Posted on Leave a comment

តើពាក្យ «កៀហ្ស៊ីស៊ីស្ថាន» មានន័យដូចម្ដេច ?

កៀហ្ស៊ីស៊ីស្ថាន

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (រាជធានី/​រដ្ឋធានី): ប៊ីស្កេក

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «កៀស» មានន័យដូចម្ដេច ?

កៀស

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ឆ្កឹះ ឆ្កៀស​ដោយ​ខ្នៀស។
ឧទាហរណ៍៖ កៀសចន្លុះ, កៀសស្រូវ ជាដើម ។ និយាយកៀស គឺនិយាយបញ្ឆៀងឲ្យដឹងខ្លួន; និយាយកៀសនាយ កៀសអាយ គឺនិយាយបញ្ឆិតបញ្ឆៀងពីនេះបន្តិច ពីនោះបន្តិច ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «កៀវ» មានន័យដូចម្ដេច ?

កៀវ

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ព័ន្ធ​កៀក​ដោយ​ជើង​មិន​ឲ្យ​ឃ្លាត​ពី​ចង្កេះ ឬ​ពី​អ្វី​ដែល​ព័ន្ធ​កៀក​នោះ។
?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា គ្រឿង​ប្រដាប់​ពាក់​ជុក។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «កៀរគរ» មានន័យដូចម្ដេច ?

កៀរគរ

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា កៀរ​ឲ្យ​បាន​ជា​គំនរ ប្រមូល​ឲ្យ​បាន​ច្រើន ។ និយាយ​បញ្ចុះ​បញ្ចូល​ផ្សែផ្សំ​ពី​នេះ​ខ្លះ ពី​នោះ​ខ្លះ ដើម្បី​ឲ្យ​គេ​ចុះ​ចូល​មក​ខាង​ខ្លួន។
ឧទាហរណ៍៖ ខំ​ដើរ​កៀរគរ។

             និយាយបញ្ចុះបញ្ចូលផ្សែផ្សំពីនេះខ្លះ ពីនោះខ្លះ ដើម្បីឲ្យគេចុះចូលមកខាងខ្លួន
ឧទាហរណ៍៖ និយាយកៀរគរ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «កៀរ» មានន័យដូចម្ដេច ?

កៀរ

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ជូត ប្រមូល​ដោយ​ខ្នៀរ ប្រមូល​នាំ​យក​ទៅ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «កៀប» មានន័យដូចម្ដេច ?

កៀប

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា រឹត​ដោយ​តង្កៀប។
ឧទាហរណ៍៖ ក្ដាម​កៀប។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «កៀនស្វាយ» មានន័យដូចម្ដេច ?

កៀនស្វាយ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​ស្រុក​មួយ នៅ​ខាង​ទិស​អាគ្នេយ៍​ក្រុង​ភ្នំពេញ នៅ​ក្នុង​ខេត្ត​កណ្ដាល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «កៀន» មានន័យដូចម្ដេច ?

កៀន

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ញោច ឬ ឈូងតូច
ឧទាហរណ៍៖ កៀន​សមុទ្រ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «កៀត» មានន័យដូចម្ដេច ?

កៀត

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ផ្នោះសម្រាប់ឲ្យកូនក្មេងតូចកាន់ដើរ
ឧទាហរណ៍៖ កូន​ខ្ញុំ​បាន​ចេះ​ដើរ​កៀត​ហើយ។

                ឈ្មោះដងរែកមួយយ៉ាងមានតម្ពក់ ៗ នោះហៅថា កៀត
ឧទាហរណ៍៖ ដងរែកកៀត ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «កៀច» មានន័យដូចម្ដេច ?

កៀច

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ក្រាញ ទម្រន់។
ឧទាហរណ៍៖ គោ​កៀច ក្របី​កៀច វា​កៀច​មិន​ព្រម​ទៅ។

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ក្រាញ ទម្រន់។
ឧទាហរណ៍៖ គោ​កៀច ក្របី​កៀច វា​កៀច​មិន​ព្រម​ទៅ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «កៀង» មានន័យដូចម្ដេច ?

កៀង

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ប្រមូល​នាំ​ទៅ ប្រមូល​នាំ​មក។
ឧទាហរណ៍៖ កៀង​គោ កៀង​ទា។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «កៀក» មានន័យដូចម្ដេច ?

កៀក

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ឱប​ដោយ​ដៃ​ម្ខាង។
ឧទាហរណ៍៖ កៀក ក។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «កឿង» មានន័យដូចម្ដេច ?

កឿង

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា កើល។
ឧទាហរណ៍៖ ទូក​កឿង។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «កើលប្រើស» មានន័យដូចម្ដេច ?

កើលប្រើស

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​រោគ​សើ​ស្បែក​មួយ​យ៉ាង ច្រើន​កើត​ត្រង់​ក្បាល ជួន​កាល​រាល​មក​ដល់​កញ្ចឹង​ក ឬ​មុខ​ក៏​មាន កាល​បើ​កេះ ឬ​ចុច​ឲ្យ​បែក រមែង​ចេញ​ទឹក​ហូរ​រងៃ​រមាស់ ជា​រោគ​រឹង​របឹង​ពិបាក​ព្យាបាល​ណាស់។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «កើល» មានន័យដូចម្ដេច ?

កើល

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា កឿង, កល់ទាល់នឹងដី ឬ នឹងគល់, នឹងដង្គត់ ។
ឧទាហរណ៍៖ ទូក​កើល​នឹង​ច្រាំង កប៉ាល់​បើក​ទៅ​កើល​នឹង​ច្រាំង។

                 និយាយ​ៗ​ទៅ ស្រាប់​តែ​កើល​សព្ទ​កណ្ដាល​ចំណោម។
ឧទាហរណ៍៖ និយាយ​ៗ​ទៅ ស្រាប់​តែ​កើល​សព្ទ​កណ្ដាល​ចំណោម។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «កើយ» មានន័យដូចម្ដេច ?

កើយ

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ផ្ទាប់​ក្បាល​ទៅ​លើ​ខ្នើយ​វេលា​ដែល​ដេក ។

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា រាន​ចំ​ពី​ខាង​មុខ​គេហដ្ឋាន​សម្រាប់​ចម្លង​របស់​ទាំងឡាយ​ពី​ផ្ទះ​ដាក់​ទៅ​លើ​យាន​ជំនិះ​ដែល​ខ្ពស់ ឬ ទទួល​របស់​ទាំង​នោះ​អំពី​យាន​ជំនិះ​ខ្ពស់​ដាក់​មក​ក្នុង​ផ្ទះ​វិញ។
?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​ពក​ពយ​ញោច​សាច់​ទៅ​ខាង​ក្រោយ។
ឧទាហរណ៍៖ ក្បាល​កើយ។

?ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា រានហាលតូចគ្មានសសរទ្រពីក្រោមទេ តែមានបង្កាន់ដៃព័ទ្ធជុំវិញ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «កើប» មានន័យដូចម្ដេច ?

កើប

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា កាយ​ប្រមូល​ដាក់​ល្អី ដាក់​កញ្ជើ​ជាដើម។
ឧទាហរណ៍៖ កើប​ស្រូវ កើប​អង្ករ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «កើន» មានន័យដូចម្ដេច ?

កើន

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ដែល​មាន​សេចក្ដី​ចម្រើន​ឡើង​លើស​ចំនួន​ដើម។
ឧទាហរណ៍៖ រក​ស៊ី​មួយ​ឆ្នាំ​កើន​បន្តិច គឺ​រក​ស៊ី​មួយ​ឆ្នាំ​បាន​ចម្រើន​ឡើង​បន្តិច។

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​មាន​សេចក្ដី​ចម្រើន​ឡើង​លើស​ចំនួន​ដើម។
ឧទាហរណ៍៖ រក​ស៊ី​មួយ​ឆ្នាំ​កើន​បន្តិច គឺ​រក​ស៊ី​មួយ​ឆ្នាំ​បាន​ចម្រើន​ឡើង​បន្តិច។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «កើត​អន្តរ​កប្ប» មានន័យដូចម្ដេច ?

កើត​អន្តរ​កប្ប

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សំដៅ​សេចក្ដី​ថា កើត​ជម្លោះ​វាយ​កាប់​ចាក់​គ្នា។
ឧទាហរណ៍៖ កំពុង​តែ​សុខ​ៗ ស្រាប់​តែ​ស្រុក​ទេស​កើត​អន្តរ​កប្ប។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «កើតទុក្ខ» មានន័យដូចម្ដេច ?

កើតទុក្ខ

?ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា ទ្រង់សោយទុក្ខ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «កើតក្ដី» មានន័យដូចម្ដេច ?

កើតក្តី

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា នំ​បំពួន​ស្ករ ឬ នំ​ផ្លែ​អាយ។ ចាស់​ៗ តំណាល​ប្រាប់​ថា នំ​នេះ​បាន​ជា​ឈ្មោះ​ថា នំ​កើត​ក្ដី ផង​ដែរ ពីព្រោះ​​ក្នុង​សម័យ​ព្រេង​នាយ នៅ​ពេល​មួយ​នោះ មាន​បុរស​ពីរ​នាក់ បរិភោគ​នំ​បំពួន​ស្ករ​នេះ​ក្នុង​ទី​ជិត​គ្នា អង្គុយ​ប្រទល់​មុខ​គ្នា, បុរស​ម្នាក់​ខាំ​នំ​នេះ​ពាក់​កណ្ដាល​មិន​ពម​ទាំង​មូល​ទៅ​ក្នុង​មាត់ ទឹក​ស្ករ​ក៏​ធ្លាយ​បាញ់​ឆ្វាច​ទៅ​ចូល​ភ្នែក​អ្នក​ម្ខាង, កើត​ជា​ជ​ម្លោះ​ដាល់​តប់​គ្នា រហូត​ដល់​កើត​ក្ដី​ប្ដឹង​ចៅក្រម… ចៅក្រម​ក៏​ហៅ​នំ​នេះ​ថា នំ​កើត​ក្ដី, ឈ្មោះ​នំ​នេះ​ក៏​កើត​មាន​តាំង​ពី​កាល​នោះ​មក។ នេះ​ជា​ប្រវត្តិ​ដែល​ចាស់​ៗ បាន​តំណាល​ប្រាប់ ប៉ុន្តែ​ពុំ​ប្រាកដ​ថា នំ​កើត​ក្ដី នេះ​កើត​មាន​នៅ​ក្នុង​សម័យ​ណា​ទេ។ ម. ព. បំពួន​ស្ករ និង​ផ្លែ​អាយ ទៀត​ផង ព្រោះ​ជា​ឈ្មោះ​នំ​តែ​មួយ​ប្រភេទ នេះ​ឯង ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «កើត» មានន័យដូចម្ដេច ?

កើត

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា​ តាំង​មាន​ឡើង ប្រកប។
ឧទាហរណ៍៖ កើត​រោគ កើត​សង្គ្រាម កើត​មក​ជា​មនុស្ស ធ្វើ​កើត ធ្វើ​មិន​កើត កើត​ការ។

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​ទិស​ខាង​ព្រះ​អាទិត្យ​រះ គឺ​ទិស​បូព៌។
ឧទាហរណ៍៖ ទិស​ខាង​កើត, ឈរ​បែរ​មុខ​ទៅ​ឯ​កើត ។ ឈ្មោះ​ចំណែក​ថ្ងៃ​ខាង​ខ្នើត គឺ​តាំង​ពី​ថ្ងៃ​ទី ១ ទៅ​ដល់​ថ្ងៃ​ទី ១៥ : ថ្ងៃ ១ ᧡ ៣ ( = ថ្ងៃ​អាទិត្យ ១ កើត​ខែ​មាឃ)។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «កើច» មានន័យដូចម្ដេច ?

កើច

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ញោច​ខ្ពស់​ឡើង។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «កើង» មានន័យដូចម្ដេច ?

កើង

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ពាក្យ​សម្រាប់​ចម្រើន​ពាក្យ​រត់​ឲ្យ​វិសេស​ឡើង។
ឧទាហរណ៍៖ រត់​កើង គឺ​រត់​ញ៉ម​លែង​រមឹល​មើល​ក្រោយ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «កើ» មានន័យដូចម្ដេច ?

កើ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (យ.) ទង់។
ឧទាហរណ៍៖ ដង​កើ គឺ​ដង​ទង់។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «កួរ» មានន័យដូចម្ដេច ?

កួរ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ចង្កោមផ្លែ, សំណុំផ្លែ
ឧទាហរណ៍៖ កួរ​ស្រូវ កួរ​ស្ពៅ ជាដើម។

                 ចំពោះអម្ពិលនិងសណ្តែកទ្រើង គេហៅសំដៅយកតួផ្លែតែម្តងថា កួរ
ឧទាហរណ៍៖ អម្ពិល ១ កួរ, កួរអម្ពិល, សណ្តែក ១ កួរ គឺមួយផ្លែ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «កួយ» មានន័យដូចម្ដេច ?

កួយ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា មនុស្ស​ជាតិ​មួយ​នៅ​ក្នុង​ដែន​កម្ពុជា កួយ​មាន​ច្រើន​ភាសា។
ឧទាហរណ៍៖ កួយ​ដែក កួយ​ដំរី ជាដើម។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «កួន» មានន័យដូចម្ដេច ?

កួន

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ពាក្យ​សម្រាប់​និយាយ​ផ្សំ​ជាមួយ​ពាក្យ​រុក​និង​ពាក្យ​គុំ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «កួត» មានន័យដូចម្ដេច ?

កួត

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើ​ឲ្យ​ស្លាប់​សាច់ ធ្វើ​ឲ្យ​រាប​ទាប។
ឧទាហរណ៍៖ កួត​អំបោះ​ជាដើម។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «កួច» មានន័យដូចម្ដេច ?

កួច

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើ​ជា​កំណួច ចង​ដោយ​ខ្នួច ចង​មិន​សម្លាប់​មុខ។
ឧទាហរណ៍៖ កួច​ស្មៅ កួច​ខ្នួច។

               បើ​ជា​ពាក្យ​ប្រៀប​ថា ចាប់​ចិត្ត ចង​ចិត្ត ឬ ស្រឡាញ។
ឧទាហរណ៍៖ កួច​ចិត្ត​មេត្រី កួច​ក្ដី​ស្នេហា។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «កូ៎កៗ» មានន័យដូចម្ដេច ?

កូ៎កៗ

?ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា សូរ​ឮ​ដោយ​សំឡេង​លលក​រងាវ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «កូ៎ក !» មានន័យដូចម្ដេច ?

កូ៎ក !

?ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា សូរ​ឮ​ដោយ​មនុស្ស​បង្កូក​ហៅ​គ្នា ឬ ដោយ​ឆ្លើយ​តប។
ឧទាហរណ៍៖ ឮ​សូរ​ឆ្លើយ​កូ៎ក !; កូ៎ក​បង ! ; កូ៎ក ! អញ​នៅ​ឯណេះ​ទេ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «កូឡុំប៊ី» មានន័យដូចម្ដេច ?

កូឡុំប៊ី

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (រាជធានី/​រដ្ឋធានី): បូហ្គោតា

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «កូឡុំបូ» មានន័យដូចម្ដេច ?

កូឡុំបូ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា រាជធានី/​រដ្ឋធានី នៃប្រទេស ស្រីលង្កា។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «កូស្តារីកា» មានន័យដូចម្ដេច ?

កូស្តារីកា

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (រាជធានី/​រដ្ឋធានី): សាន់ហ្សូស៊េ

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «កូសូវ៉ូ» មានន័យដូចម្ដេច ?

កូសូវ៉ូ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (រាជធានី/​រដ្ឋធានី): ព្រីស្ទីណា

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «កូវ៉ែត» មានន័យដូចម្ដេច ?

កូវ៉ែត

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា រាជធានី/​រដ្ឋធានី នៃប្រទេស កូវ៉ែត

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «កូវកែ» មានន័យដូចម្ដេច ?

កូវកែ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដូង​មួយ​ប្រភេទ​ដើម​តូច​ៗ ទាប​ៗ ផ្លែ​តូច​ៗ មាន​ទឹក​ផ្អែម មាន​ដើម​កំណើត​មក​ពី​ប្រទេស​ម៉ាល៉ាយ៉ា គេ​យក​ពូជ​មក​ដាំ នៅ​ស្រុក កូវកែ ដែល​ខ្មែរ​ហៅ​ថា ស្រុក​កំពង់ស្ពាន ខែត្រ​ព្រែកឫស្សី (កម្ពុជា​ក្រោម) លុះ​ចំណេរ​កាល​ត​ៗ​មក​ពូជ​ដូង​នេះ ក៏​ចូល​មក​ដល់​ប្រទេស​កម្ពុជា​ អ្នក​ស្រុក​ហៅ ក្លាយ​ពី​ពាក្យ​ដើម​ទៅ​ជា ដូង​កល់កែ, អ្នក​ខ្លះ​ថា ដូង​គល់កែ ហៅ​ក្លាយ​មក​ទៀត​ថា ដូង​តាកែ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «កូវ» មានន័យដូចម្ដេច ?

កូវ

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ( ព. បុ. ) ទេឬ? ពាក្យសម្រាប់និយាយដោយឆ្ងល់ ។
ឧទាហរណ៍៖ ហនូកូវ ( ហៈ—) ដូច្នោះទេឬ?

               ប្រើក្នុងសេចក្តីផ្សេងខ្លះទៀតក៏មាន ។
ឧទាហរណ៍៖ នេះកូវ, នោះកូវ, អម្បាលនេះកូវ ( ច្រើនប្រើតែក្នុងសាស្ត្រាទេសន៍ និងកាព្យបុរាណ ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «កូរ៉េខាងត្បូង (សាធារណរដ្ឋ)» មានន័យដូចម្ដេច ?

កូរ៉េខាងត្បូង (សាធារណរដ្ឋ)

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (រាជធានី/​រដ្ឋធានី): សេអ៊ូល

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «កូរ៉េខាងជើង (សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិត)» មានន័យដូចម្ដេច ?

កូរ៉េខាងជើង (សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិត)

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (រាជធានី/​រដ្ឋធានី): ព្យុងយ៉ាង

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «កូរ» មានន័យដូចម្ដេច ?

កូរ

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើ​វត្ថុ​រាវ​ឲ្យ​កម្រើក ឲ្យ​វិល​ដោយ​យក​អ្វី​ៗ ទៅ​។
ឧទាហរណ៍៖  កូរ​នំ កូរ​បបរ កូរ​ទឹក កូរ​ធ្លះ។

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​នំ​មួយ​ប្រភេទ ធ្វើ​ពី​ម្សៅ និង​ស្ករ​កូរ​លាយ​ចូល​គ្នា។
ឧទាហរណ៍៖ នំ​កូរ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «កូម័រ» មានន័យដូចម្ដេច ?

កូម័រ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (រាជធានី/​រដ្ឋធានី): ម៉ូរ៉ូនី

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «កូបៗ» មានន័យដូចម្ដេច ?

កូបៗ

?ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា សូរកង្កែបកូបយំ
ឧទាហរណ៍៖ ឮសូរកង្កែបយំកូប ៗ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «កូប៉ិនហា» មានន័យដូចម្ដេច ?

កូប៉ិនហា

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា រាជធានី/​រដ្ឋធានី នៃប្រទេស ដាណឺម៉ាក

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «កូបដំរី» មានន័យដូចម្ដេច ?

កូបដំរី

?ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា ព្រះនាគាសនៈ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «កូប» មានន័យដូចម្ដេច ?

កូប

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ទី​សេនាសនៈ​មាន​ដំបូល​សណ្ឋាន​ដូច​ខ្យង​សម្រាប់​ដាក់​លើ​ខ្នង​ដំរី : កូប​ខ្យង។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «កូនស្ងើន» មានន័យដូចម្ដេច ?

កូនស្ងើន

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា កង្កែបប្រុយ ( ម. ព. កង្កែបប្រុយ ទៀតផង ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «កូនសរ» មានន័យដូចម្ដេច ?

កូនសរ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ព្រួញសម្រាប់បាញ់ ( ម.ព សរ ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «កូន​សង្កត់» មានន័យដូចម្ដេច ?

កូន​សង្កត់

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា គ្រឿង​ប្រដាប់​ធ្វើ​ដោយ​មាស ប្រាក់ បញ្ចុះ​មន្ត​គាថា ដោត​នឹង​ខ្សែ​សម្រាប់​ចង​ចង្កេះ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «កូនលោក» មានន័យដូចម្ដេច ?

កូនលោក

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះបក្សីមួយប្រភេទ ពួកត្រយង, រនាល តែតូចជាង មានត្រី ខ្យង ខ្ចៅ ជាអាហារ ។ ស្រុកខ្លះហៅថា គោលោក, ខ្លះទៀតហៅថា លាលោក

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «កូនលង» មានន័យដូចម្ដេច ?

កូនលង

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះដង្កូវមួយប្រភេទ មានកំណើតពីឈើ ស៊ីឈើជាអាហារ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «កូនមួយសម្បុក» មានន័យដូចម្ដេច ?

កូនមួយសម្បុក

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា កូនច្រើនដែលកើតអំពីមេមួយឬអំពីមាតាមួយ ហើយនៅរួមតែក្នុងសម្បុកមួយ ឬតែក្នុងបន្ទុកមួយ, កូនមួយគ្រក ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «កូនផ្សំសាច់» មានន័យដូចម្ដេច ?

កូនផ្សំសាច់

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា កូនឈើដែលយកបំពង់លូតវែងតែនៅខ្ចី ឬខ្នែងពីដើមមួយទៅបណ្តុះ​ឯដើមមួយទៀត ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «កូនប្រសាស្រី» មានន័យដូចម្ដេច ?

កូនប្រសាស្រី

?ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា ព្រះសុណិសា។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «កូនប្រសាប្រុស» មានន័យដូចម្ដេច ?

កូនប្រសាប្រុស

?ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា ព្រះធីតុបតី។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «កូនប្រយោល» មានន័យដូចម្ដេច ?

កូនប្រយោល

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រដាប់​មួយ​យ៉ាង​មាន​សណ្ឋាន​ដូច​កូន​តឹង ឬ កូន​ជញ្ជីង សម្រាប់​ចង​ខ្សែ​ស្ទង់​ពី​លើ​មក​ក្រោម ដើម្បី​ឲ្យ​ដឹង​ជា​វៀច ឬ ត្រង់។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «កូនបណ្ដែត» មានន័យដូចម្ដេច ?

កូនបណ្ដែត

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា កូន​ផ្តិល​តូច​ៗ ដែល​ដាក់​បណ្ដែត​ទឹក ក្នុង​ផ្តិល​ធំ សម្រាប់​ដង​ទឹក​ពី​ក្នុង​ផ្តិល​ធំ​នោះ​យក​មក​ប្រើ​ប្រាស់។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «កូនទោល» មានន័យដូចម្ដេច ?

កូនទោល

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ផ្គាំ កូន​សង្កត់​ទោល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «កូនតឹង» មានន័យដូចម្ដេច ?

កូនតឹង

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​គ្រឿង​ប្រហារ​មួយ​ប្រភេទ ធ្វើ​ពី​ដែក ឬ សំណ​មាន​សណ្ឋាន​មូល ទំហំ​ប៉ុន​ផ្លែ​ក្រសាំង ឬ​ផ្លែ​ក្រូច​ឆ្មារ ចង​ភ្ជាប់​នឹង​ខ្សែ​វែង សម្រាប់​ចោល​ទៅ​ហើយ​កន្រ្តាក់​មក​វិញ។ ឈ្មោះ​ប្រដាប់​សម្រាប់​ភ្ជាប់​នឹង ដំបូល​មុង​ធុតង្គ ហើយ​ចោល​ទៅ​ថ្ពក់​នឹង​មែក​ឈើ ដើម្បី​នឹង​ចង​ព្យួរ​មុង​ធុតង្គ​នោះ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «កូនដៃបណ្ឌិត, ក្រចកចាស់» មានន័យដូចម្ដេច ?

កូនដៃបណ្ឌិត, ក្រចកចាស់

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា កូនដៃបណ្ឌិតជាគុម្ភព្រឹក្សតូចកំពស់០.៥០ ទៅ ២ ម ដុះក្នុងព្រៃជ្រុះស្លឹករដូវប្រាំងឬលើភ្លឺស្រែ នៅប្រទេសជាច្រើននៅជិតសមុទ្រប៉ាស៊ីហ្វីក។ គ្រូថ្នាំបុរាណប្រើរឹសជាថ្នាំគ្រុន ឬលាប កន្លែងគ្រច ឬមួយស្ងោរអោយមនុស្សស្គមផឹកអោយធាត់។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «កូនជញ្ជីង» មានន័យដូចម្ដេច ?

កូនជញ្ជីង

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដុំ​សំណ ឬដែក​ដែល​គេ​សិត​ជា​រូប ប៉ោល​ចោះ​ដាក់​ខ្សែ ឬ​ដែក​សិត​មាន​ចំនួន​លេខ សម្រាប់​ថ្លឹង​បែង​ទម្ងន់​នឹង​ដង​ជញ្ជីង ឲ្យ​ត្រូវ​តាម​កំណាត់​ភ្នែក​ជញ្ជីង។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «កូនចាប» មានន័យដូចម្ដេច ?

កូនចាប

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (ពាក្យ​មេមត់) សិស្ស​របួស​របស់​មេមត់ គឺ​មនុស្ស​ដែល​រាប់​អាន​ជឿ​កាន់​ខ្មោច​មេមត់ ហើយ​ប្រគល់​ខ្លួន​ជា​សិស្ស​របស់​មេមត់ រូប​មេមត់​ហៅ​មនុស្ស​នោះ​ថា កូន​ចាប ក្នុង​កាល​ដែល​ខ្មោច​មេមត់​កំពុង​ចូល​ជាន់​រូប (មេមត់​ស្រុក​ខ្លះ​ហៅពង​ចាប)។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «កូនគ្លី» មានន័យដូចម្ដេច ?

កូនគ្លី

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រដាប់​ធ្វើ​អំពី​កៅ​ស៊ូ មាន​សណ្ឋាន​ជា​ដុំ​មូល​សម្រាប់​បោះ​ប្រមៀល​លេង (ម. ព. គុលី ផង)។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «កូនគោល» មានន័យដូចម្ដេច ?

កូនគោល

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​ល្បែង​មួយ​ប្រភេទ ដែល​គេ​យក​ដុំ​ឈើ​ស្រាល​មាន​រលួស​ជាដើម​ធ្វើ​ជា​កូន បើ​លេង​វេលា​យប់​ដុត​ដុំ​ឈើ​នោះ​ឲ្យ​ឆេះ ដាក់​កណ្ដាល​ទី​ស្នាម​លេង ហើយ​យក​ដំបង​វាយ​ដណ្ដើម​ដុំ​ឈើ​នោះ​ឲ្យ​ខ្ទាត​ទៅ​កាន់​ទី​របស់​ខ្លួន​ៗ ទាំង​ពីរ​ខាង បើ​ពួក​ណា​វាយ​បាន ទៅ​ដល់​ទី​របស់​ខ្លួន​មុន ពួក​នោះ​ឈ្នះ។
ឧទាហរណ៍៖ លេង​កូន​គោល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «កូនក្រាប់» មានន័យដូចម្ដេច ?

កូនក្រាប់

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ស្រី​អ្នក​ចាំ​ទទួល​ពាក្យ​បន្ត​ពី​អ្នក​ផើ្តម​ច្រៀង ហើយ​វាយ​ក្រាប់ បន្ទរ​ថែម​តាម​ចង្វាក់​ភ្លេង​ផង (ច្រើន​ប្រើ​ក្នុង​វង់​ល្ខោន​ខ្មែរ)។
ឧទាហរណ៍៖ កូន​ក្រាប់​តែង​តែ​ស្ដាប់​អ្នក​ផ្ដើម​បទ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «កូនក្រាញ់» មានន័យដូចម្ដេច ?

កូនក្រាញ់

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សន្ទុះ​ប្រេង ឬ ខ្លាញ់ ឬ​ស្ករ​ត្នោត ដែល​ចម្រាញ់​រំងាស់​ក្នុង​ខ្ទះ ត្រូវ​កម្ដៅ​ភ្លើង​ពុះ​ព្រួច​ៗ ផ្ដួច​លោត​ឡើង មាន​អាការ​ប្រហែល​ត្រី​ក្រាញ់​មាត់ ពន្លៀក។
ឧទាហរណ៍៖ ស្ករ​ពុះ​លោត​កូន​ក្រាញ់ (ពាក្យ​នេះ​ស្រុក​ខ្លះ​ហៅ​ ពន្លៀក​ក្រាញ់ មាត់​ក្រាញ់ ស្ករ​ឡើង​ពន្លៀក​ក្រាញ់ ស្ករ​លោត​មាត់​ក្រាញ់) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «កូនក្រក» មានន័យដូចម្ដេច ?

កូនក្រក

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ជា​ពាក្យ​បរម្បរា​ដែល​ឮ​ត​ៗ​គ្នា​មក​ថា កូន​មនុស្ស​ឬ​កូន​សត្វ​ដែល​គេ​ពិឃាត​យក​ទៅ​ឆ្អើរ​ឲ្យ​ក្រៀម​រុំ​ដោយ​អំបោះ​ឆៅ​ហើយ​ខ្មុក​ម្រ័ក្សណ៍ ប្រសិទ្ធី​ឧបកិច្ច​ជា​វត្ថុ​សក្តិសិទ្ធិ​សម្រាប់​ការពារ​ខ្លួន ក្នុង​ពេល​មាន​ភ័យ​អាសន្ន​ជាដើម (ឮ​ថា​មាន​តែ​ក្នុង​សម័យ​បុរាណ​ព្រេង​នាយ យូរ​អង្វែង​ហើយ)។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «កូនកំព្រា» មានន័យដូចម្ដេច ?

កូនកំព្រា

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា កំណាត់​ឈើ ឬ​កំណាត់​ឫស្សី​សម្រាប់​ស៊ក នឹង​ព័្រត្យ ខ្សែ វល្លិ ហើយ​មួល​រឹត​ត្របែង​អ្វី​ៗ មាន​នឹម​រទេះ ជាដើម ដើម្បី​ឲ្យ​តឹង​ឲ្យ​មាំ។
ឧទាហរណ៍៖ ត្របែង​កូន​កំព្រា (ពាក្យ​នេះ​ច្រើន​ហៅ​ខុស​គ្នា​តាម​ទម្លាប់​ស្រុក អ្នក​ស្រុក​ខ្លះ​ហៅ មេ​កំព្រា)។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «កូនកណ្ដុរ» មានន័យដូចម្ដេច ?

កូនកណ្ដុរ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​រោគ​ដុំ​មួយ​យ៉ាង មាន​ណ្ឋាន​ប្រហែល​នឹង​គ្រាប់​ខ្នុរ ច្រើន​កើត​នៅ​មណ្ឌល-ក ក្រលៀន ក្លៀក។
ឧទាហរណ៍៖  ឡើង​កូន​កណ្ដុរ​នៅ​ក។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «កូន» មានន័យដូចម្ដេច ?

កូន

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា មនុស្ស, សត្វដែលកើតអំពីមាតាបិតា មេបា ។
ឧទាហរណ៍៖ កូន​ប្រុស កូន​ស្រី កូន​ឈ្មោល កូន​ញី ។

              មនុស្សនៅក្នុងបន្ទុកឱវាទចៅហ្វាយនាយ ឬ មេតម្រួត ។
ឧទាហរណ៍៖ កូនក្មួយ, កូនឈ្នួល… ។

               វត្ថុអ្វីៗ ជាគូគ្នា មួយមានរូបតូចជាងមួយ​ ។
ឧទាហរណ៍៖ កូនប្រអប់, កូនសោ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «កូតានៃការបញ្ចេញឧស្ម័ន» មានន័យដូចម្ដេច ?

កូតានៃការបញ្ចេញឧស្ម័ន

?ថ្នាក់ពាក្យជា បច្ចេកសព្ទបរិស្ថាន
មានន័យថា បរិមាណ ឬចំណែកនៃការបញ្ចេញឧស្ម័នសរុប ដែលកំណត់ឱ្យប្រទេស ឬបណ្តាក្រុមប្រទេសអាចបញ្ចេញឧស្ម័ននៅក្រោមក្របខណ្ឌនៃការបញ្ចេញឧស្ម័នសរុបជាអតិបរមា និងទៅតាមការវិភាជធនធានកាតព្វកិច្ច។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «កូតឌិវ័រ» មានន័យដូចម្ដេច ?

កូតឌិវ័រ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (រាជធានី/​រដ្ឋធានី): យ៉ាមូស៊ូក្រូ

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «កូត» មានន័យដូចម្ដេច ?

កូត

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា សក​សំបក​ជា​បន្ទះ​តូច​ៗ រូត​កោស​ចុះ​ឡើង​ៗ។
ឧទាហរណ៍៖ កូត​កក់ កូត​សម្បារ​ចេក កូត​ទ្រ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «កូណាគ្រី» មានន័យដូចម្ដេច ?

កូណាគ្រី

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា រាជធានី/​រដ្ឋធានី នៃប្រទេស ហ្គីណេ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «កូដោបាយ» មានន័យដូចម្ដេច ?

កូដោបាយ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. កូដ “កោង , ព្រហើន” + ឧបាយ ) ឧបាយកោង, ឧបាយដែលព្រហើនកោងកាច
ឧទាហរណ៍៖ អ្នកធ្វើកូដោបាយ ជាមនុស្សក្បត់ច្បាប់ សម្រាប់ប្រទេស ។

                   ឧបាយកលសម្ងាត់ វៀចវេរ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «កូដកម្ម» មានន័យដូចម្ដេច ?

កូដកម្ម

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. កូដ “កោង” + កម្ម ) អំពើព្រហើន, អំពើកោងកាចវៀចវេរ; ពុតត្បុត; ការសំដែងអាកប្បកិរិយាប្រឆាំងចំពោះរឿង ឬ កិច្ចការណាមួយដែលខ្លួនមិនពេញចិត្ត ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «កុះករ» មានន័យដូចម្ដេច ?

កុះករ

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ច្រើន បរិបូណ៌ សម្បូណ៌ ដេរដាស។
ឧទាហរណ៍៖ ស្រុក​នេះ​មាន​មនុស្ស​កុះករ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «កុះ» មានន័យដូចម្ដេច ?

កុះ

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ជិត​ៗ គ្នា។
ឧទាហរណ៍៖ ភូមិ​នេះ​មាន​ផ្ទះ​កុះ​ណាស់។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «កុំ» មានន័យដូចម្ដេច ?

កុំ

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថាជុំ ប្រមូល​គ្នា​នៅ​ជា​ដុំ សម្បូរ​កុះករ។
ឧទាហរណ៍៖ ទឹក​ត្រជាក់​ត្រី​កុំ មាន​មនុស្ស​នៅ​កុះកុំ។

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ជុំ, ប្រមូលគ្នានៅជាដុំ, សម្បូរ, កុះករ
ឧទាហរណ៍៖ ទឹកត្រជាក់ត្រីកុំ, មានមនុស្សនៅកុះកុំ

?ថ្នាក់ពាក្យជា និបាតសព្ទ
មានន័យថា ពាក្យ​បដិសេធន៍​ឃាត់​កិរិយា​សព្ទ​ទាំងពួង ដោយ​មិន​យល់​ព្រម។
ឧទាហរណ៍៖ កុំ​ទៅ កុំ​មក កុំ​ឲ្យ កុំ​ថា​អ្វី កុំ​ពោល​តាម​តែ​កំហឹង,…។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «កុឡា» មានន័យដូចម្ដេច ?

កុឡា

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​ជាតិ​មនុស្ស នៅ​ប្រទេស​មួយ ក្នុង​ទ្វីប​អាស៊ី។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «កុហក» មានន័យដូចម្ដេច ?

កុហក

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ( បា. ) និយាយឲ្យគេភាន់ជំនឿ ។
ឧទាហរណ៍៖ កុំកុហកគេបាប ។ គួរលែងប្រើពាក្យ កហក់ ឬ ក្រហក់ ត្រូវប្រើជា កុហក វិញ ។

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា (បា.) ដែល​បំភាន់​ជំនឿ​គេ។
ឧទាហរណ៍៖ ពាក្យ​កុហក មនុស្ស​កុហក។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «កុសុម» មានន័យដូចម្ដេច ?

កុសុម

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ) ផ្កាឈើ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «កុសីតបុគ្គល» មានន័យដូចម្ដេច ?

កុសីតបុគ្គល

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ) បុគ្គលដែលខ្ជិលច្រអូស ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «កុសិនារា» មានន័យដូចម្ដេច ?

កុសិនារា

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.) ឈ្មោះ​ក្រុង​ជា​ទី​នៅ​នៃ​ស្ដេច​មល្លរាជ​ក្នុង​មជ្ឈិម​ប្រទេស ក្នុង​ជាន់​ពុទ្ធ​សម័យ ព្រះ​សក្យមុនី​គោតម​ទ្រង់​ចូល​បរិនិព្វាន​ក្នុង​ឱទ្យាន​ជិត​ក្រុង​នេះ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «កុសលោបាយ» មានន័យដូចម្ដេច ?

កុសលោបាយ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. កុសល + ឧបាយ ) ឧបាយដ៏ប៉ិនប្រសប់, កិច្ចកលដ៏វាងវៃ ។
ឧទាហរណ៍៖ អ្នកឯងបានរួចពីគ្រោះថ្នាក់ ដោយសារកុសលោបាយរបស់ខ្ញុំ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «កុសលកម្ម» មានន័យដូចម្ដេច ?

កុសលកម្ម

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.)អំពើ​ល្អ ការងារ​គ្មាន​ទោស អំពើ​កម្ចាត់​បាប​ធម៌​ឲ្យ​ឃ្លាត​ចេញ ការ​កាត់​អកុសល​ចេញ។
ឧទាហរណ៍៖ ការ​កើត​មក​ជា​អ្នក​មាន ជា​អ្នក​ប្រកប​ដោយ​សុភមង្គល គឺ​មក​ពី​បាន​សាង​កុសលកម្ម។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «កុសល» មានន័យដូចម្ដេច ?

កុសល

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ) កម្មដែលកម្ចាត់បង់នូវអំពើអាក្រក់ ( បុណ្យ ) ។ ព. ផ្ទ. អកុសល ។

            អំពើល្អ សុចរិត បុណ្យដែលបុគ្គលបានកសាងសន្សំ ។

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( បា. ) ដែលល្អប្រពៃ, ដែលជាបុណ្យ ។
ឧទាហរណ៍៖ ចិត្តកុសល; ដែលប៉ិនប្រសប់, ឈ្លាសវាងវៃ : កុសលបណ្ឌិត ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «កុលាលភាជន៍» មានន័យដូចម្ដេច ?

កុលាលភាជន៍

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.) ភាជន៍​ដី ចាន ឆ្នាំង ឬ​ក្អម​ដែល​ធ្វើ​ដោយ​ដី។

                 ភាជន៍ដី មានពាង ផើង ចានជាដើម។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «កុលាបភ្នំ» មានន័យដូចម្ដេច ?

កុលាបភ្នំ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះគុម្ពព្រឹក្សតូចមួយប្រភេទ កម្ពស់ ០,៥០-២ ម ស្ទើរវារនៅគល់ ដុះក្នុងព្រៃស្រោងនៃអាស៊ីផ្នែកអាគ្នេយ៍។ នៅប្រទេសខ្មែរ ដើមច្រើនមានលើភ្នំ Kirirom ដែលមានកម្ពស់ប្រហែល ៧០០ ម។ សរសៃសំបកគេប្រើធ្វើជាចំណង។ ឫសគេប្រើធ្វើថ្នាំព្យាបាលដំណើរគ្រេចដៃជើង។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «កុលាប» មានន័យដូចម្ដេច ?

កុលាប

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​ដើម​ផ្កា​មួយ​ប្រភេទ​សណ្ឋាន​ជា​វល្លិ​មាន​បន្លា មាន​ក្លិន​ក្រអូប​ឆ្ងាញ់។

                ដើមផ្កាកុលាប គេដាំគឺជាពូជបង្កាត់ទាំងអស់ មានពូជបង្កាត់នេះច្រើនរយពាន់មុខណាស់ ។ ផ្កាអាចមានពណ៌កុលាប ពណ៌ក្រហម លឿង ស ។ល។ ជាដើមគេដាំយកផ្កាជាលំអ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «កុលសម្ព័ន្ធ» មានន័យដូចម្ដេច ?

កុលសម្ព័ន្ធ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. —សម្ពន្ធ ) សម្ព័ន្ធនៃវង្សត្រកូល, ការចងស្ពានមេត្រីទាក់ទងគ្នា ពីត្រកូលមួយទៅត្រកូលមួយ; មនុស្សដែលប្រមូលផ្តុំគ្នាជាវង្សត្រកូល ហើយឋិតនៅក្រោមអំណាចមេតែមួយ
ឧទាហរណ៍៖ ខ្មែរ​លើ ជា​កុល​សម្ព័ន្ធ​នៃ​ប្រទេស​កម្ពុជា។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «កុលសម្ពន្ធ» មានន័យដូចម្ដេច ?

កុលសម្ពន្ធ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ពួកមនុស្សនៅក្រោមបង្គាប់មេកន្ទ្រាញ ហើយច្រើនតែជាប់ជាតំណ​វង្សត្រកូលជាមួយគ្នា។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «កុលសម្បត្តិ» មានន័យដូចម្ដេច ?

កុលសម្បត្តិ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.) សម្បត្តិ​ត្រកូល ការ​ចម្រើន​សម​ប្រកប​របស់​ត្រកូល គឺ​ត្រកូល​ដែល​ប្រព្រឹត្ត​សុចរិត​តាម​គន្លង​ធម៌ ឬ​ដែល​មាន​ពូជពង្ស​ត​ៗ គ្នា​មិន​ដាច់។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «កុលវំសៈ» មានន័យដូចម្ដេច ?

កុលវំសៈ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.) វង្ស​នៃ​ត្រកូល សែ​ស្រឡាយ​របស់​ត្រកូល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «កុលវិបត្តិ» មានន័យដូចម្ដេច ?

កុលវិបត្តិ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.) វិបត្តិ​ត្រកូល គឺ​ត្រកូល​ដែល​មាន​សេចក្ដី​ប្រព្រឹត្តិ​ខុស​ចាក​គន្លង​ធម៌ គន្លង​ច្បាប់ ឬ​ដែល​សូន្យ​ផុត​ពូជ​ពង្ស ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «កុលវគ្គ» មានន័យដូចម្ដេច ?

កុលវគ្គ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា.; សំ. កុលវគ៌ ) ពួកត្រកូល; មាន ៤ ពួកគឺ ក្សត្រិយៈ, ព្រាហ្មណៈ, វៃស្យៈ, សូទ្រៈ ហៅឲ្យពេញថា ចតុក្កុលវគ្គ ។ ម. ព. វណ្ណ ឬ វណ្ណៈ ទី២ ន. ទៀតផង ទើបជាក់ច្បាស់ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «កុលមច្ឆរិយៈ» មានន័យដូចម្ដេច ?

កុលមច្ឆរិយៈ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ) សេចក្តីកំណាញ់ត្រកូល គឺការមិនចង់ឲ្យអ្នកដទៃ ចូលទៅមកប្រាស្រ័យទាក់ទងរាប់អានត្រកូលរបស់ខ្លួន ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «កុលពិរោធ» មានន័យដូចម្ដេច ?

កុលពិរោធ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. កុល “ត្រកូល” និង វិរោធ “កំហឹង , កំហុស” ) កំហឹង ឬ កំហុស ដែលកើតចំពោះត្រកូលរបស់ខ្លួន ។
ឧទាហរណ៍៖ កើត​កុលពិរោធ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «កុលបុត្រ» មានន័យដូចម្ដេច ?

កុលបុត្រ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ.; បា. កុលបុត្ត ) កូនប្រុសនៃត្រកូល, កូនប្រុសអ្នកមានត្រកូល
ឧទាហរណ៍៖ កុល​បុត្រ​គប្បី​សិក្សា​នូវ​វិជ្ជា។