Posted on Leave a comment

តើពាក្យ «ជនោត្ដម» មានន័យដូចម្ដេច ?

ជនោត្ដម

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ជន + ឧត្ដម ) ដែលឧត្ដម, ខ្ពង់ខ្ពស់ជាងជន; ព្រះបរមក្សត្រិយ៍ ។
ឧទាហរណ៍៖ រីព្រះជនោត្ដម ទ្រង់ខិតខំបំពេញកិច្ច ការរដ្ឋពុំមានភ្លេច ដោយកលល្បិចពិសោធន៍សព្វ ។

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( បា. ជន + ឧត្ដម ) ដែលឧត្ដម, ខ្ពង់ខ្ពស់ជាងជន; ព្រះបរមក្សត្រិយ៍ ។
ឧទាហរណ៍៖ រីព្រះជនោត្ដម ទ្រង់ខិតខំបំពេញកិច្ច ការរដ្ឋពុំមានភ្លេច ដោយកលល្បិចពិសោធន៍សព្វ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ជនេន្ទ្រ» មានន័យដូចម្ដេច ?

ជនេន្ទ្រ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. ជន + ឥន្ទ្រ > ជនេន្ទ្រ ) ដូចគ្នានឹង ជនិន្ទ ដែរ (ម. ព. នោះ) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ជនេត្តី» មានន័យដូចម្ដេច ?

ជនេត្តី

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.) ម្ដាយ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ជនេត្តិកា» មានន័យដូចម្ដេច ?

ជនេត្តិកា

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (ម. ព. ជនេត្តី ) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ជនូបត្ថម្ភកៈ» មានន័យដូចម្ដេច ?

ជនូបត្ថម្ភកៈ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ជន + ឧបត្ថម្ភក ) អ្នកទំនុកបម្រុងដល់ប្រជាជន តាមទំនងដ៏សមគួរ ដោយមិនរើសមុខ មិនលម្អៀង (ប្រើជា ជនុបត្ថម្ភក, ជនោបត្ថម្ភក ក៏បាន) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ជនូបត្ថម្ភក» មានន័យដូចម្ដេច ?

ជនូបត្ថម្ភក

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (ម. ព. ជនូបត្ថម្ភកៈ ) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ជនូបត្ថម្ភ» មានន័យដូចម្ដេច ?

ជនូបត្ថម្ភ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (ម. ព. ជនុបត្ថម្ភ ) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ជនុបត្ថម្ភ» មានន័យដូចម្ដេច ?

ជនុបត្ថម្ភ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.) (ជៈ ប៉ាត់ថ័ម) (ជន + ឧបត្ថម្ភ) សេចក្ដី​ទំនុក​បម្រុង ការ​ជួយ​ជ្រោមជ្រែង​របស់​ពួក​ជន គឺ​ការ​ដែល​ប្រជាជន​ព្រម​ចិត្ត​គំនិត​គ្នា​ជួយ​ទំនុក​បម្រុង​ ជួយ​ជ្រោមជ្រែង​ឲ្យ​កើត ឲ្យ​សម្រេច​ដោយ​ចំណាយ​ទ្រព្យ​រាល់​គ្នា​ ឬ​ក៏​ដោយ​កម្លាំង​កាយ​រាល់​គ្នា ។
ឧទាហរណ៍៖ សាលា​រៀន​នេះ កើត​ឡើង​ដោយ​ជនុបត្ថម្ភ ។ ជនូបត្ថម្ភ ឬ ជនោបត្ថម្ភ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ជនីនាថា» មានន័យដូចម្ដេច ?

ជនីនាថា

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. ជននីនាថ ឬ ជននីនាថា ) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ជនីនាថ» មានន័យដូចម្ដេច ?

ជនីនាថ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (ម. ព. ជននីនាថ ឬ ជននីនាថា) ។ ជនីនាថា ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ជនី» មានន័យដូចម្ដេច ?

ជនី

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ.) (ជៈនី) មាតា ។ ជនីជនក ឬ ជនកជនី គឺ​មាតា​និង​បិតា​ឬ​បិតា​និង​មាតា​ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ជនិន្ទ» មានន័យដូចម្ដេច ?

ជនិន្ទ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.) (សំ.)(ជន + ឥន្ទ > ជនិន្ទ; ជនេទ្រ្ទ) អ្នក​ដែល​ជា​ធំ​ជាង​អស់​ប្រជាជន (ព្រះ​រាជា) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ជនាស្រ័យ» មានន័យដូចម្ដេច ?

ជនាស្រ័យ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ.) (បា.) (ជន + អាស្រ័យ; ជន + អាសយ) ទី​អាស្រ័យ​នៅ​របស់​ពួក​ជន; ទី​សម្នាក់ សំចត​សម្រាប់​សាធារណជន សាលា​សម្នាក់ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ជនានុជន» មានន័យដូចម្ដេច ?

ជនានុជន

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ជន+អនុជន > ជនានុជន ) ជនធំតូច គឺបណ្ដាជនទាំងធំទាំងតូច ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ជនានុគ្រោះ» មានន័យដូចម្ដេច ?

ជនានុគ្រោះ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ.),(បា.) (ជន + អនុគ្រហ; ជន + អនុគ្គហ) ការ​ទំនុក​បម្រុង​ដល់​សាធារណ​ជន មិន​រើស​មុខ (សម្រាប់​ឥស្សរជន​ជាន់​ខ្ពស់​ដែល​មាន​អានុភាព​ច្រើន) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ជនាធិបតី» មានន័យដូចម្ដេច ?

ជនាធិបតី

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ជន+អធិបតិ > ជនាធិបតិ ) អធិបតីរបស់ប្រជាជន (ព្រះរាជា) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ជនាធិប» មានន័យដូចម្ដេច ?

ជនាធិប

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ.) (បា.) (ជន + អធិប) អ្នក​គ្រប់គ្រង​រក្សា​ប្រជាជន (ក្សត្រ​ទ្រង់​រាជ្យ) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ជនាចារ» មានន័យដូចម្ដេច ?

ជនាចារ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ.),(បា.) (ជន + អាចារ) សណ្ដាប់​ធ្នាប់ បែប​បទ របស់​ពួក​ជន​ក្នុង​ប្រទេស ស្រុក ភូមិ​មួយ​ៗ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ជនអនាថា» មានន័យដូចម្ដេច ?

ជនអនាថា

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា មនុស្សឥតទីពំនាក់​ ឥតមុខរបរ ដើរចរច្រប់មិនដឹងជាទៅទីណា ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ជនវាទ» មានន័យដូចម្ដេច ?

ជនវាទ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សូរ លាន់រំពងស្តាប់មិនបាន សូរអ៊ូរអរ មាត់ពាក្យឮពីមួយទៅមួយរកប្រាកដមិនឃើញ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ជនបទាធិបតី» មានន័យដូចម្ដេច ?

ជនបទាធិបតី

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ.) (បា.) (ជនបទ + អធិបតិ) មន្ត្រី​ដែល​ជា​អធិបតី​ក្នុង​ជនបទ (ម. ព. ទេសាភិបាល ផង) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ជនបទសហករណ៍សន្សំ» មានន័យដូចម្ដេច ?

ជនបទសហករណ៍សន្សំ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អង្គការរដ្ឋ តាំងនៅស្រុកស្រែចំការសម្រាប់ប្រមូលប្រាក់សន្សំទុកឱ្យអ្នកចូលជាសមាជិក ។

តើពាក្យ «ជនបទសហករណ៍ចងការ» មានន័យដូចម្ដេច ?

ជនបទសហករណ៍ចងការ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អង្គការរដ្ឋតាំងនៅស្រុកស្រែចម្ការ សម្រាប់បណ្តាក់ ទុនឱ្យអ្នកស្រុក​ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ជនបទ» មានន័យដូចម្ដេច ?

ជនបទ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ.) (បា.) ប្រទេស​ជា​ទី​ប្រជុំ​ជន គឺ​ទី​តំបន់​ស្រុក​ក្រៅ ដែល​មាន​ប្រជាជន​នៅ​កុះករ មាន​អ្នក​រាជការ​រដ្ឋបាល​នៅ​ជា​ប្រធាន​កាន់​កាប់​រក្សា​ផង (ខែត្រ​ក្រៅ ទី​រួម​ខេត្ត) ។
ស្រុកស្រែចម្ការ ដែលច្រើនតែវាលល្ហល្ហេវមិនសូវមានមនុស្ស ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ជននិកាយ» មានន័យដូចម្ដេច ?

ជននិកាយ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ.) (បា.) ដូច​គ្នា​នឹង ជនកាយ ជនតា ជននិករ ដែរ (ម. ព. ទាំង​នោះ) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ជននិករ» មានន័យដូចម្ដេច ?

ជននិករ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ.) (បា.) ប្រជុំ​ជន ពួក​ជន (ម. ព. ជនកាយ ជនតា ផង) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ជននាថ» មានន័យដូចម្ដេច ?

ជននាថ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ.) (បា.) អ្នក​ដែល​ជា​ទី​ពឹង ជា​ពំនាក់​របស់​ប្រជាជន (ក្សត្រ​ទ្រង់​រាជ្យ) ។
?ថ្នាក់ពាក្យជា គុណនាម
មានន័យថា (សំ.) (បា.) អ្នក​ដែល​ជា​ទី​ពឹង ជា​ពំនាក់​របស់​ប្រជាជន (ក្សត្រ​ទ្រង់​រាជ្យ) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ជនតា» មានន័យដូចម្ដេច ?

ជនតា

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ) ប្រជុំជន, ពួកជន ( ច្រើនប្រើតែក្នុងកាព្យ ) បច្ឆាជនតា ប្រជុំជនខាងក្រោយគឺប្រជុំជនតៗទៅ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ជនឃាត» មានន័យដូចម្ដេច ?

ជនឃាត

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការសម្លាប់មនុស្ស រាលដាល សម្លាប់ឱ្យផុតពូជ។
?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ការសម្លាប់មនុស្ស រាលដាល សម្លាប់ឱ្យផុតពូជ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ជនកាយ» មានន័យដូចម្ដេច ?

ជនកាយ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ) ពួកជន, ប្រជុំជន ( ម. ព. ជនតា ផង ) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ជនក» មានន័យដូចម្ដេច ?

ជនក

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ) បុរសអ្នកបង្កើតកូន ( បិតា ); ច្រើនប្រើជារាជសព្ទ ។
ឧទាហរណ៍៖ ព្រះជនក, សម្ដេចព្រះជនក ។

                ឈ្មោះរឿងជាតកមួយក្នុងមហាជាតកទាំង ១០ ( ម. ព. ជាតក ផង ) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ជន» មានន័យដូចម្ដេច ?

ជន

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រដាប់​នេសាទ​មច្ឆជាតិ​មួយ​ប្រភេទ ។
(សំ.) (បា.) សព្វ​សត្វ​ដែល​កើត​ក្នុង​លោក មនុស្ស អ្នក​ផង ។
ឧទាហរណ៍៖ ជន​ផង​ទាំងពួង បណ្ដា​ជន​ទាំង​ប្រុស​ទាំង​ស្រី ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ជតៗ» មានន័យដូចម្ដេច ?

ជតៗ

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ទ្រតៗ ។
ឧទាហរណ៍៖ ដើរជតៗ, ដំណើរជតៗ ។

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ទ្រតៗ ។
ឧទាហរណ៍៖ ដើរជតៗ, ដំណើរជតៗ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ជតា​រាសី» មានន័យដូចម្ដេច ?

ជតា​រាសី

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.) (ជៈដា​រាសី) កំណើត​ដែល​ទាក់ទង​នឹង​ថ្ងៃ ខែ ឆ្នាំ សម្រាប់​ទស្សន៍ទាយ​ឲ្យ​ដឹង​ពី​វាសនា​មនុស្ស ឡើង ឬ​ចុះ អាក្រក់ ឬ​ល្អ ….. ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ជតា» មានន័យដូចម្ដេច ?

ជតា

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ជាតា “ដែលកើតហើយ” ) កំណើត, វេលាដែលកើត, អង្សាកំណើត ។
ឧទាហរណ៍៖ ចង​ដួង​ជតា ជតា​ចុះ ជតា​ឡើង ជតា​រាសី (តាម​តម្រា​ព្រាហ្មណ៍) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ជត» មានន័យដូចម្ដេច ?

ជត

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​ទន់​ពាប់ ។
ឧទាហរណ៍៖ រត​ផ្ទះ​ជត ។

                ដែល​ថយ​កម្លាំង ដែល​ខ្សោយ
ឧទាហរណ៍៖ កម្លាំង​ជ ជត​កម្លាំង ។

                ជត​ៗ កិ. វិ. ឬ គុ. ទ្រត​ៗ ។
ឧទាហរណ៍៖ ដើរ​ជត​ៗ ដំណើរ​ជត​ៗ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ជណ្តើស្វាតូច» មានន័យដូចម្ដេច ?

ជណ្តើស្វាតូច

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ចុល្លព្រឹក្សនេះមានកម្ពស់ 2-6ម មានមែកបែកសាខា ឬជាវល្លិវារឡើងលើរុក្ខជាតិជិតខាង ដុះមាត់ព្រៃ ឬក្នុងព្រៃ ជ្រុះស្លឹកលើដីរាប ឬទួល មានកម្ពស់ត្រឹម 500ម យ៉ាងច្រើម។ ពេលដុះតាមចន្លោះ ព្រៃដើមនេះអាចក្លាយជាចុល្លព្រឹក្យវិញ។ គេប្រទះឃើញដើមជណ្តើស្វាតូចក្នុងឧបទ្វីឥណ្ឌូចិន។ សំបកដើម​សម្រាប់វេញខ្សែ ជាប់ល្អណាស់។ ដើមកាត់កង់ៗ គកេយកស្ងោរផឹកព្យបាលជំងឺមួល។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ជណ្តើស្វា, ខ្លែងពណ៌» មានន័យដូចម្ដេច ?

ជណ្តើស្វា, ខ្លែងពណ៌

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា វល្លិធំណាស់មានទំពក់ជាក្បាច់ហៀនគូទខ្យង សម្រាប់វារលើដើមឈើជិតខាង ។ ក្នុងព្រៃល្បោះ ឬតាមមាត់ព្រៃ មាត់ផ្លូវ ឬជុំវិញភូមិននានានៃឧបទ្វីបឥណ្ឌូចិន។ ពេលពុលត្រីព្រលូង (ដែលវាស៊ីគ្រាប់ពុល) គេអាចបន្សាបដោយផឹកទឹកស្ងោរសំបកជណ្តើស្វា។ គេយកសំបកទៅវេញខ្សែពួរ​ធ្វើចំណងត្បាញសំណាញ់​ ។ល។ មែកកាត់កង់ៗអាចស្ងោរផឹកព្យាបាលរាក។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ជណ្ដើរស្វា» មានន័យដូចម្ដេច ?

ជណ្ដើរស្វា

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា វល្លិ​មួយ​ប្រភេទ រាង​សំប៉ែត កង្កាញ់​ផ្នត់​ៗ ច្រើន​ដុះ​វារ​ឡើង​ដើម​ឈើ​ធំ​ៗ (បាន​ជា​ហៅ​ដូច្នេះ ទំនង​ជា​ស្វា​តែង​ឡើង​ចុះ​តាម​វល្លិ​នេះ ដែល​ទុក​ជា​ជណ្ដើរ​របស់​វា) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ជណ្ដើរ» មានន័យដូចម្ដេច ?

ជណ្ដើរ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រដាប់​មាន​កាំ​ជា​ជាន់​ៗ ឬ​ជា​ថ្នាក់​ៗ​ភ្ជាប់​ទៅ​នឹង​មេ​ទាំង​ពីរ​ខាង សម្រាប់​ជាន់​ដើរ​ឡើង​ចុះ ។
ឧទាហរណ៍៖​ ជណ្ដើរ​ឈើ ជណ្ដើរ​ថ្ម ឬ ឥដ្ឋ(ម. ព. អណ្ដើរ ផង) ។

?ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា ព្រះអឌ្ឍចន្ទ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ជដិល» មានន័យដូចម្ដេច ?

ជដិល

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ) អ្នកមានផ្នួងសក់, អ្នកទុកផ្នួងសក់ ( តាបស ) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ជដាធរ» មានន័យដូចម្ដេច ?

ជដាធរ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ) អ្នកទ្រទ្រង់ផ្នួងសក់, អ្នកទុកផ្នួងសក់ ( តាបស ) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ជដា» មានន័យដូចម្ដេច ?

ជដា

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ) ផ្នួងសក់តាបស ។ ព្រៃស្នាប់ ។ ធម្មជាតិដែលទ្រុបទ្រុល, ចាក់ស្រែះ, កណ្ដាញ់ដូចជាផ្នួងសក់តាបសឬព្រៃស្នាប់ ( តណ្ហា ) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ជញ្ជ្រំ» មានន័យដូចម្ដេច ?

ជញ្ជ្រំ

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលជ្រំផ្ទួនៗមិនដាច់ ។​
ឧទាហរណ៍៖ ភ្លៀងជញ្ជ្រំ, គោដើរជញ្ជ្រំជើង ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ជញ្ជែង» មានន័យដូចម្ដេច ?

ជញ្ជែង

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ចឹក ខាំ ហែក ប្រជែង​គ្នា ។
ឧទាហរណ៍៖ ត្មាត​ជញ្ជែង​គម្រង់​គោ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ជញ្ជួយ» មានន័យដូចម្ដេច ?

ជញ្ជួយ

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា កក្រើក រង្កើ​ដោយ​ទាញ ដោយ​អង្រួន​ឬ​ដោយ​ខ្យល់​បក់ ។ រញ្ជួយ

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ជញ្ជួច» មានន័យដូចម្ដេច ?

ជញ្ជួច

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ដាក់​ប្រមោយ​ក្នុង​មាត់​បញ្ចេញ​សម្រែក​ឲ្យ​រន​រន្ថាន់​ដូច​សម្រែក​ក្រៀល ។
ឧទាហរណ៍៖ ដំរី​ជញ្ជួច ។

               ផ្លុំ​ស្នែង​ធ្វើ​សំឡេង​ឲ្យ​រន​រន្ថាន់ ។
ឧទាហរណ៍៖ ជញ្ជួច​ស្នែង ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ជញ្ជូន» មានន័យដូចម្ដេច ?

ជញ្ជូន

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា នាំ​យក​អ្វី​ៗ​ពី​ទី​១​ទៅ​ទី​១ (ចំពោះ​តែ​របស់​ច្រើន) ។
ជញ្ជូន​ជើង កិ. វិ. ច្រើន​បក​ច្រើន​សា ដែល​ទៅ​មក​ញឹក​ញយ​ច្រើន​ជើង។

ឧទាហរណ៍៖ ទៅ​ជញ្ជូន​ជើង ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ជញ្ជឹង» មានន័យដូចម្ដេច ?

ជញ្ជឹង

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា រិះគិត, ត្រិះរិះ, ពិចារណា, រំពឹង**, សម្រឹងទ្រឹងគិត ។ **ពាក្យ “រំពឹង” ត្រូវបានកែតម្រូវពីពាក្យដើម “រពឹង” ដោយហេតុថាពុំមានពាក្យ “រពឹង” ទេ អនុលោមតាមវចនានុក្រមខ្មែរ សម្ដេច ជួន ណាត។
?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ទ្រង់ព្រះវិចារណ៍ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ជញ្ជីង» មានន័យដូចម្ដេច ?

ជញ្ជីង

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រដាប់​សម្រាប់​ថ្លឹង ត្រាជូ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ជញ្ជាំងសមុទ្រ» មានន័យដូចម្ដេច ?

ជញ្ជាំងសមុទ្រ

?ថ្នាក់ពាក្យជា បច្ចេកសព្ទបរិស្ថាន
មានន័យថា សំណង់ការពារទឹកសមុទ្រដែលសាងឡើងដោយមនុស្សនៅតាមតំបន់ឆ្នេរសមុទ្រ ដើម្បីការពារសំនឹកដែលបណ្តាមកពីរលក។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ជញ្ជាំង» មានន័យដូចម្ដេច ?

ជញ្ជាំង

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា របាំង​គេហដ្ឋាន​ដែល​បាំង​ជុំ​វិញ​ផ្ទះ ឬ​ខណ្ឌ​ខាង​ក្នុង​ផ្ទះ​ចែក​ឲ្យ​មាន​ជា​បន្ទប់ ។

                  ដើមជញ្ជាំងជាចុល្លព្រឹក្សមួយមានកំពស់ ៦-៨ម ដុះក្នុងព្រៃក្រាស់នៃប្រទេសកម្ពុជានឹងវៀតណាមខាងត្បូង។ ខ្លឹមឈើគេប្រើសម្រាប់ធ្វើរូបចម្លាក់។ គ្រូថ្នាំយកសំបកធ្វើថ្នាំគ្រុន។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ជញ្ជាប់» មានន័យដូចម្ដេច ?

ជញ្ជាប់

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ជញ្ជក់ ត្រឹប​យក​រស​ជាតិ ។
ឧទាហរណ៍៖ ឃ្មុំ​ជញ្ជាប់​ផ្កា ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ជញ្ជាប» មានន័យដូចម្ដេច ?

ជញ្ជាប

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ញេញ​ៗ​នឹង​ធ្មេញ​ឲ្យ​ជ្រាប​រស​ជាតិ ជញ្ជក់​តិច​ៗ​ឲ្យ​ជ្រាប​រស​ជាតិ ។
ឧទាហរណ៍៖ ​ជញ្ជាប​ដុំ​ស្ករ​ក្រាម ។

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា បន្តិចៗតាមជំនឿន ។
ឧទាហរណ៍៖ ធ្វើការជញ្ជាបៗទៅ ។

                 ស៊ីជញ្ជាបៗ, ស៊ីសំរៀមៗមិនប្រញឹកប្រញាប់ពេក ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ជញ្ជាន់ស្លាញ» មានន័យដូចម្ដេច ?

ជញ្ជាន់ស្លាញ

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ផ្ទួន​ៗ ថែម​ៗ ដដែល​ៗ ។
ឧទាហរណ៍៖ និយាយ​ជញ្ជាន់​ស្លាញ ពាក្យ​ជញ្ជាន់​ស្លាញ សូត្រ​ធម៌​ជញ្ជាន់​ស្លាញ​ដដែល​ៗ ។

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ផ្ទួន​ៗ ថែម​ៗ ដដែល​ៗ ។
ឧទាហរណ៍៖ និយាយ​ជញ្ជាន់​ស្លាញ ពាក្យ​ជញ្ជាន់​ស្លាញ សូត្រ​ធម៌​ជញ្ជាន់​ស្លាញ​ដដែល​ៗ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ជញ្ជាន់» មានន័យដូចម្ដេច ?

ជញ្ជាន់

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ជាន់​រឿយ​ៗ​ដដែល​ៗ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ជញ្ជាត់ព្រលឹង» មានន័យដូចម្ដេច ?

ជញ្ជាត់ព្រលឹង

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា យកឈ្នាងជញ្ជាត់គោក ស្រែកហៅព្រលឹងបណ្ដើរ រួចហើយយកឈ្នាងនិងច្រែងមកកាយកៀរប្រមូល ឬបក់បោយទៅលើមនុស្សឈឺ ឬមនុស្សមានភ័យអាសន្នតក់ស្លុតខ្លាំងដោយហេតុភេទ ឬគ្រោះថ្នាក់អ្វីមួយដែលគេហៅថា លស់ព្រលឹង ជាពិធីឧបកិច្ចហៅព្រលឹងឲ្យចូលមូលមកឋិតនៅក្នុងរូបកាយមនុស្សនោះវិញ ។
ឧទាហរណ៍៖ ត្រូវជញ្ជាត់ព្រលឹងឲ្យវាទៅ(ធ្វើតាមតម្រាព្រាហ្មណ៍) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ជញ្ជាត់» មានន័យដូចម្ដេច ?

ជញ្ជាត់

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ចាប់​ត្រី​ដោយ​ឈ្នាង ដោយ​កញ្ច្រែង ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ជញ្ជក់» មានន័យដូចម្ដេច ?

ជញ្ជក់

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ស្រូប បឺត ឲ្យ​ជក់​ចូល ។
ឧទាហរណ៍៖ កូន​បៅ​ជញ្ជក់​ទឹក​ដោះ ។

               ជញ្ជក់​មាត់ ជញ្ជក់​មាត់​ទទេ ។ ស៊ី​ជញ្ជក់​មាត់ ទំពា​លេប​បណ្ដើរ​ជញ្ជក់​មាត់​បណ្ដើរ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ជជ្រុលមមុល» មានន័យដូចម្ដេច ?

ជជ្រុលមមុល

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ជ្រុល​ៗ​ត្បុល​ចូល មមុល​ជ្រុល​ៗ​ចូល ។
ជ្រុល​ៗ​ត្បុល​ចូល មមុល​ជ្រុល​ៗ​ចូល ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ជជ្រុលជជ្រួស» មានន័យដូចម្ដេច ?

ជជ្រុលជជ្រួស

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ជ្រុលៗ ជ្រួសៗ ។
?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ជ្រុលៗ ជ្រួសៗ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ជជ្រុលជជ្រក» មានន័យដូចម្ដេច ?

ជជ្រុលជជ្រក

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ជ្រុល​ៗ ជ្រក​ៗ ងេកងោក​ពាន​ត្រោក​ពាន​ព្រៃ ។
ឧទាហរណ៍៖ មនុស្ស​ស្រវឹង​ដើរ​ជជ្រុល​ជជ្រក ទ្រេត​ទ្រោត​ឥត​អៀន​ខ្មាស ។

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា​ ជ្រុល​ៗ ជ្រក​ៗ ងេកងោក​ពាន​ត្រោក​ពាន​ព្រៃ ។
ឧទាហរណ៍៖ មនុស្ស​ស្រវឹង​ដើរ​ជជ្រុល​ជជ្រក ទ្រេត​ទ្រោត​ឥត​អៀន​ខ្មាស ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ជជ្រកមមក» មានន័យដូចម្ដេច ?

ជជ្រកមមក

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ជជ្រក​រុក​ចូល ជជ្រក​ឱន​ក្បាល​ចូល ។
ឧទាហរណ៍៖  ដើរ​ជជ្រក​មមក​ក្នុង​ទី​កៀន​កោះ ។

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ជជ្រក​រុក​ចូល ជជ្រក​ឱន​ក្បាល​ចូល ។
ឧទាហរណ៍៖ ដើរ​ជជ្រក​មមក​ក្នុង​ទី​កៀន​កោះ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ជជ្រក» មានន័យដូចម្ដេច ?

ជជ្រក

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ទៅ​រក​ញឹក​ញាប់​ឥត​អៀន​ខ្មាស ។
ឧទាហរណ៍៖ ដើរ​ជជ្រក​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ ។

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា​ ទៅ​រក​ញឹក​ញាប់​ឥត​អៀន​ខ្មាស ។
ឧទាហរណ៍៖  ដើរ​ជជ្រក​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ជជែក» មានន័យដូចម្ដេច ?

ជជែក

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា និយាយ​ពិគ្រោះ​គ្នា​ឲ្យ​ឃើញ​សេចក្ដី​ប្រាកដ ។ ជជែក​វែក​ដៃ ជជែក​ឆ្ការ​ដៃ​វាស​វែក​ចេញ​ក្រៅ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ជជើល» មានន័យដូចម្ដេច ?

ជជើល

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ងងើល ចចើស ។
ឧទាហរណ៍៖ ដើរ​ជជើល ដំណើរ​ជជើល ។

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ងងើល ចចើស ។
ឧទាហរណ៍៖ ដើរ​ជជើល ដំណើរ​ជជើល ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ជជួរ» មានន័យដូចម្ដេច ?

ជជួរ

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែល​ស្រុង ស្លុយ​ហៀរ​កែង​ ។
ឧទាហរណ៍៖ ស្លៀក​សម្លុយ​ជជួរ ស្លៀក​ហូល​ជជួរ ។

               ជជួរ​ជជាយ ស្លុយ​ជាយ​ជជួរ​ស្ទើរ​នឹង​អូស​ដី ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ជជុះជជាយ» មានន័យដូចម្ដេច ?

ជជុះជជាយ

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា រលាស់​ដាក់​ចោល​រាត់​រាយ ឥត​សណ្ដាប់​ធ្នាប់ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ជជុះ» មានន័យដូចម្ដេច ?

ជជុះ

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា រលាស់​ឲ្យ​ជ្រុះ រំសោះ​រលាក់​ទង្គិច​ជម្រុះ ។
ឧទាហរណ៍៖ ជជុះ​ចំបើង ជជុះ​សំពត់ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ជជីក» មានន័យដូចម្ដេច ?

ជជីក

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ទទូច​សួរ សួរ​ឈ្លេចឈ្លី សួរ​រក​បាត​រក​ជម្រៅ​ឲ្យ​ឃើញ​ឫស​ឃើញ​គល់ ។
ឧទាហរណ៍៖ ចុះ​ជជីក​ធ្វើ​អ្វី ? កុំ​សួរ​ជជីក​ខ្លាំង​ពេក ។

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ទទូច​សួរ សួរ​ឈ្លេចឈ្លី សួរ​រក​បាត​រក​ជម្រៅ​ឲ្យ​ឃើញ​ឫស​ឃើញ​គល់ ។
ឧទាហរណ៍៖ ចុះ​ជជីក​ធ្វើ​អ្វី ? កុំ​សួរ​ជជីក​ខ្លាំង​ពេក ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ជច់» មានន័យដូចម្ដេច ?

ជច់

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​គ្រេច ពាប់ ដាប ស្រុញ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ជង្ហុក» មានន័យដូចម្ដេច ?

ជង្ហុក

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដី​ដែល​រូង​ខូង​ជា​រណ្ដៅ​ដោយ​ទឹក​ហូរ​ច្រោះ​ជាដើម ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ជង្ឃា» មានន័យដូចម្ដេច ?

ជង្ឃា

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (ម. ព. ជង្ឃ) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ជង្ឃមាគ៌ា» មានន័យដូចម្ដេច ?

ជង្ឃមាគ៌ា

មានន័យថា (ម. ព. ជង្ឃមគ្គ) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ជង្ឃមគ្គ» មានន័យដូចម្ដេច ?

ជង្ឃមគ្គ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.) ផ្លូវ​ជើង (ព. កា.) ហៅ ជង្ឃមាគ៌ា ក៏​បាន ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ជង្ឃ» មានន័យដូចម្ដេច ?

ជង្ឃ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ. បា. ជង្ឃា ) ស្មងជើង ។ ស្នាប់ព្រះជង្ឃ (រ. ស. ) ទ្រនាប់ស្មងជើង, ស្រោមជើង ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ជង្គង់អណ្តើក» មានន័យដូចម្ដេច ?

ជង្គង់អណ្តើក

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ចុល្លព្រឹក្សដុះវៀចវ៉ចមួយប្រភេទ មានកម្ពស់ ១-២ម គេប្រទះក្នុងព្រៃស្រោងនៃឥណ្ឌូចិន។ ផ្លែគេបរិភោគបាន។ គេនិយមយកមែកធាងធ្វើឧសដុត។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ជង្គង់ប្រើស, ជង្គង់រមាំង» មានន័យដូចម្ដេច ?

ជង្គង់ប្រើស, ជង្គង់រមាំង

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ស្មៅតូចវារលើដី មែកខ្លះតូចៗបញ្ឈរឡើងលើរាងដូចជង្គង់ប្រើស ឬរមាំង ដុះនៅស្រុកក្តៅ និងក្តៅមធ្យមតាមដងផ្លូវ។ ធម្មតា​ដើមទាំងមូលគេយកទុកលាយបាយជ្រូក​ តែពេលមានទុរិ្ភក្ស មនុស្សក៏អាចបរិភោគដើមនេះបានដែរ។ នៅស្រុកដទៃ ក្រៅពីស្រុកខ្មែ ឬគេតែងបរិភោគដើមជង្គង់ប្រើស ជារៀងរាល់ថ្ងៃជាបន្លែឆ្អិន។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ជង្គង់ប្រើស (ថ្នាំ-ក)» មានន័យដូចម្ដេច ?

ជង្គង់ប្រើស (ថ្នាំ-ក)

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះតិណជាតិម្យ៉ាងមានសាច់ច្រើន កម្ពស់ ០.២០-០.៦០ ម វារលើដីតាមមាត់ផ្លូវ និងក្នុងស្រែរដូវប្រាំង នៃទ្វីបអាស៊ី និង​អុសេអានីក្តៅ។ ពេលធម្មតា កេប្រើស្មៅនេះសំរាប់លាយបាយជ្រូ ក្នុងពេលទរ្ហិក្ស មនុស្សក៏បរិភោគស្មៅនេះដែរ។ តាមក្បូនឳសថបុរាណ គេហាដើមអោយស្ងួតហើយបុកជាម្សៅ ផ្សំធ្វើថ្នាំរម្ងាប់រោគឈឺបំពង់ក។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ជង្គង់ក្រាស់ចំពុះខ្មៅ» មានន័យដូចម្ដេច ?

ជង្គង់ក្រាស់ចំពុះខ្មៅ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះសត្វស្លាបមួយប្រភេទ មានប្រវែង ៤៩-៥៤ ស.ម។ មាឌធំ ជើងធំហើយវែង ចុងចំពុះខ្មៅ គល់ចំពុះលឿង ពេលហើរស្លាបទី១ ខ្មៅលាយស។ ទីជំរកៈ តាមមាត់ទន្លេធំៗ វាលភក់ វាលខ្សាច់ តំបន់ឆ្នេរ។ ជីវសាស្រ្តៈ ច្រើនរកចំណីតែឯកឯង។ របាយៈ វត្តមានពេញមួយឆ្នាំ មានគ្រប់ទីកន្លែង ជាប្រភេទកំរ។ រដូវបន្តពូជៈ នៅប្រទេសឥណ្ឌា ខែកុម្ភៈ ដល់សីហា ពងចំនួន២។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ជង្គង់» មានន័យដូចម្ដេច ?

ជង្គង់

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អវយវៈ​ត្រង់​ប្រជុំ​ភ្លៅ​និង​ស្មង ។
ឧទាហរណ៍៖ លុត​ជង្គង់ ទឹក​ត្រឹម​ជង្គង់ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ជង់» មានន័យដូចម្ដេច ?

ជង់

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ដោយ​តាម​បណ្ដោយ​ខ្លួន​ចុះ​ទល់​ពី​ក្រោម
ឧទាហរណ៍៖ ជង់​ត្រី ឈើ​ស្រួច​ជង់​ជើង ។

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អន្ទាក់​តឿ​ឥត​ដង មាន​ជើង​ស្រួច សម្រាប់​ដោត​នឹង​ដី ។
ឧទាហរណ៍៖ ដាក់​ជង់ ចាក់​ជង់ កុក​ជាប់​ជង់ ជង់​មាន់​ព្រៃ ជង់​ក្ងោក ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ជង» មានន័យដូចម្ដេច ?

ជង

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា មនុស្ស​ជាតិ​មួយ​នៅ​ក្នុង​ដែន​កម្ពុជា (ពួក​ស្ទៀង) ។ អា​ជង! ពាក្យ​ជេរ​បន្ថោក​បន្ទាប ប្រដូច​ទៅ​នឹង​ជង ។ អា​ជង​ក្ង!ពាក្យ​ជេរ​ប្រដូច​ថា ក្ង ឥត​ឱន​លំទោន​ដូច​ជា​ជង ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ជគត» មានន័យដូចម្ដេច ?

ជគត

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ.) សត្វ​លោក មហា​ជន…។ ពាក្យ​នេះ​ប្រទះ​ឃើញ​ជា​ញឹក​ញយ​នៅ​សិលា​ចារឹក​សម័យ​មហា​នគរ (នគរ​ធំ នគរ​វត្ត) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ជក់, ដូងព្រៃ, ដូងប្រេង, ត្នោតជ្រែ» មានន័យដូចម្ដេច ?

ជក់, ដូងព្រៃ, ដូងប្រេង, ត្នោតជ្រៃ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដើមនេះរាងដូចដើមដូង ដុះក្នុងព្រៃទួលកម្ពស់ ៥០០ ម នៃអាស៊ីផ្នែកក្តៅ។ នៅប្រទេសខ្មែរយើង គេអាចប្រទះដើមនេះ តាមផ្លូវឡើងភ្នំបូកគោ។ យើងតែងយកសរសៃដើមជក់ធ្វើខ្សែពួរ។ នៅស្រុកដទៃៗ ដើមជក់សម្បូរណាស់ គេកាត់ដើមដើម្បីធ្វើស្ករ ដូចខ្មែរយើងយកត្នោតធ្វើស្ករដូច្នោះដែរ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ជក់» មានន័យដូចម្ដេច ?

ជក់

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា បឺត​ស្រូប​ផ្សែង ។
ឧទាហរណ៍៖ ជក់​បារី ។

                បឺត​ខ្យល់ ។

ឧទាហរណ៍៖ ក្ដោង​ជក់​ខ្យល់ រនាំង​ជក់​ខ្យល់​ឡើង​ប៉ោង ។

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រដាប់​ធ្វើ​ដោយ​រោម​សត្វ ​ឬ​សរសៃ​សំបក​ឈើ សម្រាប់​គូរ សម្រាប់​សរសេរ សម្រាប់​លាប​ថ្នាំ​ទឹក ។
?ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា ទ្រង់សោយ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ជ» មានន័យដូចម្ដេច ?

មានន័យថា ព្យញ្ជនៈ​ទី ៣ ក្នុង​វគ្គ​ទី ២ ជា​តាលុជៈ មាន​សំឡេង​ក្នុង​ពិតាន គឺ​ត្រង់​ក្រអូម​មាត់ ជា​សិថិល-ឃោសៈ ។
សំ. បា. អាន​ថា ជៈ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ឆ​ទ្វារ» មានន័យដូចម្ដេច ?

ឆ​ទ្វារ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ.) (បា.) ទ្វារ ៦ គឺ​ទ្វារ​ភ្នែក ត្រចៀក ច្រមុះ អណ្តាត កាយ មនោ (ចិត្ត) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ឆៗ» មានន័យដូចម្ដេច ?

ឆៗ

?ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា ( ម. ព. ឆ ) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ឆ្អៅ» មានន័យដូចម្ដេច ?

ឆ្អៅ

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ងៅ ច្រាល ។
ឧទាហរណ៍៖ ក្រហម​ឆ្អៅ ច្រាល​ឆ្អៅ ឆ្អៅ​ក្រហម​ច្រាល​ខ្លាំង ។

                   រន្ទាល​ច្រាល​ឆ្អៅ ឆ្អៅ​ក្រហម​ច្រាល​រន្ទាល ។ ឆ្អិន​ឆ្អៅ ហ្មត់ចត់ ។
ឧទាហរណ៍៖ គំនិត​ឆ្អិនឆ្អៅ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ឆ្អែត» មានន័យដូចម្ដេច ?

ឆ្អែត

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា អស់​ឃ្លាន អស់​ស្រេក បាន​ចម្អែត​ហើយ ស្រេច​ការ​បរិភោគ​ហើយ។
គ្រប់​គ្រាន់ បរិបូរ ។ ឆ្អែត​ឆ្អន់ ឆ្អែត​បរិបូណ៌​ដរាប​ដល់​ជិន​ឆ្អន់​លែង​ត្រូវ​ការ​បរិភោគ​ទៀត ។ ឆ្អែត​ឆ្អល់ ឆ្អែត​ត្រា​តែ​ឆ្អល់​ពោះ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ឆ្អែង» មានន័យដូចម្ដេច ?

ឆ្អែង

?ថ្នាក់ពាក្យជា បរិវារសព្ទ
មានន័យថា ពាក្យ​សម្រាប់​និយាយ​ផ្សំ​ជា​មួយ​នឹង​ពាក្យ​ឆ្អឹង ។​
ឧទាហរណ៍៖  ឆ្អឹង​ឆ្អែង គឺ​ឆ្អឹង​ដែល​មាន​សាច់​បន្ដិច​បន្តួច​ជាប់​នៅ ឬ​ឆ្អឹង​ដែល​សេស​សល់​បន្តិច​បន្តួច ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ឆ្អេះ» មានន័យដូចម្ដេច ?

ឆ្អេះ

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​មាន​ក្លិន​ក្រពុល​ខ្មោះ ស្ទើរ​ឆ្អាប​ស្ទើរ​ស្អុយ ។
ឧទាហរណ៍៖ ក្លិន​ឆ្អេះ ។

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ឲ្យ​ក្លិន​ឆ្អេះ ធុំ​ឆ្អេះ ។
ឧទាហរណ៍៖ ឆ្អេះ​ទឹក​មូត្រ​ណាស់ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ឆ្អើសឆ្អើម» មានន័យដូចម្ដេច ?

ឆ្អើសឆ្អើម

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ច្បិចច្បើម ដែល​ស្ទាក់​ស្ទើរ ។
ឧទាហរណ៍៖ ស៊ី​ឆ្អើសឆ្អើម កាន់​ការ​ឆ្អើសឆ្អើម ។

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ច្បិចច្បើម ដែល​ស្ទាក់​ស្ទើរ ។
ឧទាហរណ៍៖ ស៊ី​ឆ្អើសឆ្អើម កាន់​ការ​ឆ្អើសឆ្អើម ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ឆ្អើរ» មានន័យដូចម្ដេច ?

ឆ្អើរ

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ចម្អិន ​ឬ​កម្ដៅ​ដោយ​ដាក់​លើ​រាន ដុត​ភ្លើង​ពី​ក្រោម ដើម្បី​នឹង​ទុក​ឲ្យ​បាន​យូរ​ឬ​គ្រាន់​តែ​ឲ្យ​ស្រស់​ស្ងួត​ទឹក ។
ឧទាហរណ៍៖ ឆ្អើរ​ត្រី ឆ្អើរ​សាច់ ។

                ដេក​ឆ្អើរ​ភ្លើង ដេក​លើ​ដំណេក​ដែល​មាន​ភ្លើង​កម្ដៅ​ពី​ក្រោម ។

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​ឆ្អើរ​ស្រេច​ហើយ ដែល​ឆ្អិន ដែល​ក្រៀម​ដោយ​ឆ្អើរ ។
ឧទាហរណ៍៖ ត្រី​ឆ្អើរ សាច់​ឆ្អើរ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ឆ្អើម» មានន័យដូចម្ដេច ?

ឆ្អើម

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ទ្រាន់ ខ្ពើម ដោយ​រស​ជាតិ​ឆ្អាប​ជាដើម
ឧទាហរណ៍៖ ឆ្អើម​រក​កល់​ចង្អោរ ។

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ទ្រាន់ ខ្ពើម ដោយ​រស​ជាតិ​ឆ្អាប​ជាដើម
ឧទាហរណ៍៖ ឆ្អើម​រក​កល់​ចង្អោរ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ឆ្អឺស» មានន័យដូចម្ដេច ?

ឆ្អឺស

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​តឹង​ពោះ​ខ្លាំង​ព្រោះ​បរិភោគ​អាហារ​ច្រើន​ជ្រុល។
ឧទាហរណ៍៖ តឹង​ពោះ​ឆ្អឺស ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ឆ្អឹងពស់ស្វា , វល្លិឃ្នក់» មានន័យដូចម្ដេច ?

ឆ្អឹងពស់ស្វា , វល្លិឃ្នក់

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឆ្អឹងពស់ស្វាជាចុល្លព្រឹក្សវារតោងដើមជិតខាង មានប្រវែង ២-៤ ម ដុះក្នុងព្រៃល្បោះនៃឥណ្ឌូចិន លើកោះ Java និង timor។​ ដើមវាគេប្រើសំរាប់ធ្វើលប និងធ្វើចំណងផ្សេងៗ ។ គេអាចយកដើមកាត់តូចៗ ស្ងោរផឹកព្យាបាលជំងឺគ្រុន។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ឆ្អឹងពស់ភ្នំ» មានន័យដូចម្ដេច ?

ឆ្អឹងពស់ភ្នំ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា​ ឈ្មោះចុល្លព្រឹក្សមួយប្រភេទ កម្ពស់ ១-៣ ម ស្តើរវារ ដុះក្នុងព្រៃក្រាស់លើភ្នំដែលមានកំពស់ ៤០០ ទៅ​ ១០០០ ម នៃឧបទ្វីឥណ្ឌូចិន និង ប្រទេសឥណ្ឌា ។ គ្រូថ្នាំបុរាណប្រើដើមនេះ សំរាប់ធ្វើជាថ្នាំទឹកព្យសបាលរបួសពស់ចឹក ។​

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖