Posted on Leave a comment

តើពាក្យ «កថិន» មានន័យដូចម្ដេច ?

កថិន

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.) សំពត់​ដែល​ទាយក​ប្រគេន​ដល់​ភិក្ខុ​សង្ឃ​ក្នុង​កថិន​កាល គឺ​តាំង​ពី​ថ្ងៃ ១ រោច​ខែ​អស្សុជ ដល់​ថ្ងៃ ១៥ កើត​ខែ​កត្ដិក, ដែល​ហៅ​ថា​បុណ្យ កថិន គឺ​បុណ្យ​ប្រគេន​សំពត់​នេះ​ឯង ។ សព្វ​នេះ​ច្រើន​សរសេរ កឋិន តាម​ព្រះ​ត្រៃ​បិដក ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «កថាមុខ» មានន័យដូចម្ដេច ?

កថាមុខ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា លំនាំដើម សេចក្តីបរិយាយនៅខាងដើមសៀវភៅ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «កថាភាគ» មានន័យដូចម្ដេច ?

កថាភាគ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ចំណែកជំពូក ឬផ្នែកនៃសៀវភៅ សន្ធិសញ្ញា ច្បាប់ ។ល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «កថាខ័ណ្ឌ» មានន័យដូចម្ដេច ?

កថាខ័ណ្

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ចំណែកនៃអត្ថបទនីមួយៗជាពាក្យរាយ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «កថា» មានន័យដូចម្ដេច ?

កថា

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ.) (បា.) ពាក្យ, សំដី, ពំនោល, ការ​សំដែង, រឿង ។ កថា​ខណ្ឌ សង្កាត់ ផ្នែក ប៉ែក​នៃ​កថា ។ កថា​បទ បទ ឬចំណែក​នៃ​កថា ។ កថា​បរិយោសាន ទី​បំផុត ឬចុង​ចប់​នៃ​កថា ។ កថា​មគ្គ ផ្លូវ គន្លង​របស់​កថា ។ កថា​មុខ សេចក្ដី​ផ្ដើម​រឿង, អារម្ភ​បទ ។ កថា​វត្ថុ រឿង​និទាន​ដែល​គួរ​និយាយ គួរ​ថ្លែង ។ ឈ្មោះ​គម្ពីរអភិ​ធម្ម​ទី ៥ ក្នុង​គម្គីរ​ទាំង ៧ ។ កថាវសាន (កថា+​អវសាន) ទី​បំផុត, ទី​ចប់​កថា ។ កថា​សល្លាប (–ស័ល-ល៉ា-ប៉ៈ) ការ​និយាយ​ឆ្លើយ​ឆ្លង​គ្នា​ពី​នេះ​ខ្លះ,​ពី​នោះ​ខ្លះ, ការ​ចរចា, ការ​សន្ទនា, ការ​សំណេះសំណាល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «កត្តុវាចកកិរិយាសព្» មានន័យដូចម្ដេច ?

កត្តុវាចកកិរិយាសព្

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា កិរិយាសព្ទ ដែលទទួលកម្មផ្ទាល់ឥតមាននិបាត ឬអាយតនិបាតមករាំង។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «កត្តុវាចក» មានន័យដូចម្ដេច ?

កត្តុវាចក

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បាលី ) ឈ្មោះ​វាចកៈ​មួយ​ក្នុង​វេយ្យាករណ៍​បាលី ។
ឧទាហរណ៍៖ ព. ផ្ទ. កម្ម​វាចក, ភាវ​វាចក ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «កត្តា» មានន័យដូចម្ដេច ?

កត្តា

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា( បាលី ) អ្នក​ធ្វើ, អ្នក​ផ្ដើម​ធ្វើ ។ ប្រើ​ធៀប​នឹង បារ. ថា Facteur ក៏​បាន ។

            វត្ថុជាគ្រឿង នាំមកនូវសេចក្តីសម្រេចតាមបំណង។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «កត្ដិក» មានន័យដូចម្ដេច ?

កត្ដិក

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ) ឈ្មោះខែទី ១២ តាមចន្ទគតិ
ឧទាហរណ៍៖ ខែកត្តិក ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «កត់» មានន័យដូចម្ដេច ?

កត់

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា សរសេរ​ចំណាំ
ឧទាហរណ៍៖ កត់ត្រា, កត់​ពន្ធ ។

            ទប់, ឃាត់​ទុក​ឲ្យ​នឹង

ឧទាហរណ៍៖ ដំរី​ដាល​គេ​យក​កង្វេរ​កាប់​កត់​ឲ្យ​នៅ​នឹង ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «កតូបការៈ» មានន័យដូចម្ដេច ?

កតូបការៈ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បាលី ) ( កត + ឧបការ ) អ្នក​មាន​ឧបការៈ​ធ្វើ​ហើយ ឬ​អ្នក​ធ្វើ​ឧបការៈ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «កតិកាសញ្ញា» មានន័យដូចម្ដេច ?

កតិកាសញ្ញា

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា កិច្ចព្រមព្រៀងរវាងរដ្ឋ និងរដ្ឋទាំងឡាយ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «កតិកា» មានន័យដូចម្ដេច ?

កតិកា

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បាលី) សេចក្ដី​ប្ដេជ្ញា, ការ​សន្មតិ​គ្នា, ការ​មត់​គ្នា, ខ​សន្យា ។
ឧទាហរណ៍៖ កតិកា​សញ្ញា សញ្ញា ​គឺ​ ការ​សន្មតិ​គ្នា, ការ​មត់​គ្នា​ទុក​ជា​គ្រឿង​សំគាល់៖យើង​ត្រូវ​ធ្វើ​កតិកា​សញ្ញា​មួយ។

           ការដោះបន្ទុក, ការសម្រុះសម្រួលឱ្យជាគ្នា។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «កតាវសាន» មានន័យដូចម្ដេច ?

កតាវសាន

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការសុំដោយទទូចអង្វរ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «កតវេទី» មានន័យដូចម្ដេច ?

កតវេទី

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បាលី) អ្នក​ដែល​បាន​តប, ដែល​គិត​តែ​នឹង​តប​ស្នង​សង​គុណ​ដល់​អ្នក​មាន​គុណ។

ឧទាហរណ៍៖បុរស​នោះ​ជា​កតវេទី ។ ស្ត្រី​ជា កតវេទិនី ។ ?ថ្នាក់ពាក្យជា គុណនាម
មានន័យថា (បាលី) អ្នក​ដែល​បាន​តប, ដែល​គិត​តែ​នឹង​តប​ស្នង​សង​គុណ​ដល់​អ្នក​មាន​គុណ។
ឧទាហរណ៍៖បុរស​នោះ​ជា​កតវេទី ។ ស្ត្រី​ជា កតវេទិនី ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «កតវេទិតា» មានន័យដូចម្ដេច ?

កតវេទិតា

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បាលី) ការ​ដែល​បាន​តប ឬ​ដែល​គិត​នឹង​តប​ស្នង​សង​គុណ​ដល់​អ្នក​មាន​គុណ ។
ឧទាហរណ៍៖ កតវេទិតា​របស់​បុត្រ​ធីតា​ទាំងឡាយ ។

          ភាវៈនៃអ្នកដែលគិតតែតបស្នងសងគុណដល់អ្នកមានគុណលើខ្លួន មានមាតាបិតាជាដើម។
ឧទាហរណ៍៖ កល្យាណបុគ្គល តែងតែមានកតវេទិតាដល់ឧបការីរបស់ខ្លួនជានិច្ច ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «កតញ្ញូ» មានន័យដូចម្ដេច ?

កតញ្ញូ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បាលី) អ្នក​ដឹង​ឧបការ​គុណ​ដែល​អ្នក​ឯ​ទៀត​គេ​បាន​ធ្វើ​ហើយ​ដល់​ខ្លួន គឺ​អ្នក​ដែល​មិន​ភ្លេច, មិន​រមឹល​គុណ​គេ
ឧទាហរណ៍៖ បុរស​កតញ្ញូ, ស្ត្រី​កតញ្ញូ ។ ពាក្យ​ផ្ទុយ អកតញ្ញូ ។

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា (បាលី) អ្នក​ដឹង​ឧបការ​គុណ​ដែល​អ្នក​ឯ​ទៀត​គេ​បាន​ធ្វើ​ហើយ​ដល់​ខ្លួន គឺ​អ្នក​ដែល​មិន​ភ្លេច, មិន​រមឹល​គុណ​គេ

ឧទាហរណ៍៖ បុរស​កតញ្ញូ, ស្ត្រី​កតញ្ញូ ។ ពាក្យ​ផ្ទុយ អកតញ្ញូ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «កតញ្ញុតា» មានន័យដូចម្ដេច ?

កតញ្ញុតា

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បាលី) សេចក្ដី​ដឹង​ឧបការ​គុណ​ដែល​អ្នក​ដទៃ​បាន​ធ្វើ​ដល់​ខ្លួន
ឧទាហរណ៍៖ បុត្រ​ធីតា ត្រូវ​មាន​កតញ្ញុតា​ចំពោះ​មាតា​បិតា ។ កតញ្ញុតា​ធម៌ ធម៌​គឺ​កតញ្ញុតា ។ កតញ្ញុតា​ធម៌​របស់​បុត្រ​ធីតា ។

            ភាវៈនៃអ្នកដឹងឧបការគុណ ដែលអ្នកដទៃបានធ្វើដល់ខ្លួន។

ឧទាហរណ៍៖ បុគ្គលដែលមានកតញ្ញុតាដល់អ្នកដទៃ តែងរកបានដោយកម្រណាស់ក្នុងលោកនេះ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «កណ្ហាជិនា» មានន័យដូចម្ដេច ?

កណ្ហាជិនា

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បាលី) ឈ្មោះ​ព្រះ​រាជ​ធីតា​នៃ​ព្រះ​វេស្សន្ដរ​មាន​ក្នុង​មហា​វេស្សន្ដរ​ជាតក​ ( រឿង​មហា​ជាតក៍ ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «កណ្តៀង – ក្រពេនទឹក» មានន័យដូចម្ដេច ?

កណ្តៀង – ក្រពេនទឹក

?ថ្នាក់​ពាក្យ​ជា​ នាមសព្ទ

មានន័យថា ឈ្មោះតិណជាតិ កំពស់ ២០-៦០ ស.ម. ដុះលើដីមានភក់ល្បាប់ ក្នុងស្រែ ក្នុងបឹង ស្រះ ដើមកំណើតក្នុងទ្វីបអាហ្រ្វិកតែគេនាំមកដាំគ្រប់ប្រទេសក្តៅសកលលោក។ មែក ស្លឹក ខ្ចីៗ អាចបរិភោគជាបន្លែ ឬអន្លក់។ តាមក្បួនឱសថបុរាណ ស្លឹកចាស់ៗ គេបុកធ្វើថ្នាំបំពោក មុខរបួស ដោយសត្វមានពិសចឹក ឬខាំ និងសម្រាប់ព្យាបាលដំបៅរលួយ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «កណ្តុរប្រែង» មានន័យដូចម្ដេច ?

កណ្តុរប្រែង

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា(កណ្ដុរប្រែង) ពួក​កណ្ដុរ​ដែល​មាន​មាឌធំៗ ប៉ុន​កំភួនជើង ហើយ​មាន​ប្រែង​ដុះ​ជុំ​ជិត​ខ្លួន វា​ច្រើន​រស់​នៅ​តាម​វាល​ស្រែ​ដោយ​ស៊ី​ក្រាប់​ស្រូវ​ជា​អាហារ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «កណ្ឌ» មានន័យដូចម្ដេច ?

កណ្ឌ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ) ព្រួញ; គ្រាប់​កាំភ្លើង; ទង់; ដើម; កំណត់, បរិច្ឆេទ, វគ្គ, ខ្សែ ។
ឧទាហរណ៍៖ សាស្រ្តា​មួយ​កណ្ឌ ។

            ភាគនៃសៀវភៅ ឬសាស្រ្តា។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «កណ្ឋជៈ» មានន័យដូចម្ដេច ?

កណ្ឋជៈ

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា (បាលី) ដែល​មាន​សូរ​សំឡេង​កើត​ត្រង់​ក (បំពង់​ក) សូរ​សំឡេង​នៃ​អក្សរ​អ, អា, ក, ខ, គ, ឃ, ង, ហ ៨ តួ​នេះ​កើត​ក្នុង​ក ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «កណ្ដោលបាត» មានន័យដូចម្ដេច ?

កណ្ដោលបាត

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​ឈើ​មួយ​ប្រភេទ​ស្លឹក​ផ្លែ​និង​ក្លិន​ប្រហែល​គ្នា​នឹង​កណ្ដោល​ធំ​តែ​ដើម​តូច​ទាប កម្ពស់​ប្រមាណ​ដើម​ស្ពៃ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «កណ្ដោល» មានន័យដូចម្ដេច ?

កណ្ដោល

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​ឈើ​មួយ​ប្រភេទ មាន​ស្លឹក​ធំ​ៗ សំបក​ក្រាស់​ផ្កា​ក្លិន​ឆ្អាប, សំបក​ប្រើ​ធ្វើ​ជា​ទ្រនាប់​ទ្រាប់​ខ្នង​ដំរី ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «កណ្ដោច» មានន័យដូចម្ដេច ?

កក

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​ត្រមោច​ឯក​ឯង, ដែល​មាន​ចិត្ត​ត្រមោច លន្លង់លន្លោច​ក្នុង​ទី​ស្ងាត់​ជ្រងំ
ឧទាហរណ៍៖ គ្នា​ជា​មនុស្ស​កណ្ដោច​ទាំង​ថ្ងៃ​ទាំង​យប់; នៅ​កណ្ដោច​ម្នាក់​ឯង ។ ម. ព. កណ្ដែងកណ្ដោច ទៀត​ផង ។

                គេអាចប្រើពាក្យ កណ្តោច នេះផ្សំជាមួយនឹងពាក្យ កណ្តាច់ គុ. ផងក៏បាន។

ឧទាហរណ៍៖ យកខ្សែកណ្តាច់កណ្តោចអ៉ីចឹង​មក​ឲ្យគ្នា ! ប្រើការអីនឹងកើត ?

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែល​ត្រមោច​ឯក​ឯង, ដែល​មាន​ចិត្ត​ត្រមោច លន្លង់លន្លោច​ក្នុង​ទី​ស្ងាត់​ជ្រងំ
ឧទាហរណ៍៖ គ្នា​ជា​មនុស្ស​កណ្ដោច​ទាំង​ថ្ងៃ​ទាំង​យប់, នៅ​កណ្ដោច​ម្នាក់​ឯង ។ ម. ព. កណ្ដែងកណ្ដោច ទៀត​ផង ។

            គេអាចប្រើពាក្យ កណ្តោច នេះផ្សំជាមួយនឹងពាក្យ កណ្តាច់ គុ. ផងក៏បាន

ឧទាហរណ៍៖ យកខ្សែកណ្តាច់កណ្តោចអ៉ីចឹង​មក​ឲ្យគ្នា ! ប្រើការអីនឹងកើត ?

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «កណ្ដែងកណ្ដោច» មានន័យដូចម្ដេច ?

កណ្ដែងកណ្ដោច

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​នៅ​ក្នុង​ទី​ស្ងាត់​ឥត​មាន​សូរ​សព្ទ​អ្វី​ទៅ​បណ្ដាល​ឲ្យ​ភ្ញាក់​ផ្អើល​ ហើយ​មាន​តែ​នាំ​ឲ្យ​មាន​សេចក្ដី​សង្វេគ​ក្នុង​ចិត្ត ( ម. ព. ត្រមោច ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «កណ្ដេង» មានន័យដូចម្ដេច ?

កណ្ដេង

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ធូលី​កករ​នៅ​បាត​ក្អម​ជាដើម ។
ឧទាហរណ៍៖ កណ្ដេង​ធ្លះ, កណ្ដេង​ដី ។ល។

         ឈ្មោះ​ភមរ​ជាតិ​មួយ​ប្រភេទ​ពួក​ម្រោមមាន​មេ​ធំ​ជាង​ម្រោម​បន្តិច, មិន​ចេះ​ទិច, ត្រឹម​យក​ដម​និង​លំអង​ផ្កា​ដូច​ម្រោម ធើ្វ​សំបុក​នៅ​ក្នុង​រន្ធ​ដំបូក មាន​ជ័រ​ពណ៌​ស​ឬ​លឿងរឹង​ដូច​ជ័រ​ចុង ហៅ​ថា ជ័រ​កណ្តេង ( មាន​ដោយ​ស្រុក ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «កណ្ដៀវ» មានន័យដូចម្ដេច ?

កណ្ដៀវ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រដាប់​ធ្វើ​ដោយ​ដែក​មាន​ផ្លែ​ខុប សម្រាប់​ច្រូត​ស្រូវ, ច្រូត​ស្មៅ​ជាដើម ។ ឆ្នាំ​ដែល​ធ្វើ​ស្រូវ​មិន​បាន អ្នក​ស្រែ​តែង​និយាយ​ថា
ឧទាហរណ៍៖ ឆ្នាំ​នេះកណ្ដៀវ​សោយ​រាជ្យ​ហើយ គឺ​កណ្ដៀវ​នៅ​ស្រណុក​គ្មាន​អ្វី​នឹង​ច្រូត ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «កណ្ដៀរ» មានន័យដូចម្ដេច ?

កណ្ដៀរ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​សត្វ​ល្អិត​មួយ​ពួក​ក្នុង​ពួក​កណ្ដាច់​ចេះ​ពូន​ដី​ឲ្យ​កើត​ជា​ដំបូក​ជា​ត្រោក​បាន ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «កណ្ដៀន» មានន័យដូចម្ដេច ?

កណ្ដៀន

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ណែន​ក្ដន់, តឹង​ពេញ​សាច់។
ឧទាហរណ៍៖ ធាត់​កណ្ដៀន, សាច់កណ្ដៀន ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «កណ្ដៀទៀ» មានន័យដូចម្ដេច ?

កណ្ដៀទៀ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​សត្វ​ពួក​មាន​ដោះ​មួយ​ប្រភេទ​មាន​រូប, សម្បុរ, ប្រហែល​នឹង​កំប្រុក តែ​ធំ​ជាង​កំប្រុក​បន្តិច ហើយ​ចេះ​ហើរ​បាន​ដូច​ឆ្មា​បា ។
ឧទាហរណ៍៖  កណ្ដៀទៀ​កាត់​ខ្សែ​បំពង់​ត្នោត​ធ្លាក់​អស់ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «កណ្ដៀតក្អម» មានន័យដូចម្ដេច ?

កណ្ដៀតក្អម

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អវយវៈ​មនុស្ស​ប៉ែក​ត្រង់​ចង្កេះ ​គឺ​ត្រង់​ប៉ែក​ដែល​កណ្ដៀត​អ្វី​ៗ មាន​ក្អម​ជាដើម ។
ឧទាហរណ៍៖ ឈឺ​ចុក​ត្រង់​កណ្ដៀត​ក្អម ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «កណ្ដៀត» មានន័យដូចម្ដេច ?

កណ្ដៀត

?ថ្នាក់ពាក្យជា គុណកិរិយា
មានន័យថា​ កៀក​ដាក់​លើ​ចង្កេះ ។
ឧទាហរណ៍៖ កណ្ដៀត​ក្អម, កណ្ដៀត​កញ្ជើ ។ល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «កណ្ដៀង» មានន័យដូចម្ដេច ?

កណ្ដៀង

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​វារិជ​តិណ​ជាតិ​មួយ​ប្រភេទ​ក្នុង​ពួក​កន្ទាំងហែ មាន​ផ្កា​ពណ៌​ខៀវ​ស្រស់ គេ​ប្រើ​ដើម​និង​ស្លឹក​ធ្វើ​ជា​បន្លែ​បាន ។ ឈ្មោះ​ត្បូង​មួយ​យ៉ាង មាន​ពណ៌​ដូច​ផ្កា​កណ្ដៀង។
ឧទាហរណ៍៖  ត្បូង​កណ្ដៀង ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «កណ្ដៀខ្មូត» មានន័យដូចម្ដេច ?

កណ្ដៀខ្មូត

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះវល្លិមួយប្រភេទ ដើមថ្លោសៗមានបន្លា ស្លឹកធំៗមានដៃដូចត្រឡាច, ល្ពៅ, ស្លឹកខ្ចីប្រើជាអន្លក់ ឬរបោយបាន, ច្រើនដុះលើដំបូក ឬ មាត់បឹង ។ អ្នកស្រុកខ្លះហៅ បង្ហៀរខ្មូត ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «កណ្ដួយ» មានន័យដូចម្ដេច ?

កណ្ដួយ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អវយវៈ​កំបាំង​របស់​ស្ត្រី, គុយ្ហ​ប្រទេស​នៃ​ស្ត្រី, យោនី ( ព.អា. ) ។ ពាក្យ​រាបសា​ថា គុយ្ហ​ប្រទេស​ស្ត្រី ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «កណ្ដូប» មានន័យដូចម្ដេច ?

កណ្ដូប

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​សត្វ​ល្អិត​ច្រើន​ប្រភេទ មាន​ស្លាប​កើត​អាស្រ័យ​នៅ​នឹង​ស្មៅ,​ នឹង​ស្លឹក​ឈើ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «កណ្ដូង» មានន័យដូចម្ដេច ?

កណ្ដូង

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ឥត​កន្ទុយ។
ឧទាហរណ៍៖ មាន់​កណ្ដូង ។

            សក់​ដែល​កាត់​ត្រងិល​ក្រោយ ក៏​ហៅ​ថា ​សក់​កណ្ដូង; ខ្លែង​បង្ហើរ​ដែល​ឥត​កន្ទុយ ក៏​ហៅ​ថា ខ្លែង​កណ្ដូង ដែរ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «កណ្ដុំឆែប!» មានន័យដូចម្ដេច ?

កណ្ដុំឆែប!

?ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា( ម. ព. កណ្ដឹមឆែប! ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «កណ្ដុរ» មានន័យដូចម្ដេច ?

កណ្ដុរ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សត្វ​ចតុប្បាទ​តូច​មួយ​ប្រភេទ ក្នុង​ពួក​សត្វ​មាន​ដោះ ជា​សត្វ​ឲ្យ​ទុក្ខ​ដល់​មនុស្ស​ដោយ​ហេតុ​បំផ្លាញ មាន​កាត់​សំពត់​អាវ​ជាដើម ។ កណ្ដុរ​មាន​ច្រើន​យ៉ាង មាន​កណ្ដុរ​ល្មែះ, កណ្ដុរ​ប្រែង​ជាដើម ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «កណ្ដុក» មានន័យដូចម្ដេច ?

កណ្ដុក

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ពាក្យ​សម្រាប់​ចម្រើន​ពាក្យ​ធ្ងន់​ឲ្យ​ប្លែក​ឡើង ។
ឧទាហរណ៍៖ កញ្ចប់​នេះ​ធ្ងន់​កណ្ដុក ។ ធ្ងន់​ចិត្ត​កណ្ដុក គឺ​មាន​សេចក្ដី​ព្រួយ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «កណ្ដឹមឆែប !» មានន័យដូចម្ដេច ?

កណ្ដឹមឆែប !

?ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា សូរ​ដែល​បន្លឺ​ឡើង ដោយ​ការ​ភ្ញាក់ ឬដោយ​ការ​ជ្រលួស​មាត់ ព្រោះ​ជំពប់​ប៉ះ​អ្វី​ៗ។
ឧទាហរណ៍៖ យាយ​គាត់​ភ្លាត់​មាត់​ថា កណ្ដឹមឆែប ! ។ កណ្ដុំឆែប!

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «កណ្ដឹងដំរី» មានន័យដូចម្ដេច ?

កណ្ដឹងដំរី

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. កណ្ដឹងគោ ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «កណ្ដឹងគោ» មានន័យដូចម្ដេច ?

កណ្ដឹងគោ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​លតា​ជាតិ​មួយ​ប្រភេទ ស្លឹក​ស្រដៀង​នឹង​ស្លឹកទំពាំង​បាយ-ជូរ ផ្កា​ជា​ចង្កោមប្រើ​ជា​បន្លែ​ស្ល​កកូរ​បាន ។ កណ្ដឹងដំរី

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «កណ្ដឹង» មានន័យដូចម្ដេច ?

កណ្ដឹង

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រដាប់​ធ្វើ​ដោយ​លង្ហិន ឬ សំរិទ្ធិ មាន​សណ្ឋាន​ជា​បំពង់​មាន​ទង​ជា​វង់ សម្រាប់​កាន់ឬ​ចង មាន​គ្រាប់​យោល​ដោយ​អង្រង់​ទង្គិច​ឮ​សូរ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «កណ្ដាស់» មានន័យដូចម្ដេច ?

កណ្ដាស់

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ឈ្លក់​ខ្យល់​ដោយ​ឆួល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «កណ្ដាលស្ទឹង» មានន័យដូចម្ដេច ?

កណ្ដាលស្ទឹង

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​ស្រុក​មួយ ក្នុង​ខែត្រ​កណ្ដាល។
ឧទាហរណ៍៖ ស្រុក​កណ្ដាល​ស្ទឹង ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «កណ្ដាល» មានន័យដូចម្ដេច ?

កណ្ដាល

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ទី​ទីទៃ​ពី​ខាង គឺ​ទី​ជា​ចន្លោះ​ស្មើ​ ភាគ​ទៅ​ខាង​ដើម, ចុង ឬ មុខ​ក្រោយ, ឆ្វេង​ស្ដាំ ។
ឧទាហរណ៍៖ កណ្ដាល​ផ្លូវ, កណ្ដាល​ទន្លេ ។ល។ ជាន់​មនុស្ស​លោក​យើង ហៅ​ថា ឋាន​កណ្ដាល ដែរ ព្រោះ​ជា​ចន្លោះ​សួគ៌​ និង​នរក ។

             ឈ្មោះខែត្រមួយរបស់កម្ពុជា មានទីរាជការនៅភ្នំពេញ សព្វថ្ងៃតាំងនៅតាខ្មៅ ។

ឧទាហរណ៍៖ ខែត្រកណ្តាល។

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា យ៉ាង​ល្មម, មិន​ល្អ​មិន​អាក្រក់, មិន​ធំ មិន​តូច ។ល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «កណ្ដារ» មានន័យដូចម្ដេច ?

កណ្ដារ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដែក​សម្រាប់​ក្ដារ, (គ្រឿង​ជាង​ឈើ) ។
ឧទាហរណ៍៖ ដែក​កណ្ដារ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «កណ្ដាប់ដៃ» មានន័យដូចម្ដេច ?

កណ្ដាប់ដៃ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការ​នៅ​ក្នុង​ដៃ​គេ, ដែល​នៅ​ក្នុង​អំណាច​ក្នុង​ឱវាទ​គេ, បាន​ដៃ​គេ។
ឧទាហរណ៍៖ លុះ​កណ្ដាប់​ដៃ​គេ, នៅ​ក្នុង​កណ្ដាប់​ដៃ​យើង ។

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ការ​នៅ​ក្នុង​ដៃ​គេ; ដែល​នៅ​ក្នុង​អំណាច​ក្នុង​ឱវាទ​គេ, បាន​ដៃ​គេ។
ឧទាហរណ៍៖ លុះ​កណ្ដាប់​ដៃ​គេ, នៅ​ក្នុង​កណ្ដាប់​ដៃ​យើង ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «កណ្ដាប់ចង្អេរ» មានន័យដូចម្ដេច ?

កណ្ដាប់ចង្អេរ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​ឈើ​វល្លិ​មួយ​ប្រភេទ ដើម​ធំ​ច្រើន​ប្រើ​ជា​ឧស, ជា​ថ្នាំ ។
ឧទាហរណ៍៖ ដើម​កណ្ដាប់​ចង្អេរ ។

            អវយវៈ​ដែល​ជា​កណ្ដាប់​របស់​ក្រពះ​សត្វ​ស៊ី​ស្មៅ​ មាន​គោ​ក្របី​ជាដើម​ ក៏​ហៅ កណ្ដាប់​ចង្អេរ ដែរ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «កណ្ដាប់» មានន័យដូចម្ដេច ?

កណ្ដាប់

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា បាច់ ។
ឧទាហរណ៍៖ ស្រូវ ឬ ស្មៅ ១ កណ្ដាប់ ។

         វ័ណ្ឌ, រង្វង់ ។

ឧទាហរណ៍៖ កណ្ដាប់​ចង្អេរ គឺ​ឫស្សី​មួយ​បន្ទះ ដែល​គេ​ពត់​ធ្វើ​ជា​រង្វង់ ដើម្បី​ក្ដាប់​មាត់​ចង្អេរ​ឲ្យ​រឹង ។

         កណ្ដាប់​ស្រែង គឺ​ស្រែង​ដែល​ឡើង​ជា​រង្វង់​ៗ ។

 ឧទាហរណ៍៖  ស្រែង​ឡើង​កណ្ដាប់ ។

         កណ្ដាប់​ចក្រវាល; គឺ​រង្វង់​ជុំ​វិញ​ចង្កេះ ឱកាស​លោក ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «កណ្ដាញ់ព្រាយ» មានន័យដូចម្ដេច ?

កណ្ដាញ់ព្រាយ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. កណ្ដាញ់ ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «កណ្ដាញ់» មានន័យដូចម្ដេច ?

កណ្ដាញ់

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដុំ​សក់​ក្រញាញ់​ដែល​មនុស្ស ១ ពួក​កាន់​ខាង​ក្បួន​អាគម រាប់​អាន​ទុក​ជា​គ្រឿង​រក្សា​ខ្លួន ។

ឧទាហរណ៍៖ កណ្ដាញ់​ព្រាយ

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ក្រញាញ់​ចាក់​ស្រែះ ។
ឧទាហរណ៍៖ សក់​កណ្ដាញ់ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «កណ្ដាច» មានន័យដូចម្ដេច ?

កណ្ដាច

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អ្វី​ៗ​ដែល​ដាច, សំពត់​ដែល​ដាច។
ឧទាហរណ៍៖ កុំ​យក​អា​កណ្ដាចអ៉ី‌ីចឹង​មក​ឲ្យ​អញ។

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា អ្វី​ៗ​ដែល​ដាច, សំពត់​ដែល​ដាច។

ឧទាហរណ៍៖ កន្ទេល​កណ្ដាច ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «កណ្ដប» មានន័យដូចម្ដេច ?

កណ្ដប

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រដាប់​សម្រាប់​អប, ស្នូល​សម្រាប់​ធ្វើ​ជា​មេ​ក្រង​ស្បូវ, សម្រាប់​ដេរ​ស្លឹក​ប្រក់ ។
ឧទាហរណ៍៖ ដង​កណ្ដប ។

        ស្បូវ ឬ​ស្លឹក​ដែល​ក្រង ដែល​ដេរ​ហើយ​ក៏​ហៅ កណ្ដប ដែរ
ឧទាហរណ៍៖ ស្បូវ, ស្លឹក​មួយ​កណ្ដប ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «កណ្ដក់» មានន័យដូចម្ដេច ?

កណ្ដក់

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​មាន​ក្រហូង​ដក់​ទឹក, ដក់​ធូលី​បាន ។ បើ​ជា​ពាក្យ​ប្រៀប​ថា អន់​ចិត្ត
ឧទាហរណ៍៖ កណ្ដក់​ចិត្ត ។

          ដែល​មាន​ពក​ជា​ដុំ​ដូច​គេ​ដក់​អ្វី​ៗ ។

ឧទាហរណ៍៖ ពក​ក​កណ្ដក់ ។ កណ្ដក់​ចិត្ដ ព. ប្រ. ( ម. ព. កណ្ដក់ ១) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «កណ្ដកសញ្ញា» មានន័យដូចម្ដេច ?

កណ្ដកសញ្ញា

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. កណ្តក “បន្លា” + សញ្ញា “គ្រឿងសំគាល់” ) ឈ្មោះវណ្ណយុត្តមួយយ៉ាងមានសណ្ឋានដូចបន្លា ( , ) តាមរបៀបអឺរ៉ុប, សម្រាប់ប្រើក្នុងការដកឃ្លាជាដើម ។ ហៅថា សញ្ញាក្បៀស ក៏បាន ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

ASEAN Economic Community 2015

ប្រភព៖ ឯកសារពីក្រសួងអប់រំ យុវជន និងកីឡា សម្រាប់ចែករំលែកចំណេះដឹងដល់សាធារណៈជនទូទៅ

[EDE id=”81664″]

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «កណិការ» មានន័យដូចម្ដេច ?

កណិការ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ) ឈ្មោះ​ឈើ​ផ្កា​មួយ​ប្រភេទ​ មាន​ផ្កា-ស សណ្ឋាន​ប្រហែល​នឹង​ផ្កា​ម្លិះ ​ក្លិន​ក្រអូប ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

Business and Investment trend in Cambodia

ប្រភព៖ ឯកសារពីក្រសួងអប់រំ យុវជន និងកីឡា សម្រាប់ចែករំលែកចំណេះដឹងដល់សាធារណៈជនទូទៅ

[EDE id=”81657″]

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «កណិកសិលា» មានន័យដូចម្ដេច ?

កណិកសិលា

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ថ្មដា ដុំថ្មធំៗរឹង ច្រើនកប់នៅក្នុងដី។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

History of Founder

ប្រភព៖ ឯកសារពីក្រសួងអប់រំ យុវជន និងកីឡា សម្រាប់ចែករំលែកចំណេះដឹងដល់សាធារណៈជនទូទៅ

[EDE id=”81648″]

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «កណាណ្ឌ» មានន័យដូចម្ដេច ?

កណាណ្ឌ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សំបកពងសត្វ មានមាន់ទាជាដើម ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «កណា» មានន័យដូចម្ដេច ?

កណា

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ពាក្យ​ទទួល​ចំពោះ​ព្រះ​សង្ឃ ស្មើ​នឹង​ពាក្យ «ករុណា» ។
ឧទាហរណ៍៖ ទៅ​វត្ត​ទៅ​វ៉ា គ្រាន់​ចេះ «កណា» ឆ្លើយ​នឹង​ព្រះ​សង្ឃ កុំ​ពេល​លោក​ពោល ឆ្លើយ «ពរ»​ ដាក់​សង្ឃ កុំ​ភ្នែក​ឡិងឡង់ ជួប​សង្ឃ​ម្ដងៗ ។ កណា ជា​ពាក្យ​បំព្រួញ​នៃ​ពាក្យ​ពាក្យ «ករុណា» ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «កណសិលា» មានន័យដូចម្ដេច ?

កណសិលា

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ជាតិថ្មពួកមួយរឹង មានស្ថានផ្សេងៗ កើត​ដោយការ​ផ្សំជាតិ​មីកា និងក្វារ្យ
ឧទាហរណ៍៖ ក្រួសដែលគេក្រាលថ្នល់ក្នុងប្រទេសយើង ច្រើនតែកណសិលា។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «កណរោគ» មានន័យដូចម្ដេច ?

កណរោគ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា រោគមានគ្រាប់ៗនៅក្នុងត្របកភ្នែក ភ្នែកកើតម្រះ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

ច្បាប់ការពារបេតិកភណ្ឌវប្បធម៌

ប្រភព៖ ឯកសារពីក្រសួងអប់រំ យុវជន និងកីឡា សម្រាប់ចែករំលែកចំណេះដឹងដល់សាធារណៈជនទូទៅ

[EDE id=”81635″]

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «កឋិន» មានន័យដូចម្ដេច ?

កឋិន

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. កថិន ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

ជំងឺ Covid-19និងផលប៉ះពាលនិងការការពារកុមារតាមប្រព័ន្ធអនឡាញ

ប្រភព៖ ឯកសារពីក្រសួងអប់រំ យុវជន និងកីឡា សម្រាប់ចែករំលែកចំណេះដឹងដល់សាធារណៈជនទូទៅ

[EDE id=”81628″]

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «កដ្ឋមណ្ឌូ» មានន័យដូចម្ដេច ?

កដ្ឋមណ្ឌូ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា រាជធានី/​រដ្ឋធានី នៃប្រទេស នេប៉ាល់

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

ប័ណ្ណណែនាំស្តីពីការងារ

ប្រភព៖ ឯកសារពីក្រសួងអប់រំ យុវជន និងកីឡា សម្រាប់ចែករំលែកចំណេះដឹងដល់សាធារណៈជនទូទៅ

[EDE id=”81619″]

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «កដ្ឋគ្គិ» មានន័យដូចម្ដេច ?

កដ្ឋគ្គិ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.) (កដ្ឋ “ឈើ ឧស” + អគ្គិ “ភ្លើង”) ភ្លើង​ដែល​ឆេះ​ឧស ឬឆេះ​ឈើ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «កដៃ» មានន័យដូចម្ដេច

កដៃ

?ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា ព្រះករ កព្រះហស្ត។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

បរិស្ថាននិងកាលានុវត្តភាពវិនិយោគក្នុងប្រទេសកម្ពុជា

ប្រភព៖ ឯកសារពីក្រសួងអប់រំ យុវជន និងកីឡា សម្រាប់ចែករំលែកចំណេះដឹងដល់សាធារណៈជនទូទៅ

[EDE id=”81617″]

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

ប្រតិបត្តពិសេសរបស់យូណេស្កូសម្រាប់វិស័យអប់រំក្នុងការឆ្លើយតបជំងឺ Covid-19

ប្រភព៖ ឯកសារពីក្រសួងអប់រំ យុវជន និងកីឡា សម្រាប់ចែករំលែកចំណេះដឹងដល់សាធារណៈជនទូទៅ

[EDE id=”81607″]

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «កដិពន្ធនាឡិកា» មានន័យដូចម្ដេច ?

កដិពន្ធនាឡិកា

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ផ្នែកផ្ទៃរាបនៃគោលតាមបទរេខាគណិត ដែលចែកផែនដីជាពីរភាគ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «កដិពន្ធ» មានន័យដូចម្ដេច ?

កដិពន្ធ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា​ ផ្នែកផ្ទៃរាប នៃដុំមូលនៅចំកណ្តាលវណ្ឌមណ្ឌល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

សៀវភៅណែនាំបរិក្ខារលាងសម្អាតដៃមានតម្លៃទាប មធ្យម និងខ្ពស់

ប្រភព៖ ឯកសារពីក្រសួងអប់រំ យុវជន និងកីឡា សម្រាប់ចែករំលែកចំណេះដឹងដល់សាធារណៈជនទូទៅ

[EDE id=”81599″]

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «កដិប្បទេស» មានន័យដូចម្ដេច ?

កដិប្បទេស

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ភាគកណ្តាលនៃដងខ្លួនត្រង់ចង្កេះ ត្រគាក។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

សៀវភៅស្តីពីការប្រឆាំងអំពើរពុករលួយកម្រិតមធ្យមសិក្សា

ប្រភព៖ ឯកសារពីក្រសួងអប់រំ យុវជន និងកីឡា សម្រាប់ចែករំលែកចំណេះដឹងដល់សាធារណៈជនទូទៅ

[EDE id=”81594″]

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

សៀវភៅណែនាំនិងទប់ស្កាត់ជំងឺ Covid-19​ របស់ចិន

ប្រភព៖ ឯកសារពីក្រសួងអប់រំ យុវជន និងកីឡា សម្រាប់ចែករំលែកចំណេះដឹងដល់សាធារណៈជនទូទៅ

[EDE id=”81589″]

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «កដាសុធាគត» មានន័យដូចម្ដេច ?

កដាសុធាគត

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សំបកពួកសិប្បីជាតិ ដែលគេដុតឱ្យសុសទៅកើតជាកំបោរ (លៀស គ្រំ ខ្យង)។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «កដបទ្រូងស» មានន័យដូចម្ដេច ?

កដបទ្រូងស

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះសត្វស្លាបមួយប្រភេទ ប្រវែង ២៧-២៩ ស.ម ពោះ និងក្បាលពណ៌កាហ្វេ កន្ទុយ ស្លាប និងខ្នងពណ៌ខៀវ បំពង់ក និងទ្រូងពណ៌ស ចំពុះ និងជើងពណ៌ក្រហម។ ទីជំរកៈ ជនបទ តំបន់កសិកម្ម ដំណុះព្រៃក្មេង។ របាយៈ វត្តមានពេញមួយឆ្នាំសំបូរគ្រប់ទីកន្លែង។ រដូវបន្តពូជៈ ចាប់ពីខែ តុលា ដល់ មិថុនា ពងចំនួនពី៣ ទៅ ៧។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

ឧបសម្ព័ន្ធស្តីពីសញ្ញាចរាចរណ៍ផ្លូវគោក

ប្រភព៖ ឯកសារពីក្រសួងអប់រំ យុវជន និងកីឡា សម្រាប់ចែករំលែកចំណេះដឹងដល់សាធារណៈជនទូទៅ

[EDE id=”81581″]

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «កដបខ្មៅស» មានន័យដូចម្ដេច ?

កដបខ្មៅស

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះសត្វស្លាបមួយប្រភេទ ប្រវែង ២៧-៣០,៥ ស.ម សំបុរខ្មៅស វ័ណ្ឌទ្រូងខ្មៅពីរអង្កន់ ចិញ្ចើមស មានកំប៉ោយធំ។

ញីៈ វ័ណ្ឌទ្រូងខ្មៅ តែមួយអង្កន់ទេ។

ទីជំរកៈ តាមដៃទន្លេ ប្រឡាយ បឹងជួនកាលវាលស្រែ។

របាយៈ វត្តមានពេញមួយឆ្នាំសំបូរគ្រប់ទីកន្លែង។

រដូវបន្តពូជៈ ចាប់ពីខែ តុលា ដល់ ឧសភា ពងចំនួនពី ៤ ទៅ ៦។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «កដបខៀវស» មានន័យដូចម្ដេច ?

កដបខៀវស

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រវែង ២៤-២៦ ស.ម. ផ្នែកខ្នងពណ៌ខៀវ ផ្នែកពោះពណ៌ស ចំកំកស បន្ទូលក្បាលពណ៌បៃតង ចំពុះ និងជើងពណ៌ខ្មៅ និងចិញ្ចើមស។

ទីជំរកៈ ព្រៃកោងកាង សួនច្បារ និងតំបន់ដាំដុះដែលជិតឆ្នេរជួនកាលនៅតាមទន្លេធំៗ និងព្រៃលិចទឹក។

របាយៈ វត្តមានពេញមួយឆ្នាំ មានសំបូរនៅគ្រប់ទីកន្លែង។

រដូវបន្តពូជៈ ចាប់ពីខែ ធ្នូ ដល់ សីហា ពងចំនួនពី ៣ ទៅ ៧។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «កដបក្បាលខ្មៅ» មានន័យដូចម្ដេច ?

កដបក្បាលខ្មៅ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះសត្វស្លាបមួយប្រភេទ ប្រវែង ២៩-៣១,៥ ស.ម. ផ្នែកខ្នងពណ៌ខៀវចាស់ បន្ទូលក្បាលខ្មៅ ចំពុះ និងជើងក្រហម ចំកំក បំពង់ក និងទ្រូងពណ៌សពោះពណ៌ត្នោតទុំ ពេលហើរមានដៅសនៅស្លាបទី១។

ទីជំរកៈ ព្រៃកោងកាង តំបន់ឆ្នេរ ទន្លេធំ ប្រឡាយ បឹង ជួនកាលវាលស្រែ។

របាយៈ វត្តមានពេញមួយឆ្នាំ សំបូរគ្រប់ទីកន្លែង។

រដូវបន្តពូជៈចាប់ពីខែ មេស ដល់ ឧសភា ពងចំនួនពី ៤ ទៅ ៥។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

ឯកសារសីលធម៌ & ពលរដ្ឋវិទ្យា (Morality & Civics) ​: ការលូតលាស់និងការប្រែប្រួល

ប្រភព៖ ឯកសារពីក្រសួងអប់រំ យុវជន និងកីឡា សម្រាប់ចែករំលែកចំណេះដឹងដល់សាធារណៈជនទូទៅ

[EDE id=”81567″]

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «កដប» មានន័យដូចម្ដេច

កដប

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​បក្សី​មួយ​ប្រភេទ រូប​តូច​ប៉ុន​លលក ចំពុះ​វែង​សម្បុរ​ស ច្រើន​ធ្វើ​សំបុក​ពង​តែ​ក្នុង​ដី​តាម​ច្រាំង​ទន្លេ, ស្ទឹង, ព្រែក ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «កញ្ញាកិត្តិយស» មានន័យដូចម្ដេច ?

កញ្ញាកិត្តិយស

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ស្រ្តីក្រមុំ ដែលគេឱ្យកំដរស្រករ ឬបំពាក់កម្រងផ្កាឱ្យវរជន​ណា​មួយ ។
( បា. កញ្ញា + កិត្តិយស + យស ) កញ្ញាដែលត្រូវជ្រើសរើសអមបវរកញ្ញាក្នុងការប្រឡងរូប ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

ឯកសារសីលធម៌ & ពលរដ្ឋវិទ្យា (Morality & Civics) ​: ការវិវត្តន៍ទៅជាក្មេងប្រុសពេញវ័យ

ប្រភព៖ ឯកសារពីក្រសួងអប់រំ យុវជន និងកីឡា សម្រាប់ចែករំលែកចំណេះដឹងដល់សាធារណៈជនទូទៅ

[EDE id=”81563″]

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

ឯកសារសីលធម៌ & ពលរដ្ឋវិទ្យា (Morality & Civics) ​: ប្រព័ន្ធរំលឹកជាមុនសម្រាប់ទប់ស្កាត់សិស្សបោះបង់ការសិក្សា

ប្រភព៖ ឯកសារពីក្រសួងអប់រំ យុវជន និងកីឡា សម្រាប់ចែករំលែកចំណេះដឹងដល់សាធារណៈជនទូទៅ

[EDE id=”81558″]

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «កញ្ញា» មានន័យដូចម្ដេច ?

កញ្ញា

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ) ស្រី​ក្រមុំ​តូច, ស្រី​ជំទង់ ។ ឈ្មោះ​រាសី​ទី ៦ តាម​សុរិយគតិ គឺ​រាសី​ស្រី​ក្រមុំ​តូច ( រាសី​នេះ​ត្រូវ​គ្នា​នឹង​ខែ​សេបតមប្រឹ​បារាំងសែស) ។ សព្វ​ថ្ងៃ​ប្រើ​ជា​ខែ​ទី ៩ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

ឯកសារសីលធម៌ & ពលរដ្ឋវិទ្យា (Morality & Civics) ​: ល្បែងប្រជាប្រិយខ្មែរ

ប្រភព៖ ឯកសារពីក្រសួងអប់រំ យុវជន និងកីឡា សម្រាប់ចែករំលែកចំណេះដឹងដល់សាធារណៈជនទូទៅ

[EDE id=”81547″]

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «កញ្ឈូស» មានន័យដូចម្ដេច

កញ្ឈូស

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ឈូស​ដោយ​បំពាន, ដោយ​បង្ខំ; សព្ទ​នេះ​សម្រាប់​និយាយ​បាន​តែ​ដំរី​ឈូស​ដី ។
ឧទាហរណ៍៖ ដំរី​កញ្ឈូស​ដី ។

        គ្រលុក​ត្រី​ប្រហុក​ដោយ​ថ្នម​ៗ ស្រាល​ៗ ដើម្បី​ឲ្យ​ជ្រុះ​ស្រកា គឺ​វេលា​ធ្វើ​ប្រហុក​នោះ ត្រី​ដែល​តូច​ៗ យក​ស្រកា​មិន​កើត គេ​គ្រាន់​តែ​កាត់​ក្បាល​ត្រាំ​ទឹក​ក្នុង​ពាង ឬក្នុង​វត្ថុ​អ្វី​ដែល​ជ្រៅ ហើយ​គេ​យក​ឫស្សី​ទាំង​មូល​មួយ​កំណាត់ មក​សាប់​ចុង​ខាង​ម្ខាង ទើប​គេ​គ្រលុក​ត្រី​ដែល​ត្រាំ​ទឹក​នោះ​ទៅ លុះ​ជ្រុះ​ស្រកា​អស់​ហើយ គេ​ស្រង់​យក​មក​ហាល​ថ្ងៃ ។

ឧទាហរណ៍៖ កញ្ឈូស​ត្រី​ប្រហុក ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

ឯកសារសីលធម៌ & ពលរដ្ឋវិទ្យា (Morality & Civics) ​: សៀវភៅណែនាំសម្រាប់សាលារៀននិងសមាគមន៍

ប្រភព៖ ឯកសារពីក្រសួងអប់រំ យុវជន និងកីឡា សម្រាប់ចែករំលែកចំណេះដឹងដល់សាធារណៈជនទូទៅ

[EDE id=”81541″]

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «កញ្ជ្រោល» មានន័យដូចម្ដេច ?

កញ្ជ្រោល

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ច្រឡោត​ដាល, លោត
ឧទាហរណ៍៖ លោត​កញ្ជ្រោល, គោ​កញ្ជ្រោល ។

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដើមកញ្រ្ជោល ជាចុល្លព្រឹក្ស ឬព្រឹក្សតូចមួយប្រភេទ កំពស់ ៤-១០ ម ដុះក្នុងព្រៃស្រោងនៅឧបទ្វីបជ្វា និងឥណ្ឌូចិន (ខ្មែរ លាវ)។ ដើមសម្រាប់ធ្វើបង្គោលរបង។ មែកតូចៗគេយកដុតធ្វើអូស។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

ឯកសារសិល្បៈ ( Art) : ល្ខោន ខោល (ពេជ្រ ទុំ​ ក្រវិល)

ប្រភព៖ ឯកសារពីក្រសួងអប់រំ យុវជន និងកីឡា សម្រាប់ចែករំលែកចំណឹងដល់សាធារណៈជនទូទៅ

[EDE id=”81536″]