Posted on Leave a comment

តើពាក្យ «វៀរ» មានន័យដូចម្ដេច ?

វៀរ

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា លើកលែង, តម, ឈប់ខាន, អត់មិនធ្វើ។
ឧទាហរណ៍៖ វៀរចាកទុច្ចរិត ឈប់មិនកាន់ទុច្ចរិត ។ វៀរតែ និ. លើកតែ, លើកលែងតែ ។ វៀរត្រីសាច់ តមត្រីសាច់។ វៀរបង់ លះបង់, លះចោលបង់ ។ វៀរលែង លះលែង, លះស្រឡះ។ វៀរលែងតែ និ. លើកលែងតែ : ចង់ស៊ីអ្វីស៊ីចុះ, វៀរលែងតែចេកពងមាន់៣ស្និតនុ៎ះ ទុកប្រគេនលោក!; គេទៅទាំងអស់គ្នា, វៀរលែងតែខ្ញុំ ត្រូវនៅចាំផ្ទះ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «វៀន» មានន័យដូចម្ដេច ?

វៀន

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ព័ទ្ធពេនចូល, ព័ទ្ធខ្វេរក្រវៀន។
ឧទាហរណ៍៖ វៀនដេក ដេកផ្អៀងក្នុងទីចង្អៀតអង្កុញជើងដៃក្រវៀន ។

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រដាប់ត្បាញដោយចម្រៀកផ្ដៅ ចាក់ទាក់ជាក្រឡាបួនជ្រុងៗ ចងព័ទ្ធពីខាងក្រោយកូបឬរយាងដំរីសម្រាប់ដាក់អីវ៉ាន់រាយរងផ្សេងៗ ។
ឧទាហរណ៍៖ កូបដំរីខ្លះមានវៀន ខ្លះឥតវៀន ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «វៀតមិញ» មានន័យដូចម្ដេច ?

វៀតមិញ

មានន័យថា រណសិរ្សទាមទារឯករាជ្យវៀតណាមដែលបង្កើតឡើងដោយ ហូ ជីមិញ នៅឆ្នាំ១៩៤១។ រណសិរ្សនេះប្រមូលផ្តុំជនកុម្មុយនីស្ត និងអ្នកជាតិនិយម ហើយកំណត់គោលដៅដេញជនជាតិជប៉ុន និងបារាំងចេញពីប្រទេសវៀតណាម។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «វៀតណាម» មានន័យដូចម្ដេច ?

វៀតណាម

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រទេស វៀតណាម, (រាជធានី/​រដ្ឋធានី) ហាណូយ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «វៀតកុង» មានន័យដូចម្ដេច ?

វៀតកុង

មានន័យថា យុទ្ធជនកុម្មុយនីស្តដែលតស៊ូនៅប្រទេសវៀតណាមខាងត្បូងក្នុងចន្លោះឆ្នាំ១៩៥៤-១៩៧៥។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «វៀច» មានន័យដូចម្ដេច ?

វៀច

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ទីទៃពីត្រង់ គឺដែលមានរំពត់, មានរបត់, កោង, រមួល។
ឧទាហរណ៍៖ ឈើវៀច, ផ្លូវវៀច, ចិត្តវៀច, អំពើវៀច ។

                      វៀចវរ វៀចវឹកវរ ។ វៀចវាង វាងព្រោះវៀច ។ វៀចវេរ វៀចងាកបែរ, វៀចបែររេ។
ឧទាហរណ៍៖ ចិត្តវៀចវេរ ។ ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «វៀងជ័យ» មានន័យដូចម្ដេច ?

វៀងជ័យ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ក្រុង ឬវាំងមានជ័យ ។ ខ្មែរប្រើជាគោរមងាររបស់សេនាបតីក្រសួងព្រះរាជវាំង។
ឧទាហរណ៍៖ កឧកញ៉ាវាំងវរវៀងជ័យ . . . ( ម. ព. វៀង ផង ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «វៀងចន្ទន៍» មានន័យដូចម្ដេច ?

វៀងចន្ទន៍

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា រាជធានី/​រដ្ឋធានី នៃប្រទេស ឡាវ (សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិត)។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «វៀង» មានន័យដូចម្ដេច ?

វៀង

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ល. វ្យង, ស. វ្យើង អ. ថ. វៀង ដូចគ្នា ) រាជធានី, ក្រុង; វាំង; កំពែងក្រុង។
ឧទាហរណ៍៖ វៀងចន្ទន៍ ក្រុងចន្ទន៍ ( ក្នុងប្រទេសលាវប៉ែកខាងកើត ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «វើមៗ» មានន័យដូចម្ដេច ?

វើមៗ

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ទើមៗ, គើមៗ, ។
ឧទាហរណ៍៖ វារវើមៗ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «វើត» មានន័យដូចម្ដេច ?

វើត

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា បណ្ដាលកើតឡើង ឬមានឡើងព្រមគ្នា; ស្រើបធ្វើតាមគ្នាម្ដងៗ, វឹក។
ឧទាហរណ៍៖ វើតមានមូស; វើតមើលល្ខោន, វើតដើរទិញស្រូវ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «វើកៗ» មានន័យដូចម្ដេច ?

វើកៗ

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលកម្រើកៗយឺតៗ, យឺតៗរវើកៗ។
ឧទាហរណ៍៖ ដង្កូវវារវើកៗ, ធ្វើការវើកៗ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «វើក» មានន័យដូចម្ដេច ?

វើក

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ( ស. វិក អ. ថ. វ៉ឺក “បើក; លើកឡើង; សើយ” ) ធ្វើឲ្យរង្វើលល្បោះៗពីគ្នា។
ឧទាហរណ៍៖ វើកស្រូវ ដកស្រូវពង្រោះចេញខ្លះឲ្យរង្វើលៗ ហើយយកស្រូវដែលដកនោះទៅស្ទូងក្នុងស្រែឯទៀត ( សម្ដីអ្នកស្រុកមង្គលបុរី ) ។

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះវល្លិមួយប្រភេទ វាររាបលើដី មានមើមកើតពីឫសដើមដែលចាប់ចុះទៅក្នុងដី ដូចដំឡូងជ្វា, សណ្ឋានដើមស្រដៀងនឹងដំឡូងរលួស តែមានជ័រស្អិតនៅសំបក, បរិភោគឆៅបាន។
ឧទាហរណ៍៖ វល្លិវើក, មើមវើក ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «វូមវៈអឺ!» មានន័យដូចម្ដេច ?

វូមវៈអឺ!

👉ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា ( ម. ព. វូមវៈ ! ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «វូមវៈ !» មានន័យដូចម្ដេច ?

វូមវៈ !

👉ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា ( ម. ព. វៈ! ឬ វៈអឺ! ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «វូម» មានន័យដូចម្ដេច ?

វូម

👉ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា សូរសម្រែកដំរី ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «វូបសន្តដ្ឋាន» មានន័យដូចម្ដេច ?

វូបសន្តដ្ឋាន

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ទីស្ងប់, កន្លែងសាន្តត្រាណ ឬសុខស្រួល ។ ល ។ (ម.ព. វូបសន្ត បន្ថែម)

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «វូបសន្តចិត្ត» មានន័យដូចម្ដេច ?

វូបសន្តចិត្ត

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ចិត្តស្ងប់, ចិត្តមិនជ្រួលច្រាល់ ។ (ម.ព. វូបសន្ត បន្ថែម)

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «វូបសន្ត» មានន័យដូចម្ដេច ?

វូបសន្ត

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( បា. < វិ “វិសេស, ប្លែក” + ឧប “ចូលជិត; ស៊ប់” + សន្ត “ស្ងប់; រម្ងាប់” ) ដែលស្ងប់ប្លែក; ដែលរម្ងាប់; ដែលជើយ; សាន្តត្រាណ ។ វូបសន្តចិត្ត ( –ប៉ៈសន់-តៈ– ) ចិត្តស្ងប់, ចិត្តមិនជ្រួលច្រាល់ ។ វូបសន្តដ្ឋាន ( –ប៉ៈសន់-ត័ត-ឋាន ) ទីស្ងប់, កន្លែងសាន្តត្រាណឬសុខស្រួល ។ ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «វូប» មានន័យដូចម្ដេច ?

វូប

👉ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា សូរខ្យល់បក់ប៉ះខ្លាំងត្រូវជញ្ជាំង ឬសូរកញែ្ចកប៉ាល់ធំជាដើម ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «វូ» មានន័យដូចម្ដេច ?

វូ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដុំឈើមូលតូច មានស្នូលលៀនចេញជាដើមសម្រាប់ក្មេងចោលលេងឲ្យវិលលើទីផ្ទៃរាប។
ឧទាហរណ៍៖ ក្មេងលេងវូ ។

                       ល្បឿនកម្លាំងខ្យល់បក់ប៉ះខ្លាំង ។
ឧទាហរណ៍៖ ខ្យល់តែមួយវូស្ងប់ឈឹងទៅវិញ ។

👉ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា សូរឮដោយខ្យល់បក់ប៉ះខ្លាំង ។
ឧទាហរណ៍៖ សូរខ្យល់បក់វូៗ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «វុនវ៉ាយ» មានន័យដូចម្ដេច ?

វុនវ៉ាយ

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ( ស. វុ់នវាយ អ. ថ. វុនវ៉ាយ ) ធ្វើឲ្យវឹកវរ, នាំឲ្យវរចិត្ត, ឲ្យទញ់គំនិត, ឲ្យអផ្សុកចិត្ត។
ឧទាហរណ៍៖ នាំវុនវ៉ាយឲ្យគិតអ្វីមិនលេច ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «វុន» មានន័យដូចម្ដេច ?

វុន

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ( ស. វុ់ន ) វរចិត្ត, ទញ់គំនិត, វល់ចិត្ត។
ឧទាហរណ៍៖ វុនចិត្ត, វុនគំនិត; នាំឲ្យវុនធ្វើការមិនកើត, កំពុងវុនវិលវល់ខ្វល់គំនិតគិតអ្វីពុំឃើញទេ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «វុទ្ធិរោគ» មានន័យដូចម្ដេច ?

វុទ្ធិរោគ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. ព្រឹទ្ធិរោគ ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «វុទ្ធាបចាយនៈ» មានន័យដូចម្ដេច ?

វុទ្ធាបចាយនៈ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. វុឌ្ឍាបចាយនៈ ) ។ ដូចគ្នានឹង ព្រឹទ្ធាបចាយនៈ ដែរ ( ម. ព. វុឌ្ឍាបចាយនៈ ផង ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «វុទ្ធាចារ្យ» មានន័យដូចម្ដេច ?

វុទ្ធាចារ្យ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. វុឌ្ឍាចារ្យ ) ។ ដូចគ្នានឹង ព្រឹទ្ធាចារ្យ ដែរ ( ម. ព. វុឌ្ឍាចារ្យ ផង ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «វុត្តោទ័យ» មានន័យដូចម្ដេច ?

វុត្តោទ័យ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. វុត្តោទយ < វុត្ត “ដែលបានពោលហើយ” + ឧទយ “ការរះឡើង; ការបំភ្លឺ” ) ឈ្មោះគម្ពីរមួយ ប្រាប់ដំណើរមេកាព្យភាសាបាលី ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «វុត្តិភាព» មានន័យដូចម្ដេច ?

វុត្តិភាព

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ភាវៈរស់នៅ, ភាពនៃការចិញ្ចឹមជីវិត ។ ល ។ (ម.ព. វុត្តិ បន្ថែម)

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «វុត្តិកម្ម» មានន័យដូចម្ដេច ?

វុត្តិកម្ម

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការរបរសម្រាប់ចិញ្ចឹមជីវិត ។ (ម.ព. វុត្តិ បន្ថែម) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «វុត្តិ» មានន័យដូចម្ដេច ?

វុត្តិ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា.; សំ. វ្ឬត្តិ ) ការរស់នៅ, ការចិញ្ចឹមជីវិត ។ វុត្តិកម្ម ការរបរសម្រាប់ចិញ្ចឹមជីវិត ។ វុត្តិភាព ភាវៈរស់នៅ, ភាពនៃការចិញ្ចឹមជីវិត ។ ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «វុត្តានុក្រម» មានន័យដូចម្ដេច ?

វុត្តានុក្រម

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (< បា. វុត្ត + សំ. អនុក្រម “លំដាប់” ) លំដាប់នៃពាក្យដែលបាននិយាយរួចហើយ ។ ល ។ (ម.ព. វុត្ត បន្ថែម)

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «វុត្តវាចា ឬ –វាទ» មានន័យដូចម្ដេច ?

វុត្តវាចា ឬ –វាទ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា វុត្តវាចា ឬ –វាទ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «វុត្តភាព» មានន័យដូចម្ដេច ?

វុត្តភាព

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ភាព, បែបបទ,ដំណើរ ដែលបាននិយាយរួចមកហើយ ។ (ម.ព. វុត្ត បន្ថែម) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «វុត្តពូជ» មានន័យដូចម្ដេច ?

វុត្តពូជ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. វុត្តពីជ ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «វុត្តពីជ» មានន័យដូចម្ដេច ?

វុត្តពីជ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. វុត្ត; សំ. ឧប្ត “ដែលបណ្ដុះ, សាប, ព្រោះ រូចហើយ” + វីជ ឬ ពីជ “ពូជ” ) ពូជ ( ដំណាំ ) ដែលបណ្ដុះ, សាប, ព្រោះ រួចហើយ; ពូជសម្រាប់បណ្ដុះ, សាប, ព្រោះ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «វុត្តប្បមាណ» មានន័យដូចម្ដេច ?

វុត្តប្បមាណ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រមាណ, សន្ទង់, ខ្នាត ដែលបាននិយាយរួចមកហើយ ។ (ម.ព. វុត្ត បន្ថែម) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «វុត្តន័យ» មានន័យដូចម្ដេច ?

វុត្តន័យ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ន័យដែលបានពោលរួចហើយ ។ (ម.ព. វុត្ត បន្ថែម)

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «វុត្តនិយម ឬ –និយាម» មានន័យដូចម្ដេច ?

វុត្តនិយម ឬ –និយាម

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា កំណត់, កំណត់ហេតុ ឬទំនង ដែលបាននិយាយរួចមកហើយ ។ (ម.ព. វុត្ត បន្ថែម) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «វុត្តដ្ឋាន» មានន័យដូចម្ដេច ?

វុត្តដ្ឋាន

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា កន្លែងដែលបាននិយាយរួចមកហើយ; កន្លែងដែលបាននិយាយគ្នា។ (ម.ព. វុត្ត បន្ថែម)

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «វុត្ត» មានន័យដូចម្ដេច ?

វុត្ត

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( បា.; សំ. ឧក្ត ) ដែលបានពោល, បាននិយាយ, បានថ្លែង, បានថា រួចមកហើយ ។ សម្រាប់ប្រើជាបទសមាសរៀងពីខាងដើមនាមនាម, ដូចជា វុត្តការណ៍ ហេតុ, ដំណើរ ដែលបាននិយាយរួចមកហើយ ។ វុត្តដ្ឋាន ( វុត-ត័ត-ឋាន ) កន្លែងដែលបាននិយាយរួចមកហើយ; កន្លែងដែលបាននិយាយគ្នា។ វុត្តន័យ ន័យដែលបានពោលរួចហើយ ។ វុត្តនិយម ( –យំ ) ឬ –និយាម កំណត់, កំណត់ហេតុ ឬទំនង ដែលបាននិយាយរួចមកហើយ ។ វុត្តប្បមាណ ( វុត-ត័ប-ប៉ៈម៉ាន ) ប្រមាណ, សន្ទង់, ខ្នាត ដែលបាននិយាយរួចមកហើយ ។ វុត្តភាព ភាព, បែបបទ,ដំណើរ ដែលបាននិយាយរួចមកហើយ ។ វុត្តវាចា ឬ –វាទ សម្ដីដែលបាននិយាយរួចមកហើយ ។ វុត្តានុក្រម ( –ក្រំ; < បា. វុត្ត + សំ. អនុក្រម “លំដាប់” ) លំដាប់នៃពាក្យដែលបាននិយាយរួចហើយ ។ ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «វុឌ្ឍិភាព» មានន័យដូចម្ដេច ?

វុឌ្ឍិភាព

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ភាព, បែបបទ, ដំណើរដែលនាំឲ្យមានសេចក្ដីចម្រើន ។ ល ។ (ម.ព. វុឌ្ឍិ បន្ថែម)

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «វុឌ្ឍិពរ ឬ វរវុឌ្ឍិ» មានន័យដូចម្ដេច ?

វុឌ្ឍិពរ ឬ វរវុឌ្ឍិ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ពរដ៏ចម្រើន ឬសេចក្ដីចម្រើនដោយពរ ។ (ម.ព. វុឌ្ឍិ បន្ថែម)

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «វុឌ្ឍិធម៌» មានន័យដូចម្ដេច ?

វុឌ្ឍិធម៌

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ធម៌ ឬសភាវៈដែលនាំឲ្យមានសេចក្ដីចម្រើន ។ (ម.ព. វុឌ្ឍិ បន្ថែម)

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «វុឌ្ឍិជន្ម ឬ ជន្មវុឌ្ឍិ» មានន័យដូចម្ដេច ?

វុឌ្ឍិជន្ម ឬ ជន្មវុឌ្ឍិ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អាយុដែលចម្រើន ឬសេចក្ដីចម្រើនអាយុ ។ (ម.ព. វុឌ្ឍិ បន្ថែម)

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «វុឌ្ឍិកាល ឬ –សម័យ» មានន័យដូចម្ដេច ?

វុឌ្ឍិកាល ឬ –សម័យ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា កាល ឬសម័យដែលមានសេចក្ដីចម្រើន ។ (ម.ព. វុឌ្ឍិ បន្ថែម)

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «វុឌ្ឍិការណ៍» មានន័យដូចម្ដេច ?

វុឌ្ឍិការណ៍

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ហេតុដែលនាំឲ្យមានសេចក្ដីចម្រើន។ (ម.ព. វុឌ្ឍិ បន្ថែម)

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «វុឌ្ឍិកម្ម» មានន័យដូចម្ដេច ?

វុឌ្ឍិកម្ម

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អំពើដែលនាំឲ្យមានសេចក្ដីចម្រើន ។ (ម.ព. វុឌ្ឍិ បន្ថែម) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «វុឌ្ឍិ» មានន័យដូចម្ដេច ?

វុឌ្ឍិ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា.; សំ. វ្ឬទ្ធិ ) សេចក្ដីចម្រើន; ការលូតលាស់, ដុះដាល, បរិបូណ៌; ការកើតកាលវាលគុម្ព។
ឧទាហរណ៍៖ មានវុឌ្ឍិ ។ វុឌ្ឍិកម្ម អំពើដែលនាំឲ្យមានសេចក្ដីចម្រើន ។ វុឌ្ឍិការណ៍ ហេតុដែលនាំឲ្យមានសេចក្ដីចម្រើន, ហេតុនៃសេចក្ដីចម្រើន ។ វុឌ្ឍិកាល ឬ –សម័យ កាលឬសម័យដែលមានសេចក្ដីចម្រើន ។ វុឌ្ឍិជន្ម ( –ជន់ ) ឬ ជន្មវុឌ្ឍិ (ជន់-ន្ម:– ) អាយុដែលចម្រើនឬសេចក្ដីចម្រើនអាយុ ។ វុឌ្ឍិធម៌ ធម៌ឬសភាវៈដែលនាំឲ្យមានសេចក្ដីចម្រើន ។ វុឌ្ឍិពរ ឬ វរវុឌ្ឍិ ( វៈរៈ– ) ពរដ៏ចម្រើន ឬសេចក្ដីចម្រើនដោយពរ ។ វុឌ្ឍិភាព ភាព, បែបបទ, ដំណើរដែលនាំឲ្យមានសេចក្ដីចម្រើន ។ ល ។ ប្រើជាបទសមាសរៀងពីខាងចុងនាមសព្ទដទៃបានតាមគួរដល់ការប្រកប, ដូចជា គុណវុឌ្ឍិ ( គុណៈ– ) សេចក្ដីចម្រើនដោយគុណ ។ ធនវុឌ្ឍិ ( ធៈនៈ– ) សេចក្ដីចម្រើនដោយទ្រព្យ ។ បុញ្ញវុឌ្ឍិ( ប៉ុញ-ញ៉ៈ– ) សេចក្ដីចម្រើនដោយបុណ្យ ។ ពលវុឌ្ឍិ ( ពៈលៈ– ) សេចក្ដីចម្រើនកម្លាំង។ ភោគវុឌ្ឍិ ( –គៈ– ) សេចក្ដីចម្រើនភោគៈ ។ យសវុឌ្ឍិ ( យៈសៈ– ) សេចក្ដីចម្រើនដោយយស, ដោយបរិវារ ។ លាភវុឌ្ឍិ ( – ភៈ– ) ការចម្រើនលាភ ។ សិរីវុឌ្ឍិ សេចក្ដីចម្រើនសិរី ។ សីលវុឌ្ឍិ ( –ល៉ៈ– ) សេចក្ដីចម្រើនឬការបរិបូណ៌ដោយសីល ។ សុខវុឌ្ឍិ ( សុ-ខៈ– ) សេចក្ដីចម្រើនដោយសុខ ។ ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «វុឌ្ឍាបចាយនៈ» មានន័យដូចម្ដេច ?

វុឌ្ឍាបចាយនៈ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដូចគ្នានឹង ព្រឹទ្ធាបចាយនៈ ដែរ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «វុឌ្ឍាចារ្យ» មានន័យដូចម្ដេច ?

វុឌ្ឍាចារ្យ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដូចគ្នានឹង ព្រឹទ្ធាចារ្យ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «វឺបៗ» មានន័យដូចម្ដេច ?

វឺបៗ

👉ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា សូរកង្ហារធំវិលញាប់ខ្លាំងជាដើម ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «វឺ» មានន័យដូចម្ដេច ?

វឺ

👉ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា សូរឮដោយចោលអ្វីៗពេញកម្លាំងដៃ។
ឧទាហរណ៍៖ ចោលដំបងវឺ, ខ្យល់បក់ស្លឹកស្រល់វ៉ឺៗ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «វឹះ» មានន័យដូចម្ដេច ?

វឹះ

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ( ម. ព. វិះ ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «វឹលមុខ» មានន័យដូចម្ដេច ?

វឹលមុខ

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ( ម. ព. វិលមុខ ) ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( ម. ព. វិលមុខ ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «វឹល!» មានន័យដូចម្ដេច ?

វឹល!

👉ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា ( ម. ព. វិល ! ឧ. ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «វឹល» មានន័យដូចម្ដេច ?

វឹល

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ( ម. ព. វិល កិ. ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «វឹប» មានន័យដូចម្ដេច ?

វឹប

👉ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា សូរឮដោយទាញកន្រ្តាក់ខ្លាំង
ឧទាហរណ៍៖ ទាញវឹប, កន្ត្រាក់វឹប ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «វឹត» មានន័យដូចម្ដេច ?

វឹត

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ( ម. ព. វឹក កិ. ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «វឹង» មានន័យដូចម្ដេច ?

វឹង

👉ថ្នាក់ពាក្យជា និបាតសព្ទ
មានន័យថា វិញ, វិញទៀត; ភ្លាម។
ឧទាហរណ៍៖ វឹងខ្មី, វឹងរ៉ា, វឹងស្នង ( ព. កា. ) : ខ្ញុំឥតទីពឹង សូមបងវិលវឹង ឲ្យរួសរាន់រ៉ា ទោះបានអ្វីក្ដី ពុំបានក្ដីណា សូមបងយាត្រា វិលឆាប់កុំខាន ។ ឪគាត់បានប្រាប់ ថាឲ្យប្រញាប់ វិលវិញឲ្យបាន ត្រូវកុំបង្អង់ ឲ្យខកឲ្យខាន ត្រូវតែឲ្យបាន ត្រឡប់វឹងស្នង ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលលឿនអស់ល្បឿន, ពេញទំហឹង។
ឧទាហរណ៍៖ រត់វឹង, លឿនវឹង ។

👉ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា សូរឮដោយចោលឬគ្រវែងពេញកម្លាំងដៃ ។
ឧទាហរណ៍៖ ចោលវឹង, ចោលដុំដីឮសូរវឹង ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «វឹកវរ» មានន័យដូចម្ដេច ?

វឹកវរ

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា វរវឹក, ធ្វើឲ្យច្រឡំបល់, ឲ្យទាស់ការ; ច្របូកច្របល់។
ឧទាហរណ៍៖ នាំវឹកវរ, ធ្វើវឹកវរ ( ម. ព. វរ កិ. ផង ) ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា វរវឹក, ធ្វើឲ្យច្រឡំបល់, ឲ្យទាស់ការ; ច្របូកច្របល់។
ឧទាហរណ៍៖ នាំវឹកវរ, ធ្វើវឹកវរ ( ម. ព. វរ កិ. ផង ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «វឹក» មានន័យដូចម្ដេច ?

វឹក

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា រវិលទៅវិលមករឿយៗ កូររឿយៗ ដើម្បីឲ្យខាប់ឬឲ្យទន់, ឲ្យឡើងសម្បុររលោង ឬឲ្យស។
ឧទាហរណ៍៖ វឹកឲ្យសព្វ, កូរវឹក, វឹកស្ករត្នោត, វឹកតាំងម៉ែ ( និយាយថា វឹត ឬ វិត ក៏មាន, តាមទម្លាប់ប្រើដោយស្រុក ) ។

                      វក់ធ្វើម្ដងៗ, ស្រើបធ្វើតាមគ្នាម្ដងៗ, បណ្ដាលឲ្យមានច្រើនម្ដងៗ។
ឧទាហរណ៍៖ វឹកធ្វើការ, វឹកដាំសណ្ដែកបាយមិនសល់ម្នាក់, វឹកមើលល្ខោន ( ម. ព. វើត ផង ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «វីវែក» មានន័យដូចម្ដេច ?

វីវែក

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា វាសឆ្ការដៃដូចគេចាប់វីចាប់វែកញែកចេញ។ ពាក្យសម្រាប់ប្រើជាបរិវាររបស់ពាក្យ ជជែក ថា ។
ឧទាហរណ៍៖ ជែកវីវែក ជជែកឆ្ការដៃព្រោងទាំងពីរខាង ដណ្ដើមយកផ្លូវយកដំណើររៀងខ្លួន ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «វីវាច» មានន័យដូចម្ដេច ?

វីវាច

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា វីវាចចុះវាចឡើង, វីឲ្យរាចរាយ។
ឧទាហរណ៍៖ វីវាចអង្ករ, វីវាចដីឲ្យស្មើ ។

តើពាក្យ «វីវរ» មានន័យដូចម្ដេច ?

វីវរ

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើឲ្យទាស់ការ, ឲ្យទាស់ដំណើរ, ឲ្យទាស់ទំនង; ដែលនាំឲ្យវីវក់, ឲ្យវរវឹក, ឲ្យច្របូកច្របល់។
ឧទាហរណ៍៖ កុំវីវរអី!; ធ្វើវីវរខូចអស់ !

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ធ្វើឲ្យទាស់ការ, ឲ្យទាស់ដំណើរ, ឲ្យទាស់ទំនង; ដែលនាំឲ្យវីវក់, ឲ្យវរវឹក, ឲ្យច្របូកច្របល់

ឧទាហរណ៍៖ កុំវីវរអី!; ធ្វើវីវរខូចអស់ !

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «វីវក់» មានន័យដូចម្ដេច ?

វីវក់

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ( ម. ព. វក់ ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «វីលនីញូស» មានន័យដូចម្ដេច ?

វីលនីញូស

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា រាជធានី/​រដ្ឋធានី នៃប្រទេស លីទុយអានី។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «វីរិយ–» មានន័យដូចម្ដេច ?

វីរិយ–

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ក្នុង ព. វីរិយ ឬ វីរិយៈ ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «វីរិយ​ភាព» មានន័យដូចម្ដេច ?

វីរិយ​ភាព

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ភាព, បែបបទ នៃព្យាយាម ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «វីរិយៈ» មានន័យដូចម្ដេច ?

វីរិយៈ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. វីរិយ ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «វីរិយា–» មានន័យដូចម្ដេច ?

វីរិយា–

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. វីរិយ– ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «វីរិយារម្ភ» មានន័យដូចម្ដេច ?

វីរិយារម្ភ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា. < វីរិយ + អារម្ភ ) ការប្រារព្ធព្យាយាម, ការតាំងផ្គងព្យាយាម ។ ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «វីរិយសម្ប័ទ, –សម្បទា ឬ –សម្បត្តិ» មានន័យដូចម្ដេច ?

វីរិយសម្ប័ទ, –សម្បទា ឬ –សម្បត្តិ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការបរិបូណ៌ដោយព្យាយាម ។ ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «វីរិយវ័ន្ត» មានន័យដូចម្ដេច ?

វីរិយវ័ន្ត

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា​​ ដែលមានវីរិយៈ; អ្នកមានព្យាយាម ( បើស្រ្តីជា វីរិយវតី ឬ វីរិយវន្តី ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «វីរិយពល» មានន័យដូចម្ដេច ?

វីរិយពល

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា កម្លាំងព្យាយាម ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «វីរិយ» មានន័យដូចម្ដេច ?

វីរិយ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. វីរិយ; សំ. វីយ៌ ) ព្យាយាម, ពិព្យាយាម; តេជះ; តេជដៃ ។ វីរិយពល ( –យៈពល់ ) កម្លាំងព្យាយាម ។ វីរិយភាព ភាព, បែបបទ នៃព្យាយាម ។ វីរិយវ័ន្ត ( –យៈវ័ន ) ដែលមានវីរិយៈ; អ្នកមានព្យាយាម ( បើស្រ្តីជា វីរិយវតី ឬ វីរិយវន្តី ) ។ វីរិយសម្ប័ទ, –សម្បទា ឬ –សម្បត្តិ ( –យៈស័ម-ប៉ៈទា ឬ –សំ-ប័ត ) ការបរិបូណ៌ដោយព្យាយាម ។ ល ។ វីរិយារម្ភ ( –រ័ម-ភៈ ឬ –រុ័ម; បា. < វីរិយ + អារម្ភ ) ការប្រារព្ធព្យាយាម, ការតាំងផ្គងព្យាយាម ។ ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «វីរសេនា» មានន័យដូចម្ដេច ?

វីរសេនា

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សេនាមោះមុត, សេនាខ្លាំងពូកែ ។ ល ។ (ម.ព. វីរ បន្ថែម)

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «វីរសម្បត្តិ» មានន័យដូចម្ដេច ?

វីរសម្បត្តិ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា លក្ខណៈជាគ្រឿងសំគាល់នៃវីរជនអំពើរបស់វីវបុរស ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «វីរភ័ដ» មានន័យដូចម្ដេច ?

វីរភ័ដ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អមាត្យអង់អាច; មេទ័ព។ (ម.ព. វីរ បន្ថែម)

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «វីរភាព» មានន័យដូចម្ដេច ?

វីរភាព

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ភាពដែលអង់អាច, ដំណើរអង់អាច ។ (ម.ព. វីរ បន្ថែម)

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «វីរបុរស» មានន័យដូចម្ដេច ?

វីរបុរស

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា បុរសអង់អាច; . . . ។ (ម.ព. វីរ បន្ថែម)

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «វីរជន» មានន័យដូចម្ដេច ?

វីរជន

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ជនអង់អាច; … ។ (ម.ព. វីរ បន្ថែម)

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «វីរ» មានន័យដូចម្ដេច ?

វីរ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អ្នកអង់អាច, ក្លៀវក្លា; អ្នកចម្បាំង; អ្នកប្រាជ្ញ ។ វីរជន ជនអង់អាច; … ។ វីរបុរស បុរសអង់អាច; . . . ។ វីរភ័ដ អមាត្យអង់អាច; មេទ័ព។ វីរភាព ភាពដែលអង់អាច, ដំណើរអង់អាច ។ វីរសេនា សេនាមោះមុត, សេនាខ្លាំងពូកែ ។ ល ។
👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( សំ. បា. ) ដែលខ្ជាប់ខ្ជួន, មួនមាំ, រ៉ឹងប៉ឹង, អង់អាច, ក្លាហាន, ក្លៀវក្លា, មោះមុត, ខ្លាំងពូកែ; ដែលមានព្យាយាមខ្ជាប់ខ្ជួន ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «វីយែន» មានន័យដូចម្ដេច ?

វីយែន

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា រាជធានី/​រដ្ឋធានី នៃប្រទេស អូទ្រីស។

តើពាក្យ «វីមំសា» មានន័យដូចម្ដេច ?

វីមំសា

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. វីមង្សា ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «វីមវើម» មានន័យដូចម្ដេច ?

វីមវើម

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលពីមពើម ឬពេមពើមព្រោះស្រវាំងឬព្រោះងងឹត។
ឧទាហរណ៍៖ ដើរវីមវើម; ដំណើរវេមវើម ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «វីមវាម» មានន័យដូចម្ដេច ?

វីមវាម

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលទីមទាម, ទទាក់ទទាមទាល់ផ្លូវទាល់ដំណើរ ។
ឧទាហរណ៍៖ ដើរវីមវាម; គំនិតវីមវាម ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលទីមទាម, ទទាក់ទទាមទាល់ផ្លូវទាល់ដំណើរ។
ឧទាហរណ៍៖ ដើរវីមវាម; គំនិតវីមវាម ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «វីមង្សា» មានន័យដូចម្ដេច ?

វីមង្សា

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. វីមំសា; សំ. វីមាំសា អ.ថ. –ម៉ាម-សា ) ការពិចារណាដោយល្អិត; ប្រាជ្ញាសម្រាប់ស្រាល់ជ្រើសរើសរកឲ្យឃើញការណ៍ពិត, ការពិសោធ, ការល្បងមើល; ការប្រឡង ។ វីមំសាវិជ្ជា វិជ្ជាដែលកើតអំពីការពិចារណាឈ្លេចឈ្លីរក ឬវិជ្ជាដែលសម្រេចដោយការប្រឡងហើយ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «វីនដុក» មានន័យដូចម្ដេច ?

វីនដុក

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា រាជធានី/​រដ្ឋធានី នៃប្រទេស ណាមីប៊ី។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «វីធីសាស្ត្រគ្រប់គ្រងតំបន់ទេសភាព» មានន័យដូចម្ដេច ?

វីធីសាស្ត្រគ្រប់គ្រងតំបន់ទេសភាព

👉ថ្នាក់ពាក្យជា បច្ចេកសព្ទបរិស្ថាន
មានន័យថា ការគ្រប់គ្រងប្រព័ន្ធផលិតកម្ម និងធនធានធម្មជាតិក្នុងតំបន់ធំល្មម ដើម្បីបង្កើតសេវាកម្មអេកូឡូស៊ីដែលទ្រទ្រង់ជីវីត និងនៅក្នុងតំបន់តូចល្មមដែលគ្រប់គ្រងដោយមនុស្សកំពុងប្រើប្រាស់ដី និងផលិតសេវាកម្មទាំងនោះ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «វីថិសិង្ឃាដក» មានន័យដូចម្ដេច ?

វីថិសិង្ឃាដក

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ថ្នល់បែកបីឬបែកបួន, ផ្លូវត្រឡែងកែង ។ (ម.ព. វីថិ បន្ថែម)

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «វីថិចិត្ត» មានន័យដូចម្ដេច ?

វីថិចិត្ត

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ចិត្តដែលត្រាច់ទៅតាមផ្លូវអារម្មណ៍, ចិត្តដែលកើតដោយសង្កាត់, ដោយប៉ែក ( ព. អ. ) ។ (ម.ព. វីថិ បន្ថែម)

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «វីថិ» មានន័យដូចម្ដេច ?

វីថិ

 👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ) ផ្លូវ, ថ្នល់; ជាយព្រៃ; ជួរ, សង្កាត់, ប៉ែក ( ប្រើក្លាយជា វិថី ក៏មាន ) ។ វីថិចិត្ត ចិត្តដែលត្រាច់ទៅតាមផ្លូវអារម្មណ៍, ចិត្តដែលកើតដោយសង្កាត់, ដោយប៉ែក ( ព. អ. ) ។ វីថិសិង្ឃាដក ( –ដៈកៈ ឬ –ដក់ ) ថ្នល់បែកបីឬបែកបួន, ផ្លូវត្រឡែងកែង ។ គោវីថិ ឬ គោណ –ផ្លូវគោ ។ អជវីថិ ( អៈជៈ– ) ផ្លូវពពែ ( ព. ហ. ) ។ ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «វីតិក្រម» មានន័យដូចម្ដេច ?

វីតិក្រម

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. វីតិក្កម ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «វីតិក្កមវាចា ឬ –វាទ» មានន័យដូចម្ដេច ?

វីតិក្កមវាចា ឬ –វាទ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សម្ដីបំពានច្បាប់ ។ ល ។ (ម.ព. វិហារ បន្ថែម)

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «វីតិក្កមទោស» មានន័យដូចម្ដេច ?

វីតិក្កមទោស

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ទោសឬកំហុសព្រោះការកន្លងបញ្ញត្តិ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «វីតិក្កម» មានន័យដូចម្ដេច ?

វីតិក្កម

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ឬ សំ. ក្ល., សំ. វ្យតិក្រម ) អជ្ឈាចារ, ការកន្លងឬល្មើសបញ្ញត្តិ, ការបំពានច្បាប់ ។ ព. ផ្ទ. អវីតិក្កម ឬ អវីតិក្រម ។ វីតិក្កមចេតនា ( –តៈន៉ា ) គំនិតដែលបម្រុងនឹងកន្លង ឬបំពានលើបញ្ញត្តិ ។ វីតិក្កមទោស ទោសឬកំហុសព្រោះការកន្លងបញ្ញត្តិ ។ វីតិក្កមវាចា ឬ –វាទ សម្ដីបំពានច្បាប់ ។ ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «វីតាមីន» មានន័យដូចម្ដេច ?

វីតាមីន

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បារ. Vitamine ) ឱជា, ឱជារស, ជីវជាតិ ឬជីពជាតិ គឺឱជារសរបស់ផ្លែឈើជាដើមដែលមានតាមធម្មតាដើម ជារសឆ្ងាញ់ស្រាប់ពីកំណើត។
ឧទាហរណ៍៖ ដាំបាយកុំជាត់ទឹកបាយចោល ព្រោះនាំឲ្យខាតវីតាមីនរបស់អង្ករ . . .។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «វីត» មានន័យដូចម្ដេច ?

វីត

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( សំ. បា. ) ដែលប្រាសឬឃ្លាតចេញហើយ, ដែលឥត, ដែលគ្មាន ។ សម្រាប់ប្រើផ្សំជាសមាសនាម, ដូចជា វីតរាគៈ, វីតទោសៈ, វីតមោហៈ អ្នកដែលឥតរាគៈ, ឥតទោសៈ, ឥតមោហៈ ( ព្រះអរហន្ត ) ។