Posted on Leave a comment

តើពាក្យ «នាយករដ្ឋមន្រ្តី» មានន័យដូចម្ដេច ?

នាយករដ្ឋមន្រ្តី

?ថ្នាក់ពាក្យជា មូលដ្ឋាន
មានន័យថា វាក្យសព្ទនេះមាននិយមន័យច្រើន ដូចខាងក្រោម៖ ១. សមាជិករដ្ឋសភា។ ២. ប្រមុខរាជរដ្ឋាភិបាល ដឹកនាំ បញ្ជារាល់សកម្មភាពការងាររបស់រាជរដ្ឋាភិបាល លើគ្រប់វិស័យ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «នាយកផ្នែកលក់» មានន័យដូចម្ដេច ?

នាយកផ្នែកលក់

មានន័យថា អ្នកគ្រប់គ្រងម្នាក់ក្នុងចំណោមអ្នកគ្រប់គ្រងទាំងឡាយដែលទទួលបន្ទុករៀបចំយុទ្ធសាស្រ្តលក់ និងទទួលខុសត្រូវចំពោះដំណើរការលក់ក្នុងអង្គភាពអាជីវកម្ម។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «នាយកធម៌» មានន័យដូចម្ដេច ?

នាយកធម៌

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. សំ. ) ធម៌របស់នាយក, ធម៌សម្រាប់ជនអ្នកដឹកនាំឬអ្នកត្រួតត្រាអ្នកដទៃ ។
ឧទាហរណ៍៖ បុគ្គលជាបព្វជិតក្តី គ្រហស្ថក្តី ដែលធ្វើជាប្រធានត្រួតត្រាលើអ្នកដទៃ គប្បីមាននាយកធម៌៦ យ៉ាង ប្រចាំនៅក្នុងសន្តានចិត្តជានិច្ច គឺ១- ខមា សេចក្តីអត់ធន់; ២- ជាគរិយៈ សេចក្តីភ្ញាក់រលឹករឿយៗ; ៣- ឧដ្ឋានៈ សេចក្តីឧស្សាហ៍ខ្នះខ្នែង; ៤- សំវិភាគៈ ការចែករលែកឬការរំលែកឲ្យនូវវត្ថុផ្សេងៗ; ៥- ទយា សេចក្តីអាណិតអាសូរត្រាប្រណីគេ; ៦- ឥក្ខណា ការរំពៃមើលខុសត្រូវ ។ ( ព. កា. ) រីនាយកធម៌ ដ៏បវរទាំងប្រាំមួយ នេះឯងតែងលើកស្ទួយ ឲ្យនាយកមានតម្លៃ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «នាយក ឬប្រធានគ្រឹះស្ថាន» មានន័យដូចម្ដេច ?

នាយក ឬប្រធានគ្រឹះស្ថាន

?ថ្នាក់ពាក្យជា ហិរញ្ញវត្ថុសាធារណៈ
មានន័យថា អាណាប័កដើមខ្សែនៃគ្រឹះស្ថាន។ ការផ្តល់សិទ្ធិជាអាណាប័កដល់គ្រឹះស្ថាន ដើម្បីឱ្យប្រធាន ឬនាយកមានសិទ្ធិពេញលេញក្នុងការទទួលខុសត្រូវ និងគ្រប់គ្រងផ្នែកហិរញ្ញវត្ថុដោយខ្លួនឯងផ្ទាល់ រួមមាន ចំណូល ចំណាយពីប្រភពធនធានផ្ទៃក្នុង និងពីប្រភពថវិការដ្ឋ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «នាយក» មានន័យដូចម្ដេច ?

នាយក

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ) អ្នកនាំ, អ្នកដឹកនាំ, អ្នកត្រួតត្រា ។
ឧទាហរណ៍៖ អ្នកនាយក, ឥតមានអ្នកនាយកលើ។ បើស្ត្រីជា នាយិកា ។ ប្រើក្លាយមកជា កិ. ថា ត្រួតត្រា ក៏មាន : កុំមកនាយកលើខ្ញុំ… ។ ប្រើជា កិ. បែបនេះតាមទម្លាប់មាត់ដែលនិយាយខុសទេ, គួរលែងប្រើ ត្រូវប្រើថា កុំមកធ្វើជានាយកលើខ្ញុំ… ដូច្នេះវិញ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «នាយ» មានន័យដូចម្ដេច ?

នាយ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. នី > នាយ “នាំ, ដឹកនាំ; អ្នកដឹកនាំ” ) អ្នកដឹកនាំ, អ្នកត្រួតត្រា, ចៅហ្វាយបន្ទាប់, ចៅហ្វាយរង ។
ឧទាហរណ៍៖ លោកនាយ, នាយវេន, នាយគយ, នាយភូឃុំ, នាយទាហាន, នាយឧទ្យាន, នាយត្រួត… ។

សម្រាប់ហៅដោយដំណើរគួរសម ឬលើកតម្កើង                         ចំពោះមនុស្សប្រុសឥតបណ្តាស័ក្តិ, ឥតមានមុខការត្រួតត្រាលើគេទេក៏បាន ។
ឧទាហរណ៍៖ នាយទេព, នាយព្រហ្ម, នាយយស, នាយសុខ ជាដើម ។

?ថ្នាក់ពាក្យជា សព្វនាម
មានន័យថា ខាងម្ខាងទីទៃពីខាងអាយ, ឯណោះ ។
ឧទាហរណ៍៖ ខាងនាយ, ត្រើយនាយ, ស្រុកនាយ, ខ្ញុំនៅឯនាយ. . . ។ ព. ផ្ទ. អាយ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «នាម៉ឺន» មានន័យដូចម្ដេច ?

នាម៉ឺន

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា មន្ត្រីមានបណ្ដាស័ក្តិ ១០ ហ៊ូពាន់ គឺស័ក្តិមមួយម៉ឺន; ពាក្យនេះជាប់មកពីសម្តីសៀមថា ន៉ាហ្មឺ់ន “”ស្រែមួយម៉ឺន””, ន៉ាសែន “ស្រែមួយសែន”; បណ្ដាស័ក្តិមន្ត្រីធំក្នុងសម័យពីព្រេងនាយយូរមកហើយ ដែលមានមុខងារត្រូវស្ដីត្រួតត្រា ឬត្រូវបានស្រែមួយហ្មឺន, មួយសែន ជាមុខអាករ; ព្រោះហេតុនោះ ទើបមានពាក្យនិយាយថា នាហ្មឺននាសែន ឬ ន៉ាហ្មឺនន៉ាសែន ជាប់មកដល់សព្វថ្ងៃ ។
ឧទាហរណ៍៖ ធ្វើជានាហ្មឺន ។ ព. ផ្ទ. រាស្ត្រ ។ ម. ព. ក្សត្រ ឬ ក្សត្រិយ៍ ទៀតផង ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «នាមវលី» មានន័យដូចម្ដេច ?

នាមវលី

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា បញ្ជីរាយឈ្មោះតាមមុខវត្ថុនីមួយៗ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «នាមសព្ទ» មានន័យដូចម្ដេច ?

នាមសព្ទ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ.; បា. នាមសទ្ទ ) សព្ទសម្ដែងនូវឈ្មោះមនុស្ស, សត្វ, ទ្រព្យរបស់និងអ្វីៗទាំងពួង ។
ឧទាហរណ៍៖ ពាក្យថា ឈើ ធំ រលំ, ឈើ ជានាមសព្ទ, ធំជាគុណសព្ទ, រំលំ ជាកិរិយាសព្ទ ។ល។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «នាមប្បញ្ញត្តិ» មានន័យដូចម្ដេច ?

នាមប្បញ្ញត្តិ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ) ការកំណត់ឈ្មោះ, ការឲ្យឈ្មោះ ។ ខ្មែរក្នុងសម័យបុរាណ ច្រើនតែជ្រើសរើសឈ្មោះតាមបង្គាប់ក្នុងក្បួនមហាទក្សា, ឯតាមការណ៍ពិត, ឈ្មោះនោះឥតមានគុណទោសឬសុខទុក្ខល្អអាក្រក់អ្វីទេ គឺតាមតែឲ្យឈ្មោះថាអ្វីក៏បាន, ដូចជាឈ្មោះ កង, កើត, កែវ, គង់, គាំ, ចម្រុង, ចម្រើន, ចាប, ព្រាប, នៅ, រស់, សុខ ជាដើម ពុំមែនសុទ្ធតែពិតដូចឈ្មោះទាំងនោះទេ ប៉ុន្តែទោះបីពុំពិតដូច្នោះក៏ដោយ មនុស្សក្នុងសកលលោក ក៏ច្រើនតែជ្រើសរើសយកឈ្មោះល្អៗឬពីរោះៗមកប្រើដែរ ពីព្រោះចង់ឲ្យកូនចៅបានសមប្រកបដូចឈ្មោះនោះៗ, នេះគឺជាការចាំបាច់របស់មនុស្សស្ទើរតែរាល់រូបក្នុងលោក នឹងបដិសេធចោលក៏ពុំកើត ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «នាមប័ណ្ណ» មានន័យដូចម្ដេច ?

នាមប័ណ្ណ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. នាម + បណ្ណ ) ក្រដាសរឹងជាសន្លឹកតូចៗ មានសរសេរនាមរបស់បុគ្គលម្នាក់ៗ ( បារ. Carte de visite ) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «នាមទូទៅ» មានន័យដូចម្ដេច ?

នាមទូទៅ

?ថ្នាក់ពាក្យជា គយ
មានន័យថា នាមដែលមហាជនស្គាល់ជាទូទៅថាជាការបង្ហាញពីប្រភេទនៃទំនិញ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «នាមគ្គហណមង្គល» មានន័យដូចម្ដេច ?

នាមគ្គហណមង្គល

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.) មង្គលឲ្យនាម គឺមង្គលបង្កក់ ឬបង្កក់ឆ្មបឲ្យឈ្មោះកូនដែលកើតហើយបាន៣ថ្ងៃ ឬ៧ថ្ងៃ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «នាមក្រិយា» មានន័យដូចម្ដេច ?

នាមក្រិយា

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. នាមកិរិយា ) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «នាមកិរិយា» មានន័យដូចម្ដេច ?

នាមកិរិយា

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា. ឬ សំ. ) កិរិយាសព្ទដែលជានាមសព្ទឬនាមសព្ទដែលប្រើជាកិរិយាសព្ទផងក៏បាន, ផ្កា ន., ផ្កា កិ.,; ផ្លែ ន., ផ្លែ កិ.; ភ្លៀង ន., ភ្លៀង កិ. ឧ.
ឧទាហរណ៍៖ ស្វាយមួយដើមនេះផ្កាច្រើនណាស់, មួយដើមឯណោះក៏កំពុងតែផ្កាច្រើនណាស់ដែរ (កិ.); ឆ្នាំនេះ ស្វាយមានផ្លែច្រើនជាងឆ្នាំទៅមិញ (ន.); មេឃងងឹតរកកល់ភ្លៀង, ភ្លៀងមកហើយ (កិ.); ឆ្នាំនេះមានភ្លៀងច្រើនជាងឆ្នាំមុន (ន.) ។

                    បើកុំប្រើជា នាមកិរិយា ត្រូវប្រើជា កិរិយាសព្ទសុទ្ធ ថា បញ្ចេញផ្កា, បញ្ចេញផ្លែ; មេឃបង្អុរភ្លៀង ឬ ភ្លៀងធ្លាក់ ដូច្នេះវិញ ។ ពាក្យថា នាមកិរិយា នេះខ្មែរមានតិចដែរទេ ។ ភាសាបាលីក៏មានខ្លះដែរ, ដូចជា បុប្ផំ ផ្កា (ន.), បុប្ផតិ បញ្ចេញផ្កា (កិ.); ផលំ ផ្លែ (ន.), ផលតិ បញ្ចេញផ្លែ (កិ.) ។ ល ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «នាមកត្តា» មានន័យដូចម្ដេច ?

នាមកត្តា

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការកំណត់នាមបុគ្គល ឬវត្ថុឱ្យដឹងពីភាព និងគុណសម្បត្តិ ។
ឧទាហរណ៍៖ មេសម្បត្តិឆ្មាខ្ញុំខាំកណ្តុររាល់យប់ មេសម្បត្តិជានាមកត្តានៃឆ្មា ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «នាម» មានន័យដូចម្ដេច ?

នាម

?ថ្នាក់ពាក្យជា និបាតសព្ទ
មានន័យថា ( សំ. បា. ) ឈ្មោះថា, ហៅថា ។
ឧទាហរណ៍៖ ឱអ្នកអើយ, ខ្ញុំនាមតែថា “ដង្ខៅៗ” ទេ សព្វថ្ងៃនេះ នៅល្បីតែឈ្មោះប៉ុណ្ណោះ រីឯទ្រព្យសម្បតិ្តវិនាសអស់ហើយគ្មានទេ. . . . ។

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ; សំ. នាមន៑ > នាម) ឈ្មោះ ។
ឧទាហរណ៍៖ នាមខ្លួន, នាមត្រកូល ។ រ. ស. ព្រះនាម, ទ្រង់ព្រះនាម. . . ។

               សម្តីសម្តែងនូវឈ្មោះជាគ្រឿងកំណត់សម្គាល់ឲ្យហៅបាន, ដូចពាក្យថា មនុស្ស, សត្វ, ដី, ទឹក, ភ្លើង, ខ្យល់, ស្រែ, ចម្ការ ជាដើម ហៅថា នាម ( ព. វ. ) ។
( បា. ) ឈ្មោះមូលកច្ចាយននិទ្ទេសទី ២ ( បែបវេយ្យាករណ៍សម្រាប់រៀនភាសាបាលី ) ។
ឧទាហរណ៍៖ មូលនាម, មេសូត្រនាម, រៀនបំបែកវិធីនាម ។

                  ប្រដាប់នេសាទមច្ឆជាតិ ធ្វើដោយខ្សែធ្មៃ មានក្រឡាបួនជ្រុងស្មើ មានខ្សែដៃពីរ មានថ្មសណ្ដូនជើង មានក្រវិលរូតមាត់, សម្រាប់មនុស្សពីរនាក់ជិះលើទូកក្បាលកន្សៃកាន់ចុងប្រដាប់នោះម្ខាងម្នាក់ អុំវាតទូកបញ្ឆៀងទទឹងខ្សែទឹកបណ្តែតសំរៀមតាមខ្សែទឹក, កាលបើមានត្រីជាប់ ក៏អាចដឹងភ្លាម ។
ឧទាហរណ៍៖ នាំគ្នាទៅវាតនាម ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «នាភី» មានន័យដូចម្ដេច ?

នាភី

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. នាភិ ឬ នាភី ) ផ្ចិត; (រ. ស.) ព្រះនាភី ។
ចំណុចនៅចំកណ្តាលនៃរង្វង់មូល ដូចយ៉ាងដុំកង់ជាដើម ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «នាបី» មានន័យដូចម្ដេច ?

នាបី

?ថ្នាក់ពាក្យជា និបាតសព្ទ
មានន័យថា រីឯ, ធម្មតាឯ, ដែលហៅថា (សម្រាប់ប្រើតែក្នុងកាព្យ) ។
ឧទាហរណ៍៖ នាបីហៅគ្រូ ដូចអ្នកនាំផ្លូវ ដើរដោយគន្លង ទោះនឹងឆ្ពោះទៅ ស្រុកតូចធំផង សឹងដូចបំណង នៃចិត្តចិន្តា ( សាស្ត្រាច្បាប់ក្រម ) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «នានាប្រទេស» មានន័យដូចម្ដេច ?

នានាប្រទេស

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. —ប្រទេឝ ) ប្រទេសផ្សេង; ដែលកើត, ដែលនៅក្នុងប្រទេសផ្សេងគ្នា ឬដែលមកអំពីប្រទេសផ្សេងគ្នា ។
ឧទាហរណ៍៖ ពួកនានាប្រទេស, មនុស្សនានាប្រទេស ( ម. ព. ប្រទេស ផង ) ។

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( សំ. —ប្រទេឝ ) ប្រទេសផ្សេង; ដែលកើត, ដែលនៅក្នុងប្រទេសផ្សេងគ្នា ឬដែលមកអំពីប្រទេសផ្សេងគ្នា ។
ឧទាហរណ៍៖ ពួកនានាប្រទេស, មនុស្សនានាប្រទេស ( ម. ព. ប្រទេស ផង ) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «នានានុភាព» មានន័យដូចម្ដេច ?

នានានុភាព

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. នានានុភាវ ) អានុភាពផ្សេងគ្នា; ដែលមានអានុភាពទីទៃពីគ្នា (ម. ព. អានុភាព ផង) ។
?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( សំ. បា. នានានុភាវ ) អានុភាពផ្សេងគ្នា; ដែលមានអានុភាពទីទៃពីគ្នា (ម. ព. អានុភាព ផង) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «នានានុក្រម» មានន័យដូចម្ដេច ?

នានានុក្រម

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. ) លំដាប់, របៀបផ្សេងគ្នា, ដែលមានលំដាប់, របៀបផ្សេងពីគ្នា ។
?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( សំ. ) លំដាប់, របៀបផ្សេងគ្នា, ដែលមានលំដាប់, របៀបផ្សេងពីគ្នា ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «នានាជាតិ» មានន័យដូចម្ដេច ?

នានាជាតិ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ. បា.) ជាតិផ្សេង, ទីទៃពីគ្នា; ដែលមានជាតិផ្សេង, ទីទៃពីគ្នា ។
?ថ្នាក់ពាក្យជា គុណនាម
មានន័យថា (សំ. បា.) ជាតិផ្សេង, ទីទៃពីគ្នា; ដែលមានជាតិផ្សេង, ទីទៃពីគ្នា ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «នានា» មានន័យដូចម្ដេច ?

នានា

?ថ្នាក់ពាក្យជា និបាតសព្ទ
មានន័យថា (សំ. បា.) ផ្សេងៗ, ទីទៃៗ (ច្រើនប្រើតែក្នុងកាព្យ) ។
ឧទាហរណ៍៖ ស្តេចទ្រង់យាត្រាតាមដងព្រៃ ព្រះនេត្ររំពៃទតព្រឹក្សា នូវអស់បក្សីផងនានា ក្សត្រាភ្នកនឹកដល់ក្សត្រី ។ (កុំសរសេរ នាៗ ព្រោះពាក្យនេះជា សំ. បា. ឥតប្រើជាអាមេណ្ឌិតសញ្ញាទេ) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «នានត្ត» មានន័យដូចម្ដេច ?

នានត្ត

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ភាគសល់ពីចំនួន ឬបរិមាណមួយទៅមួយ ។
ឧទាហរណ៍៖ ២ ជានានត្តនៃ៧ ដែលកាត់យក ៥ ចេញ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «នាទីព្រៃលិចទឹក និងព្រៃកោងកាង» មានន័យដូចម្ដេច ?

នាទីព្រៃលិចទឹក និងព្រៃកោងកាង

?ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា ផ្ទៃដីលិចទឹកដោយរបបទឹកទន្លេមេគង្គ ឬដីលិចទឹកដោយរបបទឹកជោរ នាច របស់សមុទ្រដែលគ្របដណ្ដប់ដោយព្រៃលិចទឹក និងព្រៃកោងកាង។ នាទីព្រៃលិចទឹកនិងព្រៃកោងកាង រាប់បញ្ចូលទាំងតំបន់លិចទឹកដែលត្រូវការពារ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «នាទី» មានន័យដូចម្ដេច ?

នាទី

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ. នាឌិ) នាឡិ ។ ឈ្មោះមាត្រារាប់វេលាក្នុងចំនួន ៦០ នាឡិកា ( ៦០ មីនុត ) ។
ឧទាហរណ៍៖ ម៉ោង ១២ និង ១០ នាទី គឺម៉ោង ១២ និង ១០ មីនុត ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «នាថ» មានន័យដូចម្ដេច ?

នាថ

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( សំ. បា. ) អធិបតី, ម្ចាស់, ចៅហ្វាយ, នាយ; ដែលជាទីពឹង, ជាពំនាក់ ( ច្រើនប្រើតែក្នុងកាព្យ ) ។
ឧទាហរណ៍៖ នាងនាថបីបុត្រ បំពេលំអុត ដោយពាក្យផ្អែមថា ឱកូនមាសម្ដាយ ចូរដេកឆាប់រ៉ា ម្ដាយនឹងយាត្រា ទៅរកភោជន ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «នាដកា» មានន័យដូចម្ដេច ?

នាដកា

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ) ស្រីរបាំ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «នាដកសាល» មានន័យដូចម្ដេច ?

នាដកសាល

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ) សាលនៃអ្នករបាំ, រោងរាំ, រោងល្ខោន ។
                  ទីកន្លែងដែលគេរាំជាការកំសាន្ត​ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «នាដករ» មានន័យដូចម្ដេច ?

នាដករ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អ្នករាំចាក់ក្បាច់ អ្នករបាំ អ្នកចូលចិត្តខាងរាំ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «នាដកម្ម» មានន័យដូចម្ដេច ?

នាដកម្ម

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.) ដូចគ្នានឹង នាដ ដែរ ។
ការ ឬក្បាច់ដែលរាំតាមចង្វាក់ ដោយសូរភ្លេង ឬ ចម្រៀង ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «នាដក» មានន័យដូចម្ដេច ?

នាដក

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ) អ្នករបាំ, អ្នករាំចាក់ក្បាច់ ។ បើស្ត្រីជា នាដកា ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «នាដ» មានន័យដូចម្ដេច ?

នាដ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ) របាំ, ការរាំចាក់ក្បាច់ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «នាច» មានន័យដូចម្ដេច ?

នាច

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ស្រក, ថយចុះហើយនឹងមានជោរឡើងវិញ ( ទឹក ) ។
ឧទាហរណ៍៖ ទឹកនាច ។ ព. ផ្ទ. ជោរ ។ ព. ប្រ. មានជោរ មាននាច គឺចួនកាលមានលាភសក្ការៈសម្បូរ ចួនកាលក៏អត្តខាត់ ដូចជាទឹកជោរនាច ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «នាងស្វាយ» មានន័យដូចម្ដេច ?

នាងស្វាយ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះប្រទាលមួយប្រភេទ ស្លឹកនិងមើមសម្បុរស្វាយ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «នាងរង» មានន័យដូចម្ដេច ?

នាងរង

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះស្រុកធំមួយ ក្នុងអាណាខេត្តកម្ពុជាពីដើម នៅខាងទិសឧត្តរ, បានទៅសៀមជាយូរអង្វែងណាស់ហើយ ។ ឈ្មោះឈើធំមួយប្រភេទ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «នាងផ្អែក» មានន័យដូចម្ដេច ?

នាងផ្អែក

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះឈើធំ ពួកគគីរ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «នាងនួនក្បាលត្នោត» មានន័យដូចម្ដេច ?

នាងនួនក្បាលត្នោត

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះសត្វស្លាបមួយប្រភេទ មានប្រវែង ៤២-៤៦ ស.ម។ ពេលបន្តពូជៈ ក្បាលពណ៌ខ្មៅ ជើងពណ៌ក្រហម ចំពុះពណ៌ក្រហមជាំ។ ពេលមិនទាន់ពេញវ័យៈ ពេលហើរឃើញស្លាបកែវ និងចុងកន្ទុយពណ៌ខ្មៅ។ ទីជំរកៈ តបន់ឆ្នេរ ទន្លេធំៗ បឹង។ របាយៈ វត្តមាននៅរដូវប្រាំង មានគ្រប់ទីកន្លែង។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «នាងនួន» មានន័យដូចម្ដេច ?

នាងនួន

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះឈើសាច់រឹងមានខ្លឹមធំ ពួកគ្រញូង, ជាឈើមានតម្លៃ ។
ព្រឹក្សកម្ពស់ ១៥-៣០ម ដុះក្នុងព្រៃធំជ្រុះស្លឹករដូវប្រាំងនៃប្រទេសថៃ កម្ពុជា និងវៀតណាមខាងត្បូង។ ឈើមានពណ៌ក្រមៅ បណ្តូលក្រាស់ ពណ៌ប្រផេះ ឬស្វាយលាយក្រហមឆ្នូតៗ។ គេនិយមប្រើនាងនួនធ្វើក្តារងឿ តុ ទូ ប្រណីត ឬសង់ផ្ទះ។ ឈើនាងនួនប្រើយូរ កាន់តែរលោងឡើងដោយខ្លួនឯង។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «នាងនាគ» មានន័យដូចម្ដេច ?

នាងនាគ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះបទភ្លេងខ្មែរបុរាណមួយមេ ជាបទភ្លេងធំ សម្រាប់លេងក្នុងពិធីមង្គលការអាពាហ៍ពិពាហ៍ តាមថ្នាក់ដែលត្រូវលេងបន្ទាប់បទភ្លេងព្រះថោង ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «នាងនក់» មានន័យដូចម្ដេច ?

នាងនក់

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះដំឡូងព្រៃមួយប្រភេទ មើមស្រដៀងនឹងដំឡូងត្រែង, ដំឡូងជ្រូក ។
ឧទាហរណ៍៖ ដំឡូងនាងនក់ ។

                កម្អួតសត្វត្រចៀកកាំ ដែលវាក្អួតក្នុងវេលាវាខំប្រឹងរមាត់ពង; ប្រើជាថ្នាំត្រជាក់បំបាត់ក្រវល់ក្រវាយ, ជារបស់មានតម្លៃណាស់; ពាក្យសៀមហៅថា រ៉័ងណុក “សំបុកសត្វស្លាប”, ខ្មែរខ្លះហៅក្លាយមកជា នាងនក់ ខ្លះក៏ហៅ រ៉័ងណុក តាមសៀមដែរ ច្រើនមាននៅទីក្បែរឈូងសមុទ្ទ ឬនៅកោះក្នុងសមុទ្ទ ( ម. ព. ត្រចៀកកាំ ផង ) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «នាងដៃ» មានន័យដូចម្ដេច ?

នាងដៃ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ម្រាមដៃទី ៤ គឺម្រាមបន្ទាប់កូនដៃ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «នាងដែង» មានន័យដូចម្ដេច ?

នាងដែង

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះឈើធំមួយប្រភេទ ពួកឈើទាល មានសាច់ក្រហមចាស់ ស្រដៀងនឹងឈើទាលដែរ ប៉ុន្តែសាច់រឹងជាងឈើទាល មិនមានជ័រដូចឈើទាលទេ សម្រាប់ប្រើជាគ្រឿងទព្វសម្ភារៈដូចឈើទាលដែរ ។ នាងដែងនេះ ច្រើនមានក្នុងខែត្រកំពតប៉ែកខាងលិច និងស្រុកកំពង់សោម, នៅបរិវេណក្រុងព្រះសីហនុ ក៏សម្បូរឈើនេះដែរ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «នាងច្រាល» មានន័យដូចម្ដេច ?

នាងច្រាល

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា បង្គោលឈើខ្លឹមឬថ្មមានសណ្ឋានច្រើនតែមូលៗ ប្រើជាគ្រឿងលំអសម្រាប់ដាក់រាយបញ្ឈរដង្ហែរកឹងលើខ្នងព្រំដំបូលប្រាសាទ, វិហារជាដើម ជាគ្រឿងរចនាមួយប្រភេទរបស់ខ្មែរក្នុងបុរាណសម័យ, សព្វថ្ងៃនេះ ក៏នៅមានប្រើខ្លះដែរ ប្រាសាទស្អាងស្អាតត្រកាល លំហនាងច្រាល បញ្ចេញលំអថ្លៃថា្ល . . . ។
ឧទាហរណ៍៖ ប្រាសាទស្អាងស្អាតត្រកាល លំហនាងច្រាល បញ្ចេញលំអថ្លៃថា្ល . . . ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «នាងខ្មៅ» មានន័យដូចម្ដេច ?

នាងខ្មៅ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា នាងខ្មៅ ជាព្រឹក្សតូច ឬជាចុល្លព្រឹក្សកម្ពស់ ៥-១០ម ដុះក្នុងព្រៃ ក្រាស់នៅឥណ្ឌូចិន។ ឈើមានពណ៌ខ្មៅគេប្រើជាឈើប្រណិត សម្រាប់ធ្វើគ្រឿងក្នុងនៃផ្ទះ។
ចុល្លព្រឹក្សមានមែកធាងពណ៌ខ្មៅមានកម្ពស់ពី​ ១-៤ ម ដុះក្នុងព្រៃជ្រៅលើភ្នំទាបៗ ឬលើដីទំនាបអាស៊ីក្តៅ។ គ្រូថ្នាំប្រើស្លឹកនាងខ្មៅស្ងោរអោយអ្នកជំងឺគ្រុនផឹក គឹស្ងោរឫសផឹកជាថ្នាំលើកកម្លាំង។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «នាង» មានន័យដូចម្ដេច ?

នាង

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដង្កូវសូត្រ គឺដង្កូវដែលកើតអំពីពងមេអំបៅជាដង្កូវបញ្ចេញសូត្រព័ទ្ធសំបុកបាំងខ្លួនបាត់, សំបុកនោះឯងហៅថា សំបុកនាង ដែលគេសម្រេចឲ្យកើតបានមកជាសរសៃសូត្រ ។
ឧទាហរណ៍៖ ដង្កូវនាង, ចិញ្ចឹមនាង, ឲ្យចំណីនាង ។

                  ឈ្មោះកូនចត្រង្គមួយប្រភេទ ( មានពីរ ) សម្រាប់ដាក់តម្រៀបក្បែរខុនទាំងពីរខាង (ទុកជាព្រះអគ្គមហេសី) ។ ម. ព. ចត្រង្គទៀតផង ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «នាគាធិបតី» មានន័យដូចម្ដេច ?

នាគាធិបតី

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ . បា. —បតិ ) ព្រះនាមលោកបាលមហារាជមួយអង្គ គឺព្រះបាទវិរូបក្ខ ជាអ្នកត្រួតត្រាខាងទិសបស្ចិម ជាអធិបតីលើអស់ពួកនាគ ( ម. ព. មហារាជ និង លោកបាល ទៀតផង ) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «នាគា» មានន័យដូចម្ដេច ?

នាគា

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. នាគ > នាគា ) នាគទាំងឡាយ, ពួកនាគ (ព. កា. ) ។
ចម្រៀកឈើទាមដែលគេបោះដែកគោលភ្ជាប់នឹងក្តារច្រើនបន្ទះឲ្យជាប់គ្នា​ ។
ឧទាហរណ៍៖ បោះនាគាក្តារមឈូស។

                 នាគា នេះ បា. មានអត្ថន័យថា “នាគទាំងឡាយ”, ដោយស្មានទៅ, ប្រហែលជាចាស់ទុំក្នុងសម័យបុរាណព្រេងនាយប្រៀបចម្រៀកឈើវែងៗនេះថាដូចជាពស់សន្ធឹងខ្លួនស្ដូកៗនោះទេដឹង ? ដ្បិតមានពាក្យដែលប្រៀបប្រដូចទៅនឹងនាគឬពស់នោះក៏ក្រែលដែរ ដូចជា ផ្សិតពពារនាគរាជ, ដើមឆ្អឹងពស់ ជាដើម ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «នាគវិថី» មានន័យដូចម្ដេច ?

នាគវិថី

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា. —វីថិ; សំ. នាគវិថី ឬ ឰរាវតវីថិ) ផ្លូវដំរី គឺផ្លូវដែលព្រះចន្ទ្រចរត្រង់ចន្លោះនៃផ្កាយភរណី គឺផ្កាយយាមនង្គ័ល និងផ្កាយក្រឹត្តិកា គឺផ្កាយកូនមាន់ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «នាគលោក» មានន័យដូចម្ដេច ?

នាគលោក

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ. បា.) លោកជាទីនៅនៃពួកនាគ, បាតាល ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «នាគរី» មានន័យដូចម្ដេច ?

នាគរី

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. ) ស្រីអ្នកក្រុង; ស្រីអ្នកលេងឫកពាហ៊ឺហា ។

តើពាក្យ «នាគរិក រិកា» មានន័យដូចម្ដេច ?

នាគរិក រិកា

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អ្នកស្រុកក្រុង អ្នកក្រុង ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «នាគរិក» មានន័យដូចម្ដេច ?

នាគរិក

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ) អ្នកនៅក្នុងក្រុងឬដែលនៅក្នុងក្រុង ។ បើស្ត្រីជា នាគរិកា ។
?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( បា. ) អ្នកនៅក្នុងក្រុងឬដែលនៅក្នុងក្រុង ។ បើស្ត្រីជា នាគរិកា ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «នាគរាជ» មានន័យដូចម្ដេច ?

នាគរាជ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ. បា.) ស្ដេចនាគ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «នាគរា» មានន័យដូចម្ដេច ?

នាគរា

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ) អ្នកនគរទាំងឡាយ, ពួកអ្នកក្រុង, បណ្តាជនអ្នកនៅក្នុងទីក្រុង ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «នាគមាណវិកា» មានន័យដូចម្ដេច ?

នាគមាណវិកា

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. នាគមាណវី ) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «នាគព័ន្ធ» មានន័យដូចម្ដេច ?

នាគព័ន្ធ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា. នាគ + ពន្ធ) ឈ្មោះសិលាប្រាសាទបុរាណមួយ ក្នុងពួកប្រាសាទថ្ម នៅមហានគរ ( នគរធំ = អង្គរធំ ) ក្នុងខែត្រសៀមរាប មានលទ្ធិពុទ្ធសាសនិកអាចរិយវាទ ( លទ្ធិមហាយាន ) ជាព័ស្តុតាង ដោយមានរូប អវលោកិតេស្វរៈ និម្មិតខ្លួនជាសេះវលាហក ស្រង់មនុស្សដែលលង់ទឹកក្នុងមហាសាគរ ( ភពវដ្ដសំសារ ) ឲ្យរួចរស់មានជីវិត ។
ឧទាហរណ៍៖ ប្រាសាទនាគព័ន្ធ ។

                  ឈ្មោះបទភ្លេងបុរាណរបស់ខ្មែរមួយមេ ។
ឧទាហរណ៍៖ ភ្លេងនាគព័ន្ធ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «នាគប្រក់» មានន័យដូចម្ដេច ?

នាគប្រក់

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ព្រះពុទ្ធរូបមួយបែប មានរូបនាគរាជមួយពេនព័ទ្ធបើកពពារគ្របប្រក់ពីលើព្រះអង្គ; ធ្វើតាមរឿងតំណាលកាលដែលនាគរាជឈ្មោះមុចលិន្ទ មកសម្តែងអាការគោរពព្រះអង្គពេញ ៧ ថ្ងៃ ក្នុងខាងក្រោយបន្ទាប់ពេលដែលទ្រង់បានត្រាស់អស់ ៣៥ ថ្ងៃរួចហើយ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «នាគបាស» មានន័យដូចម្ដេច ?

នាគបាស

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ; សំ. នាគបាឝ ) អន្ទាក់ជានាគឬនាគដែលជាអន្ទាក់, ជាចំណង ( នាគដែលកើតដោយអំណាចឬឫទ្ធិផ្លែងសររបស់ឥន្ទ្រ ជិត; មាននិយាយក្នុងរឿងចម្បាំងរាមកេរ្តិ៍ ); ចំណងដែលគេចងទាក់ឆ្វាក់បែបដូចជាពស់ថ្លាន់រួតរួបព័ទ្ធរឹត ក៏អាចហៅថា នាគបាស បានដែរ (ដោយប្រៀបធៀប) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «នាគទន្ត» មានន័យដូចម្ដេច ?

នាគទន្ត

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ) ភ្លុកដំរី ។ ដៃកែវ ( សម្រាប់ពាក់, ព្យួរអ្វីៗ ) ។
ឧទាហរណ៍៖ ព្យួរអាវនឹងនាគទន្ត ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «នាគ» មានន័យដូចម្ដេច ?

នាគ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ) ប្រសើរ, ចម្បង, បរិសុទ្ធ ។ ព្រះសព្វញ្ញុពុទ្ធ, ព្រះបច្ចេកពុទ្ធ, ព្រះអរហន្តទាំងអស់ហៅថា នាគ ព្រោះលោកលះលែងធ្វើបាបដោយដាច់ខាតហើយ ។ អនាគាមិបុគ្គល ក៏ហៅថា នាគ ព្រោះលោកលែងអន្ទោលវិលត្រឡប់មកកើតក្នុងលោកនេះទៀតហើយ ។ អរិយបុគ្គលដែលបានសម្រេចស្រោតានិងសកិទាគា ក៏ហៅថា នាគ ព្រោះលោកខ្ពើមខ្លាចរអាចំពោះអំពើអាក្រក់ពិតប្រាកដហើយ ។ បុគ្គលជាបុថុជ្ជនណាមួយ ដែលកើតមានសេចក្ដីអៀនខ្មាស ខ្លាចបាបខំប្រឹងប្រព្រឹត្តចៀសចាកទុច្ចរិត ក៏ហៅថា នាគ ។ កុលបុត្រដែលមានសេចក្តីធុញទ្រាន់ចំពោះការនៅគ្រប់គ្រងផ្ទះ មានចិត្តជ្រះថ្លាចូលទៅសូមផ្នួសបួសសំណាក់ក្នុងព្រះពុទ្ធសាសនា ក៏ហៅថា នាគ ព្រោះអ្នកនោះផ្គងគំនិតបម្រុងនឹងប្រព្រឹត្តព្រហ្មចរិយធម៌សម្រាប់បព្វជិត ។ ដំរីដែលមានរូបរាងស័ក្តិសមប្រសើរ ក៏ហៅថា នាគ ។ ពស់ដែលមានអានុភាពចម្បង ក៏ហៅថា នាគ ។ ដើមខ្ទឹង, សំណ, ក៏ហៅថា នាគ ។ ល ។

តើពាក្យ «នាក់បំពង់» មានន័យដូចម្ដេច ?

នាក់បំពង់

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អ្នកទំនុកទុកចិត្តដែលតាមកំដរជាគ្នា។
ឧទាហរណ៍៖ មានព្រនាក់បំពង់តាមជានិច្ច ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «នាក់» មានន័យដូចម្ដេច ?

នាក់

?ថ្នាក់ពាក្យជា សំខ្យានុគ្រោះ
មានន័យថា ពាក្យសម្រាប់ប្រើដាក់ខាងចុងសំខ្យា ដើម្បីឲ្យដឹងចំនួនមនុស្ស
ឧទាហរណ៍៖ ប្រុសមួយនាក់, ស្រីពីរនាក់, ក្នុងផ្ទះនេះមានមនុស្សប៉ុន្មាននាក់ ?

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «នាកាល» មានន័យដូចម្ដេច ?

នាកាល

?ថ្នាក់ពាក្យជា អាតនិបាត
មានន័យថា កាល, កាលដែល, កាលបើ ។
ឧទាហរណ៍៖ នាកាលព្រះអាទិត្យអស្ដង្គតទៅហើយ ព្រះចន្ទ្រក៏រះឡើង ( ក្នុង សុក្កប័ក្ខ គឺខាងខ្នើត ) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «នា» មានន័យដូចម្ដេច ?

នា

?ថ្នាក់ពាក្យជា អាយតនិបាត
មានន័យថា ឰដ៏, ឯ, ត្រង់ ។
ឧទាហរណ៍៖ នាអាកាស, នាទ្រូងផ្លូវ, នាដងព្រៃ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «នឫបតី» មានន័យដូចម្ដេច ?

នឫបតី

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. ន្របតី ) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «នហុត» មានន័យដូចម្ដេច ?

នហុត

?ថ្នាក់ពាក្យជា បកតិសំខ្យា
មានន័យថា ( បា. ) ម៉ឺន (១០.០០០) ។ ចំនួនមួយរយសែនកោដិបកោដិ ក៏ហៅ នហុត ដែរ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «នហារូអង្តលសី» មានន័យដូចម្ដេច ?

នហារូអង្តលសី

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា នហារូដែលនាំទឹករំអិលក្នុងពោះវៀន ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «នហារូ» មានន័យដូចម្ដេច ?

នហារូ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សរសៃធំនាំរស់នៃអាហារទៅកាន់សព៌ាង្គកាយ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «នហារុ» មានន័យដូចម្ដេច ?

នហារុ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ; សំ. ស្នាយុ ) សរសៃ ( ក្នុងកាយមនុស្ស-សត្វ ), សរសៃឈាម; ( រ. ស. ) ព្រះនហារុ ( ម. ព. ធមនី ផង ) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «នហានោទក» មានន័យដូចម្ដេច ?

នហានោទក

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា. នហាន “ការងូត, សម្រាប់ងូត” + ឧទក “ទឹក”, ឧ > ឱ = នហានោទក) ទឹកសម្រាប់ងូត, ទឹកងូត; ( រ. ស. ) ព្រះនហានោទក (ទឹកស្រង់ សម្រាប់ក្សត្រទ្រង់រាជ្យ) ។
ឧទាហរណ៍៖ ថ្វាយព្រះនហានោទក ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «នវោត្បន្ន» មានន័យដូចម្ដេច ?

នវោត្បន្ន

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ. នវ “ថ្មី” + ឧត្បន្ន “ដែលទើបកើត”, ឧ > ឱ = នវោត្បន្ន; បា. នវុប្បន្ន) ដែលទើបកើតថ្មី; អ្វីៗដែលទើបកើតថ្មី, របស់ទំនើប ។
ឧទាហរណ៍៖ របស់ទំនើបរបស់នវោត្បន្ន ។

                  របស់ទំនើប វត្ថុដែលទើបនឹងកើតថ្មី គ្រឿងសំអាងរបស់ស្រ្តី មាន​គ្រឿង​តាក់តែងកាយ និងអលង្ការជាដើម ។

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា (សំ. នវ “ថ្មី” + ឧត្បន្ន “ដែលទើបកើត”, ឧ > ឱ = នវោត្បន្ន; បា. នវុប្បន្ន) ដែលទើបកើតថ្មី; អ្វីៗដែលទើបកើតថ្មី, របស់ទំនើប ។
ឧទាហរណ៍៖ របស់ទំនើបរបស់នវោត្បន្ន ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «នវុតិ» មានន័យដូចម្ដេច ?

នវុតិ

?ថ្នាក់ពាក្យជា បកតិសំខ្យា
មានន័យថា ( បា. ) កៅសិប ( ៩០ ) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «នវាគតភណ្ឌ» មានន័យដូចម្ដេច ?

នវាគតភណ្ឌ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. នវ “ថ្មី” + អាគត “ដែលទើបមក” + ភណ្ឌ “របស់…” ) របស់ដែលទើបដល់មកថ្មីៗ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «នវាគត» មានន័យដូចម្ដេច ?

នវាគត

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( សំ. បា. នវ “ថ្មី” + អាគត “មក, ដែលមក, ដែលទើបមក”) ដែលទើបមកថ្មី; មនុស្សឬអ្វីៗដែលទើបមកដល់ថ្មីៗ ។
ឧទាហរណ៍៖ មនុស្សទាំងអស់ហ្នឹង សុទ្ធតែជាជននវាគត គេមកជួយបុណ្យកឋិនយើង ។ (ព. កា. ) មិត្រហ្នឹងជាជននវាគត មកមានកំណត់កាលវេលា គួរយើងទាំងអស់ស្រុះចិត្តគ្នា នាំពាគួរសមរកគេផង ។ វេវ. អាគន្តុក ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «នវមាលិកា» មានន័យដូចម្ដេច ?

នវមាលិកា

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ. បា.) ម្លិះរួត ៩ ស្រទាប់ ។ សម្រាប់ប្រើក្នុងកាព្យ ។
ឧទាហរណ៍៖ នវមាលិកា បញ្ចេញបុប្ផា ក្រអូបសាយសព្វ ពិដោរគន្ធា ដូចជាទឹកអប់ គួរជនផងគាប់- ចិត្តដាំក្បែរផ្ទះ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «នវនីត» មានន័យដូចម្ដេច ?

នវនីត

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ) ទឹកដោះសាប, ទឹកដោះខាប់ ។
ឧទាហរណ៍៖ នវនីតជាភេសជ្ជៈ (ព. វិ. ពុ.) ។

                 ខ្លាញ់ទឹកដោះគោ ខ្ទិះដែលកៀបយកពីគ្រាប់ឈើខ្លះ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «នវកភាព» មានន័យដូចម្ដេច ?

នវកភាព

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សិក្ខមានភាព សិក្ខមានកាល ភាពនៃមនុស្សដែលមិនទាន់ស្ទាត់ក្នុង​មុខការ, ពេលដែលកំពុងស្វាធ្យាយ កំពុងហាត់រៀនឱ្យស្ទាត់ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «នវកជន» មានន័យដូចម្ដេច ?

នវកជន

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អ្នកចូលបួសថ្មី ហើយនៅកំពុងបង្វឹកចិត្ត ក្នុងការរក្សាសិក្ខាបទ (សាមណេរ)។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «នលាដ» មានន័យដូចម្ដេច ?

នលាដ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា. នលាដ ឬ លលាដ; សំ. លលាដ) ថ្ងាស; (រ. ស.) ព្រះនលាដ (ថ្ងាសក្សត្រ) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «នរៈ» មានន័យដូចម្ដេច ?

នរៈ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. នរ ) មនុស្ស, ជន ។ ឥត្ថី. នារី ។ ( ព. កា. )
ឧទាហរណ៍៖ នរៈនារី ត្រូវខំសំភី រៀនសូត្ររាល់គ្នា ទាន់ខ្លួននៅក្មេង កុំលះវេលា ដល់ចាស់ជរា អ្នកនឹងធូរចិត្ត ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «នរោត្តម» មានន័យដូចម្ដេច ?

នរោត្តម

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( បា. នរ + ឧត្តម > នរោត្តម ) ដែលឧត្តមជាងអស់មនុស្ស ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «នរេសូរ» មានន័យដូចម្ដេច ?

នរេសូរ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. នរេស្វរ; បា. នរិស្សរ ) អ្នកដែលជាធំជាងអស់ជន ( ក្សត្រទ្រង់រាជ្យ ) ។ ផ្លាស់ ស្វរ ជា សូរ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «នរេន្ទ្រ» មានន័យដូចម្ដេច ?

នរេន្ទ្រ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. ) ដូចគ្នានឹង នរិន្ទ ( ម. ព. នេះ ) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «នរូ» មានន័យដូចម្ដេច ?

នរូ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ. បា. ក្ល. គឺក្លាយមកពី នរោ; សំ. បា. នរ > នរោ ) មនុស្ស, ជន ។
ឧទាហរណ៍៖ នរូបុរសស្ត្រីណាមួយ… ។ នរូអ្នកណា ទោះយកអាត្មា ចូលសាសន៍ពុទ្ធរត្ន ចូរធ្វើឲ្យត្រង់ ដោយនូវបន្ទាត់ ហៅស្វែងសម្បត្តិ យកផ្លូវនិព្វាន ( សាស្ត្រាច្បាប់ក្រម ) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «នរិន្ទ» មានន័យដូចម្ដេច ?

នរិន្ទ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ; សំ. នរេន្ទ្រ ) អ្នកដែលជាធំលើអស់ជន, ដែលជាម្ចាស់នៃមនុស្ស ( ក្សត្រទ្រង់រាជ្យ ) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «នរាសភ» មានន័យដូចម្ដេច ?

នរាសភ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.) មនុស្សអ្នកប្រសើរ, ឧសភរបស់មនុស្ស ( ព្រះសម្មាសម្ពុទ្ធ ) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «នរាធិបតី» មានន័យដូចម្ដេច ?

នរាធិបតី

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. នរាធិប ) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «នរាធិបតិន្ទ» មានន័យដូចម្ដេច ?

នរាធិបតិន្ទ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. នរ + អធិបតិ + ឥន្ទ; សំ. នរាធិបតេន្ទ្រ ) ដូចគ្នានឹង នរាធិបតី ដែរ សម្រាប់ប្រើក្នុងកាព្យ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «នរាធិប» មានន័យដូចម្ដេច ?

នរាធិប

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា. នរាធិប នរាធិបតិ ) អ្នកដែលជាធំ, ជាម្ចាស់លើអស់ជន ( ក្សត្រទ្រង់រាជ្យ ) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «នរសឹហៈ» មានន័យដូចម្ដេច ?

នរសឹហៈ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. ន្ឫសឹហ ) ដូចគ្នានឹង នរសីហៈ ( ម. ព. នោះ ) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «នរសីហ៍» មានន័យដូចម្ដេច ?

នរសីហ៍

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. នរសីហៈ ) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «នរសីហៈ» មានន័យដូចម្ដេច ?

នរសីហៈ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា. នរសីហ; សំ. ន្ឫសឹហ ) មនុស្សអ្នកប្រសើរ, មនុស្សជាចម្បង, សិង្ហរបស់មនុស្ស ( ព្រះសម្មាសម្ពុទ្ធ ) ។ នាមរបស់វិស្ណុក្នុងកំណើតទី៤ គឺកាលដែលវិស្ណុមកកើតដោយជាតិមានខ្លួនជាមនុស្ស មានក្បាលជាសិង្ហ ហៅថា នរសីហៈ, នរសីហ៍ ឬ នរសិង្ហ ( លទ្ធិព្រាហ្មណ៍ ) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «នរសិង្ហ» មានន័យដូចម្ដេច ?

នរសិង្ហ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. នរសឹហៈ ) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «នរវិទ្យា» មានន័យដូចម្ដេច ?

នរវិទ្យា

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា វិជ្ជាចែងពីមនុស្សតាំងពីដើមកំណើតជាដំបូង បីដូចជាដើមកំណើត​របស់សត្វនានា ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «នរពិស្វណ៍» មានន័យដូចម្ដេច ?

នរពិស្វណ៍

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ. នរវិស្វណ) អ្នកស៊ីមនុស្ស (ភូត, បិសាច, អារក្សទឹក, អាប, ព្រាយ. . . ) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «នរបតី» មានន័យដូចម្ដេច ?

នរបតី

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា. នរបតិ; សំ. ន្ឫបតិ) ម្ចាស់នៃពួកមនុស្ស ( ក្សត្រទ្រង់រាជ្យ ) ។ ព្រះបាទកុវេរៈ គឺព្រះបាទវេស្សវ័ណ ។ ប្រើឃ្លាតក្លាយជា ន្របតី ត្រូវឈប់លែងប្រើតទៅទៀត ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «នរនាទ» មានន័យដូចម្ដេច ?

នរនាទ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ. បា.) ការបន្លឺ ឬកម្ទរសម្តីរបស់នរៈ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖