Posted on Leave a comment

តើពាក្យ «នរនាថា» មានន័យដូចម្ដេច ?


នរនាថា


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.) ស្ត្រីដែលជាទីពំនាក់របស់ពួកមនុស្ស, ស្ត្រីជាម្ចាស់នៃពួកមនុស្ស (ព្រះអគ្គមហេសី, សម្ដេចព្រះមហាក្សត្រិយានី ឬសម្ដេចព្រះវររាជជននីនៃក្សត្រទ្រង់រាជ្យ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «នរនាថ» មានន័យដូចម្ដេច ?


នរនាថ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.) មនុស្សដែលជាទីពំនាក់របស់ពួកមនុស្ស, ម្ចាស់នៃពួកមនុស្ស (ព្រះរាជា) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «នរទេព» មានន័យដូចម្ដេច ?


នរទេព


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា. នរ + ទេវ) ទេវតារបស់មនុស្ស ( ក្សត្រទ្រង់រាជ្យ); ពិទ្យាធរ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «នរណា» មានន័យដូចម្ដេច ?


នរណា


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រើជាបុច្ឆាសព្វនាមថា មនុស្សណា ?, អ្នកណា ?; នរណាដើរនុ៎ះ ?; ឯងទៅជាមួយនឹងនរណា ? ( ប្រើបានចំពោះតែជាមួយនឹង ណា ប៉ុណ្ណោះឯង, ពុំដែលប្រើជាមួយនឹងពាក្យ នុះ ឬ នោះ ថា នរនុះ ឬ នរនោះ ផងទេ, បើ នរៈ ឬ អ្នក ប្រើបាន : នរៈនុះ, អ្នកនោះ) ។ ម. ព. នរៈ និង នរូ ទៀតផង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «នរជេដ្ឋ» មានន័យដូចម្ដេច ?


នរជេដ្ឋ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.) មនុស្សដែលជាធំ, ជាចម្បងជាងពួកមនុស្ស ( ព្រះរាជា ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «នរជាតិ» មានន័យដូចម្ដេច ?


នរជាតិ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.) ជាតិមនុស្ស, មនុស្ស, ជន ( ពាក្យនេះមានន័យដូចគ្នានឹង នរៈ ដែរ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «នរង្សវិទ្យា» មានន័យដូចម្ដេច ?


នរង្សវិទ្យា


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការសិក្សា ពណ៌នា ពីរបររកស៊ី ពីកិរិយាមារយាទ ទំនៀមទំលាប់របស់​ប្រជារាស្រ្ត ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «នរឃាតកម្ម» មានន័យដូចម្ដេច ?


នរឃាតកម្ម


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.) អំពើពិឃាតមនុស្ស ។ វេវ. នរឃាត, មនុស្សឃាត, មនុស្សឃាតកម្ម ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «នរឃាតក» មានន័យដូចម្ដេច ?


នរឃាតក


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា. នរឃាតក) អ្នកពិឃាតមនុស្ស (ព. កា. ប្រើជា នរឃាតក៍ អ. ថ. នៈរៈឃាត ក៏បាន) ។ វេវ. មនុស្សឃាតក ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «នរឃាត» មានន័យដូចម្ដេច ?


នរឃាត


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អំពើពិឃាតមនុស្ស។ វេវចនៈ មនុស្សឃាត ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «នរគរាជជើងព្រៃ» មានន័យដូចម្ដេច ?


នរគរាជជើងព្រៃ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះបទភ្លេងខ្មែរបុរាណមួយមេ ដែលគេបង្កើតឲ្យមានឡើងក្នុងខែត្រជើងព្រៃ គឺនៅស្រុកជើងព្រៃសម័យបច្ចុប្បន្ន ឲជាអនុស្សរណៈដល់ខែត្រនរគរាជដែលព្រាត់ពីប្រទេសកម្ពុជាទៅ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «នរកកុណ្ឌ» មានន័យដូចម្ដេច ?


នរកកុណ្ឌ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ.) រណ្ដៅនរក ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «នរក» មានន័យដូចម្ដេច ?


នរក


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ) ទីអបាយភូមិ ឬអធោលោក ដែលមានរណ្ដៅជាលំនៅនៃសត្វមានបាបនៅរងទុក្ខតាមកម្លាំងកម្មដែលខ្លួនធ្វើ ។
ឧទាហរណ៍៖ ចុះនរក, ធ្លាក់នរក ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «នយោបាយអត្តឃាត» មានន័យដូចម្ដេច ?


នយោបាយអត្តឃាត


មានន័យថា បុគ្គល ឬក្រុមបក្សនយោបាយណាមួយ ដែលគេបង្កើតឡើងគ្មានមូលដ្ឋានរឹងមាំ ហើយត្រូវទទួលបរាជ័យ និងបាត់ឈ្មោះពីក្នុងបញ្ជីគណបក្សនយោបាយទៅវិញក្រោយពីមានការប្រកួតប្រជែង។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «នយោបាយបង្កក» មានន័យដូចម្ដេច ?


នយោបាយបង្កក


មានន័យថា នយោបាយដែលផ្តាច់ទំនាក់ជាមួយប្រទេសណាមួយ ឬក្រុមណាមួយ ដែលបានប៉ះពាល់ផលប្រយោជន៍ដល់ប្រទេស ឬក្រុមនោះ។នយោបាយបង្កកគឺមានន័យថា ​បញ្ឈប់ទំនាក់ទំនងការបរទេស ការទូត និងផ្នែកសេដ្ឋកិច្ច។ នយោបាយនេះកើតឡើងតែនៅក្នុងរយៈពេលណាមួយដែលភាគីទាំងសងខាងមិនទាន់ឯកភាព ឬស្រុះស្រួលគ្នា។
ឧទាហរណ៍៖ ឧ. នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០០៨ ក្រោយពីមានទំនាស់រវាថសហព័ន្ធរុស្សី និងហ្ស៊កហ្ស៊ី (Georgia) បានធ្វើឱ្យសហគមន៍អឺរ៉ុបដោយធ្វើនយោបាយបង្កកវិញ តាមរយៈការផ្តាច់ការផ្គត់ផ្គង់ថាមពលឧស្ម័ន ដោយចោទអ៊ុយក្រែនថា បានបូមយកឧស្ម័នប្រាសចាកពីកិច្ចព្រមព្រៀងដែលធ្វើឱ្យទំនាស់នេះកាន់តែមានសភាពប្រឈមដាក់គ្នាកាន់តែតានតឹងឡើងរវាងរុស្ស៊ី និងអឺរ៉ុបរហូតដល់ថ្ងៃទី១៨ មករា ឆ្នាំ២០០៩ ទើបមានជំនួបទ្វេភាគីរវាងនាយករដ្ឋមន្រ្តីអ៊ុយក្រែន និងនាយករដ្ឋមន្រ្តីសហព័ន្ធរុស្ស៊ី ដើម្បីធ្វើការដោះស្រាយបញ្ហានេះ ដោយមានការចូលរួមពីប្រទេសបារាំង អុីតាលី អេស្ប៉ាយ អាល្លឺម៉ង់ផង។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «នយោបាយទន់ភ្លន់» មានន័យដូចម្ដេច ?


នយោបាយទន់ភ្លន់


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា នយោបាយការទូតដែលប្រើប្រាស់ក្នុងការធ្វើទំនាក់ទំនងដែលមានលក្ខណៈប្រុងប្រយ័ត្នដោយធ្វើការការសិក្សាស៊ីជម្រៅទៅលើអរិយធម៌របស់ប្រទេស ក្រុម ឬបុគ្គលនោះ ជាមុនសិន មុននឹងធ្វើទំនាក់ទំនងទៅលើបញ្ហាណាមួយ។ នយោបាយទន់ភ្លន់នេះក៏គេអាចប្រើប្រាស់សម្រាប់ធ្វើការដោះស្រាយនយោបាយផ្ទៃក្នុងផងដែរ។
ឧទាហរណ៍៖ ឧ. – ការដោះស្រាយជម្លោះបញ្ហានៅមជ្ឈិមបូព៌ាសហរដ្ឋអាម៉េរិកបានប្រើប្រាស់នយោបាយទន់ភ្លន់ ដើម្បីសិក្សាទៅលើទំនៀមទម្លាប់ប្រពៃណីរបស់មជ្ឈិមបូព៌ា ដោយមិនប្រើច្បាប់អន្តរជាតិ ឬការទូតទាំងស្រុងទេ។ – ការជាប់គាំងនយោបាយក្រោយពីការបោះឆ្នោតឆ្នាំ២០០៣ អស់រយៈពេល១ឆ្នាំមក សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន​ សែន បានប្រើប្រាស់នយោបាយទន់ភ្លន់ ដើម្បីចូលចរចាជាមួយដៃគូហ៊្វុនស៊ិនប៉ិច។

ដកស្រង់​ពី​វចនានុក្រម​សម្ដេចព្រះសង្ឃរាជ ជួន ណាត


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «នយោបាយច័ក្កច័ន» មានន័យដូចម្ដេច ?


នយោបាយច័ក្កច័ន


មានន័យថា ប្រភេទនយោបាយមួយ ដែលគេរៀបចំឡើងដោយមានពហុមនោគមវិជ្ជា ដើម្បីសម្រេចគោលដៅណាមួយរបស់អ្នកនយោបាយ ដូចជា ការបង្កើតរដ្ឋាភិបាល ឬចលនានយោបាយចម្រុះពណ៌។
ឧទាហរណ៍៖ ឧ. ក្រោយពីការដួលរលំរបបកម្ពុជាប្រជាធិបតេយ្យឆ្នាំ១៩៧៩ ក្រុមអ្នកតស៊ូត្រីភាគីដែលមាននិន្នាការនយោបាយច័ក្កច័នបានរួបរួមគ្នាប្រឆាំងនឹងរបបសាធារណរដ្ឋប្រជាមានិតកម្ពុជា។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «នយោបាយចម្រុះពណ៌» មានន័យដូចម្ដេច ?


នយោបាយចម្រុះពណ៌


មានន័យថា នយោបាយដែលទទួលយកមនោគមវិជ្ជានយោបាយគ្រប់និន្នាការ ក្នុងទិសដៅបង្ហាញពិភពលោកថា ខ្លួន​មិនរើសអើងនិន្នាការនយោបាយ។
ឧទាហរណ៍៖ ឧ. ក្រោយពីការបង្កើតបក្សសម្ព័ន្ធសេអាតូ នៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ១៩៥៤ ប្រទេសកម្ពុជាបានប្រកាសជាប្រទេសអព្យាក្រឹត មិនចូលបក្សសម្ព័ន្ធ។ ក្រោមនយោបាយនេះ ប្រទេសកម្ពុជាបនាប្រើប្រាស់នយោបាយចម្រុះពណ៌ដើម្បីអាចទទួលបានជំនួយពីចិន រុស្ស៊ី អាមេរិក។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «នយោបាយកិយុគ» មានន័យដូចម្ដេច ?


នយោបាយកិយុគ


មានន័យថា ស្ថានភាពវឹកវរទាំងឡាយដែលបង្កើតឡើងដោយអ្នកដឹកនាំ ឬអ្នកនយោបាយ ក្នុងសម័យកាលណាមួយ ក្នុងគោលបំណងដណ្តើមយកអំណាច ឬដោះដូរអំណាច តាមរយៈមហាជន និងតាមមធ្យោបាយផ្សេងៗទៀត។ ឧ. នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០០៣ សហរដ្ឋអាមេរិកបានធ្វើសង្រ្គាមបណ្តេញលោក សាដាំ ហូសេន ប្រធានាធិបតីប្រទេសអុីរ៉ាក់ ចេញពីអំណាច ដោយចោទប្រកាន់ថាបានផលិតអាវុធនុយក្លេអ៊ែរអាវុធគីមី និងដឹកនាំប្រទេសផ្តាច់ការ។ ផ្ទុយទៅវិញ តាមរយៈរបាយការណ៍អង្កេតជាក់ស្តែងរបស់ភ្នាក់ងារជំនាញអង្គការសហប្រជាជាតិ គេពុំបានរកឃើញភស្តុតាងណាមួយបញ្ជាក់ថា ប្រទេសអុីរ៉ាក់បានផលិតអាវុធ ដូចជាការចោទប្រកាន់នោះទេ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «នយោបាយការ៉ុត និងដំបង» មានន័យដូចម្ដេច ?


នយោបាយការ៉ុត និងដំបង


មានន័យថា នយោបាយប្រើប្រាស់ការទូតផង និងកម្លាំងផងក្នុងពេលតែមួយ តាមគ្រប់រូបភាពដែលអាចធ្វើទៅបាន រួមមាន ការចរចា ការផ្តល់ជំនួយការដាក់ទណ្ឌកម្មសេដ្ឋកិច្ច ការផ្តាច់ទំនាក់ទំនងការទូត និងការប្រើប្រាស់កម្លាំងយោធាជាដើម។
ឧទាហរណ៍៖ ឧ. នយោបាយការ៉ុត និងដំបងរបស់អង្គការសហប្រជាជាតិចំពោះប្រទេសអុីរ៉ង់អំពីបញ្ហាអាវុធនុយក្លេអ៊ែរ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «នយោបាយ» មានន័យដូចម្ដេច ?


នយោបាយ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា. នយ + ឧបាយ) ឧបាយក្នុងការណែនាំ, កលល្បិចឬមេគំនិតដែលគេផ្តើមឡើងដើម្បីដឹកនាំជនដទៃឲ្យប្រព្រឹត្តទៅរកទីដៅយ៉ាងនេះឬយ៉ាងនោះ, កិច្ចការដែលទាក់ទងដោយការគ្រប់គ្រងរដ្ឋ ។
ឧទាហរណ៍៖ គប្បីដើរតាមមាគ៌ានយោបាយនៃរដ្ឋបុរស ។

                     វិធីសាស្ត្រ សិល្បៈ បច្ចេកទេសក្នុងការដឹកនាំគ្រប់គ្រងរដ្ឋ ឬរដ្ឋាភិបាល។ តាមន័យនេះ យើងអាចសង្កេតឃើញថា ពាក្យនយោបាយ មានទំនាក់ទំនងយ៉ាងជិតស្និទ្ធទៅនឹងរដ្ឋ មានន័យថា នៅពេលមានព្រំសីមា ឬបុរី នៅពេលនោះការគ្រប់គ្រងនយោបាយ គឺជាកិច្ចការដែលទាក់ទងទៅនឹងមនុស្សនៅក្នុងរដ្ឋ ឬបុរី។
ឧទាហរណ៍៖ ឧ. នៅដើមសតវត្សទី១ នៃគ្រិស្តសករាជ ប្រទេសកម្ពុជាបានបង្កើតទៅជារដ្ឋ ដោយមានការគ្រប់គ្រងតាមបែបនយោបាយដែលមានក្សត្រី លីវ យី ជាប្រមុខដឹកនាំ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «នយស្តិ» មានន័យដូចម្ដេច ?


នយស្តិ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា គ្រាប់ (ផ្លែឈើ), ដុំកណ្តាលដែលតាំងនៅក្នុងកោសិកានៃសត្វមានជីវិត ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «នយលក្ខណៈ» មានន័យដូចម្ដេច ?


នយលក្ខណៈ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា. នយ + លក្ខណ) លក្ខណៈនៃសេចក្តីពន្យល់ គឺការយោងលេខត្រង់ពាក្យណាមួយនៃទំព័រសៀវភៅ ហើយសរសេរដាក់ខាងក្រោមដើម្បីពន្យល់ពាក្យនោះៗដែលមានន័យផ្សេងគ្នាជាដើម ។
ឧទាហរណ៍៖ ពាក្យនេះ គប្បីធ្វើនយលក្ខណៈផង ទើបគេអាចយល់បានដោយងាយ (បារ. Renvoi រ៉ង្វ័រ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «នយនៈ» មានន័យដូចម្ដេច ?


នយនៈ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. នយន ) ភ្នែក ( ព. កា. ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «នយនេត្រ» មានន័យដូចម្ដេច ?


នយនេត្រ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ. នយ + នេត្រ) ភ្នែកជាផ្លូវ; មនុស្សឬគំនិតដែលទុកជាភ្នែក, ដែលស្នងភ្នែក (ម. ព. ន័យ និង នេត្រ ទៀតផង) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «នយននិយម» មានន័យដូចម្ដេច ?


នយននិយម


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សេដ្ឋកិច្ចដែលរាជការចាត់ចែងការជំនួសឯកជន ដូចជារដ្ឋ​សហគ្រាស ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «នមស្ការ» មានន័យដូចម្ដេច ?


នមស្ការ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. ; បា. នមក្ការ ) កិរិយាថ្វាយបង្គំ, ការបង្អោនកាយក្រាបប្រណិប័ត; គំនាប់ ។
ឧទាហរណ៍៖ សូមនមស្ការចំពោះព្រះរត្នត្រ័យ គឺព្រះពុទ្ធ, ព្រះធម៌, ព្រះសង្ឃ !


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «នភោធូម» មានន័យដូចម្ដេច ?


នភោធូម


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. នភ “មេឃ, អាកាស” + ធូម “ផ្សែង”, ភ > ភោ ) ពពកដែលរសាត់មើលទៅឃើញដូចជាផ្សែង (ព. កា.) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «នភាល័យ» មានន័យដូចម្ដេច ?


នភាល័យ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. នភ + អាលយ ) លំនៅពពក គឺមេឃ, អាកាស ។
ឧទាហរណ៍៖ អណ្តែតត្រសែតកណ្តាលនភាល័យ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «នភាបាទ» មានន័យដូចម្ដេច ?


នភាបាទ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ជើងមេឃ ទីដែលមើលទៅឃើញដូចជាមេឃ និងដីជាប់, ការប្រមើលមើលនូវ​ស្ថានការណ៍ខាងនយោបាយ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «នភាបទី» មានន័យដូចម្ដេច ?


នភាបទី


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលបញ្ឈរត្រង់ ដូចជាសសរដែលគេដាំនៅដី ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «នភាកាស» មានន័យដូចម្ដេច ?


នភាកាស


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលជាសម្បត្តិនៃមេញ​ ព្ធដ៍អាកាស ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «នភា» មានន័យដូចម្ដេច ?


នភា


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. នភ ) ពពក, មេឃ, អាកាស ( ព. កា. ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «នភមណ្ឌល» មានន័យដូចម្ដេច ?


នភមណ្ឌល


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ; សំ. នភោមណ្ឌល ) មណ្ឌលពពក គឺពពកដែលមើលទៅឃើញដុំៗ ដោយសង្កាត់ៗ; អាកាសទាំងមូល ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «នភមណី» មានន័យដូចម្ដេច ?


នភមណី


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. នភ + មណិ ) កែវមណីឰដ៏អាកាស គឺព្រះអាទិត្យ ( ព. កា. ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «នភប្រាណ» មានន័យដូចម្ដេច ?


នភប្រាណ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. ) ដង្ហើមអាកាស គឺខ្យល់ ( ព. កា. ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «នភកេតន៍» មានន័យដូចម្ដេច ?


នភកេតន៍


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. នភ “ពពក, មេឃ, អាកាស” + កេតន “ទង់” ទង់អាកាស គឺព្រះអាទិត្យ, ថ្ងៃ ( សម្រាប់ប្រើក្នុងកាព្យ បើកវីត្រូវការប្រើ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «នព្វ» មានន័យដូចម្ដេច ?


នព្វ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ថ្មី (មិនសូវប្រើ) ។
នព្វគុណ (នប់ពៈគុន) ន. ឬ គុ.(សំ. បា. នវ + គុណ “”គុណដោយចំណែកប្រាំបួន”” ) ឈ្មោះមាសទឹក ៩ : មាសនព្វគុណ ។ នព្វគ្រោះ ( នប់ពៈ– ) ន. ( សំ. នវ + គ្រហ ) ឈ្មោះផ្កាយគ្រោះទាំងប្រាំបួនគឺរាប់ ព្រះអាទិត្យ, ព្រះចន្ទ បញ្ចូលផងជាពីរ, និងផ្កាយ អង្គារ, ពុធ, ព្រហស្បតិ៍, សុក្រ, សៅរ៍, រាហុ៍, កេតុ គ្រប់ជា ៩ ។ នព្វន្ត ( នប់-ពន់ ) ន. ( បា. នវ + អន្ត > នវន្ត “”វិជ្ជាលេខមាន ៩ ជាទីបំផុត”” ) ឈ្មោះវិជ្ជាបំបែកលេខតាំងពីមួយដល់ប្រាំបួន : ក្បួននព្វន្ត, លេខនព្វន្ត, រៀននព្វន្ត ។ នព្វរ័តន៍ ឬ នព្វរត្ន (នប់-ពៈរ័ត) ន. ( បា. នវ + រតន; សំ. នវ + រត្ន) រតនៈ ៩ ប្រការគឺ មុក្ដា, បទុមរាគ ( ទទឹម ), បុស្សរាគ ( ប៊ុត ), ពេជ្រ, មរកត, ពៃទូរ្យ, ប្រពាល, កណ្តៀង, ផលិក ។ នព្វលោកុត្តរ (នប់ពៈលោកុត-តៈរ៉ៈ ឬ –កុត-ដ) ន. ( សំ. បា. នវ — ) ធម៌ចម្លងសត្វឲ្យឆ្លងផុតចាកលោក គឺមគ្គ ៤ ផល ៤ និព្វាន ១; ហៅឲ្យពេញថា នព្វលោកុត្តរធម៌ ។ នព្វលោកុត្តរធម៌ ( នប់ពៈលោកុត-តៈរ៉ៈធ័រ ) ន. (ដូចគ្នានឹង នព្វលោកុត្តរ ដែរ) ។ នព្វស័ក ន. ឬ គុ. ស័កទី ៩ ក្នុងចំនួន ១០ ឆ្នាំ ( ម. ព. ស័ក ផង ) ។ ល ។

?ថ្នាក់ពាក្យជា បកតិសំខ្យា
មានន័យថា (បា. នវ) ប្រាំបួន ( ៩ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «នពតារា» មានន័យដូចម្ដេច ?


នពតារា


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ជាឈ្មោះផ្កាយភ្លឺធ្លោ ហាក់ដូចជាចេញផុតពីមេឃ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «នពកម្ម» មានន័យដូចម្ដេច ?


នពកម្ម


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការផ្លាស់សំបុត្រចាស់ ដោយសំបុត្រថ្មី ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «នប់» មានន័យដូចម្ដេច ?


នប់


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា កន្តុប, ត្រមុល ។
ឧទាហរណ៍៖ ស្នែងនប់ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «នបុំសកៈ» មានន័យដូចម្ដេច ?


នបុំសកៈ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ) ខ្ទើយ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «នបុំសកលិង្គ» មានន័យដូចម្ដេច ?


នបុំសកលិង្គ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ) ភេទកណ្តាល គឺមិនមែនភេទប្រុសមិនមែនភេទស្រី ( ពាក្យសម្រាប់ប្រើក្នុងវេយ្យាករណ៍ សំ. បា. ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «នប» មានន័យដូចម្ដេច ?


នប


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ស្នបកន្ទេលសម្រាប់ចូលដេកកណ្តាលវាលបង្ការមិនឲ្យមូសខាំ មិនឲ្យទឹកសន្សើមធ្លាក់មកត្រូវខ្លួន ។
ឧទាហរណ៍៖ ដេកនប គឺដេកនៅក្នុងនប ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ននះនរនាទ» មានន័យដូចម្ដេច ?


ននះនរនាទ


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា គគាត, គឃ្លើន, អង់អាចកាត់ជំនុំចំណោមឥតកោតក្រែង ។
ឧទាហរណ៍៖ ដើរននះនរនាទ; ដំណើរននះនរនាទ ( សរសេរក្លាយជា រនះរនាទ ក៏មាន ។ ម. ព. នរនាទ និង គគាត ផង ) ។

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា គគាត, គឃ្លើន, អង់អាចកាត់ជំនុំចំណោមឥតកោតក្រែង ។
ឧទាហរណ៍៖ ដើរននះនរនាទ; ដំណើរននះនរនាទ ( សរសេរក្លាយជា រនះរនាទ ក៏មាន ។ ម. ព. នរនាទ និង គគាត ផង ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ននះ» មានន័យដូចម្ដេច ?


ននះ


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា រលះ, រលះរលាំង ដោយអាការអង់អាចឥតក្រែង ។
ឧទាហរណ៍៖ ដើរននះ, ដើរននះចុះននះឡើង; ដំណើរននះ ( សរសេរក្លាយជា រនះ ក៏មាន ) ។

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា រលះ, រលះរលាំង ដោយអាការអង់អាចឥតក្រែង ។
ឧទាហរណ៍៖ ដើរននះ, ដើរននះចុះននះឡើង; ដំណើរននះ ( សរសេរក្លាយជា រនះ ក៏មាន ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ននោងព្រៃ» មានន័យដូចម្ដេច ?


ននោងព្រៃ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះវល្លិមានផ្លែដូចជាននោងដែរសម្រាប់យកផ្លែធ្វើថ្នាំកក់សក់ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ននោងប្រហើរ, ននោងមូល» មានន័យដូចម្ដេច ?


ននោងប្រហើរ, ននោងមូល


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា វល្លិដំណាំឡើងទ្រើង ដើមកំណើតមិនប្រាកដ គេដាំនៅក្នុងប្រទេសក្តៅសកលលោក មានផ្លែរាងបំពង់ បរិភោគជាអាហារ សម្រាប់ស្លរប្រហើរជាដើម។ ផ្លែទុំហាលស្ងួតអាចប្រើសម្រាប់ជូតទឹក ជំនួសផ្កាទឹកសោតបាន។ ក្នុងក្បួនឱសថបុរាណ ស្លឹកគេប្រើជាថ្នាំបំពោកលើដំបៅ ជំងឺ ZONA។ ផ្លែជាថ្នាំអោយមានទឹកដោះ និងធ្វើអោយឈាមដើរស្រួល។ ឫសវាគេប្រើជាថ្នាំបញ្ចុះ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ននោងជ្រុង» មានន័យដូចម្ដេច ?


ននោងជ្រុង


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា វល្លិដំណាំឡើងទ្រើង កំណើតនៅក្នុងប្រទេសឥណ្ឌា គេដាំយកផ្លែជាអាហារ ផ្លែរាងដូចមោង មាន១០ជ្រុងស្រួចៗ គេប្រើផ្លែ ធ្វើម្ហូបានច្រើនមុខ។ ក្នុងក្បួនឱសថបុរាណ គេបុកស្លឹកបំពោកលើមុខរបួសអោយឆាប់ជា។ ផ្លែជាថ្នាំធ្វើអោយនោមច្រើន។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ននោង» មានន័យដូចម្ដេច ?


ននោង


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះវល្លិដំណាំឡើងទ្រើង មានផ្លែជាអាហារ; មានច្រើនប្រភេទគឺ ននោងជ្រុង, ននោងទេស, ននោងសាញ ជាដើម ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ននៀល» មានន័យដូចម្ដេច ?


ននៀល


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ប្រមៀលខ្លួនឯងនៅទីផ្ទៃ ។
ឧទាហរណ៍៖ ក្មេងននៀលដី, ក្របីននៀលភក់ ។ ព. ប្រ. វាននៀលនៅហ្នឹង គឺថាក្រាញនៅហ្នឹងមិនព្រមទៅ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ននល» មានន័យដូចម្ដេច ?


ននល


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលមានរាងរល; ដែលនៅកណ្តាលវាលឥតអ្វីបិទបាំង, ធ្លាំង ។
ឧទាហរណ៍៖ រាងននល, ស្រាតននល, លែងខ្លួនននល ។ ននលគក ដែលននលស្រដៀងនឹងមាន់គក ឬននលជ្រងក ( ព. សា. ) ។

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលមានរាងរល; ដែលនៅកណ្តាលវាលឥតអ្វីបិទបាំង, ធ្លាំង ។
ឧទាហរណ៍៖ រាងននល, ស្រាតននល, លែងខ្លួនននល ។ ននលគក ដែលននលស្រដៀងនឹងមាន់គក ឬននលជ្រងក ( ព. សា. ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «នទី» មានន័យដូចម្ដេច ?


នទី


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ) ស្ទឹង, ទន្លេ ។ កុន្នទី ស្ទឹង ឬទន្លេតូច; មហានទី ស្ទឹង ឬទន្លេធំ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «នត្ថុកម្ម» មានន័យដូចម្ដេច ?


នត្ថុកម្ម


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ) ការបន្តក់ថ្នាំតាមច្រមុះ, ការឲ្យហិតថ្នាំតាមច្រមុះ ។
ឧទាហរណ៍៖ អ្នកត្រូវធ្វើនត្ថុកម្មក្នុងមួយថ្ងៃ៣ដង នាសិករោគនឹងបានធូរស្រាលតាមលំដាប់ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «នត្ថិភាព» មានន័យដូចម្ដេច ?


នត្ថិភាព


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា. នត្ថិភាវ; សំ. នស្តិភាវ) ភាវៈគ្មាន, ភាពនៃអ្វីៗដែលមិនមាន, ការឥតមាន ។
ឧទាហរណ៍៖ ពីដើមគាត់គ្រាន់រួចខ្លួន ប៉ុន្តែឥឡូវ គាត់ធ្លាក់ចុះក្នុងនត្ថិភាពសាបរលាបណាស់ទៅហើយ ។ ព. ផ្ទ. អត្ថិភាព ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «នត្តា» មានន័យដូចម្ដេច ?


នត្តា


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. នត្តុ > នត្តា; សំ. នប្ត្ឫ ) កូនរបស់កូន គឺចៅ។ ពាក្យ នត្តា នេះប្រើហៅចៅទាំងបុរសទាំងស្ត្រី, ពុំមែនចៅប្រុសថា នត្តោ ចៅស្រីថា នត្តា ទេ (រ. ស.) ។
ឧទាហរណ៍៖ ព្រះរាជនត្តា ឬ ព្រះនត្តាក្សត្រា (ចៅប្រុសនៃព្រះរាជា), ព្រះរាជនត្តាក្សត្រី (ចៅស្រីនៃព្រះរាជា), ឬថា ព្រះនត្តាបុរស, ព្រះនត្តាស្ត្រី ដូច្នេះវិញក៏បាន ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «នតិភាព» មានន័យដូចម្ដេច ?


នតិភាព


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការបន្ទាបខ្លួន ការឱនលំទោន ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «នង្គ័ល» មានន័យដូចម្ដេច ?


នង្គ័ល


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា. នង្គល; សំ. លាង្គល) ប្រដាប់សម្រាប់ភ្ជួរផែនដី ។ កាព្យសម្រាប់ពួកកសិករថា ។
ឧទាហរណ៍៖ យើងជាកសិករ បានភ្លៀងមកអរ រៀបចំនង្គ័ល រនាស់រាល់ប្រាណ ហើយបានខ្វាយខ្វល់ សាបព្រោះរចល់ ឲ្យទាន់វេលា ។

                 ពាក្យ នង្គ័ល នេះខ្មែរយើងច្រើនហៅក្លាយថា អង្គ័ល; សម្តីនិយាយក្លាយពីសំស្ក្រឹតឬពីបាលីយ៉ាងនេះហៅថា បាលីក្លាយ ឬ បាលីបំប្លែង ដូចគ្នានឹងសម្តី ប្រាក្រឹត របស់អ្នកប្រទេសឥណ្ឌាដែរ ។ អ្នកស្រុកក្នុងខែត្រខ្លះហៅផ្នៀងនង្គ័លថា ខុងម៉ូវ; ពាក្យបណ្តៅហៅ តុកតុល ( មើលក្នុងពាក្យ ប្រាក្រិត ទៀតផង ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «នគ្គភាព» មានន័យដូចម្ដេច ?


នគ្គភាព


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ភាពនៃមនុស្ស ឬវត្ថុដែលឥតគ្រឿងបិទបាំង។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «នគ្គនិយម» មានន័យដូចម្ដេច ?


នគ្គនិយម


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា លទ្ធិដែលប្រកាន់ថា ការអាក្រាតកាយកណ្តាល វាល ហើយប្រព្រឹត្តការហាត់ប្រាណ ជាវិធីប្រកប ដោយអនាម័យ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «នគ្គជន» មានន័យដូចម្ដេច ?


នគ្គជន


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.) ជនអាក្រាត គឺមនុស្សស្រាតលែងខ្លួនទទេ មិនត្រូវការដោយសម្លៀកបំពាក់ ។ នគ្គនិយម ( នាក់-គៈនិយំ ) ការរាប់អាន ឬការអនុលោមទៅតាមលទ្ធិអាក្រាត ។ នគ្គភាព ភាពនៃជនអាក្រាត, ការស្រាត ។ នគ្គសមណៈ សមណៈអាក្រាត គឺអ្នកបួសមួយពួកខាងក្រៅពុទ្ធសាសនា បានដល់ពួកអចេលកៈនៅប្រទេសឥណ្ឌា ( ម. ព. អចេលកៈ ផង ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «នគ្គកម្មសិទ្ធិករ» មានន័យដូចម្ដេច ?


នគ្គកម្មសិទ្ធិករ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ម្ចាស់វត្ថុដែលឥតស៊ីផល តាមរបៀបដូចខាងលើ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «នគ្គកម្មសិទ្ធិ» មានន័យដូចម្ដេច ?


នគ្គកម្មសិទ្ធិ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា កម្មសិទ្ធិនៃវត្ថុដែលអ្នកដទៃស៊ីផល ដូចជាផ្ទះដែលម្ចាស់បញ្ចាំទៅឱ្យអ្នកដទៃ ឱ្យគេយកឈ្នួលកាត់ការប្រាក់ជាដើម ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «នគរោបនីយកម្ម» មានន័យដូចម្ដេច ?


នគរោបនីយកម្ម


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការរៀបចំលម្អទីក្រុង ។
ឧទាហរណ៍៖ សរសេរ នគរូបនីយកម្ម ក៏បាន


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «នគរូបនីយកម្ម» មានន័យដូចម្ដេច ?


នគរូបនីយកម្ម


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការរៀបចំលម្អទីក្រុង ។
ឧទាហរណ៍៖ សរសេរ នគរោបនីយកម្ម ក៏បាន ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «នគរសោភិនី» មានន័យដូចម្ដេច ?


នគរសោភិនី


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ. បា.) ស្រីអ្នកញ៉ាំងនគរឲ្យល្អ ឬស្រីមានលំអឆើតក្នុងក្រុង ( ស្រីផ្កាមាស ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «នគរវត្ត» មានន័យដូចម្ដេច ?


នគរវត្ត


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះប្រាសាទបុរាណមួយកន្លែងនៅក្នុងខែត្រសៀមរាប ជាមហាមន្ទីររុងរឿងដោយលម្អគ្មានពីរ (ហៅក្លាយមកជា អង្គរវត្ត) ។ ពាក្យ នគរ នេះច្រើនតែមានសំឡេងក្លាយឃ្លាតជា អង្គរ ដូច្នេះឯង, ដូចជា នគរបាល, នគរបុរី, នគរយមរាជ, នគរវត្ត ក្លាយជា អង្គរបាល, អង្គរបុរី, អង្គរជមរាជ, អង្គរវត្ត ជាដើម; សម្តីត្រឹមត្រូវខ្ពង់ខ្ពស់ដែលក្លាយឃ្លាតជាសម្តី សាមញ្ញ គ្មានអត្ថន័យបែបនេះពុំមែនត្រឹមតែ នគរ ជា អង្គរ ប៉ុណ្ណោះទេ មានពាក្យឯទៀតៗខ្លះក៏ក្លាយឃ្លាតពីរូបដើមពីសំឡេងដើមដូច្នោះដែរ ដូចជា នង្គ័ល, បទុម, បព្វជិត, បព៌ត, បពិត្រ, មច្ឆា, សុខតម ក្លាយជា អង្គ័ល, បូទុម, បុព្វជិត, បរិពត, បូពិត្រ មេឆា; សុខដុម ជាដើម ក៏សុទ្ធតែក្លាយឃ្លាតដូចគ្នាដែរ; ការក្លាយបែបនេះមកពីអ្នកនិយាយប្រហែសធ្វេស ចេះតែថា ចេះតែសរសេរៗទៅ ពុំគិតដល់ការរក្សាភាសាជាតិ, យូរៗតៗមក ក៏ទៅជាសម្តីឥតន័យទៅអស់, នាំឲ្យអ្នកអក្សរសាស្ត្រមានការលំបាកនឹងកែតម្រូវ ។ ល ។ ( មើលក្នុងពាក្យ ប្រាក្រឹត ទៀតផង ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «នគររាជភ្លេងជាតិ» មានន័យដូចម្ដេច ?


នគររាជភ្លេងជាតិ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. នគររាជជាតិ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «នគររាជជើងព្រៃ» មានន័យដូចម្ដេច ?


នគររាជជើងព្រៃ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះបទភ្លេងខ្មែរបុរាណមួយមេ ដែលគេបង្កើតឲ្យមានឡើងក្នុងខែត្រជើងព្រៃ គឺនៅស្រុកជើងព្រៃសម័យបច្ចុប្បន្ន ឲ្យជាអនុស្សរណៈដល់ខែត្រនគររាជដែលព្រាត់ពីប្រទេសកម្ពុជាទៅ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «នគររាជជាតិ» មានន័យដូចម្ដេច ?


នគររាជជាតិ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះបទភ្លេងជាតិរបស់ប្រទេសកម្ពុជា សម្រាប់បន្លឺសូរសព្ទជាព័ស្តុតាងឲ្យឮក្នុងសម័យបច្ចុប្បន្ននេះ, សាកលលោកស្គាល់ច្បាស់ថាជាភ្លេងជាតិរបស់ខ្មែរ ។
ឧទាហរណ៍៖ ឈរសម្រឹងគោរពភ្លេងជាតិ ។

                ភ្លេងជាតិខ្មែរនេះមាន៥សង្កាត់គឺ សង្កាត់ទី ១ មាន ៩ ម៉ាត់, ទី ២ មាន១១ម៉ាត់, ទី៣មាន១២ម៉ាត់, ទី៤មាន១៣ម៉ាត់, ទី៥មាន៨ម៉ាត់, រួមទាំង៥សង្កាត់ មាន៥៣ម៉ាត់ ត្រូវជា១បទភ្លេង មានបទឬទំនុកចាប់ចួនគ្នារាល់ថ្នាក់ ហៅថា បទនគររាជជាតិ ជាអនុស្សរណៈដល់ខែត្រនគររាជចាស់របស់ប្រទេសកម្ពុជាក្នុងសម័យបុរាណ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «នគររាជ» មានន័យដូចម្ដេច ?


នគររាជ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះបទភេ្លងខ្មែរបុរាណមួយមេ ។
ឧទាហរណ៍៖ បទភេ្លងនគររាជជាអនុស្សរណៈដល់ខែត្រចាស់មួយរបស់ប្រទេសកម្ពុជា ក្នុងសម័យបុរាណព្រេងនាយដែលឃ្លាតចេញពីប្រទេសខ្មែរទៅដោយខ្មែរបែកសាមគ្គី . . . ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «នគរភាព» មានន័យដូចម្ដេច ?


នគរភាព


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សេចក្តីគួរសមដែលសំដែងឱ្យភ្ញៀវបរទេសឃើញ តាមរបៀបអ្នកក្រុង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «នគរបុរី» មានន័យដូចម្ដេច ?


នគរបុរី


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះរាជធានីចាស់តូចមួយក្នុងស្រុកព្រៃកប្បាសខែត្រតាកែវ ( ហៅក្លាយមកជា អង្គរបុរី )
ឧទាហរណ៍៖ នគរបុរី ជារាជធានីចាស់ព្រេងព្រឹទ្ធរបស់ប្រទេសកម្ពុជា ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «នគរបាលយុត្តិធម៌» មានន័យដូចម្ដេច ?


នគរបាលយុត្តិធម៌


?ថ្នាក់ពាក្យជា មូលដ្ឋាន
មានន័យថា ជំនួយរបស់អំណាចតុលាការ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «នគរបាល» មានន័យដូចម្ដេច ?


នគរបាល


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ) អ្នករក្សានគរ ( ហៅក្លាយជា អង្គរបាល ក៏មាន ) ។ក្រសួងឬក្រុមរាជការត្រួតត្រារក្សាប្រជាជនក្នុងក្រុង ឲ្យប្រតិបត្តិតាមបញ្ញត្តិសម្រាប់ក្រុង។ ក្រុមនគរបាល ឬ តម្រួតនគរបាល រាជតម្រួតក្រុង (ចំពោះតែរាជធានីភ្នំពេញ) ។ សម្រាប់ខែត្រ-ស្រុកហៅ រាជតម្រួតខែត្រ, រាជតម្រួតស្រុក ។ សម្រាប់មណ្ឌលនីតិកម្មក្នុងតំបន់ ឬក្នុងសង្កាត់ ក៏ហៅថា រាជតម្រួតស្រុក ដែរ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «នគរធំ» មានន័យដូចម្ដេច ?


នគរធំ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះក្រុងចាស់ធំមួយនៅក្នុងខែត្រសៀមរាប ជាក្រុងរុងរឿងដោយកំពែង, ខ្លោងទ្វារ, ប្រាសាទក្បាច់រចនាប្លែកផ្សេងៗ ហៅក្លាយមកជា អង្គរធំ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «នគរជុំ» មានន័យដូចម្ដេច ?


នគរជុំ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះប្រទាលមួយប្រភេទ មានស្លឹកនិងមើមស្រដៀងនឹងស្រជែត ប៉ុន្តែស្លឹកឈរៗ, អ្នកលក់ទំនិញច្រើនដាំក្នុងផើងដាក់នៅកន្លែងលក់ទំនិញ ដោយមានជំនឿតាមប្រពៃណីថា នឹងមានមនុស្សច្រើនមកជួបជុំទិញទំនិញ ។
ឧទាហរណ៍៖ ប្រទាលនគរជុំ ( ហៅក្លាយថា ប្រទាលអង្គរជុំ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «នគរជន» មានន័យដូចម្ដេច ?


នគរជន


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ.; បា. នគរ + ជន ) ជនអ្នកនៅក្នុងក្រុង ( អ្នកក្រុង ) ។ ប្រើឲ្យត្រឹមត្រង់តាមបែបបាលីជា នាគរជន ។ ម. ព. នាគរា, នាគរិក ទៀតផង ។ ព. ផ្ទ. ជានបទ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «នគរ» មានន័យដូចម្ដេច ?


នគរ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ) បុរី, ក្រុង ។
ឧទាហរណ៍៖ អ្នកនគរ គឺអ្នកក្រុង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «នខ្វាក់» មានន័យដូចម្ដេច ?


នខ្វាក់


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (ព. បុ. ) អក្សរ ន ដែលមានរាងសណ្ឋានកួចខ្វែងជា ត្រីកោណ (បីជ្រុង) នេះសម្រាប់សរសេរចុះក្នុងផ្ទៃកន្សែងយ័ន្តក្នុងសម័យបុរាណដោយគេសន្មតថាជាតួអក្សរពិសេសមានអានុភាពពូកែស័ក្តិសិទ្ធិ, សម្រាប់ជួតក្បាលចូលកាន់សង្គ្រាម… ។ អ្នកដែលមិនចេះអក្សរ ច្រើននិយាយប្រាប់គ្នីគ្នាថា
ឧទាហរណ៍៖ ខ្ញុំឥតចេះអក្សរមួយតួទេ សូម្បីតែនខ្វាក់ក៏ឥតចេះដែរ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «កនខា មានន័យដូចម្ដេច ?


កនខា


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ) ក្រចកទាំងឡាយ (រ. ស.) ។
ឧទាហរណ៍៖ ព្រះនខា ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «នក្សត្រប្ញក្ស» មានន័យដូចម្ដេច ?


នក្សត្រប្ញក្ស


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដូចគ្នានឹង នក្ខត្តឫក្ស ដែរ ( ម. ព. នោះ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «នក្សត្រ» មានន័យដូចម្ដេច ?


នក្សត្រ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. ) ផ្កាយ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «នក្ខត្តឫក្ស» មានន័យដូចម្ដេច ?


នក្ខត្តឫក្ស


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. នក្សត្រ “ផ្កាយ” + ឫក្ស “ផ្កាយ” ; បា. នក្ខត្ត + ឥក្ក “ផ្កាយ + ផ្កាយ” ) ផ្កាយទាំងពួងទួទៅ ។ ពេលកំណត់ដោយផ្កាយដែលហោរគន់រក ដើម្បីឲ្យដឹងថាគ្រោះកាចឬគ្រោះជា ( តាមហោរាសាស្ត្រ ) ។
ឧទាហរណ៍៖ ថ្ងៃនេះជាថ្ងៃប្រកបដោយនក្ខត្តឫក្សដ៏ឧត្តម. . . ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «នក្ខត្តយោគវិទ្យា» មានន័យដូចម្ដេច ?


នក្ខត្តយោគវិទ្យា


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សិល្បៈក្បួនទស្សន៍ទាយជតារាសីតាមអង្សាកំណើត។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «នក្ខត្តយោគព្យាករណ៍» មានន័យដូចម្ដេច ?


នក្ខត្តយោគព្យាករណ៍


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការទស្សន៍ទាយរបស់អ្នកតារាសាស្រ្ត ដោយផ្សំតាមអង្សា​កំណើត​របស់មនុស្សម្នាក់​ៗ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «នក្ខត្តយោគ» មានន័យដូចម្ដេច ?


នក្ខត្តយោគ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា តារាសាស្រ្ត វិទ្យាចែងពីផ្កាយនព្វគ្រោះ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «នក» មានន័យដូចម្ដេច ?


នក


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា (ស. ន្ចក អ. ថ. ន៉ក “ក្រៅ”) ដែលចេញនៅក្រៅមុខតំណែងរាជការ, ដែលឈប់ធ្វើការរាជការហើយ ។
ឧទាហរណ៍៖ មន្ត្រីនក, ចាងហ្វាងនក ។

                អស់តំណែងដោយចាស់ ឬដោយផុតបុណ្យ។ ឧទាហរណ៍៖ មេស្រុកនក។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ន» មានន័យដូចម្ដេច ?



មានន័យថា ព្យញ្ជនៈទី ៥ ក្នុងវគ្គទី ៤ ជាទន្តជៈ ឬសកដ្ឋាននាសិកជៈ មានសំឡេងចេញតាមឋានរបស់ខ្លួនជាទន្តជៈផង ចេញពីត្រង់ច្រមុះបន្តិចផង ។ ជាវគ្គន្ត-ព្យញ្ជនៈ, ខាងភាសាសំស្ក្រឹតនិងបាលី អានថា នៈ ឬ ន៉ៈ, តម្រួតលើព្យញ្ជនៈទាំង ៤ តួក្នុងវគ្គរបស់ខ្លួនគឺ ត, ថ, ទ, ធ និងលើតួឯង ហើយនិងលើព្យញ្ជនៈក្នុងសេសវគ្គ ៦ តួគឺ យ, រ, ល, វ, ស, ហ ទៀតផង តាមអក្ខរវិធីខ្មែរ ។ ន ជាព្យញ្ជនៈចូលក្នុងវិធីសម្លាប់ឲ្យមានសំឡេងជា ន៉ ទៀតផង ដូច ទស្សនា, សាសនា ជាដើម ( ទ័ស-សៈន៉ា, សាសៈន៉ា ឬ សាស្នា ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ធ្វេសទ្វេ» មានន័យដូចម្ដេច ?


ធ្វេសទ្វេ


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វេសពីរដង គឺធ្វេសហើយធ្វេសទៀតដល់ពីរដង ឬធ្វេសច្រើនដង។ ច្រើនប្រើក្នុងកាព្យដូចជា ។
ឧទាហរណ៍៖ គួរប្រុងប្រយ័ត្នកុំបីធ្វេស បើបានជាធ្វេសកុំធ្វេសទ្វេ ទ្វេធ្វេសប្រហែសឃើញច្រើនតែ វិនាសទ្រព្យធនពុំសូវខាន ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ធ្វេស» មានន័យដូចម្ដេច ?


ធ្វេស


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្លោយ, ប្រហែស ។
ឧទាហរណ៍៖ ធ្វេសស្មារតី, ធ្វេសគំនិត ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ធ្វើ​អនុគ្គមនៈ» មានន័យដូចម្ដេច ?


ធ្វើ​អនុគ្គមនៈ


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា (ព. ផ្ទ. បច្ចុគ្គមនៈ ឬ បច្ចុគ្គមន៍ “ការ​ក្រោក​ទទួល”)។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ធ្វើឧស្សាហូបនីកម្ម» មានន័យដូចម្ដេច ?


ធ្វើឧស្សាហូបនីកម្ម


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ដាក់ធ្វើជាឧស្សាហកម្ម បង្កើនឧស្សាហកម្ម។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ធ្វើសំយោគ» មានន័យដូចម្ដេច ?


ធ្វើសំយោគ


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ផ្សំ ប្រមូលឡើងវិញ គឺផ្តុំធាតុឱ្យកើតជានេះ ជានោះវិញ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ធ្វើវិនិយោគ» មានន័យដូចម្ដេច ?


ធ្វើវិនិយោគ


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ដាក់ប្រាក់ធ្វើជាដើមទុន ​។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ធ្វើវញ្ឈកម្ម» មានន័យដូចម្ដេច ?


ធ្វើវញ្ឈកម្ម


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើមិនឱ្យមានផល មិនឱ្យបន្តពូជបាន ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ធ្វើប្រជាធិបត្យូបនីយកម្ម» មានន័យដូចម្ដេច ?


ធ្វើប្រជាធិបត្យូបនីយកម្ម


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើ ដាក់ឱ្យទៅជារបស់ប្រជារាស្រ្ត ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ធ្វើបតិដ្ឋាប័ន» មានន័យដូចម្ដេច ?


ធ្វើបតិដ្ឋាប័ន


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា បង្កើតជាខ្លឹមសារនៃវត្ថុណាមួយ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ធ្វើនិច្ចវេតន៍» មានន័យដូចម្ដេច ?


ធ្វើនិច្ចវេតន៍


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ឱ្យបាននូវបៀវត្ស៍ មានកម្រិតក្នុងមុខតំណែង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ធ្វើទុក្ខ» មានន័យដូចម្ដេច ?


ធ្វើទុក្ខ


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើឲ្យលំបាក, ធ្វើឲ្យចង្អៀតចង្អល់ចិត្ត, នាំឲ្យមានកង្វល់ ។
ឧទាហរណ៍៖ យប់មិញ ខ្ញុំឥតបានធ្មេចមួយស្រឡេតសោះ ព្រោះកូនតូចវាធ្វើទុក្ខខ្លាំងពេក។ ធ្វើទុក្ខបុកម្នេញ ធ្វើទុក្ខរំអុកឲ្យព្រួយម្នេញជានិច្ច ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖