Posted on Leave a comment

តើពាក្យ «ថូលកណសិលា» មានន័យដូចម្ដេច ?


ថូលកណសិលា


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ថ្មផ្លេកគ្រាប់គ្រើមលាយមីកា ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ថូន» មានន័យដូចម្ដេច ?


ថូន


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.) (ថុន) ឈ្មោះ​ស្គរ​មួយ​ប្រភេទ ពួក​ស្គរ​អារក្ស សម្រាប់​ទះ​ទទួល​ចង្វាក់​ភ្លេង​មហោរី ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ថូ» មានន័យដូចម្ដេច ?


ថូ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (ស. ថោ អ. ថ. ថូ) ប្រដាប់សម្រាប់ដាក់ទឹកមានសណ្ឋានដូចជាថោ តែមានកហើយមានគម្របដូចជាឆ្នុក ។
ឧទាហរណ៍៖ ថូដី, ថូចាន,ទឹក១ថូ ។

                  ប្រដាប់សម្រាប់ដាក់ផ្កាស្រស់ មានសណ្ឋានផ្សេងៗ ។
ឧទាហរណ៍៖ ថូផ្កា, ផ្កា ១ ថូ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ថុចអៈ!» មានន័យដូចម្ដេច ?


ថុចអៈ!


?ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា ( ម. ព. ថុច ! ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ថុច !» មានន័យដូចម្ដេច ?


ថុច !


?ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា ពាក្យ​សម្រាប់​ប្រើ​បញ្ឈប់ ឬ​បន្ទច់​សត្រូវ​ដែល​ពើបពះ​ប្រទះ​ដោយ​ឥត​ដឹង​ខ្លួន មិន​ឲ្យ​ចូល​មក​ជិត​ខ្លួន​បាន មាន​សេចក្ដី​ថា ចូរ​ឈប់ ! ឬ​ថា ចូរ​ទច់ ! ថុច​អៈ!


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ថីនមិទ្ធ» មានន័យដូចម្ដេច ?


ថីនមិទ្ធ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.; សំ. ស្ត្យានមិទ្ធ) សេចក្តីងងុយងោកងក់និងដំណើរដេកលក់, ដំណើរច្រអូសនិងងុយដេក, សេចក្តីធុញទ្រាន់ឬរួញរាក្នុងចិត្តនិងដំណើរងងុយដេក ។
ឧទាហរណ៍៖ ថីនមិទ្ធ ជា​នីវរណ​ធម៌​ទី ៣ ក្នុង​ពួក នីវរណ​ធម៌ ទាំង ៥ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ថី ?» មានន័យដូចម្ដេច ?


ថី ?


?ថ្នាក់ពាក្យជា និបាតសព្ទ
មានន័យថា ថ្វី​? អ្វី​? មាន​បើ​អ្វី​?
ពាក្យ​សម្រាប់​សួរ​គ្នា​ដោយ​សេចក្ដី​ឆ្ងល់ ទាំង​ចង់​ដឹង​ហេតុ ដឹង​ដំណើរ​នោះ​ឆាប់​ភ្លាម​ៗ​ផង; ប្រើ​បាន​តែ​អ្នក​ធំ​សួរ​ទៅ​អ្នក​តូច ឬ​អ្នក​ដែល​ស្និទ្ធស្នាល ដែល​មាន​សភាព​ស្មើ​គ្នា; អ្នក​តូច​សួរ​ទៅ​អ្នក​ធំ​ក៏​បាន​ខ្លះ ប៉ុន្តែ​ត្រូវ​ឲ្យ​មាន​ពាក្យ​គោរព​ឱន​លំទោន​ណា​មួយ​ដាក់​ជា​ខាង​ដើម​ដូច​យ៉ាង​ពាក្យ ទាន ទាន​ប្រោស ជាដើម ។
ឧទាហរណ៍៖ ទាន​ថី ? ទាន​ប្រោស​ថី ? ចុះ​វា​ថី​បាន​ជា​យំ ? (ព. សា.) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ថី» មានន័យដូចម្ដេច ?


ថី


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.; សំ. ស្ត្រី) ស្រី (សម្រាប់ប្រើក្នុងកាព្យ ជាជំនួសពាក្យ ស្ត្រី (ជាសម្ដីខ្ពស់) ដែលគេច្រើនតែអានឮសូរញែកចេញពីគ្នាថា សៈត្រី ឬ ស័តត្រី ខុសសម្ផស្សកាព្យពីព្រោះពាក្យ ថី នេះស្មើភាពគ្នានឹងពាក្យ ស្ត្រី ដែលជាគូគ្នានឹងពាក្យ បុរស គឺត្រូវនិយាយថា បុរសស្ត្រី, ប្រុសស្រី ឬ ស្រីប្រុស; កុំប្រើថា បុរសស្រី ឬ ស្រីបុរស ព្រោះពុំស្មើភាពគ្នា), កាព្យធៀបការប្រើពាក្យ ថី នេះប្រសិនបើកវីត្រូវការគួរប្រើថា ។
ឧទាហរណ៍៖ ថីនិងបុរស មូលមកទាំងអស់ ស្រស់ស្រាយរកគ្នា រអាករពាយ រីករាយជ្រះថ្លា បានធ្វើបុណ្យផ្កា ជួយកសាងស្ពាន ។ (ប៉ុន្តែបើអាចអានក្រសោបថា ស្ត្រី តែមួយម៉ាត់កើត, ប្រើជា ស្ត្រីនិងបុរស វិញក៏បាន, ពាក្យ ថី នេះសម្រាប់ប្រើចំពោះតែខាងកាព្យ តាមដោយកវីត្រូវការប៉ុណ្ណោះឯង) ។

                    (យ.) គ្រូ ។ ពាក្យសម្រាប់ហៅ លេខាធិការ ឬ លេខានុការ គឺស្មៀនអ្នកចេះភាសាបារាំងសែស ចំពោះតែខាងប៉ែករាជការប្រូតិកតូរ៉ាត៍ពីដើមថា ថី (តាមយួន) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ថិរាយុ» មានន័យដូចម្ដេច ?


ថិរាយុ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.) (សំ.) (ស្ថិរាយុស៑) អាយុ​យឺន; ដែល​មាន​អាយុ​យឺន ។
?ថ្នាក់ពាក្យជា គុណនាម
មានន័យថា (បា.) (សំ.) (ស្ថិរាយុស៑) អាយុ​យឺន; ដែល​មាន​អាយុ​យឺន ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ថិរវេលា» មានន័យដូចម្ដេច ?


ថិរវេលា


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.; សំ. ស្ថិរវេលា) វេលាដែលតាំងនៅ, រយៈពេលឋិតនៅមាំមួន, កំណត់កាលនៃវត្ថុអ្វីមួយដែលបានតាំងនៅ ។
ឧទាហរណ៍៖ ថិរវេលា​នៃ​កិច្ច​សន្យា​នេះ មាន​កំណត់​ត្រឹម​តែ​មួយ​ឆ្នាំ​ប៉ុណ្ណោះ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ថិរវន្ត ឬស្ថិរវន្ត» មានន័យដូចម្ដេច ?


ថិរវន្ត ឬស្ថិរវន្ត


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលតាំងនៅយ៉ាងយូរ រឹងប៉ឹង ឋិតថេរ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ថិរភាព ឬ ស្ថិរភាព» មានន័យដូចម្ដេច ?


ថិរភាព ឬ ស្ថិរភាព


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ភាពនឹងន៍ រ៉ឹងប៉ឹង មិនឃ្លេងឃ្លោង តាំងនៅយូរ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ថិរភាព» មានន័យដូចម្ដេច ?


ថិរភាព


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា. ថិរភាវ; សំ. ស្ថិរ—) ភាពដែលឋិតថេរ, ការតាំងនៅមាំមួន ។
ឧទាហរណ៍៖ សង្ខារ​ទាំងឡាយ ឥត​មាន​ថិរភាព​ដ៏​ទៀងទាត់​ទេ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ថាំង» មានន័យដូចម្ដេច ?


ថាំង


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រដាប់​ធ្វើ​ដោយ​ឈើ​សម្រាប់​ដង សម្រាប់​រែក​ទឹក ។ រង្វាល់​សម្រាប់​វាល់​ធញ្ញជាតិ មាន​ស្រូវ​អង្ករ​ជាដើម ចំនួន ២ តៅ ឬ ចំណុះ ៥០ ឬ ៦០ នាឡិ ។
ឧទាហរណ៍៖ ស្រូវ​មួយ​ថាំង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ថាំ» មានន័យដូចម្ដេច ?


ថាំ


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា កំណាញ់ គិត​កាញ់​សំច័យ​ទុក ។
ឧទាហរណ៍៖ គប្បី​ថាំ​បន្តិច​ទៅ កុំ​ចាយ​វាយ​ច្រើន​ពេក ។

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​កំណាញ់ ដែល​រិះ ។
ឧទាហរណ៍៖ មនុស្ស​នេះ​ថាំ​ណាស់ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ថាស» មានន័យដូចម្ដេច ?


ថាស


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ភាជនៈ​រាង​រាក់​ឥត​ជើង​ឬ​មាន​ជើង តែ​ទាប​ជាង​តុ សម្រាប់​ទ្រ​ចាន​ដាក់​ភោជនាហារ ឬ​ទ្រ​ពែង​តែ​ជាដើម ។
ឧទាហរណ៍៖ ថាស​ស្ពាន់ ម្ហូប​១​ថាស ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ថាវរៈ» មានន័យដូចម្ដេច ?


ថាវរៈ


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា (បា. ថាវរ; សំ. ស្ថាវរ) មាំមួន, មាំទាំ, ឋិតថេរ (ស្ថាពរ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ថាវរវត្ថុ» មានន័យដូចម្ដេច ?


ថាវរវត្ថុ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.; សំ. ស្ថាវរវស្តុ) វត្ថុដែលមាំមួន, ដែលឋិតថេរ, ដែលជាប់បានយូរអង្វែង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ថាវរកម្ម» មានន័យដូចម្ដេច ?


ថាវរកម្ម


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា​ ​(បា.; សំ. ស្ថាវរកម៌ន៑) ការមាំមួន, ការមាំទាំ, ការដែលឋិតថេរ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ថាវ» មានន័យដូចម្ដេច ?


ថាវ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ខ្នាច់​សម្រាប់​ហូត​ឲ្យ​ដឹង​ថា​អ្នក​ណា​នឹង​ចាប់​ផ្ដើម​មុន​គេ ក្នុង​ល្បែង​អ្វី​នីមួយ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ថាលាល័យ» មានន័យដូចម្ដេច ?


ថាលាល័យ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ទីទុករក្សាថាសម៉ាស៊ីនច្រៀង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ថាលសព្ទ» មានន័យដូចម្ដេច ?


ថាលសព្ទ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ថាសម៉ាស៊ីនច្រៀង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ថាលគមន៍» មានន័យដូចម្ដេច ?


ថាលគមន៍


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា គ្រឿងបង្វិលថាសម៉ាស៊ីនច្រៀង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ថាមវន្ត ថាមកម្បថា» មានន័យដូចម្ដេច ?


ថាមវន្ត ថាមកម្បថា


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដែលទាក់ទងនឹងកម្លាំង ផ្នែកវិជ្ជាខាងគ្រឿងយន្ត សិក្សា​ពីការ​ទាក់ទងនៃកម្លាំង ទៅនឹងចលនាដែលកើតពីកម្លាំងនេះ ។
?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលទាក់ទងនឹងកម្លាំង ផ្នែកវិជ្ជាខាងគ្រឿងយន្ត សិក្សា​ពីការ​ទាក់ទងនៃកម្លាំង ទៅនឹងចលនាដែលកើតពីកម្លាំងនេះ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ថាមវន្ត» មានន័យដូចម្ដេច ?


ថាមវន្ត


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា (បា.) (សំ.) (ស្ថាមន៑+វន៑ ឬ–វន្ត) ដែល​មាន​កម្លាំង ដែល​ប្រកប​ដោយ​សេចក្ដី​ស្វាហាប់ ។
ឧទាហរណ៍៖ ​ជន​ថាមវន្ត បុគ្គល​ថាមវន្ត អ្នក​កីឡា​ថាមវន្ត ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ថាមមាត្រ» មានន័យដូចម្ដេច ?


ថាមមាត្រ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.) (សំ.) (ថាម + មត្ត; ស្ថាម +មាឌ ឬ មាត្រ) ប្រដាប់​សម្រាប់​វាស់​ស្ទង់​សន្ទុះ​នៃ​គ្រឿង​ម៉ាស៊ីន​ និង​អគ្គិសនី ។
ប្រដាប់សម្រាប់វាស់ឱ្យដឹងសន្ទុះកម្លាំង (ម៉ាស៊ីន អគ្គិសនី) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ថាមភាព» មានន័យដូចម្ដេច ?


ថាមភាព


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.) (សំ.) (–ភាវ; ស្ថាម + ភាវ) ភាព​នៃ​កម្លាំង ការ​មាន​កម្លាំង ដំណើរ​ស្វាហាប់​អង់អាច ។
កម្លាំងនៃសត្វមានជីវិត ដែលបញ្ចេញឱ្យឃើញ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ថាមពលមហាសមុទ្រ» មានន័យដូចម្ដេច ?


ថាមពលមហាសមុទ្រ


?ថ្នាក់ពាក្យជា បច្ចេកសព្ទបរិស្ថាន
មានន័យថា ថាមពលបានមកពីមហាសមុទ្រតាមរយៈកម្លាំងទឹករលក កម្លាំងទឹកជោរនាចចរន្តទឹកជោរនាច ឬកម្តៅ និងកម្រិតជាតិប្រៃនៃមហាសមុទ្រ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ថាមពលព្រះអាទិត្យ» មានន័យដូចម្ដេច ?


ថាមពលព្រះអាទិត្យ


?ថ្នាក់ពាក្យជា បច្ចេកសព្ទបរិស្ថាន
មានន័យថា ថាមពលដែលបញ្ចេញពីព្រះអាទិត្យមកដល់ផ្ទៃផែនដី ក្នុងទម្រង់ជាពន្លឺមើលឃើញ កាំរស្មីជំហានរលកខ្លី និងពន្លឺក្បែរកាំរស្មីស្វាយអ៊ុលត្រា។ ថាមពលពន្លឺព្រះអាទិត្យមានសារៈសំខាន់ណាស់សម្រាប់រុក្ខជាតិធ្វើរស្មីសំយោគ និងបំប្លែងទឹកក្នុងទម្រង់ពីរាវ ទៅជាចំហាយ ដែលជាផ្នែកមួយនៃ វដ្តទឹក ។ ល ។ គេប្រើកោសិកាផូតូអគ្គិសនីដើម្បីបំប្លែងថាមពលពន្លឺព្រះអាទិត្យអោយទៅជាថាមពលអគ្គិសនី សម្រាប់ប្រើប្រាស់ក្នុងផ្កាយរណប និងនៅតំបន់ដាច់ស្រយោល។ គេក៏ប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យសម្រាប់កម្តៅទឹក ប្រើប្រាស់ក្នុងផ្ទះនៅប្រទេសត្រជាក់ និងនៅក្នុងម៉ាស៊ីនចំហេះខ្លះសម្រាប់បង្វិលជនិតាអគ្គិសនី។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ថាមពលប៉ូតង់ស្យែល» មានន័យដូចម្ដេច ?


ថាមពលប៉ូតង់ស្យែល


?ថ្នាក់ពាក្យជា បច្ចេកសព្ទបរិស្ថាន
មានន័យថា ផ្នែកមួយនៃថាមពលប៉ូតងស្យែលសរុបដែលអាចបំប្លែងទៅជាថាមពលស៊ីណេទិចនៅក្នុងប្រព័ន្ធកម្តៅបិទជិត។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ថាមពលបៃតង» មានន័យដូចម្ដេច ?


ថាមពលបៃតង


?ថ្នាក់ពាក្យជា បច្ចេកសព្ទបរិស្ថាន
មានន័យថា ប្រភពថាមពល ជាពិសេស ការផលិត និងការប្រើប្រាស់ប្រភពថាមពលកកើតឡើងវិញដូចជា កម្លាំងខ្យល់ ពន្លឺព្រះអាទិត្យ កម្លាំងទឹករលក ជីវឧស្ម័ន ជីវម៉ាស ជីវឥន្ធនៈ និងវារីអគ្គិសនី ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ថាមពលបញ្ចេញការបូនទាប» មានន័យដូចម្ដេច ?


ថាមពលបញ្ចេញការបូនទាប


?ថ្នាក់ពាក្យជា បច្ចេកសព្ទបរិស្ថាន
មានន័យថា ថាមពលផលិតដោយដំណើរកាបច្ចេកវិទ្យាដែលបញ្ចេញឧស្ម័នកាបូនិចទាបធៀបនឹងផលិតកម្មថាមពលដើរដោយចំហេះឥន្ធនះហ្វូស៊ីលនាពេលបច្ចុប្បន្ន។ ប្រភពនៃកាផលិតថាមពលបញ្ចេញកាបូនទាបមានដូចជា ខ្យល់ ពន្លឺព្រះអាទិត្យ វារីអគ្គិសនី និងនុយក្លេអ៊ែរ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ថាមពលកកើតឡើងវិញ» មានន័យដូចម្ដេច ?


ថាមពលកកើតឡើងវិញ


?ថ្នាក់ពាក្យជា បច្ចេកសព្ទបរិស្ថាន
មានន័យថា ថាមពលកើតពីធនធានដែលត្រូវបានបំពេញឡើងវិញដោយធម្មជាតិដូចជា ជីវម៉ាស វារីអគ្គិសនី កម្តៅចេញពីផែនដី ពន្លីព្រះអាទិត្យ ខ្យល់កម្តៅមហាសមុទ្រ ចលនារលកទឹក និងចលនារទឹកចោរ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ថាមពល» មានន័យដូចម្ដេច ?


ថាមពល


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.) (សំ.) (ស្ថាមពល) កម្លាំង​ចិត្ត​និង​កម្លាំង​កាយ; កម្លាំង​យ៉ាង​ស្វាហាប់ កម្លាំង​ដ៏​លើសលុប​ឬ​ដ៏​ក្លាខ្លាំង ។
ឧទាហរណ៍៖ ថាមពល​បរមាណូ កីឡា​អាច​ញ៉ាំង​ថាមពល​ឲ្យ​កើត​មាន​ពេញ​លេញ ។

                  ឫទ្ធិ សន្ទុះកម្លាំងខាងផ្លូវកាយ គុណធម៌ ប្រសិទ្ធភាព។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ថាប់» មានន័យដូចម្ដេច ?


ថាប់


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា (ស. ទ័ប អ. ថ. ថ័ប) ដាក់ផ្ទាប់, ផ្ដិតផ្ទាប់, បិទពាសភ្ជាប់ពីខាងលើផ្ទៃ ដែលមានឋានព័ណ៌ពីខាងក្រោម ។
ឧទាហរណ៍៖ ថាប់​ក្រដាស​ក្បាច់​រំហោក ថាប់​ស្ពាន់​ក្រាប ។

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ផ្ទៃក្រដាសឬសំពត់ជាដើមដែលមានឋានព័ណ៌សម្រាប់ដាក់ពីខាងក្រោមក្បាច់រំលេច មានក្បាច់ស្ពាន់ក្រាបជាដើម ។
ឧទាហរណ៍៖ ​ក្រដាសថាប់ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ថាថាង» មានន័យដូចម្ដេច ?


ថាថាង


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( ស. ទាទាង អ. ថ. ថាថាង ) ដែលមានបែបបទ, លំនាំហ៊ឺហា ។
ឧទាហរណ៍៖ ឫក​ថាថាង (ម. ប្រ.) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ថា» មានន័យដូចម្ដេច ?


ថា


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ស្ដី និយាយ ពោល ។
ឧទាហរណ៍៖ ថា​ឲ្យ កុំ​ថា​ឲ្យ​គេ គេ​ថា​ម៉េច ? ថា​តាម​គេ ។

                  ស្ដី​ថា ស្ដី​ប្រដៅ; បន្ទោស ។
ឧទាហរណ៍៖ គេ​ស្ដី​ថា​បន្តិចបន្តួច កុំ​ឲ្យ​ប្រកាន់​ខឹង ។

?ថ្នាក់ពាក្យជា និបាតសព្ទ
មានន័យថា ពាក្យសម្រាប់ចង្អុលសេចក្ដីដែលមានតទៅ ។
ឧទាហរណ៍៖ ខ្ញុំនិយាយថា ” ខ្ញុំមិនព្រមឲ្យទេ ” ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ថវិកាឧបសម្ព័ន្ធ» មានន័យដូចម្ដេច ?


ថវិកាឧបសម្ព័ន្ធ


?ថ្នាក់ពាក្យជា ហិរញ្ញវត្ថុសាធារណៈ
មានន័យថា កិច្ចប្រតិបត្តិការហិរញ្ញវត្ថុរបស់អង្គភាពរដ្ឋ ដែលមានលក្ខណៈឧស្សាហកម្មនិងពាណិជ្ជកម្ម តែពុំមែនជានីតិបុគ្គលទេ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ថវិការបស់រដ្ឋបាលក្រុង ស្រុក» មានន័យដូចម្ដេច ?


ថវិការបស់រដ្ឋបាលក្រុង ស្រុក


?ថ្នាក់ពាក្យជា ហិរញ្ញវត្ថុសាធារណៈ
មានន័យថា ឯកសារគតិយុត្តដែលគ្រោង និងអនុញ្ញាតសម្រាប់ឆ្នាំនីមួយៗ នូវប្រភពធនធាននិងបន្ទុកដែលត្រូវចំណាយរបស់រដ្ឋបាលក្រុង ស្រុក និងមានចរិតលក្ខណៈតុល្យភាព។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ថវិការបស់រដ្ឋបាលក្រុង» មានន័យដូចម្ដេច ?


ថវិការបស់រដ្ឋបាលក្រុង


?ថ្នាក់ពាក្យជា ហិរញ្ញវត្ថុសាធារណៈ
មានន័យថា កញ្ចប់ថវិកាដែលរួមបញ្ចូលទាំងថវិការបស់រដ្ឋបាលសង្កាត់ចំណុះក្រុង។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ថវិការបស់គ្រឹះស្ថានសាធារណៈរដ្ឋបាល» មានន័យដូចម្ដេច ?


ថវិការបស់គ្រឹះស្ថានសាធារណៈរដ្ឋបាល


?ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា មូលនិធិសាធារណៈរបស់រដ្ឋ ដែលត្រូវដាក់ចូលក្នុងគណនីនៅរតនាគារជាតិជាចាំបាច់ លើកលែងតែមានបដិប្បញ្ញត្តិ ដែលកំណត់ដោយរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ថវិការដ្ឋបាលថ្នាក់ក្រោមជាតិ» មានន័យដូចម្ដេច ?


ថវិការដ្ឋបាលថ្នាក់ក្រោមជាតិ


?ថ្នាក់ពាក្យជា ហិរញ្ញវត្ថុសាធារណៈ
មានន័យថា ថវិការបស់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដូចមានចែងក្នុងមាត្រា៤៤ នៃច្បាប់នេះ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ថវិកាប្រធួន» មានន័យដូចម្ដេច ?


ថវិកាប្រធួន


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ពាក្យសុំរួមគ្នា ដែលក្រសួងហិរញ្ញវត្ថុ ធ្វើជូនទៅរដ្ឋសភា ដើម្បីសុំ​ឥណទាន​បន្ថែម យកទៅទប់ទល់និងចំណាយ ទំរាំបានថវិកាដើម ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ថវិកាបុរេប្រទាន» មានន័យដូចម្ដេច ?


ថវិកាបុរេប្រទាន


?ថ្នាក់ពាក្យជា ហិរញ្ញវត្ថុសាធារណៈ
មានន័យថា វាក្យសព្ទនេះមាននិយមន័យច្រើន ដូចខាងក្រោម៖ ១. ការបើកផ្ដល់ចំណាយមុន នៅក្នុងករណីមានការចាំបាច់បន្ទាន់។ ២. ការផ្តល់ថវិកាមួយចំនួនមុន សម្រាប់ចំណាយដំណើរការចាំបាច់ និងបន្ទាន់ដែលអង្គភាពចំណាយមិនអាចរកសក្ខីបត្រមកស្នើសុំធានាចំណាយជាមុនបាន មានន័យថា អង្គភាពចំណាយត្រូវការចាំបាច់ នូវសាច់ប្រាក់ក្នុងដៃសម្រាប់ចាយវាយភ្លាមៗ ដើម្បីធ្វើឱ្យសកម្មភាពមួយដំណើរការបានទាន់ពេលវេលា។ ៣. ការផ្ដល់សាច់ប្រាក់ជាមុនដល់អង្គភាពរដ្ឋ ដើម្បីចាប់ផ្ដើមអនុវត្តគម្រោង។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ថវិកាថ្នាក់ជាតិ» មានន័យដូចម្ដេច ?


ថវិកាថ្នាក់ជាតិ


?ថ្នាក់ពាក្យជា ហិរញ្ញវត្ថុសាធារណៈ
មានន័យថា ថវិការបស់រដ្ឋបាលថ្នាក់ជាតិ ដែលសំដៅដល់ក្រសួង ស្ថាប័ន អង្គភាពសាធារណៈប្រហាក់ប្រហែល និងមន្ទីរជំនាញក្រោមឱវាទ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ថវិកាថ្នាក់ក្រោមជាតិ» មានន័យដូចម្ដេច ?


ថវិកាថ្នាក់ក្រោមជាតិ


?ថ្នាក់ពាក្យជា ហិរញ្ញវត្ថុសាធារណៈ
មានន័យថា ថវិការបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ដែលសំដៅដល់រាជធានី ខេត្ត ក្រុង ខណ្ឌ ស្រុក ឃុំ សង្កាត់ ស្ថិតក្រោមដែនសមត្ថកិច្ចរបស់ក្រុមប្រឹក្សានីមួយៗ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ថវិកាជាតិ ឬវថវិការដ្ឋ» មានន័យដូចម្ដេច ?


ថវិកាជាតិ ឬវថវិការដ្ឋ


?ថ្នាក់ពាក្យជា ហិរញ្ញវត្ថុសាធារណៈ
មានន័យថា គម្រោងតុល្យភាព នៃធនធានអចិន្រ្តៃយ៍ និងបន្ទុកអចិន្ត្រៃយ៍ទាំងអស់របស់រដ្ឋ។ ថវិកាជាតិ ឬថវិការដ្ឋ រួមមាន ថវិកាថ្នាក់ជាតិ និងថវិកាថ្នាក់ក្រោមជាតិ។ ថវិកាថ្នាក់ជាតិ គឺជាថវិការបស់រដ្ឋបាលថ្នាក់ជាតិ។ ថវិកាថ្នាក់ក្រោមជាតិ គឺជាថវិការបស់រដ្ឋបាលថ្នាក់ក្រោមជាតិ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ថវិកាជាតិ» មានន័យដូចម្ដេច ?


ថវិកាជាតិ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ថវិកាដែលធ្វើឡើង ដើម្បីគ្រោងបា្រក់ចំណូលចំណាយ សម្រាប់ជា​ប្រយោជន៍ប្រទេសទាំងមូល។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ថវិកាឃុំ សង្កាត់» មានន័យដូចម្ដេច ?


ថវិកាឃុំ សង្កាត់


?ថ្នាក់ពាក្យជា ហិរញ្ញវត្ថុសាធារណៈ
មានន័យថា លិខិតគតិយុត្ត ដែលគ្រោងនិងអនុញ្ញាតចំណូល និងចំណាយ ដោយផ្អែកលើមូលដ្ឋានឆ្នាំ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ថវិកាឃុំ» មានន័យដូចម្ដេច ?


ថវិកាឃុំ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ថវិកាសម្រាប់ប្រើប្រាស់ ជាប្រយោជន៍ឃុំ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ថវិកាខេត្ត» មានន័យដូចម្ដេច ?


ថវិកាខេត្ត


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ថវិកាសម្រាប់ប្រើប្រាស់ក្នុងខេត្ត (ម.ព. ថវិកា) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ថវិកាក្រុង ស្រុក ខណ្ឌ» មានន័យដូចម្ដេច ?


ថវិកាក្រុង ស្រុក ខណ្ឌ


?ថ្នាក់ពាក្យជា ហិរញ្ញវត្ថុសាធារណៈ
មានន័យថា ថវិកាផ្នែកដែលឆ្លុះបញ្ចាំងឱ្យឃើញ នូវចំណែកមួយក្នុងសរុបថវិការបស់អភិបាលរាជធានី ខេត្តសាមី។ថវិកាក្រុង ស្រុក ខណ្ឌខាងលើ គឺជាលិខិតគតិយុត្តដែលអភិបាលនៃគណៈអភិបាល ជាអ្នករៀបចំគ្រោងឡើង និងត្រូវបានអភិបាលរាជធានី ខេត្តសាមី ពិនិត្យសម្រេច និងធ្វើប្រតិភូកម្មជូន ដើម្បីអនុវត្តក្នុងនាមរាជធានី ខេត្តរបស់ខ្លួន។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ថវិកាកម្មវិធី» មានន័យដូចម្ដេច ?


ថវិកាកម្មវិធី


?ថ្នាក់ពាក្យជា ហិរញ្ញវត្ថុសាធារណៈ
មានន័យថា វាក្យសព្ទនេះមាននិយមន័យច្រើន ដូចខាងក្រោម៖ ១. ការរៀបចំថវិកាដោយផ្អែកលើកម្មវិធីច្បាស់លាស់ ដើម្បីឈានទៅសម្រេចគោលដៅនិងបំណងរួមរបស់ក្រសួង ស្ថាប័ន។ ២. ការរៀបចំថវិកាដោយផ្អែកលើកម្មវិធីច្បាស់លាស់ ដើម្បីឈានទៅសម្រេចគោលបំណងនៃគោលនយោ-បាយរបស់ក្រសួង ស្ថាប័ន និងអង្គភាពសាធារណៈប្រហាក់ប្រហែល ស្របតាមគោលនយោបាយដែលមានចែងនៅក្នុងវិស័យនីមួយៗ។ ៣. ការរៀបចំថវិកាដោយផ្អែកលើកម្មវិធីច្បាស់លាស់ ដើម្បីឈានទៅសម្រេចគោលបំណងគោលនយោបាយរបស់ក្រសួង ស្ថាប័ន និងមន្ទីរជំនាញរាជធានី ខេត្ត ស្របតាមគោលនយោបាយដែលមានចែងនៅក្នុងវិស័យនីមួយៗ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ថវិកា» មានន័យដូចម្ដេច ?


ថវិកា


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ) ថង់; យាម; ទៃ ។ សព្វថ្ងៃពាក្យនេះ ប្រើសំដៅយកបញ្ជីដែលគ្រោង ឬកត់ត្រាទុកនូវប្រាក់ចំណូលនិងចំណាយរៀងរាល់ឆ្នាំ ប្រៀបដូចជាថង់សម្រាប់ដាក់ប្រាក់ ។
ឧទាហរណ៍៖ គ្រោងថវិកា, ចាយវាយប្រាក់កុំឲ្យហួសលើសពីថវិការបស់ខ្លួន ។

                    ថវិកាខេត្ត ថវិកាសម្រាប់ប្រើប្រាស់ក្នុងខេត្ត ។ ថវិកាជាតិ ថវិការបស់ជាតិ គឺថវិកាសម្រាប់ប្រើប្រាស់ជាប្រយោជន៍ដល់ប្រទេសជាតិទាំងមូល ។ ថវិកាប្រធួន សេចក្ដីសុំរួមគ្នាដែលក្រសួងហិរញ្ញវត្ថុធ្វើជូនទៅរដ្ឋសភាដើម្បីសុំនូវឥណទានបន្ថែម សម្រាប់ចាយវាយទប់ទល់ទម្រាំបានថវិកាដើម ។

                    បញ្ជីគ្រោងទុកនូវប្រាក់ចំណូល និងចំណាយរៀងរាល់ឆ្នាំៗ ។

?ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ, ហិរញ្ញវត្ថុសាធារណៈ
មានន័យថា វាក្យសព្ទនេះមាននិយមន័យច្រើន ដូចខាងក្រោម៖ ១. សំណុំនៃគណនី ដែលពិពណ៌នាសម្រាប់ឆ្នាំនីមួយៗ អំពីធនធានអចិន្ត្រៃយ៍ និងបន្ទុកអចិន្ត្រៃយ៍ទាំងអស់របស់រដ្ឋ ឬរបស់ស្ថាប័ន ឬរបស់អង្គភាពណាមួយ។ ២. កិច្ចការដែលព្យាករនិងអនុញ្ញាតចំណូលនិងចំណាយរបស់រដ្ឋ។ ៣. គម្រោងប៉ាន់ស្មានលម្អិតសោហ៊ុយចំណាយ នៃរាល់ប្រការដែលមានចុះក្នុងកម្មវិធីការងារ។ ៤. លិខិតគតិយុត្ត ដែលក្រុមប្រឹក្សាឃុំ សង្កាត់៖ ▪មានសិទ្ធិពេញលេញក្នុងការគ្រោងឡើងចំណូលនិងចំណាយ ▪ផ្ដល់សិទ្ធិដល់មេឃុំ ចៅសង្កាត់ ក្នុងការអនុវត្តចំណូល ចំណាយ តាមថវិកាគ្រោង។ ៥. លិខិតគតិយុត្តដែលក្រុមប្រឹក្សាក្រុង ស្រុក មានសិទ្ធិអំណាច ក្នុងការគ្រោងចំណូលនិងចំណាយ និងមានសិទ្ធិអនុវត្តចំណូលនិងចំណាយ ស្របតាមគម្រោងថវិកាដែលបានអនុម័ត។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ថលិកសិលា» មានន័យដូចម្ដេច ?


ថលិកសិលា


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ក្រួសអាចម៍ផ្កាយ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ថលយាន» មានន័យដូចម្ដេច ?


ថលយាន


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា.; សំ. ស្ថលយាន ) យានសម្រាប់ផ្លូវគោក ( មានរទេះជាដើម ) ។ ព. ផ្ទ. ជលយាន ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ថលយាត្រា» មានន័យដូចម្ដេច ?


ថលយាត្រា


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា.; សំ. ស្ថលយាត្រា ) ការដើរផ្លូវគោក, ដំណើរផ្លូវគោក, ដំណើរជើងគោក; ការចិញ្ចឹមជីវិតដោយរបរផ្លូវគោក ។ ព. ផ្ទ. ជលយាត្រា ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ថលមគ្គ» មានន័យដូចម្ដេច ?


ថលមគ្គ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា.; សំ. ស្ថលមាគ៌ ) ដូចគ្នានឹង ថលបថ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ថលបថ» មានន័យដូចម្ដេច ?


ថលបថ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា.; សំ. ស្ថលបថ ) ផ្លូវគោក, ជើងគោក ។ ព. ផ្ទ. ជលបថ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ថលជលិកសត្វ» មានន័យដូចម្ដេច ?


ថលជលិកសត្វ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ពពួកសត្វក្នុងថ្នាក់ថលជលិកសត្វ ញាស់ពីពងល្អិត ទៅជាមានឆ្អឹងខ្នង ហើយរស់ក្នុងទឹក និងនៅលើគោកបានទៀត ដូចយ៉ាងគីង្គក់កញ្ចាញ់ចេកជាដើម ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ថលជលិក» មានន័យដូចម្ដេច ?


ថលជលិក


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.) សត្វ​ដែល​អាច​រស់​នៅ​លើ​គោក​ក៏​បាន ក្នុង​ទឹក​ក៏​បាន ដូច​ជា​កង្កែប ក្រពើ​ជាដើម ។ ឈ្មោះ​គ្រឿង​រថយន្ត​ចម្បាំង​មួយ​ប្រភេទ អាច​បើក​បរ​លើ​គោក​ក៏​បាន ក្នុង​ទឹក​ក៏​បាន ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ថយហ្ល័ង» មានន័យដូចម្ដេច ?


ថយហ្ល័ង


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា (ស.) (ថ្ចយហ្ល័ង អ. ថ. ថ៎យហ្ល័៎ង “ថយ​ក្រោយ”) ដេរ​ថយ​ក្រោយ ។

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​គេ​ដេរ​ថយ​ក្រោយ ។
ឧទាហរណ៍៖ ថ្នេរ​ថយហ្ល័ង ។ អ្នក​ខ្លះ​ប្រើ​ក្លាយ​ថា ថៃហ្ល័ង ឬ ថៃឡាំង ក៏​មាន (តាម​ទម្លាប់​និយាយ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ថយ» មានន័យដូចម្ដេច ?


ថយ


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា រំកិល​រំកៀក​ខ្លួន​ឯង​មក​ខាង​ក្រោយ ។
ឧទាហរណ៍៖ ថយ​ក្រោយ ដើរ​ថយ​ក្រោយ ។

                 ចុះ​ពី​ធំ​មក​ជា​តូច ចុះ​ពី​ច្រើន​មក​ជា​តិច ពី​ខ្លាំង​មក​ជា​ខ្សោយ​ជាដើម ។
ឧទាហរណ៍៖ ថយ​អំណាច ថយ​ទ្រព្យ ថយ​កម្លាំង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ថមថយ» មានន័យដូចម្ដេច ?


ថមថយ


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើ​ឲ្យ​ទាប ឲ្យ​ថយ​ចុះ ដុនដាប ទន់ទាប
ឧទាហរណ៍៖ ថមថយ​កម្លាំង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ថប់» មានន័យដូចម្ដេច ?


ថប់


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ទាល់​ដង្ហើម ខ្ទប់​ផ្លូវ​ដង្ហើម ។
ឧទាហរណ៍៖ ទ្រាំ​នៅ​ក្នុង​អណ្ដូង​ជ្រៅ​នោះ​ពុំ​បាន​ទេ ព្រោះ​ថប់​ដង្ហើម​ណាស់ ។

                  នឹក​ក្រែង នឹក​បារម្ភ ។
ឧទាហរណ៍៖ ថប់​តែ​មិន​បាន; ខ្ញុំ​ថប់​ណាស់​ក្រែង​កែ​មិន​កើត ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ថនៈ» មានន័យដូចម្ដេច ?


ថនៈ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ថន; សំ. ស្ដន ) ដោះ, កន្សោមដោះ ។ ច្រើនប្រើក្នុងពាក្យកាព្យ
ឧទាហរណ៍៖ រៀមសូមអែបនែបនៅនិត្យជិតថនា នៃកញ្ញាថ្លាវរល័ក្ខណ៍ភក្ត្រល្អឯក សូមក្រមុំកុំខេរខឹងប្រឹងប្រកែក សូមរំលែកចែកដាក់ទានមានផលច្រើន ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ថនិកសត្វ» មានន័យដូចម្ដេច ?


ថនិកសត្វ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. សំ. ) ពួកសត្វដែលភេទញីមានដោះបំបៅកូនដូចជា ស្វា, ឆ្មា ជាដើម ។
ថ្នាក់សត្វដែលញីមានដោះបំបៅកូន ដូចយ៉ាង ឆ្មា ស្វាជាដើម ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ថនិកមច្ឆា» មានន័យដូចម្ដេច ?


ថនិកមច្ឆា


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា និករសត្វមួយពួកទុកកូនក្នុងពោះ ហើយរស់នៅតែក្នុងទឹក ដូចយ៉ាងបាឡែន ផ្សោតជាដើម។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ថនា» មានន័យដូចម្ដេច ?


ថនា


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. ថនៈ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ថទ្ធធាតុ» មានន័យដូចម្ដេច ?


ថទ្ធធាតុ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ធាតុដី គឺជាសារធាតុដែលមានអណូជាប់ស្និទ្ធគ្នា នាំឱ្យរឹងមិនងាយប្រែ​ទ្រង់ទ្រាយឡើយ ដូចយ៉ាងលោហធាតុ សាច់ឈើជាដើម ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ថត» មានន័យដូចម្ដេច ?


ថត


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ( ស. ទ្ចត អ. ថ. ថត ) ដោះចេញ, យកចេញ, ដកចេញ ។ ថតកឋិន វេរសំពត់កឋិនចំពោះជំនុំសង្ឃ ។ ថតរូប ភ្ជាប់ស្រមោលរូបឲ្យដិតនឹងកែវដោយគ្រឿងប្រដាប់ ១ យ៉ាងផ្សេងដែលហៅថា គ្រឿងថត ។ រូបដែលផ្ដិតចាកកែវនោះ ហៅថា រូបថត ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ថង់រង» មានន័យដូចម្ដេច ?


ថង់រង


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រដាប់​មាន​សណ្ឋាន​ស្រដៀង​នឹង​ហិប​ស្លា តែ​ខ្ពស់​ជាង មាន​រាង​៤​ជ្រុង សម្រាប់​រង​ទ្រ​ស្លា​ម្លូ​ក្នុង​ពិធី​អាពាហ៍ពិពាហ៍ ។
ឧទាហរណ៍៖ តាម​ទំនៀម​ទម្លាប់​ខ្មែរ, ថង់​រង​ជា​វត្ថុ​ចាំបាច់​ក្នុង​មង្គល​ការ​អាពាហ៍ពិពាហ៍ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ថង់ប្លាស្ទិកស្តើងមានដៃយួរ» មានន័យដូចម្ដេច ?


ថង់ប្លាស្ទិកស្តើងមានដៃយួរ


?ថ្នាក់ពាក្យជា គយ
មានន័យថា វាក្យសព្ទនេះមាននិយមន័យច្រើន ដូចខាងក្រោម៖ ១. ថង់ប្លាស្ទិកដែលត្រូវបានផលិតឡើងសម្រាប់ប្រើប្រាស់ ដើម្បីវេចខ្ចប់ក្នុងការទិញទំនិញផ្សេងៗ ដែលមានដៃយួរ ទម្ងន់ស្រាល និងកម្រាស់ស្តើង។ ២. ប្រភេទទំនិញហាមឃាត់លើការនាំចូល ការផលិតក្នុងស្រុក ការចែកចាយនិងការប្រើប្រាស់ លើកលែងតែ៖ ក-ថង់ប្លាស្ទិកនោះ មានកម្រាស់ចាប់ពី ០,០៣ មីល្លីម៉ែត្រ ឡើងទៅ និង ខ-ថង់ប្លាស្ទិកនោះ មានរង្វាស់ទទឹងផ្នែកបាតខាងក្រោមចាប់ពី ២៥ សង់ទីម៉ែត្រ ឬ ១០ អ៊ីង ឡើងទៅ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ថង់បប្ផាសិក» មានន័យដូចម្ដេច ?


ថង់បប្ផាសិក


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ថង់សួត រន្ថរទុះ ជាទីចេញចូលនៃខ្សល់ដង្ហើម ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ថង់កលា» មានន័យដូចម្ដេច ?


ថង់កលា


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ពងទឹករងៃ ថង់តូចកើតពីស្រទាប់សាច់ស្តើង ដូចយ៉ាងថង់ប្រមាត់​ជាដើម ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ថង់» មានន័យដូចម្ដេច ?


ថង់


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា យាម​ធ្វើ​ដោយ​សំបត់​ ឬ​ខ្សែ​ស្រែះ មាន​មាត់​រូត​បាន សម្រាប់​ដាក់​របស់​តូច របស់​ស្រាល​ល្មម​យួរ​បាន ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ថងយ៉ត» មានន័យដូចម្ដេច ?


ថងយ៉ត


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ស. ទ្ចងហ្យ្ចត អ. ថ. ថងហ្យត ” ដាក់មាសបន្តិចៗ ” ) ឈ្មោះនំស្រស់មួយប្រភេទ មានប្រភពដូចនំថងមួនដែរ ។
ឧទាហរណ៍៖ នំ​ថងយ៉ត ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ថងយិប» មានន័យដូចម្ដេច ?


ថងយិប


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ស. ទ្ចងហ្យិប អ. ថ. ថងហ្យ៊‍ិប ” ចឹបមាស ” ) ឈ្មោះនំស្រស់មួយប្រភេទ មានប្រភពដូចនំថងមួនដែរ ។
ឧទាហរណ៍៖ នំ​ថងយិប ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ថងយិប» មានន័យដូចម្ដេច ?


ថងយិប


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ស. ទ្ចងហ្យិប អ. ថ. ថងហ្យ៊‍ិប ” ចឹបមាស ” ) ឈ្មោះនំស្រស់មួយប្រភេទ មានប្រភពដូចនំថងមួនដែរ ។
ឧទាហរណ៍៖ នំ​ថងយិប ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ថងយន់» មានន័យដូចម្ដេច ?


ថងយន់


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ស. ទ្ចងហ្យន អ. ថ. ថងហ្យុន ” ក្រដាសមាសរួញ ” ) ក្រដាសព័ណ៌មាសភ្លឺរួញៗ សម្រាប់ប្រើរំលេចក្បាច់រចនាផ្សេងៗ មានប្រភពឯប្រទេសចិន ។
ឧទាហរណ៍៖ ប្រដាប់​ក្បាច់​ក្រដាស​ថងយន់ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ថងមួន» មានន័យដូចម្ដេច ?


ថងមួន


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ស. ទ្ចងម្វន អ. ថ. ថងមួន់ ” មាសមូរ ” ) ឈ្មោះនំក្រៀមមួយប្រភេទ មានប្រភពឯប្រទេសសៀម តកំណើតមកក្នុងប្រទេសកម្ពុជា ។
ឧទាហរណ៍៖ នំ​ថងមួន​កើត​មាន​ឡើង​ដោយ​សៀម​ដែល​មក​នៅ​ក្នុង​ប្រទេស​ខ្មែរ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ថង» មានន័យដូចម្ដេច ?


ថង


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា បុះ ​ឬ​គប់​នឹង​ដុំ​ដៃ ។
ឧទាហរណ៍៖ វា​ថង​ខ្ញុំ​ត្រូវ​ត្រង់​ឆ្អឹង​ជំនីរ​ខាង​ឆ្វេង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ថ» មានន័យដូចម្ដេច ?



មានន័យថា ព្យញ្ជនៈ​ទី ២ ក្នុង​វគ្គ​ទី ៤ ជា​ទន្តជៈ មាន​សំឡេង​ចេញ​ត្រង់​ប្រទល់​ធ្មេញ ។ ជា​ធនិត-អឃោសៈ ខាង​សំស្រ្កឹត​និង​បាលី​មាន​សំឡេង​ថា ត្ហៈ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្អើក» មានន័យដូចម្ដេច ?


ត្អើក


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា កម្រើក​ញាក់​សរសៃ​ពី​ទ្រូង​មក​ដល់​ក បង្កើត​ឲ្យ​ចេញ​ខ្យល់​មាន​ទាំង​សូរ​អឹក​ៗ ង៉ឹក​ៗ មក​ផង ។
ឧទាហរណ៍៖ អា​ទូច​កូន​ខ្ញុំ​យប់​មិញ​វា​ត្អើក​ទាល់​ព្រឹក ដេក​ឥត​លក់​ទេ ។

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​វល្លិ​ឆ្មារ​មួយ​ប្រភេទ ច្រើន​ដុះ​នៅ​មាត់​ទឹក នៅ​ព្រៃ​រនាម ។
ឧទាហរណ៍៖  វល្លិ​ត្អើក ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្អួរ» មានន័យដូចម្ដេច ?


ត្អួរ


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលមានមុខជូរសំយុងចុះ ដោយទាស់ចិត្ត, ខុសអធ្យាស្រ័យ ។
ឧទាហរណ៍៖ មុខត្អួរ; ធ្វើមុខត្អួរ ។

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែល​មាន​មុខ​ជូរ​សំយុង​ចុះ ដោយ​ទាស់​ចិត្ត ខុស​អធ្យាស្រ័យ ។
ឧទាហរណ៍៖  មុខ​ត្អួរ; ធ្វើ​មុខ​ត្អួរ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្អួ» មានន័យដូចម្ដេច ?


ត្អួ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​ឈើ​ធំ​សាច់​ស្វិត ច្រើន​ដុះ​នៅ​ទំនាប នៅ​ព្រៃ​បឹង ឬ​មាត់​ទន្លេ ស្ទឹង ព្រែក ជា​ឈើ​សម្រាប់​ប្រើ​ធ្វើ​ជា​ឧស ជា​គូ​គ្នា​នឹង​រទាំង ។
ឧទាហរណ៍៖ ឧស​ត្អួរមាន​រងើក​ល្អ ។

                 ព្រឹក្សម្យ៉ាងកម្ពស់ ៨-១៥ ម ច្រើដុះនៅព្រៃបឹង ឬ មាត់ទន្លេ និងពញរៃរនាម នៃប្រទេសកម្ពុជា និង វៀតណាមខាងត្បូង។ ឈើគេប្រើសម្រាប់សង់ទំនប់ទឹក នេសាទ ធ្វើសរសរផ្ទះ និង ធ្វើធ្យូងដុត ពីព្រោះមានរងើកល្អ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្អូញត្អែរ» មានន័យដូចម្ដេច ?


ត្អូញត្អែរ


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ត្អូញ​ហើយ​ត្អូញ​ទៀត​ចែប៉ប្រែ ។
ឧទាហរណ៍៖ កុំ​ត្អូញត្អែរ​ច្រើន​ពេក ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្អូញ» មានន័យដូចម្ដេច ?


ត្អូញ


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ពោល​ពាក្យ​ថ្លែង​សេចក្ដី​នឿយ​ហត់ ព្រួយ លំបាក ទុក្ខ​ម្នេញ ជ្រេញ​ចិត្ត ធុញទ្រាន់ ឲ្យ​អ្នក​ដទៃ​ឮ
ឧទាហរណ៍៖ ត្អូញ​ពី​ក្រ ត្អូញ​ពី​នឿយ… ។

                  ត្អូញប៉ែ ( ម. ព. ប៉ែ គុ. ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្អឹង» មានន័យដូចម្ដេច ?


ត្អឹង


?ថ្នាក់ពាក្យជា បរិវារសព្ទ
មានន័យថា ពាក្យ​សម្រាប់​និយាយ​ផ្សំ​នឹង​ពាក្យ​រឹង ។
ឧទាហរណ៍៖ រឹង​ត្អឹង គឺ​រឹង​តម្អឹង របឹង​ខ្លាំង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្វា» មានន័យដូចម្ដេច ?


ត្វា


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះសត្វស្លាបសន្ដានសេក មានភាពស្រដៀងនឹងសេក តែមានសម្បុរ-ស ។
ឧទាហរណ៍៖ ករវិក​សត្វ​ត្វា… (កាព្យ​សរសើរ​ព្រះ​បាទ) ។

                សាច់ច្រកក្នុងពោះវៀនម្រឹគ ហាលថ្ងៃផ្អាប់ទុក ។
ឧទាហរណ៍៖ សាច់ត្វា ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្លោត» មានន័យដូចម្ដេច ?


ត្លោត


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​លោត​ដោរ​ឡើង​ក្រឡោត ។
ឧទាហរណ៍៖ ភ្នែក​ត្លោត (ម. ព. ខ្លោត ផង) ។ ខ្លោត


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្លែត» មានន័យដូចម្ដេច ?


ត្លែត


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​ក្រហម​ច្រាល​ណាស់ ហាក់​ដូច​ជា​នឹង​លៀន​ចេញ​ក្រឡែត ។
ឧទាហរណ៍៖ ត្រហម​ត្លែត (ព. ព.) ។

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែល​លៀន​ចេញ​ស្រឡះ​មក​ក្រៅ​ឃើញ​ក្រឡែត​ខ្លាំង ។
ឧទាហរណ៍៖ លៀន​ត្លែត (ព. ព.) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្លែ» មានន័យដូចម្ដេច ?


ត្លែ


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ក្រឡែ ក្រឡែត ត្លោត​ចេញ​មក​ក្រៅ ។
ឧទាហរណ៍៖ ភ្នែក​ត្លែ; លៀន​ត្លែ ។

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ក្រឡែ ក្រឡែត ត្លោត​ចេញ​មក​ក្រៅ ។
ឧទាហរណ៍៖ ភ្នែក​ត្លែ; លៀន​ត្លែ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្លេវ» មានន័យដូចម្ដេច ?


ត្លេវ


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ល្ហល្ហេវ​ឥត​អ្វី​ទើសទាក់ (វាល) ។
ឧទាហរណ៍៖ វាល​ត្លេវ ស្រឡះ​ត្លេវ (ម. ព. ត្លឹង ទៀត​ផង) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្លុំ» មានន័យដូចម្ដេច ?


ត្លុំ


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​មូល​ណាស់ ។
ឧទាហរណ៍៖  មូល​ត្លុំ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្លុម» មានន័យដូចម្ដេច ?


ត្លុម


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​សត្វ​ស្លាប​មួយ​ប្រភេទ​ជើង​វែង សម្បុរ​ដូច​ខ្វែក​ត្រោក មាន​វារិជជាតិ​ជា​ចំណី ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្លុង» មានន័យដូចម្ដេច ?


ត្លុង


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​ក្រូច​មួយ​ប្រភេទ ផ្លែ​ធំ​ៗ សម្រាប់​ប្រើ​ជា​អាហារ ។
ឧទាហរណ៍៖ ក្រូច​ត្លុង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្លុក» មានន័យដូចម្ដេច ?


ត្លុក


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អ្នក​កំប្លែង អ្នក​ក្រមាច់​ក្នុង​ល្បែង​របាំ ដើម្បី​ឲ្យ​គេ​សើច ។ រាំ​ចក់​ត្លុក រាំ​ក្រមាច់ក្រមើម ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្លឹង» មានន័យដូចម្ដេច ?


ត្លឹង


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​វាល​ស្រឡះ​ល្ហល្ហេវ​ឥត​មាន​ព្រៃ ។
ឧទាហរណ៍៖  វាល​ត្លឹង (មិន​សូវ​ប្រើ ច្រើន​ប្រើ វាល​ត្លេវ ជាង) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ត្រ័យត្រិង្ស» មានន័យដូចម្ដេច ?


ត្រ័យត្រិង្ស


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ. ត្រយស្ត្រឹសត៑; បា. តេត្តឹស ប. សំ. “សាមសិបបី”; ជាពាក្យប្រាប់ចំនួនទេវតា៣៣អង្គ ជាបរិវារនៃព្រះឥន្រ្ទ) ខ្មែរយើងប្រើពាក្យនេះជា ឈ្មោះឋានកាមាវចរសួគ៌ជាន់ទី២ ។
ឧទាហរណ៍៖ ឋាន​ត្រ័យត្រិង្ស ឬ ត្រៃត្រិង្ស (ម. ព. តាវត្តិង្ស) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖