Posted on Leave a comment

តើពាក្យ «ជើងសារ» មានន័យដូចម្ដេច ?

ជើងសារ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា មើលពាក្យកម្រៃ ឬកំរៃ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ជើងសា» មានន័យដូចម្ដេច ?

ជើងសា

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អ្នកនាំពាក្យឬដំណឹងត្រឡប់សាចុះសាឡើង ពីខាងនេះទៅខាងនោះ ឬពីខាងនោះមកខាងនេះ ។
ឧទាហរណ៍៖ ប្រើជើងសា, ទទួលដំណឹងពីជើងសា ( ម. ព. សា ផង ) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ជើងសក់» មានន័យដូចម្ដេច ?

ជើងសក់

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សម្រុងសក់ខាងក្រោមដែលដុះនៅជុំវិញក្បាល ។
ឧទាហរណ៍៖ កោរជើងសក់, ជើងសក់ខើច, ជើងសក់ស្រុង, ចៀរតម្រឹមជើងសក់ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ជើងវត្ត» មានន័យដូចម្ដេច ?

ជើងវត្ត

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា មនុស្សចំណុះវត្ត ឬមហាជនអ្នកទំនុកបម្រុងចំពោះវត្តនីមួយៗ ។
ឧទាហរណ៍៖ ឧបាសកជើងវត្ត, ពួកញាតិញោមជើងវត្ត ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ជើងល័ព្ធ» មានន័យដូចម្ដេច ?

ជើងល័ព្ធ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា លេខដែលគិតរកចំនួនឃើញជាស្រេចហើយត្រាទុកមួយអន្លើ ។
ឧទាហរណ៍៖ ជើងល័ព្ធចំណោទនេះ អ្នកបានគិតឃើញហើយឬនៅ ?

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ជើងរាវ» មានន័យដូចម្ដេច ?

ជើងរាវ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះលបមួយប្រភេទមាឌធំសម្រាប់ដាក់ក្នុងទឹកជ្រៅ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ជើងរមាំងណែងណង» មានន័យដូចម្ដេច ?

ជើងរមាំងណែងណង

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈើខ្វែងមានស្នូលកណ្ដាល សម្រាប់គងឈើ, គងសសរ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ជើងរមាំង» មានន័យដូចម្ដេច ?

ជើងរមាំង

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈើ ឬឫស្សីមានចម្ពាមពីកំណើតឬទើបចងបង្កើតជាចម្ពាមខាងចុង សម្រាប់ទល់ដោយលើកសសរឬដងអ្វីឲ្យឈរត្រង់ឡើង ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ជើងម្ដែង» មានន័យដូចម្ដេច ?

ជើងម្ដែង

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះភ្នំមួយនៅទិសអាគ្នេយ៍នៃក្រុងភ្នំពេញ ពីដើមនៅខេត្តរោងដំរី ជាអាណាខេត្តខ្មែរ; សព្វថ្ងៃនេះនៅក្នុងអាណាខេត្តកូស័ងស៊ីន ( ម. ព. រោងដំរី ផង ) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ជើងម៉ា» មានន័យដូចម្ដេច ?

ជើងម៉ា

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រដាប់ធ្វើដោយឈើមានជើង ៤ មានសណ្ឋានវែងជាងជើងតាំង សម្រាប់អង្គុយ ឬតម្កល់អ្វីៗ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ជើងមាន់» មានន័យដូចម្ដេច ?

ជើងមាន់

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះដើមផ្កាមួយពួក ។ ឈ្មោះសារាយមួយប្រភេទ ប្រើជាអន្លក់, ញាំ. . . ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ជើងភេល» មានន័យដូចម្ដេច ?

ជើងភេល

មានន័យថា ( ម. ព. ជើងពេល ) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ជើងព្រះ» មានន័យដូចម្ដេច ?

ជើងព្រះ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ស្នំអារក្ស ( ពាក្យនេះហៅថា សព្ទអារក្ស ) សម្រាប់ប្រើតែក្នុងពួកអ្នកជឿគោរពរាប់អានអារក្ស ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ជើងព្រៃ» មានន័យដូចម្ដេច ?

ជើងព្រៃ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះខេត្តចាស់ ១ ក្នុងដែនកម្ពុជា, សព្វថ្ងៃនេះប្រែជាស្រុកវិញ នៅក្នុងអំណាចខេត្តកំពង់ចាម។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ជើងព្នាយ» មានន័យដូចម្ដេច ?

ជើងព្នាយ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឆ្នូតពពកវែងលលាយឆ្លូកជាមួយនឹងពពកឯទៀត ។
ឧទាហរណ៍៖ ថ្ងៃនេះពពកមានជើងព្នាយប្លែក ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ជើងពេល» មានន័យដូចម្ដេច ?

ជើងពេល

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ពេលឱកាសជាចន្លោះបានការរបស់អ្នកស្វែងរករឿងរកទោស ។
ឧទាហរណ៍៖ ចាំមើលជើងពេល គឺចាំមើលចន្លោះទោសដែលល្មមចាប់ហេតុបាន ( ហៅក្លាយមកជា ជើងភេល ក៏មាន, គួរកុំប្រើ ) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ជើងពាន» មានន័យដូចម្ដេច ?

ជើងពាន

មានន័យថា ( ម. ព. ពាន ) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ជើងបាត្រ» មានន័យដូចម្ដេច ?

ជើងបាត្រ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រដាប់មានសណ្ឋានមូលរីកលើក្រោម ស្ដួចកណ្ដាល សម្រាប់តម្កល់ទ្របាត្រ, ធ្វើដោយលោហជាតិ មានស្ពាន់ជាដើមក៏មាន, ក្រឡឹងធ្វើដោយឈើក៏មាន ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ជើងបង្កង» មានន័យដូចម្ដេច ?

ជើងបង្កង

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះស្មៅម៉្យាងមានមែករឹង ដុះលើដីសើមៗ ក្នុងឧបទ្វីបជ្វា និងឥណ្ឌូចិន គេនិយមដាំជើងបង្កងក្នុងសួនធ្វើជារបងទាបៗ កម្ពស់ត្រឹម ៥០ សង់ទីម៉ែត្រ។ ស្លឹក និងធាងខ្ចីៗ គរនិយមយកមកធ្វើបន្លែបន្សាបត្រពាំង។ នៅប្រទេសជ្វា គេគេប្រើដើមបង្គងផ្សំធ្វើឱសថ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ជើងទ្រនាប់» មានន័យដូចម្ដេច ?

ជើងទ្រនាប់

មានន័យថា (ម. ព. ជើងទេញ ) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ជើងទេរ» មានន័យដូចម្ដេច ?

ជើងទេរ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដីនារត្រង់មាត់ច្រាំងឬទីជម្រាល ។
ឧទាហរណ៍៖ ដើរតាមជើងទេរ, គេដាំដំណាំនៅជើងទេរ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ជើងទេញ» មានន័យដូចម្ដេច ?

ជើងទេញ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈើទ្រទ្រនាប់ជាងទង, ជាងដែក។ ហៅ ជើងទ្រនាប់ ក៏បាន ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ជើងទៀន» មានន័យដូចម្ដេច ?

ជើងទៀន

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រដាប់ធ្វើដោយថ្មឬឈើជាដើម ក្រឡឹងមានក្បាច់រំហួតមានកន្ទួត សម្រាប់ដាក់កល់បង្កាន់ដៃឬដាក់ជាលម្អការរចនាទាំងពួង ។ ប្រដាប់សម្រាប់បិទទៀន ។
ឈ្មោះសត្វស្លាបមួយប្រភេទ មានប្រវែង ៣៥-៤០ ស.ម។ នៅរដូវមិនបន្តពូជៈ ចំពុះខ្មៅតូចត្រង់វែងស្រួច មានជើងវែងពណ៌ក្រហម ស្លាបខ្មៅ បន្ទូលក្បាលពណ៌ប្រផេះក្រម៉ៅ។ ឈ្មោលរដូវបន្តពូជៈ ដងខ្លួនទាំងមូលលើកលែងស្លាបមានពណ៌សស្គុស និងស្លាបពណ៌ខ្មៅ។ ញីរដូវបន្តពូជៈ បន្ទូលក្បាលរាងប្រផេះស្រាល ខ្លួនធាត់មូល។ ទីជំរកៈ នៅតាមជាយតំបន់ដីសើមវាលស្រែអំបិល តំបន់ឆ្នេរសមុទ្រ ទន្លេធំៗ។ របាយៈ វត្តមានពេញមួយឆ្នាំ មាននៅគ្រប់ទីកន្លែង។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ជើងទើន» មានន័យដូចម្ដេច ?

ជើងទើន

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ជើងគំនរដី ឬពំនូកដីខ្ពស់ដែលគេច្រុះដោយឈើខ្លឹមឬក្រាក់ជាជើងខឿនបន្ទាយឬប្រាសាទ ឬវិហារជាដើម ។
ឧទាហរណ៍៖ ជើងទើនប្រាសាទ ( សំ. ឧទ្វាប; បា. ឧទ្ទាប ) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ជើងថ្ករ» មានន័យដូចម្ដេច ?

ជើងថ្ករ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ចិតក; សំ. ចិតក, ចិត្យា ) បង្គោល ៤ បោះអមទប់ក្ដារមឈូសដែលតម្កល់ក្នុងទីធ្វើឈាបនកិច្ច ។
ឧទាហរណ៍៖ បោះជើងថ្ករ; ទីដីនិងឧសដែលរៀបចំធ្វើឈាបនកិច្ចនោះក៏ហៅ ជើងថ្ករ ដែរ : លត់ជើងថ្ករ ។

តើពាក្យ «ជើងតោ-ដោះគន់» មានន័យដូចម្ដេច ?

ជើងតោ-ដោះគន់

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះចុល្លព្រឹក្សមួយប្រភេទស្ទើរវារ ឬវល្លិវារលើឈើធំៗក្នុងព្រៃល្បោះ ឬ មាត់ព្រៃក្រាស់ នៃ​ប្រទេសកម្ពុជា ឡាវ វៀតណាម ថៃ និងជ្វា ខាងជើង។ គេនិយមដាំលើរបងជាដើមលំអ។ មែកជាប់ល្អទន់ហើយ ពត់បាន, គេប្រើសម្រាប់ធ្វើចំណងចងរន្ទា។ ស្លឹកគគ្រាតអាចប្រើខាតប្រដាប់ប្រដាផ្សេងៗអោយរលោង។ គ្រូថ្នាំបុរាណប្រើមែកមានស្លឹក និងឬសធ្វើជាថ្នាំរម្ងាប់រោគដំបៅរលួយ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ជើងតុកកែ (ស្មៅ)» មានន័យដូចម្ដេច ?

ជើងតុកកែ (ស្មៅ)

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ស្មៅមួយប្រភេទទាបក្រាបលើដី មានសម្បុរប្រផេះ មានរោមបន្តិចៗ ស្ទាបទៅគ្រោតគ្រាតដោយដី ដុះលើវាលស្រែ ឬលើដីខ្សាច់មាត់ស្ទឹង។ ដើមនេះមានក្នុងទ្វីបអាស៊ីអាគ្នេយ៍។ គ្រូពេទ្យខ្មែរបុរាណប្រើដើមតុកកែលាយជាមួយដើមឯទឪតខ្លះធ្វើថ្នាំព្យាបាលបូសទ្រនិច។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ជើងតាំង» មានន័យដូចម្ដេច ?

ជើងតាំង

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា តុតូច៤ជ្រុង ឬមូល សម្រាប់តាំងអ្វីៗ ឬសម្រាប់អង្គុយ ។
ឧទាហរណ៍៖​ ព្រះថេរៈគង់លើជើងតាំង ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ជើងជង់» មានន័យដូចម្ដេច ?

ជើងជង់

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា គល់ឈើ, ឫស្សីឬត្រែង, ផ្ដៅ ដែលគេកាត់ទុកឲ្យសល់នៅដី បើដើរទៅជល់ជង់ជើង ។
ឧទាហរណ៍៖ ដើរប្រយ័ត្ន, ក្រែងប៉ះជើងជង់ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ជើងឆ្កោក» មានន័យដូចម្ដេច ?

ជើងឆ្កោក

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ជើងកូបដំរីសណ្ឋានដូចចម្ពាមសម្រាប់ដាក់បញ្ជិះពាក់លើកណ្ដោល ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ជើងចែវ» មានន័យដូចម្ដេច ?

ជើងចែវ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា បង្គោលបោះនៅគែមទូក សម្រាប់ពាក់ចែវ ។ មនុស្សច្រើនគ្នាជាអ្នកចែវទូកក៏ហៅថា ជើងចែវ បានដែរ ។
ឧទាហរណ៍៖ មានជើងចែវប៉ុន្មាននាក់?

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ជើងចាបធំ, សួយ» មានន័យដូចម្ដេច ?

ជើងចាបធំ, សួយ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដើមឈើកម្ពស់ ១៥-២០ ម ដុះក្នុងព្រៃជ្រៅ ឬព្រៃស្រោង ឬក្នុងជាន់ក្រោមនៃព្រៃក្រាស់ ដែលមានដើមតំណាង សន្តាន Dipterocarpacérs ច្រើន។ ដើមឈើសួយញី មានវិជ្ឈមាត្រផ្លែរហូតដល់ ១ម គេនិយមយកឈើនេះ ទៅធ្វើសសរផ្ទះ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ជើងចាបធំ» មានន័យដូចម្ដេច ?

ជើងចាបធំ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ចុល្លព្រឹក្សកម្ពស់ ២-៥ ម ដុះលាយជាមួយជើងចាបធម្មតាក្នុងព្រៃស្រោង ឬមាត់ព្រៃក្រាស់កក្នុងទ្វីបអាស៊ីផ្នែកអាគ្នេយ៍។ ផ្លែខុសផ្លែជើងចាបធម្មតាបន្តិច គឺមិនដាច់តាមគ្រាប់ឡើយ គ្រាន់តែឆែកបន្តិច ពីគ្រាប់មួយទៅគ្រាប់មួយ ផ្លែទុំអាចធ្វើចំណីបាន។ ជើងចាបធំ ជាដើមដែលអ្នកស្រុកស្រែតែងកាប់ធ្វើរបង។ មានប្រស្នាស្តីអំពីដើមនេះ “ធាតុវាបក្សី ជើងជាប់នៅដី ស្លាបហើរលើមេឃ ” ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ជើងចាប» មានន័យដូចម្ដេច ?

ជើងចាប

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះឈើធំមួយប្រភេទ មានខ្លឹមជាប់ប្រើធន់បានយូរ ។ ឈ្មោះឈើតូចមួយប្រភេទទៀត មានផ្លែទ្រង់ទ្រាយស្រដៀងនឹងក្រញាំជើងសត្វចាប កាលណាទុំឡើងសម្បុរក្រហម បរិភោគបាន ។

                  ចុល្លព្រឹក្សកម្ពស់ ១-៤ ម ដុះក្នុងព្រៃស្រោង ឬជាយព្រៃក្រាស់ ក្នុងទ្វីបអាស៊ីផ្នែកអាគ្នេយ៍។ ផ្លែធំអាចបរិភោគជាចំណី។ ស្លឹកគេអាចប្រើសម្រាប់មូរបារី។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ជើងគ្រុស» មានន័យដូចម្ដេច ?

ជើងគ្រុស

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ក្លាយមកពី ជើងគ្រឹះ “ជើង, ជំហរផ្ទះ” ទេដឹង? ព្រោះពាក្យនេះមានសេចក្ដីត្រូវគ្នានឹង ចតុស្ដម្ភ ” សសរបួន” ដែរ ) សេនាបតីទាំង៤ ដែលមានសេនាបតីម្នាក់ទៀតជាអធិបតី រួមជា ៥ ជាអ្នកសម្រេចរាជការផែនដីជាមួយនឹងព្រះមហាក្សត្រិយ៍ទ្រង់រាជ្យ ( ម. ព. ចតុស្ដម្ភ ទៀត ផង ) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ជើងគ្រុឌ» មានន័យដូចម្ដេច ?

ជើងគ្រុឌ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះគ្រែមួយបែបដែលមានជើង គេឆ្លាក់ឲ្យមានសណ្ឋានដូចជើងគ្រុឌ ។
ឧទាហរណ៍៖ គ្រែជើងគ្រុឌ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ជើងគោព្រៃ, ជើងដំរី» មានន័យដូចម្ដេច ?

ជើងគោព្រៃ, ជើងដំរី

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ចុល្លព្រឹកស្ទើរវារ មានកម្ពស់ ១-៣ ម ដុះនៅព្រៃល្បោះតាមមាត់ផ្លូវ មាត់ព្រៃសមុទ្រ ក្នុងប្រទេសកម្ពុជា។ នៅប្រទេសដទៃទៀត ជើងគោព្រៃដុះឆ្ងាយពីមាត់សមុទ្រ។​ស្លឹកអាចមូរបារីជក់បាន។ មែក និងសំបកគេធ្វើខ្សែពួរ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ជើងគោផ្កា-ស» មានន័យដូចម្ដេច ?

ជើងគោផ្កា-ស

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ចុល្លព្រឹក្យកម្ពស់ ១-៣ ម ដុះក្នុងព្រៃជ្រុះស្លឹកលើដីទំនាបនៃប្រទេសជ្វា ឧបទ្វីបជ្វា (Péninsule malaise) ចិនខាងត្បូង (Yunnan) និងឥណ្ឌូចិន​ (ថៃ កម្ពុជា លាវ វៀតណាម) ។ នៅប្រទេសខ្មែរយុើង គេយកសំពកជើងគោផ្កា-ស នេះ ស្ងោរសូត្រអោយបាន ស ល្អ ។ ស្លឹក សម្រាប់ព្យាបាលជំងឺរមាស់។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ជើងគោ ស» មានន័យដូចម្ដេច ?

ជើងគោ ស

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ចុល្លព្រឹក្សមានកម្ពស់ ២-៣ ម មានកំណើតក្នុងប្រទេសឥណ្ឌូនេស៊ី ឬហ្វីលីពីន​ ដាំយូរណាស់ហើយ ក្នុងឥណ្ឌូចិនសព្វថ្ងៃដុះឯងៗ។ គេតែងដាំជិតផ្ទះជាលំអ។ ស្លឹកកិនឱ្យម៉ដ្ឋសម្រាប់ព្យាបាលជំងឺដំបៅច្រមុះ។ គេអោយស្ងោរស្លឹកផឹកដើម្បីអោយបាត់ក្អក។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ជើងគោ» មានន័យដូចម្ដេច ?

ជើងគោ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះឈើមួយប្រភេទមានស្លឹកទ្រង់ទ្រាយស្រដៀងនឹងក្រចកជើងគោ មានរសជូរអាចប្រើស្ងោរលាងអ្វីៗបាន ។
ឧទាហរណ៍៖ ស្លឹកជើងគោ ។

                ចុល្លព្រឹក្យមានកម្ពស់ ៤-១៥ ម មានផ្កាពណ៌ស្វាយ ឬពណ៌ស ដុះក្នុងព្រៃជ្រុះស្លឹកលើដីទួលចាបពី ៥០០ ម ទៅ ១៥០០ ម ខ្ពស់លើសសមុទ្រ។ ដើមនេះមានក្នុងទ្វីបអាស៊ីផ្នែកអាគ្នេយ៍។ នៅស្រុខ្មែឬយើងនិយមដាំដើមជើងគោជាលម្អវិថីនានាក្នុងទីក្រុង ជាពិសេសក្រុងភ្នំពេញុ។ ផ្កាជើងគោ គេអាចចៀនបរិភោគបាន។​ សំបកសម្រាប់ថ្វើថ្នាំព្យាបាលរបួស។ ដើមទាំងមូល (ធាង ស្លឹក ឫស ផ្លែផ្កា ។ល។) គេតែងប្រើការធ្វើឱសថរម្ងាប់ជំងឺរមួល ដោយផឹកទឹកស្ងោរ។

តើពាក្យ «ជើងគុល» មានន័យដូចម្ដេច ?

ជើងគុល

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា រទេះមានតែភ្លៅ, កង់, ទូក; ឯកង់ធ្វើដោយបន្ទះឈើមូលឥតកាំ, សម្រាប់ដឹកឈើហុប ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ជើងគក» មានន័យដូចម្ដេច ?

ជើងគក

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សសរបណ្ដុះលើធ្នឹមរងមេដំបូល ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ជើងខ្លែង» មានន័យដូចម្ដេច ?

ជើងខ្លែង

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះចំណងរបែងរនាបមួយប្រភេទឬរបែងបន្ទោះមួយយ៉ាង ។
ឧទាហរណ៍៖ របែងជើងខ្លែង, រែងចាប់ជើងខ្លែង, រៀនរែងជើងខ្លែង ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ជើងក្អែក» មានន័យដូចម្ដេច ?

ជើងក្អែក

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា គំនូស ឬឈើខ្វែងមានសណ្ឋានស្រដៀងនឹងក្រញាំជើងក្អែក ។ ឈ្មោះវណ្ណយុត្តិមួយយ៉ាង ( + ) សម្រាប់ទាញសំឡេងអក្សរឲ្យឡើងខ្ពស់ជាងប្រក្រតី ដូចពាក្យថា ឆ្លើយកូ៎ក, នុ៎ះហើយ, អ្វីហ្ន៎? ជាដើម ។ សម្រាប់គូសខាងក្រោមកន្លែងជៀតអក្សរ, ជៀតពាក្យ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ជើងក្រាស» មានន័យដូចម្ដេច ?

ជើងក្រាស

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះស្មៅមួយប្រភេទ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ជើងក្រាន» មានន័យដូចម្ដេច ?

ជើងក្រាន

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រដាប់សម្រាប់តម្កល់ឆ្នាំងចម្អិនអាហារ ។
ឧទាហរណ៍៖ ​ប្រកល់ជើងក្រានដាំស្ល ( ពាក្យសាមញ្ញ ចង្រ្កាន ) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ជើងកំពង់» មានន័យដូចម្ដេច ?

ជើងកំពង់

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា តារាងថ្លៃទំនិញធម្មតា ដែលលក់ដូររាល់ថ្លៃនៅទីផ្សារធំៗ ដូចនៅ​ក្រុង​ភ្នំពេញ​ជាដើម។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ជើងកោស» មានន័យដូចម្ដេច ?

ជើងកោស

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឋានរងខឿនឬជញ្ជាំងវិហារ, ចេតិយជាដើម ។
ឧទាហរណ៍៖ ជើងកោសវិហារ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ជើងកុក» មានន័យដូចម្ដេច ?

ជើងកុក

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះមឈូសមួយប្រភេទ ដែលពាសស្លឹកកណ្ដប ឬភ្ជល់ សម្រាប់ដាក់សាកសពអ្នកកម្សត់ដើម្បីធ្វើឈាបនកិច្ច ។
ឧទាហរណ៍៖ រកក្ដារមិនទាន់ទេ ធ្វើជើងកុកឲ្យវាទៅ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ជើងការ» មានន័យដូចម្ដេច ?

ជើងការ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដំណើរការណ៍, ពត៌មាន, ទំនងឬលំនាំនៃរឿងរ៉ាវ ។
ឧទាហរណ៍៖ ខ្ញុំមិនទាន់ទៅទេ ចាំស្ដាប់ជើងការមើលសិន, ដឹងជើងការហើយ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ជើងកប» មានន័យដូចម្ដេច ?

ជើងកប

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សេចក្ដីអន្តរាយដែលមានប្រចាំនៅទីកន្លែងណាមួយ ។
ឧទាហរណ៍៖ កំពង់នេះតែងយកជើងកប មានមនុស្សលង់ទឹកស្លាប់ស្ទើរតែរាល់ឆ្នាំ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ជើងកញ្ជោ» មានន័យដូចម្ដេច ?

ជើងកញ្

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ចម្រឹង ឬបង្គោលបោះចងរនងសន្ទូចរនង ។
ឧទាហរណ៍៖ បោះជើងកញ្ជោសន្ទូច ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ជើងកញ្ជើ» មានន័យដូចម្ដេច ?

ជើងកញ្ជើ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សក់ដែលកាត់ក្រឡឹងមូលជុំវិញ ទុកជើងសក់ត្រឹមស្មើគ្នា រាងដូចកញ្ជើដែលគេផ្កាប់ ។
ឧទាហរណ៍៖ កាត់សក់ជើងកញ្ជើ ( មានតែក្នុងសម័យពីដើម ) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ជើងកញ្ជុំ» មានន័យដូចម្ដេច ?

ជើងកញ្ជុំ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះភូមិ១ក្នុងស្រុកទ្រាំង; ក្នុងពង្សាវតារ ហៅថា ព្រះបាទជាន់ជុំ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ជើង» មានន័យដូចម្ដេច ?

ជើង

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អវយវៈប៉ែកខាងក្រោមសម្រាប់ឈរ, សម្រាប់ដើរ ។
ឧទាហរណ៍៖ ជើងមនុស្ស, ជើងមាន់ ។ ល ។

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ឈ្មោះទិសមួយផ្ទុយពីទិសខាងត្បូង, ទិសឧត្ដរ ។
ឧទាហរណ៍៖ ផ្ទះប្អូនខ្ញុំនៅខាងជើងផ្សារ ។

                តាមទំនៀមខ្មែរយើងពីបុរាណ នៅវេលាដេក គេតែងសណ្ដូកជើងទៅខាងទិសនោះ បានជាហៅទិស ខាងជើង ។ កុំប្រើថា ជើង, ត្បូង, កើត, លិច ឬ ឡិច ឡើយ, ត្រូវប្រើពាក្យ ខាង ឬ ឯផ្សំផងជាដរាប ។
ឧទាហរណ៍៖ ខាងកើត, ខាងត្បូង, ខាងលិច, ខាងជើង, ឬ ឯកើត, ឯត្បូង, ឯលិច, ឯជើង ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ជើ !» មានន័យដូចម្ដេច ?

ជើ !

?ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា ពាក្យសម្រាប់ពោលដោយខឹងឬដោយឆ្ងល់, ដោយកោត ។
ឧទាហរណ៍៖ ជើអ្នក ! ខ្ញុំកោតចិត្តអ្នកណាស់ ! ។ ប្រើជា ជើះ ! ក៏មាន ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ជួសជុល» មានន័យដូចម្ដេច ?

ជួសជុល

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ប៉ះប៉ុន, ទប់ទល់ឲ្យគ្រប់គ្រាន់ដូចដើមវិញ ។
ឧទាហរណ៍៖ ជួសជុលផ្ទះ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ជួស» មានន័យដូចម្ដេច ?

ជួស

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ដាក់ជាជំនួស, ជាតំណាង ។
ឧទាហរណ៍៖ ជួសរនាប, ជួសបង្កង់ដែលពុកបួនប្រាំ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ជួល» មានន័យដូចម្ដេច ?

ជួល

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ឲ្យធ្វើការ, ប្រើ, សម្រេចកិច្ចការ, ខ្ចីប្រើដោយឲ្យឈ្នួល ។
ឧទាហរណ៍៖ ជួលជាងធ្វើផ្ទះ, ជួលទូកគេ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ជួរ» មានន័យដូចម្ដេច ?

ជួរ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា របៀបរៀបរៀងតគ្នា ។
ឧទាហរណ៍៖ ឈរជាជួរ, ពោត៥០ ជួរ ។

                តំណវង្សត្រកូលនៃបុព្វបុរស, ជំបួរ ។
ឧទាហរណ៍៖ ជួរខាងម្ដាយ, ជួរខាងឳពុក ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ជួយ» មានន័យដូចម្ដេច ?

ជួយ

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើឲ្យអ្នកដទៃបានសម្រេចប្រយោជន៍តាមបំណង, ធ្វើឲ្យគេបានស្រួល, ទំនុកបម្រុង, ឲ្យកម្លាំង, ឲ្យគំនិត. . . ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ជួប» មានន័យដូចម្ដេច ?

ជួប

មានន័យថា ( ម. ព. ចួប ឬ ជួប កិ. ) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ជួនណា» មានន័យដូចម្ដេច ?

ជួនណា

មានន័យថា ( មើលក្នុង ព. ចួន ឬ ជួន និ. ) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ជួនកាល» មានន័យដូចម្ដេច ?

ជួនកាល

មានន័យថា ( មើលក្នុង ព. ចួន ឬ ជួន និ. ) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ជួន» មានន័យដូចម្ដេច ?

ជួន

មានន័យថា ( ម. ព. ចួន ន. ) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ជួត» មានន័យដូចម្ដេច ?

ជួត

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា រុំក្បាលដោយឈ្នួត ។
ឧទាហរណ៍៖ ជួតក្បាល ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ជួញ» មានន័យដូចម្ដេច ?

ជួញ

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា លក់ដូរសរពើទំនិញយកចំណេញ ។ ជួញប្រែ លក់ដូររបស់ផ្សេងៗ ប្រែប្រួលផ្លាស់ប្ដូរលៃលកតាមដំណើរស្រួល ។
រួញដោយផ្នត់ ឬ មានស្នាមផ្នត់ ។
ឧទាហរណ៍៖ សំពត់ជួញសាច់, សំពត់ជ្រួញ, ស្បែកជ្រួញ ជាដើម ។

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា រួញដោយផ្នត់ ឬ មានស្នាមផ្នត់ ។
ឧទាហរណ៍៖ សំពត់ជួញសាច់, សំពត់ជ្រួញ, ស្បែកជ្រួញ ជាដើម ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ជួង» មានន័យដូចម្ដេច ?

ជួង

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា របស់ដែលធ្វើដោយលោហជាតិសណ្ឋានដូចកណ្ដឹងដាក់ក្នុងវត្តអារាមសម្រាប់វាយឲ្យសញ្ញាគ្នា ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ជួ» មានន័យដូចម្ដេច ?

ជួ

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលអាក្រក់, ដែលឆ្គងមិនសូវស្គាល់ក្ដីគួរសម ។
ឧទាហរណ៍៖ មនុស្សជួ ។

               ជួជង ដែលជួដូចជង ។ ជួជាតិ ដែលមានជាតិទន់ទាប, ថោកថយ; អាក្រក់ជួជាតិ គឺអាក្រក់ណាស់ ។ ជួរួ ដែលជួពន់ពេក ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ជូរព្រឹក,​ សង្កុង» មានន័យដូចម្ដេច ?

ជូរព្រឹក,​ សង្កុង

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា គុម្ពព្រឹក្សម្យ៉ាង កម្ពស់ ១-២ ម ដើមពណ៌ស្វាយឫក្រហម មែកសាខាឫវារលើរុក្ខជាតិជិតខាងក្នុងព្រៃស្រោងនៃទ្វីបអាស៊ីក្តៅ។ នៅប្រទេសខ្មែរដើមនេះ ច្រើនដុះក្នុងព្រៃស្រស់លើភ្នំ Kirirom ដែលមានកំពស់ប្រហែល៧០០ម។ ផ្លែទុំ អាចបរិភោគបានៈ មានជាតិផ្អែម រួចជូរធ្វើឱ្យអណ្តាតស្ពឹកបន្តិច។ គ្រាប់សម្រាប់ធ្វើថ្នាំព្រូន។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ជូរ» មានន័យដូចម្ដេច ?

ជូរ

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលមានរសជាតិធ្វើឲ្យស្រៀវសង្កៀរធ្មេញ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ជូបហ្សាណា» មានន័យដូចម្ដេច ?

ជូបហ្សាណា

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា រាជធានី/​រដ្ឋធានី នៃប្រទេស ស្លូវេនី។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ជូន!» មានន័យដូចម្ដេច ?

ជូន!

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា លើក! ឯងចូរលើកជើងឡើង! ពាក្យស្រែកបង្គាប់ឲ្យដំរីលើកជើង ដើម្បីនឹងជាន់ឡើងឬជាន់ចុះ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ជូន» មានន័យដូចម្ដេច ?

ជូន

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា បូជា, ឲ្យ ( ពាក្យគោរព, ពាក្យគូរសម ) ។
ឧទាហរណ៍៖ របស់នេះខ្ញុំមិនលក់ដូរទេ ខ្ញុំជូនលោក ។

                ទៅមកជាមួយកំដរជាគ្នា ។
ឧទាហរណ៍៖ ស្អែកខ្ញុំមានរវល់ នឹងជូនប្អូនខ្ញុំទៅកំពង់ស្ពឺ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ជូតការី» មានន័យដូចម្ដេច ?

ជូតការី

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដូចគ្នានឹង ជូតការ ដែរ ( បើស្ត្រីជា ជូតការិនី ) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ជូតការក៍» មានន័យដូចម្ដេច ?

ជូតការក៍

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.; សំ. ទ្យូតការក ) អ្នកលេងល្បែងភ្នាល់, អ្នកលេងល្បែងស៊ីសង ( បើស្រ្តីជា ជូតការិកា )
ឧទាហរណ៍៖ អ្នកជូតការក៍ច្រើនដល់នូវមហន្តរាយ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ជូតកម្ម» មានន័យដូចម្ដេច ?

ជូតកម្ម

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា.; សំ. ទ្យូតកម៌ន៑ ) អំពើភ្នាល់, ការលេងល្បែងភ្នាល់ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ជូត» មានន័យដូចម្ដេច ?

ជូត

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា សម្អាតដោយយកសំពត់ឬកំណាត់សំពត់ជាដើម ដុសជម្រះមន្ទិលឬឲ្យស្ងួតទឹក ។
?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះឆ្នាំទី១ ( កណ្ដុរ ) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ជូជក» មានន័យដូចម្ដេច ?

ជូជក

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ) ឈ្មោះព្រាហ្មណ៍ម្នាក់ជាស្មូម មានក្នុងរឿងវេស្សន្ដរជាតក ។ គ្រោះជូជក គ្រោះធ្ងន់ដូចតាជូជក ដែលបរិភោគអាហារច្រើនជ្រុលហួសប្រមាណទាល់តែចាក់ច្រាសស្លាប់ខ្លួនអសារឥតការ ខានបានប្រើប្រាស់ចាយវាយទ្រព្យសម្បត្តិដែលព្រះបាទស្រីសញ្ជ័យ ទ្រង់ប្រោសព្រះរាជទាន ជាតម្លៃលោះនាងក្រឹស្នានិងបាជាលី ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ជុះអាចម៍» មានន័យដូចម្ដេច ?

ជុះអាចម៍

?ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា ទ្រង់ចូលព្រះបង្គន់ធំ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ជុះ» មានន័យដូចម្ដេច ?

ជុះ

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា បន្ទោឧច្ចារៈ ( ព. សា. ); ពាក្យរាបសាថាដោះទុក្ខសត្វធំ; ពាក្យខ្ពស់ថា បន្ទោឧច្ចារៈ, បន្ទោបង់ឧច្ចារៈ, ធ្វើឧច្ចារកិច្ច ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ជុំរុំ» មានន័យដូចម្ដេច ?

ជុំរុំ

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលជួបជុំមូលគ្នាឥតមានសល់ម្នាក់ ។
ឧទាហរណ៍៖ ភ្ញៀវបានមកជុំរុំអស់ហើយ; កុំអាលនិយាយការណ៍ ចាំឲ្យជុំរុំគ្នាសិន ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ជុំកន្លង់» មានន័យដូចម្ដេច ?

ជុំកន្លង់

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដែលព័ទ្ធជុំចួបជិតឥតមានចន្លោះ ( និយាយចំពោះតែស្រម៉ល័ខនិងស្រកាជើងមាន់ ) ។
ឧទាហរណ៍៖ ល័ខជុំកន្លង់, ស្រកាជុំកន្លង់ ។

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលព័ទ្ធជុំចួបជិតឥតមានចន្លោះ ( និយាយចំពោះតែស្រម៉ល័ខនិងស្រកាជើងមាន់ ) ។
ឧទាហរណ៍៖ ល័ខជុំកន្លង់, ស្រកាជុំកន្លង់ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ជុំ» មានន័យដូចម្ដេច ?

ជុំ

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា មូលគ្នា ។
?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដំណើរវង់វិលចួបមកកន្លែងដដែលវិញ
ឧទាហរណ៍៖ ដើរមួយជុំនគរ, ដើរប្រទក្សិណវិហារ៣ជុំ ។

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា មូលគ្នា ។
ឧទាហរណ៍៖

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ជុលី» មានន័យដូចម្ដេច ?

ជុលី

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ក្លាយមកពី សំ. បា. អញ្ជលិ ឬ អញ្ជលី ) ម្រាមដៃ, ក្រពុំម្រាមដៃ( ពាក្យសម្រាប់ប្រើក្នុងកាព្យ )
ឧទាហរណ៍៖ ប្រណម្យជុលី ដាក់លើសិរសី ក្រាបក្រោមបាទា ព្រះបាទសម្ដេច សព៌េជ្ញសាស្ដា ថ្វាយវរវន្ទា ឆ្ពោះព្រះភូបាល ។ … ( សាស្ត្រាសុបិនកុមារ ) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ជុល» មានន័យដូចម្ដេច ?

ជុល

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ចាក់ស្រែះ, ដេរព្រាងជាមុន ។
ឧទាហរណ៍៖ ជុលសំពត់, ជុលកន្ទេល ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ជុតិមា» មានន័យដូចម្ដេច ?

ជុតិមា

មានន័យថា ( ម. ព. ជុតិមន្ដ )។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ជុតិមន្ដ» មានន័យដូចម្ដេច ?

ជុតិមន្ត

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( សំ. បា. ) ដែលមានសេចក្ដីរុងរឿង, ដែលមានពន្លឺត្រចះ ( បើស្រ្តីជា ជុតិមន្តី, ជុតិមតី )។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ជុណ្ហប័ក្ខ» មានន័យដូចម្ដេច ?

ជុណ្ហប័ក្ខ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ជុណ្ហបក្ខ ) ចំណែកខែខាងព្រះចន្រ្ទភ្លឺ គឺចំណែកខាងខ្នើត ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ជុចស, វល្លិស្នែងគោ» មានន័យដូចម្ដេច ?

ជុចស, វល្លិស្នែងគោ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះវល្លិរឹងម្យ៉ាងវារឡើងឈើធំៗ ក្នុងប្រទេសថៃ ខ្មែរ និងវៀតណាម។ ជាច្រើនជឿថាឫសជុចស អាចធ្វើឱ្យសាច់ចាស់ត្រឡប់ទៅជាសាច់ក្មេងឡើង ពេលណាគេឆុងផឹក។ តាមពិតឫសគេប្រើធ្វើថ្នាំឱ្យទម្រង់ទឹក នោមដើរល្អ ឱ្យឈាមហូរស្រួល និងឱ្យសក់ស ត្រឡប់ទៅខ្មៅវិញ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ជុច, អង្កត់ (វល្លិ), គោមួយ» មានន័យដូចម្ដេច ?

ជុច, អង្កត់ (វល្លិ), គោមួយ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា វល្លិធំមួយប្រភេទ វារឡើងឈើធំៗ ប្រវែង ៥-១០ម ដុះក្នុងព្រៃធំនៃអាស៊ីផ្នែកអាគ្នេយ៍។ ជ័រវល្លិនេះអាចប្រើធ្វើកៅស៊ីស្បែកជើង។ តាមក្បួនឱសថបុរាណ គេប្រើជ័រសម្រាប់ធ្វើថ្នាំរំងាប់ជំងឺក្រពះ គ្រុន និងជាថ្នាំកម្លាំង។ សំបក និងមែកតូចៗ តែងមានលក់ក្នុងផ្សារ។ គេប្រើផ្សំធ្វើថ្នាំប្រឆាំងជំងឺគ្រុនចាញ់។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ជុច» មានន័យដូចម្ដេច ?

ជុច

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រដាប់នេសាទត្រីមួយប្រភេទ ត្បាញប្រទាក់ជាក្រឡាដោយបន្ទោះផ្ដៅជាដើម មានសណ្ឋានទ្រវែង ត្បាញភ្ជិតបាត ទុកមាត់ឲ្យនៅច្រហ សម្រាប់ដាក់ត្រីធំឲ្យស្ទុះចូលជាប់ថយក្រោយពុំរួច ។
ឧទាហរណ៍៖ ដាក់ជុច, ត្រីរ៉ស់ជាប់ជុច ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ជុក» មានន័យដូចម្ដេច ?

ជុក

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា កំប៉ូតសក់ឬផ្នួងសក់ ( នៃកុមារឬកុមារី ) ដែលកោរទុកឲ្យនៅតែត្រង់បង្ហើយ ។
ឧទាហរណ៍៖ ទុកជុក, កោរជុក ។

                 ដកជុក ឬ កាត់ជុក ដកសក់ឬកោរសក់ក្រឡឹងជាជ្រលងតូចត្រង់កណ្ដាលទុកឲ្យមានលំនាំដូចជាជុក ជាលម្អដោយយ៉ាងរបស់ស្រ្តី ( ទុកសក់បែបនេះមានប្រើខ្លះតែក្នុងសម័យពីដើម, លើកលែងប្រើតាំងពីក្នុងកាលចុងរាជ្យ នៃព្រះបាទសម្ដេចព្រះនរោត្តមរៀងមក ) ។

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលទ្រុបទ្រុល, ណែនណាន់, ទ្រលោម ។
ឧទាហរណ៍៖ ស្មៅដុះជុក, ហុយដីជុក. . .។

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលទ្រុបទ្រុល, ណែនណាន់, ទ្រលោម ។
ឧទាហរណ៍៖ ស្មៅដុះជុក, ហុយដីជុក. . .។

?ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា ព្រះមោលី ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ជីហរិត» មានន័យដូចម្ដេច ?

ជីហរិត

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ជីរុក្ខជាតិ គឺជីកើតពីវល្លិ៍ ស្មៅដែលកប់ទាំងស្រស់នៅក្នុងដីឱ្យវារលួយ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ជីស៊ីណូ» មានន័យដូចម្ដេច ?

ជីស៊ីណូ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា រាជធានី/​រដ្ឋធានី នៃប្រទេស ម៉ុលដាវី (សាធារណរដ្ឋ)។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ជីសរីរាង្គ» មានន័យដូចម្ដេច ?

ជីសរីរាង្គ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ជីលាមក (មនុស្ស ឬសត្វ) លាយជាមួយនឹងដី ដើម្បីឱ្យដំណាំដុះល្អ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ជីវ័ន» មានន័យដូចម្ដេច ?

ជីវ័ន

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ជីវន ) ការចិញ្ចឹមជីវិត; ដំណើររស់នៅ ។
ឧទាហរណ៍៖ ជីវ័នរបស់សត្វកំពុងប្រព្រឹត្តទៅ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ជីវ៍» មានន័យដូចម្ដេច ?

ជីវ៍

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ជី ) ( ក្លាយមកពី សំ. បា. ជីវ ) ពាក្យសម្រាប់ហៅព្រះពុទ្ធរូបអង្គធំៗ ដោយសន្មតថាដូចជាព្រះអង្គមាន ព្រះជន្មនៅ ។
ឧទាហរណ៍៖ ព្រះជីវ៍ ។

                បុរាណហៅព្រះពុទ្ធរូបអង្គធំក្នុងវិហារថា ព្រះប្រធាន ក៏មាន ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖