Posted on Leave a comment

តើពាក្យ «ភាជនភណ្ឌ» មានន័យដូចម្ដេច ?


ភាជនភណ្ឌ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ; សំ. –ភាណ្ឌ ) គ្រឿងភាជនៈមួយសម្រាប់, ភាជនៈមួយគ្រឿង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភាគ្យ» មានន័យដូចម្ដេច ?


ភាគ្យ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. ភាគ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភាគីហត្ថលេខីស្នើសុំ» មានន័យដូចម្ដេច ?


ភាគីហត្ថលេខីស្នើសុំ


👉ថ្នាក់ពាក្យជា មូលដ្ឋាន, គយ
មានន័យថា ភាគីហត្ថលេខីដែលរដ្ឋបាលគយរបស់ខ្លួនស្នើសុំឱ្យគេជួយ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភាគីហត្ថលេខីទទួលសំណើ» មានន័យដូចម្ដេច ?


ភាគីហត្ថលេខីទទួលសំណើ


👉ថ្នាក់ពាក្យជា មូលដ្ឋាន, គយ
មានន័យថា ភាគីហត្ថលេខីដែលរដ្ឋបាលគយរបស់ខ្លួនទទួលនូវការស្នើសុំឱ្យផ្ដល់ជំនួយ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភាគីនៃវិវាទ» មានន័យដូចម្ដេច ?


ភាគីនៃវិវាទ


👉ថ្នាក់ពាក្យជា គយ
មានន័យថា ភាគីណាមួយដែលជាភាគីប្តឹងតវ៉ា ឬភាគីត្រូវបានប្តឹងតវ៉ា។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភាគីទីបី» មានន័យដូចម្ដេច ?


ភាគីទីបី


👉ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា បុគ្គលណាមួយ សាជីវកម្ម អ្នករួមហ៊ុន សមាគម ឬក៏អង្គភាពផ្សេងៗ ដែលមិនមែនជាអ្នកប្រើប្រាស់អាកាសយាន និងមិនមែនជាអ្នកដំណើរ និងក្រុមអាកាសយានិក ដែលនៅលើអាកាសយាននោះ លើកលែងតែថា បើសិនអ្នកប្រើប្រាស់អាកាសយាននេះ មិនមែនជាសហគ្រាសដឹកជញ្ជូនតាមផ្លូវអាកាសទេនោះ ភាគីទីបី គឺរាប់បញ្ចូលផងដែរ នូវមនុស្សទាំងឡាយដែលជិះនៅលើអាកាសយាននោះ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភាគីដែលយកទៅ» មានន័យដូចម្ដេច ?


ភាគីដែលយកទៅ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ភាគីជាអ្នកបើកអាណត្តិដែលរាជការ ឃុំ ​ខេត្ត ឬរដ្ឋចេញឱ្យ ភាគីជាអ្នកត្រូវបានចំណែកជំពាក់ដែលកូនបំណុលសងមក ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភាគីគូសន្យា» មានន័យដូចម្ដេច ?


ភាគីគូសន្យា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ជនជាអ្នកចុះកិច្ចសន្យាទៅវិញទៅមក។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភាគី» មានន័យដូចម្ដេច ?


ភាគី


👉ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា គូក្ដី គូសញ្ញា ជនម្ខាងៗនៃកិច្ចសន្យា។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភាគិនេយ្យី» មានន័យដូចម្ដេច ?


ភាគិនេយ្យី


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. ភាគិនេយ្យា ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភាគិនេយ្យា» មានន័យដូចម្ដេច ?


ភាគិនេយ្យា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សព្ទជាឥត្ថីលិង្គរបស់ពាក្យ ភាគិនេយ្យ “កូនស្រីរបស់បងស្រី ឬរបស់ប្អូនស្រី ( ក្មួយស្រី )” ; ( រ. ស. ) ច្រើនប្រើ ភាគិនេយ្យា ជាង, ប្រើក្លាយជា ភគិនេយ្យា ឬ ភគិនីយា ក៏មាន ( ម. ព. ភាគិនេយ្យ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភាគិនេយ្យ» មានន័យដូចម្ដេច ?


ភាគិនេយ្យ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា.; សំ. ភាគិនេយ ) កូនប្រុសរបស់បងស្រីឬរបស់ប្អូនស្រី ( ក្មួយប្រុស ); ខ្មែរប្រើជារាជសព្ទ
ឧទាហរណ៍៖ ព្រះភាគិនេយ្យ ។ កនិដ្ឋភាគិនេយ្យ កូនប្រុសរបស់ប្អូនស្រី; ជេដ្ឋភាគិនេយ្យ កូនប្រុសរបស់បងស្រី ( ម. ព. ភគិនី ផង ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភាគិន» មានន័យដូចម្ដេច ?


ភាគិន


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ភាគ្យការ អ្នកមានខ្លួននៅក្នុងចំណែក ឬផលប្រយោជន៍ អ្នកចូលរួមដៃ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភាគហ៊ុនអាចរំលស់បាន» មានន័យដូចម្ដេច ?


ភាគហ៊ុនអាចរំលស់បាន


👉ថ្នាក់ពាក្យជា គណនេយ្យ
មានន័យថា ភាគហ៊ុនដែលត្រូវបានចេញដោយក្រុមហ៊ុនណាមួយ៖ ▪ក្រុមហ៊ុននោះ អាចទិញ ឬរំលស់បាន ទៅតាមតម្រូវការរបស់ក្រុមហ៊ុន ▪ក្រុមហ៊ុននោះ ត្រូវបានតម្រូវឱ្យដោយលក្ខន្តិកៈរបស់ខ្លួន ដើម្បីទិញ ឬរំលស់ នៅពេលកំណត់ណាមួយ ឬក៏ទៅតាមតម្រូវការរបស់ម្ចាស់ហ៊ុនណាម្នាក់។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភាគហ៊ុន» មានន័យដូចម្ដេច ?


ភាគហ៊ុន


👉ថ្នាក់ពាក្យជា ពន្ធដារ
មានន័យថា ចំណែកណាមួយ ឬទាំងស្រុងនៃភាគហ៊ុន ឬផលប្រយោជន៍ ឬការលក់អាជីវកម្មរបស់ក្រុមហ៊ុននីតិបុគ្គល ក្រុមហ៊ុនសហកម្មសិទ្ធិ សហគ្រាសឯកបុគ្គល ដែលបានចុះបញ្ជី ឬមិនបានចុះបញ្ជី នៅក្រសួងស្ថាប័័័នមានសមត្ថកិច្ច។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភាគសំណាក ដំណឹងទេ្វ» មានន័យដូចម្ដេច ?


ភាគសំណាក ដំណឹងទេ្វ


👉ថ្នាក់ពាក្យជា គីមី
មានន័យថា ក្នុងការវិភាគគីមីភាគសំណាកមួយត្រូវបានដាក់តាមរបៀបមួយដែលមិនមែនសមាសភាពរបស់វា និងមិនមែនអត្ដសញ្ញាណកម្ម របស់វាជាភាគសំណាកសំរាប់ផ្ទៀងផា្ទត់ត្រូវបានស្គាល់ចំពោះអ្នកវិភាគឡើយ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភាគល្អិតបឋម(តូច)» មានន័យដូចម្ដេច ?


ភាគល្អិតបឋម(តូច)


👉ថ្នាក់ពាក្យជា គីមី
មានន័យថា ភាគល្អិតមួយនៃភាគល្អិតមូលដ្ឋានរបស់រូបធាតុមួយ។
ឧទាហរណ៍៖ អេឡិចត្រុង ប្រូតុង ណឺត្រុង។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភាគលាប» មានន័យដូចម្ដេច ?


ភាគលាប


👉ថ្នាក់ពាក្យជា ហិរញ្ញវត្ថុសាធារណៈ
មានន័យថា ចំណែកជាសាច់ប្រាក់ ឬជាទ្រព្យ ដែលនីតិបុគ្គលបានចែកឱ្យអ្នកចូលហ៊ុនទៅតាមកម្រិតនៃភាគកម្មរបស់ខ្លួននៅក្នុងដើមទុនផ្ទាល់របស់នីតិបុគ្គល លើកលែងតែការបែងចែកមូលធន ឬដើមទុនក្នុងពេលជម្រះបញ្ជីរំលាយក្រុមហ៊ុន។ ចំណែកណាមួយដែលចាត់ទុកថាជាភាគលាភ ឬមិនមែនជាភាគលាភ ត្រូវផ្អែកតាមលក្ខខណ្ឌខាងលើនេះដោយពុំគិតថា នីតិបុគ្គលមាន ឬគ្មានប្រាក់់ចំណូលសុទ្ធក្នុងឆ្នាំចរន្ត ឬពីឆ្នាំមុនៗឡើយ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភាគទាន» មានន័យដូចម្ដេច ?


ភាគទាន


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ចំនួនប្រាក់ដែលម្នាក់ៗបង់ដើម្បីប្រមូលគ្នាយកទៅធ្វើជាប្រយោជន៍អ្វីមួយ ។

👉ថ្នាក់ពាក្យជា របបសន្តិសុខសង្គម
មានន័យថា វាក្យសព្ទនេះមាននិយមន័យច្រើន ដូចខាងក្រោម៖ ១. ប្រាក់ដែលត្រូវបង់ចូលបេឡាតាមការកំណត់។ ២. ប្រាក់ដែលមន្រ្តីសាធារណៈ អតីតមន្រ្តីរាជការ និងអតីតយុទ្ធជន ព្រមទាំងរដ្ឋ ត្រូវបង់តាមច្បាប់ ទុកជាមូលនិធិសម្រាប់ការផ្ដល់តាវកាលិក។ ៣. ប្រាក់ដែលនិយោជកត្រូវបង់តាមច្បាប់ ទុកជាមូលនិធិសម្រាប់ការផ្ដល់តាវកាលិក។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភាគកម្មសាធារណៈពុំមានលក្ខណៈជាសហគ្រាសសាធារណៈ» មានន័យដូចម្ដេច ?


ភាគកម្មសាធារណៈពុំមានលក្ខណៈជាសហគ្រាសសាធារណៈ


👉ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា ក្រុមហ៊ុនចម្រុះដែលភាគកម្មសាធារណៈពុំមានចំនួនភាគច្រើននៃមូលធន ឬសិទ្ធិបោះឆ្នោតក្នុងមហាសន្និបាតម្ចាស់ភាគហ៊ុន។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភាគកម្មសាធារណៈ» មានន័យដូចម្ដេច ?


ភាគកម្មសាធារណៈ


👉ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា ចំណែកនៃដើមទុនរបស់ក្រុមហ៊ុនចម្រុះ ដែលកាន់កាប់ដោយរដ្ឋ ដោយគ្រឹះស្ថានសាធារណៈ ឬដោយក្រុមហ៊ុនរដ្ឋ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភាគ» មានន័យដូចម្ដេច ?


ភាគ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ) ចំណែក ។
ឧទាហរណ៍៖ ចែកជា ៤ ភាគ, ច្រើនភាគ ។

                     ភាគទាន ( ភាគៈ– ) ចំនួនប្រាក់រៃអង្គាសដែលជនម្នាក់ៗចូលក្នុងកិច្ចការកុសលណាមួយ
ឧទាហរណ៍៖ បង់ភាគទានប្រចាំខែចំនួន ២០ រៀល; ឃោសនាសុំឲ្យគេជួយចូលភាគទាន ។

                      ភាគីចំណែកដែលកាត់ ដកចេញពីដុំ គូសសន្យា គូកក្តី ឬគូសន្ទនាក្នុងរឿងណាមួយ។

                      ( សំ. បា. ) ជោគ, បុណ្យ, ស្រីសួស្ដី ។ល។ ឬដែលមានជោគ, មានបុណ្យ, មានស្រីសួស្ដី ។ល។ ព្រះមានព្រះភាគ ព្រះមានជោគ, ព្រះមានបុណ្យ ( ព្រះសម្មាសម្ពុទ្ធ ) ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( សំ. បា. ) ជោគ, បុណ្យ, ស្រីសួស្ដី ។ល។ ឬដែលមានជោគ, មានបុណ្យ, មានស្រីសួស្ដី ។ល។ ព្រះមានព្រះភាគ ព្រះមានជោគ, ព្រះមានបុណ្យ ( ព្រះសម្មាសម្ពុទ្ធ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភស្មការ» មានន័យដូចម្ដេច ?


ភស្មការ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ) អ្នកបោកគក់សំពត់, អ្នកបោកគក់គ្រឿងស្លៀកពាក់, អ្នកធ្វើការស៊ីឈ្នួលបោកអ៊ុត; បើស្រ្ដីជា ភស្មការិកា ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភស្ត្រា» មានន័យដូចម្ដេច ?


ភស្ត្រា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ.; បា. ភស្ដា ) ស្នប់; ថង់ធ្វើដោយស្បែក ( ថង់ស្បែក ), សម្ពៀតស្បែក, កាប៉ៅស្បែក ។
ឧទាហរណ៍៖ ថង់ ឬសំពៀតធ្វើពីស្បែក ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភស្តុតាង» មានន័យដូចម្ដេច ?


ភស្តុតាង


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា បែបពិសោធលេខ គឺពិធីសាកមើលលេខដែលធ្វើហើយនោះ ឱ្យដឹងជាខុស ឬត្រូវ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភស្តុ» មានន័យដូចម្ដេច ?


ភស្តុ


មានន័យថា ពាក្យប្រើក្លាយមកពី ព័ស្ដុ ( ម. ព. នោះ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភស្ដា» មានន័យដូចម្ដេច ?


ភស្ដា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ភត្ដា < ភត្ដុ; សំ. ភត៌ា < ភត៌្ឫ ) ស្វាមី ( ប្តី ); ខ្មែរប្រើជារាជសព្ទ
ឧទាហរណ៍៖ ព្រះភស្ដា, សម្ដេចព្រះភស្ដា ( ច្រើនប្រើក្នុងពាក្យទេស្នា ឬ កាព្យ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភវាភព» មានន័យដូចម្ដេច ?


ភវាភព


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ភវាភវ < ភវ + អភវ ) ភពតូចនិងភពធំ
ឧទាហរណ៍៖ សត្វទាំងឡាយតែងអន្ទោលកើត ស្លាប់-ស្លាប់កើតក្នុងភវាភពឥតឈប់ឥតស្រាក រងលំបាកស្រណុកសុខទុក្ខច្របល់គ្នា ( ព. ពុ. , ព. ទេ. ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភវនីយភាព» មានន័យដូចម្ដេច ?


ភវនីយភាព


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ឱកាសនៃលទ្ធផលជាក់លាក់ណាមួយដែលអាចកើតឡើង និងប៉ាន់ប្រមាណបានតាមវិធីសាស្ត្រប្រូបាប៊ីលីតេ។
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា វិចារណញ្ញាណជាគ្រឿងនាំឱ្យស្មាន ចំពោះការពិតណាមួយ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភវតណ្ហា» មានន័យដូចម្ដេច ?


ភវតណ្ហា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា.; សំ. ភវ + ត្ឫឞ្ណា ) ចំណង់ , តម្រេក, សម្រេក ក្នុងភព គឺសេចក្ដីចង់កើតចង់មានក្នុងភព ( ម. ព. ភព និង តណ្ហា ផង ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភល» មានន័យដូចម្ដេច ?


ភល


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ( សំ. ភល “បៀតបៀន; កមា្ចយសេចក្ដី; ធ្វើឲ្យសាយភាយ . . .” ) ដាលខ្ជោលឡើង; ភាយខ្ជោលឡើង; ព្រល ។
ឧទាហរណ៍៖ ទឹកភល , ទឹកកួចភលៗ , ធ្លាយទឹកភលៗ ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ( សំ. ភល “បៀតបៀន; កមា្ចយសេចក្ដី; ធ្វើឲ្យសាយភាយ . . .” ) ដាលខ្ជោលឡើង; ភាយខ្ជោលឡើង; ព្រល ។
ឧទាហរណ៍៖ ទឹកភល , ទឹកកួចភលៗ , ធ្លាយទឹកភលៗ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភរិយាតិក្រម» មានន័យដូចម្ដេច ?


ភរិយាតិក្រម


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. ក្ល.; សំ. ភាយ៌ាតិក្រម ) ការប្រព្រឹត្តកន្លងចិត្តភរិយា, ការក្បត់ចិត្តប្រពន្ធ ។ ( ព. កា. )
ឧទាហរណ៍៖ ភរិយាតិក្រម ជាកម្មច្រឡំ ច្រឡូកដោយបាប អ្នកធ្វើអំពើ អរភ័យដរាប អរព្រោះតែច្រាប ភ័យព្រោះគេដឹង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភរិយាដិក» មានន័យដូចម្ដេច ?


ភរិយាដិក


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. ក្ល. ; សំ. ភាយ៌ាដិក ) បុរសអ្នកលុះក្នុងអំណាចភរិយា, មនុស្សអ្នកខ្លាចប្រពន្ធ គឺមនុស្សដែលប្រពន្ធត្រួតត្រាហែហៃលើជានិច្ច ។ (ព. កា. )
ឧទាហរណ៍៖ ហៃភរិយាដិក ចូរមានសំណឹក នឹកឃើញខ្លះទៅ សមចរិយា ជាធម៌ឥតសៅ ទោះប្រាជ្ញទោះខ្លៅ តែងកាន់រក្សា ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភរិយាដ» មានន័យដូចម្ដេច ?


ភរិយាដ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. ក្ល; សំ. ភាយ៌ាដ ) បុរសដែលព្រមឲ្យភរិយារបស់ខ្លួនស្វែងរកប្រយោជន៍ ដោយបែបបទជាស្ដ្រីពេស្យា, មនុស្សអ្នកបណ្ដោយប្រពន្ធឲ្យធ្វើជាស្រ្តីផ្កាមាស ។ ( ព. កា. )
ឧទាហរណ៍៖ នែអ្នកភរិយាដ ចូរខំខ្មីឃ្មាត បំពេញមុខការ ចូរកុំរវាត ចាកសីលាចារ ធ្វើស្រែចម្ការ លក់ដូរវិញទៅ !


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភរិយា» មានន័យដូចម្ដេច ?


ភរិយា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ; សំ. ភាយ៌ា ) ស្រ្តីដែលស្វាមីត្រូវចិញ្ចឹម ( ប្រពន្ធ )
ឧទាហរណ៍៖ ស្វាមីភរិយា, បុត្រភរិយា ( ព. កា. ) : ខ្លែងហើរដ្បិតខ្យល់ នាយថ្កើងដ្បិតពល រក្សាឲ្យសុខ ទ្រព្យគង់ដ្បិតស្រី ចេះសំចៃទុក ផ្ទះធំស្រណុក ដ្បិតភរិយាជា ។ ( សាស្ត្រាច្បាប់រាជនេតិ ជាព្រះនិពន្ធនៃព្រះរាជសម្ភារ ) ។ ម. ព. ប្ដី និង ប្រពន្ធ ទៀតផង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភរណី» មានន័យដូចម្ដេច ?


ភរណី


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ) ឈ្មោះផ្កាយពួកមួយ ( ព. ស. ហ. ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភរណកម្ម» មានន័យដូចម្ដេច ?


ភរណកម្


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ; សំ. –កម៌ន៑ ) ការចិញ្ចឹម; ការឈ្នួល ។
ឧទាហរណ៍៖ ធ្វើភរណកម្ម, ចិញ្ចឹមជីវិតដោយភរណកម្ម, ភរណកម្មរបស់កម្មករ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភរ» មានន័យដូចម្ដេច ?


ភរ


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ពោលពាក្យមិនពិត, កុហក ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលមិនពិត, កុហក ។
ឧទាហរណ៍៖ មនុស្សភរ, សម្ដីភរ; និយាយភរ ។ ភរភាយ ភររហាចរហតាមតែរួចពីមាត់ ។ ភរភូត ឬ ភូតភរ ភរទាំងស្រុង; ដែលសុទ្ធតែភរ ។ ( ព. កា. ) : មនុស្សមេភរ ចេះតែកម្ទរ ភរឲ្យគេស្ដាប់ ភរទៅភរទៅ ត្រូវលង់ចំណាប់ អ្នកផងគេចាប់- ថ្នាក់ព្រោះតែភរ ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលមិនពិត, កុហក ។
ឧទាហរណ៍៖ មនុស្សភរ, សម្ដីភរ; និយាយភរ ។ ភរភាយ ភររហាចរហតាមតែរួចពីមាត់ ។ ភរភូត ឬ ភូតភរ ភរទាំងស្រុង; ដែលសុទ្ធតែភរ ។ ( ព. កា. ) : មនុស្សមេភរ ចេះតែកម្ទរ ភរឲ្យគេស្ដាប់ ភរទៅភរទៅ ត្រូវលង់ចំណាប់ អ្នកផងគេចាប់- ថ្នាក់ព្រោះតែភរ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភយូបស័គ្គ» មានន័យដូចម្ដេច ?


ភយូបស័គ្គ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. ភយូបសគ្គ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភយូបសគ្គ» មានន័យដូចម្ដេច ?


ភយូបសគ្គ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ភយ + ឧបសគ្គ; សំ– + ឧបសគ៌ ) ឧបសគ្គដែលគួរខ្លាច, សេចក្ដីទើសទាក់យ៉ាងសម្បើម
ឧទាហរណ៍៖ មានភយូបស័គ្គ ។ ( ព. កា. ) : ភយូបស័គ្គ កើតមានតាមថ្នាក់ កម្មកាចចេញមុខ ចេញផ្ដល់ឲ្យផល ជូរចត់ជាទុក្ខ អ្នកចង់បានសុខ គួរកុំប្រមាទ ។ ( ម. ព. ឧបសគ្គ ទៀតផង ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភយូបទ្រព» មានន័យដូចម្ដេច ?


ភយូបទ្រព


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. ភយ + ឧបទ្រវ; បា. ភយ + ឧបទ្ទវ ) ឧបទ្រពដែលគួរខ្លាច, ចង្រៃយ៉ាងសម្បើម ។
ឧទាហរណ៍៖ កើតមានភយូបទ្រព ។ ( ព. កា. ) : ភយូបទ្រព ចេញពីប្រភព នៃជនពាលា កំពុងសុខៗ វានាំគ្នីគ្នា បង្កើតឲ្យជា ភយន្តរាយ ( ម. ព. ឧបទ្រព ទៀតផង ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភយាគតិ» មានន័យដូចម្ដេច ?


ភយាគតិ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. < ភយ + អគតិ ) សេចក្ដីលម្អៀងព្រោះខ្លាចចិត្ត, ខ្លាចបុណ្យស័ក្ដិជាដើម ។
ឧទាហរណ៍៖ លុះក្នុងភយាគតិ, វិនិច្ឆ័យសេចក្ដីដោយភយាគតិ ( ម. ព. អគតិ ផង ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភយន្តរាយ» មានន័យដូចម្ដេច ?


ភយន្តរាយ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. < ភយ + អន្តរាយ ) អន្តរាយដែលគួរខ្លាច, អន្តរាយយ៉ាងសម្បើម ។
ឧទាហរណ៍៖ កើតមានភយន្តរាយ ។

                     ( ព. កា. )
ឧទាហរណ៍៖ ភយន្តរាយ អ្នកប្រាជ្ញទាំងឡាយ លោកពោលប្រាប់ថា កើតមានព្រោះកម្ម អំពើពាលា បណ្ដាលឲ្យជា ក្ដីទុក្ខលំបាក ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភយង្ករ» មានន័យដូចម្ដេច ?


ភយង្ករ


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( សំ. បា. ) ដែលធ្វើឲ្យខ្លាច, ដែលគួរខ្លាច, ដែលសម្បើមខ្លាំង
ឧទាហរណ៍៖ ទីភយង្ករ, ព្រៃភយង្ករ គឺទី ឬព្រៃដែលមានអ្វីមួយធ្វើឲ្យខ្លាច, ដែលគួរខ្លាច ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភយ» មានន័យដូចម្ដេច ?


ភយ


មានន័យថា ( ម. ព. ផូយ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភមោ» មានន័យដូចម្ដេច ?


ភមោ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. ភមូ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភមូ» មានន័យដូចម្ដេច ?


ភមូ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ភមុ ឬ ភមុក; សំ. ភ្រូ ឬ ភ្រមរក ) ចិញ្ចើម, រោមចិញ្ចើម; ( រ. ស. )
ឧទាហរណ៍៖ ព្រះភមូ ឬ ព្រះភមោ ( ហៅក្លាយជា ភូមោ ក៏មាន ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភមរី» មានន័យដូចម្ដេច ?


ភមរី


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ; សំ. ភ្រមរី ) មេកន្លង់, មេឃ្មុំ គឺកន្លង់ឬឃ្មុំញី; ហៅក្លាយជា ភូមរី ក៏មាន ( ព. ទេ. ឬ ព. កា. )
ឧទាហរណ៍៖ ភមរភមរី ហើរពាសពេញទី សួនច្បារក្បែរឋាន ប្រាសាទបវរ ត្រឹបកេសរស៊ាន ក្សត្រាទ្រង់មាន ព្រះទ័យក្សេមក្សាន្ត ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភមរិន្ទ» មានន័យដូចម្ដេច ?


ភមរិន្ទ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. < ភមរ + ឥន្ទ; សំ. ភ្រមរ +ឥន្ទ្រ > ភ្រមរេន្ទ្រ ) ស្ដេចកន្លង់; ស្ដេចឃ្មុំ . . .; ហៅក្លាយជា ភូមរិន្ទ ក៏មាន ( ព. កា. ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភមរជាតិ» មានន័យដូចម្ដេច ?


ភមរជាតិ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ; សំ. ភ្រមរ– ) សត្វល្អិតពួកកន្លង់, ឃ្មុំ
ឧទាហរណ៍៖ ព្រួត, ម្រោម, យុកជាភមរជាតិ ។

                     ពួកសត្វល្អិត ដែលត្រឹបយកកេសរផ្កា មានកន្លង់ ឃ្មុំ ព្រួតម្រោមជាដើម ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភមរ» មានន័យដូចម្ដេច ?


ភមរ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ; សំ. ភ្រមរ ) កន្លង់; ឃ្មុំ . . . ។ ខ្មែរច្រើនប្រើក្លាយជា ភូមរា ឬ ភូមរី ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភព» មានន័យដូចម្ដេច ?


ភព


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ភវ, វ > ព ) សេចក្ដីចម្រើន; ដំណើរកើត; ប្រទេសឬទីសម្រាប់សព្វសត្វកើតស្លាប់, លោក ។
ឧទាហរណ៍៖ សត្វទាំងឡាយតែងអន្ទោលកើត ស្លាប់ក្នុងភពតូចភពធំ ។ ទាំងផែនភព ឬ ទាំងភពផែន ទាំងពិភពលោក ។ នៅក្នុងភព នៅក្នុងលោក ។

                    ហេតុការណ៍ដែលមាននៅ ភាពអ្វីៗដែលមានស្រាប់ ជីវិត ឬការទ្រទ្រង់ជីវិត។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភប់» មានន័យដូចម្ដេច ?


ភប់


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ( ស. ពប អ. ថ. ផុប ) ចួប, ប្រទះ; ប្រសព្វ; ច្រើននិយាយថា ភប់ប្រសព្វ គឺបានគ្នាជាគូស្រករ, នៅរួមសុខរួមទុក្ខ ។ ភប់ភាន់ ឬ ភប់ភ័ន្ត ប្រព្រឹត្ដល្មើសដោយភាន់ច្រឡំ; ដើរហើរ, ស្មន់អន្ធករ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភទ្របទ» មានន័យដូចម្ដេច ?


ភទ្របទ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. ភទ្របទា ឬ ភាទ្របទ; បា. ភទ្ទបទា ឬ ភទ្ទបទ ) ឈ្មោះផ្កាយពួកមួយ ( ព. ស. ហ. ) ។ ឈ្មោះខែទី ១០ ខាងចន្ទគតិ ។
ឧទាហរណ៍៖ ខែភទ្របទ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភទ្រកល្ប» មានន័យដូចម្ដេច ?


ភទ្រកល្ប


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. ភទ្ទកប្ប ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភទ្ទកប្ប» មានន័យដូចម្ដេច ?


ភទ្ទកប្ប


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ឬ សំ. ) កប្ប ឬកល្បដ៏ចម្រើន; ឈ្មោះកប្ប ឬកល្បដែលមានព្រះពុទ្ធត្រាស់ ៥ ព្រះអង្គ ដូចយ៉ាងកប្បយើងសព្វថ្ងៃនេះមានព្រះសព្វញ្ញុពុទ្ធ ៥ ព្រះអង្គគឺ ព្រះពុទ្ធកកុសន្ធៈ, កោនាគមនៈ, កស្សប, គោតម, អរិយមេត្តេយ្យ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភទន្តៈ» មានន័យដូចម្ដេច ?


ភទន្តៈ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. ភទន្ត ) ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( ម. ព. ភទន្ត ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភទន្តេ !» មានន័យដូចម្ដេច ?


ភទន្តេ !


👉ថ្នាក់ពាក្យជា អាលបនៈ ឬសម្ពោធនៈ
មានន័យថា ( បា. ) សូមទ្រង់ព្រះចម្រើន !, សូមទ្រង់ព្រះមេត្តាប្រោស !, បពិត្រព្រះអង្គទ្រង់ចម្រើន !; ជាពាក្យឆ្លើយទទួលព្រះពុទ្ធតម្រាស់ ដែលត្រាស់ហៅភិក្ខុទាំងឡាយ ( ម. ព. ភិក្ខវោ ! ទៀតផង ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភទន្ត» មានន័យដូចម្ដេច ?


ភទន្ត


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ភទន្ត ) ដែលចម្រើនដោយសីលាទិគុណ; លោកអ្នកចម្រើន; សម្រាប់ប្រើក្នុងសំបុត្រស្នាម ហៅបព្វជិតដោយសេចក្ដីគោរព ។
ឧទាហរណ៍៖ ភទន្តៈ ពុទ្ធរក្ខិត, ភទន្តៈ ធម្មបាល, ភទន្តៈ ចន្ទ, ភទន្តៈ នន្ទ, ភទន្តៈ សោម ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( បា. ភទន្ត ) ដែលចម្រើនដោយសីលាទិគុណ; លោកអ្នកចម្រើន; សម្រាប់ប្រើក្នុងសំបុត្រស្នាម ហៅបព្វជិតដោយសេចក្ដីគោរព ។
ឧទាហរណ៍៖ ភទន្តៈ ពុទ្ធរក្ខិត, ភទន្តៈ ធម្មបាល, ភទន្តៈ ចន្ទ, ភទន្តៈ នន្ទ, ភទន្តៈ សោម ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភត្តុទ្ទេសក៍» មានន័យដូចម្ដេច ?


ភត្តុទ្ទេសក៍


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. ភត្តុទ្ទេសកៈ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភត្តុទ្ទេសកៈ» មានន័យដូចម្ដេច ?


ភត្តុទ្ទេសកៈ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. < ភត្ត + ឧទ្ទេសក ) អ្នកសម្ដែងភត្ត គឺភិក្ខុដែលសង្ឃសន្មតឲ្យជាអ្នកទទួលភារៈខាងមុខការចាត់ចែងភត្តដល់ពួកបព្វជិតក្នុងវត្តតាមលំដាប់វេន ដែលទាយកនិមន្ត . . . ( ព. វិ. ពុ. ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភត្តិកៈ» មានន័យដូចម្ដេច ?


ភត្តិកៈ


👉ថ្នាក់ពាក្យជា ពន្ធដារ, ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា វាក្យសព្ទនេះមាននិយមន័យច្រើន ដូចខាងក្រោម៖ ១. រូបវន្តបុគ្គល ឬនីតិបុគ្គលដែលទទួលសិទ្ធិកាន់កាប់ និងសិទ្ធិប្រើប្រាស់លើអចលនវត្ថុ ពីម្ចាស់អចលនវត្ថុ។ ២. អ្នកទទួលជួលទ្រព្យពីម្ចាស់ទ្រព្យ ឬពីកម្មសិទ្ធិករ។ ៣. បុគ្គលជាអ្នកជាប់ពន្ធតាមរបបស្វ័យប្រកាស ឬរបបម៉ៅការ ឬរូបវន្តបុគ្គល ដែលទទួលសិទ្ធិកាន់កាប់ និងសិទ្ធិប្រើប្រាស់ចលនវត្ថុពីភតិបតី។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភត្តាហារ» មានន័យដូចម្ដេច ?


ភត្តាហារ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ភត្ត + អាហារ; សំ. ភក្ត– ) ភោជនាហារ; អាហារទួទៅ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភត្តាវសាន» មានន័យដូចម្ដេច ?


ភត្តាវសាន


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ) ទីបំផុតនៃភត្ត គឺពេលបរិភោគរួចហើយ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភត្តាភិហារ» មានន័យដូចម្ដេច ?


ភត្តាភិហារ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. < ភត្ត + អភិហារ; សំ. ភក្ត– ) អ្នកចាត់ចែងភោជន, អ្នករៀបចំភោជនាហារ, អ្នកលើកភត្តបម្រើភ្ញៀវ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភត្តតិរែក» មានន័យដូចម្ដេច ?


ភត្តតិរែក


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( មកពី បា. ភត្ត “របស់សម្រាប់ប្រើប្រាស់” + អតិរេក “ដ៏ច្រើន, ដែលមិនខ្វះខាត”, គួរជា ភត្តាតិរេក ) ពាក្យសាមញ្ញ សម្រាប់និយាយផ្សំជាមួយនឹង សម្បត្តិ ថា សម្បត្តិភត្តតិរែក ដូចជាថា
ឧទាហរណ៍៖ យើងជាអ្នកក្រ, គេមានសម្បត្តិភត្តតិរែកឥតខ្វះ, យើងពុំគួរហ៊ានប្រណាំងប្រជែងជាមួយនឹងគេទេ, ស្ងៀមកុំធ្វើជាដឹងឮទៅល្អជាង ! ( និយាយក្លាយថា សម្បត្តិភត្តតិរ៉ែ ក៏មាន “សំប័ត-ភ័ត-តិរ៉ែ” ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភត្តកិច្ច» មានន័យដូចម្ដេច ?


ភត្តកិច្ច


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ; សំ. ភក្តក្ឫត្យ ) កិច្ចបរិភោគភត្ត, ការបរិភោគអាហារ
ឧទាហរណ៍៖ ធ្វើភត្តកិច្ច ( ច្រើនប្រើតែខាងពួកបព្វជិត ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភត្តកាល» មានន័យដូចម្ដេច ?


ភត្តកាល


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា.; សំ. ភក្ត– ) ពេលបរិភោគភោជន, ពេលបាយ ( ច្រើននិយាយសំដៅពេលបាយព្រឹក )
ឧទាហរណ៍៖ មហាសេដ្ឋីបានក្រាបបង្គំទូលព្រះបរមសាស្ដាអំពីភត្តកាល . . . ។

                    ភោជនាហារដែលគេបរិភោគមានពេលកំណត់ ហើយច្រើនជុំគ្នាផង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភត្តការី» មានន័យដូចម្ដេច ?


ភត្តការី


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. ភត្តការ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភត្តការ» មានន័យដូចម្ដេច ?


ភត្តការ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. អ្នកធ្វើភត្ត, អ្នកចម្អិនភត្ត, អ្នកគ្រួ, ចុងភៅ; ( រ. ស. ) អ្នកពិសេស, ពួកពិសេស, បើស្រ្តីជា ភត្តការិកា ឬ ភត្តការិនី ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភត្ត» មានន័យដូចម្ដេច ?


ភត្ត


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា.; សំ. ភត្ត ) បាយ, អាហារ ។
ឧទាហរណ៍៖ ចម្អិនភត្ត, វេរភត្ត, ទទួលភត្ត ។ ច្រើនប្រើរួមភ្ជាប់ជាមួយនឹងសព្ទដទៃ, ដូចជា និច្ចភត្ត, សង្ឃភត្ត, សលាកភត្ត ជាដើម ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភតិសន្យាហិរញ្ញវត្ថុ» មានន័យដូចម្ដេច ?


ភតិសន្យាហិរញ្ញវត្ថុ


👉ថ្នាក់ពាក្យជា ពន្ធដារ
មានន័យថា ភតិសន្យាដែលភតិបតី (Lessor) ចុះកិច្ចព្រមព្រៀងជាមួយភតិកៈ (Lessee) ដែលក្នុងនោះ ភតិកៈត្រូវបានផ្តល់សិទ្ធិឱ្យកាន់កាប់និងប្រើប្រាស់ចលនវត្ថុក្នុងរយៈពេលមួយមានកំណត់ ដោយបង់ថ្លៃឈ្នួលចលនវត្ថុតាមគ្រា ឬតាមតម្លៃសមមូល។ ក្នុងប្រតិបត្តិការភតិសន្យាហិរញ្ញវត្ថុ ភតិបតីគឺជាម្ចាស់កម្មសិទ្ធិនៃចលនវត្ថុ ហើយនៅពេលកិច្ចព្រមព្រៀងភតិ-សន្យាហិរញ្ញវត្ថុត្រូវបានបញ្ចប់ ចលនវត្ថុអាចត្រូវបានទិញផ្ដាច់ដោយភតិកៈ ឬប្រគល់ឱ្យភតិបតីវិញ។
ភតិសន្យាដែលភតិកៈបញ្ជាក់ច្បាស់ឡាស់នូវចលនវត្ថុ និងជ្រើសរើសអ្នកផ្គត់ផ្គង់ដោយខ្លួនឯង ហើយភតិបតីទិញចលនវត្ថុតាមកិច្ចព្រមព្រៀងដើម្បីជួលឱ្យភតិកៈ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភតិសន្យាបតីមូលធន» មានន័យដូចម្ដេច ?


ភតិសន្យាបតីមូលធន


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អ្នកឱ្យគេចងការប្រាក់ធ្វើជាដើមទុន ប្រកបការរកស៊ី។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភតិសន្យាបតី» មានន័យដូចម្ដេច ?


ភតិសន្យាបតី


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អ្នកដែលលើកទ្រព្យរបស់ខ្លួន ជួលទៅឱ្យគេប្រើប្រាស់ ឬយកផល ។

👉ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ

មានន័យថា ម្ចាស់អចលនវត្ថុដែលដាក់អចលនវត្ថុជួលឱ្យអ្នកដទៃ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភតិសន្យា» មានន័យដូចម្ដេច ?


ភតិសន្យា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា កិច្ចសន្យាឱ្យគេជួលយកកម្រៃមានកំណត់ នូវសង្ហារិម ឬអសង្ហារិមវត្ថុ ។

👉ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា កិច្ចសន្យាជួលអចលនវត្ថុ ដែលធ្វើឡើងរវាងម្ចាស់ទ្រព្យ និងអ្នកជួលទ្រព្យនោះ។

                     ១. កិច្ចសន្យាដែលភាគីម្ខាងជួលវត្ថុណាមួយឱ្យភាគីម្ខាងទៀត ដើម្បីប្រើប្រាស់ និងអាស្រ័យផលដោយយកថ្លៃឈ្នួលតាមលក្ខខណ្ឌដែលបានកំណត់។

                     ២. ប្រតិបត្តិការដែលភតិបតីចុះកិច្ចព្រមព្រៀងជាមួយភតិកៈ ក្នុងនោះភតិកៈត្រូវបានផ្តល់សិទ្ធិឱ្យកាន់កាប់ និងប្រើប្រាស់ចលនវត្ថុក្នុងរយៈពេលមួយដោយការបង់ថ្លៃឈ្នួលតាមគ្រា ឬតាមតម្លៃសមមូល។ ភតិសន្យាត្រូវរួមបញ្ចូលទាំងភតិសន្យាបន្តផងដែរ។ (ច្បាប់ស្តីពីភតិសន្យាហិរញ្ញវត្ថុមាត្រា៤) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភតិបតី» មានន័យដូចម្ដេច ?


ភតិបតី


👉ថ្នាក់ពាក្យជា ពន្ធដារ, ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា វាក្យសព្ទនេះមាននិយមន័យច្រើន ដូចខាងក្រោម៖ ១. ម្ចាស់ទ្រព្យ ឬកម្មសិទ្ធិករ ដែលបានជួលទ្រព្យទៅឱ្យអ្នកដទៃ។ ២. បុគ្គលដែលមានការអនុញ្ញាត ឬមានអាជ្ញាបណ្ណអាជីវកម្មភតិសន្យាហិរញ្ញវត្ថុ ពីធនាគារជាតិនៃកម្ពុជា ដែលផ្ទេរសិទ្ធិកាន់កាប់ និងសិទ្ធិប្រើប្រាស់ចលនវត្ថុទៅឱ្យភតិកៈ។ ភតិបតី ត្រូវតែជាអ្នកជាប់ពន្ធតាមរបបស្វ័យប្រកាស និងត្រូវបានចាត់ទុកជាស្ថាប័នសញ្ជ័យធនក្នុងស្រុក ដែលមិនត្រូវរងពន្ធកាត់ទុកតាមមាត្រា២៥ ថ្មី នៃច្បាប់ស្ដីពីសារពើពន្ធ។
ភាគីម្ខាងនៃភតិសន្យាដែលសន្យាថាឱ្យភតិកៈប្រើ និងអាស្រ័យផលពីវត្ថុណាមួយដោយយកថ្លៃឈ្នួល។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភតិការី» មានន័យដូចម្ដេច ?


ភតិការី


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. ភតិការ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភតិការ» មានន័យដូចម្ដេច ?


ភតិការ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ភតិក, ភតិការ, ភតិការក, ភតិការី ) អ្នកធ្វើការឈ្នួល, អ្នកស៊ីឈ្នួល, កម្មករ, គូលី ។
ឧទាហរណ៍៖ ពួកភតិការ; បើស្រ្ដីជា ភតិការិកា ឬ ភតិការិនី ។ វេវ. កម្មករ, កម្មការី; កម្មការិកា, កម្មការិនី ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភតិកម្ម» មានន័យដូចម្ដេច ?


ភតិកម្ម


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ) ការឈ្នួល ។
ឧទាហរណ៍៖ ធ្វើភតិកម្ម , ចិញ្ចឹមជីវិតដោយភតិកម្ម ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភណ្ឌៈ» មានន័យដូចម្ដេច ?


ភណ្ឌៈ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. ភណ្ឌ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភណ្ឌូកម្ម» មានន័យដូចម្ដេច ?


ភណ្ឌូកម្ម


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. ភណ្ឌុកម្ម ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភណ្ឌុកម្ម» មានន័យដូចម្ដេច ?


ភណ្ឌុកម្ម


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ) ការធ្វើឲ្យត្រងោល ( ការកោរសក់ ); ដំណើរប្រាប់ដល់សង្ឃក្នុងវត្ត អំពីកិច្ចកោរសក់បំបួសកុលបុត្រតាមពុទ្ធានុញ្ញាត… ( ព. វិ. ពុ. ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភណ្ឌិល» មានន័យដូចម្ដេច ?


ភណ្ឌិល


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. ) អ្នកនាំដំណឹងទៅមក, អ្នកនាំសំបុត្រ, អ្នករត់សំបុត្រ ( ហៅថា ភណ្ឌិលជន ឬ ភណ្ឌិលបុរស ក៏បាន ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភណ្ឌិកា» មានន័យដូចម្ដេច ?


ភណ្ឌិកា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឡាំង ហិប កញ្ចក់ រមូរទំនិញផ្ញើតាមប៉ុស្តិ៍ប្រៃសណីយ៍ ដែលមានទំងន់មិនលើសពី ១០ គីឡូក្រាម ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភណ្ឌាគារិក» មានន័យដូចម្ដេច ?


ភណ្ឌាគារិក


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ) អ្នករក្សាឃ្លាំង, នាយឃ្លាំង; បើស្រ្ដីជា ភណ្ឌាគារិកា ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភណ្ឌាគារឯកជន» មានន័យដូចម្ដេច ?


ភណ្ឌាគារឯកជន


👉ថ្នាក់ពាក្យជា គយ
មានន័យថា ចូលមើលពាក្យ ៖ ភណ្ឌាគារគយមានដែនកំណត់ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភណ្ឌាគារសាធារណៈ» មានន័យដូចម្ដេច ?


ភណ្ឌាគារសាធារណៈ


👉ថ្នាក់ពាក្យជា គយ
មានន័យថា ចូលមើលពាក្យ ៖ ភណ្ឌាគារគយមានដែនកំណត់ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភណ្ឌាគារសព្វធន» មានន័យដូចម្ដេច ?


ភណ្ឌាគារសព្វធន


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សារពើឃ្លាំង គឺឃ្លាំងសម្រាប់ទទួលដាក់ទំនិញ សព្វមុខរបស់ពាណិជ្ជករ ឬឧស្សាហករ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភណ្ឌាគារសន្មត» មានន័យដូចម្ដេច ?


ភណ្ឌាគារសន្មត


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឃ្លាំងជាទីទុកដាក់ទំនិញរបស់អ្នកជំនួញ សម្រាប់ យកចេញក្នុងករណីត្រូវការ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភណ្ឌាគារពិសេស» មានន័យដូចម្ដេច ?


ភណ្ឌាគារពិសេស


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឃ្លាំងជាទីទុកទំនិញ ដែលប្រកបដោយគ្រោះថ្នាក់ ឬស្បៀងអាហារដាក់ជាគំរូ ក្នុងឱកាសតាំងផ្សារលក់។

👉ថ្នាក់ពាក្យជា គយ
មានន័យថា ចូលមើលពាក្យ ៖ ភណ្ឌាគារគយមានដែនកំណត់ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភណ្ឌាគារផលិតកម្មមានដែនកំណត់ស្ថិតក្រោមការគ្រប់គ្រងរបស់គយ» មានន័យដូចម្ដេច ?


ភណ្ឌាគារផលិតកម្មមានដែនកំណត់ស្ថិតក្រោមការគ្រប់គ្រងរបស់គយ


👉ថ្នាក់ពាក្យជា គយ
មានន័យថា រោងចក្រដែលស្ថិតក្រោមការត្រួតពិនិត្យរបស់គយលើទំនិញនាំចូល ដោយលើកលែងជាបណ្ដោះអាសន្ននូវពន្ធនិងអាករនានា សម្រាប់ប្រើប្រាស់ក្នុងដំណើរការផលិតកម្ម។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភណ្ឌាគារប្រត្យក្ស» មានន័យដូចម្ដេច ?


ភណ្ឌាគារប្រត្យក្ស


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឃ្លាំងជារបស់ក្រុមរាជការគយកាន់កាប់ផ្ទាល់ ឬលើកជួលទៅឱ្យអ្នកដទៃ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភណ្ឌាគារគយមានដែនកំណត់» មានន័យដូចម្ដេច ?


ភណ្ឌាគារគយមានដែនកំណត់


👉ថ្នាក់ពាក្យជា គយ
មានន័យថា វាក្យសព្ទនេះមាននិយមន័យច្រើន ដូចខាងក្រោម៖ ១. អគារ ទីកន្លែង ឬទីលានណាមួយដែលបំពេញគ្រប់លក្ខខណ្ឌ ដែលកំណត់ដោយរដ្ឋបាលគយសម្រាប់បម្រើដល់ការធ្វើសន្និធិ ការកែច្នៃ ការតាំងបង្ហាញសម្រាប់លក់ ឬសម្រាប់គោលបំណងពាក់ព័ន្ធផ្សេងទៀត ដែលទំនិញត្រូវព្យួរពន្ធនិងអាករ ជាបណ្ដោះអាសន្ន។ ២. ទីកន្លែងដែលទំនិញត្រូវបានដាក់ សម្រាប់រយៈពេលជាក់លាក់មួយ ស្ថិតនៅក្រោមការត្រួតពិនិត្យគយ ដោយមានបញ្ជាក់ពីពេលវេលាច្បាស់លាស់។ ក-ភណ្ឌាគារសាធារណៈ ដែលទទួលបានការអនុញ្ញាតពីរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អាចធ្វើប្រតិបត្តិការដោយភ្នាក់ងាររបស់រាជរដ្ឋាភិបាល ឬដោយបុគ្គលណាមួយបាន។ ភណ្ឌាគារនេះ ត្រូវបានប្រើប្រាស់ សម្រាប់ផ្ដល់សេវាដល់បុគ្គលទាំងឡាយដែលមានសិទ្ធិធ្វើសន្និធិទំនិញ។ ខ-ភណ្ឌាគារឯកជន ដែលត្រូវបានផ្ដល់ការអនុ-ញ្ញាតដោយនាយកទីចាត់ការគយនិងរដ្ឋាករ ត្រូវបានប្រើប្រាស់ដោយឡែក ដោយបុគ្គលណាម្នាក់សម្រាប់ធ្វើសន្និធិទំនិញ ដើម្បីការប្រើប្រាស់ដោយឡែក រាប់បញ្ចូលទាំងប្រតិបត្តិករអគារលក់ទំនិញរួចពន្ធ។ គ-ភណ្ឌាគារពិសេស គឺជាប្រភេទភណ្ឌាគារដែលទទួលបានសិទ្ធិពីនាយកទីចាត់ការគយនិងរដ្ឋាករ សម្រាប់រក្សាប្រភេទទំនិញគ្រោះថ្នាក់ប៉ះពាល់ដល់គុណភាពទំនិញដទៃទៀត ឬអាចត្រូវការទីកន្លែងពិសេសសម្រាប់រក្សាទំនិញទាំងនោះ។ ៤. អគារ ទីកន្លែង ឬទីលានដែលទទួលបានការអនុញ្ញាតឱ្យធ្វើសន្និធិទំនិញក្រោមការត្រួតពិនិត្យរបស់គយសម្រាប់រយៈពេលជាក់លាក់មួយ និងដោយមានបញ្ជាក់ពីពេលវេលាច្បាស់លាស់។ ទំនិញនាំចូល និងទំនិញក្នុងស្រុកសម្រាប់នាំចេញ អាចត្រូវបានដាក់ក្នុងភណ្ឌាគារគយមានដែនកំណត់។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភណ្ឌាគារ-» មានន័យដូចម្ដេច ?


ភណ្ឌាគារ-


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឃ្លាំង ទីកន្លែងសម្រាប់ទុកដាក់ទំនិញ ដូចយ៉ាងភណ្ឌគារក្រុមគយនៅតាមមាត់កំពង់ជាដើម។ឃ្លាំងជាទីទុកដាក់ទំនិញទំរាំនឹងលក់ដាច់ ឬនាំយកទៅទីដទៃ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភណ្ឌហាសិនី» មានន័យដូចម្ដេច ?


ភណ្ឌហាសិនី


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. ) ស្រីពេស្យា ( ស្រីផ្កាមាស ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភណ្ឌរថ» មានន័យដូចម្ដេច ?


ភណ្ឌរថ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា រថវែងធំមានដំបូលសម្រាប់ផ្ទុកអីវ៉ាន់ធ្ងន់ៗ រថយន្ត ទាហានសម្រាប់ដឹកស្បៀងអាហារ ឬទូរថភ្លើងសម្រាប់ដឹកអីវ៉ាន់ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភណ្ឌនៈ» មានន័យដូចម្ដេច ?


ភណ្ឌនៈ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ភណ្ឌន ) ជម្លោះ ។ ភណ្ឌនការណ៍ ឬ ភណ្ឌនហេតុ ដំណើរឈ្លោះប្រកែកឬហេតុដែលនាំបណ្ដាលឲ្យកើតជាជម្លោះ ។ ភណ្ឌនការី អ្នកបង្កជម្លោះ, អ្នកដែលហៃនាំឈ្លោះ; បើស្ត្រីជា ភណ្ឌនការិនី ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភណ្ឌននិកេតន៍» មានន័យដូចម្ដេច ?


ភណ្ឌននិកេតន៍


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា វត្ថុផ្សេងៗដែលរៀបដាក់ក្នុងទូកញ្ចក់ សម្រាប់បង្ហាញ កូនសិស្ស ក្នុងការបង្រៀនឱ្យបានស្គាល់ជាក់។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភណ្ឌនការី» មានន័យដូចម្ដេច ?


ភណ្ឌនការី


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដែលស្រឡាញ់ចូលចិត្តតែធ្វើសង្គ្រាម ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលស្រឡាញ់ចូលចិត្តតែធ្វើសង្គ្រាម ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ភណ្ឌទេយ្យ» មានន័យដូចម្ដេច ?


ភណ្ឌទេយ្យ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ) របស់ដែលត្រូវឲ្យជាជំនួស គឺដែលយករបស់អ្វីមួយមកប្រើប្រាស់ឲ្យខូចវិនាសផងគេហើយ ត្រូវរករបស់សងវិញ ឬត្រូវសងជាតម្លៃ ( សំណង ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖