ដេច ?

ធ្មេញចាស់

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដង្កាប់ឈើមានច្បោសសម្រាប់ចាប់ក្តាប់ល្អី កញ្ជើ ជាដើម ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ធ្មេញក្របី» មានន័យដូចម្ដេច ?

ធ្មេញក្របី

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះក្បាច់រចនាបែបមួយ មានរាងសណ្ឋានស្រដៀងនឹងធ្មេញក្របី ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ធ្មេញកណ្តូប» មានន័យដូចម្ដេច ?

ធ្មេញកណ្តូប

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះគ្រឿងតម្បាញមួយប្រភេទសម្រាប់ចាក់បញ្ចូលសរសៃអន្ទងក្នុងធ្មេញឈើ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ធ្មេញកណ្តុរ» មានន័យដូចម្ដេច ?

ធ្មេញកណ្តុរ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះគ្រឿងវណ្ណយុត្តិមួយប្រភេទ (៉) សម្រាប់សម្លាប់ខ្យល់អក្សរ ៩ តួគឺ ង, ញ, ន, ប, ម, យ, រ, ល, វ, បំបែរសូរឲ្យខុសពីសំឡេងប្រក្រតីគឺ ង៉, ញ៉, ន៉, ប៉, ម៉, យ៉, រ៉, ល៉, វ៉; ប៉ុន្តែបើមានស្រៈឬនិគ្គហិតនៅពីលើ ត្រូវយកធ្មេញកណ្តុរមកដាក់ខាងក្រោមវិញ ដូចយ៉ាង ង៉ិកង៉ក់, ញ៉ាំញ៉ើ, ប៉ិនប៉ៅ ជាដើម ( ម. ព. មូសិកទន្ត ផង ) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ធ្មេញ» មានន័យដូចម្ដេច ?

ធ្មេញ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អាការៈក្នុងមាត់ សម្រាប់ខាំទំពា ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ធ្មេច» មានន័យដូចម្ដេច ?

ធ្មេច

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា បិទប្រស្រីដោយត្របកភ្នែក។ ព. ប្រ. ធ្មេចភ្នែក កិ. ឃើញធ្វើជាមិនឃើញដោយមិនយកចិត្តទុកដាក់… ។ ទាំងធ្មេច ឬ ទាំងធ្មេចភ្នែក កិ. វិ. ទាំងទាល់ឬដោយល្ងង់មិនយល់ : ធ្វើការទាំងធ្មេចភ្នែក, ស៊ីទាំងធ្មេចភ្នែក។ មនុស្សធ្មេចភ្នែក គុ. មនុស្សដែលមិនយកចិត្តទុកដាក់នឹងកិច្ចការទាំងពួង ឬមនុស្សដែលល្ងង់សូន្យឈឹង។ ចុះហត្ថលេខាធ្មេចភ្នែក ឬ ចុះហត្ថលេខាខ្វាក់ ចុះហត្ថលេខាដោយឥតបានមើលសេចក្តីក្នុងលិខិតនោះសោះ ឬចុះហត្ថលេខាលើក្រដាសលាតឥតមានអក្សរ (ដោយគេបញ្ឆោត) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ធ្មើង» មានន័យដូចម្ដេច ?

ធ្មើង

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ធ្ងើង ទើងមើង ។
?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ធ្ងើង ទើងមើង ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ធ្មុងកញ្ចុះ» មានន័យដូចម្ដេច ?

ធ្មុងកញ្ចុះ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះឈើរនាមមួយប្រភេទ មានបន្លា ស្រដៀងនឹងធ្មុងត្រីកញ្ចុះ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ធ្មុង» មានន័យដូចម្ដេច ?

ធ្មុង

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អវយវៈស្រួចមុតមានពិសសម្រាប់ការពារខ្លួនរបស់ត្រីពួកខ្លះ ។
ឧទាហរណ៍៖ ធ្មុងត្រីអណ្តែង, ធ្មុងត្រីកញ្ចុះ។ ព. ប្រ. កាច់ធ្មុង លះបង់ចោលនូវចិត្តពាលកំណាចកាចសាហាវ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ធ្មឹង» មានន័យដូចម្ដេច ?

ធ្មឹង

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា នៅស្ងៀមមិនស្តី ទ្រមឹង ។
ឧទាហរណ៍៖ អង្គុយធ្មឹង ឈរធ្មឹង ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ធ្មាំង» មានន័យដូចម្ដេច ?

ធ្មាំង

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលកាងសំកាំងស្លឹកត្រចៀក ដើម្បីនឹងស្ដាប់ឲ្យជាក់ ( សត្វ ) ។
ឧទាហរណ៍៖ ដំរីធ្វើស្លឹកត្រចៀកធ្មាំង ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ធ្មាទឹក» មានន័យដូចម្ដេច ?

ធ្មាទឹក

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដើមឈើ ដែលជ្រុះស្លឹករដូវប្រាំង មានកម្ពស់ ១០-២០ ម ដុះក្នុងព្រៃក្រាស់ ឬព្រៃល្បោះ ដែលមានឧព្វេធទាប នៅស្រុកសៀម ស្រុកខ្មែរ ស្រុកលាវ និងស្រុកវៀតណាម។ ដើម គេយកសង់ផ្ទះ ប៉ុន្តែមិនសូវជាប់បានយូរឡើយ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ធ្មា» មានន័យដូចម្ដេច ?

ធ្មា

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះឈើមួយប្រភេទមានខ្លឹមរឹង ត្រួយខ្ចីប្រើជាអន្លក់បាន ជាឈើមានបន្លា ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ធ្មប់» មានន័យដូចម្ដេច ?

ធ្មប់

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះមន្តអាសិរពិសមួយប្រភេទ ជាគូគ្នានឹងអាប ។
ឧទាហរណ៍៖ ត្រូវធ្មប់ មេធ្មប់ ( ជាចំណេះអាក្រក់ក្រៃ ហៅថា ទុព្វិជ្ជា ឬ ទុព្វិទ្យា; សំ. ទុរិ្វទ្យា ) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ធ្មត់» មានន័យដូចម្ដេច ?

ធ្មត់

?ថ្នាក់ពាក្យជា បរិវារសព្ទ
មានន័យថា ពាក្យសម្រាប់និយាយផ្សំនឹងពាក្យ អត់
ឧទាហរណ៍៖ អត់ធ្មត់ គឺទ្រាំអត់ឲ្យតែរួចក្នុងគ្រា ក្នុងស្របក់មួយៗ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ធ្មង់» មានន័យដូចម្ដេច ?

ធ្មង់

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា តូវម៉ូវ ធ្មឹង មិនសូវស្តីនិយាយ (តាមធម្មតាពីកំណើតមក) ។
ឧទាហរណ៍៖ មនុស្សធ្មង់ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ធ្នះ» មានន័យដូចម្ដេច ?

ធ្នះ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ទីស្រប់នៅលើមែក លើប្រគាបឈើ ឬមានសសរធ្វើកណ្តាលវាល ធ្វើក្នុងព្រៃ ឬក្នុងទឹកសម្រាប់លាក់ខ្លួនពួនចាំចាប់ចាំប្រហារសត្វ ឬត្រី ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ធ្នៃព្រៃ» មានន័យដូចម្ដេច ?

ធ្នៃព្រៃ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះចុល្លព្រឹក្សម៉្យាងកម្ពស់ ២-៨ម ដុះលើដីវាលកណ្ដាលព្រៃធំ ឬព្រៃល្បោះនៃឧបទ្វីបឥណ្ឌា ជ្វា និង ឥណ្ឌូចិន ។ គេប្រើសំបកសំរាប់រវេញខ្សែ ។ គ្រូថ្នាំបុរាណស្ងោរផ្កា សំរាប់លាងដំបៅ​ ឬផឹកឲ្យមានទឹកនោមច្រើន និងព្យាបាលជំងឺទ្រូង ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ធ្នើរ» មានន័យដូចម្ដេច ?

ធ្នើរ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ថ្នាក់ខ្ពស់សម្រាប់បន្ទើរវត្ថុផ្សេងៗ ។
ឧទាហរណ៍៖ ដាក់កន្ទេលលើធ្នើរ នៅលើធ្នើរ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ធ្នូមណ្ឌល» មានន័យដូចម្ដេច ?

ធ្នូមណ្ឌល

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា បន្ទាត់កោងដូចជាដងធ្នូ ដែលកាត់ចំណិតមណ្ឌល មូល ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ធ្នូខ្វែក» មានន័យដូចម្ដេច ?

ធ្នូខ្វែក

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះធ្នូមួយប្រភេទសម្រាប់បាញ់នឹងគ្រាប់ មានគ្រាប់ដីលញ់ហាលឲ្យស្ងួត ឬដុតឲ្យឆ្អិនជាដើម ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ធ្នូ» មានន័យដូចម្ដេច ?

ធ្នូ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ក្ល. ; បា. ធនុ; សំ. ធនុ ឬ ធនុស៑ ) អាវុធធ្វើដោយឈើ ឫស្សី ឬធាងទ្រាំង មានដងមានបន្លោះសម្រាប់បាញ់ដោយព្រួញ។
ឈ្មោះខែទី៩ តាមសុរិយគតិ ដោយរាប់ខែមេសាជាខែទី ១ បើរាប់ខែមករា ជាខែទី ១ ខែធ្នូជាខែទី ១២ សព្វថ្ងៃនេះប្រើជាខែទី ១២ តាមសម័យនិយម ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ធ្នឹមបណ្តែត» មានន័យដូចម្ដេច ?

ធ្នឹមបណ្តែត

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ធ្នឹមដែលគាបភ្ជាប់នឹងផ្ទោងទ្រជើងគក ជាជំនួយឲ្យគេហដ្ឋានមាំរឹងប៉ឹង ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ធ្នឹម» មានន័យដូចម្ដេច ?

ធ្នឹម

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះគ្រឿងគេហដ្ឋានជាមេផ្ទឹមសសរទ្រជើងគក ឬទោះឥតជើងគកក៏អាចប្រើបាន ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ធ្និម» មានន័យដូចម្ដេច ?

ធ្និម

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា គ្រឿងប្រដាប់កាយ ។
ឧទាហរណ៍៖ ធ្និមអម្ពរពស្ត្រា ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ធ្នារ» មានន័យដូចម្ដេច ?

ធ្នារ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ផ្លូវ ឬទីជាសាធារណៈដែលមានជនានុជនទៅមកមិនដាច់ ។
ឧទាហរណ៍៖ ផ្លូវនេះជាធ្នារនៃអ្នកផង។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ធ្នាប់» មានន័យដូចម្ដេច ?

ធ្នាប់

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា រង្វាស់ប្រវែងទទឹងម្រាមដៃៗនោះឯងក៏ហៅ ធ្នាប់ ដែរ ។
ឧទាហរណ៍៖ បណ្តោយប្រាំធ្នាប់ ទទឹងបីធ្នាប់ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ធ្នាក់ព្រះទន្ត, ព្រះទន្តកដ្ឋ» មានន័យដូចម្ដេច ?

ធ្នាក់ព្រះទន្ត, ព្រះទន្តកដ្

?ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា ឈើចាក់ធ្មេញ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ធ្នាក់» មានន័យដូចម្ដេច ?

ធ្នាក់

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សត្វដែលជាមេទាក់ គឺសត្វសម្រាប់នាំ សម្រាប់អន្ទងយកឈ្លើយ យកបារាស ។
ឧទាហរណ៍៖ មាន់ធ្នាក់ ទទាធ្នាក់ ដំរីធ្នាក់។

                    ព. ប្រ. ថា អ្នកយោងអន្ទង អ្នកដឹកនាំ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ធ្នស់» មានន័យដូចម្ដេច ?

ធ្នស់

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា គ្រឿងទស់រាំងធ្វើដោយព្រួល ដោយមែកឈើជាដើម សម្រាប់ទស់ខាំងត្រីមិនឲ្យចុះឡើងច្រើនផ្លូវ ឲ្យចុះឡើយតែតាមផ្លូវដែលបើក ដើម្បីឲ្យតម្រង់ទៅត្រូវត្រង់ប្រដាប់នេសាទ ។
ឧទាហរណ៍៖ ទស់ធ្នស់ ធ្វើធ្នស់ ដាក់ធ្នស់ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ធ្នល់» មានន័យដូចម្ដេច ?

ធ្នល់

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះក្អមយ៉ាងធំ ។
ឧទាហរណ៍៖ ក្អមធ្នល់ ងូតទឹកអស់ប្រាំធ្នល់ ( ហៅតាមទម្លាប់ស្រុក ) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ធ្នង់ឈាមមាន់» មានន័យដូចម្ដេច ?

ធ្នង់ឈាមមាន់

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ព្រឹក្សកម្ពស់​ ១៥-២៥ ម ដុះក្នុងព្រៃក្រាស់ ជ្រុះស្លឹក ឬព្រៃស្រោង ឬលើភ្នំទាបជាង ៧០០ម នៃឧបទ្វីបឥណ្ឌូចិន។ ឈើប្រណីតពណ៌ក្រហមសម្រាប់ធ្វើសសរផ្ទះ។ ជ័រនៃដើមនគេប្រើសម្រាប់លាបអណ្តាតឈឺនៃកូនក្មេង។ គេប្រើឫសផ្សំធ្វើថ្នាំអោយរដូវទៀងទាត់។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ធ្នង់កញ្ចុះ, ត្រាចគល់ (ដើម)» មានន័យដូចម្ដេច ?

ធ្នង់កញ្ចុះ, ត្រាចគល់ (ដើម)

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះវល្លិធំមួយប្រភេទ មានបន្លាជាច្រើនក្រាស់វែងៗ ដុហក្នុងព្រៃល្បោះនៃអាស៊ីផ្នែកអាគ្នេយ៍ ។ គេច្រើនប្រើឈើនេះសម្រាប់ធ្វើធ្នូ និងដងកាំបិត ពូថៅ-ល-។ តាមក្បួនឱសថបុរាណ ស្លឹករោលភ្លើង អាចស្ងោរផឹកជាថ្នាំត្រជាក់។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ធ្នង់» មានន័យដូចម្ដេច ?

ធ្នង់

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះឈើពួកគ្រញូង ខ្លឹមក្រហម មានក្លិនប្រហើរ សាច់ជាប់ស្វិតជាងគ្រញូង ។
ព្រឹក្សពួក្រញូងកម្ពស់ ១៥-៣០ ម ។ ដុះក្នុងព្រៃត្រជាក់លើដីទំនាប ឬលើភ្នំទាបជាង ៦០០ម នៃប្រទេសជាច្រើន ចាប់ពីឥណ្ឌា ឧបទ្វីបឥណ្ឌូចិន ជ្វា រហូតដល់កោះ Salomon។ គេច្រើននាំទៅដាំក្នុងទ្វីបអាមេរិក និងអាហ្វ្រិក។ ឈើមានតម្លៃណាស់សម្រាប់សង់ផ្ទះ។ ជ័រនៃសម្បកគេប្រើជ្រលក់សំពត់ឱ្យពណ៌ក្រហម។ តាមក្បួនឱសថ អឺរ៉ុប និងអាស៊ី សម្បកជាថ្នាំគ្រុន ធ្វើឱ្យនោមច្រើន រំងាប់រោគរាកមួល និងរោគមាត់។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ធ្ងោល» មានន័យដូចម្ដេច ?

ធ្ងោល

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដូចគ្នានឹង ធ្ងោង នឹង ថ្គោល ដែរ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ធ្ងោង» មានន័យដូចម្ដេច ?

ធ្ងោង

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ជ្រងោ, ធ្ងោង, ធ្ងោល, ថ្គោល ។
ឧទាហរណ៍៖ លេចធ្ងោង, ងើបធ្ងោង ។

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ជ្រងោ, ធ្ងោង, ធ្ងោល, ថ្គោល ។
ឧទាហរណ៍៖ លេចធ្ងោង, ងើបធ្ងោង ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ធ្ងើល» មានន័យដូចម្ដេច ?

ធ្ងើល

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ទ្រងើល ទើលងើល ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ធ្ងើង» មានន័យដូចម្ដេច ?

ធ្ងើង

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ទើងមើង, ធ្មើង ។
ឧទាហរណ៍៖ ដំរីចេញធ្ងើងមកពីក្នុងព្រៃ ។

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ទើងមើង, ធ្មើង ។
ឧទាហរណ៍៖ ដំរីចេញធ្ងើងមកពីក្នុងព្រៃ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ធ្ងាំង» មានន័យដូចម្ដេច ?

ធ្ងាំង

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ធ្លាំង ធ្មាំង ( ព. ព. ) ។
?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ធ្លាំង ធ្មាំង ( ព. ព. ) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ធ្ងាង» មានន័យដូចម្ដេច ?

ធ្ងាង

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ទ្រងាង ។
ឧទាហរណ៍៖ ក្បាលធំធ្ងាង ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ធ្ងន់ធ្ងរ» មានន័យដូចម្ដេច ?

ធ្ងន់ធ្ងរ

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលមានចិត្តធ្ងន់ ដែលចេះអត់ចេះទ្រាំ មានអំណត់ ប៉ិនអត់ប៉ិនទ្រាំ ។
ឧទាហរណ៍៖ ចិត្តធ្ងន់ធ្ងរ មនុស្សធ្ងន់ធ្ងរ ( និយាយចំពោះតែចិត្, អធ្យាស្រ័យប៉ុណ្ណោះ ក្រៅពីនេះពាក្យដែលផ្សំជាមួយនឹង ធ្ងន់ នេះមានច្រើន ត្រូវផ្សំតាមគួរដល់ដំណើរសេចក្តី ) ។ ម. ព. ធ្ងន់ ទៀតផង ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ធ្ងន់» មានន័យដូចម្ដេច ?

ធ្ងន់

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ទីទៃពីស្រាល គឺមានទម្ងន់ ។
ឧទាហរណ៍៖ អង្ករមួយបាវនេះធ្ងន់ណាស់ ខ្ញុំលីមិនរួចទេ ។

                  ជ្រុល, ដាបខ្លាំង ។
ឧទាហរណ៍៖ ជំងឺធ្ងន់, របួសធ្ងន់ ។

                  យូរ, ក្របានសម្រេចផល ។
ឧទាហរណ៍៖ ស្រូវធ្ងន់ គឺស្រូវដែលធ្វើយូរខែទើបបានផ្លែទុំ ។ ព. ផ្ទ. ស្រូវស្រាល ។

                  ថ្លង់, ស្តាប់មិនសូវឮ ។
ឧទាហរណ៍៖ ធ្ងន់ត្រចៀក ។

                  មានអំណត់, ដែលស៊ូទ្រាំអត់ធ្មត់ មិនងាយខឹងច្រឡោតផ្តេសផ្តាស ។
ឧទាហរណ៍៖ មនុស្សនេះ មានចិត្តធ្ងន់ណាស់ ។ ល ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ធ័ក» មានន័យដូចម្ដេច ?

ធ័ក

មានន័យថា ( ម. ព. ធាក់ ) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ធំ» មានន័យដូចម្ដេច ?

ធំ

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ទីទៃពីតូច គឺមានរូបមានសំណុំសំនួនច្រើនជាងគេ ។ ធំធាត់ ឬ ធាត់ធំ ដែលធំផងធាត់ផង ។ (ព. ប្រ.) ដែលកាន់តែដុះដាលកើតកាលវាលគុម្ពតាមលំដាប់កាលឡើង ។
ឧទាហរណ៍៖ ឥឡូវនេះ វាកាន់តែធំធាត់ក្រែលហើយ ។

?ថ្នាក់ពាក្យជា បុសសព្វនាម
មានន័យថា ពាក្យសម្រាប់ក្មួយហៅបងប្រុសឬបងស្រីរបស់បិតា ឬរបស់មាតា ក្នុងទីចំពោះមុខឬកំបាំងក៏ហៅបាន ។
ឧទាហរណ៍៖ អញ្ជើញធំអង្គុយ;ពាក្យទំយើហៅថា អ៊ំ; បើក្នុងទីកំបាំងច្រើនហៅថា ឪពុកធំ គឺធំប្រុស, ម្តាយធំ គឺធំស្រី; អ្នកដទៃមិនមែនជាញាតិ ដែលមានអាយុច្រើនស្រករនឹងឪពុកធំឬម្តាយធំក៏ហៅ ធំ ឬ អ៊ំ បានដែរ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ធោវិកា» មានន័យដូចម្ដេច ?

ធោវិកា

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ស្រ្តីជាអ្នកថែទាំរក្សាសម្លៀកបំពាក់ និងគ្រឿងប្រើប្រាស់ក្នុងគ្រឹះស្ថានសិក្សា អ្នកជំនួញ​សំពត់អាវ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ធោវន្តពស្រ្ត» មានន័យដូចម្ដេច ?

ធោវន្តពស្រ្ត

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សំពត់ធ្វើពីសរសៃធ្មៃ អំបោះ ដែលប្រើជានានាប្រការ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ធោវន្តដ្ឋាន» មានន័យដូចម្ដេច ?

ធោវន្តដ្ឋាន

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ជំនួញសំពត់ ឬទីដែលគេរៀបទុកដាក់សំពត់ ខោអាវ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ធោវនដ្ឋាន» មានន័យដូចម្ដេច ?

ធោវនដ្ឋាន

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ) ទីកន្លែងសម្រាប់លាងជម្រះសម្អាតនូវសម្លៀកបំពាក់ កំពង់ទឹកសម្រាប់បោកគក់ជាដើម ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ធោវកៈ» មានន័យដូចម្ដេច ?

ធោវកៈ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ធោវក ) អ្នកបោកគក់លាងជម្រះសម្អាតគ្រឿងសម្លៀកបំពាក់ជាដើម ( បើស្ត្រីជា ធោវិកា ) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ធេងធោង» មានន័យដូចម្ដេច ?

ធេងធោង

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ឃ្លេងឃ្លោង; ស្រាលខ្លួន មិនមាំមួនដោយថយកម្លាំង ។
ឧទាហរណ៍៖ ដើរធេងធោង; ដំណើរធេងធោង ។

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ឃ្លេងឃ្លោង; ស្រាលខ្លួន មិនមាំមួនដោយថយកម្លាំង ។
ឧទាហរណ៍៖ ដើរធេងធោង; ដំណើរធេងធោង ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ធេង» មានន័យដូចម្ដេច ?

ធេង

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលគ្មានសោះ ទទេសោះ សោះសូន្យ ។
ឧទាហរណ៍៖ រលីងធេង ស្អាតធេង។

​​​                ល្វឹងល្វើយ ទូលាយក្រៃពេក ( ប្រើជាមួយនឹងពាក្យ ធំ )ផ្ទះ ។
ឧទាហរណ៍៖ ផ្ទះធំធេង សមុទ្រធំធេង ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ធៀប» មានន័យដូចម្ដេច ?

ធៀប

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ផ្គូរបស់ច្រើនមុខប៉ាន់មើលឲ្យដឹងថាខាងណាល្អ-អាក្រក់ ឬខាងណាតិច-ច្រើនជាងគ្នា ជាដើម។
ឧទាហរណ៍៖ ធៀបគ្នាមើលទៅ ឃើញថារបស់អ្នកគ្រាន់បើជាងរបស់ខ្ញុំ្ ។

                  ប្រើជាមួយនឹងពាក្យ ប្រៀប ក៏មាន ។
ឧទាហរណ៍៖ ប្រៀបធៀប គឺប្រដូចដោយធៀបគ្នាមើល ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ធួបនកម្ម» មានន័យដូចម្ដេច ?

ធួបនកម្ម

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការបាញ់ថ្នាំឱ្យចេញផ្សែង ដូចជាបាញ់ថ្នាំកម្ចាត់មូសជាដើម ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ធួន» មានន័យដូចម្ដេច ?

ធួន

មានន័យថា ( ម. ព. ថួន ) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ធួ» មានន័យដូចម្ដេច ?

ធួ

មានន័យថា ( ម. ព. ថួ ) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ធូលី» មានន័យដូចម្ដេច ?

ធូលី

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ធូលិ ) ផង់ លម្អង ល្អង ( មានលម្អងដីជាដើម ) ។
ឧទាហរណ៍៖ មើលទៅឃើញធូលីហុយព្រោង ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ធូរ» មានន័យដូចម្ដេច ?

ធូរ

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ស្រាក ស្បើយ (ជំងឺ) ។
ឧទាហរណ៍៖ ជំងឺជីតាខ្ញុំ ថ្ងៃនេះបានធូរបន្តិច ។

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ទីទៃពីតឹង គឺងាយ ទូលាយ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ធូមកេតុ» មានន័យដូចម្ដេច ?

ធូមកេតុ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ) ផ្កាយដុះកន្ទុយ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ធូមកាលិក» មានន័យដូចម្ដេច ?

ធូមកាលិក

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ) ដែលប្រព្រឹត្តទៅឬដែលឋិតនៅ, ដែលមានត្រឹមតែផ្សែងភ្លើងប៉ុណ្ណោះ; ឱវាទត្រឹមតែផ្សែងភ្លើង, មានអត្ថន័យថា ឱវាទល្អរបស់គ្រូឬរបស់មាតាបិតាកាលបើគេរំលាយសពអ្នកមានគុណទាំងនោះរួចហើយ, ក្រោយពីនោះមក ឱវាទល្អនោះក៏អស់ ហាក់ដូចជាហើរបាត់ទៅជាមួយនឹងផ្សែងភ្លើង ពីព្រោះសិស្សនិងបុត្រធីតាទាំងឡាយ ពុំប្រតិបត្តិតាម ។
ឧទាហរណ៍៖ សិស្សគណនិងបុត្រធីតាទាំងឡាយគួរកុំញ៉ាំងឱវាទល្អរបស់គ្រូនិងមាតាបិតាទាំងឡាយឲ្យជាធូមកាលិកឡើយ ។

តើពាក្យ «ធូប» មានន័យដូចម្ដេច ?

ធូប

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ) គ្រឿងក្រអូបធ្វើដោយលម្អិតសំបកឈើ ខ្លឹមឈើឬជ័រឈើមានក្លិនក្រអូបប្រហើរ លញ់សូនដោយបន្ទោះជាស្នូលឬឥតស្នូលក៏មានខ្លះ សម្រាប់អុជបង្ហុយផ្សែងជាគ្រឿងបូជា ( ជាគូគ្នានឹងទៀន ) ។
?ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា ព្រះធូប ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ធូតង្គ» មានន័យដូចម្ដេច ?

ធូតង្គ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. ធុតង្គ ) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ធុំ» មានន័យដូចម្ដេច ?

ធុំ

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ចាប់ក្លិន, ដឹងក្លិនដោយចម្រុះ ។
ឧទាហរណ៍៖ ធុំក្លិនក្រអូប, ធុំក្លិនស្អុយ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ធុរៈ» មានន័យដូចម្ដេច ?

ធុរៈ

?ថ្នាក់ពាក្យជា នាមសព្ទ

មានន័យថា (សំ. បា. ធុរ) រវល់ ដំណើរជំពាក់ដោយកិច្ចនីមួយ ។
ឧទាហរណ៍៖ ខ្ញុំទៅពុំបានដោយមានធុរៈ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ធុរនិក្ខេប» មានន័យដូចម្ដេច ?

ធុរនិក្ខេប

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ; សំ. ធុរនិក្សេប ) ការដាក់ធុរៈ ការលែងរវល់ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ធុរកិច្ចម្ហូបអាហារ» មានន័យដូចម្ដេច ?

ធុរកិច្ចម្ហូបអាហារ

?ថ្នាក់ពាក្យជា គយ
មានន័យថា រាល់សកម្មភាពផ្សេងៗ ទោះក្នុងគោលបំណងរកប្រាក់ចំណេញ ឬមិនរកប្រាក់ចំណេញអនុវត្តដោយរដ្ឋ ឬឯកជន ក្នុងគោលបំណងផលិត កែច្នៃ និងបញ្ជូនចែកចាយម្ហូបអាហារ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ធុរកិច្ច» មានន័យដូចម្ដេច ?

ធុរកិច្ច

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការងារដែលជាប់រវល់ ដែលជាប់កំពុង ឬបម្រុងធ្វើ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖